vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានថ្មី

កាំកុងត្រូលខេត្តពោធិសាត់រកឃើញចាហ៊ួយដួងផលិតពីកៅស៊ួ

ខេត្តពោធិសាត់៖ចាហ៊ួយដូងដែលធ្វើពីកៅស៊ួផលិតនៅក្នុងស្រុករួមនិងភេសជ្ជៈមួយចំនួនផ្សេងទៀតត្រូវបានកំលាំងសាខា​កាំកុងត្រូលខេត្តពោធិ៍សាត់សហការជាមួយនគរបាលប៉ុស្ត៏ឈើតុំរឹបអូសក្រោយពីត្រួតពិនិត្យរកឃើញកំពង់ចរាចរណ៏ដាក់តាំងលក់នៅដេរប៉ូមួយកន្លែងនិងបណ្តាតូបលក់គ្រឿងឧបភោគបរិភោគមួយចំនួនផ្សេងទៀតផងដែរ។
សកម្មភាពចុះត្រួតពិនិត្យទៅលើម្អូបអាហារខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី23ខែមិថុនាឆ្នាំ2017ក្នុងបរិវេណផ្សារបំណក់ ឃុំឈើតុំ ស្រុកក្រគរ។
លោកតូច ចៅកុយ ប្រធានសាខារកាំកុងត្រូលខេត្តពោធិសាត់បានប្រាប់អោយទួរទស្សន៏ហង្សមាសដឹងថា៖ក្រោយពីបានធ្វើការត្រួតពិនិត្យទៅតាមនីតិវិធីនិងលក្ខណៈបច្ចេកទេសលើផលិតផលម្ហូបអាហារដែលដាក់តាំងលក់ក្នុងទីតាំងខាងលើរួចមកសមត្ថកិច្ចសម្រេចរឹបអូសនូវមុខទំនិញមិនប្រក្រតីមួយចំនួនរួមមានភេសជ្ជម៉ាកSTINGចំនួន24ដប ទឹកដោះគោជួ ម៉ាក PAN PANចំនួន102ដបដែលផលិតផលទាំងពីមុខនេះមិនមានគុណភាពគ្នានកាលបរិចេ្ឆតនិងហួសថ្ងៃកំណត់។ដោយឡែកចាហ៊ួយដូងធ្វើពីកៅស៊ួម៉ាកM&S ផលិតនៅខេត្តបាត់ដំបងមានចំនួន160កញ្ចប់ដែលផលិតផលនេះត្រូវបានក្រសួងប្រកាសហាមឃាត់ដាច់ខាតដោយមិនអោយមានដាក់តាំងលក់ឡើយ។
លោកបានលើកឡើងថា៖ចំពោះម្ចាស់ផលិតផលម្ហូបអារហារដែលត្រូវបានរឹបអូសនិងម្ចាស់ផលិតផលផ្សេងទៀតដែលដាក់តាំងលក់ផ្ទុយពីច្បាប់និងបទបញ្ញត្តិរបស់ក្រសួងពាក់ព័ន្ធសមត្ថកិច្ចរបស់លោកបានណែនាំនិងធ្វើកិច្ចសន្យាអោយបញ្ឈប់ជាបន្ទាន់ហើយលោកបានព្រមានថានិងចាត់វិធានការទៅតាមផ្លូវច្បាប់ប្រសិនបើរកឃើញនៅតែបន្តដាក់លក់ផលិតផលដែលគ្មានគុណភាព គ្មានអនាម័យ គ្មានសុវត្ថិភាព ហួសរយៈពេលផុតកំណត់ប្រើប្រាស់ សំបកវេចខ្ចប់រុំព័ទ្ធដោយធួលីកខ្វក់ មានច្រែស គ្មានស្លាកសញ្ញាត្រឹមត្រូវដែលមិនអាចអោយមនុស្សយកមកបរិភោគបាននោះ។
ប្រជាពលរដ្ឋក៏ដូចជាអាជីវករនៅក្នុងឃុំឈើតុំបានសារទរចំពោះសកម្មភាពចុះត្រួតពិនិត្យគុណភាពចំណីអាហារនិងបានណែនាំបង្ហាញអំពីវិធីសាស្រថែទាំ ការដាក់តាំងលក់ ការរក្សាមុខទំនិញ របៀបមើលកាលបរិច្ឆេទប្រើប្រាស់សម្រាប់ជាគុណប្រយោជន៏ដល់សុខភាពអ្នកប្រើប្រាស់ទួទៅ៕

អ្នកលក់គ្រែតាមគោយន្តបានស្លាប់គ្រោះចរាចរណ័ផ្លូវទំនប់កប់ស្រូវ

ភ្នំពេញ៖បុរសអ្នកដើរលក់គ្រែចល័តម្នាក់ត្រូវបាន រថយន្តបុកនិងកិន ស្លាបក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តច្នៃនិងរថយន្តមិនស្គាល់ម៉ាកបានប៉ះគ្នាកាល ពីវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧នៅចំណុច​​ផ្លូវម្តុំទំនប់កប់ស្រូវស្ថិតក្នុងខណ្ឌព្រែព្នៅ។សពបានបែកខ្ទេចមើលមិនស្គាលតែមានអាយុប្រហែលជាង៣០ឆ្នាំ។

សមត្ថកិច្ចបានបញ្ជាក់ថាតាមអត្តសញ្ញាណប័ណ្ណជនរងគ្រោះឈ្មោះអ៊ិន ឃីម អាយុ៤៥ឆ្នាំមានស្រុកកំណើតនៅខេត្តកំពង់ធំ។(EML)Jun-197Jun-198Jun-199

