vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

កីឡា

សម្ដេចហ៊ុនសែនប្រកាសឧបត្ថម្ភ៥០០ដុល្លារម្នាក់ៗដល់កីឡាករកីឡាការិនី និងគ្រូបង្វឹកសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅម៉ាឡេស៊ី

ភ្នំពេញ៖សម្តេចតេជោ នាយករដ្ឋមន្ត្រីបានប្រកាសឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករកីឡាការិនី និងគ្រូបង្វឹកចំនួន ២៧៤នាក់ ក្នុងម្នាក់ៗទទួលបាន $500 ។សម្ដេចបានប្រកាសក្នុងពេលជួបកីឡាករមុនចេញដំណើរទៅប្រកាន់នៅម៉ាឡេស៊ី។ សម្តេចតេជោ ហ៊ុន សែន បានជូនពរកីឡាករកីឡារិនីទាំងអស់ ទទួលបានជោគជ័យក្នុងការប្រកួតនាពេលខាងមុខ។
នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយប្រតិភូកីឡាករ កីឡាការិនី រួមទាំងគ្រូបង្វឹកសរុបចំនួន ២៧៤នាក់ មុននឹងចេញទៅចូលរួមប្រកួតកីឡា SEA Games នៅ Malaysia។
ជាមួយគ្នាសម្តេចតេជោហ៊ុន សែន បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់មុនទៅចូលរួមប្រកួតកីឡា SEA Games នៅម៉ាឡេស៊ី គឺ ទី១) ហាមប្រើប្រាស់ថ្នាំលើកថាមពលកម្លាំង ឬសារធាតុញៀនដាច់ខាត។ ទី២) ត្រូវគោរពបទបញ្ជារ និងវិន័យកីឡានីមួយៗអោយបានត្រឹមត្រូវក្នុងពេលប្រកួត ៕

 

សម្ដេចហ៊ុនសែនហាមកីឡាករទៅស៊ីហ្គេមប្រើប្រាស់ថ្នាំប៉ូវកំលាំង

ភ្នំពេញ៖សម្តេចប្រមខរដ្ឋាភិបាលកម្ពុជាហាមកីឡាករទៅស៊ីហ្គេមប្រើប្រាស់ថ្នាំប៉ូវកំលាំងពេលប្រកួតដើម្បីការពារកិត្តិយសជាតិ។សម្ដេចបានលើកឡើងនៅព្រឹកនេះពេលជួបកីឡាករមុនចេញដំណើរទៅប្រកួតនៅម៉ាឡេស៊ី។

សម្ដេចបានផ្តាំផ្ញើរដល់កីឡាទាំងអស់ក្នុងពេលប្រកួត ជៀសវាងដាច់ខាតការប្រើប្រាស់សារធាតុលើកកម្លាំងព្រោះវាខុសនឹងលក្ខន្តិកៈ មិនត្រឹមធ្វើឱ្យយើងបាត់បង់ឱកាស និងលទ្ធផលនោះទេ វាធ្វើឱ្យប៉ះពាល់ដល់កិត្តយសជាតិទៀតផង។ មួយទៀតសម្តេចស្នើឱ្យការប្រកួតត្រូវគោរពតាមលក្ខន្តិកៈនិងក្បួនខ្នាតនៃការប្រកួត កុំដើម្បីចង់ឈ្នះទៅបំពានលើគូរប្រកួត ចំណុចនេះសម្តេចហាមដាច់ខាត។កីឡាកីឡាការិនីនិងប្រតិភូចំនួនប្រមាណ២៧៤នាក់នឹងចេញទៅប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី។

នៅព្រឹកថ្ងៃទី៣ខែសីហាឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយជាមួយប្រតិភូកីឡាកម្ពុជាចំនួន២៧៤នាក់ ដែលត្រូវចេញទៅចូលរួមប្រកួតកីឡាSEA Games លេីកទី២៩ នៅទីក្រុង់កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី នៅវិមានសន្តិភាព។

តាមប្រសាសន៍របស់ឯ.ឧ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួង​អប់រំ យុវជន និង​កីឡា កម្ពុជាបានបញ្ជូន​ប្រិភូតិកីឡាដែលមាន ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករកីឡាការិនី​ចំនួន​២៤​ប្រភេទ​កីឡា​សរុប​មានចំនួន​២៧៤​នាក់​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ចាប់ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៧​៕

