vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

កីឡា

Dortmund បង្ហាញមុខគ្រូបង្វឹកថ្មី Bosz

v20

Borussia Dortmund ក្រុមជើងឯក German Cup ពានកម្រិតទី២របស់អាល្លឺម៉ង់ បានធ្វើការបង្ហាញមុខគ្រូបង្វឹកថ្មី លោក Peter Bosz ជាផ្លូវការហើយ កាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីជំនួសតំណែងលោក Thomas Tuchel ដែលសម្រេចចិត្តចែកផ្លូវជាមួយក្លិប កាលពីខែមុន។


បើតាមដឹងបុរសសញ្ជាតិហូឡង់វ័យ៥៣ឆ្នាំ ដែលកាលពីរដូវកាលមុន ដឹកនាំ Ajax Amsterdam ត្រឹមរងជើងឯកទាំងពាន Europa League និងលីគកំពូលរបស់ហូឡង់ បានសម្រេចចិត្តចុះកុងត្រា រយៈពេល២ឆ្នាំជាមួយ Dortmund ដែលឈរនៅចំណាត់ថ្នាក់ទី៣ ក្នុងក្របខ័ណ្ឌ Bundesliga អាល្លឺម៉ង់ មុននឹងយកឈ្នះ Eintracht Frankfurt ២-១ លើកពាន German Cup កាលពីថ្ងៃទី២៧ ខែឧសភា។


សម្រាប់អ្នកចាត់ការទូទៅចាស់ លោក Tuchel មូលហេតុដែលលោកលើកដៃលាទឹកដី Signal Iduna Park​ ដោយសារមានរឿងមិនចុះសម្រុងជាមួយប្រធានក្លិបលោក Hans-Joachim Watzke ពាក់ព័ន្ធនឹងករណីដែលសម្រេចចិត្តធ្វើការប្រកួត Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី១​ ជាមួយ Monaco ពោលគឺត្រឹមតែមួយថ្ងៃ ក្រោយមានហេតុការណ៍ផ្ទុះគ្រាប់បែកក្បែររថយន្ដដឹកកីឡាកររបស់ក្រុម ហើយពេលនោះគ្រូបង្វឹកវ័យ៤៣ឆ្នាំ​ចង់ឲ្យពន្យាពេលសិន៕

Andre Ward នឹង​ជួប Sergey Kovalev ម្ដង​ទៀត​ក្នុង​ជំនួប​សងសឹក​

ក្រោយពីមានភាពមិនច្បាស់លាស់ក្នុងការណាត់ជួបប្រកួតគ្នាម្ដងទៀត រវាងកំពូលអ្នក​ទាំង២គឺ Andre Ward និង Sergey Kovalev  កាលពីខែមេសាកន្លងមក ប៉ុន្តែនៅពេលនេះ វាបានក្លាយជាការពិតហើយ សម្រាប់ជំនួបរវាងអ្នកប្រដាល់សហរដ្ឋអាមេរិកនិងអ្នកប្រដាល់ មកពីរុស្ស៊ី គឺប្រព្រឹត្តិទៅនៅថ្ងៃទី១៧មិថុនាខាងមុខនេះនៅ Mandalay ទីក្រុង Las Vegas សហ រដ្ឋអាមេរិក។

v17

Andre Ward ដែលមានរហស្សនាមថា រាជបុត្រអាទិទេព និងជាម្ចាស់ខ្សែក្រវាត់​ទម្ងន់ ធម្យម Light Heavyweight បានយល់ព្រមតាមការសុំដើម្បីប្រកួតសងសឹករបស់កីឡាករ Sergey Kovalev បន្ទាប់ពីអ្នកប្រដាល់រុស្ស៊ីរូបនេះបានប្រកួតចាញ់រូបគេកាលពីខែវិច្ឆិកា ឆ្នាំ​២០១៦កន្លងមក ពោលគឺចាញ់ឈ្នះដោយពិន្ទុជាឯកច្ឆន្ទ ១១៤-១១៣ បានធ្វើឲ្យ  Kovalev ដែលអត់ខ្សែក្រវាត់ទាំង៣ស្ថាប័នរបស់ខ្លួន WBA, IBF និង WBO Light Heavyweight មានការ កើតទុក្ខមិនសុខចិត្ត ទើបសើ្នសុំ Ward ជួបគ្នាម្ដងទៀត។

