vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

អាជីវកម្មទេស​ចរណ៍សរុបមាន​ចំនួន៣២២១កន្លែងនៅភ្នំពេញ

ភ្នំពេញ៖របាយការណ៍របស់មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ទទួលបាននៅថ្ងៃនេះឱ្យដឹង​ថា ៖ បច្ចុប្បន្ននេះ រាជធានីភ្នំពេញ​មាន​មូលដ្ឋានអាជីវកម្មទេស​ចរណ៍សរុប​ចំនួន៣២២១មូលដ្ឋាន សណ្ឋាគារមាន២១៤ ស្មើនឹង៣៧៨០បន្ទប់ ផ្ទះ សំណាក់មានចំនួន៥៩១ អីផាតមិន១៦១ ភោជនីយដ្ឋានចំនួន១២៦០កន្លែង បៀរហ្គាឌិន ៦១ ឌីស្កូតែក ៥៩​កន្លែង រង្គសាល៨ ខារ៉ាអូខេ២២៦  កន្លែងម៉ាស្សា១៣៤ កាណូតទេសចរណ៍៨៩ ទីភា្នក់ងារទេចរណ៍ចំនួន២៩៤​រថយន្តទេសចរណ៍៦៦ក្រុមហ៊ុន និងរមណីដ្ឋានមានចំនួន១៦។

តាមលោក តាំង​ សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញបាន  បញ្ជាក់ថា៖ ភាគច្រើនមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន១៦៦៨មូលដ្ឋាន អនុញ្ញាត​ឱ្យដំណើរការដោយ ក្រសួងទេសចរណ៍មាន៩៩៥មូលដ្ឋាន រីឯមន្ទីរទេសចរណ៍​រាជធានីគឺមាន​តែ៦២៦​មូលដ្ឋាន​ប៉ុណ្ណោះ។

គួរបញ្ជាក់ថា យោងតាមការស្ថិតិធ្វើជំនឿ និងតាមដានត្រួតពិនិត្យរបស់មន្ទីរឃើញថា មូលដ្ឋាន​អាជីវកម្មដែលបាន ផុតសុពលភាព​នោះ មានចំនួន២៤៤មូលដ្ឋាន ហើយបាន​ផ្អាកធ្វើ​អាជីវ​កម្មមាន៤មូលដ្ឋាន គ្មានច្បាប់អនុញ្ញាត​គឺ​មាន​​ចំនួន​៥២៥​មូល​ដ្ឋាន។

ដោយឡែក ចំពោះ​ប្រាក់​ចំណូល២០១៤ដែលមន្ទីរទេសចរណ៍ទទួលបាន​មកពីការ​ចេញ​អាជ្ញា​ប័ណ្ណ​ទេស​​ចរណ៍គឺមាន​ចំនួនជាង១៣៨លានរៀល ថយចុះប្រមាណ១៧​ភាគរយបើ​ធៀបនឹង​ឆ្នាំ២០១៣​៕

អត្ថបទ៖ឈឹម​​​  មករា

លោកសុខអាន៖ជប៉ុន នៅតែជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់ សម្រាប់វិស័យទំនាក់ទំនងពាណិជកម្មសេដ្ឋកិច្ច និង វប្បធម៌

ភ្នំពេញ៖ជប៉ុននៅតែជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍដ៏ចំបងឈានមុខមួយ ដើម្បីពង្រឹងកិច្ច​សហប្រតិបត្តិ​ទ្វេភាគី​លើ​វិស័យ​ទំនាក់​​ទំនង​​ពាណិ​ជ្ជ​កម្ម សេដ្ឋកិច្ច និងវប្បធម៌ នៅប្រទេសកម្ពុជា។  នេះបើតាមការលើកឡើង​របស់ឯកឧត្តម​ឧប​នាយក​រដ្ឋមន្រ្តី សុខ អាន កាលពីល្ងាចថ្ងៃទី៥ មីនា ក្នុងពិធីបុណ្យគីហ្សណាប្រពៃណីជប៉ុនប្រចាំ២០១៥។

 

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តទៀតថារាជរដ្ឋាភិបាលជប៉ុនជាដៃគូដ៏សំខាន់មួយ​ក្នុងការរួមចំណែកប្រយុ​ទ្ធ​​ការ​ពារ​ និ​ង​​អភិ​រក្ស​បេតិកភ័ណ្ឌ រូបីយ និងអរូបីដ៏សម្បូរបែបសម្រាប់ប្រជាជាតិទាំងពីរផ្នែកវប្បធម៌។​ឯកឧត្តមបន្ថែម ថាតាមរយៈ​ពិធី​បុណ្យគីហ្សូណាប្រចាំឆ្នាំនេះ គឺរួមចំណែកដល់ការ​ពង្រឹងការតភ្ជាប់​មិត្តភាព​រ៉ឹង​មាំមួយ​រវាង​កម្ពុជា-ជប៉ុនបន្ថែមទៀត​ ដោយកន្លងមក រាជរដ្ឋាភិបាលជប៉ុន ចាប់ផ្តើមឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជា តំាង​ពី​ឆ្នាំ​១៩​៩១ ក្នុងការអភិវឌ្ឍន៍ និងស្ថាបនា​ប្រទេស​ឡើង​វិញនៅតាមកម្រិតមូល​ដ្ឋាន​។

 

ឯកឧត្តមក៏បានលើកឡើងទៀថាគម្រោង​ជំនួយឥត​សំណង​​ទាំងនោះ សុទ្ធសឹង​បានបម្រើដល់ទិសដៅការពារ​ជនរង​គ្រោះ​ពី​កត្តាមួយចំនួនដូចជា វិស័យអប់រំបណ្តុះបណ្តាល​ធនធាន​មនុស្ស ការសាងសង់សាលារៀន ជំនួយកម្ចី​ឥណ​ទាបច្ចេកទេស វិស័យកសិកម្ម ប្រព័ន្ធធារាសាស្រ្ត វិស័យ​សុខាភិបាល និងវិស័យធំៗមួយចំនួន។ឯកឧត្តមក៏បានបញ្ជាក់ថា នៅដើមខែមេសា ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញបើកសម្ពោធ​ឱ្យ​ប្រើ​ប្រាស់ផ្លូវការនៅស្ពានអ្នកលឿង (ស៊ូបាសា)។ ហើយសមិទ្ធផលថ្មីមួយនេះ បានចូលរួមអភិវឌ្ឍន៍វិស័យ​ពាណិ​ជ្ញ​កម្ម សេដ្ឋកិច្ច និងវិស័យគមនាគមន៍ដឹកជញ្ជូនអន្តរជាតិឱ្យប្រសើរឡើង។

