vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

កម្ពុជាគ្រោងកសាងស្ពានឆ្លងកាត់ទន្លេមេគង្គ ពីរបន្ថែមទៀត


ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា កម្ពុជាគ្រោងនឹងស្នើសុំថវិកាពីសាធារណរដ្ឋប្រជាមានិតចិន សម្រាប់កសាងស្ពានពីរបន្ថែមទៀតដើម្បីតភ្ជាប់ខ្សែក្រវាត់រាធានីភ្នំពេញ ដែលក្នុងនោះមានស្ពានឆ្លង កាត់ទន្លេមេគង្គលើ ពីចំណុចជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំ និងស្ពានឆ្លងកាត់ទន្លេមេគង្គក្រោម ពីចំណុចអរិយក្សត្រទៅកាន់ក្ដីតាកុយ និងភ្ជាប់ផ្លូវជាតិលេខ១។
ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងពិធីសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវ ក្រវាត់ក្រុងខ្សែទី២ កំណាត់ទី១ (មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ) ពីទំនប់កប់ស្រូវមកកាន់ មហាវិថីសហព័ន្ធរុស្ស៊ី នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ សម្ដេច ថ្លែងថា នេះគឺជាផែនការមេមួយដែលសម្រួលឱ្យប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ការដឹកជញ្ជូន និងតភ្ជាប់ផ្ទៃក្នុង ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលយើងត្រូវចូលរួមអភិវឌ្ឍន៍ទាំងអស់គ្នា ហើយយើងក៏ត្រូវការដៃគូអភិវឌ្ឍន៍ ក្នុងនោះមានសាធារណរដ្ឋ ប្រជាមានិតចិន ដែលជាប្រទេសមានលទ្ធភាពដើម្បីជួយយើង នៅក្នុងការធ្វើហេដ្ឋារចនាសម្ព័ន្ធបែបនេះ។សម្ដេចបានបន្ដថា៖ស្ពាន់ថ្មីនឹងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅទីក្រុង។តាមការផ្សាយរប់សអេគីភីសម្តេច បានមានប្រសាសន៍បន្តថា នៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៧ នេះនឹងបើកដាក់ឱ្យប្រើប្រាស់ មហាវិថីតេជោ ដើម្បីកុំឱ្យកកស្ទះចរាចរណ៍ ជាពិសេសពេល ចេញចូលរាជធានីភ្នំពេញ៕

សាលាក្រុងព្រះវិហារ អំពាវនាវឲ្យប្រជាពលរដ្ឋ រួមគ្នាសំអាតទីក្រុង និងចេះ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

