vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

នាវាយក្សដឹកទេសចរជាង១៣០០នាក់ចូលចតក្រុងព្រះសីហនុ

ភ្នំពេញ៖នៅវេលាម៉ោង ៦:០០ ព្រឹក ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៧ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿងឈ្មោះ Volendam ដែលជានាវាទី ០៩ មកពីកំពង់ផែ Phu My ប្រទេសវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
តាមសេចក្ដីប្រកាសរបស់កំពង់ផែក្រុងព្រះសីហនុ៖នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ១.៣៦៣ នាក់ និងនាវិកចំនួន ៦០១ នាក់ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៦:០០ ថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ ៕

កម្ពុជាជ្រើសរើសបានទីក្រុងចំនួន៧ទៅប្រឡងចលនាទីក្រុងស្អាតអាស៊ាននៅឆ្នាំ២០១៨ខាងមុខ

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រកាស ជ្រើសរើសបានទីក្រុងចំនួន៧ទៅប្រឡងចលនាទីក្រុងស្អាតអាស៊ាននៅឆ្នាំ២០១៨ខាងមុខដើម្បីបង្ហាញពីកិត្តិយសដ៏ឧត្តុងឧត្តមរបស់ជាតិឆ្ពោះទៅទាក់ទាញទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាកាន់តែច្រើន។
ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តឆ្នាំ២០១៦ នៃគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ភ្នំពេញនៅព្រឹកថ្ងៃទី២៦ មករានេះ នាទីស្តីការក្រសួង ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ទីក្រុងទាំង៧នោះរួមាន៖ រាជធានីភ្នំពេញ សៀមរាប ក្រុងកំពង់សោម កំពត កែប កំពង់ចាម និងក្រុងបាត់ដំបង។
លោកបន្តថា៖ មូលហេតុដែលរាជរដ្ឋាភិបាលសម្រេចយកក្រុងទាំង៧នោះដោយសារតែវា ជាតំបន់ទេសចរណ៍បែបធម្មជាតិ វប្បធម៌គួអោយទាក់ទាក់ទាញ និងជាពិសេសយើងចង់បង្ហាញឲ្យពិភពលោក ក៏ដូជាប្រជាជននៅតំបន់អាស៊ានទាំងអស់ចាប់អារម្មណ៍មកលេងប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា ៖ផលប្រោជន៍ពីការចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាតនៅប្រទេសថៃក្នុងឆ្នាំ២០១៨មុខនេះបានចូលរួមចំណែកដល់ការអភិវឌ្ឍទីក្រុង ក្លាយជាគោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ ។ មិនត្រឹមតែប៉ុណ្ណោះជោគជ័យនេះ មានសារៈសំខាន់ និងចាំបាច់សម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍ទីក្រុង ពីព្រោះ វិស័យទេសចរណ៍ ជាមូលដ្ឋានគ្រឹះទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចទីក្រុង ។

លោក អាង សុវណ្ណារ័ត្ន អគ្គលេខាធិការរង នៃគណៈកម្មការអភិវឌ្ឍន៍ ទទួលបន្ទុកទេសចរណ៍អាស៊ានបានមានប្រសាសន៍ថា ចលនាទីក្រុងទេសចរណ៍ស្អាតអាស៊ានគឺផ្តោតសំខាន់លើទីក្រុងទេសចរណ៍ ដែលមានភាពទាក់ទាញ ផ្នែកវប្បធម៌ ធម្មជាតិ ឬភាពទាកទាញបែបឆ្នៃប្រឌិត និងមានលំហូរភ្ញៀវទេសចរ ព្រមទាំងមានសក្តានុពល និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍។
លោក បញ្ជាក់ថា៖ ដើម្បីឲ្យទីក្រុងណាមួយ ទទួលបានជោគជ័យជាទីក្រុងស្អាត គឺតម្រូវឲ្យទីក្រុងនៅក្នុងប្រទេសអាស៊ាននោះត្រូវមានភាពស្អាត ការគ្រប់គ្រងសំណល់ត្រឹមត្រូវ សេវាកម្មទេស ចរ ណ៍ល្អ,មានសន្តិសុខពេញលេញ, សុវត្ថិភាពផ្នែកសុខាភិបាល និងសណ្តាប់ធ្នាប់ទីក្រុងជាដើម។