ល្បិចបោកឆ្លងដែនឆ្នាំ២០១៧ចាប់បានចោរស្រីចិន២នាក់រត់រួចម្នាក់

ភ្នំពេញ៖ស្រ្តីជនជាតិ២នាក់ត្រូវសមត្ថកិច្ចឃាត់យកមកប៉ុស្តិ៍ដើម្បីសាកសួរនាំបន្ទាប់ពីប្រើល្បិច ដោយបោកបញ្ឆោត​ស្រ្តីជនជាតិខ្មែរម្នាក់ថាត្រូវតែយកលុយនិងគ្រឿងអលង្ការចូលលិស្ស៍ដើម្បីរំដោះគ្រោះ បើមិនដូច្នេះទេយប់នេះ នឹងមានគ្រោះ​ធំ ហើយក៏ជនរងគ្រោះអោយគ្រឿងអលង្ការ​ និងលុយស្រ្តីជនជាតិចិន៣នាក់យករត់គេចខ្លួនបាត់ទើបម្ចាស់ដឹងថាចាញ់បោកគេទើបស្រែកផ្អើលឆោឡាទើបសមត្ថកិច្ចអន្តរាគមន៍ឃាត់ទាន់ពេល កាលវេលាម៉ោង​១០​និង​៣០នាទីព្រឹកថ្ងៃទី២៣ខែមិថុនា ឆ្នាំ ២០១៧នៅចំណុចផ្លូវជាតិលេខ១កែងផ្លូវ៣៦៣ ស្ថិតនៅភូមិកណ្ដាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះឈ្មោះ លី គៀវ ភេទស្រី អាយុ៥៥ឆ្នាំស្នាក់នៅផ្ទះលេខ១៧៥ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពីទី២ ខណ្ឌច្បារអំពៅបានប្រាប់ថាដោយមុនកើត ហេតុគាត់ចេញពីផ្ទះមកផ្សារច្បារអំពៅ ដើម្បី​មក​ទិញម្ហូបហើយពេលទិញម្ហូបរួចគោលបំណាងចេញពីផ្សារមកផ្ទះវិញតែពេលមកដល់មាត់ច្រកផ្សារ ក៏ជួបចោរជន​ជាតិ​ចិនដីគោក៣នាក់ មិនស្គាល់ឈ្មោះដោយនិយាយជាភាសាខ្មែរថានៅលើផ្ទៃមុខបងស្រីឡើងខ្មៅ។

ជនរងគ្រោះនិយាយថា៖ចោរទាំងនោះថាបើតាមការទាយមុខនឹងមានគ្រោះធំ ហើយក្នុងផ្ទះក៏មានអ្នកឈឺដែរ រួចពេលស្ដាប់លឺសំដីស្រ្តីជនជាតិចិននោះនិយាយ​ចប់នឹកថាដូចជាត្រូវដោយអ្នកផ្ទះសុទ្ធតែអ្នកឈឺបន្តគ្នារហូត ហើយក៏គាត់សួរ​ស្រ្តីជនជាតិចិនដីគោក៣នាក់ថា តើយើងចង់ដោះស្រាយត្រូវធ្វើដូចម្តេច?។

ចោរស្រីនោះក៏ឆ្លើយថាងាយស្រួលទេគ្រាន់តែបងយក លុយដុល្លារនិងលុយខ្មែរនៅក្នុងខ្លួនអ្នក មានប៉ុ​ន្មាននិងគ្រឿងអលង្ការផង យកមកអោយខ្ ញុំប្រសិទ្ធីអោយ ហើយចាំយកទៅទុកប្រើប្រាស់វិញចុះ និងរំដោះគ្រោះធំនិងបានហើយ។​តែដោយគាត់នៅក្នុងខ្លួនគ្មានលុយនិងគ្រឿងអលង្ការទេ ក៏អោយស្រ្តីនោះនិង តាមគាត់ទៅផ្ទះទើបមានលុយនិងគ្រឿង​អលង្ការ។

ចោរស្រ្តី២នាក់ក្នុងចំណោម៣នាក់ទៅផ្ទះគាត់ ហើយអោយចាំខាងក្រៅផ្ទះរួចគាត់ចូលទៅយកចិញ្ចៀនពេជ្រនិងខ្សែដៃដាំពេជ្រនិងខ្សែកដាំត្បូងនិងលុយដុល្លារ និងខ្មែរយកមកអោយស្រ្តីជនជាតិចិន មកប្រសិទ្ឋិក្រែងបានសេចក្ដីសុខដូចពាក្យគេមែនហើយស្រ្តីជនជាតិថាយើងនាំគ្នាទៅធ្វើអោយឆ្ងាយពីផ្ទះទើបមិនប្រសិទ្ធភាព ហើយក៏បណ្ដើរគ្នាដើរមកដល់ផ្លូវជាតិលេខ១កែងផ្លូវ៣៦៣ក៏ឈប់ហើយអោយគាត់ហុយគ្រឿងអលង្ការ និងលុយ ដែលច្រកក្នុងថង់ពណ៍ខ្មៅអោយទៅស្រ្តីនោះរួចស្រ្តីជនជាតិចិននោះប្រាប់ថាអោយបែរខ្នងកុំមើលមកគាត់ខ្លាចមិនសាកសិទ្ធហើយដោយនឹកថាសង្ស័យចាញ់បោកគេក៏ត្រលប់ក្រោយមកក៏ស្រាប់តែស្រ្តី២នាក់រត់គេចខ្លួនហើយកក៏ស្រែកចោរប្លន់ៗអោយគេជួយចាប់។ក្រោយមកក៏សមត្ថកិច្ចឃាត់បានទាំង២នាក់យកមកប៉ុស្តិ៍នគរបាលតែម្ដង ហើយក៏គាត់តាមមកដាក់ពាក្យបណ្ដឹងផងដែរនិងសុំយកគ្រឿងអលង្ការមកវិញនិងលុយផង។សូមបញ្ជាក់ថាលុយគាត់មានលុយខ្មែរចំនួន៥មឺុនរៀលនិង​ដុល្​លា១៥៩ដុល្លារនិងគ្រឿងអលង្ការមានខ្សែដៃដាំពេជ្រចំនួន២ខ្សែ(កាឡៃ)និងខ្សែកដាំត្បូងចំនួន១ខ្សែ​(កាឡៃ)​ចិញ្ចៀនពេជ្រចំនួន៤វង់(កាឡៃ)ហើយក៏ថ្លែងអំណរគុណដល់សមត្ថកិច្ចដែលដេញឃាត់ចោរស្រ្តីទាំង២នាក់បាននិងទោះបីគ្រឿងអលង្ការកាឡៃក៏ដោយក៏ជាទ្រព្យសម្បត្តិគាត់ប្រើលុយទៅទិញមកដែរ ។

