vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

កីឡា

អបអរសាទរកីឡាករជនពិការជ័យលាភីមេដាយមាសខាងហែលទឹក

ភ្នំពេញ៖នៅរសៀលថ្ងៃទី១៨ ខែសីហា បន្ទាប់ពីបានជួបសំណេះសំណាល និង បានបំពាក់មេដាយ ព្រមទាំងទទួលរង្វាន់ថវិកាពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហើយនោះ នៅរសៀលថ្ងៃមិញនេះ សម្តេចតេជោ បានរៀបចំពិធីដង្ហែរកិត្តិយសជូនដល់កីឡាករ តាមក្បូនរថយន្ត ដែលមានម៉ូតូ១០គ្រឿងអមដំណើរអបអរសាទរផងដរ។ បន្ទាប់មកនៅល្ងាចនេះ គឺមានពិធីជប់លៀងជូនដល់កីឡាករយើងនៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមដោយ ឯកឧត្តម ប៊ិន ឈិន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជំរាបថា ថ្មីៗនេះ កីឡាករជនពិការកម្ពុជាចំនួន ៣រូប បានទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ី នៅប្រទេសកូរ៉េ ក្នុងនោះមាន២នាក់ ទទួលបានមេដាយមាស និងសំរិទ្ធ ក្នុងនោះមាន កីឡាករ យ៉ាវ វណ្ណៈ ទទួលបានមេដាយមាស ១គ្រឿង លើវិញ្ញាសារ ហែលទឹក សេរី ៥០ម៉ែត្រ និងកីឡាករ យ៉យ កុសល ជាជនពិការជិះរទេះវ័យក្មេងបានមេដាយ សំរឹទ្ធ ១គ្រឿង។ សូមថ្លែងអំណរគុណដល់គ្រូបង្វឹក គណកម្មាធិការកីឡាប៉ារ៉ាឡាំពិកកម្ពុជា ក្រសួងអប់រំយុវជននិងកីឡា ដែលបានខិតខំប្រឹងប្រែងហ្វឹកហ្វឺនកីឡាករជនពិការយើង រហូតទទួលបានមេដាយមាសនៅថ្ងៃនេះ ហើយនេះគឺជាមោទនៈភាពរបស់ កម្ពុជាទាំងមូល៕

FIFA បង្ហាញបញ្ជីឈ្មោះគ្រូបង្វឹកល្អ និងកីឡាករល្អប្រចាំឆ្នាំ

v14

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានចេញបញ្ជីឈ្មោះគ្រូបង្វឹកល្អ និងកីឡាករល្អប្រចាំឆ្នាំរបស់ខ្លួនហើយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងនោះគ្រូបង្វឹកចំនួន១២រូប នឹងត្រូវប្រជែងគ្នាយកតំណែងនេះ ខណៈខាងកីឡាករ Cristiano Ronaldo និង Lionel Messi នៅតែជាបេក្ខភាពឈានមុខគេ ក្នុងការឈ្នះពានរង្វាន់នេះ។


គ្រូបង្វឹកដែលមាននៅក្នុងបញ្ជីឈ្មោះ១២រូបនោះ ឃើញថាអ្នកដែលទំនងជាលេចធ្លោជាងគេ គឺ Joachim Loew និង Zinedine Zidane បន្ទាប់ពីទាំងពីរនាក់ ដឹកនាំក្រុមទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ដូចៗគ្នា ដោយលោក Loew ដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ឈ្នះពាន FIFA Confederations Cup ជាលើកដំបូងជាប្រវត្តិសាស្ត្រ ខណៈ Zidane ជួយឲ្យអធិរាជស Real Madrid លើកពានពីរ ក្នុងមួយរដូវកាល គឺ La Liga និង Champions League។


គ្រូបង្វឹក១០នាក់ផ្សេងទៀត គឺ Massimiliano Allegri, Carlo Ancelotti, Antonio Conte, Luis Enrique, Pep Guardiola, Leonardo Jardim, Jose Mourinho, Mauricio Pochettino, Diego Simeone និង Tite។


