vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សុខភាព

មន្ត្រីចម្រុះចុះពិនិត្យរកទំនិញខូចគុណភាពនៅពេលដែលផ្សារណាត់ថៃ

ខេត្តបន្ទាយមានជ័យ៖មន្ត្រីចម្រុះចុះពិនិត្យរកទំនិញខូចគុណភាពផ្សារជាប់ជាយដែននៅពេលដែលផ្សារណាត់ថៃបើកលក់ទំនិញហូបចុកដែលព្រួយបារម្ភអាជីវករលក់ទំនិញខូចគុណភាពដែលចុះពិនិត្យនៅថ្ងៃទី១០ខែកក្តដាឆ្នាំ២០១៧នៅផ្សារម៉ាឡៃស្រុកម៉ាឡៃ។
លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ក្រោយពេលទទួលការណែនាំពីរដ្ឋក្រសួងពាណិជ្ជកម្មនិងនាយកដ្ឋានកាំកុងត្រូលហើយមន្ត្រីសាខាកាំកុងត្រូលខេត្តសហការមានមន្ត្រីពាណិជ្ជកម្មនិងកម្លាំងប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តប្រមាណជាង១០នាក់បានចុះពិនិត្យផ្សារមាឡៃរកទំនិញដែលខូចគុណភាពនិងហួសការបរិច្ឆេតប្រើប្រាស់។
លោកបានបញ្ជាក់ថា៖ក្រោយពេលចុះពិនិត្យមន្ត្រីចម្រុះបានរកឃើញទំនិញខូចគុណភាពហួសការបរិច្ឆេតបានដកហូតមាន ១.ទឹកក្រូចដបតូច៦៥ដប ២.ទឹកផ្លែឈើ៦៦ដប ៣.សសៃគុយទាវ(ភ្នំពេញ)១២កញ្ចប់ ៤.ទឹកស៊ីអ៊ីវ៥ដប ៥.ទឹកសៀង៤ដប ៦.ស្រាបៀ២៤កំប៉ុង ៧.ដំណាប់កន្ទួត៨គីឡូក្រាម ៨.កំទិចមី៤គីឡូក្រាម ៩.ម៉្សៅស៊ុបខ្នុរ២គីឡូក្រាម ១០.ទឹកដោះគោឆៅដូៗ២លីត្រ ១១.ឡេលាបគ្មានផ្លាក់សញ្ញា១២កំប៉ុងស្មើ៥គីឡូក្រាម ១២.អាស៊ីតអាសេទិចគ្មានផ្លាក់សញ្ញា៦ដប។
លោក សៀន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា៖នៅពេលដែលថៃបើកផ្សាណាត់ជាការព្រួយបារម្ភដល់ពីសុខភាពបងប្អូនប្រជាពលរដ្ឋហើយមន្ត្រីជំនាញបានចុះពិនិត្យបានដកហូតទិញទំនិញខូចគុណភាពនិងហួសការបរិច្ឆេតប្រើប្រាស់និងខូចគុណភាព។
លោកបានបញ្ជាក់ថា៖ជាការយកចិត្តទុកដាក់ពីសុខភាពបងប្អូនប្រជាពលរដ្ឋហើយបានណែនាំដល់អាជីវករអោយបានដឹងអោយឈប់ការលក់ដូរទំនិញដែលខូចគុណភាពបើឃើញនៅតែបន្តលក់និងអនុវត្តន៍តាមច្បាប់៕(ប៊ុន ធឿន)

ពន្ធដារប្រកាសប្រើប្រាស់ប្រភេទតែមពន្ធថ្មីសម្រាប់បិទលើកញ្ចប់បារី

ភ្នំពេញ: អគ្គនាយកពន្ធដារប្រកាសប្រើប្រាស់ប្រភេទតែមពន្ធថ្មីសម្រាប់បិទលើកញ្ចប់បារី ដែល មិនអាចលួចបន្លំបាន ដើម្បីធានាប្រសិទ្ធិភាពចំណូលពន្ធចូលជាតិ។ អគ្គនាយកដ្ឋនពន្ធដារប្រកាសដល់ក្រុមហ៊ុនផលិតបារីក្នុងស្រុកនិងនាំចូលទំាងអស់ត្រូវ បិទតែពន្ធថ្មីនៅលើកញ្ចប់បារី បើពុំដូច្នោះទេចាប់ពីខែសីហាខាងមុខនេះតទៅមិនអនុញ្ញាតឲ្យ ធ្វើការចរាចរណ៍លក់នៅលើទីផ្សារឡើយ។

