vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សុខភាព

អាមេរិចផ្ដល់ថវិកាអោយទីភ្ញាក់ងារកូរ៉េដើម្បីលើកកំពស់សុខភាពនៅកម្ពុជា

ភ្នំពេញ៖ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)និងមជ្ឈមណ្ឌលសហរដ្ឋអាមេរិក សំរាប់កំចាត់និងការពារជំងឺ (CDC) បានចុះអនុស្សារណៈលើការយោគយល់គ្នាចំនួន ២ ជាមួយទីភ្នាក់ងារកូរេ សំរាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (KOICA) ដែលនឹងផ្តល់ក្របខ័ណ្ឌមួយសំរាប់អោយទីភ្នាក់ងារនៃរដ្ឋាភិ បាលសហរដ្ឋអាមេរិកធ្វើការជាដៃគូជាមួយទីភ្នាក់ងារ KOICA ដើម្បីជួយដល់សកម្មភាពក្រោមរបៀបវារៈ សាកលលោកស្តីពីសន្តិសុខផ្នែកសុខភាព (GHSA) នៅប្រទេសកម្ពុជា ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩។នេះបើតាមការប្រកាសរបស់ស្ថានទូតអាមេរិច។

GHSA ត្រូវបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ ២០១៤ ហើយវាជាភាពជាដៃគូមួយដែលកាន់តែរីកធំឡើង របស់អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងប្រទេសជាង ៥០ ដើម្បីជួយពង្រឹងសមត្ថភាពប្រទេសនៅក្នុងការជួយធ្វើអោយពិភពលោកមានសុវត្ថិភាពនិងសន្តិសុខ ចាកផុតពីការគំរាមកំហែងនៃជំងឺឆ្លង និងលើក កំពស់សន្តិសុខនៃសុខភាពសាកលលោក យកធ្វើជាអាទិភាពជាតិ និងអាទិភាពសាកលលោក។
ការជួយជាថវិការបស់ KOICA នឹងជួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការបំពេញតាមការប្តេជ្ញាចិត្តរបស់ ខ្លួនទាក់ទងនឹងការគ្រប់គ្រងផ្នែកសុខាភិបាលជាអន្តរជាតិ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការលើក កំពស់ការចាក់ថ្នាំបង្ការ ការអភិវឌ្ឍកំលាំងការងារផ្នែកថែទាំសុខភាព និងការពង្រឹងមន្ទីរពិសោធន៍របស់ខ្លួន។
ភាពជាដៃគូរវាង KOICA និងរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងធានាថា កម្មវិធីជាតិផ្នែកចាក់ថ្នាំការពារ របស់ប្រទេសកម្ពុជាកាន់តែអាចស្តុក និងចែកចាយវ៉ាក់សាំង និងចាក់ថ្នាំការពារដល់មនុស្សកាន់តែច្រើននៅតាមសហគមន៍ ដែលមានការប្រឈមខ្លាំងនឹងការឆ្លងជំងឺ។ KOICA និងរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏នឹងធ្វើការជា មួយគ្នាផងដែរដើម្បីជួយរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកម្មវិធីបណ្តុះបណ្តាលតាមសាកលវិទ្យាល័យ និងការបណ្តុះបណ្តាលពេលបំពេញការងារ សំរាប់អ្នកធ្វើការតាមមូលដ្ឋានផ្នែកជំងឺរាតត្បាត។ ការខិតខំទាំងនេះនឹងធ្វើយ៉ាងណាអោយអ្នកជំនាញផ្នែកសុខភាពសត្វ និងសុខភាពសាធារណៈអាចបំពេញបានតាមបទដ្ឋាន បច្ចេកទេសអន្តរជាតិ ហើយឆ្លើយតបប្រកបដោយប្រសិទ្ធភាព នៅក្នុងករណីមានការផ្ទុះឡើងនៃជំងឺ ដោយរួម ទាំងការផ្ទុះដែលអាចប៉ះពាល់ដល់ទាំងសត្វ ទាំងមនុស្ស។
ជាចុងក្រោយ ភាពជាដៃគូរវាងKOICA និងរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងជួយពង្រឹងប្រព័ន្ធមន្ទីរ ពិសោធន៍នៅទូទាំងប្រទេសដែលអាចរកឃើញភ្នាក់ងារបណ្តាលអោយមានជំងឺរាតត្បាត ព្រមទាំងអាចឆ្លើយតបនឹងការគំរាមកំហែងនៃភាពស៊ាំរបស់មេរោគ។
តាំងពីការចាប់ផ្តើមអនុវត្តច្បាប់គ្រប់គ្រងសុខភាពអន្តរជាតិ នៅឆ្នាំ ២០០៥ មក រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក រដ្ឋាភិបាលសហរដ្ឋអាមេរិក និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីពង្រឹងសមត្ថភាពនៅក្នុងការគ្រប់គ្រងឧប្បត្តិហេតុ និងព្រឹត្តិការណ៍សន្តិសុខផ្នែកសុខភាពធំៗ។ សហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរេមានមោទនភាពនៅក្នុងការបន្តការជួយរបស់គេដល់ការខិតខំរបស់ ប្រទេសកម្ពុជា ក្នុងការការពារ តាមដាន និងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះការគំរាមកំហែងនៃជំងឺរាតត្បាត និងបញ្ហាសន្តិសុខផ្នែកសុខភាព៕