ចំណែកឯខាងកីឡាករវិញ ខ្សែប្រយុទ្ធរបស់ក្រុមគូប្រជែងស្លាប់រស់ទាំងពីរ គឺ Cristiano Ronaldo របស់ Real Madrid និង Lionel Messi របស់អ្នកមានបុណ្យ Barcelona ​ នៅតែជាកីឡាករដែលមានសិទ្ធិខ្ពស់ជាងគេ ក្នុងចំណោមកីឡាករផ្សេងទៀត ដែលអាចឈ្នះពានអ្នកលេងល្អប្រចាំឆ្នាំនេះ។


មិនខុសពីគ្រូបង្វឹករបស់ខ្លួនដែរ Ronaldo គឺជាចំណែកយ៉ាងសំខាន់ ពេល Real Madrid ឈ្នះពានធំៗពីរ មួយរដូវកាល ជាពិសេសកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានជួយឲ្យក្រុមយក្សអេស្ប៉ាញនេះ គ្រងពានលំដាប់កំពូលរបស់អឺរ៉ុប UEFA Champions League ពីរដូវកាលជាប់ៗគ្នាទៀតផង ខណៈ Messi ឈរនៅទីកំពូលអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ នៅអេស្ប៉ាញ ក្នុងនោះរកបានដល់ទៅ៥០០គ្រាប់ ឲ្យ Barcelona។


សម្រាប់លទ្ធផលអ្នកឈ្នះពានល្អប្រចាំឆ្នាំរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA World Player) នេះ នឹងប្រកាសនៅថ្ងៃទី២៣ ខែតុលា នាក្រុងឡុងដ៍ ប្រទេសអង់គ្លេស៕

កីឡាឈិនឡូនកម្ពុជាឈ្នះមេដាយសំរឹទ្ធ២គ្រឿង ពីព្រឹត្តិការណ៍កីឡា ស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី

ប្រភេទកីឡាឈិនឡូនកម្ពុជាបានឈ្នះមេដាយសំរិទ្ធចំនួន២វិញ្ញាសា ពីព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ ស៊ីហ្គេម លើកទី២៩ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ខណៈប្រភេទកីឡាឈិនឡូន ស្រដៀងគ្នានឹងសីប៉ាក់តាក្រនេះ កំពុងដំណើរប្រកួតបន្តលើវិញ្ញាសាមួយចំនួនទៀត។


លោក ទូច សុភៈ អគ្គលេខាធិការ សហព័ន្ធកីឡាឈិនឡូន និងសីប៉ាក់តាក់ក្រកម្ពុជា បានឲ្យដឹងពីប្រទេសម៉ាឡេស៊ីថា តាមរូបមន្តការប្រកួតកីឡាឈិនឡូននេះ ត្រូវប្រកួតពីរតង់ ដោយ ១តង់មានរយៈពេល ១០នាទី ដោយត្រេះសីយកពិន្ទុសរុប ហើយ២ក្រុម ដែលមានពិន្ទុខ្ពស់ជាងគេបានឡើងទៅប្រកួតដណ្តើមយកមេដាយមាស ខណៈ២ក្រុម ដែលមានពិន្ទុបន្តបន្ទាប់ គឺលេខ៣ និងលេខ៤ ទទួលបានមេដាសំរឹទ្ធ និងសំរិទ្ធស្ទួនតែម្តង ដោយមិនតម្រូវឲ្យប្រកួតទៀតឡើយ។ សម្រាប់ក្រុមលេងវិញ្ញាសាកីឡាឈិនឡូន នៅស៊ីហ្គេមនេះ មានចំនួន ៥ប្រទេស រួមមាន ម្ចាស់ផ្ទះម៉ាឡេស៊ី, មីយ៉ានម៉ា, ឡាវ, ហ្វីលីពីន និងកម្ពុជា ហើយជាលទ្ធផល មេដាយមាសបានទៅលើកក្រុម Myanmar ដែលជាម្ចាស់ដើមកីឡាឈិនឡូន បន្ទាប់ពីបានយកឈ្នះក្រុម ឡាវ ក្នុងលទ្ធផល ១៤៩ពិន្ទុ ទល់នឹង ១៤៨ពិន្ទុ ដូច្នេះក្រុមឡាវឈ្នះមេដាយប្រាក់។ ដោយម្ចាស់ផ្ទះម៉ាឡេស៊ី ដណ្តើមបានមេដាយសំរឹទ្ធ ជាមួយនឹង ១០៦ពិន្ទុ ស្របពេលដែលកម្ពុជាដណ្តើមមេដាយសំរឹទ្ធស្ទួន ជាមួយនឹង ៩៤ពិន្ទុ សម្រាប់ក្រុមហ្វីលីពីន ស្ថិតចំណាត់ថ្នាក់លេខ៥ ក្នុងពិន្ទុ ៧៦ពិន្ទុ មិនទទួលបានមេដាយឡើយ។


