vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ស្ពានអណ្តែតទឹកមុខប្រាសាទអង្គរវត្តនឹងដាក់ឲ្យដំណើរការនៅដើមខែឧសភាខាងមុខនេះ

សៀមរាប៖ស្ពានអណ្តែតទឹកមុខប្រាសាទអង្គរវត្តបណ្តោះអាសន្ន ដែលត្រូវបានសាងសង់ឡើង ដើម្បីជូនភ្ញៀវជាតិ និងអន្តរជាតិប្រើប្រាស់ជំនួសឲ្យស្ពានហាល ដែលកំពុងដំណើរការជួសជុលនោះ បានរួចរាល់ស្ទើរ១០០% ហើយគ្រោងនឹងដាក់ឲ្យដំណើរការនៅដើមខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។
លោកសុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា៖ ដំណើរការសាងសង់ស្ពានអណ្តែតទឹកបានរួចរាល់ស្ទើរទាំងស្រុងហើយ នៅសល់តែការសម្អាត និងការត្រួតពិនិត្យបន្ថែមប៉ុណ្ណោះ។ ស្ពានអណ្តែតទឹកនេះមានសមត្ថភាពគ្រប់គ្រាន់ធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ ព្រោះវាអាចទ្រទ្រង់ទម្ងន់ដល់ទៅជាង៤០០តោនក្នុងពេលតែមួយបាន។ លើសពីនេះ នៅពេលស្ពាននេះដំណើរការ នឹងមានពោងសុវត្ថិភាព ដោយមានភ្នាក់ងារទេសចរណ៍នៅយាម សងខាងស្ពានជាប្រចាំផងដែរ។
លោកបញ្ជាក់ថា ៖ការសាងសង់ស្ពានអណ្តែតទឹកជំនួសស្ពានហាលមុខប្រាសាទអង្គរវត្តនេះ គឺដើម្បីសម្រួលដល់ដំណើរការជួសជុល និងបញ្ជៀសគ្រោះថ្នាក់ជាយថាហេតុ ក្នុងពេលដែលស្ពានហាលនេះកំពុងជួសជុលដោយកិច្ចសហការនៃអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន។ តាមគម្រោងស្ពានហាលនេះនឹងត្រូវបិទបណ្តោះអាសន្នរហូតដល់ការជួសជុលរួចរាល់ក្នុងឆ្នាំ២០២០ ទើបបើកឲ្យសាធារណជនធ្វើដំណើរឆ្លងកាត់ឡើងវិញ។
សូមបញ្ជាក់ថា គិតចាប់ពីទសវត្សឆ្នាំ១៩៥០មក ស្ពានហាលមុខប្រាសាទអង្គរវត្តត្រូវបានជួសជុលឡើងវិញ៣ដំណាក់កាលហើយ។ ដំណាក់កាលទី១ គឺនៅឆ្នាំ១៩៥៣ ជួសជុលដោយប្រទេសបារាំងតាមរយៈសាលាបារាំងចុងបូព៌ា EFEO នៅចំហៀងខាងជើងផ្នែកខាងកើត និងខាងដើមទសវត្សទី៦០ នៅពាក់កណ្តាលផ្នែកខាងត្បូងទាំងស្រុង។ ដំណាក់កាលទី២ ពីឆ្នាំ១៩៩៦-២០០៧ ជួសជុលដោយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន រួមនឹងអាជ្ញាធរជាតិអប្សរាផ្នែកខាងជើងក្នុងជំហានទី១។
ដំណាក់កាលទី៣ គឺអាជ្ញាធរជាតិអប្សរាសហការនឹងសាកលវិទ្យាល័យសូហ្វីយ៉ា បន្តជំហានទី២ ជួសជុលផ្នែកខាងជើងចំហៀងខាងលិច មានប្រវែង៩០ម៉ែត្រ ដែលបានបើកឲ្យដំណើរការជាផ្លូវការតាំងពីខែឧសភា ឆ្នាំ២០១៦មក ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២០ខាងមុខ៕

 

