vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ព័ត៌មានថ្មី

មន្ដ្រីរកឃើញបង្គាមានសារធាតុគីមីនាំចូលពីប្រទេសវៀតណាមជាង៦០គីឡូក្រាម

ខេត្តកំពតៈ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញបានរកឃើញ និងរឹបអូសបង្គានាំចូលមកពីប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិព្រែកចាកទម្ងន់ជាង៦០គីឡូក្រាមដែលគេចាក់បញ្ចូលសារធាតុគីមី។
លោកព្រៅ ខេមរិន្ទ ប្រធានសាខាកាំកុងត្រូលនៃមន្ទីរពាណិជ្ជកម្មខេត្តកំពត បានប្រាប់ឱ្យដឹងថា៖ ដោយមានការសង្ស័យ កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៥ ខែមិថុនា សមត្ថកិច្ចចម្រុះដឹកនាំដោយរូបលោកផ្ទាល់ បានឃាត់ទុកនូវរថយន្តមួយគ្រឿងដែលដឹកបង្គា មឹក និងក្តាមថ្មមកពីប្រទេសវៀតណាម ខណៈរថយន្តនោះមកដល់ចំណុចច្រកទ្វារអន្រជាតិព្រែកចាក ស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។

សមត្ថកិច្ចបានរើទំនិញទាំងនោះចេញក៏ឃើញបង្គាក្លាសសេមានចាក់ចាហួយចំនួន៣កេសទម្ងន់៦៤គីឡូក្រាម ។ លោកប្រធានសាខាកាំកុងត្រូលបានបន្តថា តាមរយៈកាធ្វើពិសោធន៍ ជំនាញបានរកឃើញថា បង្គាទាំងនោះមានផ្ទុកសារធាតុគីមីប្រភេទកាបុកស៊ីលមេទីលសែលុយឡូសដែលគេចាក់បញ្ចូលដើម្បីកើនទម្ងន់។

សារធាតុនេះអាចបង្កើនទម្ងន់រហូតដល់២០ភាគរយ និងបង្កគ្រោះថ្នាក់ ចំពោះអ្នកបរិភោគផងដែរ ។ លោកព្រៅ ខេមរិន្ទបានបញ្ជាក់ថា ដោយគោលការណ៍ពីលោកខៃ សម្ផស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត សមត្ថកិច្ចចម្រុះក៏បានដុតកម្ទេចចោលបង្គាដែលផ្ទុកសារធាតុគីមីទាំងនោះកាលពីព្រឹកថ្ងៃដដែលរួចរាល់ហើយ៕

 

មិនចង់រស់បុរសម្នាក់តូចគ្មានប្រពន្ធដាច់លោតសម្លាប់ខ្លួន

ភ្នំពេញ៖បុរសម្នាក់ដាច់ចិត្តបញ្ចប់ជីវិតដោយលោតទឹកសម្លាប់ខ្លួន សង្ស័យតូចចិត្តគ្មានប្រពន្ដូចធ​ គេហើយជិះម៉ូតូម៉ាក​វៃវពណ៍ខ្មៅពាក់ស្លាកលេខកណ្ដាល១H៩៦៥៧ផ្ដួលម៉ូតូទុកលើស្ពានរួចលោតសម្លាប់ខ្លួនតែម្ដងតែមិនស្លាប់ត្រូវសមត្ថ​​កិ​ច្ចចុះស្រង់មកលើគោកវិញកាលវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ ២០១៧នៅចំណុចស្ពានព្រះមុន្នីចាស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះឈ្មោះ យិន សីុថា ហៅប្រេស ភេទប្រុស អាយុ៤៥មុខរបររត់ម៉ូតូឌុបស្នាក់នៅសំណង់មិនរៀបរាយភូមិផ្អេ សង្កាត់ទំនប់ទឹក ខណ្ឌចំការមនមានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាលបានប្រាប់សមត្ថកិច្ចថាខ្លួនមានវិបត្តិផ្លូវចិត្តរស់នៅសង្គមគ្មានប្រពន្ធដូចគេហើយធ្លាប់មានម្ដងហើយ។តែចែកផ្លូវគ្នាវិញដោយសារខ្លួនគាត់ធ្វើបាបចិត្តគេពេកលើនេះលោតមិនស្លាប់ ។