 

ការដោះដូរកីឡាករបាល់ទាត់ថ្លៃជាងគេបំផុត ៥រូប

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar អាចនឹងក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្រនៃវិស័យបាល់ទាត់ ប្រសិនបើរូបគេព្រមព្រៀងចុះហត្ថលេខាលេងឲ្យក្លិបមហាសេដ្ឋីនៅបារាំង Paris St Germain។

v8
ពាក់ព័ន្ធនឹងការផ្ទេរដែលមិនទាន់ជាផ្លូវការនេះ សារព័ត៌មានជាច្រើន បានឲ្យដឹងថាសមាជិករបស់ក្រុមអ្នកមានបុណ្យ Barcelona រូបនេះ កំពុងស្ថិតនៅក្រុងដូហា ប្រទេសកាតា ដើម្បីជួបជាមួយម្ចាស់ក្លិប Paris St Germain ហើយបន្ទាប់មក ក៏ធ្វើការពិនិត្យសុខភាពតែម្ដង។


ចំនួនទឹកប្រាក់ដែលក្រុមក្របខ័ណ្ឌ Ligue 1 ត្រៀមចំណាយឲ្យទៅ Barcelona ដើម្បីទិញ Neymar គឺច្រើនរហូតដល់ ២២២លានអឺរ៉ូ (២៦១លានដុល្លារ) ដែលនេះ អាចជាតម្លៃកំណត់ត្រាពិភពលោកថ្មី។

v9
បច្ចុប្បន្ន ការដោះដូរកីឡាករដែលថ្លៃជាងគេបំផុត គឺ១០៥លានអឺរ៉ូ ជាចំនួនដែលក្រុមយក្សនៅអង់គ្លេសបិសាចក្រហម Manchester United ប្រគល់ឲ្យក្រុមយក្សអ៊ីតាលីសេះបង្កង់ Juventus ពេលទិញខ្សែបម្រើសញ្ជាតិបារាំង Paul Pogba មករួមក្រុមជាថ្មីម្ដងទៀត។

v10
ចំណែកតម្លៃថ្លៃលំដាប់ទី២ ជារបស់ Gareth Bale ១០០,៨លានអឺរ៉ូ អំឡុងពេលខ្សែបម្រើអន្តរជាតិវែលរូបនេះ ចាកចេញពីមាន់ខ្នាយមាស Tottenham Hotspurs របស់អង់គ្លេស ទៅចូលរួមជាមួយអធិរាជស Real Madrid នៅអេស្ប៉ាញ ក្នុងឆ្នាំ២០១៣។

v11
លំដាប់ទី៣ គឺ៩៤លានអឺរ៉ូ ជាតម្លៃដែល Real Madrid ព្រមព្រៀងទិញខ្សែបម្រើប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ពី Manchester United កាលពីឆ្នាំ២០០៩ ខណៈកីឡាករថ្លៃទី៤ គឺខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain ដែលត្រូវបាន Juventus ទិញពីក្រុមរួមលីគ Napoli តម្លៃ៩០លានអឺរ៉ូ ក្នុងឆ្នាំ២០១៦។

v12
តម្លៃខ្លួនរបស់ Neymar ក៏ស្ថិតក្នុងចំណោមកីឡាករថ្លៃជាងគេបំផុតទាំង៥លើលោកដែរ ក្រោយរូបគេសម្រេច​លាក្រុមនៅប្រទេសកំណើត Santos មកចូលរួមជាមួយ Barcelona ក្នុងឆ្នាំ២០១៣ ជាមួយនឹងតម្លៃ៨៦,២លានអឺរ៉ូ៕

Bolt ធ្វើសន្និសីទចុងក្រោយ មុនការរត់ប្រណាំង នៅក្រុងឡុងដ៍

v7

មិនដឹងថាអត្តពលិកទូទាំងពិភពលោកមានអារម្មណ៍យ៉ាងម៉េចទេ នៅពេលស្ដេចល្បឿន Usain Bolt នឹងដើរចេញពីអាជីពអ្នករត់ប្រណាំង ក្នុងអំឡុងពេលមិនដល់ពីរសប្ដាហ៍ទៀតនោះ។


