vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

កីឡា

Rooney ទទួលយកការចោទប្រកាន់បើកបរដោយមានជាតិស្រវឹង

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney បានយល់ព្រមទទួលយកការចោទប្រកាន់ពីបទបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងហើយ កាលពីថ្ងៃចន្ទម្សិលមិញ នៅឯតុលាការ Stockport Magistrates។

e8
តុលាការបានសម្រេចពិន័យខ្សែប្រយុទ្ធរបស់ក្រុម Everton រូបនេះ មិនឲ្យបើកបររយៈពេលពីរឆ្នាំ និងបញ្ជាឲ្យចូលរួមធ្វើកិច្ចការសង្គមរយៈពេល១០០ម៉ោង ព្រមទាំងពិន័យជាប្រាក់២៣០ដុលា្លរផងដែរ។

e7
បន្ទាប់ពីប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ កាលពីខែមុន Rooney ដែលបច្ចុប្បន្នមានវ័យ៣១ឆ្នាំ ត្រូវបានគេឃាត់ខ្លួនដោយចោទថាបើកបរដោយមានសារធាតុស្រវឹង កាលពីថ្ងៃទី១ខែកញ្ញានេះ។

e6
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក Rooney ក៏បានរួមដំណើរជាមួយ Everton ទៅប្រឈមជាមួយបិសាចក្រហម Manchester United ដែលជាក្រុមចាស់របស់ខ្លួនដែរ ដែល ប្រកួតនោះ ក្រុមថ្មីរបស់គេ ត្រូវក្រុមចាស់លត់យ៉ាងចាស់ដៃ ៤-០៕

គ្រូ Barca និយាយថា កង្វះបទពិសោធទើប Dembele រងរបួសសម្រាក៤ខែ

គ្រូបង្វឹកក្លិបអ្នកមានបុណ្យ FC Barcelona លោក Ernesto Valverde ជឿជាក់ថា ការ ខ្វះបទពិសោធគឺជាផ្នែកមួយដែលបានធ្វើឲ្យកីឡាករវ័យក្មេង Ousmane Dembele រងរបួស​សរសៃពួរភ្លៅនឹងត្រូវសម្រាកព្យាបាលប្រហែល៤ខែ។

v4

ខ្សែប្រយុទ្ធអន្តរជាតិបារាំងវ័យ២០ឆ្នាំរូបនេះ បានប្រើក្បាច់ទាត់បាល់ដោយកែងជើង ពេលកំពុងបណ្តើរបាល់យ៉ាងលឿននៅនាទី២៥ ក្នុងជំនួប Barcelona យកឈ្នះក្រុមម្ចាស់ផ្ទះ Getafe ២-១ នៃក្របខ័ណ្ឌ La Liga កាលពីរាត្រីថ្ងៃសៅរ៍ចុងសបា្តហ៍កន្លងមក ហើយភ្លាមៗនោះ ត្រូវបានក្រុមការងារគ្រាហ៍ចេញពីទីលានប្រកួត។

v5

សូមបញ្ជាក់ថា Ousmane Dembele មកកាន់ទឹកដី Camp Nou ចំថ្ងៃបិទទ្វារទីផ្សារ ដោះដូរក្នុងតម្លៃកំណត់ត្រាទី២ជាប្រវត្តិសាស្ត្រ១០៥លានអឺរ៉ូពីក្លិប Borussia Dortmund របស់អាល្លឺម៉ង់ ហើយនៅថ្ងៃអង្គារនេះ Dembele នឹងទទួលការវះកាត់នៅប្រទេសហ្វាំងឡង់៕

Carvajal បន្តកុងត្រាថ្មីបន្ថែមដល់ឆ្នាំ២០២២ជាមួយ Real Madrid

ខ្សែប្រយុទ្ធស្លាបស្តាំ Dani Carvajal បានសម្រេចចិត្តបន្តកុងត្រាថ្មីបន្ថែមទៀតជាមួយក្រុមអធិរាជស Real Madrid រហូតដល់ឆ្នាំ២០២២ នេះបើតាមការប្រកាសឲ្យដឹងពីក្រុមជើងឯកអេស្ប៉ាញកាលពីថ្ងៃច័ន្ទម្សិលមិញ។

v1

Carvajal បាននិយាយក្រោយបន្ថែមកិច្ចសន្យាដល់ឆ្នាំ២០២២ថា រូបគេចង់ឈ្នះពានរង្វាន់ជាច្រើនទៀតជាមួយក្រុមជើងឯក UEFA Champions League ដូច្នេះហើយទើបរូបគេសម្រេចចិត្តបន្តកុងត្រាថ្មីបន្ថែមជាមួយ Real Madrid។

