vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានថ្មី

កាំកុងត្រូចុះពិនិត្យសារធាតុគីមីនិងសារធាតុប៉ះពាល់សុខភាព នៅលើផលិតផល ម្ហូបអាហារ បន្លែ ត្រីសាច់

ខេត្តប៉ៃលិន៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញក្រោមឱវាទ សហការជាមួយរថយន្តមន្ទីរពិសោធន៍ចល័តកាំកុងត្រូល និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត ព្រមទាំងអាជ្ញាធរក្រុង ចុះធ្វើតេស្ត និងពិសោធន៍រកសាធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព លើមុខទំនិញ បន្លែ ត្រី សាច់ គ្រឿងទេស ប្រហិត ខ្លាញ់ នំ បង្អែម សរុបចំនួន ៤២មុខ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិស្ទឹងកាច់ ស្រុកសាលាក្រៅ និងនៅផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោក សាន វិជ្ជាសារ៉ាវុធប្រធានកាំកុងត្រូលសាខាខេត្តបៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ថ្ងៃនេះមន្ត្រីជំនាញ បានយករថយន្តមន្ទីរពិសោធន៍ចល័តកាំកុងត្រូល ដើម្បីធ្វើតេស្តរកសារធាតុគីមីជាក់ស្តែងតែម្តង ដើម្បីអោយប្រជាពលរដ្ឋមានជំនឿទុកចិត្តទៅលើផលិតផលក្នុងស្រុក និងក្រៅស្រុក ដែលកំពុងដាក់តាំងលក់តាមទីផ្សារនានា ក្នុងខេត្តប៉ៃលិន។

លោកបានបន្តថា៖ ការត្រួតពិនិត្យនៅពេលនេះគឺបានធ្វើនៅមុខច្រកទ្វារអន្តរជាតិព្រំ និងបន្តមកត្រួតពិនិត្យនៅក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី លើមុខទំនិញចំនួន ៤២មុខ ជាលទ្ធផល គឺ ពុំមានរកឃើញសារធាតុគីមី ឬសារធាតុដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ។

លោកបានមានប្រសាសន៍បញ្ជាក់ថា៖ជាញឹកញ៉ាប់សាខាកាំកុងត្រូលខេត្ត តែងតែចុះផ្សព្វផ្សាយពីផលិតផលម្ហូបអាហារ ជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់ដឹងជារៀងរាល់ខែ និងជាពិសេសបន្តចុះត្រួតទំនិញខូចគុណភាព និងទំនិញលើសកាលបរិច្ឆេទប្រើប្រាស់ ដែលបានដាក់តាំងលក់នៅតាមទីផ្សារនានាទូទាំងខេត្តប៉ៃលិន ជាបន្តបន្ទាប់ដូចភ្លៀងរលឹម ហើយបើរកឃើញទំនិញខូចគុណភាពសាខាកាំកុងត្រូលបានដកហូតទំនិញខូចគុណភាពទាំងនោះយកទៅកម្ទេចចោល និងបញ្ឈប់កាតដាក់តាំងលក់នៅតាមទីផ្សារ ដែល នាំឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងការត្រួតពិនិត្យទំនិញ និងម្ហូបអាហារតាមរយៈរថយន្តមន្ទីរពិសោធន៍ចល័តកាំកុងត្រូលនេះ ប្រជាពលរដ្ឋបានសំដែងសេចក្តីត្រេកអរ សប្បាយរីករាយ និងថ្លែងការកោតសរសើរ ដល់មន្ត្រីជំនាញទាំងអស់ ដែលបានគិតគូពីសុខមាលភាពរបស់ពួកគាត់ ជាពិសេសធ្វើឱ្យពួកគាត់ មានភាពជឿជាក់ក្នុងការទិញទំនិញ និងម្ហូបអាហារនៅលើទីផ្សារយកមកទទួលទាន។ (
គួរបញ្ជាក់ថា៖ នេះជាលើកទី១ ហើយដែលរថយន្តមន្ទីរពិសោធន៍ចល័តកាំកុងត្រូល បានមកធ្វើតេស្តរកសារធាតុគីមី និងសារធាតុលើ ផលិតផល ម្ហូបអាហារ បន្លែ ត្រីសាច់ចម្រុះ ចំនួន៤២មុខ នៅខេត្តប៉ៃលិន រួមមាន៖ ម្ចេសប្លោក ស្ពៃចង្កិះ សាឡាត ស្ពៃក្រញ៉ាញ់ ខ្ញីហាន់ ទំពាងបាយជូត្រាំ ទំពាំងជ្រក់ មឹក ផ្កាខាត់ណា ផ្កាគូឆាយ ខ្ទឹមបារាំង គល់ស្លឹកគ្រៃហាន់រួច ផ្លែប៉ោម ត្រីងៀត សាច់មាន់ សណ្តែកបណ្តុះ ផ្លែមង្ឃុត ប្រេងឆា ប្រហិតសាច់គោ ស្ករត្នោត បាញ់កាញ់ លត ឆៃប៉ូវ សសៃគុយទាវ ផ្លែសាវម៉ាវ ផ្លែឡុងកុង សណ្តែកបណ្តុះ ត្រីសាម៉ុង ត្រីទីឡាបយ៉ា ត្រីចិនទឹកសាប ក្រូចខ្វិច ត្រីប្រា មើមឆៃថាវ ត្រប់ស្រួយ ម្រះ ខាត់ណា ស្លឹកខ្ទឹម ស្ពៃបូកគោ ស្រកានាគ បង្គា មឹក សាច់ជ្រូក។ញ៉ឹប បូរី 