ក្នុងឱកាសចុះត្រួតពិនិត្យពីការបិទតែមប្រភេទថ្មីលើកញ្ចប់បារីស្ថិតនៅក្នុងក្រុមហ៊ុន British American Tobacco Cambodia នៅព្រឹកថ្ងៃទី៣ ខែកក្កដានេះ ឯកឧត្តម គង់ វិបុល ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអៈអាងថា ការសម្រេចដាក់ឲ្យប្រើប្រាស់តែមថ្មីនេះគឺធានាដល់ការទប់ស្កាត់ការក្លែងបន្លំ សន្លឹកតែមពន្ធនៅលើទីផ្សារដែលនាំឲ្យបាត់បង់ចំណូលជាតិ។
ជាមួយគ្នានេះតែមពន្ធថ្មីនេះ មានលក្ខណៈពិសេសជាច្រើន ដូចជាមានសុវត្ថិភាពទំាងក្រដាស ពណ៌ទឹកថ្នាំមើលតាម រយៈ ម៉ាស៊ីនអេឡិចត្រូនិក មានឃ្យូ អរ កូដ (QR Code)ដែលបង្ហាញអំពីព័ត៌មាន ឈ្មោះក្រុមហ៊ុន។
លោកបន្ថែមថា ស្របពេលដែលការចាប់អនុវត្តពីថ្ងៃទី១ ខែសីហាខាងមុខនេះតទៅ រដ្ឋបាល សារពើពន្ធក៏នឹងគ្រោងចុះពិនិត្យទៅតាមទីផ្សារនៅថ្ងៃនោះដែរដើម្បីចុះត្រួតពិនិត្យពីការអនុវត្តប្រភេទតែមពន្ធថ្មីលើកញ្ចប់បារី ហើយករណីឃើញមាន កញ្ចប់បារីនៅតែបិទតែមចាស់ ឬគ្មានការបិទតែមបង់ពន្ធនោះនឹងត្រូវរឹបអូស ខណៈ បារីទំាង នោះនឹងខូចគុណភាពដោយ សារផុតកំណត់ការបរិច្ឆេទ។
បន្ថែមពីនេះអាជីវករទំាងអស់ដែលសល់ផលិតផលបារីមានបិទតែម ចាស់ត្រូវតែបញ្ជូនត្រលប់មកអោយក្រុមហ៊ុនវិញ ជៀសជាងការរឹបអូស និងការព្រមាន មួយ ចំនួនទៀត។
លោកប្រតិភូបានបន្តទៀតថា យន្តការថ្មីនេះមិនត្រឹមតែពង្រឹងប្រសិទ្ធិភាពនៃការ បង់ពន្ធលើ ផលិតផលថ្នាំជក់ប៉ុណ្ណោះទេក៏ពង្រឹងពីបញ្ហាសុវត្ថិភាពអ្នកប្រើប្រាស់ផលិតផលថ្នាំជក់ផងដែរដោយតម្រូវឲ្យមានការបិទសារព្រមានសុខភាពនិងរូបភាពជក់បារីនាំឲ្យប៉ៈពាល់ ដល់ សុខភាព។
លោក អ៊ុំ រតនា តំណាងក្រុមហ៊ុន British American Tobacco Cambodia បានឲ្យដឹងថា ក្រុម ហ៊ុនរបស់លោកបានត្រៀមរួចជាច្រើនហើយក្នុងការបិទតែមពន្ធប្រភេទថ្មីនេះ ដើម្បីពង្រឹងការ ចូលរួមអនុវត្តតាមច្បាប់នៅកម្ពុជា។ លោកបញ្ជាក់ថា តាមរយៈការសាកល្បងបិទតែមពន្ធប្រ ភេទថ្មីនេះឃើញថា មានលក្ខណៈល្អប្រសើរបើធៀបជាមួយនឹងតែមចាស់ ព្រោះវាជាប្រភេទ ក្រដាស់ល្អមិនងាយខូចខាត ហើយមិនអាចឲ្យជនណាក្លែងបន្លំតែមនេះបានឡើយ។
មន្រ្តីពន្ធដារបានអៈអាងថា រាជរដ្ឋាភិបាលបានពង្រឹងវិធានការណ៍យ៉ាងម៉ឹង ម៉ាត់ចំពោះការ ប្រមូលពន្ធលើផលិតផលថ្នាំជក់ និងគ្រឿងស្រវឹង ដោយចំណូលពន្ធដែលប្រមូលបានពីផលិត ផលទំាងនេះមានការកើនឡើងរហូតដល់ជាង៣០ភាគរយ៕

