vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

កីឡា

ណាហ្គាវើលរៀបចំពិធីជូនដំណើរទ្រង់ទ្រាយធំជូនដល់ អត្តពលិកកម្ពុជាទៅស៊ីហ្គេម នៅម៉ាឡេស៊ី

បន្ទាប់ពីមានការរៀបចំពិធីជូនដំណើរ កាលពីចុងសប្តាហ៍កន្លងទៅ, ណាហ្គាវើលបានរៀបចំពិធីជូនដំណើរ ទ្រង់ទ្រាយធំមួយទៀតចុងក្រោយគេ ដើម្បីលើកទឹកចិត្ត និងប្រកាសប្រាក់រង្វាន់ជូនដល់អត្តពលិកកម្ពុជា សម្រាប់ បេសកកម្មថ្នាក់តំបន់ អាស៊ាន ស៊ីហ្គេម ក្នុងខែសីហានេះ នៅប្រទេសម៉ាឡេស៊ី។


លោក Pern Chen នាយកប្រតិបត្តិក្រុមហ៊ុន ណាហ្គាវើល មានប្រសាសន៍ថា ក្នុងយុទ្ធនាការនៃដំណើរឆ្ពោះទៅរកមេដាយមាស ក្នុងស៊ីហ្គេម នៅម៉ាឡេស៊ី ឆ្នាំ២០១៧នេះ, ណាហ្គាវើលបានឧបត្ថម្ភជាឯកសណ្ឋានជូនដល់អត្តពលិក និងប្រតិភូគ្រប់ប្រភេទកីឡាទាំង២៤ ហើយណាហ្គាវើលត្រៀមខ្លួនរួចជាស្រេច ក្នុងការឧបត្ថម្ភសម្រាប់មេ ដាយមាស ឯកត្តកជន នូវទឹកប្រាក់ចំនួន ៣ពាន់ដុល្លារ និង៥ពាន់ដុល្លារ សម្រាប់មេដាយមាសជាក្រុម និងឧបត្ថម្ភ ប្រាក់ ៥០០ដុល្លារ ជូនដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពូជា សម្រាប់ការឈ្នះមេដាយនីមួយៗផងដែរ។ នាយកប្រតិបត្តិរូបនេះបន្ថែមថា ចាប់តាំងពីឆ្នាំ២០១១ ណាហ្គាវើលបានជួយឧបត្ថម្ភក្នុងព្រឹត្តិការណសំខាន់ៗនានា ហើយនៅឆ្នាំ២០១៧នេះ ជាការជួយបែបនេះនឹងធ្វើឲ្យអត្តពលិកកម្ពុជាកាន់តែមានកម្លាំងចិត្ត ក្នុងការដណ្តើមមេដាយ និងភាពភាពជោគជ័យមកជូនជាតិមាតុភូមិរបស់ខ្លួនផងដែរ។


ឯកឧត្តម វ៉ាត់ ចំរើន នាយកបេសកកម្មស៊ីហ្គេម លើកនេះ មានប្រសាសន៍ដែរថា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ការជួយរបស់ណាហ្គាវើល បានជួយជំរុញលើកទឹកចិត្តឲ្យអត្តពលិកកាន់តែខិតខំបន្ថែមទៀត ក្នុងការប្រកួតដណ្តើមមេដាយមកជូនជាតិ ហើយនៅឆ្នាំ២០១៧នេះ ឯកឧត្តមរំពឹងថា អត្តពលិកកម្ពុជានឹងឈ្នះមេដាយមាសច្រើនជាង ស៊ីហ្គេម សឹង្ហបុរី កាលពីឆ្នាំ២០១៥ កន្លងទៅ ពីព្រោះថា នៅឆ្នាំនេះ ប្រភេទកីឡាសក្តានុពលរបស់កម្ពុជាត្រូវបានដាក់ឲ្យប្រកួត ក្នុងស៊ីហ្គេម នៅម៉ាឡេស៊ី លើកទី២៩ ឆ្នាំ២០១៧នេះ។