ក្នុងសន្និសីទលើកចុងក្រោយ មុនការប្រកួតប្រជែងរត់ប្រណាំងជើងឯកពិភពលោក នៅក្រុងឡុងដ៍ ស៊ុបពើស្តាររបស់ប្រទេសហ្សាម៉ាអ៊ីករូបនេះ បានប្រាប់ Reuters ថានេះជាសម្ភាសចុងក្រោយមុនការប្រកួតជើងឯកពិភពលោកចាប់ផ្ដើម ហើយបា្រប់ទៀតថារូបគេត្រៀមខ្លួនចូលនិវត្តន៍រួចរាល់ហើយ។


ម្ចាស់មេដាយអូឡាំពិក៨ដង នឹងចូលរួមប្រកួតវិញ្ញាសា​ចម្ងាយ១០០ម៉ែត្រ និងរត់បណ្ដាក់​ ៤x ១០០ម៉ែត្រ ប៉ុន្តែមិនចូលរួម២០០ម៉ែត្រទេ ហើយនៅពេលសួរថាមកពីខ្លាចចាញ់កីឡាករអាហ្វ្រិកខាងត្បូង Wayde van Niekerk ឬក៏កីឡាករកាណាដា Andre DeGrasse ​មែនទេ Bolt វ័យ៣០ឆ្នាំ បានសើច ហើយនិយាយថារូបគេមិនដែលខ្លាចបរាជ័យឡើយ ក្នុងអាជីពជាអ្នករត់ប្រណាំងនេះ។


ក្នុងសន្និសីទនោះដែរ ក៏មានវត្តមានរបស់ឪពុកម្ដាយរបស់ Bolt ជាមួយនឹងអំណោយស្បែកជើងដ៏ស្រស់ស្អាតមួយគូសម្រាប់កូនប្រុសជាទីស្រលាញ់របស់ខ្លួនផងដែរ៕

ប្រជាជនបារាំងរីករាយដែលទីក្រុងប៉ារីសបានសិទ្ធិរៀបចំអូឡាំពិករដូវក្ដៅ២០២៤

h40

ប្រជាជនបារាំងបានស្វាគមន៍ និងសាទរនូវដំណឹងដែលទីក្រុងប៉ារីសទទួលបានសិទ្ធិ រៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅឆ្នាំ២០២៤ក្រោយពីទីក្រុងប៉ារីសបាន ប្រជែងឈ្នះទីក្រុងឡូសអាន់ជឺលេសរបស់សហរដ្ឋអាមេរិក ខណៈបេក្ខភាពមួយចំនួនទៀត សុទ្ធតែបានដកខ្លួន។

h41

នៅទីបំផុតគណៈកម្មាធិការអូឡាំពិកអន្តរជាតិហៅកាត់ថា IOC បានប្រជុំសម្រេចឲ្យទីក្រុងធំៗទាំង២គឺទីក្រុងប៉ារីស និងទីក្រុងឡូសអាន់ជឺលេសទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអូឡាំពិកដូចៗគ្នា ពោលគឺខុសតែឆ្នាំប៉ុណ្ណោះ ប៉ារីសនៅឆ្នាំ២០២៤ និងឡូសអាន់ជឺលេសនៅឆ្នាំ២០២៨។

h42

សូមបញ្ជាក់ថា ទីក្រុងប៉ារីសប្រទេសបារាំងនឹងធ្វើពិធីអបអរសាទរគម្រប់ខួប១០០ឆ្នាំ ដែលរដ្ឋធានីមួយនេះបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាចម្រុះ និងធំបំផុតក្នុងលោក ៤ ឆ្នាំម្តងចុងក្រោយបំផុតនៅឆ្នាំ១៩២៤៕

h43

 

កីឡាសីប៉ាក់តាក្រ និងឈិនឡូនកម្ពុជា រំពឹងបង្កើន មេដាយមាស ពីស៊ីហ្គេម ២០១៧ នៅម៉ាឡេស៊ី

