vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

កីឡា

Guangzhou Evergrande បន្តនាំមុខ ក្នុងតារាងដដែល

Guangzhou Evergrande ក្រុមរបស់លោក Luiz Felipe Scolari បន្តនាំមុខគេក្នុងតារាងលីគកំពូលរបស់ចិនដដែល ក្រោយយកឈ្នះ Hebei CFFC ២-០ នៅផ្ទះខ្លួនឯង ក្នុងជំនួបប្រកួតសប្ដាហ៍ទី១៤ កាលពីថ្ងៃអាទិត្យម្សិលមិញ។

hh50
ម្នាក់មួយគ្រាប់នៅវគ្គទី២របស់កីឡាករសញ្ជាតិប្រេស៊ីលទាំងពីរ Ricardo Goulart (នាទីទី៤៧) និង Alan (នាទីទី៥៣) វាគ្រប់គ្រាន់ជួយឲ្យ Evergrande ដែលជាម្ចាស់ជើងឯកចាស់ មានពិន្ទុលើគេក្នុងតារាងក្របខ័ណ្ឌ Chinese Super League 2017 ដដែល។

hh51
ក្រោយទទួលជ័យជម្នះនេះ Guangzhou Evergrande មាន៣៧ពិន្ទុ ក្នុងចំណោម១៤ប្រកួតកន្លងមក ដោយនាំមុខ៤ពិន្ទុលើក្រុមលេខ២ Shanghai SIPG របស់លោក André Villas-Boas ដែលបំបាក់ក្រុម Henan Jianye ៤-១ កាលពីម្សិលមិញដូចគ្នាដែរ ខណៈ Hebei CFFC នៅតែឈរទី៣ បន្ទាប់ពីបរាជ័យនេះ៕

អាល្លឺម៉ង់ឡើងទៅវគ្គពាកកណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយឈ្នះកាមេរូន ៣-១

v12

ក្រុមឥន្ត្រីដែកអាល្លឺម៉ង់ មិនពិបាកឡើយក្នុងការឡើងទៅវគ្គ៤ក្រុមចុងក្រោយ ព្រឹត្តិការណ៍ Confederations Cup2017នៅរុស្ស៊ី ក្រោយយកឈ្នះក្រុមមកពីអាហ្រ្វិកកាមេរូន ៣-១ ក្នុងប្រកួតចុងក្រោយ កាលពីយប់មិញ។


៣គ្រាប់របស់ម្ចាស់ពានពិភពលោកឆ្នាំ២០១៤ ធ្វើបានសម្រេចដោយKeremDemirbay១គ្រាប់ (នាទីទី៤៨) និងTimo Werner២គ្រាប់ (នាទីទី៦៧ និង៨២) ខណៈ១គ្រាប់របស់ជើងឯកទ្វីបអាហ្វ្រិក ស៊ុតបញ្ចូលទីដោយVincent Aboubakarនាទីទី៧៩។


អាល្លឺម៉ង់បានឆ្លងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងនាមជាក្រុមលេខ១ នៅពូល B ដោយ៣ប្រកួតបញ្ចប់ទៅ មាន៧ពិន្ទុ ខណៈស៊ីលីក្រុមលេខ២ មាន៥ពិន្ទុ។


វគ្គ៤ក្រុមចុងក្រោយ អាល្លឺម៉ង់ត្រូវជួបជាមួយម៉ិកស៊ិកក្រុមលេខ២ នៅពូលAហើយក្រុមស៊ីលីត្រូវប្រឈមជាមួយព័រទុយហ្គាល់ ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៨ និង២៩ កណ្ដាលសប្ដាហ៍នេះ៕

v13

Rossi ឈ្នះលើកដំបូង ក្នុងរយៈពេលជាង១ឆ្នាំ

v10

កីឡាករប្រណាំងម៉ូតូអាជីពសញ្ជាតិអ៊ីតាលី Valentino Rossiបានត្រលប់ទៅឈរលើវេទិកាMotoGPជាលើកដំបូង ក្នុងរយៈពេលជាងមួយឆ្នាំ បន្ទាប់ពីឈ្នះការប្រណាំង កម្មវិធី Dutch TTដែលធ្វើឡើងនៅក្រុងAssenប្រទេសហូឡង់ កាលពីថ្ងៃអាទិត្យម្សិលមិញ។