គ្រូពេទ្យនៅមន្ទីរពេទ្យអង្គឌូងពន្យល់ពីការវះកាត់យកដង្កូវចំនួន៦៧នៅរន្ឋច្រមុះអ្នកជំងឺ

ភ្នំពេញ៖គ្រូពេទ្យនៅមន្ទីរពេទ្យអង្គឌូងរកឃើញនិងវះកាត់យកដង្កូវចំនួន៦៧នៅរន្ឋច្រមុះអ្នកជំងឺម្នាក់ដែលបានឈឺច្រមុះយូរថ្ងៃហើយ។ក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះអង្គឌួង ធ្វើការវះកាត់ជំងឺ រលាកច្រមុះ ហើយ មាន ដង្កូវ ក្នុងច្រមុះអ្នកជំងឺពីម្សិលមិញ និងចាប់បានដង្កូវបានចំនួន 67 ដង្កូវ សកម្មភាពនេះ បញ្ចប់ នៅម៉ោង 11 h 40 នាទីព្រឹក បានយ៉ាងជោគជ័យ បន្ទាប់ពីការធ្វើរោគវិនិនច្ឆ័យ តាមរយៈ ម៉ាស៊ីន Endoscope. CTSCAN ថតRadio graphie សួត និងការប្រជុំ បច្ចេកទេស យ៉ាង ត្រឹមត្រូវ។

លោក វេជ្ជបណ្ឌិត អ៊ុង នរិន្ទ មន្ទីរពេទ្យអង្គឌូងរបានពន្យល់ពីការយក ដង្កូវនៅក្នុងច្រមុះអ្នកជំងឺ កាលពីម្សិលមិញដោយពន្យល់និងបកស្រាយ ថាអ្នកជំងឺ ឈឺក្បាល ឈាមច្រមុះយើងបានថតជំងឺដើម្បីសិក្សាកត្តាជំងឺ។លោកបានអោយដឹងយើងបានរកឃើញដង្កូវនៅច្រមុះអ្នកជំងឺ។ដង្កូវកើនមកពីពងព្រូនដែលមានរុយជាអ្នកនាំសារហើយរុយបានទុំទំលាក់ពងញាស់នៅលើច្រមុះឬកន្លែងដំបៅ។ពងព្រូននោះញាស់ច្រើនឡើងហើយវាស៊ីសាច់រលួយអាចនៅច្រមុះឬភ្នែកអាចនាំខ្វាក់។ដង្កូននោះស៊ីសាច់រលួយបើកើនដំបៅលើភ្នែកវាអាចស៊ីរហូតដល់រលាកស្រោមខួរ។លោកបានបន្ដថាក្រោយព្យាបាលអ្នកជំងឺនឹងអាចជាឡើងវិញដោយថ្នាំពេទ្យ។
លោកបានបង្ហាញពីសកម្មភាពយកដង្កូវពីអ្នកជំងឺម្សិលមិញ បាន 56ទៀតដំបូងនិងជា សរុប 67 ដង្កូវ ហើយ និងការវះកាត់ច្រមុះដោយម៉ាស៊ីនEndoscopeបានយ៉ាងជោគជ័យ នៅថ្ងៃទី14 02 2017 ដោយក្រុមវេជ្ជបណ្ឌិត នៃមន្ទីពេទ្យព្រះអង្គឌួង។នេះប្រហែលជាប្រវត្ដិសាស្ដ្រហើយដែលគ្រូពេទ្យកម្ពុជាបានរកឃើញដង្កូវនៅរន្ឋច្រមុះអ្នកជំងឺ៕

កម្ពុជារចាប់ផ្ដើមដំណើររៀបចំច្បាប់ពោរពោះជំនួស

ភ្នំពេញ៖ក្រុមការងារក្រសួងយុត្តិធម៌កម្ពុជាដឹកនាំដោយលោកកើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានជួបប្រជុំពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី សហរដ្ឋអាមេរិក និងតំណាងស្ថានទូតកាណាដា នាថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងយុត្តិធម៌។
កិច្ចប្រជុំបានពិភាក្សាអំពីគម្រោងនៃការរៀបចំច្បាប់ស្តីពីការពរពោះជំនួសនៅកម្ពុជា ព្រមទាំងយន្តការបណ្តោះអាសន្នក្នុងការដោះស្រាយបញ្ហាពរពោះជំនួសដែលកើតមានកន្លងមកនៅកម្ពុជា ដោយផ្អែកលើទិដ្ឋភាពច្បាប់ដែលមានស្រាប់នៅកម្ពុជាក្នុងរយៈពេលអន្តរកាលដែលកម្ពុជាមិនទាន់មានច្បាប់ស្តីពីការពរពោះជំនួស៕