ចំណូលអង្គរវត្ដទទួលបានជិត៤០លានដុល្លារនិងទេសចរជិត១០ម៉ឺននាក់

ភ្នំពេញ ៖បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរបានផ្សាយនៅថ្ងៃថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧បានអោយដឹងថា៖ “ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៧នេះ រមណីយដ្ឋានប្រាសាទអង្គរវត្ត បានទទួលភ្ញៀវទេសចរណ៍ ចូលទស្សនា ៩៤៥,៣៦៦នាក់ និងទទួលបានចំណូល ៣៩,២លានដុល្លារ កើនឡើង៦០,២១ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៦។ ក្នុងរយៈពេល១ខែមេសាវិញ ភ្ញៀវទេសចរណ៍ចូលទស្សនាកម្សាន្ត មាន១៨១,២២០នាក់ ហើយចំណូលទទួលបាន ៨,៣៩៦,៧៣៥ដុល្លារ៕
ចាប់ពីថ្ងៃទី ១ ខែកុម្ភ: ឆ្នាំ ២០១៦ សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរវត្ត នឹងកែប្រែតម្លៃថ្មី គឺឡើងដល់ ៣៧ដុល្លារអាមេរិក សម្រាប់ចូលទស្សនា ១ថ្ងៃ ដោយរាល់ការទិញសំបុត្រទាំងអស់ គឺកាត់ ២ដុល្លារអាមេរិក សម្រាប់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។
រាជរដ្ឋាភិបាល បានធ្វើការកែសម្រួល តម្លៃសំបុត្រចូលទស្សនារមនីយដ្ឋានអង្គរ សម្រាប់ជនបរទេសនេះ គឺដើម្បីរក្សាតម្លៃសំបុត្រ ចូលទស្សនាអង្គរឲ្យ មាននិរន្តរភាព ដោយហេតុផលថា តម្លៃបណ្ណថ្មី ៣៧ដុល្លារអាមេរិក គឺនៅទាបជាង តម្លៃសំបុត្រ ២០ដុល្លារអាមេរិក ដែលបានអនុវត្តន៍ កាលពី ២០ឆ្នាំមុន រហូតមកដល់ពេលនេះ។
មួយវិញទៀត អង្គរ ជាសម្បត្តិបេតិកភណ្ឌជាតិ ជាបេតិកភណ្ឌវប្បធម៌ ដ៏អស្ចារ្យនៅលើពិភពលោក ជាគោលដៅទេសចរណ៍ដ៏ធំ មានប្រាង្គប្រាសាទជាច្រើន ដែលមានវិសាលភាពធំធេង និងមានតម្លៃ មហាសាល ចំពោះការកែសម្រួលថ្លៃនេះ មិនជាឧបសគ្គ ឬជាកង្វល់នោះទេ ។
គួរបញ្ជាក់ដែរថា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏រំពឹងថា ចំនួនភ្ញៀវមកទស្សនាអង្គរ មិនថមថយនោះទេ បើទោះជាឡើងថ្លៃក្តី៕

រាជរដ្ឋាភិបាលគ្រោងស្ថាបនាស្ពានថ្មីចំនួន៣កន្លែងសម្រាប់ឆ្លងកាត់ទន្លេមេគង្គ

ភ្នំពេញ: រាជរដ្ឋាភិបាលគ្រោងស្ថាបនាស្ពានថ្មីចំនួន៣កន្លែងសម្រាប់ឆ្លងកាត់ទន្លេមេគង្គពីតំបន់ជ្រោយចង្វារ ភ្ជាប់ទៅតំបន់កោះដាច់ អរិយក្សត្រ និងភ្ជាប់ទៅផ្លូវជាតិលេខ១ ដើម្បីបង្កើនភាពងាយស្រួលដល់ ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឲ្យកាន់តែប្រសើរ
ក្នុងពិធីសម្ពោធសម្ធិផលនានាក្នុងសង្កាត់កោះដាច់នៅព្រឹកថ្ងៃទី ១ ខែឧសភានេះ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រុមអ្នកជំនាញបានចាប់ផ្តើមសិក្សាហើយដោយគ្រោងឈានទៅស្ថាបនាស្ពានឆ្លងកាត់ពីតំបន់ជ្រោយចង្វាឆ្ពោះតំបន់កោះដាច់ អភរិក្សត្រ និងភ្ជាប់ទៅផ្លូវជាតិលេខ១ ដើម្បីបង្កើតជាផ្លូវខ្សែក្រវ៉ាត់ក្រុងភាគខាងកើតរាជធានីភ្នំពេញ ពីផ្លូវជាតិលេខ៦ ឆ្ពោះទៅផ្លូវជាលេខ១។
លោកអភិបាលរាជធានីបានបញ្ជាក់ថា គម្រោងផ្លូវក្រវ៉ាត់ក្រុងភាគខាងកើតនេះនឹងជួយកាត់បន្ថយបញ្ហាចរាចរណ៍មួយផ្នែកធំចូលទៅក្នុងទីក្រុងដោយឆ្ពោះទៅផ្លូវជាលេខមួយ។
លោកបានបញ្ជាក់ថា ៖គម្រោងនេះគឺបានដោះស្រាយការលំបាកជូនប្រជាពលរដ្ឋក្នុងតំបន់កោះដាចបានយ៉ាងច្រើន ខណៈដែលបច្ចុប្បន្នប្រជាពលរដ្ឋក្នុងតំបន់នេះត្រូវប្រើមធ្យោបាយឆ្លងទូកដរ ដើម្បីធ្វើដំណើរពីត្រើយម្ខាងទៅត្រើយម្ខាងទៀត។
លោកបន្ថែមថា៖ អាជ្ញាធរប្តេជ្ញាអនុវត្តគម្រោងនេះឲ្យបាន ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ហើយដើម្បីអោយតំបន់នេះកាន់តែមានការអភិវឌ្ឍ ដោយសារតែតំបន់កោះដាច់ ជាតំបន់ទាក់ទាញទេសចរណ៍មួយប្រចាំរាជធានីភ្នំពេញ។
អ្នកស្រី តែម វណ្ណា ជាប្រជាពលរដ្ឋក្នុងតំបន់កោះដាច់បានស្វាគមន៍ចំពោះគម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេគង្គពីតំបន់ជ្រោយចង្វារឆ្ពោះមកតំបន់កោះដាច់នេះ ថានឹងធ្វើអោយជីវភាព របស់ពួកគាត់កាន់តែមានការរីកចំរើន តាមរយៈមានស្ពានឆ្លងកាត់ធ្វើដំណើរបានលឿន និងកាត់បន្ថយការចំណាយសេវាជិះទូកដរជាដើម។ អ្នកស្រីបានអំពាវនាវឲ្យរាជរដ្ឋាភិបាល អនុវត្តគម្រោងស្ថាបនានេះឲ្យបានកាត់តែឆាប់គឺកាន់តែល្អ ហើយនឹងបានប្រែក្លាយតំបន់នេះកាន់តែមានការអភិវឌ្ឍនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ការប្រកាសរបស់អភិបាលរាជធានីភ្នំពេញពីគម្រោងស្ថាបនាផ្លូវក្រវ៉ាត់ក្រុងភាគខាងកើតនេះ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញបានស្ថាបនាគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤រួចរាល់ ពីផ្លូវជាតិលេខ៥តាមផ្លូវកប់ស្រូវឆ្ពោះទៅស្ពានព្រែកសំរោងក្រុងតាខ្មៅ ហើយឆ្ពោះទៅផ្លូវជាតិលេខ១៕