ក្នុងការប្រណាំងនេះ បុរសវ័យ៣៨ឆ្នាំដែលជិះឲ្យក្រុម Yamahaបានប្រើថិរវេលា ៤១នាទី និង៤១វិនាទីចុច១៤៩ ពេលកង់ម៉ូតូរបស់គេទៅជាន់បន្ទាត់ទីព្រ័ត្រ ពោលគឺមុនកីឡាកររួមជាតិ DaniloPetrucciរបស់ក្រុម Ducatiដែលឈរលេខ២តែ ០វិនាទីចុច០៦៣ប៉ុណ្ណោះ។


នេះជាជ័យជម្នះលើកទី១០ នៅAssenសម្រាប់ជើងឯកពិភពលោក៧សម័យកាលរូបនេះប៉ុន្តែជាលើកទី១ គិតចាប់តាំងពីឈ្នះការប្រណាំង កម្មវិធី Catalan Grand Prixនាក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ កាលពីឆ្នាំមុន។


ក្រោយដណ្ដើមបាន២៥ពិន្ទុ នៅហូឡង់នេះ Valentino Rossiឡើងទៅឈរលេខ៣ ក្នុងតារាងពិន្ទុសរុប មាន១០៨ពិន្ទុ ក្រោយបញ្ចប់ការប្រណាំងបាន៨ដំណាក់កាល ដោយតាមពីក្រោយមិត្តរួមជាតិAndrea Doviziosoរបស់ក្រុមDucatiដែលឈរនៅទីកំពូលតារាងចំនួន៥ពិន្ទុតែនាំមុខម្ចាស់ជើងឯកចាស់កីឡាករអេស្ប៉ាញMarc Marquezរបស់ក្រុមHonda៤ពិន្ទុ៕

v11

Pacquiao បានធ្វើដំណើរទៅដល់អូស្ត្រាលីហើយ មុនការប្រកួតជាមួយ Jeff Horn

ម្ចាស់ខ្សែក្រវាត់លើទំងន់ Welterweight គឺអ្នកប្រដាល់សញ្ជាតិហ្វីលីពីន Manny Pacquiao បានធ្វើដំណើរមកដល់ទីក្រុង Brisbane ប្រទេសអូស្ត្រាលីហើយកាលពីចុងសបា្តហ៍កន្លងមក មុនជំនួបជាមួយកីឡាករម្ចាស់ផ្ទះ Jeff Horn ដើម្បីការពារខ្សែប្រវាត់ WBO នាដើម ខែកក្កដាខាងមុខនេះលើសង្វៀន Suncorp Stadium ទីក្រុង Brisbane រដ្ឋ Queensland ។

hh45

ស្តេចប្រដាល់ទ្វីបអាស៊ី Pacquiao រួមនឹងគ្រូបង្វឹកជនជាតិអាមេរិកលោក Freddie Roach បានជួបជាមូយនឹងអ្នកគាំទ្រជាច្រើននាក់នៅអាកាសយានដ្ឋានអន្តរជាតិ Brisbane Airport មុនពេលចូលខ្លួនក្នុងសន្និសីទឆ្លើយសំណួរពីបណ្ដាសារព័ត៌មានជុំវិញពិភពលោកទាក់ទងនឹងការប្រកួតខាងមុខនឹង Jeff Horn ដែលវ័យ២៩ឆ្នាំ និងមានប្រវត្តិឈ្នះទាំង១៧ប្រកួត។

