vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

កីឡា

Federer,Nishikori, Haase ឆ្លងទៅវគ្គបន្ត កម្មវិធីHalle OpenតែMurray,Wawrinka,Raonic ធ្លាក់ពីកម្មវិធីAegon Championships

 

អ្នកវាយកូនបាល់អាជីពដែលមានវ័យចំណាស់បន្តិចហើយ Roger Federerរបស់ស្វីស កីឡាករជប៉ុន Kei Nishikoriនិង Robin Haaseរបស់ហូឡង់ បានឆ្លងទៅវគ្គបន្តដូចៗគ្នា ក្នុងកម្មវិធីHalle Open2017ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ ក្រោយមានជ័យជម្នះលើគូប្រជែងរៀងៗខ្លួន ក្នុងប្រកួតកាលពីម្សិលមិញ។

hh20
Federerវ័យ៣៥ឆ្នាំ បានយកឈ្នះយ៉ាងងាយៗលើកីឡាករជប៉ុន Yuichi Sugitaជាមួយនឹងលទ្ធផល ៦-៣ និង៦-១ ខណៈNishikoriទម្លាក់កីឡាករអេស្ប៉ាញ Fernando Verdascoដោយប្រកួតឈ្នះក្នុងលទ្ធផល ២-១សិត គឺ៦-៧ ៦-៣ និង៦-៤ ហើយHaaseមានជ័យជម្នះលើDavid Ferrer កីឡាករអេស្ប៉ាញមួយរូបផ្សេងទៀត ដោយពិន្ទុ ៣-៦ ៧-៥ និង៦-៣។

hh19
ដោយឡែកការប្រកួតកម្មវិធីAegon Championships នៅប្រទេសអង់គ្លេសឯណោះវិញ កីឡាករលេខ១ពិភពលោក Andy Murrayរបស់ចក្រភពអង់គ្លេស កីឡាករស្វីស Stan WawrinkaនិងMilos Raonicរបស់កាណាដា បានធ្លាក់ចេញពីកម្មវិធីនេះ ត្រឹមជុំទី១ដូចគ្នា។

hh21
Murrayបានចាញ់ក្រោមថ្វីដៃកីឡាករលេខ៩០ពិភពលោកJordan Thompsonរបស់អូស្ត្រាលី ក្នុងលទ្ធផល ២-០សិត ៦-៧ និង២-៦ ស្របពេលកីឡាករ៣ពិភពលោកWawrinkaធ្លាក់ដោយសារកីឡាករអេស្ប៉ាញ Feliciano Lopezក្រោយបរាជ័យជាមួយនឹងលទ្ធផល ៦-៧ និង៥-៧ រីឯRaonicទៅមិនរួចជាមួយកីឡាករវ័យក្មេងអូស្ត្រាលី Thanasi Kokkinakisដោយចាញ់ក្នុងពិន្ទុ ៦-៧ និង៦-៧៕

hh22

hh23

hh24

Mourinho ជាប់ចោទពីបទបន្លំពន្ធ ខណៈRonaldo នឹងឡើងបំភ្លឺករណីដូចគ្នា រីឯJuventus កំពុងត្រូវបានស៊ើបអង្កេតជុំវិញការផ្ទេរPogba

v7

ឃើញថាប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាករល្បីៗមួយចំនួនដែលប្រកបអាជីពនៅអេស្ប៉ាញ ត្រូវបានជាប់ចោទពីបទបន្លំពន្ធ ហើយកាលពីថ្ងៃអង្គារម្សិលមិញនេះ ព្រះរាជអាជ្ញាប្រទេសមួយនេះ ក៏បានឲ្យដឹងថាខ្លួននឹងប្ដឹងគ្រូបង្វឹករបស់បិសាចក្រហម Manchester Unitedលោក Jose Mourinhoករណីបន្លំពន្ធ ឆ្នាំ២០១១ និង២០១២ អំឡុងពេលដឹកនាំអធិរាជស Real Madrid។


