vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

រាជរដ្ឋាភិបាលគ្រោងបន្ថែមសេវាលក់សំបុត្រចូលទស្សនាតំបន់អង្គរតាមរយៈប្រពន្ធ័អនឡាញ

ភ្នំពេញ៖ រាជរដ្ឋាភិបាលគ្រោងបន្ថែមសេវាលក់សំបុត្រចូលទស្សនាតំបន់អង្គរតាមរយៈប្រពន្ធ័អន ឡាញដើម្បី ផ្តល់លក្ខណៈកាន់តែងាយស្រួលដល់ភ្ញៀវទេសចរក្នុងការទិញសំបុត្រពីចំណាយ រួមទំាងធានាបានតម្លាភាព គ្រប់គ្រងថវិកា។
មន្រ្តីគ្រឹះស្ថានអង្គរបានអៈអាងប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី៦ ខែមេសា នេះថា យ៉ាងយូរបំផុតនៅដើមឆ្នាំក្រោយនេះកម្ពុជានឹងអាចដាក់អោយដំណើរការប្រព័ន្ធសេវា លក់សំបុត្រចូលទស្សនាតំបន់អង្គរតាមរយៈអនឡាញដូចបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។
ការអូសបន្លាយរហូតដល់ឆ្នាំក្រោយនេះដោយសារតែក្រុមអ្នកជំនាញត្រូវការពេលវេលា រៀបចំប្រព័ន្ធមួយដែលធានាបានសុវត្ថិភាពនិងលឿនក្នុងការទូទាត់សាច់ប្រាក់រវាងធានាគារជាតិកម្ពុជា និងជាមួយបណ្តាធនាគារនានានៅលើពិភពលោក។
គម្រោងប្រកាសប្រើប្រាស់សេវាលក់សំបុត្រតាមប្រពន្ធ័អ៊ីនធឺណេតនេះបានធ្វើឡើងក្នុងស្មារតីនៃកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរអាណត្តទី១លើកទី៥ រវាងឯឧ.ទេសរដ្ឋមន្រ្តីអូន ព័ន្ធមុន្នីរត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងឯឧ.ថោង ខុន រដ្ឋមន្រ្តីនៃក្រសួង ទេសចរណ៍កាលពីថ្ងៃទី៥ខែមេសាម្សិលម៉ិញនេះ។
លោក.លី សែ នាយកប្រតិបត្តិគ្រឹះស្ថានអង្គរបានឲ្យដឹងថា ការរៀបចំឈានទៅដាក់ឲ្យប្រើប្រាស់ សេវាលក់បណ្ណចូលទស្សនាតំបន់អង្គរ តាមរយៈប្រពន្ធ័អនឡាញនេះ គឺដើម្បីបង្កើនងាយ ស្រួលក្នុងការផ្តល់សេវាលក់បណ្ណឲ្យកាន់តែប្រសើរខណៈបច្ចុប្បន្នភ្ញៀវទេសចរបរទេសដែលពុំបានកក់សំបុត្រ ចូលទស្សនាតំបន់អង្គរជាមួយភ្នាក់ងារទេសចរណ៍ឬផ្ទះសំណាក់សណ្ឋាគារ ត្រូវឈរតម្រង់ជួរ ទិញសំបុត្រ ដែលធ្វើឲ្យភ្ញៀវខ្លះមានលក្ខណៈធុនទ្រាន់។ ឯឧ.បន្តថា គម្រោងថ្មីនេះគមិនត្រឹមតែផ្តល់ភាពងាយស្រួលឲ្យភ្ញៀវបរទេសទោះនៅទីណាក៏ដោយក៏អាចទិញសំបុត្រចូលទស្សនា តំបន់អង្គរឲ្យកាន់តែមានភាពរហ័សទាន់ចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាបាន ជួយទប់ស្កាត់ការបាត់បង់ ចំណូលអង្គរចូលជាតិផងដែរ។
លោក ព្រាប កុលនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានសាទរចំពោះគម្រោងថ្មីនេះថា នឹងបានជួយទប់ស្កាត់អំពើពុករលួយរបស់មន្រ្តីមួយចំនួនតាមរយៈរូបភាពកឹបកេងចំណូលអង្គរវត្តចូលហោបៅរបស់ខ្លួនជាដើម។ លោកបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលធ្វើបានកាន់តែឆាប់ គឺកាន់តែល្អខណៈដែលជនបរទេសស្ទើរ១០០ភាគរយបានប្រើប្រាស់ក្រេឌីតកាតក្នុងការ ទូទាត់សាច់ប្រាក់ដូច្នេះពួកគេពុំមានភាពរអ៊ូរទំាទៀតឡើយ។
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរបានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៧នេះ ចំណូលអង្គរវត្តដែលបានមកពីភ្ញៀវបរទេសចូលទស្សនាមានចំនួនរហូតដល់ជិត៣០លានដុល្លាស្មើនឹងជាង៣០ភាគរយនៃច្បាប់ថវិកាជាតិ។ ចំណូលនេះមានការកើនឡើងរហូតដល់ជាង ៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងទៅ៕