កីឡាសីប៉ាក់តាក្រ និងឈិនឡូនកម្ពុជា ដែលជាប្រភេទកីឡាតែមួយគត់ ដែលបានឈ្នះមេដាយមាស ១វិញ្ញាសា ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម កាលពីឆ្នាំ២០១៥ នៅប្រទេសសឹង្ហបុរីនោះ កំពុងតែរំពឹងខ្ពស់ពីការការពារម្ចាស់មេដាយមាសលើកីឡាឈិនឡូន និងកំពុងតែរំពឹងពីការបង្កើនមេដាយមាសផងដែរ សម្រាប់ស៊ីហ្គេម លើកទី ២៩ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ ដែលនឹងត្រូវចូលមកដល់នាចុងខែសីហា ខាងមុខនេះ។

h37
ថ្លែងនៅក្នុងបទសម្ភាសន៍ដោយឡែកជាមួយ រស្មីហង្សមាស HDTV, លោក ទូច សុភៈ អគ្គលេខាធិការ សហព័ន្ធកីឡាសីប៉ាក់តាក្រ និងឈិនឡូនកម្ពុជា គូសបញ្ជាក់ថា សម្រាប់ការហ្វឹកហាត់ត្រៀមស៊ីហ្គេម ឆ្នាំ២០១៧នេះ គឺមានកីឡាករជម្រើសជាតិលើប្រភេទកីឡាសីប៉ាក់តាក្រ និងឈិនឡូនកម្ពុជាចំនួន៨នាក់ ដែលកំពុងតែបង្កើនការហ្វឹកហាត់រយៈពេល២ខែនៅម្ចាស់ដើមកីឡាឈិនឡូន ប្រទេសមីយ៉ាន់ម៉ា។

h38

លោកបញ្ជាក់ថា ម្ចាស់ផ្ទះម៉ាឡេស៊ី បានរៀបចំកីឡាសីប៉ាក់តាក្រ ឬសីដក់ និងឈិនឡូន សរុបចំនួន៩វិញ្ញាសា ដោយប្រភេទកីឡាឈិនឡូន មាន៨ប្រទេសចូលរួម អត់មាន៣ប្រទេស គឺវៀតណាម ឥណ្ឌូណេស៊ី និងទីម័រខាងកើត ខណៈសីប៉ាក់តាក្រ គឺចូលរួមទាំង ១១ប្រទេស។

h39

សម្រាប់កម្ពុជាគឺបញ្ជូនតែកីឡាករទាំងអស់ មិនមានកីឡាការិនីទេ ដែលនឹងត្រូវប្រកួតលើវិញ្ញាសាចំនួន៥ ក្នុងចំណោម៩វិញ្ញាសា ដោយកីឡាករទាំង៨នាក់នោះ គឺជាកីឡាករជម្រើសជាតិជើងចាស់៧នាក់ ដែលធ្លាប់ឈ្នះមេដាយមាស កាលពីឆ្នាំ២០១៥ ចំណែកឯម្នាក់ទៀត គឺជាកីឡាករថ្មី ដែលសម្រាំងចេញពីថ្នាលយុវជន។


លោកបន្ថែមថា បើតាមការសួរបញ្ជាក់ពីគ្រូបង្គោលរបស់ខ្លួន លោក ជាតិ ខេមរា ពីកំពុងហ្វឹកហាត់នៅមីយ៉ាន់ម៉ានោះ គឺបានអះអាងថា ពេលនេះកម្រិតបច្ចេទេសរបស់ពួកគេកើនឡើងខ្ពស់ជាងរាល់ដង ដោយក្នុងការសាកល្បងអាចធ្វើដល់ជាង១០០ពិន្ទុ លើកាលពីពេលកន្លងទៅ ដែលមានពិន្ទុត្រឹម៨០ ទៅ៩០ពិន្ទុប៉ុណ្ណោះ។


សូមបញ្ជាក់ថា កម្ពុជាគ្រោងនឹងបញ្ជូន២៤ប្រភេទកីឡា ទៅស៊ីហ្គេម នៅម៉ាឡេស៊ី លើកនេះ ដោយមានអត្តពលិកសរុបចំនួន១៤៤ នាក់ ហើយសរុបទាំងប្រតិភូ អ្នកបច្ចេកទេសជាច្រើនផ្នែកទៀតនោះ គឺសរុបចំនួន ២៧៤នាក់៕

ចំបាប់កម្ពុជាឈ្នះមេដាយសំរឹទ្ធ១គ្រឿង ពីព្រឹត្តិការណ៍ Francophonie នៅប្រទេស Côte d'Ivoire

