vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សុខភាព

ពលរដ្ឋកម្ពុជា៧០ភាគរយពិការភ្នែកដោយសារជំងឺឡើងបាយភ្នែក

ភ្នំពេញ៖ពលរដ្ឋកម្ពុជា៧០ភាគរយពិការភ្នែកដោយសារជំងឺភ្នែកឡើងបាយដែលភាគច្រើនកើតទៅលើមនុស្សវ័យចំណាស់មានអាយុចាប់ពី៥០ឆ្នាំឡើងទៅ។
ថ្លៃប្រាប់ទូរទស្សន៍រស្មីហង្សមាសកាលពីព្រឹកថ្ងៃទី១៦ឧសភាលោកសាស្ត្រាចារ្យ លូ លីឃាងនាយកមន្ទីរពេទ្យព្រះអង្គដួងបានមានប្រសាសន៍ថាក្នុង១ថ្ងៃគិតជាមធម្យមមានប្រជាពលរដ្ឋមានបញ្ហាភ្នែកមកពិគ្រោះជំងឺនៅមន្ទីរពេទ្យអង្គឌួងប្រមាណ ពី២៥០ទៅ៣០០នាក់ក្នុងនោះមានប្រមាណ១៥ភាគរយជាជំងឺឡើងបាយភ្នែក។
លោកសាស្ត្រាចារ្យបានបន្តថាក្រៅពីជំងឺឡើងបាយភ្នែកមានជំងឺភ្នែកៗផ្សេងៗទៀតដូចជាជំងឺភ្នែកក្រហម ជំងឺមីញ៉ូមភ្នែក ជំងឺប៉ះទង្គិចភ្នែក ជំងឺដក់ទឹកភ្នែក ជំងឺដំបៅកញ្ចក់ភ្នែក ជំងឺរលាកបាតភ្នែកនិងជំងឺទឹកនោមផ្អែមបាតភ្នែក។
ដើម្បីជំរុញឲ្យប្រជាពលរដ្ឋកាន់តែមានជំនឿមកលើសេវារដ្ឋបន្ថែមទៀតនោះលោកសាស្ត្រាចារ្យបានបន្តថាសំខាន់បំផុតគឺលើការងារបច្ចេកទេសនិងក្រមសីលធម៌គ្រូពេទ្យដោយលោកតែងតែណែនាំដល់បុគ្គលិកពេទ្យត្រូវគោរពក្រោមសីលធម៌ឲ្យបានម៉ឺងម៉ាត់ដើម្បីឲ្យអ្នកជំងឺមានភាពកក់ក្តៅនិងជឿទុកចិត្តមកលើមន្ទីរពេទ្យ ។ជាងនេះទៀតមន្ទីរពេទ្យក៏បានសហការជាមួយអង្គការជាដៃគូជាច្រើនទៀតដើម្បីជួយព្យាបាលវះកាត់ដល់អ្នកជំងឺពិសេសមន្ទីរពេទ្យមានសេវាមូលនិធិសមធម៌របស់រដ្ឋាភិបាលជួយលើអ្នកជំងឺក្រីក្រដោយឥតគិតថ្លៃ។
លោកវេជ្ជបណ្ឌិត ស៊ុន សារិន ឯកទេសទេសភ្នែកបានមានប្រសាសន៍ថាជំងឺបាយភ្នែកកើតឡើងដោយសារតែភ្នែករបស់អ្នកជំងឺមានភាពស្រអាប់បាត់បង់គំហើញមើលមិនឃើញ។មួយទៀតកើតឡើងដោយសារអាយុកាលរបស់ប្រជាពលរដ្ឋពិសេសប្រជាពលរដ្ឋមានអាយុចាប់ពី៥០ឆ្នាំឡើងទៅងាយប្រឈមនឹងកើតជំងឺឡើងបាយនិងអ្នកជំងឺរ៉ាំរ៉ៃផ្សេងៗទៀតដូចជាជំងឺទឹកនោមផ្អែមក៏បង្កឲ្យកើតមានជំងឺឡើងបាយភ្នែកដែរ។
លោកវេជ្ជបណ្ឌិតបានបន្តថារោគសញ្ញាសំខាន់នៃជំងឺភ្នែកឡើងបាយនេះគឺបណ្តាលឲ្យអ្នកជំងឺស្រវ៉ាង់ភ្នែក មានការលំបាកក្នុងការមើលហើយដើម្បីការពារជំងឺបាយភ្នែកនេះត្រូវពាក់វ៉ែនតាការពារពន្លឺថ្ងៃជៀសវាងការប៉ះទង្គិចភ្នែកនិងជួបពិគ្រោះជាមួយពេទ្យភ្នែកប្រសិនបើមានករណីកើតជំងឺទឹកនោមផ្អែម។ចំណែកការព្យាបាលជំងឺឡើងបាយភ្នែកគឺព្យាបាលដោយការវះកាត់ដែលបច្ចុប្បន្ននេះការវោះកាត់គ្រូពេទ្យមានបច្ចេកទេសខ្ពស់ដូចនៅបណ្តាប្រទេសផ្សេងៗដែរ។
លោក ទឹម សារ៉ាត់ អ្នកជំងឺឡើងបាយភ្នែកមកពីខេត្តកណ្តាលបានមានប្រសាសន៍ថានេះជាលើកទី១ហើយដែលលោកមកពេទ្យអង្គឌួងដោយសារតែលោកមានជំនឿលើពេទ្យនេះ។លោកសង្ឃឹមថាភ្នែកលោកនិងមើលឃើញបានល្អឡើងវិញព្រោះថាពេទ្យនេះមានគ្រូពេទ្យពូកែៗច្រើន។
គួរបញ្ជាក់ថាអត្រាពិការភ្នែកនៅកម្ពុជាមាន០,៣៨ភាគរយស្មើនឹង៤៣៨០០នាក់និងអ្នកជំងឺដែលមានគំហើញចុះខ្សោយប្រមាណ៣៣៣៥៩១នាក់។ក្នុងចំណោមនេះមាន៧០ភាគពិការដោយសារភ្នែកឡើងបាយ៕