នាវាដឹកទេសចរបរទេសចេញពីវៀតណាមទស្សនាខេត្តកំពង់ចាមនិងបន្ដដំណើរទៅសៀមរាប

ខេត្តកំពង់ចាម៖ភ្ញៀវទេសចរណ៍អន្តរជាតិជនជាតិអាមេរិចកាំងប្រមាណជាង៥០នាក់ធ្វើដំណើរដោយនាវាចេញពីប្រទេសវៀត ណាមមកសំចតនិងទស្សនកិច្ចខេត្តកំពង់ចាមចំនួន២ថ្ងៃនិងបន្តដំណើទៅខេត្តសៀមរាប។
ក្រុងកំពង់ចាមគឺជាទីក្រុង ដែលមានចំណុចប្រសព្វ រវាងផ្លូវជាតិលេខ៧និងទន្លេមេង្គតភ្ជាប់ដោយស្ពានគីហ្សូណា ស្ពានមិត្តភាពកម្ពុជាជប៉ុន ជាសម្បត្តិមហាសាលសម្រាប់ប្រជាជនកម្ពុជា។
ក្រុងកំពង់ចាមគឺ ជាទីក្រុងរដ្ឋបាលពាណិជ្ជកម្មនិងទេសចរណ៍ដែលពោពេញទៅដោយសកម្មភាពដ៍មមាញឹកបំផុត ជាទីក្រុងមាត់ទឹកដ៍ស្រស់ប្រឹមប្រីយ៍ ដែលមានទន្លេមេង្គជារម្មណីយដ្ឋានធម្មជាតិនៅលើឆ្នេរខ្សាច់ដ៍ស្រស់ស្អាតនារដូវប្រាំង ហើយបានរំលេចចេញនូវចំណាំងភ្លឺផ្លេកពីគ្រប់ខ្សាច់ឆ្លងកាត់ទឹកដ៍ថ្លាឆ្វេងហៅថារម្មណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនដែលមានស្ពានឬស្សីដ៍វែងអន្លាយ ស្ថិតមុខវត្តដីដុះក្រុងកំពង់ចាម។
អ្នកស្រុកគេនិយមហៅថាប៉ាដឺសមានប្រវែងដ៍វែងលើទឹកដីកំពង់ចាមដែលមិនធ្លាប់មាននៃប្រទេសកម្ពុជា ហើយក៍រំលិចនូវសោភណ្ឌភាពលម្អក្រុងយ៉ាងស្រស់ត្រកាលទាក់ទាញភ្ញៀវជាតិអន្តរជាតិ ពិសេសថ្ងៃឈប់ពីការងារតែងតែលំហែរកាយនិងហែលទឹកកំសានលើឆ្នេរខ្សាច់កោះប៉ែនយ៉ាងសប្បាយពិសេសគយគន់ថ្ងៃជិតលិច ដែលមានផាសុខភាពនូវខ្យល់ជំនោទន្លេបរិសុទ្ធបក់បោកបំបោសអារម្មណ៍បានធូស្បោយ គ្រប់រដូវកាលផងដែរ។
នាថ្ងៃទី៤.៥ខែមេសាឆ្នាំ២០១៧យើងសង្កេតឃើញវត្តមានភ្ញៀវទេសចរណ៍អន្តរជាតិជនអាមេរិចកាំងប្រមាណជាង៥០នាក់ដែល ធ្វើដំណើរដោយនាវាចេញពីប្រទេសវៀតណាម មកសំចតនិងទស្សនកិច្ចសិក្សាកម្សាន្តនូវរម្មណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន រម្មណីយដ្ឋានភ្នំហាន់ជ័យ រម្មណីយដ្ឋានទឹកឆា រម្មណីយដ្ឋានបឹងធំ រម្មណីយដ្ឋានថ្មដា រម្មណីយដ្ឋាភ្នំជើងព្រៃ រម្មណីយដ្ឋានភ្នំប្រុសភ្នំស្រីនិងប្រាំងប្រសាទវត្តនគរបាជ័យក្នុងខេត្តកំពង់ចាម។
ទេសចរបន្តដំណើទៅខេត្តសៀមរាបដើម្បីចូលរួមព្រឹត្តិការណ៍មហាសង្ក្រានក្រុងអង្គរ ក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីយ៍ជាតិឆ្នាំរការនព្វស័កព.ស២៥៦១គ.ស២០១៧ ឈានចូលមកដល់ខាងមុខ ។
បើយោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានគូសបញ្ជាក់ថាក្នុងឆ្នាំ២០១៦នេះមានភ្ញៀវទេសចរណ៍ មកទស្សនាកំសាន្តនៅតាមរម្មណីយដ្ឋាននិងកន្លែងកំសាន្ត សរុប៣៩១.៣០២នាក់ធៀបនឹងឆ្នាំ២០១៥ មានការថយ៥% ក្នុងនោះភ្ញៀវទេសចរណ៍ជាតិសរុបចំនួន៣៦៧.៩៦២នាក់និងភ្ញៀវទេសចរណ៍អន្តរជាតិសរុប២៣.៣៤០នាក់៕

