vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

កីឡា

មេឃខៀវត្រៀមឲ្យ Alexis Sanchez មួយសប្ដាហ៍ ៤០ម៉ឺនផោន

v14

ប្រាក់ថ្លៃនឿយហត់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់​៤០ម៉ឺនផោន ក្នុងមួយសប្ដាហ៍ ត្រូវបានមេឃខៀវ Manchester City ត្រៀមទុកលើតុរួចរាល់ហើយ សម្រាប់អន្ទងចិត្ត Alexis Sanchez ឲ្យព្រមចាកចេញពីក្រុមរួមលីគកាំភ្លើងធំ Arsenal។

 

“Telegraph” សារព័ត៌មាននៅអង់គ្លេស រាយការណ៍ថាពេលនេះ Man City ត្រៀមស្នើតម្លៃចុងក្រោយ៦០លានផោន ទៅ Arsenal ដើម្បីទិញកីឡាករសញ្ជាតិស៊ីលីវ័យ២៨ឆ្នាំមករួមក្រុម ហើយកាសែតដដែល នៅឲ្យដឹងទៀតថាថ្លៃនឿយហត់៤០ម៉ឺនផោន ក្នុងមួយសប្ដាហ៍ នឹងធ្លាក់ទៅក្នុងដៃ Sanchez ភ្លាមៗ បើគេព្រមចុះហត្ថលេខាចាកចេញពីទឹកដី Emirates Stadium ធ្វើដំណើរមកកាន់ Etihad Stadium។


តែទោះជាយ៉ាងណា នៅមិនទាន់ដឹងថាការទិញដូរនេះ នឹងអាចកើតឡើងបានដែរឬអត់នោះទេ ព្រោះកន្លងមក គ្រូបង្វឹករបស់កាំភ្លើងធំ លោក Arsene Wenger និយាយដដែលៗថា Sanchez មិនមែនមានសម្រាប់លក់នោះឡើយ។


Alexis Sanchez មិនមានវត្តមានក្នុងក្រុមនោះទេ ពេល Arsenal យកឈ្នះ Leicester City ៤-៣ ក្នុងប្រកួតបើកឆាកក្របខ័ណ្ឌ Premier League កាលពីចុងសប្ដាហ៍កន្លងមក ដោយសារមានរបួស ហើយក៏ត្រូវគេរំពឹងថានឹងមិនបានចូលលេងទៀត ពេលក្រុមធ្វើដំណើរទៅសួរសុខទុក្ខ Stoke City នៅចុងសប្ដាហ័នេះផងដែរ៕

ពាក្យចចាមអារ៉ាម! អធិរាជលឿង-ខ្មៅ ទទួលយកសំណើ៩០លានផោនហើយ

v15

Borussia Dortmund ក្រុមលំដាប់កំពូលនៅអាល្លឺម៉ង់ បានព្រមព្រៀងទទួលយកសំណើដែលក្លិបយក្សអេស្ប៉ាញអ្នកមានបុណ្យ Barcelona សុំទិញខ្សែប្រយុទ្ធ Ousmane Dembele ក្នុងតម្លៃ៩០លានផោនហើយ នេះបើតាមការរាយការណ៍របស់ “SPORT” កាសែតនៅអេស្ប៉ាញ។


កាសែតខាងលើ នៅឲ្យដឹងទៀតថាការចរចារវាងក្រុមទាំងពីរ កំពុងដំណើរការទៅពាក់ព័ន្ធនឹងលក្ខខណ្ឌដែល Dortmund ចង់បានបន្ថែម២៧លានផោនទៀត ប្រសិនបើទម្រង់លេងរបស់កីឡាករសញ្ជាតិបារាំងវ័យ២០ឆ្នាំរូបនេះល្អប្រសើរ តែ Barcelona ចង់ឲ្យតិចជាងហ្នឹង។


