vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

ភ្នំពេញ៖មន្ដ្រីអំពាវនាវអោយពលរដ្ឋការបំបៅកូនដោយទឹកដោះម្តាយដើម្បីលើកកំពស់សុខភាពកូនក្មេងទើបនឹងកើត។ ថ្លែងនៅក្នុង’សិក្ខាសាលាស្តីពី ប្រធានបទ យើងត្រូវរួមគ្នាលើកកម្ពស់ ការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីសុខភាពកូននិងកុមារ ឲ្យកាន់តែល្អប្រសើរ កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញនេះ លោក រ័ត្ន រម្យនា ប្រធានគម្រោងរបស់អង្គការអត្រាបានលើកឡើងថា "ទិវាសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ” ពិតជាមានសារសំខាន់ណាស់ ក្នុងនោះយើងក៏បានរៀបចំជាសារចំនួនប្រាំចំណុចសំសំខាន់ៗគឺ ១.រួមគ្នាលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីសុខភាពអនាគតដ៍ប្រសើរបស់កុមារ,២.ទឹកដោះម្តាយជាអាហារដ៍ល្អឥតខ្ចោះសម្រាប់ទារកនិងកុមារ,៣.កូនកើតមកភ្លាមត្រូវឲ្យបៅដោះម្តាយភ្លែតគឺធ្វើឲ្យកូនមានសុខភាពល្អ,៤.បំបៅកូនដោយទឹកដោះម្តាយឲ្យបានឆាប់ក្នុងម៉ោងដំបូងបន្ទាប់ពីសម្រាលរួចគឺជួយសង្គ្រោះ ដល់ជីវិតទារក បានច្រើន និងទី៥.ត្រូវបំបៅដោះកូនឲ្យបាន២ឆ្នាំយ៉ាងតិចហើយត្រូវផ្តល់អាហារបន្ថែមចាប់ពីអាយុ៦ខែ ឡើងទៅ។

លោកបន្តថា៖សិក្ខាសាលាស្តីពីការបំបៅកូនដោយទឹកដោះម្តាយបានប្រារព្វធ្វើឡើងក្រោមគម្រោងថវិកា របស់អង្គការអាត្រា សហការជាមួយមន្ទីរសុខាភិបាលាខេត្តកំពង់ធំ។

ថ្លែងក្នុងសិក្ឋាសាលា ទិវាសប្តាហ៏ពិភពលោក ស្តីពីការបំបៅកូនដោយទឹកដោះម្តាយនេះ លោក ឡង គីស៊ឹង អភិបាលស្រុកសណ្តាន់ បានលើកឡើងបញ្ជាក់ថា ដោយយោងតាមរបាយការណ៍នៃការអង្កេតប្រជាសាស្ត្រ និងសុខភាព ឆ្នាំ២០១៤ បានបង្ហាញអំពីលទ្ធផលនៅក្នុងប្រទេសកម្ពុជាការអនុវត្តបំបៅកូនដោយ ទឹកដោះម្ដាយពេញលេញ នៃការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់បានធ្លាក់ចុះពី ៧៣.៥% នៅឆ្នាំ ២០១០ មកត្រឹម ៦៤.៦% នៅឆ្នាំ២០១៤។

ការចាប់ផ្ដើមបំបៅកូនដោយទឹកដោះ ម្ដាយភ្លាមក្នុងម៉ោងដំបូង បន្ទាប់ពីសម្រាលរួច និងការបន្តបំបៅកូនដោយទឹកដោះម្ដាយ រហូតដល់អាយុ ១២ខែ ត្រូវបានរកឃើញថា ធ្លាក់ចុះពី ៦៥.៣% មកត្រឹម ៦២.៦% និងធ្លាក់ចុះពី៨៣% មកត្រឹម៨០%។ លោកបន្តរថា!ក្រៅពីនេះ ការផ្ដល់អាហារបន្ថែមមុនអាយុ ដែលបានកំណត់មានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងនៅតាម ទីប្រជុំជន និងជនបទ នៅកំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០១៤។
លោកអភិបាលស្រុកបន្ថែមថា! ដោយមើលឃើញពីអត្រានៃការធ្លាក់ចុះទាំងនេះ វាគឺជាកិច្ចការដ៏បន្ទាន់ បំផុតដើម្បីធ្វើឱ្យ ការអនុវត្តការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ នៅទូរទាំងប្រទេសមាន ភាពប្រសើរឡើងវិញ។

ទន្ទឹមនឹងនេះយើងក៏បានរកឃើញនូវមូលហេតុជាច្រើនដែលបណ្ដាលឱ្យមាន ការធ្លាក់ចុះនូវ អត្រាបំបៅ កូនដោយទឹកដោះម្ដាយ រួមមានដូចជា៖ ការធ្វើចំណាក់ស្រុក ដើម្បីស្វែងរកឱកាសការងារ កង្វះខាតចំណេះដឹងអំពីការបំបៅដោះកូនដោយទឹកដោះម្ដាយ ទំនៀមទំលាប់វប្បធម៌ ការខ្វះខាតការគាំទ្រពីសមាជិកគ្រួសារ និង មានការរីករាលដាលនៃ ការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្ដាយ (ម្សៅទឹកដោះគោផ្សំតាមរូបមន្ត)។

ដោយមើលឃើញ ពីអត្រានៃការធ្លាក់ចុះនេះ ទើបកម្មវិធីជាតិអាហារ រូបត្ថម្ភ នៃក្រសួងសុខាភិបាល ដោយមានជំនួយបច្ចេកទេសពីអង្គការដៃគូ អេចខេអាយ យូនីហ្សេហ្វ អេមធីអាយ អេហ្វអេច៣៦ អឹឡាយ(HKI Unicef MTI FHI36 Alive), ទ្រីវ សេវ ដឹ ឆាលដ្រិន(Thrive Save the children) និង ដឹបប៊ែលយូវីស៊ី (wvc) បានចូលរួមសហការស្វែងរកការផ្ដួចផ្ដើម ជាថ្មីដើម្បីឱ្យមានការប្រារព្ធទិវាសប្ដាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្ដាយឡើងវិញចាប់ពីឆ្នាំ២០១៥។

ក្នុងឆ្នាំ២០១៧ កម្មវិធីជាតិអាហាររូបត្ថម្ភ នៃក្រសួងសុខាភិបាល សហការណ៍ជាមួយអង្គការអេចខេអាយ(HKI) និងអង្គការពាក់ព័ន្ធដទៃទៀតធ្វើការប្រារព្ធសប្ដាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្ដាយ ក្រោម ប្រធានបទ “យើងរួមគ្នាលើកកម្ពស់ការបំបៅ កូនដោយទឹកដោះម្ដាយដើម្បីអនាគតដ៏ប្រសើ របស់កូននិងកុមារ។
ជាមួយគ្នានេះដែរលោកក៏បានអំពាវនាវឲ្យបងប្អូនដែលមកចូលរួមក្នុងកម្មវិធីសិក្ខាសាលានេះ ត្រូវយកចិត្តទុកដាក់ស្តាប់ និងធ្វើការផ្សព្វផ្សាយបន្តទៀត លើចំនុចសារសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយ និងធ្វើកាផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋដ៏ទៃទៀតបានយល់ដឹង ព្រមទាំងអនុវត្តតាមការណែនាំ ពីភាពល្អប្រសើរនៃទឹក ដោះម្តាយឲ្យបានគ្រប់ៗគ្នា៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

ព័ត៌មានជាតិ​ពេល​យប់​


មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

មន្ដ្រីជំរុញការបំបៅកូនដោយទឹកដោះម្តាយ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2