ព្រះរាជអាជ្ញាក្រុងម៉ាឌ្រីដបានឲ្យដឹងក្នុងសេចក្ដីប្រកាសថាបុរសព័រទុយហ្គាល់វ័យ៥៤ឆ្នាំ បានជំពាក់ពន្ធចំនួន៣,៣លានអឺរ៉ូ (៣,៧លានដុល្លារ) ហើយពេលនេះខ្លួន បានប្រគល់ពាក្យបណ្ដឹងនេះទៅឲ្យតុលាការក្នុងស្រុកហើយ។

v8
ទាក់ទងនឹងការចោទប្រកាន់ដូចគ្នានេះ Cristiano Ronaldoនឹងឡើងបំភ្លឺនៅថ្ងៃទី៣១ ខែកក្កដានេះ នេះបើតាមការផ្សាយរបស់កាសែតនៅអេស្ប៉ាញ“El Confidencial” កាលពីម្សិលមិញនេះដែរ។


ព្រះរាជអាជ្ញារអេស្ប៉ាញ បានអះអាងថាខ្សែប្រយុទ្ធរបស់ក្រុមអធិរាជស Real Madridដែលមានវ័យ៣២ឆ្នាំមានចេតនាលាក់បំបាំងប្រាក់ចំណូលរបស់ខ្លួន ក្នុងចន្លោះឆ្នាំ២០០១១ និង២០១៤។

v9
ដោយឡែកករណីមួយទៀត សហព័ន្ធបាល់ទាត់ពិភពលោក(FIFA)កំពុងធ្វើការស៊ើបអង្កេតសេះបង្កង់ Juventusរបស់អ៊ីតាលីពាក់ព័ន្ធនឹងការផ្ទេរខ្សែបម្រើ Paul Pogbaទៅបិសាចក្រហម Manchester Unitedនេះបើតាមសារព័ត៌មានជាច្រើនរាយការណ៍ឲ្យដឹង។


សារព័ត៌មានទាំងនោះ ក៏បានឲ្យដឹងទៀតដែរថាក្លិបយក្សរបស់អង់គ្លេស មិនបានធ្វើខុសអ្វីទាំងអស់ ជុំវិញការរទិញយកកីឡាករអន្តរជាតិបារាំងវ័យ២៤ឆ្នាំ ក្នុងតម្លៃជាកំណត់ត្រាពិភពលោក ៨៩លានផោន (១១៥,០៥លានដុល្លារ) កាលពីខែសីហា ឆ្នាំមុន៕

យុវជនអាយុក្រោម២១ឆ្នាំអេស្ប៉ាញឡើងវគ្គ៤ក្រុមមុនគេ Euro U21 នៅប៉ូឡូញ

តាមរយៈជ័យជម្នះ ៣-១ លើក្រុមជម្រើសជាតិព័រទុយហ្គាល់កាលពីយប់មិញ បានធ្វើ ឲ្យក្រុមជម្រើសជាតិគោជល់អេស្ប៉ាញ ក្លាយជាក្រុមដំបូងបង្អស់ដែលបានឡើងទៅកាន់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro U21ឆ្នាំ ប្រចាំឆ្នាំ២០១៧។

hh13

៣គ្រាប់របស់យុវជនអាយុក្រោម២១ឆ្នាំអេស្ប៉ាញរកបានដោយកីឡាករ Saul Nigquez នៅនាទី២១ គ្រាប់ទី២ដោយកីឡាករ Sandro Ramirez នៅដើមវគ្គទី២នាទី៦៥ និងគ្រាប់ទី៣ ស៊ុតបញ្ចូលទីដោយកីឡាករ Inaki Willims នាទី៩០បូក ខណៈមួយគ្រាប់របស់ព័រទុយហ្គាល់រកបានដោយកីឡាករ Bruma តាំងពីនាទី៧៧។

hh14

អេស្ប៉ាញស្ថិតក្នុងពូល B គ្មានក្រុមណាតាមទាន់ឡើយ ទោះបីប្រកួតចុងក្រោយចាញ់ ស៊ែប៊ី ហើយព័រទុយហ្គាល់ឈ្នះម៉ាសេដូនីក៏ដោយ ព្រោះថា UEFA គិតតាមរូបមន្ត head-to-head ព្រោះ២ប្រកួតកន្លងមកអេស្ប៉ាញមាន៦ពិន្ទុឈ្នះទាំង២ គឺឈ្នះម៉ាសេដូនី ៥-០ និងចុងក្រោយឈ្នះព័រទុយហ្គាល់ ៣-១ ខណៈវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអេស្ប៉ាញអាចជួបក្រុមលេខ២មកពីពូល A ឬក្រុមលេខ១មកពីពូល C។

hh16

 

គួរបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប Euro U21 ប្រចាំឆ្នាំនេះធ្វើឡើងនៅប្រទេសប៉ូឡូញមាន១២ក្រុម ចែកជា៣ពូល ក្នុង១ពូលមាន៤ក្រុមស្មើៗគ្នា ក្នុងនោះក្រុមលេខ១ទាំង៣ពូលបានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេលមួយក្រុមទៀតជាក្រុមលេខ២ល្អជាងគេក្នុងចំណោមទាំង៣ពូល៕

សហព័ន្ធអន្តរជាតិកីឡាប៊ូល និងប៉េតង់សម្រេចផ្តល់ពានរង្វាន់ចំណាត់ថ្នាក់លេខ១ដល់កម្ពុជា

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ហង់ ជួន ណារ៉ុន បានចេញលិខិតផ្លូវការមួយច្បាប់ កាលពីពេលថ្មីៗនេះជម្រាបជូនដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ស្តីពីខ្លឹមសារដែលសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ (FIPJP) សម្រេចផ្តល់ពានរង្វាន់ចំណាត់ថ្នាក់លេខ១ ដល់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលមានស្នាដៃ និងការដឹកនាំល្អជាង គេនៅទូទាំងពិភពលោក។


រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជាបានលើកយកខ្លឹមសារនៃលិខិតរបស់លោក Claude Asema ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិនោះបន្ថែមទៀតថា FIPJP សូមអញ្ជើញប្រតិភូកម្ពុជាមួយក្រុមទៅទទួលពានរង្វាន់នេះ ក្នុងឱកាសបិទការប្រកួត ប្រចាំឆ្នាំ នាថ្ងៃទី១ កក្កដា ឆ្នាំ២០១៧ នៅទីក្រុង Marseille ប្រទេសបារំាង។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើរសុំឲ្យសម្តេចក្រឡាហោម ស ខេង រៀបចំជាគោលការណ៍ ដើម្បីចាត់តាំងតំណាងប្រតិភូ១រូប និងតំណាងក្រសួងអប់រំ ១រូប ទៅទទួលពានរង្វាន់នេះ នាថ្ងៃទី១ កក្កដា ខាងមុខ។


លោក សុម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធប៊ូលនិងប៉េតង់កម្ពុជាបានឲ្យដឹងថា ប្រតិភូតំណាងកម្ពុជា ដែលគ្រោងនឹងចេញទៅទទួលពានរង្វាន់ចំណាត់ថ្នាក់លេខ១ពិភពលោកនេះ គឺឯកឧត្តម ព្រហ្ម ឌិនអនុសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា និងឯកឧត្តម ប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា។ តំណាងសហព័ន្ធរូបនេះបានសម្តែងនូវភាពរីករាយជាខ្លាំងដែលអន្តរជាតិបានផ្តល់នូវចំណាត់ថ្នាក់លេខ១ ផ្នែកកីឡាប៊ូល និងប៉េតង់ជូន ដល់ប្រទេសកម្ពុជា ដែលនេះជាមោទនភាព និងកិត្តិយសដ៏ធំធេងរបស់ជាតិទាំងមូល បន្ទាប់ពីកម្ពុជាដណ្តើមបាន មេដាយមាសពីព្រឹត្តិការណ៍ជើងឯកពិភពលោកជាច្រើនលើក កាលពីពេលកន្លងមក។