លោក ឯក សារ៉េន អធិការរងទទួលផែនសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅបានប្រាប់ថាដោយរសៀលនេះកម្លាំងលោកកំពង់សំរួលចរាចរណ៍ហើយមានអ្នកដំណើរជិះមកប្រាប់គាត់ថាមានបុរសម្នាក់ជិះមូ៉តូម៉ាកហុងដាវៃវពណ៍ខ្មៅផ្ដួល​ចោលលើស្ពានរួចលោចចុះពីលើចូលទៅក្នុងទឹកទន្លេបាត់។

ក្រោយមកបន្ទាប់លឺបែបនេះហើយចាត់ចែងកម្លាំងឡើងទៅព្រមទាំងរូបគាត់ផងតែពេលទៅដល់លើស្ពានតែឃើញ​តែមូ៉តូជនរងគ្រោះទេអ្នកបើកមូ៉តូលោតចុះចូលក្នុងទន្លេមេង្គហើយប្រជាពលរដ្ឋធ្វើដំណើរលើស្ពានទាំងសងខាងសុទ្ធឈប់ចោមរោមនិងសួរនាំសមត្ថកិចកចមានបញ្ហាអីកើតឡើងនិងប្រាប់ពួកគាត់រួចនិងសូមអោយពួកគាត់មេត្តាកុំឈប់លើស្ពាននាំអោយកកស្ទះចរាចរ​ណ៍តែ​ប្រហែល១០នាទីស្រាប់តែបុរសរងគ្រោះលិចចេញពីក្នុងទឹកហែលឡើងមកអង្គុយនៅជើងតាងស្ពានក្រោមស្ពាន ។(EML)

លោកគួចចំរើនចូលកាន់តំណែងជាអភិបាលខេត្តកំពង់ចាមជាផ្លូវការ

ខេត្តកំពង់ចាម៖នៅព្រឹកនេះសម្ដេចសខេងរដ្ឋមន្ដ្រីក្រសូងមហាផ្ទៃចូលរួមជាអធិបតីការប្រកាសជាផ្លួវការការតែងតាំងលោកគួចចំរើនជាអភិបាលខេត្តកំពង់ចាមជំនូសលោកលន់លឹមថៃដែលចូលនិវត្ដន៍៕