សូមបញ្ជាក់ថា ការរៀបចំពិធីជូនដំណើរនេះ ឯកឧត្តម នុត សាអាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធាន NOCC បានប្រគល់ទង់ជាតិជាតំណាងជូនដល់នាយបេសកកម្ម ដើម្បីបំពេញកិច្ចការជាតិ លើផ្នែកកីឡា មួយនេះឲ្យទទួលបានជោគជ័យ។ ក្រៅពីនេះក៏មានការសម្តែងបង្ហាញសមាសភាពលើ២៤ប្រភេទកីឡាផងដែរ៕

v7

v8

v9

អធិរាជស និងបិសាចក្រហម ហ្វឹកហាត់ត្រៀម Super Cup យប់នេះ

h98

ក្រុមយក្សអេស្ប៉ាញអធិរាជស Real Madrid និងបិសាចក្រហម Manchester United ក្រុមលំដាប់កំពូលរបស់អង់គ្លេស កំពុងហ្វឹកហាត់ដូចៗគ្នា នៅម៉ាសេដ្វាន (Macedonia) ដើម្បីត្រៀមធ្វើសង្គ្រាមលើវាលស្មៅដណ្ដើមពាន Uefa Super Cup នៅយប់នេះ។

h99
នេះជាការជួបគ្នារវាង Real Madrid ម្ចាស់ជើងឯក Champions League និង Manchester United ម្ចាស់ពាន Uefa Cup រដូវកាលមុន ខណៈនេះជាជំនួបដំបូង ក្នុងក្របខ័ណ្ឌអឺរ៉ុបសម្រាប់ក្រុមទាំងពីរ គិតតាំងពីប៉ះគ្នាលើកចុងក្រោយ ក្នុងឆ្នាំ២០១៣។


សម្រាប់អធិរាជស នេះជាលើកទី៦ហើយ ដែលបានបង្ហាញវត្តមាននៅវគ្គផ្ដាច់ព្រ័ត្រ Uefa Super Cup នេះ ខណៈ៥លើកកន្លងមក ឈ្នះបាន៣ដង ក្នុងឆ្នាំ២០០២ ២០១៤ និង២០១៦ ហើយពេលនេះ កំពុងសង្ឃឹមថាខ្លួននឹងអាចការពារជើងឯក បានសម្រេច ដូច AC Milan ក្រុមខ្លាំងនៅអ៊ីតាលី ធ្វើបានកាលពីឆ្នាំ១៩៨៩ និង១៩៩០។

h100
ប្រសិនបើក្រុមរបស់លោក Zinedine Zidane ជាក្រុមដែលទទួលជ័យជម្នះយប់នេះ នោះបានន័យថា លើកពាននេះបាន៤សម័យកាលហើយ ដោយតាមពីក្រោយក្រុមគូប្រជែងអ្នកបុណ្យ Barcelona និង AC Milan តែម្ដងប៉ុណ្ណោះ។

h101
Real Madrid ធ្លាប់ប៉ះជាមួយក្រុមរបស់អង់គ្លេសមកហើយ៣៤ប្រកួត ក្នុងនោះឈ្នះ១៤ ស្មើ១០ និងចាញ់១០ដង ដោយរកគ្រាប់បាល់បាន៤៨គ្រាប់ និងរបូតវិញ៣៨គ្រាប់។

សម្រាប់ក្រុមបិសាចក្រហមរបស់លោក Jose Mourinho វិញ ទើបលើកពាននេះបានម្ដងប៉ុណ្ណោះ កាលពីឆ្នាំ១៩៩១ ក្នុងចំណោមការបង្ហាញវត្តមាន៣ដងកន្លងមក ខណៈនេះជាការប្រឈមជាមួយក្រុមចាស់របស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ ដែលលោកធ្លាប់ដឹកនាំ ក្នុងចន្លោះឆ្នាំ២០១០ និង២០១៣។


ស្ថិតិរបស់ Man United ជួបជាមួយក្រុមទៅពីអេស្ប៉ាញចំនួន៤៩ប្រកួតកន្លងមក គឺឈ្នះ១៣ ស្មើ២០ និងចាញ់១៦ដង ក្នុងនោះស៊ុតបញ្ចូលទីគេបាន៦១គ្រាប់ និងត្រូវគេស៊ុតចូលវិញ៦៨គ្រាប់៕