ប្រសិនបើអ្វីៗ ដូចការផ្សាយរបស់ “SPORT” មែន នោះ Dembele នឹងទៅជំនួសកន្លែង Neymar ដែលចាកចេញទៅចូលរួមជាមួយក្លិបអ្នកមាននៅបារាំង Paris St Germain កាលពីដើមខែនេះ ជាមួយនឹងតម្លៃជាកំណត់ត្រាពិភពលោកថ្មី ២២២លានអឺរ៉ូ (២៦០លានដុល្លារ)៕

ហង្សក្រហម គ្មាន Coutinho ពេលប៉ះ Hoffenheim នៅ Champions League វគ្គជម្រុះជើងទី១

v11

ខ្សែបម្រើប្រយុទ្ធ Philippe Coutinho អត់មានឈ្មោះក្នុងចំណោមកីឡាករទាំង២២នាក់របស់ក្រុមលំដាប់កំពូលអង់គ្លេសហង្សក្រហម Liverpool នោះទេ ពេលពួកគេធ្វើដំណើរទៅប្រឈមជាមួយម្ចាស់ផ្ទះ Hoffenheim របស់អាល្លឺម៉ង់ ក្នុងជំនួបក្របខ័ណ្ឌ UEFA Champions League វគ្គជម្រុះជើងទី១ នេះបើតាមសម្ដីរបស់គ្រូបង្វឹក លោក Juergen Klopp។


នេះមិនមែនជាលើកទី១ ដែលកីឡាករសញ្ជាតិប្រេស៊ីលវ័យ២៥ឆ្នាំ អវត្តមានពីក្រុមនោះឡើយ ព្រោះប្រកួតបើកឆាក ក្នុងក្របខ័ណ្ឌ Premier League អង់គ្លេស ពេល Liverpool ស្មើជាមួយម្ចាស់ផ្ទះ Watford ៣-៣ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក រូបគេក៏មិនបានលេងដែរ ដោយសារមានរបួសខ្នង តែលើកនេះមិនដឹងថាជាបញ្ហារបួស ឬក៏ពាក់ព័ន្ធនឹងករណីដែលចង់ចេញពីក្លិបនោះទេ។


យោងតាមការរាយការណ៍របស់សារព័ត៌មាននៅចក្រភពអង់គ្លេស Coutinho គឺជាគោលដៅចំបងរបស់ក្លិបយក្សអេស្ប៉ាញ Barcelona តែការស្នើទិញចំនួនពីរលើក គឺត្រូវបដិសេធទាំងអស់ ដោយលើកទី១ ចំនួន៧២លានផោន និងលើកទី២ ចំនួន៩០លានផោន។


ពាក់ព័ន្ធនឹងការប្រកួតជម្រុះយប់នេះវិញ គ្រូបង្វឹកនៃក្រុមទាំងពីរ សុទ្ធតែបង្ហាញអារម្មណ៍ជឿជាក់លើកូនក្រុមរបស់ខ្លួនដូចៗគ្នា ជាពិសេស Julian Nagelsmann គ្រូបង្វឹកវ័យក្មេងដែលមកដឹកនាំ Hoffenheim ក្នុងអាយុ២៨ឆ្នាំ បានប្រាប់ថារូបលោកមានអារម្មណ៍រីករាយណាស់ដែលបានដឹកនាំក្រុមប្រកួតជាមួយក្រុមធំដូច Liverpool បែបនេះ តែគ្រាន់តែមានការបារម្ភខ្លះៗ ដោយសារតែកីឡាករសំខាន់ៗមួយចំនួនមានរបួស៕

សហព័ន្ធបាល់ទាត់អេស្ប៉ាញពិន័យ Ronaldo ៥ប្រកួតពីបទច្រានអាជ្ញាកណ្តាល

v10

ខ្សែប្រយុទ្ធឆ្នើមពិភពលោក Cristiano Ronaldo ត្រូវបានសហព័ន្ធបាល់ទាត់ប្រទេសអេស្ប៉ាញពិន័យចំនួន៥ប្រកួតពីបទច្រានអាជ្ញាកណ្ដាល អំឡុងពេលរូបគេទទួលបានកាតក្រហមក្នុងការប្រកួតទល់នឹងគូប្រជែងស្លាប់រស់ FC Barcelona ពានរង្វាន់ Spanish Super Cup កាលពីចុងសបា្តហ៍កន្លងមក ប៉ុន្តែសហព័ន្ធបាល់ទាត់អេស្ប៉ាញទុករយៈពេល១០ថ្ងៃឲ្យ Real Madrid តវ៉ាករណីនេះ។


