vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

កីឡា

ជម្រើសជាតិបាល់ទាត់កម្ពុជាបង្ហាញពីជំហររបស់ខ្លួន មុនពេលចេញទៅ ស៊ីហ្គេម នៅម៉ាឡេស៊ី នាថ្ងៃស្អែកនេះ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំបានបង្ហាញនូវជំហររបស់ខ្លួន ដោយចង់ឈ្នះគ្រប់ប្រកួតទាំងអស់ សម្រាប់ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ដែលនឹង ត្រូវប្រកួតបើកឆាកជាមួយ ហ្វីលីពីន នាថ្ងៃទី១៥ សីហា ២០១៧ ដោយនឹងត្រូវចេញដំណើរនៅព្រឹកថ្ងៃសៅរ៍ ស្អែកនេះ។ នេះបើតាមការបញ្ជាក់ នៅក្នុងសន្និសីទសារពត៌មាន កាលពីព្រឹកមិញ នៅពហុកីឡដ្ឋានជាតិ។


លោក Leonardo Luis Victorino គ្រូបង្គោលជម្រើសជាតិកម្ពុជា សញ្ជាតិប្រេស៊ីល បញ្ជាក់ថា ការប្រកួតនេះ ក្រុមជម្រើសជាតិកម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយៗទៅចូលរួមលើកនេះ ដើម្បីឈ្នះការប្រកួត ដោយការហ្វឹកហាត់ និងឆ្លងកាត់ការប្រកួតវគ្គកន្លងទៅ គឺលេងយល់ចិត្តគ្នា ប្រហែល ៦០ទៅ៧០%ប៉ុណ្ណោះ ប៉ុន្តែនៅក្នុងការហ្វឹកហាត់រយៈពេល១០ថ្ងៃចុងក្រោយនេះ គឺលោកអះអាងថា កីឡាករទាំងអស់លេងយល់ចិត្តគ្នា បានល្អ ហើយលោកបានមើលឃើញពីការរីកចម្រើនកូនក្រុមរបស់ខ្លួនគួរឲ្យកត់សម្គាល់ផងដែរ។

 

លោកបន្ថែមថា សម្រាប់ការប្រកួតថ្ងៃបើកឆាកជាមួយ ក្រុមជម្រើសជាតិហ្វីលីពីន នាថ្ងៃទី១៥ សីហា នេះ កូនក្រុមរបស់លោកនឹង ធ្វើបានល្អ នៅក្នុងវគ្គជម្រុះក្នុងពូលB ដែលមាន៥ប្រកួត ដែលក្រុមទាំអស់សុទ្ធតែជាឧបស័គ្គរបស់កម្ពុជា ទាំងអស់ ជាពិសេសគឺក្រុមជើងឯកថៃ ស៊ីហ្គេម ២០១៥ និងវៀតណាម តែម្តង។


សម្រាប់ពូល B មាន៦ក្រុម រួមមាន៖ កម្ពុជា, ថៃ, វៀតណាម, ហ្វីលីពីន, ទីម័រខាងកើត និងឥណ្ឌូណេស៊ី ខណៈ៥ក្រុម ក្នុងពូលA គឺម្ចាស់ផ្ទះ ម៉ាឡេស៊ី, សិង្ហបុរី, ឡាវ, ប្រ៊ុយណេ, មីយ៉ាន់ម៉ា។ សម្រាប់៥ប្រកួតរបស់កម្ពុជា ក្នុងពូល B នោះ នឹងត្រូវជួបជាមួយ ហ្វីលីពីន ថ្ងៃទី១៥ សីហា, ជាមួយ វៀតណាម ថ្ងៃទីទី១៧ សីហា, ជាមួយ ក្រុមការពារដំណែងជើងឯករដូវកាលចាស់ ២០១៥ ថៃ នាថ្ងៃទី២០ សីហា, ជាមួយទីម័រខាងកើត នាថ្ងៃទី ២២ សីហា និង១ប្រកួតចុងក្រោយវគ្គជម្រុះ នឹងត្រូវប៉ះជាមួយឥណ្ឌូណេស៊ី នាថ្ងៃទី២៤ សីហា៕

v12

v13

 