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តថៃបានពិនិត្យព្យាបាលជម្ងឺដល់អ្នកជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ក្រុមគ្រូពេទ្យស្ម័គ្រចិត្តថៃបានពិនិត្យព្យាបាលជម្ងឺដល់អ្នកជាប់ពន្ធនាគារនៅរសៀលថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៧នៅពន្ធនាគារខេត្តបន្ទាយមានជ័យ។

លោក អ៊ុង ស៊ីផាន ប្រពន្ធនាគារខេត្តបន្ទាយមានជ័យបានអោយដឹងថា៖អ្នកទោសដែលកំពុងជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យរហូតដល់ថ្ងៃមានចំនួន១.៣៥៥នាក់និងស្រីចំនួន១២២នាក់ហើយជនជាតិថៃមានចំនួន១០នាក់ដែលកំពុងជាប់ឃុំ។
លោកបានបន្តថា៖ដោយមានការណែនាំពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងបានអោយខេត្តដឹកនាំក្រុមគ្រូពេទ្យស្ម័ក្រចិត្តថៃមកពិនិត្យព្យាបាលជម្ងឺដល់ជនជាបពន្ធនាគារខេត្តបន្ទាយមានជ័យបានចំនួន១១០នាក់ក្នុងនោះស្រី៣០នាក់និងជនជាតិថៃចំនួន១០នាក់និងអ្នកទោសកម្ពុជា១០០នាក់។
លោក អ៊ុង ស៊ីផាន បានបន្តថា៖ក្រុមគ្រូពេទ្យស្ម័គ្រចិត្តថៃដែលមកពិនិត្យនិងព្យាបាលជំងឺដល់ជនជាប់ឃុំនៅពន្ធនាគារខេត្តបន្ទាយមានជ័យ សុំអោយមានពេលក្រោយបន្តទៀតដើម្បីពិនិត្យព្យាបាលជម្ងឺដល់អ្នកជាប់ពន្ធនាគារខេត្ត។ដែលជាការយកចិត្តទុកដាក់ចំពោះសុខភាពជនជាប់ឃុំទទួលបានសុខភាពល្អ និងការកែខ្លួនក្លាយជាមនុស្សល្អក្នុងសង្គមក្រោយពេលត្រឡប់ទៅស្រុកកំណើតវិញ៕(ប៊ុន ធឿន)

កម្ពុជាដាក់ផែនការបញ្ចប់ការចម្លងថ្មីនៃជំងឺអេដស៍នៅក្នុងឆ្នាំ២០២០ខាងមុខ

ភ្នំពេញ៖ ប្រទេសកម្ពុជាដាក់ផែនការបញ្ចប់ការចម្លងថ្មីនៃមេរោគអេដស៍នៅឆ្នាំ២០២០ខាងមុខ មុនផែនការសកលលោកទាំងមូលដែលដាក់ផែនការបញ្ចប់ការចម្លងថ្មីនៃមេរោគអេដស៍រហូតទៅដល់ឆ្នាំ២០៣០
ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអះអាងថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសទី១នៅក្នុងតំបន់ដែលបានដាក់ផែនការបញ្ចប់ការចំលងមេរោគអេដស៍ថ្មីនៅត្រឹមឆ្នាំ២០២០ដែលការដាក់ផែនការលឿនជាងគោលដៅរបស់ពិភពលោករហូតទៅដល់១០ឆ្នាំ។
ទេសរដ្ឋមន្រ្តី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅថ្ងៃទី៨ឧសភានេះថា ដើម្បីសម្រេចបានតាមផែនការនេះ កម្ពុជាត្រូវការជំរុញផ្សព្វផ្សាយការប្រើប្រាស់ស្រោមអនាម័យ១០០%នៅពេលរួមភេទជាមួយដៃគូខាងក្រៅ ការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋមកធ្វើតេស្តឈាមនៅតាមសេវាធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្តនិងរក្សាការសំងាត់ និងខិតខំជំរុញឲ្យអ្នកផ្ទុកមេរោគអេដស៍ទៅទទួលសេវាព្យាបាលដោយឪសថប្រឆាំងនឹងមេរោគអេដស៍និងជំងឺឪកាសនិយម។
លោកបន្តថា៖កម្ពុជាមានបច្ចុប្បន្នមានចំនួន៦១កន្លែងសម្រាប់ផ្តល់សេវាព្យាបាលដោយឪសថប្រឆាំងនឹងមេរោគអេដស៍និងជំងឺឪកាសនិយមដល់ មនុស្សចាស់និង៣៤កន្លែងផ្សេងទៀតសម្រាប់កុមារនៅទូទាំងប្រទេស។
លោកបានពន្យល់ថា៖ ផែនការនេះធ្វើឡើងតាមរយៈការសម្រេចគោលដៅ 90-90-90 ដែល មាន ន័យថា ៩០% នៃប្រជាជនដែលរស់នៅជាមួយមេរោគអេដស៍បានដឹងពីស្ថាន ភាពផ្ទុកមេរោគអេដស៍របស់ខ្លូន ៩០% នៃមនុស្សដែលរស់នៅជាមួយមេរោគ អេដស៍ដែលទទួលការព្យាបាលប្រឆាំងនឹងមេរោគអេដស៍ និង៩០% នៃអ្នកដែល ទទួលការព្យាបាលគ្មានបន្ទុកមេរោគអេដស៍ទៀតឡើយ ។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាបន្តនិងជំរុញស្វែងរកអ្នកផ្ទុកមេរោគអេដស៍ឲ្យបានច្រើនថែមទៀតព្រោះថាតាមការប៉ាន់ស្មានមានអ្នកផ្ទុកមេរោគអេដស៍ពី១២០០០ទៅ១៥០០០នាក់ទៀតនៅមិនទាន់បានធ្វើតេស្តនិងចូលក្នុងប្រព័ន្ធថែទាំព្យាបាលនៅឡើយទេ។
គួរបញ្ជាក់ថាប្រទេសកម្ពុជាបានឆ្លងរីករាលដាល់ជំងឺអេដស៍ខ្លាំងនៅឆ្នាំ១៩៩៧និងឆ្នាំ១៩៩៨ដែលកាលណោះក្នុង១ថ្ងៃៗឆ្លងរហូតដល់ទៅ១០០នាក់តែបច្ចុប្បន្ននេះបានធ្លាក់ចុះមកនៅត្រឹមតែ២នាក់ប៉ុណ្ណោះក្នុង១ថ្ងៃស្មើនឹង៧០០នាក់ក្នុង១ឆ្នាំហើយតាមគំរោងនឹងកាត់បន្ថយអត្រាឆ្លងថ្មីនៃជំងឺនេះឲ្យសល់នៅត្រឹមប្រមាណ៣០០នាក់ក្នុង១ឆ្នាំ៕