សូមបញ្ជាក់ថា មេដាយសំរឹទ្ធ ២គ្រឿង ដែលក្រុមកីឡាឈិនឡូនដណ្តើមនេះ គឺឈ្នះលើវិញ្ញាសាទី១ និងទី៤ ក្នុងចំណោម៩វិញ្ញាសា ដែលម្ចាស់ផ្ទះដាក់ចូលរួមប្រកួត នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ីនេះផងដែរ៕

v11

v12

U22 កម្ពុជា បន្តចាញ់ វៀតណាម ១-៤ ព្រឹត្តិការណ៍ ស៊ីហ្គេម ម្សិលមិញ

បន្ទាប់ពីបានប្រកួតចាញ់ជាមួយក្រុម ហ្វីលីពីន កាលពីប្រកួតលើកទី១ ដោយលទ្ធផល ០ទល់២, ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោយ២២ឆ្នាំបានបន្តចាញ់ក្រុមយុវជន វៀតណាម នៅប្រកួតទី២របស់ខ្លួន ដោយលទ្ធផល ១ទល់៤ កាលពីល្ងាច ម្សិលមិញ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។


នៅវគ្គទី១ ក្រុមវៀតណាមបានបើកការនាំមុខលើក្រុមកម្ពុជា ១ទល់០ ហើយនៅនាទី៧០ ដល់៧៦ ពោលគឺត្រឹម៦នាទីប៉ុណ្ណោះវៀតណាមធ្វើសម្រេចបាន៣គ្រាប់បន្ថែមផ្ទួនៗគ្នាតែម្តង ខណៈក្រុមកម្ពុជាតាមបានពីក្រោយ ១គ្រាប់វិញ នៅនាទី៨៤ ដោយបាល់ពិន័យ១១ម៉ែត្រ ដែលធ្វើសម្រេចដោយកីឡាករ នេន សុធារ័ត្ន។


លោក Leonardo គ្រូបង្គោលក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា​បាន​​ប្រាប់​ដល់​កីឡាករ​ទាំង​អស់​​ឲ្យ​​ប្រមូល​អារម្មណ៍​​ឡើង​វិញ ​ជាពិសេសគឺ​ផ្ដោតសំខាន់​ទៅ​លើ​ប្រកួត​បន្ទាប់ ដោយនៅសល់៣ប្រកួតផ្សេងទៀត ក្នុងវគ្គជម្រុះពូល B។ លោក​ចង់​ឲ្យ​កីឡាករ​ទាំង់​អស់​​ធ្វើ​​យ៉ាង​ណា​​​​បង្ហាញ​ទម្រង់​​លេង​ឲ្យ​បាន​​​ល្អ​ដូច​​ដែល​​ធ្លាប់​ធ្វើ​​នៅ​ភ្នំពេញ​កន្លង​មក​។ ​លោក Leonardo ​​បាន​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​លទ្ធផលមិនល្អរបស់​ U22 កម្ពុជា​ ដោយទទួលស្គាល់ថា លទ្ធផល​មិនល្អ​របស់​កម្ពុជា២ប្រកួតកន្លងមកនេះអាច​មក​ពី​កីឡាករ​នៅ​ក្មេង​ និងខ្វះ​បទ​ពិសោធ ក្នុងការ ប្រកួត។


