vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

កីឡា

អធិរាជសធ្វើពិធីឆ្លង ស្ទើរគ្រប់ទីកន្លែង ក្នុងក្រុងរបស់ខ្លួន ក្រោយឈ្នះ Champions League

v8

អធិរាជស Real Madrid ក្រុមយក្សនៅក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញ បានដង្ហែពានរងា្វន់ UEFA Champions League (ULC) បង្ហាញដល់អ្នកគាំទ្រស្ទើរគ្រប់ទីកន្លែង ក្នុងក្រុងម៉ាឌ្រីដរបស់ខ្លួន ក្រោយបង្កើតប្រវត្តិសាស្រ្តថ្មីបានសម្រេច កាលពីយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក។

v9
កន្លែងដែល Real Madrid ធ្វើពិធីឆ្លងនោះ មានដូចជា កីឡដ្ឋាន Santiago Bernabeu និង សាលាក្រុងជាដើម ខណៈនៅកន្លែងប្រារព្ធពិធីនោះ មានអ្នកគាំទ្ររាប់ពាន់អ្នកចូលរួម ដើម្បីអបអរដល់វីរបុរសរបស់ខ្លួន ដែលមានលទ្ធភាពគ្រងពានដ៏ធំប្រចាំទ្វីបអឺរ៉ុបនេះជាលើកទី១២ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។


ក្រោយយកឈ្នះសេះបង្កង់ Juventus ក្រុមជើងឯក Serie A របស់អ៊ីតាលី ៤-១ ក្នុងប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅឯ Millennium Stadium នាក្រុង Cardiff ប្រទេសវែល ធ្វើឲ្យលោក Zinedine Zidane ក្លាយជាគ្រូបង្វឹកទី១ដែលដឹកនាំអធិរាជសការពារជើងឯក ULC បានសម្រេច គិតតាំងពី AC Milan ធ្វើបានក្នុងឆ្នាំ១៩៩០ ហើយជាពិសេសនោះឈ្នះពានធំៗពីរ ក្នុងមួយរដូវកាល គិតចាប់តាំងពីឆ្នាំ១៩៥៨មក។

v10
គ្រាប់បាល់ជ័យជម្នះរបស់ Real Madrid ធ្វើបានសម្រេចដោយ Cristiano Ronaldo ២គ្រាប់ នៅនាទីទី២០ និង៦៤ Casemiro ១គ្រាប់ នាទីទី៦១ និង Marco Asensio ១គ្រាប់ នាទីទី៩០ ខណៈមួយគ្រាប់របស់ Juventus ស៊ុតបញ្ចូលទីដោយ Mario Mandzukic នៅនាទីទី២៧។

 v11

សម្រាប់ Ronaldo វិញ ក្រោយរកបានពីរគ្រាប់ក្នុងប្រកួតនោះ ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់វ័យ៣២ឆ្នាំរូបនេះ បានក្លាយជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ នៅក្របខ័ណ្ឌរបស់អឺរ៉ុបរដូវកាល ២០១៦-២០១៧ នេះ ដោយរកបាន១២គ្រាប់ ហើយជាពិសេសនោះបានបង្កើតនូវកំណត់ត្រាថ្មីៗមួយចំនួនដូចជា គឺជាកីឡាករដែលអាចស៊ុតបញ្ចូលទី នៅវគ្គផ្ដាច់ព្រ័ត្រដល់ទៅ៣លើក និងជាអ្នករកគ្រាប់បាល់បានច្រើនរហូតដល់ទៅ៦០០គ្រាប់ ទាំងនៅក្នុងក្រុមជម្រើសជាតិ និងក្នុងក្រុមអាជីព​។ ជាកីឡាករទី២០ក្នុងប្រវត្តិសាស្រ្តដែលឈ្នះពាន ULC ៤ដង និងជាកីឡាករទី៥ ដែលលេងនៅក្របខ័ណ្ឌកំពូលអឺរ៉ុបនេះ លើសពី១០០ប្រកួត៕

Dufner ឈ្នះពានកម្មវិធី Memorial

v7

អ្នកវាយកូនគោលអាជីពសញ្ជាតិអាមេរិក Jason Dufner បានបង្ហាញសមត្ថភាពរបស់ខ្លួនឲ្យមនុស្សទូទៅបានឃើញ ជាពិសេសអ្នកគាំទ្រវិស័យកីឡាគោល ដោយការយកឈ្នះពាន PGA Tour កម្មវិធី Memorial Tournament នៅក្រុង Dublin រដ្ឋអូហៃយ៉ូ (Ohio) សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យម្សិលមិញ។