លោក Ricardo De Burgos Bengoetxea ជាអាជ្ញាកណ្តាលកាត់សេចក្តីក្នុងការប្រកួត នោះបានសរសេរក្នុងរបាយការណ៍ថា កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះបានទទួលកាត លឿងដោយសារដោះអាវចោល ក្រោយអបអរសាទរគ្រាប់បាល់របស់គេ ហើយបន្ទាប់មក ទៀតធ្វើពុតជាដួលបានកាតលឿង១ទៀតត្រូវជាកាតក្រហម។ ជាមួយគ្នានោះដែរ Ronaldo ក៏មិនសប្បាយចិត្តនឹងការពិន័យនេះ ហើយក៏បានច្រានអាជ្ញាកណ្តាលដោយចេតនាតែម្តង។


តាមរបាយការណ៍របស់អាជ្ញាកណ្តាលនេះហើយ ទើបសហព័ន្ធបាល់ទាត់អេស្ប៉ាញពិន័យកីឡាករវ័យ៣២ឆ្នាំរូបនេះ៤ប្រកួតតែម្ដង ដោយយោងទៅលើច្បាប់ត្រង់ចំណុច៩៦បានលើកឡើងថា កីឡាករណាច្រានអាជ្ញាកណ្ដាល ដាល់ ទាត់ ធាក់ ឬសម្តែងកាយវិការមិនល្អដាក់អាជ្ញាកណ្ដាលត្រូវជាប់ពិន័យពី៤ទៅ១២ប្រកួត ប៉ុន្តែសហព័ន្ធទុកឱកាសឲ្យក្លិបតវ៉ាចំពោះការពិន័យនេះរយៈពេល១០ថ្ងៃ។


សូមបញ្ជាក់ថា បើ Real Madrid មិនធ្វើការតវ៉ាទេនោះ អតីតសមាជិកក្រុមបិសាចក្រហម Manchester United រូបនេះនឹងត្រូវខកខានការប្រកួតជាមួយ Barcelona ជើងទី២ Spanish Super Cup ប៉ះក្រុម Deportivo La Coruna, Valencia , Levente និង Real Sociedad ក្នុងក្របខ័ណ្ឌ La Liga៕

v9

Bayern Munich ចាប់ផ្តើមហ្វឹកហាត់ត្រៀមរដូវកាលថ្មី Bundesliga មកដល់

v3

ខណៈសល់៤ថ្ងៃទៀតលីគកំពូលអាល្លឺម៉ង់នឹងចាប់ផ្តើមជាផ្លូវការ ក្រុមជើងខ្លាំង Bayern Munich បានចេញមកធ្វើការហ្វឹកហាត់ត្រៀមរដូវកាលថ្មី ខណៈអ្នកគាំទ្រមានជំនឿចិត្តថា ក្លិបអាចការពារតំណែងជើងឯករបស់ខ្លួនបាន ប៉ុន្តែមិនប្រាកដថាអាចដណ្តើមពាន German Cup និងពានរង្វាន់ UEFA Champions League បាននោះទេ។


រដូវកាលមុន Bayern Munich បានលើកពានរង្វាន់ Bundesliga ជាលើកទី២៧ជាប្រវត្តិ សាស្ត្រ និង៥រដូវកាលជាប់ៗគ្នា ប៉ុន្តែសម្រាប់ក្របខ័ណ្ឌអឺរ៉ុប UEFA Champions League វិញ ក្លិបយក្សអាល្លឺម៉ង់មួយនេះបានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុមអធិរាជស Real Madrid របស់អេស្ប៉ាញក្នុងលទ្ធផលសរុបទាំង២ជើង ៣-៦។


