vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានថ្មី

ទូតអូស្រ្តាលី៖បានបើកដំណើរការហ្វេសប៊ុកផ្លូវការរបស់ខ្លួនរយៈពេល១ឆ្នាំ

ភ្នំពេញ៖ស្ថានទូតអូស្រ្តាលីប្រចាំនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៧នេះបានប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖"ថ្ងៃនេះ គឺរយៈពេលមួយឆ្នាំគត់ ដែលស្ថានទូតបានដំណើរការទំព័រហ្វេសប៊ុករបស់យើងជាផ្លូវការ"។ សូមអរគុណអ្នកទាំងអស់គ្នាចំពោះការគាំទ្រកន្លងមក ជា​មួយ​នឹងការចូលចិត្ត ការចែករំលែក និងមតិយោបល់។ សូមបន្តតាមដានជាមួយទំព័រហ្វេសប៊ុកនេះ ដើម្បីទទួលបានព័ត៌មានអំពីសកម្មភាពនានារបស់យើងនៅក្នុងប្រទេសកម្ពុជា៕Sep-196

ឃាត់ខ្លួន២៦នាក់ក្នុងការបង្ក្រាបល្បែងភ្នាល់បាល់និងហ្គេមអិនធឺណែត៣កន្លែង

ខេត្តបាត់ដំបង៖មនុស្ស២៦នាក់បានឃាត់ខ្លួនក្នុងយុទ្ធនាការបង្ក្រាបទីតាំងបើកល្បែងភ្នាល់បាល់និងហ្គេមតាមអីនធឺណែតចំនួន​៣កន្លែងកណ្តាលក្រុងបាត់ដំបង។ លោក ជេត វណ្ណនី ស្នងការរងទទួលផែននគរបាល យុត្តិធ៌មនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅល្ងាចថ្ងៃទី២៤ ខែកញ្ញានេះបានដឹកនាំការបង្ក្រាបទីតាំងបើកហ្គេមនិងល្បែងភ្នាល់បាល់ចំនួន៣កន្លែងដែលឋិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ការបង្ក្រាបខាងលើដោយសាររយៈពេលចុងក្រោយនេះកើតមានល្បែងភ្នាល់បាល់និងហ្គេមព្រោងព្រាតយ៉ាងអណាធិបតេយ្យជាហេតុនាំអោយប៉ះពាល់សន្តិសុខសារធារណះយ៉ាងធ្ងន់ធ្ងរពិសេសបានពង្វក់ដល់ស្មាតីក្មេងៗនិងយុវជនជាច្រើន។

លោកឈឿង គឹមសុង ប្រធានក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការនគរបាលខេត្តបានអោយដឹងដែរថា ប្រតិបត្តិការបង្ក្រាបនេះអនុវត្តតាមការណែនាំផ្ទាល់របស់ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងជំរុញអោយកងកម្លាំងក្រោមឱវ៉ាតយកចិត្តទុកដាក់ទប់ស្កាត់រាល់បទល្មើសនានានៅតាមមូលដ្ឋានពិសេសទីប្រជុំក្រុង។

គោលដៅចុះបង្ក្រាបចំនួន៣កន្លែងឋិតក្នុងភូមិព្រែកមហាទេពជាប់បេនឡានផ្សារបឹងឈូក១កន្លែងនិង២កន្លែងទៀតក្បែរផ្សារទំនើបបុរីថ្មីឋិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ កម្លាំងអន្តរាគមន៍បង្ការបង្ក្រាបក្នុងការបង្ក្រាបនេះបានរឹបអូសវត្ថុតាងទូរហ្គេម កុំព្យួទ័រនិងសម្ភារះដែលអ្នកពាក់ពន្ធ័ជាច្រើនទៀត ក្រៅពីនេះបានឃាត់ខ្លួនទាំងម្ចាស់ទីតាំងនិងអ្នកលេងសរុបចំនួន២៦នាក់បញ្ជួនទៅកាន់ស្នងការនគរបាលដើម្បីណែនាំ អប់រំតាមនីតិវិធី៕

ល្បែងភ្នាល់បាញ់កាំជ្រួចនៅជាប់ព្រុំដែនខេត្តឧត្តរមានជ័យ កំពុងបង្ករគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ

ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋខ្មែរដែលមានទីលំនៅជាប់ព្រុំដែនកម្ពុជា-ថៃ នៃទឹកដីអូរស្មាច់ ខេត្តឧត្តរមានជ័យ កំពុងតែមានទុក្ខកង្វល់យ៉ាងខ្លាំងនូវគ្រោះថ្នាក់ដែលមិនអាចមើលដឹងមុនពីសំបកកាំជ្រួច ដែលកំពុងតែធ្លាក់ជាបន្តបន្ទាប់មកពីលើមេឃ ដោយសារតែមានការលេងល្បែងស៊ីសងភ្នាល់បាញ់កាំជ្រួចនៅទីតាំងខាងលើនោះ និងកំពុងបណ្តាលខូចខាតផ្ទះសម្បែង ស្រែរចំការ និងអាចឈានដល់អាយុជីវិត ។ 

យោងតាមសម្តីប្រជាពលរដ្ឋដែលមានទីលំនៅក្នុងតំបន់ខាងលើនេះបានរៀបរាប់ឱ្យដឹងថា កម្លាំងសមត្ថកិច្ចប្រចាំច្រកព្រុំដែនខេត្តឧត្តរមានជ័យកំពុងបើកអោយពួកឈ្មួញនាំចូលនូវរំសេវនិងសម្ភារៈសម្រាប់ធ្វើកាំជ្រួច ហើយអាជ្ញាធរខេត្តក៍បានផ្តល់ទីតាំងសម្រាប់ដំណើរការល្បែងភ្នាល់នេះផងដែរ ។ ប្រជាពលរដ្ឋដដែលបានបញ្ចាក់អះអាងថា ក្នុងការបាញ់កាំជ្រួចផ្នាល់គ្នាដាក់លុយនេះ គឺបានប៉ះពាល់ដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ដោយទី1ផ្សែងរបស់កាំជ្រួចដែលពេលបាញ់ម្តងៗ មានផ្សែងដោយមិនខុសពីផ្សែងមីស៊ីលនោះទេ ហើយផ្សែងទាំងនេះវាមានសារៈធាតុគីមី ខណៈនៅពេលបាញ់បានបង្ករឱ្យសត្វមាន់ ទា ស្លាប់ជាបន្តរបន្ទាប់ រីឯមនុស្សចាស់ក្មេងក៍មានផលប៉ះពាល់ដល់សុខភាពផងដែរ លើសពីនោះប្រជាពលរដ្ឋកំពុងទទួលរងកាកសំណល់កាំជ្រួចដែលធ្លាក់ពីលើមេឃមកដីត្រូវផ្ទះសំបែងជាញឹកញាប់មកហើយ បើត្រូវមនុស្សអាចនឹងស្លាប់ភ្លាមៗផងដែរ ។
ដោយផលប៉ះពាល់ខាងលើ ប្រជាពលរដ្ឋបានសុំអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាលុបបំបាត់ល្បែងកាំជ្រួចនេះ ដើម្បីរក្សាសុខសុវត្ថភាពដល់ប្រជាពលរដ្ឋដែលនៅជុំវិញទីតាំងល្បែងភ្នាល់កាំជ្រួចនេះ ។លោក ពេជ្រ វណ្ណៈ ប្រធានក្រុមហ៊ុនវណ្ណៈ ណាណាអិមផត បានអះអាងថាលោកនាំកាំជ្រួចពីប្រទេសថៃ មកបាញ់ផ្នាល់ដាក់លុយនៅក្នុងទឹកដីកម្ពុជានេះគឺលោកបានរត់ច្បាប់ដោយគ្រប់ស្ថាបន័ដែលពាក់ព្ធន័ចាប់ពីថ្នាក់លើរហូតមកដល់ថ្នាក់ក្រោមខណៈនេះដោយមិនបារម្ភទេក្នុងការបាញ់លេង៕

រម្មនីណយ៍ដ្ឋានកៀនស្វាយក្រៅពេញទៅដោយសម្រាម

ខេត្តកណ្ដាល៖អាជីវករនិងភ្ញៀវទេសចរណ៍សំណូមពរអោយអ្នកគ្រប់គ្រងរម្មនីណយ៍ដ្ឋានកៀនស្វាយក្រៅគិតគូអំពីសោភណ័ភាពនិងបរិស្ថាននជាពិសេសគំនរសំរាមនៅជាប់រោងអង្គុយលេងដែលជះក្លិនស្អុយអសោចដល់អ្នកទេសចរ៕

 

រថយន្តបុកជាមួយម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅស្រុកភ្នំស្រួច

កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តបុកជាមួយម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅលើផ្លូវជាតិលេខ៤ចន្លោះ គីឡូម៉ែត្រ៩៥-៩៦ស្ថិតក្នុងភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៧។