កីឡាករវ័យ៤០ឆ្នាំ ធ្វើបានយ៉ាងល្អនៅថ្ងៃចុងក្រោយ ដោយធ្វើបាន៤អាន់រ៍ដឺផារ៍ (under-par) ៦៨ ហើយរួមរយៈពេល៤ថ្ងៃ រូបគេធ្វើបាន១៣អាន់ដឺរ៍ផារ៍ ២៧៥ ដោយនាំមុខមិត្តរួមជាតិ Rickie Fowler និងកីឡាករឥណ្ឌា Anirban Lahiri ដែលបញ្ចប់នៅចំណាត់ថ្នាក់ទី២ដូចគ្នា ៣ឈើ (stroke)។


ក្រោយឈ្នះពានព្រឹត្តិការណ៍នេះ Dufner បាននិយាយថា “ការបានក្លាយជាជើងឯកនៅពេលនេះ ពិតជាពិសេសណាស់សម្រាប់ខ្ញុំ ក្នុងការក្រលេកមើលក្រោយ និងដឹងថាខ្ញុំគឺជាចំណែកមួយនៃព្រឹត្តិការណ៍នេះ។ តែទោះជាយ៉ាងណា វាមិនមែនជាថ្ងៃដ៏ល្អបំផុតរបស់ខ្ញុំនោះទេ ខ្ញុំត្រូវតែបំភ្លេចវាឲ្យបានលឿន ព្រោះនៅមានរឿងល្អជាច្រើនទៀតដែលអាចកើតមាននៅទីនោះ។ ខ្ញុំដឹងថាខ្ញុំនឹងមានឱកាស”។


ព្រឹត្តិការណ៍ PGA Tour កម្មវិធី Memorial Tournament ដែលធ្វើឡើងនៅទីលាន Muirfield Village នាក្រុង Dublin រដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក ជាមួយនឹងប្រាក់រង្វាន់ ៨,៧លានដុល្លារសហរដ្ឋអាមេរិក អ្នកដែលឈរលើគេចំនួន៥រូប គឺ៖
១- Jason Dufner (-១៣) ២៧៥
២- Rickie Fowler និង Anirban Lahiri (-១០) ២៧៦
៤- Justin Thomas និង Matt Kuchar (-៩) ២៧៩

​ Andrea Dovizioso ឈ្នះ​ការ​ប្រណាំង​ម៉ូតូ GP នៅ​លើទឹកដីកំណើត

កីឡាករប្រណាំងម៉ូតូ GP ពិភពលោកសញ្ជាតិអ៊ីតាលី Andrea Dovizioso បានជម្នះ នឹងជម្ងឺរបស់ខ្លួនប្រជែងឈ្នះការប្រកួតប្រណាំងម៉ូតូ GP នៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួនថ្ងៃ អាទិត្យម្សិលមិញ ខណៈកីឡាករអេស្ប៉ាញ Maverick Vinales បានលេខ២ដើម្បីពន្លាតពិន្ទុ នាំមុខក្នុងតារាងជើងឯកពិភពលោក។

v4

Dovizioso ក្លាយជាអ្នកឈ្នះទី៤ក្នុងចំណោម៦ទីលាននារដូវកាលនេះ ហើយតាមជ័យ ជម្នះនេះនាំឲ្យរូបគេឡើងមកលេខ២លើតារាងជើងឯកពិភពលោក ក្រោយពេល Valentino Rossi បញ្ចប់ការប្រកួតនៅអ៊ីតាលីនេះបានត្រឹមលេខ៤ ខណៈដែលកីឡាករអ៊ីតាលីមួយរូប ទៀត Danilo Petrucci បញ្ចប់លេខ៣ មានន័យថា អ៊ីតាលីពីរនាក់នៅលើវេទិកាកិត្តិយសក្នុង ការប្រកួតលើទឹកដីខ្លួនឯង។