ក្រសួងទេសចរណ៍ចង់បានរមណីយដ្ឋានទេសចរណ៍គំរូដើម្បីស្រូបភ្ញៀវតាមផែនការនៅឆ្នាំ២០២០ ភ្នំពេញ

ភ្នំពេញ៖ក្រសួងទេសចរណ៍ចង់បានរមណីយដ្ឋានទេសចរណ៍គំរូដើម្បីស្រូបភ្ញៀវតាមផែនការនៅឆ្នាំ២០២០តាមរយៈដាក់ចេញចលនាប្រឡងប្រណាំង «រមណីយដ្ឋានទេសចរណ៍គំរូ»ដើម្បីសម្រេចបានភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់ នៅឆ្នាំ២០២០។

លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានមានប្រសាសន៍ថា ៖រមណីយដ្ឋានទេសចរណ៍គំរូគឺ ត្រូវតែមានគុណភាព សេវាស្របតាមស្តង់ដាទេសចរណ៍ រាប់ទាំងបង្គន់សាធារណៈ សេវាផ្តល់ព័ត៌មាន ការគិតគូពីសន្តិសុខសុវត្ថិភាព អនាម័យចំណីអាហារ សេវាសង្គ្រោះបន្ទាន់ ជាពិសេសប្រព័ន្ធ ទូរសព្ទ និង WiFi នៅតាមរមណីយដ្ឋាន។
ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ពិធីផ្សព្វផ្សាយចលនាប្រឡងប្រណាំង “រមណីយដ្ឋានទេសចរណ៍គំរូ”កាលពីរសៀលថ្ងៃទី២៩ ខែមីនា ភោជនីយដ្ឋានទន្លេបាសាក់២
លោកបានបញ្ជាក់ថា ៖”ការដាក់ចេញចលនាប្រឡងប្រណាំងនេះ ក្នុងគោលបំណងធ្វើឱ្យរមណីយដ្ឋានទេសចរណ៍ទាំងអស់ ទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ និងសណ្តាប់ធ្នាប់ ប្រកបដោយភាពទាក់ទាញ ជាផលិតផលទេសចរណ៍ ប្រកបដោយភាពច្នៃប្រឌិត និងប្រកបដោយនិរន្តរភាព»។
លោកណេប សាមុត អគ្គនាយកទេសចរណ៍ បានមានប្រសាសន៍ថា ការប្រឡងប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូជាលើកដំបូងនេះ និងចាប់ផ្តើមនៅដើមខែវិច្ឆិកាឆ្នាំ២០១៧ខាងមុខ ហើយចាប់ពីថ្ងៃនេះទៅក្រុមគ្រូបង្គោលនិងចុះអប់រំផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់បានដឹងពីគោលការការប្រឡងប្រឡងប្រណាំងទាំងអស់គ្នា។