ហូឡង់ធ្វើពិធីឆ្លង ក្រោយឈ្នះពានអឺរ៉ុប

ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ផ្នែកនារី បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ប្រទេសជាតិរបស់ពួកគេ ដោយការដណ្ដើមបានពានទ្វីបអឺរ៉ុបមកកាន់ក្នុងដៃ ក្រោយយកឈ្នះគូប្រជែងដាណឺម៉ាក ក្នុងប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីចុងសប្ដាហ៍កន្លងមក។

h95

សម្រាប់ការប្រកួតដែលធ្វើឡើងនៅកីឡដា្ឋន De Grolsch Veste នាក្រុង Enschede ម្ចាស់ផ្ទះហូឡង់ ត្រូវក្រុមនារីដាណឺម៉ាកនាំមុខមួយគ្រាប់មុន តែក៏តាមស្មើបានវិញ ហើយបន្ទាប់មកក៏មានឱកាសនាំមុខវិញម្ដង តែត្រូវក្រុមភ្ញៀវតាមស្មើវិញដូចគ្នាដែរ។ ក្រោយមកក្រុមអាវពណ៌ទឹកក្រូច ក៏បន្ថែមបានពីរគ្រាប់ទៀត ដែលវាជាគ្រាប់ជ័យជម្នះសម្រាប់ក្រុមតែម្ដង ដូច្នេះលទ្ធផលចុងក្រោយ ហូឡង់ ៤ ដាណឺម៉ាក ២។

h96
ក្រោយពីអាចគ្រងពានប្រចាំទ្វីបអឺរ៉ុបនេះ ជាលើកដំបូង ក្រុមនារីហូឡង់ បានដង្ហែពានដ៏ធំនេះ បង្អួតដល់អ្នកគាំទ្ររបស់ខ្លួនដែលបានមកជួបជុំគ្នាក្នុងក្រុង Utrecht ដើម្បីអបអរនូវសមិទ្ធផលដ៏អស្ចារ្យនេះ ជាមួយនឹងក្ដីរំភើបរីករាយ។

h97
ការប្រកួតបាល់ទាត់ដណ្ដើមពានប្រចាំទ្វីបអឺរ៉ុបផ្នែកនារី (UEFA Women's Championship) នេះ ត្រូវបានបង្កើតឡើងជាផ្លូវការ ក្នុងឆ្នាំ១៩៨៤ ដោយត្រូវរៀបចំរៀងរាល់៤ឆ្នាំម្ដង ហើយក្រុមដែលក្លាយជាជើងឯកច្រើនជាងគេ គឺក្រុមជម្រើសជាតិអាល្លឺម៉ង់ ដោយឈ្នះបាន៨ដង តាមពីក្រោយដោយន័រវែស ២ដង ខណៈស៊ុយអែត និងហូឡង់ លើកពាននេះម្នាក់ម្ដងដូចគ្នា៕

កីឡាករ Alberto Contador គ្រោងចូលនិវត្តន៍ពីអាជីពប្រណាំងកង់

v5

ម្ចាស់ជើងឯកប្រណាំងកង់ Tour de France ២សម័យកាល Alberto Contador នឹងចូលនិវត្តន៍ពីអាជីពប្រណាំងកង់របស់ខ្លួនហើយ ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រណាំងកង់ក្នុងកម្មវិធី Vuelta a Espana។


កីឡាករប្រណាំងកង់សញ្ជាតិអេស្ប៉ាញ Alberto Contador ដែលធ្លាប់ឈ្នះជើងឯក ប្រណាំងកង់ Grand Tours ធំៗចំនួន៣លើកក្នុងអាជីព១៤ឆ្នាំកន្លងមករូបនេះបានប្រកាសពីគម្រោងចូលនិវត្តន៍របស់គេនៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃច័ន្ទម្សិលមិញដោយគេបានសរសេរថា “ខ្ញុំនឹងចូលនិវត្តន៍ពីកីឡាប្រណាំងកង់ហើយ ខ្ញុំនិយាយដោយក្តីរីក រាយ និងមិនសោកស្ដាយ ហើយខ្ញុំគិតថា ប្រណាំងនៅលើទឹកដីខ្លួនឯងចុងក្រោយក្នុងអាជីព គឺសក្ដិសមបំផុត”។