v2

Carvajal ជាអតីតយុវជនក្លិប Real Madrid B បានចំណាយពេល១រដូវកាល ២០១២-២០១៣ជាមួយក្រុមនៅលីគអាល្លឺម៉ង់ Bayer Leverkusen ក្រោយមកគេបានផ្លាស់មកលេងឲ្យ Real Madrid វិញ៣ដែលបានចុះកុងត្រាបន្ថែមដល់ឆ្នាំ២០២២ បន្ទាប់ពីខ្សែការពារ Marcelo និងខ្សែបម្រើ Isco។

v3

ក្នុងរដូវកាល២០១៣-២០១៤ក្នុងតម្លៃខ្លួន៦.៥លានអឺរ៉ូ ហើយកីឡាករវ័យ២៥ ឆ្នាំរូបនេះក្លាយជាកីឡាករទី

សូមបញ្ជាក់ថា ៤រដូវកាលជាមួយ Real Madrid កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះបានរួមចំណែកឲ្យក្លិបលើកពានធំៗមួយចំនួនដូចជា UEFA Champions League ៣ដង, UEFA Super Cup ៣ដង, FIFA Club World Cup ២ដង, La Liga ម្តង និង Copa del Rey ម្តងផងដែរ៕

ស្លូវេនីបំបាក់សែប៊ីលើកពាននៅអឺរ៉ុប

ក្រុមបាល់បោះជម្រើសជាតិស្លូវេនី បានឈ្នះពានប្រចាំទ្វីបអឺរ៉ុបជាលើកដំបូង ជាប្រវត្តិសាស្ត្រហើយ ក្រោយបំបាក់គូប្រជែងសែប៊ី ក្នុងប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយលទ្ធផលពិន្ទុ ៩៣-៨៥។

d14
ប្រធានក្រុម Goran Dragic ដែលបច្ចុប្បន្ន ប្រកបអាជីពជាមួយ Miami Heat ក្រុមនៅក្របខ័ណ្ឌ NBA របស់សហរដ្ឋអាមេរិក គឺជាអ្នករកពិន្ទុបានច្រើនជាងគេ ក្នុងប្រកួតវគ្គផ្ដាច់ព្រ័តនេះ ដោយធ្វើបាន៣៥ពិន្ទុ ហើយរូបគេក្លាយជាអ្នកលេងល្អជាងគេ ក្នុងព្រឹត្តិការណ៍នេះផងដែរ ខណៈប្រកួតលើកនេះ ទំនងជាប្រកួតចុងក្រោយរបស់គេសម្រាប់ក្រុមជម្រើសជាតិក៏ថាបាន។

d15
សម្រាប់ការប្រកួតនេះ ចប់វគ្គទី១ សែប៊ីនាំមុខ ២២-២០ តែចប់វគ្គទី២ ស្លូវេនីនាំមុខវិញម្ដង ៣៦-២៥ ខណៈចប់វគ្គទី៣ ស៊ែប៊ីត្រលប់មកនាំមុខវិញ ២០-១៥ តែដល់វគ្គទី៤ ដែលជាវគ្គចុងក្រោយ ស្លូវេនីនាំមុខ ២២-១៨ ដូច្នេះ លទ្ធផលជាផ្លូវការ ស្លូវេនី ៩៣ សែប៊ី ៨៥។
ចំណែកតំណែងលេខ៣ ធ្លាក់ទៅក្នុងដៃក្រុមជម្រើសជាតិអេស្ប៉ាញ ក្រោយមានជ័យជម្នះលើគូប្រជែងរុស្ស៊ី ក្នុងលទ្ធផលពិន្ទុ ៩៣-៨៥ ដែរ៕

d13

Golovkin និង Alvarez ស្មើគ្នាក្នុងជំនួបប្រដាល់សកលដ៏កក្រើកប្រចាំឆ្នាំ២០១៧

d9

ស្តេចប្រដាល់សញ្ជាតិកាហ្សាក់ស្ថាន Gennady Golovkin អាចការពារខ្សែក្រវាត់ទាំង៤ស្ថាប័នរបស់ខ្លួនបានដោយជោគជ័យកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក ក្រោយពីប្រកួតស្មើទល់នឹងស្តេចប្រដាល់សញ្ជាតិម៉ិកស៊ិក Saul Canelo Alvarez។