លោកបន្តថា៖”លទ្ធលនៃការប្រឡងប្រណាំងនេះនិងប្រកាសនៅដើមឆ្នាំ២០១៨ខាងមុខក្រោមអធិបតីភាពសម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ។ សម្រាប់អ្នកទទួលជ័យលាភីនឹងទទួលបានពាន់រង្វាន់តាមសេវាកម្មនីមួយៗ ហើយជ័យ លាភីនេះ និងផ្តល់ផលប្រយោជន៍សម្រាប់ម្ចាស់អាជីវកម្មទេសចរណ៍តាមរយៈក្រសួងជួយផ្សព្វផ្សាយឲ្យភ្ញៀវជួយគាំទ្រ និងទៅលេខកំសាន្តនៅទំបន់នោះ។
តំណាងក្រុមហ៊ុនទេសចរណ៍ឯកជន បានគាំទ្រ ហើយបង្ហាញទឹកចិត្តចូលរួមនៅក្នងសកម្មភាពប្រឡងប្រណាំង “រមណីយដ្ឋានទេសចរណ៍គំរូ នេះ។
សូមបញ្ជាក់ថា រយៈពេល២ខែ ដើមឆ្នាំ២០១៧ នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិ ជាង១លាននាក់ កើនឡើងជាង ១២ភាគរយ ធៀបនឹងរយៈពេល ដូចគ្នាឆ្នាំ២០១៦។ ដើម្បីទទួលបានភ្ញៀវទេសចរប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ តាមផែនការ កម្ពុជាត្រូវទាក់ទាញភ្ញៀវឲ្យបានកំណើនជាមធ្យម ១០ភាគរយ ដែលកិច្ចការងារនេះ ត្រូវធ្វើឡើងតាមរយៈការអភិវឌ្ឍផលិតផលទេសចរណ៍ ពិសេសរមណីយដ្ឋានទេសចរណ៍ ទូទាំងប្រទេស ឱ្យក្លាយជាផលិតផលទេសចរណ៍ ប្រកបដោយភាពទាក់ទាញ៕

ក្រោយបុណ្យទន្លេ

ស្ទឹងត្រែង៖ពលរដ្ឋទីរួមខេត្តស្ទឹងត្រែងនិយាយថាបុណ្យទន្លេត្រូវបានបញ្ចប់តែទេសភាពងាប់ដោយសារភ្នំសំរាមនិងក្លិនឆ្អេះស្អុយ...៕

 

កម្ពុជាស្វាគមន៍នាវាទេសចរណ៍មានអ្នកដំណើរជិត៦០០នាក់

ភ្នំពេញ៖នៅវេលាម៉ោង ៧:០០ ព្រឹកថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៧ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Nautica ដែលជានាវាទី ២០ មកពីកំពង់ផែ Hochiminh ប្រទេសវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។តាមការប្រកាសរបស់កំពង់ផៃក្រុងព្រះសីហនុ។
ប្រភពបានបន្ដថា៖នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរចំនួន ៥៨៩ នាក់ (ស្រី ៣០៩ នាក់) និងនាវិកចំនួន ៣៩៦ នាក់ (ស្រី ៨៧ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៧:០០ ថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែ Bangkok ប្រទេសថៃ ។

