vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

កីឡា

រាជរដ្ឋាភិបាលកម្ពុជារៀបចំម៉ូតូស១២គ្រឿងអមដំណើរប្រតិភូកីឡា វ៉ូវីណាមកម្ពុជា បន្ទាប់ពីឈ្នះមេដាយ២២គ្រឿងពីជើងឯកពិភពលោក

រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំក្បួនដង្ហែរអបអរសាទរអមដោយម៉ូតូសចំនួន១២គ្រឿងជូនដល់ប្រតិភូកីឡា វ៉ូវីណាមកម្ពុជាយ៉ាងអធិកអធមចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកក្នុងរាជធានី តាមដងមហាវិថីសំខាន់ មួយចំនួន កាលពីព្រឹកមិញ បន្ទាប់ពីឈ្នះមេដាយមាស៤គ្រឿង ប្រាក់៩ សំរិទ្ធ៩គ្រឿង សរុប២២គ្រឿង ពីព្រឹត្តិ ការណ៍ប្រកួតជើងឯកពិភពលោក នៅប្រទេសឥណ្ឌា។


នៅក្នុងក្បួនដង្ហែរលើកទឹកចិត្តនោះ គឺមានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងឯកឧត្តម រ័ត្ន សុខន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមពិភពលោកបានអញ្ជើញទៅទទួលស្វាគន៍យ៉ាងកក់ក្តៅជូនដល់អត្តពលិក ដែលបានខិតខំប្រកួតដណ្តើមមេដាយមកជូនជាតិ នាពេលនេះ។


ឯកឧត្តម រ័ត្ន សុខន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា មានប្រសាសន៍ថា នេះជាជោគជ័យដ៏ធំធេងសម្រាប់ជាតិមាតុភូមិរបស់ខ្លួន ដែលអត្តពលិកវ៉ូវីណាមបានខិតខំរហូតដល់ទទួលបានជ័យជម្នះបែបបនេះ ដោយកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៣ ខណៈចំណាត់ថ្នាក់លេខ១ បានទៅលើម្ចាស់គុនវៀតណាម មេដាយមាស១៧គ្រឿង, លេខ២ អាល់ហ្សេរី មេដាយមាស ១២គ្រឿង ហើយម្ចាស់ផ្ទះតណ្ឌាឈ្នះមេដាយមាស ត្រឹម២គ្រឿងប៉ុណ្ណោះ។ កាលពីឆ្នាំ២០១៥ កន្លងទៅ វ៉ូវីណាមកម្ពុជាធ្លាប់ឈ្នះមេដាយមាសតែ១គ្រឿងប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០១៧នេះ កម្ពុជាឈ្នះរហូតដល់៤គ្រៀង និងមេដាយប្រាក់ និង សំរិទ្ធ សរុបមាន១៨គ្រឿងផ្សេងទៀត។


សូមបញ្ជាក់ថា សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការឈ្នះមេដាយពីព្រឹត្តិការណ៍ជើងឯកពិភពលោកបែបនេះ គឺមេដាយមាស១គ្រឿង, ទទួលបាន ១២០លានរៀល, មេដាយប្រាក់១គ្រឿង ៨០លានរៀល និងសំរិទ្ធ១គ្រឿង ៦៤លានរៀល៕

v5

v6

v7

សូម្បី Eiffel Tower ក៏ស្វាគមន៍ Neymar ដែរ

បន្ទាប់ពីក្លាយជាសមាជិកថ្មីរបស់ក្លិបអ្នកមាននៅបារាំង Paris Saint-Germain (PSG) ជាផ្លូវការ កាលពីចុងសប្ដាហ៍កន្លងមក ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar ត្រូវបានអ្នកគាំទ្របាល់ទាត់នៅបារាំង ជាពិសេសអ្នកគាំទ្ររបស់ក្រុម PSG តែម្ដង ធ្វើការស្វាគមន៍រូបគេភ្លូកទឹកភ្លូកដី។