សម្រាប់៣ប្រកួតបន្ត ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧ ក្រុម 22 កម្ពុជា នឹងត្រូវប្រកួតជាមួយ U​22 ថៃ ម៉ោង ៧:៤៥ នាទី​យប់។ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧ U22 កម្ពុជា ប៉ះទីម័រខាងកើត​ ម៉ោង ៧:៤៥​ នាទី​យប់ ហើយនៅថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧ U22កម្ពុជានឹងត្រូវបង្ហើយការប្រកួតជាមួយ ​ឥណ្ឌូណេស៊ី ម៉ោង ៣:០០​នាទីរសៀល ដោយប្រកួតទាំងអស់នេះ ទូរទស្សន៍ រស្មីហង្សមាស HDTV នឹងនាំទស្សនីយ៍ភាពទាំងស្រុងពីទីលានប្រកួត នៃប្រទេសម៉ាឡេស៊ី ជូនដល់ប្រិយមិត្តកម្ពុជាទូទាំងប្រទេស តាមរយៈការផ្សាយបន្តផ្ទាល់ជូនទស្សនាផងដែរ៕

v9

v10

សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើដល់អត្តពលិកពិការត្រៀមអាស៊ានប៉ារ៉ាហ្គេម នៅម៉ាឡេស៊ី ហាមប្រើប្រាស់សារធាតុប៉ូវកម្លាំងគ្រប់ប្រភេទជាដាច់ខាត

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើដល់អត្តពលិកពិការត្រៀមអាស៊ានប៉ារ៉ាហ្គេម នៅម៉ាឡេស៊ី ហាមប្រើប្រាស់សារធាតុប៉ូវកម្លាំងគ្រប់ប្រភេទជាដាច់ខាត។
សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា ក្រៅពីការហាមប្រាមមិនឲ្យប្រើប្រាស់សាធាតុប៉ូវកម្លាំងគ្រប់ប្រភេទ ជាពិសេសគឺមិនត្រូវប្រើប្រាស់គ្រឿងញៀនដាច់ខាតនោះ, សម្តេចបានលើកទឹកចិត្តឲ្យកី​ឡាករ កីឡាការិនីពិការទាំងអស់ត្រូវគោរពវិន័យការប្រកួត មិនត្រូវបំពានលើគ្រប់លក្ខខណ្ឌទាំងឡាយណា ក្នុងការប្រកួតឡើយ។


ក្រៅពីបានផ្តល់អនុសាសន៍ជូនដល់អត្តពលិកពិការ សម្រាប់ការត្រៀមខ្លួន ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី ក្រោយបញ្ចប់ស៊ីហ្គេមនោះ សម្តេចតេជោ ហ៊ុន សែនបានកោតសរសើរពីសមត្ថភាពកីឡាជនពិការកម្ពុជា បើប្រៀបធៀបជាមួយប្រទេសនានា កីឡាពិការកម្ពុជាខ្លាំង ដែលខិតខំឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកយុវជនជនពិការរដូវក្ដៅ នៅសាធារណៈរដ្ឋកូរ៉េ កាលពីពេលកន្លងទៅ។ សម្តេចបានលើកទឹកចិត្តដល់ជនពិការនានាកុំឲ្យអស់សង្ឃឹម ត្រួវមានការតស៊ូ ជាក់ស្តែងរូបសម្តេចកើជាជនពិការមួយរូបដែរ ប៉ុន្តែការខិតខំតស៊ូប្រឹងប្រែងជម្នះរាល់ឧបស័គ្គបានធ្វើឱ្យសម្តេចក្លាយជានាយករដ្ឋមន្ត្រី រហូតមកដល់ពេលនេះ គឺមានរយៈពេល៣៣ឆ្នាំមកហើយ ហើយសម្តេចស្នើកុំឲ្យមានការប្រមាថមើលងាយជនពិការ គួរបែរពីការប្រមាថ មកជួយជនពិការជំនួសវិញ។