Bayern Munich ក្រោមការដឹកនាំរបស់បុរសសញ្ជាតិអ៊ីតាលី Carlo Ancelotti បានបន្ថែម កីឡាករមួយចំនួនក្នុងរយៈពេល២ខែចុងក្រោយ រួមមាន ៖ ខ្សែការពារអន្តរជាតិបារាំង Corentin Tolisso និងខ្សែបម្រើប្រយុទ្ធសញ្ជាតិកូឡុំប៊ី James Rodriguez ជាដើម ហើយលោក Ancelotti សារភាពថា លោករីករាយនឹងតុល្យភាពនៃក្រុមរបស់លោកសម្រាប់យុទ្ធនាការថ្មីនេះ។


គួររំលឹកថា Bayern Munich នឹងត្រូវបើកទ្វារកីឡដ្ឋាន Allianz Arena ស្វាគមន៍ក្រុមភ្ញៀវ Bayer Leverkusen ថ្ងៃបើកឆាកក្របខ័ណ្ឌ Bundesliga រដូវកាលថ្មី ២០១៧-២០១៨ នាថ្ងៃសុក្រ ទី១៨ ខែសីហានេះ៕

New World ឈ្នះមេដាយច្រើនជាងគេ ពីតេក្វាន់ដូឯកអគ្គរដ្ឋទូតកូរ៉េ ខណៈ អាស៊ីអឺរ៉ុប ឈ្នះមេដាយ៨គ្រឿង ក្នុងការបង្ហាញខ្លួនលើកទី១

ព្រឹត្តិការណ៍កីឡាតេក្វាន់ដូ WTF ដណ្តើមពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ និងអបអរសាទរចំណងមិត្តភាពការទូតកម្ពុជា-កូរ៉េ គម្របខួប ២០ឆ្នាំ កាលពីម្សិលមិញ នៅពហុកីឡដ្ឋានជាតិ បានបញ្ចប់ជាស្ថាពរហើយ ដោយក្លឹប New World ឈ្នះមេដាយច្រើនជាងគេ ខណៈក្លឹបតេក្វាន់ដូ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដែលបង្ហាញវត្ត មានជាលើកទី១របស់ខ្លួន ក្នុងព្រឹត្តិការណ៍នេះ ក៏ឈ្នះមេដាយ សរុបបានចំនួន៨គ្រៀងដែរ។


ព្រឹត្តិកាណ៍កីឡាតេក្វាន់ដូWTF នេះទទួលបានកិត្តិយសពីឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ និងឯកឧត្តម ហង់ ជួនណារ៉ុន ប្រធានខេមរសហព័ន្ធតេក្វាន់ដូ WTF ដើម្បីប្រគល់ជូនមេដាយជូនដល់ជ័យលាភី។


យោងតាមគណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ការប្រកួតនេះមានក្លឹបចូលរួមចំនួន២១ ដែលមានកីឡាករ កីឡាការិនីសរុបចំនួន ៣២២នាក់ ហើយជាលទ្ធផលក្លឹប New World ជាប់ចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយសរុប ១៣គ្រឿង ក្នុងនោះមេដាយមាស ៦គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ៦គ្រឿង, ចំពោះចំណាត់ថ្នាក់លេខ២ បានទៅលើក្លឹប Friendship ដណ្តើមបានមេដាយចំនួន ១៧គ្រឿង មាន មេដាយមាស ៥គ្រឿង ប្រាក់ ៣គ្រឿង និងសំរឹទ្ធ ៩គ្រឿង ចំណែកឯចំណាត់ថ្នាក់លេខ ៣ មេដាយសរុប ១២គ្រឿង មេដាយមាស ៥គ្រឿង ប្រាក់ ៣គ្រឿង និងសំរឹទ្ធ ៤គ្រឿង។ ចំណែកឯក្លឹបតេក្វាន់ដូ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានបញ្ជួនសសិ្សគុនរបស់ខ្លួនចំនួន ១២នាក់ ចូលរួមប្រកួតជាលើកដំបូងរបស់ខ្លួន ដោយមានកីឡាករ ៧រូប កីឡាការិនី ៥រូបផងដែរ។


