vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

កីឡា

អធិរាជសការពារជើងឯកបានសម្រេច ក្រោយបំបាក់បិសាចក្រហម ២-១

ក្រុមយក្សអេស្ប៉ាញអធិរាជស Real Madrid ការពារពាន UEFA Super Cup បានសម្រេច ក្រោយពីអាចបំបាក់ក្រុមរបស់អង់គ្លេសបិសាចក្រហម Manchester United ក្នុងលទ្ធផល ២-១ ក្នុងប្រកួតដែលធ្វើឡើងនៅក្រុងស្កុបជេ ប្រទេសម៉ាសេដ្វាន (Macedonia) កាលពីយប់មិញ។

k14
ការប្រកួតនៅកីឡដ្ឋាន Telekom Arena ក្រោមក្រសែភ្នែករបស់អ្នកគាំទ្រប្រហែល៣ម៉ឺននាក់នៃក្រុមទាំងសងខាងនេះ Real Madrid ម្ចាស់ជើងឯក Champions League មានឱកាសនាំមុខ២គ្រាប់មុន ដែលស៊ុតបញ្ចូលទីដោយ Casemiro នៅនាទីទី២៤ និង Isco នៅនាទីទី៥២ ហើយ Man United ម្ចាស់ពាន Europa League តាមពីក្រោយបាន១គ្រាប់ នៅនាទីទី៦២ ដែលធ្វើបានសម្រេចដោយខ្សែប្រយុទ្ធថ្មី Romulu Lukaku។

k15
ក្រោយទទួលបានជ័យជម្នះនេះ ធ្វើឲ្យក្រុមរបស់លោក Zinedine Zidane ជាក្រុមទី២ដែលលើកពាននេះ២ឆ្នាំជាប់ៗគ្នា បន្ទាប់ពី AC Milan របស់អ៊ីតាលី ធ្វើបានកាលពីឆ្នាំ១៩៨៩ និង១៩៩០ ហើយវាក៏ជាការលើកពាន UEFA Super Cup លើកទី៤ផងដែរ សម្រាប់ក្រុមអ្នកមានជាងគេលើលោកមួយនេះ។

k16
ក្រុមដែលលើកពាននេះបានច្រើនជាងគេ គឺអ្នកមានបុណ្យ Barcelona របស់អេស្ប៉ាញ និង AC Milan ឈ្នះបាន៥ដងដូចគ្នា៕

Van Niekerk ឈ្នះមេដាយមាស៤០០ម៉ែត្រពីព្រឹត្តិការណ៍ Athletics World Championship

v14

Wayde Van Niekerk ជាអត្តពលិកមកពីប្រទេសអាហ្រ្វិកខាងត្បូងនៅតែអាចការពារ តំណែងជើងឯករបស់ខ្លួនបានសម្រេចដដែល¬¬¬ក្រោយពីអ្នករត់ល្បឿនលឿនលំដាប់ពិភពលោករូបនេះមកដល់ទីព្រ័ត្រមុនគេលើវិញ្ញាសារត់៤០០ម៉ែត្រ ដោប្រើថិរវេលាត្រឹមតែ៤៣វិនាទីចុច៩៨ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនៅទីក្រុងឡុងដ៍ ចំណែកមេដាយ ប្រាក់បានទៅលើកីឡាករសញ្ជាតិប៉ាហាម៉ា Steven Gadiner ខណៈកីឡាករសញ្ជាតិកាតា Abdalelah Haroun បានមេដាយសំរឹទ្ធ។

v15

ដោយឡែកវិញ្ញាសាចោលលំពែងវិញមេដាយមាសបានទៅលើកីឡាការិនីមកពីសាធារណរដ្ឋឆេក Barbora Spotakova ចោលចម្ងាយ៦៦ម៉ែត្រចុច៧៦សង់ទីម៉ែត្រ មេដាយប្រាក់កីឡាការិនីចិន Li Lingwei ចោលបានចម្ងាយ៦៦ម៉ែត្រចុច២៥សង់ទីម៉ែត្រ ហើយមេដាយសំរឹទ្ធក៏បានលើកីឡាការិនីចិនដែរ គឺកីឡាការិនី Lu Huihui ធ្វើបាន៦៥ម៉ែត្រចុច២៦សង់ទី ម៉ែត្រ។