ក្រសួងការពារជាតិចុះធ្វើតេស្តឈាមរកមេរោគអេដស៍ដល់កងទ័ពតាមព្រំដែន

ភ្នំពេញ៖ក្រសួងការពារជាតិបានសហការជាមួយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ចុះធ្វើតេស្តឈាមរកមេរោគអេដស៍ដល់កងទ័ពនិងគ្រួសារនៅតាមព្រំដែនដើម្បីគាំពារសុខភាពដល់កម្លាំងការពារព្រំដែន។
ថ្លែងនៅក្នុងពិធីប្រកាសគំរោងកិច្ចសហប្រតិបត្តិការបង្ការការចំលងមេរោគអេដស៍រវាង ក្រសួងការពារជាតិជាមួយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កាលពីព្រឹកថ្ងៃទី៥ឧសភានៅសណ្ឋាគារហ៊ីម៉ាវ៉ារីឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលីប្រធានអាជ្ញាធរជាតិប្រយទ្ធនឹងជំងឺអេដស៍បានឲ្យដឹងថា
ការចុះធ្វើតេស្តឈាមរកមេរោគអេដស៍រយៈពេល២ខែកន្លមកនេះដល់កងទ័ពតាមព្រំដែននេះនិងក្រុមគ្រួសារបានចំនួនជាង៧០០នាក់ហើយក្នុងនោះមាន៤នាក់រកឃើញថាមានផ្ទុកជំងឺអេដស៍។
លោកបានបន្តថាគំរោងនេះមានសារៈសំខាន់ណាស់ក្នុងការទទួលបានទិន្នន័យមួយច្បាស់លាស់ទៅលើកងទ័ពនិងគ្រួសាររបស់ពួកគេពិសេសទប់ស្កាត់ការរីករាលដាលជំងឺអេដស៍នៅកម្ពុជាកាន់តែថយថុះថែមទៀត។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានឲ្យដឹងដែរថា ការធ្វើតេស្តឈាមរកមេរោគអេដស៍នេះធ្វើឡើងតាមរថយន្តចល័តនេះនៅតាមតំបន់ដែលកងទ័ពឈរជើងនិងក្រុមគ្រួសារកងទ័ពព្រមទាំងប្រជាពលរដ្ឋរស់នៅជុំវិញ។ លោកវេជ្ជបណ្ឌិតបានបន្ថែមថាគំរោងនេះថែមទាំងបានធ្វើការអប់រំដល់ពួកគាត់ពីជំងឺអេដស៍ពិសេសការប្រើស្រោមអនាម័យដើម្បីការពារជំងឺអេដស៍ជំងឺកាមរោគនិងពន្យាកំណើតនៅក្នុងគ្រួសារផងដែរ។
ចំណែកលោកឧត្តមសេនីយ៍ទោល ពៅ សាវ៉ាត់ នាយករងនៃនាយកដ្ឋានសុខាភិបាលក្រសួងការពារជាតិបានមានប្រសាសន៍ថា៖គំរោងចុះធ្វើតេស្តឈាមរកមេរោគអេដស៍នេះមានផែនការចុះតាមបណ្តោយព្រំដែនទាំងអស់តាមកងពលនិងប្រតិបត្តិការសឹងរងខេត្តដើម្បីចុះធ្វើតេស្តឈាមដល់កងទ័ពនិងគ្រួសារកងទ័ពឲ្យបានជាង៣ម៉ឺននាក់។
គួរបញ្ជាក់ថាបច្ចុប្បននេះ អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាមានប្រមាណជាង៧ម៉ឺននាក់ក្នុងនោះមានជាង៥ម៉ឺននាក់ទទួលបានការព្យាបាលដោយឱសថព្យាបាលជំងឺអេដស៍។ដោយឡែកមានការប៉ាន់ស្មានថាអ្នកផ្ទុកមេរោគអេដស៍ពី១២០០០ទៅ១៥០០០នាក់ទៀតនៅមិនទាន់បានធ្វើតេស្តនិងចូលក្នុងប្រព័ន្ធថែទាំព្យាបាលនៅឡើយទេ៕