v18

សូមបញ្ជាក់ថា ម្ចាស់មេដាយមាសព្រឹត្តិការណ៍កីឡាអូឡាំពិក២០០៤នៅក្រិក Andre Ward វ័យ៣៣ឆ្នាំប្រកួតបាន៣១លើកមិនដែលចាញ់ ក៏មិនដែលស្មើ និងផ្ដួលគូប្រកួតឲ្យ សន្លប់១៥លើក ខណៈ Sergey Kovalev វ័យ៣៤ឆ្នាំវិញវាយបាន៣០លើក ស្មើ១ ចាញ់១​និង ធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន២៦លើកឯណោះ៕

v19

ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីមកដល់ដីកម្ពុជាហើយ

ក្រុមជម្រើសឥណ្ឌូណេស៊ីបានមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាហើយ កាលពីយប់មិញ នៅអា កាសយានស្ថានអន្តរជាតិភ្នំពេញ ដើម្បីជួបប្រកួតជំនួបមិត្តភាពកម្តៅសាច់ដុំជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា នាថ្ងៃទី ៨ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។


ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ដែលដឹកនាំដោយគ្រូបង្គោល លោក Luis Milla បានមកជាមួយសមា ជិករបស់ខ្លួនចំនួន២២នាក់ មុនពេលពីរថ្ងៃ មុនការប្រកួតមកដល់ ដើម្បីហ្វឹកហាត់ត្រៀម នៅលើទឹកកម្ពុជា ប្រយោជន៍ឲ្យសម្របខ្លួនជាមួយអាកាសធាតុនៅកម្ពុជា ក៏ដូចជាឲ្យស្គាល់ពីទីលានស្មៅសប្បនិមិត្តមួយនេះផង ដែរ។ នេះការប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្រុមកម្ពុជា ដែលកម្ពុជាប្រកួតត្រៀមចូលរួមវគ្គជម្រុះ Asian cup 2019 ជាមួយ Afghanistan ក្នុងពូល C នៅថ្ងៃទី ១៣ ខែមិថុនា ខាងមុខនេះ។


បើតាមការឲ្យដឹងពីមន្រ្តីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា សម្រាប់ការលក់សំបុត្រចូល រួមទស្សនារបស់ទស្សនិកជន គឺចែកជាពីរតំបន់ គឺតំបន់ទីវាលគ្មានដំបូល មានតម្លែ៥ពាន់រៀល និង១ម៉ឺនរៀល សម្រាប់តំបន់មានដំបូល ដោយមកទល់ថ្ងៃនេះតំបន់មានដំបូលត្រូវបានលក់អស់ហើយ។ មន្រ្តីសហព័ន្ធរូបនេះ រំពឹងថា សំបុត្រកំពុងតែដាក់លក់នេះនឹងអាចលក់អស់តាមការគ្រោងទុក ដោយសារបច្ចុប្បន្ននេះ សន្ទុះនៃការ គាំទ្រចូលរួមទស្សនាដោយផ្ទាល់មានចំនួនកើនឡើងជារៀងរាល់លើក ឲ្យតែមានការប្រកួតក្រុមជម្រើសជាតិ ពោលគឺតែងតែមានអ្នកគាំទ្រពពេញទីលានតែម្តង។