Olesen និង Kevin Kisner នាំមុខរួមនៅថ្ងៃទី១ពាន US PGA Championship

v10

កីឡាករវាយគោលអាជីពសញ្ជាតិដាណឺម៉ាក Thorbjorn Olesen និងកីឡាករអាមេរិក ម្ចាស់ផ្ទះ Kevin Kisner ធ្វើបានល្អដូចៗគ្នានៅថ្ងៃដំបូងនៃកម្មវិធី US PGA Championship ក្រោយនាំមុខរួមកាលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ខណៈការប្រកួតធ្វើឡើងនៅទីលាន Quail Hollow Country Club ទីក្រុងកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក។

v11
ក្នុងព្រឹត្តិការណ៍វាយកូនគោល US PGA Championship គឺជាព្រឹត្តិការណ៍លើកទី៩៩ ដែលប្រមូលផ្តុំដោយកីឡាករឆ្នើមៗ និងល្បីលើពិភពលោកបានមកចូលរួមប្រកួតប្រជែង ហើយក្នុងថ្ងៃបើកឆាកកីឡាករ Thorbjorn Olesen និងកីឡាក Kevin Kisner ធ្វើបាន 4 under par ៦៧ដូចគ្នា ខណៈកីឡាករម្ចាស់ផ្ទះ៥រូបផ្សេងទៀតធ្វើបាន 3 under par ៦៨ រួមមាន ៖ កីឡា ករ Gary Woodland, Grayson Murray, D.A. Point, Brooks Koepka និង Chris Stroud។


សូមបញ្ជាក់ថា នៅថ្ងៃបើកឆាកនេះដែរ ម្ចាស់ការពារតំណែងជើងឯក US PGA Championship គឺកីឡាករ Jimmy Walker ធ្វើមិនបានល្អឡើយ ដោយឈរនៅចំណាត់ថ្នាក់លេខ១៤៤ឯណោះដែលមានពិន្ទុ៨១ ឬ១០ overpar៕

Guliyev ឈ្នះមេដាយមាស២០០ម៉ែត្រ ខណៈកីឡាការិនី Carter បានមេដាយមាសរត់ឆ្លងកាត់ឧបសគ្គ៤០០ម៉ែត្រ

v7

អត្តពលិកមកពីប្រទេសគួកគី Ramil Guliyev ឈ្នះមេដាយមាសលើវិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្រផ្នែកបុរសក្នុងកម្មវិធី Athletics World Championship នាទីក្រុងឡុងដ៍ ប្រទេសអង់ គ្លេសកាលពីថ្ងៃព្រសហ្បតិ៍ម្សិលមិញ បន្ទាប់ពីកីឡាកររូបនេះមកដល់ទីព្រ័ត្រមុនគេដោយប្រើថិរវេលា២០វិនាទីចុច៩។

v8
មេដាយប្រាក់បានទៅលើកីឡាករអាហ្រ្វិកខាងត្បូង Wayde Van Niekerk មកដល់ទី ព្រ័ត្រដោយប្រើថិរវេលា២០វិនាទីចុច១១ ខណៈកីឡាករមកពីទ្រីនីដាដ និងតូបាហ្គោ Jereem Richards បានមេដាយសំរឹទ្ធ។ ចំណែកកំណត់ត្រាពិភពលោកចាស់របស់ Usain Bolt ដែលធ្វើបានកាលពីឆ្នាំ២០០៩នៅអាល្លឺម៉ង់នោះ ក៏មិនទាន់មានអត្តពលិករូបណាបំបែកបានដែរ ពោលគឺ១៩វិនាទីចុច១៩។

v9
ចំពោះវិញ្ញាសារត់ឆ្លងកាត់ឧបសគ្គ៤០០ម៉ែត្រផ្នែកនារី មេដាយមាសបានទៅលើកីឡាការិនីសហរដ្ឋអាមេរិក Kori Carter មកដល់ទីព្រ័ត្រមុនគេដោយប្រើថិរវេលា៥៣វិនាទីចុច៨។ មេដាយប្រាក់មិត្តរួមជាតិ គឺកីឡាការិនីម្ចាស់មេដាយមាសអូឡាំពិក Dalilah Muhammad ប្រើថិរវេលា៥៣វិនាទីចុច៥០ និងមេដាយសំរឹទ្ធិបានទៅលើកីឡាការិនីចាម៉ៃកា Ristananna Tracey ចំណាយពេល៥៣វិនាទីចុច៧៤។


