vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

កីឡា

ជើងឯក Super Bowl កីឡាករ Tom Brady ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រនៅប្រទេសជប៉ុន

កីឡាករដែលធ្លាប់ឈ្នះពានរង្វាន់ Super Bowl ៥សម័យកាល Tom Brady បានដឹកនាំក្រុមរបស់ខ្លួនក្នុងដំណើរចែករំលែកបទពិសោធបាល់ទាត់ American Football Clinic ដល់ ក្មេងៗនៅទីក្រុងតូក្យូ ប្រទេសជប៉ុនកាលពីថ្ងៃពុធម្សិលមិញ អំឡុងធ្វើដំណើរទេសចរណ៍លើក ចុងក្រោយនៅអាស៊ីដើម្បីផ្សព្វផ្សាយអំពីឯកសណ្ឋានកីឡាម៉ាកល្បី Under Armour។

hh32

និយាយទៅកាន់អ្នកគាំទ្រក្នុងឱកាសចែករំលែកបាល់ទាត់របស់សហរដ្ឋអាមេរិក កីឡាករ Tom Brady បាននិយាយថា រូបគេមកកាន់ទីនេះគឺដើម្បីចែករំលែកបទពិសោធពីបាល់ទាត់ ដល់អ្នកដែលស្រឡាញ់នឹងត្រូវតែធ្វើការងារឲ្យបានច្រើន ដើម្បីបានក្លាយកីឡាករអាជីពនៅ American Football។

hh33

សូមបញ្ជាក់ថា Tom Brady វ័យ៣៩ឆ្នាំរូបនេះបានក្លាយជាកីឡាករបាល់ទាត់ American Football គួរឲ្យចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ក្រោយពីរូបគេធ្វើបានយ៉ាងល្អនៅវគ្គផ្តាច់ព្រ័ត្រកាលពីពេលកន្លងទៅឲ្យក្រុម New England Patriots។ Brady បង្ហាញខ្លួនជាលើក ដំបូងក្នុងឆ្នាំ២០០០មកដល់ពេលបច្ចុប្បន្ន៕

hh34

 

មួយគ្រាប់ដោយក្បាលរបស់Ronaldo ជួយឲ្យព័រទុយហ្គាល់ឈ្នះរុស្ស៊ី ១-០

មួយគ្រាប់របស់ខ្សែប្រយុទ្ធCristiano Ronaldoដែលស៊ុតបញ្ចូលទីដោយក្បាលនៅដើមវគ្គទីមួយ គ្រប់គ្រាន់ជួយឲ្យព័រទុយហ្គាល់ឈ្នះម្ចាស់ផ្ទះរុស្ស៊ី ១-០ ក្នុងប្រកួតសន្សំពិន្ទុតាមពូល កាលពីថ្ងៃពុធម្សិលមិញសម្រាប់ព្រឹត្តិការណ៍Confederations Cup2017។

hh30
ម្ចាស់ជើងឯកអឺរ៉ុបព័រទុយហ្គាល់ដែលប្រកួតដំបូង បានត្រឹមស្មើជាមួយម៉ិកស៊ិក ២-២ បានចាប់ផ្ដើមគាបសង្កត់ម្ចាស់ផ្ទះ តាំងពីចាប់ផ្ដើមប្រកួតម្ល៉េះតែរកបានមួយគ្រប់នេះប៉ុណ្ណោះ ហើយបន្ទាប់មកក្រុមទាំងពីរមិនអាចធ្វើអ្វីគ្នានោះឡើយ បើទោះជាមានឱកាសដូចៗគ្នាក៏ដោយ។

hh31
ក្រោយដណ្ដើមបាន៣ពិន្ទុនេះ ព័រទុយហ្គាល់ឡើងទៅឈរលេខពីរ ក្នុងតារាង នៅពូល Aដោយមាន៤ពិន្ទុស្មើជាមួយម៉ិកស៊ិក ដែលម្សិលមិញនេះដែរ យកឈ្នះនូវែលសេឡង់ ២-១ ខណៈរុស្សីធ្លាក់ទៅលេខ៣ មាន៣ពិន្ទុ។ ប្រកួតចុងក្រោយវគ្គសន្សំពិន្ទុតាមពូលនេះ ព័រទុយហ្គាល់ប៉ះនូវែលសេឡង់ រីឯរុស្ស៊ីប្រឈមជាមួយម៉ិកស៊ិក នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕

