vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ទេសចរចិនជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមភ្ញៀវអន្តរជាតិដែលមកលេងនៅកម្ពុជា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៧

ភ្នំពេញ៖ នៅក្នុងត្រីមាសទី១ដើមឆ្នាំ ២០១៧នេះ ភ្ញៀវទេសចរចិនបានឈរលំដាប់ ថ្នាក់លេខ រៀងទី១ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិនានាដែលមកលេងកម្សាន្តនៅក្នុង ប្រទេសកម្ពុជា ដែលជាសញ្ញាណដ៏ល្អក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

លោកថោង ខុន រដ្ឋមន្ត្រីក្រួងទេសចរណ៍បានឲ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិដែល មកកាន់ប្រទេសកម្ពុជាក្នុងរយៈពេល៣ខែឆ្នាំ២០១៧នេះមាន ចំនួន១,៥លាននាក់ ក្នុងកំណើន ១១,៩ភាគរយក្នុងនោះភ្ញៀវទេសចរចិនមាន ចំនួនជាង២៧ម៉ឺននាក់ក្នុងកំណើន២៥,៧ ភាគរយដែលចំនួននេះស្ថិតក្នុងលំដាប់ថ្នាក់ទី១។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលទូរទស្សន៍រស្មីហង្សមាសទទួល បាននៅព្រឹកថ្ងៃទី១៦ខែមេសានេះបានអៈអាងថា បន្ទាប់ពីភ្ញៀវទេសចរណ៍ចិនឈរលំដាប់លេខរៀងទី១ គឺលេខ២ភ្ញៀវទេសចរវៀតណាម ហើយលេខ៣ គឺភ្ញៀវទេសចរមកពីតំបន់អឺរ៉ុប។
របាយកាណ៍បានបង្ហាញថា ការកើនឡើងចំនួនភ្ញៀវទេសចរចិននេះ ដោយសារកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តទាក់ទាញទេសចរចិនឆ្នាំ ២០១៦-២០២០ ហើយនិងសៀវភៅស ស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា។សៀវភៅសនេះបានផ្តោតលើផែនការយុទ្ធ សាស្រ្ត៤រួមមាន៖ទី១.ពង្រឹងសេវាកម្មពេលមកដល់សម្រាប់ភ្ញៀវទេសចរចិន, ទី២. ការបញ្រ្ជាប ការយល់ដឹងសាធារណៈអំពី China Ready ដល់គ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍, ទី៣ ការពង្រឹងឧស្សាហកម្មទេសចរណ៍កម្ពុជាសម្រាប់ភ្ញៀវទេសចរចិន និងទី៤ ការបង្កើតការទ្រ ទ្រង់។ ក្រៅពីនេះ គឺការបង្កើនសេវាកម្មហោះហើរដោយត្រង់ពីចិនមកកាន់កម្ពុជា ដែល ធ្វើឲ្យភ្ញៀវទេសចរចិនមានភាពងាយស្រួលក្នុងការមកធ្វើដំណើរកំសាន្តនៅប្រទេសកម្ពុជា ដោយគ្មានភាពស្មុគស្មាញដូចពីមុន។
ជាក់ស្តែងមកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាស ចរណ៍ចំនួន១២ហើយ ដែលបានធ្វើការហោះហើរភ្ជាប់ពី ចិនទៅកម្ពុជាឬ ពីកម្ពុជាទៅចិនក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន៨ ក្រុមហ៊ុន និង៤ក្រុមហ៊ុនទៀតអាកាសចរណ៍របស់ កម្ពុជាដោយបានចុះបញ្ជីនៅក្នុងស្រុក។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបញ្ជាក់ថា ការ កើនឡើងនៃចំនួនភ្ញៀវទេសចរចិនមកកាន់កម្ពុជាគឺជាសញ្ញាណវិជ្ជមាននៃការជំរុញកំណើន សេដ្ឋកិច្ច ដោយសារតែភ្ញៀវទេសចរចិនមានទម្លៀបចាយលុយច្រើនពិសេសការទិញសម្ភារៈ ផ្សេងត្រលប់ទៅកាន់ប្រទេសកំណើតវិញ បើធៀបជាមួយនឹងភ្ញៀវទេសចរផ្សេងទៀតមាន លក្ខណៈត្បិតត្បៀត។
លោកស្រីបញ្ជាក់ថា៖” ខណៈកម្ពុជាកំពុងទទួលបានកំណើនភ្ញៀវទេសចរ យ៉ាងច្រើនដូច្នេះ រាជរដ្ឋាភិបាលត្រូវតែពង្រឹងគុណភាពបដិសណ្ឋារកិច្ចឲ្យបានកាន់តែល្អ ពិសេសការពង្រឹងគុណភាពលើវត្ថុអនុស្សាវរីយ៍ ទប់ស្កាត់ការក្លែងបន្លំ តម្លៃសមរម្យ ដើម្បីឲ្យ ភ្ញៀវកាន់តែមានជំនឿចិត្តមកលើកម្ពុជា”។
សូមជម្រាបថា កម្ពុជារំពឹងថា នឹងទទួលភ្ញៀវអន្តរជាតិប្រមាណ៥,៤លាននាក់ ក្នុងនោះទេសចរចិនប្រមាណ ១លាននាក់មកទស្សនាកម្ពុជានៅក្នុងឆ្នាំ ២០១៧ នេះ ៕

ភ្ញៀវទេសចរណ៍មកកំសាន្តនៅខេត្តព្រះសីហនុមានការហក់ឡើងខ្ពស់ថ្ងៃចំរើនព្រះជន្មព្រះមហាក្សត្រ