ភ្នំពេញ៖ អាជ្ញាធរខេត្ត និងសាលាក្រុងព្រះវិហារ បានដាស់តឿនឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាសំអាតទីក្រុងឲ្យបានស្អាត ចៀសវាងការចោលសំរាមផ្តេសផ្តាស ពាសវាលពាសកាល ត្រូវចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីឲ្យទីក្រុងមានសោភណ្ឌភាព បរិស្ថានល្អ ទាក់ទាញ ភ្ញៀវទេសចរណ៍មកកម្សាន្តខេត្តព្រះវិហារ កាន់តែច្រើន ។
ថ្លែងក្នុងពិធីប្រារព្វទិវាជាតិ ទីក្រុងស្អាត លើកទី៥ឆ្នាំ ២០១៧ ក្រោមប្រធានបទ ទីក្រុង ស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ លោក នុត សោភណ្ឌ អភិបាលក្រុងព្រះវិហារ បានលើកឡើងថា៖" ជារៀងរាល់ខែ អាជ្ញាធរក្រុងព្រះវិហារ បានបញ្រ្ជាបការយល់ដឹង នឹងដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ នៅតាមវេទិកាភូមិឃុំមានសុវត្ថិភាព ទីប្រជុំជន និងតាមបណ្តាផ្សារមួយចំនួន ដើម្បីឲ្យពួកគាត់ ចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ បញ្ចៀសនូវការចោលសំរាមពាសវាលពាសកាលនៅតាមផ្លូវ សាធារណៈ ជាក់ស្តែងកន្លងទៅអាជ្ញាធរក្រុងបានលើកស្លាកសញ្ញាដាស់តឿន អំពីការទុកដាក់ សំរាមក្រុង ដែលមានន័យថា បរិស្ថានផ្តើមចេញពីយើងទាំងអស់គ្នា" ។
លោកអភិបាលក្រុង បន្ថែមថា ៖"នៅឆ្នាំ២០១៨ខាងមុខនេះ អាជ្ញាធរក្រុងព្រះវិហារ នឹងដាក់បន្ថែមនូវធុងសំរាម លើកស្លាកសញ្ញាដាស់តឿនប្រជាពលរដ្ឋឲ្យចេះទុកដាក់សំរាម តាម ដងផ្លូវសាធារណៈថែមទៀត ដោយឡែកចំពោះវិធានការ ក្តៅចំពោះជនណាដែល នៅតែចោល សំរាមគ្មានសណ្តាប់ធ្នាប់តាមទីសាធារណៈ ប្រសិនបើអាជ្ញាធរចាប់បាន នឹងចាត់ការតាមនីតិវិធី ជាក់ស្តែងដូចជា បញ្ហាប្រលែងសត្វគោ ក្របីតាមទីប្រជុំជនក្រុង នឹងត្រូវពិន័យ ក្នុង១ក្បាល ៥ម៉ឺនរៀល" ។
លោក លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារ បានមានប្រសាសន៍ថា៖ ការសម្អាតទីក្រុង នេះ គោលបំណងដើម្បីបណ្តុះនូវគំនិតរួមដល់ប្រជាពលរដ្ឋទាំងអស់ ចេះស្រលាញ់បរិស្ថាន ចេះទុក ដាក់ វេចខ្ចប់សំរាមត្រឹមត្រូវ បញ្ជៀសការកកស្ទះសំរាមនារដូវវស្សា ធ្វើឲ្យសោភណ្ឌភាពទីក្រុង កាន់តែស្រស់បំព្រង បរិស្ថានបៃតង ទាក់ទាញបាននូវភ្ញៀវទេសចរណ៍កាន់តែច្រើន ចូលមក កម្សាន្ត និងស្នាក់នៅក្រុងព្រះវិហារ ។
ជាមួយគ្នានេះ យុវជនកាយរិទ្ធិ ហេង ជីវន្ត ក៏បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមសម្អាតទីក្រុងព្រះវិហារ នឹងបានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវមានស្មារតី ទទួលខុសខ្ពស់ មិនត្រូវបោះចោលសំរាមផ្តេសផ្តាស ត្រូវធ្វើយ៉ាងណា វេចខ្ចប់សំរាមរបស់ខ្លួន ត្រូវដាក់ក្នុងធុងសំរាមជានិច្ច ។
សូមបញ្ជាក់ថា ការសំអាតទីក្រុងព្រះវិហារនេះ អាជ្ញាធរក្រុង តែងប្រារព្វធ្វើឡើង រៀងរាល់ ១ត្រីមាសម្តង ជាមួយមន្ទីរវិស័យអង្គភាពជុំវិញខេត្ត ជារៀងរាល់ឆ្នាំ ដោយឡែកសម្រាប់ ការ សំអាតទីក្រុងថ្នាក់ជាតិធ្វើឡើង រៀងរាល់ ថ្ងៃទី២៧ ខែកុម្ភៈ រៀងរាល់ឆ្នាំ ៕

 

ចំណូលពីអង្គរវត្ដមានទឹកប្រាក់ជាង២០លានដុល្លារកើន៤១ភាគរយៈក្នុង២ខែដំបូងឆ្នាំ២០១៧នេះ


ភ្នំពេញ៖ចំណូលពីអង្គរវត្ដមានទឹកប្រាក់ជាង២០លានដុល្លារ ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០១៧កើន៤១ភាគបើធៀបក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៦កន្លងមក។នេះបើតាមការផ្សាយរបស់វិទ្យាស្ថានអង្គរ។ចំណែកចំនួនទេសចរចូលទស្សនាមានជាង៥៣,៨ម៉ឺននាក់ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦កន្លងមកកើនជាង៩ភាគរយ។
បើតាមការផ្សាយដដែលនេះបានអោយដឹងដែរថា៖”ចំណួលអង្គរក្នុងខែកុម្ភៈមានជាង១១លានដុល្លារអាមេរិចកើនជាង៦៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងមក។ឯចំនួនទេសចរណ៍ក្នុងខែកុម្ភៈទទួលបាន២៥ម៉ឺននាក់កើនជាង២ភាគរយ។
បើតាមការបញ្ជក់របស់វិទ្យាស្ថានអង្គរបានអោយដឹងថា៖ចំណួលពីអង្គរនេះចូលថវិកាជាតិបានជាង១១លានដុល្លារនិងកាត់បង់ចូលមូលនិធីមន្ទីរពេទ្យគន្ឋបុបា្ជមានចំនួន៥០ម៉ឺនដុល្លារអាមេរិចសម្រាប់ខែកុម្ភៈ៕

