vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សុខភាព

ក្រសួងសុខាភិបាលផ្តល់ថ្នាំបង្ការដល់កុមារកម្ពុជាបានប្រមាណ៩៨ភាគរយ

ភ្នំពេញ៖ក្រសួងសុខាភិបាលបានផ្តល់ថ្នាំបង្ការដល់កុមារកម្ពុជាគ្របដណ្តប់បានប្រមាណ៩៨ភាគរយហើយនៅទូទាំងប្រទេសដើម្បីការពារដល់សុខភាពកុមារក៏ដូចជាកាត់បន្ថយអត្រាឈឺនិងស្លាប់របស់កុមារពីជំងឺដែលអាចការពារបានដោយវ៉ាក់សាំង។

ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅថ្ងៃទី២៥ខែឧសភានេះលោកវេជ្ជបណ្ឌិត ឱក វិជិត ប្រធានកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃក្រសួងសុខាភិបាលបានឲ្យដឹងថារហូតមកដល់ពេលនេះកុមារកម្ពុជាប្រមាណជិត៩៨ភាគរយហើយដែលទទួលបានថ្នាំបង្ការចំនួន១១មុខពីក្រសួងសុខាភិបាលដែលជំងឺទាំងនោះរួមមានជំងឺរបេង,ជំងឺរលាកថ្លើមប្រភេទបេ,ជំងឺខាន់ស្លាក់,ក្អកមាន់,តេតាណូស,ស្វិតដៃជើង,រលាកសួត,រលាកស្រោមខួរនិងជំងឺកញ្ជ្រិល ជំងឺស្អូចនិងវ៉ាក់សាំងរលាកខួរក្បាល ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថាក្រៅពីនេះកម្មវិធីជាតិក៏មានការផ្តល់ថ្នាំបង្ការបន្ថែមចំពោះជំងឺមួយចំនួនទៀតដែលកម្មវិធីជាតិសម្រេចបានជោគជ័យដូចជាគ្រុនស្វិតដៃជើង ជំងឺកញ្ជ្រឹលជាដើម។
លោកវេជ្ជបណ្ឌិតបានបន្តែមទៀតថា៖រីឯកុមារដែលនៅមិនបានទទួលវ៉ាក់សាំងគឺដោយសារថាមានកុមារមួយចំនួនបានធ្វើចំណាកស្រុកទៅតាមឪពុកម្តាយរបស់ពួកគេនៅក្នុងប្រទេសឬក្រៅប្រទេសនិងមួយចំនួនទៀតមិនអាចចាក់ថ្នាំបង្ការបានដោយសារតែពួកគេមានជំងឺពីកំណើតនិងកុមារដែលមិនមានសុខភាពរ៉ឹងមាំ។
លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា៖ការចាក់វ៉ាក់សាំងដល់កុមារនេះអាចកាត់បន្ថយការឈឺនិងស្លាប់ដល់កុមារពីជំងឺដែលអាចការពារបានដោយការចាក់វ៉ាក់សាំង ដែលអាណាព្យាបាលឬឪពុកម្តាយទាំងអស់ត្រូវនាំកូនចៅមកចាក់ថ្នាំបង្ការឲ្យបានគ្រប់ៗគ្នាដើម្បីការពារដល់សុខភាពកូនចៅយើងឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។
លោកវេជ្ជបណ្ឌិតបានបន្តថាកម្មវិធីជាតិផ្តល់ថ្នាំបង្ការបានផ្តល់ថ្នាំបង្ការដល់កុមារតាំងពីឆ្នាំ១៩៨៦មកដើម្បីលើកកំពស់ដល់សុខុមាលភាពរបស់កុមារកម្ពុជាដែលទើបកើតរហូតដល់អាយុក្រោម១ឆ្នាំឲ្យបានល្អប្រសើរ។
លោកវេជ្ជបណ្ឌិត លីចេងហ៊ុយ នាយកគេហទំព័រសុខភាពកម្ពុជាបានមានប្រសាសន៍ថា៖កុមារដែលទទួលបានថ្នាំបង្ការបានត្រឹមត្រូវនិងគ្រប់ចំនួននោះអាចជួយការពារដល់សុខភាពបានកាន់តែប្រសើរថែមទៀតដោយអាចធ្វើឲ្យកុមារជៀសផុតពីការឆ្លងជំងឺដែលអាចការពារបានដោយការចាក់វ៉ាក់សាំង។
គួរបញ្ជាក់ថាប្រទេសកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការលប់បំបាត់ជំងឺគ្រុនស្វិតដៃជើងនៅឆ្នាំ២០០០និងទទួលបានវិញ្ញាបនបត្រពីអង្គការសុខភាពពិភពលោកក្នុងការលប់បំបាត់ជំងឺកញ្ជ្រឹលនិងជំងឺតេតាណូសទៅលើម្តាយនិងទារកនៅឆ្នាំ២០១៥៕

កុមារកម្ពុជាអាយុក្រោម១ឆ្នាំ៥០ភាគរយកំពុងប្រឈមនឹងជំងឺក្អកមាន់

ភ្នំពេញ៖កុមារកម្ពុជាអាយុក្រោម១ឆ្នាំប្រមាណ៥០ភាគរយកំពុងប្រឈមនឹងជំងឺក្អកមាន់គួរឲ្យព្រួយបារម្ភដែលទាមទារឲ្យអាណាព្យាបាលនាំកូនចៅទៅចាក់ថ្នាំបង្ការជំងឺនេះឲ្យបានគ្រប់ៗគ្នាដើម្បីកាត់បន្ថយអត្រាឈឺនិងស្លាប់របស់កុមារ។

