vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានថ្មី

ជីវិតពិតជាផុយស្រួយមែនជិះម៉ូតូបត់ឆ្វេងត្រូវរថយន្តកុងទ័រណឺបុកពីក្រោយស្លាប់ភ្លាម

ភ្នំពេញ៖បុរសម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ជនរងគ្រោះជាកម្មកររោងចក្រថៃហ្គ័រ ជិះម៉ូតូម៉ាកសង់កូរ៉េពណ៍ក្រ​ហមពាក់ស្លាកលេខកំពង់ស្ពឺ១E ៣៦៤០​បត់ ឆ្វេងត្រូវរថយន្តកុងទ័រណឺពណ៍ឆ្នូតផ្ទៃមេឃពាក់ស្លាកលេខភ្នំពេញ៣B ៦៨៥៥បុកម៉ូតូពីក្រោយនិងកិនអ្នកបើកមូ៉តូបណ្ដាលស្លាប់ភ្លាមៗ។

អ្នកបើកបរបង្កហេតុចុះពីលើរថយន្តរត់គេចខ្លួនបាត់ កាលវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់ថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០១៧នៅចំណុចកើតហេតុច្រកចូលរម្មណីដ្ឋានសួនសុបិនតាមផ្លូវរោងចក្រថៃហ្គ័រ ស្ថិតនៅភូមិចុងព្រែក សង្កាត់​​ព្រែកឯង ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះបានស្គាល់ឈ្មោះ គឹម ប៊ិន ភេទប្រុស អាយុ៤៦មុខរបរកម្មករក្រុមហ៊ុនស្រាបៀរថៃហ្គ័រស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅជិះមូឍ់តូសង់កូរេ៉ពណ៍ក្រហមពាក់ស្លាកលេខកំពង់ស្ពឺ១E ៣៦៤០ ។

ប្រភពពត៍មានអ្នកឃើញហេតុការនៅកន្លែងកើតហេតុបានប្រាប់ថាបុរសរងគ្រោះជិះម៉ូតូសង់កូរេ៉ពណ៍ក្រហមតាម​ផ្លូវរោងចក្រថៃហ្គ័រក្នុងទិសដៅ ពីត្បូងទៅជើងស្របទិស ជាមួយរថយន្តកុងទ័រណឺបុកពីក្រោយម៉ូតូបន្ទាប់ពីបុរស​រងគ្រោះបើកបរបត់ឆ្វេងចូលផ្លូវចូលក្នុងភូមិហើយកង់រថយន្តបង្កកិនបុរសរងគ្រោះ និងម៉ូតូបណ្ដាលខ្ទាត​ស្លាប់បុរសអ្នកជិះម៉ូតូភ្លាមៗតែម្ដងហើយមកទូរស័ព្ទប្ដឹ សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ដើម្បីអោយចុះអន្តរាគមន៍កន្លែង​កើតហេតុ ។

លោកឯកសារ៉េនអធិការរងទទួលផ្នែកសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅបានប្រាប់ថា ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថ​យន្ត​កុងទ័រណឺបុកម៉ូតូសង់កូរ៉េពណ៍ក្រហមពេលបត់ឆ្វេងធ្វើដំណើរស្របទិសគ្នាក្នុង ទិសដៅពីត្បូងមកជើងរថយន្ត​កុងទ័រណឺបុកមូ៉តូរួចកិនទាំងមូ៉តូនិងជនរងគ្រោះបណ្ដាលស្លាប់នៅនិងកន្លែងកើត ហេតុហើយបុរសអ្នកបើករថយន្តបង្កហេតុឺប់រថយន្តចំងាយពីកន្លែងកើត ហេតុ២០មែ៉ត្ររួចចុះពី លើរថយន្តរត់គេចខ្លួនបាត់ក្រោយកើតហេតុក្រុមគ្រួសារសពផ្ទះនៅក្បែរកន្លែងកើតហេតុក៏ដឹកយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណីហើយចំណែករថយន្តបង្កនិងមូ៉តូជនរងគ្រោះប្រគល់អោយជំនាញការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញអោយមកវាស់វែងយករក្សាទុកនិងស្រាវជ្រាវក្រុមហ៊ុនរថយន្តដើម្បីធ្វើការដោះស្រាយជាមួយជនរងគ្រោះ ។(EML)Jun-189

មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិបន្តជួយគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា

ភ្នំពេញ៖ មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិបន្តជួយគាំទ្រដល់វិស័យសុខាភិបាលនៅខេត្តបាត់ដំបងពោធិសាត់ និងខេត្តបៃលិនដោយផ្តោតសំខាន់លើសុខភាពមាតារទារក និងកុមារ។
លោក ម៉ប៉ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសកម្ពុជានៅព្រឹកថ្ងៃទី២៣មិថុនានៅទីស្តីការក្រសួងសុខាភិបាលបានចុះហត្ថលេខា ជាមួយលោកវេជ្ជបណ្ឌិត Ihn Yohan ប្រធានមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិហៅកាត់ថា KOFIHលើអនុស្សរណៈយោគយល់លើគម្រោង ៖ ការធ្វើឲ្យប្រសើរឡើងនូវសេវាសុខភាព មាតា ទារក និងកុមារ និងសុខភាពបន្តពូជ និងគាំទ្រលើការអភិវឌ្ឍធនធានមនុស្ស លើវិស័យសុខាភិបាល។
បន្ទាប់ពីចុះហត្ថលេខានោះលោកវេជ្ជបណ្ឌិតIhn Yohanប្រធានមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិបានប្រសា​សន៍ថា កិច្ចព្រមព្រៀងថ្ងៃនេះ កូរ៉េនឹងបន្តជួយដល់ក្រសួងសុខាភិបាលសម្រាប់ទ្រទ្រង់ដល់សុខភាពមាតា ទារក កុមារ និងសុខភាពបន្តពូជនៅខេត្តបាត់ដំបង ពោធិសាត់ និងខេត្តបៃលិនព្រមទាំងជួយគាំទ្រសាលាមធ្យមសិក្សាសុខាភិបាលបាត់ដំបង។
គម្រោងនេះ នឹងអនុវត្តន៍ចាប់ពីថ្ងៃចុះហត្ថលេខានេះ រហូតដល់ខែធ្នូ ឆ្នាំ២០២១ដើម្បីបញ្ជាក់ពីសារៈសំខាន នៃភាពជាដៃគូដែលផ្តល់នូវចក្ខុវិស័យ និងទិសដៅសម្រាប់លទ្ធផលសុខភាពសាធារណៈកាន់តែល្អប្រសើរឡើងនៅកម្ពុជា។
លោក ម៉មប៉ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍ថា៖ គម្រោងគាំទ្រដោយមូលនិធិ កូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិបានជួយបំពេញបន្ថែមដល់ផែនការប្រតិបត្តិការដែលមានស្រាប់របស់ក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងពន្លឿននូវសន្ទុះ នៃការកាត់បន្ថយអត្រាមរណៈភាពមាតា ទារក កុមារ ព្រមទាំងជំរុញនៃការបណ្តុះបណ្តាលធនធានក្នុងវិស័យសុខាភិបាល។
លោកវេជ្ជបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានសុខាភិបាលខេត្តបាត់ដំបងបានប្តេជ្ញា បន្តអនុវត្តន៍នូវជំនួយរបស់កូរ៉េនេះឲ្យមានប្រសិទ្ធិភាព និងចំគោលដៅ ដើម្បីឲ្យប្រជាពលរដ្ឋទូទាំងខេត្តកាន់តែមានភាពងាយស្រួលក្នុងការទៅទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យរបស់រដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិបាជួយដល់វិស័យសុខាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ២០១២​គិតជាទឹកប្រាក់ចំនួន៨លានុដុល្លានៅខេត្តបាត់ដំបងហើយចាប់ផ្តើមពង្រីកនៅខេត្តពោធិសាត់ និងខេត្តបៃលិនជាបន្តទៀតរហូតដល់ឆ្នាំ២០២១ខាងមុខ៕

អ្នកនេសាទ២នាក់បានរួចជីវិត បន្ទាប់ពីលិចទូកក្នុងលំហសមុទ្រ ៥ ម៉ោងដោយសារអាកាសធាតុមិនល្អ

 