វិញ្ញាសាលោតចម្ងាយផ្នែកបុរស មេដាយមាសបានទៅលើម្ចាស់មេដាយមាសអូឡាពិក២សម័យកីឡាករសហរដ្ឋអាមេរិក Christian Taylor លោតបានចម្ងាយ១៧ម៉ែត្រចុច៦៨សង់ទីម៉ែត្រ។ ដោយឡែកវិញ្ញាសាចោលលំពែងវិញ មេដាយមាសបានទៅលើកីឡាកររបស់អាល្លឺម៉ង់ Johannes Vetter ចោលបានចម្ងាយ៩៤ម៉ែត្រចុច៤៤សង់ទីម៉ែត្រ៕

Shanghai SIPG តាមពីក្រោយក្រុមលេខមួយ ៥ពិន្ទុ ក្រោយស្មើ

v4

Shanghai SIPG ហាក់ដូចជាមានពិន្ទុឃ្លាតឆ្ងាយពីក្រុមនាំមុខ Guangzhou Evergrande បន្តិចហើយ ក្នុងតារាងក្របខ័ណ្ឌលីគកំពូលរបស់ចិន ក្រោយប្រកួតបានត្រឹមស្មើជាមួយម្ចាស់ផ្ទះ Hebei China Fortune ២-២ កាលពីម្សិលមិញ។


ក្នុងប្រកួតនេះ ក្រុមភ្ញៀវដែលដឹកនាំដោយលោក Andre Villas-Boas មានឱកាសនាំមុខមួយគ្រាប់មុនតាំងពីនាទីទី៧ម្ល៉េះ ដែលស៊ុតបញ្ចូលទីដោយ Elkeson ហើយការប្រកួតបន្តរហូតដល់នាទីទី៧១ ទើប Ezequiel Lavezzi បំប៉ោងសំណាញ់ទីមួយគ្រាប់ឲ្យម្ចាស់ផ្ទះតាមស្មើវិញ។ ៣នាទីបន្ទាប់ ពោលគឺនាទីទី៧៤ Gao Zhunyi ក៏ធ្វើបានសម្រេចមួយគ្រាប់ទៀតជួយឲ្យក្រុមរបស់លោក Manuel Pellegrini ជាអ្នកនាំមុខវិញម្ដង តែនៅចុងម៉ោង គឺនាទីទី៩០+ He Guan ក៏អាចឲ្យ Shanghai មានពិន្ទុត្រលប់ទៅផ្ទះវិញបាន ដោយការស៊ុតបាល់ក្នុងតំបន់គ្រោះថ្នាក់មួយគ្រាប់យ៉ាងល្អ។


ក្រោយទទួលបានលទ្ធផលត្រឹមស្មើនេះ Shanghai SIPG នៅតែឈរលំដាប់ទី២ដដែល ក្នុងតារាងក្របខ័ណ្ឌ Super League របស់ចិន ដោយមាន៤២ពិន្ទុ ក្នុងចំណោម២១ប្រកួតកន្លងមក ពោលគឺមានគម្លាត៥ពិន្ទុពីក្រោយក្រុមលេខ១ Guangzhou Evergrande ដែលមាន៤៧ពិន្ទុ ក្រោយយកឈ្នះ Liaoning Whowin ៣-០៕

Dortmund ពិន័យ Dembele បន្ទាប់ពីមិនបង្ហាញខ្លួនពេលហ្វឹកហាត់

v3

Borussia Dortmund ក្រុមលំដាប់កំពូលនៅក្របខ័ណ្ឌ Bundesliga អាល្លឺម៉ង់ បានសម្រេចពិន័យខ្សែប្រយុទ្ធរបស់ខ្លួន Ousmane Dembele រហូតដល់សប្ដាហ៍ក្រោយ បន្ទាប់ពីកីឡាកររូបនេះអវត្តមានពេលហ្វឹកហាត់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយជាមួយគ្នានេះក្លិប ក៏បានប្រាប់ថា ពួកគេបានបដិសេធសំណើររបស់ក្លិបអ្នកមានបុណ្យ Barcelona ដែលចង់ទិញកីឡាករអន្តរជាតិបារាំងរូបនេះផងដែរ។


