vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

វីដេអូ

មន្ដ្រី៖កូនសត្វទោចម្កុដទី៣ បានចាប់កំណើតហើយក្នុងឧទ្យានអង្គរ

សៀមរាប៖គិតត្រឹមថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧នេះ សត្វទោចម្កុដចំនួន២គូ ដែលបានព្រលែងក្នុងតំបន់អង្គរ ដោយអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) និងក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Angkor Zip line) បានបង្កើតកូន៣ក្បាលហើយ។
អាជ្ញាធរជាតិអប្សរា បានព្រលែងទោចម្កុដគូដំបូងនៅតំបន់ប្រាសាទតានៃ នាខែមិថុនា ឆ្នាំ២០១៣ និងមួយគូទៀត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅខ្លោងទ្វារខ្មោចខាងកើតប្រាសាទបាយ័នដែលបង្កើតបានកូនមួយកាលពីថ្ងៃទី២៩ ខែមិថុនា២០១៦។ ចំណែកទោចម្កុដមួយគូនៅម្តុំប្រាសាទតានៃ បានបង្កើតកូនចំនួនពីរលើក គឺកូនទីមួយជាកូនញី នៅអំឡុងខែកញ្ញា ឆ្នាំ២០១៥ និងកូនទី២លើកនេះ កើតនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧។
តាមលោក Todd Anthony អគ្គនាយកក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍នៅក្បែរប្រាសាទតានៃបានឱ្យដឹងថា កូនទោចម្កុដដែលទើបកើតថ្មីនេះមានសម្បុរស តែគេមិនទាន់ដឹងថាជាញី ឬឈ្មោលនៅឡើយទេ។ លោកបញ្ជាក់ថា គេអាចនឹងដឹងភេទរបស់វាបាននៅពេលដែលវាមានអាយុប្រហែល១ឆ្នាំ។
ផ្អែកតាមរបាយការណណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវដីព្រៃ និងសត្វព្រៃ ក្នុងឆ្នាំ២០១៦ បានឱ្យដឹងថា ទោចម្កុដត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការអភិរក្សសត្វព្រៃពិភពលោក (IUCN) ជាប្រភេទសត្វជិតផុតពូជ។ សត្វដ៏កម្រមួយនេះ មានវត្តមាននៅលើទឹកដីកម្ពុជាមិនដល់ ១ម៉ឺនក្បាលទេ។
តាមការសិក្សាជំរឿនសត្វព្រៃកន្លងមក រមណីយដ្ឋានអង្គរធ្លាប់មានសត្វព្រៃជាច្រើនប្រភេទរស់នៅ។ ដោយឡែក សត្វព្រៃប្រភេទទោចម្កុដនេះក៏ធ្លាប់មានវត្តមានក្នុងតំបន់អង្គរផងដែរ។ ប៉ុន្តែក្នុងចន្លោះនៃសង្រ្គាមស៊ីវិលមកដល់ពេលបច្ចុប្បន្ននេះ ពួកទោចបានស្លាប់ផុតពូជពីព្រៃនេះទៅហើយ។ ដូចច្នេះហើយទើបនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ធ្វើការសិក្សាស្រាវជា្រវលម្អិតអំពីលក្ខណៈព្រៃ ដែលមានអំណោយផលដល់ការរស់នៅរបស់ពួកសត្វទោច និងបាននាំមកព្រលែងនៅក្នុងតំបន់អង្គរនេះឡើងវិញ ដើម្បីលើកតម្លៃទេសភាពវប្បធម៌ និងធម្មជាតិ ក្នុងតំបន់អង្គរ ឲ្យកាន់តែវិសេសវិសាលថែមទៀត៕