 

Di Mariaព្រមទទួលកំហុសករណីបន្លំពន្ធ

Angel Di Maria អតីតកីឡាកររបស់អធិរាជសReal Madridបានឈានដល់កិច្ចព្រមព្រៀងជាមួយព្រះរាជអាជ្ញារបស់ប្រទេសអេស្ប៉ាញជុំវិញការចោទប្រកាន់ពីបទគេចវេះមិនបង់ពន្ធ នេះបើតាមការឲ្យដឹងពីតុលាការនៅក្រុងម៉ាឌ្រីដ កាលពីថ្ងៃពុធម្សិលមិញ។

hh29
កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ២៩ឆ្នាំ ដែលបច្ចុប្បន្នលេងក្លិបអ្នកមាននៅបារាំង Paris St Germainត្រូវបានគេចោទប្រកាន់ពីរករណីពាក់ព័ន្ធនឹងរឿងអាស្រូវបង់ពន្ធនេះ ដោយមួយករណីៗ ត្រូវជាប់ពន្ធនាគារប្រាំបីខែ ហើយពេលនេះព្រមបង់ប្រាក់២លានអឺរ៉ូ (២,២៣លានដុលា្លរ) ដើម្បីដោះស្រាយបញ្ហានេះ។


ការចោទប្រកាន់ធ្វើឡើង ក្រោយរកឃើញថា Di Mariaមិនបានបង់ប្រាក់ចំនួន១,៣លានអឺរ៉ូទៅឲ្យមន្រ្តីពន្ធ អំឡុងឆ្នាំ២០១២-២០១៣ ដែលពេលនោះរូបគេកំពុងប្រកបអាជីពនៅទឹកដីSantiago Bernabeu។


តែទោះជាយ៉ាងណា អតីតសមាជិកក្រុមបិសាចក្រហមManchester Unitedរូបនេះ អាចនៅក្រៅឃុំបាន ដោយសារថាច្បាប់របស់ប្រទេសអេស្ប៉ាញ បានកំណត់ថាជនណាដែលមានទោសក្រោមពីរឆ្នាំ ហើយមិនមែនជាបទល្មើសព្រហ្មទណ្ឌ មិនចាំបាច់នៅក្នុងពន្ធនាគារនោះទេ៕

គ្រូអាល្លឺម៉ង់ Joachim Loew ៖ បទពិសោធសំខាន់ជាងជ័យជម្នះលើស៊ីលី

​ក្រុមបាល់ទាត់ជម្រើសជាតិឥន្ទ្រីដែកអាល្លឺម៉ង់ ដែលពោរពេញដោយកីឡាករក្មេងៗ បានចេញហ្វឹកហាត់នៅលើទីលាន Kazan Arena ដើម្បីត្រៀមប្រកួតលើកទី២ក្នុងពូល B នៃព្រឹត្តិការណ៍ FIFA Confederations Cup 2017 ទល់នឹងក្រុមជម្រើសជាតិឈីលីដែលជាជើង ឯកទ្វីបអាមេរិកខាងត្បូងនៅយប់នេះ។

hh25

លោក Joachim Loew គ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់បានសន្យាថានឹងរកជ័យជម្នះទី១០០ក្នុងការប្រកួត១៤៨លើកឲ្យក្រុមជើងឯកពិភពលោកឲ្យបាននៅយប់នេះ។

 