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុមានម៉ូតូគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៏ខ្មៅបើកបរដោយឈ្មោះស៉ឹម សារ៉នអាយុ៤០ឆ្នាំ រស់នៅភូមិព្រៃសំបូរខាងលិច ឃុំមាន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំបើកបរពីកើតទៅលិចលុះមកដល់ចំណុចខាងលើក៏ត្រូវរថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៍សពាក់ស្លាកលេខ កំពង់ចាម 2A.5149អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណបុកពេញទំហឹងក្នុងទិសដៅបញ្ជ្រាសគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើត។ ប្រភពដដែលបន្តថាក្រោយពីកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីដោះស្រាយតាមនីតិវិធី៕

មេឆ្នោត៥នាក់ក្រោយការចាប់ខ្លួនបានបញ្ជូនទៅតុលាកានៅព្រឹកនេះ

​ខេត្តបាត់ដំបង៖មេកន្ទុយលេខប្រុស ស្រីចំនួន៥នាក់ ក្រោយការឃាត់ខ្លួននៅតំបន់ព្រំដែនត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាកានៅព្រឹកថ្ងៃទី២៥ កញ្ញានេះ។លោក ជេត វណ្ណនី ស្នងការរងទទួលផែននគរបាលយុត្តិធ៌មនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅដើមសប្តាហ៍នេះបានអោយដឹងថា ការបង្ក្រាបខាងលើធ្វើឡើងបន្ទាប់ពីមួយរយះពេលចុងក្រោយនេះបទល្មើសល្បែងឆ្នោតបានលួចលាក់បង្កើតឡើងយ៉ាងអណាធិបតេយ្យជាហេតុនាំអោយប៉ះពាល់សន្តិសុខសារ​ធារណៈយ៉ាងធ្ងន់ធ្ងរនិងបង្កការប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋយ៉ាងច្រើនពិសេសបានពង្វក់ស្មាតីដល់ក្មេងៗនិងយុវជនអ្នកជំនាន់ក្រោយជាច្រើនអោយរៀនសូត្រតាម។
ប្រតិបត្តិការបង្ក្រាបនេះអនុវត្តតាមការណែនាំផ្ទាល់របស់ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងជំរុញអោយកងកម្លាំងក្រោមឱវ៉ាតយកចិត្តទុកដាក់ទប់ស្កាត់រាល់បទល្មើសនានានៅតាមមូលដ្ឋានពិសេសទីប្រជុំក្រុងអោយខានតែបាន។
លោកបន្តអោយដឹងបន្ថែមថា៖ដើម្បីអោយម្ចាស់ទីតាំងបើកបទល្មើសនានាបានរាងចាលនិងជាការអនុវត្តស្របតាមច្បាប់ផងនោះមេកន្ទុយលេខចំនួន៥នាក់ដែលបានឃាត់ខ្លួនកាលពីចុងសប្តាហ៍នៅតំបន់ព្រំដែនស្រុកកំរៀងចាំបាច់ត្រូវជំរុញការកសាងបញ្ជូនជនបំពានច្បាប់ទាំងអស់ទៅកាន់តុលាកាអនុវត្តតាមនីតិវិធី។
ជនបំពានច្បាប់ជាអ្នកលក់កន្ទុយលេខទាំង៥នាក់រួមមានឈ្មោះផាវ វន្ថា ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរប្តូរប្រាក់ ឈ្មោះផាន់ ភ័ស ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរប្តូរប្រាក់ ឈ្មោះរ៉ុង ឈឿត ភេទប្រុស អាយុ៣៩ឆ្នាំរបរលក់ដូរ ឈ្មោះប៉ក់ ធឿន ភេទស្រី អាយុ៣៨ឆ្នាំមុខរបរប្តូរប្រាក់និងឈ្មោះ ផាវ វ៉ាន់ធីន ភេទស្រី អាយុ២៩ឆ្នាំមានមុខរបរលក់ដូរក្នុងផ្សារកំរៀង ទាំងអស់គ្នាមានទីលំនៅក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ការបង្ក្រាបខាងលើសមត្ថកិច្ចស្រុកកំរៀងរឹបអូសវត្ថុតាងមាន សៀវភៅកត់កន្ទុយលេខឆ្នោតចំនួន១២ក្បាល ម៉ាស៊ីនគិតលេខចំនួន៥គ្រឿងនិងសម្ភារះបម្រើការលក់មួយចំនួនទៀតរួមទាំងប្រាក់រៀងខ្មែរជាង១លានរៀលប្រាក់បាតជិត៣០០០បាតផងដែរ។
មេកន្ទុយលេខប្រុស ស្រីចំនួន៥នាក់ខាងលើត្រូវកម្លាំងជំនាញស្រុកកំរៀងចុះបង្ក្រាបនិងឃាត់ខ្លួនបានកាលពីថ្ងៃទី២៣ ហើយត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាកានៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ៕