លោក ពៅ ហុក តំណាងក្លឹបតេក្វាន់ដូ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប គូសបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយ ដែលថ្នាក់ដឹកនាំ គ្រូបង្វឹក និងអត្តពលិកទាំងអស់ បានខិតខំរួមគ្នា រហូតទទួលបានលទ្ធផលល្អ ដោយមេដាយ សរុបចំនួន៨គ្រឿង រូមមាន មេដាយមាស ១គ្រឿង មេដាយ ប្រាក់ ២គ្រឿង និងមេដាយ សំរឹទ្ធ ៥គ្រឿង ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៨ ក្នុងចំណោម ក្លឹបចំនួន ២១ ចូលរួម។ ក្លឹបអាស៊ីអឺរ៉ុប ទើបតែបង្កើតបានរយៈពេលជិតមួយឆ្នាំប៉ុណ្ណោះ ហើយសិស្សគុនធ្លាប់បានចូលរួមការប្រកួតជាច្រើនលើក និងតែងតែដណ្តើមបានមេដាយរាល់ការប្រកួត។

 

ដោយនេះបានបង្ហាញពីតាំងចិត្តរបស់ក្លឹបតេក្វាន់ដូចំណូលថ្មីមួយនេះ ក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាតេក្វាន់ដូកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើន ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ ២០២៣ ខាងមុខ ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនោះ៕

v14

v15

v16

v17

ឯកឧត្តម ស៊ុន ចាន់ថុល ចង់ឈ្នះមេដាយពីព្រឹត្តិការណ៍អន្តរជាតិនានា មុន ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក មានប្រសាសន៍ថា ការចង់ឈ្នះ មេដាយនៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនោះ គឺជារៀងសំខាន់បំផុត ប៉ុន្តែនៅមុន ស៊ីហ្គេម នៅកម្ពុជានេះ ឯកឧត្តមក៏ចង់ឲ្យអត្តពលិករបស់ខ្លួនឈ្នះមេដាយយ៉ាងហោចណាស់ ត្រឹមមេដាយសំរិទ្ធ ពីព្រឹត្តិការណ៍អន្តរជាតិនានា ឬក្នុងស៊ីហ្គេម ៣លើក មុនស៊ីហ្គេម នៅកម្ពុជា។


ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍បែបនេះ នៅក្នុងមហាសន្និបាតរបស់ខ្លួន កាលពីចុងសប្តាហ៍​ កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដោយអង្គមហាសន្និបានផ្តល់សេចក្តីទុកចិត្ត គាំទ្របោះឆ្នោតជូនឯកឧត្តមបន្តសិទ្ធិជាប្រធានសហព័ន្ធអាណត្តិថ្មីលើកទី៦ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ជាបន្តទៀត។ ជាមួយនឹងដំណែងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក អាណត្តិថ្មីនេះឯកឧត្តម បានប្តេជ្ញាចិត្តថានឹងបន្តការខិតខំរបស់ខ្លួន រួមជាមួយនឹងសមាជិកប្រតិបត្តិនានា ដើម្បីសម្រេចបាននូវលទ្ធផលល្អជាផ្លែផ្កាជូនជាតិ នាពេលខាងមុខ ជាពិសេសគឺក្នុងដំណើរឆ្ពោះទៅរកមេដាយ ពីស៊ីហ្គេម នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។


អង្គមហាសន្និបាតជ្រើសរើសបានសមាសមាសសមាជិកប្រតិបត្តិអាណត្តិថ្មី ចំនួន ១១រូប ឯកឧត្តម ស៊ុន ចាន់ថុល ជាប្រធានសហព័ន្ធដដែល អមដោយអនុប្រធានសហព័ន្ធចំនួន៤រូប គឺលោក សំ ប៊ុណ្ណារិន, លោក ជា ប៊ុនហេង, លោក គូ គឹមហៀក និង លោក ហែម ចាន់លី ខណៈ អគ្គលេខាធិការគឺលោក ហែម គីរី ដដែល។ អគ្គលេខាធិការរង មាន២រូប គឺលោក នាង សុរិទ្ធិយ៉ា និង អ្នកស្រី កើត ស៊ីវណ្ណ។ អ្នកស្រី ម៉ក់ គន្ធា ជាអគ្គហិរញ្ញឹក។ ក្រៅពីនេះមានសមាជិកមួយចំនួនទៀត។


