vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

មន្ដ្រីអះងអាថា៖”ប្រាសាទសំបូរព្រៃគុកទទួលភ្ញៀវទរសចរជាង១២៥០០០នាក់”

ខេត្តកំពង់ធំ៖លោកសេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ថា ក្នុងឆ្នាំ២០១៦កន្លងមក ប្រាសាទសំបូរព្រៃគុក ទទួលភ្ញៀវ ទេសចរ មកទស្សនាកម្សាន្តចំនួន១២៥១៨៦ នាក់ក្នុងនោះ ភ្ញៀវជាតិចំនួន១០៨៨៨៥នាក់និងភ្ញៀវ អន្តរជាតិ ចំនួន១៦៣០១នាក់។នេះបើតាមវេបសាអេគេភីបានដកស្រង់សម្ដីលោកសេង អានមកផ្សាយនៅថ្ងៃនេះ។

ប្រាសាទសំបូរព្រៃគុកជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយមានចំណាស់ជាង១៣៥០ឆ្នាំមុនអង្គរវត្តដែល ជាអតីតរាជធានីដ៏ល្បីល្បាញរបស់ខ្មែរមានឈ្មោះថា”ឦសានបុរៈ” ហើយរាជរដ្ឋាភិបាលកម្ពុជាមានគម្រោង ចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោកក្នុងពេលឆាប់ៗខាងមុខនេះ។
រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកមានទីតាំងស្ថិតនៅភូមិសំបូរឃុំសំបូរស្រុកប្រាសាទសំបូរចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំធ្វើដំណើរតាមផ្លូវជាតិលេខ៦២ បត់ស្ដាំត្រង់ភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ។ បច្ចុប្បន្នប្រាសាទសំបូរព្រៃគុកមានការអភិវឌ្ឍប្រែមុខមាត់ថ្មី ជាបន្តបន្ទាប់ដោយមាន ផ្លូវក្រាលកៅស៊ូមានចំណតរថយន្ត ផ្សារលក់វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ និងផ្ទះស្នាក់សហគមន៍ប្រាសាទ សំបូរព្រៃគុកដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរមកទស្សនាកម្សាន្តនិងសិក្សាស្រាវជ្រាវ។ប្រាសាទសំបូរព្រៃគុកសម្បូរទៅដោយប្រាសាទបូរាណរាប់រយប្រាសាទកសាងឡើងអំពីឥដ្ឋក្នុងសតវត្សទី០៧។ក្រៅពីប្រាសាទដ៏ច្រើនរមណីយដ្ឋាននេះមានដើមឈើតូចធំដុះពាសពេញដែលជាទីមនោរម្យសម្រាប់ភ្ញៀវ ទេសចរមកទស្សនាកម្សាន្តនិងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅទីនោះផងដែរ។
ក្រៅពីរមណីយដ្ឋានប្រាទសំបូរព្រៃគុកខេត្តកំពង់ធំមានរមណីយដ្ឋានទេសចរណ៍ជា ច្រើនកន្លែងទៀតដែល ជាទីមនោរម្យសម្រាប់ភ្ញៀវទេសចរមកទស្សនាកម្សាន្តដូចជា រមណីយ ដ្ឋានប្រាសាទគុកនគរ រមណីយដ្ឋាន កែឆ្នៃបឹងសំរិទ្ធ រមណីយដ្ឋានស្ទឹងជីនិត និងរមណីយដ្ឋាន ភ្នំសន្ទុកជាដើម។ល។
លោក សេង អាន បានឱ្យដឹងថាក្នុងឆ្នាំ២០១៦មានភ្ញៀវទេសចរមកទស្សនាកម្សាន្តនិង សិក្សាស្រាវជ្រាវ ក្នុងខេត្តកំពង់ធំសរុបចំនួន២០៣៥២៥នាក់់ក្នុងនោះភ្ញៀវជាតិចំនួន១៨៥៣៤៥នាក់និងភ្ញៀវអន្តរជាតិចំនួន ១៨១៨០នាក់៕

នាវាទេសចរណ៍ខ្នាតយក្សដឹកភ្ញៀវទេសចរជាង២ពាន់ចូលចតនៅក្រុងព្រះសីហនុ

ភ្នំពេញ៖នៅវេលាម៉ោង ០៨:០០ព្រឹក ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៧ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿងឈ្មោះ Costa Victoria ដែលជានាវាទី ០៦ មកពីកំពង់ផែ Laemchabang ប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។នេះបើតាមមន្ដ្រីនគរបាលក្រុងព្រះសីហនុបានអោយដឹងនៅមុននេះ។
នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ១.៥៩៦ នាក់ និងនាវិកចំនួន ៧១៧ នាក់ ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២២:០០ ថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែ Phu Quoc ប្រទេសវៀតណាម ៕