ពាក់ព័ន្ធនឹងការពិន័យនេះ នាយកកីឡារបស់ក្លិប លោក Michael Zorc បានឲ្យដឹងក្នុងសេចក្ដីប្រកាសថា “Ousmane Dembele បានអវត្តមានពីការហ្វឹកហាត់ កាលពីម្សិលមិញ ដោយគ្មានមូលហេតុ ដូច្នេះយើងត្រូវតែពិន័យគាត់។ តាមជាក់ស្ដែង យើងនឹងពិន័យគាត់ចំពោះតែទង្វើខុសឆ្គងបែបនេះប៉ុណ្ណោះ តែក្រោយពិភាក្សាជាមួយគ្រូបង្វឹក យើងក៏បន្ថែមការពិន័យទៀត គឺមិនឲ្យចូលរួមប្រកួត និងហ្វឹកហាត់រហូតដល់សប្ដាហ៍ក្រោយ ក្នុងនោះរួមទាំងប្រកួតកម្មវិធី German Cup នៅចុងសប្ដាហ៍ផងដែរ”។


Dembele វ័យ២០ឆ្នាំ កំពុងត្រូវបានគេមើលឃើញថាជាកីឡាករមួយរូបដែលអាចទៅជំនួសតំណែងរបស់ Neymar នៅ Barcelona បាន បន្ទាប់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល បានចាកចេញទៅលេងឲ្យក្លិបអ្នកមាននៅបារាំង Paris St Germain កាលពីដើមខែនេះ ជាមួយនឹងតម្លៃជាកំណត់ត្រាពិភពលោកថ្មី ២២២លានអឺរ៉ូ (២៦០លានដុល្លារ)។


សារព័ត៌មាននៅអាល្លឺម៉ង់ បានរាយការណ៍ថា Dembele អាចចូលរួមជាមួយអ្នកមានបុណ្យក្នុងតម្លៃខ្លួនជាង១០០លានអឺរ៉ូ តែ Dortmund បានឲ្យដឹងកាលពីម្សិលមិញថាការស្នើរបស់ក្លិបយក្សអេស្ប៉ាញមិនស្របតាមតម្លៃដែលខ្លួនចង់បាននោះទេ ហើយពេលនេះ ក៏មិនទាន់មានអ្វីកើតឡើងថ្មីនៅឡើយដែរ៕

Guangzhou R&F យកឈ្នះ Jiangsu Suning ៤-២ ឡើងលេខ៤លីគកំពូលចិន

ក្រុមបាល់ទាត់ជើងខ្លាំង Guangzhou R&F បានវាយបកយកឈ្នះក្រុមភ្ញៀវ Jiangsu Suningr របស់លោក Fabio Capello ៤-២ កាលពីថ្ងៃពុធម្សិលមិញ ហើយបានហក់ឡើងមក ដល់លេខ៤លីគកំពូលចិន Chinese League។

a14
ក្នុងការប្រកួតក្រុមភ្ញៀវ Jiangsu Suning បើកការនាំមុខ១-០មុនតាំងពីនាទី៣ដោយខ្សែប្រយុទ្ធកូឡុំប៊ី Roger Martinez ប៉ុន្តែចាប់ពីចុងវគ្គទី១មក ម្ចាស់ផ្ទះ Guangzhou R&F រកបាន៤គ្រាប់គ្នាដោយកីឡាករ Lu Lin នាទី៤៥, កីឡាករ Eran Zahavi នាទី៥៥, កីឡាករ Xiao Zhi នាទី៦២ និងកីឡាករ Renatinho នៅនាទី៧២។ យ៉ាងណាជិតបញ្ចប់ការប្រកួតទៅហើយ Roger Martinez រកបានគ្រាប់ទី២ឲ្យ Jiangsu Suning ពោលគឺនៅនាទី៨៩។