មន្ដ្រីចាប់ផ្ដើមធ្វើជំរឿនពលរដ្ឋនិងដីអាស្រ័យផលនៅលើខ្នងភ្នំគូលែន

សៀមរាប៖អាជ្ញាធរខេត្តសៀមរាប និងធ្វើជំរឿនដីអាស្រ័យផលនិងចំនួនប្រជាពលរដ្ឋនៅលើខ្នងភ្នំគូលែន ដើម្បីធ្វើការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍដោយចិរភាព នៃឧទ្យានជាតិភ្នំគូលែន។
ក្រុមការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ដោយចិរភាព នៃឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែនដែលមានសមាជិកមកពីរដ្ឋបាលខេត្តសៀមរាប ក្រសួងបរិស្ថាន ក្រសួងវប្បធម៌ និងអាជ្ញាធរអប្សរា កាលពីថ្ងៃទី១៥ខែកុម្ភះម្សិលម៉ិញនេះបានចុះទៅត្រួតពិនិត្យ និងរៀបចំផែនការមេសម្រាប់គ្រប់គ្រងតំបន់ភ្នំគូលែនឲ្យមានភាពល្អប្រសើរ។
លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ដោយចិរភាព នៃឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន បានមានប្រសាសន៍ឲ្យដឹងថា អាជ្ញាធរខេត្តសៀមរាប និងធ្វើការជំរឿនដីអាស្រ័យផលដីលំនៅដ្ឋាន និងចំនួនប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែនឲ្យបានច្បាស់លាល់ រួចយើងរៀបចំកសាងផែនការមេ ដើម្បីគ្រប់គ្រងអភិរក្សធនធានធម្មជាតិជីវៈចម្រុនិងធ្វើការអភវឌ្ឍដោយចិរភាព។
ក្នុងនោះពាក់ព័ន្ធផ្នែកអនាម័យគឺអាជ្ញាធរនិងរៀបចំឲ្យមានអាងប្រព្រឹត្តកម្មដើម្បីចំម្រាញ់ទឹកស្អុយដែលចេញពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋមិនឲ្យចូលទៅក្នុងទឹកស្ទឹងភ្នំគូលែនឬស្ទឹងសៀមរាបដូចបច្ចុប្ប ន្ននេះទេ កសាងផែនការអភិវឌ្ឍន៍ឲ្យប្រជាពលរដ្ឋមានមុខរបដូចជាកសិកម្មអាជ្ញាធ និងជួយ បណ្តុះបណ្តាលពួកគាត់ឲ្យមានបច្ចេកទេសដំាដុះដោយប្រើដីតូចតែបានផលច្រើន។
ជាងនេះទៀតអាជ្ញាធរនិងរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានយ៉ាងតឹងតែងបំផុតក្នុងន័យបឈ្ឈប់កាប់បំផ្លាញព្រៃឈើ កាប់ព្រៃយកដីធ្វើកម្មសិទ្ធដោយខុសច្បាប់ហើយចំពោះអ្នកណាដែលនៅតែព្យាយាមបង្កអាជ្ញាធរ និងចាប់កសាងសំណុំរឿងបញ្ជូនទៅតុលាការដោយគ្មានការយោគយល់ឡើយ។
លោក គឹម ឆៃហៀង បានបញ្ជាក់ថា នៅក្នុងផែនការមេនេះក៍មានគម្រោងស្តារឡើងវិញនៃគម្របព្រៃឈើផងដែរ។ក្នុងនោះយើងមានគម្រោងដែលកំពុងអនុវត្តរាល់ថ្ងៃស្រាប់មានគម្រោ ងដំាដើមឈើឡើងវិញ គម្រោងរ៉េតបូកការសង្គ្រោះព្រៃឡើងវិញ និងគម្រោងលក់ការបូន ហើយជាមួយគម្រោងទំាងនេះអាជ្ញាធរក៍គ្រោងនិងដំាកូនឈើឡើងវិញនៅលើខ្នងភ្នំគូលែនលើផ្ទៃដី១២ហិកតាដែលនិងចាប់ផ្តើមពីខែមិថុនាខាងមុខនេះ។
លោកបានបញ្ជក់ទៀតថា សម្រាប់ផែនការមេដែលយើងបានកសាងរួច និងឆ្លងកិច្ចប្រជុំICC Angkor នៅខែធ្នូ ឆ្នាំ២០១៧ នេះផងដែរ៕

 

ផ្ទុះមីនតោនស្លាប់ម្នាក់ពេលភ្ជួរដីចំការនៅ ស្រុករតនៈមណ្ឌល

បាត់ដំបង៖អ្នកចំការម្នាក់ពេលកំពុងភ្ជួរដីដាំដំណាំលើដីទីវាលចាស់របស់ខ្លួនបានផ្ទុះគ្រាប់មីនប្រភេទធ្ងន់បណ្តាលអោយត្រាក់ទ័ររងការខូចខាតយ៉ាងដំណំនិងបានធ្វើអោយបុរសម្នាក់ជាម្ចាស់កម្មសិទ្ធរងរបួសធ្ងន់ធ្ងរហើយស្លាប់នៅតាមផ្លូវខណៈដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក។នេះបើតាមពលរដ្ឋបានអោយដឹងកាលពីម្សិលមិញ។ប្រជាពលរដ្ឋបានអោយដឹងថា៖” គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង១២:៣០នាទីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ក្នុងចំនុចភូមិប៊ួរុន ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំង។

ជនរងគ្រោះមានឈ្មោះជិន កំសាន ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរធ្វើចំការស្នាក់នៅភូមិ ឃុំកន្លែងកើតហេតុបានផ្ទុះមីនប្រភេទធ្ងន់ហៅមីនតោនដែលនៅសេសសល់ពីសម័យសង្រ្គាមព្រោះជាតំបន់សមភូមិក្តៅកាលពីអតីតកាល៕

 

កម្ពុជានិងវៀតណាមមិនទាន់ឯកភាពលើចំនុចឲ្យបារាំងជួយរឿងព្រំដែន

ភ្នំពេញ៖កម្ពុជានិងវៀតណាមមិនទាន់ឯកភាពលើបញ្ហឲ្យបារាំងជួយរឿងកិច្ចការព្រំដែនរវាងប្រទេសទាំងពីរ។នេះបើតាមមន្ដ្រីព្រំដែនកម្ពុជាបានអោយដឹងនៅក្រោយកិច្ចប្រជុំព្រំដែននៅភ្នំពេញកាលពីម្សិលមិញ។