ជនសង្ស័យទី១មានឈ្មោះ YANG YIN ភេទស្រី អាយុ៥០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដជនសង្ស័យ​ទី២មានឈ្មោះ MO HUANG FANG ជនជាតិចិនដីគោក ភេទស្រី អាយុ៥៤ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាក(ជាអ្នកកាន់គ្រឿងអលង្ការនិងលុយរបស់ជនរងគ្រោះ)ដោយទើបនិងមកប្រទេសកម្ពុជាបាន២ថ្ងៃទេ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅបានប្រាប់ថាដោយបន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យ​​ស្រ្តីជនជាតិចិនបានចំនួន២នាក់ដោយជនរងគ្រោះស្រែកថាចោរប្លន់ហើយសម្លាំងសមត្ថកិច្ចក៏អន្តរាគមន៍ឃាត់បានភ្លាមហើយក៏ឃាត់យកមកសាកសួរនាំ(ចោរមែន)។

ក្រោយមកក៏ស្តាប់ការរៀបរាប់ជនរងគ្រោះថាជនសង្ស័យបានបោកបញ្ឆោតថាគាត់មានគ្រោះធំទាល់តែយកលុយនិងគ្រឿងអលង្កាលដែលធ្លាប់ពាក់រាល់ថ្ងៃមកប្រសិទ្ធិទើបជៀសគ្រោះចង្រៃចេញឆ្ងាយតាមពិតឆបោកគាត់ដើម្បី​យកទ្រព្យគាត់សោះហើយក៏កម្លាំងសម្លាំងកិច្ចយើងហៅស្រ្តីម្នាក់មកបកប្រែភាសាចិនដើម្បីសួរនាំស្រ្តីហើយស្រ្តីជន​ជាតិចិនបានឆ្លើយសារភាពថាគាត់មានគ្គី៣នាក់ហើយស្រ្តី្នាក់ទៀតមិនស្គាល់ថាឈ្មោះអីទេមកបបួល២នាក់ខ្ញុំមកដើរបោកគេបាន​លុយយកលុយបានគ្រឿងអលង្ការយកគ្រឿងអលង្ការបានចែកគ្នាស្មើ។

ចោរស្រ្តីជនជាតិខ្មែរជាបក្សពួកគេម្នាក់ទៀតគេច ទៅមុនចាំទាក់ទងគ្នា ក្រោយពេល​យកបានទ្រព្យសម្បត្តិរួចទុកអោយ​គាត់២នាក់ហើយណេលយក បានគ្រឿងអលង្ការនិងលុយបានហើយក៏រត់ គេចតែ​ស្រ្តីរងគ្រោះស្រែកសមត្ថកិចុះចាប់ជាប់តែម្ដង។ក្រោយពីបាន ចំលើយជនសង្ស័យឆ្លើយ ដោះសារក៏ដោយតែខ្លួនជាបក្សពួកនិងកាន់ទ្រព្យគេរត់ទៀត​​និងធ្វើការដកហូតវត្ថុតាងពីស្រ្តីជនសង្ស័យ ជនជាតិរួមមានលុយខ្មែរចំនួន៥មឺុនរៀល និងលុយដុល្លា​១៥៩​ដុល្លានិងគ្រឿងអលង្ការមានខ្សែដៃដាំពេជ្រចំនួន២ខ្សែ (កាឡៃ) និងខ្សែកដាំត្បូងចំនួន​១ខ្សែ​(កាឡៃ)ចិញ្ចៀនពេជ្រចំនួន​៤វង់​(កាឡៃ)ហើយទ្រព្យសម្បត្តិទាំងអស់ ប្រគល់អោយជនរងគ្រោះវិញ ជាបណ្ដោះអាសន្នសិនចំណែកស្រ្តីជនសង្ស័យ​២​នាក់កសាងសំណុំងរឿងបញ្ជូលទៅអធិការដ្ឋានខណ្ឌច្បារអំពៅដើម្បីចាត់ការតាមផ្លូវច្បាប់ ។(EML)

 

Jun-196Jun-194

ស្រ្តីរងគ្រោះពេលទៅប្តឹងសមត្ថកិច្ច

Jun-195

ជីវិតពិតជាមិនទៀងមែនបុរសម្នាក់ររអិលជើងធ្លាក់ចូលទឹកក្នុងបឹងកំផ្លោកក្រោយផ្ទះស្លាប់ភ្លាម

ភ្នំពេញ៖ ស្ត្រីម្នាក់បានដើររកកូនប្រុស ហើយក៏ប្រទះឃើញដេកផ្កាប់មុខចូលក្នុងទឹកបឹងកំផ្លោកនៅខាងក្រោយផ្ទះស្លាប់ឲ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលដល់នៅជិតខាងនិងសមត្ថកិច្ច កាលពីវេលាម៉ោង​៤​និង១០នាទីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅផ្លូវបេតុងបឹងតាម៉ាត ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសរងគ្រោះខាងលើមានឈ្មោះ ពៅ មករា អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិកើតហេតុខាងលើ ។បើតាមសស្ត្រីម្នាក់មានឈ្មោះ ពៅ និស្ស័យធំ អាយុ៥៣ឆ្នាំ មុខរបរមេផ្ទះ ដែលស្នាក់នៅកន្លែងកើតហេតុ និងត្រូវជាម្ដាយជនរងគ្រោះបាននិយាយប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ រូបគាត់បានបាត់កូនដែលជាជនរងគ្រោះតាំងពីម៉ោង២រសៀល ហើយបានដើររកអស់រយះពេលជាយូ រហូតមកដល់វេលាម៉ោង៤និង១០នាទីរសៀលថ្ងៃខែឆ្នាំដដែល រូបគាត់ក៏បានដើរមកខាងក្រោយផ្ទះ ក៏ប្រទះឃើញជនរងគ្រោះដេកផ្កាប់មុខចូលទឹកបឹងកំផ្លោកនៅខាងក្រោយក្រោមផ្ទះបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតទៅហើយ ។
ស្ត្រីជាម្ដាយជនរងគ្រោះបានប្រាប់បន្តថា ក្រោយពីប្រទះឃើញសពជនរងគ្រោះរួចហើយ រូបគាត់ក៏បានឲ្យកូនចៅនិងពិងពាក់សាច់ញាតិជិតខាងជួយលើកសាកសពយកឡើងមកលើផ្ទះរួចហើយទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូល​ដ្ឋានតាមក្រោយ ។
ក្រោយពីទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិឆ្ឆ័យទៅលើសាកសព ហើយបានសន្ឋិដានថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់ គ រអិលជើងធ្លាក់ចូលទឹកក្នុងលង់ស្លាប់ដោយគ្នាអ្នកដឹង ។ ក្រោយពីធ្វើកំណត់ហេតុនិងកោសល្យវិឆ្ឆ័យរួចរាល់ សមត្ថកិច្ចក៏ប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីតែម្ដង៕(EML)Jun-192Jun-193