អាជ្ញាធរអប្សរាកំណត់ឲ្យភ្ញៀវទេសចរណ៍ចំនួនតែ៣០០នាក់ទស្សនាថ្ងៃលិចនៅលើភ្នំបាខែង

 

សៀមរាប៖ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបាននំាគ្នាឡើងទៅលើកភ្នំបាខែង ដើម្បីទស្សនាថ្ងៃលិចបើទោះបីដឹងហើយថា អាជ្ញាធរអប្សរាកំណត់ឲ្យភ្ញៀវទេសចរណ៍ចំនួនតែ៣០០នាក់ប៉ុណ្ណោះ ដែលអាចឡើងទៅលើប្រាសាទក្នុងពេលទស្សនាថ្ងៃលិចម្ដងៗក៍ដោយ។
លោក ភឿន សោភ័ណ ប្រធានភ្នាក់ងារគ្រប់គ្រងទេសចរណ៍ របស់អាជ្ញាធរអប្សរា ប្រចាំនៅប្រាសាទភ្នំបាខែង ក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរជាច្រើនបាននំាគ្នាឡើងមកលើភ្នំបាខែងនេះបំណងមើលថ្ងៃលិចផង និងមកមើលប្រាសាទផង ប៉ុន្តែសម្រាប់ការឡើងទៅលើប្រាសាទទស្សនាថ្ងៃលិចបច្ចុប្បន្នអាជ្ញាធរអប្សរាបានកំណត់ឱ្យភ្ញៀវទេសចរណ៍ចំនួនតែ៣០០នាក់ទេ ដែលឡើងទៅលើកំពូលប្រាសាទភ្នំបាខែង ក្នុងពេលទស្សនាម្ដងៗ។
ចំណែកឯភ្ញៀវទេសចរណ៍ដទៃទៀត ដែលចង់ឡើងទៅទស្សនានៅកំពូលប្រាសាទភ្នំបាខែងដែរ គឺត្រូវរង់ចាំ ដល់ពេលដែលអ្នកឡើងមុនៗចុះមកវិញ ទើបអាចអនុញ្ញាតឱ្យអ្នកថ្មីឡើងបន្តទៀតបាន ឬអាចមើលថ្ងៃលិចត្រឹមកំពូលភ្នំបានដោយអាជ្ញាធរអប្សរាបានរៀបចំឲ្យមានកន្លែងមើលថ្ងៃលិចបានដោយមិនបាច់ឡើងទៅលើប្រាសាទ។
លោកបានបញ្ជាក់ថា៖ “មូលហេតុជាច្រើន ដែលអាជ្ញាធរអប្សរាបានកំណត់ចំនួនភ្ញៀវឱ្យឡើងទៅទស្សនាប្រាសាទភ្នំបាខែងនេះជាពិសេសគឺប៉ះពាល់ដល់ប្រាសាទនិងការអភិរក្ស”។
លោកបានបន្តថា៖ “ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៣រសៀល រហូតទៅដល់ម៉ោង៥ល្ងាច ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ តែងនាំគ្នាឡើងទៅលើកំពូលភ្នំបាខែង។ កម្លាំងរបស់អាជ្ញាធរអប្សរាបានរាយបណ្ដាក់គ្នាពិនិត្យសំបុត្រនិងរាប់ចំនួនភ្ញៀវទេសចរណ៍ ដែលឡើងទៅលើកំពូលភ្នំបាខែង ចាប់តាំងតែពីជើងភ្នំ រហូតទៅដល់ជើងជណ្ដើរនៃប្រាសាទបុរាណ។ នៅឯជើងជណ្ដើរនៃប្រាសាទភ្នំបាខែង គឺមានភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ ជិត១ពាន់នាក់ ដែលឈរតម្រង់ជួរ ដើម្បីរង់ចាំឡើងទៅទស្សនានៅលើកំពូលភ្នំ”។
លោកបានបញ្ជាក់ថា៖ ក្នុងមួយថ្ងៃគឺមានភ្ញៀវទេសចរចំនួន៩០០នាក់ដែលបានឡើងទៅលើប្រាសាទភ្នំបាខែងដើម្បីទស្សនាប្រាសាទនិងថ្ងៃលិច។
លោក សុវណ្ណ ជាមគ្គុទ្ទេសក៍ទ្ទេសចរណ៍និយាយភាសាអង់គ្លេសម្នាក់ ដែលបាននាំភ្ញៀវទេសចរណ៍ឡើងទៅទស្សនាប្រាសាទភ្នំបាខែងមានឲ្យដឹងថា៖ ប្រាសាទភ្នំបាខែង គឺជាប្រាសាទដ៏មានចំណាស់ជាងគេ នៅក្នុងចំណោមប្រាសាទទាំងឡាយ របស់អតីតរាជធានីអង្គរ។ លោកពន្យយល់ថាភ្ញៀវទេសចរណ៍ ដែលចូលចិត្តឡើងទៅមើលប្រាសាទភ្នំបាខែង គឺដោយសារតែភាពទាក់ទាញច្រើនយ៉ាងដូចជាទេសភាពនៅពេលព្រះអាទិត្យរៀបលិច និងអាចមើលឃើញទេសភាពជាច្រើននៅជុំវិញទីក្រុងអង្គរយ៉ាងច្បាស់ផង។
ទោះជាយ៉ាងណាភ្ញៀវទេសចរណ៍បរទេសខ្លះ បង្ហាញឱ្យដឹងពីការឡើងទៅទស្សនាប្រាសាទភ្នំបាខែងនេះផ្សេងៗពីគ្នា ដោយអ្នកខ្លះថាដោយសារតែក្រុមហ៊ុនទេសចរណ៍បានលក់កញ្ចប់មកឱ្យពួកគេ ឯអ្នកខ្លះទៀតថាគេឡើងទៅលើកំពូលភ្នំបាខែង ពីព្រោះតែចង់ឃើញប្រាសាទបុរាណបែបព្រហ្មញ្ញដ៏អស្ចារ្យ និងចង់មើលថ្ងៃលិចនៅលើប្រាសាទបុរាណដ៍អស្ចារ្យ។
សូមបញ្ជាក់ថា ភ្នំបាខែងមានកំពស់៦៥ម៉ែត្រដែលនៅលើភ្នំមានប្រាសាទបុរាណកំពូលចំនួន១០៩តំណាងឱ្យភ្នំកៃលាស សម្រាប់ឧទ្ទិសថ្វាយព្រះសិវៈ ដែលជាអទិទេពនៃព្រហ្មញ្ញសាសនា។ ប្រាសាទនេះ កសាងដោយអតីតព្រះមហាក្សត្រព្រះនាមយសោរវរ្ម័ន នៅចន្លោះចុងសតវត្សទី៩និងដើមសតវត្សទី១០នៃគ្រីស្តសករាជ៕