a16
សូមបញ្ជាក់ថា ឆ្លងកាត់២១ប្រកួតកន្លងមក Guangzhou R&F លំដាប់លេខ៤មាន៣៦ ពិន្ទុស្មើក្រុមលេខ៣ Tianjin Quanjian ខណៈក្រុម Jiangsu Suning មិនទាន់ផុតពីតំបន់ត្រូវកាត់ចោលលេខ៣ ចំណែកក្រុមកំពូលតារាងលេខ១ លេខ២ Guangzhou Evergrande និងក្រុម Shanghai SIPG៕

Barcelona ចង់បាន Dembele ពី Dortmund មកជំនួស Neymar

ខណៈការរំពឹងទុកពីអនាគតរបស់ខ្សែប្រយុទ្ធវ័យក្មេង Ousmane Dembele កំពុងមានភាពស្រពេចស្រពិលថា នឹងបន្តនៅជាមួយក្លិបអធិរាជពណ៌លឿងខ្មៅ Borussia Dortmund ទៀតឬអត់? ប៉ុន្តែកាលពីថ្ងៃពុធម្សិលមិញខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះបានចូលរួមថតរូប ជាមួយនឹងមិត្តរួមក្រុមជាផ្លូវការ ដើម្បីត្រៀមរដូវកាលថ្មីនៃក្របខ័ណ្ឌ Bundesliga ចូលមកដល់ នាសបា្តហ៍ក្រោយ។

a12
Ousmane Dembele វ័យ២០ឆ្នាំស្ថិតក្នុងរ៉ាដារបស់ក្លិបអ្នកមានបុណ្យ FC Barcelona ដើម្បីជំនួសកន្លែងខ្សែប្រយុទ្ធ Neymar ដែលក្លិបបានលក់ឲ្យក្រុមអ្នកមានបារាំង Paris Saint Germain ក្នុងតម្លៃជាកំណត់ត្រាថ្មីរបស់ពិភពលោក២២២លានអឺរ៉ូកាលពីចុងសបា្តហ៍កន្លងមក ហើយ FC Barcelona ទំនងជាហ៊ានឲ្យថ្លៃពី១២០ទៅ១៥០លានអឺរ៉ូ ជាតម្លៃកំណត់ត្រាពិភព លោកទី២បន្ទាប់ពី Neymar។

a13
សូមបញ្ជាក់ថា ១រដូវកាលជាមួយ Borussia Dortmund ២០១៦-២០១៧ អតីតយុវជនរបស់ក្លិប Rennes រូបនេះបង្ហាញខ្លួន៥០ប្រកួត ទាត់បញ្ចូលទីបាន១០គ្រាប់គ្រប់ការប្រកួត ចំណែកជម្រើសជាតិបារាំង Ousmane Dembele បង្ហាញខ្លួនបាន៧ដង រកបាន១គ្រាប់អំឡុងយកឈ្នះជម្រើសជាតិអង់គ្លេស៣-២ក្នុងជំនួបមិត្តភាពកាលពីខែមិថុនា ឆ្នាំ២០១៧៕

ជម្រើសជាតិបាល់ទាត់បញ្ចប់ការហ្វឹកហាត់នៅថ្ងៃស្អែក និងចេញដំណើរទៅស៊ីហ្គេមលើកទី២៩ នៅម៉ាឡេស៊ី ថ្ងៃទី១២ សីហា

យោងតាមកម្មវិធីហ្វឹកហាត់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានឲ្យដឹងថា ក្រុមកីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំនឹងត្រូវបញ្ចប់ការហ្វឹកហាត់ ក្នុងស្រុក នៅត្រឹមល្ងាចថ្ងៃសុក្រស្អែកនេះ ដើម្បី ត្រៀមខ្លួនចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី នាថ្ងៃទី១២ សីហា ហើយនឹងត្រូវប្រកួតបើកឆាក នាល្ងាចថ្ងៃទី១៤ សីហា ជាមួយក្រុមខ្លាំងថៃ ដែលជាក្រុមការពារម្ចាស់ដំណែងជើងឯក រដូវកាលចាស់ ស៊ីហ្គេម លើកទី២៨ នៅសិង្ហបុរី កាលពីឆ្នាំ២០១៥ កន្លងទៅ។

