vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

អាជ្ញាធរក្រុងរៀបចំស្នើរដីកាកែសម្រួលស្លាកយ៉ីហោនៅតំបន់អគាបុរាណអភិរក្ស

ខេត្តបាត់ដំបង៖អាជ្ញាធរក្រុងបាត់ដំបងកំពុងរៀបចំដីការជាផ្លូវការមួយដើម្បីកែសម្រួលស្លាកយ៉ីហោផ្សាយពាណិជ្ជកម្មលក់ទំនិញនៅតំបន់សំណង់អគារបុរាណបេតិកភណ័វប្បធ៌ម។

លោក សៀង ឯមវួនស្ហី អភិបាលក្រុងបាត់ដំបងនៅថ្ងៃទី២៦ មិថុនានេះបានលើកឡើងថា កាលពីថ្មីៗនេះអង្គប្រឹក្សាសាលាក្រុងបានសម្រេចរួចរាល់ហើយក្នុងការបង្កើតឡើងនូវដីកាផ្លូវការមួយសម្រាប់ប្រើប្រាស់ក្នុងការរៀបចំកែសម្រួលស្លាកយ៉ីហោផ្សាយពាណិជ្ជកម្មលក់ទំនិញរបស់ម្ចាស់កម្មសិទ្ធសំណង់អគាដែលមានចំណាស់ជាង១០០ឆ្នាំនៅក្នុងក្រុងដែលគ្រោងចុះបញ្ជីដាក់ជាសម្បត្តិបេតិកភណ័ទេសចរណ៍។
ក្រោយពីការពិនិត្យទទួលសំណើរនិងមានការឯកភាពពីថ្នាក់ខេត្តដំណាក់កាលចុងក្រោយ អាជ្ញាធរក្រុងនិងចេញសេចក្តីណែនាំមួយដើម្បីជូនដំណឹងដល់ម្ចាស់កម្មសិទ្ធផ្ទះទាំង៨០០ទីតាំងតាមកិច្ចព្រមព្រៀងគ្នាអនុវត្តលើផែនការស្មើរភាពគ្នាមិនលំអៀង ដោយទុករយៈពេលមួយអោយបងប្អូនប្រជាពលរដ្ឋម្ចាស់លំនៅដ្ឋានដែលអភិរក្សបានរៀបចំកែសម្រួលតាមការកំណត់ទំហំ៤ម៉ែត្រការ៉េនៃស្លាកយ៉ីហោនីមួយៗ។
អភិបាលក្រុងបាត់ដំបងបានអោយដឹងដែរថា ចំពោះប្រជាពលរដ្ឋដែលមានស្មារតីចូលរួមក្នុងការកែសម្រួលស្លាកយ៉ីហោនេះគ្រាន់តែធ្វើសំណើរនៅការិយាល័យច្រកចេញ ចូលតែមួយដោយមិនគិតកម្រៃសេវា ក្រៅពីនេះនិងមានគោលការណ៍លើកទឹកចិត្តផ្តល់នូវបណ្ណ័សសើរឬលិខិតថ្លែងអំណរគុណជាដើម។
ការកែសម្រួលស្នាក​ផ្សាយ​ពាណិជ្ជកម្មរបស់​ពលរដ្ឋ ក្នុងរង្វង់តំបន់អភិរក្សបេតិកភណ័ខាងលើនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់លំនៅដ្ឋានមួយចំនួនបានលើកស្លាកយ៉ីហោប្រណាំងប្រជែងគ្នា ខ្លះធំជាង ខ្ពស់ជាងនិងខ្លះធ្វើលយមកខាងមុខផ្ទះហួសគ្មានសណ្តាប់ធ្នាប់នាំអោយប៉ះពាល់សោភណ័ភាពនិងបាំងទ្រង់ទ្រាយតួផ្ទះ រចនាបទគ្រឿងលំអរនានានិងតួដំបូលផ្ទះផ្សេងទៀត។
គម្រោងសំណង់អគារបុរាណដែលរដ្ឋាភិបាលនិងអាជ្ញាធរខេត្តបានស្នើរសុំទៅកាន់អង្គការយូណេស្កូដើម្បចុះបញ្ជីសម្បត្តិ​បេតិភណ័ជាកម្មសិទ្ធរបស់ប្រជាជន អគាររបស់រដ្ឋផងដែរ ដែលមានទីតាំងនៅរាយប៉ាយនៅក្នុង​ក្រុង​បាត់ដំបងពិសេសនៅ​តាមបណ្តោយផ្លូវ​លេខ​១ ផ្លូវលេខ២និងផ្លូវ​លេខ​៣ រួមទាំងវត្ត​ពិភិ​ទ្ធារា​ម វត្ត​ដំរី​សរ វត្តសំរោងក្នុង អគារផ្សារធំថ្មីជាដើមសរុបចំនួន​៨០០កន្លែង។ ម្ចាស់សំណង់អគារកម្មសិទ្ធ​នីមួយនិងទទួលបានផលប្រយោជន៍មុនគេជាច្រើនតាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ដោយទាក់ទាញភ្ញៀវជាតិ អន្តរជាតិបានច្រើនក្នុងការចូលមកទស្សនាកំសាន្តនិងស្នាក់នៅពិសេសបានផ្តល់ឱកាសការងារដល់ម្ចាស់ផ្ទះ ក៍ដូចជាប្រជាពលរដ្ឋទូទៅទៀតផង៕