សូមបញ្ជាក់ថា ប្រវត្តិជួបគ្នារវាងក្រុមជម្រើសជាតិទាំង២ កម្ពុជា-ឥណ្ឌូនេស៊ី ធ្លាប់បានជួបគ្នាចំនួន២២ លើក ចាប់តាំងពីឆ្នាំ១៩៦៥ មក ទាំងក្នុងជំនួបមិត្តភាពអន្តរជាតិ និងជំនួបពានរង្វាន់ផ្លូវការនានាផងដែរ ដោយក្នុងនោះជម្រើសជាតិឥណ្ឌូនេស៊ី ឈ្នះរហូតដល់១៨ដង និងជម្រើសជាតិកម្ពុជាធ្លាប់ឈ្នះ ២ដង និងក្រៅពី នេះស្មើចំនួន២ដង៕

v11

v12

ជម្រើសជាតិកម្ពុជាបង្កើនការហ្វឹកហាត់ ត្រៀមកម្តៅសាច់ដុំជាមួយឥណ្ឌូណេស៊ី មុនពេលជួបអាហ្គានីស្ថាន AFC ASIAN Cup

បន្ទាប់ពីបើកការប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិកម្ពុជាឈុតធំ កាលពីដើមខែមិថុនាមកនោះ ក្រុម កម្ពុជាកំពុងតែបង្កើនការហ្វឹកហាត់យ៉ាងខ្លាំងក្លាជារៀងរាល់ថ្ងៃ នៅទីលានកីឡដ្ឋានជាតិ ដើម្បីបង្កើនបច្ចេកទេស និងកម្រិតសមត្ថមភាពរបស់ខ្លួន ដើម្បីត្រៀមប្រកួតកម្តៅសាច់ដុំអន្តរជាតិជាមួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នាថ្ងៃទី៨ មិថុនា មុនពេលដែលម្ចាស់ផ្ទះកម្ពុជានឹងត្រូវប្រកួតផ្លូវការវគ្គជម្រុះចែកពូល ជាមួយក្រុមជម្រើសជាតិ អាហ្គានីស្ថាន នាថ្ងៃទី១៣ មិថុនា ខាងមុខ។


ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំពីគ្រូបង្វឹកសញ្ជាតិប្រេស៊ី លោក Leonardo Vitorino ដែលបាន ប្រមូលផ្តុំហ្វឹកហាត់នេះមានសមាជិកចំនួន២៥រូប ក្នុងនោះមានកីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកាផងដែរ ដែល ទើបនឹងវិលត្រឡប់មកពីប្រកបអាជីពបាល់ទាត់ លំដាប់ទី៣ នៅប្រទេសជប៉ុន។


ក្រុមកម្ពុជា ដែលនឹងត្រូវកម្តៅសាច់ដុំជាមួយឥណ្ឌូណេស៊ី នេះជាជំនួបដ៏សំខាន់មួយ សម្រាប់ការប្រកួត ជាមួយក្រុមអាហ្គានីស្ថាន វគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ពូលC នាថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៧។​ ចំណែកឯក្រុមជម្រើសជាតិឥណ្ឌូណេស៊ីក៏បានមកដល់ទឹកដីកម្ពុជារួចហើយដែរ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ ដើម្បីជួបជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា នៅពហុកីឡដ្ឋានជាតិ អូឡាំពិក។


សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាស៊ី វគ្គចែកពូល AFC ASIAN Cup 2019 Qualifier Final Round នេះ មាន៦ពូល។ ដោយឡែកសម្រាប់វគ្គជម្រុះ ក្នុងពូល C មាន៤ក្រុមដែរ គឺកម្ពុជា, អាហ្គានីស្ថាន, វៀតណាម និងក្រុមហ្សកដង់ ដោយក្រុមទាំងអស់នឹងត្រូវជួបគ្នាវិលជុំក្នុងពូលចំនួន២ជើង ដែលត្រូវប្តូរទឹកដីគ្នាម្តងម្នាក់។ ក្រុមទាំង៤ ក្នុងពូល C នេះលេងបាន១ប្រកួតដូចគ្នា ដោយក្រុមម្ចាស់ផ្ទះហ្សកដង់ធ្លាប់បានបំបាក់ក្រុមភ្ញៀវ កម្ពុជាយ៉ាងចាស់ដៃ ដោយលទ្ធផល ៧ទល់០ កាលពីថ្ងៃទី២៨ មីនា ឆ្នាំ២០១៧ ខណៈអាហ្គានីស្ថាន និងក្រុម វៀតណាម ចែកគ្នាម្នាក់១ពិន្ទុ បន្ទាប់ពីរក្សាលទ្ធផលស្មើគ្នា ១ទល់១៕

v8

v9

v10

សេះលំដាប់អន្តរជាតិ Carino គ្រងម្ចាស់ជើងឯក SCT Sport Complexប្រចាំខែមិថុនា រដូវកាលទី២ ឆ្នាំ២០១៧