d10

ក្នុងជំនួបដ៏ក្តៅគគុក និងស្វិតស្វាញបំផុតចំនួន១២ទឹករបស់កំពូលអ្នកប្រដាល់ពិភព លោកទាំង២កាលពីម្សិលមិញនោះ លោកចៅក្រមទី១ផ្តល់ពិន្ទុ១១៨-១១០ឲ្យ Canelo ជាអ្នកឈ្នះ ចៅក្រមទី២ផ្តល់ពិន្ទុ ១១៥-១១៤ ឲ្យ Golovkin ឈ្នះ ប៉ុន្តែចៅក្រមទី៣ផ្តល់ពិន្ទុឲ្យស្មើគ្នា ១១៤-១១៤ ដូច្នេះ Golovkin នៅតែគ្រងខ្សែក្រវាត់ WBA, WBC, IBF និង IBO Middleweight ខណៈ Canelo បន្តគ្រងខ្សែក្រវាត់ The Ring ផងដែរ។

d11

នេះជាការប្រកួតស្មើលើកដំបូងនៃអាជីពប្រដាល់របស់ GGG ក្នុងចំណោម៣៨លើក ឈ្នះ៣៧ ស្មើម្តង និងវាយគូប្រកួតឲ្យសន្លប់៣៣ដង ចំណែក Canelo សើ្ម២ដងក្នុងអាជីពទាំងលើកនេះក្នុងចំណោម៥២លើក ឈ្នះ៤៩ ស្មើ២ ចាញ់ម្តង និងវាយគូប្រកួតឲ្យសន្លប់៣៤លើក ហើយក្រោយបញ្ចប់ការប្រកួតកំពូលអ្នកប្រដាល់ទាំង២ សុទ្ធតែបានបង្ហាញពីបំណងចង់ឡើងសង្វៀនប្រកួតជាលើកទី២ម្តងទៀតដូចគ្នា៕

d12

Hamilton ឈ្នះជើងឯក F1 នៅសិង្ហបុរី ខណៈ Vettel ជួបគ្រោះថ្នាក់

 

d5

អ្នកលេងកាំជ្រួចដីរាប Lewis Hamilton បានយកឈ្នះជើងឯក F1 នៅប្រទេសសិង្ហបុរីនៃកម្មវិធី Singapore Grand Prix កាលពីថ្ងៃអាទិត្យម្សិលមិញ ហើយបានបន្ថែមការនាំមុខ២៨ពិន្ទុលើតារាងជើងឯកពិភពលោក Formula One World Championship ក្រោយពីគូប្រជែង Sebastian Vettel សមាជិកកក្រុម Ferrari ប៉ះទង្គិចគ្នានៅផ្លូវកោងក្នុងជុំដំបូង។

d6

កីឡាករចក្រភពអង់គ្លេស Hamilton មកដល់ទីព្រ័ត្រមុនគេ ដោយប្រើថិរវេលា២ម៉ោង ៣នាទី និង២៣វិនាទីចុច៥៤៣ លេខ២កីឡាករអូស្ត្រាលី Daniel Ricciardo សមាជិកក្រុម Red Bull យឺតជាង៤វិនាទីចុច៥០៧ លេខ៣កីឡាករសញ្ជាតិហ្វាំងឡង់ Valtteri Bottas បើកបរឲ្យក្រុមប្រណាំង Mercedes យឺតជាងអ្នកលេខ១ចំនួន៨វិនាទីចុច៨០០។

 

d7

សូមបញ្ជាក់ថា ១៤ដំណាក់កន្លង សមាជិកក្រុម Mercedes កីឡាករ Lewis Hamilton លេខ១នៅលើតារាងជើងឯកពិភពលោកដោយមាន២៦៣ពិន្ទុ លេខ២កីឡាករសញ្ជាតិអាល្លឺ ម៉ង់ Sebastian Vettel មាន២៣៥ពិន្ទុ លេខ៣កីឡាករ Valtteri Bottas មាន២១២ពិន្ទុ និងលេខ៤កីឡាករ Daniel Ricciardo មាន១៦២ពិន្ទុ៕

d8

Bayern និង Dortmund បំបាក់ក្រុមគូប្រជែងយ៉ាងចាស់ដៃដូចគ្នា ខណៈ Leipzig បានត្រឹមស្មើជាមួយ Moenchengladbach