កម្ពុជាទទួលបានចំណូល២០០លានដុល្លារអាមេរិចក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០១៧

ភ្នំពញ៖នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០១៧នេះភ្ញៀវទេសចរជាតិ-អន្តរជាតិដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួន ៤,១៨៩,៧៥១នាក់ កើន៣៣.៦% និងទេសចរអន្តរជាតិ ៦៥,៦៩៤នាក់ កើន៦.៦% ចំណាយលុយអស់ប្រមាណ ២០០លានដុល្លារអាមេរិក។នេះបើតាមផ្សាយរបស់ក្រសួងទេសចរណ៍។
ប្រភពបានបន្ដថា៖រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ២៦,៣១៤នាក់។ ខេត្តសៀមរាបនិងខេត្តជុំវិញទទួលបានភ្ញៀវទេសចរ ជាតិ-អន្តរជាតិចំនួន ១,១៨២,៦០៦នាក់។ ខេត្តជាប់សមុទ្រ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ២២៧,០៥៦នាក់។ ខេត្តភាគខាងជើង ទទួលបានភ្ញៀវ ទេសចរជាតិ-អន្តរជាតិចំនួន ១៨១,៧៧៩នាក់។ ខេត្តបាត់ដំបង និងខេត្តជុំវិញទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៤៩១,០៣០នាក់។ ចំណែកខេត្តផ្សេងទៀត ក៏ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៨០៣,១៤៩នាក់ដែរ៕

 

ខេត្តស្ទឹងត្រែស្វាគមន៍ទេសចជិត៤ម៉ឺននាក់នៅពេលចូលឆ្នាំ

ស្ទឹងត្រែ៖មន្ដ្រីខេត្តស្ទឹងត្រែងបានអះអាងថាសម្រាប់ខេត្តស្ទឹងត្រែងរយៈពេល៣ថ្ងៃចូលឆ្នាំនេះមានភ្ញៀវទេសចរជាតិមកលេងចំនួន៣៨.៥៩៥នាក់ភ្ញៀវទេសចរអន្តរជាតិ២.៧៧៧នាក់កើនលើសឆ្នាំ២០១៦ក្នុងរយៈពេលដូចគ្នាប្រមាណ២,៩៩%។ 

ក្នុងឱកាសបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃនៅខេត្តស្ទឹងត្រែងលោកអ៊នប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថាៈ"ការកើនឡើងនៃភ្ញៀវទេសចរនេះជាការផ្តល់នូវអត្ថប្រយោជន៍ច្រើនសំរាប់សហគមន៍ទេសចរណ៍និងវិស័យឯកជនសណ្ឋាគារផ្ទះសំណាក់ ដែលជាប្រភពចំណូលសេដ្ឋកិច្ចបានមកពីការស្នាក់នៅ-លក់ដូរចំណីអាហារ-និងសម្ភារៈវត្ថុអនុស្សវរិយ៍ជាដើម"។

លោកបន្ថែមថា៖”ឆ្នាំ២០១៧នេះសេវាកម្មទេសចរណ៏ដំណើរការទៅបានល្អបង្ហាញពីការ ចូលរួមលើកស្ទួយវិស័យទេស​ចរណ៍​ពីសំណាក់ភ្ញៀវទេសចរមកលេងកំសានជាពិសេសគឺផ្នែកបរិស្ថានមិនមានការចោលសំរាមរាយប៉ាយដែលបង្ហាញថាបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាមានការយល់ដឹងផ្នែកបរិស្ថាន ហើយ គោរពច្បាប់ចរាចរណ៍ក៍មានការលើកកំពស់ផងដែរ” ។

លោកបានបន្ថែមថា៖ឆ្នាំនេះមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានវាយតំលែថាភ្ញៀវទេសចរយល់ដឹងពីផ្នែកបរិស្ថានបានច្រើនពីព្រោះនៅតាមសហគមន៍អេកូទេសចរណ៍ និងរម្មណីយ៍ដ្ឋាននានាក្នុងខេត្តពិនិត្យឃើញមានសោភណ្ឌ័ភាពល្អ ជាងឆ្នាំមុនៗ ក្នុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិយើង ចំណែកភ្ញៀវក៍មានការកើនឡើងដែរ ។