កសិករដាំសាម៉ាវលើកឡើងថាផ្លែសាម៉ាវមានទីផ្សារល្អ

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋរស់នៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានប្រកបមុខរបរកសិកម្មដាំ មង្ឃុតនិងសាម៉ាវ ដើម្បីរកប្រាក់ជួយគ្រួសារឲ្យមានជីវភាពធូធារព្រោះបច្ចប្បន្នផ្លែសាម៉ាវគាត់អតិថិជនកំពុងពេញនិយមហើយឈ្មួញចុះកម្មង់ទិញដល់ចំការ។
បងស្រីម្ចាស់ចំការមង្ឃុតនិងសាម៉ាវ ឈ្មោះ ហ៊ុននូ អាយុ៣៣ឆ្នាំជាប្រជាពលរដ្ឋស់នៅក្នុងភូមិល្ពាក់ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំបានប្រាប់ទូរទស្សន៏ហស្សមាសឲ្យដឹងនៅរសៀលថ្ងៃទី២៥ខែមិថុនានេះថាបន្ទាប់ពីក្រុមគ្រួសាររបស់បងស្រីបានផ្លាស់ប្តូរទីលំនៅពីខេត្តតាកែវមកនៅទឹកដីខេត្តកំពង់ធំ អស់រយៈពេលជិត១០ឆ្នាំមកនេះគឺពួកគាត់បានចាប់យកអាជីពធ្វើចំការគឺដាំដំណាំកសិកម្ម មានមង្ឃុតនិងសាម៉ាវ ហើយបានដាំលើផ្ទៃដី២;៥ហិចតា បន្ទាប់ពីដាំអស់រយៈពេល៤ឆ្នាំមកពួកគាត់បានទទួលផលលក់ជារៀងរាល់ឆ្នាំផងដែរ។
បងស្រីបន្តថា៖ដំណាំមង្ឃុតនិងសាម៉ាវនេះអាចរកប្រាក់ជួយផ្គត់ផ្គង់ជីវភាពគ្រួសាបានធូធារមួយកម្រឹតផងដែរ ព្រោះដំណាំផ្លែសាម៉ាវនេះធ្វើឲ្យពួកគាត់រកចំណូលបានក្នុង១ឆ្នាំៗចាប់ពី២៥លានរៀលទៅ៣០លានរៀលព្រោះបច្ចុប្បន្នអតិថិជនដែលធ្វើដំណើរតាមដងផ្លូវនេះបាននាំគ្នាចូលទិញផ្លែមង្ឃុតនិងសាម៉ាវ ជាហូរហែមិនថាឡើយថ្ងៃសៅរ៏ឬថ្ងៃអាទិត្យនោះឡើយ។
ជាមួយគ្នានេះដែរ អ៊ុស្រី ញ៉ាញ់សុខុន អាយុ៥៩ឆ្នាំជាពលរដ្ឋម្ចាស់ចំការមង្ឃុតនិងសាម៉ាវមានទីលំនៅភូមិឃុំជាមួយគ្នាក៏បានអះអាងថា៖ប្រជាពលរដ្ឋដែលប្រកបមុខរបរដាំមង្ឃុតនិងសាម៉ាវ មានចំនួន៩គ្រួសារ សុទ្ធតែមានជីវភាពធូធារដូចគេឯងដែរ ព្រោះចំការពួកគាត់បានជ្រើសយកជីធម្មជាតិមកប្រើដាក់លើដំណាំក្នុងនោះមានគឺជីអាចម៍គោអាចម៍ក្របីនិងជីកំប៉ុស្តិ ដែលមិនប់ះពាល់ដល់សុខភាពឡើយឃើញដូច្នេះហើយទើបអតិថិជនបាននាំគ្នាចូលទិញផ្លែឈើពួកគាត់យកទៅហូប និងអ្នកខ្លះទៀតទិញយកទៅលក់បន្ត ព្រោះផ្លែសាម៉ាវពួកគាត់មានរស់ជាតិផ្អែមឆ្ងាញ់គ្មានជាតិគីមីឡើយ ហើយប្រភេទដំណាំនេះងាយស្រួលថែទាំបំផុតគ្រាន់តែប្រើប្រព័ន្ធទឹកឲ្យបានគ្រប់គ្រាន់ជាប្រចាំ ហើយដាំត្រឹមរយៈពេល៤ឆ្នាំទទួលបានផល។
អ៊ុំស្រី បានបន្តថា៖ចំការសាម៉ាវរបស់គាត់ចាប់ផ្តើមបេះលក់ជាហូរហែរ ក្នុងកំឡុងខែឧសភាដល់ខែកក្តដាហើយឆ្នាំនេះមានភ្លៀងធ្លាក់ជោគជាំ ចំការសាម៉ាវរបស់គាត់ទទួលបានទិន្នផលខ្ពស់ជាងរាល់ឆ្នាំចាប់ពី៤តោនទៅ៥តោនក្នុង១ឆ្នាំៗ លក់រាយធម្មតា១គីឡូតម្លៃ៦០០០រៀលបើលក់ដុំឲ្យម៉ូយតម្លៃ៥៥០០រៀល ខណៈបច្ចុប្បន្នឈ្មួញចុះកម្មង់ទិញដល់ផ្ទះស្ទើរបេះពុំទាន់៕