អត្តពលិកពិការកម្ពុជា ដែលទៅចូលរួមប្រកួតក្នុងការប្រកួតជើងឯកប៉ារ៉ាឡាំពិកយុវជនជនពិការរដូវក្ដៅ នៅសាធារណៈរដ្ឋកូរ៉េ មាន៣នាក់ ក្នុងនោះ២នាក់ដណ្តើមបានមេដាយមាស ១គ្រឿង ដណ្តើមបានដោយ កីឡាករ យ៉ាវ វណ្ណៈ ដោយទទួលប្រាក់រង្វាន់តាមគោរការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ៨០លានរៀល អមដោយថវិកាឧបត្ថម្ភផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ចំនួន ១ម៉ឺនដុល្លារ និងទឹកប្រាក់ ៣ម៉ឺនដុល្លារផ្សេងទៀត សម្រាប់ជួយសងបំណុលគេរបស់ក្រុមគ្រួសារម្ចាស់មេដាយមាសរូបនេះ។ ចំណែកឯម្ចាស់មេដាយសំរិទ្ធ គឺកីឡាករ យ៉យ កុសល ទទួលបានប្រាក់រង្វាន់ចំនួន ២៤លានរៀល អមដោយថវិកាផ្ទាល់ខ្លួនរបស់សម្តេចចំនួន ២ពាន់ដុល្លារ ចំណែកឯអត្តកីឡាករម្នាក់ទៀត ដែលចូលរួមហើយមិនឈ្នះមេដាយក៏ទទួលបានការលើកទឹកចិត្តពីសម្តេចតេជោចំនួន ២ពាន់ដុល្លារ។


សូមបញ្ជាក់ថា សម្តេចតេជោបានបញ្ជាឲ្យក្រសួងអប់រំ យុវជន និងកីឡា ​រៀបចំ​ក្បួន​ម៉ូតូ ស ចំនួន​១០​គ្រឿង ដង្ហែ​ម្ចាស់មេដាយមាស​កម្រិត​អាស៊ី​របស់​កីឡាករ យ៉ាវ វណ្ណៈ នៅ​ល្ងាច​ថ្ងៃទី​១៨ ខែសីហា នេះ ដោយ​​ចេញដំណើរ​ពី​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​ឆ្ពោះទៅកាន់​វត្តភ្នំ​ និង​បន្តដំណើរ​ទៅកាន់​វិមាន​ឯករាជ្យ​ និងរៀបចំពិធី ជប់លៀងជូនអត្តពលិក នាល្ងាចនេះដែរ មុនចេញទៅប្រកួត នៅម៉ាឡេស៊ី៕

v3

v4

v5

v6v7

v8

នាយកប្រតិបត្តិរបស់ Bayern Munich មានសុទិដ្ឋិនិយមចំពោះរដូវកាលថ្មីដែលនឹងមកដល់ចុងសប្ដាហ៍នេះ

v17
ស្របពេលរដូវកាលថ្មីដែលនឹងកើតឡើង នាចុងសប្ដាហ៍នេះ នាយកប្រតិបត្តិរបស់ក្លិប Bayern Munich កាលពីម្សិលមិញ បានសម្ដែងអារម្មណ៍សុទិដ្ឋិនិយមចំពោះក្រុមរបស់លោក ខណៈកីឡាករដែលមានរបួស ចាប់ផ្ដើមប្រសើរឡើងវិញបណ្ដើរៗហើយ។


និយាយនៅឯកម្មវិធីបង្ហាញមុខដៃគូឧបត្ថម្ភក្លិបថ្មី លោក Karl Heinz-Rummenigge បានបា្រប់ថាលោករំពឹងថានឹងឃើញក្រុមរបស់លោកទទួលបានជ័យជម្នះរឿយៗ ហើយលោកជឿថាក្រុមរបស់លោកធ្វើបាន។


លោកបន្តទៀតថាកីឡាករចំណូលថ្មី ដូចជាខ្សែបម្រើសញ្ជាតិបារាំង Corentin Tolisso ដែលទិញមកក្នុងតម្លៃជាកំណត់ត្រាថ្មីរបស់ក្លិប ៤១,៤លាន (៤៨,៧លានដុល្លារ) ព្រមទាំងខ្សែការពារទាំងពីរ Niklas Suele និង Sebastian Rudy នឹងអាចបំពេញកន្លែង Philipp Lahm និង Xabi Alonso បាន បន្ទាប់ពីកីឡាករទាំងពីរចូលនិវត្តន៍ ក្រោយចប់រដូវកាលមុន។