រយៈពេល២៤សប្តាហ៍ឆ្នាំនេះអត្រាស្លាប់ដោយសារជំងឺគ្រុនឈាមរបស់កុមារថយចុះជាង៨០ភាគរយ

ភ្នំពេញ៖ មណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្របានឲ្យដឹងថានៅក្នុងរយៈពេល២៤​សប្តា​ហ៍ឆ្នាំ២០១៧នេះអត្រាស្លាប់ដោយសារជំងឺគ្រុនឈាមរបស់កុមារមានការថយចុះជាង៨០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងទៅ។
ថ្លែងនៅក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៅព្រឹកថ្ងៃទី៣កក្តដានៅក្នុងបរិវេណសាលាបឋមសិក្សាក្រាំងធ្នង់ជាយក្រុងរាជធានីភ្នំពេញលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុលប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រនិងបាណក​សាស្ត្របានឲ្យដឹងថាគួរបញ្ជាក់ថា៖ក្នុងអំឡុង២៤សប្តាហ៍ឆ្នាំ២០១៧នេះជំងឺគ្រុនឈាមកើតមានចំនួនជាង១១០០​ករណី ប៉ុន្តែបានស្លាប់ម្នាក់តែប៉ុណ្ណោះ ខណៈរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦កន្លងទៅដែលមានចំនួនជាង២៤០០ករណីនិងមានស្លាប់​រហូត៥នាក់។
លោកបានបន្តថាការថយចុះនៃករណីឈឺនិងស្លាប់ដោយសារជំងឺគ្រុនឈាមនេះដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីវិធីការពារជំងឺគ្រុនឈាមពិសេសពួកគាត់បានធ្វើការសំអាតតាមលំនៅដ្ឋានបានស្អាត លប់បំបាត់ជំរកមូសខ្លាដែលជាភ្នាក់ងារចំលងជំងឺគ្រុនឈាម។
លោកបានបន្ថែមថាសម្រាប់ឆ្នាំនេះកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានត្រៀមរួចរាល់ហើយក្នុងនោះបានត្រៀមឱសថ បរិក្ខាពេទ្យ ថ្នាំអាបេតចំនួន៣៥០តោន ថ្នាំបាញ់ចំនួន៥ពាន់លីត្រនិងសេរ៉ូមចំនួន៥ម៉ឺនប្លោកចែកចាយទៅតាមបណ្តារាជធានីខេត្តនៅទូទាំងប្រទេសពិសេសខេត្តដែល ប្រឈមនឹងជំងឺនេះជាងគេដូចជារាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ សៀមរាបនិងខេត្តកោះកុង។
បើទោះបីជាយ៉ាងណាក៏ដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្រសួងសុខាភិបាលដែលបានចូលរួមនៅក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមដែរនោះបានអំពាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធនិងអង្គការដៃគូនានាបន្តជួយផ្សព្វផ្សាយស្តីពីជំងឺគ្រុនឈាមដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយបន្ថែមទៀតប្រយោជន៍ដើម្បីការពារកូនចៅក្នុងគ្រួសារនីមួយៗកុំឲ្យឆ្លងជំងឺគ្រុនឈាមសំដៅកាត់បន្ថយអត្រាឈឺនិងស្លាប់របស់កុមារក៏ដូចជាមនុស្សធំដោយសារជំងឺនេះឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋនៅពេលសង្ស័យថាកុមារមានជំងឺគ្រុនឈាមត្រូវប្រញាប់បញ្ជួនកុមារទៅកាន់មន្ទីរពេទ្យជាបន្ទាន់ហើយកុំទៅមន្ទីរពេទ្យេឯកជនដែលមិនមានជំនាញច្បាស់លាស់អាចធ្វើឲ្យអ្នកជំងឺកាន់តែធ្ងន់ឬអាចឈានគ្រោះថ្នាក់ទៅដល់អាយុជីវិតទៀតផង។
ចំណែកលោក ចាប ឆៃហ៊ាងប្រធានការិយាលល័យក្រុមហ៊ុនរ៉ូតូ មេនសឹរៀថឹមខូអិលធីឌីដែលនាំចូលផលិតផលRemosបានចូលរួមនៅក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមដែរនោះបានមានប្រសាសន៍ថាក្រុមហ៊ុននេះបានផ្តល់ជួននូវកាបូបស្ពាយនិងឡេការពារមូសទៅដល់សិស្សានុសិស្សចូលរួមប្រមាណ១ពាន់នាក់លាបការពារកុំឲ្យមូសខាំដើម្បីការពារកុមារមិនឆ្លងជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិត លូស្យាណូ ទូសេអូ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសកម្ពុជាបានមានប្រសាន៍ថាអង្គការសុខភាពពិភពលោកកំពុងសហការយ៉ាងជិតស្និតជាមួយក្រសួងសុខាភិបាលដើម្បីគាំទ្រដល់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមក្នុងការបង្កើតប្រព័ន្ធតាមដានជំងឺដ៏រឹងមាំមួយដើម្បីទប់ស្កាត់ជំងឺរាតត្បាតនិងគាំទ្រដល់ការពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងករណីជំងឺគ្រុនឈាម៕

សហភាពអឺរ៉ុបផ្ដល់ជំនួយជាង៧សែនដុល្លារសម្រាប់ការអភិវឌ្ឍភូមិឃុំនៅខេត្តកំពង់ចាមនិងត្បូងឃ្មុំ

ខេត្តកំពង់ចាម៖ពិធីចុះហត្ថលេខាត្រីភាគី ស្តីពីការផ្តល់មូលនិធិ ដល់ឃុំ សង្កាត់ដើម្បីផ្តល់សេវាបរិយាប័ន្នមុខរបរ ដល់ជនពិការ និងគ្រួសារដើម្បីប្រកាស ពីការប្តេជ្ញាធ្វើការរួមគ្នា ក្នុងគោលបំណងធានានូវការ ផ្តល់សេវាបរិយាប័ន្នមុខរបរដល់ប្រជាពលរដ្ឋទាំងអស់ រួមទាំងជនពិការ នាថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៧ នេះកន្លងមក តំណាងក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ១៦ ក្រុមការងារគ្រប់គ្រងមូលនិធិសេវាបរិយាប័ន្ន មកពីស្រុកចំនួន ៤ នៅក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ ព្រមទាំង អង្គការជនពិការអន្តរជាតិ បានធ្វើពីធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងភាពជាដៃគូ រ។ហើយគម្រោងនឹងចាប់អនុវត្ដពីខែមិថុនានេះទៅរយៈពេល៣ឆ្នាំ។

លោក លីអូណែល លីបុត នាយកស្តីទី នៃអង្គការជនពិការអន្តរជាតិ គូសបញ្ចាក់ថា ដោយមានកិច្ចព្រមព្រៀងភាពជាដៃគូរគម្រោង នឹងធ្វើការអនុវត្តចាប់ពីខែ មិថុនា ឆ្នាំ២០១៧ ទៅលើឃុំ សង្កាត់ទាំង១៦ ដោយទទួលបានជំនួយសរុបប្រមាណ ៦០.០០០ដុល្លារ ដើម្បីគាំទ្រសេវាមុខរបរឲ្យស្របតាមតម្រូវការរបស់ជនងាយរងគ្រោះ រួមទាំងជនពិការ ផងដែរ ។

លោក បានបញ្ជាក់ដែរថា៖" ជុំវិញ នៃយន្តការ ក្នុងការផ្តល់ជំនួយនេះ គឺជាផ្នែកមួយ នៃគម្រោង មានរយៈពេល ៣ឆ្នាំ របស់សហភាពអឺរុប ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន ក្នុងការផ្តល់សេវាបរិយាប័ន្ន ទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដែលអនុវត្តដោយអង្គការ ជនពិការអន្តរជាតិ នៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមមូលនិធិសរុបជាង ៧៤៦.០០០អឺរ៉ូ "។
គួរបញ្ជាក់ថា គម្រោងខាងលើនេះ អនុវត្តយុទ្ធសាស្រ្តអភិបាលកិច្ចល្អ និងគណនេយ្យភាពសង្គម ផ្អែកទៅលើយន្តការ ផអ៣ ដំណាក់កាលទី២ (២០១៥-២០១៧) របស់រាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងនោះដែរ អង្គការជនពិការអន្តរជាតិ និងអង្គការជនពិការកម្ពុជា បានធ្វើការគាំទ្ររួចមកហើយ នូវអង្គការផ្តល់សេវាកម្ម ផ្នែកមុខរបរចំនួន ៦ ក្នុងការសម្របសម្រួលសេវា របស់ពួកគេឲ្យសមស្របទៅនឹងតម្រូវការជនពិការ ។