 

ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយចុះបង្ក្រាបគ្រឿងសំអាងក្លែងក្លាយមិនចេះអស់

ភ្នំពេញ ៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៧ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប់គ្រឿងសំអាងក្លែងក្លាយដោយបង្កហានិភ័យដល់សុខភាពនិងសុវត្ថិភាពសង្គមដែលបង្ក្រាបនៅរាជធានីភ្នំពេញយកមករក្សាទុក គណៈកម្មា​ធិ​កាប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ ជាបណ្តោះអាសន្ន។នៅចំណុចផ្ទះលេខ២០B តាមផ្លូវ​លេខ៣២៨ស្ថិតនៅក្រុម២៤ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោកព្រះរាជ្ញារង ងិន ពេជ្រ និងលោកឧត្ដមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាដ្នាននិងប្រធានក្រុមប្រនិបត្តការពិសេសក្រសួងមហាផ្ទៃ និងកំលាំងនគរបាលចំរុះសហការជាមួយនគរបាលប៉ុស្តិ៍​ឃាត់ម៉ូតូរឺុកម៉កកង់បីរៀបដឹកគ្រឿងសំអាងចំរុះដឹលយកទៅចែកចាយហើយកម្លាំងសមត្ថកិច្ចធ្វើការឃាត់និងត្រួតពិនិត្យរួចនិងឈានចូលឆែកក្នុងផ្ទះទៀតដោយសង្ស័យផលិតផលិតក្លែងក្លាយបង្កគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។(EML)June-046June-045June-047

រ់ឺម៉កកង់បីបុកគូទរថយន្តបត់ឆ្លងផ្លូវបណ្តាលឲ្យបុរសម្នាក់រងរបួស

ភ្នំពេញ៖បុរសម្នាក់បើករម៉កកង់បីដឹកភ្ញៀវដោយក្នុងល្បឿនលឿន លុះមកដល់ចំណុចផ្លូវបំបែក ជាបួនក៏ជ្រុលទៅ​បុកគូទរថយន្តមួយគ្រឿងទៀត ដែលបត់ឆ្វេងឆ្លងផ្លូវដោយបំពាន គំណោះសញ្ញាចរចរាណ៍បណ្តាលឲ្យបុរសម្នាក់រងរបួស​រយះពោះ កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៧ត្រង់ចំណុចតាមបណ្តោយផ្លូវកម្ពុជាក្រោយកែងនិងផ្លូវ២២៥ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាបឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ឡុចស៉ីសRX៣៣០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២X៧៧៨៩ ដោយបើកបរតាមបណ្តោយផ្លូវកម្ពុជាក្រោយ ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុក៏បានតប់ឆ្វេងទៅផ្លូវ២២៥ ដោយបំពានកំណោសសញ្ញាចរាចរណ៍ហើយខណះពេលដែលបត់ជិតផុតហើយស្រាប់តែមានរម៉កកង់បីមួយគ្រឿងទៀត អត់មានស្លាកលេខ បើកបរដោយបុរសម្នាក់និងភ្ញៀវប្រុសស្រីពីរនាក់ទៀតដែលជាជនជាតិបរទេសរួមដំណើរពីក្រោយ ដោយធ្វើដំណើរក្នុងល្បឿនលឿនមធ្យមក្នុងទិសដៅបញ្ច្រាស ទិសគ្នាក៏ជ្រុលបុកគូទរថយន្ត ខាងក្រោយចំហៀងខាងស្តាំបណ្តាលអោយក្រពឹត៕(EML)