ក្រសួងទេសចរណ៍ចលនាឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិចូលរួមសំអាតបរិស្ថាននៅមូលដ្ឋានរបស់ខ្លួនដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

ភ្នំពេញ៖មន្ត្រីជំនាញក្រសួងទេសចរណ៍បានចលនាឲ្យអាជ្ញាធរថ្នាក់ស្រុកខណ្ឌ និងអ្នកពាក់ព័ន្ធចូលរួមសំអាតបរិស្ថាននៅតាមមូលដ្ឋានរបស់ខ្លួនដើម្បីទទួលបានពានរង្វាន់ផ្ការំដួលបីទងពីក្រសួង និងលើកកម្ពស់សុខភាពសាធារណៈអាច ទាក់ទាញភ្ញៀវទេសចរ។
ស្របពេលដែលកម្ពុជារៀបចំ ទិវាជាតិទីក្រុងស្អាតលើកទី៥ ក្រោមប្រធានបទ ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងភ្ញៀទេសចរ មន្ត្រីជំនាញក្រសួងទេសចរណ៍ អាជ្ញាធរខណ្ឌប្រាំពីរមករា និងប្រធានផ្សារអូឫស្សីបានរួមគ្នាធ្វើយុទ្ធនាការដង្ហែក្បួនពីផ្សារអូឬស្សីឆ្ពោះទៅពហុកីឡាដ្ឋានជាតិអូឡាំពិកនាព្រឹកថ្ងៃទី១មីនាដើម្បីក្រើនរំលឹកឲ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធចូលរួមទុកដាក់សម្រាប់ឲ្យបានត្រឹមត្រូវ។
ក្នុងយុទ្ធនាបោសសំអាតសំរាមនៅតាមដងផ្លូវនានាក្នុងខណ្ឌ៧មករាលោក វ៉ាត វ៉ាន់វីរៈ ប្រធាន ការិយាល័យអាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ដើម្បីទីក្រុងស្អាត ទាមទារឲ្យមានការចូលរួមពីអាជ្ញាធរស្រុកខណ្ឌ និងអ្នកគ្រប់គ្រងផ្សារសំខាន់ៗ តាមរយៈដាក់ផែនការឲ្យប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងចូលរួមសំអាតនៅមុខផ្ទះរបស់ពួកគេ និងមានដាក់ស្លាកសញ្ញាផ្សេងៗស្តីពីការសំអាតបរិស្ថានជាដើម។
លោកបញ្ជាក់ថា បរិស្ថានស្អាតមិនត្រឹមតែនាំមកនូវការរស់នៅប្រកបដោយផាសុខភាពនោះទេ ប៉ុន្តែវានឹងធ្វើឲ្យទាក់ទាញភ្ញៀវទេសចរឲ្យមកលេងប្រទេសយើងកាន់តែច្រើនថែមទៀតផងដែរ។
លោក ឡេង គឹមស៊្រុន ប្រធានផ្សារអូរឫស្សីដែលបានចូលរួម ក្នុងយុទ្ធនាបោសសំអាតសំរាមនៅតាមដងផ្លូវនានាក្នុងខណ្ឌ៧មករានេះបានគាំទ្រការអំពាវឲ្យមានការចូលរួមសំអាតបរិស្ថាននៅតាមស្រុកខណ្ឌ និងតាមផ្សារសំខាន់ៗនៅទូទាំងប្រទេស របស់ក្រសួងទេសចរណ៍នេះ។
លោកបានបញ្ជាក់ថា សម្រាប់ផ្សារ អូរឫស្សីបានយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសំរាមនេះ ដោយផ្សារបានធ្វើការ គ្រប់គ្រងយ៉ាងម៉តចត់ទៅលើបញ្ហាសំរាម និងកាកសំណល់ ដោយបង្កើនការយល់ដឹងដល់បង ប្អូនអាជីវករអោយយកចិត្តទុកដាក់សំរាមឲ្យបានត្រឹម ហើយផ្សារបានបង្កើនបរិមាណធុងសំរាម។

