vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានថ្មី

ករណីប្លន់សម្លាប់អ្នកបើកតាក់ស៊ីនៅខេត្តកំពង់ធំខាងអាជ្ញាធររកឃើញរថយន្ដនៅខេត្តកំពង់ចាម

ខេត្តកំពង់ធំ៖អំពីករណី ប្លន់បាញ់សំលាប់ ដែលយកសាកសព មកទំលាក់ចោល នៅចំណុច ស្ពានគោល ស្ថិតក្នុងភូមិត្រាច ឃុំកំពង់ចិន ខាងជើង ស្រុក ស្ទោង ខេត្តកំពង់ធំ កាលពីយប់ថ្ងៃទី 23ខែមិថុនា ឆ្នាំ2017 ម្សិលមិញនេះ ឥឡូវរថយន្ដ ដែលប្លន់ ពីជនរងគ្រោះ ត្រូវបានលោកឧត្តមសេនីយ៏ត្រី ហេងវុទ្ធី ស្នងការរងទទួលផែន ព្រហ្មទណ្ឌ ខេត្តកំពង់ចាម រកឃើញហើយ ត្រូវបានជនសង្ស័យយកទៅផ្លុងចោលនៅខេត្តកំពង់ចាម។នេះបើតាមមន្ដ្រីនគរបាលខេត្តកំពង់ធំបានអោយដឹងនៅមុខនេះ។
តាមប្រភពបានអោយដឹងថា៖នៅព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧នេះ គេបានប្រទះឃើញសាកសពបុរសម្នាក់ជាតែកុងរថយន្តតាក់ស៊ីភ្នំពេញ សៀមរាប ស្លាប់នៅគល់ស្ពានគោល ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានសា្លកស្នាមបាញ់ប្រហារចំក្បាល ធ្លុះមកភ្នែក ដែលគេសន្និដ្ឋានជាករណីប្លន់យករថយន្តលុចស៊ីស RX.300.ពណ៍ស។
សមត្ថកិច្ចបានឲ្យដឹងថា៖បន្ទាប់ពីការចុះធ្វើកោសល្យវិច្ច័យរួចមក ឃើញថាជនរងគ្រោះត្រូវបានក្រុមឃាតករ បាញ់សម្លាប់ យកមក ទ ម្លាក់ ចោលនៅចំនុចគល់ស្ពានគោល ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីវេលាម៉ោងជាង៣ទាបភ្លឺចូលថ្ងៃទី ២៣មិថុនា។
លោក ឃុន ប៊ុនហូ មេបញ្ជាការរង អាវុធខេត្តកំពង់ធំបានឲ្យដឹងថា៖ជនរងគ្រោះមានឈ្មោះធឿន ឡាវី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ រត់តាក់ស៊ី រស់នៅផ្ទះលេខ០៩ សង្កាត់បឹងទំពន់ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ បើករថយន្តម៉ាកលុចស៊ីស RX.300.ពណ៍សរ ពាក់ស្លាក លេខភ្នំពេញ.AO.15.54.។សមត្ថកិច្ចដដែលនេះបានបញ្ជាក់ថា៖ករណីនេះគឺឃាតករបានបាញ់សម្លាប់ រួចហើយប្លន់យករថយន្តទៅបាត់ហើយក្រុមឃាតករទំនងជាមានគ្នាចាប់ពី២ទៅ៣នាក់។
មកដល់រសៀលថ្ងៃដដែលនេះ សាកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យសាច់ញាតិ បងប្ងូនយកទៅធ្វើបុណ្យនៅស្រុកកំណើត។ចំណែកក្រុមឃាតករដែលសម្លាញ់មនុស្សនេះ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវនិងចងក្រងសំណុះរឿងដើម្បីតាមចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕

 

ក្រុមអ្នកឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា រកឃើញថា សារព័ត៌មាន​បែប​ហិង្សា​​នៅតែកើតមានក្នុង​​អំឡុង​ពេលបោះឆ្នោត

ភ្នំពេញ:   ក្រុមអ្នកឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា បានរកឃើញថា សារព័ត៌មាន​បែប​ហិង្សា​​នៅតែមានឥទ្ធិពល និងបានចាក់ឫសយ៉ាងជ្រៅក្នុងប្រព័ន្ធផ្សព្វផ្សាយនៅ​កម្ពុជា ក្នុងអំឡុង​ ពេលនៃ​​​ការ​បោះ​ឆ្នោត​។