កសិករដាំម្រេចអះអាងថាតម្លៃម្រេចចុះបើធៀបនឹងឆ្នាំកន្លងមក

ខេត្តមណ្ឌលគិរី៖ កសិករដាំដំណាំម្រេចនៅខេត្តមណ្ឌលគិរីបានលើកឡើងថា ជុំវិញការបង្កបង្កើនផលដំណាំម្រេចក្នុងឆ្នាំនេះ គឺ បានដំណើរការទៅយ៉ាងរលូន ព្រោះតែអាកាសធាតុអំណោយផលល្អ ពោលគឺមានភ្លៀងធ្លាក់គ្រប់គ្រាន់ ប៉ុន្តែពាក់ព័ន្ធនិង បញ្ហាតម្លៃម្រេចវិញ គឺក្នុងឆ្នាំនេះមានការធ្លាក់ចុះយ៉ាងគម្ហុក រហូតដល់តម្លៃត្រឹម ១ម៉ឺន៣ពាន់រៀល ក្នុង១គីឡូក្រាម ដែលជាតម្លៃមួយ មិនអាចធ្វើកសិករទទួលបានផលចំណេញពីការលក់ផលម្រេចនោះទេ ។
កសិកម្នាក់នៅស្រុកពេជ្រាដា អ្នកនាង លាភា បាននិយាយថា៖ តម្លៃម្រេចនាពេលបច្ចុប្បន្នលក់បានត្រឹមតែ ១៣,៥០០រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម ដោយឈ្មួញទិញក្នុងតម្លៃទាបជាងឆ្នាំមុនៗ ហើយកាលពីឆ្នាំមុនឈ្មួញដើរ ទិញក្នុងតម្លៃជាង៣០.០០០រៀល ០១គីឡូក្រាម ។

អ្នកនាងបន្តថា ៖ដំណាំម្រេចនេះពិបាកថែទាំខ្លាំងណាស់ គឺវាទាម ទារទឹកជាប់ជាប្រចាំ ហើយងាយប្រឈមនិងជម្ងឺ និងបញ្ហាអាកាសធាតុ ចំណែកការចំណាយលើការដាំដុះ និងថែទាំក៏ អស់ច្រើនដែរ ដូច្នេះប្រសិនបើតម្លៃម្រេចធ្លាក់ចុះខ្លាំងបែបនេះ គឺកសិករប្រឈមនិងការខាតបង់ខ្លាំងណាស់ ។ អ្នកនាងក៏ សូមសំណូមដល់រាជរដ្ឋាភិបាល សូមជួយរកទីផ្សារណាមួយល្អប្រសើរជាងនេះសម្រាប់កសិករ ព្រោះសព្វថ្ងៃទីផ្សារម្រេច គឺត្រូវលក់ឲ្យឈ្មួញវៀតណាមតែមួយប៉ុណ្ណោះ ។
លោក អ៊ូ ពលៈ ជាឈ្មួយដើរប្រមូលទិញម្រេចបានឲ្យដឹងថា តម្លៃទទួលទិញម្រេចក្នុងថ្ងៃទី២៦ មិថុនា ២០១៧ គឺមានតម្លៃ១៤,៥០០រៀល ក្នុង១គីឡូក្រាម ហើយនេះជាតម្លៃឡើងវិញបន្តិចហើយ ដោយពេលមុនគឺធ្លាក់ដល់ជាង ១ម៉ឺន​៣ពាន់រៀល ប៉ុន្តែបើធៀបជាមួយការប្រមូលផលដើមដៃក្នុងឆ្នាំនេះ គឺមានតម្លៃ៣០,៥០០រៀល ក្នុង១គីឡូក្រាម ហើយតម្លៃនេះជាតម្លៃមួយទៀប បើធៀបនិងឆ្នាំ២០១៥ ឬឆ្នាំ២០១៦ ដោយកាលពីឆ្នាំ២០១៥ ម្រេចមានតម្លៃ ៤៥,០០០រៀល ក្នុងមួយគីឡូក្រាម ចំណែកឆ្នាំ២០១៦ ម្រេចមានតម្លៃ៣៥,០០០រៀល ក្នុងមួយគីឡូក្រាម ។