អង្គការ នឹងផ្តល់សេវាកម្មផ្នែកមុខរបរទាំងនេះ ដោយធ្វើការដេញថ្លៃទៅលើឃុំទាំង ១៦ តាមរយៈការជ្រើសរើសផ្អែកលើយន្តការជំនួយពហុភាគី ក្រោមឈ្មោះ មូលនិធីបរិយាប័ន្ន រួមមាន ៖ ឃុំស្រឡប់ ជប់ ជីរោទិ៍២ ទន្លេបិទ បុសខ្នុរ ស្វាយទៀប ស្ពឺ តាប្រុក មៀន បឹងណាយ សូសែន ល្វា ព្រៃឈរ សូទិព្វ ស្តើងជ័យ និងឃុំសំពងជ័យ ។
លោក ម៉ៅ គង់ ក្រុមប្រឹក្សា ឃុំសំពងជ័យ បានសំដែងនូវសេចក្តីរីករាយ ដែលម្ចាស់ជំនួយ ព្រមទាំងតំណាងអង្គការជនពិការថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងតំណាងជនពិការ ជួយខ្លួនឯង ស្រុកបាធាយ ដែលបានផ្តួចផ្តើម នូវគម្រោងជួយដល់គ្រួសារជនពិការ ក្នុងការបង្កើតមុខរបរ ដើម្បីបង្កើនប្រាក់ចំណូល និងបានសម្របសម្រួលគ្រប់បែបយ៉ាង ទាំងបណ្តុះបណ្តាលឲ្យចេះសរសេរគម្រោង រហូតដល់កិច្ចចុងក្រោយ គឺការចុះកិច្ចព្រមព្រៀងនាឱកាសនេះ ។
ជាមួយគ្នានោះដែរ លោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត និងជាតំណាង លោក ជឹម លាវ អភិបាលរង ខេត្តកំពង់ចាម បានលើកឡើងនូវមតិ ថ្លែងអំណរគុណ ចំពោះ អង្គការជនពិការអន្តរជាតិ និងអង្គការជនពិការកម្ពុជា ដែលបានធ្វើការគាំទ្រឃុំ សង្កាត់ និងបានរៀបចំ ពិធីចុះហត្ថលេខា នាថ្ងៃនេះ ។ ដូច្នេះ បន្ទាប់ការចុះកិច្ចព្រមព្រៀងនេះទៅ ស្នើទៅដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់ ធ្វើការអនុវត្តគម្រោងនេះ នៅក្នុងមូលដ្ឋានគោលដៅ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

 

គួរស្វែងយល់អំពី ជំងឺ "ហ្ស៊ីកា" ទាំងអស់គ្នា!

ភ្នំពេញ៖"ហ្ស៊ីកា" ជាប្រភេទជំងឺឆ្លង ដែលបង្កដោយពពួកវីរុស Zika ហើយភ្នាក់ងារចម្លងជាប្រភេទសត្វមូសខ្លា ដែលដូចគ្នាទៅនឹងជំងឺគ្រុន ឈាម។ មានការផ្ទុះឡើងជាថ្មីនៃជំងឺហ្ស៊ីកានេះ នៅក្នុងប្រទេសមួយចំនួននៅតំបន់អាស៊ាន ដូចជាប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។ក) រោគសញ្ញា៖ភាគច្រើននៃអ្នកកើតជំងឺនេះ (ប្រហែល ៧០ទៅ ៨០%) ពុំមានស្តែងចេញជារោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែរោគសញ្ញាដែលអាចកើតមានដូចជា៖
- ក្តៅខ្លួន
- រោគសញ្ញាលើស្បែក (ដូចជាស្នាមក្រហមអុចលើស្បែក)
- ឈឺសាច់ដុំ និងសន្លាក់ដៃជើង
- ភ្នែកឡើងក្រហម (រលាក Conjonctive ភ្នែក)
- រោគសញ្ញាបន្ទាប់បន្សំៈ
● អស់កម្លាំង
● ឈឺក្បាល
● វិបត្តិផ្លូវរំលាយអាហារ (រាគ ក្អួត)
ខ) ការកំណត់រោគវិនិច្ឆ័យ៖
ចំពោះអ្នកជំងឺដែលមានអាការៈដូចបានរៀបរាប់ខាងលើ គួរអញ្ជើញមកធ្វើការពិគ្រោះជាមួយ គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីអាចធ្វើរោគវិនិច្ឆ័យពិតប្រាកដនៃជំងឺនេះ ហើយការធ្វើរោគវិនិច្ឆ័យនោះ ត្រូវបានធ្វើឡើង ដោយការកំណត់រកមេរោគប្រភេទ Zika នេះនៅក្នុងឈាមអ្នកជំងឺ។
គ) ការវិវត្តន៍នៃជំងឺ៖
- អត្រាមរណៈនៃជំងឺនេះមានចំនួនទាបនៅឡើយ
- ភាគច្រើននៃជំងឺនេះ នឹងវិវត្តទៅរកភាពជាសះស្បើយពី ២ថ្ងៃ ទៅ ៧ថ្ងៃ
- យ៉ាងណាក៏ដោយ ជំងឺនេះអាចបង្កផលលំបាកបន្ទាប់ពីមានការឆ្លងដូចជាជំងឺទន់ដៃជើង ដែលបណ្តាលមកពីការប៉ះ ពាល់ប្រព័ន្ធប្រសាទ (Guillain-Barré)
- ចំពោះស្ត្រីមានផ្ទៃពោះអាចប្រឈមនឹងទារកស្លាប់ក្នុងផ្ទៃ ឬទារកកើតមកបាន តែសភាពក្បាលមិនប្រក្រតី ដែលភាគច្រើនកើតឡើងលើស្ត្រីមានផ្ទៃពោះក្នុងកំឡុងត្រីមាសទី១ និងទី២នៃគត៌។
ឃ) ការព្យាបាល៖
មកដល់ពេលបច្ចុប្បន្ននេះ មិនទាន់មានថ្នាំព្យាបាល ក៏ដូចជាវ៉ាក់សាំងប្រឆាំងនឹងជំងឺ ហ្ស៊ីកា នេះនៅឡើយទេ។ ការព្យាបាល គឺធ្វើឡើងដើម្បីកាត់បន្ថយនៅរោគសញ្ញាគ្លីនីករបស់អ្នកជំងឺ។ យ៉ាងណាក៏ដោយថ្នាំប្រភេទ Aspirine មិនត្រូវបានណែនាំ អោយប្រើប្រាស់ឡើយក្នុងករណីដែលយើងមិនទាន់កំណត់រោគវិនិច្ឆ័យច្បាស់លាស់។
ង) វិធីបង្ការ៖
យើងអាចការពារពីការឆ្លងជំងឺនេះដោយៈ
- លុបបំបាត់ជម្រកមូស
- ការពារពីមូសខាំ (ពេលព្រឹក និងពេលព្រលប់):
● គេងក្នុងមុង (ទាំងថ្ងៃ ទាំងយប់)
● ស្លៀកសំលៀកបំពាក់ជិតៗ (មានពណ៌ចាំង)
● ចៀសវាងនៅក្នុងទីងងឺត
● ប្រើផលិតផលការពារមូស (លាបលើស្បែក)
«ស្ត្រីមានផ្ទៃពោះក្នុងកំឡុងត្រីមាសទី១ និងទី២ ត្រូវមានការប្រុងប្រយ័ត្ន និងបង្ការខ្ពស់ ការពារនឹងជំងឺនេះ។»
ប្រភព Calmette hospital