សូមបញ្ជាក់ថា Alberto Contador វ័យ៣៤ឆ្នាំឈ្នះជើងឯកប្រណាំងកង់បំផុតក្នុងលោក Tour de France ចំនួន២លើក ក្នុងឆ្នាំ២០០៧ និងឆ្នាំ២០០៩ ប៉ុន្តែនៅឆ្នាំ២០១០ Contador ត្រូវបានដកហូតជើងឯក Tour de France វិញ ក្រោយរកឃើញមានប្រើប្រាស់សារធាតុហាម ឃាត់៕

Bayern Munich លើកពាន German Super Cup ជាលើកទី៦

v20

ជើងឯកលីគកំពូល Bayern Munich បានបំបាក់ Borussia Dortmund ម្ចាស់ពាន DFB Cup ៥-៤ ក្នុងវគ្គប៉េណាល់ទីកាត់សេចក្ដី លើកពាន Super Cup ២ឆ្នាំជាប់ៗគ្នា និងជាលើកទី៦ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។


មុនវាំងននរដូវកាលថ្មីនៃក្របខ័ណ្ឌ Bundesliga ចាប់ផ្ដើមបើក ប្រកួតបើកឆាកដែលធ្វើឡើងនៅទឹកដី Signal Iduna Park នេះ ឃើញថា Dortmund ហាក់មានប្រៀបជាងបន្តិច ព្រោះនេះជាទឹកដីរបស់ខ្លួន ហើយជាពិសេសនោះ មានឱកាសនាំមុខដល់ទៅពីរលើកថែមទៀត ដោយលើកទី១ នាំមុខនៅនាទីទី១២ ដែលធ្វើសម្រេចដោយ Christian Pulisic និងនាំមុខម្ដងទៀតនាទីទី៧១ ដោយ Pierre-Emerick Aubameyang។


តែការនាំមុខទាំងពីរលើកនោះ ម្ចាស់ការពារជើងឯកចាស់ Bayern Munich តាមស្មើវិញបានរហូត ដោយគ្រាប់ទី១ បំប៉ោងសំណាញ់ទីដោយ Robert Lewandowski នាទីទី១៨ ខណៈគ្រាប់ទី២ បានមកដោយសារការធ្វើឲ្យចូលទីខ្លួនឯងរបស់អ្នកចាំទី Roman Buerki នាទីទី៨៨។


បន្ទាប់ពីលទ្ធផលស្មើគ្នា ២-២ ដូច្នេះ ក្រុមទាំងពីរត្រូវកាត់ក្ដីដោយបាល់ប៉េណាល់ទី ដើម្បីដឹងថាក្រុមណាជាម្ចាស់ពាន Super Cup របស់អាល្លឺម៉ង់ឆ្នាំនេះ ហើយលទ្ធផលចុងក្រោយ គឺ Bayern Munich ជាអ្នកឈ្នះ បន្ទាប់ពីអ្នកចាំទី Sven Ulreich បានរារាំងគ្រាប់បាល់របស់ Marc Bartra បានសម្រេច ជួយឲ្យក្រុមខ្លួនលើកពានទី១ប្រចាំរដូវកាលថ្មី៕

គ្រូជម្រើសជាតិតេក្វាន់ដូ WTF មកជួយ ក្លឹបសាកលវិទ្យាល័យ អាស៊ីអរ៉ុប ប្រឡងឡើងខ្សែក្រវាត់

គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូ WTF លោក ឆយ យ៉ុងសុក និងគ្រូបង្វឹកមួយចំនួនទៀត មកពីខេមរសហព័ន្ធកីឡាតេក្វាន់ដូបានមកធ្វើគណៈកម្មកាបច្ចេកទេស ដើម្បីផ្តល់ពិន្ទុដល់ការប្រឡងឡើងខ្សែក្រវាត់របស់កីឡាករ កីឡាការិនីក្លឹបសាកលវិទ្យាល័យ​ អាស៊ីអឺរ៉ុប ដែលបានធ្វើឡើង កាលពីចុងសប្តាហ៍កន្លងទៅ។


លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិគូសបញ្ជាក់ថា ក្លឹបកីឡាតេក្វាន់ដូ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប គឺជាសមាជិកថ្មីពេញសិទ្ធិរបស់សហព័ន្ធ ដូច្នេះរាល់ការប្រឡងឡើងខ្សែក្រវាត់ ក៏ដូចជាបច្ចេកទេសនានា ក៏ក្លឹបមួយ នេះធ្វើតាមការកំណត់របស់សហព័ន្ធដែរ ដើម្បីរួមគ្នាធ្វើឲ្យវិស័យកីឡាតេក្វាន់ដូរបស់កម្ពុជាមានការរីកចម្រើនបន្ថែមទៀត។