លោកទួនថាំងប្រធានសហគមន៍រម្មណីយដ្ឋានជួរចាប់នៅឃុំភ្លុកស្រុកសេសាន្តខេត្តស្ទឹងត្រែងបានទទូលស្គាល់ថា៖ឆ្នាំនេះមានការកែប្រែច្រើនដោយសាតែសហគមន៍ក៍ទទួលបានការណែនាំ ។ចំណែកអ្នកលក់ចំនីអាហារនៅតាមរម្មនីយដ្ឋាននិមួយៗក៍បានជួយ រៀបចំសេវាត្រឹមត្រូវជូនភ្ញៀវដើម្បីធ្វើឲ្យមានការទាក់ទាញនៅឆ្នាំក្រោយទៀត។
លោកអ៊ូឃីហ៊ួតប្រធានសហគមន៍រម្មណីយដ្ឋានកោះសុក្រមនៅឃុំដាស្រុកចិត្របូរីខេត្តក្រចេះបានអះអាងថា៖នេះជាគោលការណ៍ដែលក្រសួងទេសចរណ៍និងមន្ទីរពាក់ពន្ធ័ចង់បានហើយគ្រប់សហគមណ៍ទេសចរណ៍ក៍បានខិតខំប្រឹងប្រែងរៀប​ចំរម្មណីយដ្ឋាននិមួយៗដើម្បីឲ្យមានការប្រកួតប្រចែង ទាក់ទាញភ្ញៀវឲ្យគាំទ្រផងនិងបានរួមគ្នាលើកកំពស់វិស័យទេសចរណ៏ក្នុងស្រុកនៅតាមមូលដ្ឋានរបស់យើងឲ្យមានស្តង់ដាផង។
លោកបន្ថែមថា៖បន្តាប់ពីការអនុវត្តទៅបានល្អនេះឃើញភ្ញៀវជាតិយើងមកលេងបានច្រើន ជួយកាក់បន្ថយ ក្នុងការធ្វើដំណើរទៅលេងឆ្ងាយ ហើយសហគមន៍កាន់តែបង្កើនការរៀបចំគ្រប់សេវាកម្មដើម្បីទទួលភ្ញៀវឲ្យកាន់តែល្អថែមទៀតទាំងសេវាកម្មម្ហូបអាហារទាំងការការពាសន្តិសុខ។

លោកសោមសារិទ្ធភ្ញៀវទេសចរខេត្តក្រចេះមកកំសាននៅរម្មណីដ្ឋានកោះខេខេត្តស្ទឹងត្រែងក៍យល់ដែរថា៖ការរៀបចំនៅតាម​រម្មណីយ៍ដ្ឋាននិមួយៗទាំងនៅខេត្តក្រចេះនិងខេត្តស្ទឹងត្រែងបានល្អ ភ្ញៀវទេសចរជាតិយើងមកលេងច្រើនដែលជាការផ្លាស់ប្តូរខេត្តគ្នាដើរលេងដោយសារតែមានផ្លូវគមនាគមន៍តភ្ញាប់គ្នារួចមកហើយ។
លោកបញ្ជាក់ថា៖ទន្ទឹមនិងទទួលបានការគាំទ្រនេះក៍សំណូមពរឲ្យសហគមន៍និមួយៗជួយពង្រីកផ្លួវចូលឲ្យបានធំទូលាយផងពីព្រោះផ្លូវតូចចង្អៀតពេលរថយន្តចូលអាចបង្កគ្រោះថ្នាក់។
លោកសេងវីរៈប្រធានសហគមន៏ រម្មនីយដ្ឋាន កោះខេបានទទួលស្គាល់ថា៖ស្ថានភាពផ្លូវនេះវាតូចចង្អៀតមែនដោយ​សាតែសហគមន៍ទើបបង្កើតឡើងថ្មីមិនទាន់មានគម្រោងធ្វើផ្លូវនេះទេហើយម្យ៉ាងទៀតឆ្នាំនេះប្រជាពលរដ្ឋយើងប្រើប្រាស់រថយន្តច្រើនជាងកន្លងមក។
លោកបានអះអាងថា៖និងយកសំណូមពរនេះជំរាបជូនទៅចៅសង្កាត់ដើម្បីលើកគម្រោងពង្រីកនិងជួសជុលពីព្រោះពេលមានភ្ញៀវមកលេងកាន់តែច្រើនសហគមន៍ក៍រីកចំរើនប្រជាពលរដ្ឋនៅតំបន់នេះក៍ទទួលផលប្រយោជន៍ពីការកលដូរដែរ៕

 