លោកបន្តថា ៖”ការបង្កើតឲ្យមានចលនាទីក្រុងស្អាតនេះ និងជំរុញឲ្យមានការខិតខំប្រឹងប្រែងរវាងប្រទេសអាស៊ានទាំង១០លើកាងារបង្កើតផលិតផលទេសចរណ៍តាមទីក្រុងនីមួយៗនៃប្រទេសទាំងអស់នោះដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិចំនួនប្រហែល១៤០លាននាក់នៅឆ្នាំ២០២០ខាងមុខ”។

សូមបញ្ជាក់ថា ចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន ជាគំនិតផ្តួចផ្តើមរបស់កម្ពុជាបានអនុម័តដាក់ឲ្យដំណើរការដោយរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននាឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី១៨ កាលពីខែមករា ឆ្នាំ២០១៥ នៅទីក្រុងណៃពិដោប្រទេសមីយ៉ាន់ម៉ា៕

រដ្ឋមន្ដ្រីអះអាង៖​"សណ្ឋាគារនិងផ្ទះសំណាក់នៅកម្ពុជាមានបន្ទប់សរុបជាង៧ម៉ឺនបន្ទប់សម្រាប់តម្រូវការអ្នកទេសចរ”

ភ្នំពេញ៖រដ្ឋមន្ដ្រីទេសចរណ៍លោកថោងខុនបានអះអាងថា៖”សណ្ឋាគារនិងផ្ទះសំណាក់នៅកម្ពុជាមានបន្ទប់សរុបជាង៧ម៉ឺនបន្ទប់សម្រាប់ត្រូវការអ្នកទេសចរ”ខណៈគោលដៅឆ្នាំ២០២០កម្ពុជារំពឹងថានឹងទទួលទេសចរបរទេសបាន៧លាននាក់។
លោករដ្ឋមន្ដ្រីបានអោយដឹងថា៖”ក្នុងឆ្នាំ២០១៦ ចំពោះសម្បទាទេសចរណ៍កម្ពុជាមានរមណីយដ្ឋាន ១,៤២៩កន្លែង (៣៣៥កន្លែងមានអជ្ញាបណ្ណ) មានសណ្ឋាគារចំនួន ៦៤៧កន្លែង (៣៦,២៣៦បន្ទប់) ផ្ទះសំណាក់ចំនួន ១,៩៩៦កន្លែង (២៨,៩៩៥បន្ទប់) សេវាកម្មកម្សាន្តទេសចរណ៍ សម្រាប់មនុស្សពេលវ័យចំនួន ៦៨៨កន្លែង ភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន ១,៨៤៤កន្លែង ទីភ្នាក់ងារទេសចរណ៍ ៥៨៨កន្លែង កីឡាទេសចរណ៍ ៣២កន្លែង និងមានមគ្គុទេ្ទសក៍ទេសចរណ៍ សរុបចំនួន ៥,០៨៨នាក់។ចំណូលបានពីអាជ្ញាប័ណ្ណទេសចរណ៍ កើនជាង១ភាគរយ ខណៈអាជីវកម្មទេសចរណ៍ដែលបានចុះអាជ្ញាប័ណ្ណ កើន៤ភាគរយបើធៀបនឹងឆ្នាំ២០១៥។