លោក គៀង ល័ក្ខ អភិបាលរងខណ្ឌ៧មករា ទទួលបន្ទុកការងារអនាម័យ បរិស្ថានមាន ប្រសាសន៍ថា អាជ្ញាធរខណ្ឌបានខិតគ្រប់បែបយ៉ាងដើម្បីធ្វើយ៉ាងណាឲ្យបរិស្ថានស្អាត ប្រជាពលរដ្ឋរស់នៅដោយផាសុខភាព បង្កើនសោភណ្ឌភាពក្រុង គ្មានសំរាមហើរ ពាសវាលពាសកាល ដូចកាលពីមុនទៀតទេ ។
តែយ៉ាងណាក្តីលោកបានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមជាកម្លាំងបន្ថែមទៀត ដើម្បីធ្វើឲ្យភូមិឋានគ្មានសំរាម គ្មានថង់ប្លាស្ទិកហោះហើរពាសវាលពាសកាលនៅក្នុងបរិយាកាស ដោយសង្ឃឹមថាឆ្នាំ២០១៨ខាងមុខនេះ ខណ្ឌ៧មករា និងទទួលបានពានរង្វាន់ផ្ការំដួល៣ពីក្រសួងទេសចរណ៍ ខណៈដែលឆ្នាំខណ្ឌទទួលបានត្រឹមតែពាន់រង្វាន់ផ្ការំដួលមួយទៀតតែប៉ុណ្ណោះ៕

ក្នុងឆ្នាំ២០១៦ កម្ពុជាទទួលចំណូលពីវិស័យទេសចរណ៍បាន៣៤០០លានដុល្លារ

 

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញថា នៅឆ្នាំ២០១៦កន្លងមកនេះ កម្ពុជាសម្រេចបានកំណើនក្នុងអត្រា៥ភាគរយ ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិ ជាង៥លាននាក់និងបានស្រូបយកចំណូលចំនួន៣៤០០លានដុល្លារសហរដ្ឋអាមេរិកចាក់ចូលក្នុងសេដ្ឋកិច្ចជាតិ។