លោក ពៅ ហុក តំណាងក្លឹបតេក្វាន់ដូ អាស៊ីអឺរ៉ុប គូសបញ្ជាក់ថា ការប្រឡងឡើងខ្សែក្រវាត់នេះ គឺកីឡាការ កីឡាការិនីមានចំនួនសរុប ១៥នាក់ ដែលការប្រឡងនេះ ជាកីឡាករដែលបានហ្វឹកហាត់ជំនាន់ទី១ និងជំនាន់ទី២ ដោយសិស្សគុណជំនាន់ទី១ ប្រឡងពីខ្សែក្រវាត់លឿង ឡើងខ្សែក្រវាត់បៃតង ដែលមានចំនួន៩នាក់ និងនារីម្នាក់ រីឯសិស្សគុណជំនាន់ទី២ ប្រឡងពីខ្សែក្រវាត់ស ទៅខ្សែក្រវាត់លឿង មានចំនួន៥នាក់ និងនារីម្នាក់ ប៉ុន្តែកីឡាករ កីឡាការិនីដែលកំពុងហ្វឹកហាត់នៅក្លឹបរបស់លោកមានចំនួនសរុបចំនួន២៧នាក់។


តាមបញ្ជាក់ថា ការប្រឡងឡើងខ្សែក្រវាត់នេះ គឺអ្នកជំនាញមកពីខេមរសហព័ន្ធតេក្វាន់ដូ WTF ជាមកត្រួត ពិនិត្យ និងវាយតម្លៃដោយផ្ទាល់ ដែលតាមគោលការណ៍ គឺទាល់តែកីឡាករហ្វឹកហាត់ចាប់ពី៥ខែ ទៅ៦ខែ ទើបអាច ដាក់ពាក្យស្នើសុំពីសហព័ន្ធបាន។ ចំពោះក្លឹប អាស៊ីអឺរ៉ុប នេះបានបង្កើត និងទទួលស្គាល់ជាផ្លូវការពីសហព័ន្ធជាតិ កាលពីខែ តុលា ឆ្នាំ២០១៦ កន្លងទៅ ហើយនៅពាក់កណ្តាលខែសីហា ឆ្នាំ២០១៧នេះ ក្លឹប អាស៊ីអឺរ៉ុប ក៏បានត្រៀមកីឡាករ កីឡាការិនីចំនួន១២នាក់ ទៅចូលរួមប្រកួតដណ្តើមពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ដើម្បីពង្រឹង បច្ចេកទេសរបស់អត្តពលិករបស់ខ្លួនឲ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ៕

v15

v16

v17

Marquez ឈ្នះការប្រណាំងម៉ូតូ GP នៅសាធារណរដ្ឋឆេក

ម្ចាស់ការពារជើងឯក Marc Marquez បានយកឈ្នះការប្រណាំងម៉ូតូ GP នៅប្រទេសឆេកនៃកម្មវិធី Czech Grand Prix កាលពីថ្ងៃអាទិត្យចុងសបា្តហ៍កន្លងមក ដែលជាការឈ្នះ២លើកជាប់ៗគ្នា និងជ័យជម្នះលើកទី៣នារដូវកាលនេះ ហើយក៏បានបន្ថែមពិន្ទុនាំមុខលើតារាងជើងឯកពិភពលោក ខណៈមិត្តរួមជាតិ និងរួមក្រុមកីឡាករ Dani Pedrosa បញ្ចប់ត្រឹមលេខ២។