hh46

អ្នកប្រដាល់ផោនលើផោនវ័យ៣៨ឆ្នាំរូបនេះ ប្រកួតចុងក្រោយបានយកឈ្នះកីឡាករ សហរដ្ឋអាមេរិក Jessie Vargas ដោយពិន្ទុនឹងដណ្ដើមបានខ្សែក្រវាត់ WBO កាលពីខែវិច្ឆិកា ឆ្នាំ២០១៦បាននិយាយថា មុននឹងមកដល់ទីនេះគេបានហ្វឹកហាត់ល្អណាស់ ពួកយើងនឹងបន្ត ហ្វឹកហាត់បន្ថែមទៀតសម្រាប់ការប្រកួតនាថ្ងៃទី២ ខែកក្កដាខាងមុខនេះ ហើយរូបគេពិតជារំភើបណាស់ដែលបានជួបអ្នកគាំទ្រនៅទីនេះ។

hh47

សូមរំលឹកថា Manny Pacquiao ធ្លាប់ប្រកួតបាន៦៧ដង ឈ្នះ៥៩ ចាញ់៦ និងវាយគូប្រកួតឲ្យសន្លប់៣៨លើក ខណៈចាញ់៦លើកនោះ គឺចាញ់ដោយពិន្ទុ៣ដង និងចាញ់ដោយសន្លប់៣ដងផងដែរ៕

 

Ricciardo ឈ្នះការប្រណាំង Formula One ទីលាននៅអាស៊ែបៃហ្សង់

អ្នកលេងកាំជ្រួចដីរាប Daniel Ricciardo សមាជិកក្រុម Red Bull បានក្លាយជាម្ចាស់ជើងឯកនៃការប្រណាំងរថយន្ត Formula One នៅទីក្រុង Baku ប្រទេសអាស៊ែបៃហ្សង់ក្នុងកម្មវិធី Azerbaijan Grand Prix កាលពីថ្ងៃអាទិត្យកន្លងមក ខណៈ Sebastian Vettel ដែលជាអ្នកនាំ មុខលើតារាងជើងឯកពិភពលោកបញ្ចប់នៅលំដាប់លេខ៤ បន្ទាប់ពីត្រូវបានពិន័យ១០វិនាទី ដោយសារបង្កកំហុសលើគូប្រជែងកីឡាករ Lewis Hamilton ដែលបញ្ចប់ត្រឹមលេខ៥ ពោលគឺ បុករថយន្ត Hamilton ពីក្រោយ ខណៈដែលទង់ក្រហមកំពុងឲ្យសញ្ញា។

hh43

កីឡាករអូស្ត្រាលី Daniel Ricciardo ដែលបានយកឈ្នះដំណាក់ទី៨នៃការប្រណាំង F1 នៅប្រទេសអាស៊ៃបៃហ្សង់នៅពេលនេះដោយប្រើថិរវេលា២ម៉ោង ៣នាទី និង៥៥វិនាទីចុច ៥៧៣ លេខ២កីឡាករសញ្ជាតិហ្វាំងឡង់ Valtteri Bottas សមាជិកក្រុម Mercedes ខណៈ កីឡាករវ័យក្មេងសញ្ជាតិកាណាដា Lance Stroll ឡើងឈរលើវេទិកាកិត្តិយសលើកដំបូង ចំណែក Sebastian Vettel លេខ៤ និងកីឡាករចក្រភពអង់គ្លេស Hamilton លេខ៥បើកយឺត ជាងអ្នកលេខ១ចំនួន៦វិនាទីចុច១៨៨។

hh44

សូមបញ្ជាក់ថា ឆ្លងកាត់៨ទីលានកន្លងមក កីឡាករសញ្ជាតិអាល្លឺម៉ង់ Sebastian Vettel សមាជិកក្រុម Ferrari ក៏នៅតែកាន់កាប់តំណែងលេខ១លើតារាងជើងឯកពិភពលោកដដែល ដោយមាន១៥៣ពិន្ទុ, Lewis Hamilton លេខ២មាន១៣៩ពិន្ទុ និងលេខ៣កីឡាករសញ្ជាតិហ្វាំងឡង់ Valtteri Bottas មាន១១១ពិន្ទុ ចំណែក Daniel Ricciardo លំដាប់លេខ៤មាន៩២ពិន្ទុ។