ក្រុមការពារជើងឯកពានក្របខ័ណ្ឌ Bundesliga អាល្លឺម៉ង់ Bayern Munich បន្ទាប់ពីខកចិត្តដោយសារប្រកួតចាញ់ Hoffenheim កាលពីសប្ដាហ៍មុន នៅចុងសប្ដាហ៍កន្លងមក អាចស្ដារមុខមាត់របស់ខ្លួនបានវិញហើយ ក្រោយបំបាក់ក្រុមភ្ញៀវ Mainz 05 យ៉ាងចាស់ដៃ ៤-០ ដណ្ដើមបាន៣ពិន្ទុ ក្នុងប្រកួតសប្ដាហ៍ទី៤។

d1
គ្រាប់បាល់ទាំង៤គ្រាប់របស់ម្ចាសផ្ទះ Bayern គ្រាប់ទី១ ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ Thomas Mueller នៅនាទីទី១១ ខណៈគ្រាប់ទី២ ធ្វើបានសម្រេចដោយខ្សែបម្រើហូឡង់ Arjen Robben នាទីទី២៣ រីឯគ្រាប់ទី៣ និងទី៤ បំប៉ោងសំណាញ់ទៅដោយខ្សែប្រយុទ្ធអន្តរជាតិ Robert Lewandowski ម្នាក់ឯង នាទីទី៥០ និង៧៧។

d4

ចំណែកឯ RB Leipzig ទទួលបានមួយពិន្ទុប៉ុណ្ណោះ ក្នុងប្រកួតទី៤នេះ ក្រោយប្រកួតបានត្រឹមស្មើជាមួយក្រុមភ្ញៀវ Borussia Moenchengladbach ២-២ បើទោះជាបាននាំមុខដល់ទៅពីរដងក៏ដោយ។

d2
ខ្សែប្រយុទ្ធវ័យក្មេង Timo Werner របស់អាល្លឺម៉ង់ ជាអ្នកជួយឲ្យក្រុមម្ចាស់ផ្ទះមានគ្រាប់បាល់នាំមុខ នៅនាទីទី១៧ តែ Thorgan Hazard ជាអ្នកជួយឲ្យ Moenchengladbach តាមស្មើវិញ នៅនាទីទី២៥ ដែលជាបាល់ប៉េណាល់ទី។ ក្រោយមក៦នាទី ពោលគឺនាទីទី៣១ Jean-Kevin Agustin ក៏ជួយឲ្យ Leipzig នាំមុខសាជាថ្មី តែ Lars Stindl ស៊ុតឲ្យក្រុមភ្ញៀវតាមស្មើជាលើកទី២ នៅនាទីទី៦១ ហើយបន្ទាប់មក ក្រុមទាំងពីរមិនអាចធ្វើអ្វីគ្នាបានឡើយ។

 

ដោយឡែក Borussia Dortmund ដែលប្រកួតក្រោយគេ នៅសប្ដាហ៍ទី៤នេះ បានលត់ក្រុមភ្ញៀវ Cologne មិនឲ្យតដៃបាន ៥-០ ដែល៥គ្រាប់នេះ ធ្វើបានសម្រេចដោយ Maximilian Philipp និង Pierre-Emerick Aubameyang ម្នាក់ពីរគ្រាប់ និង Sokratis Papastathopoulos មួយគ្រាប់។

d3
សម្រាប់ក្របខ័ណ្ឌ Bundesliga អាល្លឺម៉ង់ ក្រោយបញ្ចប់សប្ដាហ៍ទី៤នេះ Borussia Dortmund ឈរលើគេ ក្នុងតារាងពិន្ទុ ដោយមាន១០ពិន្ទុស្មើជាមួយក្រុមលេខ២ Hannover 96 ខណៈ Bayern Munich ក្រោយទទួលបានជ័យជម្នះនេះ ឡើងមកលំដាប់ទី៣ មាន៩ពិន្ទុស្មើជាមួយក្រុមលេខ៤ Schalke 04៕

