vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

កីឡា

FIFA World Cup 2018 នៅ​ប្រទេស​រុស្សី​ចាប់ផ្ដើម​រាប់​ថយ ក្រោយ​នៅចុងសបា្តហ៍នេះ

នៅចុងសបា្តហ៍នេះពិធីជា ផ្លូវការនឹងចាប់ផ្តើមហើយ ក្នុងការរៀបចំពេលវេលា រាប់ថយ​ក្រោយនៃព្រឹតិ្តការណ៍ បាល់ទាត់ ពិភពលោកឆ្នាំ២០១៨ FIFA World Cup 2018 ដែលប្រទេស​រុស្ស៊ីបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ក្រោមអធិបតីភាពប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹង​លោកប្រធានសហព័ន្ធបាល់ទាត់ពិភពលោកដែល​បាន​ព្យួរ​ឈ្មោះ​ Sepp Blatter។​
ក្នុងពិធីដ៏ធំ និងអស្ចារ្យនេះនឹងមានការផ្សាយផ្ទាល់តាមទូរទស្សន៍ទៅកាន់ពិភពលោក ​ប្រហែលជា១០០លាននាក់ ក្នុង១៧០ប្រទេសទូទាំងពិភពលោក ហើយលោក Vladimir Putin និងលោក Sepp Blatter ជាអ្នកចាប់ផ្តើមនៃការចាប់ឆ្នោតសំរាប់ការប្រកួតជម្រុះដែលមាន សមាជិក២០៦នៃសមាជិកទាំង២០៩របស់សហពិភពលោក (FIFA)។
គួររំលឹកថា នេះជាលើកដំបូងដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ដោយ​មានប្រទេស​ទាំង១៨៣ នៅ​អាហ្វ្រិក អាមេរិក​ខាងកើត អាមេរិក​កណ្តាល តំបន់​ការី​អ៊ីត អាមេរិក​ខាងត្បូង ទ្វីបអូសេអានី អាស៊ី នឹង​អឺរ៉ុប ត្រូវ​ចាប់ផ្តើម​ធ្វើការ​ប្រកួត​ជម្រុះនៅក្នុង​ឆ្នាំនេះ​ ដើម្បី​ចំរាញ់​យកក្រុមខ្លាំងចំនួន៣២ប្រទេស​ចុងក្រោយ ស្របពេល​ម្ចាស់ផ្ទះរុស្ស៊ីមានកៅអីរួចជាស្រេច ដើម្បីធ្វើការ​ប្រកួត​ផ្តាច់ព្រ័ត្រពោលគឺ​នៅសល់៣ឆ្នាំ​ទៀត ខណៈ​ប្រទេសចំនួន២គឺ Zimbabwe នឹង Indonesia កំពុង​ជាប់​បំរាម៕

v19

v20

Romain Bardet ឈ្នះដំណាក់កាលទី១៨ ខណៈ Chris Froome នៅតែពាក់អាវកាក់ ពណ៌លឿងដដែល ព្រឹត្តិការណ៍ Tour de France