ថ្លែងនៅក្នុងសន្និសីទសារពត័មានស្តីពីការនាំចួលនូវថ្នាំបង្ការជំងឺ៦មុខរបស់កុមារប្រភេទថ្មីមកកម្ពុជាពីសំណាក់ សាណូហ្វីកម្ពុជាដែលមានឈ្មោះថា Hexaxinលោកសាស្រ្តាចារ្យ អ៊ាប តឹកឆេង អនុប្រធានសមាគមគ្រូពេទ្យកុមារកម្ពុជាបានឲ្យដឹងថានៅកម្ពុជាមានកុមារអាយុក្រោម១ឆ្នាំប្រមាណ៥០ភាគរយកើតជំងឺក្អកមាន់ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានានៅទូទាំងប្រទេស។
លោកវេជ្ជបណ្ឌិត ឱក វិជិត ប្រធានកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃក្រសួងសុខាភិបាលបានឲ្យដឹងថាជំងឺក្អកមាន់នេះធ្វើឲ្យកុមារមានអាការៈក្តៅខ្លួន ក្អកជាប់គ្នាៗខ្លាំង ហើយពេលឃើញកុមារមានរោគសញ្ញាក្អករយៈពេល២សប្តាហ៍ត្រូវប្រញាប់នាំកូនចៅទៅកាន់មន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតផ្ទះដើម្បីឲ្យគ្រូពេទ្យព្យាបាលឲ្យបានទាន់ពេលវេលាទប់ស្កាត់កុំឲ្យឆ្លងដល់កុមារផ្សេងៗទៀតព្រោះថាជំងឺនេះឆ្លងតាមផ្លូវដង្ហើម។
លោកវេជ្ជបណ្ឌិតបានឲ្យដឹងថាមូលហេតុដែលនាំឲ្យកុមារឆ្លងជំងឺក្អកមាន់នេះគឺបណ្តាលមកពីកុមារឆ្លងជំងឺពីកុមារដែលមានជំងឺនេះហើយកុមារមិនបានទទួលវ៉ាក់សាំង។លោកវេជ្ជបណ្ឌិតបានបន្តទៀតថាក្នុងការការពារជំងឺក្អកមាន់នេះអាណាព្យាបាលត្រូវនាំកូនទៅចាក់ថ្នាំបង្ការឲ្យបានគ្រប់ៗគ្នាហើយបើឃើញកុមារណាសង្ស័យថាមានជំងឺនេះត្រូវដាក់កុមារនៅឲ្យឆ្ងាយពីអ្នកជំងឺដើម្បីការពារកុំឲ្យកុមារឆ្លង។
លោកសាស្ត្រាចារ្យ អ៊ាប តឹកឆេង បានបន្តឲ្យដឹងបន្ថែមថាជំងឺក្អកមាន់នេះបណ្តាលឲ្យមានផលលំបាកជាច្រើនដូចជាជំងឺរលាកសួត ប្រកាច់ ថប់ដង្ហើម និងប៉ះពាល់ដល់ខួរក្បាលកុមារផងដែរ។
លោកវេជ្ជបណ្ឌិត ឱក វិជិត បានបន្ថែមថាកម្មវិធីជាតិផ្តល់ថ្នាំបង្ការបានផ្តល់ថ្នាំបង្ការជំងឺក្អកមាន់ដល់កុមារបានប្រមាណ៩៥ភាគរយ។រីឯកុមារ៥ភាគរយទៀតមិនបានទទួលវ៉ាក់សាំងគឺដោយសារធ្វើចំណាកស្រុកទៅតាមឪពុកម្តាយរបស់ពួកគេនៅក្នុងប្រទេសឬក្រៅប្រទេស។
តែយ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិតបានលើកឡើងថាកាលពីឆ្នាំ២០១៦កន្លងទៅនៅទូទាំងប្រទេសមានកុមារចំនួន៣៨ករណីមានជំងឺក្អកមាន់ដែលជាចំនួនមិនច្រើនទេបើប្រៀបធៀបនឹងជំងឺផ្សេងៗទៀត។
លោក ថូម៉ាស់ ហ្គោឌ្រី ប្រធានទទួលបន្ទុកផ្នែកថ្នាំបង្ការប្រចាំប្រទេសវៀតណាម និងកម្ពុជាបានអោយដឹងថាថ្នាំ Hexaxin ជាថ្នាំបង្ការដ៏អស្ចារ្យមួយព្រោះវាមានភាពសាមញ្ញ ព៉ុំមានហានិភ័យដោយមិនតម្រូវអោយអោយមានការលាយថ្នំាមុននឹងប្រើ មានសុវត្ថិភាពល្អ ព្រោះថាវ៉ាក់សាំងនេះជាប្រភេទរាវលាយរួចជាស្រេចដាក់ក្នុងស៊ឺរ៉ាំងដែលអាចចាក់បានភ្លាមៗសម្រាប់ការពារជំងឺសំខាន់ៗទាំង៦មុខក្នុងវ័យកុមារពិសេសជំងឺក្អកមាន់។
គួរបញ្ជាក់ថារហូតមកដល់ពេលនេះកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃក្រសួងសុខាភិបាល បានផ្តល់វ៉ាក់សាំងការពារជំងឺដល់កុមារចំនួន១១មុខដែលជំងឺទាំងនោះរួមមានជំងឺរបេង,ជំងឺរលាកថ្លើមប្រភេទបេ,ជំងឺខាន់ស្លាក់,ក្អកមាន់,តេតាណូស,ស្វិតដៃជើង,រលាកសួត,រលាកស្រោមខួរនិងជំងឺកញ្ជ្រិល ជំងឺស្អូចនិងវ៉ាក់សាំងរលាកខួរក្បាល ៕

តំណាងរាស្ដ្រអំពាវនាវអោយមន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរ-ជប៉ុនជួយព្យាបាលពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ

ខេត្តសៀមរាប៖លោក សៀង ណំា ស្នើឲ្យមន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរ-ជប៉ុន ដែលទើបបើកឲ្យដំណើ រ គួរផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាជនកម្ពុជាក្នុងតម្លៃសមរម្យ ជាពិសេស ប្រជា ពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត គួរជួយព្យាបាលជូនដោយឥតគិតថ្លៃ។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការមន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរ-ជប៉ុន នៅខេត្តសៀមរាបកាលពីថ្ងៃទី២០ខែឧសភាព លោក សៀង ណំា អ្នកតំណាងរាស្រ្តមណ្ឌលសៀម រាបបានមានប្រសាសន៍ថា ការវិនិយោគសាងសង់មន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរ-ជប៉ុន នៅខេត្តសៀមរាបរបស់ក្រុមហ៊ុន Genki Group របស់ជប៉ុននៅពេលនេះ គឺមានសារៈសំខាន់ណាស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាធ្វើឲ្យវិស័យសុខាភិបាលកាន់តែមានភាពល្អប្រសើរឡើង។
ប៉ុន្តែលោកបានស្នើឲ្យមន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរ-ជប៉ុន ដែលទើបបើកឲ្យដំណើរការនេះធ្វើការផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាជនកម្ពុជា ក្នុងតម្លៃសមរម្យ ជាពិសេស ប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត គួរជួយព្យា បាលជូនដោយឥតគិតថ្លៃ ដើម្បីឲ្យប្រជាពលរដ្ឋក្រីក្រមានលទ្ធភាពទទួលសេវាបានសេវា សុខាភិបាលបាន និងភាពជឿជាក់មកលើមន្ទីរពេទ្យនេះ។
លោក KANNARI Yutakaប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យអន្តរជាតិមិត្តភាពអង្គរ-ជប៉ុនបានមានប្រសាសន៍ថា ៖”មន្ទីរពេទ្យនេះគឺបានបំពាក់បរិក្ខា និងសម្ភារៈទំនើបៗមកពីប្រទេសជប៉ុនមានស្តង់ដារអន្តរជាតិ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺ”។
លោកបានបន្តថា ៖”ចំពោះការផ្តល់សេវាខាងមន្ទីរពេទ្យរបស់លោក និងខិតខំធ្វើឲ្យបានល្អនិងមានការពេញចិត្តពីប្រជាពលរដ្ឋកម្ពុជា ចំពោះតម្លៃលោកនិងខិតខំសម្រួលក្នុងលក្ខណៈដែល អាចឲ្យប្រជាពលរដ្ឋកម្ពុជាទទួលយកបាន”។
សូមបញ្ជាក់ថា មន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរ-ជប៉ុន នេះស្ថិតនៅតាមដងវិថី ប៊ុនរ៉ានី ហ៊ុនសែន ភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប លើផ្ទៃដីប្រមាណជាជាង មួយហិចតា ក្នុងថវិកាសាងសង់ប្រមាណជាជាង ២លានដុល្លាអាមេរិក ដោយមិនទាន់បានរាប់បញ្ចូល លើតម្លៃបំពាក់សម្ភារៈបរិក្ខាពេទ្យទំនើបៗន។
មន្ទីរពេទ្យនេះ បើកបំរើអតិថិជន មានដូចជា ពិនិត្យពិគ្រោះជំងឺក្រៅ និងជំងឺសំរាកពេទ្យ ពិនិត្យរោគស្រ្តីនិងសម្ភព ជំងឺកុមារ វះកាត់ទូទៅ សង្គ្រោះបន្ទាន់ ពេទ្យធ្មេញ វិភាគជម្ងឺ ពិសោធន៍វេជ្ជសាស្រ្ត និងផ្នែកចក្ខុរោគ ៕

 

ក្រសួងការងារអំពាវនាវឲ្យម្ចាស់សហគ្រាសនៅទូទាំងប្រទេសបើកទូលាយសកម្មភាពផ្សព្វផ្សាយស្តីពីការបោះឆ្នោតឃុំ-សង្កាត់ដល់កម្មករ