ក្នុងពិធីបើកវេទិកាជាតិធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី១ នៅសណ្ឋាគារភ្នំពេញ នារសៀលថ្ងៃ
ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានមានប្រសាសន៍ថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍នេះ ដោយសារតែកម្ពុជាមានគោលនយោបាយច្បាស់លាស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកកម្ពុជាម្តង
ហើយម្តងទៀត។
ជាមួយគ្នានេះ កក្តាសន្តិភាពគឺជាផ្នែកមួយសំខាន់ក្នុងការផ្តល់ភាពកក់ក្តៅ ដល់អ្នកវិនិយោគនិងភ្ញៀវទេសចរ មិនអាចខ្វះបានឡើយ។លោកបន្តថា ៖”តាមការព្យាករណ៍នៅឆ្នាំ២០១៧នេះការមកដល់នៃភ្ញៀវ ទេសចរអន្តរជាតិនឹងមានប្រមាណ៥លាន ៤សែននាក់ ហើយរំពឹងថា នៅឆ្នាំ២០២០ ការមកដល់នៃទេសចរអន្តរជាតិអាចកើនឡើងដល់៧លាននាក់ ដោយនាំមកនូវចំណូលសរុបប្រមាណ ៥០០០លានដុល្លារ និងបង្កើតនូវឱកាសការងារបានប្រមាណ ១លាននាក់ ដោយផ្ទាល់”៕វេបសាយអេគីភី

 

ធនាគារ មីហ៊្សូហូនៃប្រទេសជប៉ុននឹងបើកដំណើរនាពេលខាងមុខនេះនៅកម្ពុជា

ភ្នំពេញ៖នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិមានរដ្ឋាភិបាល (វត្តភ្នំ) មានការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដោយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារ មីហ្ស៊ូហូ (Mizuho) តំណាងដោយលោក អ៊ីម៉ាអ៊ី សេអ៊ីជិ (Imai Seiji) នាយកប្រតិបត្តិ ទទួលបន្ទុកតំបន់អាស៊ី និងអូសេអានី ស្តីពីកិច្ចសហប្រតិបត្តិការជំរុញវិនិយោគ ។
គោលបំណងនៃអនុស្សារណៈនេះគឺ ដើម្បីដាក់ចេញនូវសកម្មភាពសហប្រតិបត្តិការរវាងក្រុម-ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារ មីហ្ស៊ូហូ សំដៅជំរុញវិនិយោគរបស់ក្រុមហ៊ុនជប៉ុនមកកម្ពុជា និងលើកកម្ពស់ភាពជាដៃគូរវាងសហគ្រិនកម្ពុជា-ជប៉ុន។ ខ្លឹមសារនៃអនុស្សារណៈនៃការយោគយល់គ្នារួមមាន៖ គាំទ្រ និង/ឬសហការរួមគ្នាក្នុងការរៀបចំសិក្ខាសាលាសំដៅជំរុញការវិនិយោគជប៉ុនមកកម្ពុជា, សម្របសម្រួល និងរៀបចំសកម្មភាពជំរុញវិនិយោគក៏ដូចជាសកម្មភាពផ្គូរផ្គងធុរកិច្ចសម្រាប់អ្នកវិនិយោគជប៉ុននៅកម្ពុជា ព្រមទាំងសហការជាមួយតុជប៉ុន (Japan Desk) នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្តល់ព័ត៌មាននានាអំពីគម្រោងវិនិយោគដែលអ្នកវិនិយោគជប៉ុនត្រូវការ។
ធនាគារ មីហ៊្សូហូ គឺជាធនាគារមួយក្នុងចំណោមធនាគារធំៗចំនួនបី នៅប្រទេសជប៉ុន ដែលមានប្រតិបត្តិការធុរកិច្ចចំនួន ៥៤៩កន្លែងនៅលើពិភពលោក។ បច្ចុប្បន្ន ធនាគារមានប្រតិបត្តិការនៅប្រទេសអាស៊ានចំនួន៨ រួមមាន ឥណ្ឌូនេស៊ី, ម៉ាទ្បេស៊ី, ហ្វីលីពីន, សិង្ហបុរី, ថៃ, វៀតណាម, មីយ៉ាន់ម៉ា, និងកម្ពុជា។ ធនាគារ មីហ៊្សូហូ នឹងបន្តពង្រីកបណ្តាញសាខារបស់ខ្លួនជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក ដោយផ្តោតទៅលើបណ្តាប្រទេសនៅតាមមហាអនុតំបន់មេគង្គដែលសាជីវកម្មរបស់ជប៉ុនត្រូវបានរំពឹងថានឹងមានភាពរីកចម្រើននាពេលខាងមុខ។ ចំពោះសកម្មភាពធុរកិច្ចនៅកម្ពុជា ធនាគារបានចាប់ផ្តើមមានវត្តមាននៅកម្ពុជានៅឆ្នាំ២០១៣ ដោយបានបើកជាការិយាល័យតំណាង។ ថ្មីៗកន្លងទៅនេះ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ធនាគារ មីហ៊្សូហូ បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។
យោងតាមតួលេខដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគរបស់ជប៉ុននៅកម្ពុជាក្នុងឆ្នាំ២០១៦ មានទុនវិនិយោគសរុបប្រមាណ ៨២២លានដុល្លារអាមេរិក ស្មើនឹង២២,៧៨%នៃទុនវិនិយោគសរុប ដែលធ្វើឱ្យជប៉ុនជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមប្រទេសវិនិយោគនៅកម្ពុជា៕