ដោយឡែកទីលានបន្ទាប់ដំណាក់ទី៩ធ្វើនៅថ្ងៃទី៩ ខែកក្កដាខាងមុខនៅប្រទេសអូទ្រីសក្នុងកម្មវិធី Austrian Grand Prix៕

អ្នកចុះឈ្មោះចូលរួមព្រឹត្តិការណ៍រត់ប្រណាំង ចក្រភពអង្គរ លើកទី៤ ឆ្នាំ២០១៧ បានជិត២០០០នាក់ហើយ

ព្រឹត្តិការណ៍កីឡាទេសចរណ៍ និងសប្បុរសធម៌ ទិវារត់ប្រណាំងចក្រភពអង្គរ Full Marathon លើកទី៤ ដែលគ្រោងធ្វើឡើងនាថ្ងៃអាទិត្យ ទី៦ ខែសីហា ក្នុងឆ្នាំ២០១៧ នេះ មានអត្តពលិកជាតិ និងអន្តរជាតិ បានចុះ ឈ្មោះចូលរួមបានចំនួនជិត២០០០នាក់ហើយ។


លោក សែម ផល្លា សមាជិកគណៈកម្មការរៀបចំទិវាម៉ារ៉ាតុងចក្រភពអង្គរ និងជាប្រធានក្រុមហ៊ុន Cambdodia Events Organizer មានប្រសាសន៍ថា គិតមកដល់ពេលនេះមានអត្តពលិកជាតិ និងអន្តរជាតិចូលរួមរត់កម្សាន្តក្នុងព្រឹត្តិការណ៍រត់ប្រណាំងកីឡាទេសចរណ៍ និងសប្បុរសធម៌នេះប្រមាណ២០០០នាក់ហើយ ដែលពេលវេលានៃការប្រកួតនៅសល់ជាង១ខែទៀតប៉ុណ្ណោះ ដូច្នេះលោកសំណូមពរឲ្យមហាជននានាមេត្តាចូលរួមចុះឈ្មោះឲ្យទាន់ពេលវេលា និងច្រើនកុះករ ដើម្បីផ្តល់ភាពងាយស្រួលដល់គណៈកម្មការបច្ចេកទេសរៀបចំដោយរលូន និងជោគជ័យបន្ថែមទៀត។ សម្រាប់ការចុះឈ្មោះមាន២ទីតាំង គឺនៅទីស្នាក់ការ ផ្ទះលេខ 79C ផ្លូវ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ និងនៅខេត្តសៀមរាប នៅ Apsara Angkor Resort។ សម្រាប់តម្លៃនៃការចុះឈ្មោះបង់សិទ្ធិចួលរួមប្រកួត គឺលើប្រភេទវិញ្ញាសាម៉ារ៉ាតុង ចម្ងាយ៤២គីឡូម៉ែត្រ ត្រូវបង់សិទ្ធិចំនួន៦០ ទៅ៦៥ ដុល្លារ សម្រាប់ជនបរទេស និង ២០ដុល្លារសម្រាប់ជនកម្ពុជា ខណៈវិញ្ញាសា ពាក់កណ្តាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ មានតម្លៃ ៤៥ដុល្លារ ដល់៥៥ដុល្លា សម្រាប់ជនបរទេស និង១៥ដុល្លារ សម្រាប់ជនជាតិខ្មែរ។ រត់១០គីឡូម៉ែត្រ តម្រូវឲ្យបង់ថ្លៃចំនួន ៤០ ឬ ៥០ដុល្លារ សម្រាបអត្តពលិកអន្តរជាតិ និង ១២ដុល្លារសម្រាប់អត្តពលិកសញ្ជាតិខ្មែរ ចំណែកឯវិញ្ញាសារត់កម្សាន្ត ៥គីឡូម៉ែត្រ សម្រាប់ជនបរទេស ពី២០ដុល្លារ ដល់៣០ដុល្លារ អាស្រ័យការចុះឈ្មោះលឿន ឬកៀកថ្ងៃប្រកួត ហើយវិញ្ញាសានេះអត្តពលិកកម្ពុជា ត្រូវបង់ថ្លៃត្រឹម៥ដុល្លារប៉ុណ្ណោះ។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ដែរថា ទិវារត់ប្រណាំងនេះ គឺជាទិវាកីឡាទេសចរណ៍ជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដោយតាមរយៈព្រឹត្តិការណ៍អន្តរជាតិមួយនេះនឹងបានក្លាយជាប្រយោជន៍ថ្មីមួយបន្ថែមទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរ និងកីឡាករ-កីឡាកា រិនីនានា ក្នុងការស្វែងរកថវិកាសម្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារចំនួន២ នៅខេត្តសៀមរាប និងកាកបាទក្រហមកម្ពុជា ជាពិសេសគឺបានបំផុសស្មារតីដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការការពារបរិស្ថាន និងការពារបិតិកភ័ណ្ឌពិភពលោកទៀតផង។
សូមរំឭកថា កាលពីព្រឹត្តិការណ៍កីឡារត់ប្រណាំង Full Marathon លើកទី៣ នាឆ្នាំ២០១៦ កន្លងទៅ មានអត្តពលិកចូលរួមចំនួនច្រើនជា៣០០០នាក់ ក្នុងនោះមានជាង ១០០០នាក់ ជាបរទេសដែលមកពីជាង៥០ ប្រទេសលើពិភពលោក៕