សម្រាប់ការប្រកួតសេះកម្រិតខ្ពស់ជាងគេ ក្នុងពូលA ប្រចាំខែមិថុនានេះ, សេះ Carino បានបង្ហាញ ពីសមត្ថភាពដ៏អស្ចារ្យ ដោយបានគ្រងជើងឯកលើវិញ្ញាសារត់ល្បឿនចំងាយឆ្ងាយ១៤០០ម៉ែត្រ ដែលបានប្រើ ល្បើនវ៉ាដាច់ឆ្ងាយពីគូប្រជែងក្នុងពូលរបស់ខ្លួន។ សេះជ័យលាភីលេខ១នេះមានកម្ពស់១,៦៥ម៉ែត្រទទួលបាន ប្រាក់រង្វាន់ប្រចាំខែចំនួន ៤លានរៀល, សេះតាមពីក្រោយចំណាត់ថ្នាក់លេខ២ ឈ្មោះ Bely កម្ពស់ ១,៦៥ម៉ែត្រ ដោយទទួលបាន ២លានរៀល​ និងលេខ៣ សេះឈ្មោះ Lady Gaga កម្ពស់ ១,៦៥ម៉ែត្រ ដួចគ្នាទទួលបានប្រាក់​រង្វាន់ ១លាន២សែនរៀល។


សូមបញ្ចាក់ថា ព្រឹត្តិការណ៍ប្រណាំសេះពានរង្វាន់ SCT Sport Complex ធ្វើឡើងជារៀងរាល់ខែ ដែល គិតមកទល់ពេលនេះអស់រយៈពេល៦ខែមកហើយ សម្រាប់រដូវកាលទី២ ឆ្នាំ២០១៧ បន្ទាប់ពីរដូវកាលទី១ កាល ពីឆ្នាំ២០១៦ទទួលបានជោគជ័យយ៉ាងខ្លាំងហើយនោះ ដោយសេះជើងឯកទទួលបានប្រាក់រង្វាន់ប្រចាំឆ្នាំ ១ម៉ឺន ៥ពាន់ដុល្លារ។ ចំណែកឯខែបន្តបន្ទាប់ សេះខ្លាំងៗក្នុងពូលA លំដាប់អន្តរជាតិទាំងអស់នឹងត្រូវបន្តការប្រកួត របស់ខ្លួនជាបន្តទៀត ដើម្បីឈានឆ្ពោះទៅដណ្តើមពានរង្វាន់ម្ចាស់ជើងឯក ចុងឆ្នាំនេះជាមួយនឹងប្រាក់រង្វាន់ដ៏ធំ សម្បើម ដែលកើនឡើងរហូតដល់ ២ម៉ឺន៥ពាន់ ដុល្លារសហរដ្ឋអាមេរិក។


កីឡាករ យ៉ាន់ ពិសី ដែលជាម្ចាស់ជ័យលាភីបញ្ជាសេះ Charino បានសម្តែងនូវក្តីរីករាយជាខ្លាំង ដែល ខ្លួនធ្វើបានយ៉ាងល្អ សម្រាប់ខែមិថុនានេះ។ កីឡាកររូបនេះបញ្ជាក់ថា រូបគេទើបនឹងហ្វឹកហាត់កីឡាប្រណាំង សេះល្បឿននេះបានប្រមាណ១ឆ្នាំប៉ុណ្ណោះ ហើយជ័យលាភីលើកនេះនឹងផ្តល់ជាកម្លាំងចិត្តបន្ថែមទៀត សម្រាប់ ការប្រកួតនាខែបន្តបន្ទាប់បន្ថែមទៀត។