ទេសចរក្នុងស្រុកជាង២៥ម៉ឺននាក់មកកំសាន្ដនៅខេត្តបាត់ដំបង

ខេត្តបាត់ដំបងៈភ្ញៀវទេសចរដែលបានមកទស្សនាកម្សាន្តក្នុងក្រុង/ខេត្តបាត់ដំបង និងនៅតាមរមណីយដ្ឋានទេសចរណ៍នានា រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤ - ១៥ - ១៦ ខែមេសា ឆ្នាំ២០១៧ មានការកើនឡើងយ៉ាងគំហុកបើប្រៀបធៀបនិងឆ្នាំមុនៗគឺមានប្រមាណជាង២៥ម៉ឺននាក់។
លោកអ៊ិច អ៊ំភីនីស្ស៊ារ៉ា,ប្រធានមន្ទីទេសចរណ៏ខេត្តបានឲ្យដឹងថាៈភ្ញៀវជាតិនិងអន្តរជាតិដែលចូលមកកំសាន្តក្នុងថ្ងៃបុណ្យចូលឆ្នាំសរុបចំនួន២៥៤, ៤៤៦នាក់ កើនឡើង២០.១៥% បើធៀបនឹងឆ្នាំ២០១៦មានតែចំនួន ២១១,៧៧២នាក់ ។ លោកបន្តថាៈចំពោះភ្ញៀវទេសចរជាតិ២៥៤,០៩៣ នាក់ កើនឡើង ២០.១៧% ធៀបនឹងឆ្នាំ២០១៦ មានតែចំនួន ២១១,៤៣០ នាក់ ។រីឯ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៣៥៣ នាក់ កើនឡើង ៣.២១% ធៀបនឹងឆ្នាំ២០១៦ មានតែចំនួន ៣៤២ នាក់ ។
លោកបន្តថាៈក្នុងនោះដែរភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទៅទស្សនាកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានា ក្នុងខេត្តបាត់ដំបង រួមមាន៖ - ក្រុងបាត់ដំបង មាន ភ្ញៀវជាតិ ២៥,១៩៧ នាក់ ភ្ញៀវអន្តរជាតិ មាន ១០៩ នាក់ ។ - រមណីយដ្ឋានកំពីងពួយ មាន ភ្ញៀវជាតិ ៣២,៦៧១ នាក់ ភ្ញៀវអន្តរជាតិ ២៨ នាក់ ។
- រមណីយដ្ឋានប្រាសាទបាណន់ មាន ភ្ញៀវជាតិ ២៨,៦៤២ នាក់ ភ្ញៀវអន្តរជាតិ ៥៩ នាក់ ។ - ប្រាសាទឯកភ្នំ មានភ្ញៀវជាតិ ៣០,៥២៣ នាក់ ភ្ញៀវអន្តរជាតិ ៣៥ នាក់ - រមណីយដ្ឋានភ្នំសំពៅ មាន ភ្ញៀវជាតិ ២៣,៦៥៦ នាក់ ភ្ញៀវអន្តរជាតិ ៨៤ នាក់ ។ - រមណីយដ្ឋានជ្រលងបុព្វតា មានភ្ញៀវជាតិ ១៥,៨០០ នាក់ ។ - រមណីយដ្ឋានសេកសក មាន ភ្ញៀវជាតិ ១១,០៦៤ នាក់ ។ - រមណីយដ្ឋានកោះ ១០០០ មានភ្ញៀវជាតិ ៩,៣២៧ នាក់ ។
- រមណីយដ្ឋានល្អាងភ្នំប្រាំពីរ មានភ្ញៀវជាតិ ៨,០៩៤ នាក់ ។ - រមណីយដ្ឋានចំលងគួយ មានភ្ញៀវជាតិ ៦,៩៨២ នាក់ ។ - ទំនប់កង្ហត មានភ្ញៀវជាតិ ៦,៧២៣ នាក់ ។ - ចំការទំពាំងបាយជួរមានភ្ញៀវជាតិ ៤៦៣ នាក់ភ្ញៀវ អន្តរជាតិ១៥ នាក់។ - ណូរី មានភ្ញៀវជាតិ ៤៦៣ នាក់ ភ្ញៀវអន្តរជាតិ ២២ នាក់ ។ - រមណីយដ្ឋានចំការស្វាយថ្មី មានភ្ញៀវជាតិ ២៩,៤៥២ នាក។ - និងកន្លែងផ្សេងៗ មានចំនួន ១៣,៤១៥ នាក់ ។
លោកប្រធានមន្ទីបន្តថាៈនៅក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរយៈពេល៣ថ្ងៃនេះមន្ទីរទេសចរណ៏ខេត្តរួមនិងអាជ្ញាធរខេត្ត/ក្រុងបាត់ដំបងបានរៀបចំពិធីតាំងពិពណ៌ម្ហូបអាហារ ការតាំងពិពណ៌លក់សម្ភារៈនិងមានការប្រគុំតន្រ្តីរាំកំសាន្តរួមនិងល្បែងប្រជាប្រិយនានានិងមានបាញ់កាំជ្រួចពេលយប់នៅផ្សារាត្រីក្រុងបាត់ដំបងផងដែរ៕

 

 

មន្ដ្រី៖ទេសចរប្រមាណជាង១លាន៦សែននាក់បានមកចូលរួមក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧

សៀមរាប៖លោកថោង ខុន រដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ឲ្យដឹងថា៖ ក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្តឆ្នំា២០១៧ដែលធ្វើនៅខេត្តសៀមរាបដើម្បីអបអរសាទបុណ្យចូលឆ្នំាប្រពៃណីខ្មែរក្នុងរយៈពេល៣ថ្ងៃមានភ្ញៀវទេសចរប្រមាណ១.៦៣១.៨០០នាក់បានមកចូលរួមកើនឡើង២២,៧៣℅ បើធៀបទៅនឹងអង្គរសង្ក្រាន្តកាលពីឆ្នំា២០១៦។ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ១.៦០០.០០០នាក់កើនឡើង២៣,០៧%ភ្ញៀវអន្តរជាតិប្រមាណ៣១.៨០០កើន ៧,៨០%។ហើយភ្ញៀវទេសទំាងនេះបានផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅខេត្តសៀមរាបប្រមាណជា៩៥លានដុល្លាអាមេរិក។