លោកវ៉ាគឹមហុងប្រធានកិច្ចការព្រំដែនកម្ពុជាបានអោយដឹងថាកម្ពុជាស្នើសុំបារាំងជួយ២ចំនុចតែវៀតណាមស្នើសុំ៧ចំនុចដើម្បីអោយអ្នកជំនាញបារាំងជូយ។ទោះបីយ៉ាងណាលោកវ៉ាគឹមហុងមិនបានអោយដឹងលំអិតលើចំនុចទាំងឡាយដែលភាគីទាំងពីរស្នើសុំនោះឡើយ។
លោកវ៉ាគឹមហុងបានអោយដឹងដែរថានាយករដ្ឋមន្ដ្រីទាំងពីរគ្រោងស្នើសុំប្រធានាធិបតីបារាំងផ្ដល់អ្នកជំនាញកិច្ចការព្រំដែនដើម្បីជួយភាគីទាំងពីរនៅចំនុចមិនទាន់ឯកភាពគ្នា។បារាំងធ្លាប់ជាម្ចាស់អាណាព្យាបាលនៅឥណ្ឌូចិននិងបានគូរវាសព្រំដែនរវាងប្រទេសទាំងពីរក្រោយបញ្ចប់អាណាព្យាបាលក្នុងទសវត្សន៍១៩៥០។
បើតាមក្រសួងការបរទេសកម្ពុជាចេញផ្សាយក្នុងសប្ដាហ៍កន្លងមកកម្ពុជាចង់អោយបារាំងផ្ដល់អ្នកជំនាញការលើផែនទីនិងលើដីព្រំដែនជាក់ស្ដែង។

ដោយឡែកបើតាមលោកវ៉ាគឹមហុងបានបញ្ជក់ក្នុងកិច្ចប្រជុំព្រំដែនមានពិភាក្សាលើបញ្ហការបោះបង្គោលព្រំដែនបន្ថែម,ឧប្បហេតុតាមព្រំដែនកន្លងមកនិងការតវ៉ារបស់កម្ពុជានិងការស្នើសុំអោយបារាំងជួយ៕

 

ប្រវត្ដិនៃការចាប់កំណើតរដ្ឋឡាវ

 

វៀងចន្ទ៖ប្រទេសលាវបច្ចុប្បន្នមានឫសគល់ពីរាជាណាចក្រឡានសាង (រាជអាណាចក្រលានជាង គឺរាជាណាចក្រដំរី ១ លាន) ដែលបានកកើតឡើងនៅគ្រិស្តសតវត្សរ៍ទី ១៤ ដោយព្រះចៅ ហ្វាងុម ដែលមានខ្សែស្រឡាយតពីព្រះរាជាលាវបុរាណ។ នគរលានជាង ឬ ឡានសាង រីកចម្រើនរហូតមកទល់គ្រិស្តសតវត្សរ៍ទី ១៨ តែក្រោយមក រាជាណាចក្រនេះត្រូវបែកបាក់ជា ៣ ផ្នែក ដែលចុងក្រោយត្រូវបានសៀមត្រួតត្រា។ នៅគ្រិស្តសតវត្សរ៍ទី ១៩ ហ្លួងព្រះបាងបានត្រូវដាក់បញ្ចូលក្នុងអាណាព្យាបាលបារាំងសែសនៅឥណ្ឌូចិន។ ក្រោយបន្តិចមក តំបន់ចំប៉ាសាក់និងវៀងច័ន្ទន៍ ក៏ត្រូវបានរាប់បញ្ចូលក្នុងអាណាព្យាបាលបារាំងសែសដែរ។ បារាំងសែសសំឡឹងឃើញប្រទេសលាវជារដ្ឋនៅចន្លោះការប្រទាញប្រទង់រវាងចក្រភពអង់គ្លេសនិងចក្រភពបារាំងសែស។ នៅក្រោមអាណាព្យាបាលបារាំងសែស វៀងច័ន្ទ ជាថ្មីម្ដងទៀត បានក្លាយជារដ្ឋធានីរបស់រដ្ឋបង្រួបបង្រួមលាវ។ ឆ្លងកាត់ការកាន់កាប់មួយរយៈខ្លីពីសំណាក់កងទ័ពជប៉ុនក្នុងសង្គ្រាមលោកលើកទី ២ រួចមក លាវបានប្រកាសឯករាជ្យនៅឆ្នាំ១៩៤៥។ ប៉ុន្តែ បារាំងសែសបានត្រឡប់មកកាន់កាប់វិញរហូតដល់ឆ្នាំ ១៩៥០ គឺពេលដែលបារាំងបានផ្ដល់ស្វ័យភាពពាក់កណ្ដាលថា ជារដ្ឋចំណុះឲ្យសហព័ន្ឋបារាំងសែស។ លាវបានទទួលឯករាជ្យបរិបូណ៌នៅឆ្នាំ ១៩៥៤ រួចក្លាយជារដ្ឋកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ក្រោមល័ក្ខខ័ណ្ឌលើកលែងមួយក្នុងសន្ឋិសញ្ញាទីក្រុងហ្សឺណែវ បេសកកម្មហ្វឹកហ្វឺនយោធាបារាំងបានដើរតួនាទីគាំទ្រកងយោធពលភូមិន្ទលាវ។ នៅឆ្នាំ ១៩៥៥ ក្រសូងការពារជាតិអាមេរិកបានមកជំនួសកងទ័ពបារាំងក្នុងការគាំទ្រកងយោធពលភូមិន្ទលាវប្រឆាំងនឹងពួកកុម្មុយនិស្តប៉ៈថេតឡាវ។