 

នាវាទេសចរណ៍ដឹកទេសចរណ៍ជិត៤ពាន់ចូលចតនៅក្រុងព្រះសីហនុ

ភ្នំពេញ៖ នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Diamond Princess ដែលជានាវាទី ០៥ មកពីកំពង់ផែ Phu My ប្រទេសវៀតណាម បានចូលចតបោះយុថ្កានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីម្សិលមិញ ។នេះបបើតាមការផ្សាយអាជ្ញារធរកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ប្រភពបានបន្ដថា៖ នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរចំនួន ២,៧៨៩ នាក់ និងនាវិកចំនួន ១,០៥៧ ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៦:០០ ថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Laemchabang ប្រទេសថៃ ៕

ក្រុមហ៊ុនចិនចំនួន៥គ្រោងវិនិយោគនៅក្រុងព្រះសីហនុ និងខេត្តកំពត

ភ្នំពេញ៖ក្រុមហ៊ុនចិនចំនួន៥គ្រោងវិនិយោគនៅក្រុងព្រះសីហនុ និងខេត្តកំពតពិសេស លើវិស័យសណ្ឋាគារ ភោជនីយដ្ឋាន តំបន់កម្សាន្តនានា ផ្សារទំនើបធំៗ ក្លឹបកីឡា និងវិស័យជាច្រើនទៀត។នេះបើតាមរដ្ឋមន្ដ្រីថោងខុនបានអោយដឹងក្រោយពិភាក្សាជាមួយក្រុមហ៊ុនចិននៅទីស្ដីការក្រសួង។

តាមវេបសាយក្រសួងបានផ្សាយថានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបជាមួយ ប្រតិភូក្រុមហ៊ុនធំៗចំនួន៥មកពីប្រទេសចិនដឹកនាំដោយលោក Yuan Hao នាយកប្រតិបត្តិនៃក្រុមហ៊ុន China CYTS Tours Holding Co,Ltd ដែលជាក្រុមហ៊ុនធំមួយ ក្នុងចំណោមក្រុមហ៊ុនធំៗទាំង៥ ហើយមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនទៀត នៅទីស្ដីការក្រសួងទេសចរណ៍។
ប្រតិភូវិនិយោគិនចិនខាងលើ បានចូលមកស្វែងរកឱកាសវិនិយោគ លើវិស័យទេសចរណ៍នៅកម្ពុជា ហើយគោលដៅធំរបស់ពួកគេ គឺចង់វិនិយោគនៅតំបន់ឆ្នេរសមុទ្រ ពិសេសខេត្តព្រះសីហនុ និងខេត្តកំពត លើវិស័យសណ្ឋាគារ ភោជនីយដ្ឋាន តំបន់កម្សាន្តនានា ផ្សារទំនើបធំៗ ក្លឹបកីឡា និងវិស័យជាច្រើនទៀត ដែលទាក់ទងទៅវិស័យទេសចរណ៍ បន្ទាប់ពីបានសិក្សាអំពីសក្ដានុពលវិស័យទេសចរណ៍កម្ពុជា បានខ្លះៗហើយ។
លោករដ្ឋមន្ត្រីបានលើកឡើងថា ការអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាគោលនយោបាយចម្បង របស់រាជរដ្ឋាភិបាលកម្ពុជា ហ៊ុំព័ទ្ធដោយភាពសុខដុមរមនា សុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ន និងបន្តថែរក្សាទៅថ្ងៃអនាគត។
មួយទៀត កម្ពុជាមានសក្ដានុពលទេសចរណ៍ពីធម្មជាតិជាច្រើន ដែលសុទ្ធសឹងជាឱកាសវិនិយោគដ៏សម្បូរបែប។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ចាក់ថា ជាប្រវត្តិសាស្រ្ត រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា មានកិច្ចសហប្រតិបត្តិការល្អ និងមិត្តភាពយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលចិន ពិសេសក្រោយដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជា របស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង កាលពីពេលកន្លងទៅថ្មីៗ ក៏កាន់តែជំរុញកំណើនភ្ញៀវទេសចរចិន និងអ្នកវិនិយោគចិន ចូលមកទស្សនាកម្សាន្ត និងវិនិយោគនៅកម្ពុជា ច្រើនឡើងថែមទៀតដែរ។
ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជា បាននិងកំពុងមានសន្ទុះកើនឡើង រៀងរាល់ឆ្នាំ ហើយការផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរពិភពលោក ក៏កាន់តែទូលំទូលាយផងដែរ។ ជាក់ស្ដែង ក្នុងឆ្នាំ២០១៦នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ជាង៥លាននាក់ ក្នុងអត្រាកំណើនប្រមាណ ៥ភាគរយ បន្ថែមទៀត (ការប៉ានប្រមាណដំបូង) ក្នុងនោះភ្ញៀវទេសចរចិនដែលចូលមកទស្សនាកម្ពុជា មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់គឺមាន ការកើនជិត២0ភាគរយ។
លោកថោង ខុន ក៏បានអំពាវនាវដល់ក្រុមអ្នកវិនិយោគចិនទាំងនោះ ធ្វើយ៉ាងសម្រេចឲ្យបានគោលដៅសិក្សាស្រាវជ្រាវរបស់ខ្លួន និងធ្វើការវិនិយោគទុនឲ្យបានច្រើន រាជរដ្ឋាភិបាលកម្ពុជា រីករាយស្វាគមន៍ជានិច្ច។ ឆ្លើយតបនឹងសំណើនេះ ខាងភាគីចិនបានសន្យា នឹងខិតខំកៀរគរអ្នកវិនិយោគ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ឲ្យបានស្វែងរកឱកាសវិនិយោគ និងមកវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើនផងដែរ។
សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង៥នោះ រួមមាន៖ ទី១.ក្រុមហ៊ុន China CYTS Tours Holding Co,Ltd, ទី២.ក្រុមហ៊ុន China Enterprise News Group, ទី៣.ក្រុមហ៊ុន Key Royal Capital, ទី៤.ក្រុមហ៊ុន Yunshan Capital និងទី៥.ក្រុមហ៊ុន Shu & Cambodia Tianyu Company៕