ពលរដ្ឋនៅខេត្តសៀមរាបតវ៉ាករណីមិនអោយសងផ្ទះនៅតំបន់អង្គរ

ខេត្តសៀមរាប៖នៅរសៀលនេះនៅខេតត្តសៀមរាប ក្នុងសង្កាត់គោកចក កំពុងមានផ្ទុះការតវ៉ាមួយដោយប្រជាពលរដ្ឋខឹងសម្បារនិងអាជ្ញាធរចុះរុះរើលំនៅស្ថានមួយចំនួនរបស់ពួកគាត់មានទីតាំងនៅលើតំបន់អង្គរ។កន្លងមកអាជ្ញាធរហាមពលរដ្ឋមិនសង់ដោយប្រកាសថាខុសច្បាប់។ពលរដ្ឋថាគេសង់បានហេតុអីពួកគាត់សងផ្ទះមិនបាន៕

សម្ដេចហ៊ុនសែនចូលរួមពីធីស្រាយបួសខែរ៉ាម៉ាឌនឆ្នាំនេះ ជាលើកទី២

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់កិត្តិយសជាថ្មីម្តងទៀតអញ្ជើញចូលរួមពិសារអាហារសាមគ្គីក្នុងពិធីស្រាយបួសជាមួយសាសនិកឥស្លាម។

សម្រាប់ពិធីស្រាយបួសខែរ៉ាម៉ាឌនឆ្នាំនេះ ជាលើកទី២ ហើយដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន បានមកជួបជុំ​បង្កើត​​​ភាពសប្បាយរីករាយ​ ស្និទស្នាល់ម្តងទៀត ក្នុងពិធីស្រាយបួសពិសា​អាហារ​សាមគ្គីជាមួយបងប្អូនសាសនិកឥស្លាម ដែលរៀបចំធ្វើឡើងនៅវិហារធំគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំចំរេះទី២ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៣ មិថុនានេះ។

ចាប់ពីឆ្នាំ២០១៤រហូតមកបងប្អូនសាសនិកខ្មែរឥស្លាម ទទួលបាន​នូវមហាកិត្តិ​យស​យ៉ាងធំធេង ដោយបានការអញ្ជើញមកចូលរួមពីសំណាក់​សម្តេច តេ​ជោ​ហ៊ុន ​ សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​ក្នុងពិធី​ស្រាយបួសជារៀងរាលឆ្នាំ ជាពិសេសក្រៅពីពិធីផ្លូវការដែលរៀបចំដោយរាជរដ្ឋាភិបាលសម្តេចតែង​បានអញ្ចើញ​មកចូលរួមជាលក្ខណៈឯកជនជារៀងរាល់ឆ្នាំផងដែរ។

នេះជាការ​បង្ហាញឲ្យឃើញ​ពីការផ្សារភ្ជាប់យ៉ាងជិតស្និទរវាងថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដែលជាអ្នក គោ​រពជំ​នឿ​ព្រះពុទ្ធ​សាសនាជាមួយអ្នកគោរពជំនឿឥស្លាមសាសនា ដោយក្តីស្រឡាញ់រាប់អាន គ្មានការរើសអើងជាតិ​សាសន៏ឬ​សាសនាអ្វីឡើយ។

សូមបញ្ជាក់ថាសម្តេចតេជោនាយករដ្ឋមន្ត្រីតែងបានបង្ហាញពីមោទនភាពជាខ្លាំង ចំពោះក្របខណ្ឌគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនាពេលកន្លងមក ដោយបានចាត់ទុនយោបាយការធ្វើសុខដុមនីយកម្មជនជាតិ និងសាសនា ជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា នៃគោល នយោ បាយក្នុងប្រទេស និងក្រៅប្រទេសរបស់ខ្លួន។
សម្តេចបានគូសបញ្ជាក់ថាអ្វីដែលបាននិងកំពុងកើតនៅលើទឹកដីកម្ពុជានាបច្ចុប្បន្ននេះគឺសុខដុមនីយកម្មរវាងជនជាតិនិងសាសនា ដែលនៅលើពិភពលោកបច្ចុប្បន្នពោពេញទៅដោយភាពចលាចល នៅតំបន់ខ្លះ ផ្នែកខ្លះ និងប្រទេសខ្លះ ដោយសារតែការរើសអើង និងប្រកាន់និកាយខុសគ្នា។
ដោយឡែកសម្រាប់កម្ពុជាបញ្ហានេះមិនស្ថិតក្នុងរបៀបវារៈនៃនយោបាយដែលត្រូវដោះ ស្រាយនោះទេ ក៍ប៉ុន្តែវាស្ថិតនៅក្នុងរបៀបវារៈ នៃការថែទាំ ដើម្បីពង្រឹងសុខដុមនីយកម្ម ពង្រឹងនូវសាមគ្គីភាព ដើម្បីការអភិវឌ្ឍរីកចំរើននៃប្រទេសជាតិ។
សម្តេចមានប្រសាសន៍ថាការខុសគ្នាខាងជាតិសាសន៍និងសាសនាមិនមែនជាឧបសគ្គរារាំងនៃដំណើរការអភិវឌ្ឍប្រទេសនោះទេដោយសម្តេចបានស្នើរឱ្យរួមគ្នាបន្តធ្វើសុខដុមនីយកម្ម និងពង្រឹងនូវសាមគ្គីភាពក្នុងជាតិត់របស់យើងដើម្បីរក្សាបាននូវសុខសន្តិភាពជារៀងរហូត។ហើយចាប់ពីពេលនេះតទៅយើងត្រូវធ្វើដំណើររួមគ្នាឆ្ពោះទៅមុខទៀត មិនត្រូវឱ្យមានជម្លោះណាមួយទាំងជាតិសាសន៍ និងសាសនាកើតមាននៅក្នុងប្រទេសកម្ពុជាជាដាច់ខាត។