លោកបានបញ្ជកថា៖”ឆ្នាំ២០១៦ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៥លាននាក់ កើន៥ភាគរយ នាំចំណូលជូនជាតិប្រមាណ ជាង៣ពាន់លានដុល្លារ ស្មើនឹង១៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) បង្កើតការងារផ្ទាល់ប្រមាណ ៦២ម៉ឺននាក់ ស្មើនឹង១៣ភាគរយ នៃកម្លាំងពលកម្មសរុប ព្រមទាំងការងារដោយប្រយោល រាប់សិបម៉ឺននាក់ទៀត។
ដោយឡែក ឆ្នាំ ២០១៦ កន្លងទៅ ការមកដល់នៃទេសចរអន្តរជាតិ ក្នុងតំបន់អាស៊ានមានចំនួន ១១៦លាននាក់ កើន៦.៥ភាគរយ»។ ទេសចរផ្ទៃក្នុងអាស៊ាន (Intra–ASEAN Travelers) មានចំនួន ៥១លាននាក់ ស្មើនឹង៤៦ភាគរយ នៃទេសចរអន្តរជាតិសរុប មកទស្សនាតំបន់អាស៊ាន ក្នុងកំណើន៤ភាគរយ។
ទេសចរណ៍អាស៊ាន បានបង្កើតការងារផ្ទាល់ប្រមាណ ១២លាននាក់ និងមិនផ្ទាល់ប្រមាណ ៣០លាននាក់ និងបានបង្កើតចំណូលជូនជាតិប្រមាណ ១២ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។

ជាចក្ខុវិស័យនៅឆ្នាំ២០២០ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៧លាននាក់ ហើយអាស៊ានក៏រំពឹងទុកថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៤៣លាននាក់ដែរ៕

ឆ្នាំ២០១៦ភ្ញៀវទេសចរណ៍ទៅកំសាន្តនិងទស្សនាប្រាសាទ​បន្ទាយឆ្មារនិងបន្ទាយ​ទ័ព​ជាង​១ម៉ឺននាក់

បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០១៦ទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិទៅកំសាន្តនិងទស្សនាប្រា សាទបន្ទាយឆ្មារនិងបន្ទាយទ័ពមានសរុបចំនួន១២.៥២៣នាក់ក្នុងនោះបានភ្ញៀវអន្តរជាតិចំនួន​៩៤៨​នាក់។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦នៅខេត្តបន្ទាយមានជ័យវិស័យវប្បធម៌ និងវិចិត្រសិល្បះនិងការងារបេតិកភណ្ឌដែលកំពុងលើកស្ទួយលើវិស័យវប្បធម៌និងទេសចរណ៍ដែលកំពុងទាក់ទាញភ្ញៀវជាតិ អន្តរជាតិចូលមកកំសាន្តនិងទស្សនាគឺមានប្រាសាទចំនួន២កន្លែងដែលកំពុងលើកសេវាកម្មអភិវឌ្ឍន៍វប្បធម៌។ មានដូចជាប្រាសាទបន្ទាយឆ្មាដែលមានមបរិវេណប្រាសាទទំហំ២៤៦.៩៥៥ម៉ែត្រក្រឡា និងប្រាសាទបន្ទាយទ័ពមានទំហំ​១៨៤.០៩០ម៉ែត្រក្រឡា​ដែល​ស្ថិត​ក្នុងឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។

ក្នុងឆ្នាំ២០១៦កន្លងទៅប្រាសាទបុរាណ២កន្លែងនេះភ្ញៀវជាតិនិងអន្តរជាតិចូលមកកំសាន្តមានសរុបចំនួន សរុបចំនួន១២.៥២៣នាក់ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន៩៤៨នាក់ដែលចូល​ទៅ​កំសាន្ត​មាន​ប្រាសាទបន្ទាយឆ្មារមានភ្ញៀវជាតិចំនួន៩.៧៣៦នាក់ស្រី២.៨៤២នាក់ ភ្ញៀវអន្តរ​ជាតិ​ចំនួន៨៨៣នាក់ស្រី២៦៣នាក់ និងប្រាសាទបន្ទាយ ទ័ពភ្ញៀវ​ជាតិចូលកំសាន្តចំនួន​១.៨៣៩​នាក់​ស្រី៣២១នាក់ភ្ញៀវអន្តរជាតិចំនួន៦៥នាក់ស្រី២១នាក់។(EML)AD-86AD-83AD-83AD-85