ពលរដ្ឋក្រីក្ររីករាយនឹងមូលនិធិសមធម៍ជួយពួកគាត់ទទួលបានសេវាព្យាបាលនៅមន្ទីរពេទ្យឥតគិតថ្លៃ

 

ខេត្តតាកែវ៖ ពលរដ្ឋក្រីក្រជាច្រើននៅក្នុងខេត្តតាកែវ សម្តែងនៅទឹក ចិត្តសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានបង្កើតមូលនិធិសមធម៏នៅក្នុងមន្ទីរពេទ្យ។

អ៊ុំស្រីឈ្មោះ កើត ពៅ ដែលរស់នៅឃុំលាយបូរណ៏ ស្រុកត្រាំកក់ បាននិយាយថា រូបគាត់ជាជនក្រីក្រមួយរូបនៅក្នុងខេត្តតាកែវ ដែលបានមកទទួល សេវាព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ តែការព្យាបាលទាំងអស់នោះថែមទាំងសាហុយធ្វើដំណើរគឺត្រូវបាន រាជរដ្ឋាបាលជាអ្នកចេញទូរទាត់ថ្លៃសេវាអោយទាំងអស់ ហើយចំពោះក្រមសីលធម៍របស់គ្រូពេទ្យគឺពួកគាត់មានការយកចិត្តទុកដាក់ក្នុងការមើលថែអ្នកជំងឹយ៉ាងខ្លាំង ។ 

ក្នុងនោះដែរលោកវេជ្ជបណ្ឌិត ឈូវ ឈួន ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវបាននិយាយថា៖ចំពោះប្រជាពលរដ្ឋក្រីក្រមានប័ណ្ឌបញ្ជាក់ត្រឹមត្រូវដែលបានមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យនោះ គឹត្រូវបានរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃជួស​លើសេវាព្យាបាលអោយទាំងអស់ មិនតែប៉ុណ្ណោះក្នុងនោះរាជរដ្ឋាភិបាលក៏លើកលែងនិងជួយបង់ថ្លៃជំនួសដល់ប្រជាពលរដ្ឋដែលជាជនពិការថែមទៀត ។ 
លោក ឈូវ ឈួន បានបន្តថា៖ ចំពោះសកម្មភាពរបស់មន្ទីរពេទ្យក្នុងរយៈពេល៦ខែដើមឆ្នាំនេះ បើធៀបជាមួយនិងឆ្នាំ កន្លងទៅ យើងឃើញថាសក្មភាពនូវមានការប្រហាក់ប្រហែលគ្នានិងឆ្នាំមុនដដែរ ព្រោះថាទាំងសកម្មភាពរបស់មន្ទីរពេទ្យ និងអ្នកមកទទួលសេវាឃើញថានូវមានចំនួនច្រើន ហើយអាត្រាប្រើប្រាស់គ្រែក៏នូវមានចំនួនច្រើន ។ដោយឆ្នាំ ០១ដល់ខែ០៦ ឆ្នាំ២០១៦ ៦៩៤៥នាក់ និង ខែ០១ដល់០៦ ឆ្នាំ២០១៧ មានអ្នកជម្ងឺចំនួន ៦៨៦៨នាក់ ដោយឡែកអ្នកជំងឺមានប័ណ្ណក្រីក្រមានចំនួន ២២១៨នាក់ ព្រោះថាទាំងសកម្មភាពរបស់មន្ទីរពេទ្យ និងអ្នកមកទទួលសេវាឃើញថានូវមានចំនួនច្រើន ហើយអាត្រាប្រើប្រាស់គ្រែក៏នូវមានចំនួនច្រើន ។