ប្រទេសលាវត្រូវបានអូសចូលទៅក្នុងសង្គ្រាមវៀតណាម ហើយតំបន់ភាគខាងកើតរបស់លាវត្រូវបានលុកលុយកាន់កាប់ពីសំណាក់កងទ័ពវៀតណាមខាងជើងដែលពួកនេះបានប្រើប្រាស់ដែនដីឡាវជាមូលដ្ឋានរៀបចំនិងផ្លូវដឹកជញ្ជូនសព្វាវុធនិងស្បៀងអាហារ ទៅឲ្យកងទ័ពតទល់នឹងកងទ័ពវៀតណាមខាងត្បូង។ ជាការឆ្លើយតប អាមរិកបានបើកយុទ្ឋនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងវៀតណាមខាងជើង ដើម្បីគាំទ្រកម្លាំងប្រឆាំងកុម្មុយនិស្តក្នុងប្រទេសលាវ និងគាំទ្រវៀតណាមខាងត្បូងក្នុងការលុកលុយប្រទេសលាវ។ សកម្មភាពទាំងនេះបានបង្កឲ្យមានការធ្វើរដ្ឋប្រហារជាបន្តបន្ទាប់ ហើយទីបំផុតសង្គ្រាមស៊ីវិលលាវ រវាងរាជរដ្ឋាភិបាលលាវ និងចលនាកុម្មុយនិស្តបប៉ៈថេតឡាវ បានចាប់ផ្ដើម។
នៅក្នុងសង្គ្រាមស៊ីវិលនេះ កងទ័ពវៀតណាមខាងជើងដែលមានអាវុធទំនើបៗ និងរថក្រោះ ស្ថិតនៅពីក្រោយខ្នងពួកប៉ៈថេតឡាវ។ នៅឆ្នាំ ១៩៦៨ កងទ័ពវៀតណាមខាងជើងបានបើកការវាយប្រហារច្រើនភូមិភាគមកលើកងយោធពលភូមិន្ទលាវ ជាហេតុធ្វើឲ្យមានការដាក់ពង្រាយទ័ពទ្រង់ទ្រាយធំមួយ។ បន្តមក មានការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំពីសំណាក់អាមេរិក ដើម្បីកម្ទេចមូលដ្ឋានទ័ពវៀតណាមខាងជើងក្នុងប្រទេសលាវ និងដើម្បីកាត់ផ្ដាច់ផ្លូវលំហូជីមិញ។ គេនិយាយថា គ្រាប់បែកអាមេរិកទម្លាក់នៅប្រទេសលាវពីឆ្នាំ ១៩៧១ ដល់ ១៩៧៣ ច្រើនជាងទម្លាក់នៅទូទាំងពិភពលោកក្នុងកំលុងសង្គ្រាមលោកលើកទី ២ (គ.ស. ១៩៣៩ ដល់ ១៩៤៥) ទៅទៀត។ ជាសរុប មានគ្រាប់បែកជាង ២ លានតោនត្រូវបានទម្លាក់។
នៅឆ្នាំ ១៩៧៥ កងកម្លាំងកុម្មុយនិស្តបប៉ៈថេតឡាវ ដែលមានការគាំទ្រពីសហព័ន្ឋរុស្ស៊ីនិងវៀតណាមខាងជើង បានទទួលជ័យជំនះលើរដ្ឋាភិបាលរាជានិយម។ ការណ៍នេះបង្ខំឲ្យព្រះចៅ ស៊ីសៈវ៉ាងវឌ្ឍនា (ស្រីស្វាងវឌ្ឍនា) ដាក់រាជ្យ រួចត្រូវបានគេធ្វើគត់ក្រោយពីចាប់ព្រះអង្គបាន។ បន្ទាប់ពីកាន់កាប់ប្រទេសហើយ រដ្ឋាភិបាលប៉ៈថេតឡាវបានដាក់ឈ្មោះថ្មីឲ្យប្រទេសលាវថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាជនឡាវ (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ) និងបានចុះកិច្ចព្រមព្រៀងឲ្យវៀតណាមដាក់ទ័ពក្នុង ធ្វើជាទីប្រឹក្សាមើលការខុសត្រូវប្រទេស។ នៅទសវត្សរ៍ ១៩៧០ ឡាវត្រូវបានវៀតណាមបញ្ជាឲ្យកាត់ផ្ដាច់ទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន ដែលកាត់ផ្ដាច់ពាណិជ្ជកម្មឡាវជាមួយបណ្ដាប្រទេសទាំងអស់ លើកលែងតែវៀតណាម។ ការគ្រប់គ្រងដោយវៀតណាមនិងការធ្វើជាសង្គមនិយម បន្តិចម្ដងៗ បានត្រូវជំនួសដោយការបន្ឋូរបន្ថយការដាក់កំហិតសេដ្ឋកិច្ចនៅទសវត្សរ៍ ១៩៨០ និងការអនុញ្ញាតឲ្យចូលជាសមាជិកអាស៊ាននៅឆ្នាំ ១៩៩៧។ឯសេដ្ឋកិច្ចឡាវពេលនេះសហគ្រាសឯកជនកើនឡើងជាលំដាប់តាំងពីមានកំណែទម្រង់សេដ្ឋកិច្ចនៅទសវត្សរ៍ ៩០។ បច្ចុប្បន្ន ប្រទេសលាវស្ថិតនៅក្នុងចំណោមប្រទេសអន់ថយផ្នែកសេដ្ឋកិច្ចក៏ដូចជាផ្នែកនយោបាយ។ កំណើនសេដ្ឋកិច្ចលាវមាន ៧,២% នៅឆ្នាំ ២០០៦។ សេដ្ចកិច្ចពឹងផ្អែកលើវិស័យកសិកម្ម ដោយប្រជាជនប្រមាណ ៨០% ជាកសិករ។ ប្រទេសលាវមានជនជាតិភាគតិចចម្រុះ ដែលក្នុងនោះ ៧០% ជាជនជាតិលាវនៃពលរដ្ឋសរុប៦ លាន៥សែននាក់ហើយលាវមានផ្ទៃក្រឡា២៣៦ ៨០០ គីឡូម៉ែត្រ។