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧​នេះ​ ម៉ោងប្រហែល ២ យប់ ​មាន ទូកនេសាទ ប្រភេទអួនអូសបង្គា១គ្រឿង បានលិចនៅលំហសមុទ្រ ចំងាយប្រហែល៧ គីឡូម៉ែត្រ ខាងត្បូងកោះពស់ ។ ៥ម៉ោងក្រោយ គឺនៅវេលាម៉ោង៧ ព្រឹកត្រូវបានជួយសង្រ្គោះ ដោយអូប៊័រប្រភេទធំ របស់ក្រុមហ៊ុន GTVC ខណៈជនរងគ្រោះទាំង២នាក់ខាងលេី កំពុងហែលទឹកតោងជាមួយប៊ីដុងជរ័​ នៅខាងត្បូងកោះឬស្សី (ទឹកហូររសាត់ ចំងាយប្រហែលជាង១០គីឡូម៉ែត្រពីកន្លែងលិច) ជួយសង្រ្គោះយកមកប្រគល់អោយកម្លាំងជំនាញប្រចាំការ គោលដៅផែទេសចរណ៏ ដេីម្បីសាកសួរព័ត៌មាន ។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ច​ថា ៖ ទូកនេសាទរបស់គាត់លិច ដោយសារ ការអូសមងទាក់ជាមួយថ្ម និងគាប់ជួនអាកាសធាតុ មានភ្លៀង ខ្យល់ខ្លាំង ទឹករលកខ្ពស់ វាយគ្រប បណ្តាលអោយលិចបាត់តែម្តង។តាមមន្ដ្រីបានអោយដឹងថា៖ជនរងគ្រោះទាំង២នាក់មាន៖
១.ឈ្មោះ​ សូន​ ​វណ្ណី​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ មុខរបរនេសាទ ត្រូវជា​ ម្ចាស់ទូកនិង ២.​ឈ្មោះ សុន​ ​សុធី​ ​ភេទប្រុស​ អាយុ៣៥ឆ្នាំ ជាកម្មករនេសាទ។​

ជនរងគ្រោះទាំងពីរ ត្រូវបានជួយសង្គ្រោះ រួចជីវិត ដោយសារអូប៊័រ ដឹកភ្ញៀវទេសចរណ៍ របស់ក្រុមហ៊ុនGTVC។ឯសម្ភារ:ខូចខាត​រួមមាន​៖ ទូកឈេី​ពណ៍ខៀវ ម៉ាស៊ីនគោយន្កកម្លាំង៤២សេះ១គ្រឿង លិចបាត់ទាំងស្រុង, អួនអូសបង្គាចំនួន៣ កំផ្លេ វិទ្យុទាក់ទង១គ្រឿង ឧបករណ៍មើលផ្លូវ មើលបាតសមុទ្រ ហៅថាដាវ១គ្រឿង និងទូរស័ព្ទ១គ្រឿង ៕

 

ឧក្រិដ្ឋជនឈ្មួញថ្នាំញៀនម៉ាឡេសុីម្នាក់និងចិនម្នាក់ជាប់គុកមួយជីវិតដឹកគ្រឿងញៀនចូលកម្ពុជា

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧ចៅក្រម សាលាដំបូងរាជធានីភ្នំពេញលោក លី សុខលេង ប្រធានក្រុមប្រឹក្សាជំនុំជំម្រះបានប្រកាសសាលក្រម ផ្តន្ទាទោសជនជាតិម៉ាឡេសុី ១.ឈ្នោះ AHMAD JOHARI CHUNG ភេទប្រុស អាយុ២៣ឆ្នាំ និង២.ឈ្មោះ ជូ ជុងតុង ជនជាតិចិន ដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត និងពិន័យម្នាក់៨០​លានរៀលចូលថវិការដ្ឋ រក្សាទុក ដឹកជញ្ជូន នឹងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលជនជាប់ចោទជនជាតិម៉ាឡេសុី ប្រព្រឹត្តនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលព្រឹកថ្ងៃទី១២ កញ្ញា ២០១៦ នឹងដកហូតថ្នាំញៀនបានចំនួន១០៦៨.៦១ក្រាមប្រភេទហេរ៉ូអ៉ីន ។សាលក្រមនេះប្រកាសជាសាធារណៈនិងកបាំងមុខជនជាប់ ចោទ ឈ្មោះ ជូ ជុងតុង ជនជាតិចិន។