​​សូមបញ្ចាក់ថាខែបុណ្យរ៉ាម៉ាឌននេះ សាសនិកឥស្លាម បាន​ចាត់ទុកជាខែស្រោចស្រពដោយ​អំពើល្អជាខែ​អត់​ធ្មត់ និងខន្តី ​ជាខែសន្តិភាព និងស្ងប់ស្ងាត់ ចំពោះការប្រព្រឹត្តអំពើអាក្រក់ណាមួយ របស់បុគ្គលម្នាក់ៗក្នុងខែនេះ ​ពុំមែន​ដោយការ​ជំរុញរបស់ឥទ្ធិពលណាមួយក្រៅពីខ្លួនឯងនោះទេ ​ការពិតគឺដោយមហិច្ឆិតា ការលោភលន់ និង​ការផ្កើនរបស់​ខ្លួនផ្ទាល់ដោយបំពានលើការអប់រំប្រៀនប្រដៅរបស់អល់ឡោះ។

អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក្នុងនាមសាសនិកឥស្លាមកម្ពុជា បានបង្ហាញនូវមោទនភាពរីករាយជាខ្លាំង ដែល​ទទួលបាន​នូវ​មហាកិត្តិយសយ៉ាងធំធេង នៃវត្តមានដ៏ឧត្តុង្គឧត្តម​របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា​ដែលសម្តេចបាន​ផ្តល់ក្តី​អាណិតស្រឡាញ់បងប្អូនសាសនិកឥស្លាម ដោយបានអញ្ចើញមកចូលរួមពិសារអាហារសាមគ្គីជា​មហាគ្រួសារ​យ៉ាង​ស្និទស្នាលបំផុត ដើម្បីជាការផ្សារភ្ជាប់កាន់តែជិតស្និទថែមទៀតអំពី​សុខទុក្ខ​ និងការរស់​នៅរបស់ប្រជាពលរដ្ឋក្នុងសង្គម ជាពិសេសក៍ជាការបង្ហាញឲ្យឃើញផងដែរថាអ្នក​ដឹកនាំនយោ​បាយ​​​កម្ពុជាមិន​ត្រឹម​តែបើកឱកាស​ដល់ពលរដ្ឋ​គោរព​ប្រតិបត្តិជំ​នឿ​សាសនាទៅតាមការគោរពស្រឡាញ់ពេញចិត្ត​របស់ខ្លួន ប៉ុណ្ណោះ​ទេ ប៉ុន្តែក្នុង​នាមជាថ្នាក់ដឹកនាំសម្តេចបាន​ឆ្លៀតពេលវេលា​អញ្ចើញ​មកចូល​រួមគាំទ្រលើកទឹក​ចិត្តដល់បង​ប្អូនសាសនិកឥស្លាម ឲ្យខិតខំ​ គោរព​ប្រតិ​បត្តិជំ​នឿ​សាសនារបស់ខ្លួន ដើម្បីពង្រឹងលើការអនុវត្តន៏ទំនៀមទំលាប់ប្រពៃណីដែល​ខ្លួនស្រ​ឡាញ់ពេញចិត្តបានកាន់តែល្អ​ប្រសើថែម​ទៀត ។
ក្នុងនាមសហគមន៍មុស្លិមកម្ពុជា លោក បានថ្លែងអំណរគុណយ៉ាជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានរៀបចំអាហារស្រាយបួសខែរ៉ាម៉ាឌន ចាប់ពីឆ្នាំ២០១៤ រហូតមក ដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសាសនា និងសាសនិកឥស្លាម ដែលបង្កើតបានភាពជិតស្និទ្ធ និងស្អិតរមួតរវាងសាសនិកឥស្លាម និងសាសនាដទៃទៀតក៍ដូចជាថ្នាក់ដឹកនាំជាតិ និងអន្តរជាតិក្នុងការបង្កើតនូវភាពកក់ក្តៅ និងសុខដុមរមនា រូមរស់ជាមួយគ្នា ដោយភាសុខសាន្តក្នុងសង្គម។
សូមបញ្ជាក់ដែរថានៅក្នុងឱកាសអញ្ជើញមកចូលរួមស្រាយបួសនេះសម្តេចតេជោបានសម្រេចជួយកសាងអគារសិក្សាបួនជាន់ក្នុងមួយជាន់ៗ៦បន្ទប់ដល់សាលារៀនឌូបៃភ្នពេញនិងជួយកសាងអគារទីស្នាក់ការចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាផងដែរ៕

 

ទូតខ្មែរប្រចាំនៅឡាវជួយអន្តរាគមន៍ដោះលែងពលករខ្មែរ៤នាក់

ភ្នំពេញ៖យោងតាមអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី បានបញ្ជាក់ថា៖ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងប៉ាក់សេ ប្រទេសឡាវ បានសម្របសម្រួល​ជាមួយនគរបាល ខេត្តចំប៉ាសាក់ ឲ្យមានការដោះលែងពលរដ្ឋខ្មែរចំនួន៤នាក់ ដូចខាងក្រោម នៅថ្ងៃទី២០ មិថុនា ២០១៧។