 


ព្រះពុទ្ឋសាសនាថេរវាទមានឥទ្ឋិពលជាចម្បងដល់វប្បធម៌លាវ ដែលបញ្ជាក់ឲ្យឃើញតាមរយៈភាសា វត្តអារាម សិល្បៈ អក្សរសាស្ត្រ ជាដើម។ ទោះជាបែបនេះក្ដី ធាតុផ្សំនៃវប្បធម៌លាវមួយចំនួន មានមុនការមកដល់នៃព្រះពុទ្ឋសាសនា។ តួយ៉ាងដូចជា គែន ដែលជាឧបករណ៍តន្ត្រីរបស់ជាតិ មានកំណើតតាំងពីបុរេប្រវត្តិមកម៉្លេះ។
ប្រទេសលាវមានបេតិកភណ្ឌពិភពលោកចំនួន ២ គឺ ហ្លួងព្រះបាង និងវត្តភូ។
ស្រូវជាអាហារចម្បងនៅប្រទេសលាវ។ ហេតុនេះមានពិធីសាសនានិងប្រពៃណីជាច្រើនទាក់ទិននឹងការបង្កបង្កើនផលស្រូវ ដែលកុលសម្ព័ន្ឋនានាតែងប្រតិបត្តិ។ ឧទាហរណ៍ អ្នកស្រែជនជាតិឃ្មុនៅហ្លួងព្រះបាងដាំស្រូវប្រភេទខាវកាំក្នុងបរិមាណតិចតួចមួយនៅក្បែរខ្ទម ជាការរំលឹកគុណដល់មាតាបិតារបស់គេដែលបានចែកឋានទៅ ឬក៏ដាំនៅក្បែរភ្លឺស្រែដើម្បីបញ្ជាក់ថា មាតាបិតារបស់គេនៅមានជីវិត៕

 

ពលរដ្ឋ៦៩% នៃប្រជាជនលាវជាជនជាតិលាវ។ ក្រុមនេះកាន់កាប់តំបន់ទំនាប និងដើរតួនាទីចម្បងក្នុងវិស័យនយោបាយនិងវប្បធម៌។ ជនជាតិលាវស្ថិតក្នុងអំបូរជនជាតិតៃ ដែលបានធ្វើដំណើរមកពីចិននៅដើមគ្រិស្តសករាជ។ ៨% ទៀតដែលនៅតំបន់ទំនាបដែរ រួមគ្នាជាមួយជនជាតិលាវបង្កើតជា ឡាវលុំ(លាវទំនាប)។ អ្នកស្រុកភ្នំនិងជនជាតិភាគតិចនៅប្រទេសឡាវ មាន ជនជាតិហ្មុង (មៀវ) ជនជាតិយ៉ាវ (មៀន) ជនជាតិតៃដាំ (តៃខ្មៅ) ជនជាតិដាវ ជនជាតិសាន (ថៃធំ) និងជនជាតិនិយាយភាសាទីបេ-ភូមាជាច្រើនទៀត ឃើញមានរស់នៅតំបន់ដាច់ស្រយាលនៃប្រទេសឡាវ។ កុលសម្ព័ន្ឋភ្នំចម្រុះជាតិសាសន៍ វប្បធម៌ និងភាសា ឃើញមានរស់នៅភាគខាងជើង រួមមានជនជាតិលួ និងជនជាតិឃ្មុ ដែលជាជនជាតិដើមនៅឡាវ។ បច្ចុប្បន្ន ជនជាតិលួស្ថិតក្នុងសភាពជិតផុតពូជ។ ជនជាតិដើមទាំងនេះត្រូវគេដាក់ឈ្មោះថា ឡាវស៊ូង (ឡាវលើ)។ នៅភាគកណ្ដាលនិងតំបន់ភ្នំភាគខាងត្បូង ជាកុលសម្ព័ន្ឋមន-ខ្មែរ ដែលគេដាក់ឈ្មោះថា ឡាវថឺង (ឡាវជម្រាលភ្នំ)។ ក្រុមជនជាតិចិននិងវៀតណាមច្រើនមាននៅទីក្រុង។
សាសនាចម្បងនៅឡាវ គឺព្រះពុទ្ឋសាសនាថេរវាទ ដែលលាយឡំជាមួយសាសនាព្អ្នកតា (ជំនឿជីវចល) ដែលបណ្តាកុលសម្ព័ន្ឋភ្នំទាំងឡាយប្រតិបត្តិ។ មានអ្នកកាន់គ្រិស្តសាសនាមួយចំនួនតូចដែរនៅក្បែរៗ រដ្ឋធានីវៀងច័ន្ទណ៍។ មុស៊្លិមច្រើនមាននៅតំបន់ក្បែរប្រទេសភូមា។
ភាសាផ្លូវការនៅឡាវគឺភាសាលាវ ដែលស្ថិតក្នុងអំបូរភាសាតៃ។ ភាសាបារាំងដែលមានប្រើជាទូទៅក្នុងជួររដ្ឋាភិបាលនិងពាណិជ្ជកម្ម បានចុះទន់ខ្សោយបន្ដិចម្ដងៗ ខណៈការប្រើប្រាស់ភាសាអង់គ្លេសបានកើនឡើងជាលំដាប់៕