v5

v6

v7

សហព័ន្ធបាញ់កាំភ្លើងអំពាវនាវឲ្យអ្នកមានជំនាញខាងបាញ់បោះ មកចូលរួមជាមួយសហព័ន្ធ

ថ្លែងនៅក្នុងមហាសន្និបាតវិសាមញ្ញរបស់ខ្លួន, ឯកឧត្តម មៀច សុផាន់ណាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាអាណត្តិថ្មីបានអំពាវនាវជាសាធារណៈចំពោះអ្នកជំនាញខាងបាញ់បោះ និងមានទេពកោសល្យពិតប្រាកដសូមមកចូលរួមជាមួយសហព័ន្ធបាញ់ ដើម្បីរួមគ្នាអភិឌ្ឍកីឡាបាញ់កាំភ្លើងកម្ពុជាឲ្យកាន់តែប្រសើរឡើង។


ប្រធានសហព័ន្ធរូបនេះបន្ថែមថា សូមកុំទៅបាញ់បោះសំឡុតគេនៅតាមទីសាធារណៈឬបាញ់បោះនៅក្នុងខារ៉ាអូខេ ជាដើម ហើយបើចង់បាញ់ពិតប្រាកដ សូមមកនៅក្លឹបបាញ់កាំភ្លើងរបស់សហព័ន្ធ តាមរយៈការហ្វឹកហាត់ ឬប្រកួតវិញ ដើម្បីស្វែងរកអ្នកជំនាញបាញ់កាំភ្លើងដ៏ជំនាញ ដើម្បីប្រកួតដណ្តើមមេដាយថ្នាក់ជាតិ និងអន្តរជាតិ មកជូនជាតិ ដែលការចូលរួមប្រកួតដោយស្របច្បាប់ ទើបទទួលបានការកោតសរសើរ ដោយសារយើងបានបញ្ចេញនូវជំនាញរបស់យើងពិតប្រាកដ និងត្រូវតាមគោលការណ៍ច្បាប់។