ជប៉ុនជួយបង្រៀនពលរដ្ឋខ្មែរនៅខេត្តព្រះវិហារពីវិធីសាស្រ្តចិញ្ចឹមត្រី តាមបែបធម្មជាតិ

ព្រះវិហារ៖ដើម្បីបង្កើនប្រាក់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋ ចៀសវាងការធ្វើ ចំណាកស្រុក របស់ពលរដ្ឋ រស់នៅឃុំស្រឯម គម្រោង Smile by water របស់ជប៉ុន បានសហការ ជាមួយអាជ្ញាធរជាតិព្រះវិហារ បានជីកស្រះចិញ្ចឹមត្រី ដើម្បីបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋ ឲ្យចេះ ពីវិធីសាស្រ្តចិញ្ចឹមត្រី តាមបែបធម្មជាតិ ។
ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាស នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ លោកគង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ មានប្រសាសន៍ថា ចំពោះគម្រោង Smile by water ដែលរៀបចំដោយក្រុមសភាយុវជនវ័យក្មេងអន្តរជាតិរបស់ប្រទេសជប៉ុន ក្នុងការផ្តល់នូវអណ្តូង ទឹកស្អាត នឹងការបណ្តុះបណ្តាលការចិញ្ចឹមត្រីដល់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សុខភាព របស់ ប្រជាជនតាមគ្រួសារ នឹងលើកកម្ពស់ជីវភាព ធានាបាននូវការទទួលប្រាក់ចំណូល ពីការចិញ្ចឹម ត្រីធម្មជាតិ ក៏ដូចជាបន្លែធម្មជាតិ គ្មានជាតិគីមីជាដើម សម្រាប់ផ្គត់ផ្គង់ជាម្ហូបអាហារ នៅតាម អាហារដ្ឋាន ភោជនីយ៍ដ្ឋាន ដល់ភ្ញៀវទេសចរណ៍ នៅ តំបន់ប្រាសាទព្រះវិហារ ។
ជាមួយគ្នានេះលោក តាកូរ៉ា ណាកាយសូនី ប្រធានគណកម្មាការកិច្ចការ អង្គការសហ ប្រជាជាតិ ខាងក្រៅឆ្នាំ២០១៧ និងជាសភាយុវជនអន្តរជាតិជប៉ុន បានលើកឡើងថា មូលហេតុ ដែលគម្រោង Smile by Water របស់លោក សម្រេចចិត្តរៀបចំទីតាំងចិញ្ចឹមត្រី នឹងជម្រុញការ ប្រើប្រាស់ទឹកស្អាតដល់ប្រជាជន នៅតំបន់ប្រាសាទព្រះវិហារ ព្រោះថា គម្រោងជ្រើសរើសយក ទីតាំងណាដែលមានសក្តានុពល និងមានឥទ្ធិពលផ្សព្វផ្សាយពីការអនុវត្តគម្រោងនេះ ឲ្យល្បីនៅ ទូទាំងពិភពលោក ។
លោក បាន បញ្ជាក់ថា ៖”គម្រោងរបស់លោក មានគោលបំណងសំខាន់ ដើម្បីជម្រុញឲ្យមានការចូលរួមរបស់ សហគមន៍ ពង្រឹងឲ្យមានសាមគ្គីភាពរវាងប្រជាជន និងប្រជាជន ដែលអាចឲ្យប្រជាពលរដ្ឋ ដែល ឆ្លងកាត់ការបណ្តុះបណ្តាលជំនាញទាំងនេះ អាចម្ចាស់ការលើខ្លួនឯងបាន ទៅថ្ងៃអនាគត” ។
លោក ប្រាក់ ភី មេឃុំស្រឯម បានលើកឡើងថា៖” បន្ទាប់ពីមានទីតាំងបណ្តុះបណ្តាលជំនាញ ផ្នែកចិញ្ចឹមត្រី ដែលបានគាំទ្រពីដៃគូជប៉ុនរួចមក លោកនឹងជម្រុញឲ្យប្រជាជននៅមូលដ្ឋាន របស់លោក ដើម្បីឲ្យចូលរួមមកទទួលយកការបណ្តុះបណ្តាលជំនាញនេះ ហើយយកចំណេះដឹង ទាំង នេះទៅអនុវត្តសម្រាប់ជីវភាពក្នុងគ្រួសារ ឈានទៅរកការកាត់បន្ថយភាព ក្រីក្រនៅតាមមូលដ្ឋាន”។
សូមបញ្ជាក់ថា គម្រោង Smile By Water ដែលរៀបចំដោយក្រុមសភាយុវជនវ័យក្មេង អន្តរជាតិរបស់ប្រទេសជប៉ុន ក្នុងការចិញ្ចឹមត្រី ចំនួន៤ប្រភេទ ក្នុងនោះ មានប្រភេទ ត្រីអណ្តែង ត្រីរ៉ស់ ត្រីទីឡាបយ៉ាក្រហម នឹងត្រីទីឡាបយ៉ាខ្មៅ ដោយឡែកគម្រោងនឹងជួយសាងសង់ អណ្តូង ទឹកដល់ឃុំស្រឯមចំនួន៨៤អណ្តូង បន្ថែមទៀត រីឯរយៈពេលនៃការអនុវត្តគម្រោង ពុំមាន ពេលកំណត់ឡើយ ៕

 