កាលពីសវនាការថ្ងៃទី១១ឧសភា ជនជាប់ចោទ ឈ្នោះ AHMAD JOHARI CHUNG ភេទប្រុស អាយុ២៣ឆ្នាំ បានឆ្លើយទទួលស្គាល់ថាពេលសមត្ថកិច្ចឃាតខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញបានដកហូតគ្រឿងញៀនពីខ្លួនមែន តែដោយសារឈ្មោះ តុង បានប្រាប់ខ្លួនថានេះជាម្សៅមី ហើយឲ្យខ្លួនយកទៅកាន់ម៉ាកាវ ប្រទេសចិន ពេលទៅដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញក៏ត្រូវសមត្តកិច្ចឃាតខ្លួន។

តំណាងអយ្យការធ្វើសេចក្តីសន្និដ្ឋាននៅតែតម្កល់បទចោទប្រកាន់នៅដដែល ទួសបីជានៅពេលសវនាការជនជាប់ចោទបានឆ្លើយដោះសារថាឈ្មោះ តុង ជាអ្នកប្រើក៏ដោយនេះគ្រាន់តែជាចម្លើយដោះសារប៉ុណ្ណោះ។

សូមជម្រាបថាក្នុងសំណុំរឿងខាងលើនេះ លោកចៅក្រម លី សុខលេង ប្រធានក្រុមប្រឹក្សាជំនុំជំម្រះបានសម្រេចលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៥ខែឧសភា តែត្រូវបានលើកម្តងរួចមកហើយមកដល់ថ្ងៃទី៧ខែមិថុនានេះគោងនឹងប្រកាសក៏ត្រូវបានលើកដែលដោយសារចៅក្រមប្រឹក្សារវល់។

គួរំលឹកថាកម្លាំងសមត្តកិច្ចមន្ទីរប្រឆាំងគ្រេឿងញៀន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៦បានបញ្ចូនខ្លួនជនសង្ស័យជនជាតិម៉ាឡេសុី ម្នាក់មកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនិងការនាំចូលថ្នាំញៀនចូល​មកតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

សមត្តកិច្ចគយប្រចាំការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញសហការជាមួយមន្ទីរប្រឆាំងគ្រេឿងញៀន ក្រសួងមហាផ្ទៃ កាលព្រឹកថ្ងៃទី១២ កញ្ញា ២០១៦ បានធ្វើការចាប់ខ្លួនបុរសជនជាតិម៉ាឡេស៊ីម្នាក់ និង រឹបអូសថ្នាំញៀនជាង១គីឡូក្រាម នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ សមត្ថកិច្ចបានដឹងថា ឈ្មួញគ្រេឿងញៀនម្នាក់នេះមានបំណងនាំគ្រឿងញៀនឆ្លងកាត់ប្រទេសកម្ពុជាទៅកាន់ម៉ាកាវ ប្រទេសចិន ។ សម្រាប់ការនាំចេញថ្នាំញៀនខាងលើនេះ ជនសង្ស័យបានចងភ្ជាប់ លាក់បាំងទុកត្រង់ភ្លៅ ប៉ុន្តែការស្រាវជ្រាវយ៉ាងស្ទាត់ជំនាញរបស់សមត្តកិច្ច ក៏បានឆែករកឃើញនិងចាប់ខ្លួនតែម្តង៕(EML)

 

Jun-187

Jun-186Jun-188

នគរបាលចាប់ខ្លួនជនសង្ស័យជាបងប្រុស រងការចោទប្រកាន់ថាបានចាប់រំលោភប្អូនស្រីបង្កើតវ័យ១៥ឆ្នាំ បានសំរេចជាច្រើនដង

ខេត្តក្រចេះ៖ ជនសង្ស័យជាបងប្រុសបង្កើតបានធ្វើសកម្មភាពចាប់រំលោភសេពសន្ទវៈលើប្អូនស្រីរបស់ខ្លួនមានវ័យ១៥ឆ្នាំម្នាក់ បានសំរេចជាច្រើនលើក ត្រូវបានកម្លាំងនគរបាលស្រុកចិត្របុរី ចាប់ឃាត់ខ្លួននាំមកអធិការស្រុក ក្រោយពីជននេះប៉ុនប៉ងចាប់រំលោភប្អូនស្រីរបស់គេចុងក្រោយម្តងទៀតតែមិនបានសំរេច។

អធិការរងគរបាលស្រុកចិត្របុរី លោកវរសេនីយ៍ត្រី ស្រ៊ឺ ជាលី បានឲ្យដឹងថា៖ ជនសង្ស័យ ឈ្មោះ អឹុម សី ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ បានធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ទវៈទៅលើប្អូនស្រីបង្កើតលើកចុងក្រោយ កាលពីរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចលើផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិសំរិត ឃំុគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ។