ខេត្តព្រះសីហនុៈ លោក នូ ច័ន្ទគ្រឹះស្នា ប្រធានមន្ទីទេសចរណ៍ខេត្ត បានថ្លែង៖” ភ្ញៀវទេសចរណ៏នៅតែបន្តហក់ឡើងនៅក្នុងពីធីបុណ្យចំរើនព្រះជន្មគម្រប់៦៤ព្រះវស្សាយាងចូល៦៥ព្រះវស្សារបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាធ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលភ្ញៀវទេសចរណ៏ជាតិ និង អន្តរជាតិ កំពុងមានការចាប់អារកម្មណ៏យ៉ាងខ្លាំង ទៅកំសាន្តតាមបណ្តាកោះ នា នា នេះបើយោងតាមការសន្និដ្ឋានជំហានតំបូង។
លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីទេសចរណ៏ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៤នេះ បានអោយដឹងថា៖”ភ្ញៀវទេសចរណ៏ក្នុងពីធីបុណ្យចំរើនព្រះជន្មគម្រប់៦៤ព្រះវស្សាយាងចូល៦៥ព្រះវស្សា ភ្ញៀវទេសចរណ៏មានសន្ទុះកើនឡើងគួរអោយចាប់អារម្មណ៏ ជាមធ្យមចន្លោះ៣ម៉ឺនទៅ៤ម៉ឺននាក់ក្នុងមួយថ្ងៃ”។
លោកបន្តថា ៖”ចំពោះមូលហេតុដែលបណ្តាលអោយមានការកើនឡើងនូវភ្ញៀវទេសចរនេះ គឺបណ្តាលមកពីឆ្នាំនេះ ពីធីបុណ្យជំរើនព្រះជន្មប្រារព្វចំថ្ងៃចុងសប្តាហ៏ អាកាសធាតុមានអំណោយផល ប្រទេសជាតិមានសុខសន្និភាពពេញលេញ បើទោះបីជាតម្លៃផ្ទះសំណាក់ណ សណ្ឋាគារហាក់មានតម្លៃខ្ពស់បន្តិចក្តី ប៉ុន្តែចំពោះម្ហូបអាហារ ពុំមានការឡើងថ្លៃខ្ពស់ដូចឆ្នាំមុនៗនោះទេ”។
ដោយឡែក មន្ត្រីសាលាខេត្តព្រះសីហនុម្នាក់ បានថ្លែងថា ភ្ញៀវទេសចរណ៏ឆ្នាំនេះហាក់មានសន្ទុះកើនឡើងយ៉ាងគំហុក កត្តាទាំនេះគឺដោយខេត្តព្រះសីហនុមាន សុខ សន្តិភាព សុវត្តិភាព គ្រប់ទីកន្លែងទើបពីធីបុណ្យចំរើនព្រះជន្មគម្រប់៦៤ព្រះវស្សាយាងចូល៦៥ព្រះវស្សារបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាធ នរោត្តមសីហមុនីធ្វើអោយប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញនៅតែយកខេត្តព្រះសីហនុ គឺជាគោលដៅទីមួយសំរាប់ក្រុមគ្រួសារ របស់ពួកគេ។
ដោយ ឡែកជុំវិញ តម្លៃម្ហូបអាហារ មានការកើនឡើងចន្លោះពី១៥០០០រៀលទៅ១៥០០០រៀលក្នុង០១គីឡូនិងផ្ទះសំណាក់ ការ កើនឡើងក្នុង០១បន្ទប់ ចន្លោះពី១០ដុល្លាទៅ២០ដុល្លាប៉ុន្តែតម្លៃទាំង ភ្ញៀវដែល បាន មកកំសាន្តអាចទទួលយកបាន ។
លោក ឧត្តមសេនីយ៍ត្រីហេង ប៊ុនទីមេបញ្ញាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអោយដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៦វិច្ឆិការនេះថា៖ ដោយសារសន្តិសុខសុវត្តិភាពមានភាពល្អប្រសើរជាពិសេសឆ្នេរសមុទ្រចំនួន០២កន្លែង គឺឆ្នេរអូរត្រេះស្ថិតក្នុងទឹកដីក្រុងព្រះសីហនុក៏ដូចជាតាមបណ្តាកោះ នា នានិងឆ្នេរព្រែកត្រែងស្ថិតក្នុងទឹកដីស្រុកស្ទឹងហាវ កំពុងក្លាយជាឆ្នេរដ៏ទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៏នោះ ទើបធ្វើអោយភ្ញៀវទេសចរណ៏នាក្នុងពីធីបុណ្យជំរើនព្រះជន្មគម្រប់៦៤ព្រះវស្សាយាងចូល៦៥ព្រះវស្សា របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាធ នរោត្តមសីហមុនី នៅតែបន្តធ្វើតំណើរមកកាន់ខេត្តព្រះសីហនុ បើ ។
មេបញ្ញាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានបន្តដោយបញ្ញាក់ទៀតថា ក្នុងរយះពេល០២ថ្ងៃនៃក្នុងពីធីបុណ្យជំរើនព្រះជន្មគម្រប់៦៤ព្រះវស្សាយាងចូល៦៥ ព្រះវស្សារបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាធ នរោត្តមសីហមុនី នេះដែរ ចំពោះសុវត្តិភាពភ្ញៀវទេសចរណ៏ដែលបានមកលេងនៅ តាមកោះ និង នៅលើឆ្នេរ មានភាពល្អប្រសើរបំផុត ព្រោះពុំមានបាតុភាពអ្វីកើតឡើងនោះទេ ។កត្តាទាំងនេះ ក៏ដោយសារមានការ ដាក់កំលាំងល្បាតតាមគោលដៅសំខាន់ទូរទាំងខេត្តព្រះសីហនុ។
ដោយឡែកពាក់ព័ន្ឋករណីគ្រោះថ្នាក់ចរាចរណ៏នាក្នុងពីធីបុណ្យជំរើនព្រះជន្មគម្រប់៦៤ព្រះវស្សាយាងចូល៦៥ព្រះវស្សារបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាធ នរោត្តមសីហមុនី គិតត្រឹមរយះ ពេល ០២ ថ្ងៃ លោក វរៈសេនីយ៍ឯក អ៊ី សុខា ស្នងការរទទួលបន្ទុកសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ពុំមានករណីគ្រោះថ្នាក់ចរាចរណ៏នោះទេ ធៀបទៅនឹងឆ្នាំមុនមានការថយចុះ៕

 

សម្តេច ហ៊ុន សែន ជួបប្រធានក្រុមហ៊ុន សំណងចិនCCCC companyដែលវិនិយោគជាង១៦០០លាននៅកម្ពុជា

ចិន៖សម្តេច ហ៊ុន សែននាយករដ្ឋមន្ដ្រីកម្ពុជាបាន ជួបប្រធានក្រុមហ៊ុន សំណងចិនCCCC companyដែលវិនិយោគជាង១៦០០លាននៅកម្ពុជា។
តំណាងក្រុមហ៊ុនទី៣ ដែលបានចូលជួប សម្តេចតេជោនាយករដ្ឋមន្រ្តី នៅរសៀលកាលពីម្សិលមិះគឺ លោក Liu Qitao ប្រធានក្រុមហ៊ុន China Communications Construction Company ប្រទេសចិន។
លោកប្រធានក្រុមហ៊ុន បានជំរាបជូន សម្តេចតេជោ អំពីការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនរបស់លោកបានធ្វើការវិនិយោគកសាងផ្លូវ ថ្នល់ ចំនួន១៦ គំរោងរួចមកហើយដែលបានបណ្តាក់ទុន ១,៦០០ លានដុល្លារអាមេរិក។
សម្រាប់ទិសដៅខាងមុខ ក្រុមហ៊ុនលោកនឹងបណ្តាក់ទុនវិនិយោគលើការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដែលមានប្រវែង១៩០គីឡូម៉ែត្រ ដែលនឹងគ្រោងវិនិយោគទឹកប្រាក់ជាច្រើនពាន់លានដុល្លារថែមទៀត ដោយគ្រោងនឹងបើកការដ្ឋានសាងសង់នៅមុនបំណាច់ឆ្នាំ២០១៧នេះ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនលោក ក៏ចាប់អារម្មណ៌លើគំរោងសាងសង់ផ្លូវដែក និងកំពង់ផែក្នុងប្រទេសកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រីករាយ និងស្វាគមន៌ចំពោះគំរោងវិនិយោគនានាក្នុងប្រទេសកម្ពុជាដែលក្រុមហ៊ុនលោកសំរេចបានដោយជោគជ័យកន្លងមកនេះ។ សម្តេចតេជោ បានស្នើអោយក្រុមហ៊ុនបន្តពិនិត្យពិភាក្សាជាមួយក្រសួងជំនាញនានា និងសិក្សាឲ្យបានស៊ីជំរៅច្បាស់លាស់អំពីការវិនិយោគរួមទាំងលើគម្រោងកំពង់ផែក្នុងប្រទេសកម្ពុជាផងដែរ៕