ក្មេងអាយុ១៤ឆ្នាំដើរក្រោមភ្លៀងរលឹមត្រូវរន្ទះបាញ់ស្លាប់

ខេត្តបាត់ដំបង៖ក្មេងជំទង់ម្នាក់ដើរកាត់វាលស្រែទាំងមេឃភ្លៀងរលឹមត្រូវរន្ទះបាញ់ស្លាប់។សមត្ថកិច្ចអាវុធហត្ថខេត្តបាត់ដំប​ងបានអោយដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅម៉ោង២និង៣០នាទីថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៧ ត្រង់ ចំនុចភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនរងគ្រោះស្លាប់ដោយករណីរន្ទះបាញ់នេះឈ្មោះ ឈឹម ភារុណ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅក្នុងក្រុមទី២១ ភូមិនិងឃុំកើតហេតុខាងលើ។សាក្សីបានលើកឡើងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានចាកចេញពីផ្ទះក្នុងគោលដៅទៅកាន់ទីវាលស្រែ ដល់ចំនុចកើតហេតុស្រាប់តែរន្ទះបានបាញ់ត្រូវស្លាប់ភ្លាមៗតែម្តង។
ដោយសារការមិនអស់ចិត្តរបស់ក្រុមគ្រួសារ សាច់ញាតិទាំងអស់បានដឹកបញ្ជូនសាកសពទៅរកគ្រូខ្មែរបន្តទៀតដើម្បីស​ង្គ្រោះ​​និងអាចមានសង្ឃឹមឡើងវិញ៕

លោក លី ឡេង ចូលកាន់មុខតំណែងជា អភិបាលខេត្តត្បូងឃ្មុំ

ខេត្ដត្បូងឃ្មុំ : សម្ដេចក្រឡាហោម ស ខេង ឧប្បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស់តែងតាំង លោកលី ឡេង អតីតអភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឡើងជាអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក ប្រាជ្ញ ចន្ទ ដោយឯកឧត្ត ប្រាជ្ញ ចន្ទ ត្រូវចូលនិវឌ្ឍន៍ ហើយត្រូវឡើងទៅជាទីប្រឹក្សារាជ្ញរដ្ឋាភិបាលកម្ពុជា ។