អ្នកឃុំជុំក្រៀលអភិរក្សល្បែងប្រណាំងគោអូសរនាស់ប្រកួតកម្សាន្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

 

កំពតៈ ដោយទឹកចិត្តស្រឡាញ់ល្បែងកីឡាប្រភេទប្រណាំងគោអូសរនាស់ដែលដូនតាបានបន្សល់ទុកជាយូរមកហើយ អ្នកឃុំជុំក្រៀល ស្រុកទឹកឈូតែងរំលឹករៀងរាល់ឆ្នាំក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ នៅនឹងទីលានប្រកួតស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំក្រៀល ស្រុកទឹកឈូ កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ លោកសុខ យ៉ង សមាជិកគណៈកម្មការប្រណាំងគោអូសរនាស់បានរៀបរាប់រស្មីហង្សមាសថាការប្រណាំងគោអូសរនាស់នេះកើតមានតាំងពីបរមបុរាណមកម្ល៉េះ ដោយអ្នកឃុំជុំក្រៀល ស្រុកទឹកឈូតែងលេងក្នុងថ្ងៃមួយកើតបន្ទាប់ពីពិធីភ្ជុំធំ។ អ្នកចូលរួមប្រកួតមកពីភូមិឃុំជាច្រើន ដូចជាឃុំកូនសត្វ ឃុំកណ្តោល ស្រុកទឹកឈូ ហើយក៏មានអ្នកឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែបតែងមកចូលរួមរៀងរាល់ឆ្នាំផងដែរ។ ល្បែងនេះប្រព្រឹត្តឡើងដោយការមូលមតិគ្នាបង្កើតជាគណៈកម្មការដែលសព្វថ្ងៃនេះមានព្រឹទ្ធាចារ្យធន់ ពន គណៈកម្មការវត្តជុំក្រៀលជាអ្នកដឹកនាំតាមអ្វីដែលលោកធ្លាប់ចេះដឹងរាប់សិបឆ្នាំបន្តមក។ សមាជិកគណៈកម្មការដដែលនេះបានបន្តថាធនធានសម្រាប់ដំណើរការគឺរំពឹងលើអ្នកចូលរួមទស្សនា និងសប្បុរសជនតាមកម្លាំងសទ្ធាប៉ុណ្ណោះ ពោលគឺមិនមានសម្ភារៈ ឬថវិកាពីប្រភពណាផ្សេងទេ។ បើរដូវភ្ជុំមិនមានភ្លៀងទេ នោះមុនពេលចាប់ផ្តើម គណៈកម្មការត្រូវចំណាយថវិកាក្នុងការបូមទឹកបញ្ចូលស្រែដើម្បីឱ្យការប្រណាំងគោប្រភេទអូសរនាស់នេះដំណើរការបាន។ ចំណែករង្វាន់សម្រាប់អ្នកចូលរួមប្រកួតបានតិចច្រើនអាស្រ័យលើថវិកាដែលប្រមូលបាន។ សូម្បីគូខ្លះខកខានមិនបានប្រកួតក៏មានការលើកទឹកចិត្តដល់ម្ចាស់ដែលនាំយកគោមកចូលរួមនេះដែរ។ ក្នុងបំណងកាត់បន្ថយការលំបាកសម្រាប់ដំណើរការនាឆ្នាំក្រោយៗទៀត លោកសុខ យ៉ង បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ ក៏ដូចជាថវិកាដើម្បីឱ្យសកម្មភាពនៃការប្រកួតកីឡានេះប្រព្រឹត្តទៅក្នុងភាពអធិអធមស្របតាមចំណង់ចំណូលចិត្តរបស់ពលរដ្ឋទូទៅ ដ្បិតចំនួនគូនៃគោសម្រាប់ប្រណាំងតែងថយចុះដោយឆ្នាំនេះវត្តមានត្រឹមតែប្រាំបីគូខណៈដែលឆ្នាំមុនមានជិត២០គូឯណោះ។ លើសពីនេះទៀត សូមផ្នែកជំនាញជួយយកចិត្តទុកដាក់ និងចាត់បញ្ចូលកីឡាប្រណាំងគោអូសរនាស់នេះជាប្រភេទល្បែងប្រពៃណីជាផ្លូវការផងព្រោះបានកើតមានឡើងតាំងពីបុរាណកាលម្ល៉េះ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើ លោក ពៅ រតនៈ ប្រធានការិយាល័យអភិវឌ្ឍន៍វប្បធម៌នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពតបានរៀបរាប់ថា ល្បែងកីឡាប្រណាំងគោអូសរនាស់នេះ លោកបានចាត់ចូលក្នុងប្រភេទល្បែងប្រពៃណី ព្រមទាំងបានចងក្រងជាឯកសារដាក់ជូនមន្ទីររួចរាល់ហើយ។ លោកតែងទៅចូលរួមរាល់ពេលបើកពិធីប្រណាំងប្រចាំឆ្នាំ និងឧបត្ថម្ភថវិកាតិចតួចតែក្នុងនាមសទ្ធាផ្ទាល់ខ្លួនប៉ុណ្ណោះ។ លោកប្រធានការិយាល័យបានបន្តថា ជារឿយៗ លោកតែងសំណូមពរចំពោះថ្នាក់ដឹកនាំមន្ទីរឱ្យមយកចិត្តទុកដាក់ផ្សព្វផ្សាយបន្ត និងជួយទាំងស្មារតី សម្ភារៈ ថវិការដល់គណៈកម្មការប្រណាំងគោអូសរនាស់នេះ តែហាក់មិនទទួលលទ្ធផលវិជ្ជមានសោះ។ លោក ពៅ រតនៈ បានបញ្ជាក់ថា ជាជំហររបស់លោក ល្បែងប្រពៃណីមួយនេះត្រូវតែចូលរួមលើកទឹកចិត្តចំពោះគណៈកម្មការដែលបាន និងកំពុងអភិរក្សកេរដំណែលពីដូនតានោះ៕