h90

នៅទីលាន Brno មានភ្លៀងធ្លាក់បន្តិចបន្តួច ដោយកីឡាករទាំងអស់ផ្ដើមការប្រណាំង ដោយប្រើកង់ដែលតម្រូវសម្រាប់ផ្លូវសើម ប៉ុន្តែក្រោយមកភ្លៀងក៏រាំងផ្លូវក៏ស្ងួត Marc Marquez សមាជិកក្រុម Honda បានមកដល់ទីព្រ័ត្រមុនគេដោយប្រើថិរវេលា៤៤នាទី និង១៥វិនាទីចុច ៩៧៤ លេខ២មិត្តរួមជាតិអេស្ប៉ាញ Dani Pedrosa យឺតជាង១២វិនាទី ចុច៤៣៨ និងលេខ៣ ក៏បានទៅលើកីឡាករអេស្ប៉ាញ Maverick Vinales សមាជិកក្រុមយ៉ាម៉ាហាយឺតជាង១៨ វិនាទីចុច១៣៥ ចំណែកជើងខ្លាំងអ៊ីតាលី Valentino Rossi បញ្ចប់ត្រឹមលេខ៤ដោយជិះយឺត ជាងគេ២០វិនាទីចុច៤៦៦។

h91

សូមបញ្ជាក់ថា ១០ដំណាក់កាលកន្លងមក Marc Marquez ឈរនៅលេខ១លើតារាងជើងឯកពិភពលោកដោយមាន១៥៤ពិន្ទុ លេខ២ Maverick Vinales មាន១៤០ពិន្ទុ លេខ៣ កីឡាករអ៊ីតាលី Andrea Dovizioso ជិះឲ្យក្រុម Ducati មាន១៣៣ពិន្ទុ ខណៈម្ចាស់ជើងឯក MotorGP ៧សម័យកាល Valentino Rossi ធ្លាក់មកដល់លេខ៤មាន១៣២ពិន្ទុ ចំណែកការ ប្រណាំងដំណាក់បន្ទាប់ធ្វើនៅប្រទេសអូទ្រីសនាថ្ងៃអាទិត្យសបា្តហ៍ក្រោយ៕

Justin Gatlin បំបាក់ Usian Bolt ឈ្នះវិញ្ញាសារត់១០០ម៉ែត្រនៅទីក្រុងឡុងដ៍

អត្តពលិកសហរដ្ឋអាមេរិកវ័យ៣៥ឆ្នាំ Justin Gatlin បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលរូបគេបានប្រជែងយកឈ្នះស្តេចល្បឿនរត់លឿនជាងគេលើលោក Usain Bolt លើវិញ្ញាសារត់ប្រណាំង១០០ម៉ែត្រជើងឯកពិភពលោកនៅទីក្រុងឡុងដ៍នៅប្រទេសអង់គ្លេសកាលពីចុងសបា្តហ៍កន្លងមក។

h85
Justin Gatlin ធ្វើបានយ៉ាងល្អមកដល់ទីព្រ័ត្រមុនគេ ដោយប្រើថិរវេលា៩វិនាទីចុច៩២ លេខ២មេដាយមាសបានទៅលើកីឡាករវ័យ២១ឆ្នាំសហរដ្ឋអាមេរិក Christian Coleman ប្រើថិរវេលា៩វិនាទីចុច៩៤ ខណៈម្ចាស់កំណត់ត្រាថិរវេលាចាស់បុរសសញ្ជាតិចាម៉ៃកា Usian Bolt បានត្រឹមមេដាយសំរឹទ្ធិប្រើថិរវេលា៩វិនាទីចុច៩៥។

h86
ចំណែកវិញ្ញាសា១០គីឡូម៉ែត្រផ្នែកនារី មេដាយមាសបានទៅលើកីឡាការិនីអេត្យូពី Almaz Ayana ប្រើថិរវេលា៣០នាទី និង១៦វិនាទីចុច៣២ ខណៈម្ចាស់មេដាយមាសអូឡាំពិកទីក្រុងរីយ៉ូរូបនេះធ្វើល្អមែនទែន ពោលគឺបាននាំមុខចំនួន៤៦ វិនាទីចុច៣៧ ទៅលើមិត្តរួមជាតិ អតីតជើងឯកពីភពលោកនឹងម្ចាស់មេដាយអូឡាំពិកកីឡាការិនី Tirunesh Dibaba។