មន្ដ្រី៖រយះពេលចុងក្រោយនេះមនុស្សស្លាប់ដោយជំងឺគ្រុនចាញ់បានថយចុះស្ទើរ១០០%

ខេត្តបាត់ដំបង៖រយះពេល៥ឆ្នាំចុងក្រោយនេះករណីមនុស្សស្លាប់បង្ករឡើងដោយសារជំងឺគ្រុនចាញ់បានធ្លាក់ចុះស្ទើទប់ស្កាត់បានទាំងស្រុង។ក្នុងទិវាជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ឆ្នាំ២០១៧ក្រោមប្រធានបទបញ្ចប់ជំងឺគ្រុនចាញ់ អភិវឌ្ឍសហគមន៍ ដែលធ្វើនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបងថ្ងៃទី២៧ ខែមេសានេះលោកស្រី តាន់ វួចឆេង រដ្ឋលេខាធិកាក្រសួងសុខាភិបាលបានលើកឡើងថា៖ ចាប់តាំងពីឆ្នាំ២០១១ដល់ឆ្នាំ២០១៦ក្រោមការអនុវត្តន៍ផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់របស់រដ្ឋាភិបាលអត្រាជំងឺគ្រុនចាញ់នៅកម្ពុជាបានធ្លាក់ចុះជាលំដាប់។ តាមរបាយការណ៍ប្រចាំឆ្នាំសេវាសុខាភិបាលសាធារណះប្រយុទ្ធជំងឺគ្រុនចាញ់បង្ហាញថា៖មានករណីមនុស្សស្លាប់ដោយសារជំងឺគ្រុនចាញ់ត្រូវបានកាត់បន្ថយប្រមាណ៩៨%គឺបានធ្លាក់ចុះពីចំនួន៩៣នាក់នៅឆ្នាំ២០១១មកនៅត្រឹម១នាក់នៅឆ្នាំ២០១៦។

លោកទំទាវ រដ្ឋលេខាធិកាក្រសួងសុខាភិបាលបានអោយដឹងបន្ដថា៖ អត្រាជនរងគ្រោះស្លាប់ក្នុងចំណោមមនុស្ស១០០០០០នាក់បានថយចុះពី០,៦៥នាក់នៅឆ្នាំ២០១១មកនៅត្រឹម០,០១នាក់នៅឆ្នាំ២០១៦។ ចំណែកអ្នកកើតជំងឺគ្រុនចាញ់ត្រូវបានកាត់បន្ថយប្រមាណ៧៩%បានធ្លាក់ចុះពីចំនួន៦២៦៩០ករណីនៅឆ្នាំ២០១១មកនៅត្រឹម២៣៦២៧ករណីនៅឆ្នាំ២០១៦ថយចុះ៥៤%ធៀបនឹងឆ្នាំ២០១៥មាន៥១២៦២ករណីនិងជនរងគ្រោះស្លាប់មានចំនួន១០នាក់។
ទោះជាលទ្ធបែបណាក៍ដោយជំងឺគ្រុនចាញ់នៅតែជាបន្ទុកដ៍ធ្ងន់របស់កម្ពុជា ហើយបើយើងមិនទាន់លុបបំបាត់មេរោគគ្រុនចាញ់អោយអស់ពីក្នុងខ្លួនមនុស្សគ្រប់រូបនោះទេ មូសដែកគោលញីនៅតែមានឱកាសខាំបឺតឈាមចម្លងមេរោគគ្រុនចាញ់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់និងពីសហគមន៍មួយទៅសហគមន៍មួយទៀត។
លោកវេជ្ជបណ្ឌិត លុយស៊ី យ៉ាណូ តំណាងអង្គការសុខភាពពិភពលោកបានអោយដឹងដែរថា ថ្នាក់ដឹកនាំនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានប្តេជ្ញាចិត្តដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់អោយអស់នៅឆ្នាំ២០៣០។ មានជីវិតមនុស្សជាច្រើនទៀតត្រូវការ ការសង្រ្គោះនិងការការពារបន្ដរទៀតអោយទាន់ពេលវេលា៕

