vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

កីឡា

ព័រទុយហ្គាល់ ស៊ីលី អាល្លឺម៉ង់ និងម៉ិកស៊ិក ហ្វឹកហាត់ត្រៀមប្រកួតវគ្គ៤ក្រុមចុងក្រោយ

ក្រុម៤ដែលត្រូវតទល់គ្នា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ Confederations Cup 2017 នៅរុស្ស៊ី គឺក្រុមជម្រើសជាតិព័រទុយហ្គាល់ ស៊ីលី អាល្លឺម៉ង់ និងម៉ិកស៊ិក កំពុងនាំគ្នាហ្វឹកហាត់យ៉ាងសស្រាក់សស្រាំដូចៗគ្នា។

hhh10
ព័រទុយហ្គាល់ ក្រុមលេខ១ នៅពូល A ត្រូវប្រឈមជាមួយស៊ីលី ក្រុមលេខ២ ពូល B ដោយការប្រកួតនៃក្រុមទាំងពីរ នឹងកើតឡើងនៅកីឡដ្ឋាន Kazan Arena នាក្រុងកាហ្សង់ (Kazan) ថ្ងៃនេះ ខណៈអាល្លឺម៉ង់ ក្រុមលេខ១ ពូល B ត្រូវប្រឈមជាមួយម៉ិកស៊ិក ក្រុមលេខ២ ពូល A នៅ Fisht Olympic Stadium ក្នុងក្រុងសូឈី (Sochi) ថ្ងៃស្អែក។

hhh11
សម្រាប់ក្រុមដែលឈ្នះ នឹងទៅប្រជែងយកតំណែងជើងឯក នៅថ្ងៃទី២ ខែកក្កដា នា Krestovsky Stadium ក្នុងក្រុង Saint Petersburg ចំណែកក្រុមចាញ់ ត្រូវប៉ះគ្នា នៅ Otkrytiye Arena នាក្រុងមូស្គូ ដើម្បីដណ្ដើមយកលេខ៣ ក្នុងថ្ងៃជាមួយគ្នាដែរ។ សម្រាប់ក្រុមទាំង៤នេះ មានតែម៉ិកស៊ិកប៉ុណ្ណោះដែលធ្លាប់លើកពានរង្វាន់នេះបានម្ដង ក្នុងឆ្នាំ១៩៩៩ ដោយពេលនោះយកឈ្នះប្រេស៊ីល ៤-៣ នៅផ្ទះខ្លួនឯងផ្ទាល់តែម្ដង។

hhh12
សូមបញ្ជាក់ថា ពានរង្វាន់ Confederations Cup គឺជាព្រឹត្តិការណ៍លំដាប់អន្តរជាតិមួយដែលត្រូវបានបង្កើតឡើងសម្រាប់ក្រុមជម្រើសជាតិប្រកួតប្រជែងគ្នា ចាប់តាំងពីឆ្នាំ១៩៩២ ដោយក្រុមដែលត្រូវជ្រើសរើសឲ្យចូលរួម គឺក្រុមម្ចាស់ផ្ទះ ម្ចាស់ពានពិភពលោក និងក្រុមជើងឯកនៃទ្វីបទាំង៦។

hhh13
ពានរង្វាន់នេះដំបូងឡើយ មានឈ្មោះថា “King Fahd Cup” ហើយបីលើកដំបូងធ្វើឡើងនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត រៀងរាល់ពីរឆ្នាំម្ដង។ តែក្នុងឆ្នាំ១៩៩៧ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ក៏ប្ដូរឈ្មោះដូចបច្ចុប្បន្ននេះ ហើយក្រោយមកក៏ដូររយៈពេលមក៤ឆ្នាំម្ដង ក្នុងឆ្នាំ២០០៥ ហើយអ្វីដែលសំខាន់នោះ គឺត្រូវរៀបចំឡើងមុនព្រឹត្តិការណ៍ World Cup ១ឆ្នាំ៕

ភ្នាក់ងារបាល់ទាត់ Jorge Mendes ទៅដល់តុលាការហើយ ពាក់ព័ន្ធនឹងករណីគេចពន្ធរបស់ Falcao