h82

ជាមួយនឹងតម្លៃជាកំណត់ត្រាពិភពលោកថ្មី ២២២លានអឺរ៉ូ (ប្រហែល២៦១,៣២លានដុល្លារ) Neymar បានសម្រេចហោះហើរចាកចេញពីទឹកដីអេស្ប៉ាញដែលគេធ្លាប់រួមរស់រយៈពេល៤ឆ្នាំ ទៅកាន់ទឹកដីបារាំងដែលជាទ្រនំថ្មីរបស់ខ្លួន។

h83

ការផ្លាស់ប្ដូរក្រុមរបស់កីឡាករវ័យ២៥ឆ្នាំនេះ វាជារឿងគួរឲ្យសោកស្ដាយសម្រាប់អ្នកគាំទ្ររបស់ Barcelona តែវាជារឿងរីករាយសម្រាប់អ្នកគាំទ្ររបស់ PSG ព្រោះគ្រាន់តែថ្ងៃបង្ហាញខ្លួន មានមនុស្សម្នាចូលរួមច្រើនស្អេកស្កះដើម្បីស្វាគមន៍កីឡាករថ្មីរបស់ខ្លួនបាត់ទៅហើយ ចុះទម្រាំពេល Neymar ចូលលេងជាផ្លូវការឲ្យក្រុមនោះ តើអ្នកគាំទ្រច្រើនយ៉ាងណាទៅ?

h84

សូម្បី Eiffel Tower ឬហៅជាភាសាបារាំងថា Tour Eiffel ដែលជាអច្ឆរិយវត្ថុតំណាងប្រទេសបារាំង ក៏ត្រូវបានតុបតែងលម្អដោយភ្លើងពណ៌ ដើម្បីស្វាគមន៍ការមកដល់របស់ Neymar ដែរ ដោយនៅលើប៉មដែលសាងសង់ពីដែកថែបសុទ្ធដ៏ខ្ពស់ជាងគេលើលោកនេះ មានសរសេរអក្សរជាភាសាបារាំងថា “Bienvenue Neymar” ដែលមានន័យថាស្វាគមន៍ Neymar៕

កាំភ្លើងធំលើកពាន Community Shield ខណៈអ្នកគាំទ្រនៅអាល្លឺម៉ង់នាំគ្នាមកចូលរួមថ្ងៃប្រពៃណីរបស់ Schalke

កាំភ្លើងធំ Arsenal ជាក្រុមដែលគ្រងពាន Community Shield រដូវកាល ២០១៧-២០១៨ ក្រោយយកឈ្នះតោខៀវ Chelsea ក្នុងវគ្គប៉េណាល់ទីកាត់ក្ដី ៤-១ នៅកីឡដ្ឋាន Wembley កាលពីម្សិលមិញ។

h73

នេះជាប្រកួតបើកឆាកស្វាគមន៍មុនក្របខ័ណ្ឌ Premier League អង់គ្លេស ចាប់ផ្ដើមដំណើរការនៅសប្ដាហ៍បន្ទាប់ ហើយក្រុមដែលត្រូវជួបគ្នា គឺជើងឯកលីគកំពូល និងម្ចាស់ពាន FA Cup នារដូវកាលមុន។ សម្រាប់ការប្រកួតនេះ Chelsea មានឱកាសនាំមុខមុន នៅនាទី៤៦ ដែលស៊ុតបញ្ចូលទីដោយ Victor Moses មុននឹងត្រូវ Arsenal តាមស្មើវិញ នៅនាទីទី៨២ ដែលធ្វើបានសម្រេចដោយកីឡាករចំណូលថ្មី Sead Kalasinac។

h77

ក្រោយលទ្ធផលនៃក្រុមទាំងពីរបញ្ចប់ទៅស្មើគ្នា ១-១ ដូច្នេះក៏ឈានដល់វគ្គប៉េណាល់ទីកាត់សេចក្ដីតែម្ដង ហើយក្នុងវគ្គនេះ ប្រព័ន្ធប៉េណាល់ទីថ្មី ABBA ក៏ត្រូវបានយកប្រើផងដែរ ដោយប្រព័ន្ធថ្មីនេះ ប្លែកត្រង់ថា កីឡាករម្នាក់នៃក្រុមម្ខាងជាអ្នកស៊ុតបាល់មុន ហើយបន្ទាប់មកកីឡាកររបស់ក្រុមម្ខាងទៀត ស៊ុតបាល់ពីរនាក់ជាប់ៗគ្នាតែម្ដង។