 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអះអាងថា ឆ្នាំ២០២២ ខាងមុខគ្រប់ភូមិនិងមានអគ្គិសនីប្រើប្រាស់

 

ស្ទឹងត្រែង​៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថានៅ ឆ្នាំ២២២ ខាងមុខគ្រប់បណ្តាភូមិដែលមានប្រជាពលរដ្ឋរស់នៅនឹងមានបណ្តាញអគ្គិសនីទៅដល់ដើម្បីផ្គត់ផ្គង់បំពេញឱ្យតម្តូ្រវការនៃការប្រើប្រាស់។ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងនៅក្នុងពិធី បិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងឃុំភ្លុកស្រុកសេសានខត្តស្ទឹង ត្រែង នាព្រឹកថ្ងៃទី២៥កញ្ញានេះថា សព្វ ថ្ងៃប្រជាពលរដ្ឋចំនួន ១១១៩៤ភូមិមានអគ្គិសនីយប្រើប្រាស់រួចហើ។ ហើយ តាមផែនការ៥ឆ្នាំខាងមុខទៀតគឺនៅឆ្នាំ២០២២ គ្រប់ភូមិនៅទូទាំងប្រទេសនឹងមានអគ្គិសនីយទៅដល់ ដើម្បីផ្គង់បំពេញឱ្យតម្រូវការក្នុងការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

សម្ដេចបានបន្ដថា៖យើងពិនិត្យផែនការរបស់យើងនៅទូទាំងប្រទេសឆ្នាំ២០២២ឱ្យគ្រប់ភូមិទាំងអស់មានអគ្គិសនីប្រើប្រាស់។យើងមានភូមិទាំងអស់១៤១៦៨ភូមិ។មកដល់ពេលនេះភូមិនៅទូទាំងប្រទេសដែលបានទទួលភ្លើងរួចមកហើយមាន១១១៩៤ភូមិ ត្រូវជា៧៩%។អញ្ចឹងយើងត្រួវខិតខំ ដើម្បីធ្វើឱ្យភូមិទាំងអស់របស់ប្រជាជនមានអគ្គិសនីយទៅដល់ ហើយផ្គត់ផ្គង់ដោយតម្លៃសមរម្យ។ឥឡូវនេះមាន៣លាន២សែន ៨មឺនខ្នងផ្ទះ ដែលមានអគ្គិសនីយប្រើប្រាស់ ប៉ុន្តែប្រជាជនយើងមានចំនួនច្រើនជាងនេះដែលមានតម្រូវការភ្លើង។ហើយភ្លើ.ងនៅកន្លែងខ្លះ.....។កាលពីពេលមុនយើងប្រើភ្លើងថ្លៃខ្ពស់ឥឡូវនេះយើងបានស្ថិតក្នុងតម្លៃមួយគួរសម ដែលយើងអាចទទួលយកបានតាមរយៈនៃការបញ្ចុះថ្លៃ។មុននោះ៩៥០ទៅ១០០រៀលក្នុង ១គីឡូវ៉ាត់ម៉ោង ឥឡូវចុះមកដល់៧៧០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។