កញ្ញា ស្រី សុធារី អ្នកសម្របសម្រួលអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ នៅថ្ងៃទី​​២៣ ខែមិថុនានេះ បានបង្ហាញរបាយការណ៍ដែលបានពីការសិក្សាស្រាវជ្រាវទៅលើសារព័ត៌មាន ទាក់​ទងទៅនឹងដំណើរការបោះឆ្នោតឃុំ-សង្កាត់ ដោយបញ្ជាក់ថា អត្ថបទ ឬខ្លឹមសារព័ត៌មាន​​បែប​​អំពើ​ហិង្សា ដែលប្រព័ន្ធ​​​ព័ត៌មាន​បានធ្វើការផ្សព្វផ្សាយក្នុង​​អំឡុងនៃដំណើរការបោះឆ្នោតមានរហូតទៅ​​​ដល់​​​៣៨​​ភាគរយ ខណៈ​ព័ត៌មានមានលក្ខណៈឯករាជ្យ មានត្រឹមតែចំនួន១៦ភាគរយ និងខ្លឹមសារ​​​ព័ត៌​មាន​​​បែប​​សន្តិភាព មានចំនួន៤៦ភាគរយ។

ក្នុងសន្និសីទស្តីពីស្ថានភាពរបស់អ្នកសារព័ត៌មាននៅក្រោយការបោះឆ្នោត និងការ​បញ្ជ្រាប​ព័ត៌មាន​បែបសន្នតិភាព នាភោជនីយដ្ឋានទន្លេបាសាក់២ កញ្ញា ស្រី សុធារី បានពន្យល់ថា សារ​ព័ត៌មាន​​​បែប​ហិង្សា​​ទាំងនោះ បានបង្ហាញយ៉ាងច្បាស់ ឬបង្កប់អត្ថន័យពីការបង្កជម្លោះ បំផ្លាញ​អ្នក​ដទៃ ការឃោសនាលើកតម្កើងគណបក្ស ព្រមទាំងការលើកតម្លើងពីវិរៈភាពរបស់មេដឹកនាំគណបក្ស នយោបាយ ជាដើម។

លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍​របស់​ក្រសួង​​ព័ត៌មាន បានទទួលយកការ​​រក​ឃើញនេះ ដើម្បីទុកជាមេរៀនសម្រាប់ធ្វើការកែលម្អទៅ​​លើប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​​ព័ត៌មាន ក្នុង​​អំឡុងនៃ​ដំណើរ​ការបោះឆ្នោតនៅអាណត្តិក្រោយ។

យ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានកត់សម្គាល់ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅ​កម្ពុជាមានការយល់ដឹងច្រើនពី​នីតិវិធី និងច្បាប់បោះឆ្នោតនៅកម្ពុជា បើទោះជានៅមានបណ្តាញសារព័ត៌មានមួយចំនួននៅមិនទាន់​​រក្សា​​​​បាននូវភាពអព្យាក្រឹត្យក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នា​ពេល​កន្លងមកនេះ។

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ដែលហៅកាត់ថា អង្គការ​និចហ៊្វិក មានប្រសាសន៍ថា ប្រពលរដ្ឋចាប់អារម្មណ៍ខ្លឹមសារនៃ កម្ម​​វិធី​នយោបាយ​របស់​​គណបក្ស​​នយោបាយអំឡុងពេលឃោសនាបោះឆ្នោតនៅតាមប្រព័ន្ធសារព័ត៌មាន និង​​បណ្តាញ​ទំនាក់​​ទំនងសង្គមហ្វេសប៊ុក ច្រើនជាងតាមរយៈការដង្ហែក្បួនឃោសនា និងចែកសារតាមខិត្តប័ណ្ណ។

របាយការណ៍របស់អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ ក៏បានរកឃើញដែរថា មានតែ វិទ្យុ​​​ក្នុងស្រុកចំនួន៤ និងវិទ្យុអន្តរជាតិចំនួន៣ប៉ុណ្ណោះ ដែលបានធ្វើការផ្សព្វផ្សាយពីគោល​នយោបាយ និងកម្មវិធីតុមូលរបស់គណបក្សនយោបាយទាំងអស់ ខណៈមានតែ​ស្ថានីយទូរទស្សន៍​ក្នុង​ស្រុក​ចំនួន២ប៉ុណ្ណោះ ដែលបានផ្តល់ឱកាសដល់គ្រប់គណបក្សនយោបាយធ្វើការផ្សព្វផ្សាយពី​កម្មវិធីនយោបាយរបស់ខ្លួនក្នុងអំឡុងពេលឃោសនាបោះឆ្នោត៕

ឃាត់ខ្លួនចោរ២នាក់ក្នុងចំណោមបក្សពួក៥នាក់កាប់ប្លន់

ភ្នំពេញ៖សមត្ថកិច្ចនគរបាលខណ្ឌចំការមនសហការជាកម្លាំងការិយាល័យធ្វើការស្រាវជ្រាវហើយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ក្នុងចំនោមបក្សពួក៥នាក់ធ្វើសកម្មភាពប្រើដាវសាំមូ៉រៃកាប់ប្លន់យកមូ៉តូស៊ុយសូគីលេតពីបុរសម្នាក់៦ថ្ងៃមុន កាលវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី២២ ខែ មិថុនា ឆ្នាំ ២០១៧នៅចំណុចផ្លូវលេខ១៧៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ជនរងគ្រោះមានឈ្មោះ បូ សីហា ភេទប្រុស អាយុ២៣ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនស្រាបៀរស្នាក់នៅផ្ទះលេខ៧៩ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យជាម្ចាស់មូ៉តូម៉ាកលេតពណ៍សលាយក្រហមពាក់ស្លាកលេខព្រៃវែង១k ៥៥​៣៤​សេរីឆ្នាំ២០១៧ត្រូវជនសង្ស័យមានគ្នី៥នាក់មូ៉តូ២គ្រឿងប្រើដាវគំរាមកាប់ប្លន់យកមូ៉តូទៅបាត់ ។