ភ្នាក់ងារបាល់ទាត់ Jorge Mendes បានធ្វើដំណើរទៅដល់តុលាការនៃក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញហើយ កាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីឆ្លើយបំភ្លឺចំពោះករណីដែលគេចោទប្រកាន់លើកីឡាកររបស់ខ្លួន Radamel Falcao ពីបទគេចមិនបង់ពន្ធ។

hhh8

Falcao ត្រូវបានគេចោទថាមិនបានប្រកាសពីចំនួនទឹកប្រាក់៥,៦លានអឺរ៉ូដែលជាចំណូលដែលគេរកបាន ក្នុងចន្លោះឆ្នាំ២០១២ និង២០១៣ ពោលគឺអំឡុងពេលដែលគេលេងឲ្យក្រុម Atletico Madrid តែពាក់ព័ន្ធនឹងករណីនេះ ក្រុមហ៊ុន “Gestifute” របស់ Mendes ដែលជាតំណាងឲ្យកីឡាករអន្តរជាតិកូឡុំប៊ី បានបដិសេធរួចរាល់ហើយថាមិនបានធ្វើអ្វីខុសនោះទេ។

hhh9

ទោះជាយ៉ាងណា Falcao ដែលបច្ចុប្បន្នជាសមាជិករបស់ As Monaco មិនមែនជាកីឡាករស្ថិតក្រោមការគ្រប់គ្រងរបស់ Mendes ដំបូងគេឡើយ ដែលមានរឿងអាស្រូវគេចពន្ធនេះ ព្រោះ Cristiano Ronaldo កីឡាកររបស់លោកមួយរូបផ្សេងទៀត ក៏ត្រូវបានតុលាការអេស្ប៉ាញចោទថាលាក់ប្រាក់ចំណូលចំនួន១៤លានអឺរ៉ូដូចគ្នាដែរ ខណៈខ្សែប្រយុទ្ធអន្តជាតិព័រទុយហ្គាល់វ័យ៣២ឆ្នាំរបស់អធិរាជស Real Madrid នឹងឡើងបំភ្លឺនៅថ្ងៃទី៣១ ខែកក្កដា ខាងមុខនេះ៕

 

 

នាយកមូលនិធិ KMH ផ្តល់ឱកាសដល់ថ្នាលយុវជនទៅស្វែងយល់កិច្ចការសង្គម នៅអង្គការ មូលនិធិកុមារកម្ពុជា

ប្រធានមូលនិធិ KMH និងជាស្ថាបនិកកីឡាបាល់ទាត់ KMH, លោក កាំង សេន បានដឹកនាំក្រុមថ្នាលយុវជនបាល់ទាត់របស់ខ្លួនទៅស្វែងយល់កិច្ចការសង្គម និងវិស័យសិក្សាធិការ នៅសាលា Neeson Cripps Academy របស់អង្គការមូលនិធិកុមារកម្ពុជា ហៅកាត់ CCFដែលកសាងនិងផ្ដួចផ្ដើមឡើងដោយលោក Scott Neeson។


មូលនិធិ KMH ក៏បានប្រគល់ដំបូលកន្លែងអង្គុយរង់ចាំរបស់អ្នកជំងឺនៅក្នុងអង្គការមូលនិធិកម្ពុជា១ខ្នងផងដែរដែលនេះជាការផ្ដល់ជូនពីខាង ISI GROUP ដែលជាក្រុមហ៊ុនក្រុមហ៊ុនផ្គត់ផ្តង់ផលិតផលសំណង់ពីដែកប្រកបដោយគុណភាពខ្ពស់ ឈានមុខគេនៅកម្ពុជា។ លោក កាំង សេន បានឲ្យដឹងថាការនាំយុវជនបាល់ទាត់ទៅស្វែងយល់នៅអង្គការមួយនេះគឺមានបំណងចង់ឲ្យពួកគេយល់ដឹងពីស្ថានភាពជាក់ស្ដែងទាក់ទងទៅនឹងសាលារបស់លោក Neeson ផ្ទាល់តែម្ដងថាតើក្មេងៗនៅទីនោះមានការរស់នៅ និងការរៀនសូត្ររបស់ពួកគេយ៉ាងណាដែរ។

 

នាយកមូលនិធិ KMH និងលោក Scott Neeson ក៏បានប្រគល់ និងទទួលកាដូរជាសម្ភារៈកីឡាមួយចំនួនដើម្បីជូនដល់យុវជនសាលាNeeson Cripps Academy សម្រាប់ទុកលេងកីឡា ដើម្បីសុខភាពនិងសាមគ្គីភាព។