បារាំង៖កីឡាករប្រណាំងកង់ Romain Bardet បានជួយឲ្យម្ចាស់ផ្ទះស្គាល់ ពាក្យឈ្នះ ជាលើកទី២ ក្នុងព្រឹត្តិការណ៍ Tour de France នៅឆ្នាំនេះ បន្ទាប់ពីបានបង្ហាញជំនាញយ៉ាង អស្ចារ្យរបស់ខ្លួន ក្នុងការបន្ថែមល្បឿនឲ្យបានទៅដល់ទីព្រ័ត្រមុនគេ ក្នុងដំណាក់កាលទី១៨ កាលពី ថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈដែលក្នុងតារាងថិរវេលារួម Chris Froome នៅតែបន្ត ពាក់អាវកាក់ពណ៌លឿងដដែល។
ការប្រណាំងដែលមានចំងាយផ្លូវ១៨៦,៥គ.ម  កីឡាករវ័យ២៤ឆ្នាំ​ របស់ក្រុម AG2r-La Mondiale បានចំណាយពេលដល់ទៅ៥ម៉ោង ០៣នាទី ៤០វិនាទី យកឈ្នះមិត្តរួមជាតិ Pierre Rolland ដែលជិះឲ្យក្រុម Europcar ចំនួន៣៣វិនាទី និងលឿនជាង Winner Anacona សញ្ជាតិ កូឡុំប៊ីនៃក្រុម Movistar ៥៩វិនាទី។
សូមបញ្ជាក់ថា ១៨ដំណាក់កាលកន្លងមក កីឡាកររបស់ចក្រភពអង់គ្លេស Chris Froome ដែលជិះឲ្យក្រុម Team Sky នៅតែបន្តឈរទីកំពូលដដែល​ក្នុងតារាងពិន្ទុរួម ដោយ មានថិរវេលាសរុប ៧៤ម៉ោង ១៣នាទី ៣១វិនាទី លឿនជាងកីឡាករកូឡុំប៊ី Nairo Quintana ៣នាទី ១០វិនាទី និងកីឡាករសញ្ជាតិអេស្ប៉ាញ Alejandro Valverde ៤នាទី ០៩វិនាទី ដែល ទាំងពីរនាក់ជិះឲ្យក្រុម Movistar ដូចគ្នា។ ដំណាក់កាលទី១៩ នឹងធ្វើការប្រណាំងនៅថ្ងៃ សុក្រនេះ លើចំងាយផ្លូវ១៣៨គ.ម ចេញពី St Jean de Maurienne  ទៅកាន់ La Toussuire៕

v14

v15

Real Madrid ត្រៀមជួប Manchester City ក្នុងការប្រកួតកំដៅសាច់ដុំ ខណៈ Liverpool ហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពនៅម៉ាឡេស៊ីដូចគ្នា

ក្លិបអធិរាជស Real Madrid កំពុងធ្វើការហ្វឹកហាត់ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុង Melbourne ក្រោមការដឹកនាំ របស់គ្រូបង្វឹកថ្មី លោក Rafael Benitez។
ក្លិបដែលមានជាងគេលើលោក នឹងជួបប្រកួតជាមួយក្លិបមេឃខៀវ Manchester City នៅថ្ងៃសុក្រនេះ ដែលជាប្រកួតចុងក្រោយ ក្នុងការប្រកួតកំដៅសាច់ដុំ កម្មវិធី International Champion's Cup នៅប្រទេសអូស្ត្រាលី។
Benitez បានចាប់ផ្តើមតួនាទីថ្មីរបស់ខ្លួនជាមួយ Real Madrid ដោយការចាញ់ក្រុម AS Roma ក្នុងវគ្គប៉េណាល់ទី ៧-៦ បន្ទាប់ពីលទ្ធផល ០-០ កាលពីចុងសប្តាហ៍កន្លងទៅ ខណៈ Manchester City ឈ្នះ Roma ៥-៤ ក្នុងវគ្គប៉េណាល់ទីដូចគ្នា​ កាលពីថ្ងៃអង្គារ ក្រោយពីស្មើគ្នា ២-២។
ចំណែកឯហង្សក្រហម Liverpool វិញ ក៏កំពុងធ្វើការហ្វឹកហាត់ ដើម្បីត្រៀមប្រកួត មិត្តភាពជាមួយក្រុមរបស់ប្រទេសម៉ាឡេស៊ី នៅថ្ងៃសុក្រនេះដូចគ្នាដែរ។
ស្របពេលគ្នានេះដែរ ហង្សក្រហម ក៏បាននាំចូលសមាជិកថ្មីមួយរូបបន្ថែមទៀត ពីក្លិប Aston Villa គឺកីឡាករសញ្ជាតិបែលហ្ស៊ិក Christian Benteke ក្នុងតម្លៃ៣២,​៥លានផោន (៥០លានដុល្លារសហរដ្ឋអាមេរិក) ដើម្បីយកមកពង្រឹងក្រុម នៅរដូវកាលថ្មី ហើយការទិញ បានខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះ ធ្វើឲ្យសមាជិកក្រុមទាំងអស់រីករាយយ៉ាងខ្លាំង​ ​ដោយសង្ឃឹម ថា រូបគេ នឹងជួយឲ្យក្លិបមានតំបន់ប្រយុទ្ធកាន់តែខ្លាំងជាងមុន៕​