លោកអធិការរងបន្តថា៖ ជនរងគ្រោះមានអាយុ១៥ឆ្នាំ ជាតិខ្មែរ មុខរបរ ក្នុងបន្ទុក ត្រូវបានបងប្រុសបង្កើរបស់នាងធ្វើសកម្មភាពចាប់រំលោភបានសំរេចចំនួន៤ដងកន្លងមកហើយ ។ តែជននេះតែងតែគំរាមប្អូនស្រីថាបើសិនប្រាប់ម្តាយឲ្យដឹង គេនឹងសំលាប់នាងចោល នៅពេលដែលគេបានចាប់រំលោភប្អូនស្រីរបស់គេរួច។ ប៉ុន្តែនៅថ្ងៃកើតហេតុចុងក្រោយនេះ ជនសង្ស័យនេះគេបានធ្វើសកម្មភាពចាប់រំលោភប្អូនស្រីរបស់គេម្តងទៀតតែមិនបានសំរេចនោះទេ។

លោកអធិការរងបានឲ្យដឹងបន្តថា៖ មុនពេលកើតហេតុជនសង្ស័យជាបងប្រុសរបស់នាង គេបានឡើងទៅលើផ្ទះដើរចូលទៅក្នុងបន្ទប់ជនរងគ្រោះ ហើយក៏ចាប់អោបនិងសោយសារ៉ុងនាង ។ តែ ភ្លាមៗនោះ ជនរងគ្រោះ ក៏រើបំរាស់រួច ហើយក៏រត់ចុះទៅប្ដឹងនគរបាលប៉ុស្តិ៍រដ្ឋបាល គោលាប់ ពេលនោះកម្លាំងនគរបាលបានចុះដល់កន្លែងកើតហេតុ នឹងនាំខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុក ចិត្របុរី តែម្ដង។

លោកអធិការរងបញ្ជាក់ថា៖ ជនសង្ស័យត្រូវបាននគរបាលស្រុកចិត្របុរីបញ្ជូនខ្លួនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការនគរបាលខេត្តបន្តតាមនិតិវិធីច្បាប់។ គឹម ឧត្តម

 

⁠⁠⁠⁠⁠ឆ្លងចរន្តអគ្គិសនីបណ្តាលឆេះផ្ទះ២ខ្នងនៅស្រុកកៀនស្វាយ

ខេត្តកណ្តាល៖ឆ្លងចរន្តអគ្គិសនីបណ្តាលឆេះផ្ទះ២ខ្នងនៅស្រុកកៀនស្វាយ។ករណីនេះកើតហេតុនៅវេលាម៉ោង11,55នាទីថ្ងៃ23ខែមិថុនាឆ្នាំ2017នៅភូមិស្ទឹង២ ឃុំសំរោងធំ កៀនស្វាយខេត្តកណ្តាល។បើតាម លោក ព្រុំ សំណាង អធិការ រងស្រុកកៀនស្វាយបានឱ្យដឹងថា៖ផ្ទះដែលឆេះដំបូងមានឈ្មោះសុខ ង៉ុយ ភេទ ប្រុសអាយុ ៦៦ ឆ្នាំមានប្រពន្ធឈ្មោះ សុខ សន អាយុ៦៣ នៅ ភូមិស្ទឹងឃុំសំរោងធំមានទំហំ 5ម៉ែត្រ+11ម៉ែត្រនិងបន្ទាប់មកឆេះផ្ទះ របស់ឈ្មោះ វ័រ វៃអាយុ 46ឆ្នាំ មានប្រពន្ធឈ្មោះ សុខ សែល អាយុ47ឆ្នាំ ផ្ទះមានទំហំ 5ម៉ែត្រនិង9ម៉ែត្រ។

លោក ព្រុំ សំណាងបាន បន្តថា៖មូលហេតុដែលឆេះបណ្ដាលគឺមកពីឆ្លងចរន្តអគ្គិសនី សំភារខូចខាតក្នុងផ្ទះទាំងស្រុងរួមទាំងម៉ូតូ ១គ្រឿង កង់៥គ្រឿង។លោកអធិការ រងថា៖ក្រោយពីបានទទូលបានព័ត៍មានកម្លាំងជំនាញបង្កាពន្លត់អគ្គីភ័យ បានចុះទៅដល់គោលដៅមិនបានប្រើរថយន្តពន្លត់ទេដោយសារផ្លូវតូចចង្អៀតមិនអាចចូលរថយន្តបាញ់ទឹកជួយពន្លត់បាន។