 

ក្នុងរយៈពេល៥ខែមានទេសចរចំនួនជាង២សែននាក់ចូលតាមច្រកអន្ដរជាតិប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតភ្ញៀវអន្តរជាតិចូលមកកម្ពុជារយៈពេល៥ខែឆ្នាំ២០១៧មានចំនួន​២៥​៣.៣៥៣នាក់កើនជាងឆ្នាំ២០១៦មានចំនួន៣៧,១៩%។នេះបើតាមមន្ដ្រីបានអោយដឹងនៅថ្ងៃនេះ។​

លោក ជុង ឡឹម ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ភ្ញៀវអន្តរជាតិដែលចេញពីប្រទេសថៃចូលមកកម្ពុជា​តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតរយៈពេល៥ខែក្នុងឆ្នាំ២០១៧នេះមានសរុបចំនួន២៥៣.៣៥៣នាក់ហើយភ្ញៀវដែលមានចំណាត់ថ្នាក់ខ្ពស់មាន១.ភ្ញៀវជនជាតិថៃចំនួន៣៥.៥០៦នាក់២.ភ្ញៀវជនជាតិរ៉ូស្សីមានចំនួន១៦.៦១៥នាក់ ៣.ភ្ញៀវជន​ជាតិអង់គ្លេសមានចំនួន៦.៧៧៦នាក់បើប្រៀបធៀប៥ខែឆ្នាំ២០១៦មានចំនួន១៦៤.២៦០នាក់ឆ្នាំ២០១៧ភ្ញៀវអន្តរជាតិកើនឡើងដល់៣៧,១៩%។
លោកបានបញ្ជាក់ថា៖ភ្ញៀវទេសអន្តរជាតិនៅខែឧសភាឆ្នាំ២០១៧នេះមានចំនួន៣៧.០៧០នាក់ បើប្រៀបធៀបខែមេសាឆ្នាំ​២០១៧មានចំនួន៤១.០៩៦នាក់គឺមានការថយចុះ៩,៨០%រហូតដល់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៧នេះភ្ញៀវអន្តរជាតិចេញពីប្រ​ទេសថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តជាតិប៉ោយប៉ែត១ថ្ងៃមានប្រមាណជាង១.០០០នាក់។
លោក ជុង ឡឹម បានបញ្ជាក់ថា៖ភ្ញៀវអន្តរជាតដែលចូលមកកម្ពុជាគឺទឹសដៅទៅប្រាសាទអអង្គវត្តខេត្តសៀមរាមហើយបន្តទៅតាមបណ្តាខេត្តដែលមានតំបន់ដែលមានប្រាសាទបូរាណដូចខេត្តបន្ទាយមានជ័យមានប្រាសាទបន្ទាយឆ្មារនិងប្រាសាទបន្ទាយទ័ពស្ថិតក្នុងឃុំបន្ទាយឆ្មារស្រុកថ្មពួកនិងតំបន់រម្មណីយ៍ដ្ឋានអាងត្រពាំងថ្មស្រុកភ្នំស្រុក៕(ប៊ុន ធឿន)

 

 

គណៈប្រតិភូអន្ដរជាតិចូលរួមដាំដើមឈើប្រណិតចំនូន១០០ដើមនៅជិតស្រះស្រង់

ខេត្តសៀមរាប៖ដើម្បីរួមចំណែកធ្វើឲ្យតំបន់អង្គរកាន់តែមានទេសភាពបៃតងស្អាតគណៈប្រតិភូសន្និសីទអន្តរ ជាតិលើកទី១ ស្តីពីទេសចរណ៍ប្រកបដោយចីរភាព និងទីក្រុងបេតិកភណ្ឌបានចូលរួមដំាកូន ឈើចំនួន ១០០ដើមនៅជិតស្រះស្រង់
អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី១៥ខែមិថុនានេះរៀបចំពិធីដាំកូនឈើអនុស្សាវរីយ៍សម្រាប់គណៈប្រតិភូសន្និសីទអន្តរជាតិលើកទី១ស្តីពីទេសចរណ៍ប្រកបដោយចីរភាពនិងទីក្រុងបេតិកភណ្ឌពិធីដាំកូនឈើអនុស្សាវរីយ៍នេះរៀបចំ នៅ បរិវេណស្រះស្រង់ទល់មុខប្រាសាទបន្ទាយក្តី ។
ឯកឧត្តម ស៊ុំ ម៉ាប់ តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ
សិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរាបានមានប្រសាសន៍ថា ភាពល្បីល្បាញនៃអង្គរ
ទៅកាន់ពិភពលោកសព្វថ្ងៃ មិនអាស្រ័យតែប្រាង្គប្រាសាទបុរាណប៉ុណ្ណោះទេ តែទេសភាព
វប្បធម៌និងបរិស្ថានជុំវិញរមណីយដ្ឋានអង្គរក៏ជាកត្តារួមចំណែកដ៏សំខាន់ផងដែរ។ អាជ្ញាធរ
ជាតិអប្សរាបានទទួលយកស្តង់ដារISO14001នៃប្រទេសជប៉ុនមកអនុវត្តលើការងារគ្រប់គ្រងបរិស្ថាននៅតំបន់អង្គរតាំងពីឆ្នាំ២០០៤មក ហើយបានទទួលជោគជ័យ ដោយទទួលបាន
វិញ្ញាបនបត្រនេះចំនួន៤លើករួចមកហើយ។ឈរលើគោលការណ៍នេះ អាជ្ញាធរជាតិអប្សរា
បានបង្កើនការដាំកូនឈើជាប្រចាំក្នុងតំបន់រមណីយដ្ឋានអង្គរ តាមរយៈការជ្រើសរើសដី
ទំនេរ ទីកន្លែងសាធារណៈ វត្តអារាម ការដាំជំនួសឈើងាប់ និងជំរុញឲ្យប្រជាពលរដ្ឋចូល
រួមដាំតាមផ្ទះសម្បែង និងតាមភ្លឺស្រែជាដើម។ទន្ទឹមនេះ អាជ្ញាធរជាតិអប្សរាក៏តែងសហការ
ជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ ដូចជា ក្រសួងទេសចរណ៍ ក្រសួងបរិស្ថានជាដើម ដើម្បី
ជំរុញការដាំកូនឈើក្នុងតំបន់អង្គរតាមរយៈកម្មវិធីរុក្ខទិវា និងកម្មវិធីបរិស្ថានជាដើម។ ជាក់
ស្តែងការរៀបចំកម្មវិធីដាំកូនឈើអនុស្សាវរីយ៍សម្រាប់គណៈប្រតិភូសន្និសីទអន្តរជាតិលើកទី១ស្តីពីទេសចរណ៍ប្រកបដោយចីរភាពនិងទីក្រុងបេតិកភណ្ឌនាពេលនេះ ក៏ជាការតាម អនុសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍតំបន់បៃតងឲ្យបានគ្រប់គ្រាន់នៅតាម ក្រុងនិមួយៗដោយលើកទឹកចិត្តឲ្យមានយុទ្ធនាការណ៍ដាំដើមឈើក្រោមពាក្យស្លោក “ដាំដើមឈើផ្តើមចេញពីអ្នក” ឬ “ទេសចរម្នាក់ ដើមឈើមួយដើម”៕
ឃុត សៅ សៀមរាប-15-06-2017