 

 

សម្ដេចហ៊ុនសែនចូលរួមកម្មវិធីជ័យលាភីTop-1

ភ្នំពេញ៖សម្ដេចហ៊ុនសែននៅថ្ងៃនេះបានចូលរួមកម្មវិធីតុបវ៉ាន់នៅវិមានសន្ដិភាពហើយលើកនេះកញ្ញហង្សម៉ារីនបានទទួលលេខា១៕ជ័យលាភីTop-1 វគ្គ២ បានអះអាងថាកម្មវិធីខ្ញុំជាយុវជនគំរូដែលបានប្រព្រឹត្តទៅនេះពិតជាមានភាពយុត្តិធម៌១០០%ដោយសារកម្មវិធីនេះធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិចពុំមានការក្លែងបន្លំ ឬបក្សពួកអ្វីឡើយ ។

កញ្ញាហង្ស ម៉ារីនីដែលជាម្ចាស់ជ័យលាភីលេខ១(Top-1) ពីកម្មវិធីខ្ញុំជាយុវជនគំរូវគ្គ២ បានប្រាប់ទូរទស្សន៍រស្មីហង្សមាស នៅក្នុងឱកាសមកទទួលរង្វាន់លើកទឹកចិត្ត និងប័ណ្ណសរសើរ របស់សម្តេចតេជោហ៊ុន សែន នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២ ឧសភា បានឲ្យដឹងថា កញ្ញាពេញចិត្តចំពោះកម្មវិធីនេះណាស់ ដោយសារកម្មវិធីនេះបានផ្តល់នូវភាពយុត្តិធម៌ត្រឹមត្រូវពីមហាជនផ្ទាល់តាមរយៈការបោះឆ្នោត(ចុចLike) ទៅក្នុង FACEBOOKរបស់សម្តេចតេជោដោយប្រព័ន្ធអេឡិចត្រូនិចក្នុងការជ្រើសរើសបេក្ខជនដែលពេញចិត្ត។ការអះអាងនេះឆ្លើយតបទៅនិងមតិបំភ្លៃការពិតមួយចំនួនដែលបានលើកឡើងថាអ្នកដែលជាប់ជ័លាភីពីកម្មវិធីខ្ញុំជាយុវជនគំរូដែលបង្កើតឡើងដោយសម្តេចតេជោហ៊ុន សែននេះ គឺសុទ្ធតែមានខ្សែ និងជាបក្សពួក។
សម្ដេចហ៊ុនសែនបានបន្ដថា៖”ការប្រឡងនេះមានភាពសុក្រិតត្រឹមត្រូវ១០០% ពីព្រោះថានេះជាប្រព័ន្ធអេឡិចត្រូវនិច ជាស៊ីសស្តែមរបស់fscebook អត់មានអ្នកណាមួយអាចក្លែងបន្លំលើការlike ឬក៍បន្លំអ្វីបានទេ អ្វីៗទាំងអស់គឺការគាំទ្ររបស់ប្រជាជនខ្មែរ ការគាំទ្ររបស់បងប្អូនខ្មែរតែម្តង ។ អញ្ចឹងការប្រឡងនេះពិតជាត្រឹមត្រូវ យុត្តិធម៌១០០%។)
កញ្ញាបានគូសបញ្ចាក់ថាការដាក់clip video ខ្លី ក្នុងការចូលរួមប្រកួតប្រជែងក្នុងកម្មវិធីខ្ញុំជាយុវជនគំរូ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងវគ្គទី២នេះ ក្នុងគោលបំណងចង់បង្ហាញទៅដល់កូនខ្មែរទាំងអស់គ្នាឲ្យចូលរួមសកម្មភាពមនុស្សធម៌ក៍ដូចជាជួយដល់សង្គមទាំងអស់គ្នាឲ្យបានកាន់តែផុលផុះថែមទៀត។
កញ្ញាចង់ឲ្យប្រជាជនកម្ពុជាទាំងអស់ចូលរួមការងារសង្គមក៍ដូចជាជួយដល់សង្គម ទាំងអស់គ្នា ជាពិសេសយុវជនត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីយកពេលវេលាជួយសង្គម ក៍ដូចជាយកពេលវាលាអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាបុគ្គលមួយដែលអស្ចារ្យនៅក្នុងព្រះរាជណាចក្រកម្ពុជាយើង។