លោកបន្តថា៖ តម្លៃម្រេចធ្លាក់ចុះនេះ គឺអាស្រ័យលើទីផ្សារប្រទេសវៀតណាម ព្រោះផលម្រេចយើងភាគច្រើនតែម្ដង ពឹងផ្អែកលើទីផ្សារគេ ប្រទេសវៀតណាម ។
ប្រធានការិយាល័យអភិវឌ្ឍន៍ពាណិជ្ជកម្ម នៃមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី លោក ស៊ឹង អុក បានឲ្យដឹងថា តម្លៃម្រេចពិតជាមានការធ្លាក់ចុះច្រើនមែន បើធៀបនិងឆ្នាំមុនៗ ព្រោះតែទិន្នផលម្រេចនៅខេត្តមណ្ឌលគិរី ពឹងផ្អែកទៅលើ ទីផ្សារប្រទេសជិតខាង ដូច្នេះតម្លៃគឺវាអាស្រ័យទៅលើការបញ្ជាទិញ និងតម្រូវការរបស់ឈ្មួញនៅប្រទេសជិតខាង កាល ណាគេមានតម្រូវការគ្រប់គ្រាន់ គេទទួលទិញម្រេចពីឈ្មួញកម្ពុជាទៅក្នុងតម្លៃថោក ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីបានឲ្យដឹងថា ក្នុងខេត្តមណ្ឌលគិរីនៅឆ្នាំ២០១៧នេះ ដំណាំ ម្រេចមានការកើនឡើងប្រមាណ៥០% បើធៀបនិងឆ្នាំមុន ដោយក្នុងឆ្នាំនេះ ដំណាំម្រេចនៅទូទាំងខេត្តមណ្ឌលគិរី មានប្រហែល ៧៥០ហិកតា ៕៖តេត សារ៉េត

គ្រាប់ប្រភេទ៦០មីលីម៉ែត្រចំនួន៣០៩គ្រាប់ ត្រូវបានប្រជាពលរដ្ឋរកឃើញក្នុងរណ្តៅមួយ ដែលគេលាក់ទុកតាំងពីសម័យសង្គ្រាម

 

ខេត្តឧត្តរមានជ័យៈ ប្រភេទគ្រាប់ ៦០មីលីម៉ែត្រ ចំនួន ៣០៩គ្រាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថប្រចាំស្នាក់ការសន្តិសុខចំណុចផ្អុង បានសហការជាមួយអង្គការហេឡូត្រាស់(HALO TRUST ) ប្រមូលចេញពី រណ្តៅមួយកន្លែង នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ដែលគេលាក់ទុកតាំងពីសម័យសង្គ្រាម ស្ថិតនៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋដែលបានប្រទះឃើញ។
កម្លាំងកងរាជអាវុធហត្ថ ប្រចាំស្នាក់ការសន្តិសុខផ្អុង បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋឈ្មោះ ភន កុត ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរាយការណ៍ថា ខ្លួនបានប្រទះ ឃើញរណ្ដៅគ្រាប់ ស្ថិតនៅចំណុចព្រៃមួយកន្លែង ក្នុងភូមិឃុំខាងលើ និងបាននាំសមត្ថកិច្ច ចុះទៅបង្ហាញទីតាំងរណ្តៅគ្រាប់ ហើយឃើញមានតែ ២ ទៅ៣គ្រាប់ប៉ុណ្ណោះ តែដោយសារខ្លាច មានគ្រោះថ្នាក់ កម្លាំងអាវុធហត្ថ បានហាមឃាត់ ប្រជាពលរដ្ឋណា ទៅជិតនៅទីតាំងខាងលើ និងផ្តល់ដំណឹងទៅអង្គភាពបោសសំអាតមីន។
លុះដល់ព្រឹកថ្ងៃទី២៦ ខែឆ្នាំដដែល ទើបកម្លាំងអាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ាន ម៉ាក់ នាយរងសេនាធិការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយអង្គការហេឡូត្រាស់(HALO TRUST) ចុះទៅជីកយកគ្រាប់ក្នុងរណ្ដៅដីខាងលើ ហើយរកឃើញគ្រាប់ ចំនួន ៣០៩គ្រាប់ សុទ្ធតែជាប្រភេទគ្រាប់ ៦០មីលីម៉ែត្រ ។ ក្នុងនោះកម្លាំងហេឡូត្រាស់ បានកំទិចចោលនៅនឹងកន្លែងចំនួន ១គ្រាប់ ចំណែកឯ ៣០៨ គ្រាប់ទៀត សមត្ថកិច្ច ប្រគល់ទៅអង្គការហេឡូត្រាស់ (Halo Trust) នាំយកទៅរក្សាទុក ៕