ក្រុមប្រតិភូកីឡា និងសិល្បៈកម្ពុជា ដែលទៅចូលរួមព្រឹត្តិការណ៍ Francophonie នៅប្រទេស Côte d'Ivoire បានវិលត្រឡប់មកដល់មាតុភូមិវិញហើយ កាលពីយប់មិញ ដោយផ្នែកកីឡាចំបាប់ឈ្នះមេដាយសំរឹទ្ធ១គ្រឿង។

h35
ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានដឹកនាំប្រតិភូទៅចូលរួមព្រឹត្តិការណ៍នេះមានប្រសាសន៍ថា ក្នុងចំណោមប្រតិភូទាំង២១រូបនេះ ចែកជាពីរផ្នែក គឺផ្នែកកីឡាមាន ៤ប្រភេទកីឡាមានចំបាប់ វាយកូនឃ្លីលើតុ អត្តពលកម្ម និងយូដូ រីឯផ្នែកសិល្បៈមាន៤ប្រភេទវិញ្ញាសាដូចគ្នា គឺរាំរបាំ ចម្លាក់ រូបភាព និងគំនូរ។ ក្នុងនោះ កីឡាការិនីចំបាប់ ជ័យ ច័ន្ទរស្មី ប្រកួតលើវិញ្ញាសាចំបាប់សេរីទទួលបានចំណាត់លេខ៣ស្ទួន មេដាយសំរឹទ្ធ១គ្រឿង បន្ទាប់ពីប្រកួតចុងក្រោយចាញ់កីឡាការិនី ប្រទេស Madagascar, Stewart Samantha លើប្រភេទទង្ងន់ ៥៣គីឡូក្រាម ហើយសម្រាប់កីឡាការិនីចំបាប់ MC Laren មកពីប្រទេស Canada ឈ្នះមេដាយមាស និងកីឡាការិនី Rasoanantenainan Elisa Emma Patrida មេដាយប្រាក់។

h36
អនុរដ្ឋលេខាធិការរូបនេះបញញជាក់ថា តាមកម្រិតបច្ចេកទេសក្នុងព្រឹត្តិការណ៍នេះ គឺស្មើនឹងកម្រិតអូឡាំពិកហ្គេមដែរ ព្រោះថាអត្តពលិកដែលឈ្នះមេដាយមាសពីការប្រកួតនេះ ពួកគេសុទ្ធតែមានសមត្ថភាពបច្ចេកទេសស្មើនឹងការប្រកួតកីឡាអូឡាំពិកដែរ ជាពិសេសគឺលើប្រភេទកីឡាអត្តពលកម្មតែម្តង ដែលព្រឹត្តិការណ៍នេះមានបណ្តាប្រទេសនិយាយភាសាបារាំង ចំនួន៥០បានចូលរួម។


សូមបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលកម្ពុជាបញ្ជួនប្រតិភូទៅចួលរួមព្រឹត្តិការណ៍ដែលជាសមាជិកនិយាយភាសាបារាំងនេះហើយកម្ពុជាបានឈ្នះមេដាយចំនួន ៤គ្រឿងដែរ ដោយលើកទី១ នៅប្រទេសកាណាដា ឆ្នាំ២០០១ ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង លើប្រភេទកីឡាប្រដាល់ ហើយនៅទីក្រុង Nice ប្រទេសបារាំង កាលពីឆ្នាំ២០១៣ ឈ្នះមេដាយសំរឹទ្ធ ២គ្រឿង លើវិញ្ញាសាចំបាប់ និងចម្លាក់៕

ប៉ារីសរៀបចំអូឡាំពិកឆ្នាំ២០២៤ រីឯឡូសអាន់ជឺលេស ចាត់ចែងឆ្នាំ២០២៨

v14

ឥឡូវនេះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានសម្រេចហើយថាក្រុងប៉ារីសរបស់ប្រទេសបារាំង​ គឺជាអ្នករៀបចំព្រឹត្តិការណ៍ឡាំពិករដូវក្ដៅ ឆ្នាំ២០២៤ រីឯឆ្នាំ២០២៨ ប្រគល់សិទ្ធិឲ្យ ក្រុងឡូសអាន់ជឺឡេស (Los Angeles) របស់សហរដ្ឋអាមេរិក​។


ក្រុងទាំងពីរ គឺជាបេក្ខភាពក្រុងពីរចុងក្រោយដែលប្រកួតប្រជែងគ្នាដណ្ដើមសិទ្ធិធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្ដៅ ឆ្នាំ២០២៤ ក្រោយក្រុងគូប្រជែងជាច្រើនផ្សេងទៀត បានដកខ្លួនជាបន្តបន្ទាប់ ខណៈការប្រជែងនេះ ជ័យជម្នះទំនងជារបស់ប៉ារីស១០០ភាគរយ ដូច្នេះ IOC ក៏ព្រមព្រៀងប្រគល់សិទ្ធិឲ្យក្រុងឡូសអាន់ជឺលេសរៀបចំ Olympic Games 2028។