សូមបញ្ជាក់ថា សហព័ន្ធប៊ូល និងប៉េតង់កម្ពុជាគឺជាសហព័ន្ធកីឡាជាតិដែលមានសក្តានុពលខ្លំាងបំផុត ក្នុងចំណោមប្រភេទកីឡាទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា ដោយធ្លាប់បានឈ្នះមេដាយមាសពីលើឆាកអន្តរជាតិ និងពិភពលោក ជាច្រើនលើក ដោយប៊ូល និងប៉េតង់កម្ពុជាបានកសាងកេរ្តិ៍ឈ្មោះ និងកិត្តិយសល្បីល្បាញផងដែរ៕

v1

v2

v3

ក្រូអាស៊ីស៊ើបអង្កេតរឿងModric ផ្ដល់ភស្តុតាងក្លែងក្លាយ

hh6

ក្រុមអ្នកច្បាប់របស់ប្រទេសក្រូអាស៊ី បានឲ្យដឹងកាលពីម្សិលមិញថាខ្លួនកំពុងធ្វើការស៊ើបអង្កេត Luka Modric ខ្សែបម្រើរបស់ក្រុមអធិរាជស Real Madridដោយសង្ស័យថាផ្ដល់ចម្លើយក្លែងក្លាយពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌមួយ។

 

កីឡាករវ័យ៣១ឆ្នាំ គឺជាសាក្សីសំខាន់មួយរូបក្នុងរឿងក្ដីរបស់អតីតប្រធានក្លិបDinamo ZagrebលោកZdravkoMamic ដែលត្រូវបានគេចោទប្រកាន់ថាបន្លំពន្ធ និងលាក់ប្រាក់មួយចំនួនធំទុកក្នុងហ៊ោប៉ៅខ្លួនឯង បន្ទាប់ពីលក់Modricឲ្យទៅTottenham Hotspurកាលពីឆ្នាំ២០០៨ តែការចោទប្រកាន់ទាំងនោះ ត្រូវបានសាម៉ីខ្លួនបដិសេធ។

hh7
ដំបូងឡើយModricដែលប្រកបអាជីពជាមួយDinamo Zagreb៥ឆ្នាំ (២០០៣-២០០៨)បានឆ្លើយថាគ្រប់យ៉ាងគឺជារឿងពិត តែក្រោយមកក៏ក្រឡាស់សម្ដីរបស់ខ្លួនវិញ ដោយអាងថាខ្លួនកំពុងច្របូកច្របល់ ដូច្នេះក្រុមអ្នកច្បាប់របស់ក្រូអាស៊ី ក៏ចាប់ផ្ដើមដំណើរការស៊ើបអង្កេតទង្វើនេះតែម្ដង ហើយបើរកឃើញថាពិតជាផ្ដល់ចម្លើយមិនពិតមែន នោះអាចឲ្យរូបគេ ត្រូវជាប់ពន្ធនាគារពី៦ខែ ដល់៥ឆ្នាំ៕

Golovkin និង Alvarez ផ្សព្វផ្សាយពីប្រកួតរបស់ពួកគេនាថ្ងៃទី១៦ ខែសីហា

កំពូលអ្នកប្រដាល់ទម្ងន់មធ្យមពិភពលោកទាំង២ គឺ Canelo Alvarez និង Gennady Golovkin បានធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទម្សិលមិញក្នុងទីក្រុងឡុងដ៍ប្រទេសអង់ គ្លេស ដើម្បីផ្សព្វផ្សាយការប្រកួតរបស់ពួកគេនៅសង្វៀន T-Mobile Arena រដ្ឋ Nevada សហរដ្ឋអាមេរិកនាថ្ងៃទី១៦ ខែសីហាខាងមុខ។

hh1

ស្តេចប្រដាល់សញ្ជាតិកាហ្សាក់ស្ថាន Gennady Golovkin បាននិយាយថា គេមានការ កោតសរសើរបំផុតទៅលើអ្នកប្រដាល់ម៉ិកស៊ិកវ័យក្មេងរូបនេះ ទី១គេវាយដើម្បីប្រជាជនម៉ិក ស៊ិក។