v5

សម្រាប់ការប្រណាំងដំណាក់ទី៦ក្នុងប្រទេសអ៊ីតាលីនាពេលនេះ Andrea Dovizioso សមាជិកក្រុម Ducati ប្រើថិរ វេលា៤១នាទី និង៣២វិនាទីចុច១២៦ លេខ២កីឡាករ Maverick Vinales ជិះឲ្យក្រុម Yamaha ប្រើថិរវេលា៤១នាទី និង៣៣វិនាទីចុច៤០៧ លេខ៣កីឡាករ ម្ចាស់ស្រុក Danilo Petrucci មិត្តរួមក្រុម Ducati និងលេខ៤ Valentino Rossi។

v6

សូមបញ្ជាក់ថា ៦ទីលានកន្លងមកកីឡាករអេស្ប៉ាញ Maverick Vinales លេខ១លើ តារាងជើងឯកមាន១០៥ពិន្ទុ​ លេខ២ Andrea Dovizioso មាន ៧៩ពិន្ទុ ខណៈ Valentino Rossi មាន៧៥ពិន្ទុ។ ចំណែកការប្រណាំងប្រភេទម៉ូតូទី២ ក៏បានកីឡាករអ៊ីតាលីដែរ គឺកីឡាករវ័យ ៣១ឆ្នាំ Mattia Pasini រីឯប្រភេទម៉ូតូទី៣ ក៏ជ័យជំនះបានទៅកីឡាករអ៊ីតាលីដែរ Andrea Migno របស់ក្រុម KTM៕

Atletico Madrid ចាញ់​បណ្ដឹង មិន​អាច​ទិញដូរកីឡាករ​រហូត​ដល់​ឆ្នាំ​២០១៨

ក្តីសុបិនថានឹងអាចដោះដូរកីឡាកររបស់ក្លិប Atletico Madrid ត្រូវសាបសូន្យ ក្រោយពី​ក្លិបមួយនេះចាញ់បណ្តឹងឧទ្ធរណ៍របស់តុលាការមជ្ឈត្តកម្មកីឡា CAS ដែលបានសម្រេចរក្សា​បម្រាម​មិនឲ្យដោះដូរកីឡាកររហូតដល់ដើមឆ្នាំ២០១៨។

v6

ក្លិបកំពូលរបស់ក្របខ័ណ្ឌ La Liga បានឲ្យដឹងថា CAS បានដាក់បម្រាមរយៈពេល២ឆ្នាំ​និងជាពិន័យជាប្រាក់៩០ម៉ឺនហ្វ្រង់ ពោលគឺជិត១០ម៉ឺនដុល្លារអាមេរិកអំឡុងខែមករា ឆ្នាំ២០១៦ កន្លងមកដោយសារក្លិប Atletico Madrid  ជាប់​ពាក់ព័ន្ធ​ទិញកីឡាករ​​ក្រោម​អាយុ​១៨​ឆ្នាំ​កាល​ពី​ឆ្នាំ​មុន ដែល​ជាទង្វើ​​ខុស​ច្បាប់​របស់ FIFA។

v7

សូមបញ្ជាក់ថា ការសម្រេចរបស់តុលាការមជ្ឈត្តកម្មកីឡា CAS នេះបានធ្វើឡើងកាល ពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដូច្នេះមានន័យថា ក្រុមលោក Diego Simeone នឹងមិនអាចលក់ ចេញទិញចូលកីឡាករបានឡើយរហូតដល់ដើមខែមករា ឆ្នាំ២០១៨ ចំណែកភាគីខាង Atletico Madrid វិញបានលើកឡើងថា ជា​ការ​រើសអើង​និង​មិន​យុត្តិធម៌​​សម្រាប់​ក្រុម​របស់​ពួក​គេ៕

Zenit តែងតាំង Mancini ជាគ្រូបង្វឹកថ្មី ខណៈ Sampaoli ដឹកនាំអាហ្សង់ទីនដល់ឆ្នាំ២០២២

v4

Zenit St Petersburg ក្រុមលំដាប់កំពូលនៅរុស្សី បានសម្រេចតែងតាំងលោក Roberto Mancini ជាគ្រូបង្វឹកថ្មី ក្រោយខកខានទៅលេងនៅ Champions League ពីររដូវកាលជាប់ៗគ្នា។