ភ្នំពេញ៖ក្រសួងការងារបានអំពាវនាវឲ្យម្ចាស់រោងចក្រសហគ្រាសនៅទូទាំងប្រទេសសហការជាមួយ គ.ជ.បធ្វើសកម្មភាពផ្សព្វផ្សាយស្តីពីការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ឲ្យបានទូលំទូលាយដើម្បីបញ្ជ្រាបការយល់ដឹងដល់បងប្អូនកម្មករនិយោជិត
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានធ្វើការអំពាវនាវដល់ម្ចាស់សហគ្រាសគ្រឹះស្ថាននៅតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រធំៗនៅតាមបណ្តារាជធានីខេត្តសហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីធ្វើសកម្មភាពអប់រំផ្សព្វផ្សាយស្តីពីកាតព្វកិច្ចទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ដល់ប្រជាពលរដ្ឋកម្មករនិយោជិតឲ្យបានទូលំទូលាយ។
យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលទូរទស្សន៍រស្មីហង្សទទួលបាននៅថ្ងៃនេះបានឲ្យដឹងថាការផ្សព្វផ្សាយអប់រំស្តីពីការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ឆ្នាំ២០១៧នៅតាមសហគ្រាសរោងចក្រនានានេះគឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសហការជាមួយអង្គការJICA។សេចកក្តីជួនដំណឹងដដែនេះបានស្នើឲ្យម្ចាស់សហគ្រាសគ្រឹះស្ថាននៅតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រធំៗនៅតាមបណ្តារាជធានីខេត្តនានាត្រូវសហការជាមួយជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីជួយសម្រួលដល់ការងារនេះឲ្យបានរលូនស្របតាមច្បាប់ស្តីពីការបោះឆ្នោតជាធមាន។
លោក វ៉ាន់ សូអៀង ប្រធានសមាគមរោងចក្រកាត់ដេរបានមានប្រសាសន៍ប្រាប់ទូរទស្សន៍រស្មីហង្សមាសពីប្រទេសចិនកាលពីព្រឹកថ្ងៃទី១៧ខែឧសភានេះមកថាសមាគមស្វាគមន៍និងរីករាយនឹងសហការជាមួយគជបដើម្បីផ្សព្វផ្សាយស្តីពីការបោះឆ្នោតដល់កម្មករយើងដើម្បីឲ្យពួកគាត់បានយល់ដឹងពីដំណើរការបោះឆ្នោតឃុំសង្កាត់។លោកបានបន្តថាជាងនេះទៀតសមាគមក៏ជួយសម្រួលនឹងសហការជាមួយក្រសួងការងារក្នុងការអនុញ្ញាតឲ្យកម្មករនិយោជិតទៅចូលរួមបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី៤មិថុនាខាងមុខនេះផងដែរ។
លោកស្រី លុច សូរ៉ានី ប្រធានរដ្ឋបាលនៃអង្គការនីកហ្វីចបានចាត់ទុកការចុះផ្សព្វផ្សាយស្តីពីការបោះឆ្នោតដល់កម្មករនិយោជិតតាមរោងចក្រសហគ្រាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងអង្គការJICAនេះពិតជាល្អប្រសើរខ្លាំងណាស់ព្រោះថាវាបានជួយបញ្ជ្រាបនូវចំណេះដឹងទាក់ទិននឹងដំណើរការបោះឆ្នោតដល់ពួកគាត់ឲ្យបានកាន់តែប្រសើរឡើងមុនត្រៀមទៅចូលរួមបោះឆ្នោតនាពេលខាងមុខនេះ ។
តែយ៉ាងណាក៏ដោយលោកស្រី លុច សូរ៉ានី បានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងអង្គការJICAគួរតែផ្សព្វផ្សាយនៅថ្ងៃឈប់សំរាកដោយជ្រើសរើសទីតាំងណាមួយដើម្បីប្រមូលផ្តុំបងប្អូនកម្មករឲ្យបានច្រើនទើបការងារនេះមានប្រសិទ្ធិភាព។
គួរបញ្ជាក់ថាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងចាប់ផ្តើមនៅថ្ងៃទី២០ឧសភារហូតដល់ថ្ងៃទី២មិថុនាហើយការបោះឆ្នោតជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី៤មិថុនាខាងមុខ៕

ពលរដ្ឋជាង២ពាន់នាក់ទទួលពិនិត្យនិងព្យាបាលជំងឺដោយឥគិតថ្លៃពីគ្រូពេទ្យមួកខៀវ

ភ្នំពេញ៖ក្នុងរយៈពេលបីថ្ងៃ ក្រុមគ្រូពេទ្យកម្លាំងមួកខៀវកម្ពុជា បានធ្វើការព្យាបាលជូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្អាង និងស្រុកអង្គស្នួល ខេត្តកណ្តាល បានចំនួនជាង២ពាន់នាក់។ ដែលប្រជាពលរដ្ឋភាគច្រើន មានជំងីលើសឈាម ជំងឺផ្នែកប្រព័ន្ធរំលាយអាហារ និងជំងឺសួត សំរាប់កុមារ។

លោកវេជ្ជបណ្ឌិត វរសេនីយ៍ឯក នង យ៉ាម៉ាកូ នាយកពេទ្យកំរិត២នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ក្នុងពិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បានអោយដឹងថា “រយៈពេល៣ថ្ងៃ កន្លងទៅនេះ ក្រុមគ្រូពេទ្យរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានព្យាបាលជំងឺជូនប្រជាពល បានជាង២ពាន់នាក់ ដែលមាននៅកឃុំត្រើយស្លា ស្រុកស្អាង និងឃុំពើក ស្រុកអង្គស្នួល”។ លោកវេជ្ជបណ្ឌិត បន្ថែមថា ការព្យាបាលជូនប្រជាពលរដ្ឋទាំងពីរស្រុកខាងលើនេះ គឺមិនបានយកប្រាក់កម្រៃពីពួកគាត់នោះទេ គឺព្យាបាលជូនដោយស្ម័គ្រចិត្តពីកម្លាំងក្រុមគ្រូពេទ្យរបស់មជ្ឈមណ្ឌល។
ក្នុងរយៈពេលនៃការព្យាលចំនួន៣ថ្ងៃកន្លងទៅនេះ លោកវេជ្ជបណ្ឌិត នង យ៉ាម៉ាកូ អោយដឹងថា ពលរដ្ឋភាគច្រើន គឺជំងឺលើសសម្ពាធឈាម ជំងឺប្រព័ន្ធរំលាយអាហារ ជំងឺ សើរស្បែក ជំងឺសួតកើតទៅលើកុមារ ជំងឺរលាកផ្លូវដង្ហើម និងជំងឺរោគស្ត្រី។ លោកវេជ្ជបណ្ឌិត បញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋដែលបានជំងឺខាងលើនេះ គឺមិនបានស្ថិតនៅក្នុងស្ថានភាព ធ្ងន់ធ្ងរនោះទេ។
ប្រជាពលរដ្ឋ ជាង២ពាន់នាក់ដែលមានជំងឺដូចរៀបរាប់ខាងលើនេះ លោកវេជ្ជបណ្ឌិត ដដែលនេះបញ្ជាក់ថា ជំងឺលើសសម្ពាធឈាម ដោយសារពួកគាត់ពិសារបារី ពិសារស្រាច្រើនពេកបណ្តាលអោយសរសៃឈាមត្បៀត ឈាមធ្វើចលនាមិនល្អ។ ចំពោះជំងឺប្រព័ន្ធរំលាយអាហារវិញ ដោយសារពួកគាត់ទទួលទាននូវអាហារដែលមិនមានអនាម័យល្អ បណ្តាលអោយមានការរាគរួសជាដើម។ ចំណែកជំងឺសួតវិញ គឺភាគច្រើនកើតចំពោះកុមារ ដែលបណ្តាលមក ពីកុមារមានរលាកបំពង់ករ។
មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដែលបានបញ្ជូនក្រុមគ្រូពេទ្យកំរិត២ ទៅធ្វើការព្យាបាលជូនប្រជាពលរដ្ឋ នៅក្នុងឃុំត្រើយស្លា ស្រុកស្អាង និងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ មានប្រសាសន៍ថា “នេះគឺដោយមានការសំណូមពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន អោយបញ្ជូនក្រុមគ្រូពេទ្យរបស់បជ្ឈមណ្ឌលជាតិ ធ្វើការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ”។ ឯកឧត្តម លើកឡើងទៀតថា ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ត្រូវចុះជួយដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចូលរួមម កាត់បន្ថយនូវភាពក្រីក្រ។
លោកបញ្ជាក់ថា៖ ក្រុមគ្រូពេទ្យកំរិត២ របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នឹងបន្តពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋជាបន្តទៀត គ្រប់រាល់ការសំណូមពរពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។ ក្នុពិធីពិនិត្យព្យាលជំងឺនៅព្រឹកនេះ លោក សែម សុវណ្ណនី បានឧបត្ថម ថវិកា ៥០ដុល្លាអាមេរិកម្នាក់ៗ ទៅដល់ស្ត្រីបន្ទាប់ពីសម្រាលកូនហើយ៕