លោក Loew លើកឡើងថា សម្រាប់ជំនួបទល់នឹងស៊ីលីនៅយប់នេះ គឺជាការធ្វើតេស្តដ៏មានសារៈសំខាន់បំផុតដល់កីឡាករក្មេងៗដែលកំពុងត្រូវការបទពិសោធ ដើម្បីអភិវឌ្ឍន៍ទម្រង់លេង និងកម្រិតបច្ចេកទេសបន្ថែមទៀត។

hh26

គ្រូបង្វឹករូបនេះបន្តទៀតថា ស៊ីលីគឺខុសពីក្រុមជម្រើសជាតិអូស្ត្រាលីដោយពួកគេមានភាព រហ័សរហួន និងល្បិចលេងពិបាកស្មានជាទីបំផុត ហើយកីឡាកររបស់ស៊ីលីទាំងអស់អាចរក គ្រាប់បានទៀត ដូច្នេះពួកយើងលេងដោយប្រុងប្រយ័ត្នខ្ពស់។

hh27

សូមបញ្ជាក់ថា ប្រកួតដំបូងអាល្លឺម៉ង់យកឈ្នះក្រុមជើងឯកទ្វីបអាស៊ីអូស្ត្រាលី ៣-២ ហើយប្រសិនបើឈ្នះស៊ីលីនៅយប់នេះបាន នោះជើងឯកពិភពលោក៤សម័យកាលមួយនេះនឹងកក់កៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ចំណែកប្រវត្តិជួបគ្នាវិញ ក្រុមទាំង២ធ្លាប់ប៉ះគ្នាម្តងលក្ខណៈមិត្តភាពកាលពីឆ្នាំ២០១៤ កាលណោះអាល្លឺម៉ង់ឈ្នះស៊ីលី១-០៕

 

 

 

Federer,Nishikori, Haase ឆ្លងទៅវគ្គបន្ត កម្មវិធីHalle OpenតែMurray,Wawrinka,Raonic ធ្លាក់ពីកម្មវិធីAegon Championships

 

អ្នកវាយកូនបាល់អាជីពដែលមានវ័យចំណាស់បន្តិចហើយ Roger Federerរបស់ស្វីស កីឡាករជប៉ុន Kei Nishikoriនិង Robin Haaseរបស់ហូឡង់ បានឆ្លងទៅវគ្គបន្តដូចៗគ្នា ក្នុងកម្មវិធីHalle Open2017ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ ក្រោយមានជ័យជម្នះលើគូប្រជែងរៀងៗខ្លួន ក្នុងប្រកួតកាលពីម្សិលមិញ។

hh20
Federerវ័យ៣៥ឆ្នាំ បានយកឈ្នះយ៉ាងងាយៗលើកីឡាករជប៉ុន Yuichi Sugitaជាមួយនឹងលទ្ធផល ៦-៣ និង៦-១ ខណៈNishikoriទម្លាក់កីឡាករអេស្ប៉ាញ Fernando Verdascoដោយប្រកួតឈ្នះក្នុងលទ្ធផល ២-១សិត គឺ៦-៧ ៦-៣ និង៦-៤ ហើយHaaseមានជ័យជម្នះលើDavid Ferrer កីឡាករអេស្ប៉ាញមួយរូបផ្សេងទៀត ដោយពិន្ទុ ៣-៦ ៧-៥ និង៦-៣។

hh19
ដោយឡែកការប្រកួតកម្មវិធីAegon Championships នៅប្រទេសអង់គ្លេសឯណោះវិញ កីឡាករលេខ១ពិភពលោក Andy Murrayរបស់ចក្រភពអង់គ្លេស កីឡាករស្វីស Stan WawrinkaនិងMilos Raonicរបស់កាណាដា បានធ្លាក់ចេញពីកម្មវិធីនេះ ត្រឹមជុំទី១ដូចគ្នា។