 

ក្រសួងសុខាភិបាលផ្ដល់លេខទូរសព្ទពិសេស១១៥ករណីជំងឺផ្តាសាយបក្សី និងជំងឺឆ្លងផ្សេងៗ

ភ្នំពេញ៖ក្រសួងសុខាភិបាលផ្ដល់លេខទូរសព្ទពិសេសករណីជំងឺផ្តាសាយបក្សី និងជំងឺឆ្លងផ្សេងៗនិងបានអំពាវនាវអោយពលរដ្ឋមានការប្រុងប្រយ័ត្ន។

ប្រភពបានអោយដឹងថាបើពលរដ្ឋអាចចុចទូរស័ព្ទលេខ 115 (ដោយឥតគិតថ្លៃ ពីទូរស័ព្ទគ្រប់ប្រព័ន្ទ) ដើម្បីស្តាប់ជំងឺផ្តាសាយបក្សី និងជំងឺឆ្លងកើតឡើងថ្មីៗ វិធានការបង្ការ និង រាយការណ៏ជំងឺរាត្បាត ឫ សួរពត៌មានបន្ថែមស្តីពីជំងឺឆ្លង ។បើមានករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល យើងមានឱសថសំរាប់ព្យាបាលជំងឺនេះ ។
លោកលីសុវណ្ណអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជក់ថា៖”នៅដើមឆ្នាំ២០១៧នេះមានការរីករាលដាលឡើងវិញនៃជំងឹផ្តាសាយបក្សីលើសត្វបក្សីក្នុងខេត្តចំនួនពីរ ខេត្តកំពុងធំ និង ខេត្តស្វាយរៀង តែពុំបានរកឃើញករណីជំងឺផ្តាសាយនៅលើមនុស្សនៅឡើយទេ ។ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ សូមបងប្អូនប្រុងប្រយ័ត្នជានិច្ចអំពីការចំលងជំងឺផ្តាសាយបក្សី ។
សូមកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ ឫលក់បន្ត ត្រូវអនុវត្តអនាម័យក្នុងការ បោចរោម និង ចំអិនជាប់ជានិច្ច ។ សូមរំលឹកថា ចាប់តាំងពីឆ្នាំ ២០០៥ ដល់ ២០១៦ ក្នុងប្រទេសយើងធ្លាប់កើតមានជំងឺផ្តាសាយបក្សី ដែលបានឆ្លងពីសត្វបក្សីមកមនុស្សចំនួន៥៦ករណីដែលក្នុងនោះ ៣៧ ករណីបានស្លាប់ ។
ដោយឡែកគ្រាន់តែឆ្នាំ ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និង ក្នុងឆ្នាំ២០១៤ មាន ៩ករណី និង ៤ករណីបានស្លាប់ ។ បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល យើងមានឱសថសំរាប់ព្យាបាលជំងឺនេះ ៕

 