ដោយឡែកនាវាទេសចរណ៍បរទេសធុនយក្សមួយគ្រឿងមានឈ្មោះ DIAMOND PRINCESS នាំភ្ញៀវទេសចរចម្រុះ ជាតិសាសន៍ និងនាវិកជិត ៤.០០០នាក់ មកពីប្រទេសវៀតណាមចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេលមួយថ្ងៃមុននឹងបន្តដំណើរ ទៅកាន់ប្រទេសថៃ។

ជាមួួយគ្នានេះនៅវេលាម៉ោង ៨:០០ ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៧ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ AIDA BELLA ដែលជានាវាទី១៨ សំរាប់ឆ្នាំ២០១៧ មកពីកំពង់ផែ Phu My ប្រទេសវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរ ចំនួន​១.៩៧៤នាក់ និង នាវិក​ចំនួន៦០២នាក់ ហើយនាវា ទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង១៨:០០ ថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែLaemchabang ប្រទេសថៃ។

កម្ពុជាទទួលការវិនិយោគពីបរទេសជាង២ពាន់លានដុល្លារក្នុងឆ្នាំ២០១៦

ភ្នំពេញ៖កម្ពុជាទទួលការវិនិយោគពីបរទេសជាង២ពាន់លានដុល្លារក្នុងឆ្នាំ២០១៦ភាគច្រើនលើវិស័យសេវាកម្មនិងអចលទ្រព្យ។
តាមរបាយការណ៍ក្រសួងសេដ្ឋកិច្ចបានអោយដឹងថា៖កាលពីឆ្នាំ២០១៦ កន្លងមកនេះ លំហូរទុនវិនិយោគផ្ទាល់ពីបរទេសសរុបមានប្រមាណ ២០០០ លានដុល្លារអាម៉េរិក កើនឡើងខ្ពស់ជាងឆ្នាំ២០១៥ ដែលមានប្រមាណ១៧០០លានដុល្លារអាម៉េរិក ហើយទំហំទុនវិនិយោគសរុបលើឧស្សាហកម្មភេសជ្ជៈក៏មានការកើនឡើង ដែលជាសញ្ញាវិជ្ជមានមួយ នៃការរីកលូតលាស់របស់វិស័យឧស្សាហកម្មមិនមែនកាត់ដេរ ដោយបានឆ្លើយតប នឹងគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥។
ដោយឡែកថ្មីៗនេះក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកាកូឡាចុះហត្ថេលខាជាមួយក្រសួងសេដ្ឋកិច្ច វិស័យសាធារណៈ និងវិស័យឯកជនដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់កម្ពុជា។លោក ដេវីត វីង ហ្កល់វើដ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកាកូឡា បានឱ្យដឹងថា កូកាកូឡា ហៅភាពដៃគូនេះថា ជាយុទ្ធសាស្ត្រត្រីកោណមាស ដែលផ្សាភ្ជាប់រវាងវិស័យឯកជនជាមួយ រាជរដ្ឋាភិបាលព្រមទាំងសង្គមស៊ីវិល ក្នុងទិសដៅឈ្នះឈ្នះ។
លោកបានបន្ដថា៖” ការចុះហត្ថលេខានាថ្ងៃនេះ បង្ហាញនូវចក្ខុវិស័យរួមគ្នារវាងវិស័យសាធារណៈ និងវិស័យឯកជនដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់កម្ពុជា”។
លោកបានឱ្យដឹងទៀតថា៖” ក្រុមហ៊ុន ឯកជនផ្សេងទៀតនឹងផ្តល់ការសហការជាមួយវិស័យ សាធារណៈដូច ក្រុមហ៊ុនកូកាកូឡា ដែលតែងតែវាយតម្លៃខ្ពស់ចំពោះវប្បធម៌តម្លាភាព”៕

 

ក្រសួងទេសចរណ៍និងADBពិភាក្សាការអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តព្រះសីហនុ