Zenit ដែលបញ្ចប់នៅចំណាត់ថ្នាក់ទី៣ ក្នុងក្របខ័ណ្ឌ Premier League របស់រុស្ស៊ី បានឲ្យដឹងក្នុងសេចក្ដីប្រកាសរបស់ខ្លួនថាក្លិប បានសម្រេចផ្ដល់កិច្ចសន្យារយៈពេល៣ឆ្នាំដល់បុរសអ៊ីតាលីវ័យ៥២ឆ្នាំសម្រាប់ការដឹកនាំក្រុមនេះ ហើយបើតាមប្រភពមួយបានប្រាប់ Reuters ថាអតីតគ្រូបង្វឹកក្រុម Internazionale នឹងទទួលបានប្រាក់ចំណូល ៤,៥លានអឺរ៉ូ ក្នុងមួយឆ្នាំ។


ក្រោយទទួលបានការតែងតាំងនេះ Mancini ដែលជួយឲ្យ Manchester City ឈ្នះពានលីគកំពូលអង់គ្លេសជាលើកដំបូងក្នុងរយៈពេល៤៤ឆ្នាំ កាលពីរដូវ ២០១១-២០១២ បានក្លាយជាអ្នកចាត់ការទូទៅដ៏មានកេរ្តិ៍ឈ្មោះមួយរូបដែលមកដឹកនាំក្រុមនៅរុស្ស៊ីមួយនេះ បន្ទាប់ពីលោក Dick Advocaat, Luciano Spalletti និង André Villas-Boas។


ដោយឡែកសហព័ន្ធបាល់ទាត់ប្រទេសអាហ្សង់ទីន (AFA) ក៏ដូចគ្នាដែរ បានផ្ដល់ទំនុកចិត្តដល់អតីតគ្រូបង្វឹករបស់ Sevilla លោក Jorge Sampaoli ឲ្យដឹកនាំអាហ្សង់ទីនរហូតព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។


នៅឯពិធីបង្ហាញខ្លួន នាក្រុងប៊ុយណូស៊ែ បុរសវ័យ៥៧ឆ្នាំរូបនេះ បាននិយាយថារូបលោកសប្បាយចិត្តដែលមានឱកាសជួយជាតិរបស់ខ្លួន ជាពិសេសបានរួមការងារជាមួយខ្សែប្រយុទ្ធឆ្នើម Lionel Messi ហើយលោកនឹងធ្វើគ្រប់យ៉ាងដើម្បីជួយអាហ្សង់ទីនឡើងទៅវគ្គចុងក្រោយ World Cup នៅប្រទេសរុស្ស៊ី នាឆ្នាំក្រោយ​ ឲ្យបាន។


Sampaoli នឹងមានភារកិច្ចដ៏ធំនៅចំពោះមុខ គឺដឹកនាំអាហ្សង់ទីនប្រកួតជម្រុះ World Cup ប្រចាំតំបន់អាមេរិកឡាទីន ៤ប្រកួតដែលនៅសល់ ខណៈ១៤ប្រកួតកន្លងមក អាហ្សង់ទីនឈរនៅលេខ៥ មាន២២ពិន្ទុ។ ៤ប្រកួតចុងក្រោយរបស់អាហ្សង់ទីន គឺជួបជាមួយម្ចាស់ផ្ទះអ៊ុយរូហ្គាយ នៅក្រុងម៉ុងតេវីដេអូ បន្ទាប់មកទទួលភ្ញៀវវ៉េណេស៊ុយអេឡា និងប៉េរូ ហើយចុងក្រោយធ្វើដំណើរទៅសួរសុខទុក្ខអេក្វាទ័រ៕

v5

Ederson នឹងចូលរួមជាមួយមេឃខៀវ

v4

អ្នកចាំទីសញ្ជាតិប្រេស៊ីល Ederson Moraes នឹងចាកចេញពី Benfica ទៅចូលរួមជាមួយមេឃខៀវ Manchester City ក្នុងតម្លៃខ្លួន៤០លានអឺរ៉ូ នេះបើតាមការឲ្យដឹងរបស់ក្រុមជើងឯកលីគកំពូលរបស់ប្រទេសព័រទុយហ្គាល់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។


ប្រសិនបើនេះជាការពិត នោះមានន័យថាតម្លៃនៃការផ្ទេរនេះ ជិតប្រហែលនឹងតម្លៃ ៤០,២លានអឺរ៉ូ ដែលសេះបង្កង់ Juventus បានចំណាយឲ្យ Parma ដើម្បីទិញយក Gianluigi Buffon​ កាលពីឆ្នាំ២០០១ ពោលគឺជាប់ជាតម្លៃកំណត់ត្រាពិភពលោកទី២ សម្រាប់អ្នកចាំទី។