លោក អឿន អាយុ២៨ឆ្នាំ និង លោក ទុដ អាយុ២៧ឆ្នាំ ដែលអ្នកទាំងពីរ មកពីស្រុកថា​ឡាប​រិវ៉ាត់ ខេត្តស្ទឹងត្រែង​ត្រូវបានចោទប្រកាន់ពី​បទប្រើប្រាស់ជាតិផ្ទុះដោយគ្មានការអនុញ្ញាត។យុវជន ប៉ាឡាក់ អាយុ១៩ឆ្នាំ ជាកម្មករ មកពីខេត្តបាត់ដំបង ត្រូវបានឃាត់ខ្លួននៅថ្ងៃទី០៦ មិថុនា ២០១៧ ពីបទឆ្លងដែននិងរៀបការខុសច្បាប់។

លោក ខាំ អាយុ៤៣ឆ្នាំ ជាកម្មករ មកពីស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី០៦ មិថុនា ២០១៧ ពីបទប្រើប្រាស់សៀវភៅគ្រួសារឡាវ និងរៀបការខុសច្បាប់។ពលរដ្ឋខ្មែរទាំង៤នាក់ខាងលើ បានមកដល់កម្ពុជាវិញហើយ ដោយមានសាច់ញាតិទទួលនៅ ព្រំដែនកម្ពុជា-ឡាវ។(EML)

 

A-5

ចុះពិនិត្យសិប្បកម្មឯកជនពង្រឹងការអនុវត្តច្បាប់រដ្ឋ

ភ្នំពេញ៖មន្ត្រីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញសហការជាមួយនឹងការិយាល័យបរិស្ថានខណ្ឌឫស្សីកែវបើកយុទ្ធនាការបានចុះត្រួតពិនិត្យអរំទីតាំងសិប្បកម្មផលិតសំភារៈធ្វើអំពីសំឡីកែវស្មាច់ ដើម្បីពង្រឹងការអនុវត្តច្បាប់បរិស្ថាន ក្នុងគោលបំណងពង្រឹងងការគ្រប់គ្រងគុណភាពបរិស្ថាន ។

ការចុះត្រួតពិនិត្យនេះធ្វើឡើង នៅវេលាព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧ ដែលមានទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្នុងរយៈពេល៧ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៣ដល់២៨ ខែមិថុនាឆ្នាំ២០១៧ ។

មន្ត្រីបរិស្ថានដែលចុះត្រួតពិនិត្យ ទីតាំងខាងលើដឹកនាំដោយ លោកស្រីសុចន្ទ័សុធារីអនុប្រធានការិយាល័យត្រួតពិនិត្យវាយតំលៃការបំពុលបរិស្ថានដោយលោកបានបញ្ជាក់ថាការចុះត្រួតពិនិត្យសិប្បកម្មកែឆ្នៃខាងលើគឺដើម្បីក្នុងគោលបំណងណែមនាំអោយសិប្បកម្មទាំងអស់ពឹងរឹងការគ្រប់គ្រងគុណភាពបរិស្ថាន ដើម្បីការពារនិងទប់ស្កាត់ការបំពុលបរិស្ថានទឹកដីខ្យល់នឹងសុខភាពសាធារណៈ ។

លោកស្រីបានបន្តថាមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចាត់ឲ្យមន្ត្រីក្រោម ឱវាទចែកជាក្រុមដើម្បីចុះយុទ្ធការដើរផ្សព្វផ្សាយ ស្តីពីច្បាប់កិច្ចការពារបរិស្ថាន និងគ្រប់គ្រងបរិស្ថានហើយយុទ្ធការនេះមានរយៈពេល មួយសប្តាហ៍ ដោយចាប់គិតពីថ្ងៃទី២២ដល់ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៧នៅគ្រប់ទីតាំងសិប្បកម្មរោងចក្រសហគ្រាសតាមបណ្តាលខណ្ឌទូទាំងរាជធានី ។

លោកស្រីបន្តថាដោយមន្ទីរបរិស្ថានរាជធានីបានចាត់បញ្ជូនមន្ត្រីជំនាញ ចុះពិនិត្យកែលំអររាល់ចំណុច ខ្វះខាតក្នុងការគ្រប់គ្រងក្នុងគុណភាពបរិស្ថាននៅក្នុងមូលដ្ឋានសំដៅលើកស្ទួយបរិស្ថានជាតិដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាពមនុស្សសត្វ៕(EML)Jun-190Jun-191

រដ្ឋមន្រ្តីក្រសួងព័ត៌មានលើកទឹកចិត្តដល់ទូរទស្សន៍ក្នុងស្រុកទំាងអស់បញ្ជូលភាសាសញ្ញានៅក្នុងកម្មវិធីព័ត៌មាន

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានបន្តលើកទឹកចិត្តដល់បណ្តាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកទំាងអស់ គួរបញ្ជូលភាសាសញ្ញានៅក្នុងកម្មវិធីព័ត៌មាន ដើម្បីឲ្យបងប្អូនជនពិការគថ្លងអាចទទួល បានព័ត៌មានពេញលេញដូចប្រជាពលរដ្ឋដ៏ទៃទៀត។