មូលនិធិបាល់ទាត់ KMH ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់និងអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជានិងជាស្នូលវិជ្ជមានមួយចំណែក ក្នុងកិច្ចការសង្គមកម្ពុជាតាមរយៈការផ្ដល់ឱកាសដល់យុវជនក្នុងការអភិវឌ្ឍទេពកោសល្យនិងបង្ហាញសមត្ថភាពរបស់ខ្លួន។


លោក សាមិត្ត វឌ្ឍនៈឧត្តម នាយកទំនាក់ទំនងសាធារណៈ ISI GROUP គូសបញ្ជាក់ថា “នេះជាចំណែកនៃការទទួលខុសត្រូវនៃISI GROUP សម្រាប់កិច្ចការសង្គម ដែលនៅថ្ងៃនេះ យើងខ្ញុំបានដឹកនាំថ្នាលយុវជនបាល់ទាត់មកស្វែងយល់បន្ថែមពីអង្គការ ហើយISI GROUP បានឧបត្ថម្ភដំបូលសីង្កសីមួយខ្នងជូនដល់អង្គការ សម្រាប់ការ អង្គុយរង់ចាំរបស់អ្នកជំងឺមកទទួលការព្យាបាលពីអង្គការមួយនេះ”។


សូមបញ្ជាក់ថា មូលនិធិ KMH តែងតែបានជួយដល់កិច្ចការសង្គមយ៉ាងសកម្ម នាពេលកន្លងមក តាមរយៈផ្តល់ថវិកា ដែលទទួលបានការជួយពីបណ្តាក្រុមហ៊ុនជាដៃគូជាច្រើន តាមរយៈព្រឹត្តិការណ៍បាល់ទាត់ KMH CUP និងKMHChampion League ជួយដល់អង្គការ មន្ទីរពេទ្យ គន្ធបុប្ជា ជាដើម៕

 v3

v10

v11

សហព័ន្ធកីឡាហែលទឹកអន្តរជាតិប្រារព្ធទិវាហែលទឹកលើកទី១ លើពិភពលោក

សហ័ពន្ធកីឡាហែលទឹកអន្តរជាតិ FINA បានតម្រូវឲ្យសហព័ន្ធកីឡាហែលទឹកនានា លើពិភពលោក ដែលជាសមាជិករបស់ខ្លួនឲ្យប្រារព្ធទិវាហែលទឹកពិភពលោក លើកទី១ នៅឆ្នាំ២០១៧នេះ ក្រោមប្រធានបទ កីឡាហែល ទឹកដើម្បីទាំងអស់គ្នា កីឡាហែលទឹកដើម្បីជីវិត ដោយចាប់ពីឆ្នាំនេះទៅ ទិវាមួយនេះនឹងត្រូវប្រារព្ធជារៀងរាល់ឆ្នាំ។


ដោយឡែក កាលពីព្រឹកមិញ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រកាសផ្សព្វផ្សាយជាសាធារណៈ នៅទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា តាមរយៈសន្និសីទសារពត៌មានមួយ ដោយខ្លួននឹងប្រារព្ធទិវាហែលទឹកពិភពលោកនេះដូចគ្នាដែរ។


លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរ កីឡាហែលទឹក បញ្ជាក់ថា ខ្លួននឹងរៀបចំទិវាកីឡាហែលទឹក FINA World Aquatics លើកទី១ នៅប្រទសកម្ពុជា ចំនួន២ថ្ងៃ គឺនៅថ្ងៃទី១ កក្កដា នៅទីលាន ក្លឹបការ៉ាកុល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងថ្ងៃទី២ កក្កដា នៅមណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម។