លោកបានបន្តថា៖ អង្គរសង្រ្កាន្តគឺពិតជាព្រឹត្តិការណ៍វប្បធម៌អរូបីយមួយដែលត្រូវបានរៀបចំឡើងនៅលើទឹកដីបេតិកភណ្ឌរូបីយ ដែលបានឆ្លុះបញ្ចាំង និងបង្ហាញអំពីវប្បធម៌ដ៏សំបូរបែបរបស់កម្ពុជាដែលមាននៅគ្រប់ទីកន្លែងនៃទឹកដី ហើយដែលបច្ចុប្បន្នកំពុងត្រូវបានយកចិត្តទុកដាក់ស្រាវជ្រាវ រុករកយកមកថែរក្សា និងអភិវឌ្ឍន៍។
ហើយព្រឹត្តការណ៍អង្គរសង្រ្កាន្តនេះត្រូវបានអាស៊ានដាក់បញ្ចូលទៅក្នុងយុទ្ធនាការទស្សនាអាស៊ានខួបលើកទី៥០ឆ្នាំ និងត្រូវបានអាស៊ានចាត់ទុកថាជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ទាក់ទាញ និងជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពីធីបុណ្យដ៏ល្អបំផុតទាំង៥០របស់អាស៊ានដែលអាស៊ានបានជ្រើសរើស និងផ្សព្វផ្សាយ ។ដោយផ្អែកលើគុណតម្លៃក្នុងការលើកស្ទួយការអភិរក្ស និងការលើកតម្លៃវប្បធម៌ និងទំនៀមទំលាប់ តាមរយៈការអប់រំ ការចូលរួម និងការកម្សាន្តរីករាយ នាឱកាសពីធីបុណ្យចូលឆ្នាំថ្មីក្នុងនាមជាមហាគ្រួសារខ្មែរជាមួយភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រកបដោយស្មារតីសាមគ្គីភាព ភារតរភាព និងសុខដុមរមនីយកម្ម។
លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថា៖ ការរៀបចំព្រឹត្តការណ៍អង្គរសង្ក្រាន្តនេះមិនមែនជារឿងថ្មីនោះទេតែអ្វីដែលថ្មីហើយសំខាន់នោះ គឺយើងបានរំលឹកឡើងវិញអំពីវប្បធម៌អរិយធម៌ខ្មែរឲ្យកូនចៅជំនាន់ក្រោយក៍ដូចជាភ្ញៀវទេសចរអន្តរជាតិបានឃើញថា អរិយធម៌ខ្មែរអស្ចារ្យប៉ុណ្ណា ការធ្វើឲ្យមហាគ្រួសារខ្មែរបានជួបជុំគ្នាសប្បាយនិងបង្ហាញពីការសន្តិភាពរបស់កម្ពុជា។
លោកបានបញ្ជាក់ថា៖ ព្រឹត្តការណ៍អង្គរសង្ក្រាន្តនៅក្នុងរយៈពេល៥មកនេះ គឺបានធ្វើកម្ពុជាកាន់តែល្បីល្បាញនៅលើឆាកអន្តរអំពីសន្តិភាព ភាពសំបូរបែបផ្នែកវប្បធម៌អរិយធម៌ ជាពិសេសគឺយើងបានធ្វើឲ្យនំអន្សមប្រពៃណីខ្មែរបានជាប់ក្នុងកំណត់ត្រាពិភពលោក ការរំាចង្វាក់ម៉ាឌីហ្សុនជាប់ក្នុងកំណត់ត្រាពិភពលោក ហើយឆ្នំានេះចាប៉ីដងវែងខ្នាតយក្សបានជាប់កំណត់ត្រាថ្នាក់ជាតិផងដែរ។
ចំណែកប្រជាពលរដ្ឋដែលបានទៅចូលរួមព្រឹត្តការណ៍អង្គរសង្ក្រាន្តនេះនៅតែសុំឲ្យមានការរៀបចំកម្មវិធីនេះជារាងរាល់ឆ្នំារហូដល់កូនចៅជំនាន់ក្រោយទៀត ព្រោះព្រឹត្តការណ៍នេះបានបង្ហាញអំពីវប្បធម៌អរិយធម៌ខ្មែរ និងធ្វើដែលខ្មែរឲ្យអន្តរជាតិបានឃើញ៕

ខេត្តព្រះសីហនុត្រៀមខ្លួនជាស្រេចបំរើភ្ញៀវទេសចរណ៏ ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី ខ្មែរនាឆ្នាំនេះ

ព្រះសីហនុៈ គិតមកដល់ត្រឹមថ្ងៃទី១៣នេះ គឺនៅខ្វះតែប៉ុន្មានម៉ោងទៀត តែប៉ុណ្ណោះ ពិធី​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ និងឈានចូលមកដល់ ប្រជាពលរដ្ឋខ្មែរនៅ​ទូទាំងប្រទេស​បាននឹង​កំពុង​រៀបចំផ្ទះសម្បែង និង ទីកំសាន្ត នា នា  ជាក់ស្តែងនៅខេត្តព្រះសីហនុ ក៏មិនខុស​ពីខេត្ត ដ៏ទៃ​នោះ​ទេ អាជ្ញាធរខេត្តបាននឹងកំពុងរៀបចំ កម្មវិធីផ្សេងៗដើម្បីចូលរួមអប់អរឆ្នាំថ្មី ក្នុងនោះ​ក៏មាន​ក្រុមហ៊ុនធំៗចំនួន០២ បាននឹងកំពុងរៀបចំកម្ម​វិធីប្រគុំតន្ត្រីខ្នាត​យក្សនៅ​ទីតាំង​កំសាន្តចំនួន​២​កន្លែង គឺឆ្នេរអូឈើទាល និងឆ្នេរឯករាជ្យ។