 

គួររម្លឹកដែរថា កាលពីឆ្នាំ២០១៤កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៤,៥​លាននាក់ដែល​ក្នុង​នោះ​​មាន​ជាង២១ម៉ឺន៥​ពាន់​នាក់​​មកពីប្រទេសជប៉ុន។​ ​ចំនួននេះដែរត្រូវបានរំពឹងថា​ នឹងកើនឡើងយ៉ាងខ្លាំង​ខណៈ​ដែរ​កម្ពុជា​និងជប៉ុន បានចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងអាកាសចរណ៍មួយទ្វេភាគី ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន​អាកាស​ចរណ៍​លើ​ការ​ហោះ​ហើរ​ត្រង់​ជាទៀងទាត់រវាងប្រទេសទាំងពីរ។ឯកឧត្តមគូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជាបានថ្លែងឱ្យដឹងថា ​បច្ចុប្បន្ន​នេះ ជប៉ុន​បាន​​​បង្កើន​ការ​ផ្តោតសំខាន់​​លើការជួយដល់ការអភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បី​កសាង​ស្តារសមត្ថភាពផ្សេងៗដល់ប្រទេសកម្ពុជា។

 

ឯកឧត្តមបន្តថា ចំពោះកិច្ចសហប្រតិបត្តិទំហំពាណិជកម្ម សេដ្ឋកិច្ចរវាងជប៉ុន-កម្ពុជា វិញ គឺមានការកើន​ឡើង​ជា​លំដាប់​ពីមួយឆ្នាំទៅមួយឆ្នាំដោយសព្វថ្ងៃ​ ទំហំពាណិជកម្មនៃប្រទេសទាំងពីរកើនឡើងខ្ពស់ដល់ទៅ៦​ដងក្នុងរយៈ​ពេល​១០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថាពិធី​បុណ្យគីហ្សូណាប្រចាំឆ្នាំ២០១៥នេះ នឹងធ្វើឡើងរយៈពេល៤ថ្ងៃនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិ ការកម្ពុជា-ជប៉ុន ស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរចំណេះដឹង ទំនៀមទំលាប់ប្រពៃណីវប្បធម៌សិល្បៈរបស់ជប៉ុនដល់យុវជនកម្ពុជា៕

អត្ថបទៈ ឈឹម ​មករា 

អាជ្ញាធរអប្សរាបន្តបង្ហាញចំណូលប្រចាំខែកុម្ភៈ ប៉ុន្តែបក្សប្រឆាំងនៅតែមិនអស់​ចិត្ត

ភ្នំពេញអាជ្ញាធរជាតិអប្សរា បានបន្តចេញផ្សាយជាសាធារណៈអំពីចំណូលបានមកពីការលក់​ សំ​បុត្រ​ជូន​ភ្ញៀ​វបរទេស​ ដែល​ទស្សនារមណីយដ្ឋានអង្គរប្រចាំខែកុម្ភៈបន្ទាប់ពីចេញផ្សាយម្ដងហើយ​ពីចំ​ណូ​ល​​ប្រ​​​​​ចាំ​​​ខែ​មករាឆ្នាំ​២០១៥នេះ​  ប៉ុន្តែមន្រ្តីបក្សប្រឆាំងនៅសម្ដែងការមិន​អស់​ចិត្ត។

 

គឺជាលើកទី២សម្រាប់រយៈពេល២ខែនៃឆ្នាំ២០១៥នេះ ដែលអាជ្ញាធរជាតិអប្សរាបានចេញសេច​​ក្ដី​ប្រ​​​​​កាសព័​ត៌មាននៅថ្ងៃទី៥ ខែមីនាម្សិលមិញថាក្នុងអំឡុងខែកុម្ភៈកន្លងទៅនេះ តំបន់រមណីយដ្ឋាប្រ​​វត្តិសាស្រ្តអង្គរ មាន​ភ្ញៀវទេសចរបរទេសចូលមកទស្សនាជាង២សែន៣ម៉ឺន៥ពាន់នាក់និង​​ល​​​​ក់សំ​​បុត្រជូនភ្ញៀវទាំងនោះ​បានទឹកប្រាក់​ជាង៦លាន៩សែន៥ម៉ឺនដុល្លារអាមេរិក។

លោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ប្រាប់ទូរទស្សន៍ហង្ស​នមាស​H​DTVនៅព្រឹកថ្ងៃទី៦ ខែមីនានេះថា​ចំណូលប្រចាំខែកុម្ភៈ បានធ្លាក់​ចុះ៤%​ធៀប​នឹ​ង​ខែ​ម​ក​រា ដែលបានជាង៧លានដុល្លារអាមេរិក ហើយបើ​​ធៀប​នឹ​ង​រ​យៈ​​​ពេ​​ល​២​ខែ​

ដូ​ច​គ្នា​កា​ល​ដើ​ម​ឆ្នាំ​២​០​១​​៤​កន្លងទៅ គឺ​ទឹ​ក​ប្រា​ក់​ចំណូលក៏មានការធ្លាក់ចុះបន្តិចបន្តួចដែរ​​។

យ៉ាងណាក៏ដោយអ្នកនាំពាក្យរូបនេះ ចង់ឲ្យមហាជនទូទៅពិសេសក្រុម​យុវជន​ប្រើ​ប្រាស់

​ប​ណ្ដា​ញ​សង្គម ចូលរួមតានដានគណនីហ្វេសប៊ុក ដែលមានឈ្មោះថា «អាជ្ញាធរអប្សរា» ដើម្បីទទួលព័​ត៌​មា​ន​ពី​ចំណូលប្រចាំខែ និងដំណឹងពាក់ព័ន្ធជាច្រើនទៀត ហើយ​អាជ្ញា

ធរអប្សរា​ស​ង្ឃឹមថា ព័​ត៌​មា​ន​​​ទាំ​​ងនេះនឹងបញ្ចប់ភាពសង្ស័យ និងការចោទប្រកាន់នានានាដែលបំពុលបរិយាកាសសង្គម។

លោកសុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ សម្ដែងការស្វាគមន៍​នៅពេល​​អា​ជ្ញា

​ធ​រអប្សរាសម្រេចចេញផ្សាយជាប្រចាំនូវចំណូលលក់សំបុត្រជូនភ្ញៀវដែល​កន្លងមកមានការ​រិត​ត្បិ​ត​។ តែយ៉ាងណាលោកស៊ុនឆ័យបញ្ជាក់ថា គណបក្សសង្គ្រោះជាតិមិន​ទាន់​អស់​ចិត្ត​ចំពោះភាពមិន​ប្រ​ក្រ​​តី​ជាច្រើនទៀតដែល​អាជ្ញាធរមិន​ទាន់បង្ហាញជាសាធារណៈនៅឡើយទេ។

លោកបន្តថា ការបង្ហាញត្រឹមចំណូល និងចំនួនភ្ញៀវប្រចាំខែនេះ មិន​ទាន់​គ្រប់​គ្រាន់ឲ្យ​

មហា​​ជ​ន​​​មា​ន​ជំនឿចិត្តទេ ពោលគឺអាជ្ញាធរអប្សរាត្រូវបង្ហាញថែមទៀតនូវចុងសន្លឹកសំបុត្រ  ឯ​ក​​សា​​រ​បញ្ជាក់ច្បាស់ពីប្រភេទសំបុត្រដែលភ្ញៀវទិញ បង្ហាញ​គណនេយ្យភាពនៃការចំណាយ ពិ​សេ​​​ស​​ត្រូវដេ​​​ញថ្លៃសិទ្ធិលក់សំបុត្រ ដែលគ្រប់គ្រងដោយក្រុមហ៊ុនសុខគង់រាប់សិបឆ្នាំនោះ​ឡើ​ង​វិ​ញ​។

គួរបញ្ជាក់ថា រយៈពេល១២ខែនៃឆ្នាំ២០១៤កន្លងទៅ អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា តំបន់

​រម​ណី​ដ្ឋាន​អង្គ​រមានភ្ញៀវអន្តរជាតិទិញសំបុត្រទស្សនាជាង២លាននាក់ និងលក់សំបុត្របានទឹក​ប្រាក់​ចំ​នួន​៥៩លានដុល្លារអាមេរិក ប៉ុន្តែជារឿយៗគណបក្សប្រឆាំងតែងជំទាស់នឹង​របាយកា​រណ៍​នោះថាគ្មានតម្លាភាព៕​

អត្ថបទរ៉េន រតនៈ 

កូរ៉េខាងត្បូងគ្រោងបង្កើតការិយាល័យកុងស៊ុលរបស់ខ្លួននៅខេត្តសៀមរាប

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់សាធារណៈរដ្ឋកូរ៉េខាងត្បូងប្រចាំកម្ពុជា បានអះអាងថា កូរ៉េខាងត្បូងបាន នឹង​កំពុងពិនិត្យលទ្ធភាពក្នុងការបើកការិយាល័យកុងស៊ុលរបស់ខ្លួននៅខេត្តសៀមរាប ដែលជា​

 

តំបន់ទេសចរណ៍ដ៏សំខាន់របស់កម្ពុជាដើម្បីសម្រួលដល់ភ្ញៀវទេសចរកូរ៉េខាងត្បូងដែល មក​ទស្សនាប្រទេសកម្ពុជា។

ក្នុងជំនួបជាមួយឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែ​មីនា ឆ្នាំ២០១៥ នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម  Kim Weon Jin ឯកអគ្គរដ្ឋទូតសាធារណ​រដ្ឋកូរ៉េប្រចាំកម្ពុជា បានមានប្រសាសន៍ថា  ការបើកការិយាល័យកុងស៊ុលកូរ៉េខាងត្បូងនៅខេត្ត សៀមរាបនេះ គឺមានគោលបំណងបី ធំៗ៖ ទី១. ការពង្រឹងការការពារទេសចរកូរ៉េ ។ ទីពីរ. ទប់​ស្កាត់បទល្មើសដែលប្រព្រឹត្តដោយពលរដ្ឋកូរ៉េដែលអាចធ្វើឡើងនៅប្រទេសកម្ពុជា និងទីបី ដើម្បីជម្រុញវិស័យទេសចរណ៍ប្រទេសកម្ពុជាឲ្យកាន់តែមានភាពខ្លាំងក្លាឡើងថែមទៀត។

ឯកឧត្តម បន្ត ក្នុងពេលបច្ចុប្បន្ននេះ ជើង​ហោះហើរត្រង់របស់ប្រទេសកូរ៉ ពីភ្នំពេញ ទៅកូរ៉េ មានចំនួន៦ជើងក្នុងមួយថ្ងៃ ហើយនៅពេលដែលការិយាល័យកុងស៊ុលនេះ​ត្រូវបានបង្កើត​ឡើង​នោះ វាអាចនឹងជួយ​សម្រួលឲ្យភ្ញៀវទេសចរកូរ៉េមកទស្សនា កម្ពុជាកាន់តែខ្លាំងក្លា​ឡើង​ថែម​ទៀត។

ជាការឆ្លើយតប ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញនូវ ការគាំទ្រជាខ្លាំងចំពោះសាធារណរដ្ឋកូរ៉េខាងត្បូង ដែលបាននឹងកំពុងពិនិត្យពិចារណាក្នុងការ បើកការិយាល័យកុងស៊ុលរបស់ខ្លួននៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត របស់ប្រទេសកម្ពុជា។

ឯកឧត្តម បន្តថា ក្រសួងមហាផ្ទៃនឹងរួមសហការជាមួយនិងស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ដើម្បីធ្វើឲ្យការិយាល័យនេះដំណើរការទៅបានល្អ ដើម្បីជាការងារការពារសន្តិសុខរបស់ប្រជា ពលរដ្ឋកូរ៉េផង និងជំរុញឲ្យកំណើនភ្ញៀវទេសចរកូរ៉េមកទស្សនាកម្ពុជាឲ្យកាន់តែច្រើនឡើង ថែមទៀតផងដែរ៕

អត្ថបទ៖ ចាន់ សុធីវង្ស

 