តំបន់ព្រៃភ្នំនៅស្រុកវាលវែងជាទីចាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេសដើរកំសាន្តលេង

ខេត្តពោធិ័សាត់៖ដោយសារតែសម្រស់ធម្មជាតិព្រៃភ្នំសម្បូរបែបនៅស្រុកវាលវែងពោពេញដោយអេកូរទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលមិនចេះរីងស្ងួតគួបផ្សំនិងសុខសុវត្ថិភាពល្អប្រសើរផងនោះបានទាក់ទាញបេះដូងភ្ញៀវទេសចរណ៍បរទេសជាពិសេសប៉ែកអឺរ៉ុបមកដើរកំសាន្តលេងជាបន្តបន្ទាប់មិនដែលដាច់ឡើយ។
លោក ឯម ភួវិបុល នាយកការពារដែនជំរកសត្វព្រៃភ្នំសំកុសនៃមន្ទីរបរិស្ថានខេត្តពោធិសាត់បានប្រាប់អោយដឹងថា៖”ក្នុងចន្លោះមួយអាទិត្យរឺកន្លះខែម្តងមានភ្ញៀវទេសចរណ៍បរទេសតែងតែមកដើរកំសាន្តនៅតាមតំបន់ជួរភ្នំនានាតាមចំណង់ចំណូលចិត្តពួកគេដោយមានការនាំផ្លូវនិងការពារសុវត្ថិភាពពីសំណាក់មន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់នោះ”។
លោកបានបន្តថា៖”ជនបរទេសដែលមកដើរកំសាន្តនៅតាមតំបន់ព្រៃភ្នំយ៉ាងដូច្នេះភាគច្រើនមកពីអឺរ៉ុបជាពិសេសជនជាតិបារាំងមានស្រីមានប្រុសដោយពូកគេដើរគយគន់នៅតាមជ្រោះជ្រងជ្រលងដងអូរដែលពោពេញដោយព្រៃឈើធម្មជាតិដូចជាតំបន់ភ្នំទំព័រ ភ្នំ សំកុស ភ្នំ ខ្មោច និង តំបន់ព្រៃភ្នំ អូរសោមជាច្រើនដោយមិនខ្វល់ពីពេលវេលាឡើយបើទោះជាត្រូវដេកផ្លូវរឺជួបឧបសគ្គខ្លះៗដូចជាត្រូវឆ្លង អូរ ឆ្លងជ្រោះ រឺត្រូវកាត់ព្រៃឆ្លងភ្នំយ៉ាងណាក៏មិនមែនជាបញ្ហាចោទសំរាប់ដំណើរកំសាន្តរបស់ពួកគេឡើយផ្ទុយទៅវិញគឺជាដំណើរកំសាន្តដ៏រីករាយបំផុតចំពួកគេទៅវិញទេដែលស្រឡាញ់ធនធានធម្មជាតិពិតៗនៅតំបន់ទាំងនោះជាពិសេសព្រៃឈើដែលអមដោយសំឡេងទឹកជ្រោះនិងសត្វព្រៃយំជាដើម។
លោកប៉ាន់ មរកត់ ប្រធានមន្ទីរបរិស្ថានខេត្តពោធិសាត់បានបញ្ជាក់អោយដឹងដែរថា៖”ដោយសារតែប្រទេសរបស់យើងរស់នៅក្នុងសុខសន្តិភាពពេញលើផ្ទៃប្រទេសទើបធ្វើអោយភ្ញៀវអន្តរជាតិគេចាប់ចិត្តព្រាត់ព័ត្រមកធ្វើដំណើរកំសាន្តដោយមិនខ្លាចញញើតមិនគួរពីសុវត្ថិភាពយ៉ាងនេះជាពិសេសតាមតំបន់ព្រៃភ្នំយ៉ាងដូច្នេះ។លោកប៉ាន់មរកត់ប្រធានមន្ទីរបរិស្ថានខេត្តពោធិសាត់បានបញ្ជាក់ផងដែរថា៖មន្ទីរនិងរៀបចំអោយមានបោះតង់សំរាប់ភ្ញៀវ ដើរកំសាន្តតាមតំបន់ព្រៃភ្នំ នៅតាមសហគមន៏និមួយ៕
ជាពិសេសបេះដូងពួកគេភាគច្រើនសុទ្ធសឹងស្រឡាញ់ធនធានធម្មជាតិដែលជាសក្តានុពលអេកូរទេសចរណ៍ពិតៗនោះលើសពីនេះលោករំពឹងយ៉ាងមុតមាំថានឹងមានភ្ញៀវបរទេសកាន់តែច្រើនឡើងថែមទៀតពួកគេនិងមកដើរកំសាន្តនៅតំបន់ព្រៃភ្នំក្នុងស្រុកវាលវែង ខេត្តពោធិសាត់យើងជាក់ជាពុំខានឡើយ៕