យករថយន្ដក្រុងបិទផ្លូវតវ៉ារឿងគយកំពង់ឆ្នាំងចាប់រថយន្ដក្រុងដឹកផ្លែឈើទារ៤ពាន់ដុល្លារ

ខេត្តកំពង់ឆ្នាំង៖ នៅលើផ្លូវជាតិខេខ៥ចំណុចភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង មុខទីស្នាក់ការគយសា ខាខេត្តកំពង់ឆ្នាំង បានស្ទះចរាចរណ៍ប្រមាណកន្លះម៉ោង នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ព្រោះតែមានរថយន្តក្រុង១គ្រឿងបានឈប់ពាំងផ្លូវបិទចរាចរណ៍ តវ៉ារឿងមន្ត្រីគយចាប់រថយន្តក្រុមហ៊ុនមួយគ្រឿងដឹកផ្លែឈើទារអោយបង់ពន្ធចំនួន ៤.០០០ដុល្លា ទុករយៈពេល២ថ្ងៃមកហើយដោះស្រាយមិនត្រូវគ្នា។

អ្នកបើកបររថយន្តក្រុងក្រុមហ៊ុន PS ដឹកអ្នកដំណើរម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ ភ្នំពេញ 3D - 7466 ជាអ្នកឈប់រថយន្តពាំផ្លូវបិទចរាចរណ៍ក្នុងរឿងនេះបាននិយាយអោយដឹងថា៖ រថយន្តគាត់បានដឹកអ្នកដំណើរជាង៤០នាក់ពីឡែមខេត្តប៉ៃលិនទៅកាន់ក្រុងភ្នំពេញ ។ មូលហេតុដែលលោកឈប់ពាំងផ្លូវបិទចរាចរណ៍បែបនេះ ព្រោះតែចង់អោយមានការភ្ញាក់ផ្អើលប្រាប់មតិសាធារណៈអោយដឹងថា មន្ត្រីសាខាគយខេត្តកំពង់ឆ្នាំង បានចាប់រថយន្តក្រុងដឹកផ្លែឈើប្រមាណ៣តោន១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពណ៌លឿងស ពាក់ស្លាកលេខភ្នំពេញ 3D- 4814 របស់ក្រុមលោកទុករយៈពេល២ថ្ងៃមកហើយ ដោយទាមទារអោយបង់ពន្ធផ្លែឈើ ចំនួន៤.០០០ដុល្លា។
លោកបានថា ៖”វាជារឿងហួសហេតុខ្លាំងពេក ដែលរយន្តក្រុងនោះគ្រាន់តែបានដឹកផ្លែឈើនៅក្នុងខេត្តប៉ៃលិនយកមកលក់នៅក្នុងទីក្រុងភ្នំពេញតែប៉ុណ្ណោះ ។ដោយឡែករថយន្តនោះក៏បានបង់ពន្ធអោយគយនៅដើមទីក្នុងខេត្តប៉ៃលិនរួចមកហើយតែ១០ម៉ឺនរៀលប៉ុណ្ណោះ ។
លោកបានបញ្ជក់ថា៖”រឿងនេះពួកគាត់បានរាយការណ៍អោយប្រធានក្រុមហ៊ុនមកដោះស្រាយហើយ និងសំណូមពរដ ល់ប្រមុខរាជរដ្ឋាភិបាលជួយពិនិត្យលើការកៀបសង្កត់ចង់ស៊ីឆៅតែម្តងៗរបស់មន្ត្រីគយសាខាខេត្តកំពង់ឆ្នាំង មកលើប្រជាពលរដ្ឋរកស៊ីតូចតាចក្នុងរឿងនេះផង។
ដោយឡែកមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង និងមន្ត្រីកងរាជអាវុធហត្ថខេត្ត ដែលមកអន្តរាគមន៍បើកផ្លូវចរាចរណ៍ចំណុចនេះវិញ បានអោយដឹងថា៖ ការកកស្ទះចរាចរណ៍នេះនៅម៉ោង៣និង៤៥នាទីល្ងាច គឺស្ទះតែប្រមាណ១៥នាទីតែប៉ុណ្ណោះ សមត្ថកិច្ចក៏មកដល់ធ្វើការសម្រួលបើកចរាចរណ៍អោយមានដំណើរការធម្មតាវិញ ហើយបានសម្របសម្រួលអោយអ្នកបើករថយន្តក្រុងនោះ ដឹកអ្នកដំណើរទៅក្រុងភ្នំពេញបន្តទៀតនៅម៉ោង៥ល្ងាច ទុករឿងខាងលើអោយក្រុមហ៊ុនដោះស្រាយចុះ។
នៅក្នុងរឿងខាងលើនេះ លោក សំ សុខា ប្រធានសាខាគយខេត្តកំពង់ឆ្នាំង បាននិយាយតាមទូរសព្ទ័អោយដឹងថា៖ “រថយន្តក្រុងដឹកផ្លែឈើខាងលើ បានយករថយន្តដឹកអ្នកដំណើរមកបន្លំដឹកផ្លែឈើជារឿងខុសច្បាប់មួយ ហើយម៉្យាងទៀតរថយន្តនោះបានដឹកផ្លែឈើជាច្រើនតោន ពុំមានឯកសារបង់ពន្ធ ឬលិ ខិតស្នាមអ្វីទាំងអស់។ ករណីនេះសមត្ថកិច្ចគយមានសិទ្ធិឃាត់ឆែកឆេរលិខិតស្នាម និងតម្រូវអោយម្ចាស់រថយន្តបង់ពន្ធផ្លែឈើតាមច្បាប់របស់រដ្ឋកំណត់ ។ ដោយឡែកការយឺតយ៉ាវខាងលើនេះមកពីក្រុមហ៊ុនម្ចាស់រថយន្តមិនមកសហការជាមួយមន្ត្រី ក្នុងការថ្លឹងផ្លែឈើដើម្បីបង់ពន្ធជូនរដ្ឋ៕