លោក Carlo Ancelotti នឹងដឹកនាំ Bayern Munich ធ្វើយុទ្ធនាការការពារតំណែងជើងឯក ក្របខ័ណ្ឌ Bundesliga របស់ខ្លួន ដោយប្រកួតដំបូងត្រូវប្រឈមជាមួយក្រុមភ្ញៀវ Bayer Leverkusen នៅយប់ថ្ងៃសុក្រស្អែកនេះ៕

Thiem, Del Potro, Dimitrov និង Kyrgios ឡើងទៅវគ្គបន្តដូចៗគ្នា កម្មវិធី Cincinnati Open

v13

អ្នកវាយកូនបាល់អាជីព Dominic Thiem របស់អូទ្រីស កីឡាករប៊ុលហ្គារី Grigor Dimitrov កីឡាករទៅពីអាហ្សង់ទីន Juan Martin Del Potro និង Nick Kyrgios របស់អូស្ត្រាលី សុទ្ធតែបានឡើងទៅវគ្គ១៦នាក់ចុងក្រោយដូចៗគ្នា ក្នុងកម្មវិធី Cincinnati Open នៅសហរដ្ឋអាមេរិក ក្រោយឈ្នះគូប្រជែងរៀងៗខ្លួន។

v14
Thiem ឈ្នះកីឡាករអ៊ីតាលី Fabio Fognini ៦-៣ និង៦-២ ខណៈ Del Potro ទម្លាក់ Mitchell Krueger របស់អាមេរិកជាមួយនឹងលទ្ធផល ៦-៤​ និង៦-៤ រីឯ Dimitrov មានជ័យជម្នះលើកីឡាករអេស្ប៉ាញ Feliciano Lopez ក្នុងលទ្ធផលពិន្ទុ ៧-៦ និង៦-៤ ស្របពេល Kyrgios ឈ្នះ Alexandr Dolgopolov របស់អ៊ុយក្រែន ៦-៣ និង៧-៦។

v15
វគ្គបន្ត Dominic Thiem ប៉ះ Adrian Mannarino (អាមេរិក) Juan Martin Del Potro ជួប Grigor Dimitrov ហើយ Nick Kyrgios ប្រឈមជាមួយ Ivo Karlović (ក្រូអាស៊ី)៕

v16

Healthy FC ​គ្រងម្ចាស់ជើងឯក ពានរង្វាន់ V&Y Soccer Club រដូវកាលទី១ ឆ្នាំ២០១៧

ទីបំផុត, ក្រុម Healthy FC បានគ្រងម្ចាស់ដំណែងជើងឯកពានរង្វាន់បាល់ទាត់ V&Y Soccer Club លើកទី១ ​រដូវ​កាល ២០១៧ បន្ទាប់ពីបានយកឈ្នះលើក្រុម ពាក់មី FC ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៣ទល់២ កាលពីយប់មិញ នៅទីលាន V&Y Soccer Club ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


នៅក្នុងការប្រកួតវគ្គទី១, Healthy FC បាននាំមុខ២គ្រាប់​មុន លើក្រុមពាក់មី FC ប៉ុន្តែនៅវគ្គទី១នេះ ក្រុមក្រុមពាក់មី FC តាមបាន២គ្រាប់វិញ ដោយលទ្ធផល ២ទល់២ ហើយនៅចុងវគ្គទី២ Healthy FC ធ្វើសម្រេចបាន១គ្រាប់បន្ថែម ដោយនេះជាគ្រាប់បាល់ជ័យជម្នះឈានទៅគ្រងម្ចាស់ជើងឯកតែម្តង ខណៈពាក់មី FC បានត្រឹមជើងឯករង។ ចំពោះ១ប្រកួតទៀត ដែលដណ្តើមចំណាត់ថ្នាក់លេខ៣ គឺបានទៅលើក្រុម Down Town Sport បន្ទាប់ពីបានយកឈ្នះលើក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា​ក្រសួង​មហាផ្ទៃ។ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា​ក្រសួង​មហាផ្ទៃបានក្លាយជាក្រុម ដែលលេងដោយុត្តិធម៌ ដោយទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន៨០ម៉ឺនរៀល។ ចំពោះ​ក្រុមជើងឯក Healthy FC ឈ្នះពាន១ អមដោយប្រាក់រង្វាន់ចំនួន ២​ពាន់​ដុល្លារ, ជើងឯករង​ ពាក់មី FC ​ទទួលបាន ​១​ពាន់​ដុល្លារ ​និង​ក្រុម​លេខ​៣​ បាន​ទៅ​លើ​ក្រុម Down Town Sport ​បាន​ប្រាក់​រង្វាន់​៥​០០​ដុល្លារ។ ក្រៅពីរង្វាន់សម្រាប់ក្រុមបានចំណាត់ថ្នាក់​នេះ​ហើយ ​ក៏​នៅ​មាន​រង្វាន់​សម្រាប់​អ្នក​ចាំ​ទី​ល្អ កីឡាករ​លេង​ល្អ ​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេទៀតផង។