អាជ្ញាធរច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែងពង្រឹងមធ្យោបាយដឹកជញ្ជូនភ្ញៀវទេសចរ

ស្ទឹងត្រែង៖អាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែងបនាប្រកាសដាក់វិធានការឲ្យក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរពង្រឹងសេវាកម្មដឹកជញ្ជូនបន្ថែមទៀតដើម្បីធានាសុវត្ថិភាពក្នុងពេលធ្វើដំណើរទោះបីនៅដើមរដូវវស្សានេះភ្ញៀវជាតិនិងអន្តរជាតិចូលមកប្រទេសកម្ពុជាមានចំនួនតិចតួចយ៉ាងណាក៍ដោយ ។

ក្នុងឱកាសចុះត្រូតពិនិត្យរថយន្តដឹកជញ្ជូនភ្ញៀវកាលពីថ្ងៃទី១២មិថុនាឆ្នាំ២០១៧លោកលឺម មុយប្រធានច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖"រថយន្តដឹកជញ្ជូនភ្ញៀវទេសចរទាំងក្រុមហ៊ុនទាំងវិស័យឯកជនត្រូវយកចិត្តទុកដាក់ទៅលើសេវាដឹកជញ្ជូនឲ្យបានល្អប្រសើរឡើងដើម្បីទាក់ទាញភ្ញៀវឲ្យចូលមកលេងនៅក្នុងប្រទេសកម្ពុជា ឲ្យបានច្រើនព្រោះនៅរដូវវស្សនេះពិនិត្យឃើញថាភ្ញៀវភាគច្រើនចូលមកពីប្រទេសថៃឆ្លងកាត់ប្រទេសឡាវចូលទៅប្រទេស​វៀត​ណាម​តែម្តង"។
លោកអះអាងថា៖"ការរៀបចំសេវាដឹកជញ្ជូនបានល្អតម្លៃសមរម្យជាផ្នែកមួយជួយទាក់ទាញភ្ញៀវពេលពូកគាត់ពេញចិត្តនិងចូលមកលេងតាមច្រកនេះច្រើនឡើងវិញដូចនេះរថយន្តដឹកជញ្ជូនទាំងក្រុមហ៊ុនទាំងវិស័យឯកជនត្រូវរៀបចំរថយន្តរបស់ខ្លួនប្រកបដោយបច្ចេកទេសត្រឹមត្រូវ។

លោកបានអោយដឹងដែរថា៖ការដឹកជញ្ជូនភ្ញៀវនេះខាងច្រកយើងបានណែនាំពួកគាត់ក្នុងការរៀបចំរថយន្តឲ្យមានលក្ខណៈស្តង់ដាដែលអាចភ្ញៀវយើងទទួលយកបានហើយសេវាគឺយើងមិនឲ្យមានការយឺតយ៉ាវទេគឺយើងបានណែនាំពួកគាត់ចំណុចនេះឲ្យបានល្អប្រសើរដំណើរដល់គោលដៅដោយសុវត្ថិភាព។