ភ្នំពេញ៖នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមអ្នកពិគ្រោះយោបល់របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពិភាក្សា និងផ្តល់យោបល់លើលទ្ធផលនៃសិក្សាស្រាវជ្រាវគម្រោងលំអិត ក្នុងនោះគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គវគ្គ II នៅខេត្តព្រះសីហនុ របស់ក្រុមអ្នកពិគ្រោះយោបល់របស់ធនាគារអភិវឌ្ឍន៍អាស៊ី។
ជាលទ្ធផលកិច្ចពិភាក្សាបានផ្តោតសំខាន់លើ៖ ១)- កែលំអរផ្លូវ ផ្លូវដើរ ផ្លូវកង់ និងសួនសងខាងផ្លូវ (ផ្លូវ៥០០)នៅឆ្នេរអូរឈើទាល១ ពង្រីកផ្លូវបណ្តោយឆ្នេរ ឆ្នេរអូរឈើទាល២ ដោយដាក់នូវប្រព័ន្ធលូទឹកភ្លៀង ប្រព័ន្ធលូទឹកកខ្វក់កុំឲ្យហូរចូលសមុទ្រតាម បំពាក់បង្គោលភ្លើង ស្លាកសញ្ញាចរាចរ តាមបណ្តោយឆ្នេរអូត្រេះ និងឆ្នេរអូឈើទាល ២)-រៀបចំផែទេសចរណ៍ ជាមួយស្ថានីយអ្នកដំណើរ ចំណតរថយន្ត នៅដីគោក (ខេត្តព្រះសីហនុ) ស្ថិតនៅមុខសាលាខេត្តព្រះសីហនុ និងនៅកោះរ៉ុង (ភូមិកោះតូច) រៀបចំផែទេសចរណ៍ ជាមួយស្ថានីយអ្នកដំណើរ ទំនប់ទប់រលក កន្លែងចតទូក ឬកាណូត កន្លែងប្តូរព្រេងម៉ាស៊ីនកាណូត អាងចម្រោះទឹកកខ្វក់ ៣)- ផ្នែកទេសចរណ៍ ៖ ការបញ្ជាបការយល់ដឹងផ្នែកទេសចរណ៍ សហគ្រាសខ្នាតតូចបំផុត (MME) បង្គន់អនាម័យ បន្ទប់ទឹក មណ្ឌលព័ត៌មាន (តាមឆ្នេរ) ផ្លូវដើរលើឆ្នេរ។
៤)- ការពង្រឹងស្ថាប័ន ៖ ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ២០១៦-២០២៥ ការពង្រឹងយន្តការគ្រប់គ្រងទេសចរណ៍ (DMO) ការជំរុញកិច្ចសហការរវាងប្រជាពលរដ្ឋ និងផ្នែកឯកជន ជាពិសេសលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ (ស្តង់ដាអាស៊ាន)៕

អាជ្ញាធរខេត្តសៀមរាបគ្រោងសាងសង់មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍បន្ថែម

 