អ្នកប្រដាល់ដែលមានរហស្សនាមថា GGG ឬ Triple G រូបនេះមិនធ្លាប់ចាញ់ ក៏មិន ធ្លាប់ស្មើក្នុងចំណោម៣៧ប្រកួត ក្នុងនោះផ្តួលគូប្រកួតឲ្យសន្លប់រហូតដល់៣៣លើកជាម្ចាស់ ខ្សែក្រវាត់ពិភពលោក៤ស្ថាប័ន WBA, WBC, IBF និង IBO Middleweight World Champion។

hh2

ចំណែកអ្នកប្រដាល់ម៉ិកស៊ិក Canelo Alvarez វ័យ២៦ឆ្នាំវិញ ក៏បានសម្តែងពីអារម្មណ៍រំភើបដូច Golovkin ដែរថា ដោយបាននិយាយថា វាជាមោទនភាពសម្រាប់រូបគេដែលបាន ឡើងប្រកួតជាមួយអ្នកមានបទពិសោធខ្ពស់ និងជាអ្នកប្រដាល់ប្រកបដោយគុណធម៌។

Alvarez ចាញ់តែម្តងគត់ក្នុងចំណោម៥១ប្រកួត ពោលគឺចាញ់អ្នកប្រដាល់សហរដ្ឋអាមេរិក Floyd Mayweather ដោយពិន្ទុក្នុងឆ្នាំ២០១៣ ក្នុងនោះឈ្នះ៤៩ដង ស្មើម្តង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់៣៤ដង។

hh3

សូមបញ្ជាក់ថា សម្រាប់ជំនួបរវាងស្តេចប្រដាល់ទាំង២ គឺ Gennady Golovkin វ័យ៣៥ ឆ្នាំនឹងត្រូវឡើងការពារខ្សែក្រវាត់ទាំង៤ស្ថាប័ន WBA, WBC, IBF និង IBO Middleweight World Champion ខណៈ Canelo Alvarez ជាអ្នកដណ្តើម៕

 

អាល្លឺម៉ង់ឈ្នះអូស្ត្រាលី ៣-២ ប្រកួតបើកឆាកConfederations Cup2017

បើទោះជាដាក់សុទ្ធតែកីឡាករក្មេងៗក៏ដោយ ក៏ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ នៅតែអាចយកឈ្នះកង់ហ្គូរូអូស្រ្តាលីបានដែរ ជាមួយនឹងលទ្ធផល ៣-២ ក្នុងជំនួបប្រកួតបើកឆាក នៅពូល Bពានរង្វាន់Confederations Cup 2017។


ការប្រកួតដែលធ្វើឡើងនៅក្រុងស៊ូឈី(Sochi) ប្រទេសរុស្ស៊ី កាលពីម្សិលមិញនេះ ឃើញថាអាល្លឺម៉ង់ បានគ្រាប់បាល់នាំមុខមុនតាំងពីនាទីទី៥ម្ល៉េះ ដែលស៊ុតបញ្ចូលទីដោយ Lars Stindlមុននឹងត្រូវTom Rogicជួយឲ្យអូស្រា្តលីតាមស្មើវិញ នៅនាទីទី៤១ តែមុនចប់វគ្គទី១ ពោលគឺនាទីទី៤៤ Julian Draxlerស៊ុតបាល់ប៉េណាល់ទីបានសម្រេចមួយគ្រាប់ជួយឲ្យម្ចាស់ជើង World Cup 2014នាំមុខជាថ្មី ២-១។


ចូលដល់វគ្គទី២Leon Goretzkaក៏បន្ថែមការនាំមុខឲ្យក្រុមឥន្រ្ទីដែកមួយគ្រាប់ទៀត នៅនាទីទី៤៨ តែ៦នាទីបន្ទាប់មកTomi Juricបំប៉ោងសំណាញ់ទីមួយគ្រាប់ឲ្យម្ចាស់ជើងឯកអាស៊ីឆ្នាំ២០១៥ តាមពីក្រោយ ២-៣ ខណៈលទ្ធផលនេះ បន្តរហូតដល់ចប់ការប្រកួតជាផ្លូវការតែម្ដង។
ក្រោយទទួលជ័យជម្នះក្នុងការប្រកួតនេះ អាល្លឺម៉ង់ឈរលេខ២ ក្នុងពូល នៅពីក្រោមស៊ីលី ដែលយកឈ្នះកាមេរូន ២-០ តែមាន៣ពិន្ទុស្មើគ្នា ខណៈក្រុមទាំងពីរនឹងត្រូវប៉ះគ្នានៅថ្ងៃព្រហស្បតិ៍កណ្ដាលសប្ដាហ៍នេះ៕

v10

v11

Khmer United FC, Blue Dragon, និស្ស័យ និងAvatar រក្សាខ្លួន៤ក្រុមលើកំពូលតារាង សប្តាហ៍ទី១២ ខណៈវគ្គសន្សំពិន្ទុជិតបញ្ចប់