h87
ដោយឡែកវិញ្ញាសាចោលថាសផ្នែកបុរសមេដាយមាសបានទៅលើកីឡាករ Andrius Gudziuz មកប្រទេសលីទុយអានី ចោលបានឆ្ងាយបំផុត៦៩ម៉ែត្រចុច២១សង្ទីម៉ែត្រ ជាកំណត់ត្រាល្អបំផុតក្នុងអាជីពរបស់គេ។ រីឯផ្នែកលោតកចម្ងាយវិញមេដាយមាសបានទៅលើកីឡាករមកពីប្រទេសអាហ្រ្វិកខាងត្បូង Luvo Manyonga លោតបានចម្ងាយ៨ម៉ែត្រ ចុចក៤៨ សង្ទីម៉ែត្រ៕

h89

សេះលំដាប់អន្តរជាតិ CARINO គ្រងម្ចាស់ជើងឯក ពានរង្វាន់ SCT Sport Complex ប្រចាំខែសីហា

សេះខ្លាំងលំដាប់អន្តរជាតិ​ CARINO បានគ្រងម្ចាស់ជើងឯកពានរង្វាន់ SCT Sport Complex ប្រចាំខែសីហា រដូវកាលទី២ ឆ្នាំ២០១៧ បន្ទាប់សេះខ្លាំងមួយនេះបានប្រជែងលើគូប្រកួតនានា ក្នុងពូលA កាលពីល្ងាចម្សិលមិញ នៅទីលាន SCT Sport Complex នៃតំបន់អភិវឌ្ឍក្រុមហ៊ុន 7NG នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។


​​ការ​ប្រកួត​ប្រណាំង​សេះ​នៅ​ទីលាន​ SCT Sport Complex ​មាន​ការ​បែងចែក​ជា​ច្រើន​ពូល​ ប៉ុន្តែសេះដែលល្អផ្តាច់គេ គឺជាសេះដែលប្រកួត នៅក្នុងពូលA ដែលសុទ្ធសឹងតែជាពូជសេះល្អៗនាំចូលពីសហរដ្ឋអាមេរិក។ ចំពោះប្រភេទសេះ ក្នុង​ពូល A ដ៏ទាក់ទាញជាងគេនោះ គឺ​សេះ​ឈ្មោះ​ CARINO ​ជា​អ្នក​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ​ដោយ​រត់​ដាច់​សេះ​ដទៃ​ទៀត​ឆ្ងាយ​តែ​ម្ដង ហើយបានឡើងគ្រងម្ចាស់ជើងឯកប្រចាំខែសីហានេះ ជាមួយនឹងប្រាក់រង្វាន់ប្រចាំខែចំនួន ៤លានរៀល។ សម្រាប់ខែសីហានេះ សេះខ្លាំងៗមួយចំនួនទៀត ដែលធ្លាប់ដណ្តើមបានជ័យលាភីនោះ មិនបានចូលរួមនោះទេ។ ការប្រកួតសម្រិតសម្រាំងស្វែងរកសេះខ្លាំងៗប្រចាំនីមួយនេះ គឺដើម្បីជ្រើសរើសយកទៅប្រកួតនៅដំណាច់ឆ្នាំ២០១៧ នាខែធ្នូ ខាងមុខ ដើម្បីដណ្តើមប្រាក់រង្វាន់ដ៏ធំសម្បើមចំនួន ២ម៉ឺន ៥ពាន់ដុល្លារសហរដ្ឋអាមេរិក។


លោក​ឧកញ៉ា ស្រី ចន្ធូ អគ្គនាយករង ក្រុមហ៊ុន 7NG និងជាស្ថាបនិក SCT Sport Complex មានប្រសាសន៍ថា ​ការ​ចំណាយធនធនជាង២០ម៉ឺនដុល្លារអាមេរិកជារៀងរាល់ឆ្នាំបែបនេះ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងសេះគឺ លោក​ ចង់​ឃើញ​វិស័យ​កីឡា​មួយ​នេះ​រីក​ចម្រើន​ឡើង​ក្នុង​ប្រទេស​កម្ពុជា ក៏ដូចជារួមចំណែកអភិវឌ្ឍវិស័កីឡាប្រ ណាំងសេះឲ្យកាន់តែប្រសើរឡើង ក្នុងគោលដៅជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហព័ន្ធជំនាញ ក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាម២០២៣ ខាងមុខផងដែរ។ ​

 