v16

ចំពោះលទ្ធផលរត់ប្រណាំង៨០០ម៉ែត្របានទៅលើកីឡាករបារាំង Pierre-Ambroise Bosse ប្រើថិរវេលា១នាទី និង៤៤វិនាទីចុច៦៧។ វិញ្ញាសាលោតកម្ពស់មេដាយមាសទៅលើកីឡាករសហរដ្ឋអាមេរិក Sam Kendricks លោតបានកម្ពស់៥ម៉ែត្រចុច៩៥សង់ទីម៉ែត្រ។ រីឯ វិញ្ញាសារត់ឆ្លងកាត់ឧបសគ្គ៣០០០ម៉ែត្រ មេដាយមាសបានទៅលើកីឡាករសញ្ជាតិកេនយ៉ា Conseslus Kipruto ប្រើថិរវេលា៨នាទី និង១៤វិនាទីចុច១២៕៕

Bayern Munich ផុសរូបថតក្រុមមុនរដូវកាលថ្មីចាប់ផ្ដើម

ស្នាមញញឹមយ៉ាងស្រស់ស្រាយ មាននៅលើផ្ទៃមុខកីឡាកររបស់ក្រុម Bayern Munich គ្រប់ៗគ្នា ពេលពួកគេថតរូបរួមគ្នា មុនយុទ្ធនាការការពារតំណែងជើងឯករបស់ខ្លួន ដែលនឹងចាប់ផ្ដើមនៅរដូវកាលក្រោយ។

k12
គ្រូបង្វឹក លោក Carlo Ancelotti និងគ្រូបង្ហាត់ជាច្រើនរូបផ្សេងទៀត ព្រមទាំងកីឡាករចាស់ និងថ្មី សុទ្ធតែមានវត្តមាន ក្នុងពិធីថតរូបនេះ ខណៈការញញឹមញញែមរបស់ពួកគេ ហាក់ចង់បង្ហាញឲ្យឃើញថាពួកគេត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចូលរួមប្រកួតប្រជែងដណ្ដើមពានទាំងតូចទាំងធំរដូវកាលថ្មីនេះ។

k13
កីឡាករចំណូលថ្មី James Rodriguez ដែលត្រូវម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga អាល្លឺម៉ង់ ២៧សម័យកាលខ្ចីជើងពីក្រុមយក្សអេស្ប៉ាញអធិរាជស Real Madrid ក៏បង្ហាញខ្លួនក្នុងពិធីថតរូបនេះដែរ ខណៈខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីរូបនេះ នឹងមកជួយតំបន់ខាងលើរបស់ក្រុមឲ្យកាន់តែមុតស្រួចជាងមុន។

k11
Bayern Munich ទើបឈ្នះពាន German Super Cup ជាលើកទី៦ កាលពីសប្ដាហ៍មុន ហើយក៏ជាពានដំបូងរបស់ខ្លួន រដូវកាលថ្មីនេះដែរ ក្រោយមានជ័យជម្នះលើគូប្រជែង Borussia Dortmund ៥-៤ ក្នុងវគ្គប៉េណាល់ទីកាត់សេចក្ដី ខណៈលទ្ធផលក្នុងម៉ោងធម្មតាស្មើគ្នា ២-២។


សម្រាប់ប្រកួតបើកឆាកក្នុងក្របខ័ណ្ឌលីគកំពូលរបស់អាល្លឺម៉ង់ Bayern Munich នឹងបើកទ្វារកីឡដ្ឋាន Allianz Arena របស់ខ្លួន ស្វាគមន៍ Bayer Leverkusen នៅថ្ងៃទី១៨ ខែសីហា ចុងសប្ដាហ៍ក្រោយ៕