ក្រុមខ្លាំងៗចំនួន៤លើកំពូលតារាងបណ្តោះអាសន្ន សម្រាប់សប្តាហ៍ទី១២ គឺក្រុម Khmer United FC, Blue Dragon, និស្ស័យ និងក្រុម Avatar នៅតែរក្សាភាពខ្លាំងរបស់ខ្លួន បន្ទាប់ពីខិតខំការប្រកួតអស់រយៈពេល១២ប្រកួត កន្លងទៅ ខណៈការប្រកួតវគ្គសន្សំពិន្ទុគ្រប់ក្រុមទាំងអស់ត្រូវជួបគ្នាតាមរូបមន្តលីគចំនួន១ជើងនោះ នៅសល់តែ៣ ប្រកួតទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់ហើយ។


គិតមកដល់សប្តាហ៍ទី១២នៃព្រឹត្តិការណ៍កីឡាបាល់ទាត់អាជីពចម្រុះ និងសប្បុរសធម៌ Khmer Real Estate League នេះ ក្នុងចំណោម៤ក្រុមលើកំពូលតារាងអាចនឹងមានការផ្លាស់ប្តូរដំណែងគ្នាបាន ប្រសិនក្រុមទាំងនោះចាញ់ការប្រកួត នៅ៣ប្រកួតចុងក្រោយ នៃវគ្គសន្សំពិន្ទុ។

 

១២ប្រកួតរបស់ Khmer United FC និងBlue Dragon មាន២៩ពិន្ទុស្មើគ្នា ដោយឈ្នះ៩ប្រកួត ស្មើ២ប្រកួត និងចាញ់១ប្រកួតដូចៗគ្នា ខណៈក្រុមនិស្ស័យ ឈ្នះ៨ប្រកួត ស្មើ១ប្រកួត និងចាញ់៣ប្រកួត មាន២៣ពិន្ទុ ហើយក្រុម Avatar ឈ្នះ៧ប្រកួត ស្មើ២ប្រកួត និងចាញ់៣ប្រកួត មាន២៣ពិន្ទុ។ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុ ៤ក្រុមលើកំពូលតារាងនឹងត្រូវប្រកួតខ្វែង នៅវគ្គ Play-Off សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឈានដណ្តើមម្ចាស់ដំណែងជើងឯក រដូវកាល ២០១៧នេះតែម្តង។


សម្រាប់លទ្ធផល៧ប្រកួត ក្នុងសប្តាហ៍នេះ គឺKhmer United FC និងBlue Dragon ចែកគ្នាម្នាក់១ពិន្ទុ បន្ទាប់ពីរក្សាលទ្ធផលស្មើគ្នា ២ទល់២ ដោយ Blue Dragon បានបើកការនាំមុខលើក្រុមជើងឯករងរដូវកាលចាស់Khmer United ២គ្រាប់មុន នៅវគ្គទី១បន្ទាប់មកKhmer Unitedធ្វើសម្រេចបាន២គ្រាប់តាមស្មើវិញ នៅវគ្គទី២។ ចំពោះក្រុមនិស្ស័យ ឈ្នះខេត្តកំពង់ចាម៥ទល់៣, ណារីតា ឈ្នះក្រុម HHK ៥ទល់២, ក្រុម Giant ឈ្នះក្រុម V.Train ១ទល់០, ក្រុម Avatar បំបាក់ក្រុម Havas ដោយលទ្ធផល ១១-១ ស្របពេលដែល ក្រុមកូនខ្មែរឈ្នះក្រុមខ្លាំង Anvayar ២-១ ហើយក្រុមខ្លាស ឈ្នះក្រុមបាសាក់ ៤ទល់២។ចំពោះក្រុមបាយ័ន និងក្រុម Goodhill ត្រូវបានលើកពេល ទៅប្រកួត នាពេលក្រោយ៕