ទោះជាយ៉ាងណា មិនទាន់មានការអះអាងពីមេឃខៀវនៅឡើយទេទាក់ទងនឹងរឿងនេះ ខណៈ Benfica ក៏បានឲ្យដឹងបន្ថែមទៀតថាតម្លៃពាក់កណ្ដាលនឹងបែងចែកជាបីចំណែក ដែលកត្តានេះ នឹងអាចធ្វើឲ្យសមាគមបាល់ទាត់អង់គ្លេសធ្វើការស៊ើបអង្កេតក៏ថាបាន។


Manchester City ដែលបញ្ចប់នៅចំណាត់ថ្នាក់ទី៣ ហើយមិនបានឈ្នះពានអ្វីសោះនោះ កំពុងព្យាយាមពង្រឹងក្រុមរបស់ខ្លួនដើម្បីប្រកួតប្រជែងរដូវកាលក្រោយ ខណៈអ្នកចាំទី គឺជាបញ្ហាមួយដែលក្រុមរបស់លោក Pep Guardiola ត្រូវដោះស្រាយជាចាំបាច់ ដោយសាររដូវកាលមុន Claudio Bravo មិនបំពេញតួនាទីនេះបានល្អនោះទេ៕

មេបញ្ជាការកងរាជអាវុធហត្ថខេត្តប្រគល់បាល់ទាត់៤០៥គ្រាប់ដល់សិស្ស៣០ក្រុមនៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖មេបញ្ជាការកងរាជអាវុធហត្ថខេត្តប្រគល់បាល់ទាត់៤០៥គ្រាប់ដល់សិក្សានុសិស្សចំនួន៣០ក្រុមដែលជាកីឡាបាល់ទាត់ទូរទាំងខេត្តហើយពិធីប្រគល់ធ្វើឡើងនៅថ្ងៃទី០១ខែមិថុនាឆ្នាំ២០១៧នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
លោក ស្តើង តុងហឹង ប្រធានមន្ទីអប់រំយុវជនកីឡាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដែលបានប្រគល់បាល់ទាត់ចំនួន៤០៥គ្រាប់ដល់ក្រុមកីឡាករនិងកីឡាការនីចំនួន៣០ក្រុមទូរទាំងខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា៖បាល់ទាត់ចំនួន៤០៥គ្រាប់ដែលត្រូវប្រគល់ជូន៣០ក្រុមមាន ១.សិក្សានុសិស្សមកពីវិទ្យាល័យនិងអនុវិទ្យាល័យចំនួន២៧ក្រុម ២.ក្រុមសិស្សគរុកសលនិងវិក្រិត្តការខេត្តបន្ទាយមានជ័យចំនួន១ក្រុម ៣.ក្រុមបាល់ទាត់សកលវិទ្យាល័យ១ក្រុម៤.ក្រុមបាល់ទាត់មន្តី្រមន្ទីអប់រំយុវជននិងកីឡាខេត្តចំនួន១ក្រុម។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ដោយបានការយកចិត្តទុកដាក់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានសហព័ន្ធកីឡាកម្ពុជាក៍ដូចជាមានការណែនាំពី លោក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ហើយបាល់ទាត់ដែលត្រូវបានប្រគល់ជូនកីឡាករនិងកីឡាការនី គឺមានការចូលរួមឧបត្ថម្ភពីសាខាធានាគារអេស៊ីលីដាខេត្តនិងសាខាធាគារអេអ៊ឹមខេត្តបន្ទាយមានជ័យដែលចូលរួមលើវិស័យអប់រំកីឡា។
លោកបានបញ្ជាក់ថា៖ថ្នាក់ដឹកនាំកងរាជអាវុធហត្ថបានយកចិត្តទុកដាក់លើវិស័យកីឡានិងលុបបំបាត់គ្រឿងញៀន ហើយអោយសិក្សានុសិស្សនិងយុវជនចាប់យកវិស័យកីឡា គឺសុខាភាពនិងត្រូវនៅអោយឆ្ងាយពីគ្រឿងញៀនចូលរួមលុបបំបាត់គ្រឿងញៀនយើងទាំងអស់គ្នាត្រូវឆ្លើយថា៖ទេចំពោះគ្រឿងញៀន ដើម្បីសុខភាពខ្លួនឯងគ្រួសារនិងប្រទេសជាតិមានសុខសន្តិភាព៕(ប៊ុន ធឿន)