Mbappe យល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ PSG

ការចំណាយលុយដ៏មហាសាល ដើម្បីទិញកីឡាករលំដាប់ស៊ុបពើស្តារមករួមក្រុមរបស់ក្លិបសេដ្ឋីបារាំង Paris Saint Germain (PSG) ប្រហែលមិនបញ្ចប់ត្រឹម Neymar ទេមើលទៅ ព្រោះបើតាមបណ្ដាញសង្គម Twitter របស់ Paris United បានឲ្យដឹងថា Kylian Mbappe ខ្សែប្រយុទ្ធមុតស្រួចរបស់ក្រុមរួមលីគ AS Monaco គឺជាគោលដៅបន្ទាប់។

k1

Paris United បានអះអាងបន្ថែមថា PSG បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករវ័យ១៨ឆ្នាំរួចរាល់ហើយ ដោយរង់ចាំតែការស្នើទៅ Monacao នៅប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ហើយតាមដឹងតម្លៃដែលត្រៀមស្នើនោះ គឺ១៨០លានផោន សម្រាប់ការទិញកីឡាករអន្តរជាតិបារាំងរូបនេះ។

k5
តែឧបសគ្គធំបំផុត គឺថាម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 នឹងអល់អែកក្នុងការលក់កីឡាករឆ្នើមរបស់ខ្លួនឲ្យទៅក្រុមគូប្រជែងក្នុងស្រុកជាក់ជាមិនខាន ព្រោះកីឡាករសំខាន់ៗ ចំនួន៣រូប សុទ្ធតែលក់ទៅក្លិបក្រៅស្រុកទាំងអស់ ដោយ Bernardo Silva និង Benjamin Mendy លក់ឲ្យមេឃខៀវ Mancehster City ហើយ Tiemoue Bakayoko លក់ឲ្យតោខៀវ Chelsea។


ក្រៅពី PSG ក៏នៅមានក្លិបអ្នកមានៗមួយចំនួនទៀតដែរ ដែលចាប់អារម្មណ៍ និងចង់បាន Mbappe ខ្លាំងដូចគ្នា ក្នុងនោះក្លិបយក្សអេស្ប៉ាញអធិរាជស Real Madrid និងក្រុមលំដាប់កំពូល Mancehster City របស់អង់គ្លេស ហាក់ចេញចេញមាត់ជាងគេ។
តែទោះជាយ៉ាងណា ព័ត៌មានរបស់ Paris United ទំនងជាពិតច្រើន ព្រោះថាពួកគេជាសារព័ត៌មានដំបូងគេដែលចេញផ្សាយរឿងកិច្ចព្រមព្រៀងរវាង PSG ជាមួយ Neymar ហើយចុងក្រោយជាការពិតមែន៕

ស្ថាបនិកពានរង្វាន់ Khmer Real Estate League ២០១៧ នាំយកថវិកាសប្បរសធម៌ជូនដល់ មន្ទីរពេទ្យ គន្ធបុប្ជា

លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែរ រៀល អ៊ីស្ទេត និងជាស្ថាបនិកព្រឹត្តិការណ៍កីឡាបាល់ទាត់ ពានរង្វាន់អាជីពចម្រុះ Khmer Real Estate League បាននំាយកថវិកាចំនួន ១៦០០ដុល្លារសហរដ្ឋអាមេរិកជូនដល់មន្ទីរ ពេទ្យ គន្ធបុប្ជា កាលពីល្ងាចម្សិលមិញ បន្ទាប់ពីព្រឹត្តិការណ៍មួយនេះបានបញ្ចប់ជាស្ថាពរ កាលពីពេលកន្លងទៅនោះ ហើយថវិកាទាំងនេះទទួលបានពីការចូលរួមរបស់ក្រុមទាំង១៦ សម្រាប់រដូវកាល ២០១៧នេះ។


ស្ថាបនិករូបនេះរួមទាំងតំណាងក្រុមមួយចំនួនបាននាំថវិកាសប្បុរសធម៌នេះទៅប្រគល់ជូនដល់តំណាងមន្ទីរពេទ្យ គន្ធបុប្ឋា ដើម្បីរួមចំណែកជួយដល់កិច្ចការមនុស្សធម៌ ពិសេសក្មេងៗ ដែលកំពុងជួបការខ្វះខាត ហើយទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ គន្ធបុប្ឋា ដោយមន្ទីរពេទ្យមួយនេះកំពុងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការជួយសង្រ្គោះដល់អាយុជីវិតកុមារកម្ពុជា ដោយឥតគិតថ្លៃ។