រដ្ឋមន្ដ្រីអះអាថា៖”ឆ្នាំ២០១៦ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិបានចំនួន ៥លាននាក់និងចំណូល៣ពាន់លានដុល្លារ”

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អះអាងថា ក្នុងឆ្នាំ២០១៦កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិបានចំនួន៥លាននាក់ ដែលចំនួននេះមានការកើន៥ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥។

ថ្លែងក្នុងពិធីសន្និបាតបូកសរុបការងារឧស្សាហកម្មទេសចរណ៍ឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី២៤ មករានេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការកើនឡើងនេះ ធ្វើឲ្យកម្ពុជាបានចំណូលចូលជាតិជាង ៣ពាន់លានដុល្លារ ស្មើនឹង ១៣%នៃផលិតផលក្នុងស្រុកសរុប។
លោក បន្តថា៖” សន្តិភាព និងការអភិវឌ្ឍ ស្ថេរភាពនយោបាយ និងតាមរយៈគោលនយោបាយទាក់ទាញ់ញភ្ញៀវទេសចរជាតិ និងអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាកត្តាស្នូលដែលធ្វើឲ្យកំណើនភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានការកើនឡើង។
លោកបញ្ជាក់ថា៖” វិស័យទេសចរណ៍ក៍បានបង្កើតការងារផ្ទាល់ប្រមាណ ៦២ម៉ឺននាក់ ស្មើនឹង១៣ភាគរយនៃកំលាំងពលកម្មសរុប ព្រមទាំងបង្កើតការងារដោយប្រយោលរាប់សិបម៉ឺននាក់ថែមទៀត។
លោកបន្តថា ៖កាលពីឆ្នាំ ២០១៥ វិស័យទេសចរណ៍កម្ពុជា បានបង្កើត ការងារដោយផ្ទាល់បានប្រមាណជាង ១លាននាក់ និងព្យាករណ៍ថានឹងកើនឡើងដល់ជាង ១៥៩ម៉ឺននាក់នៅឆ្នាំ២០២០ ស្របពេលដែលកម្ពុជាគ្រោងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ បង្កើតចំណូលចាក់បញ្ចូលសេដ្ឋកិច្ចជាតិប្រមាណ ៥ពាន់លានដុល្លារសហរដ្ឋអាមេរិ។
សូមបញ្ជាក់ថា បើយោងតាមអង្គការទេសចរណ៍ពិភពលោកកាលពីឆ្នាំ ២០១៥ វិស័យទេសចរណ៍បានបង្កើតការងារប្រមាណ ២៥០លាននាក់ បង្កើតចំណូលសរុបប្រមាណ ជាង៧ទ្រីលានដុល្លាសហរដ្ឋអាមេរិកស្មើនិងជាង ១០ភាគរយៈ នៃផលិតផលក្នុងស្រុកសរុប។
ដោយឡែកក្នុងបរិបទអាស៊ាន វិស័យទេសចរណ៍កាលពីឆ្នាំ២០១៦ កន្លងទៅ បានបង្កើតការងារផ្ទាល់ប្រមាណ ១២លាននាក់ , មិនផ្ទាល់ ប្រមាណ ៣០លាននាក់ និងបានបង្កើតចំណូលជូនជាតិប្រមាណ ១២%នៃផលិតផលក្នុងស្រុកសរុប ផងដែរ៕