ជនសង្ស័យទី១មានឈ្មោះ តេង ច័ន្ទធឿន ភេទប្រុស អាយុ១៨ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ១២ផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនជនសង្ស័យទី២មានឈ្មោះ គឹម រតន: ភេទប្រុស អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

លោកហ៊ាងថារេ៉តអធិការរងទទួលផែនយុត្តិធម៍ ខណ្ឌចំការមន បានប្រាប់ថាដោយកម្លាំងនគរបាលខណ្ឌខណ្ឌសហការ​​​ជាមួយនគរបាលប៉ុស្តិ៍សង្កាត់ទំនប់ទឹក និងរួមជាកម្លាំងការិយាល័យកំរិតធ្ងន់ នៃស្នងការរាជធានីភ្នំពេញសហការធ្វើការស្រាវជ្រាវបន្ទាប់ពីមានជនល្មើសគ្នី៥នាក់មធ្យមបាយម៉ូតូ២គ្រឿម៉ាកឌ្រីមសង់សេ១២៥និងស៊ុយសូគីនិចនិងដាវសាំម៉ូរៃចំនួន១ដើមគំរាមកាប់ប្លន់យកម៉ូតូស៊ុយសូគីនិចពណ៍ខ្មៅចំនួន​១គ្រឿងបានសំរេចកាលវេលាម៉ោង​១០​និង៣០នាទីយប់ថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ ២០១៧តាមផ្លូវ១៧៣កែង៤០២ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឋដចំការមន។

លុះដល់ល្ងាចនេះក៏ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដើរតាមផ្លូវ​១៧៧​សង្កាត់ទំនប់ទឹក ខណ្ឌចំការមនហើយក៏ធ្វើការសាកសួរនាំសួររកបក្សពួកសល់៤នាក់ទៀតក៏ធ្វើការឃាត់បានជនសង្ស័យ​ម្នាក់ទៀតនៅផ្ទះលេខ១២សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនបានម្នាក់ទៀតដែលឈរនៅមុខផ្ទះរួចក៏សាកសួរនាំបន្តក៏បានឆ្លើយថាខ្លួនេពិតជាធ្វើសកម្មភាពប្រើ​ដាវកាប់ប្លន់យកមូ៉តូស៊ុយសូគីលេតពីបុរសម្នាក់ពិតប្រាកដ​មែនដោយបក្សពួកចំនួន៥នាក់មធ្យមបាយធ្វើសកម្មភាពមូ៉តូ២គ្រឿងម៉ាកស៊ុយសូគីនិចពណ៍សនិងម៉ូតូ​ឌ្រីម​សង់សេ១២៥ពណ៍ខ្មៅសុទ្ធតែមិនចាំស្លាកលេខដោយមិនមែនជាមូ៉តូខ្លួន ។

លោកអធិការរងបន្តថាក្រោយពីកម្លាំងសហការជាមួយនគរបាលការិយាល័យកំរិតធ្ងន់រាជធានីភ្នំពេញបង្រ្កោបបាន​ជនសង្ស័យប្រើដាវគំរាមកាប់ប្លន់យកមូ៉តូរបស់បុរសរងគ្រោះបានសំរេចហើយបើកការសើុបអង្កេតនិងស្រាវជ្រាវឃាត់បានជនសង្ស័យ២នាក់ក្នុងចំនោម៥នាក់រួចសាកសួរនាំជនសង្ស័យទាំង២នាក់បានសារភាពខ្លួនបានយកម៉ូតូរបស់​ជនរងគ្រោះទៅលក់បាន៦០០ដុល្លាសហរដ្ឋអាមេរិចហើយចែកគ្នា៥នាក់ក្នុង១ម្នាក់១០០ដុល្លាសហរដ្ឋអាមេរិចក្រោយពីស្ដាប់ចំលើយសារភាពរួចធ្វើកាឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូលទៅតុលាការដើម្បីចាត់ការបន្តហើយចំណែកបក្សពួកដែលនៅសេសសល់នៅធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនបន្ត។(EML)

 