សំលៀកបំពាក់ជនជាតិដើមបាត់បង់បណើ្ដរៗ

មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរី គឺជា ខេត្តមួយដែល ស្ថិតនៅតំបន់ ភូមិភាគឦសាន ហើយ ប្រជាពលរដ្ឋរស់នៅក្នុង ខេត្តមួយនេះ ភាគច្រើនជាជន ជាតិដើមភាគតិច(ព្នង)។ គេប្រាដកជានឹកឃើញ អំពីរូបភាពនៃការស្លៀក សំលៀកបំពាក់បែប ប្រពៃណីរបស់ ជនជាតិភាគតិច ឬខ្មែរលើ តែនា ពេលបច្ចុប្បន្នគេកម្របានឃើញពួកគាត់ ប្រើប្រាស់ខោអាវបុរាណ​ខ្លាំងណាស់ ព្រោះតែការវិវត្តន៏របត់នៃសង្គម ភាពទាន់សម័យបានធ្វើឲ្យ ប្រពៃណីទំនៀមទម្លាបពីដូនតាជនជាតិ ភាគតិចត្រូវ ប្រឈមនឹងការបាត់បង់បន្តិចម្តងៗ។

 

លោកពូម៉ុប គ្រែត អាយុ ៥៤ឆ្នាំ ជាជនជាតិព្នងរស់នៅភូមិពូលូង សង្កាត់រម្យនា ក្រុងសែនមនោរម្យ បាននិយាយទាំងដកដង្ហើមវែង ៗថា៖ធ្វើមិចក្មួយសម័យនេះគេលែងពាក់ហើយ អាខោអាវពីមុននោះ...ព្រោះក្មេងឥឡូវគេចូលចិត្ត...អាណាទាន់សម័យ»។បើទោះជាយ៉ាងណា គេនៅសង្កេតឃើញសំលៀកបំពាក់ដូចតារបស់ជនជាតិភាគតិច នៅតែទទួលបានការចាប់អារម្មណ៏ពីសំណាក់ អ្នក ផលិតកុន នឹងចម្រៀង កាយវិការមួយចំនួន បានជ្រើសរើសយកសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិភាគ តិចទៅស្លៀកពាក់សម្តែងដើម្បីទទួលបានការចាប់ អារម្មណ៍ ពីទស្សនិជន។

 

កញ្ញា មុំ ពិសី អ្នករស់នៅខេត្តកំពង់ចាមដែលបានមកលេងទឹកជ្រោះប៊ូស្រាជាមួយគ្រួសារនាងនាពេលកន្លងមកបានឲ្យដឹងថា«វារៀងសិចស៊ីតិចមែនបង...ប៉ុន្តែវាក៏ស្អាតម៉្យាងដែរ..ហើយបើយើងមកលេងនៅតំបន់នេះហើយមិន​បានស្លៀកថតអួតមិត្តភ័ក្រ្តគឺ ពិតជាគួរឲ្យស្តាយ ខ្លាំងណាស់ ព្រោះមិនងាយបានមកលេងទេ....»។ស្ថិតនៅក្នុងន័យស្រដៀងគ្នានេះដែលលោកសុវណ្ណ បញ្ញានិសិត្សមកពីរាជធានីភ្នំពេញបាន បញ្ចេញយោបល់ថា«ដំបូងខ្ញុំមិនហ៊ានស្លៀកពាក់ទេ...ដូចជាអៀនៗខ្លួនឯងមិចមិនដឹងទេ...តែនៅពេលមិត្តភ័ក្រ្តជំរុញឲ្យស្លៀកដើម្បីថតរូប ជុំគ្នាទុកជាអនុស្សាវរីយ៏ ខ្ញុំក៏ដាច់ចិត្តស្លៀកតែម្តងទៅ»

 

ជាការពិតការរស់នៅរបស់មនុស្សបច្ចុប្បន្នរមែងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ មនុស្សគ្រប់ៗរូបដែលចង់បានភាពងាយស្រួល ក្នុងការរស់នៅ ដូច្នេះហើយការអភិវឌ្ឍន៏របស់សង្គមជាតិ តែងជួបប្រទះនូវការប៉ះពាល់ ដល់ប្រពៃណីវប្បធម៏មួយចំនួនរបស់ មនុស្សជំនាន់ ដើម។បច្ចុប្បន្នជនជាតិភាគតិចដែលរស់នៅខេត្តមណ្ឌលគិរីស្ទើរ១០០%បានកំពុងបោះបង់ចោល នូវរបៀបរស់នៅតាមយថាកម្ម ដូចការពីមុន ដោយពួកគាត់បានរៀនរបៀបរស់នៅតាមបងប្អូនខ្មែរកណ្តាល រាល់ពេលឈឺថ្កាត់ទៅមន្ទីរពេទ្យ បញ្ជូនកូនទៅសាលារៀន ចេះចិញ្ចឹមសត្វនឹង បង្កបង្កើនផលកសិកម្មតាមបែបសម័យទំនើប។សូម្បីតែខោអាវប្រពៃណី​ដូនតា(ប៉ឹង)ក៏គេកម្របានឃើញពួកគាត់ស្លៀកពាក់ជាសាធារណៈណាស់។

 

គឺពួកគាត់ស្លៀកពាក់តាមរបៀប អ្នករស់នៅតំបន់ភូមិភាគកណ្តាល មានខោជើងវែង អាវដៃវែង នឹងខោអាវម៉ូតសម័យផ្សេងៗ ទៀត ខុសប្លែកកាលពីមុនស្រុកមិនទាន់មានសុខសន្តិភាពពេញលេញ ការស្លៀកពាក់របស់ពួកគាត់គឺនៅប្រើប្រាស់បែបប្រពៃណីច្រើន តួយ៉ាងដូច ជា៖ស្រ្តីមានស្លៀកតែសំពត់ លែងល្វែងលើ ចំណែកបុរសគ្រាន់តែយកក្រណាត់មកបិទលាក់ កន្លែងកេរ្តិ៍ខ្មាស់ប៉ុណ្ណោះ។

 

យោងតាមមន្រ្តីមន្ទីរវប្បធម៏ខេត្តបានឲ្យដឹងថា ទោះបីប្រជាពលរដ្ឋជនជាតិភាគតិចបានបោះបង់ លែងស្លៀកពាក់សំលៀលបំពាក់ ប្រពៃណីក៏ដោយ ប៉ុន្តែមន្ទីរជំនាញខេត្តបានយកចិត្តទុកដាក់ ចូលរួមអភិរក្សមិនឲ្យមានការបាត់បង់ឡើយ «យើងមានបង្កើតក្រុម របាំប្រពៃណី ជនជាតិដែល មានស្លៀកសំលៀកបំពាក់បុរាណ មិនត្រឹមតែប៉ុណ្ណោះនៅតាមទីរមណីយដ្ឋានមួយចំនួនធំក្នុងខេត្ត ក៏មានកន្លែងសម្រាប់ជួលខោ អាវ ជនជាតិសម្រាប់ភ្ញៀវទេសចរណ៏ផងដែរ៕