ជំងឺផ្ដាសាយបក្សីផ្ទុះនៅខេត្តកំពង់ធំមានសត្វទាជាង៤ពាន់ក្បាលបានស្លាប់

ភ្នំពេញ៖លោកវេជ្ជបណ្ឌិត ស៊ានលី ក្រុមអ្នកឆ្លើយតបជំងឺឆ្លងនៅមន្ទីរសុខាភិបាលខេត្តកំពង់ធំបានបង្ហើបឲ្យដឹងនៅព្រឹកថ្ងៃទី០២ខែកុម្ភះឆ្នាំ២០១៧នេះថាមានករណីជំងឺផ្តាសាយបក្សីលើសត្វគឺពិតជាបានកើតឡើងកាលពីកំឡុងចុងសប្តាហ៏ទី២ខែមករារហូតមកដល់ចុងសប្តាហ៏ទី៣ខែមករាឆ្នាំ២០១៧នេះ ដែលកើតឡើងលើសត្វបក្សីទានៅក្នុងឃុំ ទ្រា ស្រុកស្ទោង ខេត្តកំពង់ធំបណ្តាលឲ្យបក្សីទាស្លាប់អស់រាប់ពាន់ក្បាល។
លោកបានបន្ដថា៖”មន្ទីរក៏បានរាយការណ៏ជូនទៅក្រសួងរហូតមកដល់ថ្ងៃទី២៥ខែមករាឆ្នាំ២១០៧នេះក្រសួងបានរកឃើញ​សត្ច​បក្សីស្លាប់នោះ គឺមានជំងឺផ្តាសាយបក្សី តែជំងឺនេះមិនទាន់ឆ្លងរៀលដាលដល់មនុស្សទេ”។លោកបន្តថា៖នៅថ្ងៃទី៣មករាស្អែកនេះមន្ត្រីឆ្លយតបជំងឺឆ្លងខេត្តកំពង់ធំរួមនិងអ្នកជំនាញក្រសួងសុខាភិបាលបានចុះទៅពិនិត្យទីតាំងបក្សីស្លាប់នោះផ្ទាល់ ដើម្បីធ្វើការណែនាំដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន។
ជាមួយគ្នានេះដែរ លោកចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យបសុព្យាបាលខេត្តកំពង់ធំ បានឲ្យដឹងនៅរសៀលថ្ងៃទី២មករានេះថា ៖”ចំពោះសត្វបក្សីទាពិតជាបានងាប់ជាបន្តបន្ទាប់អស់ជាង៤០០០ក្បាលមែន កាលពីយប់ថ្ងៃទី១៣ដល់ថ្ងៃទី២៣ខែមករានេះដែលកសិករគាត់ចិញ្ចឹមទាហ្វូងនៅភូមិទ្រា ឃុំទ្រាស្រុកស្ទោង ខេត្តកំពង់ធំ ខណៈដែលអាកាសធាតុប្រែប្រួល ។
ចំណែកសត្ចបក្សីដែលងាប់នោះលោកបានបញ្ជូនទៅពិសោធន៏នៅវិទ្យាស្ថានស្រាវជ្រាវនៃអគ្គនាយកដ្ឋានបសុព្យាបាលសត្វនិងផលិតកម្ម តាំងពីថ្ងៃទី១៤ខែមករាម្លេះតែលទ្ធផលមិនទាន់ដឹងច្បាស់នៅឡើយទេ។
តែទោះជាយ៉ាងណាក្តីកម្លាំងជំនាញបានចុះណែនាំដល់កសិករចិញ្ចឹមបក្សីហាមនមិនឲ្យយកបក្សីងាប់ចូលភូមិឡើយតែសត្វបក្សីដែលនៅសល់លោកបានឲ្យអ្នកចិញ្ចឹមបក្សី បំលាស់ទីបានត្រឹមតែ៥០០មែត្រជុំវិញ ព្រមទាំងបាញ់ថ្នាំបង្កាជំងឺឆ្លងទៀតផង។
ទោះជាយ៉ាងក្តី អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថាជំងឺផ្តាសាយបក្សីលើសត្វបក្សីកំពុងកើតឡើងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តស្វាយរៀង សូមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នលើការឆ្លងជំងឺពីសត្វបក្សីមកមនុស្សនិងការហូបសាច់បក្សីឈឺ៕

លោកវេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យគន្ឋបុបា្ជអំពាវនាវអោយក្រសួងសុខាភិបាលឈប់ចាក់វ៉ាសាំងរលាកខួរក្បាល

ភ្នំពេញ៖លោកវេជ្ជបណ្ឌិតប៊ិតរីឆឺប្រធានមន្ទីរពេទ្យគន្ឋបុបា្ជអំពាវនាវអោយក្រសួងសុខាភិបាលឈប់ចាក់វ៉ាសាំងរលាកខួរក្បាលដល់កុមារកម្ពុជាទៀតពីព្រោះវាគ្មានប្រសិទ្ឋភាពតែវាបានបំផ្លាញកោសិកាខូរក្បាលទៅវិញ។
ក្នុងសេចក្ដីប្រកាសមួយរបស់មន្ទីរពេទ្យចុះថ្ងៃទី២៤មករាកន្លងមកលោកវេជ្ជបណ្ឌិតប៊ិតរីឆឺបានសរសេរថា៖ទារកអាយុ២១ថ្ងៃមកពីខេត្តកណ្ដាលមកមានជំងឺរបេងរលាកខួរក្បាលដែលជាដុំបួសរបេងបណ្ដាលអោយមានដក់ទឹកក្នុងខួរក្បាលយ៉ាងធំ។វ៉ាកសាំងBCGត្រូវបានធ្វើរូចហើយប៉ុន្ដែជាគ្រោះថ្នាក់ខ្លាំងទៅវិញការចាក់វ៉ាកសាំងBCGនេះមិនដំណើរការទេ។
លោកបានបន្ដថា៖”វ៉ាសាំងBCGវាយកកោសិកាTដែលចំបាច់សម្រាប់ទប់នឹងរោគរបេងទៅប្រើប្រាស់”។ដូចនេះទារក២១ថ្ងៃនេះមិនមានកោសិកាTទេ។តែទារក២១ថ្ងៃនេះបានទទួលយកការចាក់វ៉ាសាំងBCG។
លោកបានអោយដឹងថាលោកនិយាយថនេះដោយសារនៅថ្ងៃទី២៩មីនាឆ្នាំ២០១៦ខ្ញុំត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងសុខាភិបាល។ពេលនេះខ្ញុំសូមក្រសួងសុខាភិបាលបញ្ឈប់ការចាក់វ៉ាសាំងBCG។រូបភាពចេញពីម៉ាស៊ីនMRI និងMRSក៏ដូចជាលទ្ឋផលមន្ទីរពិសោសាន៍បង្ហាញយើងបានយ៉ាងច្បាស់ថាមានអ្វីកើតឡើងគីច្បាស់លាស់គ្រប់គ្រាន់ហើយ។
ហង្សមាសនៅមិនទាន់អាចទាក់ទងក្រសួងសុខាភិបាលបញ្ជក់បានឡើយចំពោះប្រសាសន៍របស់លោកលោកវេជ្ជបណ្ឌិត ប៊ិត រីឆឺប្រធានមន្ទីរពេទ្យកុមារគន្ឋបុបា្ជនៅថ្ងៃនេះ៕