h74

ដោយឡែកនៅប្រទេសអាល្លឺម៉ង់ឯណោះវិញ អ្នកគាំទ្របាល់ទាត់រាប់ពាន់នាក់ បាននាំគ្នាទៅជួបជុំនៅកីឡដ្ឋាន Veltins Arena ដើម្បីចូលរួមអបអរថ្ងៃប្រពៃណីរបស់ក្រុម Schalke 04 ដែលពិធីនេះធ្វើឡើង ដើម្បីបង្ហាញសមាជិករបស់ក្រុមដល់អ្នកគាំទ្រ។

h78

ក្រោមបរិយាកាសដ៏សប្បាយរីករាយនេះ អ្នកគាំទ្រដែលមានវត្តមាននៅទីនោះ បានសម្ដែងពីអារម្មណ៍ដែលចង់ឃើញក្រុមរបស់ខ្លួន ប្រសើរជាងរដូវកាលមុន ព្រោះរដូវកាលកន្លងមក បញ្ចប់នៅត្រឹមចំណាត់ថ្នាក់ពាក់កណ្ដាលតារាងប៉ុណ្ណោះ។

h79
ពិធីនេះ ប្រារព្ធឡើងមួយសប្ដាហ៍មុនរដូវកាលថ្មីនៃក្របខ័ណ្ឌ Bundesliga ចាប់ផ្ដើម ដែលប្រកួតដំបូងរបស់ Schalke នឹងកើតមាននៅទីនេះតែម្ដង គឺត្រូវប៉ះជាមួយក្រុមរងជើងឯក RB Leipzig៕

កីឡាករកម្ពុជាត្រូវបានស្វាគមន៍ជាមួយនឹងពីធីហែរក្បួនអបអរសាទរក្រោយឈ្នះមេដាយមាសវ៉ូវីណាម​ 2017នៅឥណ្ឌា

ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ ក្រុមកីឡាករ កីឡាការិនីកម្ពុជាដែលទទួលបានជ័យជំនះ នៃការប្រកួតកីឡាវ៉ូវីណាមពិភពលោក(5th World Vovinam Championship 2017) បានមកដល់កម្ពុជាហើយ ជាមួយនឹងការរៀបចំជាក្បួនដង្ហែរ ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ។

សូមជំរាបថា កម្ពុជាបានឈ្នះមេដាយសរុបរហូតដល់ទៅ២២គ្រឿង (មាស៤ ប្រាក់៩ និងសំរឹទ្ធ៩) បានធ្វើឲ្យអត្តពលិកកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ(៣) ក្នុងចំណោម៤៥ប្រទេសដែលចូលរួមប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក ឆ្នាំ២០១៧ ដែលមានឥណ្ឌាធ្វើម្ចាស់ផ្ទះ។

ការប្រកួតកីឡាវ៉ូវីណាមពិភពលោក(5th World Vovinam Championship 2017) ត្រូវបានបញ្ចប់ជាស្ថាពរហើយនាល្ងាចថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ដែលដំណើរការប្រកួតបានចាប់ផ្តើមកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ដោយកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ ក្រៅពីអាល់ហ្សេរី ជាប់លេខ២ និងម្ចាស់ក្បាច់គុន វៀតណាមជាប់លេខ១។

តាមបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចហ៊ុនសែនបានអប់អរសាទរនិងសូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាវ៉ូវីណាម រួមទាំងគណៈកម្មាធិការអូឡាំពិកកម្ពុជាដែលបានជួយទំនុកបំរុងទាំងសម្ភារៈហ្វឹកហាត់ និងថវិកាសម្រាប់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ក្នុងការចូលរួមប្រកួតលើកនេះ៕

 