ពលរដ្ឋកម្ពុជា៧០ភាគរយពិការភ្នែកដោយសារជំងឺឡើងបាយភ្នែក

ភ្នំពេញ៖ពលរដ្ឋកម្ពុជា៧០ភាគរយពិការភ្នែកដោយសារជំងឺភ្នែកឡើងបាយដែលភាគច្រើនកើតទៅលើមនុស្សវ័យចំណាស់មានអាយុចាប់ពី៥០ឆ្នាំឡើងទៅ។
ថ្លៃប្រាប់ទូរទស្សន៍រស្មីហង្សមាសកាលពីព្រឹកថ្ងៃទី១៦ឧសភាលោកសាស្ត្រាចារ្យ លូ លីឃាងនាយកមន្ទីរពេទ្យព្រះអង្គដួងបានមានប្រសាសន៍ថាក្នុង១ថ្ងៃគិតជាមធម្យមមានប្រជាពលរដ្ឋមានបញ្ហាភ្នែកមកពិគ្រោះជំងឺនៅមន្ទីរពេទ្យអង្គឌួងប្រមាណ ពី២៥០ទៅ៣០០នាក់ក្នុងនោះមានប្រមាណ១៥ភាគរយជាជំងឺឡើងបាយភ្នែក។
លោកសាស្ត្រាចារ្យបានបន្តថាក្រៅពីជំងឺឡើងបាយភ្នែកមានជំងឺភ្នែកៗផ្សេងៗទៀតដូចជាជំងឺភ្នែកក្រហម ជំងឺមីញ៉ូមភ្នែក ជំងឺប៉ះទង្គិចភ្នែក ជំងឺដក់ទឹកភ្នែក ជំងឺដំបៅកញ្ចក់ភ្នែក ជំងឺរលាកបាតភ្នែកនិងជំងឺទឹកនោមផ្អែមបាតភ្នែក។
ដើម្បីជំរុញឲ្យប្រជាពលរដ្ឋកាន់តែមានជំនឿមកលើសេវារដ្ឋបន្ថែមទៀតនោះលោកសាស្ត្រាចារ្យបានបន្តថាសំខាន់បំផុតគឺលើការងារបច្ចេកទេសនិងក្រមសីលធម៌គ្រូពេទ្យដោយលោកតែងតែណែនាំដល់បុគ្គលិកពេទ្យត្រូវគោរពក្រោមសីលធម៌ឲ្យបានម៉ឺងម៉ាត់ដើម្បីឲ្យអ្នកជំងឺមានភាពកក់ក្តៅនិងជឿទុកចិត្តមកលើមន្ទីរពេទ្យ ។ជាងនេះទៀតមន្ទីរពេទ្យក៏បានសហការជាមួយអង្គការជាដៃគូជាច្រើនទៀតដើម្បីជួយព្យាបាលវះកាត់ដល់អ្នកជំងឺពិសេសមន្ទីរពេទ្យមានសេវាមូលនិធិសមធម៌របស់រដ្ឋាភិបាលជួយលើអ្នកជំងឺក្រីក្រដោយឥតគិតថ្លៃ។
លោកវេជ្ជបណ្ឌិត ស៊ុន សារិន ឯកទេសទេសភ្នែកបានមានប្រសាសន៍ថាជំងឺបាយភ្នែកកើតឡើងដោយសារតែភ្នែករបស់អ្នកជំងឺមានភាពស្រអាប់បាត់បង់គំហើញមើលមិនឃើញ។មួយទៀតកើតឡើងដោយសារអាយុកាលរបស់ប្រជាពលរដ្ឋពិសេសប្រជាពលរដ្ឋមានអាយុចាប់ពី៥០ឆ្នាំឡើងទៅងាយប្រឈមនឹងកើតជំងឺឡើងបាយនិងអ្នកជំងឺរ៉ាំរ៉ៃផ្សេងៗទៀតដូចជាជំងឺទឹកនោមផ្អែមក៏បង្កឲ្យកើតមានជំងឺឡើងបាយភ្នែកដែរ។
លោកវេជ្ជបណ្ឌិតបានបន្តថារោគសញ្ញាសំខាន់នៃជំងឺភ្នែកឡើងបាយនេះគឺបណ្តាលឲ្យអ្នកជំងឺស្រវ៉ាង់ភ្នែក មានការលំបាកក្នុងការមើលហើយដើម្បីការពារជំងឺបាយភ្នែកនេះត្រូវពាក់វ៉ែនតាការពារពន្លឺថ្ងៃជៀសវាងការប៉ះទង្គិចភ្នែកនិងជួបពិគ្រោះជាមួយពេទ្យភ្នែកប្រសិនបើមានករណីកើតជំងឺទឹកនោមផ្អែម។ចំណែកការព្យាបាលជំងឺឡើងបាយភ្នែកគឺព្យាបាលដោយការវះកាត់ដែលបច្ចុប្បន្ននេះការវោះកាត់គ្រូពេទ្យមានបច្ចេកទេសខ្ពស់ដូចនៅបណ្តាប្រទេសផ្សេងៗដែរ។
លោក ទឹម សារ៉ាត់ អ្នកជំងឺឡើងបាយភ្នែកមកពីខេត្តកណ្តាលបានមានប្រសាសន៍ថានេះជាលើកទី១ហើយដែលលោកមកពេទ្យអង្គឌួងដោយសារតែលោកមានជំនឿលើពេទ្យនេះ។លោកសង្ឃឹមថាភ្នែកលោកនិងមើលឃើញបានល្អឡើងវិញព្រោះថាពេទ្យនេះមានគ្រូពេទ្យពូកែៗច្រើន។
គួរបញ្ជាក់ថាអត្រាពិការភ្នែកនៅកម្ពុជាមាន០,៣៨ភាគរយស្មើនឹង៤៣៨០០នាក់និងអ្នកជំងឺដែលមានគំហើញចុះខ្សោយប្រមាណ៣៣៣៥៩១នាក់។ក្នុងចំណោមនេះមាន៧០ភាគពិការដោយសារភ្នែកឡើងបាយ៕