អគ្គលេខាធិការរូបនេះបន្ថែមថា ទិវានេះត្រូវបានធ្វើឡើងក្នុងគោលបំណងបំផុសស្មារតីឲ្យប្រជាពលរដ្ឋយុវជនទាំងអស់ ជាពិសេសគឺកុមារចូលរួមទិវានេះ ដើម្បីឲ្យគេចេះហែលទឹក ជៀសវាងការលុងទឹកស្លាប់ដោយមិនចេះហែលទឹក។ហេតុផលនៃការរៀបចំនោះគឺចង់ឲ្យមនុស្សទាំងអស់រៀនពីការហែលទឹក និងរៀនពីការរស់នៅ។ការចេះហែលទឹកវាមិនមែនជារបត់ជីវិតនោះទេ ប៉ុន្តែវាជារឿងសំខាន់មួយ ដើម្បីសង្គ្រោះខ្លួនឯងពីគ្រោះថ្នាក់នៃការលង់ទឹកនៅពេលធ្វើដំណើរតាមផ្លូវទឹក ឬអាចជួយសង្គ្រោះដល់អ្នកលង់ទឹកទៀតផង។ចេះហែលទឹកគឺស្រឡាញ់ជីវិត ចេះហែលទឹកគឺធ្វើឲ្យជីវិតរស់នៅបានល្អប្រសើរជាងមុន។


តាមរយៈទិវាកីឡាហែលទឹក FiNA World Aquatics លើក១ គឺការជំរុញឲ្យវិស័យកីឡហែលទឹកនៅកម្ពុជាឲ្យមានការរីកចម្រើននិងអភិឌ្ឍខ្លួនទៅរកការចូលព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០៣២។ ចំពោះប្រទេសណាដែលមិនបានរៀបចំព្រឹត្តិការណ៍FINA World Aquatics Dayនេះ, សហព័ន្ធអន្តរជាតិនឹងមិនអនុញ្ញាតឲ្យចូលរួមប្រកួតជម្រុះអូឡាំពិកហ្គេមឡើយ។សម្រាប់ឆ្នាំ២០១៧នេះការប្រកួតហែលទឹកជើងឯកពិភពលោកនឹងធ្វើនៅទីក្រុងប៊ុយដាប៉េស្តប្រទេសហុងគ្រីពីថ្ងៃទី២១ដល់៣០មិថុនា។


ព្រឹត្តិការណ៍ជើងឯកពិភពលោកឆ្នំានេះកម្ពុជាគ្រោងបញ្ជូនកីឡាករ២រូបមកពីខេត្តកំពង់ចាមដែលកំពុងហាត់ក្នុងក្រុមជម្រើសជាតិគឺចេងពិរោទដែលហែល៥០ម៉ែត្ររបៀបផ្ងារ និងសេរី កីឡាករធឿន ចាន់ថុលហែលវិញ្ញាសា៥០ម៉ែត្រមេអំបៅ និង១០០ម៉ែត្រសេរី។ចំពោះកីឡាការិនីហែមថុនវិទិនីដែលចូលរួមដែរនោះនឹងប្រកួតលើវិញ្ញាសា៥០ម៉ែត្ររបៀបសេរី និង៥០ម៉ែត្ររបៀបមេអំបៅ៕

v7

v8

v9

ប្រធានអូឡាំពិកកម្ពុជាឲ្យប្រដាល់គុនខ្មែរខិតខំដណ្តើមមេដាយពីស៊ីហ្គេម

ឯកឧត្តមថោងខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានស្នើឲ្យថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រ ដាល់គុនខ្មែរ ព្រមទាំងកីឡាករ កីឡាការិនីនានាត្រូវខិតខំឲ្យបានខ្លាំងក្លា ដើម្បីដណ្តើមមេដាយឲ្យបានពីព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាស៊ី ដែលនឹងចូលមកដល់នាខែសីហា ឆ្នាំ២០១៧។


ប្រធានអូឡាំពិកកម្ពុជាបានមានប្រសាសន៍ នៅទីស្នាក់ការរបស់ខ្លួន កាលពីម្សិលមិញ បន្ថែមទៀតថា គុនខ្មែរជាប្រភេទកីឡាដែលមានសក្ដានុពលណាស់។ពីដើមគេហៅថាប្រដាល់សេរី ប៉ុន្តែពេលនេះហៅថាគុនខ្មែរព្រោះវាជាមរតកដែលដូនតារបស់ខ្មែរបន្សល់ទុកឲ្យ។កន្លងមកយើងប្រកាន់គោលការណ៍វប្បធម៌និងប្រវត្តិសាស្ត្រព្រោះនៅស៊ីហ្គេមគេដាក់មួយថៃ(Muay Thai)ដែលមានន័យថាប្រដាល់ថៃ។ពេលនេះដោយមានការទាមទារពីបណ្ដាប្រទេសជាសមាជិកនោះទើបគេសម្រេចដាក់ត្រឹមមួយ(Muay)ដែលមានន័យថាប្រដាល់នោះបន្ទាប់ពីមានការសម្របសម្រួលគ្នាមកនោះ។