នៅតំបន់អគ្គីសនីយ៧៩០រៀល១គីឡូវ៉ាត់ម៉ោង...ខេត្តរតនគិរីគឺថ្លៃ៦៧០រៀលដោយសារកន្លែងនោះគឺជាកន្លែងដែលមានវារីអគ្គីសនីមុនគេ។ហើយយើងនឹងបន្តគិតគូរអំពីបញ្ហាថ្លៃតទៅទៀត។ សម្តេចបានឱ្យក្រុមអ្នកបរិស្ថាននិយមជ្រុលត្រូវពិចារណាចំពោះការរិះគន់របស់ខ្លួនមកលើគម្រោងអភិងឌ្ឍនានារបស់រាជរដ្ឋាភិបាល ដោយសម្តេចបានគូសបញ្ជាក់ថាគ្មានការអភិវឌ្ឍណាមួយដែលមិនប៉ះពាល់បរិស្ថាននោះឡើយ។

សម្ដេចបានបន្ថែុមថា៖ គ្មានការអភិវឌ្ឍណាមួយដែលមិនប៉ះពាល់ដល់បរិស្ថាននោះទេ។គ្រាន់តែច្រើនឬតិចប៉ុណ្ណោះ ដែលទាមទានូវការថ្លឹងថ្លែង ថាតើគួរធ្វើឬមិនគួរតែប៉ុណ្ណោះ។ក៍ប៉ុន្តែលើពិភពលោកនេះមានការអភិវឌ្ឍណាមួយមិនប៉ះពាល់ដល់បរិស្ថាននោះ។ចំណុចនេះខ្ញុំគិតថាអ្នកមរិស្ថាននិយមជ្រុលមួយចំនួន គួរតែត្រូវបានត្រិះរិះឡើងវិញ។ម្ខាងខ្លួនទាមទារអគ្គិសនីយប្រើប្រាស់មានតម្លៃថោក ឬម្ខាងទៀតខ្លួនតែងរារាំង ដើម្បីបញ្ចៀសកុំឱ្យមានការអភិវឌ្ឍ។ដូច្នេះន័យពិតប្រាកដគឺអ្វី?.....ពិភលោកសព្វថ្ងៃប្រទេសអ្នកមានបូមប្រេងកាតនៅក្រោមសមុទ្រនៅក្រោមទន្លេឬនៅក្រោមដីយកមកបករើប្រាស់វាប៉ះពាល់បរិស្ថានដូចគ្នា។ ប្រទេសខ្លះទៀតគរចាប់ផ្យើមអនុវត្តប្រើប្រាដ់ថាមពលនុយគ្លរអ៊ែរ ដើម្បីផលិតថាមពលអគ្គិសនីយ ។ហើយនៅពេលដែលផ្ទុះម្តងៗងាប់មនុស្សច្រើន ណាស់។ព្រោះមានតម្រូវការនៃជីវិតរបស់មនុស្សទើបគេត្រូវធ្វើ។តែយើងធ្វើត្រង់ណាក៍មានបញ្ហាដែរ។ សម្តេចក៍បានកោតសរសើរអជ្ញាធរ និងក្រុមហ៊ុនដែលបានខិតខំដោះស្រាយផលប៉ះពាល់និង រៀបចំតំបន់ជូនប្រជាពលរដ្ឋដែលមានផលប៉ះពាល់បានយ៉ាងល្អជាមួយនិងសំណងដែលផ្តល់ជូនគ្រួសារដែលទទួលរងផលប៉ះពាល់។