 

 

រដ្ឋមន្ដ្រីសុខាភិបាលបន្ដអំពាវនាវអោយគ្រូពេទ្យព្យាបាលអ្នកជំងឺដោយអស់ពីសមត្ថភាព

ប៉ៃលិន៖ក្នុងពិធីតែងតាំងលោកគ្រូពេទ្យ អាង នាង ជាប្រធានមន្ទីរសុខាភិបាលថ្មីរបស់ខេត្តប៉ៃលិន ជំនួសលោកវេជ្ជបណ្ឌិត សេង រ៉ន ដែលបានស្នើសុំចូលនិវត្តន៍មុនអាយុកំណត់លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា៖” ខេត្តប៉ៃលិនមានមន្ទីរពេទ្យបង្អែក និងមានមណ្ឌលសុខភាពសុទ្ធតែល្អៗ ហើយរបៀបរបបធ្វើការងារ, ការស្លៀកពាក់ របស់ក្រុមគ្រូពេទ្យ ក៏មានការល្អប្រសើផងដែរ ពិសេសមានទឹកចិត្តជួយដល់ប្រជាពលរដ្ឋ អ្នកជំងឺដោយអស់ពីសមត្ថភាព អស់ពីចិត្តពីថ្លើម ដែលជាគុណសម្បត្តដ៏ធំរបស់ក្រុមគ្រូពេទ្យយើង”។

 

លោកបានមានប្រសាសន៍បន្តថា តាមការពិនិត្យជាក់ស្តែង គឺមន្ទីរពេទ្យបង្អែករបស់យើងក៏នៅមានទំហំតូចចង្អៀត មិនទាន់សមស្របទៅនឹងចំនួនប្រជាពលរដ្ឋក្នុងខេត្តនៅឡើយ ។ ដូច្នេះនៅថ្ងៃខាងមុខនេះ យើងនឹងពង្រីកមន្ទីរពេទ្យបង្អែកខេត្តអោយបានកាន់តែធំជាងនេះបន្ថែមទៀត។
លោកបានមានប្រសាសន៍បន្តទៀតថា៖” ក្រុមគ្រូពេទ្យ និងមន្រ្តីរាជការទាំងអស់ គឺជាមន្រ្តីរបស់រដ្ឋ ត្រូវធ្វើការងារជំនាញអោយបានល្អ ត្រឹមត្រូវទៅតាមគោលនយោបាយ ការណែនាំរបស់រដ្ឋាភិបាល។ អំពើខុសឆ្គងរបស់មន្រ្តី គឺបានធ្វើអោយខូចខាត ប៉ះពាល់ដល់គោលនយោបាយរបស់រដ្ឋាភិបាល ដែលយើងត្រូវតែធ្វើការកែលំអរអោយបានឆាប់រហ័ស”។
លោក បានណែនាំសូមអោយមន្រ្តីរាជការ ក្រុមគ្រូពេទ្យទាំងអស់ ត្រូវមានការសាមគ្គីសហការគ្នាអោយបានល្អ និងត្រូវចូលរួមការអប់រំ បណ្តុះបណ្តាល បំប៉ន ធនធានមនុស្សរបស់យើងអោយបានកាន់តែខ្លាំងខ្លា និងសមស្របតាមជំនាញរបស់ខ្លួន។
លោកវេជ្ជបណ្ឌិត សេង រ៉ន អតីតប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនបានធ្វើរបាយការណ៍ស្តីពីសមិទ្ធផលដែលសំរេចបាន ក្នុងឱកាសនៃការទទួលខុសត្រូវរបស់លោក អោយដឹងថា ក្រោយពីក្រុងប៉ៃលិនត្រូវបានធ្វើសមាហរណកម្មក្នុងឆ្នាំ១៩៩៦ ក្រោមនយោបាយឈ្នះ ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រុងប៉ៃលិនបានរៀបចំចងក្រង ជាក្រុមគ្រូពេទ្យ,ជារចនាសម្ព័ន្ធដឹកនាំមន្ទីរសុខាភិបាល ដែលមានមន្ទីរពេទ្យបង្អែកក្រុងមួយ និងថ្នាក់ខ័ណ្ឌ មានមណ្ឌលសុខភាពចំនួន២។
ក្រោយពីមានការធ្វើកំណែទំរង់ជាបន្តបន្ទាប់ ផ្អែកតាមតម្រូវការ និងកំណើនរបស់ប្រជាពលរដ្ឋ វិស័យសុខាភិបាលត្រូវបានពង្រីកជាលំដាប់ដែល រហូតដល់បច្ចុប្បន្ននេះ មន្ទីរសុខាភិបាលខេត្តប៉ៃលិនគ្របដណ្តប់ប្រជាជនទូទាំងខេត្ត ចំនួន៦៧៦០១នាក់ មានស្រុកប្រតិប័ត្តចំនួន១ មន្ទីរពេទ្យបង្អែកខេត្ត CBA2 មួយកន្លែង មណ្ឌលសុខភាពMPA ពេញលេញ៦កន្លែង និង VCCT ៣កន្លែង និងមានគ្លីនិចកាមរោគមួយកន្លែង។ មានគ្រែសរុបក្នុងមន្ទីរពេទ្យបង្អែកខេត្តមានចំនួន៦៥គ្រែ ក្នុងនេះគ្រែសំរាប់អ្នកជំងឺរបេងចំនួន១០គ្រែ ដោយគិតជាមធ្យមគ្រែមួយសំរាប់ប្រជាជន១០៤០នាក់។ បុគ្គលិកសុខាភិបាលដែលកំពុងបំរើការក្នុងវស័យសុខាភិបាលសាធារណៈទូទាំងខេត្តមានចំនួន១៩១នាក់ ស្រី៨៨នាក់ ៕