មន្ដ្រីអះអាងថា៖”ភ្ញៀវទេសចរជនជាតិបារាំងនៅតែនាំមុខមកទស្សនាក្នុងខេត្តបាត់ដំបង”

ខេត្តបាត់ដំបូង៖ភ្ញៀវទេសចរអន្តរជាតិជនជាតិបារាំងនៅឆ្នាំ២០១៦កន្លងមកនេះនៅតែឈានមុខមកទស្សនាកម្សាន្តក្នុងខេត្តបាត់ដំបង។


តាមការស្រង់របាយការណ៍ប្រចាំឆ្នាំរបស់មន្ទីរទេសចរណ៍នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះបានអោយដឹងថា ក្នុងឆ្នាំ២០១៦កន្លងមកនេះភ្ញៀវទេសចរណ៍អន្តរជាតិជនជាតិបារាំងមានចំនួន៣៧១នាក់ ខណៈជនជាតិអាល្លឺម៉ង់ឋិតក្នុងលំដាប់លេខ២ អីតាលីលំដាប់លេខ៣ អេស្បាញលេខ៤ អូស្ត្រាលីលេខ៥និងជនជាតិស្វីសឋិតក្នុងលំដាប់លេខ៦ចំនួន៣៥នាក់។
ទូរលេខខាងលើនេះបានបង្ហាញដែរថា ចំនួនភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិដែលចូលមកទស្សនាក្នុងខេត្តបាត់ដំបងនៅឆ្នាំ២០១៦នេះ មានការកើនឡើងច្រើនជាងឆ្នាំចាស់២០១៥ចំនួន១៤១៤២នាក់ ការរកើនឡើងនេះដោយសារខេត្តបាត់ដំបង ប្រទេសកម្ពុជាមានអតីតកាលនិងមានអាគារលំនៅដ្ឋានឬអាគាររដ្ឋបាលច្រើននិងមានអាយុយូរឆ្នាំពិសេសភាពរីកចម្រើនរបស់ខេត្តបាត់ដំបងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ បរិស្ថាន ជារួមភាពឆើតឆាយបានទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកលំហែរកាយ ក្នុងមូលដ្ឋានខេត្តចំណាស់នេះកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ស្ថិតិភ្ញៀវជាតិ អន្តរជាតិដែលបានចូលមកកម្សាន្តនិងស្នាក់ក្នុងឆ្នាំកន្លងទៅបានកើនឡើងដល់ចំនួន៦០៩,៨៥០នាក់ ក្នុងនោះមានភ្ញៀវទេសចរណ៍ជាតិចំនួន៥១៣,៣៩០នាក់ ភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៩៦,៦៤០នាក់ ស្មើ២.៣៧%គ្រាឆ្នាំ២០១៥មានភ្ញៀវត្រឹមតែ៥៩៥,៧០៨នាក់ ស្មើ២.១៣%ប៉ុណ្ណោះ។
តាមការបញ្ជាក់របស់លោកអ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ចដំបងបានអោយដឹងតាមទូរសព្ទ័ថា គោលដៅសំខាន់ៗក្នុងការចូលទស្សនារបស់ភ្ញៀវអន្តរជាតិមានអគាសាលាខេត្តចាស់ដែលមានអាយុចំនួន១១២ឆ្នាំ ផ្ទះបូរាណ ទស្សនារបៀបរបបនៃការរស់នៅរបស់ប្រជាពលរដ្ឋ ជិះឡូរីកំសាន្ត ទស្សនាសត្វប្រចៀវនៅភ្នំសំពៅ ក្រៅពីនេះភ្ញៀវបានចូលទស្សនាកំសាន្តតាមរមណីយដ្ឋានអាងកំពីងពួយ ប្រាសាទបាណន់ ភ្នំសំពៅ ប្រាសាទបសែតនិងទស្សនាប្រាសាទឯកភ្នំជាដើម៕