បើតាមការបញ្ជាក់របស់ម្ចាស់ទីលាន V&Y Soccer Club បានឲ្យដឹងថា សម្រាប់រដូវកាលក្រោយ លោកនឹង ខិតខំស្វែងដៃគូឧបត្ថម្ភបន្ថែម ដើម្បីធ្វើឲ្យព្រឹត្តិការណ៍បាល់ទាត់លើកទី២ឲ្យកាន់តែធំជាងលើកទី១នេះ ហើយគ្រោង នឹងពង្រីកប្រាក់រង្វាន់ឲ្យកាន់តែច្រើនបន្ថែមទៀតផងដែរ៕

v8

v9

សហព័ន្ធកីឡាប្រដាល់​សកល​ និង​គុន​ខ្មែរ​ លើកទឹកចិត្តអត្តពលិក មុនពេលចេញទៅ ស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី ឆ្នាំ២០១៧

សហព័ន្ធ​កីឡាប្រដាល់​​សកល​ និង​គុន​ខ្មែរ​បានជួបជុំសំណេះសំណាល និងលើកទឹកចិត្តដល់អត្តពលិករបស់ ខ្លួន មុនពេលដែលត្រូវចេញទៅប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងគូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ឆ្នាំ២០១៧ ដែលនឹងត្រូវដំណើរការពីថ្ងទី១៩ ដល់ថ្ងៃទី៣១ សីហា ខាងមុខនេះ។


ឯកឧត្ដម​ ម៉ម​ ប៊ុននាង​ សមាជិក​ព្រឹទ្ធសភា​មានប្រសាសន៍​ថា​ កីឡាករកម្ពុជា​ ដែល​នឹងត្រូវ​ទៅ​ចូលរួមប្រកួត​នៅ​ស៊ីហ្គេម​ ​ត្រូវ​ខំប្រឹង ​ដើម្បី​ទទួល​បាន​ជ័យជម្នះ​យក​មេដាយ​ជូន​ជាតិ។ ឯកឧត្ដម​បន្ត​ថា​ កីឡាករ​ទាំង​អស់​ត្រូវ​ចេះ​តែ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ ​ដើម្បី​ឲ្យ​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ការ​ប្រកួត​ ឆាប់ៗខាងមុខនេះ។​ ចំពោះ​រឿង​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់​មួយ​ទៀត​នោះ​ គឺ​មិន​ត្រូវ​ប៉ះពាល់​ជា​ដាច់​ខាត​ការ​ប្រើប្រាស់​សារធាតុ​ហាមឃាត់​ផ្សេងៗ ក្នុងកីឡា ​ព្រោះ​បើ​គេ​ពិនិត្យ​ឃើញ​នោះ​វា​នឹង​មាន​បញ្ហា​ដល់​កីឡាករ​ខ្លួន​ឯង​ផង​ និង​មុខមាត់​ប្រទេស​ជាតិ​ផង។​ សម្រាប់​ស៊ីហ្គេម​ កីឡាករ​ កីឡា​ការិនី​ ដែល​ឈ្នះ​បាន​មេដាយ​នោះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ច្រើន​ផង​ដែរ​ នេះ​ក៏​អាច​ជា​ឱកាស​ល្អ​ដែល​បាន​ប្រាក់​ចំណូលបន្ថែមសម្រាប់ខ្លួនឯង​ទៀតផង។​


ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ អះអាងថា កីឡាកររបស់លោកទាំង៥ប្រភេទទម្ងន់ត្រៀមខ្លួនបានល្អណាស់ ព្រោះ៤៥ថ្ងៃមុនទៅប្រកួត, សហព័ន្ធបានរៀបចំការបំប៉នសុខភាពដល់ពួកគេបន្ថែម និងការហ្វឹកហាត់បានល្អ។ ជាមួយគ្នានេះក្រៅពីប្រាក់ឧបត្ថម្ភចំនួន ៥០០ដុល្លាររបស់សម្ដេចតេជោ សហព័ន្ធបានស្វែងរកជំនួយឧបត្ថម្ភពីផ្នែកឯកជនបានមួយចំនួនទៀតផ្ដល់ជូនដល់ពួកគេ។


កីឡាករ ប្រដាល់គុនខ្មែរទាំង ៥នាក់ ដែលត្រូវចេញទៅប្រកួតកីឡាស៊ីហ្គេម មាន៖ ម៉ឺន សុភា, មឿន សុខហ៊ុច, ឃុន ឌីម៉ា, ឡៅ ចិត្រា និង វ៉ាន់ វឿន។ ចំណែកកីឡាប្រដាល់សកលចំនួន ៥ប្រភេទទម្ងន់នោះ រួមមាន៖ សាន តុលា, ណាត សៀកនិន, ហង្ស រ៉ាម៉ន, ផល សោភ័ណ្ឌ និង ហ្វីលីព មីលីនម៉ារទីន។


សូមបញ្ជាក់ថា បើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា ប្រដាល់សាកលនឹងត្រូវចេញដំណើរទៅចូលរួមប្រកួត នាថ្ងៃទី១៨ ខែសីហា ស្អែកនេះ ខណៈប្រដាល់គុនខ្មែរនឹងត្រូវចេញដំណើរ នាថ្ងៃទី២៥ ខែសីហា ក្នុងពេលដែលប្រដាល់សាកលត្រឡប់មកមាតុភូមិរបស់ខ្លួនវិញ៕

v5

v6

v7

 

Real Madrid លើកពាន Spanish Super Cup ទី១០ក្រោយឈ្នះ Barcelona យប់មិញ

ក្រុមអធិរាជស Real Madrid បានគ្រងជើងឯកពានរង្វាន់ Spanish Super Cup ជា លើកទី១០ក្នុងប្រវត្តិសាស្ត្រកាលពីយប់មិញ ក្រោយពីបានបំបាក់ក្លិបអ្នកមានបុណ្យ FC Bar celona ទាំង២ជើង ៥-១ ខណៈជើងទី២កាលពីយប់មិញនេះបន្តឈ្នះ ២-០ ទៀត។

v3

ក្រុមលោក Zinedine Zidane នៅតែអាចរកគ្រាប់បាល់បាន២គ្រាប់ ទោះបីអវត្តមានកីឡាករសំខាន់ គឺខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo ខណៈ២គ្រាប់កាលពីយប់មិញក្នុងទឹកដី Santiago Bernabeu រកបានដោយកីឡាករវ័យ២១ឆ្នាំ Marco Asensio តាំងពីនាទី៤ និងគ្រាប់ទី២រកបានដោយកីឡាករសញ្ជាតិបារាំង Karim Benzema នៅចុងវគ្គទី១ពោលគឺនៅនាទី៣៩ ហើយលទ្ធផល២-០នេះរក្សាដល់ចប់ការប្រកួត។

v4

សូមរំលឹកថា កាលពីជើងទី១ក្នុងទឹកដី Barcelona ជើងឯកទ្វីបអឺរ៉ុប១០សម័យកាល Real Madrid បានយកឈ្នះម្តងរួចមកហើយជាមួយនឹងលទ្ធផល ៣-១។ ពាន Spanish Super Cup ក្លិប Real Madrid ធ្លាប់លើកបាន៩ដងរួចមកហើយ លើកទី១នៅឆ្នាំ១៩៨៨, ១៩៨៩, ១៩៩០, ១៩៩៣, ១៩៩៧, ២០០១, ២០០៣, ២០០៨, ២០១២ និងចុងក្រោយឆ្នាំ២០១៧នេះ ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

ព័ត៌មានជាតិ​ពេល​យប់​


កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

កីឡា

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2