បើតាមប្រសាសន៍បញ្ជាក់របស់លោកឧកញ៉ា ស្រី ចន្ធូ ប្រធានក្រុមហ៊ុន 7NG និងជាស្ថាបនិកព្រឹត្តិ ការណ៍ប្រណាំងសេះ SCT Sport Complex ធ្លាប់បានបញ្ជាក់ថា ក្នុង១ឆ្នាំការចំណាយលើព្រឹត្តិការណ៍នេះអស់ ជាង២០ ម៉ឺនដុល្លារ ក្នុងគោលដៅចម្បងៗមួយចំនួន ដើម្បីរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នកីឡា ជំនាញរបស់ជាតិ អភិវឌ្ឍវិស័យកីឡាប្រណាំងសេះនេះឲ្យមានការរីកចម្រើនបន្ថែមទៀត ជាពិសេសគឺសម្រាំង រកកីឡាករខ្លាំង ក៏ដូចជាសេះលំដាប់អន្តរជាតិល្អៗ សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះកីឡា ស៊ីហ្គេម លើកទី៣២ នា ឆ្នាំ២០២៣ ខាងមុខផងដែរ៕

v4

v5

v6

v7

កីឡាករ ចាន់ វឌ្ឍនាកា វិលត្រឡប់ពីជប៉ុនមកជួយក្រុមជម្រើសជាតិកម្ពុជា

កីឡាករខ្សែប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា ដែលកំពុងប្រកបអាជីព នៅក្លឹបក្របខ័ណ្ឌលំដាប់ទី៣ នៅ ប្រទសជប៉ុនបានវិលត្រឡប់បានវិលត្រឡប់មកដល់មាតុភូមិរបស់ខ្លួនវិញហើយ កាលពីល្ងាចម្សិលមិញ ដើម្បី ចូលរួមជួយដល់ក្រុមជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិ ឥណ្ឌូណេ ស៊ី នាថ្ងៃទី៨ មិថុនា ខាងមុខនេះ នៅកីឡដ្ឋានជាតិ។


ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានឲ្យដឹងថា ការវិលត្រឡប់នេះ គឺដើម្បីហ្វឹកហាត់រួមគ្នា និងត្រៀមជួយក្រុម ជម្រើសជាតិកម្ពុជា ដែលត្រូវជួបប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយឥណ្ឌូនេស៊ី ត្រៀមប្រកយតជម្រុះផ្លូវការ វគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ពូលC នាថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៧ ជាមួយក្រុមជម្រើសជាតិ អាហ្គានីស្ថាន។


កីឡាករក្លឹប Fujieda MYFC រូបនេះបញ្ជាក់ទៀតថា អស់ជាច្រើនខែមកហើយ ដែលខ្លួនបានទៅរស់នៅ លើទឹកដីជប៉ុន ហើយបានសម្របខ្លួនជាច្រើននៅទីនោះ ដូចជាទម្រង់លេងជាក្រុម ការបង្កើនកម្លាំង អាហារ និង អាកាសធាតុជាដើម។ ប៉ុន្តែបញ្ហាប្រឈមខ្លាំងគឺមិនទាន់ធ្វើបានល្អលើផ្នែកភាសា គឺជាឧបស័គ្គសម្រាប់ខ្លួន។ ពេលហ្វឹកហាត់មិនសូវចោទរឿងភាសាប៉ុន្មានទេ ព្រោះមានអ្នកបកប្រែ ប៉ុន្តែនៅពេលប្រកួតពិតជាពិបាក ព្រោះ យើងត្រូវពិភាក្សា ដើម្បីយល់ចិត្តគ្នាភ្លាមៗ។