តាមការគូសបញ្ជាក់ពីឯ.ឧ ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានឱ្យដឹងថាទំនប់វារីអគ្គិសនីសេសានក្រោម២ នេះស្ថិិតនៅចំណុចប្រសព្វទន្លេស្រែ ពកនិងទន្លេសេសានស្ថិតក្នុងឃុំភ្លុកស្រុកសេសានខេត្តស្ទឹងត្រែងចម្ងាយពីទីរួមខេត្ត២៤គីឡូម៉ែត្រនិងចម្ថាយពីរាជធានីភ្នំពេញ ៤៨៨គីឡូម៉ែត្រ ដែលបានចាប់ផ្តើមដំណើរការសាងសង់នៅដើមឆ្នាំ២០១៤។ ស្ថានីយអគ្គិសនីសេសានក្រោម ២ ជាគម្រោងវារីអគ្គិសនីយមួយដែលមានអនុភាពធំបំផុតនៅកម្ពុជា មានទីតាំងស្ថិតនៅលើដងទន្លេសេសាន ស្រុកសេសាន ខេត្តស្ទឹងត្រែង មានទំហំអាង ស្តុកទឹក២ពាន់៧២០លានម៉ែត្រ គូប។ទំនប់ទឹកមានប្រវែង៦៥០០ ម៉ែត្រមាន៨ទូប៊ីន អានុភាពសរុប៤០០មេហ្គាវ៉ាត់ ជាមធ្យមក្នុងមួយឆ្នាំអាចផលិតថាមពលអគ្គិសនីយបាន១ ពាន់ ៩៧០ ពាន់លានគីឡូវ៉ាត់ម៉ោង។គម្រោងនេះនឹងសាងសង់រួចរាល់ ហើយនឹងដាក់ឱ្យដំណើរការផលិតទាំង ស្រុងនៅក្នុងឆ្នាំ ២០១៨ ក្នុងនោះទូប៊ីនទីមួយនឹងចាប់ផ្តើមផលិតថាមពលនៅចុងខែវិច្ឆិកា។ គម្រាងវារីអគ្គិសនីសេសានក្រោម ២នេះមានអានុភាព ៤០០ មេហ្គាវ៉ាត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុន Hydro Power Se San 2 Co,.Ltd ធ្វើការវិនិយោគ និងសាងសង់ ដែល មានក្រុមហ៊ុនរួមទុន ចំនួន ៣ ប្រ ទេស ១- ក្រុមហ៊ុន Hydrolancang International Energy របស់ប្រ ទេសចិនមានភាគហ៊ុន ៥១ភាគរយ ជាក្រុមហ៊ុន បុត្រសម្ព័ន្ធ នៃក្រុមហ៊ុន China Huaneng Group. ២-ក្រុមហ៊ុន Royal Group របស់ប្រទេសកម្ពុជាមានភាគហ៊ុន ៣៩ភាគរយ។ និង៣ក្រុមហ៊ុនEVN International របស់ ប្រទេស វៀតណាម មានភាហ៊ុន ១០ភាគរយ។ ទុនវិនិយោគគម្រោងវារីអគ្គិសនីនេះសរុបជាទឹកប្រាក់ចំនួន ៧៨១ លានដុល្លារអាមឹរិក។តាមកិច្ចព្រមព្រៀងលក្ខ ខណ្ឌនៃការវិនិយោគ នេះធ្វើឡើងតាមរូបភាព សាងសង់ ដំណើរការផ្ទេរ (BOT)។

រយៈពេលសម្បទាន ៤៥ឆ្នាំក្នុងនោះរយៈពេលសាងសង់៥ឆ្នាំនិង៤០ឆ្នាំទៀតជារយៈពេលសម្រាប់ធ្វើអាជីវកម្ម។ គួរ​រំលឹកថាកាលពីពាក់ កណ្តាល ខែកក្កដាកន្លងទៅនេះក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គីសនីសេ សាន២ ក៍បានធ្វើការបិទ​ទ្វា​ទំនប់វ៉ារីអគ្គីសនីចំនួន​១២​ជាការសាក ល្បងសម្រាប់ជំហានទី១ ដើម្បីជាការ​វាស​​​​ស្ទង់កម្លាំងទឹក​នៅក្នុងរដូវវស្សានេះ។

តាមការគូសបញ្ជាក់ពីអ្នកបច្ចេក ទេស បានឲ្យដឹងថា ក្នុង១វិនាទីទឹកអាចឡើងដល់២៥០០ម៉ែត្រត្រីគុណ។​ទំនប់នេះ នឹង​មានកម្រិតកម្ពស់ទឹកឡើងរហូតដល់ទៅ៧៥​ម៉ែត្រខ្ពស់ជាងកម្រឹតពីធម្មជាតិ២៥ម៉ែត្រនៅពេលបិទ ទំ នប់ដែលធ្វើឲ្យវារីអគ្គិសនីសេ សានក្រោម២នេះក្លាយទៅជាវារី អគ្គិសនីធំជាងគេបង្អស់នៅកម្ពុជា៕

 