នាវាទេសចរណ៍យក្សពីរគ្រឿងមានភ្ញៀវជាង២ពាន់ចូលចតនៅក្រុងព្រះសីហនុ

ភ្នំពេញ៖ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ មាននាវាទេសចរណ៍ចំនួន ០២គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ 

-នាវាទី១ ឈ្មោះ Seabourn Sojourn ផ្ទុកអ្នកដំណើរចំនួន៤៤៩នាក់ នាវិកចំនួន៥០នាក់
-នាវាទី២ ឈ្មោះ Costa Victoria ផ្ទុកអ្នកដំណើរចំនួន១៩២៨នាក់ នាវិមចំនួន៧១៨នាក់ នាវាទាំងពីរនេះមកពីកំពង់ផែ Laem Chabang ប្រទេសថៃ ៕

 

ចៅហ្វាយខេត្តស្ទឹងត្រែងអះអាងថា៖"បុណ្យទន្លេនឹងទាក់ទាញទេសចរមកទស្សនាខេត្តនេះបន្ថែមទៀត"

ភ្នំពេញ៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងបានអះអាងថាបុណ្យទន្លេនឹងទាក់ទាញទេសចរមកទស្សនាខេត្តនេះបន្ថែមទៀត។លោកបានអោយដឹងថា កាលពី ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ លោកថោងខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងរូបលោក ដឹកនាំកិច្ចប្រជុំលើកទី០១ ស្តីពីការត្រៀមរៀបចំប្រារព្ធពិធីបុណ្យទន្លេ លើកទី០៣ នៅក្នុងខែមីនា ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង។
លោកបានបន្ដថា៖”ពិធីបុណ្យទន្លេត្រូវបានកំណត់ដោយអនុក្រឹត្យលេខ២៦៥ អនក្រ.បក ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ក្នុងគោលបំណងបង្កើតព្រឹត្តិការណ៍ទេសចរណ៍សម្រាប់ខេត្តជាប់ដងទន្លេ ពិសេសដើម្បីរួមចំណែកដល់ការជំរុញ និងអភិវឌ្ឍតំបន់តាមដងទន្លេកម្ពុជា ឲ្យក្លាយជាប៉ូលទេសចរណ៍ដ៏ទាក់ទាញស្របតាមយុទ្ធសាស្ត្រពិពិធកម្មផលិតផលទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ បំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិ។