កីឡាករមានស្រុកកំណើតមកពីខេត្តកំពតរូបនេះ នៅតែមានជំនឿចិត្តថា រូបគេនឹងអាចចូលរួមជាមួយ ក្លឹប Fujieda MYFC ក្នុងពេលដ៏ខ្លីខាងមុខ ព្រោះឥឡូវកំពុងរៀនភាសាជប៉ុនបានខ្លះៗហើយ។ ក្រៅពីភាសា វឌ្ឍនាកា គ្មានអ្វីបារម្ភទេ ខណៈសមត្ថភាពកំពុងរីកចម្រើនជាលំដាប់ រហូតទទួលបានការកោតសរសើរពីគ្រូ បង្វឹកទៀតផង។


សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំពីគ្រូជម្រើសជាតិកម្ពុជា សញ្ជាតិប្រេស៊ីល លោក Leonardo Vitorino បានកោះហៅ ចាន់ វឌ្ឍនាកាមកប្រមូលផ្ដុំជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បី ត្រៀមជួយក្រុម ដែលមានកីឡាករសរុបចំនួន២៥នាក់៕

v1

v2

v3

អតីតខ្សែបម្រើកូតឌីវ័រ Tiote ស្លាប់ នៅអាយុ៣០ឆ្នាំ

v14

អតីតខ្សែបម្រើក្រុមជម្រើសជាតិកូតឌីវ័រ Cheick Tiote បានដួលស្លាប់ ពេលធ្វើការហ្វឹកហាត់ជាមួយក្រុមនៅចិន កាលពីថ្ងៃចន្ទម្សិលមិញ នេះបើតាមការអះអាងរបស់ភ្នាក់ងាររបស់កីឡាកររូបនេះផ្ទាល់តែម្ដង។


ភ្នាក់ងារ Emanuele Palladino បាននិយាយទៅកាន់ទូរទស្សន៍ “Sky Sports” ថា “ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នានូវដំណឹងដ៏សែនក្រៀមក្រំមួយថាកីឡាកររបស់ខ្ញុំ Cheick Tiote បានលាចាកលោកនេះហើយ ក្រោយពីដួលពេលធ្វើការហ្វឹកហាត់ជាមួយក្រុមរបស់ខ្លួន Beijing Enterprises”។


Tiote វ័យ៣០ឆ្នាំ គឺជាសមាជិកមួយរូបអំឡុងពេលកូតឌីវ័រឈ្នះពាន African Nations Cup ឆ្នាំ២០១៥ បើទោះពេលនោះរូបគេមិនបានចូលលេងក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយសារមានរបួសក៏ដោយ ហើយរូបគេក៏មានវត្តមានផងដែរ ក្នុងព្រឹត្តិការណ៍ World Cups ឆ្នាំ២០១០ និង២០១៤។


Cheick Tiote បានលេងឲ្យក្រុមលំដាប់កំពូលរបស់អង់គ្លេសសារិកាព្រៃ Newcastle United រយៈពេល៧ឆ្នាំ (២០១០-២០១៧) មុននឹងរូបគេសម្រេចចិត្តធ្វើដំណើរទៅចូលរួមជាមួយក្រុម Beijing Enterprises ក្រុមនៅក្របខ័ណ្ឌទី២របស់ចិន កាលពីខែកុម្ភៈដើមឆ្នាំនេះ៕

ហុងឌូរ៉ាស ហ្វឹកហាត់ត្រៀមជួបម្ចាស់ផ្ទះម៉ិកស៊ិក

v13

សមាជិករបស់ក្រុមបាល់ទាត់ជម្រើសជាតិហុងឌូរ៉ាស បាននាំគ្នាធ្វើដំណើរចូលកាន់ទីលាន ដែលមានទីតាំងនៅក្រុង Xochitepec នៃប្រទេសម៉ិកស៊ិក ដើម្បីហ្វឹកហាត់ត្រៀមប្រកួតជាមួយក្រុមម្ចាស់ផ្ទះម៉ិកស៊ិក នៅថ្ងៃសុក្រចុងសប្ដាហ៍នេះ ក្នុងជំនួបជម្រុះ World Cup 2018 ជុំចុងក្រោយ ប្រចាំតំបន់ CONCACAF។