Wladimir Klitschko ប្រកាសព្យួរហ្កង់ នៅអាយុ៤១ឆ្នាំ

អតីតម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់ធ្ងន់ Wladimir Klitschko បានប្រកាសពីការចូលនិវត្តន៍ពីអាជីពអ្នកប្រដាល់ហើយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយបោះបង់គំនិតដែលចង់ឡើងសង្វៀនប្រកួតម្ដងទៀតជាមួយអ្នកប្រដាល់សញ្ជាតិអង់គ្លេស Anthony Joshua។

h71
បុរសអ៊ុយក្រែនដែលបច្ចុប្បន្នមានវ័យ៤១ឆ្នាំ បានប្រកាសពីការចូលនិវត្តន៍នេះ តាមវេបសាយផ្លូវការរបស់ខ្លួន ហើយក៏មានផុសវីដេអូ នៅតាមគណនី Twitter ផងដែរ ដើម្បីប្រាប់ពីការសម្រេចចិត្តព្យួរហ្កង់ដែលខ្លួនពាក់វាយគូប្រកួត ក្នុងនាមជាអ្នកប្រដាល់អាជីពតាំងតែពីឆ្នាំ១៩៩៦មក។


“ខ្ញុំបានធ្វើការពិចារណាយ៉ាងល្អិតល្អន់អស់ជាច្រើនសប្ដាហ៍មកហើយ មុននឹងឈានដល់ការសម្រេចចិត្ត។ ក្នុងនាមជាអ្នកប្រដាល់អាជីពម្នាក់ ខ្ញុំសម្រេចបានគ្រប់យ៉ាងនូវអ្វីដែលខ្ញុំប្រាថ្នា ហើយឥឡូវនេះ ខ្ញុំចង់ចាប់ផ្ដើមអាជីពទី២របស់ខ្ញុំ បន្ទាប់ពីអាជីពជាអ្នកកីឡា” នេះជាសម្ដីរបស់ Klitschko ក្នុងខ្សែវីដេអូនោះ។

h72
ក្រោយការសម្រេចចិត្តចូលនិវត្តន៍នេះ មានន័យថា Wladimir Klitschko នឹងបញ្ចប់អាជីពរបស់ខ្លួនត្រឹមប្រកួតទី៦៩ ដោយការឡើងសង្វៀនទាំង៦៩ដងនេះ រូបគេទទួលជ័យជម្នះបាន ៦៤ដង ក្នុងនោះឈ្នះដោយវាយឲ្យដៃគូសន្លប់៥៣ដង ហើយធ្លាប់ចាញ់៥ដង ដែលបរាជ័យពីរលើកចុងក្រោយ គឺចាញ់ក្រោមថ្វីដៃអ្នកប្រដាល់អង់គ្លេសទាំងពីរ Tyson Fury ក្នុងឆ្នាំ២០១៥ និង Anthony Joshua ក្នុងឆ្នាំ២០១៧៕

PSG ស្វាគមន៍ Neymar Jr តាមរយៈបណ្ដាញសង្គម

ព័ត៌មាននៃការផ្លាស់ប្ដូរក្លិបរបស់កីឡាករ Neymar Jr ពីក្លិបយក្សអេស្ប៉ាញអ្នកមានបុណ្យ Barcelona ទៅក្លិបមហាសេដ្ឋីនៅបារាំង Paris St Germain (PSG) ឃើញថាមួយរយៈនេះ មានស្ទើររាល់ថ្ងៃមិនដាច់ឡើយ ជាពិសេសប៉ុន្មានថ្ងៃចុងក្រោយនេះ គឺកាន់តែក្ដៅគគុកមែនទែន។

h68
បើទោះជាការទិញដូរមិនទាន់ចប់សព្វគ្រប់តាមផ្លូវច្បាប់ក៏ដោយ តែរូបភាពរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ២៥ឆ្នាំ ដែលមានពាក់អាវរបស់ក្រុមថ្មី ត្រូវបានបង្ហាញតាមប្រព័ន្ធបណ្ដាញសង្គមរបស់ PSG រួចបាត់ទៅហើយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

h70
រូបភាពនេះលេចឡើង ក្រោយពីសារព័ត៌មានផ្សព្វផ្សាយថា Neymar Jr បានព្រមព្រៀងចុះហត្ថលេខាលេងឲ្យក្រុមដែលដឹកនាំដោយគ្រូបង្វឹក លោក Unai Emery រយៈពេល៥ឆ្នាំហើយ ជាមួយនឹងតម្លៃខ្លួនជាកំណត់ត្រាពិភពលោកថ្មី ២២២លានអឺរ៉ូ (២៦៣លានដុល្លារសហរដ្ឋអាមេរិក)។