អត្ថបទ៖ប៊ុនធឿន

 

ភ្នំពេញស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិក្នុងឆ្នាំ២០១៤បានជាង១លាននាក់

ភ្នំពេញ៖កំណើន ភ្ញៀវទេសចរ អន្តរជាតិ ដែលធ្វើដំណើរ ឆ្លង កាត់តាមព្រលាន អន្តរជាតិរាជ ធានីភ្នំពេញ​ដើម្បីចូលមក ទស្សនា​តំបន់ ​រមណីយ ដ្ឋាន​នានា មានចំនួន ប្រមាណជា​១លាន១សែន ពោលគឺកើន ឡើង​១០​ភាគ​រយ បើ​ធៀប​នឹង​ឆ្នាំ​២០​១៣​កន្លង​ទៅ​។

 

ថ្លែងប្រាប់ទូរទស្សន៍ហង្សមាស HDTV នៅព្រឹកថ្ងៃទី២៧ កុម្ភៈ នេះ លោក តាំង សុចិត្តគ្រឹស្នា ប្រធាន មន្ទីរ​ទេស​ចរណ៍​​រាជ​ធានី​​​​​​ភ្នំពេញមានប្រសាសន៍ថារយៈពេល១ឆ្នាំក្នុង ឆ្នាំ២០១៤រាជធានី ភ្នំពេញបាន ទទួលភ្ញៀវទេសចរអន្តរ​ជាតិដែលបានចូលទស្សនា​កម្សាន្តមាន​ចំនួន​ប្រមាជា១លាន១សែន ៥ម៉ឺននាក់ មាន១៤៣សញ្ជាតិ កើនឡើង​៩.​៧៤ភាគរយ បើធៀបនឹង​ឆ្នាំ២០១៣ ដែលបង្កើតការងារ ផ្ទាល់ ចំនួន៣ម៉ឺន និងប្រយោលរាប់សែន​ម៉ឺននាក់ទៀត។

លោកបានបន្តថា ក្នុងចំណោមភ្ញៀវទេសចរដែលបានចូលមករាជធានីភ្នំពេញ មានភ្ញៀវ​ទេសចរ​សុទ្ធសាធ មាន ចំនួន៩សែន៣ម៉ឺននាក់ ពាណិជ្ជករមាន១សែន៣ម៉ឺននាក់ គណៈប្រតិភូ​មានចំនួន ២ម៉ឺន៦សែននាក់ និង​អាណិក​ជន​ខ្មែរ​រស់នៅបរទេសមាន៦ម៉ឺននាក់។

 

លោកបន្ថែមថា ការដែលចំនួនភ្ញៀវទេសចរអន្តរជាតិកើនឡើងនេះដោយសារក្រសួង និងមន្ទីរ​ទេសចរណ៍​ភ្នំពេញ​ បាន​​អនុវត្តការងារយ៉ាងសកម្មស្រប តាមគោលនយោបាយទេសចរណ៍ ជាតិជាពិសេសការរក្សា​បាននូវ​សន្តិ​សុខ​ សុវត្ថិ​​ភាពដល់ភ្ញៀវបានល្អ និងព្រមទាំងផ្សព្វផ្សាយ​ពីវិស័យ​ទេសចរណ៍ជាប្រចាំ។លោកបានបន្ថែមថា ចំពោះភ្ញៀវទេសអន្តរជាតិដែល​ជាប់ចំណាត់នាំ​មុខគេនោះ គឺទី១-ចិនមាន​ចំនួន១៨ម៉ឺននាក់ ទី២-ម៉ាឡេស៊ីមានជិត៨ម៉ឺននាក់ និងទី៣-អាមេរិក​មាន​ចំនួន​ប្រមាណ​៧ម៉ឺននាក់។ហើយ​ភ្ញៀវទេសចរភាគ​ច្រើន​ចូល​ចិត្ត​ទៅទស្សនា​តំបន់រមណីយ​ដ្ឋាន វត្តភ្នំ សារៈ​មន្ទីរជាតិ ព្រះបរមរាជវាំង និងមណ្ឌលប្រល័យ​ពូជ​សាសន៍​ជើង​ឯកជា​ដើម។

 

លោកបានបញ្ជាក់ថា កន្លងមក មន្ទីរបានសហការជាមួយវិស័យឯកជនជាច្រើន ដើម្បីពង្រឹង​សមត្ថភាព មន្រ្តី ផ្តល់​ព័ត៌មាន និងជំរុញបង្កើតទីតាំងបញ្ជារផ្តល់​ព័ត៌មានបន្ថែម​ទៀតនៅតាម​តំបន់ ទាក់ទាញ ទេសចរណ៍សំខាន់ដូចជា វត្ត​ភ្នំ និងផ្សារធំថ្មី។ ហើយបច្ចុប្បន្ន មន្ទីរកំពុងសិក្សា​រៀបចំ ផែនការទីផ្សារ ទេសចរណ៍ថ្មី និងត្រៀមរៀបចំគេហទំព័រ​ទេស​​ចរ​ណ៍ផងដែរ។

 

 

ពាក់ព័ន្ធនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរអន្តរជាតិមកក្នុងរាជធានីភ្នំពេញ លោក អាង គឹមអៀង ប្រធាន​​សមា​គម​​ទីភ្នាក់ងារទេសចរណ៍កម្ពុជា បានសម្តែង​នូវ​មោទនភាព​ពី​កំណើនភ្ញៀវ​ទេសចរណ៍​ និង​ការ​ផ្តល់​ការ​ងារ​​ដល់​ប្រជា​ពលរដ្ឋផងដែរ ប៉ុន្តែលោកក៏ជំរុញក្រសួង មន្ទីរ​ទេស​ចរណ៍ និងអាជ្ញាធរ ពាក់ព័ន្ធ ធ្វើយ៉ាងណាជួយ​ដោះស្រាយ​ថែរក្សា​អនា​ម័យ​បរិស្ថានទីក្រុង សួន​ច្បារ​សាធារណៈ តំបន់រមណីយដ្ឋានថ្មើរជើង។ ជាពិសេសនោះ ​ការគ្រប់គ្រងមូលដ្ឋាន​នៃ​អាជីវ​កម្ម​-សេវាទេស​ចរណ៍មួយចំនួននៅក្នុងរាជធានីភ្នំពេញមិនទាន់មានការគោរពច្បាប់​ គ្មាន​អាជ្ញា​ប័ណ្ណត្រឹម​ត្រូវ​។