June-009June-008

អ្នកចាយសែកស្អុយគ្មានលុយចៅក្រមសម្រេចឃុំខ្លួនក្លាយជាអ្នកទោស

ភ្នំពេញ ៖កាលពីរសៀលថ្ងៃទី២៣ មិថុនា ២០១៧ ជនជាប់សង្ស័យម្នាក់ដែលរងនូវការចោទប្រកាន់ថាបានចេញមូលប្បទានប័តគ្មានសាច់ប្រាក់សែកស្អុយ ត្រូវបានចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនា​គារ​ព្រៃសជាបណ្តោះអាសន្ន ។

គួរបញ្ជាក់ថាជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនតាមដីកាបង្កាប់ឲ្យនាំខ្លួន ពីបទ​ចាយសែក​​គ្មានសាច់ប្រាក់ បញ្ជូនទៅភ្នំពេញវិញអនុវត្តតាមច្បាប់ដែលឃាត់នៅវេលាម៉ោង១០ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ។ លោកវរសេនីយ៍ទោ ព្រម្ម ថេង ប្រធានមន្ទីយុត្តិធម៌នៃបញ្ជាការកងរាជអាវុ ធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា ជនសង្ស័យដែលត្រូវចាប់ខ្លួនតាមដិការមានឈ្មោះ ម៉ុក ភីរ័ក្ស ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ។

លោកបានបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ុក ភីរ័ក្ស គឺកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានអនុវត្តន៍តាមដិីការបង្គាប់ឱ្យនាំខ្លួនលេខ៣០៨ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ចេញដោយលោក ជួន សុរាសី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញឱ្យនាំខ្លួនជនសង្ស័យឈ្មោះ ម៉ុក ភីរ័ក្ស ដែលចោទប្រកាន់ពីបទមិនបំពេញកាតកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានគឺសែកគ្មានសាច់ប្រាក់ដែលប្រព្រឹត្តនៅកាលពីថ្ងៃ៩ ខែមិថុនា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមាន​ជ័យបានបញ្ជាក់ថា ក្រោយពេលដែលឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ុក ភីរ័ក្ស ហើយបានបញ្ជូនជនសង្ស័យទៅបញ្ជាការដ្ឋានកងរាជអាវុធរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕(EML)June-007June-006

អភិបាលអះអាងថា៖កូនឈើ ចំនួន៧ ប្រភេទបានដាំក្នុងបរិវេណតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំមានផ្ទៃដី៨ហិចតា

ត្បូងឃ្មុំ៖ លោកអភិបាលខេត្តត្បូងឃ្មុំ បានជំរុញការដាំកូនឈើឡើងវិញ សម្រាប់ជាគុណប្រយោជន៍ដល់សង្គមជាតិ កូនឈើចំនួន ៧ប្រភេទ រួមមានៈ ក្រញូង បេង នាងនួន ធ្នង់ គីនីន រំដួល និងចំប៉ី បានដាំលើផ្ទៃដី ទំហំប្រមាណ ៨ហិចតា នៅក្នុងបរិវេនតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ធ្វើនៅព្រឺកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ក្នុងឱកាសប្រារព្ធពិធីបុណ្យ រុក្ខាទិវា ៩ កក្កដា ឆ្នាំ២០១៧ នេះ ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា៖ សម្រាប់ខេត្តត្បូងឃ្មុំ នេះជាខួបលើកទី៣ ដែលលើកទី១ ក្នុងឆ្នាំ២០១៥ បានប្រារព្ធនៅក្នុងបរិវេណទីធ្លាសួនច្បារតំបន់ដីសម្បទានសង្គមកិច្ចស្រែលើសែនជ័យ ក្នុងភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ លើកទី២ ក្នុងឆ្នាំ២០១៦ នៅក្នុងបរិវេណវត្តច័ន្ទរស្មី (ច័ន្ទនិមិត្ត) ស្ថិតនៅភូមិច័ន្ទនិមិត្ត ឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ។

និងលើកទី៣ ក្នុងឆ្នាំ២០១៧នេះ យើងកំពុងប្ររព្ធក្នុងបរិវេណតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។ ដែលនឹងត្រូវដាំកូនឈើមានតម្លៃដូចជា ក្រញូង បេង នាងនួន ធ្នង់ គីនីន និងចំប៉ី ដាំលើផ្ទៃដីទំហំប្រមាណ ៨ហិចតា ក្នុងគោលបំណងប្រែក្លាយតំបន់នេះ ឲ្យពោរពេញទៅដោយព្រៃឈើធម្មជាតិ ដែលអាចបង្កើតជាគំរបបៃតងខួបប្រាំង ខួបវស្សា និងធ្វើឲ្យប្រសើរឡើងនូវសោភណ្ឌភាពធម្មជាតិពិតៗ ស្រស់បំព្រងនៅក្នុងតំបន់របស់យើងនេះ ។
លោក ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តបានថ្លែងថា ៖ព្រៃឈើ គឺជាសម្បត្តិធម្មជាតិដ៏មានសារៈសំខាន់ មិនត្រឺមតែទ្រទ្រង់ជីវិតរបស់មនុស្ស និងសត្វតែប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវគុណប្រយោជន៍ដ៏ធំធេងជាច្រើនទៀត ក្នុងការប្រកបមុខរបរ ការស្នាក់នៅ ដំណើរទេសចរណ៍កំសាន្ត សោភ័ណ្ឌភាព ភាពត្រជាក់ត្រជុំ ជាដើម ។