សម្រាប់ Paris St Germain ពិតមែនតែជាក្រុមដែលស្ថិតក្នុងក្របខ័ណ្ឌមិនសូវល្បីល្បាញ ដូច Premier League អង់គ្លេស La Liga អេស្ប៉ាញ Serie A អ៊ីតាលី និង Bundesliga អាល្លឺម៉ង់ក៏ដោយ ក៏ក្រុមដែលមានទីតាំងនៅក្រុងប៉ារីសមួយនេះ បានធ្វើឲ្យពិភពបាល់ទាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយការនាំយកស៊ុបពើស្តារមករួមក្រុមជាបន្តបន្ទាប់។

h69
កីឡាករឆ្នើមៗមួយចំនួនដែល PSG ទិញបាននាពេលកន្លងមក មានដូចជា Dani Alves ទើបនាំមកពីសេះបង្កង់ Juventus កាលពីពាក់កណ្ដាលខែមុន Zlatan Ibrahimovic ទិញពី AC Milan ក្នុងឆ្នាំ២០១២ Thiago Silva ផ្ទេរពី AC Milan ឆ្នាំ២០១២ ខណៈ David Beckham ចូលរួមក្នុងឆ្នាំ២០១៣ ក្នុងលក្ខខណ្ឌគ្មានតម្លៃខ្លួន ហើយចុងក្រោយ Lucas Moura ទិញពី Sao Paulo ក្នុងឆ្នាំ២០១៣៕

Thiem ខ្ទាតចេញពីកម្មវិធី Citi Open ត្រឹមជុំទី៣

កីឡាករវាយតេន្នីសលំដាប់កំពូល Dominic Thiem របស់អូទ្រីស បានធ្លាក់ចេញពីកម្មវិធី Citi Open ហើយ ត្រឹមជុំទី៣ ក្រោយបរាជ័យក្រោមថ្វីដៃរបស់កីឡាករអាហ្វ្រិកខាងត្បូង Kevin Anderson ក្នុងលទ្ធផល ២-១សិត កាលពីម្សិលមិញ។

h64
ការប្រកួតដែលធ្វើឡើង នៅក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនេះ Thiem ដែលបច្ចុប្បន្ន ឈរនៅចំណាត់ថ្នាក់ទី៧ពិភពលោក មានឱកាសយកឈ្នះសិតទី១ ក្នុងលទ្ធផល ៦-៣ តែចូលដល់សិតទី២ និងទី៣ ក៏ចាញ់ Anderson ទាំងពីរសិតតែម្ដង គឺ ៦-៧ និង៦-៧។

h63
ចំណែកគូផ្សេងទៀត កីឡាករកាណាដា Milos Raonic បានទម្លាក់កីឡាករស៊ីប Marcos Baghdatis ឡើងទៅវគ្គ៨នាក់ចុងក្រោយ ដោយយកឈ្នះ ក្នុងលទ្ធផល ៧-៦ និង៦-៣ ខណៈកីឡាកររុស្ស៊ី Daniil Medvedev មានជ័យជម្នះលើកីឡាករប៊ុលហ្គារី Grigor Dimitrov ជាមួយនឹងលទ្ធផលពិន្ទុ ៦-៤ និង៦-២។

h65
ដោយឡែក គូរវាងកីឡាករជប៉ុន Kei Nishikori និងកីឡាករ Juan Martin del Potro របស់អាហ្សង់ទីន ត្រូវបានពន្យារពេលបន្តិច ដោយសារមានភ្លៀងខ្លាំងពេក តែក្រោយភ្លៀងរាំង ការប្រកួតក៏ចាប់ផ្ដើមដំណើរការធម្មតា ហើយលទ្ធផលចុងក្រោយ Nishikori ឈ្នះដោយពិន្ទុ ៦-៤ និង៧-៥៕