នៅក្នុងអង្គមហាសន្និបាតវិសាមញ្ញរបស់ខ្លួន ឯកឧត្តម មៀច សុផាន់ណា បានបញ្ជាក់ពីមូលហេតុដែល ថ្នាក់ដឹកនាំសម្រេចចិត្តរុះរើក្បាលម៉ាស៊ីនដឹកនាំ គឺដើម្បីពន្លឿនការអភិឌ្ឍកីឡាបាញ់កាំភ្លើងកម្ពុជាឲ្យរីកចម្រើនបានឆាបរហ័ស។ សហព័ន្ធបានប្រឹងប្រែងប្រមូលផ្តុំអ្នកស្រឡាញ់វិស័យកីឡាបាញ់កាំភ្លើងនេះ ដោយបន្ថែមក្រុមប្រឹក្សាបច្ចេកទេស អ្នកជំនាញផ្នែកច្បាប់ និងអ្នកជំនាញ ដែលគ្រប់គ្រងអាវុធជាដើម។


សមាសភាពសមាជិកប្រតិបត្តិសម្រាប់អាណត្តិថ្មីនេះ គឺមានរហូតដល់ ២៦រូប ក្នុងនោះឯកឧត្តម មៀច សុផាន់ណាត្រូវបានសមាជិកប្រតិបត្តិចំនួន២៦រូប និងតំណាងក្លិប-សមាគមជាច្រើនរូបសម្រេចបោះឆ្នោតគាំទ្រជូនឯកឧត្តមឲ្យបន្តសិទ្ធិជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាអាណត្តិថ្មី។


ក្រៅពីប្រធាន មានអនុប្រធានអមចំនួន៨រូប គឺឧត្តមសេនីយ៍ឯក ចាប ភក្តី,ឧត្តមសេនីយ៍ឯក ប៊ុត សុភាព, លោក Guy Porre,ឯកឧត្តម សាមីឌី ស៊ីវឌ្ឍនា, ឧត្តមសេនីយ៍ឯកធាន ប៊ុន សេង, ឧត្តមសេនីយ៍ឯក នុត សវនា, ឧត្តមសេនីយ៍ឯក សុខ ខេមរិន, លោក ទេពរិទ្ធិវិទ្ធ។

 

ចំណែកឯ លោក ហូ សិទ្ធិគុណ ជាអគ្គលេខាធិការ, លោក ម៉ៅ សុវង្ស,លោកស្រីឧត្តមសេនីយ៍ទោ ស៊ំ សុខា, លោក Pily Wong,លោក វុត្ថា ប៉ុណ្ណារិទ្ធ ជាអគ្គលេខាធិការរង ក្រៅពីនេះគឺជាសមាជិក៕

v3

v4

ក្រុមគោព្រៃកម្ពុជា ឈុត U22 ឆ្នាំបញ្ចប់ការហ្វឹកហាត់ម្សិលមិញចេញទៅប្រកួតដណ្តើមKBZ Bank Cup នៅមីយ៉ាន់ម៉ា

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា រហ័សនាម គោព្រៃកម្ពុជា អាយុក្រោមអាយុ២២ឆ្នាំបានបញ្ចប់ការប្រមូលផ្តុំហ្វឹកហាត់ ត្រឹមថ្ងៃអាទិត្យ ម្សិលមិញ ដើម្បើចេញដំណើរ នៅថ្ងៃចន្ទនេះ ចូលរួមប្រកួត នៅប្រទេសមីយ៉ាន់ម៉ា ក្នុង ព្រឹត្តិការណ៍ពានរង្វាន់KBZ Bank Cup 2017 ដែលនឹងត្រូវចាប់ផ្ដើម នាថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី២ខែកក្កដា ឆ្នាំ២០១៧។


ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុក្រោម២២ឆ្នាំ ក្រោមការដឹកនាំពីគ្រូបង្គោលសញ្ជាតិប្រស៊ីល, លោក Leonardo Vitorino បានប្រមូលផ្តុំហ្វឹកហាត់ តាំងពីថ្ងៃទី២២ មិថុនា ដើម្បីបង្កើនបច្ចេកទេសត្រៀមចូលរួមប្រកួត នៅមីយ៉ាន់ម៉ា ដែលមានក្រុមប្រទេសចូលរួមប្រកួត KBZ Bank Cup ចំនួន៤ប្រទេស គឺម្ចាស់ផ្ទះមីយ៉ាន់ម៉ា, ក្រុម Universiade របស់ជប៉ុន, ហុងកុង និងកម្ពុជា។


