vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សុខភាព

អភិបាលខេត្តអំពាវនាវអោយមន្ដ្រីផ្ដល់ធុងអនាម័យដល់សាលារៀនក្នុងទិវាបរិស្ថានជាតិ និងទិវាបរិស្ថានអន្តរជាតិ

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ លោក អភិបាលរងខេត្តត្បូងឃ្មុំ បានស្នើសុំឲ្យមន្ទីរបរិស្ថានខេត្ត ផ្តល់ធុងអនាម័យដាក់សំរាម ចំនួន៥ ដល់វិទ្យាល័យ ហ៊ុន សែន ខ្នារ ដើម្បីជាប្រយោជន៍ធ្វើឲ្យមាន អនាម័យល្អ បរិស្ថានស្អាត និងជំរុញឲ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នាំគ្នាធ្វើអនាម័យបរិស្ថាន ធ្វើការប្រឡងប្រណាំងយល់ដឹងពីបរិស្ថាន សម្រាប់សិស្សវិទ្យាល័យនេះផងដែរ ។
លោក ហួរ ពិសិដ្ឋ ប្រធានមន្ទីរបរិស្ថានខេត្តបានថ្លែងថា: នៅលើពិភពលោក សកម្មភាពរបស់មនុស្សបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់បំរែបំរួលបរិស្ថានធម្មជាតិ ។ ដូច្នេះធនធានធម្មជាតិភាគច្រើនមានកម្រិត បើយើងទាញផលពីបរិស្ថានធម្មជាតិហួសប្រមាណ វានិងអស់នៅថ្ងៃណាមួយ ។ ការបញ្ចេញសំណល់ច្រើនពេកទៅក្នុងបរិស្ថាន ក៏មានឥទ្ធិពលអវិជ្ជមានដែរ ។ ម៉្យាងវិញទៀត ការយកអ្វីផ្សេងច្រើនហួសទៅជំនួស ធនធានធម្មជាតិ ក៏មានឥទ្ធិពលអវិជ្ជមានដែរ ។ ការចោលសំរាមតាមផ្លូវថ្នល់ ទីសាធារណៈពាសវាលពាសកាល និងការដឹកសំរាមទៅចាក់ពុំចំគោលដៅ ធ្វើឲ្យទីប្រជុំជនបាត់បង់សោភ័ណ្ឌភាពបង្កើតមេរោគប៉ះពាល់សុខភាពសាធារណៈ ។ ម៉្យាងទៀតការបង្ហូរទឹកស្អុយ សំណល់រាវ តាមលំនៅដ្ឋាន សណ្ឋាគាររមណីដ្ឋានសិប្បកម្មនានា ដោយគ្មានអាងស្តុកច្រោះ ក៏ធ្វើឲ្យទឹកត្រូវបំពុលផងដែរ ។
លោកបានបន្ដថា៖និយាយរួម អ្វីៗដែលជាធនធាន និងភាពបរិសុទ្ធសំរាប់ទ្រទ្រង់ជិវិតមនុស្ស ត្រូវបានកាត់បន្ថយ និងអស់គុណភាព ជាបណ្តើរៗ ហើយឈានទៅបាត់បង់ទាំងស្រុង បើយើងជំនាន់នេះ មិនមានវិធានការរាំងខ្ទប់ស្កាត់ឲ្យបានទាន់ពេលវេលា ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញនៅកម្ពុជាយើងមានរដូវកាលលែងទៀងទាត់ ជាហេតុជះឥទ្ធិពលអាក្រក់ដល់ការបង្កបង្កើនផលរបស់កសិករ ។ ទន្ទឹមនោះដែរយើងសង្កេតឃើញមានការកកើតប្រភេទសត្វចង្រៃជាច្រើនអនេក បំផ្លាញដំណាំកសិកម្មរបស់កសិករយើង កើតមានខុសប្រក្រតី ។ ធនធានព្រៃឈើត្រូវបានកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ ធ្វើឲ្យព្រៃឈើបាត់បង់ទាំងបរិមាណនិងគុណភាពដែលពុំអាចធ្វើឲ្យមានតុល្យភាពរវាង ការអភិវឌ្ឍ សេដ្ឋកិច្ច បរិស្ថាន និងសង្គម របស់ជាតិយើងបានឡើយ ។
លោក ប៉ែន កុសល្យ អភិបាលរងខេត្តបានប្រសាសន៍ថា មនុស្សគ្រប់រូបមានសិទ្ធិសេរីភាព ទទួលយកធម្មជាតិនូវខ្យល់ស្អាតសម្រាប់ដកដង្ហើម មានទឹកស្អាតសម្រាប់ទទួលទាន មានដីស្អាតសម្រាប់បង្កបង្កើនផល និងមានសមធម៌ក្នុងការបែងចែកភោគផលធម្មជាតិ ហើយមនុស្សម្នាក់ៗ មានសិទ្ធចូលរួមអនុវត្តវិធានការការពារថែរក្សាបរិស្ថាន ទាំងគុណភាព និងបរិមាណ ហើយត្រូវចាត់ថាកិច្ចគាំពាបរិស្ថាន ជាភារកិច្ចយើងទាំងអស់គ្នា ។

សេចក្តីសង្ឃឹមប្រាកដជាមានតិចតួចណាស់ ប្រសិនបើការងារនេះខ្វះការចូលរួមពីប្រជាពលរដ្ឋយើង ផ្ទុយទៅវិញវាជាការជោគជ័យ ប្រសិនបើសហគមន៍ ប្រជាជនកម្ពុជាទាំងមូលចូលរួមអនុវត្តលើកិច្ចអធ្យាស្រ័យការរស់នៅចិញ្ចឹមជីវិតរបស់ខ្លួនដោយចីរភាពជាមួយនឹងបរិស្ថាន និងធម្មជាតិតាមរយៈកាត់បន្ថយសកម្មភាពបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់សន្សំសំចៃធនធានធម្មជាតិ ៕

 

UNប្រគល់ប្រាក់សំណង៧ម៉ឺនដុល្លាដល់ទាហានមួកខៀវស្លាប់ដោយជម្ងឺគ្រុនចាញ់នៅអាហ្វ្រិកកណ្តាល