h66

Jesus Navas បង្ហាញខ្លួនជាថ្មីជាមួយក្លិបចាស់ Sevilla

ខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញ Jesus Navas បានបង្ហាញខ្លួនជាមួយនឹងក្លិបចាស់Sevilla របស់ខ្លួនជាថ្មីម្តងទៀតកាលពីម្សិលមិញក្នុងលក្ខខណ្ឌពុំមានតម្លៃខ្លួន ក្រោយពីមិន ជោគជ័យជាមួយក្រុមមេឃខៀវ Manchester City។

h59

មានអ្នកគាំទ្រជាច្រើនរង់ចាំស្វាគមន៍ខ្សែបម្រើស្លាបវ័យ៣១ឆ្នាំរូបនេះ នៅឯសន្និសីទ សារព័ត៌មាន។ ជាមួយគ្នានោះដែរថា Navas និយាយទៅកាន់អ្នកគាំទ្រថា រូបគេពិតមានការរំភើបចិត្តយ៉ាងខ្លាំងដែលបានត្រលប់មកកាន់ទឹកដីចាស់ រូបគេមានភាពកក់ក្តៅណាស់ដែលអ្នកគ្រប់គ្នានៅតែពេញចិត្តរូបគេ។ Navas សន្យាថា នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីជួយ ឲ្យ Sevilla។

h60

គួររំលឹកថា Navas ផ្ទេរពី Sevilla ទៅ Manchester City នៅឆ្នាំ២០១៣ ក្នុងតម្លៃខ្លួន ១៤.៩លានផោន ហើយការមកវិលមកក្លិបជាលើកទី២ នេះគេនឹងអាចបំបែកកំណត់ត្រា កីឡាករលេងបានច្រើនជាងគេឲ្យក្លិបផងដែរ ដោយបច្ចុប្បន្នគេលេងបាន៣៩៣ប្រកួត ខណៈ ដែល Juan ArzaInigo ជាអ្នកគ្រប់គ្រងកំណត់ត្រានេះដោយបង្ហាញខ្លួនឲ្យក្លិប៤១៩លើក៕

Ajax ធ្លាក់ចេញពីការប្រកួត Champions League ដោយក្លិបបារាំង Nice

ក្លិបបាល់ទាត់ជើងខ្លាំងរបស់ប្រទេសហូឡង់ Ajax Amsterdam បានធ្លាក់ចេញពីការប្រកួតជម្រុះជុំទី៣នៃក្របខ័ណ្ឌ UEFA Champions League ហើយកាលពីថ្ងៃព្រសហស្បតិ៍ទី ៣ ខែសីហា ក្រោយពីស្មើ ២-២ ក្នុងផ្ទះខ្លួនឯងទល់នឹងក្រុមភ្ញៀវមកពីបារាំង Nice ខណៈជើងទី១ស្មើគ្នា ១-១ ក្នុងផ្ទះ Nice។

h57

ក្នុងការប្រកួតនេះក្រុមភ្ញៀវមានឱកាសស៊ុតគ្រាប់នាំមុខ ១-០ មុននៅដើមវគ្គទី១ពោលគឺនៅនាទី៣ដោយកីឡាករ Arnaud Souquet ប៉ុន្តែមុនចប់វគ្គទី១ Ajax  ក្រុមជើងឯកបាល់ ទាត់ក្របខណ្ឌអឺរ៉ុប៤សម័យកាល តាមបានស្មើវិញនៅនាទី២៦ស៊ុតបញ្ចូលទីដោយកីឡាករ Van de Beek។ ចំណែកនៅវគ្គទី២កីឡាករ Davinson Sanchez ស៊ុតឲ្យ Ajax នាំមុខ Nice ២-១ វិញម្តងនៅនាទី៥៧ យ៉ាងណានៅនាទី៧៩កីឡាករ Vincent Marcel រកបានគ្រាប់បាល់ឲ្យ Nice ស្មើ ២-២។

h58

សូមបញ្ជាក់ថា សរុបលទ្ធផលទាំង២ជើងក្រុមទាំង២ស្មើគ្នា ៣-៣ ដូច្នេះមានន័យថា Nice មានគ្រាប់បាល់ចំណេញក្រៅទឹកដីជាង Ajax។ ដោយឡែកការប្រកួតចាប់ឆ្នោតរើសគូ ប្រកួតជុំទី៤វគ្គ Play-off ចុងក្រោយនឹងត្រូវធ្វើឡើងនៅទីក្រុង Nyon នាថ្ងៃសុក្រស្អែកនេះ៕