ក្រសួងសុខាភិបាលអំពាវនាវអោយ ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ចំពោះការឆ្លងជំងឺ ផ្ដាសាយបក្សីមកលើមនុស្ស

ភ្នំពេញ ៖ក្រសួងសុខាភិបាលបានក្លើនរម្លឹកសារជាថ្មីដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន ដើម្បីបង្ការការ ពារកុំឱ្យឆ្លងជំងឺ ខណៈពេលដែលមានបំណង ធ្វើដំណើរចេញ ទៅក្រៅប្រទេសដោយមានការផ្ទុះឡើងករណីជំងឺផ្ដាសាយបក្សីលើមនុស្សដែលបង្កដោយវីរុសផ្ដាសាយបក្សីប្រភេទ H7N9 ក្នុងប្រទេសចិន និងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់។
លោកវេជ្ជបណ្ឌិត លី សូវ៉ា់ន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ ឱ្យដឹងនាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋ គ្រប់រូបត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារ សុខភាពពីការចម្លងមេរោគផ្ដាសាយបក្សី ប្រភេទ H7N9 និងH5N6 មកលើមនុស្ស ជាពិសេសសម្រាប់ អ្នកដែលមានបំណង ធ្វើដំណើរចេញទៅក្រៅប្រទេសគួរតែចៀសវាងទៅកាន់ប្រទេស ឬទីកន្លែង ដែលស្គាល់ ឬដឹងថា មានករណីផ្ដាសាយបក្សី ក្នុងអំឡុងរដូវបុណ្យចូលឆ្នាំចិន និងបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ។
វេបសាយក្រសួងព័ត៌មានបានដកស្រងសម្ដីលោកវេជ្ជបណ្ឌិតមកផ្សាយ៖”កម្ពុជានៅមិនទាន់មានជំងឺផ្ដាសាយ បក្សីប្រភេទ H7N9 និង H5N6 នៅឡើយទេ ប៉ុន្ដែក្នុងករណីមានការសង្ស័យ ឬចេញ រោកសញ្ញាជំងឺផ្កា សាយបក្សីពេលត្រឡប់ មកពីក្រៅប្រទេសវិញ សូមបងប្អូនប្រជាពលរដ្ឋរួសរាន់ទៅ កាន់មណ្ឌលសុខភាពសាធារណៈ និងជួបជាមួយគ្រូពេទ្យ ដើម្បីព្យាបាលឱ្យទាន់ពេលវេលាពីព្រោះជំងឺនេះ មានឱសថព្យាបាល។
លោកវេជ្ជបណ្ឌិតបានអះអាងថា ក្រសួងសុខាភិបាលក៏បានដាក់មន្រ្ដី ពេទ្យប្រចាំការតាមព្រំដែន និងច្រកចេញ ចូលសំខាន់ៗ ព្រមទាំងដាក់ម៉ាស៊ីនស្ទង់កំដៅ ដើម្បីត្រួតពិនិត្យ និងស្កែនតាមដានសុខ ភាពអ្នកដំណើរ ដើម្បីស្វែងរកមេរោគផ្ដា សាយបក្សីប្រភេទថ្មី និងគ្រប់ប្រភេទជំងឺផ្សេងៗទៀត។
ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ មានការរីករាលដាល នៃជំងឺផ្ដាសាយបក្សីថ្មីប្រភេទ H5N6 លើសត្វបក្សី ដែលបណ្ដាលឱ្យមានការសម្លាប់សត្វ បក្សីប្រមាណជិត២០ លានក្បាលនៅប្រទេស កូរ៉េខាងត្បូង និងប្រទេសជប៉ុន។
ចំណែកនៅប្រទេសចិនវិញ ក៏មានករណីជំងឺ ផ្ដាសាយបក្សីលើមនុស្សដែលបង្កឡើង ដោយវីរុសផ្ដាសាយ បក្សីប្រភេទ H7N9 ចំនួន៨០៧នាក់ គិតក្នុងរយៈពេលពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦កន្លងមក។
អ្នកជំនាញផ្នែកសុខភាព នៃក្រសួងសុខាភិបាលបានពន្យល់ថា រោគសញ្ញាជំងឺផ្ដាសាយបក្សី មានចាប់ពីគ្រុនផ្ដាសាយធម្មតាទៅជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលអ្នកជំងឺភាគច្រើនមានការឆ្លងមេរោគនេះ គឺមានការរលាកសួតធ្ងន់ធ្ងរ និងមានគ្រុនក្ដៅលើសពី៣៨,៥អង្សាសេ មានអាការក្អក និងពិបាកដកដង្ហើម ដែលអាចឱ្យស្លាប់បាន។
សូមរម្លឹកថា បច្ចុប្បន្ននេះ កម្ពុជានៅមិនទាន់មានករណីជំងឺផ្តាសាយបក្សីប្រភេទ H7N9 និង H5N6 នៅឡើយទេ ប៉ុន្តែចាប់ពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១៤ ប្រទេសកម្ពុជាធ្លាប់មានករណី ជំងឺផ្តាសាយបក្សី ប្រភេទ H5N1 ចំនួន៥៦ករណី ដែលក្នុងនោះ មាន៣៧ករណីបានស្លាប់៕