នៅក្នុងហេតុការណ៍នេះកំលាំងប់ុស្ដិរដ្ឋបាលនឹងជំនាញបានសហការជួយពន្លត់អគ្គិភ័យនិងជាមួយប្រជាពលរដ្ឋដោយប្រើម៉ា​សុិនបូម ទឹក បាញ់ពន្លត់ ។តែនៅតែជួយមិនបានទើបធ្វើឱ្យផ្ទះខាងលើនេះបណ្តាលឆេះទាំងស្រុងនិងមិនឱ្យមានគ្រោះថ្នាក់ដល់អាជីវិតមនុស្សឡើយនិងការខូចខាតជាទឹកប្រាក់មិនទាន់ដឹងនៅឡើយទេ៕

 

អភិបាលខេត្តស្រ្តីតែងតាំងមុខតំណែងដំបូងនៅខេត្តកោះកុង

Jun-185

 

កោះកុង ៖ រាជរដ្ឋាភិបាលបានប្រកាសករចូលកាន់តំណែងអភិបាលស្រ្តីនៅខេត្តកោះកុងនៅព្រព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧នេះក្នុងចំណោមរាជធានីខេត្តបួន។ពិធីនេះធ្វើឡើងក្នងសាលមហោស្រពខេត្តកោះកុងរៀបចំពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ក្រោមអធិបតីភាព សម្តេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្ត្រី អ្នកមុខអ្នកការក្រសួងមហាផ្ទៃ អភិបាល អភិបាលរងខេត្តនានា និងមន្ត្រីរាជការក្នុងខេត្តកោះកុងយ៉ាងច្រើនកុះករ ។

តាមព្រះរាជក្រិត្យចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ផ្ទេរលោក ប៊ុន លើត ទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ និងតែងតាំង លោកជំទាវ មិថុនា ភូថង អភិបាលរងឡើងជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង ជំនួសលោក​ ប៊ុន លើត ។
សម្តេចក្រឡាហោម បានលើកឡើងថា ៖ បន្ទាប់បញ្ចប់អណត្តិរយៈពេល៨ឆ្នាំ ក្នុងកិច្ចការបម្រើរាជរដ្ឋាភិបាល ត្រូវបាន​​រាជរដ្ឋាភិបាលធ្វើសំណើរតែងតាងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី និងត្រូវនៅបន្តកិច្ចការបក្សនៅទីនេះ ។

សម្តេចបានបន្តទៀតថា ៖ ចំពោះលោកជំទាវ មិថុនា ភូថង គឺជាស្ត្រីទី១ ដែលប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុក​ដាក់ និងតែងតាំងជា អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីមានឱកាសចូលរួមក្នុងកិច្ចការបម្រើប្រជាពលរដ្ឋ ។ មិនតែប៉ុណ្ណោះ គឺសំដៅលើកកំពស់សមត្ថភាពយែនឌ័រ ដល់ស្ត្រីកម្ពុជាផងដែរ ។

គេចាំថាកាលពីពេលថ្មីៗនេះព្រះរាជក្រិត្យព្រះមហាក្សត្របានប្រកាសតែងតាំងនិងផ្ទេរភារកិច្ចមន្រ្តីចំនួន៨រូប​គឺ តំណែង​ចៅហ្វាយក្រុងភ្នំពេញចាស់ទៅជាទីប្រឹក្សារដ្ឋាភិបាលលោប៉ា សុជាតិវង្សនិងដាក់ជំនួយដោយលោកឃួង ស្រេង ។ខេត្តកំពង់ចាមដូរលោកលន់ លឹមថៃ(ទៅជាទីប្រឹក្សារដ្ឋាភិបាល)ដាក់លោកគួច ចំរើនជាអភិបាលខេត្ត។ខេត្តកោះ កុងលោកស្រីមិថុនា ភូថងតែងតាំងជាអភិបាលខេត្តជំនួសលោកប៊ុន លើតទៅជាទីប្រឹក្សារដ្ឋាភិបាលនិងខេត្តត្បូងឃ្មុំដក់លោកប្រាជ្ញ ច័ន្ទ (ទៅជាទីប្រឹក្សារដ្ឋាភិបាល)ដាក់ជំនួសដោយលោកលី ឡេង។(EML)