ឯកឧត្តម ថោង ខុន អះអាងថា កន្លងមកប្រដាល់សេរីក្នុងស៊ីហ្គេមកម្ពុជាមិនបានបញ្ជូនទៅចូលរួមទេដោយសារតែគេប្រើពាក្យថា “មួយថៃ” ប៉ុន្តែឆ្នាំនេះម្ចាស់ផ្ទះម៉ាឡេស៊ីបែរជាព្រមប្រើប្រាស់ពាក្យ “មួយ” មានន័យថា ប្រដាល់ ទើបកម្ពុជាយល់ព្រមបញ្ជូនឲ្យកីឡាករ-កីឡាការិនីប្រដាល់គុនខ្មែរឲ្យចូលរួមតែម្តង ហើយក៏ជាលើកទី១ សម្រាប់សហព័ន្ធកីឡាប្រដាល់គុនខ្មែរដែរ។ ឯកឧត្តមរំពឹងថា ប្រភេទកីឡាសក្តានុពលមួយនេះនឹងអាចឈ្នះមេ ដាយពីស៊ីហ្គេមលើកនេះជាក់ជាមិនខាន។


ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ីឆ្នាំ២០១៩នាខែសីហាខាងមុខនេះសហព័ន្ធប្រដាល់គុនខ្មែរបានត្រៀមកីឡាករចំនួន៥រូបគឺកីឡាករវ៉ាន់ វឿនទម្ងន់៥៤គីឡូក្រាម, ឡៅចិត្រាទម្ងន់៥៧គីឡូក្រាម,ឃឹម ឌីម៉ាទម្ងន់៦៣,៥០គីឡូក្រាម, មឿនសុខហ៊ុចទម្ងន់៦៧គីឡូក្រាម និងកីឡាករ ម៉ឺន សុភាដែលនឹងត្រូវប្រកួតលើប្រភេទទម្ងន់៧១គីឡូក្រាម។


សូមបញ្ជាក់ថា ក្នុងឱកាសនោះ លោកវ៉ា ស៊ិន ភារម្យត្រូវបានគណៈកម្មាធិការប្រតិបត្តិទទួលស្គាល់និងតែងតាំងជាទីប្រឹក្សា។លោកវ៉ា ស៊ិនភារម្យ អាយុ ៥៧ ឆ្នាំបច្ចុប្បន្នមានឋានៈជាឧត្តមសេនីយ៍ទោនាយសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលលោកជាប្រធានគណៈកម្មការវិន័យកីឡាប្រដាល់កម្ពុជា, អនុប្រធានទី១សហព័ន្ធប្រដាល់គុនខ្មែរ និងជាអនុប្រធានទី១សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា៕

AAA-1

AAA-2

ខ្លាឃ្មុំទឹកកកនីកា ទាយថា ព័រទុយហ្គាល់ និងម៉ិកស៊ិក នឹងឈ្នះនៅយប់នេះ

ស្របពេលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Confederations Cup នឹងចាប់ផ្តើមនៅយប់នេះ ក្រុមអភិរក្សនៅសួនសត្វនាទីក្រុងម៉ូស្គូប្រទេសរុស្ស៊ីបានយកសត្វខ្លាឃ្មុំទឹកកកឈ្មោះ នីកា ធ្វើការទស្សន៍ទាយថា ក្រុមជម្រើសជាតិណាមានឱកាសបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

hhh3

ខ្លាឃ្មុំទឹកកក នីកា បានទស្សន៍ទាយថា ជើងឯកទ្វីបអឺរ៉ុបជម្រើសជាតិព័រទុយហ្គាល់និងក្រុមជម្រើសជាតិម៉ិកស៊ិកដែលជាជើងឯកតំបន់ CONCACAF នឹងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ Confederations Cup នៅឆ្នាំនេះ ពោលគឺព័រទុយហ្គាល់នឹងឈ្នះស៊ីលី ចំណែកម៉ិកស៊ិកនឹងឈ្នះក្រុមជើងឯកពិភពលោកឥន្ទ្រីដែកអាល្លឺម៉ង់។

hhh4

សូមបញ្ជាក់ថា ក្នុងការទស្សន៍ទាយនេះខ្លាឃ្មុំដែលអាជ្ញាធរប្រទេសរុស្ស៊ីបានជួយសង្រ្គោះក្នុងភូមិមួយអំឡុងវាមានអាយុចន្លោះពី៨ទៅ៩ខែ វាបានចាប់យកកូនចានដែលមានទង់ជាតិព័រទុយហ្គាល់ និងម៉ិកស៊ិក។