សូមបញ្ជាក់ថា សម្រាប់បេសកកម្មលើប្រភេទកីឡាហែល ទឹក ក្នុងស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី នាថ្ងៃទី ១៩ ដល់៣១ សីហា ខាងមុខនេះ គឺឯកឧត្តម ស៊ុន ចាន់ថុល បានឧបត្ថម្ភថវិកាលើកទឹកចិត្តជូនដល់អត្តពលិកចំនួន ៧នាក់ និងគ្រូបង្វឹក និងប្រតិភូ សរុប ៩នាក់ ក្នុងម្នាក់ៗទទួលបាន ម្នាក់២០០ដុល្លារផងដែរ៕

v11

v12

v13

ជម្រើសជាតិបាល់ទាត់ហ្វឹកហាត់ត្រៀម ស៊ីហ្គេម នៅម៉ាឡេស៊ី ដែលត្រូវប្រកួតបើកឆាកជាមួយហ្វីលីពីន នាយប់ថ្ងៃស្អែកនេះ

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំបានទៅដល់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅថ្មីៗនេះ នៅកំពុងបន្តការហ្វឹកហាត់នៅទីលាននៃប្រទេសម៉ាឡេស៊ី ដើម្បីត្រៀមខ្លួនឲ្យបានកាន់ តែប្រសើរសម្រាប់ជំនួបថ្ងៃបើកឆាកជាមួយក្រុមជម្រើសជាតិ ហ្វីលីពីន នាល្ងាចថ្ងៃទី១៥ សីហា ថ្ងៃអង្គារ៍ ស្អែកនេះ វេលាម៉ោង ៧ និង៤៥នាទីយប់។


សម្រាប់ការប្រកួតលើប្រភេទកីឡាបាល់ទាត់ផ្នែកបុរសនេះ គឺចែកចេញជាពីរពូល គឺក្រុមកម្ពុជាស្ថិតនៅក្នុង ពូល B ជាមួយនឹង៥ប្រទេសផ្សេងទៀត គឺជើងឯកឆ្នាំចាស់ ថៃ, វៀតណាម, ហ្វីលីពីន, ទីម័រខាងកើត និងឥណ្ឌូណេស៊ី។ សម្រាប់ការប្រកួតនៅក្នុងពូលA វិញ គឺត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃចន្ទនេះ ដោយមាន២ប្រកួត គឺជាការជួបគ្នា មីយ៉ាន់ម៉ា ប៉ះជាមួយ សិង្ហបុរី និងម្ចាស់ផ្ទះ ម៉ាឡេស៊ី ប៉ះជាមួយ ប្រ៊ុយណេ។


សម្រាប់ការប្រកួតស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី នេះ គឺទូរទស្សន៍ រស្មីហង្សមាស HDTV បាន ទទួលសិទ្ធិផ្តាច់មុខ ក្នុងការផ្សាយបន្តផ្ទាល់ពីការប្រកួតនានា ពីប្រទេសម៉ាឡេស៊ី ជូនដល់ប្រិយមិត្តកម្ពុជាទូទាំងប្រទេសបានទស្សនាផងដែរ ដោយស៊ីហ្គេម លើកនេះ មាន៣៦ប្រភេទកីឡា រីឯកម្ពូជាបានបញ្ជូនអត្តពលិក ២៤៤ នាក់ សម្រាប់ការចូលរួមប្រកួត លើ២៤ប្រភេទកីឡា៕

v9

v10

Dovizioso ឈ្នះការប្រណាំងម៉ូតូធំនៅអូទ្រីស ក្រោយពីវ៉ាឈ្នះដាច់ Marquez

v8

កីឡាករប្រណាំងម៉ូតូអាជីពសញ្ជាតិអ៊ីតាលី Andrea Dovizioso បានយកឈ្នះការប្រណាំងម៉ូតូ GP ក្នុងប្រទេសអូទ្រីស ក្រោយពីប្រជែងយ៉ាងខ្លាំងក្លាជាមួយនឹងកីឡាករកំពុងនាំមុខលើតារាងជើងឯកពិភពលោក Marc Marquez កាលពីចុងសបា្តហ៍កន្លងមក។