Marcelo បន្តកិច្ចសន្យាដល់ឆ្នាំ២០២២ ខណៈ Isco មានតម្លៃ៧០០លានអឺរ៉ូ

ខ្សែការពារឆ្វេង Marcelo បាននិយាយកាលពីម្សិលមិញថាខ្លួនរីករាយណាស់ ដែលបានបន្តកិច្ចសន្យាជាមួយអធិរាជស Real Madrid ២ឆ្នាំទៀត ពោលគឺរូបគេនឹងបន្តលេងក្រុមយក្សអេស្ប៉ាញមួយនេះដល់ឆ្នាំ២០២២។

z9
បច្ចុប្បន្ន ខ្សែការពារសញ្ជាតិប្រេស៊ីលវ័យ២៩ឆ្នាំ លេងឲ្យអធិរាជសបាន១២រដូវកាលហើយ ហើយបានក្លាយជាកីឡាករមួយរូបដែលនៅជាមួយក្រុមយូរបំផុតលំដាប់ទីពីរ បន្ទាប់ពីខ្សែការពារកណ្ដាល Sergio Ramos គិតតាំងពីផ្លាស់ពី Fluminense ក្រុមនៅប្រទេសកំណើតខ្លួនឯង ក្នុងអាយុ១៨ឆ្នាំ កាលពីខែមករា ឆ្នាំ២០០៧។

z8
កិច្ចសន្យាចាស់របស់ Marcelo ដែលបង្ហាញខ្លួនជាមួយក្រុមជើងឯកលីគកំពូលអេស្ប៉ាញ បាន៤១៤ នឹងចប់ក្នុងឆ្នាំ២០២០ ហើយក្រោយពន្យារយៈពេលនៃកុងត្រានេះ សង្ឃឹមថារូបគេនឹងអាចបំបែកកំណត់ត្រាចាស់រៀមច្បងរបស់ខ្លួន Roberto Carlos ដែលបង្ហាញវត្តមានជាមួយ Real Madrid ៥២៧ប្រកួត ក្នុងនាមជាកីឡាករបរទេសដែលចូលលេងឲ្យក្រុមយក្សអេស្ប៉ាញមួយនេះ បានច្រើនជាងគេបំផុត។

 

មិនមែនមានតែ Marcelo ទេ ដែលយល់ព្រមបន្តកិច្ចសន្យាថ្មី កីឡាករ Isco ក៏ដូចគ្នាដែរ បានយល់ព្រមបន្តកុងត្រាថ្មីរយៈពេល៥ឆ្នាំទៀត ដើម្បីប្រកបអាជីព នៅលើទឹកដី Santiago Bernabeu។

z10
ខ្សែបម្រើកណ្ដាលសញ្ជាតិអេស្ប៉ាញ កំពុងនៅក្នុងរយៈពេល១២ខែចុងក្រោយនៃកិច្ចសន្យាចាស់របស់ខ្លួន ហើយមុននេះ មានសារព័ត៌មានជាច្រើន បានរាយការណ៍ថាក្លិបពីរ នៅក្របខ័ណ្ឌ Premier League អង់គ្លេស គឺបិសាចក្រហមManchester United និងមាន់ខ្នាយមាសTottenham Hotspur ចាប់អរម្មណ៍ចង់បាន តែពេលនេះ Isco ដែលមកចូលរួមជាមួយអធិរាជស ក្នុងឆ្នាំ២០១៣ បានបញ្ចប់ព័ត៌មានរឿងផ្លាស់ក្រុមចប់សព្វគ្រប់ហើយ។

z11
លើសពីនេះទៀត ក្រោយ Isco ចាប់ដងប៉ាកការលាស់ទឹកខ្មៅចុះហត្ថលេខាបន្តកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ២០២២រួចរាល់ហើយនោះ Real Madrid ម្ចាស់ជើងឯកពាន UEFA Champions League រដូវកាលមុន បានប្រកាសថាតម្លៃផ្ដាច់កុងត្រា Superstar របស់ខ្លួន គឺ៧០០លានអឺរ៉ូ (ប្រហែល៨៣៣លានដុល្លារ)៕

ក្រុមបាល់បោះស្លូវេនៀទម្លាក់ក្រុមបាល់បោះអេស្ប៉ាញត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro Basket 2017

ក្រុមបាល់បោះជម្រើសជាតិស្លូវវេនៀបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Euro Basket ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយពីទម្លាក់ក្រុមបាល់បោះជម្រើសជាតិអេស្ប៉ាញ ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់មិញនៅប្រទេសគួកគី។

z6

កីឡាករ Anthony Randolph នឹងប្រធានក្រុម Goran Dragic រកបាន១៥ពិន្ទុដូចគ្នាដើម្បីជួយក្រុមស្លូវេនៀយកឈ្នះលើក្រុមម្ចាស់ការពារតំណែងជើងឯកអេស្ប៉ាញ ដោយទ្ធផល ៩២-៧២ ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍បាល់បោះប្រចាំទ្វីបអឺរ៉ុប Eurobasket 2017។