 

រដ្ឋមន្រ្តីក្រសួងសុខាភិបាលស្នើឲ្យបក្សប្រឆាំងដាក់ពាក្យប្តឹងទៅ ACU ប្រសិនរកឃើញថាមានការអំពើពុករលួយនៅក្នុងការដោះដូរមន្ទីរពេទ្យ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង បើកផ្លូវឲ្យគណបក្សសង្រ្គោះជាតិដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយប្រសិនបើសិនរកឃើញថា មានការឃុបឃិតប្រព្រឹត្តអំពើពុករលួយ ដើម្បីដោះដូរទីតាំងមន្ទីរពេទ្យ។
ឆ្លើយបំភ្លឺនៅរដ្ឋសភាតបតាមសំណើររបស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៩ ធ្នូ នេះ លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានបញ្ជាក់ថា ការអនុវត្តការងារកន្លងទៅជុំវិញការដោះដូរមន្ទីរពេទ្យនោះ គឺធ្វើឡើងប្រកបដោយតម្លាភាព តាមនីតិវិធីរបស់រដ្ឋ និងមានការចូលរួមរបស់គណៈកម្មការអន្តរក្រសួង។
លោកបញ្ជាក់ថា៖” ការអនុវត្តតាមនីតិវិធីនេះ ធ្វើឲ្យក្រសួង បើកសិទ្ធិឲ្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងករណីរកឃើញថា មានការដោះដូរ ឃុបឃិត ប្រព្រឹត្តអំពើពុករលួយលើការដោះដូរមន្ទីរពេទ្យកន្លងទៅនេះ”។ប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅរសៀលថ្ងៃទី២៩ ធ្នូនេះ លោកអេង ឆៃឣ៊ាង គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានបញ្ជាក់ថា គណបក្សប្រឆាំងនឹងមិនហៅរដ្ឋមន្រ្តីក្រសួងសុខាភិបាលនោះទេ ប្រសិនបើគណបក្សសង្រ្គោះជាតិប្តឹងផ្ទាល់ទៅអង្គភាពប្រឆាំងអំពើពុករលួយនោះ។
លោកបញ្ជាក់ថា គណបក្សសង្រ្គោះជាតិចង់ឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលឆ្លើយទទួលខុស ត្រូវនៅពីមុខរដ្ឋសភាមិនមែនរដ្ឋមន្រ្តីក្រសួងសុខាភិបាលចង់រុញឲ្យរដ្ឋសភាទៅទទួលខុសត្រូវ នៅពីមុខអង្គភាពប្រឆាំងពុករលួយនោះទេ។
លោកបន្តថា ដោយឡែកជុំវិញការបកស្រាយរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលជុំវិញការងាររបស់ក្រសួងនៅព្រឹកនេះ គឺឯកឧត្តមសុំមិនធ្វើអត្ថាធិប្បាយក្នុងការវាយតម្លៃចំពោះការឆ្លើយរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលដោយទុកឲ្យប្រជាពលរដ្ឋធ្វើការវាយតម្លៃទៅចុះថាតើត្រឹមត្រូវឬមិនត្រឹមត្រូវ។
គួរបញ្ជាក់ថា រដ្ឋសភាកម្ពុជាបានបន្តសម័យប្រជុំលើកទី៧ របស់ខ្លួននៅព្រឹកថ្ងៃទី២៩ ធ្នូនេះ ដើម្បីស្តាប់ការឆ្លើយបំភ្លឺលើបញ្ហាមួយចំនួនរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជុំវិញការងារពាក់ព័ន្ធវិស័យសុខាភិបាល៕