v9

v10

v7

v8

v11

v12

v13

កម្ពុជា​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ពហុ​កីឡា​ជាតិ​នៅ​ឆ្នាំ​២០១៦

 d-24-07-2015-sp-1

ភ្នំពេញ ៖ ការប្រកួត​ពហុ​កីឡា​ជាតិ ឬ National Games ដែលជា​ព្រិ​ត្តិ​ការណ៍​កីឡា​បច្ចេកទេស​ថ្នាក់ ជាតិ​ខ្ពស់​ជាងគេ​របស់​កម្ពុជា ត្រូវបាន​ស្ថាប័ន​ជំនាញ​កីឡា​កំពូលៗ​របស់​ប្រទេសមួយ​នេះ​នឹង​បង្កើត​ឲ្យ​មាន​រៀងរាល់​២​ឆ្នាំ​ម្តង ចាប់ពី​ឆ្នាំ​២០១៦​ទៅ ដើម្បី​បង្កើន​សមត្ថភាព​ដល់​អ​ត្ត​ព​លិ​ក​នានា​ឲ្យ​កាន់ តែ​ល្អ​បំផុត សម្រាប់​ត្រៀម​ដណ្តើម​មេដាយ​ពី​ការប្រកួត​កីឡា​ថ្នាក់​តំបន់​អាស៊ាន ស៊ី​ហ្គេម នា​ឆ្នាំ ២០២៣ ខាងមុខ ដែល​កម្ពុជា​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​។​

ឯកឧត្ដម វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​មាន ប្រសាសន៍​ពី​ម្សិលមិញ​ថា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រសួង​អប់រំ​យុវជន​និង​កីឡា ព្រមទាំង សហព័ន្ធ​ជំនាញ​នានា​បាន​នឹង​សហការគ្នា ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ពហុ​កីឡា​ជាតិ​ឬ ហៅថា National Games នៅ​ឆ្នាំ​២០១៦ ក្នុងអំឡុង​ចុងខែ​តុលា និង​ដើមខែ​វិច្ឆិកា ដែលមាន រយៈពេល ប្រកួត​១៥​ថ្ងៃ​ដើម្បី​បាន​វាស់​ស្ទង់ និង​កម្រិត​ត​សមត្ថភាព​កីឡាករ​កីឡាការិនី ក្នុងទិសដៅ ឈានទៅ រក​មេដាយ​ឲ្យ​បាន​កាន់តែច្រើន​ពី​ស៊ី​ហ្គេម ឆ្នាំ​២០២៣​ខាងមុខ​។ ការប្រកួត​កីឡា បច្ចេកទេស កម្រិត​ខ្ពស់ National Games​នេះ​នឹងត្រូវ​ធ្វើឡើង​រៀងរាល់​២​ឆ្នាំ​ម្ដង ដោយ​ចំណាយ​ទឹក ប្រាក់ ប្រមាណ​១​លាន​ដុល្លារ​អាមេរិក​។​

National Games នេះ​គ្រោង​ដាក់​ឲ្យ​ប្រកួត​ចំនួន​១៨​ប្រភេទ​កីឡា ដូចជា​៖ ប្រភេទ​កីឡា អត្តពលកម្ម​, ហែល​ទឹក​, បាល់ទាត់​, បាល់ទះ​, បាល់បោះ​, វាយ​កូន​បាល់​, វាយ​កូនឃ្លី​លើ​តុ​, តេ​ក្វាន់​ដូ​, ការ៉ាត់តេដូ​, វាយ​សី​, ប្រដាល់​, កាយសម្ព័ន្ធ​, ប៉េតង់​, សី​ប៉ា​តា​ក្រ​, ចំបាប់​, ទូក​ប្រពៃណី​, ល្បុ​ក្ត​តោ និង​កីឡា​អុក​ចក្រ​ង្គ​ជាដើម​។ រីឯ​ទីលាន​ដែល​រៀបចំ​ការប្រកួត​ជា​ផ្លូវការ​នោះ គឺ​នៅ​ពហុ កីឡដ្ឋាន​ជាតិ និង​នៅ​ខេត្តកំពត សម្រាប់​ប្រភេទ​កីឡា​ហោះហើរ​៕