ក្រសួងសុខាភិបាលពង្រីកការព្យាបាលជំងឺជួនប្រជាពលរដ្ឋក្រីក្រតាមសហគមន៍

ភ្នំពេញ៖ក្រសួងសុខាភិបាល ពង្រីកការព្យាបាលជំងឺជួនប្រជាពលរដ្ឋក្រីក្រតាមសហគមន៍ដើម្បីបង្ខិតសេវាព្យាបាលឲ្យកាន់តែខិតជិតប្រជាពលរដ្ឋសំដៅលើកកម្ពស់សុខភាពអ្នកក្រីក្រឲ្យកាន់តែល្អប្រសើរថែមទៀត
ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសកាលពីចុងសប្តាហ៍នេះ លោកហ៊ុយសេដ្ឋតំណាង ក្រសួងសុខាភិបាលបានមានប្រសាសន៍ថាការចុះពិនិត្យព្យាបាលជួនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃនាពេលនេះដើម្បីកាត់បន្ថយការលំបាកការចំណាយពេលវេលានិងថវិការបស់បងប្អូនប្រជាពលរដ្ឋក្នុងការទៅទទួលសេវានៅតាមមន្ទីរពេទ្យ ពិសេសប្រជាពលរដ្ឋដែលមានវ័យចាស់ជរាកុមារនិងស្ត្រីមានផ្ទៃពោះ។
លោកបានមានប្រសាសន៍អំពីផលប្រយោជន៍នៃការចុះមកព្យាបាលជំងឺនៅតាមសហគមន៍នេះ។
លោកបានបន្តសកម្មភាពនេះគឺជាការចូលរួមចំណែកមួយក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋយើងនៅតាមសហគមន៍ព្រោះថាបើប្រជាពលរដ្ឋមានសុខភាពល្អអាចប្រកបកិច្ចការរកស៊ីទទួលទាននិងផ្គត់ផ្គង់ក្នុងគ្រួសារ។
គួរបញ្ជាក់ថាកន្លងមានប្រជាពលរដ្ឋក្រីក្រមួយចំនួនដោយសារមិនមានថវិកាពេលមានជំងឺឈឺថ្កាត់មិនហ៊ានទៅរកពេទ្យទេសុខចិត្តទៅផ្សំថ្នាំដេកព្យាបាលដោយខ្លួនឯង។
លោកស្រីវេជ្ជបណ្ឌិតអ៊ឹងវិបុលព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យវេជ្ជសាស្ត្របានមានប្រសាសន៍ថានៅពេលដែលក្រុមគ្រូពេទ្យចុះព្យាបាលមានបងប្អូនប្រជាពលរដ្ឋ នៅ ក្នុងសង្កាត់គោកឃ្លាងខណ្ឌសែនសុខនៅក្នុងបរិវេញវត្តសំរោងអណ្តែតនេះគឺលោកតាលោកយាយរួមទាំងព្រះសង្ឃផងបាននាំគ្នាមកចុះឈ្មោះពិនិត្យនិងព្យាបាលជំងឺយ៉ាងច្រើនកុះករ។លោកស្រីវេជ្ជបណ្ឌិតបានបន្តថាក្រុមគ្រូពេទ្យបាននាំឧបករណ៍ជាច្រើនរួមមានពិនិត្យជំងឺទូទៅ ម៉ាស៊ីនអេកូសម្រាប់មើលជំងឺឈឺពោះ រលាកថ្លើមនិងបញ្ហាផ្សេងៗទៀតទាក់ទងនឹងបញ្ហារាងកាយ ម៉ាស៊ីនសម្រាប់មើលបេះដូង ព្យាបាលជំងឺភ្នែកដោយមានវាស់វ៉ែនតាសម្រាប់ប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក ព្យាបាលច្រមុះត្រចៀកនិងបំពង់កដោយមានគ្រូពេទ្យឯកទេសមកពីមន្ទីរពេទ្យព្រះអង្គឌួង កាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ក្រៅពីនេះមានការពិនិត្យផ្ទៃពោះការពិនិត្យឈាម ការថតសួតលើមនុស្សពេញវ័យ កុមារនិងមនុស្សចាស់និងសេវាព្យាបាលផ្នែកធ្មេញផងដែរ។
លោកស្រីវេជ្ជបណ្ឌិតបានបន្តថា ៖ការព្យាបាលទៅលើប្រជាពលរដ្ឋនេះគឺព្យាបាលបឋមទេដោយគ្រាន់តែផ្តល់ថ្នាំជួនគាត់តែបើរកឃើញថាមានប្រជាពលរដ្ឋមានជំងឺធ្ងន់ធ្ងរនោះគ្រូពេទ្យនឹងបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យកុមារឬមនុស្សចាស់ដែលជាមន្ទីរពេទ្យរដ្ឋហើយការព្យាបាលក៏មិនគិតប្រាក់ដែរ។
លោក ញ៉ាត សាម៉េត តំណាងអាជ្ញាធរសង្កាត់គោកឃ្លាងបានមានប្រសាសន៍ថា៖ជាទូទៅបងបង្អូននៅក្នុងសង្កាត់គោកឃ្លាងនេះភាគច្រើនមានបញ្ហាជំងឺមនុស្សចាស់ដូចជាជំងឺភ្នែកកជំងឺឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម។លោកបានបន្តថាការចុះមកជួយព្យាបាលេជំងឺរបស់ក្រុមគ្រូពេទ្យនេះបានជួយដល់ប្រជាពលរដ្ឋក្រីក្រយើងបានច្រើនគឺបានបង្ខិតសេវាសុខភាពមកដល់មូលដ្ឋានផ្ទាល់ងាយស្រួលក្នុងការមកទទួលសេវាដោយមិនចាំបាច់បង់ប្រាក់ដែលចំណេញច្រើនដល់ប្រជាពលរដ្ឋយើង។
លោក ព្រិន បូរី ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងស្វាយសង្កាត់គោកឃ្លាងដែលបានមកទទួលសេវាព្យាបាលជំងឺជាមួយក្រុមគ្រូពេទ្យក្រសួងសុខភិបាលនាឱកាសនោះបានលើកឡើងថាក្រុមគ្រូពេទ្យបានព្យាលដោយមិនមានការរើសអើងចំពោះបងប្អូនប្រជាពលរដ្ឋយើង។
អ្នកជំងឺរូបនេះបានសំណូមពរបន្ថែមទៀត ឲ្យក្រុមគ្រូពេទ្យក្រសួងសុខាភិបាលជួយចុះពិនិត្យនិងព្យាបាលជំងឺបន្តបន្ទាប់ទៀតដើម្បីដោះស្រាយសុខភាពជួនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយើងទាំងអស់ឲ្យបានស្រួលហើយនឹងកាត់បន្ថយភាពក្រីក្រ។
ចំណែកលោកសុខសុធនមកពីភូមិរោងចក្រសង្កាត់គោកឃ្លាងដែលមកពិនិត្យសួតនិងបេះដូង បានសម្តែងនូវការរីករាយដោយបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យដោយមិនគិតថ្លៃ។