ព្រៃឈើ ផ្តល់នូវតុល្យភាពរក្សាលំនឹងបរិស្ថានធម្មជាតិ និងការស្ថិតស្ថេរនៃពិភពផែនដី របស់យើង ។ ព្រៃឈើ អាចកាត់បន្ថយយ៉ាងច្រើននូវគ្រោះធម្មជាតិ ដូចជាភាពរាំងស្ងួត ទឹកជំនន់ ការកើនឡើងនូវកំដៅ ទប់ស្កាត់ការហូរច្រោះ ជាដើម។

ជាកត្តាសត្យានុម័ត បម្រែបម្រួលអាកាសធាតុ មួយផ្នែក គឺបណ្តាលមកពីកត្តាព្រៃឈើ និងអតុល្យភាពនៃបរិស្ថានធម្មជាតិ ។ ឈើផ្តល់នូវភាពបៃតង ភាពស្រស់បំព្រង និងជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ ព្រមទាំងបានផ្តល់ផលប្រយោជន៍ដទៃទៀតសម្រាប់សកលលោក និងប្រទេសយើងទាំងមូល ៕

 

ចាប់មិនចេះអស់ក្រុមចោរ៤នាក់ប្រើដាវសាម៉ូរៃកាប់ប្លន់បានទៅសល់គុកព្រៃស

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២៣ មិថុនា ២០១៧ ចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាឃុំខ្លួនជនសង្ស័យ៤នាក់ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សា។យុវជនដែលថា ជា (ទំពាំងស្នងឬស្សី) ដៃឆៃ៤នាក់ ពាក់ពន្ធប្រើដាវសាម៉ូរៃកាប់ប្លន់យកម៉ូតូត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២២មិថុនា ។

យុវជនទាំង៤នាក់នោះត្រូវចាប់ខ្លួន កាលពីថ្ងៃទី១៩ មិថុនា ២០១៧ នៅចំណុចផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមមន្រ្តីកងរាជអាវុធរាជធានីភ្នំពេញបានឲ្យដឹងថា មានជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដាវបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ឈ្មោះ ផុន សៀងលី និងឈ្មោះ សុង ចាន់សុខហេង យកម៉ូតូ ០១គ្រឿងម៉ាក ស៊ុយស៊ុយគីនិច ពណ៌សលាយខ្មៅ ស្លាកលេខ កណ្តាល 1S-7124 ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ បណ្តាលឲ្យជនរងគ្រោះឈ្មោះ ផុន សៀងលី រងរបួសត្រង់សាច់ដុំដៃឆ្វេងជាទម្ងន់ ។ បន្ទាប់មកសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ០២នាក់ ម្នាក់ឈ្មោះ សេង សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ និងម្នាក់ឈ្មោះ គង់ សុខណារ៉ូ ហៅឈិត ភេទប្រុស អាយុ ១៦ឆ្នាំ កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ។

លុះដល់រសៀលថ្ងៃដដែល សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ យ៉ង់ ប៊ុនថេន ភេទប្រុស អាយុ ១៧ឆ្នាំ និងបានបន្តស្រាវជ្រាវរហូតដល់ព្រឹកថ្ងៃទី២២ មិថុនា ២០១៧ ឃាត់ខ្លួនបានជនសង្ស័យ ម្នាក់ទៀត ឈ្មោះ គិត ពេជ្រដារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ ដែលជាក្រុមតែមួយ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ៤នាក់ខាងលើ ក្រៅពីធ្វើសកម្មភាពកាប់ប្លន់ម៉ូតូ កាលពីថ្ងៃទី១៩ មិថុនា ២០១៧ នោះ កន្លងទៅពួកគេធ្លាប់បានធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ស្លាកលេខ កំពត 1H-1721 បានសម្រេច ម្តងរួចមកហើយ ។ សមត្តកិច្ចឲ្យដឹងទៀតថា កម្លាំងជំនាញនៅបន្តតាមរកចាប់ខ្លួន បក្សពួកក្រុមយុវជនដៃឆៃដែលនៅសេសសល់នោះទៀត៕(EML)June-005June-004

ទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក​ ៥មិថុនា​ ក្រោមប្រធានបទ​ ៖ការផ្សាភ្ជាប់​ទំនាក់ទំនង​រវាងមនុស្ស​ និង​ធម្មជាតិ​