៤ខែដើមឆ្នាំ២០១៧ទេសចរទស្សនាកោះនាដែនសមុទ្រទទួលបានជិត៩ម៉ឺននាក់

ខេត្តព្រះសីហនុៈភ្ញៀវទេសចរណ៍ប្រមាណ៨៩,៩១៥ នាក់ បានធ្វើដំណើរទៅកំសាន្តតាមកោះនា នា លើផ្ទៃសមុទ្រ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៧ ។នេះយោងតាមប្រភពពីមន្ត្រីប៉ូលីសទេសចរណ៍ ប្រាប់បណ្តាញរស្មីហង្សមាស ក្នុងសប្តាហ៏នេះ។
តួរលេខនេះបានសបញ្ជាក់ថា ទាំងភ្ញៀវជាតិ និង អន្តរជាតិកំពុងមានចាប់អារម្មណ៏យ៉ាងខ្លាំងទៅនឹងសម្រស់ដែនកោះរ៉ុង។
លោកឧត្តមសេនីយ៏ត្រី ណុប បញ្ជាស្នងការរងទទួលការិយាល័យកណ្តាលទេសចរណ៏នៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា៖” គិតត្រឹម៤ខែដើមឆ្នាំ២០១៧នេះ ភ្ញៀវទេសចរណ៍ទៅកំសាន្តតាមកោះនានាលើផ្ទៃសមុទ្រ រយះពេល៤ខែ មាន ចំនួន ៨៩,៩១៥ នាក់ ភេទស្រីចំនួន ៤៣,៧៤៣ នាក់-ជនជាតិខ្មែរចំនួន ២៨,៨៦២ នាក់ភេទស្រីចំនួន១៥,០៨៤ នាក់ -ជនបរទេសចំនួន៦១,០៥៣ នាក់ ភេទស្រីចំនួន២៨,៦៥៩ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦មានការកើនឡើងគួរអោយចាប់អារម្មណ៏។
កត្តាទាំងនេះ បានបង្ហាញថា កោះរ៉ុងពិតជារម្យនីយដ្ឋានថ្មីមួយទៀតក្នុងខ្សែរចក្ខុរបស់ភ្ញៀវទេសចរណ៏ ដែលស្រលាញ់ធម្មជាតិព្រោះតំបន់កោះរ៉ុងដូចពេជ្រមិនមទាន់ថច្នៃ ដែលមានសម្បត្តិធម្មជាតិច្រើនមហាសាល ទីមួយ ឆ្នេរ សមុទ្រមានខ្សាច់សរស្អាត ទីពីរ ទឹកសមុទ្រមានពណ៍ខៀវស្រងាត់ និងទីបី ទេសភាពតំបន់ព្រៃឈើស្រស់ត្រកាល កត្តាទាំងបីនេះហើយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តតំបន់កោះក្នុងខេត្តព្រះសីហនុមានការកើនឡើងពីមួយឆ្នាំទៅមួយ ឆ្នាំ ម្យ៉ាងទៀតឆ្នេរសមុទ្រកម្ពុជាត្រូវបានដាក់បញ្ចូលជាក្លឹបឆ្នេរស្អាតលើពិភពលោក ដែលទទួលស្គាល់ដល់អន្តរជាតិ។
លោកឧត្តមសេនីយ៍បន្តថា៖ ក្រោមការដឹក នាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រ ទេសជាតិ មានសុខសន្តិភាព សម្រាប់ការអភិវឌ្ឍរីកច ម្រើន លើគ្រប់វិស័យ បើគ្មានសន្តិភាព គឺគ្នានការអភិវឌ្ឍនេះគឺកត្តា សត្យានុម័តដែល មិនអាច ប្រកែកបាន យើងត្រូវខិតខំថែរក្សាសន្តិភាពដ៍ល្អផូផង់ឱ្យនៅស្ថិតស្ថេរគង់ វង្សយូរអង្វែងតកូនចៅ ជំនាន់ក្រោយ ។
ដោយឡែក ភ្ញៀវទេសចរណ៏មួយក្រុមមកពីក្រុងភ្នំពេញ បានបង្ហាញពីអារម្មណ៏ថា វាពិតជាឋានសួរធម្មជាតិពិតៗដែលពួកគេ មិននឹកស្មានថា អ្វីៗនៅលើដែនកោះរ៉ុងរបស់កម្ពុជាវាមាន សម្រស់ល្អឯកបែបនេះសោះ ទាំងធម្មជាតិព្រៃភ្នំលើកោះ ទាំងលើផ្ទៃទឹក និង ក្នុងផ្ទៃសមុទ្រ វាពិជាអស្ចារ្យណាស់ ដែលទេសភាពធម្មជាតិទាំងស្ទើតែប្រទេសជិតខាងមិនប្រៀបផ្ទឹមបាន។
មន្ត្រីរាជការម្នាក់ក្នុងខេត្តព្រះសីហនុ លោក សីហា បានក៏បានបង្ហាញអារម្មណ៏ និង ទស្សនៈថាប្រជុំកោះរ៉ុងវាពិតជាទីឋានសួគា៏យ៉ាងពិតប្រាកដ ព្រោះនៅលើដែនកោះនេះវាមានអ្វីគ្រប់យ៉ាងដែលរម្យនីយ៏ដ្ឋានមួយនៅក្នុងតំបន់អាស៊ានក៏ដូចនៅក្នុងពិភពលោកគ្មាន ព្រោះនៅលើកោះពោពេញដោយព្រៃប្រឹក្សាខៀវស្រងាត់ អមដោយឆ្នេរខ្សាច់សក្បុស ផ្ទៃសមុទ្រខៀវថ្លាឈ្វេង ឯនៅក្រោមផ្ទៃទឹកមានផ្កាថ្មរាប់ម៉ឺនប្រភេទអមដោយបច្ឆាជាតិគួអោយចង់ទស្សនា។ហេតុនេះដើម្បីថែរក្សានូវអ្វីដែលខ្មែរមាន ក្នុងនាមរូបគាត់ជាមន្ត្រីរាជការម្នាក់ និងជាប្រជាពលរដ្ឋម្នាក់ សូមអំពាវនាវយ៉ាងទទួចដល់ អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ឋ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៏ទាំងអស់ សូមមេត្តារួមគ្នាបន្តការពារនិងអភិរក្សនូវអ្វីដែលខ្មែរមានកុំអោយបាត់បង់ទៅវិញ ដោយមនុស្សមួយចំនួនតូចដែលគិតតែពីប្រយោជន៏ផ្ទាល់ខ្លួន។
សូមបញ្ជាក់ផងដែរថា ប្រជុំកោះរ៉ុងមានទំហ៊ុំសរុបជិត២ម៉ឺនហិចតា ចែកចេញជា២សង្កាត់ស្មើនឹង ០៤ភូមិមានប្រជាពលរដ្ឋ មានប្រជាជនសរុបជាង៥០០គ្រួសារ មានចម្ងាយពីទីប្រជុំជនក្រុងព្រះសីហនុ ជិត៣០គីឡូម៉ែត្រ រយះពេលនៃការធ្វើតំណើរតាមអូប័រល្បឿនលឿនមានចំនួន៤០ទៅ៥០នាទី ដោយភ្ញៀវទេសចរម្នាក់ចំណាយថ្លៃសំបុត្រទៅមក២០ដុល្លាសហរដ្ឋអាមេរិច៕