a9
បន្ទាប់ពីឆ្លងកាត់៣ប្រកួត វគ្គជម្រុះ ក្នុងពូលJ ក្នុងឋានៈជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ U23 ឆ្នាំ ទ្វីបអាស៊ី, ក្រុមយុវជនអាយុក្រោម២២ឆ្នាំរបស់កម្ពុជា កាលពីខែកក្កដា កន្លងទៅ ក្រុមកម្ពុជាមួយនេះបានប្រមូលផ្តុំជាថ្មីបន្តការហ្វឹកហាត់ ត្រៀម ស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ដែលនឹងត្រូវបញ្ចប់ការហ្វឹកហាត់នៅថ្ងៃសុក្រ ស្អែកនេះ។ បើតាមការបញ្ជាក់ជាមួយ រស្មីហង្សមាស HDTV, លោក ម៉ៃ តុលា អគ្គលេខាធិការស្តីទី និងជាអ្នកនាំពាក្យ FFC បានឲ្យដឹងថា ឆ្លងកាត់ការប្រកួតជាច្រើនប្រកួត និងការហ្វឹកហាត់ លោករំពឹងថា យុវជនបាល់ទាត់កម្ពុជានឹងធ្វើបាន ល្អសម្រាប់វគ្គជម្រុះ ស៊ីហ្គេម ក្នុងពូល B នេះ ជាក់ជាមិនខាន ហើយបើទោះបីជាក្រុមកម្ពុជានឹងត្រូវប៉ះជាមួយក្រុមខ្លាំងៗ ក្នុងពូល ជាមួយក្រុមជើងឯក ថៃ, វៀតណាម, ហ្វីលីពីន, ទីម័រខាងកើត និងឥណ្ឌូណេស៊ី ក៏ដោយ ក៏ក្រុមទាំង នេះកម្ពុជាធ្លាប់បានជួបគ្នារួចមកហើយ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានា មិនមានអ្វីដែលប្លែក និងថ្មីនោះឡើយ។

a11
សម្រាប់កម្មវិធីប្រកួត ស៊ីហ្គេម លើកនេះ កម្ពុជានឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិថៃ នាថ្ងៃទី១៤ សីហ, ជាមួយវៀតណាម ថ្ងៃទី១៦ សីហា, ជាមួយហ្វីលីពីន ថ្ងៃទី១៨ សីហា, ជាមួយទីម័រខាងកើត ថ្ងៃទី២១ សីហា និង១ប្រកួតចុងក្រោយ វគ្គជម្រុះក្នុងពូល B គឺកម្ពុជា នឹងប៉ះជាមួយឥណ្ឌូណេស៊ី ថ្ងៃទី២៤ សីហា។ សម្រាប់ប្រភេទកីឡាបាល់ទាត់កម្ពុជា ដែលឈ្នះនៅស៊ីហ្គេមនេះ បើឈ្នះ១ប្រកួត ទទួលបានប្រាក់ឧបត្ថម្ភចំនួន២ពាន់ដុល្លារ ពីក្រុមហ៊ុន កម្ពុជាខេមប្រ៊ូ។ ចំពោះពូល A វិញមាន៥ក្រុម គឺម្ចាស់ផ្ទះ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ឡាវ និងប៊្រុយណេ។

a10
សូមបញ្ជាក់ជូនថា ប្រភេទកីឡាបាល់ទាត់នេះនឹងត្រូវចេញដំណើរ ទៅ ស៊ីហ្គេម និងប្រកួតមុនគេ ខណៈប្រភេទកីឡា ចំនួន២៣ ផ្សេងទៀតរបស់កម្ពុជានឹងត្រូវចេញដំណើរជាបន្តបន្ទាប់តាមពីក្រោយ ដោយពិធីបើកជាផ្លូវការគ្រោងធ្វើឡើង នាថ្ងៃទី ១៩ សីហា និងគ្រោងបញ្ចប់ជាស្ថាពរ នាថ្ងៃទី៣១ សីហា ឆ្នាំ២០១៧៕