អាស៊ានបូកបីទទួលបានទេសចរជាង១៧០លាននាក់ក្នុងឆ្នាំ២០១៦កន្លងមក

ភ្នំពេញ៖ក្នុងឆ្នាំឆ្នាំ២០១៦ តំបន់អាស៊ានបូកបី (ជប៉ុនចិននិងកូរ៉េខាងត្បូង)ទទួលបានទេសចរអន្តរជាតិចំនួន១៧១,៦ លាននាក់ កើន ១០,៥%។ក្នុងឆ្នាំ២០១៥ ទេសចរពីប្រទេសអាស៊ានបូក៣មកទស្សនាតំបន់អាស៊ាន មានប្រមាណ ២៩ លាននាក់ កើនប្រមាណ៣០% រីឯទេសចរអាស៊ានដែលបានទៅទស្សនាប្រទេសអាស៊ានបូកបី មានចំនួនជាង ១០.២ លាននាក់ កើនប្រមាណ៧%។នេះបើតាមការផ្សាយរបស់ក្រសួងទេសចរណ៍កម្ពុជាបានអោយដឹងកាលពីថ្ងៃទី២១មករាកន្លងមក។


ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានលើកឡើង៖ ការកើនឡើងនៃចំនួនទេសចរអន្តរជាតិមកកាន់តំបន់អាស៊ានបូកបី ដោយទទួលបានទេសចរអន្តរជាតិចំនួន១៧១,៦ លាននាក់ កើន ១០,៥%និងគាំទ្រពេញទំហឹងលើការអនុវត្តអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ានបូកបី (Memorandum of Cooperation-MOC- on ASEAN Plus Three Tourism Cooperation) ហើយលើកទឹកចិត្តដល់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ានបូកបី។ជាមួយគ្នានេះអាស៊ានបូក៣នឹងរៀបចំផែនការអនុវត្តបន្តសម្រាប់ឆ្នាំ ២០១៨- ២០២០។អាស៊ានបានគាំទ្រដល់ការផ្សព្វផ្សាយទេសចរណ៍អាស៊ាននៅលើទីផ្សារចិន ពិសេសការអបអរសាទរ “ឆ្នាំ២០១៧ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន-ចិន” ដែលគ្រោងនឹងរៀបចំពិធីបើកជាផ្លូវការនៅប្រទេសហ្វីលីពីន នាខែមីនាខាងមុខនេះ៕

អាស៊ានរំពឹងថានឹងទទួលបានទេសចរ១២០លាននាក់ក្នុងឆ្នាំ២០១៧ខាងមុខ

ភ្នំពេញ៖អាស៊ានរំពឹងថានឹងទទួលបានទេសចរ១២០លាននាក់ក្នុងឆ្នាំ២០១៧ខាងមុខ។នេះបើតាមសេចក្ដីប្រកាសរួមកិច្ចរដ្ឋមន្ដ្រីទេសចរណ៍អាស៊ាននៅសឹង្ហបុរីចេញផ្សាយកាលពីថ្ងៃទី២១មករានេះ។ក្នុងឆ្នាំ២០១៦ អាស៊ាន ទទួលបានទេសចរអន្តរជាតិចំនួន១១៦លាននាក់ ក្នុងកំណើន៦,៥% ក្នុងនោះការធ្វើដំណើរផ្ទៃក្នុងអាស៊ាន មាន៤៣% នៃទេសចរ អន្តរជាតិសរុប។ 