ប្រធានធនាគារ AIIBសន្យាជួយគាំទ្រគម្រោងចំបាច់សម្រាប់កម្ពុជា

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ជួបពិភាក្សាការងារបន្តជាមួយ លោក លី គុនជីន (Li Qun Jin ) ប្រធានធនាគារវិនិយោគហេដ្ឋារចនា សម្ព័ន្ធអាស៊ី (The Asian Infrastructure Investment Bank (AIIB) ។
លោក Li Qun Jin បានជំរាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីថា នេះជាលើកទី៤ហើយដែលលោក បានមកកាន់ប្រទេសកម្ពុជា។ លោក Jin អបអរសាទរ និងមានកិត្តិយសណាស់ដែលប្រទេសកម្ពុជា បានក្លាយជាសមាជិកស្ថាបនិកនៃធនាគារ AIIB ។
លោក ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែល មានការរីក ចម្រើនយ៉ាងឆាប់ជាទីបំផុត។ លោកថាកម្ពុជាជាប្រទេសដែលមានសក្តារនុពលដានុពលខ្ពស់ក្នុងការអភិវឌ្ឍន៌។ ការអភិវឌ្ឍន៌ដែលប្រកបដោយភាពរស់រវើកគឺពិតជាជំរុញសេដ្ឋកិច្ចអោយកាន់តែរីក លូតលាស់ទៅមុខ ដែលនឹងធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់ល្អប្រសើរ។
លោក Li Qun Jin ក៏បានជំរាបជូនសម្តេចតេជោផងដែរថា នៅពេលនេះធនាគារ AIIB មានសមាជិកចំនូន ៧០ ប្រទេសហើយ ក្នុងនោះមានទាំងសមាជិកមកពីប្រទេសតំបន់អឺរ៉ុប និងកាណាដាផងដែរ។
លោក Li Qun Jin រីករាយខ្លាំងណាស់ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះដឹកនាំរៀបចំវេទិកាសេដ្ឋកិច្ចពិភព លោកនេះឆ្នាំនេះ។ ទន្ទឹមនឹងនេះដែរ គឺជាកិត្តិយសផងដែរដែលធនាគារ AIIB បានធ្វើជាសហ ប្រធានដឹកនាំនៃវេទិកានេះ។ ជាមួយគ្នានេះ លោក Jin បានជម្រាបសួរទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រសិនបើកម្ពុជាមានគម្រោងអភិវឌ្ឍន៍សំខាន់ៗអ្វីខ្លះ ដែលធនាគារ AIIB អាចជួយដល់កម្ពុជាបាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ ធនាគារ AIIB ដែលធ្វើជាសហប្រធានក្នុងការរៀបចំ វេទិកាសេដ្ឋកិច្ចពិភបលោកនេះ។
សម្តេចតេជោ បានជំរាបជូនអំពីវិស័យអាទិភាពសំខាន់ទាំងបួនរបស់ កម្ពុជារួមមាន: ១)ការអភិវឌ្ឍន៌ធនធានមនុស្ស ២)ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ៣)ការផ្គត់ផ្គង់និង ដោះស្រាយទឹក និង ៤)វិស័យថាមពលអគ្គិសនី។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ក៏បានលើកអំពី ការខិតខំទាក់ទាញវិនិយោគ ទុនក្នុងការជំរុញការអភិវឌ្ឍន៌វិស័យឧស្សាហកម្មអោយបានច្រើននៅក្នុងប្រទេស ក្រៅអំពីការអេភិវឌ្ឍវិស័យកសិកម្ម។ កម្ពុជាត្រូវការវិនិយោគផ្នែកឧស្សាហកម្មអោយកាន់តែច្រើនក្នុងការ ពង្រឹងកំណើនសេដ្ឋកិច្ច។
ទន្ទឹមនឹងនឹនេះ គឺកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៌ វិស័យឧស្សាហកម្មឆ្នាំ ២០១៥- ២០២៥ ដែលកំពុងតែជម្រុញនិងពង្រឹងវិស័យឧស្សាហកម្មផ្សេងៗ ទៀត ជាពិសេសឧស្សាហកម្មដែលមានស្រាប់រួមផ្សំគ្នា ដើម្បីធ្វើយ៉ាណាជម្រុញកម្ពុជាអោយរីកចម្រើន ឆាប់រហ័សលឿន ទៅមុខ។

លោក Li Qun Jin ពេញចិត្តចំពោះស្ថេរភាព នយោបាយ សន្តិភាព និងមានគោលនយោបាយគាំទ្រ អ្នកវិនិយោគ ដែលផ្តល់នូវកិច្ចគាំពារ និងទំនុកចិត្តដល់អ្នកវិនិយោគិន ។ កម្ពុជាកំពុងស្ថិតនៅលើផ្លូវ ត្រឹមត្រូវមួយដែលពោរពេញទៅដោយសក្តានុពលខ្ពស់បំផុត ហើយធនាគារ AIIB គឺគាំទ្រនូវការអភិវឌ្ឍរបស់កម្ពុជា៕

រដូវផ្លែគុយទុំ៖”អ្នកស្រុកភូមិស្រះកែវលក់ផ្លែគុយបានកាក់កបក្នុងរដូវនេះ”

ខេត្តកំពង់ឆ្នាំង៖ ផ្លែគុយគឺជាផ្លែរុក្ខជាតិម៉្យាងមានដើមជាវល្លិដុះតាមព្រៃភ្នំ និងពេលផ្លែគុយទុំមានឱសជារសជូអែម ឬផ្អែមឆ្ងាញ់ពិសារដែលស្រ្តីភាគច្រើនចូលចិត្ត ហើយផ្លែគុយនេះមានទុំនៅក្នុងរដូលកាលតែក្នុងខែមេសា និងឧសភា រៀងរាល់ឆ្នាំតែប៉ុណ្ណោះ។

ស្ត្រីឈ្មោះ ឌី ណា រស់នៅក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ជាអ្នកលក់ផ្លែគុយនៅតាមដងផ្លូវជាតិលេខ៥ ក្នុងភូមិស្រះកែវ បាននិយាយអោយដឹងថា៖ ផ្លែគុយជារុក្ខជាតិមានដុះតាមព្រៃភ្នំស្រុកលើ ដែលជាធម្មតានៅក្នុងខែមេសា និងឧសភា អ្នកស្រុកលើតែឡើងបេះផ្លែគុយនេះលក់បោះដុំអោយអ្នកស្រុកភូមិស្រះកែវ។ គាត់បានប្រកបមុខរបរទទួលទិញគុយមកលក់រយៈពេលជិត១ខែមកហើយ ដោយទទួលទិញមកក្នុងចង្កោមថ្លៃ២៥០០រៀល ទៅ៣០០០រៀល ហើយយកមកលក់រាយក្នុង១ចង្កោមថ្លៃ៤០០០រៀល ទៅ៥០០០រៀល និងអាចលក់ចំណេញបានពី៤០.០០០រៀល ទៅ៥០.០០០រៀល ក្នុង១ថ្ងៃៗ
ប៉ុន្តែថ្ងៃខ្លះលក់មិនដាច់ផ្លែគុយនៅសល់ជាំខូច ក៏ត្រូវខាតផងដែរ។
ដោយឡែកលោក សំ សុផាត រស់នៅភូមិស្រះកែវ ជាអ្នកលក់ផ្លែគុយម្នាក់ដែរបាននិយាយអោយដឹងថា៖ ផ្លែគុយ និងផ្លែព្រុស មានរសជាតិ២ប្រភេទ គឺ១ប្រភេទផ្អែម និង១ប្រភេទទៀតជូអែម ដែលស្តី្រភាគច្រើនចូលចិត្តពិសេសអ្នកមានផ្ទៃពោះ។ នៅក្នុងខែមេសា និងខែឧសភា នេះក្រៅពីផ្លែគុយទុំ ក៏នៅមានផ្លែព្រុស និងផ្លែសិមាន់ផងដែ រតែផ្លែសិមាន់មិនទាន់ទុំនៅឡើយ ដែលអ្នកភូមិស្រះកែវ ឃុំមេលំ តែងទទួលទិញពីអ្នកភូមិស្រុកលើ យកមកលក់នៅតាមដងផ្លូវជាតិរៀងរាល់ឆ្នាំ ហើយក្រៅពីភូមិស្រះកែវ គ្មានភូមិណាលក់ផ្លែឈើខាងលើនេះទេ។
លោក សំ សុផាត បានបញ្ជាក់អោយដឹងទៀតថា៖ អ្នកទិញផ្លែគុយ ផ្លែព្រុស ខាងលើនេះយកទៅទទួលទានភាគច្រើនគឺជាអ្នកធ្វើដំណើរតាមរថយន្ត និងតាមម៉ូតូឆ្លងកាត់ខេត្តកំពង់ឆ្នាំង ដែលអ្នកធ្វើដំណើរខ្លះមិនដែលស្គាល់ និងមិនដែលទទួលទានផ្លែគុយ ផ្លែព្រុសនេះឡើយ។ លោក សំ សុផាត សុំអំពាវនាវដល់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ថា ផ្លែគុយ និងផ្លែព្រុស មានលក់តែក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌នេះទេ ហើយផុតពីខែឧសភានេះ ទៅអស់ផ្លែគុយ ផ្លែព្រុសលក់ទៀតហើយ ។ ដូច្នេះបងប្អូនដែលចង់ស្គាល់រសជាតិផ្លែគុយ ផ្លែព្រុស សូមមេត្តាជួយទិញទទួលទាន កុំអោយហួសពេលស្តាយក្រោយ៕