ក្នុងពិធីប្រគល់ពានរង្វាន់ដល់អ្នកសារព័ត៌មានដែលបានសរសេរអត្ថបទជួយលើកស្ទួយ វិស័យពិការភាពក្នុងឆាកនយោបាយនៅព្រឹកថ្ងៃទី២៣ ខែមិថុនា លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានមានប្រសាសន៍ថា ជាគោលដៅក្រសួងនៅតែបន្តជំរុញឲ្យមានការបញ្ជូល ភាសាសញ្ញានៅក្នុងកម្មវិធីព័ត៌មាននៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍នានា ខណៈបច្ចុប្បន្ន មានតែទូរទស្សជាតិកម្ពុជា និងទូរទស្សន៍បាយន្តប៉ុណ្ណោះដែលបានបញ្ជូលភាសាកាយវិកាយ សញ្ញារួចរាល់។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា៖ ក្រសួងមិនអាចចាប់បង្ខំឲ្យបណ្តាស្ថានីយ៍ទូរ ទស្សន៍ឯកជនផ្សេងទៀតអនុវត្តតាមឡើយ ប៉ុន្តែស្ថិតក្នុងគោលការស្ម័គ្រចិត្តដោយសារតែ ស្ថានីយ៍ទូទស្សន៍ទំាងនោះនៅជួបបញ្ហាជាច្រើនទំាងផ្នែកហិរញ្ញវត្ថុ និងអ្នកបច្ចេកទេសខាង បកប្រែភាសា។
លោកងិន សៅរត្ន៍ ប្រធានអង្គការជនពិការកម្ពុជាបានចាត់ទុកថា ការបញ្ជូលភាសាសញ្ញា សម្រាប់ជនពិការគថ្លងនៅក្នុងកម្មវិធីទូរទស្សន៍គឺមិនត្រឹមតែជួយលើកកម្ពស់ការទទួលបានព័ត៌ គ្រប់គ្រាន់សម្រាប់ជនពិការប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឲ្យស្ថានីយ៍ទូរទស្សន៍នេះឈានទៅជា ស្ថានីយទូរទស្សន៍កម្រិតស្តង់ដារដូចនៅបរទេស។
លោកបន្តថា៖ អង្គការជនពិការត្រៀមកិច្ចសហការផ្តល់អ្នកបច្ចេកទេសបកប្រែភាកសារសញ្ញាសម្រាប់ស្ថានីយ៍ទូរទស្សន៍ណាដែលមានបំណងចង់បញ្ជូលភាសាសញ្ញាទៅក្នុងកម្មវិធីផ្សេងៗក្នុងទូរទស្សន៍របស់ខ្លួន។
ដោយឡែកសម្រាប់កម្មវិធីប្រគល់ពានរង្វាន់ដល់អ្នកសារព័ត៌មានដែលបានសរសេរអត្ថបទជួយលើកស្ទួយវិស័យពិការភាពក្នុងឆាកនយោបាយនៅព្រឹកម៉ិញនេះលេខ១បានទៅលើអ្នក សារព័ត៌មានមកពីទូរទស្សន៍ជាតិកម្ពុជា លេខ២បានទៅលើអ្នកសារព័ត៌មានមកពីស្ថានីយ៍ ទូរទស្សន៍ហង្សមាសនិងរស្មីហង្សមាស និងលេខ៣បានទៅលើអ្នកសារព័ត៌មានមកពីទូរទស្សន៍ភីអិនអិន។ការផ្តល់ពានរង្វាន់ដល់អ្នកសារព័ត៌មានទំាងនេះគឺដើម្បីលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីជួយលើកស្ទួយឲ្យជនពិការកាន់តែទទួលបានព័ត៌មាន ហើយ ឈានទៅធ្វើសេចក្តីសម្រេចចិត្តទំាងផ្នែកនយោបាយ សង្គម និងការប្រកបរបរចិញ្ចឹមជីវិត៕