ជាមួយគ្នានេះរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានចេញសេចក្តីប្រកាសរួមស្តីពី៖
១៖ ការអនុវត្តន៍ផែនការយុទ្ឋសាស្ត្រទេសចរណ៍ អាស៊ាន ២០១៦-២០២៥
២៖ ការគ្រោងរៀបចំប្រកាសរួមស្តីពីទេសចរណ៍តាមនាវា។
៣៖ យុទ្ឋនាការ ផ្សព្វផ្សាយឆ្នាំទស្សនាអាស៊ាន។
៤៖ ការអភិវឌ្ឍន៍ផលិតផល ទេសចរណ៍អាស៊ាន។
៥៖ គុណភាពទេសចរណ៍។
៦៖ ការពង្រឹងសមត្ថភាព និងការជំរុញបំលាស់ទីអ្នកជំនាញទេសចរណ៍អាស៊ាន។
កិច្ចប្រជុំនៅសឹង្ហបុរីនេះមានកិច្ចប្រជុំសំរាប់រដ្ឋមន្ត្រីអាស៊ាន បូក៣ និងពិធីផ្តល់រង្វាន់ដល់សហគមន៍ទេសចរណ៍ និងផ្ទះស្នាក់អាស៊ាន។ឯ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (Meeting of ASEAN Tourism Ministers) និងកិច្ចពិភាក្សា ជាមួយដៃគូសន្ទនាជាមួយ ACC, AJC, AKC Japan, UNWTO, WTTC, WORLD BANK, PATA, ASEANTA, ATRA បានបញ្ចប់ប្រកប ដោយជោគជ័យ។
ជាមួយនឹងការជំរុញការអនុវត្តស្តង់ដាទេសចរណ៍ទាំង៦កន្លងមក រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានអនុម័តស្តង់ដា MICE (Meeting Incentive Convention Exhibition) ពិសេសសំរាប់បន្ទប់ប្រជុំក្នុងសណ្ឋាគារ (Meeting room In Hotel Setting) និងគោលការណ៍ណែនាំសំរាប់រង្វាន់អាស៊ានលើ ផ្នែកទេសចរណ៍ប្រកបដោយនិរន្តរភាព (Guideline for ASEAN Sustainable Tourism Award)៕

មន្ដ្រី៖ក្នុងខែមករានេះក្រុងព្រះសីហនុទទួលទេសចរតាមនាវាបានជិត១ម៉ឺននាក់

ក្រុងភ្នំពេញ៖ក្នុងមួយខែក្រុងព្រះសីហនុទទួលទេសចរតាមនាវាបានជិត១ម៉ឺននាក់កើនគួរអោយកត់សំគាល់។នេះបើតាមមន្ដ្រីកំពង់ផែបានអោយដឹងនៅថ្ងៃនេះ។
នៅវេលាម៉ោង ៨:០០ ព្រឹក ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៧ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ AIDABELLA ដែលជានាវាទី ០៨ មកពីកំពង់ផែ Phu My ប្រទេសវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ១.៩៩១ នាក់ និងនាវិកចំនួន ៥៩៣ នាក់ ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៨:០០ ថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ ។
ដោយឡែកកាលពីថ្ងៃទី២០មករានេះនាវាមួយគ្រឿង មានឈ្មោះថា Costa Victoria មកពីកំពង់ផែ Laemchabang ប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុមានផ្ទុកអ្នកដំណើរចំនួន ១.៥៩៦ នាក់ និងនាវិកចំនួន ៧១៧ នាក់ ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២២:០០ ថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែ Phu Quoc ប្រទេសវៀតណាម ។
នាវា COSTA VICTORIAនេះ មានបណ្តោយ ២៥០,៩៧ ទទឹង ៣២,២៥ ជម្រៅទឹក ៨ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ២.០០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃ ក្នុងនោះមានភ្ញៀវទេសចរចំនួន ១.៥៩៦នាក់ ស្រី ៩៤៥នាក់ មាន ១៧សញ្ជាតិផ្សេងគ្នា និងមាននាវិកសរុបចំនួន ៧១៧នាក់ ស្រី ១៤៨នាក់ មាន ២៩សញ្ជាតិ៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ព័ត៌មានជាតិ​ពេល​យប់​


ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2