hh21
Murrayបានចាញ់ក្រោមថ្វីដៃកីឡាករលេខ៩០ពិភពលោកJordan Thompsonរបស់អូស្ត្រាលី ក្នុងលទ្ធផល ២-០សិត ៦-៧ និង២-៦ ស្របពេលកីឡាករ៣ពិភពលោកWawrinkaធ្លាក់ដោយសារកីឡាករអេស្ប៉ាញ Feliciano Lopezក្រោយបរាជ័យជាមួយនឹងលទ្ធផល ៦-៧ និង៥-៧ រីឯRaonicទៅមិនរួចជាមួយកីឡាករវ័យក្មេងអូស្ត្រាលី Thanasi Kokkinakisដោយចាញ់ក្នុងពិន្ទុ ៦-៧ និង៦-៧៕

hh22

hh23

hh24

Mourinho ជាប់ចោទពីបទបន្លំពន្ធ ខណៈRonaldo នឹងឡើងបំភ្លឺករណីដូចគ្នា រីឯJuventus កំពុងត្រូវបានស៊ើបអង្កេតជុំវិញការផ្ទេរPogba

v7

ឃើញថាប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាករល្បីៗមួយចំនួនដែលប្រកបអាជីពនៅអេស្ប៉ាញ ត្រូវបានជាប់ចោទពីបទបន្លំពន្ធ ហើយកាលពីថ្ងៃអង្គារម្សិលមិញនេះ ព្រះរាជអាជ្ញាប្រទេសមួយនេះ ក៏បានឲ្យដឹងថាខ្លួននឹងប្ដឹងគ្រូបង្វឹករបស់បិសាចក្រហម Manchester Unitedលោក Jose Mourinhoករណីបន្លំពន្ធ ឆ្នាំ២០១១ និង២០១២ អំឡុងពេលដឹកនាំអធិរាជស Real Madrid។


ព្រះរាជអាជ្ញាក្រុងម៉ាឌ្រីដបានឲ្យដឹងក្នុងសេចក្ដីប្រកាសថាបុរសព័រទុយហ្គាល់វ័យ៥៤ឆ្នាំ បានជំពាក់ពន្ធចំនួន៣,៣លានអឺរ៉ូ (៣,៧លានដុល្លារ) ហើយពេលនេះខ្លួន បានប្រគល់ពាក្យបណ្ដឹងនេះទៅឲ្យតុលាការក្នុងស្រុកហើយ។

v8
ទាក់ទងនឹងការចោទប្រកាន់ដូចគ្នានេះ Cristiano Ronaldoនឹងឡើងបំភ្លឺនៅថ្ងៃទី៣១ ខែកក្កដានេះ នេះបើតាមការផ្សាយរបស់កាសែតនៅអេស្ប៉ាញ“El Confidencial” កាលពីម្សិលមិញនេះដែរ។


ព្រះរាជអាជ្ញារអេស្ប៉ាញ បានអះអាងថាខ្សែប្រយុទ្ធរបស់ក្រុមអធិរាជស Real Madridដែលមានវ័យ៣២ឆ្នាំមានចេតនាលាក់បំបាំងប្រាក់ចំណូលរបស់ខ្លួន ក្នុងចន្លោះឆ្នាំ២០០១១ និង២០១៤។

v9
ដោយឡែកករណីមួយទៀត សហព័ន្ធបាល់ទាត់ពិភពលោក(FIFA)កំពុងធ្វើការស៊ើបអង្កេតសេះបង្កង់ Juventusរបស់អ៊ីតាលីពាក់ព័ន្ធនឹងការផ្ទេរខ្សែបម្រើ Paul Pogbaទៅបិសាចក្រហម Manchester Unitedនេះបើតាមសារព័ត៌មានជាច្រើនរាយការណ៍ឲ្យដឹង។


សារព័ត៌មានទាំងនោះ ក៏បានឲ្យដឹងទៀតដែរថាក្លិបយក្សរបស់អង់គ្លេស មិនបានធ្វើខុសអ្វីទាំងអស់ ជុំវិញការរទិញយកកីឡាករអន្តរជាតិបារាំងវ័យ២៤ឆ្នាំ ក្នុងតម្លៃជាកំណត់ត្រាពិភពលោក ៨៩លានផោន (១១៥,០៥លានដុល្លារ) កាលពីខែសីហា ឆ្នាំមុន៕