ចំពោះអ្នកជំងឺដែលមកទទួលសេវានៅក្នុងមន្ទីរពេទ្យភាគច្រើនមាន ផ្នែកជំងឹទូរទៅ ផ្នែកសម្ភពរោគស្ត្រី ផ្នែកវះកាត់ និងផ្នែកជំងឹកុមារ ។ ហើយទាក់ទិនជាមួយនិងក្រមសីលធម័របស់ក្រុមគ្រូពេទ្យវិញ គឹត្រូវបានលោកក្រើនរំលឹកជារៀងរាល់ ពេលនៅក្នុងអង្គប្រជុំដើម្បីជំរុញអោយក្រុមគ្រូពេទ្យត្រូវចេះគ្រប់អារម្មណ៏របស់ខ្លួន ។

ក្នុងនាមជាអ្នកផ្តល់សេវាអោយអតិថិជន ចំពោះការប៉ះពាល់នៅពាក្យសម្តីនោះ រវាងគ្រួរពេទ្យនិងអ្នកមកទទួលសេវានោះលោកទទួលស្គាល់ថាមន្ទីរពេទ្យនៅ តែមាន តែមនតិច ហើយជាលក្ខណបុគ្គល ដោយគ្រូពេទ្យខ្លះមិនសូវចេះប្រើពាក្យពេជ ដោយសារតែនេះជាទន្លាប់របស់ គាត់ តែទោះជាយ៉ាងណាក៏ដោយក៏លោកតម្រូវអោយពួកគាត់ត្រូវចេះគ្រប់គ្រងអារម្មណ៏ខ្លួនឯង ៕

 

ក្នុង៦ខែឆ្នាំ២០១៧ទទួលឈាមពីអ្នកស្ម័គ្រចិត្តជាង៣ម៉ឺន៥ពាន់ប្លោកកើន២០%

ភ្នំពេញ: ប្រធានមជ្ឈមណ្ឌជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល អះអាងថា ៦ខែឆ្នាំនេះមជ្ឈមណ្ឌលជាតិទទួលបានឈាមពីអ្នកស្ម័គ្រចិត្តបរិច្ចាគជាង៣ម៉ឺន៥ពាន់ប្លោក គឺមានការកើនឡើង២០% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។ ជាមួយគ្នាពលរដ្ឋកម្ពុជា មានតែ៣០%ប៉ុណ្ណោះបានធ្វើការបរិច្ចាគឈាម។
ក្នុងទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ដែលធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមថ្លែងថា៖ “រយៈពេល៦ខែឆ្នាំនេះ គឺទទួលបានឈាមបានពីអ្នកស្ម័គ្រចិត្តចំនួនចំនួន៣ម៉ឺន៥១៤៩ប្លោក គឺមានការកើនឡើង២០% បើធៀបទៅនឹង៦ខែដើមឆ្នាំមុន មានចំនួនតែ២ម៉ឺ៩១៤៩ តែប៉ុណ្ណោះ”។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់អោយដឹងទៀតថា៖ បើធៀបទៅនឹងប្រទេសជិតខាង ចំនួនអ្នកផ្តល់ឈាមគឺគេមានចំនួន ពី៧០% ទៅ៨០% ដូច្នេះសន្ទុះនៃការស្ម័គ្រចិត្តបរិច្ចាគឈាម គឺគេមានចំនួនកើនឡើងខ្ពស់។

ទាក់ទិននឹងការបរិច្ចាគឈាមនេះ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា ម៉ម ប៊ុនហេង បានថ្លែងអោយដឹងថា៖ “ចំនួនប្រជាពលរដ្ឋមកបរិច្ចាគឈាមដោយស្ម័គ្រមានចំនួនតែ៣០% ប៉ុណ្ណោះ ដូច្នេះចំនួននេះនៅតិចនៅឡើយ បើធៀបទៅនឹងតម្រូវការឈាមសំរាប់សង្គ្រោះអ្នកជំងឺដែលត្រូវការឈាម”។ អ្នកដែលត្រូវការឈាម ភាគច្រើនគឺជាជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានលើកឡើងថា “អ្នកគ្រោះថ្នាក់ចរាចរណ៍ ក្នុង១ថ្ងៃ មានអ្នករងរបួសចំនួន១៥នាក់ ជារៀងរាល់ថ្ងៃ។
លោក Liu Yonguo (លី យ៉ុងហ្គួរ) តំណាងអោយអង្គការសុភាពពិភពលោក ប្រចាំកម្ពុជា ដែលបានចូលរួមក្នុងវេទិការពិភពលោកនៃអ្នកបរិច្ចាគឈាមនេះ បានថ្លែងថា៖ “ដើម្បីអោយ ចំនួនអ្នកបរិច្ចាគឈាមនៅកម្ពុជាមានចំនួនកើនឡើង កម្ពុជាត្រូវតែធ្វើសកម្មភាពអោយបានច្រើន នៃយុទ្ធនាការបរិច្ចាគឈាម ពេលនោះពលរដ្ឋ ជាពិសេសយុវជនកម្ពុជា នឹងបាន យល់កាន់តែច្បាស់ពីការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។
ទាក់ទិនទៅនឹងការបរិច្ចាគឈាមនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ដែលបានបរិច្ចាគឈាមចំនួន៩ដងរួចមកហើយ បានបញ្ជាក់ថា ដើម្បីអោយបានទទួលជោគជ័យក្នុងទទួលឈាមពីអ្នកស្ម័គ្រចិត្តនេះ គឺសហភាពសហព័ន្ធយុវជនកម្ពុជា មានកម្មវិធី Love Club ជាកម្មវិធីមួយ បង្ហាញទៅ យុវជនកម្ពុជាទាំងអស់ចេះស្រឡាញ់នៃការបរិច្ចាគឈាម។ ហើយការបរិច្ចាគឈាមគឺមិនប៉ះពាល់ដល់សុខភាពនោះទេ។
និសិ្សតមកសកលវិទ្យាល័យអន្តរជាតិភ្នំពេញ ឈ្មោះ ឈូ វិសិទ្ធ ដែលបានចូលរួម បរិច្ចាគឈាមលើកទី១ បានលើកឡើងថា “នេះជាកម្មវិធីសប្បុរសធម៌ ដើម្បីជួយដល់អ្នកជំងឺ ត្រូវការឈាមសំរាប់សង្គ្រោះបន្ទាន់”។
គួរបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ តម្រូវការឈាមជាមធ្យមគឺមានប្រមាណ ពី៨០ ទៅ១០០ប្លោកជារៀងរាល់ថ្ងៃ ហើយទូទាំងប្រទេស តម្រូវការឈាមនេះ គឺមានប្រមាណ១៥០ប្លោកក្នុងមួយថ្ងៃ។ ដូច្នេះការស្នើសុំ អំណោយឈាម គឺមានចំនួនច្រើនជាងការផ្តល់ឈាមដែលជាហេតុផលមួយធ្វើឲ្យយើងមានការពិបាក នៅក្នុងការរធានាការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ និងមាននិរន្តរភាព៕