លោក គីម ហ៊ាង បានបញ្ជាក់ថា ថវិកទាំង ១,៦០០ដុល្លារនេះ គឺបានមកពីការចុះឈ្មោះចូលរួមប្រកួតពានរង្វាន់ Khmer Real Estate League 2017 ចំនួន ១៦ក្រុម ដោយតម្រូវឲ្យបង់ថវិកា ១០០ដុល្លារ ក្នុងមួយក្រុម ប៉ុន្តែ ការចំណាយទាំងអស់ជាបន្ទុករបស់លោក ដោយក្នុងរដូវកាលនេះបានចំណាយអស់ ១ម៉ឺន២ពាន់ដុល្លារ។ លោកបន្ថែមថា នៅឆ្នាំក្រោយ ថវិកាសប្បុរសធម៌ តាមរយៈការរៀបចំពានបាល់ទាត់មួយនេះនឹងអាចបង្កើនដល់ ៣,០០០ដុល្លារ ដោយការគ្រោងបង្កើន ក្រុមចូលរួមដល់ទៅ ២០ក្រុម នាឆ្នាំ២០១៨ខាងមុខ។


សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់នេះធ្វើឡើងបាន៦ឆ្នាំមកហើយ ប៉ុន្តែទើបតែ២ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ Khmer Real Estate League បានប្រែក្លាយពីការប្រកួតដើម្បីសុខភាព ហើយថែមទាំងបានបង្កើនជួយដល់ កិច្ចមនុស្សធម៌បន្ថែមទៀត ដែលនេះគឺជាស្មារតីរួមចំណែកទទួលខុសត្រូវលើវិស័យកីឡាបាល់ទាត់ផង និងចូលរួមចែករំលែកទុក្ខលំបាកជាមួយគ្រួសារក្រីក្រ ដែលតែងមកព្យាបាល ជំងឺនៅមន្ទីរពេទ្យគន្ធបុប្ឋាផងដែរ៕

v10

v11

សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិផ្តល់ពានរង្វាន់កិត្តយស និងសមិទ្ធផលឆ្នើមជូនដល់សហព័ន្ធវាយកូនបាល់កម្ពុជា

ថ្នាក់ដឹកនាំសាលាកីឡាកិត្តិយសអន្ដរជាតិ ITHF ដៃគូរបស់សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ITF បានសម្រេចផ្ដល់ពានរង្វាន់កិត្តិយស និងសមិទ្ធផលឆ្នើមដល់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ដើម្បីជាការលើកទឹកចិត្តជូនចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលពិធីប្រគល់នេះបានធ្វើឡើង ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ ITF នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ។


លោក Todd Martin អគ្គនាយក ITHF បានលើកឡើងថា កម្មវិធីប្រគល់ពានរង្វាន់ពិភពលោកកិត្យានុភាពកីឡា Hall of Fame បានទទួលស្គាល់នូវសហព័ន្ធមួយ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញឲ្យរីកចម្រើននៃកីឡាវាយកូនបាល់ទូទាំងពិភពលោក ដែលជាអាទិភាពរួមគ្នាដ៏សំខាន់របស់សាលាកីឡាអន្តរជាតិ និងសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ។ ចំពោះអ្នកឈ្នះ គឺសុទ្ធតែជ្រើសរើសដោយគណៈកម្មាធិការតំណាងមកពី ITHF និង ITF ក្នុងនោះកីឡាវាយកូនបាល់កម្ពុជា ក៏ជាផ្នែកមួយធ្វើឲ្យអន្ដរជាតិមើលឃើញពីសមិទ្ធផល និងភាពជោគជ័យ នាពេលកន្លងមកផងដែរ។


លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ដែលអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ ITF និងជាអ្នកទទួលពានរង្វាន់នេះ ដោយលោកបានចាត់ទុកថា នេះជាកិត្តិយសដ៏ធំធេងរបស់សហព័ន្ធកីឡា វាយកូនបាល់កម្ពុជា ក៏ដូចជាជាតិទាំងមូលផងដែរ ដែលកម្ពុជាបានខិតខំប្រឹងប្រែងនឹងកសាងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ។ អ្វីដែលយើងទទួលបាន និងអ្វីដែលកំពុងធ្វើ គឺជាផ្នែកមួយនៃក្រុមគ្រួសារកីឡាវាយកូនបាល់ពិភពលោក ដោយអ្វីៗទាំងនេះគឺចង់បំផុសស្មារតីយ៉ាងខ្លាំងឲ្យមានការគាំទ្រពី ITF ដែលបានផ្តល់នូវកីឡាវាយកូនបាល់មកប្រទេសជាតិ និងផ្លាស់ប្តូរជីវិតមានការរីកចម្រើន។


លោក ទេព រិទ្ធីវិទ្ធ បានរំឭកថា លោកជាកូនប្រុសរបស់អតីតកីឡាករកម្ពុជា ទេព ឃុនណា ដែលជាកីឡាករឆ្នើម កាលពីឆ្នាំ១៩៥០។ លោកបានចាប់ផ្តើមដឹកនាំគ្រូបង្វឹកវ័យក្មេង ហើយសហព័ន្ធបានស្វែងរកការផ្តល់មូលនិធិបន្ថែម និងការគាំទ្រជាមូលដ្ឋានពីសហព័ន្ធ ITF។ កាលពីឆ្នាំ១៩៩៧ បន្ទាប់ពីកីឡាវាយកូនបាល់កម្ពុជាត្រូវបានបង្កើតឡើងវិញ ប្រទេសជាតិបានវិលត្រឡប់មកចូលរួមប្រកួតប្រជែងជាអន្តរជាតិ ដោយចូលរួមប្រកួតលើឆាកអន្ដរជាតិ និងដណ្ដើមបានមេដាយ រហូតទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍អន្ដរជាតិលើទឹកដីរបស់ខ្លួនជាបន្ដបន្ទាប់ទៀតផងដែរ នាពេលកន្លងមក៕

v7

v8

v9

ក្រសួងអប់រំ និង NOCC ក្រើនរំឭកពីវិន័យ និងក្រមសីលធម៌ ដល់អត្តពលិកជាតិទាំងអស់ ដែលត្រៀមស៊ីហ្គេម នៅម៉ាឡេស៊ី

ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា NOCC បានក្រើនរំឭកដល់អត្តពលិកជាតិកម្ពុជាទាំងអស់ ឲ្យថែរក្សាបាននូវវិន័យ និងក្រមសីលធម៌ឲ្យបានខ្ជាប់ខ្ជួន ដើម្បីមុខមាត់ និងកិត្តិយសជាតិរបស់ខ្លួន នៅក្នុងពេលដែល២៤ប្រភេទកីឡារបស់កម្ពុជានឹងត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ អាស៊ីអាគ្នេយ៍ ហៅកាត់ ស៊ីហ្គេម លើកទី២៩ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលនឹងត្រូវដំណើរការជាផ្លូវ ការ នាថ្ងៃទី១៩ ដល់ថ្ងៃទី៣១ សីហា ខាងមុខឆាប់ៗនេះ។