យុវជនអាយុក្រោម២១ឆ្នាំអេស្ប៉ាញឡើងវគ្គ៤ក្រុមមុនគេ Euro U21 នៅប៉ូឡូញ

តាមរយៈជ័យជម្នះ ៣-១ លើក្រុមជម្រើសជាតិព័រទុយហ្គាល់កាលពីយប់មិញ បានធ្វើ ឲ្យក្រុមជម្រើសជាតិគោជល់អេស្ប៉ាញ ក្លាយជាក្រុមដំបូងបង្អស់ដែលបានឡើងទៅកាន់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro U21ឆ្នាំ ប្រចាំឆ្នាំ២០១៧។

hh13

៣គ្រាប់របស់យុវជនអាយុក្រោម២១ឆ្នាំអេស្ប៉ាញរកបានដោយកីឡាករ Saul Nigquez នៅនាទី២១ គ្រាប់ទី២ដោយកីឡាករ Sandro Ramirez នៅដើមវគ្គទី២នាទី៦៥ និងគ្រាប់ទី៣ ស៊ុតបញ្ចូលទីដោយកីឡាករ Inaki Willims នាទី៩០បូក ខណៈមួយគ្រាប់របស់ព័រទុយហ្គាល់រកបានដោយកីឡាករ Bruma តាំងពីនាទី៧៧។

hh14

អេស្ប៉ាញស្ថិតក្នុងពូល B គ្មានក្រុមណាតាមទាន់ឡើយ ទោះបីប្រកួតចុងក្រោយចាញ់ ស៊ែប៊ី ហើយព័រទុយហ្គាល់ឈ្នះម៉ាសេដូនីក៏ដោយ ព្រោះថា UEFA គិតតាមរូបមន្ត head-to-head ព្រោះ២ប្រកួតកន្លងមកអេស្ប៉ាញមាន៦ពិន្ទុឈ្នះទាំង២ គឺឈ្នះម៉ាសេដូនី ៥-០ និងចុងក្រោយឈ្នះព័រទុយហ្គាល់ ៣-១ ខណៈវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអេស្ប៉ាញអាចជួបក្រុមលេខ២មកពីពូល A ឬក្រុមលេខ១មកពីពូល C។

hh16

 

គួរបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប Euro U21 ប្រចាំឆ្នាំនេះធ្វើឡើងនៅប្រទេសប៉ូឡូញមាន១២ក្រុម ចែកជា៣ពូល ក្នុង១ពូលមាន៤ក្រុមស្មើៗគ្នា ក្នុងនោះក្រុមលេខ១ទាំង៣ពូលបានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេលមួយក្រុមទៀតជាក្រុមលេខ២ល្អជាងគេក្នុងចំណោមទាំង៣ពូល៕

សហព័ន្ធអន្តរជាតិកីឡាប៊ូល និងប៉េតង់សម្រេចផ្តល់ពានរង្វាន់ចំណាត់ថ្នាក់លេខ១ដល់កម្ពុជា

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ហង់ ជួន ណារ៉ុន បានចេញលិខិតផ្លូវការមួយច្បាប់ កាលពីពេលថ្មីៗនេះជម្រាបជូនដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ស្តីពីខ្លឹមសារដែលសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ (FIPJP) សម្រេចផ្តល់ពានរង្វាន់ចំណាត់ថ្នាក់លេខ១ ដល់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលមានស្នាដៃ និងការដឹកនាំល្អជាង គេនៅទូទាំងពិភពលោក។


រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជាបានលើកយកខ្លឹមសារនៃលិខិតរបស់លោក Claude Asema ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិនោះបន្ថែមទៀតថា FIPJP សូមអញ្ជើញប្រតិភូកម្ពុជាមួយក្រុមទៅទទួលពានរង្វាន់នេះ ក្នុងឱកាសបិទការប្រកួត ប្រចាំឆ្នាំ នាថ្ងៃទី១ កក្កដា ឆ្នាំ២០១៧ នៅទីក្រុង Marseille ប្រទេសបារំាង។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើរសុំឲ្យសម្តេចក្រឡាហោម ស ខេង រៀបចំជាគោលការណ៍ ដើម្បីចាត់តាំងតំណាងប្រតិភូ១រូប និងតំណាងក្រសួងអប់រំ ១រូប ទៅទទួលពានរង្វាន់នេះ នាថ្ងៃទី១ កក្កដា ខាងមុខ។


លោក សុម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធប៊ូលនិងប៉េតង់កម្ពុជាបានឲ្យដឹងថា ប្រតិភូតំណាងកម្ពុជា ដែលគ្រោងនឹងចេញទៅទទួលពានរង្វាន់ចំណាត់ថ្នាក់លេខ១ពិភពលោកនេះ គឺឯកឧត្តម ព្រហ្ម ឌិនអនុសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា និងឯកឧត្តម ប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា។ តំណាងសហព័ន្ធរូបនេះបានសម្តែងនូវភាពរីករាយជាខ្លាំងដែលអន្តរជាតិបានផ្តល់នូវចំណាត់ថ្នាក់លេខ១ ផ្នែកកីឡាប៊ូល និងប៉េតង់ជូន ដល់ប្រទេសកម្ពុជា ដែលនេះជាមោទនភាព និងកិត្តិយសដ៏ធំធេងរបស់ជាតិទាំងមូល បន្ទាប់ពីកម្ពុជាដណ្តើមបាន មេដាយមាសពីព្រឹត្តិការណ៍ជើងឯកពិភពលោកជាច្រើនលើក កាលពីពេលកន្លងមក។


សូមបញ្ជាក់ថា សហព័ន្ធប៊ូល និងប៉េតង់កម្ពុជាគឺជាសហព័ន្ធកីឡាជាតិដែលមានសក្តានុពលខ្លំាងបំផុត ក្នុងចំណោមប្រភេទកីឡាទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា ដោយធ្លាប់បានឈ្នះមេដាយមាសពីលើឆាកអន្តរជាតិ និងពិភពលោក ជាច្រើនលើក ដោយប៊ូល និងប៉េតង់កម្ពុជាបានកសាងកេរ្តិ៍ឈ្មោះ និងកិត្តិយសល្បីល្បាញផងដែរ៕

v1

v2

v3

ក្រូអាស៊ីស៊ើបអង្កេតរឿងModric ផ្ដល់ភស្តុតាងក្លែងក្លាយ

hh6

ក្រុមអ្នកច្បាប់របស់ប្រទេសក្រូអាស៊ី បានឲ្យដឹងកាលពីម្សិលមិញថាខ្លួនកំពុងធ្វើការស៊ើបអង្កេត Luka Modric ខ្សែបម្រើរបស់ក្រុមអធិរាជស Real Madridដោយសង្ស័យថាផ្ដល់ចម្លើយក្លែងក្លាយពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌមួយ។

 

កីឡាករវ័យ៣១ឆ្នាំ គឺជាសាក្សីសំខាន់មួយរូបក្នុងរឿងក្ដីរបស់អតីតប្រធានក្លិបDinamo ZagrebលោកZdravkoMamic ដែលត្រូវបានគេចោទប្រកាន់ថាបន្លំពន្ធ និងលាក់ប្រាក់មួយចំនួនធំទុកក្នុងហ៊ោប៉ៅខ្លួនឯង បន្ទាប់ពីលក់Modricឲ្យទៅTottenham Hotspurកាលពីឆ្នាំ២០០៨ តែការចោទប្រកាន់ទាំងនោះ ត្រូវបានសាម៉ីខ្លួនបដិសេធ។