 d-24-07-2015-sp-1

តេក្វាន់ដូថ្នាក់ជាតិថ្ងៃនេះប្រកួតវិញ្ញា សាប្រយុទ្ធនារីទម្ងន់៥១គីឡូក្រាម

ការប្រកួតកីឡាតេក្វាន់ដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៥ ដែលដំណើរការតាំង ពីថ្ងៃទី១៩កក្កដាកន្លងមក នៅសាលដំបូលទូកនៃពហុកីឡដ្ឋានជាតិ, គិតមកដល់ត្រឹមព្រឹកថ្ងៃសុក្រនេះ គឺប្រកួតលើប្រភេទវិញ្ញាសា ប្រយុទ្ធនារី ទម្ងន់៥១គីឡូក្រាម។
លោក អ៊ុំ សុផានណារ៉ូ មន្ត្រីនាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់ ហង្សមាស HDTV ថា សម្រាប់ការប្រកួតនៅថ្ងៃនេះ មានច្រើនវិញ្ញាសា ប៉ុន្តែសម្រាប់វិញ្ញាសាប្រយុទ្ធនារី លើប្រភេទ ទម្ងន់៥១គីឡូក្រាម កំពុងដំណើរការជម្រុះ ដើម្បីសម្រាំងរកកីឡាការិនីខ្លាំងៗឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រជាបន្តទៀត។ សម្រាប់លទ្ធផលប្រកួតជម្រុះជុំទី១នេះ គឺកីឡាការិនី  លី វណ្ណឌី មកពីក្លឹប មិត្តភាពបានយកឈ្នះកីឡាការិនី សុគន្ធ វតី មកពីក្លឹបវិទ្យាល័យ ស្រីសន្ធរ ខណៈកីឡាការិនី ជា ធារី ក្លឹបបាក់ទូក ប្រកួតចាញ់កីឡាការិនី ឈាង បូរី មកពីក្លឹបមិត្តភាព ដោយពិន្ទុ។ ចំពោះកីឡាការិនី ដែលឈ្នះៗទាំងនេះនឹងត្រូវឡើងទៅជួបគ្នា នៅជុំទី២ ជាបន្តទៀត ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ចំណែកឯលទ្ធផលខ្លះៗនៃប្រភេទវិញ្ញាសាមេគុន ឯកត្តជនបុរស ក្រោមខ្សែក្រវាត់ខ្មៅ ដែលបានបញ្ចប់ជាស្ថាពរ កាលពីម្សិលមិញនោះ គឺជ័យលាភីលេខ១ បានទៅលើកីឡាករ ម៉ក់ ពិសី និងចំណាត់ថ្នាក់លេខ២ កីឡាករ ហង់ ដាណេត និងលេខ៣ កីឡាករ សុខ វាសនា មកពីក្លឹបសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល។ មេគុន ឯកត្តជនបុរស ខ្សែក្រវាត់ខ្មៅ ១ជាន់ លេខ១ កីឡាករ ហ៊ វិចិត្រ, លេខ២ កីឡាករ ទ្រី វរលក្ខណ៍ អ្នកទាំងពីរមកក្លឹបយុវជនដូចគ្នា រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ នាង សីហា មកពីក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ មេគុន ឯកត្តជននារី ខ្សែក្រវាត់ខ្មៅ លេខ១ កីឡាការិនី រស់ ស្រីនិច, លេខ២ កីឡាករិនី លឹម ខេង មកពីក្លឹបយុវជន ដូចគ្នា ខណៈចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាការិនី ស្រ៊ីវ ស៊ូហ្គេច មកពីក្លឹបព្រែកហូរ។ ចំណែកឯជ័យលាភី លើប្រភេទវិញ្ញាសាប្រកួតមេគុន ជាក្រុម បុរស-នារី ចំណាត់ថ្នាក់លេខ១ និងលេខ២ បានទៅលើក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល និងលេខ៣ បានទៅលើក្រុមមកពីក្លឹបយុវជន។
សូមបញ្ជាក់ថា គិតដល់ថ្ងៃសុក្រនេះ មានវិញ្ញាជាច្រើនផ្សេងទៀតបានបញ្ចប់រួចរាល់ជាបន្តបន្ទាប់ហើយ ជាមួយនឹងរកឃើញម្ចាស់ជ័យលាភីលើប្រភេទវិញ្ញាសាទាំងនោះផងដែរ។ ចំពោះវិញ្ញាមួយចំនួនទៀតកំពុងដំណើរ ការជម្រុះ និងត្រូវបញ្ចប់ការប្រកួតទាំងស្រុង នៅល្ងាចថ្ងៃសៅរ៍ស្អែកនេះ ដោយរៀបចំពិធីបំពាក់មេដាយ និងពានរង្វាន់ដល់ម្ចាស់ជ័យលាភីតែម្ត៕