ថ្លែងនៅក្នុងសិក្ខាសាលាស្តីអំពីវិន័យ និងក្រមសីលធម៌របស់គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីជម្រើសជាតិ កីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី កាលពីព្រឹកមិញ, ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានសំណូមពរឲ្យអត្តពលិកជម្រើសជាតិ ព្រមទាំគ្រូបង្វឹកទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងក្រម សីលធម៌ ដើម្បីកិត្តិយសជាតិ ព្រោះការចេញទៅប្រកួតជាអន្តរជាតិបែបនេះ មិនមែនជាទៅក្នុងលក្ខណៈគ្រួសារ ឬបុគ្គលឯកជននោះឡើយ ពោលគឺទៅតំណាងឲ្យជាតិ និងប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥លានលាក់។ ឯកឧត្តមបានលើកឡើងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ជាក់កាលពីពេលកន្លងទៅថ្មីៗនេះថា ក្រៅពី រក្សាឲ្យបាននូវវិន័យល្អ គឺដាច់ខាតហាមមិនឲ្យប្រើប្រាស់សារធាតុលើកកម្លាំង ឬសារធាតុហាមឃាត់ក្នុងកីឡា។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយបេសកកម្មស៊ីហ្គេម លើកនេះបានជម្រាបជូនពីពត៌មានទូទៅចុងក្រោយ ស្តីពីការចេញដំណើរ ជួបជុំគ្នា និងបញ្ជូនពត៌មាននានា ដែលពាក់ពាន់នឹងការប្រកួតក្នុងស៊ីហ្គេមផងដែរ។ ឯកឧត្តមអះអាងថា នៅថ្ងៃស្អែកនេះ នាយរងបេសកកម្ម លោក ញ៉ាន សុខវិសាល តំណាងថ្នាក់ដឹកនាំ NOCC នឹងត្រូវចេញដំណើរទៅម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំស្ដីពីការប្រកួតកីឡាស៊ីហ្គេម លើកទី២៩នេះ ស្តីពីការពិភាក្សា និងដោះស្រាយបញ្ហាមួយចំនួន ដូចជាការដោះដូរកីឡាករ-កីឡាការិនី ឬការផ្លាស់ប្ដូរលក្ខខណ្ឌនានា ដូច្នេះហើយសហព័ន្ធកីឡាជាតិកម្ពុជាទាំងអស់ត្រូវរួសរាន់ទាក់ទងសាកសួរបញ្ជាក់នាយរងបេសកកម្ម ដើម្បីដោះស្រាយនូវបញ្ហាជាបន្ទាន់។


លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ទទួលបន្ទុកប្រធានគ្រប់គ្រងសិក្ខាសាលានេះបានឲ្យដឹងថា អត្ពលិក និងគ្រូបង្វឹក គ្រូជំនួយជម្រើសជាតិ ត្រៀមស៊ីហ្គេម លើកនេះមានចំនួន ១៩៦នាក់ ក្នុងនោះមានអត្តពលិកចំនួន ១៤៤នាក់ ដែលចូលរួមស្វែងយល់ក្នុងសិក្ខាសាលា ហើយបើសរុបទាំងប្រតិភូ និងអ្នកបច្ចេកទេសនានា ដែលត្រូវចេញទៅស៊ីហ្គេម នៅម៉ាឡេស៊ីលើកនេះ សរុបទាំងអស់មានចំនួន២៧៤នាក់៕

v4

v5

v6

ឯកឧត្តម វ៉ាត់ ចំរើន អះអាងពីប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល និងសម្តេច តេជោ​​​ ហ៊ុន សែន និង២ក្រុមហ៊ុនទៀត សម្រាប់មេដាយ ពីស៊ីហ្គេមឆ្នាំនេះ

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ទទួលបន្ទុកនាយបេសកកម្មស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី បានអះអាងពីប្រាក់រង្វាន់សរុប សម្រាប់ការឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធ ពីរាជរដ្ឋាភិបាលកម្ពុជា, ថវិកាលើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងថវិកាឧបត្ថម្ភជាគោល ការណ៍របស់ក្រុមហ៊ុនធំៗចំនួន២ផ្សេងទៀតផងដែរ។


នាយបេសកកម្មស៊ីហ្គេមរូបនេះបានបញ្ជាក់ នៅក្នុងឱកាសជប់លៀង អបអរលើកទឹកចិត្តជូនដំណើរដល់ក្រុម​អត្តពលិក​កម្ពុជា ទាំង២៤​ប្រភេទ​កីឡា សរុប២៧៤នាក់ ​​ក្រុម​ហ៊ុន​ កម្ពុជាខេមប្រ៊ូ កាលពីចុងសប្តាហ៍កន្លងទៅ នៅសណ្ឋាគារ សូហ្វីតែល។ ទឹក​ប្រាក់​ដែល​​ទទួល​បាន​មាន ​​ឯកត្តជន៖ មេដាយ​មាស ទទួល​បាន ១ម៉ឺនដុល្លារ​ពី​រាជរដ្ឋាភិបាល, ៥ ពាន់ដុល្លារ​ ពី​សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ៩ ០០០ ដុល្លារ​ ពី​ក្រុមហ៊ុនធំៗចំនួន គឺពីក្រុមហ៊ុន ស្រាបៀរអង្គរ ចំនួន៦០០០ដុល្លារ និងណាហ្គាវើល ៣០០០ដុល្លារ សរុប ២៤ ០០០ ដុល្លារសហរដ្ឋអាមេរិក, មេដាយ​ប្រាក់ ទទួល​បានសរុប ១៣ ៥០០ ដុល្លារ និងមេដាយ​សំរឹទ្ធ ទទួល​បាន ៧ ០០០ ដុល្លារ។