នាយបេសកកម្មស៊ីហ្គេមបង្ហាញពីការត្រៀមលក្ខណៈកាន់តែប្រសើរ សម្រាប់ ស៊ីហ្គេម នៅម៉ាឡេស៊ី ឆ្នាំ២០១៧នេះ

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ទទួលបន្ទុកនាយបេសកកម្ម ស៊ីហ្គេម នៅម៉ាឡេស៊ី ឆ្នាំ២០១៧ នេះ បានបញ្ជាក់ថា សម្រាប់លក្ខណៈទូទៅនៃការត្រៀមខ្លួនរបស់កម្ពុជាលើ២៤ ប្រភេទកីឡារបស់កម្ពុជា ឆ្នាំនេះល្អកាន់តែល្អប្រសើរ ដោយរាប់ទាំងការហ្វឹកហាត់ត្រៀមរបស់អត្តពលិកគ្រប់ប្រភេទកីឡាទាំងអស់ ក៏ដូចជាក្តៅសង្ឃឹមថា នឹងអាចឈ្នះមេដាយមាសបានច្រើនផងដែរ។

a8
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ រស្មីហង្សមាស HDTV, នាយបេសកកម្មស៊ីហ្គេម រូបនេះបានបន្ថែមទៀតថា កាលពីស៊ីហ្គេម កាលពីលើកទី២៨ នៅសិង្ហបុរី ឆ្នាំ២០១៥ កន្លងទៅ កម្ពុជាឈ្នះមេដាយតែ១វិញ្ញាសាប៉ុណ្ណោះ គឺដណ្តើមបានដោយប្រភេទកីឡាឈិនឡូន ខណៈមេដាយប្រាក់ និងសំរិទ្ធ ក៏មានការធ្លាក់ចុះដែរ។ ប៉ុន្តែនៅ ស៊ីហ្គេមឆ្នាំ២០១៧ នៅម៉ាឡេស៊ី លើកនេះ កម្ពុជាដែលគ្រោងបញ្ជូនលើ២៤ប្រភេទកីឡា ក្នុងចំណោមប្រភេទកីឡាសរុប ចំនួន៣៦នោះ គឺកម្ពុជារំពឹងខ្ពស់ពីការឈ្នះមេដាយមាសកើនឡើងវិញ ពោលគឺអាចដណ្តើមបានមេដាយមាសពី៥ ទៅ៧គ្រឿង ខណៈប្រភេទកីឡាសក្តានុពលមួយចំនួនរបស់កម្ពុជាក៏ត្រូវបានដាក់បញ្ជូលឲ្យប្រកួតផងដែរ។


ឯកឧត្តមបញ្ជាក់យ៉ាងដូច្នេះថា “គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា សហការរៀបចំជាមួយក្រសួងអប់រំ យុវជន និងកីឡាបានលក្ខណៈរួចរាល់ហើយ ដើម្បីដឹកនាំប្រតិភូ អត្តពលិក សរុប ២៧៤នាក់។ សម្រាប់ការហ្វឹកហាត់ យើងបានត្រៀមលក្ខណៈល្អប្រសើរឆ្នាំនេះ ដូចជាការហ្វឹកហាត់ត្រៀម និងការរៀបចំជាគោលការណ៍ទូទៅ ដើម្បីទៅប្រជែងមេដាយឲ្យបានច្រើន។ ប្រភេទកីឡាសក្កានុពល ដែលយើងសង្ឃឹមឈានដល់វគ្គផ្តាច់ព្រ័ត្រ និងឈ្នះមេដាយមាសនោះ មានដូចជា ប្រភេទកីឡាប៉េតង់ តេក្វាន់ដូ ប្រដាល់គុនខ្មែរ ប្រដាល់សេរី វូស៊ូ សីប៉ាក់តាក្រ-ឈិនឡូនជាដើម”។


សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៧នេះ គ្រោងនឹងរៀបចំបើកសម្ពោធជាផ្លូវការ នាថ្ងៃទី១៩ សីហា និងគ្រោងបញ្ចប់ នាថ្ងៃទី៣១ សីហា ខាងមុខ ដោយប្រភេទកីឡាបាល់ទាត់នឹង ត្រូវដំណើរការមុនគេ គឺចាប់ពីថ្ងៃទី១៤សីហា តទៅ៕

ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាលើកទឹកចិត្តដល់ក្រុមអត្តពលិក មុនពេលចេញទៅប្រកួតជើងឯកទ្វីបអាស៊ី នៅសឹង្ហបុរី

ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានលើកទឹកចិត្តដល់ក្រុមកីឡាករទាញ ព្រ័ត្ររបស់ខ្លួន ដើម្បីឲ្យខិតខំការប្រកួតឲ្យទទួលបានលទ្ធផលយកមកជូនជាតិ មុនពេលដែលក្រុមទាញព្រ័ត្រនឹងត្រូវទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ជើងឯកទ្វីបអាស៊ី នៅប្រទេសសឹង្ហបុរី ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ សីហា ឆ្នាំ២០១៧។

a5
ប្រធានសហព័ន្ធរូបនេះបញ្ជាក់ថា វាជារឿងលំបាកមួយ ដែលទាញព្រ័ត្រកម្ពុជានឹងត្រូវប្រកួតជាមួយបណ្តា ប្រទេសនានា ក្នុងអាស៊ី ព្រោះថា អត្តពលិកដែលចូលរួមក្នុងព្រឹត្តិការណ៍នេះសុទ្ធសឹងតែជាក្រុមខ្លាំងៗ ប៉ុន្តែឯកឧត្តមបានជំរុញឲ្យកីឡាករកម្ពុជាទាំងអស់ត្រូវតែប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមបាននូវលទ្ធផលល្អ មួយយកមកជូនជាតិ ខណៈការចូលរួមលើកនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រសួងអប់រំ យុវជន និងកីឡា និងបណ្តាក្រុមហ៊ុនមួយចំនួនទៀត ដែលបានជួយជ្រោមជ្រែងឧបត្ថម្ភជាថវិកាផងដែរ។

a6
អ្នកស្រី ប្រាក់ សម្ផស្ស អគ្គលេខាធិការ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាគូសបញ្ជាក់ដែរថា នេះជាការចូលរួមលើកទី១របស់ខ្លួន ប៉ុន្តែអ្នកស្រីរំពឹងថា ការខិតខំហ្វឹកហាត់កាលពីពេលកន្លងមក កីឡាករជម្រើសជាតិទាញព្រ័ត្រកម្ពុជាទាំងអស់នឹងធ្វើបានល្អជាក់ជាមិនខាន។ អ្នកស្រីរំពឹងថា កម្ពុជានឹងអាចទទួលបាននូវបទពិសោធន៍ពីការចូលរួម ក៏ដូចជាបានបង្កើនបច្ចេកទេសល្អៗពីលើឆាកអន្តរជាតិផងដែរ។

a7
ក្រុមកីឡាករទាញព្រ័ត្រដែលចេញទៅប្រកួតជើងឯកអាស៊ី ឆ្នាំ២០១៧នេះ មានចំនួន១០នាក់ រួមទាំងប្រតិភូ និងគ្រូបង្វឹក សរុបចំនួន១៥នាក់។ ប្រទេសដែលចូលរួមមានចំនួន ៧គឺមាន កម្ពុជា, ម្ចាស់ផ្ទះសិង្ហបុរី, ម៉ាឡេស៊ី, ប្រ៊ុយណេ, នេប៉ាល់, កោះតៃវ៉ាន់, សាធារណរដ្ឋប្រជាមានិតចិន។


សូមបញ្ជាក់ថា ក្រុមប្រតិភូកីឡាទាញព្រ័ត្រកម្ពុជាបានចេញដំណើរហើយ កាលពីព្រឹកមិញ ដោយមានពិធី ជូនដំណើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយឯកឧត្តម មាស សារិន ប្រធានសហព័ន្ធជាអ្នកដឹកនាំទៅ ចូលរួមប្រកួតដោយផ្ទាល់តែម្តង៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

ព័ត៌មានជាតិ​ពេល​យប់​


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2