 

កម្ពុជារំពឹងថានឹងទទួលទេសចរបរទេសបាន ប្រមាណ៥លាន៤សែននាក់នៅឆ្នាំ២០១៧

ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ចក្រកម្ពុជាមានប្រសាសន៍ថា តាមការព្យាករណ៍នៅឆ្នាំ២០១៧ ការមកដល់នៃភ្ញៀវទេសចរ អន្តរជាតិ នឹងមានប្រមាណ៥លាន៤សែននាក់ ហើយរំពឹងថានៅឆ្នាំ២០២០ការ មកដល់ភ្ញៀវទេសចរ អន្តរជាតិអាចកើនឡើងដល់៧លាននាក់ នឹងនាំមកចំណូលសរុប ប្រមាណ៥ពាន់លានដុល្លារ សហរដ្ឋអាមេរិក នឹងបង្កើននូវឱកាសការងារបាន ប្រមាណ១លាននាក់ ដែលឆ្នាំ២០១៦កន្លងមកកម្ពុជា ទទួលបានភ្ញៀវទេសចរ អន្តរជាតិជាង៥លាននាក់ និងនាំមកនូវប្រាក់ចំណូលប្រមាណ៣៤០០លានដុល្លារ សហរដ្ឋអាមេរិក ចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិ។

ក្នុងទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៧ ក្រោមប្រធានបទ «ទីក្រុស្អាត៖ ទីក្រុងផ្ដល់ភាពកក់ក្ដៅ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ» និងពិធីប្រគល់ជ័យលាភីរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី២ អមជាមួយជ័យលាភីបដិសណ្ឋា រកិច្ចល្អសេវា សាធារណៈរបស់ក្រុង/ខណ្ឌ បេក្ខភាពក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី១ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវិមានសន្តិភាព សម្ដេចតេជោថ្លែងថា ខណៈដែលសេដ្ឋកិច្ចជាតិមានកំណើនយ៉ាង គំហុគគួរជាទីមោទនៈ កម្រិតជីវភាពរស់នៅរបស់ប្រជាជន មានការប្រែប្រួលប្រសើរឡើងជាលំដាប់ អាត្រាប្រជាសាស្ត្រប្រចាំឆ្នាំស្ថិតក្នុងរង្វង់ ១ ទៅ ១,៥ភាគរយ គួបផ្សំនឹងការរីកលូតលាស់នៃ តំបន់ទីប្រជុំជន បញ្ហាសណ្ដាប់ធ្នាប់ កំណើននៃការធ្វើចរាចរណ៍ក្នុងទីក្រុង បរិមាណសំណល់មានការ កើនឡើងជាលំដាប់ ដែលជាបច្ច័យផ្ដើមចេញពីកំណើននៃការប្រើប្រាស់របស់មនុស្ស ទាមទារឱ្យមានការគ្រប់គ្រងដ៏ហ្មត់ចត់។
ក្នុងបរិការណ៍នេះរាជរដ្ឋាភិបាលប្ដេជ្ញា បន្តក្នុងការអភិវឌ្ឍន៍ក្រុងទាំអស់ ជាទីក្រុងស្អាត ជាទីក្រុងបៃតង ជាទីក្រុងមានការអភិវឌ្ឍប្រកបដោយចីរភាព និងជាទីក្រុងទេសចរណ៍ ដែលមិនត្រឹមតែធានាចីរភាព នៃកំណើនទេសចរណ៍កម្ពុជា និងការចូលរួមមកដល់ៗចលនាប្រឡងប្រណាំង ទីក្រុងស្អាតរបស់ អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លើយតបឱ្យមានប្រសិទ្ធភាពខ្ពស់ ទៅនឹងរបៀបវារៈនៃការអភិវឌ្ឍ ប្រកបដោយចីរភាពឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិទៀតផង៕ពីវេបសាយអេគីភី