ពិធីនេះបានប្រារព្វធ្វើឡើងនៅរសៀលថ្ងៃទី ២៧ មិថុនា ឆ្នាំ ២០១៧ ក្នុងឱកាសនោះដែរលោក អួង ចន្នី ប្រធាននាយកដ្ឋានបុគ្គលិកនៃអគនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃអានព្រះរាជក្រឹត អនុក្រឹតស្ដីពីការផ្ទេរភារកិច្ច និង តែងតាំងមុខតំណែង លោក លី ឡេង ត្រូវទទួលមុខតំណែងជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសឯកឧត្តម ប្រាជ្ញ ចន្ទ អតីតៈអភិបាលខេត្តត្បូងឃ្មុំ ចាស់រួចមក ។
លោក លី ឡេង បានមានអនុសាសន៍ ប្ដេជ្ញាចិត្តថា លោកនិង យកចិត្តទុកដាក់បូជាកំលាំងកាយកំលាំងចិត្តកំលាំងប្រាជ្ញាដែលមានទាំងអស់មកបំរើផលប្រយោជន៍ជាតិមាតុភូមិបំរើរាស្ត្របន្តវេនពី លោកប្រាជ្ញ ចន្ទ អោយបានល្អបន្តទៅមុខទៀត ។
ក្នុងឱកាសនោះដែរសម្ដេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានអនុសាសន៍ផ្ដាំផ្ញើដល់ឯកឧត្ត លីឡេង ដែលជាអភិ បាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដែលទើប និង តែងតាំថ្មីថា ត្រូវបន្តយកចិត្តទុកដាក់ធ្វើយ៉ាងណាបន្តកិច្ចការ ពង្រឹងណែនាំក្រុមប្រឹក្សាឃុំសង្កាត់ទោះជាមានការផ្លាស់ប្ដូរ មេភូមិ ឬអនុភូមិ ត្រូវធ្វើតាមគោលការណ៍ របស់ក្រសួងមហាផ្ទៃអោយបានត្រឹមត្រូវ ត្រៀមរៀបចំការបោះឆ្នោត ពីរ ទៀតគឺបោះឆ្នោត ព្រិទ្ធសភា និង បោះឆ្នោតរដ្ឋសភា រៀបចំការដោះស្រាយនូវសំណូមពររបស់ប្រជាពលរដ្ឋ ពង្រឹងគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង ៩ ចំណុច ៕

 

តុលាការកំពូលលើកពេលប្រកាសរឿងលោកគឹមសុខទៅថ្ងៃទី៥កក្កដា

ភ្នំពេញ៖តុលាការកំពូលនៅព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៧នេះបានសម្រេចលើកពេលប្រកាសសាលដីកាសំណុំរឿងប្តឹងសាទុក្ខរបស់ជនជាប់ចោទលោកគឹម សុខអ្នកឃ្លាំមើលសង្គមប្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្នទៅធ្វើការប្រកាសនៅថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៧ខាងមុខវិញ។

នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧តុលាការកំពូល បានបើកសវនាការសំណុំរឿងលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ រឿងប្តឹងសូមឲ្យតុលាការកោះហៅដើមបណ្តឹងមកឆ្លើយតទល់នៅតុលាការ ។

សវនាការនេះដឹកនាំដោយលោកជំទោវ គឹម សុត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ ។

បើយោងទៅតាមការបញ្ជាក់របស់លោកមេធាវី ជូង ជូងី ការពារឲ្យគឹម សុខ បានបញ្ជាក់ថា ប្តឹងសូមឲ្យតុលាការកោះហៅដើមបណ្តឹងមកឆ្លើយតទល់នៅតុលាការ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ នឹងសាលាឧទ្ធរណ៍បដិសេធរួមមកហើយទើបលោកប្តឹងសាទុកមកតុលាការកំពូល លោកបន្តថាបើតុលាការមិនបានកោះហៅដើមបណ្តឹងមកឆ្លើយតទល់នៅតុលាការ រូបលោកនឹងកូនក្តីមិនមានភាពយុត្តិធម្មទេ ។

រឿងក្តីនេះត្រូវបានលោកជំទោវ គឹម សុត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចលើកពេលទៅប្រកាសសាដីកានៅព្រឹកថ្ងៃទី៥ខែកក្តដាឆ្នាំ២០១៧ខាងមុខនេះ៕

គួររំលឹកថាលោក គឹម សុខ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលហ៊ានចោទ គណបក្សប្រជាជនកម្ពុជា ថា ជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី ។

លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោក គឹម សុខ បន្ទាប់ពីលោកព្រះរាជអាជ្ញារង សៀង សុខ សម្រេចចោទប្រកាន់ចំនួនពីរបទល្មើស គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។(EML)

 

Ma-178Mar-006

តុលាការចេញដីកាចាប់ខ្លួនអ្នកប្រមាថយកស្បែកជើងគប់លើឡូហ្គោគណបក្សប្រជាជន

ភ្នំពេញ៖ចៅក្រមស៊ើបអង្កេតសាលាដំបូងខេត្តកំពង់ស្ពឺបានចេញដីកា បង្គាប់ឲ្យចាប់ខ្លួនឈ្មោះសំ សុខា ភេទស្រីអាយុ៣៨ឆ្នាំមុខរបរកសិករមានទីលំនៅភូមិត្រ់សាលាក្រុងច្បារមនខេត្តកំពង់ស្ពឺនេះ។យោងតាមដីកាបង្គាប់ឲ្យនាំខ្លួនចុះថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៧ដែលអ្នកសារព័ត៌មានទទួលបាន។