ទំនាស់ផឹកស៊ីនៅហាងខារាអូខេបង្កជាហឹង្សារវាយរបួសក្បាលហូរឈាម

ភ្នំពេញ:ទំនាស់ផឹកស៊ីនៅហាងKTV មួយកន្លែង បានបង្ករជាហឹង្សារវាយនិងគប់គ្នា បណ្តាលអោយបុរសបីនាក់រងរបួសបែកក្បាលហូរឈាមជោគពេញខ្លួន បង្ករអោយមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០១៧ ក្នុងភោជនីយដ្ឋាន និងKTV សួនស្នេហ៍ចំការដូង ផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ.

ជនរងគ្រោះមាន1. ឈ្មោះ ឃឹម សុផា ភេទប្រុស អាយុ៣០ឆ្នាំមុខរបរ បើកឡានដឹកអេតចាយ 2.ឈ្មោះ ឃឹម សុភក្រ ភេទប្រុស អាយុ២៣ មុខរបរ បើកឡាន ដឹកអេតចាយ របួសដេរដប់ថ្នេរ 3.ឈ្មោះ ប៉ុន ធឿន ភេទប្រុស អាយុ៣១ មុខ​របរ បើកឡានដឹកអេតចាយ ទាំងបីនាក់ស្នាក់នៅ កន្លែងធ្វើការ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
តាមសម្ដីជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា៤ បានចូលទៅផឹកស៊ី នៅហាងខាងលើ អស់ស្រាបៀរ៣ថូធំ លុះផឹកស៊ីចប់ បានអោយគេគិតលុយរួចរាល់អស់ហើយ ក៏តែស្រាប់ទាស់ពាក្យសំដី គ្នា ជាមួយនឹងក្រុមបង្ករម្ខាងទៀត ដែលមានគ្នា៥ទៅ៦នាក់ ដែលអង្គុយផឹកស៊ីនៅក្នុងហាងនោះ តែកន្លែងឆ្ងាយពីគ្នា តែការទាស់សំដីនេះជារបែបផ្លែផ្កាពាក្យសំដីបន្តិចបន្តួច ក៍ស្រាប់តែជនបង្ករដែលមានគ្នា៥ទៅ៦នាក់ បានធ្វើសកម្មភាព យក កែវ និងដប់ស្រាបៀរ ព្រមទាំងកៅអី គប់ស្រោច មកលើពួកគេ បណ្តាលអោយពួកគេ រងរបួសបែកហូរឈាមជោគពេញខ្លួន បីនាក់ ចំនែកគ្នាគេម្នាក់ទៀតបានរត់គេខ្លួនបាត់ ។
ប្រភពដដែលបានបន្តទៀត បន្ទាប់ពីជនទាំងនោះបង្ករបញ្ហារួចហើយ ជនបង្ករទាំងនោះ ត្រូវបានអ្នកមើលការខុសត្រូវនៅក្នុងហាង នោះសង្ស័យស្គាល់គ្នា ជាមួយនឹងខាងបង្កររួចហើយមិនបានឃាត់ជនបង្ករនោះទេ ដោយបានបើកទ្វាអោយជនបង្ករទាំង អូសយកម៉ូតូចេញមកក្រៅរួចហើយបានគេចខ្លួនបាត់ស្រមោលអស់ ។
ក្នុងហេតុការណ៍នេះដែរ បន្តិចក្រោយមកឃើញមានសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ព្រមទាំងសាកសួរពីដំណើររឿង រួចហើយបាននាំជនរងគ្រោះទាំងបីនាក់ យកទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកដង្កោ រួចហើយចាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលដង្កោ ។(EML)