មនុស្សជាង១ពាន់នាក់ចូលរួមព្រឹត្តិការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កានៅមុខអង្គរវត្ដ

ខេត្តសៀមរាប៖ក្រសួងទេសចរណ៍កម្ពុជាសហការជាមួយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាកាលពីព្រឹកថ្ងៃទី១៤ខែមិថុនាបានរៀបចំព្រឹត្តការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កា(yoga)នៅមុខប្រាសាទអង្គរវត្តខេត្តសៀមរាបជាលើទី៣សម្រាប់ប្រទេសកម្ពុជា។
លោក រ៉ាជិត កូម៉ា តំណាងស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានឲ្យដឹងថា៖ សម្រាប់ព្រឹត្តការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កា(yoga)នៅកម្ពុជាឆ្នំានេះនឹងធ្វើឡើងចំនួន៣កន្លែងក្នុងនោះនៅមុខប្រាសាទអង្គរវត្ត នៅខេត្តព្រះសីហនុ និងនៅមុខព្រះបរមរាជវំាង។ហើយសម្រាប់នៅមុខប្រាសាទអង្គរវត្តគឺមានអ្នកចូលរួមជាង១ពាន់នាក់។លោកបានបន្តថា៖ ការធ្វើលំហាត់ប្រាណយូហ្កា(yoga)នេះបានធ្វើឲ្យសុខភាពរបស់យើងរឹងមំា និងស្រួលខ្លួនជាងការធ្វើលំហាត់ប្រាណធម្មតាពីព្រោះលំហាត់ប្រាណយូហ្កានេះមានក្បាច់និងការប្រើអារម្មណ៍ច្រើន។
លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា៖ ព្រឹត្តិការណ៏នេះមានសារៈសំខាន់ណាស់មិនត្រឹមជាការផ្សព្វផ្សាយអំពីលំហាត់ប្រាណយូហ្កា(yoga) ដ៏ពេញនិយមរបស់ឥណ្ឌាទៅកាន់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែតែវាក៍បានជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៏វប្បធម៌របស់កម្ពុជាគឺប្រាង្គប្រាសាទអង្គរវត្តជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជាទៅកាន់ពិភពលោកទាំងមូលតាមរយៈការផ្សាយបន្តផ្ទាល់ពីទូរទស្សន៏ដ៏ល្បីៗនៅលើពិភពលោកក៍ដូចជាភ្ញៀវទេសចរដែលបានមកចូលរួមផ្ទាល់ផងដែរ។ព្រឹត្តការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កានេះនិងធ្វើនៅប្រទេសកម្ពុជា
ជារាងរាល់ឆ្នំាដើម្បីជាព្រឹត្តការណ៍មួយសម្រាប់ទាក់ទាញ់អ្នកទេសចរពីព្រោះភ្ញៀវទេសគេបានមកធ្វើលំហាត់ប្រាណហើយបានមើលអង្គរទៀត។
សូមបញ្ញាក់ថាYoga គឺជាទស្សនៈវិទ្យាឥណ្ឌាបុរាណមួយដែលមានដើមកំណើតរាប់ពាន់ឆ្នាំមកហើយត្រូវបានបង្កើតឡើងដើម្បីជាផ្លូវឆ្ពោះទៅរកការស្វែយល់ផ្នែកស្មារតី។នៅសម័យទំនើបនេះលក្ខណៈរូបវ័ន្តនៃការធ្វើYoga បានទទួលនូវប្រជាប្រិយភាពជាខ្លាំងជាទម្រង់នៃលំហាត់ប្រាណទន់ភ្លន់និងការគ្រប់គ្រងស្ត្រេសដែលកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីប្រជាជននៅលើពិភពលោកក្នុងនោះប្រជាជនកម្ពុជាក៏មានការចាប់អារម្មណ៏យ៉ាងច្រើនដែរ៕

 

 

សិស្សសាលា៧នាក់ពុលក្រោយហូបផ្លែឪឡឹក

 