 

Wenger ព្រមបន្តដឹកនាំកាំភ្លើងធំពីរឆ្នាំទៀត ខណៈ Valverde ធ្វើដំណើរមកដល់ Nou Camp ហើយ

v9

លោក Arsene Wenger បានយល់ព្រមបន្តដឹកនាំកាំភ្លើងធំ Arsenal រយៈពេលពីរឆ្នាំបន្ថែមទៀតហើយ ពោលគឺនៅជាមួយក្រុមនាទឹកដី Emirates Stadium រហូតដល់ឆ្នាំ២០១៩ នេះបើតាមការប្រកាសឲ្យដឹងរបស់ក្លិបលំដាប់កំពូលនៅក្របខ័ណ្ឌ Premier League អង់គ្លេស កាលពីថ្ងៃពុធម្សិលមិញ។


បើទោះជាបុរសសញ្ជាតិបារាំងវ័យ៦៧ឆ្នាំ បានដឹកនាំក្រុមនៅក្រុងឡុងដ៍មួយនេះ មិនជាប់ក្នុងចំណោមក្រុមកំពូលទាំង៤ ដែលវាជាលើកដំបូង គិតតាំងពីលោកចូលមកកាន់តំណែងក្នុងឆ្នាំ១៩៩៦ តែជ័យជម្នះ​ ២-១ លើក្រុមតោខៀវ Chelsea ក្នុងប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពាន FA Cup ធ្វើឲ្យក្រុមប្រឹក្សារបស់ក្លិបសម្រេចផ្ដល់ទំនុកចិត្តដល់លោកពីរឆ្នាំទៀត។


ក្រោយបន្តកុងត្រាថ្មីនេះ ធ្វើឲ្យលោក Arsene Wenger ដឹកនាំកាំភ្លើងធំយូររហូតដល់២៣ឆ្នាំ ដែលជាបុគ្គលទីពីរបន្ទាប់ពី Sir Alex Ferguson ដែលធ្លាប់ធ្វើជាអ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមរយៈពេល២៧ឆ្នាំ គឺពីឆ្នាំ១៩៨៦ ដល់២០១៣។


ដោយឡែកនៅអេស្ប៉ាញឯណោះវិញ លោក Ernesto Valverde អតីតគ្រូបង្វឹកក្រុម Athletic Bilbao បានធ្វើដំណើរទៅដល់ទឹកដីរបស់ក្រុមអ្នកមានបុណ្យ Barcelona ហើយ​ក្រោយយល់ព្រមដឹកនាំក្រុមរងជើងឯកក្របខ័ណ្ឌ La Liga មួយនេះ រយៈពេលពីរឆ្នាំ ហើយបើតាមដឹងលោកនឹងត្រូវធ្វើការបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ។


Valverde វ័យ៥៣ឆ្នាំ ដែលត្រូវបានអ្នកមានបុណ្យតែងតាំងជំនួសលោក Luis Enrique កាលពីថ្ងៃចន្ទ ធ្លាប់ជាសមាជិករបស់ Barcelona ក្នុងចន្លោះឆ្នាំ១៩៨៨ និង១៩៩០ ដោយលោកលេងក្នុងតំបន់ប្រយុទ្ធ ក្រោមការដឹកនាំរបស់លោក Johan Cruyff នាពេលនោះ៕

v10

Neymar ចូលរួមចែករំលែកបទពិសោធបាល់ទាត់ខ្លីៗនៅទីក្រុងតូក្យូប្រទេសជប៉ុន

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបអ្នកមានបុណ្យ FC Barcelona កីឡាករ Neymar បានចូលរួម បង្ហាត់បង្រៀនបាល់ទាត់កម្រិតខ្លីៗនៅប្រទេសជប៉ុនកាលពីថ្ងៃពុធម្សិលមិញ អំឡុងកីឡាករ ជម្រើស​ជាតិ​ប្រេស៊ីលរូបនេះទៅទស្សនកិច្ចនៅទីក្រុងតូក្យូ ក្នុងយុទ្ធនាការផ្សព្វផ្សាយគ្រឿង អលង្កាឲ្យក្រុមហ៊ុន Gaga Milano។