ប្រាក់រង្វាន់​ជា​ក្រុមពីក្រុមហ៊ុន ស្រាបៀរអង្គរ ៖ មេដាយ​មាស ទទួល​បាន ៨ ០០០ ដុល្លារ, មេដាយ​ប្រាក់ ទទួល​បាន ៥០០០ ដុល្លារ និងមេដាយ​សំរឹទ្ធ ទទួល​បាន ៣០០០ ដុល្លារ ខណៈប្រភេទកីឡាបាល់ទាត់ ឈ្នះ១ប្រកួត ទទួលបាន ២០០០ដុល្លារ។ សម្រាប់ការឈ្នះមេដាយជាក្រុមនេះ ដែលទទួលបានក្រុមហ៊ុន កម្ពុជាខេមប្រ៊ូ ក៏មានប្រាក់រង្វាន់ផ្សេងៗទៀតដែរពីរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ និងក្រុមហ៊ុនមួយចំនួនទៀត៕

v16

v17

v18

កម្ពុជាបញ្ជូនកីឡាករ២រូបទៅប្រណាំង​រថយន្ដ ​ឆ្លងកាត់​ឧបស័គ្គ​​កម្រិតអាស៊ី​ នៅប្រទេសថៃ

ដោយទទួលបានការគាំទ្រពីសហព័ន្ធកីឡាយានយន្ដកម្ពុជា ភ្នាក់ងាររៀបចំការប្រណាំងយានយន្ដកម្ពុជា នឹងបញ្ជូនកីឡាករ២រូបទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ដឆ្លងកាត់ឧបស័គ្គជើងឯកអាស៊ី Asia Cross Country Rally លើកទី២២ ប្រចាំឆ្នាំ២០១៧ នៅប្រទេសថៃ។ នេះបើតាមការប្រកាសឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចម្សិលមិញ ។


តំណាងភ្នាក់ងាររៀបចំការប្រណាំងយានយន្ដកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍ Asia Cross Country Rally ឆ្នាំនេះ គឺមានកីឡាករ-កីឡាការិនីមកពីជាង ១០ប្រទេស ដែលក្នុងនោះក៏មានកីឡាករជើងខ្លាំងជាច្រើនចូលរួមផងដែរ ដូចជាជប៉ុន អូស្រ្ដាលី និងតៃវ៉ាន់ជាដើម ដែលនឹងត្រូវធ្វើដំណើរលើផ្លូវស្រួល និងពិបាកចម្ងាយ ២,០០០គីឡូម៉ែត្រក្នុងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅប្រទេសថៃ ។


ចំពោះកីឡាករតំណាងឲ្យកម្ពុជា ដែលត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះរួមមានកីឡាករ សោម សុកុសល និងកីឡាករ វង្ស គីមហួត ដែលសុទ្ធតែជាកីឡាករមានបទពិសោធន៍ធ្លាប់ប្រកួតលើឆាកអន្ដរជាតិជាច្រើនឆ្នាំមកហើយ។ កីឡាករទាំងពីរ បាននិយាយថា ទោះបីជាកាលពីឆ្នាំមុនៗ ខ្លួនធ្វើមិនបានល្អ ប៉ុន្ដែឆ្នាំនេះខ្លួននឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមជ័យលាភីជូនជាតិ បន្ទាប់ពីបានធ្វើការហ្វឹកហាត់ជាច្រើនខែកន្លងមក។ លោក សោម សុកុសល ថ្លែងថា ការប្រណាំងរថយន្ដឆ្លងកាត់ឧបស័គ្គមិនមែនជារឿងងាយស្រួលទេ ដោយទាមទារឲ្យកីឡាករមានភាពអំណត់ក្នុងការបញ្ជាយានយន្ដ និងចេះដោះស្រាយបញ្ហាគ្រប់ស្ថានការណ៍។ សំខាន់ជាងនេះ គឺការគោរពច្បាប់ចរាចរណ៍ជារឿងសំខាន់ ដោយកីឡាករម្នាក់ៗ ត្រូវបើកបរតាមការកំណត់របស់គណៈកម្មការ មិនអាចបំពានបានឡើយ បើមិនដូច្នោះគណៈកម្មការនឹងដកពិន្ទុ។ ឧបស័គ្គទាំងនេះ លោកធ្លាប់ឆ្លងកាត់រួចមកហើយ ហេតុនេះលោករំពឹងថា បេសកកម្មលើកនេះនឹងទទួលបានលទ្ធផលល្អជាក់ជាមិនខាន៕