 

គួររម្លឹកថា កាលពីថ្ងៃទី១៤ កុម្ភៈ ថ្មីៗនេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាស​ក្រុងខណ្ឌ​ដែល​ទទួល​បាន​​ជ័យលាភីជាប់ចំ​ណាត់​ថ្នាក់ទីក្រុងស្អាតលើកទី១ សម្រាប់ឆ្នាំ ២០១៥-២០១៨នេះ  ដោយកំណត់ជា ផ្កា​រំដួល​៣ទង មាន៥ក្រុងខណ្ឌរួមមាន​​ក្រុង​បាត់ដំបង ក្រុង​សៀមរាប​ ក្រុងកែប និងក្រុងកំពត។ ក្នុងនោះ មាន​ខណ្ឌ​ដូន​ពេញ​នៅក្នុង​រាជធានី​ភ្នំពេញ​ផងដែរ៕

អត្ថបទៈ ឈឹម មករា 

អាជ្ញាធររាជធានី៖ អាជីវកម្មទេសចរណ៍ ចំបាច់ត្រូវមានអាជ្ញាប័ណ្ណត្រឹមត្រូវ

ភ្នំពេញ៖អភិបាលរងរាជធានីភ្នំពេញ បានជំរុញឱ្យប្រធានមន្ទីរទេសចរណ៍ចាំបាច់ត្រូវ​ពង្រឹងការគ្រប់​គ្រង​រាល់ក្រុម​ម្ចាស់​អាជី​វ​កម្ម​ ឬសេវាកម្មទេសចរណ៍ក្នុងមូលដ្ឋានណា​ដែលមានអាជ្ញាប័ណ្ណ​ហួស​សុពលភាព និងបង្កើតថ្មី ត្រូ​វ​មក​បំពេញ​បែប​បទឱ្យតាមច្បាប់កំណត់ ខណៈលិខិត​បទដ្ឋាន​ថ្នាក់ក្រោមមានភាពស្មុគស្មាញច្រើន។

 

 ថ្លែងបិទសន្និបាតសរុបលើការអនុវត្តន៍ការងាររយៈពេល១ឆ្នាំ និងបន្តផែនការបន្តនៅក្នុង​ឆ្នាំ២០១៥ ព្រឹកថ្ងៃទី២៥ កុម្ភៈ នេះ លោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា ៖ការដាក់ផែនការឱ្យមន្ទីរទេស​ចរណ៍​បន្ត​២០១៥ លើការគ្រប់គ្រងមូលដ្ឋាន​អាជីវកម្ម និងសេវាកម្មទេសចរណ៍នេះ គឺដោយសារតែសកម្មភាពអនុវត្ត​ការ​ងារ​​ឆ្នាំ​កន្លងមក​​នៅមានភាព​ខ្វះចន្លោះ​ច្រើន។

 

លោកស្រីបានបន្តថា៖ បន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធធ្វើជំនឿទៅឃើញ​ថា មាន​ក្រុម​ម្ចាស់​​អាជិវ​កម្ម​មួយ​ចំនួនទូ​ទាំង​រាជ​ធានីបានធ្វើសកម្មភាព​បើកអាជីវកម្ម​ភាគច្រើនគ្មានអាជ្ញាប័ណ្ណ ឬហួសសុពភាពផងដែរ ដែលជាហេតុនាំឱ្យពិបាក​គ្រប់គ្រង​ត្រួតពិនិត្យ។ ជាពិសេសនោះ គឺលិខិតបទដ្ឋានមានសភាពស្មុគស្មាញច្រើន។

 

 លោកស្រី បន្ថែមទៀតថា៖ អ្វីដែលជាយកចិត្តទុកបានផ្តោតលើការមិនស៊ីចង្វា​ក់​ជា​មួយ​​ក្រសួង​ទេស​​ចរណ៍​​​​លើ​លិខិត​អនុញ្ញាតបើកអាជីវកម្ម ផ្លាស់ប្តូរ​ទី​តាំង និងបញ្ហា​ស្តង់​ដារ​គុណ​ភាព​សេវា​កម្ម​​ទេស​ចរណ៍នៅពុំទាន់​ល្អ​ប្រសើរ​ដូចជា៖ សណ្ឋាគារ កន្លែងម៉ាស្សា ភោជនីយដ្ឋាន និង​មជ្ឈមណ្ឌលកំសាន្ត ពេលរាត្រីជាដើម។

 

 លោកស្រីបញ្ជាក់ថា ដើម្បីដោះស្រាយរាល់ភាពអវិជ្ជមានទាំងនេះទទួលបានប្រសិទ្ធភាព សាលារាជធានីភ្នំពេញ និងក្រសួងទេស​ចរណ៍កំពុងតែពិភាក្សាគ្នាលើការ​អង្កេតជំនឿនៅ​តាមមូលដ្ឋានឡើងវិញ ដើម្បីធ្វើយ៉ាងណាឱ្យក្រុម ម្ចាស់អាជីវកម្មគោរព​ច្បាប់ក្នុងការប្រកប​អាជិវកម្មដ៏ត្រឹមត្រូវមួយ។

 

លោក តាំង​ សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ក៏បានឱ្យដឹងដែរ​ថា ៖ បច្ចុប្បន្ននេះ រាជធានីភ្នំពេញ​មាន​មូលដ្ឋានអាជិវកម្មទេស​ចរណ៍សរុប​ចំនួន៣២២១មូលដ្ឋាន សណ្ឋាគារមាន២១៤ ស្មើនឹង៣៧៨០បន្ទប់ ផ្ទះ សំណាក់មានចំនួន៥៩១ អីផាតមិន១៦១ ភោជនីយដ្ឋានចំនួន១២៦០កន្លែង បៀរហ្គាឌិន ៦១ ឌីស្កូតែក ៥៩​កន្លែង រង្គសាល៨ ខារ៉ាអូខេ២២៦  កន្លែងម៉ាស្សា១៣៤ កាណូតទេសចរណ៍៨៩ ទីភា្នក់ងារទេចរណ៍ចំនួន២៩៤​នាក់ រថយន្តទេសចរណ៍៦៦ក្រុមហ៊ុន និងរមណីដ្ឋានមានចំនួន១៦។