ឯកឧត្តមសុផុនវឌ្ឍនៈសាកលវិទ្យាធិការសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានមានប្រសាសន៍ថាក្រុមគ្រូពេទ្យក្រសួងសុខាភិបាលបានជួយព្យាបាលជំងឺប្រជាពលរដ្ឋទៅជំងឺមួយចំនួនដូចជាជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូងនិងជំងឺទូទៅសរុបប្រមាណចំនួន៣៥០នាក់។ឯកឧត្តមបានបន្តថាការព្យាបាលជួនប្រជាពលរដ្ឋនេះគឺព្យានបាលជំងឺស្រាលៗទេនិងផ្តល់ថ្នាំជួនពួកគាត់ដោយឥតគិតថ្លៃសម្រាប់ការព្យាបាលជំងឺនៅផ្ទះ។
លោកហ៊ុយសេដ្ឋបានបន្ថែមទៀតថាដោយមើលឃើញពីសារៈសំខាន់នេះ ក្រសួងសុខាភិបាលនឹងនៅតែបន្តចុះពិនិត្យព្យាបាលជំងឺជួនប្រជាពលរដ្ឋនៅតាមសហគមន៍ជាបន្តទៀត ។
គួរបញ្ជាក់ថាក្រៅពីក្រសួងសុខាភិបាលចុះជួយព្យាបាលដល់ប្រជាពលរដ្ឋតាមសហគមន៍នៅក្នុងរាជធានីភ្នំពេញនោះក៏មានសមាគមមួយចំនួនបានធ្វើសកម្មភាពចុះជួយពិនិត្យព្យាបាលជំងឺជួនប្រជាពលរដ្ឋនៅតាមបណ្តារាជធានីខេត្តដូចជាសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោដែលមានលោកហ៊ុនម៉ាណែតជាប្រធាននិងក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តរបស់លោក ហ៊ុនម៉ានីដែលមានលោកហ៊ុនម៉ានី ជាប្រធានកិត្តិយសព្រមទាំងសមាគមនិងអង្គការស្ម័គ្រចិត្តជាច្រើនទៀត។
សូមបញ្ជាក់ថាការចុះពិនិត្យនិងព្យាបាលជំងឺជួនប្រជាពលរដ្ឋដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យក្រសួងសុខាភិបាលនៅតាមសហគមន៍នេះគឺដើម្បីជួយដល់សុខភាពសាធារណៈជួយគាំពារសុខភាពប្រជាពលរដ្ឋក្រីក្រតាមសហគមន៍និងជនបទដាច់ស្រយាលដែលផ្តល់ជំនឿចិត្តដល់ប្រជាពលរដ្ឋមកលើសេវាសុខាភិបាលសាធារណៈផងដែរ៕

រដ្ឋមន្ដ្រីប្រកាសក្រសួងនឹងបន្ដដោះស្រាយបញ្ហកម្មករតាមគោលការណ៍៩ចំនុច

ភ្នំពេញ៖នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងលោកអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៣១ ទិវាពលកម្មអន្តរជាតិ ១ឧសភាឆ្នាំ២០១៧ ក្រោមប្រធានបទ«ដើម្បីសន្តិភាព ការងារ មុខរបរ និងអភិវឌ្ឍន៍» ដោយមានការចូលរួមពីតំណាងកម្មករនិយោជិត សហជីពគ្រប់លំដាប់ថ្នាក់ សមាគមនិយោជក និងអង្គការវិជ្ជាជីវៈ ប្រមាណជា៤៥០នាក់ ក្នុងនោះក៏មានវេទិកាជជែកដោះស្រាយបញ្ហាប្រឈមនានានៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះលោកបានប្រកាសដល់ដៃគូពាក់ព័ន្ធ សមាគមនិយោជក អង្គការសហជីព កម្មករនិយោជិត ព្រមទាំងបងប្អូនជនរួមជាតិ ជ្រាបថា ដើម្បីបន្តស្មារតីទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងយកចិត្តដាក់លើប្រការមួយចំនួន ដូចខាងក្រោម៖
១-បន្តខិតខំលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើង ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ។ បន្តពង្រឹងយន្តការអធិការកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក។
២-ត្រូវបន្តពង្រឹងឱ្យកាន់តែប្រសើរឡើង នូវប្រព័ន្ធការពារសុខភាព និងសុវត្ថិភាពការងារ ជាពិសេសយកចិត្តទុកដាក់លើ បរិស្ថានអនាម័យ អាហារូបត្ថម្ភ សេវាការពារ ពិនិត្យសុខភាពនិងការទប់ស្កាត់ជំងឺឆ្លង សុវត្ថិភាពការប្រើប្រាស់ឡចំហាយ សុវត្ថិភាពអគ្គីភ័យ និងសំណង់ ព្រមទាំងទប់ស្កាត់ការធ្វើការបន្ថែមម៉ោងលើសច្បាប់កំណត់ គ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់ក្នុងការដឹកជញ្ជូនកម្មករនិយោជិត។
៣-បន្តអនុវត្តកម្មវិធីពិភាក្សាប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំតាមរូបមន្ត និងយន្តការ ដែលបានអនុវត្តដោយគ្រប់ភាគីទទួលយកបានកន្លងមក ក្នុងការកំណត់ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ផ្នែកឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។
៤-បន្តពង្រឹងឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធការពារសុខភាព និងសុវត្ថិភាពការងារ ជាពិសេសយកចិត្តទុកដាក់លើ បរិស្ថាន អនាម័យ អាហារូបត្ថម្ភ សេវាការពារ ពិនិត្យសុខភាពនិងការទប់ស្កាត់ជំងឺឆ្លង សុវត្ថិភាពការប្រើប្រាស់ឡចំហាយ សុវត្ថិភាពអគ្គីភ័យ និងសំណង់ ព្រមទាំងទប់ស្កាត់ការធ្វើការបន្ថែមម៉ោងលើសច្បាប់កំណត់ គ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់ក្នុងការដឹកជញ្ជូនកម្មករនិយោជិត។
៥-បន្តអនុវត្តកម្មវិធីពិភាក្សាប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំតាមរូបមន្ត និងយន្តការ ដែលបានអនុវត្តដោយគ្រប់ភាគីទទួលយកបានកន្លងមក។
៦-បន្តពង្រឹងប្រសិទ្ធភាពសេវាគាំពារ និងការពារសិទ្ធិពលករកម្ពុជានៅបរទេស ព្រមទាំងទប់ស្កាត់ការធ្វើចំណាកស្រុកដោយខុសច្បាប់ទាំងប្រថុយប្រថាន។
៧-ពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម ជាពិសេស របបថែទាំសុខភាព និងរបបសោធននិវត្តន៍ឱ្យបានក្នុងឆ្នាំ២០១៧។
៨-រៀបចំដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ។
៩-រៀបចំនិងអនុវត្តគោលនយោបាយជាតិស្តីពីការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ផលិតភាពការងារ និងសមត្ថភាពប្រកួតប្រជែងក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន៕