ការពិតទៅ ការប្រកាសលទ្ធផលថាតើក្រុងមួយណាមានសិទ្ធិធ្វើជាម្ចាស់ផ្ទះអូឡាំពិករដូវក្ដៅ ឆ្នាំ២០២៤ ត្រូវធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ខាងមុខ ក្នុងសមាជប្រចាំឆ្នាំលើកទី១៣០របស់ IOC នាក្រុងលីម៉ា ប្រទេសប៉េរូ តែក្រោយមានកិច្ចប្រជុំ កាលពីដើមខែកក្កដានេះ ដើម្បីពិភាក្សាពីជម្រើស ដែលចង់ប្រគល់សិទ្ធិឲ្យក្រុងទាំងពីររៀបចំបន្តបន្ទាប់គ្នា ហើយលទ្ធផលចុងក្រោយ គឺប៉ារីស ឆ្នាំ២០២៤ ហើយឡូសអាន់ជឺលេស ឆ្នាំ២០២៨។


ក្រោយការសម្រេចនេះ ទទួលបានការយល់ព្រមពីសំណាក់គណៈកម្មាការអូឡាំពិកនៃប្រទេសទាំងពីរ បានន័យថាប្រទេសបារាំង ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏ធំនេះ ៣ដងហើយ (ឆ្នាំ១៩០០ ១៩២៤ និង២០២៤) ដែលទាំងបីលើកនេះ កើតឡើងនៅក្រុងប៉ារីសតែមួយប៉ុណ្ណោះ ខណៈសហរដ្ឋអាមេរិករៀបចំបាន៥ដង ក្នុងនោះក្រុងឡូសអាន់ជឺលេសបីដងទាំងលើកនេះ (ឆ្នាំ១៩៣២ ១៩៨៤ និង២០២៨) ហើយ St. Louis (ឆ្នាំ១៩០៤) និងអាតាឡាន់តា (ឆ្នាំ១៩៩៦)៕

បិសាចក្រហមទិញបាន Matic ពីតោខៀវ ចំពេល UEFA ពិន័យកីឡាករខ្លួនពីររូប

v13

ខ្សែបម្រើ Nemanja Matic របស់តោខៀវ Chelsea បានក្លាយជាសមាជិកថ្មីរបស់ក្រុមបិសាចក្រហម Manchester United ហើយ ក្រោយឆ្លងកាត់ការពិនិត្យសុខភាពរួចរាល់ នេះបើតាមការឲ្យដឹងពីក្លិបទាំងពីរ កាលពីថ្ងៃចន្ទម្សិលមិញ។

តម្លៃនៃការផ្ទេរនេះ មិនត្រូវបានបង្ហើបឲ្យដឹងនោះទេ តែបើតាមសារព័ត៌មាន នៅចក្រភពអង់គ្លេស បានរាយការណ៍ថាបិសាចក្រហម បានចំណាយទឹកបា្រក់ប្រហែលពី៤០លានផោន (ជាង៥២លានដុល្លារ) ទៅ៥០លានផោន ដើម្បីនាំយកកីឡាករសញ្ជាតិសែប៊ីវ័យ២៨ឆ្នាំ មកចូលរួមជាមួយគ្រូបង្វឹកព័រទុយហ្គាល់ លោក Jose Mourinho ជាថ្មីម្ដងទៀត ក្នុងនោះផ្ដល់កិច្ចសន្យារយៈពេល៣ឆ្នាំ។


នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ MUTV កីឡាករចំណូលថ្មីរូបនេះ បាននិយាយខ្លីៗថាខ្លួនពិតជាមានអារម្មណ៍រំភើបរកនិយាយមិនត្រូវ នៅពេលមានឱកាសលេងឲ្យក្រុមជើងឯកក្របខ័ណ្ឌ Europa League ដូចនេះ ហើយសង្ឃឹមថាខ្លួននឹងក្លាយជាចំណែកដ៏សំខាន់មួយ ជួយឲ្យ Manchester United ជោគជ័យ នៅរដូវកាលថ្មីនេះ។