Neymar Jr យល់ព្រមទៅ PSG ៥ឆ្នាំ ខណៈ Mbappe ជាគោលដៅរបស់ក្រុមធំៗ

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar Jr បានទៅដល់ទីលានហ្វឹកហាត់របស់ក្រុមអ្នកមានបុណ្យ Barcelona កាលពីថ្ងៃពុធម្សិលមិញ តែមិនមែនទៅ ដើម្បីហ្វឹកហាត់នោះទេ គឺទៅនិយាយប្រាប់មិត្តរួមក្រុមរបស់ខ្លួនថារូបគេនឹងផ្លាស់ទៅក្រុមនៅបារាំង Paris St Germain នេះបើតាមការរាយការណ៍របស់វិទ្យុ RAC1។

h52
ប្រព័ន្ធផ្សព្វផ្សាយនោះ បានឲ្យដឹងថា Neymar យល់ព្រមលេងឲ្យ PSG រយៈពេល៥ឆ្នាំ ជាមួយនឹងតម្លៃខ្លួនប្រហែល៥០០លានអឺរ៉ូ ក្នុងនោះគិតរួមបញ្ចូលទាំងប្រាក់ខែ និងប្រាក់រង្វាន់ផ្សេងៗផងដែរ។

h54
ក្រោយពីមានការផ្សព្វផ្សាយរបស់វិទ្យុខាងលើនេះ Barcelona ក៏បានសរសេរសារខ្លីៗ នៅបណ្ដាញសង្គម Twitter របស់ខ្លួនថា Neymar ដែលបានក្លាយជាសមាជិករបស់ក្លិប តាំងពីខែមិថុនា ឆ្នាំ២០១៣ នោះ មិនបានចូលរួមហ្វឹកហាត់ជាមួយគ្រូបង្ហាត់ទេ ដែលកាយវិការបែបនេះ ហាក់បញ្ជាក់យ៉ាងច្បាស់ស្ទើរ១០០ភាគរយថារូបគេពិតជាចាកចេញពីក្លិបមែន។

Neymar វ័យ២៥ឆ្នាំ ត្រូវបាន Barcelona ទិញពី Santos ក្លិបនៅប្រទេសកំណើតរបស់គេ ក្នុងតម្លៃ៥៧លានអឺរ៉ូ តែក្រោយមក តម្លៃនៃការទិញនោះ ត្រូវបានគេដឹងថាជិត១០០លានអឺរ៉ូទៅវិញ។

 

ដោយឡែកខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe របស់ AS Monaco ក្លិបជើងឯក Ligue 1 បារាំងវិញ បានបង្ហាញវត្តមានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុម ស្របពេលកំពុងមានការចាប់អារម្មណ៍ពីសំណាក់ក្លិបធំជាច្រើន ជាពិសេសក្លិបយក្សអេស្ប៉ាញអធិរាជស Real Madrid និងក្លិបលំដាប់កំពូលនៅអង់គ្លេសមេឃខៀវ Manchester City។

h55
ក្រោយបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ ដោយការស៊ុតបញ្ចូលទីបាន២៦គ្រាប់ នៅគ្រប់កម្មវិធីប្រកួតទាំងអស់ កាលពីរដូវកាលមុន ធ្វើឲ្យកីឡាករសញ្ជាតិបារាំងវ័យ១៨ឆ្នាំ ក្លាយជាគោដៅរបស់ក្លិបធំៗ ហើយដោយសារតែការចង់បានខ្លាំងបែបនេះ ទើប Monaco ដំឡើងតម្លៃខ្លួន Mbappe រហូតដល់១៨០លានអឺរ៉ូតែម្ដង៕

h56

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

ព័ត៌មានជាតិ​ពេល​យប់​


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2