លោកមាសកុសលអ្នកបើកបរថយន្តក្រុមហ៊ុនសូវិយាដឹកជញ្ជូនភ្ញៀវបានបញ្ជាក់ថា៖ករណីនេះក្រុមហ៊ុនបានកំណត់គោល​ការណ៍ច្បាស់លាស់ទាំងការបើកបរទាំងការរៀបចំសេវាកម្មជូនភ្ញៀវប្រកបដោយភាពរាក់ទាក់និងមានភាពទទួលខុសត្រូវខ្ពស់។
លោកអះអាងថា៖ក្នុងនាមជាអ្នកប្រកបរបររថយន្តដឹកជញ្ជូនលោកគោរពតាមគោលការណ៍ក្រុមហ៊ុននិងអាជ្ញាធរពាក់ពន្ធ័បានណែនាំពីព្រោះសុវត្ថិភាពជាកត្តាចំបងក្នុងការថែរក្សាអាយុជីវិតទាំងអស់គ្នា។
លោក ទិនតស្យាប្រធានសមាគមរថយន្តដឹកជញ្ជូនភ្ញៀវ សេកុងត្រពាំងគ្រៀលបានបញ្ជាក់ថាៈ នៅច្រកទ្វារព្រំដែនអន្តរជាតិនេះ កន្លងមកមានរថយន្តទេសចរណ៍មួយចំនួនមិនទាន់បានអនុវត្តទៅតាមកិច្ចសន្យានិងតាមការណែនាំរបស់ មន្ទីរទេសចរណ៍ និងសំណូមពររបស់សមត្ថកិច្ចពាក់ព័ន្ធនៅឡើយ។
លោកបញ្ជាក់ថា៖មានរថយន្តមួយចំនួនដឹកជញ្ជូនភ្ញៀវមកទុកចោលឲ្យរង់ចាំរថយន្តផ្ទេរ ចុះផ្ទេរឡើង ធ្វើឲ្យភ្ញៀវជួបការលំបាក ធុញទ្រាន់និងអាក់អន់ចិត្ត ដូចនេះទើបអាជ្ញាធរច្រករឹតបន្តឹងនេះ ដែលជាយន្តការមួយល្អក្នុងការទាក់ទាញភ្ញៀវ។
អ្នកស្រីអងផារីប្រជាពលរដ្ឋលក់ដូចំណីអាហារនៅតំបន់ព្រំដែននេះបានសាទរចំពោះវិធានការនេះព្រោះការថែរក្សាសុខសុវត្ថិភាពទាំងការថែរក្សាទ្រព្យសម្បត្តិជូនភ្ញៀវ ក្នុងពេលធ្វើដំណើរៗ ស្នាក់នៅអាចរួមចំណែកលើកស្ទួយដល់វិស័យទេសចរណ៍ ឲ្យមានប្រសិទ្ធភាព។
អ្នកស្រីអះអាងថា៖ជាមួយគ្នានេះអ្នកលក់ដូរចំណីអាហារក៍ខិតខំធ្វើឲ្យភ្ញៀងពេញចិត្តដែររួមមាន៖រៀបចំឲ្យមានម្ហូបឆ្ងាញ់អានាម័យល្អនិងចង់ទាក់ទាញភ្ញៀវឲ្យមានច្រើនមកលក់ម្ហូបឲ្យសមរម្យនិងតំលៃភ្ញៀវហូប ភ្ញៀវមកហើយចង់មកទៀត។
សូមបញ្ជាក់ថា៖នៅច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែងក្នុងរយៈពេលជិត៦ខែដើមឆ្នាំ២០១៧នេះមានភ្ញៀវទេសចរអន្តរជាតិឆ្លងកាត់ចំនួន៥.៩៩៣នាក់ដែលក្នុងរដូវប្រាំងជាមធ្យមក្នុងមួយថ្ងៃចាប់ពី៨០ទៅ១០០នាក់។ចំណែករដូវវស្សាមានចំនួនចាប់ពី២០នាក់ទៅ៤០នាក់ក្នុងនោះភាគច្រើនជាជនជាតិអូស្ត្រាលី-បារាំង-អាមេរិក-បែលហ្សិច-អង់គ្លេស-និងឡាវតែប៉ុណ្ណោះ៕

 