លោក​តែង​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​សម្រាប់​រៀប​ចំ​វា​ឡើង​តាំង​ពី​ដើម​ឆ្នាំ​២០១៦​កន្លង​ទៅ​មក​ម្ល៉េះ។ ខណៈ​ដែល​ឆ្នាំ​នេះ​វិញ ​រឹត​តែ​ធំ​ជាង​ឆ្នាំ​មុន​ទៅ​ទៀត ​ដោយ​ការ​ប្រកួត​រៀង​រាល់​ខែ​មាន​ប្រាក់​រង្វាន់​១​ពាន់​ដុល្លារ ​និង​ការ​ប្រកួត​ធំ​ចុង​ឆ្នាំ​នឹង​មាន​ប្រាក់​រង្វាន់​ដល់​ទៅ ២៥ ០០០​ដុល្លារ​អាមេរិក​ឯ​ណោះ​ សម្រាប់​សេះ​ ដែលគ្រងម្ចាស់ដំណែងជើងឯករដូវកាលទី២នេះ៕

v12

v13

v14

រកឃើញជ័យលាភីទិវារត់ប្រណាំងម៉ារ៉ាតុង ចក្រភពខ្មែរ លើកទី៤ ឆ្នាំ២០១៧ នៅតំបន់អង្គរ ខេត្តសៀមរាប កាលពីម្សិលមិញ

ទិវារត់ប្រណាំងអង្គរអន្ដរជាតិចក្រភពខ្មែរ លើកទី៤ នៅតំបន់អង្គរ ខេត្តសៀមរាប កាលពីព្រឹក ថ្ងៃអាទិត្យ ម្សិលមិញបានបញ្ចប់ដោយជោគជ័យ ដោយមានអត្តពលិកសរុបជិត ៣,៥០០នាក់មកពី៥៣ប្រទេសលើពិភពលោកបានចូលរួម។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ចំនួនអត្តពលិក ដែលចូលរួមក្នុងទិវាកីឡាទេសចរណ៍ឆ្នាំ២០១៧នេះ មានការកើនឡើង១៥% បើធៀបទៅនឹងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំ២០១៦ កន្លងទៅ។ ឯកឧត្តម វ៉ាត់ចំរើន ដែលជាអនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ដែរនោះបន្ថែមថា នេះជាទិវាកីឡាទេសចរណ៍ ដើម្បីរក្សា និងបង្កើនចំនួនភ្ញៀវទេចរណ៍ក្នុងរដូវធ្លាក់ភ្លៀង ឬរដូវបៃតងនេះឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ទិវានេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមទាំងអាជ្ញាធរខេត្តសៀមរាប ក្នុងគោលបំណងស្វែងរកថវិកាសម្រាប់ជួយដល់សង្គម តាមរយៈមន្ទីរពេទ្យកុមារ និងអង្គការមួយចំនួន ដែលកំពុងមានការខ្វះខាត។ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍មួយនេះក៏បានផ្តោតសំខាន់ទៅលើវិស័យទេសចរណ៍ផង និងរត់ប្រណាំងដើម្បីបរិស្ថានផង។


ចំពោះលទ្ធផលទទួលបានពីគណៈកម្មការរៀបចំការប្រកួតវិញ រួមមាន៖ ការរត់ប្រណាំងម៉ារ៉ាតុងវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ លេខ១ កីឡាករ Neil Burns ជនជាតិអង់គ្លេស។ ពាក់កណ្តាលម៉ារ៉ាតុង ផ្នែកបុរសលេខ១បានទៅកីឡាករ Yamasaki Takemaru ជនជាតិជប៉ុន។ ពាក់កណ្តាលម៉ារ៉ាតុងផ្នែកនារី លេខ១ បានទៅកីឡាការិនី Puff Kathrin ខណៈវិញ្ញាសា ១០គីឡូម៉ែត្រនារីបានទៅកិឡាការិនី Matsugl Mina ជនជាតិជប៉ុន។ ផ្នែកបុរស ១០គីឡូម៉ែត្រ លេខ១ បានទៅលើកីឡាករកម្ពុជា គៀង សាម៉ន។ ក្រៅពីនេះក៏មានជ័យលាភីចំណាត់ថ្នាក់លេខ២ និងលេខ៣ លើគ្រប់វិញ្ញាសាទាំអស់ផងដែរ៕

v8

v9

v10

v11

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

ព័ត៌មានជាតិ​ពេល​យប់​


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2