ភ្នំពេញ៖ អង្គការសហប្រជាជាតិតាមរយៈមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ថវិកាសំណង៧ម៉ឺនដុល្លាអាមរិកជូនគ្រួ​សារសពកម្លាំងមួកខៀវកម្ពុជា ដែលបានពលីជីវិតក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយសារជំងឺគ្រុនចាញ់។
ក្នុងពិធីប្រគល់ប្រាក់សំណងចំនួន៧ម៉ឺនដុល្លា ដែលជាថវិការបស់អង្គការសហប្រជាជាតិ សំរាប់ទាហានមួកខៀវពលីជីវិតក្នុងបេសកកម្ម នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការបរទេស លោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីនកម្ពុជា និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពថ្លែងថា “ប្រាក់សំណងនេះ គឺផ្តល់ទៅអោយគ្រួសារសព លោកវរសេនីយ៍ត្រី លុយ ប៊ុនឡុង ជាកងកម្លាំងរក្សាសន្តិភាពមួកខៀវ បានសម្លាប់ដោយសារជម្ងឺគ្រុនចាញ់សាធារណរដ្ឋអាហ្វ្រិកណ្តាល”។
លោក បញ្ជាក់អោយដឹងថា ៖វរសេនីយ៍ត្រី លុយ ប៊ុនឡុង បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧កន្លងទៅ។ គិតចាប់តាំងពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ននេះមានកម្លាងមួកខៀវចំនួន៩នាក់បានស្លាប់។ ក្នុងនោះ ៤នាក់បានសម្លាប់នៅម៉ាលីនិង៥នាក់ស្លាប់អាហ្វ្រិកកណ្តាលនិងមាន១១នាក់ផ្សេងទៀតបានរងរបួស។
លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព តំណាងអោយអង្គការសហប្រជាជាតិប្រគល់ប្រាក់សំណង៧ម៉ឺនដុល្លាទៅភរិយា សពលោកវរសេនីយ៍ត្រី លុយ ប៊ុនឡុង បានថ្លែងថា “កម្លាំងរក្សាសន្តិភាពកម្ពុជាបានទៅចូលរក្សាសន្តិភាពចំនួន៨ប្រទេសបំពេញបេកសកកម្មអង្គការសហប្រជាជាតិជាង៤៦០០នាក់ បញ្ជាក់អោយឃើញ ពីប្រទេសកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចូលរួមស្វែងសន្តិភាពជូនប្រទេសកំពុងមានជម្លោះផ្ទៃក្នុង ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ”។

លោករដ្ឋមន្រ្តីថ្លែងទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជា ពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះការពលីជីវិតនៃកម្លាំងមួកខៀវ កម្ពុជាក្នុងបេសកកម្មក្រៅប្រទេសរបស់ខ្លួន។
សម្រាប់សពកងកម្លាំងកម្ពុជា ដែលបានពលីជីវិតកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ នៅប្រទេសអាហ្រ្វិកកណ្តាល ហើយទើបដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ គឺគណៈកម្មាធិការជាតិ សហការជាមួយមជ្ឈមណ្ឌលជាតិ កំពុងរៀបចំបែបបទតាមនីតិវិធីរបស់អង្គការសហប្រជាជាតិ ទៅទីបញ្ជាការក្នុងទីក្រុងញូវយ៉កតាមរយៈបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ស្នើសុំសំណងក្នុងម្នាក់ ៧០,០០០ដុល្លារអាមេរិក។
មកពីក្រុងតាខ្មៅ ខេត្តកណ្តាល អ្នកស្រី សួង សូនឿន ភរិយាសពវរសេនីយ៍ត្រី លុយ ប៊ុនឡុង ក្នុងពិធីទទួលថវិកាសំណងនៅរសៀលថ្ងៃនេះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់ក្រុមគ្រួសាររបស់គាត់ ហើយបានប្រឹងប្រែងធ្វើបែបបទដើម្បីស្នើសុំប្រាក់សំណងពីអង្គការសហប្រជាជាតិជូន​សពស្វាមីរបស់អ្នកស្រី។
គួរបញ្ជាក់ដែរថាគិតចាប់ពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិបានបញ្ជូនកម្លាំងមួកខៀវកម្ពុជាសរុបចំនួន ៤,៦៨៩នាក់ ក្នុងនោះមានស្រ្ដីចំនួន ១៩៣នាក់ ទៅចូលរួមក្នុងបណ្ដាបេសកកម្មរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ ក្នុងប្រទេសចំនួន០៨ មានដូចជា សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្រ្វិកកណ្ដាល, លីបង់, ស៊ីរី, សាយប្រឹស និងប្រទេសម៉ាលី។ បច្ចុប្បន្នកម្លាំងមួកខៀវកម្ពុជាចំនួន៨១៦នាក់ ក្នុងនោះស្ដ្រីចំនួន៥៦នាក់ កំពុងបំពេញបេសកកម្ម នៅសាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, លីបង់, អាហ្វ្រិកកណ្ដាល និងម៉ាលី៕

 

សហគមន៍កសិកម្មព្រះរំកិលខេត្តស្ទឹងត្រែងមានឡសម្ងួតផលិតផលកសិកម្ម​ជាលើកដំបូង

ខេត្តស្ទឹងត្រែង៖សហគមន៍កសិកម្មព្រះរំកិលខេត្តស្ទឹងត្រែងទទួលបានឡសម្ងួតផលិតផលកសិកម្មជាលើកដំបូងដើម្បីលើកកំពស់គុណភាពកសិផលងាយស្រួលនាំចេញទៅលក់នៅពេលដែលផលិតផលនោះបានផលមកភ្លាមៗដោយមិនបាច់ហាលថ្ងៃនាំឲ្យពិបាកនិងខូច​នៅពេលត្រូវភ្លៀង។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវវការឡសំងួតស្រូវ​នៅភូមិក្រឡាពាសឃុំ​ព្រះ​រំកិ​ល​​ស្រុកថា​ឡាបរិវ៉ាត់​ខេត្តស្ទឹងត្រែងនៅថ្ងៃទី២៥ឧសភាឆ្នាំ២០១៧លោក ហ៊ីង ពៅប្រធាន​     ស​ហគមន៍កសិករ​ព្រះរំកិល​បាន​បញ្ជាក់ថា៖​”នេះជាយុទ្ធសាស្ត្រថ្មីមួយ​ក្នុងការ​ជួយ       សហគ​មន៍​ដែលបានបង្កើត​ឡើងហើយឲ្យ​មាន​ការ​រីក​ចំ​រើន​រឹងមាំដោយសារ​តែ​កន្លងមកមើល​ឃើញ​ថាកសិករ​បានខាតបង់ផលដំណាំស្រូវនិងដំឡូង​ដោយ​សារតែ​ពេលស្រូវច្រូតហើយ​គ្មាន​ថ្ងៃហាល។ចំណែកដំឡូងហាលត្រូវភ្លៀងខ្មៅខូច​ឈ្មួញ​បង្អាប់​ថ្លៃឬក៏មិនទិញក៏មាន”។