 

រដ្ឋមន្ដ្រី៖”កម្ពុជាបន្ដខិតខំទាក់ទាញទេសចរអោយបានជាង៧លាននាក់នៅឆ្នាំ២០២០”

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានបង្ហាញផែនការរបស់ខ្លួនដើម្បីបង្កើនភ្ញៀវទេសចរអន្តរជាតិពីបច្ចុប្បន្នទៅដល់ឆ្នាំ២០២០ឲ្យបានប្រមាណ៧លាននាក់ ដែលបានផ្តល់ចំណូលដល់ថវិកាជាតិ និងចំណូលដល់ប្រជាពលរដ្ឋខ្មែរចំនួន៥ពាន់លានដុល្លាសហរដ្ឋអាមេរិក។

លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ៖”រហូតមកដលពេលនេះក្រសួងទេសចរណ៍បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តសំខាន់ៗចំនួន៤រួមមាន៖ទី១៖បណ្តុះបណ្តាលនិងអភិវឌ្ឍន៍ធនធានមនុស្សផ្នែកទេសចរណ៍ ២៖កាអភិវឌ្ឍផលិតផលទេសចរណ៍ដែលមានស្រាប់ ទី៣៖ការពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ឲ្យមានស្តង់ដារនិងទី៤៖ ការផ្សព្វផ្សាយទីផ្សារទេចរណ៍ឲ្យបានទូលំទូលាយតាមគ្រប់រូបភាពដូចជាតាមប្រព័ន្ទបច្ចេកវិទ្យាទំនើប និងបណ្តាញសង្គមដើម្បីឲ្យមានកំណើនវិស័ទេសចរណ៍”។

លោក បានពន្យល់អំពីការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ធនធានមនុស្សផ្នែកទេសចរណ៍តាមរយៈបង្កើតសាលាជំនាញទេសចរណ៍ចំនួន២នៅភ្នំពេញ និងខេត្តព្រះសីហនុ និងសាលាចុងភៅមួយចំនួនទៀតដើម្បីឆ្លើយតបតម្រូវការអ្នកជំនាញទេសចរណ៍។

លោកបានបន្តថា៖” កាអភិវឌ្ឍផលិតផលទេសចរណ៍ដែលមានស្រាប់នោះ គឺក្រសួងសហការជាមួយដៃគូរពាក់ព័ន្ធស្វែងរកបច្ចេកទេសថ្មីៗដើម្បីកែឆ្នៃផលិតផលប្រកបដោយភាពទាក់ទាញសម្រាប់បំពេញតម្រូវការភ្ញៀវទេសចរ”។

លោកក៏បានបញ្ជាក់ថាការពង្រឹងគុណភាពសេវាកម្មទេសចរណ៍នេះធ្វើឡើង ដោយ ក្រសួងបានចេញលិខិត និងអប់រំដល់ម្ចាស់សេវាកម្មកន្លែងកំសាន្តនានាឲ្យគិតគូរពីគុណភាពចំណីអាហា និងសេវាដឹកជញ្ជូនដល់ភ្ញៀវទេសចរ និងពង្រឹងសន្តិសុខជាដើម។

លោកបានបន្ថែមថា៖ការផ្សព្វផ្សាយទីផ្សារទេសចរណ៍ ធ្វើឡើងគ្រប់រូបភាពតាមបណ្តាញទំនាក់ទំនងសង្គម ការបង្កើតស្បតពាណិជ្ជកម្ម បង្កើតព្រឹត្តិការទេសចរក្នុងស្រុកដូចជា បុណ្យសមុទ្រ បុណ្យទន្លេ បុណ្យស្រូវ បុណ្យចំបើង បុណ្យភូមិ និងព្រឹត្តិការកីឡា ម៉ារតុនជុំវិញអង្គរវត្ត ការផ្សព្វផ្សាយតាមរយៈការតាំងពិរព័ណក្រៅប្រទេស និងការផ្សព្វផ្សាយតាមរយៈស្ថានទូតតាំងនៅប្រទេសទាំងនោះ ដើម្បីឲ្យគេស្គាល់ពីកម្ពុជាកាន់តែច្បាស់។

ជាមួយគ្នានោះ ក្រសួងក៏បានដាក់ចេញនូវយុទ្ធសាស្រ្តក្នុងការទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាឲ្យកាន់ច្រើន រយៈទីផ្សារចិនធំ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តទាក់ទាញទេសចរចិនឆ្នាំ ២០១៦-២០២០ ហើយនិងសៀវភៅសស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា។
សៀវភៅសនេះបានផ្តោតលើផែនការយុទ្ធសាស្រ្ត៤រួមមាន៖ទី១.ពង្រឹងសេវាកម្មពេលមកដល់សម្រាប់ភ្ញៀវទេសចរចិន, ទី២. ការបញ្រ្ជាបការយល់ដឹងសាធារណៈអំពី China Ready ដល់គ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍, ទី៣ ការពង្រឹងឧស្សាហកម្មទេសចរណ៍កម្ពុជាសម្រាប់ភ្ញៀវទេសចរចិន និងទី៤ ការបង្កើតការទ្រទ្រង់។

ជាមួយគ្នានេះលោករដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងបានខិតខំអភិវឌ្ឍន៍ប្រភេទផ្ទះសំណាក់ទី២សម្រាប់ទាក់ទាញភ្ញៀវទេសចរវ័យចំណាស់ឲ្យមកកម្ពុជាកាន់តែច្រើនផងដែរ ដោយផ្តោតទៅលើការទាក់ទាញចិន និងជប៉ុន។

ជាក់ស្តែងក្នុងគោលដៅលើកកម្ពស់វិស័យទេសចរណ៍ ក្រសួងទេសចរណ៍បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដើម្បីវាយតម្លៃស្តង់ដារMICEកម្ពុជា និងស្តង់ដារMICEអាស៊ាន “ ប្រភេទបន្ទប់ប្រជុំ” នាព្រឹកថ្ងៃទី៣ ឧសភានេះ នៅទីស្នាក់ការ គណៈកម្មការជាតិអូឡាំពិកកម្ពុជា។