លើសពីនេះទៀត ការរៀបចំពិធីបុណ្យទន្លេនេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ទាក់ទាញសម្រាប់ខេត្តជាប់ដងទន្លេ ហើយពិធីបុណ្យទន្លេនេះ មិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃតំបន់ជាប់ដងទន្លេកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែកយ៉ាងសំខាន់ដល់ការគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍កម្ពុជាប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសការការពារ និងអភិរក្សធនធានធម្មជាតិដោយឈរលើការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍ខាងផ្នែកបរិស្ថាន សេដ្ឋកិច្ច-សង្គម និងវប្បធម៌។
ព្រមជាមួយនេះ ពិធីបុណ្យទន្លេ គឺជាឱកាសដ៏ប្រសើរដើម្បីជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងចលនាប្រឡងប្រណាំង "ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ" តាមរយៈការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ជំរុញដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំការយល់ដឹងជាសាធារណៈដល់ប្រជាពលរដ្ឋអំពីសារៈប្រយោជន៍នៃធនធានតាមដងទន្លេទាំងអស់ និងអំពីទស្សនាទាន “ស្អាត និងបៃតង”៕

រដ្ឋមន្ដ្រី៖បុណ្យទន្លេនៅឆ្នាំ២០១៧នឹងប្រារព្ឋធ្វើនៅខែមិនានៅខេត្តស្ទឹងត្រែង

 

ភ្នំពេញ៖លោកថោងខុនរដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានប្រកាសអោយដឹងថា៖បុណ្យឆ្នាំ២០១៧នឹងប្រារព្ឋធ្វើនៅខែមិនានៅខេត្តស្ទឹងត្រែង។កាលពីថ្ងៃទី២មករាកន្លងមកលោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារជួបប្រជុំពិភាក្សាការងារជាមួយ លោក មុំ សារឿន អភិបាលខេត្តស្ទឹងត្រែង និងមន្ត្រីពាក់ព័ន្ធក្នុងខេត្ត ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំ ព្រឹត្តិការណ៍បុណ្យទន្លេ នៅចុងខែមិនា ឆ្នាំ២០១៧ ខាងមុខ។

តាមវេបសាយក្រសួងទេសចរណ៍បានដកស្រង់សម្ដីលោករដ្ឋមន្រ្តីមកផ្សាយថា៖ «បុណ្យទនេ្ល គឺជាបុណ្យអេកូទេសចរណ៍មួយ ដែលប្រទេសតាមដងទន្លេមេគង្គ ឬតាមដងទនេ្លគង្គា ក្នុងប្រទេសឥណ្ឌា តែងប្រារព្ធធ្វើឡើងដើម្បីរំលឹកគុណដល់ព្រះម៉ែគង្គា និងដើម្បីរួមគ្នាថែរក្សាបរិស្ថាន ជីវចម្រុះ និងផ្សព្វផ្សាយពីប្រពៃណីទំនៀមទម្លាប់ របស់សហគមន៍ប្រជាជន តាមដងទន្លេ សំដៅរួមចំណែកទាក់ទាញទេសចរបែបធម្មជាតិ (អេកូទេសចរណ៍) នាំចំណូលបានច្រើនដល់ប្រជាជនសហគមន៍តាមដងទន្លេ»។

 

កម្ពុជាបានប្រារព្ធបុណ្យទន្លេនេះ ២ដងរួចមកហើយ គឺនៅឆ្នាំ២០១៤ ធ្វើឡើងក្នុងខេត្តក្រចេះ និងនៅឆ្នាំ២០១៥ ធ្វើឡើងក្នុងខេត្តកំពង់ចាម។ ម្យ៉ាងទៀត ក្នុងផែនការយុទ្ធសាស្ត្រទេសចរណ៍មេគង្គ ក្នុងផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន និងផែនការយុទ្ធសាស្ត្រទេសចរណ៍ ក្នុងមហាអនុតំបន់មេគង្គ (GMS) ពិសេសតាមស្មារតី នៃកិច្ចប្រជុំកំពូល CLV ថ្មីៗនេះ ស្តីអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលពោរពេញទៅដោយ សក្តានុពលទេសចរណ៍ វប្បធម៌ បេតិកភណ្ឌ និងទេសចរណ៍សហគមន៍អេកូទេសចរណ៍។

 