សមាជិកក្រុម Ducati រូបនេះបានមកដល់ទីព្រ័ត្រមុនគេ ដោយប្រើថរិវេលា៣៩នាទី និង៤៣វិនាទីចុច៣២៣ លេខ២កីឡាករអេស្ប៉ាញ Marc Marquez ជិះឲ្យក្រុមប្រណាំងហុងដា ចំណាយពេល៣៩នាទី និង៤៣វិនាទីចុច៤៩៩ និងលេខ៣ក៏បានទៅលើកីឡាករអេស្ប៉ាញ Dani Pedrosa មិត្តរួមក្រុម Marquez ប្រើពេល៣៩នាទី និង៤៥វិនាទីចុច៩៨៤។


សូមបញ្ជាក់ថា ១១ទីលានកន្លងមក Marc Marquez លេខ១លើតារាងជើងឯកពិភពលោកដោយមាន១៧៤ពិន្ទុ លេខ២អ្នកឈ្នះដំណាក់នេះ Andrea Dovizioso មាន១៥៨ពិន្ទុ លេខ៣កីឡាករអេស្ប៉ាញ Maverick Vinales ជិះឲ្យយ៉ាម៉ាហាមាន១៥០ពិន្ទុ និងលេខ៤ម្ចាស់ជើងឯកម៉ូតូ GP ៧សម័យកាលសញ្ជាតិអ៊ីតាលី Valentino Rossi សមាជិកក្រុមយ៉ាម៉ាហា មាន១៤១ពិន្ទុ៕

Zverev បំបាក់ Federer ពីរសិតជាប់គ្នា លើកពាន Rogers Cup 2017 នៅម៉ុងត្រេអាល

v7

កីឡាករវាយតេន្នីសអាជីព Alexander Zverev ដែលបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី៧ពិភពលោក បានបំបាក់កីឡាករជើងចាស់របស់ស្វីស Roger Federer ពីរសិតត្រួត ក្នុងប្រកួតវគ្គផ្ដាច់ព្រ័ត្រកម្មវិធី Rogers Cup ដែលធ្វើឡើងនៅក្រុងម៉ុងត្រេអាល (Montreal) ប្រទេសកាណាដា កាលពីថ្ងៃអាទិត្យម្សិលមិញ។


កីឡាករអាល្លឺម៉ង់ដែលទើបតែមានវ័យ២០ឆ្នាំ សម្រាប់ការប្រកួតនេះ ធ្វើបានល្អតាំងពីសិតទី១ម្ល៉េះ ដោយយកឈ្នះ ក្នុងលទ្ធផលពិន្ទុ ៦-៣ ខណៈសិតទីពីរ មានជ័យជម្នះជាមួយនឹងលទ្ធផល ៦-៤ ដែលលទ្ធផលនេះ ធ្វើឲ្យរូបគេលើកពាន ATP Tour ជាលើកទី៥ នៅឆ្នាំនេះ បានសម្រេច។


សម្រាប់ Federer វ័យ៣៦ឆ្នាំវិញ នេះជាបរាជ័យលើកដំបូងហើយ ក្នុងចំណោម១៦ប្រកួតចុងក្រោយរបស់គេ ខណៈ Zverev ក្លាយជាកីឡាករដែលក្មេងបំផុតឈ្នះពានកម្មវិធី Rogers Cup នេះ គិតតាំងពីកីឡាករ Novak Djokovic របស់សែប៊ី​ ធ្វើបានកាលពីឆ្នាំ២០០៧៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

ព័ត៌មានជាតិ​ពេល​យប់​


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2