v4

v5

v6

Chengdong ក្លាយ​ជា​កីឡាករ​ចិន​ដំបូង​គេ​​​បាន​លេង​នៅ​​​ La Liga ក្នុងលក្ខខណ្ឌខ្ចីជើង

កីឡាករខ្សែបំរើស្លាប របស់ក្រុមជម្រើសជាតិចិន Zhang Chengdong បានក្លាយជា កីឡាករចិនដំបូងគេបង្អស់ ដែលបានទៅលេងលីគ កំពូលប្រទេសអេស្ប៉ាញនៃក្របខណ្ឌ La Liga ជាមួយក្លិប Rayo Vallecano ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលវែង នេះបើតាមក្លិប Beijing Guoan FC លីគកំពូលរបស់ប្រទេសចិនប្រកាសឲ្យដឹងកាលពីថ្ងៃព្រហស្បត្តិ៍សិលមិញ ហើយកីឡា​ករវ័យ២៦ឆ្នាំរូបនេះនឹង​បង្ហាញ​ខ្លួន​លេង​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Madrid នា​រដូវ​កាល​ថ្មី២០១៥-២០១៦។
សូមបញ្ជាក់ថា លីគកំពូលប្រទេសអេស្ប៉ាញគឺជាប្រទេសនៅអឺរ៉ុបទី៣ដែលកីឡាករ Zhang Chengdong ធ្លាប់បានចូលលេង ក្រោយពីចំណាយពេលលេងនៅប្រទេសព័រទុយ ហ្គាល់ក្លិប Uniao Leiria, ក្លិប Beira-Mar និងក្លិបលំដាប់ទី២នៅប្រទេសអាល្លឺម៉ង់ Eintracht Braunschweig ក្នុង​លក្ខខណ្ឌខ្ចីជើងដោយបានបង្ហាញខ្លួន១២ប្រកួត៕

v1

v2

v3

Sergio Romero យល់ព្រមជាពាក្យសំដី ជាមួយ Man Utd

អ៊ីតាលី៖អ្នកចាំទីសញ្ជាតិ អាហ្សង់ទីន Sergio Romero អាចនឹងចូលរួម ជាមួយក្លិប បិសាចក្រហម Manchester United ក្រោយពីមានព័ត៌មានថា​បាន យល់ព្រមជាមួយគ្នាជាពាក្យ សំដីរួចរាល់ហើយ។
Romero ពេលនេះ មិនទាន់ក្លាយជាសមាជិករបស់ក្រុមមួយណានោះទេ បន្ទាប់ពីបាន ចាកចេញពីក្លិបចាស់ Sampdoria របស់អ៊ីតាលី ដោយសារកុងត្រារបស់ខ្លួនបានបញ្ចប់ ហើយ ក៏មិនបានបន្តកិច្ចសន្យាថ្មីទៀតដែរ។