ហុងកុងវិនិយោគនៅកម្ពុជាមានទឹកប្រាក់ជាង១២០០លានដុល្លារគិតត្រឹមឆ្នាំ២០១៦

ភ្នំពេញ៖យោងតាមតួលេខដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគរបស់ហុងកុងនៅកម្ពុជា ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៦ មានចំនួន ២៤៤គម្រោង មានទុនវិនិយោគសរុបប្រមាណ ១.២៥ពាន់លានដុល្លារអាមេរិក ស្មើនឹង ២,១៩%នៃទុនវិនិយោគសរុប។

ប្រភពបានចេញផ្សាយនៅក្រោយលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ម៉ា សួយឆឹង (Ma Siu-cheung) លេខាធិការទទួលបន្ទុកកិច្ចអភិវឌ្ឍនៃតំបន់រដ្ឋបាលពិសេសហុងកុង ដែលបានដឹកនាំគណៈប្រតិភូធុរកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង។ គណៈប្រតិភូធុរកិច្ចនេះមានសមាជិកចំនួន ២៥នាក់ មកពីក្រុមហ៊ុនដែលមានជំនាញក្នុងវិស័យសំណង់វិស្វកម្ម, ស្ថាបត្យកម្ម, សេវាកម្មពាក់ព័ន្ធនឹងសំណង់ និងសេវាកម្មអាជីព (ច្បាប់និងគណនេយ្យ) ចំនួន ១៦។លោកជូបប្រតិភួនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង០៩ព្រឹក នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
ប្រភពបានអោយដឹងដែរថា៖”ការវិនិយោគរបស់ ហុងកុងក្នុងឆ្នាំ២០១៦ គឺមានចំនួន១៤គម្រោង ក្នុងផលិតកម្មស៊ីម៉ង់ត៍, កាត់ដេរសម្លៀកបំពាក់, ស្បែកជើង,កាបូប, កសិឧស្សាហកម្ម, និងឧស្សាហកម្មដទៃទៀត ក្នុងទឹកប្រាក់វិនិយោគប្រមាណ ៣២០លានដុល្លារអាមេរិក ស្មើនឹង៩.៨៥% នៃទុនវិនិយោគសរុបប្រចាំឆ្នាំ២០១៦ ហើយដែលបានធ្វើឱ្យការវិនិយោគរបស់ហុងកុងស្ថិតក្នុងលំដាប់លេខរៀងទី ៣ បន្ទាប់ពីចិន និងជប៉ុន ក្នុងចំណោមការ វិនិយោគផ្ទាល់ពីបរទេសនៅឆ្នាំ២០១៦កន្លងទៅ៕

សម្ដេចហ៊ុនសែនអំពាវនាវឲ្យពង្រឹងសណ្ដាប់ធ្នាប់និងសោភណ្ឌភាពដើម្បីទាក់ទាញទេសចរណ៍

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជាបានមានប្រសាសន៍ថាដើម្បីជំរុញអភិវឌ្ឍវិស័យទេសចរណ៍ការធានាសុខសុវត្ថិភាពជូនអ្នកទេសចរណ៍និងជំរុញតំបន់ការរអភិវឌ្ឍថ្មីៗ ការរៀបចំទីក្រុងដើម្បីធានាបរិយាកាសសោភណ្ឌភាព និងសណ្តាប់ធ្នាប់របៀបរៀបរយឱ្យបានល្អដើម្បីទាក់ទាញទេសចរឱ្យបានកាន់តែច្រើនមកទស្សនាកម្ពុជា។សម្ដេចបានលើកឡើងក្នុងវេទេកាទីក្រុងស្អាតនៅថ្ងៃនេះ។

សម្ដេចបានរំពឹងថាឆ្នាំ២០១៧នេះកម្ពុជានឹងទទួលទេសចរបរទេប្រមាន៥លាន៤សែននាក់ហើយនៅឆ្នាំ២០២០នឹងទទួលទេសចរណ៍អន្តរជាតិប្រមាណ៧លាននាក់ នឹងនាំចំណូលប្រមាណ៥ពាន់លានដុល្លារ ផ្តល់ឱកាស់ការងារជូនប្រជាពលរដ្ឋប្រមាន១លាននាក់។
សម្តេចបង្ហាញពីការប្តេជ្ញាចិត្តអភិវឌ្ឍបណ្តាទីក្រុងនានាឱ្យក្លាយជាតគបន់ទេសវរណ៍ដ៍ទាក់ទាញនិងជំរុញឱ្យបង្កើតខ្សែ ក្រវ៉ាត់បៃតងនៅជុំវិញតំបន់ទេសចរណ៍ ដើម្បីផ្គត់ផ្គង់តាមសណ្ឋាគារ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ព័ត៌មានជាតិ​ពេល​យប់​


ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2