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តថៃបានពិនិត្យព្យាបាលជម្ងឺដល់អ្នកជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ក្រុមគ្រូពេទ្យស្ម័គ្រចិត្តថៃបានពិនិត្យព្យាបាលជម្ងឺដល់អ្នកជាប់ពន្ធនាគារនៅរសៀលថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៧នៅពន្ធនាគារខេត្តបន្ទាយមានជ័យ។

លោក អ៊ុង ស៊ីផាន ប្រពន្ធនាគារខេត្តបន្ទាយមានជ័យបានអោយដឹងថា៖អ្នកទោសដែលកំពុងជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យរហូតដល់ថ្ងៃមានចំនួន១.៣៥៥នាក់និងស្រីចំនួន១២២នាក់ហើយជនជាតិថៃមានចំនួន១០នាក់ដែលកំពុងជាប់ឃុំ។
លោកបានបន្តថា៖ដោយមានការណែនាំពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងបានអោយខេត្តដឹកនាំក្រុមគ្រូពេទ្យស្ម័ក្រចិត្តថៃមកពិនិត្យព្យាបាលជម្ងឺដល់ជនជាបពន្ធនាគារខេត្តបន្ទាយមានជ័យបានចំនួន១១០នាក់ក្នុងនោះស្រី៣០នាក់និងជនជាតិថៃចំនួន១០នាក់និងអ្នកទោសកម្ពុជា១០០នាក់។
លោក អ៊ុង ស៊ីផាន បានបន្តថា៖ក្រុមគ្រូពេទ្យស្ម័គ្រចិត្តថៃដែលមកពិនិត្យនិងព្យាបាលជំងឺដល់ជនជាប់ឃុំនៅពន្ធនាគារខេត្តបន្ទាយមានជ័យ សុំអោយមានពេលក្រោយបន្តទៀតដើម្បីពិនិត្យព្យាបាលជម្ងឺដល់អ្នកជាប់ពន្ធនាគារខេត្ត។ដែលជាការយកចិត្តទុកដាក់ចំពោះសុខភាពជនជាប់ឃុំទទួលបានសុខភាពល្អ និងការកែខ្លួនក្លាយជាមនុស្សល្អក្នុងសង្គមក្រោយពេលត្រឡប់ទៅស្រុកកំណើតវិញ៕(ប៊ុន ធឿន)