លោក តុប សុភ័ក្តិ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានជំរុញឲ្យមានការបង្កើតនូវស្តង់ដារថ្មីចំនួន៤ បន្ថែមលើផលិតផល និងសក្តានុពលទេសចរដ៏សម្បូបែបដែលមានកម្ពុជាស្រាប់ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបន្តថា៖ ស្តង់ដារថ្មីចំនួន៤នោះរួមមានទី១៖ ការរៀបចំបន្ទប់ប្រជុំប្រកបដោយស្តង់ដារ និងមានការទាក់ទាញ ដោយរាល់សណ្ឋាគាធំៗត្រូវមានបន្ទាប់ប្រជុំដែលមានការគ្រប់គ្រង់ប្រព័ន្ធ សំលេងច្បាស់ ,ប្រព័ន្ធព័ត៌មានវិទ្យា សេវា អ៊ីនធើណែតក្នុងល្បឿនលឿន, បុគ្គលិកមានភាពរាក់ទាក់, កន្លែងអនាម័យ និងមានប្រព័ន្ធការពារអគ្គីភ័យប្រកបដោយសុវត្ថិភាពជាដើមដើម្បីឲ្យជនបរទេសមកប្រជុំនៅស្រុកខ្មែរហើយក្នុងគោលដៅទេសចរ។
លោកបន្ថែមថា ទី២៖ ស្តង់ដារលើកទឹកចិត្តដល់ផ្នែកឯកជន ដែលបានបង្កើតផលិតផល ឬសេវាទេសចរថ្មីៗ ដើម្បីឲ្យពួកគាត់ខិតខំស្វែងរកគំនិតថ្មីៗជំរុញលើកកម្ពស់សេដ្ឋកិច្ចគ្រួសារដែលចំណូលពីវិស័យទេសចរណ៍។

ដោយឡែកចំណុចទី៣៖ រៀបចំដំណើរការនៃសន្និសីទឬកិច្ចប្រជុំជាលក្ខណៈអន្តរជាតិ ដោយមានការគិតគូរសំខាន់លើការគ្រប់បែបវិធីការទាំងការរៀបចំតុ កៅអី និងស្លាកសញ្ញាឡូហ្គោកម្មវិធី និងសេវាកម្មគ្រប់ប្រភេទ ជួយសម្រួលដល់ភ្ញៀវទេសចរដែលបានមកចូលរួមប្រជុំនៅកម្ពុជា។

លោកតុប សុភក្តិ បញ្ជាក់ទៀតថា ស្តង់ដារទី៤នោះ គឺស្តង់ដារតាំងពិព័រណ៍ម្ចាស់សណ្ឋាគារ រមណីយដ្ឋាន កន្លែងសេវាកំសាន្ត ត្រូវ រៀបចំកន្លែងប្រគុំតន្ត្រីបែបខ្មែរ និងចេះជ្រើសរើសផលិតផលប្លែកៗសំគាល់អត្តសញ្ញាណខ្មែរដើម្បីបំរើអារម្មណ៍ភ្ញៀវទេសចរ។

លោក ជុំ ជំនោ ប្រធាននាយកដ្ឋាន អភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ដើម្បីលើកទឹកចិត្ត ក្រសួងនិងបើកការប្រឡងប្រជែងជារៀងរាល់ឆ្នាំសម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ណាដែលអនុវត្តន៍តាមស្តង់ដារMICEអាស៊ាន “ ប្រភេទបន្ទប់ប្រជុំ”នេះ ដើម្បីចំរាញ់យកទៅប្រឡងនៅប្រទេសថៃជាលក្ខណៈអាស៊ាននៅឆ្នាំ២០១៨ខាងមុខ។

លោក ផាន សុភា តំណាងឲ្យក្រុមហ៊ុនទេសEXOត្រាវែលដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនោះបានគាំទ្រចំពោះការដាក់ចេញនូវស្តង់ដារថ្មីនេះ ខណៈដែលបច្ចុប្បន្ននៅកម្ពុជាយើងនៅមានចំណុចខ្វះខាតច្រើនក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍លំដាប់អន្តរជាតិសំខាន់ៗ។

លោក ហូវណ្ឌី អគ្គលេខាធិការសមាគមសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជា បានមានប្រសាសន៍គាំទ្រចំពោះផែនការពង្រីកវិស័យទេសចរណ៍នេះ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ ។

លោកបន្ថែមថា៖” ប្រសិនបើកម្ពុជាអាចសម្រេចផែនការនេះ បាននោះគឺពិតជាបានចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យរីកចំរើនតាមរយៈការបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលរាប់លាននាក់”។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៥លាននាក់ និងទេសចរក្នុងស្រុកជាង១០លាននាក់ ហើយនាំមកនូវចំណូលចូលថវិកាជាតិចំនួន៣៤០០លានដុល្លាសហរដ្ឋអាមេរិក។ ក្នុងនោះភ្ញៀវទេសចរវៀតណាមដែលមកទស្សនាកម្ពុជា បានឈលេខរៀងទី១ ចិនលេខ២ ខណៈភ្ញៀវមកពីអឺរ៉ុបឈរក្នុងចំណាត់ថ្នាក់លេខ៣។ក្នុងរយៈពេល២ខែដើមឆ្នាំ២០១៧នេះភ្ញៀវទេសចរអន្តរជាតិមកលេងកម្ពុជាមានចំនួនជាង១លាននាក់កើនឡើង១២ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងមកនេះ៕

ក្រសួងទេសចរណ៍ត្រូវអ្នកបំរើសេវាកម្មទេសចរណ៍ ជិត១លាននាក់ដើម្បីឆ្លើយតបកំណើនទេសចរណ៍នៅឆ្នាំ២០២០ខាងមុខ