ជនបរទេសម្នាក់ស្រវឹងវាយលើកញ្ចក់បិទរូបសម្តេចតេជោមុខមន្ទីរបក្សខណ្ឌដូនពេញ

ភ្នំពេញ៖សមត្ថកិច្ចខណ្ឌដូនពេញបានបញ្ជាក់ថា៖កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៧នេះបុរសជនជាតនវ៉េម្នាក់ស្រវឹងជោគបានប្រើហិង្សាទៅវាយលើរូបសម្តេចតេជោហ៊ុនសែនដែលគេបានបិទនឹងកញ្ចក់បង្ករបួសដៃនិងជើងហូរឈាមរួចរត់ចូលទៅក្នុងផ្ទះសំណាក់នៅក្បែរនោះតែត្រូវបានសមត្ថកិច្ចចុះទៅសាកសួរពីមូលហេតុ​តែគាតថាមិនបានវាយទេតែគាត់ស្រវឹងដួលទេ។

ជនបរទេសនោះមានឈ្មោះGisle Reikvar អាយុ៥០ឆ្នាំស្នាក់នៅផ្ទះសំណាក់មុន្នីវង្ស ជាន់ទី៣ បន្ទប់៣៣៣៣​ សង្កាត់ស្រះចកខណ្ឌដូនពេញ៕

 

ប្រជាពលរដ្ឋខ្មែរជាង២០០នាក់ នៅ​ប្រទេស​អាល្លឺម៉ង់ ​ទទួល​ស្វាគមន៍​លោក​ហ៊ុន ម៉ាណែត​យ៉ាង​រាក់ទាក់

4

 

អាល្លឺម៉ង់ ៖ ​​លោក​បណ្ឌិត​ហ៊ុន ម៉ាណែត បុត្រា​ច្បង​សម្ដេច​តេជោ បាន​​ដឹក​នាំ​ក្រុម​ការងារ​បំពេញ​ទស្សនកិច្ច​សាកសួរ​សុខ​ទុក្ខ​និង​ជម្រាប​ជូន​ពី​ស្ថាន​ភាព​នយោបាយ​ពិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ទៅ​កាន់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។​ពិធី​សំណេះ​សំណាល​នេះ​ក៏​មាន​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​រាក់​ទាក់​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​២០០​នាក់​និង​បាន​ពិសារ​អាហារ​សាមគ្គីជាមួយលោកហ៊ុន ម៉ាណែត ប្រកបដោយបរិយាកាសរីករាយនិងស្និទ្ធស្នាល​ទៀតផង។

លោក ហ៊ុន ម៉ាណែតបានថ្លែងក្នុង​ឱកាស​នោះ​​ ដោយ​បាន​ជម្រាប​ជូន​ពី​ស្ថានភាព​នយោបាយ​ពិត​នៅ​ស្រុកខ្មែរ ដើម្បីឱ្យលោកអុំពូមីងបងប្អូនខ្មែរនៅក្រៅប្រទេសបានស្វែងយល់។ លោកបានបញ្ជាក់ថា ខ្ញុំមកនេះមិនមែនឱ្យបងប្អូនទៅស្អប់នរណាទេ ហើយមិនឱ្យលោកអុំពូមីងបងប្អូនលាបពណ៌​អ្នកណា​ឱ្យ​យើងបែកបាក់គ្នានោះទេ។ ប៉ុន្តែការផ្តល់ព័ត៌មានទាក់ទងនឹងអ្វី ដែលបងប្អូនប្រជាពលរដ្ឋ​ចង់ដឹង ពីស្រុកទេស​ជាសិទ្ធិរបស់ខ្មែរយើងទាំងអស់គ្នា​ មិនមែនជាសិទ្ធិផ្តាច់មុខ​របស់បក្សនយោបាយ​ណាមួយ​​នោះទេ​។

លោកបន្តថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្តាប់អ្នកណាក៏បាន ដើម្បីគាត់យកជាមូលដ្ឋាន​ទៅ​ពិចារណា។​ លោកហ៊ុន ម៉ាណែត​ក៏បានអរគុណយ៉ាងជ្រាលជ្រៅ​ចំពោះការចូល​រួម​យ៉ាងច្រើន​កុះករ​ក្នុងឱកាសនេះ ដែលបង្ហាញនូវស្មារតីសាមគ្គីភាពគ្នាក្នុងនាមជាខ្មែរតែមួយ។

ប្រជាពលរដ្ឋដែលមកចូលរួមស្វាគមន៍លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៤ ខែកញ្ញា​នេះ បាន​បញ្ជាក់ថា ពួកគេពិតជាសប្បាយរីករាយ ដែលបានជួបលោក ហ៊ុន ម៉ាណែត និងបានស្តាប់នូវ​រឿងរ៉ាវពិត​ជាច្រើនពាក់ព័ន្ធនឹងការរីកចំរើននៅកម្ពុជា៕

4

4

4

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2