 

 លោកបានបញ្ជាក់ថា ភាគច្រើនមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន១៦៦៨មូលដ្ឋាន អនុញ្ញាត​ឱ្យដំណើរការដោយ ក្រសួងទេសចរណ៍មាន៩៩៥មូលដ្ឋាន រីឯមន្ទីរទេសចរណ៍​រាជធានីគឺមាន​តែ៦២៦មូលដ្ឋានប៉ុណ្ណោះ។គួរបញ្ជាក់ថា យោងតាមការស្ថិតធ្វើជំនឿ និងតាមដានត្រួតពិនិត្យរបស់មន្ទីរឃើញថា មូលដ្ឋាន​អាជីវកម្មដែលបាន ផុតសុពលភាព​នោះ មានចំនួន២៤៤មូលដ្ឋាន ហើយបាន​ផ្អាកធ្វើ​អាជីវ​កម្មមាន៤មូលដ្ឋាន គ្មានច្បាប់អនុញ្ញាត​គឺ​មាន​​ចំនួន​៥២៥​មូល​ដ្ឋាន។

 

ដោយឡែក ចំពោះ​ប្រាក់​ចំណូល២០១៤ដែលមន្ទីរទេសចរណ៍ទទួលបាន​មកពីការ​ចេញ​អាជ្ញា​ប័ណ្ណ​ទេស​​ចរណ៍គឺមាន​ចំនួនជាង១៣៨លានរៀល ថយចុះប្រមាណ១៧ភាគរយបើធៀបនឹងឆ្នាំ២០១៣​៕

អត្ថបទៈ ឈឹម មករា

 

 

 

 

នាយករដ្ឋមន្ត្រីកម្ពុជាជំរុញឲ្យបង្កើតឡើងនូវសួនអាពាហ៏ពិពាហ៏

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន ជំរុញឲ្យមានចលនាដាំកូនឈើទុកជាអនុស្សាវរីយ៏សម្រាប់​គូរអាពាហ៏​ពិពាហ៏​ដែលទើបរៀបការថ្មី  ដោយបានណែនាំដល់អជ្ញាធរឲ្យពិនិត្យមើលទីតាំងដើម្បី​រៀបចំសួនអាពាហ៏ពិពាហ៏​មាន​ទីអារាមជាដើម។

 

ថ្លែងក្នុងទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ ជោគជ័យទីក្រុងស្អាត  ជោគជ័យទេសចរណ៏ ដែលប្រារព្វ​ធ្វើឡើងនៅកោះពេជ្រនាព្រឹកថ្ងៃទី២៤ ម្សិលម៉ិញនេះ  សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី កម្ពុជាបានបំផុសឲ្យបង្កើតឡើងជាថ្មីនូវសួនទេសចរណ៏ដើម្បីគូរស្វាមីភរិយាថ្មីដែលទើបបានរៀបការរួចហើយគេចង់ទៅដាំកូនឈើទុកជាអនុស្សាវរីយ៏ គឺត្រូវបង្ករឱកាស​ដើម្បីទុកដល់ការ​រំលឹកអំ​ពីជីវិត​​អាពាហ៏​ពិពាហ៏ថ្មោង​ថ្មីរបស់ពួកគេ។

 

សម្ដេចបានបន្ដថា៖ខ្ញុំបានផ្តួចផ្តើមគំនិតបង្កើតឡើងនូវសួនអាពាហ៏ពិពាហ៏ សម្រាប់ការដាំ កូនឈើ លើកដំបូងនៅក្រាំងយ៉ូវ។ ស្ថានភាពនេះបានទៅកាន់តំបន់ដទៃៗទៀត​ ​ចលនានេះហាក់បានជាដើរទៅមុខរួចស្ងាត់​​​។

 

ឥឡូវខ្ញុំចង់ឲ្យចលនានេះអាចរស់ឡើងវិញតាមរយៈសួនទេសចរណ៏ តាមរយៈការបំផុស ឲ្យប្តីប្រពន្ធ័ដែលរៀបការអាចដាំបានកូនឈើមួយដើមម្នាក់ ។ភាពងាយស្រួកយើង​អាចធ្វើបានព្រោះនៅតាមទីអារាមនានាក៏មានទី​កន្លែងដាំកូន​​ឈើខ្លះដែរនិងកន្លែងមួយចំនួនក៏មានដែរ។​

 

បើក្រុមគ្រួសារអ្នកដែលរៀបអាពាហ៏ពិពាហ៏ហើយគេចង់ទុកអនុស្សាវរីយ៏គេអាចទៅដាំកូនឈើ​ អាចចលនាបែបនេះ​ហើយចលនាបានចាប់ផ្តើមពីតំបន់ក្រាំងយ៉ូវ​ក្នុងឆ្នាំ១៩៩៥ ​ ។)

 

ក្នុងដំណើរឆ្ពោះទៅរកភាពស្អាតនិងបៃតង សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានជំ​រុញឲ្យមានចល​នាម​ន្ត្រីបុគ្គលិក សិស្ស ​និស្សិត ប្រជាពលរដ្ឋ សូមឲ្យចូលរួមក្នុងកម្មវិធីដាំកូនឈើប្រចាំឆ្នាំ​ នៅ​តាមរមណីយ​ដ្ឋាន​ទេសចរណ៏  សហគមន៏ទេសចរណ៏ ឬទីតាំងសមស្របផ្សេងៗ ដែល​ទទួល​ស្គាល់​ថាជាសួនទេសចរណ៏ ​ឲ្យ​មកចូលរួមដាំកូនឈើឲ្យបានសកម្មថែមទៀត ដើម្បីនាំគ្នា​បំផុសនៃ​ក្តីស្រឡាញ់ចំពោះធម្មជាតិ។

 