 

មន្ទីរពេទ្យព្រះកេតុមាលាជួយព្យាបាលវះកាត់អ្នកឆែបមាត់មិនយកប្រាក់

ភ្នំពេញ៖យោងតាមសេចក្ដីប្រកាសរបស់មន្ទីរពេទ្យព្រះកេតុមាលាបានអោយដឹងថាខ្លួនជួយព្យាបាលអ្នកឆែបមាត់មិនយកប្រាក់ដោយមានលោកគ្រូពេទ្យប្រទេសកូរ៉េខាងត្បូងចូលរួមវះកាត់។តាមសេចក្ដីប្រកាសបានអោយដឹងថានៅកម្ពុជាមានអ្នកឆែបមាត់ម្នាក់ក្នុងចំណោម៥០០នាក់។កម្មវិធីវះកាត់នឹងចាប់ផ្ដើមធ្វើថ្ងៃទី១ដល់៥ឧសភាខាងមុខនេះ។លោកអ្នកអាចទាក់ទងបានតាមលេខទូរសព្ទ៖០៨៨៨០០០១០១និងលេខា០៨៨៩៩៩៨៨៧៨៕

មន្ដ្រីចុះពិនិត្យនិងឆែករកឃើញផលិតផលខូចគុណភាពមួយចំនួននៅផ្សារបារាយណ៏និងកន្លែងតាំងពិពណ៍

ខេត្តកំពង់ធំ៖ សមត្ថកិច្ចសាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តចុះឆែករកឃើញ ចាហួយត្រណាប់ដូងម៉ាកថាញ់ប៊ិនចំនួន១០កញ្ចប់ធំនិងផលិតផមួយចំនួនទៀតក្នុងផ្សារបារាយណ៏ និងឈានទៅឆែកកន្លែងតាំងពិពណ៍ថៃកម្ពុជា នៅភូមិទួលដំណាក់ ឃុំចុងដួង រកឃើញប្រហិតជូរ៣ប្រភេទខូចគុណភាពចំនួន១៩;៣គីឡូ ផលិតនៅប្រទេសថៃ។
លោកលៀងសុភា ប្រធានកាំកុងត្រូលសាខាខេត្តកំពង់ធំបានឲ្យដឹងថា៖សមត្ថកិច្ចជំនាញនិងមន្ទីរពាណិជ្ជកម្មបានចុះត្រួតពិនិត្យទំនិញខូចគុណភាពនៅក្នុងផ្សារបារាយណ៏ កាលពីព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០១៧ ដោយរកឃើញចាហួយត្រណាប់ដូង ហាមឃាត់ ម៉ាកថាញ់ប៊ិនដែលផលិតនៅប្រទេសវៀតណាមចំនួ១០កញ្ចប់និងទឹកដោះគោជូរ២ប្រភេទចំនួន៤០ដបនិងធ្វើការណែនាំដល់ស្តង់លក់អំបិលអ៊ីយ៉ូតឲ្យពួកគាត់ចេះទុកដាក់ឲ្យបានសមរម្យមានអនាម័ល្អ ព្រមទាំងដកយកម្សៅឡេលាបខ្លួនចំនួន៣៣ប្រអប់ ប្រគល់ឲ្យនគរបាលប៉ុស្តិធ្វើការអប់រំណែនាំឲ្យមានបិទស្លាកសញ្ញារឺយីហោអាស័យដ្ឋានឲ្យច្បាស់លាស់ មុនដាក់លក់ឲ្យអតិថិជន។
នៅល្ងាចថ្ងៃទី២៥ដដែលនេះ សមត្ថកិច្ចជំនាញបានសហការជាមួយប៉ុស្តិរដ្ឋបាលឃុំចុងដូង ចុះពិនិត្យកន្លែងតាំងពិពណ៍ផលិតផលថៃ កម្ពុជា ក្នុងនោះសមត្ថកិច្ចបានឆែករកឃើញប្រហិតជូរផលិតនៅប្រទេសថៃជិត២០គីឡូក្រាម និងទឹកក្រូចខូចគុណភាពផលិតនៅប្រទេសថៃចំនួន៤៣ដប និងធ្វើការណែនាំដល់អាជីវករ កម្ពុជាថៃ ឲ្យចេះពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេត ឲ្យបានត្រឹមត្រូវ មុននឹងដាក់លក់នៅលើទីផ្សារនីមួយៗ ជៀសវាងប៉ះពាល់សុខភាពបងប្អូនប្រជាពលរដ្ឋរាប់សែននាក់ព្រមទាំងចុះបិទផូស្ទ័រ នៅតាមទីប្រជុំជនបទដើម្បីបញ្រ្ចៀបការយល់ដឹង ដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន!នឹងចូលរួមសហការជាមួយមន្ត្រីទប់ស្គាត់ ផលិតផលក្លែងក្លាយនិងផលិតផលហាមជាពិសេសត្រណាប់ដូងមកពីប្រទេសV.N៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

ព័ត៌មានជាតិ​ពេល​យប់​


សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2