តែទោះជាយ៉ាងណា បើតាម website ក្នុងប្រទេសអ៊ីតាលី Gazzetta.it បានឲ្យដឹងថា កីឡាករវ័យ២៨ឆ្នាំរូបនេះ ក៏កំពុងមានក្លិបជាច្រើនចាប់អារម្មណ៍រូបគេដែរ ប៉ុន្តែបិសាចក្រហម ហាក់មានទំនាក់ទំនងល្អជាងគេ ដោយសារតែបានព្រមព្រៀងជាពាក្យសំដីរវាងក្លិបជាមួយ នឹងកីឡាកររូបនេះ។  
Man United កំពុងព្យាយាមរកទិញអ្នកចាំទី ដើម្បីយកមកជំនួសអ្នកចាំទីលេខមួយ របស់ខ្លួន David De Gea ដែលអាចនឹងធ្វើការចាកចេញពីក្រុមទៅចូលរួមជាមួយក្លិបយក្ស អេស្ប៉ាញអធិរាជស Real Madrid នៅថ្ងៃខាងមុខ។
សូមបញ្ជាក់ថា បន្ទាប់ពីចាកចេញពី AZ Alkmaar របស់ហូឡង់ Sergio Romero បាន ក្លាយជាសមាជិករបស់ក្លិប Sampdoria កាលពីឆ្នាំ២០១១ បង្ហាញខ្លួនបាន៧១ដង ខណៈដែល នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនវិញ រូបគេ បង្ហាញវត្តមានបាន៦២លើកដែរ៕

v23

v22

កីឡាកាយសម្ព័ន្ធថ្ងៃនេះ ប្រកួតលើវិញ្ញាសាអាអេរ៉ូប៊ិក ក្របខ័ណ្ឌក២

ការប្រកួតកីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៥ ដែលដំណើរការតាំងពី ថ្ងៃទី១៩កក្កដាកន្លងមក នៅសាលដំបូលទូកនៃ ពហុកីឡដ្ឋានជាតិ គិតមកដល់ត្រឹមព្រឹក ថ្ងៃព្រហស្បត្តិ៍នេះ គឺប្រកួតលើប្រភេទ វិញ្ញាសាផ្នែកនារី អាអេរ៉ូប៊ិក ឯកក្តជន ផ្នែកបុរស-នារី អាអេរ៉ូប៊ិក ទ្រីយ៉ូ និងអាអេរ៉ូប៊ិក ទ្រីយ៉ូ ជាគូ ដែលវិញ្ញាសាទាំងនេះប្រកួតនៅក្នុងក្របខ័ណ្ឌ ក២ដូចគ្នា។
លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានឲ្យដឹងថា សម្រាប់វិញ្ញាសាផ្នែកនារី អាអេរ៉ូប៊ិក ឯកក្តជននេះ មានកីឡាការនីចំនួន១៥នាក់មកពីក្លឹបចំនួន៣ បានចូលរួមប្រកួតដណ្តើមជ័យលាភី។ ចំណែកឯវិញ្ញាសាបុរស-នារី អាអេរ៉ូប៊ិក ជាគូ មាន៤ក្រុមចូលរួមប្រកួត ក្រៅពីវិញ្ញាសាទាំងអស់នេះ ក៏នៅមានវិញ្ញាសាមួយចំនួនទៀត ក៏បានដាក់ឲ្យប្រកួតនៅថ្ងៃនេះដែរ ដូចជាផ្នែកអាតទីស្ទិក បុរសក្របខ័ណ្ឌក១  មានវិញ្ញាសាសេះកង និងកម្រាល និងក្របខ័ណ្ឌក២ អាតទីស្ទិក ជាក្រុមជាដើមផងដែរ។ ចំណែកវិញ្ញាដែលដាក់ឲ្យប្រកួតនៅថ្ងៃស្អែក ដែលជាថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៥នេះ គឺមានផ្នែកនារី ក្របខ័ណ្ឌក២ អាតទីស្ទិក, បុរសនារី ក១ អាតទីស្ទិក, នារី ក២ អាអេរ៉ូប៊ិក ឯកក្តជន និងមានការសម្តែងអាតទីស្ទិក និងអាអេអ៉ូប៊ិក របស់កីឡាករ កីឡាការិនីជ័យលាភី មុនពិធីបិទការប្រកួត បំពាក់មេដាយ និងប្រគល់ជូនពានរង្វាន់ និងប្រាក់រង្វាន់ ដល់ម្ចាស់ជ័យលាភីផងដែរ។
សូមបញ្ជាក់ថា ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ត្រូវបានរៀបចំឡើង និងចំណាយថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយសហការបច្ចេកទេសជាមួយសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា៕