លោកថា៖”ឡសម្ងួតនេះសហគមន៍​បាន​ឯភាពគ្នាកំណត់យកតម្លៃសម្ងួតស្រូវ.​ពោត.ល្ង​ក្នុង១​តោន​មួយ​ម៉ឺនរៀលចំណែក​ដំឡូងនិងសណ្តែកក្នុង១តោន១ម៉ឺន៥ពាន់រៀលតែប៉ុណ្ណោះ​ដើម្បីជួយ​សម្រួលដល់​សេវា​កម្មជួនកសិករនៅតាមមូល​ដ្ឋានក្នុងពេលផលិតបានភ្លាមៗ​ដោយមិនបាច់ហាលថ្ងៃនាំឲ្យលំបាក”

លោកតូស៊ីគីលេខាទី២ស្ថានទូតជប៉ុនប្រចាំនូវកម្ពុជាបានបញ្ជាក់ថា៖ឡសម្ងួតនេះ​ជា​គម្រោង​គូសា​ណូណិ(ជប៉ុន​)ក្នុងគោលបំណង​ជួយកសិករកម្ពុជា​សម្រួល​ការលំបាក​ក្នុងការប្រកបរបរ​កសិកម្ម​ដើម្បី​កុំឲ្យ​ចំណាយ​កម្លាំងច្រើននៅពេលផលិត​និង​ប្រ​មូលផល​បានអាចយកកសិផលមកសម្ងួតជំនួស​ការប្រើពន្លឺថ្ងៃ​កុំឲ្យកសិផលខូចខាត​និងអន់​គុណ​ភាព

លោកម៉ុមសារឿនអភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ការជួយបែបនេះពិតជាមានតម្លៃក្នុងការជួយ​កែប្រែជីវភាពរស់នៅរបស់កសិករជាពិសេសប្រជាក្នុងសហគមន៍កាន់តែមានលទ្ធភាពក្នុងការពង្រីកដើមទុនរបស់ខ្លួននិងមានមុខរបរ​ថ្មីមួយបន្ថែមទៀតក្នុងការ​​របាននូវប្រាក់កំរៃបន្ថែមក្នុងសហគមន៍។

លោកបានស្នើឲ្យប្រជាសហគមន៍និងអ្នកគ្រប់គ្រងឡសម្ងួតកសិផលកសិកម្មនេះត្រូវចេះថែទាំនិងប្រើ​ប្រាស់​ទៅតាមបច្ចេកទេសឲ្យបានត្រឹមត្រូវដើម្បីប្រយោជន៍រួមទាំងអស់គ្នា​​ឈានទៅរួមចំណែក​ធ្វើឲ្យសហ​គមន៍​កសិករមាន​ការរីចំរើនទៅឆ្នាំក្រោយៗ​ទៀត។

អ្នកស្រីហៃ​ម៉ាលីកសិករនៅភូមិឃុំព្រះរំកិលបានគាំទ្រចំពោះសមិទ្ធផលដែលសហគមន៍​ទទួលនបាននេះ​ព្រោះកសិករពឹងផ្អែកទៅលើតែផលដំណាំដែលដាំដុះបាន​ហើយ​ហើយ​បើកសិកផលខូចខាតនោះ​កសិករនិ​ងអាចជួបបញ្ហាប្រឈមគ្រប់​យ៉ាង។

អ្នកស្រីអះអាងថា៖”ឆ្នាំនេះប្រជាកសិករមានបង្អែកសំរាប់ជួយកែប្រែគុណភាពកសិផលដូចជាស្រូវដំឡូងមីពោតសណ្តែកល្ងជាដើមនឹងស្រួលលក់ឈ្មួញក៍មិនបង្អាប់ថ្លៃដែរ”។​សូមបញ្ជាក់ថា៖ឡកំដៅសំងួតនេះមានទទឹង៨ម៉ែត្របណ្តោយ១៤ម៉ែត្រកំពស់៥ម៉ែត្រចំណាយ​​ថវិការសា​ង​សង់ជាង២ម៉ឺនដូល្លារដែលជាជំនួយរបស់គម្រោងគូសាណូណិ(ជប៉ុន​)​៕

មន្ដ្រីអះអាងថា៖ក្រុមអ្នករួមភេទបុរសស្រឡាញ់បុរស៥ភាគរយក្នុងចំណោមជាង៣ម៉ឺននាក់ផ្ទុកមេរោគអេដស៍

ភ្នំពេញ៖មន្ដ្រីសុខាភិបាលបានអះអាងថាក្រុមអ្នករួមភេទបុរសស្រឡាញ់បុរស៥ភាគរយក្នុងចំណោមជាង៣ម៉ឺននាក់ផ្ទុកមេរោគអេដស៍ខណៈនៅទូទាំងប្រទេសមានអ្នកផ្ទុកជំងឺអេសដ៍ប្រមាណ០,៦ភាគរយនៃពលរដ្ឋសរុប។ 