គួររំលឹកដែរថា ខ្លាឃ្មុំទឹកកកនីការូបនេះត្រូវបានគេចាត់ទុកថា ជាសត្វដ៏ពូកែខាងទស្សន៍ទាយដូចមឹកឈ្មោះ Paul ដែលទាយត្រូវ ថាក្រុមជម្រើសជាតិអេស្ប៉ាញនឹងលើកពាន FIFA World Cup ២០១០ នៅអាហ្រ្វិកខាងត្បូង៕

តារាបាល់បោះ Westbrook ទទួលបានងារជា MVP 2017 លើកដំបូង

អតីត និងបច្ចុប្បន្នតារាបាល់បោះដ៏ល្បីល្បាយជាច្រើននាក់បានចូលរួមក្នុងកម្មវិធីផ្តល់ពានរង្វាន់កិត្តិយស NBA Awards ជាលើកដំបូងកាលពីថ្ងៃអង្គារម្សិលមិញនាទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ដែលក្នុងនោះកីឡាករ Russell Westbrook របស់ក្រុម Oklahoma City Thunder ក្លាយជាកីឡាករលេងល្អប្រចាំឆ្នាំ NBA Most Valuable Player of the Year។

hhh1

អតីតកីឡាករបាល់បោះដ៏ល្បីឈ្មោះ Bill Russell ដែលធ្លាប់នៅចន្លោះឆ្នាំ១៩៥៦ដល់ឆ្នាំ១៩៦៩សមាជិកក្រុម Boston Celtics ជាអ្នកប្រកាសឈ្មោះកីឡាករដែលឈ្នះពានរង្វាន់កិត្តិយស NBA Most Valuable Player of the Year ប្រចាំឆ្នាំ២០១៧នេះ។

hhh2

ក្រោយពីទទួលបានពានកិត្តិយសមូយនេះ កីឡាករ Russell Westbrook វ័យ២៨ឆ្នាំបាននិយាយថា គេសូមអរគុណជាខ្លាំងដែលថ្ងៃនេះទទួលបានកិត្តិយសយ៉ាងធំធេងក្នុងជីវិតអរគុណដល់ ព្រឹទ្ធាចារ្យបាល់បោះជាច្រើនរូបដែលបានចូលរួមក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ៕

De Boer ចង់ធ្វើឲ្យ Crystal Palace ជាក្រុមដ៏រឹងមួយនៅ Premier League ខណៈសមាជិក Nantes ហ្វឹកហាត់ជាមួយគ្រូថ្មី Ranieri

Crystal Palace បានបង្ហាញមុខលោក Frank de Boer ដល់អ្នកសារព័ត៌មាន ក្រោយផ្ដល់ទំនុកចិត្តឲ្យលោកដឹកនាំក្រុមរយៈពេល៣ឆ្នាំ ខណៈគ្រូបង្វឹកថ្មីរូបនេះបាននិយាយក្នុងសន្និសីទនោះថាលោកនឹងព្យាយាមធ្វើយ៉ាងណាជួយឲ្យក្រុម នៅភាគខាងត្បូងក្រុងឡុងដ៍មួយនេះក្លាយជាក្រុមដ៏រឹងមាំមួយនៅក្របខ័ណ្ឌ Premier League អង់គ្លេស។

hh56
អតីតគ្រូបង្វឹករបស់ក្រុម Ajax Amsterdam វ័យ៤៧ឆ្នាំ សម្រាកពីអាជីពនេះរយៈពេលជាច្រើនខែមកហើយ គិតចាប់តាំងពីត្រូវ Inter Milan ក្រុមនៅ Serie A បណ្ដេញចេញ កាលពីខែវិច្ឆិកា ឆ្នាំមុន ហើយពេលនេះលោកមានគម្រោងដឹកនាំក្រុមហ្វឹកហាត់ ដើម្បីត្រៀមប្រកួតមិត្តភាពមុនខែក្រោយ។