v5

ព្រឹត្តិការណ៍នេះធ្វើឡើងនៅមជ្ឈមណ្ឌល Tokyo Nishikawa Sangyo ដែលមានក្មេងៗ​ជាង៤៥នាក់បានចូលរួមវគ្គចែករំលែកបទពិសោធបាល់ទាត់ឈុតតូចនេះ ដោយពួកគេបាន ត្រងត្រាប់ស្តាប់ការបង្ហាត់បង្ហាញយ៉ាងយកចិត្តទុកដាក់ ហើយពួកគេបានចូលទៅកាន់ទីលាន អនុវត្ត​ផ្ទាល់ជាមួយ Neymar ទៀតផង។

v6

កីឡាករ​វ័យ២៦ឆ្នាំរូបនេះបាននិយាយយ៉ាងខ្លី និងមានន័យបំផុតសម្រាប់កីឡាករថ្នាល​បាល់ទាត់ក្នុងឱកាសនោះថា កាលពីនៅកុមារភាពរូបគេឡើងហាត់ប្រាណ និងទាត់បាល់ភ្លាមៗ បន្ទាប់ភ្ញាក់ពីដំណេក ហើយពិធីមួយនេះជួយឲ្យរូបគេមានកម្លាំងថាមពលខ្លាំង។ Neymar បន្ត​ទៀតថា ដើម្បីបានក្លាយជាកីឡាករបាល់ទាត់អាជីព កត្តាសំខាន់បំផុតគឺការខំប្រឹងប្រែង និង​យកចិត្តទុកដាក់ក្នុងការហ្វឹកហាត់។

v7

Aubameyang ​នឹងផ្ទេរទៅ PSG ក្នុងតម្លៃខ្លួន៦១លានផោន

ខ្សែប្រយុទ្ធក្លិបអធិរាជពណ៌លឿងខ្មៅ Borussia Dortmund កីឡាករ Pierre-Emerick Aubameyang ​នឹង​ចុះ​កុងត្រា​លេង​ឱ្យ​ក្រុម​អ្នកមាន Paris Saint-Germain ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ក្នុង​តម្លៃ​ខ្លួន​៦១​លាន​ផោន ​រួម​ជាមួយ​ប្រាក់​ឈ្នួល​ ១៦៨ ០០០​ផោន ​ពោលគឺជាង​២០​ម៉ឺន​ដុល្លារ​ក្នុង​១​សប្ដាហ៍។

v2

ប្រភពព័ត៌មានពីប្រទេសបារាំងបានឲ្យដឹងថា ខ្សែប្រយុទ្ធអន្តរជាតិរបស់ហ្គាបុងរូបនេះ បាន​យល់ព្រមនូវសំណើរបស់ក្លិប PSG រួចអស់ហើយ នៅតែថ្ងៃប្រកាសជាផ្លូវការប៉ុណ្ណោះ។ Top Scorer ប្រចាំលីគកំពូលរបស់អាល្លឺម៉ង់រូបនេះ គឺជាកីឡាករដំបូងគេដែល PSG បាន ប្រកាស​ទិញ ខណៈខ្សែប្រយុទ្ធក្លិបកាំភ្លើងធំ Arsenal កីឡាករ Alexis Sanchez ក៏ជាគោលដៅ​ដែរសម្រាប់ PSG។

v3

សូមបញ្ជាក់ថា Pierre-Emerick Aubameyang វ័យ២៧ឆ្នាំរូបនេះត្រូវបានក្លិបធំៗមួយ ចំនួននៅអឺរ៉ុបចង់បាន ជាពិសេសគឺក្លិបរបស់ប្រទេសចិនក៏ចង់ផ្ទេរយកដែរ ដោយហ៊ានឲ្យ​តម្លៃ និងថ្លៃនឿយហត់ខ្ពស់ថែមទៀតផង ប៉ុន្តែអតីតយុវជនសមាជិកក្រុម AC Milan ខាងលើបាន​សម្រេចចិត្តបន្តវាសនានៅលីគអឺរ៉ុបបន្តទៀត។v4

គួររំលឹកផងដែរថា ក្នុងរដូវកាល ២០១៦-២០១៧ នៃក្របខ័ណ្ឌ Bundesliga ​របស់​អាល្លឺ ម៉ង់ដែលទើបបញ្ចប់ទៅថ្មីៗនេះ Pierre-Emerick Aubameyang បង្ហាញខ្លួនបាន៣២ប្រកួត និង​ទាត់បញ្ចូលទីបាន៣១គ្រាប់៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

ព័ត៌មានជាតិ​ពេល​យប់​


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2