មន្ទីរពេទ្យគន្ឋបុបា្ជបានប្រកាសថាខ្លួនបានជួយវះកាត់បេះដូងដល់កូនក្មេងកម្ពុជាជិត២ពាន់នាក់ដោយមិនគិតប្រាក់

ភ្នំពេញ៖មន្ទីរពេទ្យគន្ឋបុបា្ជបានប្រកាសថាខ្លួនបានជួយវះកាត់បេះដូងដល់កូនក្មេងកម្ពុជាជិត២ពាន់នាក់ដោយមិនគិតប្រាក់។នេះបើតាមសេចក្ដីប្រកាសរបស់មន្ទីរពេទ្យបានអោយដឹងដែរកាលពីម្សិលមិញ។

ប្រភពបានបន្ដថា៖ក្មេងវះកាត់បេះដូងមានចំនួន១៤៥០នាក់និងវះកាត់បិទភ្ជិតសរសៃប្រហោងបេះដូងតាមសរសៃឈាមបានចំនួន៣៥០នាក់។ក្នុងនោះបុគ្គលិកពេទ្យបានចូលរួមវះកាត់ដោយផ្ទាលនិងមានជំនួយពីពេទ្យសហរដ្ឋអាមេរិចផងដែរ។កន្លង មកលោកវេជ្ជបណ្ឌិតរិចឆ្នឺប្រធានមន្ទីរពេទ្យគន្ឋាបុបា្ជប្រកាសថាក្នុងមួយថ្ងៃមន្ទីរពេទ្យចំណាយ ៣៥០០០ដុល្លារសម្រាប់ការចំណាយការព្យាបាលកុមារនិងស្ដ្រីដែលចូលមកសម្រាក់នៅមន្ទីរពេទ្យគន្ឋាបុបា្ជដោយសេវាមិនគិតប្រាក់។

បើតា មលោកវេជ្ជបណ្ឌិតបាននិយាយក្នុងរបាយការណ៍ឆមាសទី១ឆ្នាំ២០១៦នេះ។ តាមរបាយការណ៍មន្ទីរពេទ្យ បានអោយដឹងដែរថា៖”មន្ទីពេទ្យបានជួយព្យាបាលកុមារមានជំងឺ៣៧៧,៣១៧នាក់ខាងជំងឺក្រៅនិងក្នុងនោះមានជំងឺ ធ្ងន់ធ្ងរមានចំនួនជាង៦៦,៩៨៩នាក់បានចូលសម្រាក់នៅមន្ទីរពេទ្យនេះ។ប្រភពបានអោយដឹងដែរមន្ទីរពេទ្យបានបាន ទទួលការវះកាត់ចំនួន១០,៩៤០ករណីនិងវះកាត់បេះដូចមាន២០៦ករណី។និងមានស្ដ្រីមានផ្ទៃពោះមានចំនួន១១៨,៤៣៧៨ នាក់បានពិនិត្យនិងព្យាបាល។ពលរដ្ឋក្រីក្រីកម្ពុជាដែលបានទទួលសេវាពីមន្ទីរពេទ្យគន្ឋបុបា្ជបានចាត់ទុកមន្ទីរពេទ្យនេះថាជា មន្ទីរពេទ្យចិត្តធម៌ដោយសារមិនតម្រូវបង់ប្រាក់។ឯលោកវេជ្ជបណ្ឌិតបេអាត រិចឆ្នើរដែលជាជនជាតិស្វីសត្រូវបានពលរដ្ឋកម្ពុជាដាក់ឈ្មោះ”ព្រះរស់ចិត្តធម៌”។ ថវិកាចំណាយមន្ទីរពេទ្យមានចំនួន ៤៣លានដុល្លារអាមេរិកនាឆ្នាំកន្លងមក។មន្ទីរពេទ្យគន្ធបុប្ផា បានដំណើរការតាំងពីឆ្នាំ១៩៩២ មក។ ប្រធានមន្ទីរពេទ្យ គឺលោក ប៊េត រីច្ឆនឺរ ជនជាតិស្វីស ជាអ្នកស្វែងរកថវិកាពីសប្បុរសជន តាមរយៈការប្រគំតន្ត្រីសប្បុរសធម៌ផ្ទាល់ខ្លួនរបស់លោកដើម្បីទ្រទ្រង់នូវការចំណាយសម្រាប់មន្ទីរពេទ្យនេះ៕L/H

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

ព័ត៌មានជាតិ​ពេល​យប់​


សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2