ខេត្តរតនគិរី​៖​ លោក​ មួង​ ប៉យ​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានថ្លែងអំពាវនាវ​ ដល់ស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់​ កងកម្លាំង​ប្រដាប់​អាវុធ​ ប្រជាពលរដ្ឋ​ និង​វិស័យ​ឯកជន​ក្នុង​ខេត្ត​ទាំងអស់​ សូមចូលរួមចលនាការពាបរិស្ថាន​ ទប់ស្កាត់​រាល់សកម្មភាពទាំងឡាយ​ ដែលបំផ្លាញនឹងធ្វើអោយខូចបរិស្ថាន​ កែលំអ​គុណភាពបរិស្ថាន​ និងចូលរួមអភិរក្សធនធានធម្មជាតិ​ អោយប្រើប្រាស់បានយូអង្វែង​ សម្រាប់យើងទាំងអស់គ្នា​ និង​អ្នកជំនាន់ក្រោយ​ ព្រមទាំងសំដៅទប់ស្កាត់​ នូវការប្រែប្រួលអាកាសធាតុ​ កំណើន​នីវ៉ូទឹកសមុទ្រ​ ការកើនឡើងកំដៅ​ ភាពរាំងស្ងួត​ ខ្យល់ព្យុះ​ គ្រោះធម្មជាតិ​ផ្សេង​ៗ​ ជាពិសេសការគ្រប់គ្រងសំរាម​ (សំណល់​រឹង​-រាវ)អោយបាមត្រឹមត្រូវ​ ។

លោក​ មួង​ ប៉យ​ បានថ្លែងអំពាវនាវបែបនេះ​ ក្នុងពិធីប្រាព្វទិវាបរិស្ថានជាតិ​ និងបរិស្ថានពិភពលោក៥មិថុនា​ ក្រោមប្រធានបទ​ (ការផ្សាភ្ជាប់​ទំនាក់ទំនង​រវាងមនុស្ស​ និង​ធម្មជាតិ​)​ និង​កម្មវិធីកីឡារត់ម៉ារ៉ាតុងដើម្បីសុខភាព​ និងបរិស្ថានស្អាត​ នៅរង្វង់មូលមាត់បឹកន្សែង​ ក្រុងបានលុង​ ខេត្តរតនគិរី​ នាវេលាព្រឹកថ្ងៃទី​២៣​ ខែមិថុនា​ ឆ្នាំ​២០១៧​នេះ​ ដែលអ្នកចូលរួមប្រមាណ៦៤០នាក់​ ។លោកមួង​ ប៉យ​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានមានប្រសាសន៍​ទៀតថា​ ៖ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ​ ខេត្តរតនគិរី​ បានអភិវឌ្ឍលើគ្រប់វិស័យ​ ដូចជាហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវ​ថ្នល់​ វិស័យកសិកម្ម​ជាពិសេសចំការកៅស៊ូ​ និងស្វាយចន្ទី​ ទនប់វារីអគ្គឺសនី​ រោងចក្រ​ និង​សិប្បកម្មខ្នាតតូច​ ។

ស្របគ្នាទៅនិងគម្រោងអភិវឌ្ឍមូលធនធម្មជាតិ​ ជាពិសេសព្រៃឈើបានទទួលរងការខូចខាត​ និងបាត់បង់ជាច្រើន​ ក៏ប៉ុន្តែប្រៀប​ធៀបនិងខត្តដ៏ទៃ​ ខេត្តរតនគិរី​នៅជាខេត្តដែលសម្បូរធនធានធម្មជាតិជាងគេនៅឡើយ​ តាមរយ:តំបន់​អភិរក្ស​ធំៗ​ ចំនួន​៤​ គឺឧទ្យានជាតិវីរជ័យ​ ដែនជម្រកសត្វព្រៃលំផាត់​ ឧទ្យានជាតិ​អូយ៉ាដាវ​ និងឧទ្យានជាតិវ៉ើនសែ​ សៀមប៉ាង​ ដែលមានទំហំសរុបប្រមាណជាង៥០ម៉ឺន​ហិចតា​ ។

លោក​ ផុន​ ខេមរិន្ទ​ ប្រធានមន្ទីរបរិស្ថានខេត្ត​ បានអោយដឹងដែរថា​ ទិវាបរិស្ថានពិភពលោក​ត្រូវបានប្រាព្វឡើងជារៀងរាល់​ឆ្នាំ​ ដើម្បីរំលឹក​ និងជម្រុញមនុស្ស​ នៅលើភពផែនដី​ អោយចាប់ផ្ដើមនូវសកម្មភាពរិស្ថាន​ ដែលមានឥទ្ធិពលជាវិជ្ជមានក្នុងការការពារធម្មជាតិ​ និងបរិស្ថាននៅលើផែនដី​ ដូចជាការកែលំអរគុណភាពបរិស្ថាន​ មានបញ្ហាសំណល់​ ការបំពុលបរិស្ថាន​ និង​ការកែច្នៃឡើងវិញ​​ ការដាំដើមឈើស្ដារគម្រកព្រៃឈើ​ ការបម្រែបម្រួលអាកាសធាតុ​។