ព្រះវិហារ៖សិស្សសាលាបឋមសិក្សាស្រុកឆែប ខេត្តព្រះវិហារ ប្រុសស្រីចំនួន៧នាក់ ក្រោយពេលដល់ ម៉ោងចេញ លេង បាននាំគ្នាទៅទិញផ្លែឪឡឹកមកហូបរួមគ្នា ស្រាប់តែពេលនោះហូបបាន មួយសន្ទុះ ចាប់ផ្តើម មាន អាការៈពុល ក្អូតចង្អោ ញ័រដៃជើង ត្រូវបានលោកគ្រូ អ្នកគ្រូនៅទីនោះ បានបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមណ្ឌលសុខភាពស្រុកឆែប នៅវេលាម៉ោង៩ព្រឹកថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០១៧នេះ ។
បើតាមការបញ្ជាក់ពីលោកវរៈសេនីយ៍ឯក ឆយ បូរិន នាយសេនាធិការដ្ឋាន នៃស្នងការ ដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះថា៖” បន្ទាប់ ពីមានករណីក្មេងសិស្សសាលាពុលផ្លែឪឡឹកភ្លាម សមត្ថកិច្ចក៏បានចុះទៅដល់គោលដៅ នឹង បានយកសំបកឪឡឹកដែលក្មេងៗហូបរួច យកមកពិនិត្យ ឃើញថាវាពិតជាមានសារជាតិ ថ្នាំ ធម្មជាតិ សម្រាប់ស្រោចផ្លែឪឡឹកនៅតាមចម្ការ “។
លោកបន្តថា៖ បន្ទាប់មកសមត្ថកិច្ចក៏បាន ចុះទៅពិនិត្យដល់ទីតាំងលក់ផ្លែឪឡឹកផ្ទាល់តែម្តង ដើម្បីត្រួតពិនិត្យ នឹងពុំបានរកឃើញផ្លែ ឪឡឹកផ្សេងទៀតមានសារជាតិថ្នាំពុលនោះទេ រីឯផ្លែឪឡឹកដែលក្មេងៗទិញយកទៅបរិភោគនោះ វាពិតជាចៃដន្យណាស់ ផ្លែឪឡឹកមួយគោយន្ត ប៉ះចំផ្លែឪឡឹក១ផ្លែដែលក្មេងៗទិញយកទៅហូប មានជាតិថ្នាំ បណ្តាលឲ្យពុល ។
សូមបញ្ជាក់ថា ក្រោយពីបាននាំយកក្មេងៗរងគ្រោះទាំង៧នាក់ប្រុសស្រី ទៅសង្រ្គោះទាន់ ពេលវេលា មកដល់ពេលនេះ ក្មេងៗទាំងអស់នោះមានសភាពធូរស្បើយវិញហើយ នឹងត្រូវបាន អាណាព្យាបាលមកទទួលយកទៅផ្ទះរៀងៗខ្លួនវិញនៅថ្ងៃដដែល ។

អ្នកជំនាញថាដើម្បីជៀសវាងពុលអ្នកលក់គួរលាងទឹកផ្លែឪឡឹកមុនយកទៅលក់៕

 

មន្ត្រីកាំកុងត្រូលចុះឆែកទំនិញខូចគុណភាព និងទំនិញដែលផ្ទុកសារធាតុគីមីនាំអោយខូចសុខភាព

ក្រុងប៉ោយប៉ែត៖ មន្ត្រីកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យចុះឆែកទំនិញខូចគុណភាព និងទំនិញដែលផ្ទុកសារធាតុគីមីនាំអោយខូចសុខភាព ជាពិសេស ប្រេងខ្យងឈ្មោះយ័ន្ត(yuan's) ដែលមានប្រភពពីហុងកុង នៅព្រឹកថ្ងៃទី ១២ មិថុនា ឆ្នាំ ២០១៧ នៅផ្សារអគ្គៈនិងតាមម៉ាតមួយចំនួន ស្ថិតនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ដោយមានការសម្របសំរួល ពីលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញារ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ហុង លៀង ប្រធានការិយាល័យ ប្រមូលចំណូលនិង ទីផ្សារ សហការជាមួយ ប៉ូលីសសេដ្ឋកិច្ចខេត្ត បានចុះត្រួតពិនិត្យទំនិញនៅផ្សារអគ្គៈ(ផ្សារត្រី) ម៉ាតសុីវីល័យ និងម៉ាត សុីវ សុជាតិតា សំដៅស្វែងរកទំនិញ ហួសកាលបរិច្ឆេទ ផ្ទុកសារធាតុគីមី និងទឹកប្រេងខ្យង ម៉្យាងឈ្មោះ Yuan'sដែលមានប្រភពមកពីហុងកុង ដើម្បីហាមឃាត់ក្នុងការដាក់តាំងលក់ ព្រោះមានលាយសារធាតុគីមីម៉្យាងឈ្មោះ Propyl Parahydroxybenzoatដែលធ្វើអោយប៉ះពាល់សុខភាព ដល់ប្រជាពលរដ្ឋ។

លោក ហុងលៀងប្រធានការិយាល័យ ប្រមូលចំណូល និងទីផ្សារ បានអោយដឹងថា៖ ការចុះត្រួតពិនិត្យនៅតាមផ្សារ តាមម៉ាតមួយចំនួនដូចជា បន្លែ ត្រី សាច់ ម៉ឹក បង្គា គ្រឿងកំប៉ុង និងប្រេងខ្យងម៉ាកយ័ន្ត(yuan's)ដែលមានប្រភពពីហុងកុង ដែលបង្កផលបះពាល់ដល់សុខភាពពលរដ្ឋនោះ គឺពុំមានទេ ដោយសារតែអាជីវកយកមកលក់ និងប្រជាពលរដ្ឋដែលទិញយកទៅប្រើប្រាស់គាត់មានការយល់ដឹងច្រើន៕ប៊ុនថន

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

ព័ត៌មានជាតិ​ពេល​យប់​


សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2