ពហុកីឡដ្ឋានខេត្តកំពតទាក់ទាញមនុស្សគ្រប់ស្រទាប់ក្រោយពីកែលម្អរ


ខេត្តកំពតៈ បន្ទាប់ពីការកែលម្អមានលក្ខណៈសមរម្យនាអំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពហុកីឡ ដ្ឋានខេត្តកំពតស្ថិតនៅកណ្តាលក្រុងបានក្លាយជាទីចាប់អារម្មណ៍ និងកំពុងទាក់ទាញមនុស្សគ្រប់ស្រទាប់ គ្រប់វ័យ ពិសេសអ្នកចូលចិត្តហាត់ប្រាណ អ្នកលេងកីឡាផ្សេងៗ។ ទាំងនេះជាលទ្ធផលដែលបានកើតឡើងក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមអភិបាលខេត្តកំពតដោយការលះបង់ទាំងចិត្តទាំងកាយ។
កំពុងអង្គុយក្បែរធុងទឹកកករង់ចាំលក់ទឹក និងភេសជ្ជៈផ្សេងៗ លោកកែវ សារុន អាយុ ៥៦ឆ្នាំ រស់ នៅភូមិក្រាំង សង្កាត់ក្រាំងអម្ពិល ក្រុងកំពត ជាមន្ត្រីចូលនិវត្តន៍បានរៀបរាប់ថា លោកមកលក់ទឹកបរិសុទ្ធ ភេសជ្ជៈផ្សេងៗសម្រាប់អ្នកហាត់កីឡា និងអ្នកជួសជុលកែលម្អស្តាតតាំងពីខេត្តចាប់ផ្តើមដំណើរម្ល៉េះ។ ដំបូងឡើយ ការលក់ដូរមិនសូវដាច់ទេ ព្រោះមានមនុស្សចូលមកតិចតួច។ ទើបតែប៉ុន្មានសប្តាហ៍នេះ ដោយសារការជួសជុលកែលម្អកើតចេញជាលទ្ធផលច្រើនផ្នែក ដូចជាកន្លែងដើរហាត់ប្រាណ តារាងប៊ូល តារាងបាល់ទះ តារាងបាល់បោះ ជាពិសេស តារាងបាល់ទាត់ដែលទើបនឹងបើក ក្រោយពីបាំងរនាំងធ្វើលូ ព័ទ្ធជុំវិញហើយរួចរាល់ មនុស្សម្នាគ្រប់ស្រទាប់សម្រុកចូលមកស្តាតយ៉ាងច្រើនកុះករ។ និវត្តន៍ជនដដែល បានបន្តថា តាមមើលឃើញជាក់ស្តែង ជាមួយនឹងការជួសជុលកែលម្អស្តាតនេះ ឯកឧត្តមអភិបាលខេត្តលោកបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដូចជាការនាំសិស្សសាលា យុវជន មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធមកដាំស្មៅ កាត់ស្មៅ ដោយលោកបញ្ចេញកម្លាំងផ្ទាល់ខ្លួនធ្វើការងារយ៉ាងសកម្មបំផុត។
យុវសិស្ស មករា រៀននៅសាលាចំណេះទូទៅឯកជនឧត្តមវិជ្ជាបានរៀបរាប់ថា រូបគេ ព្រមទាំងមិត្ត ភក្តិជាច្រើននាក់ទៀតបានមកហាត់ និងលេងបាល់ទាត់នៅទីនេះជាប្រចាំតាំងពីតារាងចាប់ផ្តើមរៀបចំកែ លម្អ។ ជាអារម្មណ៍ផ្ទាល់ រូបគេមានការសប្បាយរីករាយខ្លាំងណាស់ និងសូមថ្លែងអំណរគុណលោកអ៊ំ ឯកឧត្តមអភិបាលខេត្តដែលបានយកចិត្តទុកដាក់គិតគូរដល់យុវជនសម្រាប់វិស័យកីឡានេះ។
លោក យី ប៊ុនធឿន គ្រូបង្វឹកកីឡាបាល់ទាត់នៃមន្ទីអប់រំខេត្តកំពតបានរៀបរាប់ថា ក្រោយពីបាន ជួសជុល កែលម្អលើគ្រប់ផ្នែកក្នុងពហុកីឡដ្ឋាននេះ ទាំងភ្ញៀវទេសចរ ទាំងអ្នកក្នុងក្រុងកំពតមានការចាប់ អារម្មណ៍ចូលមកលម្ហែកម្សាន្ត និងហាត់ប្រាណរៀងរាល់ថ្ងៃចាប់ពីវេលារសៀលរហូតដល់យប់។ ក្នុងនាម ជាគ្រូបង្ហាត់កីឡាបាល់ទាត់ម្នាក់ លោកមានចិត្តសប្បាយរីករាយណាស់ដែលឃើញប្អូនៗយុវជនចាប់ចិត្តមកហាត់បាល់ និងលេងកីឡាផ្សេងៗទៀត ក៏ដូចជាពលរដ្ឋទាំងក្មេង ទាំងចាស់ដែលនាំគ្នាមកជាប្រចាំនោះ។ ទាំងនេះបានកើតឡើងដោយសារការខ្នះខ្នែងពីសំណាក់ឯកឧត្តម ចាន់ ចេស្តា ដែលលោកយកចិត្តទុកដាក់ចំពោះវិស័យកីឡា និងបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋទូទៅ។ គ្រូបង្វឹករូបនេះបានបន្តទៀតថា ក្រៅពីកកើតឡើងនូវតារាងបាល់បោះ តារាងបាល់ទះ តារាងប៊ូល ផ្លូវសម្រាប់ដើរហាត់ប្រាណជុំវិញតារាង បាល់ទាត់ និងទីលានហាត់ប្រាណដោយការចាក់ភ្លេងនោះ សមិទ្ធផលដែលមិនធ្លាប់មានក្នុងពហុកីឡដ្ឋាន នេះគឺភ្លើងហ្វាដែលអាចបើកបំភ្លឺក្នុងការប្រកួតនៅពេលយប់បាន ក៏ដូចជាបង្កើនបន្ថែមនូវសោភ័ណភាពឱ្យ កាន់តែទាក់ទាញ។ គ្រូបង្វឹកកីឡាបាល់ទាល់នៅបានបញ្ជាក់ថា ទោះបីបានកើតចេញជារូបរាងបែបនេះទៅ ហើយក្តី ឯកឧត្តមអភិបាលខេត្តនៅតែបន្តយកចិត្តទុកដាក់ ដូចជាការរៀបចំឱ្យមានរថយន្តមកបាញ់ទឹក ស្រោចស្មៅជាប្រចាំ ការកាត់តម្រឹមស្មៅដែលពេលខ្លះលោកមកកាន់ម៉ាស៊ីនធ្វើដោយដៃផ្ទាល់ផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជម្រាបជូនអំពីការសម្រេចដកហូតទីតាំងដីពហុកីឡដ្ឋានខេត្តកំពត ដោយសម្តេចនាយកករដ្ឋមន្ត្រី មកជា ទ្រព្យសម្បត្តិរបស់រដ្ឋវវិញតាមសំណើចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ជាមួយនឹងភាពរឹងមាំក្រោយការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលបន្ទាប់ពីការគ្រប់គ្រងដោយឯក ជនអស់រយៈពេលជាងប្រាំពីរឆ្នាំនោះ ឯកឧត្តមចាន់ ចេស្តាបានចាប់ផ្តើមអភិវឌ្ឍតាមរយៈការជួសជុល កែ លម្អក្រោមរូបភាពទំនាក់ទំនងជាមួយក្រុមហ៊ុនឯកជន សប្បុរសជន និងកៀរគរកម្លាំងស្ម័គ្រចិត្តមកធ្វើ សកម្មភាពបង្កើតជាសមិទ្ធផលនានានៅក្នុងបរិវេណពហុកីឡដ្ឋានផ្ទាល់ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ មហាជន យុវវ័យក្នុងវិស័យកីឡា និងសុខភាព។ ឯកឧត្តមអភិបាលខេត្តតែងមានប្រសាសន៍ជារឿយៗ ថា ឯកឧត្តមនឹងខិតខំឱ្យអស់ពីលទ្ធភាពដើម្បីជោគជ័យក្នុងដំណាក់កាលជួសជុល កែលម្អពហុកីឡដ្ឋាននេះ។ ជាគម្រោងទៅមុខ អាជ្ញាធរខេត្ត រួមទាំងមន្ទីរអប់រំនឹងស្នើទៅសម្តេចនាយករដ្ឋមន្ត្រីក្នុងការទម្លាក់ ថវិកាជាតិតាមរយៈក្រសួងអប់រំដើម្បីស្ថាបនាពហុកីឡដ្ឋានឱ្យមានលក្ខណៈស្តង់ដារ ព្រោះពហុកីឡដ្ឋាន ខេត្តកំពតអាចនឹងត្រូវជ្រើសរើសធ្វើជាម្ចាស់ផ្ទះ ដូចរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀតសម្រាប់ កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2