បើនិយាយពីចំណាត់ថ្នាក់របស់ហុងឌូរ៉ាសជាមួយនឹងម៉ិកស៊ិក គឺខុសគ្នាឆ្ងាយណាស់ ដោយម៉ិកស៊ិកជាក្រុមលេខ១ ក្នុងចំណោម៤ប្រកួតកន្លងមក ខណៈហុងឌូរ៉ាសឈរនៅលំដាប់ទី៥ ក្នុងចំណោម៦ក្រុម ដូច្នេះបើចង់ទៅ World Cup នៅរុស្ស៊ី ឆ្នាំ២០១៨ ចាំបាច់ត្រូវតែដណ្ដើមពិន្ទុឲ្យបានក្នុងប្រកួតដ៏សំខាន់នេះ។


សម្រាប់ក្រុមម្ចាស់ផ្ទះដែលគ្រប់គ្នាជឿថានឹងមានប្រៀបជាងក្រុមភ្ញៀវនោះ ក៏កំពុងធ្វើការហ្វឹកហាត់យ៉ាងសស្រាក់សស្រាំដូចគ្នាដែរ ដើម្បីយក៣ពិន្ទុឲ្យបានពីការប្រកួតនេះ ខណៈលោក Juan Carlos Osorio គ្រូបង្វឹករបស់ក្រុម បាននិយាយថាលោកនឹងដាក់កីឡាករដែលមានបទពិសោធន៍លេងនៅអឺរ៉ុប ដូចជា Javier Hernandez របស់ Bayer Leverkusen និង Hector Herrera របស់ Porto ក្នុងប្រកួតព្រឹកថ្ងៃសុក្រនេះ។


ជាមួយនឹង៦ប្រកួតដែលនៅសល់ ម៉ិកស៊ិកកំពុងតែឈរនៅទីកំពូលតារាង​ មាន១០ពិន្ទុ ដោយនាំមុខក្រុមលេខ២កូស្តារីកា ៣ពិន្ទុ និងនាំមុខប៉ាណាម៉ា ដែលនៅចំណាត់ថ្នាក់ទី៣ ចំនួន៥ពិន្ទុ រីឯហុងឌូរ៉ាស ឈរនៅលើតែក្រុមបាតតារាងទ្រីនីដាដ និងតូបាហ្គោ​ប៉ុណ្ណោះ​ ដោយមាន៤ពិន្ទុ។ សម្រាប់តំបន់​ CONCACAF នេះ ក្រុមទី១ ដល់ទី៣ នឹងបានទៅ World Cup 2018 នៅរុស្ស៊ីដោយស្វ័យប្រវត្តិ ខណៈលេខ៤​ ត្រូវទាត់ Play-off៕

Muroya ឈ្នះការប្រណាំងយន្តហោះ ម្ដងទៀត​នៅប្រទេសកំណើត

v12

Yoshihide Muroya របស់ជប៉ុន នៅចំពោះមុខអ្នកគាំទ្រដែលជាមិត្តរួមជាតិរបស់ខ្លួន បានឈ្នះការប្រណាំងយន្តហោះ នៅ Chiba ជាថ្មីម្ដងទៀត ហើយឡើងទៅនាំមុខគេក្នុងតារាងពិន្ទុ សម្រាប់ព្រឹត្តិការណ៍ Red Bull Air Race World Championship ឆ្នាំ២០១៧។


នេះជាជ័យជម្នះលើកទីពីររបស់បុរសវ័យ៤៤ឆ្នាំ ក្នុងចំណោមការប្រណាំង៣ដំណាក់កាលកន្លងមក ដោយលើកទី១ឈ្នះការប្រណាំងដំណាក់កាលទី២ នៅ San Diego សហរដ្ឋអាមេរិក ខណៈនៅ Chiba នេះ រូបគេក៏ធ្លាប់ឈ្នះដែរកាលឆ្នាំមុន។