បច្ចុប្បន្នខេត្តស្ទឹងត្រែង មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បានយ៉ាងល្អ ពីតំបន់បេតិកភណ្ឌពិភពលោកវត្តភូ ប្រទេសឡាវ មកតំបន់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទអង្គរវត្ត តាមផ្លូវជាតិលេខ៩ថ្មី ដែលទេសចរភាគច្រើនកំពុងពេញនិយម។ មួយទៀតសោត តំបន់នេះក៏មានរមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល ទឹកធ្លាក់ល្បាក់ខោន ទាំងខាងខោនផាក់ផេង (ឡាវ) និងខាងទឹកធ្លាក់ព្រះនិមិ្មត និងសុភមិត្រ (កម្ពុជា) មានតំបន់ទេសចរណ៍ផ្សងព្រេង តាមដងទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក តំបន់ជម្រកសត្វស្លាបដ៏ធំ នៅសៀងប៉ាង ជម្រកសត្វនៃឧទ្យានជាតិវីរជ័យ ពិសេសតំបន់សត្វផ្សោតទន្លេមេគង្គ (សហគមន៍អេកូទេសចរណ៍ព្រះរំកិល) តំបន់ RAMSA ជាដើម។
ខេត្តស្ទឹងត្រែងនៅមានសក្តានុពលទេសចរណ៍ជាច្រើនទៀត ដែលអាចរៀបចំជាសហគមន៍ទេសចរណ៍ ដែល ASEAN ក៏កំពុងយកចិត្តទុកដាក់ ជំរុញលើកទឹកចិត្ត និងដាក់ចេញនូវស្តង់ដារសហគមន៍ទេសចរណ៍រួមមួយរបស់ ASEAN។
ដោយឡែកបុណ្យទន្លេ ជាឱកាសដ៏ល្អមួយដើម្បីជួយជាមូលដ្ឋាន ក្នុងការជំរុញការអភិវឌ្ឍទឹកដីរបស់ខ្លួន ពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍។
លោករដ្ឋមន្ត្រី ក៏បានចូលទៅទស្សនាច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល (កម្ពុជា) និងណងណុខឃាង (ឡាវ) ផងដែរ ដែលប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ គ្រោងនឹងអញ្ជើញទៅសម្ពោធនៅសប្តាហ៍ក្រោយនេះ៕

 

ចំណូលពីការលក់សំបុត្រចូលតំបន់អង្គរទទួលបានជាង៦២លានដុល្លារក្នុងឆ្នាំ២០១៦

ភ្នំពេញ៖យោងការផ្សាយរបស់គ្រឹះស្ថានអង្គរបានអោយដឹងថាចំណូលពីការលក់សំបុត្រទទួលបានជាង៦២.៥៨លានដុល្លារក្នុងឆ្នាំ២០១៦កើន៤.២ភាគរយបើធៀបនឹងឆ្នាំ២០១៥កន្លងមក។ក្នុងនោះឆ្នាំ២០១៦នេះអង្គរបានទាក់ទាញអ្នកទេសចរបាន២.១៩លាននាក់កើនជាង៤.៦៣ភាគរយ។ចំណែកក្នុងខែធ្នូតំបន់អង្គរទទួលបានទេសចរ២៤៩ពាន់នាក់កើន១២ភាគរយនិងប្រាក់ចំណួលបាន៧.១លានដុល្លារកើន១០ភាគរយ៕

ពលរដ្ឋខ្មែរជាង២១ម៉ឺននាក់ទៅលេងប្រទេសវៀតណាមក្នុងឆ្នាំ២០១៦

ភ្នំពេញ៖ពលរដ្ឋខ្មែរជាង២១ម៉ឺននាក់ទៅលេងប្រទេសវៀតណាមក្នុងឆ្នាំ២០១៦កន្លងមកក្នុងនោះកើនជា៩៣ភាគរយបើធៀបនឹងឆ្នាំ២ ០១៥កន្លងមក។នេះបើតាមរបាយការណ៍របស់រដ្ឋាភិបាលបានចេញផ្សាយនៅថ្ងៃនេះ។ប្រភពបានបន្ដថា៖ក្នុងខែធ្នូឆ្នាំ២០១៦ កន្លងមកមានពលរដ្ឋទៅវៀតណាម១៧.៥ពាន់នាក់កើន៨១ភាគរយរយ។ពលរដ្ឋកម្ពុជាមួយចំនួនទៅលេងវៀតណាមបានប្រើប្រាស់សេវាទេសចរណ៍សុខភាពមានន័យថាទៅលេងផងទៅព្យាបាលជំងឺផង។
លោកទិត្យចន្ទថាអ្នកនាំពាក្យ ក្រសួងទេសចរណ៍បានអោយដឹងកន្លងមកថា ពលរដ្ឋចាកចេញទៅទស្សនាក្រៅប្រទេសច្រើនដោយពលរដ្ឋមានជីវភាពប្រសើរឡើង។ប្រភពពីក្រសួងទេសចរណ៍បានអោយដឹងផងដែរថាពលរដ្ឋខ្មែរជាង១លាននាក់បានទស្សនាក្រៅប្រទេសក្នុងឆ្នាំ២០១៦និងក្នុងឆ្នាំ២០១៥កន្លងមកមានពលរដ្ឋជាង៨សែននាក់បានចេញទៅទស្សនាក្រៅប្រទេស៕

ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជា២០ម៉ឺននាក់បានទៅចូលរួមឆ្លងឆ្នំាសាកលនៅខេត្តសៀមរាប

សៀមរាប៖ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជា២០ម៉ឺននាក់បានទៅចូលរួមឆ្លងឆ្នំាសាកលនៅខេត្តសៀមរាបរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៩ដល់៣១ខែធ្នូរ។ នេះបើតាមការបញ្ជក់ពីលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបកាលពីម្សិលមិញ។


លោកបានឲ្យដឹងថា នៅក្នុងឱកាសឆ្លងឆ្នំាសកលឆ្នំា២០១៦ចូល២០១៧នៅខេត្តសៀមរាបមានភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេចរជាតិមកពីបណ្តាខេត្តផ្សេងៗរួមជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាមប្រមាណជា២០ម៉ឺននាក់បានចូលរួមឆ្លងឆ្នំាសាកលនៅខេត្តសៀមរាប។ហើយចំនួននេះមានការកើនឡើងជាងឆ្នំាមុនប្រមាណជា៣២%។
លោកបានបញ្ជាក់ថា៖” នៅក្នុងឱកាសឆ្លងឆ្នំាសកលឆ្នំា២០១៦ចូល២០១៧នេះអាជ្ញាធរបានរៀបចំឲ្យមានកន្លែងកំសាន្តចំនួន៣កន្លែងគឺនៅតាមសណ្ឋាគារ នៅសួនច្បាមុខព្រះរាជដំណាក់ និងតំបន់ផប់ស្រ្ទីតផ្សារចាស់ផ្សាររាត្រី តំបន់អង្គរឃ្យុងយូ ហើយកន្លែងដែលភ្ញៀវសម្រុកទៅសប្បាយច្រើនជាងគេគឺ នៅតំបន់ផប់ស្រ្ទីតផ្សារចាស់ផ្សាររាត្រី។
ចំណែកសន្តិសុខវិញអាជ្ញាធរបានដាក់ពង្រាយសត្ថកិច្ចជាច្រើន ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋក៍ដូចជាភ្ញៀវទេសចរ។
លោកបានបញ្ជាក់ទៀតថា៖" ឆ្នំានេះមើលឃើញថា ប្រជាពរដ្ឋខ្មែរមកពីតាមបណ្តាខេត្តនានាបានមកកំសាន្តនៅខេត្តសៀមរាបច្រើនជាងបណ្តាឆ្នំាមុនៗដោយសារតែឆ្នំានេះអាជ្ញាធរខេត្តបានរៀបចំឲ្យមានកន្លែងសប្បាយច្រើន និងតុបតែងភ្លើងលំម្អរក្រុងបានស្អាតជាងឆ្នំាមុនផងដែរ"។


សម្រាប់សន្តិសុខសណ្ឋាប់ធ្នាប់សមត្ថកិច្ចការពារយ៉ាងយកចិត្តទុកដាក់បំផុតមិនមានបញ្ហាអ្វីកើតឡើងនោះទេ។រីឯតម្លៃសេវាផ្សេងៗដូចជាសណ្ឋាគារ ម្ហូបអាហារក៍មិនមានការឡើងថ្លែហូសហេតុដែរ។ពីព្រោះក្រុមមន្រ្តីជំនាញបានចុះទៅផ្សព្វផ្សាយណែនំាឲ្យអាជីវករទំាងអស់មិនឲ្យឡើងថ្លៃជាប្រចំា។
តាមរបារការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេចរជាតិដែលបានមកចូលរួមឆ្លងសាកលឆ្នំានៅខេត្តសៀមរាបនេះមាន២០០៤២៧នាក់កើនឡើង៣២,៤៧%បើធៀបទៅនឹងកាលពីឆ្នំា២០១៥ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមាន៣០,២៤៧%កើនឡើង៨,១៣%ភ្ញៀវទេសចរជាតិមាន១៧០០០០០នាក់កើឡើង៣៨,២១%៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ព័ត៌មានជាតិ​ពេល​យប់​


ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2