 Jun-184

Jun-183

តៃកុងរថយន្តតាក់ស៊ី ភ្នំពេញ សៀមរាប ត្រូវបានឃាតករបាញ់សម្លាប់ សង្ស័យជាករណីប្លន់យករថយន្តលុចស៊ីស

ខេត្តកំពង់ធំ៖នៅព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧នេះ គេបានប្រទះឃើញសាកសពបុរសម្នាក់ជាតែកុងរថយន្តតាក់ស៊ីភ្នំពេញ សៀមរាប ស្លាប់នៅគល់ស្ពានគោល ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានសា្លកស្នាមបាញ់ប្រហារចំក្បាល ធ្លុះមកភ្នែក ដែលគេសន្និដ្ឋានជាករណីប្លន់យករថយន្តលុចស៊ីស RX.300.ពណ៍ស។
សមត្ថកិច្ចបានឲ្យដឹងថា៖បន្ទាប់ពីការចុះធ្វើកោសល្យវិច្ច័យរួចមក ឃើញថាជនរងគ្រោះត្រូវបានក្រុមឃាតករ បាញ់សម្លាប់ យក​មក ទ ម្លាក់ ចោលនៅចំនុចគល់ស្ពានគោល ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីវេលាម៉ោងជាង៣ទាបភ្លឺចូលថ្ងៃទី ២៣មិថុនា។
លោក ឃុន ប៊ុនហូ មេបញ្ជាការរង អាវុធខេត្តកំពង់ធំបានឲ្យដឹងថា៖ជនរងគ្រោះមានឈ្មោះធឿន ឡាវី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ រត់តាក់ស៊ី រស់នៅផ្ទះលេខ០៩ សង្កាត់បឹងទំពន់ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ បើករថយន្តម៉ាកលុចស៊ីស RX.300.ពណ៍សរ ពាក់ស្លាក លេខភ្នំពេញ.AO.15.54.។សមត្ថកិច្ចដដែលនេះបានបញ្ជាក់ថា៖ករណីនេះគឺឃាតករបានបាញ់សម្លាប់ រួចហើយប្លន់យករថយន្តទៅបាត់ហើយក្រុមឃាតករទំនងជាមានគ្នាចាប់ពី២ទៅ៣នាក់។

មកដល់រសៀលថ្ងៃដដែលនេះ សាកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យសាច់ញាតិ បងប្ងូនយកទៅធ្វើបុណ្យនៅស្រុកកំណើត។ចំណែកក្រុមឃាតករដែលសម្លាញ់មនុស្សនេះ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវនិងចងក្រងសំណុះរឿងដើម្បីតាមចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕

 

តាមបង្រ្កាបក្រុមចោរប្រើដាវកាប់ប្លន់ចាប់៤នាក់បញ្ជូនទៅតុលាការ

ភ្នំពេញ៖ជនសង្ស័យជាមុខសញ្ញាប្រើដាវកាប់ប្លន់ ៤នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការក្រោយពីធ្វើការសាកសួរចប់កាលពីរសៀលថ្ងៃទី២៣មិថុនា២០១៧នេះ។

ជនសង្ស័យទី១ ឈ្មោះ សេង សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ ទី២ឈ្មោះ គង់ សុខណារ៉ូ ហៅឈិត ភេទប្រុស អាយុ ១៦ឆ្នាំទី៣ឈ្មោះ យ៉ង់ ប៊ុនថេន ភេទប្រុស អាយុ ១៧ឆ្នាំ និងទី៤ឈ្មោះ គិត ពេជ្រដារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ ។

សមត្ថកិច្ចបានប្រាប់ថាកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដាវបានធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ ឈ្មោះ ផុន សៀងលី និងឈ្មោះ សុង ចាន់សុខហេង យកម៉ូតូ ០១គ្រឿងម៉ាក ស៊ុយស៊ុយគីនិច ពណ៍សលាយខ្មៅ ស្លាកលេខ កណ្តាល 1S-7124 ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ បណ្តាលឲ្យជនរងគ្រោះឈ្មោះ ផុន សៀងលី រងរបួសត្រង់សាច់ដុំដៃឆ្វេងជាទម្ងន់។