យោងតាមកម្មវិធីប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថាការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា រដូវកាល ២០១៧ត្រូវសម្រាកការប្រកួតរយៈពេល៥សប្ដាហ៍ គិតចាប់ពីចុងសប្ដាហ៍នេះដោយសារក្រុមជម្រើសជាតិកម្ពុជាត្រូវប្រមូលផ្ដុំហ្វឹកហាត់និងត្រៀមចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ផ្សេងៗចំនួន២ផ្សេងទៀត។
២ប្រកួតនោះ គឺជាព្រឹត្តិការណ៍អន្ដរជាតិក្នុងស្រុកដោយក្រុម Cambodian All Star ត្រូវធ្វើការប្រមូលផ្ដុំត្រៀមជួបក្រុមខ្លាំងថៃ Maungthong United ក្នុងជំនួបមិត្តភាពអន្តរជាតិនាថ្ងៃទី១៦ ខែកក្កដា នៅលើកីឡដ្ឋានជាតិនិងការប្រមូលផ្ដុំរបស់ក្រុម U-23 កម្ពុជា ដើម្បីបើកទ្វារពហុកីឡដ្ឋានជាតិធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC U-23 Championship 2018 ចាប់ពីថ្ងៃទី១៩-២៣ ខែកក្កដា ឆ្នាំ២០១៧។


បន្ទាប់ពីបញ្ចប់៣ព្រឹត្តិការណ៍អន្តរជាតិនេះ, ការរប្រកួតលីគកំពូលកម្ពុជានឹងត្រូវប្រកួតបានត្រឹម១សប្ដាហ៍វិញហើយត្រូវសម្រាប់រយៈពេលវែងម្តងទៀត ដោយចាប់ពីថ្ងៃទី២៩-៣០ ខែកក្កដាដោយសារការប្រមូលផ្ដុំរបស់ក្រុមជម្រើសជាតិយុវជនកម្ពុជាអាយុក្រោម២២ឆ្នាំ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ៕

v1

v2

Federer ទម្លាក់កីឡាករម្ចាស់ផ្ទះឡើងទៅវគ្គបន្ត ខណៈNishikori ដកខ្លួនដោយសាររបួស

v15

កីឡាករវាយកូនបាល់អាជីពសញ្ជាតិស្វីស Roger Federerបានប្រកួតយកឈ្នះកីឡាករអាល្លឺម៉ង់MischaZverevក្នុងលទ្ធផល២-០សិត គឺ ៧-៦ និង៦-៤ ឡើងទៅវគ្គ៨នាក់ចុងក្រោយ កម្មវិធី Halle Open2017ឬGerry Weber Open2017ដែលធ្វើឡើងនៅក្រុង Halleប្រទេសអាល្លឺម៉ង់។


ក្រោយទម្លាក់ម្ចាស់ផ្ទះរូបនេះហើយ Federerនឹងឡើងទៅជួបកីឡាករម្ចាស់ផ្ទះម្នាក់ផ្សេងទៀត គឺFlorian Mayerដែលមានជ័យជម្នះលើLucas Pouilleជាមួយនឹងលទ្ធផល ២-១សិត គឺ៦-៧ ៦-៤ និង៦-៣។

v16
ចំណែកកីឡាករជប៉ុន Kei Nishikori មិនអាចបន្តដំណើរទៅមុខបានទៀតទេ ក្នុងព្រឹត្តិការណ៍នៅអាល្លឺម៉ង់នេះ ក្រោយដកខ្លួនចេញ ដោយសាររបួស ខណៈការប្រកួតទើបចាប់ផ្ដើមសិតទីមួយ ហើយពេលនោះរូបគេតាមពីក្រោយកីឡាកររុស្ស៊ី Karen Khachanov២-៣។