កម្ពុជាដាក់ផែនការបញ្ចប់ការចម្លងថ្មីនៃជំងឺអេដស៍នៅក្នុងឆ្នាំ២០២០ខាងមុខ

ភ្នំពេញ៖ ប្រទេសកម្ពុជាដាក់ផែនការបញ្ចប់ការចម្លងថ្មីនៃមេរោគអេដស៍នៅឆ្នាំ២០២០ខាងមុខ មុនផែនការសកលលោកទាំងមូលដែលដាក់ផែនការបញ្ចប់ការចម្លងថ្មីនៃមេរោគអេដស៍រហូតទៅដល់ឆ្នាំ២០៣០
ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអះអាងថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសទី១នៅក្នុងតំបន់ដែលបានដាក់ផែនការបញ្ចប់ការចំលងមេរោគអេដស៍ថ្មីនៅត្រឹមឆ្នាំ២០២០ដែលការដាក់ផែនការលឿនជាងគោលដៅរបស់ពិភពលោករហូតទៅដល់១០ឆ្នាំ។
ទេសរដ្ឋមន្រ្តី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅថ្ងៃទី៨ឧសភានេះថា ដើម្បីសម្រេចបានតាមផែនការនេះ កម្ពុជាត្រូវការជំរុញផ្សព្វផ្សាយការប្រើប្រាស់ស្រោមអនាម័យ១០០%នៅពេលរួមភេទជាមួយដៃគូខាងក្រៅ ការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋមកធ្វើតេស្តឈាមនៅតាមសេវាធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្តនិងរក្សាការសំងាត់ និងខិតខំជំរុញឲ្យអ្នកផ្ទុកមេរោគអេដស៍ទៅទទួលសេវាព្យាបាលដោយឪសថប្រឆាំងនឹងមេរោគអេដស៍និងជំងឺឪកាសនិយម។
លោកបន្តថា៖កម្ពុជាមានបច្ចុប្បន្នមានចំនួន៦១កន្លែងសម្រាប់ផ្តល់សេវាព្យាបាលដោយឪសថប្រឆាំងនឹងមេរោគអេដស៍និងជំងឺឪកាសនិយមដល់ មនុស្សចាស់និង៣៤កន្លែងផ្សេងទៀតសម្រាប់កុមារនៅទូទាំងប្រទេស។
លោកបានពន្យល់ថា៖ ផែនការនេះធ្វើឡើងតាមរយៈការសម្រេចគោលដៅ 90-90-90 ដែល មាន ន័យថា ៩០% នៃប្រជាជនដែលរស់នៅជាមួយមេរោគអេដស៍បានដឹងពីស្ថាន ភាពផ្ទុកមេរោគអេដស៍របស់ខ្លូន ៩០% នៃមនុស្សដែលរស់នៅជាមួយមេរោគ អេដស៍ដែលទទួលការព្យាបាលប្រឆាំងនឹងមេរោគអេដស៍ និង៩០% នៃអ្នកដែល ទទួលការព្យាបាលគ្មានបន្ទុកមេរោគអេដស៍ទៀតឡើយ ។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាបន្តនិងជំរុញស្វែងរកអ្នកផ្ទុកមេរោគអេដស៍ឲ្យបានច្រើនថែមទៀតព្រោះថាតាមការប៉ាន់ស្មានមានអ្នកផ្ទុកមេរោគអេដស៍ពី១២០០០ទៅ១៥០០០នាក់ទៀតនៅមិនទាន់បានធ្វើតេស្តនិងចូលក្នុងប្រព័ន្ធថែទាំព្យាបាលនៅឡើយទេ។
គួរបញ្ជាក់ថាប្រទេសកម្ពុជាបានឆ្លងរីករាលដាល់ជំងឺអេដស៍ខ្លាំងនៅឆ្នាំ១៩៩៧និងឆ្នាំ១៩៩៨ដែលកាលណោះក្នុង១ថ្ងៃៗឆ្លងរហូតដល់ទៅ១០០នាក់តែបច្ចុប្បន្ននេះបានធ្លាក់ចុះមកនៅត្រឹមតែ២នាក់ប៉ុណ្ណោះក្នុង១ថ្ងៃស្មើនឹង៧០០នាក់ក្នុង១ឆ្នាំហើយតាមគំរោងនឹងកាត់បន្ថយអត្រាឆ្លងថ្មីនៃជំងឺនេះឲ្យសល់នៅត្រឹមប្រមាណ៣០០នាក់ក្នុង១ឆ្នាំ៕

ក្រសួងការពារជាតិចុះធ្វើតេស្តឈាមរកមេរោគអេដស៍ដល់កងទ័ពតាមព្រំដែន

ភ្នំពេញ៖ក្រសួងការពារជាតិបានសហការជាមួយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ចុះធ្វើតេស្តឈាមរកមេរោគអេដស៍ដល់កងទ័ពនិងគ្រួសារនៅតាមព្រំដែនដើម្បីគាំពារសុខភាពដល់កម្លាំងការពារព្រំដែន។
ថ្លែងនៅក្នុងពិធីប្រកាសគំរោងកិច្ចសហប្រតិបត្តិការបង្ការការចំលងមេរោគអេដស៍រវាង ក្រសួងការពារជាតិជាមួយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កាលពីព្រឹកថ្ងៃទី៥ឧសភានៅសណ្ឋាគារហ៊ីម៉ាវ៉ារីឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលីប្រធានអាជ្ញាធរជាតិប្រយទ្ធនឹងជំងឺអេដស៍បានឲ្យដឹងថា
ការចុះធ្វើតេស្តឈាមរកមេរោគអេដស៍រយៈពេល២ខែកន្លមកនេះដល់កងទ័ពតាមព្រំដែននេះនិងក្រុមគ្រួសារបានចំនួនជាង៧០០នាក់ហើយក្នុងនោះមាន៤នាក់រកឃើញថាមានផ្ទុកជំងឺអេដស៍។
លោកបានបន្តថាគំរោងនេះមានសារៈសំខាន់ណាស់ក្នុងការទទួលបានទិន្នន័យមួយច្បាស់លាស់ទៅលើកងទ័ពនិងគ្រួសាររបស់ពួកគេពិសេសទប់ស្កាត់ការរីករាលដាលជំងឺអេដស៍នៅកម្ពុជាកាន់តែថយថុះថែមទៀត។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានឲ្យដឹងដែរថា ការធ្វើតេស្តឈាមរកមេរោគអេដស៍នេះធ្វើឡើងតាមរថយន្តចល័តនេះនៅតាមតំបន់ដែលកងទ័ពឈរជើងនិងក្រុមគ្រួសារកងទ័ពព្រមទាំងប្រជាពលរដ្ឋរស់នៅជុំវិញ។ លោកវេជ្ជបណ្ឌិតបានបន្ថែមថាគំរោងនេះថែមទាំងបានធ្វើការអប់រំដល់ពួកគាត់ពីជំងឺអេដស៍ពិសេសការប្រើស្រោមអនាម័យដើម្បីការពារជំងឺអេដស៍ជំងឺកាមរោគនិងពន្យាកំណើតនៅក្នុងគ្រួសារផងដែរ។
ចំណែកលោកឧត្តមសេនីយ៍ទោល ពៅ សាវ៉ាត់ នាយករងនៃនាយកដ្ឋានសុខាភិបាលក្រសួងការពារជាតិបានមានប្រសាសន៍ថា៖គំរោងចុះធ្វើតេស្តឈាមរកមេរោគអេដស៍នេះមានផែនការចុះតាមបណ្តោយព្រំដែនទាំងអស់តាមកងពលនិងប្រតិបត្តិការសឹងរងខេត្តដើម្បីចុះធ្វើតេស្តឈាមដល់កងទ័ពនិងគ្រួសារកងទ័ពឲ្យបានជាង៣ម៉ឺននាក់។
គួរបញ្ជាក់ថាបច្ចុប្បននេះ អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាមានប្រមាណជាង៧ម៉ឺននាក់ក្នុងនោះមានជាង៥ម៉ឺននាក់ទទួលបានការព្យាបាលដោយឱសថព្យាបាលជំងឺអេដស៍។ដោយឡែកមានការប៉ាន់ស្មានថាអ្នកផ្ទុកមេរោគអេដស៍ពី១២០០០ទៅ១៥០០០នាក់ទៀតនៅមិនទាន់បានធ្វើតេស្តនិងចូលក្នុងប្រព័ន្ធថែទាំព្យាបាលនៅឡើយទេ៕