លោក​ ផុន​ ខេមរិន្ទ​ ប្រធានមន្ទីរបរិស្ថាន​ បានអោយដឹងទៀតថា​ បរិស្ថាន​នៅក្នុងខេត្តរតនគិរីសព្វថ្ងៃនេះមានការល្អប្រសើជាងមុនដោយប្រជាពលរដ្ឋលោកបានយល់ដឹងច្រើនអំពីបរិស្ថាន​។

លោក​ប្រធានមន្ទីរបរិស្ថាន​ បានបញ្ជាក់ទៀតថា​៖ ក្នុងពិធីប្រាព្វទិវាបរិស្ថានជាតិ​ និងបរិស្ថានពិភពលោក៥មិថុនា​ មន្ទីរ​បរិស្ថាន​បានរៀបចំអោយមានការប្រកួតកីឡារត់ម៉ារ៉ាតុងដើម្បីសុខភាព​ និងបរិស្ថានស្អាត​ជុំវិញ​បឹងកន្សែង ដោយលេខ១​មន្ទីរ​បរិស្ថាន​ឧបត្ថម្ភ​ថវិកា​រចំនួន​៥០ម៉ឺន​រៀល​ លេខ២​-៤០ម៉ឺន​រៀល​ និងលេខបីថវិការ៣០ម៉ឺន​រៀល​ ព្រមទាំងប្រគល់ធុងសំរាមចំនួន១៦​ ទៅសាលាក្រុងបានលុង​ និងកូនឈើចំរុះមាន​ ដើមក្រញូង​ ដើមបេង​ ដើមនាងនួន​ ដើមធ្នុង​ និងកូនដើមឈើជាច្រើនទៅអោយមន្ទីរអប់រំយុវជន​ និងកីឡាខេត្ត​ សម្រាបយកទៅដាំដុះនៅតាមសាលារៀនមួយចំនួននៅក្នុងខេត្ត​ ។

លោក​ ងិន​ ណែល​ អភិបាលក្រុងបានលុង​ បានអោយដឹងដែរថា​ បន្ទាប់ពីទទួលបានធុងសំរាមចំនួន១៦ពីមន្ទីរបរិស្ថានរួចហើយលោកនិងយកទៅដាក់នៅសង្កាត់ឡាបានសៀកបរិស្ថាន។

ចំណែក​យុវជន​ម្នាក់ឈ្មោះ​ ហ៊ួ​ ហាន​ ជាយុវជន​សហភាពសហព័ទ្ធ​កម្ពុជាប្រចាំសង្កាត់បឹងកន្សែង​ បានមានចំណាប់​អាម្មរ​ណ៍ផងដែលថា​ គាត់មានការសប្បាយចិត្តដែរបានចូលរួមក្នុងកម្មវិធីនេះ។​យុវជន​ឈ្មោះ​ ហ៊ួ​ ហាន​ បានបន្ដទៀត​ ដោយប្រជាពលរដ្ឋ​ខ្លះគាត់មិនសូវយល់ដឹងអំពីតំលៃនៃការថែរក្សាបរិស្ថាន​ ​៕

 

ពលរដ្ឋរៀបចំប្រារព្ឋខួប៦៨ឆ្នាំកាត់ដីកម្ពុជាក្រោមឲ្យវៀតណាម

ភ្នំពេញ៖នៅព្រឹកនេះសមាគមន៍កម្ពុជានិងពលរដ្ឋព្រះសង្ឃតំណាងរាស្ដ្របានកំពុងចូលរួមពិធីនៃទិវាកាន់ទុក្ខជាតិខ្មែរ ខួបគំរប់៦៨ឆ្នាំ ថ្ងៃអាណានិគមបារាំងកាត់ទឹកដីខ្មែរកម្ពុជាក្រោមអោយវៀតណាមត្រួតត្រា។ពិធីប្រារព្ឋវត្តចាស់ ត្រើយម្ខាងស្ពានជ្រោយចង្វា៕

 

វាសនាឆក់កាបូបមិនបានសម្រេចត្រូវគេវាយទ្រោមខ្លួន

ភ្នំពេញ៖ជនសង្ស័យម្នាក់ក្នុងចំនោមបក្សពួកជាច្រើននាក់ទៀតត្រូវប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើងត្រមខ្លួនរួចប្រគល់អោយសមត្ថកិច្ចបន្ទាប់ធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់មិនបានសម្រេចកាលពីវេលាម៉ោង​១០​និង១០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ត្រង់ចំណុចតាមបណ្តោយ​២៨៩ ខាងមុខសាលាបឋមសិក្សាទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ជនសង្ស័យមានឈ្មោះ ឡន ឡាំងហេង ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សសាលាថ្នាក់ទី៩រៀននៅវិទ្យាល័យឥន្ទ្រទេវី ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ស្រុកកំណើតនៅភូមិអូតាគី ស្រុកថ្មគោរ ខេត្តបាត់ដំបង ។ជាអ្នកអង្គុយពីក្រោយនិងជាអ្នកធ្វើសកម្មភាពឆក់កាបូប ចំណែកឯជនសង្ស័យដែលជាបើកម៉ូតូមិនបានស្គាលអត្តសញ្ញាណបានរត់គេចខ្លួនបាត់ស្រមោល ហើយនិងបើកបរម៉ូតូមួយគ្រឿងម៉ាក សុយសាគីនិច ពណ៌ក្រហមលាយស អត់មានស្លាកលេខ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក ខ្លីច មិនចាំស្លាកលេខ។