សូមបញ្ចាក់ដែរថា នៅក្នុងទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ ជោគជ័យទីក្រុងស្អាត  ជោគជ័យ​ទេសចរណ៏​នេះគណកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក៏បានប្រកាស​ក្រុងខណ្ឌ​ដែលទទួលបាន​ជ័យលាភីជាប់ចំ​ណាត់​ថ្នាក់ទីក្រុងស្អាតលើកទី១ សម្រាប់ឆ្នាំ២០១៥-២០១៨នេះ  មានដូចខាងក្រោម៖ជ័យលាភីទីក្រុងស្អាតចំណាត់ថ្នាក់លេខ១ កំណត់ដោយ-ផ្ការំដួល៣ទង មាន៥ក្រុង ខណ្ឌ រួមមាន​ក្រុង​បាត់ដំបង ក្រុងសៀមរាប ក្រុងកែប ក្រុងកំពត និងខណ្ឌដូនពេញ។​

 

ជ័យលាភីទីក្រុង​ស្អាតចំណាត់​ថ្នាក់លេខ២ កំណត់ដោយ-ផ្ការំដួល២ទង មាន១០ក្រុង និង២ខណ្ឌ គឺក្រុងកំពង់ចាម ក្រុងពោធិសាត់ ក្រុងកំពង់ឆ្នាំង ក្រុង ស្ទឹងសែន ក្រុងព្រៃវែង ក្រុងដូនកែវ ក្រុងព្រះសីហនុ ក្រុងតាខ្មៅ ក្រុង​សេរីសោភណ្ឌ​ ក្រុងក្រចេះ ខណ្ឌចំការមន និងខណ្ឌទួលគោក។

 

​ជ័យលាភីទីក្រុងស្អាត​ចំណាត់​ថ្នាក់លេខ៣ កំណត់ដោយ-ផ្ការំដួល១ទង មាន១១ក្រុង និង៦ខណ្ឌ គឺក្រុងបាលុង ក្រុងប៉ៃលិន ក្រុងសំរោង ក្រុងប៉ោយប៉ែត ក្រុងខេមរភូមិន្ទ ក្រុងព្រះវិហារ ក្រុងសែនមនោរម្យ ក្រុងស្វាយរៀង ក្រុងស្ទឹងត្រែង ក្រុងច្បារមន ក្រុងបាវិត ខណ្ឌ៧មករា ដង្កោរ ខណ្ឌសែនសុខ ខណ្ឌមានជ័យ ខណញឌពោថីសែន ជ័យ និងខណ្ឌឫស្សីកែវ។អត្ថបទ៖ប្រាក់  សុវណ្ណតារា 

ភ្លៀវទេសចរចិនម្នាក់ត្រូវ ដំរីចាប់បោកឲ្យរងរបួសធ្ងន់នៅកំពត

ខេត្តកំពត៖ភ្ញៀវទេសចរ ជនជាតិចិន ម្នាក់បានរង របួសធ្ងន់​ខណះ ចូលទៅទស្សនាក្នុង សួនសត្វ ញឹមវណ្ណដាទឹកឈូកំពតហើយ យកចំណីទៅ បោះអោយសត្វដំរីស៊ី តែត្រូវបាន​ដំរីចុះព្រេងកាច សាហាវនោះ ក្របួចដៃ ជាប់ ក្រវែង ចូល ក្នុងទ្រុងវាត់ ជាន់ និងជល់លិច ប្រមាណ២តឹកត្រង់ភ្លៅ បណ្តាលអោយជន រងគ្រោះរងរបួសធ្ងន់។

 

ហេតុការណ៍នេះបានកើតឡើងកាលថ្ងៃទី១៩កុម្ភៈវេលាម៉ោងប្រមាណ៣និង២០នាទីរសៀល នៅឃុំម៉ាក់ប្រាងស្រុកទឹកឈូខេត្តកំពតក្នុងសួនសត្វញឹមវណ្ណដាទឹកឈូដែលបង្កអោយ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ភ្ញៀវ ទេសចរដែលមកទស្សនាក្នុងសួនសត្វនេះ។

 

ភ្លាមៗនោះជនរងគ្រោះក៏ត្រូវបានអ្នកទេសចរដូចគ្នាបញ្ជូនទៅកាន់ មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ផងដែរ។មកដល់ពេលនេះមិនទាន់អាច សុំការបំភ្លឺពីមេការ គ្រប់គ្រង់សួនសត្វ នោះបាន នៅ ឡើយទេ ថានឹងត្រូវដោះស្រាយយ៉ាងណាជាមួយជនរងគ្រោះដោយ ទូរស័ព្ទមិនមានការឆ្លើយតប។បញ្ហានេះដែរក៏មានការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកមកទស្សនាថាម្ចាស់រមណីយដ្ឋានមិន​គួរយកសត្វ កាចសា ហាវ មកដាក់បង្ហាញភ្ញៀវទេសចរ ដូច្នេះទេ៕

រូបភាព៖ អត្ថបទ រ៉ឹត ហាត់

ពលរដ្ឋនៅភ្នំពេញ ចំណាយលុយប្រហែល ៧៤៤លានដុល្លារ​លើការទទួល​ទាន​ អាហារប្រចាំឆ្នាំ

ភ្នំពេញ៖ទឹកប្រាក់ ប្រហែល៧៤៤ លានដុល្លារ​ត្រូវ ចំណាយលើ ការ​ទទួលទាន​អាហារ​ក្នុងមួយឆ្នាំ។នេះបើតាម របាយ ការណ៏ស្តីពី ស្ថានភាព​ភោជនីយ​ដ្ឋាន នៅរាជធានីភ្នំ​ពេញរបស់​សមាគមន៏ភោជនីយដ្ឋានកម្ពុជាទទួលបាន នៅថ្ងៃនេះ។ ប្រភពបានលើក​ឡើងដែរថា​៖ការ​ចំណាយ ​សរុប​ប្រចាំឆ្នាំ សំរាប់ការទទួលទាន​ អាហារ​នៅ​រាជធានីភ្នំពេញ​ គឺបាន​កើនឡើងដល់ ​ទៅ​ទឹកប្រាក់​៧៤៤លានដុល្លារ​ ក្នុងនោះ​ការចំណាយ​សំរាប់​ប្រភេទ​អាហារFastFood  មាន​ចំនួន ​៤០លាន​ដុល្លារក្នុង១ឆ្នាំ៕

ដោយ អា​ន​ ច័ន្ទថ្លា

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ព័ត៌មានជាតិ​ពេល​យប់​


ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2