សៀមរាប៖អាជ្ញាធរខេត្តសៀមរាបគ្រោងសាងសង់មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍បន្ថែមទៀតដើម្បីឲ្យមានស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន។
នៅក្នុងឱកាសចុះត្រួតពិនិត្យមើលទីតាំងសម្រាប់ សាងសង់មជ្ឃមណ្ឌលព័ត៌មានទេសចរណ៍កន្លងទៅថ្មីៗនេះលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានមានប្រសាន៍ថា ដើម្បីឲ្យក្រុងសៀមរាបមានលក្ខណៈគ្រប់គ្រាន់សម្រាស់ចូលរួមប្រឡងប្រណំាទីក្រុងទេសចរណ៍ស្អាតអាស៊ាន អាជ្ញាធរខេត្តសៀមរាបបានអនុញ្ញាតិឲ្យមន្ទីរទេសចរណ៍សាងសង់មជ្ឈមណ្ឌលទេស ចរណ៍ស្តង់ដាមួយទៀតដែលមានទីតាំងនៅខាងកើតសណ្ឋាគារGrandHotelដែលមានទំហំ(១៦ម៉ែត្រគុណ១៦ម៉ែត្រ)ហើយអាគារមជ្ឈមណ្ឌលទេសចរណ៍នេះគ្រោង និងចាប់ផ្តើមសាងសង់នៅចុងខែមេសាឆ្នំា២០១៧ខាងមុខនេះ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានថ្លែងថា ៖”ខេត្តសៀមរាបបាន ក្លាយទៅជាកន្លែងគោលដៅទេសចរណ៏ដែលទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ នៅក្នុងតំបន់និងពិភពលោក”។ ដោយជារៀងរាលឆ្នាំភ្ញៀវជាតិនិងអន្តរជាតិបានមកទស្សនាក្នុងតំបន់ សៀមរាបអង្គរមានការកើនឡើងជាលំដាប់ ហើយផលិតផលនិងសេវាកម្មទេសចរណ៏នានា ក៏មានការរីកចំរើនគួរឲ្យកត់សម្គាល់ផងដែរ។
ក្នុងនោះមជ្ឈមណ្ឌលព័ត៍មានទេសចរណ៏ក៏ បានដើរតួយ៉ាងសំខាន់ ដើម្បីចូលរួមជួយសម្រូលនិងផ្តល់ជូននៅព័ត៍មានគ្រប់ជ្រុងជ្រោយ ចំពោះភ្ញៀវទេសចរ ផ្នែកសេវាកម្ម ការស្នាក់នៅនិងទស្សនាកំសាន្តនៅក្នុងតំបន់ប្រាសាទនានាជុំវិញក្រុងសៀមរាបជាដើម។លោកបានបញ្ជាក់ថា៖” ដើម្បីត្រៀមខ្លួនឲ្យគ្រប់គ្រាន់សម្រាប់ចូលរួមប្រលងប្រណាំងទីក្រុងទេសចរណ៏ស្អាតអាស៊ានឆ្នាំ២០១៨ខាងមុខនេះ ខាងក្រសួងទេសចរណ៏ បានស្នើសុំការអនុញ្ញាតិពីឯកឧត្តមអភិបាលខេត្តនៅទីតាំងសាងសង់មណ្ឌលព័ត៍មានទេសចរណ៏ដូចខាងលើនោះ ហើយឯកឧត្តមក៍បានយល់ព្រម”។
លោកបានបញ្ជាក់ទៀតថា ៖”មជ្ឈមណ្ឌលទេសចរណ៍នេះគឺសាងសង់តាមបែបរចនាបទខ្មែរ និងតាមស្តង់ដា ហើយមជ្ឈមណ្ឌលទេសចរណ៍ថ្មីនេះ និងផ្តល់សារៈប្រយោជន៍ច្រើនសម្រាប់អ្នកទេសចរពីព្រោះទីតំាងនៅចំកណ្តាលទីប្រជុំជនដែលមានអ្នកទេសចរដើរឆ្លងកាត់ច្រើន”៕

 

 

 

NOCC ប្រកាសថា៖ស្ដេងអុកទាំង ២ មិនដកខ្លួន

ភ្នំពេញ៖ស្ដេចអុក ២សម័យកាលគឺឈាវ បូរ៉ាដែលគ្រងតំណែងស្ដេចអុកឆ្នាំ២០១៤ និង ២០១៥ និង លោក ហូយ សុខណាដែលគ្រងតំណែងជាស្ដេចអុកឆ្នាំ២០១៦មិនដកខ្លួនចេញពីការប្រកួតក្នុងឆ្នាំនេះឡើយ ។នេះបើតាមការផ្សាយរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីម្សិលមីញ។