v6

v7

v8

E-Sport កម្ពុជា, វៀតណាម និងសឹង្ហបុរីគ្រោងបង្កើត សមាគមកីឡា E-Sport អាស៊ាន

សហព័ន្ធកីឡាអេឡិចត្រូនិច E-Sports កម្ពុជា, វៀតណាម និងសិង្ហបុរី បានជួបជុំគ្នា កាលពីចុងសប្តាហ៍កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដើម្បីពិគ្រោះយោបល់គ្នាគ្រោងបង្កើតសមាគមកីឡាអេឡិចត្រូនិកតំបន់អាស៊ាននាពេលខាងមុខឆាប់ៗនេះ ក្នុងគោលដៅអភិវឌ្ឍវិស័យកីឡាជំនាញនៅក្នុងតំបន់ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។


លោកជី សិលា ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បាននិយាយថា ការពិភាក្សាគ្នានេះគឺដើម្បីអភិវឌ្ឍកីឡាអេឡិចត្រូនិកនៅក្នុងតំបន់ព្រោះប្រភេទកីឡានេះកម្ពុជាទើបតែចាប់ផ្ដើមប៉ុណ្ណោះ ប៉ុន្តែប្រទេសសិង្ហបុរីដែលមានប្រជាជនប្រមាណ៥លាននាក់នេះ គឺមាន១លាននាក់ចេះលេងកីឡាអេឡិចត្រូនិកចំណែកឯប្រទេសវៀតណាមមានប្រជាជនលេងកីឡានេះរហូតដល់២០លាននាក់ឯណោះ។

 

លោកបានបន្ថែមថាសព្វថ្ងៃនេះនៅមានការយល់ច្រឡំច្រើនលើប្រភេទកីឡាអេឡិចត្រូនិកដោយមនុស្សជាច្រើនយល់ថាវាជាប្រភេទល្បែងស៊ីសងដែលពង្វក់មនុស្ស ពិសេសកុមារនិងយុវជនឲ្យឈ្លក់វង្វេងភ្លេចការសិក្សាជាដើម ប៉ុន្តែតាមការពិតកីឡាអេឡិចត្រូនិកជាប្រភេទកីឡាថ្មីមួយដែលប្រើប្រព័ន្ធបច្ចេកវិទ្យាមកធ្វើការប្រកួតប្រជែងគ្នាដែលពេលនេះកំពុងតែមានការវិវត្តន៍នៅលើពិភពលោក។លោកសង្ឃឹមថាការពិភាក្សាយោបល់គ្នានេះកម្ពុជានឹងអាចទទួលបានការណែនាំពីសំណាក់អ្នកមានបទពិសោធខ្ពស់ដើម្បីអភិវន្ឍសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាឲ្យកាន់តែខ្លាំងឡើង។


តំណាងសហព័ន្ធកីឡាអេឡិចត្រូនិចប្រទេសវៀតណាម, លោក Dao Viet Anh ក៏បានចែករំលែកពីបទពិសោធន៍នៃការអភិវឌ្ឍកីឡាអេឡិចត្រូនិកនៅក្នុងប្រទេសរបស់ខ្លួននិងរបៀបគ្រប់គ្រងកីឡាឌីជីថលនេះ។ ចំណែកលោក Kelvin Tan តំណាងសហព័ន្ធកីឡាប្រទេសសិង្ហបុរី ក៏បានបង្ហាញដែរថា ហ្គេមនិងកីឡាអេឡិចត្រូនិកមានសណ្ឋានខុសគ្នា។កីឡាលេងដោយមានបទបញ្ជាប្រកួតត្រឹមត្រូវហើយរាល់ការប្រកួតត្រូវគោរពគោលការណ៍Fair-Playជានិច្ច៕

v4

v5

គ្រូបង្គោលយុវជនអាយុក្រោម១៧ឆ្នាំកម្ពុជា និងវៀតណាមប្រើប្រាស់ធនធានកីឡាករល្អៗទាំងអស់ សម្រាប់ជំនួបថ្ងៃស្អែក