បើកបរដោយនារីម្នាក់និងស្ត្រីរងគ្រោះជាម្តាយរួមដំណើរពីក្រោយដោយស្ពាយកាបូបដាក់នៅពីមុខ ហើយធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូខាងលើ មកពីក្រោយរួមទាំងបក្សពួកពីរបីម៉ូតូទៀតមិនចាំម៉ាក ហើយជនសង្ស័យខាងលើក៏បានធ្វើសកម្មភាព​ឆក់កាបូបស្ពាយពីស្ត្រីរងគ្រោះតែមិនបានសម្រេចបណ្តាលអោយជនសង្ស័យដួលម៉ូតូ ។ ៕(EML)

 

June-002June-001

របរធ្វើធូបនៅមានសម្រាប់អ្នកខេត្តកំពង់ចាមដើម្បីជីវភាពប្រចាំថ្ងៃ

ខេត្តកំពង់ចាម៖ ពលរដ្ឋដែលនៅតាមបណ្តោយផ្លូវជាតិលេខ៦ ពីស្គន់ទៅខេត្តកំពង់ធំ ខេត្តសៀមរាប ត្រង់ចំនុចភូមិសង្កែពង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ភាគច្រើនធ្វើសិប្បកម្មធ្វើធូបដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារប្រចាំថ្ងៃ និងក្រៅពីធ្វើធូក អ្នកភូមិធ្វើស្រែចំការបន្ថែមទៀត។ ដោយមានការជឿនលឿននូវការរីកចំរើនបច្ចេកទេសនាពេលបច្ចប្បន្នផងដែលកាលពីសម័យមុនគេធ្វើធូបដោយដៃ ដែលគេយកស្លឹកគសុទ្ធមកបុកអោយម៉ត់រួចមូលនឹងដៃជាឬស្សីដែលបានបិតតូចៗរួចអោយបានមូល បានយកទៅជ្រលក់ពណ៍រួចនឹងដាក់ហាលថ្ងៃ តែមកដល់ពេលបច្ចប្បន្ននេះគេសង្កេតឃើញមានម៉ាសីុនលាយម្សៅ ម៉ាសីុនធ្វើធូប និងធ្វើងាយស្រួលជាងពីមុនទៀត។

បើពលរដ្ឋម្នាក់ដែលរស់នៅក្នុងភូមិសង្កែពង ឃុំស្រម៉ ស្រុកជើងព្រៃនេះ ឈ្មោះអ្នកមីង គីម ឈិន ជាមួយក្រុមគ្រួសារបានសីុឈ្នួលគេធ្វើធូកអោយក្រុមហ៊ុនមួយឈ្មោះ ហេង គីមជូ ដោយខាងក្រុមហ៊ុនបានទិញឧបករណ៍ ម៉ាសីុន និងសម្ភារៈមកដាក់តាមផ្ទះអ្នកមីងដោយគិតជាកំរ៉ៃអោយ ចំពោះតម្លៃឈ្នួលវិញក្នុង១គីឡូក្រាមទទួលបានកំរ៉ៃ៦០០រៀល បើសិនជាអ្នកមីងធ្វើបានមួយថ្ងៃបានពី៤០ទៅ៥០គីឡុ ដោយខំប្រឹងក្រោកពីព្រឹកមកធ្វើបានអាចទទួលបានច្រើន។សារធាតុផ្សំដែលបង្កើតជាធូបបាន គេធ្វើពីអាចក៍រណា ស្លឹកគរ ដើមកំពូលបាយ និងជើងធ្វើឬស្សីជាដើម។
ក្រោយពីចេញជារូបរាងធូករួចមក គេយកទៅហាលថ្ងៃរយៈពេល២ម៉ោងឬច្រើនម៉ោង ដើម្បីអោយវាស្ងួតរួចច្រកដាក់ថង់ជាដុំៗ ដោយមួយដុំមានចាប់ពី៤០សៃសរឡើងទៅ តាមដុំតូចឬដុំធំ ។ បន្ទាប់មកខាងក្រុមហ៊ុនដឹកយកទៅលក់តាមភូមិឃុំស្រុក និងបណ្តាលខេត្តដូចជាចខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ រាជធានីភ្នំពេញជាដើម ដោយលក់ក្នុងតម្លៃចាប់ពី ៥០០រៀល ឡើងទៅ នឹងចែកជាប្រភេទធូកធម្មតា និងធូកក្រអូបទៀតផង៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2