 

June-043June-044

បន្ទាយទាហា251 រងការចោទប្រកាន់ថា លួចបើកសៃវៀនជល់មាន់ និងល្បែងស៊ីសង

ខេត្តឧត្តរមានជ័យៈ ទីតាំងមួយកន្លែងក្នុងទីបញ្ជាការវរៈសេតូចលេខ២៥១ នៃកងពលតូចអន្តរាគមន៍លេខ៥ ស្ថិតនៅចំណុចព្រៃអូរអំបិល ឃុំនិងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានរងការការចោទប្រកាន់ពីប្រជាពលរដ្ឋថា យកទីតាំងខាងលើធ្វើដាក់កន្លែងជល់មាន់និងល្បែងស៊ីសងផ្សេងៗ និងមិនព្រមអោយអ្នកព័ត៍មានចូលយកព័ត៍មានក្នុងទីតាំងនោះទេ ។
លោក ទឿម ទៀង ជាមេបញ្ជាការគ្រប់គ្រងបន្ទាយនៅទីតាំងខាងលើ បានប្រាប់តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះថា៖ នៅកន្លែងបន្ទាយរបស់លោកពុំមានដាក់លេងសកម្មភាពល្បែងស៊ីសងអ្វីទាំងអស់ដូចការចោទប្រកាន់នោះទេ ។ ហើយលោកក៏ទទួលស្គាល់ថា លោកបានដាក់កម្លាំងទាហាន យាមកាមជាប្រចាំ នៅផ្លូវចូលបន្ទាយ មិនឱ្យអ្នកណាដែលមិនស្គាល់អត្តសញ្ញាណចូលនោះទេ ព្រោះជារឿងការសំងាត់របស់កងទ័ព។
លោកបន្តថា ៖កន្លងមកមានសមត្ថកិច្ច និងអ្នកសារព័ត៌មាន បានសុំចូលទៅក្នុងទីតាំងបន្ទាយ តែលោកមិនអនុញ្ញាត លុះត្រាតែមានបទបញ្ជាពីថ្នាក់ដឹកនាំ ព្រោះនៅក្នុងបន្ទាយយោធាជាកន្លែងដាក់សភារៈសឹក ដែលត្រូវហាមឃាត់ សូម្បីតែប្រជាពលរដ្ឋ ក៏មិនអាចឱ្យចូលបានដែរ។
លោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ប្រចាំទិសទី២ បានឱ្យដឹងថា តំបន់កងទ័ព ជាកន្លែងលាក់ការសំងាត់ មិនអាចឱ្យអ្នកណាម្នាក់ចូលផ្តេសផ្តាសបាននោះទេ។
លោកបានបញ្ជាក់ថា បន្ទាយកងទ័ពស្ថិតនៅចំណុចព្រៃអូរអំបិល ពុំមានសកម្មភាពលេងល្បែងស៊ីដូចការចោទប្រកាន់អ្វីទាំងអស់ ដូច្នេះកុំថាឡើយល្បែងជល់មាន់ ឬល្បែងភ្នាល់គ្នាតាមរូបភាពណាក៏ដោយ ក៏លោក មិនឱ្យកើតមានបាននោះទេ នៅទីតាំងកងទ័ព ព្រោះកន្លងមកតែងតែមានប៉ះពាល់ដល់កិត្តិយសកងទ័ព និងចោទប្រកាន់ទៅលើកងទ័ពថា ឃុបឃឹតឱ្យមានលេងល្បែងស៊ីសងក្នុងបន្ទាយ ៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានជាតិ​ពេល​យប់​


ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព័ត៌មានថ្មី

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2