v21

v20

v19

បឹងកេតអង្គរបន្តឈរលើកំពូលតារាងដដែល បន្ទាប់ពីឈ្នះណាហ្គាវើល

ក្រុមបឹងកេតអង្គរនៅ តែបន្តឈរលើកំពូល តារាងបណ្តោះអាសន្ន ដដែលបន្ទាប់ពីរក បាន៣ពិន្ទុបន្ថែមទៀត ពីក្រុមណាហ្គាវើល ដោយលទ្ធផល ១ទល់០ នៅទីលានស្តាតចាស់ កាលពីល្ងាចថ្ងៃពុធ ម្សិលមិញ នៅក្នុងការប្រកួត ក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក រដូវកាល២០១៥ ជើងទី១ សប្តាហ៍ទី៧។
១គ្រាប់ជ័យជម្នះរបស់បឹងកេតអង្គរ ធ្វើសម្រេចតាំងតែនៅដើមតង់ទី១មកម្លេះ ដោយលទ្ធផល ១ទល់០នេះ រក្សាបានរហូតដល់បញ្ចប់ការប្រកួត៩០នាទីតែម្តង។ ៧ប្រកួតរបស់បឹងកេតអង្គរ ឈ្នះ៦ប្រកួត ស្មើ១ប្រកួត មិនទាន់ស្គាល់រសជាតិចាញ់ម្តងណាឡើយ ដោយក្រុមនេះមាន១៩ពិន្ទុ ឈរលើកំពូលតារាងបណ្តោះអាសន្ន ខណៈ៧ប្រកួតរបស់ណាហ្គាវើល ឈ្នះ៣ប្រកួត និងចាញ់៤ប្រកួតមាន មាន៩ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៦ បណ្តោះអាសន្ន។
ចំណែកឯ៣ប្រកួតផ្សេងទៀត ដែលលេងកាលពីល្ងាចម្សិលមិញដែរ គឺក្រុមមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ស៊ីម៉ាក់ បាន​ភ្លក្ស​រសជាតិ​នៃ​ជ័យជម្នះ​ជា​លើកទី១របស់ខ្លួន ដោយរកបានពិន្ទុពីក្រុមម្ចាស់ផ្ទះវេស្ទើន បន្ទាប់ពីបានយកឈ្នះដោយលទ្ធផល ៣ទល់១។ ចំណែកឯក្រុម​បៀលប្រាយ និងក្រុមការពារជាតិ រកបាន១ពិន្ទម្នាក់ នៅ​ទី​កីឡដ្ឋាន​​បាទី​ បន្ទាប់ពីក្រុមទាំងពីររក្សាបាននូវលទ្ធផលស្មើគ្នា ០ទល់០។ រីឯ១ប្រកួតទៀត ក្រុមម្ចាស់ផ្ទះស្វាយរៀង រកបាន១ពិន្ទុពីក្រុមកម្ពុជាថៃហ្គឺ ដោយលំបាក បន្ទាប់ពីតាមបានស្មើ នៅក្នុងលទ្ធផល ២ទល់២ ដែលនៅតង់ទី១ ក្រុមកម្ពុជាថៃហ្គឺ នាំមុខមុន ១ទល់០៕