យោងតាមមន្ត្រីសាលាខេត្តព្រះសីហនុ បានថ្លែងអោយដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរនាឆ្នាំនេះ ដើម្បី​បំរើអារម្មណ៏ ដល់ភ្ញៀវទេសចរណ៏ ដែលបានមកកំសាន្តនៅខេត្តព្រះសីហនុ ខេត្តព្រះសីហនុ បានរៀបចំកម្មវិធីកំសាន្តជាច្រើន នៅតាមទីវត្តអារាម្យ សាលារៀន និង តាម​មាត់​សមុទ្រ ដោយក្នុងនោះមានការប្រគុំតន្ត្រីនិង តាំងពិពណ៏ទំនិញ ម្ហូបអាហារចំនួន​៣ទីតាំង​ផងដែរ ក្នុងនោះមានៈ នៅឆ្នេរ អូឈើទាល នៅឆ្នេរ ឯករាជ្យនិង ផ្លូវបំបែកចូលកោះខ្យង។

សម្រាប់មុខ ទំនិញ ម្ហូបអាហារ គិតមកត្រឹមព្រឹកថ្ងៃទី១៣មេសារនេះ នៅក្នុងផ្សារលើ​ក្រុងព្រះ​សីហនុ និង ផ្សារ នា នាក្នុងខេត្តព្រះសីហនុ ទំនិញម្ហូបអាហារ​គ្រឿងសមុទ្រ​បានចាប់ផ្តើម​ឡើង​ជាបណ្តើរៗហើយ ដោយក្នុង​១គីឡូក្រាម ចន្លោះពី១០០០០​រៀលទៅ២០០០០​រៀលហើយ​ក្នុង​នោះរួមមានៈ បង្គារ ក្តាម មឹក ត្រី។

ដោយឡែកចំពោះបញ្ហា ផ្ទះសំណាក់ សណ្ឋាគារវិញ គិតមកដល់ ត្រឹមថ្ងៃទី១៣មេសារ​នេះផង​ដែរ គឺហាក់មានការឡើងថ្លៃបន្តិចទេគឺក្នុងមួយបន្ទប់ឡើងចន្លោះ ពី១៥ដុល្លាទៅ​២៥ដុល្លារ លើ​តម្លៃធម្មតា  ប៉ុន្តែចំនួនបន្ទប់ផ្ទះសំណាក់សណ្ឋាគារ នៅពុំទាន់ពេញបន្ទប់នោះទេ គឺការកក់​បន្ទប់​ទុកមុនមានប្រហាក់ប្រហែល៨០ %នៃចំនួនបន្ទប់សរុបតែប៉ុណ្ណោះ។

ដោយឡែក គិតមកដល់ត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៣មេសារនេះ ខេត្តព្រះសីហនុ បានទទួល​ភ្ញៀវទេសចរណ៏ជាបណ្តើរហើយ គ្រាដែលនៅតាមផ្សារ នា នា កំពុងមានភាពមមាញឹក ក្នុងការ​ទិញម្ហូបអាហារ គ្រឿងសក្ការៈតុបតែងថ្វាយទេវតាឆ្នាំថ្មី៕(EML)APR-027APR-026

ចាប៉ីដងវែងខ្នាតយក្សត្រូវបានដង្ហែចូលបរិវេណព្រឹត្តិការណ៍អង្គរសង្រ្កាន្តនារសៀល១២មេសានេះ

ភ្នំពេញ៖ដើម្បីអបអរសាទរដល់ការដាក់ចាប៉ីដងវែងរបស់ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ ក្រុមការងារអង្គរសង្រ្កាន្តបានរៀបចំចាប៉ីដងវែងដ៏ធំ ដើម្បីដាក់តាំងនៅក្នុងបរិវេណភូមិខ្ញុំជូនភ្ញៀវទេសចរជាតិ-អន្តរជាតិចូលទស្សនាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ។
ពិធីដង្ហែជាផ្លូវការត្រូវបានប្រារព្ធធ្វើឡើងនៅវេលាម៉ោង២រសៀល ចេញពីវត្តតាំងតុឆ្ពោះមកកាន់បរិវេណភូមិខ្ញុំខាងជើងប្រាសាទបាយ័ន ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីក្រុមការងារស្ម័គ្រចិត្ត អាជ្ញាធរជាតិអប្សរា និងសាធារណជនជាច្រើន។ ជាពិសេស ពិធីដង្ហែនេះនឹងមានវត្តមាន លោកតា គង់ ណៃ និងសិស្សទាំងបីជំនាន់របស់លោកតាផងដែរ។
ចាប៉ីដងវែងខ្នាតធំ ដែលគ្រោងនឹងដាក់តាំងបង្ហាញក្នុងបរិវេណភូមិខ្ញុំនៅថ្ងៃអង្គរសង្រ្កាន្ត មានប្រវែង១០ម៉ែត្រកន្លះ មានតួស្នូកទទឹង ប្រវែង ២,២០ម៉ែត្រ បណ្តោយប្រវែង ២,៨០ម៉ែត្រ និងកម្រាស់ ៦០សង់ទីម៉ែត្រ។ ដងចាប៉ី ដែលមានប្រវែង៧,៧០ម៉ែត្រ ធ្វើអំពីឈើខ្មុរព្រៃ ដែលជាប្រភេទឈើម៉្យាងសម្រាប់ធ្វើឧបករណ៍ភ្លេងខ្មែរ ដូចជាស្គរ តាខេ ឃឹម ជាដើម។ ចំណែកស្នូកធ្វើអំពីឈើកុំប្លាកេ និងខ្សែចាប៉ីធ្វើអំពីខ្សែជ័រទំហំ៨៥សង់ទីម៉ែត្រ។ ប្រលួតចំនួន៣ ដែលមានទំហំ ១៨សង់ទីម៉ែត្រ និងបណ្តោយប្រវែង១,០៥ម៉ែត្រ ត្រូវបានរចនាក្បូរក្បាច់យ៉ាងប្រណីត៕