ក្នុងវគ្គ៨នាក់ចុងក្រោយ Khachanovត្រូវប៉ះជាមួយមិត្តរួមជាតិAndreyRublevដែលទម្លាក់មិត្តរួមជាតិម្នាក់ផ្សេងទៀតMikhail Youzhnyក្នុងលទ្ធផលពិន្ទុ ៦-០ ៣-៦ និង៦-៣៕

Liverpool ជិតទិញបានSalahខណៈ Ferdinand ថាបើ Ronaldo ត្រលប់មកវិញ ពិតជាប្រវត្តិសាស្ត្រហើយរីឯCrystal Palace កំពុងទាក់ទងFrank de Boer

v11

ហង្សក្រហម Liverpoolត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថានឹងចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឲ្យក្រុមនៅអ៊ីតាលី Romaដើម្បីទិញយកខ្សែបម្រើស្លាប Mohamed Salah។


សារព័ត៌មានទាំងនោះ បានរាយការណ៍ថាកីឡាករសញ្ជាតិអេហ្ស៊ីបវ័យ២៥ឆ្នាំ បានធ្វើដំណើរទៅអង់គ្លេស ដើម្បីពិនិត្យសុខភាពហើយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈដែលគ្រប់គ្នាជឿថាការត្រលប់មកលេងនៅក្របខ័ណ្ឌ Premier Leagueម្ដងទៀតនេះ អតីតកីឡាករតោខៀវ Chelseaរូបនេះ នឹងមានតម្លៃខ្លួនចន្លោះពី៣៤ ទៅ៣៩លានផោន (ពី៤៣ ទៅ៤៩លានដុល្លារ)។

v12
ចំណែកឯ Rio Ferdinand អតីតខ្សែការពាររបស់ក្រុមជម្រើសជាតិអង់គ្លេស និងបិសាចក្រហម Manchester Unitedបាននិយាយកាលពីម្សិលមិញនេះដែរថាប្រសិនបើ Cristiano Ronaldoត្រលប់មក Premier Leagueម្ដងទៀត នោះវានឹងកា្លយជារឿងព្រេងមួយសម្រាប់អ្នកគាំទ្រជាក់ជាមិនខាន។


ការលើកឡើងបែបនេះ បន្ទាប់ពីមានព័ត៌មានមួយរយៈចុងក្រោយនេះថាបិសាចក្រហម មានបំណងនាំយកខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់វ័យ៣២ឆ្នាំ ដែលធ្លាប់លេងឲ្យក្រុមចំនួន៦រដូវកាល (២០០៣-២០០៩) ត្រលប់មករួមក្រុមជាថ្មីម្ដងទៀត ហើយស្របពេលម្ចាស់ពានBallon d'Orចំនួន៤ដង កំពុងមានរឿងរកាំរកូសជាមួយអធិរាជស Real Madridផងដែរ។


Ferdinandបាននិយាយថា “វានឹងកា្លយជារឿងព្រេងនិទានជាមិនខានប្រសិនបើក្លាយជាការពិតមែននោះ។ នេះជាក្ដីសុបិនរបស់អ្នកគាំទ្រគ្រប់គ្នា ព្រោះថាគាត់(Cristiano Ronaldo) គឺជាកីឡាករល្អបំផុតលើផែនដីនេះ បច្ចុប្បន្ននេះ”។

v13
ដោយឡែកសារពត៌មានធំៗនៅចក្រភពអង់គ្លេសវិញ បានឲ្យដឹងថា Crystal Palace ក្រុមនៅPremier Leagueអង់គ្លេស មួយផ្សេងទៀត កំពុងទាក់ទងលោក Frank de Boerអតីតគ្រូបង្វឹក Ajaxនិង Inter Milanដើម្បីស្នើឲ្យបុរសហូឡង់វ័យ៤៧ឆ្នាំរូបនេះ មកដឹកនាំក្រុមជំនួសលោកSam Allardyceដែលលាលែងពីតំណែង កាលពីខែមុន៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

ព័ត៌មានជាតិ​ពេល​យប់​


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2