ក្រោយដណ្ដើមបាន១៥ពិន្ទុពីការប្រណាំងដែលមានរយៈពេល២ថ្ងៃ នៅប្រទេសកំណើតខ្លួនឯងនេះ Yoshihide Muroya បានឡើងទៅឈរលើគេ ក្នុងតារាងពិន្ទុសរុប ដោយមាន៣០ពិន្ទុស្មើជាមួយអ្នកលេខ២ កីឡាករសាធារណរដ្ឋឆែក Martin Sonka តែ Muroya មានចំនួនឈ្នះច្រើនជាង ទើបឈរទី១ ចំណែកម្ចាស់ជើងឯកចាស់ Matthias Dolderer របស់អាល្លឺម៉ង់ នៅចំណាត់ថ្នាក់ទី៣ មាន២៣ពិន្ទុ។


សម្រាប់ការប្រណាំងយន្តហោះ Red Bull Air Race World Championship មានទាំងអស់៨ដំណាក់កាល។ ដំណាក់កាលទី៤ នឹងធ្វើឡើងនៅក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី នាថ្ងៃទី១-២ ខែក្រោយ៕

Holloway ក្លាយ​​ម្ចាស់​ខ្សែ​ក្រវាត់ UFC ក្រោយពីវាយ Aldo ​ឲ្យ​ដេក​ត្រឹម​ទឹក​​៣

អ្នកលេងគុនចម្រុះ MMA កីឡាករ Max Holloway ដែលមានឈ្មោះហៅក្រៅ 'Blessed' បានក្លាយជាម្ចាស់ខ្សែក្រវាត់ UFC Featherweight Champion ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម បន្ទាប់ពីបានបំបាក់ម្ចាស់ខ្សែក្រវាត់កីឡាករប្រេស៊ីល Jose Aldo ឲ្យ​ចុះចាញ់ត្រឹមទឹកទី៣ក្នុង​កម្មវិធី​ប្រកួត UFC 212 ប្រព្រឹត្តិ​ទៅ​នាទីក្រុង Rio de Janeiro ប្រទេស​ ប្រេស៊ីលកាល​ពី​ចុង​សប្ដាហ៍​។

v5

សម្រាប់ការប្រកួតក្នុងទឹកទី១ Jose Aldo មានឱកាសវាយច្រើនជាងគេ ដោយវាយចំៗ​មុខលើ Holloway ស្ទើរតែទប់លែងបានទៅហើយ។ ចំណែកឡែកនៅទឹកទី២វិញកំពូលអ្នក​លេងក្បាច់គុនចម្រុះទាំង២បញ្ចេញកណ្តាប់ដៃប្រហាក់ប្រហែលគ្នា ក៏ប៉ុន្តែកីឡាកររបស់សហរដ្ឋអាមេរិច​Holloway ត្រូវច្រើនជាងបែកមុខសឹងមើលលែងយល់ ហើយការប្រកួតដ៏ស្វិត​ស្វាញឈានដល់ទឹកទី៣ Holloway វ័យ២៥ឆ្នាំមានឱកាសវាយទៅលើម្ចាស់ខ្សែក្រវាត់ Aldo យ៉ាងខ្លាំង រហូតដល់លោកអាជ្ញាកណ្ដាល​សម្រេចចិត្តបញ្ឈប់តែម្តង (៤នាទី និង១៣វិនាទី)។

v6

សូមរំលឹកថា នេះជាលើកទី២សម្រាប់ Jose Aldo ដែលបានបាត់បង់ខ្សែក្រវាត់ UFC Featherweight Champion របស់ខ្លួន លើកទី១ចាញ់កំពូលអ្នកលេងក្បាច់គុនចម្រុះរបស់អៀរ ឡង់ Conor McGregor សន្លប់ត្រឹម១៣វិនាទីក្នុងទឹកទី១នៃកម្មវិធី​ប្រកួត UFC 194 នៅទីក្រុង Las Vegas សហរដ្ឋអាមេរិកកាលពីចុងឆ្នាំ២០១៥ និងលើកទី២គឺចាញ់ Max Holloway ក្នុងឆ្នាំ​២០១៧នេះតែម្តង៕

v7

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

ព័ត៌មានជាតិ​ពេល​យប់​


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2