នៅក្នុងឱកាសបិទសិក្ខាសាលាបណ្ដុះបណ្ដាលសម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងការឆ្លើយតបមេរោគអេដស៍ជំងឺ អេដស៍ រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នៅសណ្ឋាគារម៉ូន ហ្សូលី ខេត្ដព្រះសីហនុ លោកវេជ្ជបណ្ឌិត ហួត សេរីរដ្ឋ អនុប្រធាននាយកដ្ឋានទាក់ទងនិងចលនាប្រភពធនធាននៃអាជ្ញាធរជាតិ ប្រយុទ្ធនឹង ជំងឺអេដស៍ បានមានប្រសាសន៍ថា៖”ក្តីកង្វល់នៃការឆ្លងថ្មីនោះដោយសារថាក្រុមប្រឈម៣ ដែលមានការផ្ទុកមេរោគអេដស៍ ខ្ពស់ គឺក្រុមស្ត្រីបម្រើសេវាកន្លែងកម្សាន្តសប្បាយមានចំនួនប្រមាណ ៣៤.០០០នាក់ មានអត្រាផ្ទុក មេរោគ អេដស៍ រហូតដល់ទៅ ១៣,៥ភាគរយក្រុមអ្នករួមភេទបុរសស្រឡាញ់បុរសមានប្រមាណ ៣០.៨៦៩នាក់ មានអត្រាផ្ទុកមេរោគអេដស៍ដល់ទៅ ៥ភាគរយ។
ឯក្រុមអ្នកប្រើប្រាស់គ្រឿងញៀនមានចំនួន១៣.០០០នាក់ មានអត្រាផ្ទុកមេរោគអេដស៍ដល់ទៅ ២៥ភាគរយ រួមជាមួយអ្នកផ្ទុកមេរោគអេដស៍មានចំនួនជាង ៧០.៧២១ នាក់ទៀត ដែលងាយបន្តឆ្លងមេរោគអេដស៍ថ្មី។
ជាពិសេសក្រុមប្រឈម៣ក្រុមខាងលើ ត្បិតតែយើងមិនមាន ការសិក្សាបង្ហាញពីតួលេខច្បាស់លាស់ ក៏ប៉ុន្តែក្នុងចំណោមក្រុមយុវវ័យទាំងនោះជាយុវជនដែលទើប នឹង ពេញវ័យ មិនទាន់បានទទួលព័ត៌មានគ្រប់គ្រាន់អំពីការឆ្លងមេរោគអេដស៍ជំងឺអេដស៍នេះ នៅឡើយទាក់ ទងនឹងឥរិយាបថ និងសកម្មភាពមួយចំនួនរបស់ពួកគាត់។
លោកវេជ្ជបណ្ឌិត ហួត សេរីរដ្ឋ បានចាត់ទុកអ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួម ឆ្លុះបញ្ចាំងគ្រប់ទិដ្ឋភាពក្នុងសង្គម និងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ពិសេសការចូល រួមទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍ក្នុងបរិបទថ្មីនៃស្ថានភាពមេរោគអេដស៍នៅក្នុងប្រទេសកម្ពុជា។
លោកសង្ឃឹមថា ៖សិក្ខាសាលានេះពិតជាមានសារៈសំខាន់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ធ្វើយ៉ាងណាជួយ ផ្សព្វផ្សាយបញ្ជ្រាបឱ្យមានការផ្លាស់ប្ដូរឥរិយាបថជាវិជ្ជមានទៅដល់ប្រជាពលរដ្ឋ ពិសេសយុវជន អ្នកផ្ទុក មេរោគអេដស៍ ជំរុញឱ្យមានការចូលរួមទប់ស្កាត់ នៃការរីករាលដាលមេរោគអេដស៍ជំងឺអេដស៍នេះ តាមរយៈ ការផលិតកម្មវិធីអប់រំ ឬសម្ភារអប់រំតាមប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។
យោងតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានឱ្យដឹងថា រហូតមកដល់ពេលបច្ចុប្បន្ននេះ អ្នកកើតមេរោគអេដស៍សរុបនៅទូទាំងប្រទេសមានចំនួនជាង៧០.៧២១នាក់ ក្នុងនោះអ្នកឆ្លងថ្មីមានប្រហែល ៦៤៥នាក់ និងអ្នកដែលត្រូវឆ្លងមេរោគអេដស៍មានប្រមាណ២នាក់ក្នុងមួយថ្ងៃ។ ចំពោះអ្នកស្លាប់ដោយ មេរោគអេដស៍ចំនួន២.១៥៤នាក់ក្នុងមួយឆ្នាំ និងក្នុងមួយថ្ងៃមានប្រមាណ៥នាក់។

បើទោះបីរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍ មេរោគអេដស៍នៅកម្ពុជាយើងបង្ហាញថា បញ្ហាអត្រាឆ្លងជំងឺអេដស៍ធ្លាក់មកនៅ ០,៦ភាគរយ ក្នុងចំណោមប្រពលរដ្ឋទូទៅក៏ដោយតែការរីករាលដាលនៃការឆ្លងមេរោគអេដស៍ថ្មីនៅតែជាក្តីកង្វល់ ដែល ទាមទារឱ្យមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល មេរោគអេដស៍ ជំងឺអេដស៍នេះឱ្យមានប្រសិទ្ធភាព៕អត្ថបទពីអេគេភី

ក្រសួងបរិស្ថាន និងមូលនិធិ Three Heart Foundationរបស់ជប៉ុនចុះហត្ថលេខាស្ពីពីកម្មវិធីអប់រំសុខភាព និងបរិស្ថាន

ភ្នំពេញ៖ក្រសួងបរិស្ថាន និងមូលនិធិ Three Heart Foundation នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការស្តីពីការលើកកម្ពស់គុណភាពជីវិតនៅប្រទេសកម្ពុជា តាមរយៈកម្មវិធីអប់រំសុខភាព និងបរិស្ថាន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ តំណាងលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន។

ហត្ថលេខីក្នុងពិធីចុះអនុស្សារណៈដែលបានធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន គឺរវាងលោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងកញ្ញា Hisae ARAI ប្រធានមូលនិធិ Three Heart Foundation គ្រាដែលពលរដ្ឋកម្ពុជា ជាពិសេសយុវជនកម្ពុជាផ្ទាល់ នឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព អនាម័យសាធារណៈតាមរយៈកម្មវិធីបរិស្ថាននានា។ ចំណែកឯក្រសួងបរិស្ថាន ជាអ្នកសម្របសម្រួលជាមួយភាគីពាក់ពទ្ឋ័ផ្សេងៗ និងគាំទ្រចំពោះលក្ខខ័ណ្ឌចូលរួមរបស់មូលនិធិ Three Hearts Foundation ជាពិសេសក្រសួងនឹងចូលរួមពេលមានព្រឹត្តិការណ៍ពិសេសៗ។
គួរបញ្ជាក់ថា មូលនិធិ Three Hearts Foundation គឺជាអង្គការក្រៅរដ្ឋាភិបា មួយ ដែលបានចូលមកកម្ពុជាតាំងពីឆ្នាំ២០១៤ ដោយផ្តោតសំខាន់លើការធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងការអប់រំសុខភាព ការផ្លាស់ប្តូរវប្បធម៌ និងការអភិវឌ្ឍន៍វិស័យកីឡាដល់យុវជន កុមារកម្ពុជាតាមតំបន់នានា និងតំបន់អាសុីអាគ្នេយ៍តាមរយៈកម្មវិធីបរិស្ថាន៕