លោកឯម ហៀងដែលជាប្រធានគណៈកម្មការរៀបចំការប្រកួតអុកនោះបានឲ្យដឹងថាគិតមកទល់ពេលនេះ មានបេក្ខជនចំនួន១៥៧នាក់ហើយដែលបានចុះឈ្មោះចូលរួមប្រកួតអុកចត្រង្គ ។អ្វីដែលគួរឲ្យកត់សំគាល់នោះអ្នកលេងអុកល្បីឈ្មោះគ្រួច ចន្ថារិទ្ធ ហៅត្រេនបានប្រកាសដកខ្លួនមិនចូលរួមប្រ កួតនោះទេដោយគេនិយាយថាទុកឱកាសឲ្យក្មេងៗម្ដងព្រោះគេចាស់ហើយ ។ម្យ៉ាងវិញទៀតពេលនេះចន្ថារិទ្ធបាន ក្លាយជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាទៅហើយ ។

ចំពោះកំពូលអ្នកលេងអុកឈាវ បូរ៉ាដែលគ្រងតំណែងស្ដេចអុក២សម័យកាលគឺឆ្នាំ២០១៤ និង ២០១៥នោះ ទោះបីពេលនេះគេបានក្លាយជាអគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង្គក៏ពិតមែនក៏គេនៅមិនទាន់បោះបង់ចោលការ ប្រកួតឡើយ ។ បូរ៉ាបាននិយាយថាឆ្នាំនេះគេនៅតែបន្តចូលរួមប្រកួតដដែលព្រោះគេជាអគ្គលេខាធិការគេត្រូវតែចូល រួមដើម្បីបំផុសយុវជនឲ្យចូលរួមលេងច្រើននាឆ្នាំក្រោយៗទៀត ។
កំពូលអ្នកលេងអុកហូយ សុខណាក៏បានប្រកាសពីការចូលរួមប្រកួតដែរ ។ គេជាស្ដេចអុកចត្រង្គឆ្នាំ២០១៦ ហើយពេលនេះគេក៏ជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាអុកចត្រង្គដែរ ។ ទោះបីមុននេះគេបង្ហាញពីភាពស្ទាក់ស្ទើរក្នុង ការចូលរួមប្រកួតក៏ពិតមែនតែនៅថ្ងៃទី១៣មីនានេះពត៌មានចុងក្រោយពីសហព៧ន្ធអុកចត្រង្គគឺលោកហូយ សុខណា មានឈ្មោះចូលរួមប្រកួតដែរ ។នរណា ៗ ក្លាយជាស្ដេចអុកសម្រាប់យុគសម័យនេះ ?នរណាជាអ្នកខ្លាំងសម្រាប់ឆ្នាំនេះ ?គួរបញ្ជាក់ថានៅថ្ងៃ ទី១៤មីនាការចាប់ឆ្នោតសម្រាប់ការប្រកួតនឹងធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ៕

 

នាវាយក្ស២គ្រឿងដឹកទេសចរណ៍ជាង២ពាន់នាក់ ចូលចតក្រុងព្រះសីហនុ

ភ្នំពេញ៖នាវាយក្ស២គ្រឿងដឹកទេសចរណ៍ជាង២ពាន់នាក់ ចូលចតក្រុងព្រះសីហនុក្នុងសប្ដាហ៍នេះ។នេះបើតាមការប្រកាសរបស់កំពង់ផែក្រុងព្រះសីហុន។

ប្រភពបានអោយដឹងថា៖នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៧ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿងឈ្មោះ Crystal Symphony ដែលជានាវាទី ១៧ មកពីកំពង់ផែ Laemchabang ប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ៨៥០ នាក់ និងនាវិកចំនួន ៥៧០ នាក់ ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ២៣:០០ ថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែ Hochiminh ប្រទេសវៀតណាម ។
ដោយឡែកនៅវេលាម៉ោង ៧:៣០ ព្រឹក ថ្ងៃទី០៩ខែមីនា ឆ្នាំ២០១៧ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ SEABOURN SOJOURN ដែលជានាវាទី១៦ សំរាប់ឆ្នាំ២០១៧ មកពីកំពង់ផែ Laemchabang ប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរ ចំនួន៤៣៨នាក់ និង នាវិកចំនួន៣៤៩នាក់ ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង២០:០០ ថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែHOCHIMINH ប្រទេសវៀតណាម៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ព័ត៌មានជាតិ​ពេល​យប់​


ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2