សម្តេច ហ៊ុន សែន ជួបប្រតិភូរដ្ឋមន្ត្រីនៃសន្និសីទអន្តរជាតិទេសចរណ៍

សៀមរាប៖នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ មុននឹងអញ្ជើញបើកសន្និសីទអន្តរជាតិស្តីពី ទេសចរណ៍ ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌលើកទី១ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាកាងារជាមួយ ប្រតិភូរដ្ឋមន្ត្រីដែលអញ្ជើញមកចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីទេសចរណ៍នៅទីក្រុងសៀមរាប។ ក្រុម ប្រតិភូនេះគឺដឹកនាំដោយលោក John Ameratunga រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ទេសចរណ៍ប្រទេស ស្រីលង្ការ។
លោក John Ameratunga បានសំដែងនូវការអបអរសាទរចំពោះ សម្តេចតេជោ ហ៊ុន សែន ចំពោះលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងសំដែងនូវការអបអរសាទរចំពោះសន្និសីទ អន្តរជាតិស្តីពីទេសចរណ៍ ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌលើកទី១ នៅទីក្រុងសៀមរាប នេះ ។ លោកបានមានប្រសាសន៍ថា កម្ពជានៅពេលនេះមានទេសចរប្រមាណ៥លាននាក់ ដែលនេះ បានឆ្លុះបញ្ចាំងពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ប្រតិភូទាំងអស់ ហើយសម្តេចតេជោបានមានប្រសាសន៍ ថានេះជាកិត្តិយសណាស់ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទនៅលើទឹកដីអង្គរថ្ងៃនេះ។ ទន្ទឹមនឹង នេះដែរ សម្តេចតេជោបានបញ្ជាក់ថា កាលឆ្នាំ១៩៧៩ ទឹកដីនៃខេត្តសៀមរាបនេះ មិនមានការរីកចម្រើន និងមិនមានមានមនុស្សរស់នៅច្រើនទេ។ នៅឆ្នាំ១៩៩៣ ទីនេះនេះក៏នៅតែមានបញ្ហាប្រឈមដោយ នៅមានខ្មែរក្រហមលបឆ្មក់វាយនៅឡើយ។ ទីនេះជាសមរភូមិសង្រ្គាម។ ទីក្រុងសៀមរាបបាន ចាប់ផ្តើម ដោយមានសណ្ឋាគារចាស់ៗតែ២ប៉ុណ្ណោះ តែពេលនេះយើងមានសណ្ឋាគាររហូតដល់ទៅ១៥០ នោះ មិនរាប់បញ្ជូលផ្ទះសំណាស់ផង។ ទេសចរណ៍យើងចាប់ផ្តើមពីចំនួនសូន្យ ហូតពេនេះយើងមានទេសច ប្រមាណ៥លាននាក់។ នេះគឺដោយសារប្រទេសជាតិមានសុខសន្តិភាព រួមជាមួយនយោបាយបើកចំហរ ជើងមេឃរបស់រជារដ្ឋាភិបាលកម្ពុជា។
សម្តេចតជោ ហ៊ុន សែន បានបន្តថា ឥឡូវនេះកម្ពុជាកំពុងតែជម្រុញការអនុវត្តនូវការនាំចេញនៅ នឹងកន្លែងដូចជាដំណាំកសិផលនានាទៅកាន់សណ្ឋាគារដើម្បីបម្រើឲ្យវិស័យទេសចរណ៍។ ការជម្រុញ ការនាំចេញនៅនឹងកន្លែងគឺមានអត្ថប្រយោជន៍សំខាន់ណាស់ ក្នុងការសុវត្ថិភាពម្ហូបអាហារដល់ ភ្ញៀវទេសចរនិងក្នុងការលើកតម្កើងកសិផលកម្ពុជាដើម្បីពង្រឹងជីវភាពប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង៕

មន្ដ្រីខេត្តកំពង់ស្វែងរកថវិកាដើម្បីបង្កើតក្រុមការងារដោះស្រាយទំនាស់រវាងមនុស្សនិងសត្វដំរី

ខេត្តមណ្ឌលគិរី៖លោក កែវ សុភគ៌ ប្រធាន មន្ទីរ បរិស្ថាន ខេត្តមណ្ឌលគិរី បាន ឲ្យ ដឹងនៅថ្ងៃនេះថា៖ មន្ទីរ របស់លោក នឹង ស្វែងរក ថវិកា ដើម្បី បង្កើត ក្រុម ករ ងារ ដោះស្រាយ ទំនាស់ រវាង សត្វ ដំរី ជាមួយ មនុស្ស។

លោក កែវ សុភ គ៌ បានលើកឡើង បែបនេះ បន្ទាប់ពី សត្វ ដំរី បានធ្វើការ វាយប្រហារ ស ម្លា ប់ មនុស្ស ជា បន្តបន្ទាប់ នៅ ខេត្តមណ្ឌលគិរី ។សូមបញ្ជាក់ថា កាលពីថ្ងៃទី ៨ខែមិថុនា ឆ្នាំ២០១៧ នៅ ចំណុច ក្នុងព្រៃ ជ្រៅ នៅ ក្រុម ចុង រ៉ាង ស្ថិតក្នុង ភូមិ ពូ ហ្យា ម ស្រុក អូររាំង ខេត្តមណ្ឌលគិរី មាន មនុស្ស ពីរ នាក់ ត្រូវបាន ហ្វូង ដំរីព្រៃ ជា មេ របស់ ទាត់ បណ្តាល ឲ្យ រងរបួស រហូត ស្លាប់ ចំណែកឯ មនុស្ស ម្នាក់ទៀត បាន រត់ រួចខ្លួន ។ ជាមួយគ្នានេះដែរ ដំរី ស្រុក ចំនួន២ក្បាល បានសម្លាប់ ម្ចាស់ របស់ វា ចំនួន២នាក់ ផងដែរ។