 

ក្រសួងសុខាភិបាលផ្តល់ថ្នាំបង្ការដល់កុមារកម្ពុជាបានប្រមាណ៩៨ភាគរយ

ភ្នំពេញ៖ក្រសួងសុខាភិបាលបានផ្តល់ថ្នាំបង្ការដល់កុមារកម្ពុជាគ្របដណ្តប់បានប្រមាណ៩៨ភាគរយហើយនៅទូទាំងប្រទេសដើម្បីការពារដល់សុខភាពកុមារក៏ដូចជាកាត់បន្ថយអត្រាឈឺនិងស្លាប់របស់កុមារពីជំងឺដែលអាចការពារបានដោយវ៉ាក់សាំង។

ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅថ្ងៃទី២៥ខែឧសភានេះលោកវេជ្ជបណ្ឌិត ឱក វិជិត ប្រធានកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃក្រសួងសុខាភិបាលបានឲ្យដឹងថារហូតមកដល់ពេលនេះកុមារកម្ពុជាប្រមាណជិត៩៨ភាគរយហើយដែលទទួលបានថ្នាំបង្ការចំនួន១១មុខពីក្រសួងសុខាភិបាលដែលជំងឺទាំងនោះរួមមានជំងឺរបេង,ជំងឺរលាកថ្លើមប្រភេទបេ,ជំងឺខាន់ស្លាក់,ក្អកមាន់,តេតាណូស,ស្វិតដៃជើង,រលាកសួត,រលាកស្រោមខួរនិងជំងឺកញ្ជ្រិល ជំងឺស្អូចនិងវ៉ាក់សាំងរលាកខួរក្បាល ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថាក្រៅពីនេះកម្មវិធីជាតិក៏មានការផ្តល់ថ្នាំបង្ការបន្ថែមចំពោះជំងឺមួយចំនួនទៀតដែលកម្មវិធីជាតិសម្រេចបានជោគជ័យដូចជាគ្រុនស្វិតដៃជើង ជំងឺកញ្ជ្រឹលជាដើម។
លោកវេជ្ជបណ្ឌិតបានបន្តែមទៀតថា៖រីឯកុមារដែលនៅមិនបានទទួលវ៉ាក់សាំងគឺដោយសារថាមានកុមារមួយចំនួនបានធ្វើចំណាកស្រុកទៅតាមឪពុកម្តាយរបស់ពួកគេនៅក្នុងប្រទេសឬក្រៅប្រទេសនិងមួយចំនួនទៀតមិនអាចចាក់ថ្នាំបង្ការបានដោយសារតែពួកគេមានជំងឺពីកំណើតនិងកុមារដែលមិនមានសុខភាពរ៉ឹងមាំ។
លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា៖ការចាក់វ៉ាក់សាំងដល់កុមារនេះអាចកាត់បន្ថយការឈឺនិងស្លាប់ដល់កុមារពីជំងឺដែលអាចការពារបានដោយការចាក់វ៉ាក់សាំង ដែលអាណាព្យាបាលឬឪពុកម្តាយទាំងអស់ត្រូវនាំកូនចៅមកចាក់ថ្នាំបង្ការឲ្យបានគ្រប់ៗគ្នាដើម្បីការពារដល់សុខភាពកូនចៅយើងឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។
លោកវេជ្ជបណ្ឌិតបានបន្តថាកម្មវិធីជាតិផ្តល់ថ្នាំបង្ការបានផ្តល់ថ្នាំបង្ការដល់កុមារតាំងពីឆ្នាំ១៩៨៦មកដើម្បីលើកកំពស់ដល់សុខុមាលភាពរបស់កុមារកម្ពុជាដែលទើបកើតរហូតដល់អាយុក្រោម១ឆ្នាំឲ្យបានល្អប្រសើរ។
លោកវេជ្ជបណ្ឌិត លីចេងហ៊ុយ នាយកគេហទំព័រសុខភាពកម្ពុជាបានមានប្រសាសន៍ថា៖កុមារដែលទទួលបានថ្នាំបង្ការបានត្រឹមត្រូវនិងគ្រប់ចំនួននោះអាចជួយការពារដល់សុខភាពបានកាន់តែប្រសើរថែមទៀតដោយអាចធ្វើឲ្យកុមារជៀសផុតពីការឆ្លងជំងឺដែលអាចការពារបានដោយការចាក់វ៉ាក់សាំង។
គួរបញ្ជាក់ថាប្រទេសកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការលប់បំបាត់ជំងឺគ្រុនស្វិតដៃជើងនៅឆ្នាំ២០០០និងទទួលបានវិញ្ញាបនបត្រពីអង្គការសុខភាពពិភពលោកក្នុងការលប់បំបាត់ជំងឺកញ្ជ្រឹលនិងជំងឺតេតាណូសទៅលើម្តាយនិងទារកនៅឆ្នាំ២០១៥៕

កុមារកម្ពុជាអាយុក្រោម១ឆ្នាំ៥០ភាគរយកំពុងប្រឈមនឹងជំងឺក្អកមាន់

ភ្នំពេញ៖កុមារកម្ពុជាអាយុក្រោម១ឆ្នាំប្រមាណ៥០ភាគរយកំពុងប្រឈមនឹងជំងឺក្អកមាន់គួរឲ្យព្រួយបារម្ភដែលទាមទារឲ្យអាណាព្យាបាលនាំកូនចៅទៅចាក់ថ្នាំបង្ការជំងឺនេះឲ្យបានគ្រប់ៗគ្នាដើម្បីកាត់បន្ថយអត្រាឈឺនិងស្លាប់របស់កុមារ។