ប្រភពបានបន្តថា បន្ទាប់មកសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានស្រាវជ្រាវ រហូតឃាត់ខ្លួនបានឈ្មោះ សេង សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ ទី២ឈ្មោះ គង់ សុខណារ៉ូ ហៅឈិត ភេទប្រុស អាយុ ១៦ឆ្នាំកាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ។ នៅរសៀលថ្ងៃដដែល សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០១នាក់ទៀត ឈ្មោះ យ៉ង់ ប៊ុនថេន ភេទប្រុស អាយុ ១៧ឆ្នាំ និងបានបន្តស្រាវជ្រាវរហូតដល់ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ទៀត ឈ្មោះ គិត ពេជ្រដារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ ដែលជាក្រុម តែមួយ។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ ក្រៅពីធ្វើសកម្មភាពកាប់ប្លន់ម៉ូតូកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៧ កន្លងមក កាលពីអំឡុងខែឧសភា ឆ្នាំ២០១៧ ក្រុមខ្លូនធ្លាប់បានធ្វើសកម្មភាពកាប់ប្លន់ បានម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ស្លាកលេខ កំពត 1H-1721 បានសម្រេចម្តងរួចមកហើយ។ បច្ចុប្បន្ន ក្រុមបក្សពួកដែលនៅសេសសល់ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវ តាមចាប់ខ្លួនបន្តទៀត។(EML)

Jun-182

តាមបង្រ្កាបក្រុមចោរប្រើដាវកាប់ប្លន់៤នាក់បញ្ជូនទៅតុលាការ

ភ្នំពេញ៖ជនសង្ស័យជាមុខសញ្ញាប្រើដាវកាប់ប្លន់ ៤នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការក្រោយពីធ្វើការសាកសួរចប់កាលពីរសៀលថ្ងៃទី២៣មិថុនា២០១៧នេះ។

ជនសង្ស័យទី១ ឈ្មោះ សេង សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ ទី២ឈ្មោះ គង់ សុខណារ៉ូ ហៅឈិត ភេទប្រុស អាយុ ១៦ឆ្នាំទី៣ឈ្មោះ យ៉ង់ ប៊ុនថេន ភេទប្រុស អាយុ ១៧ឆ្នាំ និងទី៤ឈ្មោះ គិត ពេជ្រដារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ ។

សមត្ថកិច្ចបានប្រាប់ថាកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដាវបានធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ ឈ្មោះ ផុន សៀងលី និងឈ្មោះ សុង ចាន់សុខហេង យកម៉ូតូ ០១គ្រឿងម៉ាក ស៊ុយស៊ុយគីនិច ពណ៍សលាយខ្មៅ ស្លាកលេខ កណ្តាល 1S-7124 ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ បណ្តាលឲ្យជនរងគ្រោះឈ្មោះ ផុន សៀងលី រងរបួសត្រង់សាច់ដុំដៃឆ្វេងជាទម្ងន់។

ប្រភពបានបន្តថា បន្ទាប់មកសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានស្រាវជ្រាវ រហូតឃាត់ខ្លួនបានឈ្មោះ សេង សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ ទី២ឈ្មោះ គង់ សុខណារ៉ូ ហៅឈិត ភេទប្រុស អាយុ ១៦ឆ្នាំកាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ។ នៅរសៀលថ្ងៃដដែល សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០១នាក់ទៀត ឈ្មោះ យ៉ង់ ប៊ុនថេន ភេទប្រុស អាយុ ១៧ឆ្នាំ និងបានបន្តស្រាវជ្រាវរហូតដល់ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ទៀត ឈ្មោះ គិត ពេជ្រដារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ ដែលជាក្រុម តែមួយ។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ ក្រៅពីធ្វើសកម្មភាពកាប់ប្លន់ម៉ូតូកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៧ កន្លងមក កាលពីអំឡុងខែឧសភា ឆ្នាំ២០១៧ ក្រុមខ្លូនធ្លាប់បានធ្វើសកម្មភាពកាប់ប្លន់ បានម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ស្លាកលេខ កំពត 1H-1721 បានសម្រេចម្តងរួចមកហើយ។ បច្ចុប្បន្ន ក្រុមបក្សពួកដែលនៅសេសសល់ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវ តាមចាប់ខ្លួនបន្តទៀត។(EML)

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2