ដោយឡែកនៅបារាំងវិញ នាកីឡដ្ឋាន Beaujoire របស់ខ្លួន Nantes ក្រុមនៅក្របខ័ណ្ឌ Ligue 1 របស់បារាំង ក៏បានធ្វើការបង្ហាញមុខគ្រូបង្វឹកថ្មីរបស់ខ្លួនដូចគ្នាដែរ គឺលោក Claudio Ranieri បន្ទាប់ពីតែងតាំងបុរសអ៊ីតាលីវ័យ៦៥ឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍ទី១៥ កន្លងទៅនេះ ដោយផ្ដល់កិច្ចសន្យារយៈពេលពីរឆ្នាំ។

hh58
ក្រោយសន្និសីទចប់ អតីតអ្នកចាត់ការទូទៅក្រុមកញ្ជ្រោងខៀវ Leicester City រូបនេះ ក៏ចាប់ផ្ដើមដឹកនាំសមាជិកក្រុមថ្មីធ្វើការហាត់សមជើងលើកដំបូងតែម្ដង ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនាពេលខាងមុខ ខណៈនេះជាលើកទី២សម្រាប់លោកផងដែរ ដែលមកដឹកនាំក្រុមនៅបារាំងនេះ ដោយលើកទី១ លោកបានជួយឲ្យ AS Monaco ឡើងពីលីគទី២មកលីគកំពូល ក្នុងនាមជាជើងឯក នៅរដូវកាល ២០១២-២០១៣ ហើយរដូវកាលបន្ទាប់មក ក៏បានជួយឲ្យជាប់ចំណាត់ថ្នាក់ទី២ នៅ Ligue 1 ទៀត តែពេលចប់កុងត្រា លោកក៏ដើរចេញ។


Claudio Ranieri គឺជាគ្រូបង្វឹកដ៏មានបទពិសោធន៍មួយរូប ដោយលោកធ្លាប់ដឹកនាំក្រុមល្បីៗមួយចំនួន មានដូចជា នៅអ៊ីតាលី Juventus, AS Roma, Inter Milan និង Napoli នៅអេស្ប៉ាញ Atletico Madrid និង Valencia នៅអង់គ្លេស Chelsea និង Leicester City ព្រមទាំងក្រុមជម្រើសជាតិក្រិកផងដែរ៕

Bolt ពិតជានឹងចូលនិវត្តន៍នៅឆ្នាំនេះ

បុរសកំពូលល្បឿន Usain Bolt បានបង្ហាញពីបំណងចូលនិវត្តន៍ពីអាជីពអ្នករត់ប្រណាំង បន្ទាប់ពីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នានា ក្នុងឆ្នាំនេះចប់សព្វគ្រប់។

hh55
មុនការបង្ហាញខ្លួនលើកចុងក្រោយ នៅឯកន្លែងជួបជុំ ក្នុងកម្មវិធី Ostrava Golden Spike នាសាធារណរដ្ឋឆែក នៅពេលត្រូវអ្នកសារព័ត៌មានសួរ បុរសវ័យ៣០ឆ្នាំបាននិយាយថារូបគេនឹងចូលនិវត្តន៍ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ IAAF World Athletics Championships នៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស នាខែសីហា។


Bolt ដែលគ្រងមេដាយមាសអូឡាំពិក៨ដង និងមេដាយជើងឯកពិភពលោក១៣ដង បានបន្ថែមទៀតថាខ្លួនមានអារម្មណ៍រំភើបខុសពីធម្មតា រកនិយាយមិនត្រូវ នៅពេលអាជីពរបស់ខ្លួនជិតដល់ទីបញ្ចប់បែបនេះ ហើយរូបគេក៏បង្ហាញការជឿជាក់លើលោក Sebastian Coe ប្រធានសហព័ន្ធអត្តពលិកអន្តរជាតិ (IAAF) ដែរថាពិតជាអាចកំចាត់ និងការពារការប្រើប្រាស់សារធាតុប៉ូវកម្លាំងក្នុងវិស័យកីឡានេះបានជាក់ជាមិនខាន។

hh54
បន្ទាប់ពីកម្មវិធី Ostrava Golden Spike នៅថ្ងៃពុធស្អែកនេះ Bolt នឹងចូលរួមប្រកួតព្រឹត្តិការណ៍ Diamond League នៅម៉ូណាកូ នាថ្ងៃទី២១ ខែក្រោយ មុននឹងបង្ហាញខ្លួនចុងក្រោយ នៅក្រុងឡុងដ៍៕