ថ្លែងនៅក្នុងសន្និសីទសារពត័មានស្តីពីការនាំចួលនូវថ្នាំបង្ការជំងឺ៦មុខរបស់កុមារប្រភេទថ្មីមកកម្ពុជាពីសំណាក់ សាណូហ្វីកម្ពុជាដែលមានឈ្មោះថា Hexaxinលោកសាស្រ្តាចារ្យ អ៊ាប តឹកឆេង អនុប្រធានសមាគមគ្រូពេទ្យកុមារកម្ពុជាបានឲ្យដឹងថានៅកម្ពុជាមានកុមារអាយុក្រោម១ឆ្នាំប្រមាណ៥០ភាគរយកើតជំងឺក្អកមាន់ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានានៅទូទាំងប្រទេស។
លោកវេជ្ជបណ្ឌិត ឱក វិជិត ប្រធានកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃក្រសួងសុខាភិបាលបានឲ្យដឹងថាជំងឺក្អកមាន់នេះធ្វើឲ្យកុមារមានអាការៈក្តៅខ្លួន ក្អកជាប់គ្នាៗខ្លាំង ហើយពេលឃើញកុមារមានរោគសញ្ញាក្អករយៈពេល២សប្តាហ៍ត្រូវប្រញាប់នាំកូនចៅទៅកាន់មន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតផ្ទះដើម្បីឲ្យគ្រូពេទ្យព្យាបាលឲ្យបានទាន់ពេលវេលាទប់ស្កាត់កុំឲ្យឆ្លងដល់កុមារផ្សេងៗទៀតព្រោះថាជំងឺនេះឆ្លងតាមផ្លូវដង្ហើម។
លោកវេជ្ជបណ្ឌិតបានឲ្យដឹងថាមូលហេតុដែលនាំឲ្យកុមារឆ្លងជំងឺក្អកមាន់នេះគឺបណ្តាលមកពីកុមារឆ្លងជំងឺពីកុមារដែលមានជំងឺនេះហើយកុមារមិនបានទទួលវ៉ាក់សាំង។លោកវេជ្ជបណ្ឌិតបានបន្តទៀតថាក្នុងការការពារជំងឺក្អកមាន់នេះអាណាព្យាបាលត្រូវនាំកូនទៅចាក់ថ្នាំបង្ការឲ្យបានគ្រប់ៗគ្នាហើយបើឃើញកុមារណាសង្ស័យថាមានជំងឺនេះត្រូវដាក់កុមារនៅឲ្យឆ្ងាយពីអ្នកជំងឺដើម្បីការពារកុំឲ្យកុមារឆ្លង។
លោកសាស្ត្រាចារ្យ អ៊ាប តឹកឆេង បានបន្តឲ្យដឹងបន្ថែមថាជំងឺក្អកមាន់នេះបណ្តាលឲ្យមានផលលំបាកជាច្រើនដូចជាជំងឺរលាកសួត ប្រកាច់ ថប់ដង្ហើម និងប៉ះពាល់ដល់ខួរក្បាលកុមារផងដែរ។
លោកវេជ្ជបណ្ឌិត ឱក វិជិត បានបន្ថែមថាកម្មវិធីជាតិផ្តល់ថ្នាំបង្ការបានផ្តល់ថ្នាំបង្ការជំងឺក្អកមាន់ដល់កុមារបានប្រមាណ៩៥ភាគរយ។រីឯកុមារ៥ភាគរយទៀតមិនបានទទួលវ៉ាក់សាំងគឺដោយសារធ្វើចំណាកស្រុកទៅតាមឪពុកម្តាយរបស់ពួកគេនៅក្នុងប្រទេសឬក្រៅប្រទេស។
តែយ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិតបានលើកឡើងថាកាលពីឆ្នាំ២០១៦កន្លងទៅនៅទូទាំងប្រទេសមានកុមារចំនួន៣៨ករណីមានជំងឺក្អកមាន់ដែលជាចំនួនមិនច្រើនទេបើប្រៀបធៀបនឹងជំងឺផ្សេងៗទៀត។
លោក ថូម៉ាស់ ហ្គោឌ្រី ប្រធានទទួលបន្ទុកផ្នែកថ្នាំបង្ការប្រចាំប្រទេសវៀតណាម និងកម្ពុជាបានអោយដឹងថាថ្នាំ Hexaxin ជាថ្នាំបង្ការដ៏អស្ចារ្យមួយព្រោះវាមានភាពសាមញ្ញ ព៉ុំមានហានិភ័យដោយមិនតម្រូវអោយអោយមានការលាយថ្នំាមុននឹងប្រើ មានសុវត្ថិភាពល្អ ព្រោះថាវ៉ាក់សាំងនេះជាប្រភេទរាវលាយរួចជាស្រេចដាក់ក្នុងស៊ឺរ៉ាំងដែលអាចចាក់បានភ្លាមៗសម្រាប់ការពារជំងឺសំខាន់ៗទាំង៦មុខក្នុងវ័យកុមារពិសេសជំងឺក្អកមាន់។
គួរបញ្ជាក់ថារហូតមកដល់ពេលនេះកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃក្រសួងសុខាភិបាល បានផ្តល់វ៉ាក់សាំងការពារជំងឺដល់កុមារចំនួន១១មុខដែលជំងឺទាំងនោះរួមមានជំងឺរបេង,ជំងឺរលាកថ្លើមប្រភេទបេ,ជំងឺខាន់ស្លាក់,ក្អកមាន់,តេតាណូស,ស្វិតដៃជើង,រលាកសួត,រលាកស្រោមខួរនិងជំងឺកញ្ជ្រិល ជំងឺស្អូចនិងវ៉ាក់សាំងរលាកខួរក្បាល ៕

តំណាងរាស្ដ្រអំពាវនាវអោយមន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរ-ជប៉ុនជួយព្យាបាលពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ

ខេត្តសៀមរាប៖លោក សៀង ណំា ស្នើឲ្យមន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរ-ជប៉ុន ដែលទើបបើកឲ្យដំណើ រ គួរផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាជនកម្ពុជាក្នុងតម្លៃសមរម្យ ជាពិសេស ប្រជា ពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត គួរជួយព្យាបាលជូនដោយឥតគិតថ្លៃ។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការមន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរ-ជប៉ុន នៅខេត្តសៀមរាបកាលពីថ្ងៃទី២០ខែឧសភាព លោក សៀង ណំា អ្នកតំណាងរាស្រ្តមណ្ឌលសៀម រាបបានមានប្រសាសន៍ថា ការវិនិយោគសាងសង់មន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរ-ជប៉ុន នៅខេត្តសៀមរាបរបស់ក្រុមហ៊ុន Genki Group របស់ជប៉ុននៅពេលនេះ គឺមានសារៈសំខាន់ណាស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាធ្វើឲ្យវិស័យសុខាភិបាលកាន់តែមានភាពល្អប្រសើរឡើង។
ប៉ុន្តែលោកបានស្នើឲ្យមន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរ-ជប៉ុន ដែលទើបបើកឲ្យដំណើរការនេះធ្វើការផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាជនកម្ពុជា ក្នុងតម្លៃសមរម្យ ជាពិសេស ប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត គួរជួយព្យា បាលជូនដោយឥតគិតថ្លៃ ដើម្បីឲ្យប្រជាពលរដ្ឋក្រីក្រមានលទ្ធភាពទទួលសេវាបានសេវា សុខាភិបាលបាន និងភាពជឿជាក់មកលើមន្ទីរពេទ្យនេះ។
លោក KANNARI Yutakaប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យអន្តរជាតិមិត្តភាពអង្គរ-ជប៉ុនបានមានប្រសាសន៍ថា ៖”មន្ទីរពេទ្យនេះគឺបានបំពាក់បរិក្ខា និងសម្ភារៈទំនើបៗមកពីប្រទេសជប៉ុនមានស្តង់ដារអន្តរជាតិ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺ”។
លោកបានបន្តថា ៖”ចំពោះការផ្តល់សេវាខាងមន្ទីរពេទ្យរបស់លោក និងខិតខំធ្វើឲ្យបានល្អនិងមានការពេញចិត្តពីប្រជាពលរដ្ឋកម្ពុជា ចំពោះតម្លៃលោកនិងខិតខំសម្រួលក្នុងលក្ខណៈដែល អាចឲ្យប្រជាពលរដ្ឋកម្ពុជាទទួលយកបាន”។
សូមបញ្ជាក់ថា មន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរ-ជប៉ុន នេះស្ថិតនៅតាមដងវិថី ប៊ុនរ៉ានី ហ៊ុនសែន ភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប លើផ្ទៃដីប្រមាណជាជាង មួយហិចតា ក្នុងថវិកាសាងសង់ប្រមាណជាជាង ២លានដុល្លាអាមេរិក ដោយមិនទាន់បានរាប់បញ្ចូល លើតម្លៃបំពាក់សម្ភារៈបរិក្ខាពេទ្យទំនើបៗន។
មន្ទីរពេទ្យនេះ បើកបំរើអតិថិជន មានដូចជា ពិនិត្យពិគ្រោះជំងឺក្រៅ និងជំងឺសំរាកពេទ្យ ពិនិត្យរោគស្រ្តីនិងសម្ភព ជំងឺកុមារ វះកាត់ទូទៅ សង្គ្រោះបន្ទាន់ ពេទ្យធ្មេញ វិភាគជម្ងឺ ពិសោធន៍វេជ្ជសាស្រ្ត និងផ្នែកចក្ខុរោគ ៕

 

ក្រសួងការងារអំពាវនាវឲ្យម្ចាស់សហគ្រាសនៅទូទាំងប្រទេសបើកទូលាយសកម្មភាពផ្សព្វផ្សាយស្តីពីការបោះឆ្នោតឃុំ-សង្កាត់ដល់កម្មករ

ភ្នំពេញ៖ក្រសួងការងារបានអំពាវនាវឲ្យម្ចាស់រោងចក្រសហគ្រាសនៅទូទាំងប្រទេសសហការជាមួយ គ.ជ.បធ្វើសកម្មភាពផ្សព្វផ្សាយស្តីពីការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ឲ្យបានទូលំទូលាយដើម្បីបញ្ជ្រាបការយល់ដឹងដល់បងប្អូនកម្មករនិយោជិត
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានធ្វើការអំពាវនាវដល់ម្ចាស់សហគ្រាសគ្រឹះស្ថាននៅតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រធំៗនៅតាមបណ្តារាជធានីខេត្តសហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីធ្វើសកម្មភាពអប់រំផ្សព្វផ្សាយស្តីពីកាតព្វកិច្ចទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ដល់ប្រជាពលរដ្ឋកម្មករនិយោជិតឲ្យបានទូលំទូលាយ។
យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលទូរទស្សន៍រស្មីហង្សទទួលបាននៅថ្ងៃនេះបានឲ្យដឹងថាការផ្សព្វផ្សាយអប់រំស្តីពីការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ឆ្នាំ២០១៧នៅតាមសហគ្រាសរោងចក្រនានានេះគឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសហការជាមួយអង្គការJICA។សេចកក្តីជួនដំណឹងដដែនេះបានស្នើឲ្យម្ចាស់សហគ្រាសគ្រឹះស្ថាននៅតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រធំៗនៅតាមបណ្តារាជធានីខេត្តនានាត្រូវសហការជាមួយជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីជួយសម្រួលដល់ការងារនេះឲ្យបានរលូនស្របតាមច្បាប់ស្តីពីការបោះឆ្នោតជាធមាន។
លោក វ៉ាន់ សូអៀង ប្រធានសមាគមរោងចក្រកាត់ដេរបានមានប្រសាសន៍ប្រាប់ទូរទស្សន៍រស្មីហង្សមាសពីប្រទេសចិនកាលពីព្រឹកថ្ងៃទី១៧ខែឧសភានេះមកថាសមាគមស្វាគមន៍និងរីករាយនឹងសហការជាមួយគជបដើម្បីផ្សព្វផ្សាយស្តីពីការបោះឆ្នោតដល់កម្មករយើងដើម្បីឲ្យពួកគាត់បានយល់ដឹងពីដំណើរការបោះឆ្នោតឃុំសង្កាត់។លោកបានបន្តថាជាងនេះទៀតសមាគមក៏ជួយសម្រួលនឹងសហការជាមួយក្រសួងការងារក្នុងការអនុញ្ញាតឲ្យកម្មករនិយោជិតទៅចូលរួមបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី៤មិថុនាខាងមុខនេះផងដែរ។
លោកស្រី លុច សូរ៉ានី ប្រធានរដ្ឋបាលនៃអង្គការនីកហ្វីចបានចាត់ទុកការចុះផ្សព្វផ្សាយស្តីពីការបោះឆ្នោតដល់កម្មករនិយោជិតតាមរោងចក្រសហគ្រាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងអង្គការJICAនេះពិតជាល្អប្រសើរខ្លាំងណាស់ព្រោះថាវាបានជួយបញ្ជ្រាបនូវចំណេះដឹងទាក់ទិននឹងដំណើរការបោះឆ្នោតដល់ពួកគាត់ឲ្យបានកាន់តែប្រសើរឡើងមុនត្រៀមទៅចូលរួមបោះឆ្នោតនាពេលខាងមុខនេះ ។
តែយ៉ាងណាក៏ដោយលោកស្រី លុច សូរ៉ានី បានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងអង្គការJICAគួរតែផ្សព្វផ្សាយនៅថ្ងៃឈប់សំរាកដោយជ្រើសរើសទីតាំងណាមួយដើម្បីប្រមូលផ្តុំបងប្អូនកម្មករឲ្យបានច្រើនទើបការងារនេះមានប្រសិទ្ធិភាព។
គួរបញ្ជាក់ថាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងចាប់ផ្តើមនៅថ្ងៃទី២០ឧសភារហូតដល់ថ្ងៃទី២មិថុនាហើយការបោះឆ្នោតជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី៤មិថុនាខាងមុខ៕