 

z7

នេះជាបរាជ័យលើកដំបូងសម្រាប់អេស្ប៉ាញ ក្នុងនាមជាក្រុមការពារតំណែងជើងឯក ឆ្នាំចាស់ ហើយការប្រកួតកាលពីយប់មិញស្លូវេនៀធ្វើបានយ៉ាងល្អដោយនាំមុខ ២៥-១៩ ខណៈ ចប់វគ្គទី២លទ្ធផល ៤៩-៤៣ ស្របពេលកីឡាករសំខាន់របស់អេស្ប៉ាញ Pau Gasol វិញធ្វើមិនសូវល្អឡើយនៅថ្ងៃនេះមិនដូចការប្រកួតពេលជួបអាល្លឺម៉ង់ឡើយ។
សូមបញ្ជាក់ថា នៅវគ្គផ្តាច់ព្រ័ត្រស្លូវេនៀរង់ចាំការប្រកួតរវាងក្រុមបាល់បោះជម្រើស ជាតិរុស្ស៊ី និងស៊ែប៊ីដែលនឹងត្រូវប្រកួតគ្នានៅថ្ងៃសុក្រនេះ ខណៈវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនាថ្ងៃអាទិត្យចុងសបា្តហ៍នេះ៕

Real Madrid ចាប់ផ្ដើមយុទ្ធនាការការពារជើងឯកជាមួយនឹងជ័យជម្នះ ខណៈSpurs បំបាក់Dortmund

v9

អធិរាជស Real Madridក្រុមយក្សអេស្ប៉ាញ បានចាប់ផ្ដើមយុទ្ធនាការការពារជើងឯកពានក្របខ័ណ្ឌ Champions Leagueរបស់ខ្លួន ដោយការយកឈ្នះក្រុមទៅពីស៊ីប APOEL Nicosia៣-០ ក្នុងប្រកួតវគ្គសន្សំពិន្ទុក្នុងពូល កាលពីយប់មិញដោយក្នុងនោះខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldoស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯង។


Ronaldoដែលទើបចូលលេងនៅរដូវកាលថ្មី លើកដំបូង បានជួយឲ្យក្រុមរបស់លោកZinedineZidaneដែលកំពុងព្យាយាមធ្វើយ៉ាងណាគ្រងពានក្របខ័ណ្ឌកំពូលរបស់អឺរ៉ុបនេះ ឲ្យបាន៣រដូវកាលជាប់ៗគ្នានោះ មានគ្រាប់បាល់នាំមុខ ២-០ ក្រោយមានឱកាសធ្វើបានសម្រេច នៅនាទីទី១២ មួយគ្រាប់ និងនាទីទី៥១ មួយគ្រាប់ (ប៉េណាល់ទី) មុននឹងSergio Ramos បន្ថែមគ្រាប់ជ័យជម្នះចុងក្រោយនៅនាទីទី៦១។

v10
ចំណែកមួយគូទៀត ដែលស្ថិតនៅក្នុងពូល HជាមួយReal Madridដែរ Tottenham Hotspurរបស់អង់គ្លេស បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនរីករាយយ៉ាងខ្លាំង ក្រោយបើកទ្វារកីឡដ្ឋានWembleyប្រកួតឈ្នះក្រុមទៅពីអាល្លឺម៉ង់Borussia Dortmund៣-១ ដណ្ដើមបាន៣ពិន្ទុ ក្នុងប្រកួតបើកឆាកនេះ។


៣គ្រាប់របស់ម្ចាស់ផ្ទះបំប៉ោងសំណាញ់ទីដោយHeung-Min Son១គ្រាប់នៅនាទីទី៤ និងHarry Kane២គ្រាប់ នៅនាទីទី១៥ និង៦០ ខណៈ១គ្រាប់របស់Dortmundស៊ុតបញ្ចូលទីដោយAndriyYarmolenkoនៅនាទីទី១១។
លទ្ធផលគូប្រកួត ក្នុងពូលផ្សេងទៀត៖
-ពូលE Liverpool ២-២Sevilla, Maribor ១- ១Spartak Moscow
-ពូលF Feyenoord០-៤Manchester City,Shakhtar Donetsk ២-១SSC Napoli
-ពូល G FC Porto ១-៣Besiktas, RB Leipzig ១-១Monaco

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

ព័ត៌មានជាតិ​ពេល​យប់​


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2