v13

v14

v15

កីឡាករ ឈុន សុភារ័ក្ស ក្លាយជាជើងឯក Class B ខណៈកីឡាករ ហ្វីលីពីន ជើងឯក Class A ព្រឹត្តិការណ៍ Go Kart ឆ្នាំ២០១៧

កីឡាករកម្ពុជា ឈុន សុភារ័ក្ស បានក្លាយជាម្ចាស់ជើងឯកការប្រណាំង Go Kart ប្រចាំឆ្នាំ២០១៧ ក្នុង Class B ខណៈកីឡាករ Mark មកពីហ្វីលីពីន ការពារម្ចាស់ដំណែងជើងឯកប្រចាំ Class A ដដែល នៃការប្រកួតប្រណាំង Go Kart នៅលើទីលាន Cambodian Carting Circuit Club កាលពីចុងសប្តាហ៍កន្លងទៅ ដោយមានកីឡាករ កីឡាការិនីអន្តរជាតិជាច្រើននាក់មកពី១០ប្រទេសបានចូលរួម។


លោក Barry Yip អ្នករៀបចំការប្រកួត Go Kart នេះបានឲ្យដឹងថា លោកចង់ពង្រីកសក្តានុពលកីឡាប្រណាំងឡាន Go Kart ឲ្យមានភាពពេញនិយម និងរីកចម្រើននៅប្រទេសកម្ពុជា។ លោក Barry បន្តថា ទោះបីជាប្រភេទកីឡាថ្មី Go Kart មួយនេះ នៅមិនទាន់ពេញនិយមខ្លាំងនៅកម្ពុជា ដូចបណ្តាប្រទេសជឿនលឿនមួយចំនួនក៏ដោយ ក៏លោកព្យាយាមបំផុសវិស័យការប្រណាំងឡាន Go Kart ឲ្យខ្លាំងខ្លាបន្ថែមទៀត។

 

លោកសង្ឃឹមថា ក្នុងថ្ងៃអនាគតកម្ពុជានឹងមានធនធានកីឡាករ កីឡការិនី អាចប្រកួតតំណាងឲ្យជាតិលើឆាកអន្តរជាតិ។ ព្រឹត្តិាការណ៍នេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការពី Elyfante និង Clayport House និងមានការជួយឧបត្ថម្ភពី I Burger, Puma , N G K , DID , Stin Cambodia និង Mountain dew Cambodia ក្រោមការគាំទ្រពីសហព័ន្ធកីឡាយានយន្តកម្ពុជា។


សូមបញ្ជាក់ថា ចំពោះលទ្ធផល Class B កីឡាករ របស់កម្ពុជា ឈុន សុភារ័ក្ស បានក្លាយជាម្ចាស់ជើងឯក លេខ២ កីឡាករ Catry មកពីប៊ែលហ្ស៊ិក និងលេខ៣ កីឡាករ យន់ ប៊ុនតុង កម្ពុជា។ រីឯ Class A សម្រាប់អ្នកជំនាញលេខ១ បានទៅលោក Mark មកពីហ្វីលីពីន, លេខ ២ Ivan Chan មកពី Hong Kong និងលេខ ៣ Fiath Liao មកពី Taiwan៕

v10

v11

v12

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

ព័ត៌មានជាតិ​ពេល​យប់​


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2