ថ្លែងក្នុងសន្និសីទរូមគ្នា កាលពីព្រឹកមិញ នៅពហុកីឡដ្ឋានជាតិ, គ្រូបង្វឹកជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ឆ្នាំ និងគ្រូបង្វឹកជម្រើសជាតិវៀតណាមបានឲ្យដឹងថា ការប្រកួតមិត្តភាពអបអរចំណងមិត្តភាពការទូតកម្ពុជា-វៀតណាមគម្រប់៥០ឆ្នាំ នៅកីឡដ្ឋានជាតិអូឡាំពិកនាល្ងាចថ្ងៃពុធស្អែកនេះ នឹងប្រើប្រាស់ធនធានកីឡាករយុវជនសុទ្ធតែល្អៗទាំងអស់ដូចគ្នា បើទោះនេះជាការប្រកួតប្រកួតមិត្តភាពកម្តៅសាច់ដុំក៏ដោយ។


លោក Dinh The Nam គ្រូជម្រើសជាតិ U-17 វៀតណាម បានឲ្យដឹងថា ការប្រកួតនៅថ្ងៃស្អែកលោកនឹងដាក់ជម្រើស១១នាក់ដំបូងសុទ្ធតែកីឡករល្អៗបំផុត ហើយការប្រកួតនេះពិតជាសំខាន់ណាស់ក្នុងរិតចំណងមិត្តភាពការទូត៥០ឆ្នាំ រវាងកម្ពុជា និងវៀតណាម ចំពោះលទ្ធផលមិនសំខាន់សម្រាប់ការប្រកួតនេះទេ ប៉ុន្តែកូនក្រុមរបស់លោកនឹងខិតខំលេងឲ្យបានល្អ ដើម្បីឲ្យជាការប្រកួតដ៏ទាក់ទាញមួយ ពោលគឺលេងដោយ Fair Play និងធ្វើឲ្យអ្នកទស្សនាសប្បាយរីករាយចំពោះការប្រកួតនេះ។


លោកបន្តទៀតថា ការអភិវឌ្ឍក្រុមយុវជនរបស់កម្ពុជាទទូលបានការគាំទ្រច្រើនពីបណ្តាប្រទេសផ្សេង ជាពិសេសប្រទេសជប៉ុន ដូចនៅពេលនេះគ្រូបង្គោលជាជនជាតិជប៉ុនដែលបានផ្តល់នូវចំណេះដឹងបទពិសោធន៍ល្អ ហើយចំពោះគ្រូជម្រើសជាតិ U-17 កម្ពុជា ជាជនជាតិជប៉ុន ដែលមានបទពិសោធន៍ច្រើនជាមួយយុវជន ដែលធ្វើឲ្យកម្រិតនៃការអភិវឌ្ឍវិស័យបាល់ទាត់យុវជនមានការីកចម្រើនជាងមុន។


លោក Inoue Kasunori គ្រូបង្គោលជម្រើសជាតិ U-17 កម្ពុជា គូសបញ្ជាក់ដែរថា ការប្រកួតនៅថ្ងៃស្អែកលោកគ្រោងដាក់ជម្រើស១១នាក់ដំបូងសុទ្ធសឹងតែជាកីឡករល្អៗដូចខាងវៀតណាមដែរដោយក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោកជំរុញឲ្យកូនក្រុមរបស់ខ្លួនប្រឹងលេងឲ្យអស់ពីសមត្ថភាព។លោកសប្បាយចិត្ត ដែលសហព័ន្ធបាល់ទាត់កម្ពុជា បានរៀបចំការប្រកួតនេះឡើង ដើម្បីដុះខាត់កម្រិតបច្ចេកទេសរបស់យុវជនកម្ពុជាឲ្យកាន់តែរឹងមាំ បន្ថែមទៀត។


សូមបញ្ជាក់ថា ការប្រកួតរិតចំណងមិត្តភាពគម្រប់ខួប៥០ឆ្នាំ រវាងយុវជនកម្ពុជា និងយុវជនវៀណាមនឹងប្រព្រឹត្តិទៅថ្ងៃស្អែកទី២១ ខែមិថុនា វេលាម៉ោង ៦:៣០នាទី នៅកីឡដ្ឋានជាតិ៕

v2

v3

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

ព័ត៌មានជាតិ​ពេល​យប់​


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2