លោក កែវ សុភ គ៌ បាន ឲ្យ ដឹង ទៀតថា៖ ក្រសួងបរិស្ថាន បាន បង្កើត ក្រុមការងារ ដោះស្រាយ ទំនាស់ រវាង សត្វ ដំរី និង មនុស្ស នេះ រួចហើយ ។ ទោះបីយ៉ាងណា ករណី សត្វ ដំរីព្រៃ វាយប្រហារ អ្នកភូមិ នេះ បានកើត ឡើងជាលើកដំបូង ដូច្នេះ មន្ទីរ បរិស្ថាន ខេត្ត នឹង ស្វែងរក ថវិកា ដើម្បី បង្កើត ក្រុម នេះ ឡើង។
ជាមួយគ្នានេះដែរ លោក ប្រធាន មន្ទីរ បរិស្ថាន បាន សម្តែង ការព្រួយបារម្ភ ថា នៅពេល អនាគត បើសិនជា អ្នកភូមិ នៅតែមាន ការទន្ទ្រាន ដែន ជម្រក របស់ ពួកវា នឹងធ្វើ ឲ្យ ហ្វូង សត្វ ដំរី ទាំងនោះ ធ្វើការ វាយប្រហារ លើ អ្នកភូមិ កាន់តែ គ្រោះថ្នាក់ ធ្ងន់ធ្ងរ ជាងនេះទៅទៀត។
លោក កែវ សុភ គ៌ បាន លើ ឧទាហរណ៍ ជាក់ស្តែង បានកើត ឡើង នៅ ប្រទេស ឥណ្ឌា មាន មនុស្ស រាប់រយ នាក់ បាន ស្លាប់ ដោយសារ ការវាយប្រហា រ ពី ហ្វូង សត្វ ដំរី។តាម លោក ប្រធាន មន្ទីរ បរិស្ថាន បាន ឲ្យ ដឹង ទៀតថា បច្ចុប្បន្ន ចំនួន សត្វ ដំរី នៅ ខេត្តមណ្ឌលគិរី មាន ប្រមាណ ជា២០០ក្បាល៕

 

កម្ពុជាគ្រោងស្នើដាក់បញ្ជូលទីក្រុងសំខាន់ចំនួន៣ជាទីក្រុងបេតិកភណ្ឌផ្សាភ្ជាប់នឹងទេសចរណ៍

សៀមរាប៖កម្ពុជាគ្រោងនឹងស្នើសុំដាក់បញ្ជូលទីក្រុងសំខាន់ៗចំនួនបីជាទីក្រុងបេតិក ភណ្ឌផ្សាភ្ជាប់នឹងទេសចរណ៍ក្នុងនោះមាន ក្រុងបាត់ដំបង ក្រុងកំពត និងក្រុងក្រចេះ ដែលការដាក់បញ្ជូលក្រុងទំាងបីនេះគឺដើម្បីផ្សព្វផ្សាយទាក់ទាញអ្នកទេសចរណ៍ទៅទស្ស នាទីក្រុងទាំងនោះឲ្យបានកាន់តែច្រើនហើយវាក៏ជាការរំលេចឲ្យមានការចាប់អារម្មណ៍ឲ្យមានការថែរក្សានិង អភិរក្សធនធានបេតិកភណ្ឌទាំងនោះផងដែរ។ លោកទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចណ៍បានមានប្រសាសន៍ថានៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍នៃដៃគូរសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២និងសន្និសីទអន្តរជាតិលើកទី១ស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាពនិងទីក្រុងបេតិកភណ្ឌជាផ្លូវការនៅថ្ងៃទី ១២ខែមិថុនានេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ីACDនៅព្រឹកថ្ងៃទី១១ខែមិថុនានេះនៅខេត្តសៀមរាបលោកបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍នៃដៃគូរសន្ទនាសហប្រតិបត្តិការអាស៊ី លើកទី២និងសន្និសីទអន្តរជាតិលើកទី១ស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាពនិងទីក្រុងបេតិកភណ្ឌក៏នឹងពិភាក្សាអំពីគំរូថ្មីៗនៃភាពជាដៃគូនិងតួនាទីអភិបាលកិច្ចល្អក្នុងការគ្រប់គ្រងការពារអភិរក្សនិងការអភិវឌ្ឍទីក្រុងបេតិកភណ្ឌប្រកបដោយនិរន្តរភាព។ហើយសន្និសិទនេះផ្តល់សារៈសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងការធ្វើឲ្យថ្នាក់នាំប្រទេសលើពិភពលោក បានស្គាល់នូវប្រាសាទបុរាណដ៍អស្ចារ្យរបស់កម្ពុជា និងជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ កម្ពុជាទៅលើកឆាកអន្តរជាតិធ្វើកម្ពុជាកាន់តែល្បីល្បាញបន្ថែមទៀត។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ថា ជាព្រះរាជាណាចក្រ នៃវប្បធម៌។តាមរយៈការទទួលស្គាល់នេះបានធ្វើឲ្យកំណើននៃភ្ញៀវទេសចរចូលមកទស្សនាកម្ពុជាមានចំនួនកើនឡើងជាលំដាប់ជាក់ស្តែងសម្រាប់ត្រីមាសទី១នៃឆ្នាំ២០១៧នេះចំនួនភ្ញៀវទេសចរណ៍មានការកើនឡើងចំនួន១២ភាគរយបើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៦៕

 

កម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំដៃគូរសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២នៅសៀមរាប