hh7
ដំបូងឡើយModricដែលប្រកបអាជីពជាមួយDinamo Zagreb៥ឆ្នាំ (២០០៣-២០០៨)បានឆ្លើយថាគ្រប់យ៉ាងគឺជារឿងពិត តែក្រោយមកក៏ក្រឡាស់សម្ដីរបស់ខ្លួនវិញ ដោយអាងថាខ្លួនកំពុងច្របូកច្របល់ ដូច្នេះក្រុមអ្នកច្បាប់របស់ក្រូអាស៊ី ក៏ចាប់ផ្ដើមដំណើរការស៊ើបអង្កេតទង្វើនេះតែម្ដង ហើយបើរកឃើញថាពិតជាផ្ដល់ចម្លើយមិនពិតមែន នោះអាចឲ្យរូបគេ ត្រូវជាប់ពន្ធនាគារពី៦ខែ ដល់៥ឆ្នាំ៕

Golovkin និង Alvarez ផ្សព្វផ្សាយពីប្រកួតរបស់ពួកគេនាថ្ងៃទី១៦ ខែសីហា

កំពូលអ្នកប្រដាល់ទម្ងន់មធ្យមពិភពលោកទាំង២ គឺ Canelo Alvarez និង Gennady Golovkin បានធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទម្សិលមិញក្នុងទីក្រុងឡុងដ៍ប្រទេសអង់ គ្លេស ដើម្បីផ្សព្វផ្សាយការប្រកួតរបស់ពួកគេនៅសង្វៀន T-Mobile Arena រដ្ឋ Nevada សហរដ្ឋអាមេរិកនាថ្ងៃទី១៦ ខែសីហាខាងមុខ។

hh1

ស្តេចប្រដាល់សញ្ជាតិកាហ្សាក់ស្ថាន Gennady Golovkin បាននិយាយថា គេមានការ កោតសរសើរបំផុតទៅលើអ្នកប្រដាល់ម៉ិកស៊ិកវ័យក្មេងរូបនេះ ទី១គេវាយដើម្បីប្រជាជនម៉ិក ស៊ិក។

អ្នកប្រដាល់ដែលមានរហស្សនាមថា GGG ឬ Triple G រូបនេះមិនធ្លាប់ចាញ់ ក៏មិន ធ្លាប់ស្មើក្នុងចំណោម៣៧ប្រកួត ក្នុងនោះផ្តួលគូប្រកួតឲ្យសន្លប់រហូតដល់៣៣លើកជាម្ចាស់ ខ្សែក្រវាត់ពិភពលោក៤ស្ថាប័ន WBA, WBC, IBF និង IBO Middleweight World Champion។

hh2

ចំណែកអ្នកប្រដាល់ម៉ិកស៊ិក Canelo Alvarez វ័យ២៦ឆ្នាំវិញ ក៏បានសម្តែងពីអារម្មណ៍រំភើបដូច Golovkin ដែរថា ដោយបាននិយាយថា វាជាមោទនភាពសម្រាប់រូបគេដែលបាន ឡើងប្រកួតជាមួយអ្នកមានបទពិសោធខ្ពស់ និងជាអ្នកប្រដាល់ប្រកបដោយគុណធម៌។

Alvarez ចាញ់តែម្តងគត់ក្នុងចំណោម៥១ប្រកួត ពោលគឺចាញ់អ្នកប្រដាល់សហរដ្ឋអាមេរិក Floyd Mayweather ដោយពិន្ទុក្នុងឆ្នាំ២០១៣ ក្នុងនោះឈ្នះ៤៩ដង ស្មើម្តង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់៣៤ដង។

hh3

សូមបញ្ជាក់ថា សម្រាប់ជំនួបរវាងស្តេចប្រដាល់ទាំង២ គឺ Gennady Golovkin វ័យ៣៥ ឆ្នាំនឹងត្រូវឡើងការពារខ្សែក្រវាត់ទាំង៤ស្ថាប័ន WBA, WBC, IBF និង IBO Middleweight World Champion ខណៈ Canelo Alvarez ជាអ្នកដណ្តើម៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

ព័ត៌មានជាតិ​ពេល​យប់​


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2