រដ្ឋមន្រ្តីអំពាវនាវឲ្យមគ្គុទ្ទេសក៍ទេសទេសចរណ៍ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ

សៀមរាប៖រដ្ឋមន្រ្តីក្រសួងទេសចរណ៍ស្នើឲ្យមគ្គុទ្ទេសក៍ទេសទេសចរណ៍ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈព្រោះមគ្គុទ្ទេសក៍ទេសទេសចរណ៍ជាអ្នកផ្សព្វផ្សាយដ៍មានសារៈសំខាន់បំផុតអំពី វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទំលាប់ និងផលិតផលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។

ថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រជូនមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិជំនាន់ទី២ចំនួន៥១រូប នៅសាកលវិទ្យាល័យអង្គរខេត្តសៀមរាបកាលពីរសៀលថ្ងៃទី១២ ខែមេសា ម្សិលម៉ិញនេះ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញថា មគ្គុទ្ទេសក៍ទេសទេសចរណ៍គឺអ្នកផ្តល់នូវព័ត៌មានពន្យល់បកស្រាយ អំពីវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ និងផលិតផលទេសចរណ៍នានារបស់ប្រទេសកម្ពុជាដល់អ្នកទេសចរអន្តរជាតិបានដឹង និងសិក្សាស្វែងយល់។ដូច្នេះមគ្គុទ្ទេសក៍ទេសចរណ៍ទំាងអស់ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចុះ ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍវិស័យទេសចរណ៍រួមគ្នា ដើម្បីផលប្រយោជន៍ខ្លួនឯង និងសង្គមទាំងមូល
លោកបញ្ជាក់ថា ៖"នៅកម្ពុជាមគ្គុទ្ទេសក៍ទេសចរណ៍មាន៥ប្រភេទក្នុងនោះមាន មគ្គុទ្ទេសក៍ទេសណ៍ថ្នាក់ជាតិ ថ្នាក់តំបន់ ថ្នាក់ក្រោមជាតិ ថ្នាក់សហគមន៍ និងថ្នាក់ពិសេស ។ មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ គឺសំដៅដល់មគ្គុទ្ទេសក៍ដែលមានបទពិសោធន៍ការងារច្រើន និងមានចំណេះដឹងខ្ពស់ ហើយមានសិទ្ធិនាំភ្ញៀវទេសចរទៅគ្រប់តំបន់គោលដៅទេសចរណ៍នានា ក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមស្មារតីនៃអនុក្រឹត្យស្តីមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា ។ ដើម្បីក្លាយជាមគ្គុទ្ទេសក៍ទេសណ៍ បេក្ខជនត្រូវចូលរួមប្រឡងជ្រើសរើសចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសណ៍ តាមសាលា ឬសាកលវិទ្យាល័យដែលបានទទួលសិទ្ធបណ្តុះបណ្តាលពីក្រសួងទេសចរណ៍។
លោកសុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាលសកលវិទ្យាល័យអង្គរបានឲ្យដឹងថា មគ្គុទេសក៍ទេសចរណ៍ថ្នាក់ជាតិទាំង៥១រូបនេះ គឺបានមកពីការប្រលងជ្រើសរើសយ៉ាងតឹងតែងបំផុត និងបានសហការយ៉ាងជិតស្និទជាមួយក្រសួងទេសចរណ៍ និងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។ លោកបន្តថា ទន្ទឹមនឹងការជោគជ័យរបស់មគ្គុទ្ទេសក៍ទេសណ៍ទាំង៥១រូបនេះ សាកលវិទ្យាល័យអង្គរ កំពុងតែបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ជំនាន់ទី២៣ សម្រាប់តំបន់សៀមរាប និងតំបន់ជុំវិញចំនួន២១៨នាក់ លើភាសាឯកទេសចំនួន០៨មានដូចជា អង់គ្លេស បារាំង ជប៉ុន ចិន ថៃ អ៊ីតាលី អេស្ប៉ាញ និងអាល្លីម៉ង់៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ព័ត៌មានជាតិ​ពេល​យប់​


ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2