លោកស៊ឹងវុទ្ធីចៅក្រមស៊ើបអង្កេតសាលាដំបូងខេត្តកំពង់ស្ពឺបានបញ្ជាក់ក្នុងដីកាចាប់ខ្លួនថា៖ក្រោយពីពិនិត្យសំណុំរឿងចប់សព្វគ្រប់យល់ឃើញថាឈ្មោះសំ សុខា ភេទស្រី អាយុ៣៨ឆ្នាំត្រូវបានដាក់ឲ្យស្ថិតនៅក្រោមបទប្រមាថនិងញុះញង់ឲ្យមានការរើសអើងប្រព្រឹត្តទៅនៅភូមិអុងឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហុន កាលពីថ្ងៃទី១ខែមេសាឆ្នាំ​២០១៧បទល្មើសមានបញ្ញតិឲ្យផ្តន្ទាទោសតាមមាត្រា៥០២ ,៤៩៤,៤៩៦,នៃក្រមព្រហ្មទណ្ឌ។(EML)

 

June-075

សង្ស័យងងុយដេកបើករថយន្តបុកទ្រូងផ្លូវនិងប៉ះរថយន្តដឹកតុការចតស្ងៀមមួយគ្រឿងទៀត

ភ្នំពេញ៖យុវជនបើករថយន្តដឹកទឹកកកម្នាក់ សង្ស័យងងុយដេកបានជ្រុល ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវរលំអស់មួយកង់និងជ្រុលទៅបុករថយន្តដឹកតុកការដែលចតស្ងៀមក្បែរនោះកៀបជាប់ទៅមុខលែងរួចតែសំណាងល្អអ្នកបើករថយន្តក្រាន់តែតងរបួសមធ្យមប៉ុណ្ណោះ។ហេតុការណ៍ខាងលើនេះបង្ករភ្ញាក់ផ្អើកសលពីម៉ោង០៥និង៣០នាទីព្រឹកថ្ងៃទី ២៨មិថុនា២០១៧នៅមុខបុរីពិភពថ្មីភូមិបាយ៉ាបសង្កាតមភ្នំពេញថ្មីខណ្ឌសែនសុខ។

យុវជនបើករថយន្តខាងលើឈ្មោះ សែម ជ័យ អាយុ១៩ឆ្នាំស្នាក់នៅ ម្តុំគីឡូម៉ែត្រលេខ១០ក្នុងសង្កាត់ស្វាយប៉ាកខណ្ឌ ឬស្សីកែវមានស្រុកកំណើតភូមិតាជ័យឃុំជ្រៃកាស់ស្រុកពញ្ញាឮខេត្តកណ្តាល។យុវជនបើករថយន្តខាងលើឈ្មោះ សែម ជ័យ អាយុ១៩ឆ្នាំស្នាក់នៅ ម្តុំគីឡូម៉ែត្រលេខ១០ក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវមានស្រុកកំណើតភូមិតាជ័យឃុំជ្រៃកាស់ស្រុកពញ្ញាឮខេត្តកណ្តាល។(EML)June-073June-074

បុរសចិនបើគឡានបុកម៉ូតូជនជាតិខ្មែរស្លាប់

កោះកុង៖នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៧ វេលាម៉ោង២:៣៥ នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ១ លើក បង្ករដោយរថយន្ត បុកម៉ូតូ ត្រង់ចំនុចបត់កាតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង​។
សមត្ថកិច្ចបាននិយាយ៖រថយន្តម៉ាក Nissan ពណ៏ស ពាក់ផ្លាកលេខ ភ្នំពេញ 2V1137 ធ្វើដំណើរតាមវិថីសាយភូថងពីកើតទៅលិច បើកបរដោយឈ្មោះ លូ ភឹង ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិចិន ធ្វើការនៅក្រុមហុនយូញៀន បានបុកម៉ូតូ ១ គ្រឿង ម៉ាកវ៉េវអាល់ហ្វា ពណ៏ខ្មៅ គ្មានផ្លាលេខ ទិសដៅពីត្បូង ទៅជើងបើកបរម៉ូតូឈ្មោះ អួន យី ភេទ ប្រុស អាយុ ៥៩ ឆ្នាំ មានទីលំនៅភូមិចំឡងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង បណ្តាលឲ្យ ស្លាប់នៅនឹងកន្លែង។
ករណីនេះ កម្លាំងយើងបានធ្វើឃាត់រថយន្ត យកមករក្សា ដើម្បីធ្វើការដោះស្រាយតាមនិតិវិធីច្បាប់ រិឯសពរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារក្រោយធ្វើកោសល្យវិច្ច័យរួច។(EML)