v18

ផែនការមេស្តីពីស៊ីហ្គេមឆ្នាំ២០២៣ បានបញ្ចប់ជំហានដំបូង

សិក្ខាសាលាថ្នាក់ ជាតិស្តីពីផែនការមេ ក្នុងការរៀបចំធ្វើ ជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ដែលបានធ្វើឡើង រយៈពេល២ថ្ងៃ នៅទីស្នាក់ការគណៈ កម្មាធិការជាតិ អូឡាំពិកកម្ពុជាបាន បញ្ចប់នូវជំហានដំបូង របស់ខ្លួនដោយ ជោគជ័យហើយ កាលពីព្រឹកមិញ។
លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាប្រធានដឹកនាំអង្គសិក្ខាសាលានេះ មានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នេះ គឺជារបស់យើងទាំងអស់គ្នា ដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងជំនាញ, អូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិទាំងអស់ជាស្នូលនៃផែនការមេនេះ ដើម្បីផលិតនូវធនធានកីឡាករ កីឡាការិនី ប្រកបដោយគុណភាពខ្ពស់ ប្រយោជន៍ដណ្តើមមេដាយឲ្យបានកាន់តែច្រើនពីព្រឹត្តិការណ៍កីឡាអន្តរជាតិថ្នាក់តំបន់មួយនេះ។ លោកបន្ថែមថា អ្វីដែលសំខាន់ទៀត គឺយើងត្រូវបំផុសស្មារតីដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូលជាង១៤លាននាក់ថា ព្រឹត្តិការណ៍នេះជារបស់ជាតិកម្ពុជាទាំងមូល ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវមានកាតព្វកិច្ចចូលរួមទាំងអស់គ្នា ដើម្បីអនុវត្តផែនការនេះចាប់ពីពេលនេះតទៅ ដើម្បីទទួលបានសមិទ្ធផលជាផ្លែផ្កា នាឆ្នាំ២០២៣ខាងមុខ។
ថ្លែងជាមួយក្រុមអ្នកសារពត៌មានក្រោយបញ្ចប់សិក្ខាសាលានេះ, លោក វ៉ាត់ ចំរើន អគ្គលេខា ធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានប្រសាសន៍ដែរថា សម្រាប់កិច្ចពិភាក្សា ផ្តល់យោបល់ និងកែទម្រង់ ក្នុងវិស័យកីឡា ក្នុងសិក្ខាសាលានេះបានទទួលជោគជ័យជាផ្លែផ្កាបណ្តើរៗហើយ ដោយសមាសភាពមកពីគ្រប់ផ្នែកទាំងអស់ ក្នុងគ្រួសារកីឡាខ្មែរមានឆន្ទៈ និងប្តេជ្ញាចិត្តខ្ពស់ ដើម្បីចូលរួមក្នុងយុទ្ធសាស្រ្តផលិតនូវអត្តពលិកគ្រប់ប្រភេទកីឡា និងរួមដំណើរជាមួយគ្នា ឲ្យសម្រេចបាននូវជោគជ័យ ក្នុងឋានៈក្រុមម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ។ លោកអគ្គលេខាធិការរូបនេះអះអាថា សិក្ខាសាលានេះអាចនឹងធ្វើឡើងពីពីរទៅបីដងបន្ថែមទៀត ដើម្បីពិនិត្យ និងកែសម្រួលឲ្យបានគ្រប់ជ្រុងជ្រោយ ទើបសម្រេចនូវផែនការមេជាផ្លូវការ។
សូមបញ្ជាក់ថា ស៊ីហ្គេម ឆ្នាំ២០២៣នេះ គ្រោងនឹងដាក់ប្រភេទកីឡាឲ្យប្រកួត ចន្លោះពី៣០ទៅ៣៥ប្រភេទកីឡា ដែលកម្ពុជារំពឹងថា នឹងអាចដណ្តើមមេដាយមាសកាន់តែច្រើនពីក្រុមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល សរុប១១ប្រទេសនោះ៕

v17

v16

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

ព័ត៌មានជាតិ​ពេល​យប់​


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2