Khmer United FC ឈ្នះ Avatar ៤-២ សប្តាហ៍ទី១៣ព្រឹត្តិការណ៍ Khmer Real Estate League រដូវកាល ២០១៧

ក្រុមខ្លាំងលំដាប់លើកំពូលតារាង Khmer United FC នៅតែបន្តភាពខ្លាំងរបស់ខ្លួន សម្រាប់សប្តាហ៍ទី១៣ នៃព្រឹត្តិការណ៍កីឡាបាល់ទាត់អាជីពចម្រុះ Khmer Real EstateLeague រដូវកាល ២០១៧ បន្ទាប់បន្តយកឈ្នះលើក្រុម Avatar ដោយលទ្ធផលបច្ចេកទេស ៤ទល់២ កាលពីចុងសប្តាហ៍កន្លងទៅ នៅទីលានដំរីស រាជធានីភ្នំពេញ។


ជាមួយនឹងជ័យជម្នះ នៅសប្តាហ៍ទី១៣នេះបានធ្វើឲ្យ Khmer United FC មាន៣២ពិន្ទុ ឈរនៅចំណាត់ថ្នាក់ លេខ១ បណ្តោះអាសន្ន បន្ទាប់ពីឆ្លងកាត់១៣ប្រកួត ឈ្នះ១០ ប្រកួត ស្មើ២ប្រកួត និងចាញ់១ប្រកួត ខណៈក្រុមលេខ២បណ្តោះអាសន្ន គឺក្រុម Blue Dragon មាន៣២ពិន្ទុដូចគ្នា ដោយ១៣ប្រកួត ឈ្នះ ស្មើ និងចាញ់ដូច ក្រុម Khmer United ដែរ។ ចំពោះ២ក្រុមទៀត ក្នុងដំណែង៤ក្រុមលើកំពូលតារាងដែរ គឺក្រុម និស្ស័យ មាន២៨ពិន្ទុ និងក្រុមដែលសម្បូរដោយកីឡាករបរទេស Bayon បានឡើងទៅកាន់តំបន់កំពូលតារាងទាំង ៤ក្រោយពីបានរកបាន ៣ពិន្ទុបន្ថែម ពីក្រុមបំបាក់ក្រុមកូនខ្មែរ ដោយលទ្ធផល ៥ទល់០។


សម្រាប់លទ្ធផលមួយចំនួនទៀត នាសប្តាហ៍ទី១៣នេះដែរ គឺក្រុម Narita បានយកឈ្នះក្រុម Goodhill ៥-០ស្របពេលដែល Blue Dragon បានយកឈ្នះក្រុមបាសាក់ ៣-២ ហើយក្រុមនិស្ស័យបានយកឈ្នះក្រុម Anvaya ៣-១។ រីឯក្រុមយុវជនកំពង់ចាមបានយកឈ្នះក្រុមខ្លាស ៣-០ខណៈក្រុម V.Train ឈ្នះHavas ៣-១ ហើយ Giants លត់ក្រុម HHK ៨-២។


សូមបញ្ជាក់ថា នៅសល់តែពីរសប្តាហ៍ទៀតប៉ុណ្ណោះ គ្រប់ក្រុមទាំង១៦ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់អាជីពចម្រុះ Khmer Real EstateLeague រដូវកាល ២០១៧នឹងត្រូវបញ្ចប់ហើយៗ៤ក្រុមដែលស្ថិតនៅលើកំពូលតារាងនឹងត្រូវបន្តសិទ្ធិនៅវគ្គ Play-Off សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយ២ក្រុមដែលឈ្នះៗនឹងត្រូវបន្តការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមឋានៈម្ចាស់ដំណែងជើងឯកតែម្តង៕

v5

v6

v7

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

ព័ត៌មានជាតិ​ពេល​យប់​


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2