សៀមរាប៖កម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២សៀមរាបសម្រាប់វិស័យទេសចរណ៍តំបន់ អន្តរជាតិ និងសាកល។
កិច្ចប្រជុំដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ (2nd Asia Cooperation Dialogue Meetings) នឹងផ្តល់នូវគុណតម្លៃបន្ថែមដល់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍តំបន់ អន្តរជាតិ និងសាកល
“កិច្ចប្រជុំដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ នឹងពិភាក្សាស្វែងរកយុទ្ធសាស្ត្រគន្លឹះ និងយន្តការចាំបាច់ដើម្បីជំរុញវេទិកាដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីកាន់តែមានប្រសិទ្ធិភាព សំដៅផ្តល់នូវគុណតម្លៃបន្ថែមដ៏មានសារៈសំខាន់ ទៅលើកិច្ចសហប្រតិបត្តិការនានាក្នុងវិស័យទេសចរណ៍តំបន់ អន្តរជាតិ និងសាកលលោក និងស្ថាប័នអន្តរជាតិក្នុងវិស័យទេសចរណ៍”។
លោកBundit Limschoon អគ្គលេខាធិការកិច្ចប្រជុំដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ បានថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីទេសចរណ៍នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ ដែលដឹកនាំដោយឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅសាលសន្និបាតសុខាសៀមរាបរីសត ខេត្តសៀមរាប។
កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់នេះ នឹងពិភាក្សាលើសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តី ACD (Siem Reap Declaration) និងឯកសារពាក់ព័ន្ធសំខាន់ៗនានា ដើម្បីដាក់ឆ្លងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដៃគូសន្ទនាសហប្រតិបត្តិការអាស៊ី ACD នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧។
លោកទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានបញ្ជាក់បន្ថែមថា៖ កិច្ចប្រជុំ និងសន្និសីទអន្តរជាតិនេះគឺជាឱកាសជំរុញអោយអន្តរជាតិមើលឃើញថា កម្ពុជាជាប្រទេសមានសក្តានុពលផ្នែកវប្បធម៌បេតិកភណ្ឌខ្លាំងក្នុងការទាក់ទាញទាំងទេសចរ និងដៃគូអភិវឌ្ឍន៍ផ្សេងៗ (ដូចជា អង្គការ UNWTO UNESCO PATA) រួមទាំងអង្គការពាក់ព័ន្ធជាច្រើនទៀត មកចូលរួមអភិរក្សថែរក្សាបេតិកភណ្ឌ និងធនធានវប្បធម៌៕

 

ក្រសួងទេសចរណ៍ថា បរិយាកាសបោះឆ្នោតឆ្នាំ២០១៧នេះ មិនបានបះពាល់ដល់វិស័យទេសចរណ៍ឡើយ

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា មុននិងក្រោយពេលឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំកន្លងមកនេះ មិនបះពាល់ដល់វិស័យទេសចរណ៍នោះទេ ខណៈដែលចំនួនភ្ញៀវទេសចរអន្តរជាតិនៅតែបន្តកើនឡើងដដែល។
ប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅទី៨មិថុនាឆ្នាំ២០១៧ លោកថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ក្នុងពេលដែលកម្ពុជាមានការរៀបចំការបោះឆ្នោត ប៉ុន្តែកម្ពុជាទទួលបានកំណើនភ្ញៀវទេសចរនៅតែរក្សាបានក្នុងរង្វង់១០ភាគរយដដែល ខណៈត្រីមាសទី១ឆ្នាំ២០១៧នេះ ភ្ញៀវទេសចរអន្តរជាតិបានមកទស្សនាជាង៤សែន៧ម៉ឺននាក់កើនឡើងជាង១១ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងមក។
លោកថោង ខុនបានបញ្ជាក់ទៀតថា ការមិនប្រែប្រួលបរិមាណទេសចរអន្តរជាតិ នៅក្នុងពេលកម្ពុជារៀបចំការបោះឆ្នោតនេះព្រោះថា អ្នកទេសចរបានយល់ច្បាស់ពីទំហំនៃសន្តិភាព នៅកម្ពុជា ។
លោកថោង ខុន៖ ”ទេសចរណ៍គេមិនចាប់អារម្មណ៍រឿងយើងបោះឆ្នោតឬមិនបោះឆ្នោតទេ ។ ប្រទេសយើងទាំងមូលមិន និងក្រោយបោះឆ្នោតមិនមានអីប្រែប្រួលទេ ។ ដូចខ្ញុំនិយាយអញ្ចឹងទេសចរដើមឆ្នាំនេះ កើតឡើងច្រើន ទាំងមុន និងក្រោយបោះឆ្នោតនៅតែកើនឡើង។ បញ្ហាបោះឆ្នោតមិនមានបញ្ហាអ្វីដល់វិស័យទេសចរណ៍ទេ ព្រោះប្រទេសយើងនៅតែមានសុខសន្តិភាព និងស្ថេរភាពល្អ”។
ការលើកឡើងរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍នេះ បន្ទាប់ពីមានមតិមួយចំនួនលើកឡើងថា មុន និងក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាតកាលពីថ្ងៃទី៤មិថុនានេះ ភ្ញៀវទេសចរមានការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន មិនហ៊ានមកលេងកម្ពុជាដោយសាតែព្រួយបារម្មណ៍ថាមានបាតុភាពមិនល្អណាមួយកើតឡើង។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានយល់ស្របដូចការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែលថា ការបោះឆ្នោតឆ្នាំនេះមិនបានជះឥទ្ធិលមិនល្អដល់វិស័យទេសចរណ៍នៅកម្ពុជានោះទេ។
លោកស្រីបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧នេះ ប្រប្រត្តិទៅប្រកបដោយបរិយាកាសល្អប្រសើរដោយមិនមានព័ត៌ជាតិ និងអន្តរជាតិណាមួយផ្សាយពីអំពើហិង្សា កើតឡើងធ្ងន់ធ្ងរនោះទេ។
លោកស្រីបន្ថែមថាកក្តាស្ថេរភាពនយោបាយល្អគឺជាផ្នែកមួយដ៏សំខាន់ក្នុងផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរបរទេសឲ្យមកកម្ពុជាកាន់តែច្រើន។
របាយការណ៍ស្ថិតិក្រសួងទេសចរណ៍បានបញ្ជាក់ថា នៅក្នុងត្រីមាសទី១ឆ្នាំ២០១៧នេះ កម្ពុជាស្រូបភ្ញៀវបានចំនួន ៤សែន៧ម៉ឺននាក់កើនឡើងជាង១១ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងមក ក្នុងនោះ ទេសចរណ៍ចិនឈដំដាប់លេខ១មានចំនួនជាង២៧ម៉ឺននាក់ ខណៈវៀតណាមលេខ២មានចំនួនជាង២០ម៉ឺននាក់ និងកូរ៉េលេខ៣មានចំនួនជាង១២ម៉ឺននាក់៕