 

June-072June-071

សង្ស័យស្រវឹងបើកឡានបុកឡានលក់ម្ជូរចូលទៅប៉ះផ្ទះគេខូចខាត

ភ្នំពេញ៖អ្នកបើករថយន្តសង្ស័យស្រវឹងបើកទៅបុករថយន្តនិងម៉ូតូ២គ្រឿងនិងចូលផ្ទះគេ បង្កការខូចខាតកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៧នៅសង្កាត់ត្រពាំល្វា ខណ្ឌពោធិ៍សែនជ័យរថយន្តបង្កម៉ាកCRV។រថយន្ត រងគ្រោះចតនឹងកន្លែងនិងម៉ូតូ២គ្រឿងបុកចូលផ្ទះលក់គ្រឿងអេឡិចត្រូនិចតែមិនមានការអះអាងពីមនុស្សរបួសទេ៕(EML)June--070June-069

កម្ពុជាបញ្ជូនក្រុមពួកខៀវសម្រាប់ថែរក្សាសន្ដិភាព៧៣នាក់ទៅប្រទេសសូដងខាងត្បូង

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបញ្ជូនកងអាវុធហត្ថ ក្នុងក្របខណ្ឌកងកម្លាំងមួកខៀវ នៃអង្គការសហប្រជាជាតិចំនួន ៧៣នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីប្តូរវេនកម្លាំងចាស់ ដែលបានបញ្ចប់បេសកកម្មរបស់ខ្លួននៅបំណាច់ខែមិថុនា ឆ្នាំ២០១៧ ៕

សម្ដេចហ៊ុនសែនប្រកាសកំទេចចលនាបដិវត្ដន៍ពណ៍ក្នុងខួប៦៦ឆ្នាំគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសកំទេចចលនាបក្សបដិ វត្ដន៍ពណ៍ក្នុងខួប៦៦ឆ្នាំ(២៨មិថុនា១៩៥១-២៨មិថុនា២០១៧)គណបក្សប្រជាជនកម្ពុជា។ក្នុងពិធីខួបអ្នកចូលរួមប្រមានជាង៥ម៉ឺននាក់នៅកោះពេជ្រសម្ដេចហ៊ុនសែនបានមានប្រសាសន៍ថា៖"យើងប្រឆំាងដាច់ខាតការធ្វើបដិវត្ដន៍នៅកម្ពុជាក្នុងគោលដៅបំផ្លាញសន្ដិភាពនិងការអភិវឌ្ឍន៍"។
សម្តេចបានអំពាវនាវជនរួមជាតិចូលរួមការពារសមិទ្ធផលជាតិ ជាពិសេសត្រូវការពារសន្តិភាពឱ្យបានគង់វង្ស នឹងប្រឆាំងដាច់ខាត រាល់ការញុះញ៉ង លាបព័ណ៌ ក្នុងចេតនាបង្កចលាចលវិកវរ ឱ្យសង្គមធ្លាក់ក្នុងជ្រោះមហន្តរាយជាថ្មីម្តងទៀតបានឡើយ។
ជាមួយគ្នានេះសម្តេចហ៊ុន សែន បញ្ជាឱ្យក្រសួងមហាផ្ទៃចាត់ការបន្ទប់ស្ថានការតើស្របច្បាប់ឬមិនស្របច្បាប់ ដើម្បីអនុវត្តន៍តាមផ្លូវច្បាប់ និងស្នើឱ្យសភាcppពិនិត្យ ពីកាធ្វើវិសោធនកម្មច្បាប់បក្សនយោបាយ គឺមិនត្រូវអនុញ្ញាតិឱ្យអ្នកទោសចូលរួមក្នុងនយោបាយឡើយ។
សម្តេចបន្ដយើងត្រូវការកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាតែមិនត្រូវការបង្គាប់បញ្ជាកម្ពុជានោះទេ។សម្តេចត្រូវការការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក មិនត្រូវការការលូកកកូរកកាយការងារផ្ទៃក្នុងរបស់កម្ពុជាឡើយ។
មេដឹកនាំបក្សកាន់អំណាចប្រកាសដាច់ខាតការពាព្រះរាជបល័ង្គ និងព្រះមហាក្សត្រ និងខឿនការពារជាតិមិនឱ្យ ជនអគតិណាមកបំផ្លិចបំផ្លាញបានឡើយ៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2