ជប៉ុនជួយបង្រៀនពលរដ្ឋខ្មែរនៅខេត្តព្រះវិហារពីវិធីសាស្រ្តចិញ្ចឹមត្រី តាមបែបធម្មជាតិ

ព្រះវិហារ៖ដើម្បីបង្កើនប្រាក់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋ ចៀសវាងការធ្វើ ចំណាកស្រុក របស់ពលរដ្ឋ រស់នៅឃុំស្រឯម គម្រោង Smile by water របស់ជប៉ុន បានសហការ ជាមួយអាជ្ញាធរជាតិព្រះវិហារ បានជីកស្រះចិញ្ចឹមត្រី ដើម្បីបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋ ឲ្យចេះ ពីវិធីសាស្រ្តចិញ្ចឹមត្រី តាមបែបធម្មជាតិ ។
ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាស នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ លោកគង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ មានប្រសាសន៍ថា ចំពោះគម្រោង Smile by water ដែលរៀបចំដោយក្រុមសភាយុវជនវ័យក្មេងអន្តរជាតិរបស់ប្រទេសជប៉ុន ក្នុងការផ្តល់នូវអណ្តូង ទឹកស្អាត នឹងការបណ្តុះបណ្តាលការចិញ្ចឹមត្រីដល់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សុខភាព របស់ ប្រជាជនតាមគ្រួសារ នឹងលើកកម្ពស់ជីវភាព ធានាបាននូវការទទួលប្រាក់ចំណូល ពីការចិញ្ចឹម ត្រីធម្មជាតិ ក៏ដូចជាបន្លែធម្មជាតិ គ្មានជាតិគីមីជាដើម សម្រាប់ផ្គត់ផ្គង់ជាម្ហូបអាហារ នៅតាម អាហារដ្ឋាន ភោជនីយ៍ដ្ឋាន ដល់ភ្ញៀវទេសចរណ៍ នៅ តំបន់ប្រាសាទព្រះវិហារ ។
ជាមួយគ្នានេះលោក តាកូរ៉ា ណាកាយសូនី ប្រធានគណកម្មាការកិច្ចការ អង្គការសហ ប្រជាជាតិ ខាងក្រៅឆ្នាំ២០១៧ និងជាសភាយុវជនអន្តរជាតិជប៉ុន បានលើកឡើងថា មូលហេតុ ដែលគម្រោង Smile by Water របស់លោក សម្រេចចិត្តរៀបចំទីតាំងចិញ្ចឹមត្រី នឹងជម្រុញការ ប្រើប្រាស់ទឹកស្អាតដល់ប្រជាជន នៅតំបន់ប្រាសាទព្រះវិហារ ព្រោះថា គម្រោងជ្រើសរើសយក ទីតាំងណាដែលមានសក្តានុពល និងមានឥទ្ធិពលផ្សព្វផ្សាយពីការអនុវត្តគម្រោងនេះ ឲ្យល្បីនៅ ទូទាំងពិភពលោក ។
លោក បាន បញ្ជាក់ថា ៖”គម្រោងរបស់លោក មានគោលបំណងសំខាន់ ដើម្បីជម្រុញឲ្យមានការចូលរួមរបស់ សហគមន៍ ពង្រឹងឲ្យមានសាមគ្គីភាពរវាងប្រជាជន និងប្រជាជន ដែលអាចឲ្យប្រជាពលរដ្ឋ ដែល ឆ្លងកាត់ការបណ្តុះបណ្តាលជំនាញទាំងនេះ អាចម្ចាស់ការលើខ្លួនឯងបាន ទៅថ្ងៃអនាគត” ។
លោក ប្រាក់ ភី មេឃុំស្រឯម បានលើកឡើងថា៖” បន្ទាប់ពីមានទីតាំងបណ្តុះបណ្តាលជំនាញ ផ្នែកចិញ្ចឹមត្រី ដែលបានគាំទ្រពីដៃគូជប៉ុនរួចមក លោកនឹងជម្រុញឲ្យប្រជាជននៅមូលដ្ឋាន របស់លោក ដើម្បីឲ្យចូលរួមមកទទួលយកការបណ្តុះបណ្តាលជំនាញនេះ ហើយយកចំណេះដឹង ទាំង នេះទៅអនុវត្តសម្រាប់ជីវភាពក្នុងគ្រួសារ ឈានទៅរកការកាត់បន្ថយភាព ក្រីក្រនៅតាមមូលដ្ឋាន”។
សូមបញ្ជាក់ថា គម្រោង Smile By Water ដែលរៀបចំដោយក្រុមសភាយុវជនវ័យក្មេង អន្តរជាតិរបស់ប្រទេសជប៉ុន ក្នុងការចិញ្ចឹមត្រី ចំនួន៤ប្រភេទ ក្នុងនោះ មានប្រភេទ ត្រីអណ្តែង ត្រីរ៉ស់ ត្រីទីឡាបយ៉ាក្រហម នឹងត្រីទីឡាបយ៉ាខ្មៅ ដោយឡែកគម្រោងនឹងជួយសាងសង់ អណ្តូង ទឹកដល់ឃុំស្រឯមចំនួន៨៤អណ្តូង បន្ថែមទៀត រីឯរយៈពេលនៃការអនុវត្តគម្រោង ពុំមាន ពេលកំណត់ឡើយ ៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

ព័ត៌មានជាតិ​ពេល​យប់​


សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2