វិទ្យាស្ថានស្រាវជ្រាវដំណំាស្រូវអន្តរជាតិសន្យាជួយបង្កើតប្រព័ន្ធផ្កាយ រណបដើម្បីកំណត់ផែនទីសម្រាប់ដំាដុះដំណំាស្រូវ

ក្រុងសៀមរាប៖វិទ្យាស្ថានស្រាវជ្រាវដំណំាស្រូវអន្តរជាតិសន្យាជួយធ្វើឲ្យវិស័យកសិកម្មនៅកម្ពុជាកាន់តែ មានភាពល្អប្រសើរតាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស និងបង្កើតប្រព័ន្ធផ្កាយ រណបដើម្បីកំណត់ផែនទីសម្រាប់ដំាដុះដំណំាស្រូវ។
ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីពូជដំណំាគ្មានព្រំដែនកិច្ចសហប្រតិបត្តិការថ្នាក់តំបន់សម្រាប់ ការចែករំលែកពូជដំណាំនៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី៩ខែមិថុនានេះ លោក Matthew Morell អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវដំណំាស្រូវអន្តរជាតិបានមានប្រសាសន៍ថា៖ ដើម្បីស្វែងរកដំណោះស្រាយរួមមួយក្នុងការបង្កើនសុខមាភាពប្រជាកសិករដែលខ្វះខាតធនធា នតាមរយៈការស្រាវជ្រាវកសិកម្មបែបទំនើប នៅថ្ងៃនេះតំណាងប្រទេសចំនួន៩នៅក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ានបានជួបពិភាក្សាគ្នា ដើម្បីឈានទៅរកកិច្ចព្រមព្រៀងគោ លនយោបាយពូជដំណំារវាងប្រទេសទំាងនេះដែលមានការសាយភាយការទទួលយកពូជ ស្រូវទំនើប។
លោកបានបញ្ជាក់ថា ៖សម្រាប់វិស័យកសិកម្មនៅប្រទេសកម្ពុជា វិទ្យាស្ថានស្រាវជ្រាវដំណំាស្រូវអន្តរជាតិនិងជួយធ្វើឲ្យកាន់តែមានភាពល្អប្រសើរតាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស និងបង្កើតប្រព័ន្ធផ្កាយរណបដើម្បីកំណត់ផែនទីសម្រាប់ដំាដុះដំណំាស្រូវបង្កើតពូជដែលធន់នឹងការប្រែប្រួលអាកាសធាតុ បង្កើតពូជដែលមានទិន្និផលខ្ពស់។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ ថា៖ វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជានេះ កំពុងតែមានការរីកចំម្រើនជាពិសេសកំពុង បោះជំហានទៅរកការធ្វើពាណិជ្ជកម្ម។ លោកបន្តថា៖ កាលពី២ទស្សវត្សមុនកម្ពុជាផលិ តស្រូវមិនទាន់គ្រប់គ្រាន់សម្រាប់ប្រើប្រាស់នៅក្នុងស្រុកទេ ប៉ុន្តែឥឡូវនេះកម្ពុជាអាចផលិ តស្រូវបានលើសជាង៥លានតោន បើគិតជាអង្ករគឺជាង៣លានតោនសម្រាប់ការនំាចេញ។ ដូច្នេះកិច្ចសហប្រតិបត្តិការក្នុងតំបន់ គឺមានសារៈសំខាន់ណាស់ ក្នុងការចែកលំលែកព័ត៌ មានដូចជាធនធានពូជដែលយើងបង្កើត ពូជដែលធន់នឹងការប្រែប្រួលអាកាសធាតុ ពូជ ដែលមានទិន្និផលខ្ពស់ ឧទាហរណ៍ពូជស្រូវនៅក្នុងប្រទេសមួយដែលមានការធន់នឹងអាកាសធាតុយើង​អាចយកមកធ្វើពិសោធន៍សាកល្បងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាយើង ចឹងការទទួលបានពូជថ្មីចែកជូនកសិករគឺមានលក្ខណៈលឿន ឆ្លើតបបានទៅនិងត្រូវការទីផ្សារបាន។
លោកសង្ឃឹមថា៖តាមរយៈការពិភាក្សាគ្នានេះនិងធ្វើឲ្យកម្ពុជាទទួលបាននូវបទពិសោធន៍ ថ្មីៗ បច្ចេកទេសល្អៗ ដើម្បីយកមកធ្វើការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត៕

 

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ព័ត៌មានជាតិ​ពេល​យប់​


ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

ទេសចរណ៍

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2