ពលរដ្ឋជាង២ពាន់នាក់ទទួលពិនិត្យនិងព្យាបាលជំងឺដោយឥគិតថ្លៃពីគ្រូពេទ្យមួកខៀវ

ភ្នំពេញ៖ក្នុងរយៈពេលបីថ្ងៃ ក្រុមគ្រូពេទ្យកម្លាំងមួកខៀវកម្ពុជា បានធ្វើការព្យាបាលជូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្អាង និងស្រុកអង្គស្នួល ខេត្តកណ្តាល បានចំនួនជាង២ពាន់នាក់។ ដែលប្រជាពលរដ្ឋភាគច្រើន មានជំងីលើសឈាម ជំងឺផ្នែកប្រព័ន្ធរំលាយអាហារ និងជំងឺសួត សំរាប់កុមារ។

លោកវេជ្ជបណ្ឌិត វរសេនីយ៍ឯក នង យ៉ាម៉ាកូ នាយកពេទ្យកំរិត២នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ក្នុងពិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បានអោយដឹងថា “រយៈពេល៣ថ្ងៃ កន្លងទៅនេះ ក្រុមគ្រូពេទ្យរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានព្យាបាលជំងឺជូនប្រជាពល បានជាង២ពាន់នាក់ ដែលមាននៅកឃុំត្រើយស្លា ស្រុកស្អាង និងឃុំពើក ស្រុកអង្គស្នួល”។ លោកវេជ្ជបណ្ឌិត បន្ថែមថា ការព្យាបាលជូនប្រជាពលរដ្ឋទាំងពីរស្រុកខាងលើនេះ គឺមិនបានយកប្រាក់កម្រៃពីពួកគាត់នោះទេ គឺព្យាបាលជូនដោយស្ម័គ្រចិត្តពីកម្លាំងក្រុមគ្រូពេទ្យរបស់មជ្ឈមណ្ឌល។
ក្នុងរយៈពេលនៃការព្យាលចំនួន៣ថ្ងៃកន្លងទៅនេះ លោកវេជ្ជបណ្ឌិត នង យ៉ាម៉ាកូ អោយដឹងថា ពលរដ្ឋភាគច្រើន គឺជំងឺលើសសម្ពាធឈាម ជំងឺប្រព័ន្ធរំលាយអាហារ ជំងឺ សើរស្បែក ជំងឺសួតកើតទៅលើកុមារ ជំងឺរលាកផ្លូវដង្ហើម និងជំងឺរោគស្ត្រី។ លោកវេជ្ជបណ្ឌិត បញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋដែលបានជំងឺខាងលើនេះ គឺមិនបានស្ថិតនៅក្នុងស្ថានភាព ធ្ងន់ធ្ងរនោះទេ។
ប្រជាពលរដ្ឋ ជាង២ពាន់នាក់ដែលមានជំងឺដូចរៀបរាប់ខាងលើនេះ លោកវេជ្ជបណ្ឌិត ដដែលនេះបញ្ជាក់ថា ជំងឺលើសសម្ពាធឈាម ដោយសារពួកគាត់ពិសារបារី ពិសារស្រាច្រើនពេកបណ្តាលអោយសរសៃឈាមត្បៀត ឈាមធ្វើចលនាមិនល្អ។ ចំពោះជំងឺប្រព័ន្ធរំលាយអាហារវិញ ដោយសារពួកគាត់ទទួលទាននូវអាហារដែលមិនមានអនាម័យល្អ បណ្តាលអោយមានការរាគរួសជាដើម។ ចំណែកជំងឺសួតវិញ គឺភាគច្រើនកើតចំពោះកុមារ ដែលបណ្តាលមក ពីកុមារមានរលាកបំពង់ករ។
មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដែលបានបញ្ជូនក្រុមគ្រូពេទ្យកំរិត២ ទៅធ្វើការព្យាបាលជូនប្រជាពលរដ្ឋ នៅក្នុងឃុំត្រើយស្លា ស្រុកស្អាង និងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ មានប្រសាសន៍ថា “នេះគឺដោយមានការសំណូមពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន អោយបញ្ជូនក្រុមគ្រូពេទ្យរបស់បជ្ឈមណ្ឌលជាតិ ធ្វើការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ”។ ឯកឧត្តម លើកឡើងទៀតថា ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ត្រូវចុះជួយដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចូលរួមម កាត់បន្ថយនូវភាពក្រីក្រ។
លោកបញ្ជាក់ថា៖ ក្រុមគ្រូពេទ្យកំរិត២ របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នឹងបន្តពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋជាបន្តទៀត គ្រប់រាល់ការសំណូមពរពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។ ក្នុពិធីពិនិត្យព្យាលជំងឺនៅព្រឹកនេះ លោក សែម សុវណ្ណនី បានឧបត្ថម ថវិកា ៥០ដុល្លាអាមេរិកម្នាក់ៗ ទៅដល់ស្ត្រីបន្ទាប់ពីសម្រាលកូនហើយ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

ព័ត៌មានជាតិ​ពេល​យប់​


សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2