លោកវុធ ចិន និស្សិតនៃវិទ្យាស្ថានជាតិគ្រប់គ្រង មានការពេញចិត្តយ៉ាងខ្លាំងជាមួយកម្មវិធីនេះ ពីព្រោះកម្មវិធីនេះបានជួយយ៉់ាងសំខាន់ក្នុងការលើកកម្ពស់ បញ្ញា ស្មារតី របស់យុវជន ដើម្បីពង្រីក សមត្ថភាព ចំណេះដឹង បន្ថែមទៀត។ សម្តេចបង្កើតកម្មវិធីយុវជនគំរូនេះផ្តល់សារៈសំខាន់ជាច្រើនដល់យុវជនចៀសឆ្ងាយពីគ្រឿងញៀន ដើម្បីបញ្ចេញសមត្ថភាពផ្ទាល់ខ្លួនរបស់គាត់។ មួយទៀត ផ្តល់ឱកាសគ្រប់ស្រទាប់វណ្ណៈទាំងអស់ មិនថាមនុស្សចាស់គ្រប់វ័យទាំងអស់បានចូលlikeទាងអស់គ្នា គឺជួយលើកកម្ពស់ខាងស្មារតី បញ្ញា )។លោកបាន សំណូមឲ្យយុវជនទាំងអស់ ងាកមកចូលរួមក្នុងកម្មវិធីនេះឲ្យបានកាន់តែផុលផុះថែមទៀត ដើម្បី បញ្ចេញឲ្យអស់ពីសមត្ថភាព ក្នុងការចូលរួមប្រកួតប្រជែងយកជ័យលាភី Top-1 ផង និងដើម្បីក្លាយជាយុវជនគំរូនៅក្នុងសង្គមផង។
លោក ដួង តារា អនុរដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី និងជាតំណាងសម្តេចតេជោ ហ៊ុន សែន បានផ្តល់ការលើកទឹកចិត្តដល់យុវជនគ្រប់រូបឲ្យមកចូលរួមក្នុងកម្មវិធីនេះទាំងអស់គ្នា ពីព្រោះកម្មវិធីនេះមិនបានរើសអើង ឬប្រកាន់បក្សពួក និន្នាការនយោបានអ្វីនោះឡើយ អ្នកណាក៍អាចចូលរួមប្រកួតបានដូចគ្នា។ អ្វីដែលសំខាន់ពីកម្មវិធីនេះសម្តេចតេជោចង់ឲ្យប្រជាពលរដ្ឋមានការចេះដឹងកាន់តែទូលំទូលាយ អំពីបច្ចេកវិទ្យា ព័ត៌មានវិជ្ជា ដើម្បីជួយជំរុញដល់ការអភិវឌ្ឍន៍សម្ថភាព ចំណេះដឹង ដល់ពលរដ្ឋ ឲ្យបានកាន់តែប្រសើរ ថែមទៀត។
ឯ.ឧបានលើកឡើងថា នេះជាឱកាសសម្រាប់យុវជន ដែលម្នាក់ៗគួរតែខិតខំចាប់យក ឲ្យបាន ដើម្បី ឆ្ពោះទៅកាន់គោលដៅពិតប្រាកដ់មួយដែលខ្លួន ប្រាថ្នាចង់បាន។ឯ.ឧសូមលើកទឹកចិត្តឲ្យយុវជនគ្រប់រូប ត្រូវមានភាពក្លាហានចូលរួមប្រលូកក្នុងកិច្ចការសង្គមតាមរយៈការធ្វើអំពើល្អឲ្យបានច្រើនដើម្បី ជួយដល់សង្គមជាតិយើង ។
លោកជំទាវ ហ៊ុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា កម្មវិធីនេះមានតម្លៃណាស់សម្រាប់យុវជន ដែលប្រមុខរាជរដ្ឋាភិបាលបានផ្តល់ឱកាស លើកទឹកចិត្តដោយផ្ទាល់ឲ្យយុវជនមានមានពេលវេលាកាន់តែច្រើន ក្នុងការបង្កើនសមត្ថភាព ស្មារតី ដើម្បីអភិវឌ្ឍន៍ចំណេះដឹងបន្ថែមទៀត ឲ្យក្លាយជាធនធានមនុស្សដែលពោពេញដោយចំណេះជំនាញក្នុងការបំរើប្រទេសជាតិ។លោកជំទាវគាំទ្រកម្មវិធីនេះ និងសូមឲ្យបន្តកម្មវិធីនេះបន្តទៀត ដើម្បីជួយពង្រឹងសមត្ថភាពដល់យុវជនវ័យក្មេង នៅក្នុងប្រទេសកម្ពុជាយើង។
សូមបញ្ចាក់ថាសម្តេចតេជោហ៊ុន សែនបានបង្កើតកម្មវិធីនេះឡើង នៅដើមខែ មេសា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះបានចំនួន២វគ្គរួចមកហើយ ។ ហើយវគ្គទី៣ នឹងបន្តនៅដើមខែឧភានេះ។
សម្រាប់ជ័យលាភីពីការប្រកួតប្រជែង ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គ២នេះ បានរកឃើញបេក្ខជន១០រូប ដែលជាប់Top-10 ក្នុងនោះ បេក្ខជនTop-1 បានលើកញ្ញាហង្ស ម៉ារីនី លើស្នាដៃ វីដេអូក្លីប ស្តីពីការរៀបចំអាហារសប្បុរសធម៌ជូនជនទីទាល់ក្រ ទទួលបានការបោះឆ្នោតគាំទ្រជាង១ម៉ឺន១ពាន់ Likes ៕