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានអះអាងថា កម្ពុជា ត្រូវអ្នកបំរើសេវាកម្មទេសចរណ៍ជិត១លាននាក់ដើម្បីឆ្លើយតបកំណើនទេសចរណ៍ខណៈក្រសួងព្យាករណ៍ថា នៅឆ្នាំ២០២០ខាងមុខ ចំនួនភ្ញៀវទេសចរអន្តរជាតិនិងមកកម្ពុជាកើនដល់ជាង៧លាននាក់។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីក្របខណ្ឌថ្មី ស្តីពី“ការតម្រង់ទិសមន្រ្តីរាជការក្របខណ្ឌថ្មី” កាលពីចុងសប្តាហ៍មុន នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍បានមានប្រសាសន៍ថា៖ ជំនាញដែលបំរើឲ្យវិស័យទេសចរណ៍នោះមានជាង៣០មុខរួមមាន ជំនាញចុងភៅ បដិសណ្ឋាកិច្ច មគ្គទេសទេសចរណ៍ ផ្នែកសេវាកម្មស្នាក់នៅ និងសេវាកម្សាន្តដើម។
លោកបានបញ្ជាក់ថា៖យុវជនមិនត្រូវមើលរំលងទៅលើជំនាញទំាងនេះឡើយព្រោះវាកំពុងតែ មានតម្រូវការទីផ្សារការងារជាចាំបាច់ហើយអាចរកប្រាក់ចំណូលបានច្រើនជាមួយនឹងលក្ខខណ្ឌការងារល្អមិនប្រើកម្លំាងកាយច្រើនដូចការងារផ្សេងៗ។
លោកបន្ថែមថា៖” ក្រៅពីមានតម្រូវការធនធាន មនុសុ្សប្រកបដោយសមត្ថភាពដើម្បីបំរើឲ្យវិស័យទេសចរណ៍នេះ ក្រសួងក៏ត្រូវការកំណើនលើ ភោជនីយដ្ឋាន សណ្ឋាគារ និងសេវាកម្មផ្សេងៗទៀតប្រកបដោយគុណភាព ដើម្បីបំរើភ្ញៀវ ទេសចរដែលអាចឲ្យភ្ញៀវមកកាន់កម្ពុជាម្តងហើយគឺពេញចិត្តចង់មកម្តងទៀត”។
លោកបានពន្យល់ថា ជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារលើវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍បានបង្កើតសាលាបណ្តុះបណ្តាលលើជំនាញទេសចរណ៍ចំនួន២កន្លែងនៅខេត្តព្រះស៊ីហនុនិងរាជធានីភ្នំពេញនិងបានសហការជាមួយសាលាឯកជនមួយចំនួនទៀតក្នុងការបណ្តុះបណ្តាលជំនាញទេសចរណ៍នេះឲ្យកាន់តែទូលំទូលាយផងដែ។
លោក ស្រី ឆាយ ស៊ីវលីនប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់ទូរទស្សន៍រស្មីហង្សមាសពីប្រទេសជប៉ុនតាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី២ឧសភានេះមកថា លោកស្រី គាំទ្រឲ្យមានការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញទេសចរឲ្យកាន់តែច្រើន។
លោកស្រីបញ្ជាក់ថា៖ ដើម្បីទទួលបានធនធានមនុស្សជំនាញភ្ញៀវទេសចរនេះ ក្រសួងទេសចរណ៍ត្រូវបង្កើតសាលាជំនាញវិជ្ជាជីវៈទេសចរណ៍ឲ្យបានច្រើនបន្ថែមទៀតដើម្បីបើកឱកាសឲ្យនិស្សិតបានចូលរៀនជំនាញនេះកាន់តែច្រើន ខណៈតម្រូវការទីផ្សារការងារទេសចរ មានការកើនឡើងជាបន្តបន្ទាប់។
លោកស្រី បង្ហាញថា៖ ការរីកចំរើនលើវិស័យទេសចរណ៍នេះ និងចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិឲ្យកាន់តែមានភាពរីកចំរើន។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៥លាននាក់ និងទេសចរក្នុងស្រុកជាង១០លាននាក់ ហើយនាំមកនូវចំណូលចូលថវិកាជាតិចំនួន៣៤០០លានដុល្លាសហរដ្ឋអាមេរិក។ ដោយឡែករយៈពេល២ខែដើមឆ្នាំ២០១៧នេះភ្ញៀវទេសចរអន្តរជាតិមកលេងកម្ពុជាមានចំនួនជាង១លាននាក់កើនឡើង១២ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងមក៕

ស្ពានអណ្តែតទឹកមុខប្រាសាទអង្គរវត្តនឹងដាក់ឲ្យដំណើរការនៅដើមខែឧសភាខាងមុខនេះ

សៀមរាប៖ស្ពានអណ្តែតទឹកមុខប្រាសាទអង្គរវត្តបណ្តោះអាសន្ន ដែលត្រូវបានសាងសង់ឡើង ដើម្បីជូនភ្ញៀវជាតិ និងអន្តរជាតិប្រើប្រាស់ជំនួសឲ្យស្ពានហាល ដែលកំពុងដំណើរការជួសជុលនោះ បានរួចរាល់ស្ទើរ១០០% ហើយគ្រោងនឹងដាក់ឲ្យដំណើរការនៅដើមខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។
លោកសុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា៖ ដំណើរការសាងសង់ស្ពានអណ្តែតទឹកបានរួចរាល់ស្ទើរទាំងស្រុងហើយ នៅសល់តែការសម្អាត និងការត្រួតពិនិត្យបន្ថែមប៉ុណ្ណោះ។ ស្ពានអណ្តែតទឹកនេះមានសមត្ថភាពគ្រប់គ្រាន់ធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ ព្រោះវាអាចទ្រទ្រង់ទម្ងន់ដល់ទៅជាង៤០០តោនក្នុងពេលតែមួយបាន។ លើសពីនេះ នៅពេលស្ពាននេះដំណើរការ នឹងមានពោងសុវត្ថិភាព ដោយមានភ្នាក់ងារទេសចរណ៍នៅយាម សងខាងស្ពានជាប្រចាំផងដែរ។
លោកបញ្ជាក់ថា ៖ការសាងសង់ស្ពានអណ្តែតទឹកជំនួសស្ពានហាលមុខប្រាសាទអង្គរវត្តនេះ គឺដើម្បីសម្រួលដល់ដំណើរការជួសជុល និងបញ្ជៀសគ្រោះថ្នាក់ជាយថាហេតុ ក្នុងពេលដែលស្ពានហាលនេះកំពុងជួសជុលដោយកិច្ចសហការនៃអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន។ តាមគម្រោងស្ពានហាលនេះនឹងត្រូវបិទបណ្តោះអាសន្នរហូតដល់ការជួសជុលរួចរាល់ក្នុងឆ្នាំ២០២០ ទើបបើកឲ្យសាធារណជនធ្វើដំណើរឆ្លងកាត់ឡើងវិញ។
សូមបញ្ជាក់ថា គិតចាប់ពីទសវត្សឆ្នាំ១៩៥០មក ស្ពានហាលមុខប្រាសាទអង្គរវត្តត្រូវបានជួសជុលឡើងវិញ៣ដំណាក់កាលហើយ។ ដំណាក់កាលទី១ គឺនៅឆ្នាំ១៩៥៣ ជួសជុលដោយប្រទេសបារាំងតាមរយៈសាលាបារាំងចុងបូព៌ា EFEO នៅចំហៀងខាងជើងផ្នែកខាងកើត និងខាងដើមទសវត្សទី៦០ នៅពាក់កណ្តាលផ្នែកខាងត្បូងទាំងស្រុង។ ដំណាក់កាលទី២ ពីឆ្នាំ១៩៩៦-២០០៧ ជួសជុលដោយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន រួមនឹងអាជ្ញាធរជាតិអប្សរាផ្នែកខាងជើងក្នុងជំហានទី១។
ដំណាក់កាលទី៣ គឺអាជ្ញាធរជាតិអប្សរាសហការនឹងសាកលវិទ្យាល័យសូហ្វីយ៉ា បន្តជំហានទី២ ជួសជុលផ្នែកខាងជើងចំហៀងខាងលិច មានប្រវែង៩០ម៉ែត្រ ដែលបានបើកឲ្យដំណើរការជាផ្លូវការតាំងពីខែឧសភា ឆ្នាំ២០១៦មក ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២០ខាងមុខ៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ព័ត៌មានជាតិ​ពេល​យប់​


ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2