ស្របពេលទិញបាន Nemanja Matic នេះ​ Man United ព្រមទាំងកីឡាកររបស់ខ្លួនពីររូបផ្សេងទៀត ត្រូវបានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ពិន័យ ពាក់ព័ន្ធនឹងករណីមិនគោរពតាមច្បាប់ប្រឆាំងសារធាតុហាមឃាត់។


កីឡាករទាំងពីររូបដែលត្រូវពិន័យនោះ គឺខ្សែការពារ Daley Blind និង Phil Jones ដោយម្នាក់ៗ​ត្រូវពិន័យជាប្រាក់ ៥ពាន់អឺរ៉ូ (៥៩០០ដុល្លារ) ដូចៗគ្នា ខណៈក្លិបត្រូវពិន័យ ១០ ០០០អឺរ៉ូ ទាក់ទងនឹង​កំហុសដែលមាន នៅឯប្រកួត Europa League វគ្គផ្ដាច់ព្រ័ត្រ ជាមួយក្រុម Ajax Amsterdam នាក្រុងស្តុកខុល ប្រទេសស៊ុយអែត កាលពីខុងខែឧសភាកន្លងមក។


ចំណែក Jones ដែល UEFA ប្រាប់ថាបានប្រើពាក្យមិនសមរម្យចំពោះមន្រ្តីប្រឆាំងសារធាតុញៀន បន្ថែមលើការពិន័យជាប្រាក់នេះ​ ត្រូវហាមឃាត់មិនឲ្យចូលលេងពីរប្រកួតទៀត នៅក្របខ័ណ្ឌអឺរ៉ុប ដូច្នេះ បានន័យថារូបគេនឹងអវត្តមានក្នុងប្រកួត Super Cup ដែល Manchester United ប៉ះជាមួយអធិរាជស Real Madrid នៅថ្ងៃទី៨ ខែសីហានេះ៕

គ្រប់ពាននៅអង់គ្លេសរដូវកាលថ្មីនឹងប្រើរូបមន្តប៉េណាល់ទី ABBA

គណៈគ្រប់គ្រងក្របខ័ណ្ឌបាល់ទាត់នៃប្រទេសអង់គ្លេស English Football League (EFL) នឹងប្រើប្រាស់រូបមន្តថ្មី ABBA សម្រាប់កាត់សេចក្តីដោយបាល់ពិន័យ១១ម៉ែត្រក្នុងពានរង្វាន់ផ្សេងៗចាប់ពីរដូវកាល២០១៧-២០១៨នេះតទៅ។

h32

អង្គភាព EFL នេះនឹងចាប់ផ្តើមសាកល្បងរូបមន្ត ABBA ក្នុងកម្មវិធី Carabao Cup, Checkatrade Trophy ព្រមទាំងការប្រកួតខ្វែងនៅដំណាច់រដូវកាលនៃក្របខ័ណ្ឌលំដាប់ទី១ League Championship ដើម្បីស្វែងក្រុមទី៣ឡើងមកលេងក្របខ័ណ្ឌកំពូល English Premier League (ពោលគឺក្រុមលេខ៣-៦)។

h33

រូបមន្តថ្មី ABBA នេះដូចនឹងប្រព័ន្ធ Tie-breaks ប្រើក្នុងការប្រកួតវាយតឺន្នីស(វាយកូនបាល់) មានន័យថា ក្រុម A ទាត់រួច ក្រុម B ទាត់២ដងជាប់គ្នា រួចហើយក្រុម A ទាត់វិញ២ដងជាប់គ្នា AB BA AB ពោលគឺខុសពីរូបមន្តចាស់ដោយទាត់ម្នាក់ម្តងៗ។

h34

គួររំលឹកថា រូបមន្តបាល់ប៉េណាល់ទី ABBA ថ្មីនេះត្រូវសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបប្រើសាកល្បងជាលើកដំបូងម្តងហើយក្នុងព្រឹត្តិការណ៍បាល់ទាត់ស្ត្រី 2017 UEFA Women’s U17 Championship ថ្មីៗនេះ ខណៈក្រុមបាល់ទាត់នារីអាល្លឺម៉ង់ជាអ្នកលើកពាន ក្រោយពីយកឈ្នះ ក្រុមនារីអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៣-១៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

ព័ត៌មានជាតិ​ពេល​យប់​


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2