 

សមាគមចុងភៅកម្ពុជាបង្រៀនប្រជាពលរដ្ឋអំពីរបៀបធ្វើនំផ្លែអាយ


សៀមរាប៖ប្រជាពលរដ្ឋជាច្រើននាក់នៅព្រឹកថ្ងៃទី១១ខែមេសានេះបាននំាគ្នាទៅចូលរួមរៀនធ្វើនំផ្លែអាយដែលរៀបចំដោយសមាគមចុងភៅកម្ពុជាសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបនៅក្នុងបរិវេណសួនច្បាជិតព្រះអង្គចេកព្រះអង្គចមដើម្បីត្រៀមចូលរួមធ្វើជាផ្លូវការក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្តដែលនឹងព្រឹត្តទៅនៅចាប់ពីថ្ងៃទី១៣ដល់១៦ខែមេលាខាងមុខនេះ។

លោក ឡុង បូរ៉ា ប្រធានសមាគមចុងភៅកម្ពុជាបានឲ្យដឹងនៅក្នុងរយៈ៤ថ្ងៃនៃព្រឹត្តការណ៍អង្គរសង្ក្រាន្តនេះសមាគមចុងភៅគ្រោងអង្ករដំណើបចំនួន១ពាន់គីឡូក្រាមម្សៅដំណើប១ពាន់គីឡូក្រាមស្ករត្នោត៥០០គីឡូក្រាម ស្ករផែន៥០០គីឡូក្រាម ខ្ទិះដូង១០០០លិត្រ ដូងចាស់២០០ដូង ស្លឹកចេក៥០០គីឡូក្រាម ល្ងរ៣០គីឡូក្រាម និងសណ្តែក៥គីឡូក្រាមសម្រាប់ធ្វើនំផ្លែអាយ និងទ្រាបបាយ។

ហើយឥឡូវនេះយើងកំពុងតែបង្រៀនប្រជាពលរដ្ឋឲ្យចេះពីរបៀបធ្វើ។

អ្នកស្រី អួន សិរីរត្ន័ ជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិស្រះស្រង់សង្កាត់នគរធំក្រុងសៀមរាបដែលបានចូលរួមធ្វើនំផ្លែអាយបានថ្លែងថា នំផ្លែអាយនេះជានំប្រពៃណីខ្មែរដែលមានតំាងបុរាណកាលមកនំនេះគេតែងហៅឈ្មោះផ្សេងៗនៅតាមតំបន់នីមួយៗដូចជាតំបន់ខ្លះហៅថា នំបង្កប់ស្ករ នំសម្លាប់ប្តី ឬនំបពួនស្ករជាដើម។

ដោយសារតែនំនេះផ្សំឡើងដោយស្ករត្នោតដែលជានិម្មិតសញ្ញាមួយរបស់ខ្មែរនោះអ្នកបានស្នើឲ្យសហភាពសហព័ន្ធយុវជនក៍ដូចជារាជរដ្ឋាភិបាលដាក់បញ្ជូលនំផ្លែអាយនេះទៅក្នុងអង្គការយូណេស្កូថា ដើម្បីអភិរ្សជានំប្រពៃណីខ្មែរជៀសវាងគេចម្លងទៅធ្វើជារបស់គេ។


លោកទៀ ទីហា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបបានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងការស្នើសុំរបស់ប្រជាពលរដនេះជារឿងមួយល្អហើយឯកឧត្តមនឹងរាយការណ៍ទៅឯកឧត្តម ហ៊ុន ម៉ានី ដើម្បីពិភាក្សាគ្នាអំពីរឿងនេះ៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


VIDEOS

VIDEOS

VIDEOS

VIDEOS

VIDEOS

VIDEOS

VIDEOS

VIDEOS

VIDEOS

VIDEOS

VIDEOS

VIDEOS

ព័ត៌មានជាតិ​ពេល​យប់​


VIDEOS

VIDEOS

VIDEOS

VIDEOS

VIDEOS

VIDEOS

VIDEOS

VIDEOS

VIDEOS

VIDEOS

VIDEOS

VIDEOS

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2