vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សុខភាព

រដ្ឋាភិបាលស្វ៊ីសបញ្ជាក់នូវការប្ដេជ្ញាចិត្ដរបស់ខ្លួនសាជាថ្មីម្ដងទៀត ចំពោះការគាំទ្រមន្ទីរពេទ្យគន្ធបុប្ជា

ភ្នំពេញ៖រដ្ឋាភិបាលស្វ៊ីស តាមរយៈតំណាងទីភ្នាក់ងារសម្រាប់ កិច្ចសហប្រតិបត្ដិការ និងការអភិវឌ្ឍរបស់ ប្រទេសស្វ៊ីសប្រចាំនៅក្នុងប្រទេសកម្ពុជា បានបញ្ជាក់នូវ ការប្ដេជ្ញាចិត្ដរបស់ខ្លួនសាជាថ្មីម្ដងទៀត ចំពោះការគាំទ្រលើមន្ទីរពេទ្យគន្ធបុប្ជា ដើម្បីបន្ដដំណើរ ការមន្ទីរពេទ្យក្នុងការផ្ដល់សេវាព្យាបាល និងថែទាំសុខភាពមាតា និងកុមារកម្ពុជាដោយឥតគិតថ្លៃ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតស្វ៊ីសប្រចាំកម្ពុជា ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ បានបញ្ជាក់ថា រដ្ឋាភិបាលស្វ៊ីស និងមូលនិធិគន្ធបុប្ជាប្ដេជ្ញាចិត្ដ ព្រមទាំងធ្វើការសហការជាមួយរាជ រដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការទៅលើចីរភាពហិរញ្ញវត្ថុរយៈពេលវែងរបស់មន្ទីរពេទ្យនេះ។
រដ្ឋាភិបាល ស្វ៊ីសនឹងជួយគាំទ្រមូលនិធិនេះ ហើយមានការសោកស្ដាយយ៉ាងខ្លាំងដោយដឹងថា លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ជាកំពុងមានជំងឺជាទម្ងន់ និងជំនួសដោយលោក វេជ្ជបណ្ឌិត ភីធ័រ ស្ទូដឺ ដែលជាប្រធានគ្រប់គ្រងបណ្ដោះអាសន្ន ដើម្បីបន្ដដំណើរការមន្ទីរពេទ្យ ឱ្យទៅ មុខ និងរក្សានូវសេវាកម្មថែទាំសុខភាពមាតា និងកុមារដោយឥតគិតកម្រៃនិងមានគុណភាពខ្ពស់។
ក្នុងសេចក្ដីប្រកាសដដែលបានបន្ដថា ការគាំទ្រចំពោះមន្ទីរពេទ្យគន្ធបុប្ជាគឺជាផ្នែកដ៏សំខាន់ មួយសម្រាប់ការចូលរួមរបស់ប្រទេសស្វ៊ីសនៅក្នុងប្រទេសកម្ពុជា ហើយប្រទេសស្វ៊ីសផ្ដល់ការគាំទ្រ ដល់ប្រជាជនក្រីក្រ និងប្រជាជនដែលបាត់បង់ឱកាស និងផ្ដល់ឱ្យប្រើសេវាសាធារណៈដែលមាន គុណភាពដូចជាការថែទាំសុខភាព ព្រមទាំងមានការគាំទ្រទៅលើសន្ដិសុខស្បៀង និងដីធ្លី ការអភិវឌ្ឍ ជំនាញ និងឱកាសការងារផងដែរ។
ជាមួយគ្នានេះដែរ ប្រទេសស្វ៊ីសបានគាំទ្រមន្ទីរពេទ្យគន្ធបុប្ជា ចាប់តាំងពីឆ្នាំ១៩៩៤មកម៉្លេះ ដែលថវិកាសរុបចំនួន៥៧លានស្វ៊ីសហ្វ្រង់ ហើយក្នុងមួយឆ្នាំមន្ទីរពេទ្យគន្ធបុប្ជាទទួលបានថវិកា ៤លានស្វ៊ីសហ្វ្រង់។ ចាប់តាំងពីឆ្នាំ២០១៣មក ប្រទេសស្វ៊ីសបានបង្កើនការទំនាក់ទំនងជាមួយនឹង រាជរដ្ឋាភិបាលកម្ពុជាដោយសហការយ៉ាងជិតស្និទ្ធជាមួយលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ និងមូល និធិគន្ធបុប្ជា ដើម្បីធ្វើការទៅលើចីរភាពហិរញ្ញវត្ថុរយៈពេលវែងរបស់មន្ទីរពេទ្យនៅក្នុងប្រទេសកម្ពុជា៕អត្ថបទដើមពីអេគេភី

ប្រធានស្ថាបនិកមន្ទីរពេទ្យគន្ឋបុបា្ជប្រកាសលាឈប់ដោយសារមានជំងឺជាទម្ងន់

ភ្នំពេញ៖ប្រធានស្ថាបនិកមន្ទីរពេទ្យគន្ឋបុបា្ជលោកបេអាតរិចឆ្នើរបានប្រកាសលាឈប់ដោយសារមានជំងឺជាទម្ងន់កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យនៃប្រទេសស្វីស។នេះបើតាមការប្រកាសរបស់មន្ទីរនៅមុននេះ។ប្រភពបានបន្ដថា៖លោកវេជ្ជបណ្ឌិតភិធើរស្គូដឹរជាអនុប្រធាននឹងបន្ដដឹកនាំមន្ទីរពេទ្យនេះបន្ដទៀតដោយឯករាជ្យ។មន្ទីរពេទ្យនេះនឹងបន្ដដំណើរការទៅមុខជាមន្ទីរពេទ្យដែលផ្ដល់សេវាកម្មថៃទាំងសុខភាពកុមារនិងមាតាដោយមិនគិតប្រាក់នឹងមានគុណភាពខ្ពស់។​លោកបេអាត​រិចឆ្នើរមានអាយុ7០ឆ្នាំមានជំងឺដាច់សរសៃឈាមខួរក្បាលកាលពីថ្ងៃទី២៨មិនាកន្លងមកនេះ។ប្រធានស្ថាបនិកមន្ទីរពេទ្យ​គន្ឋបុបា្ជត្រូវបានពលរដ្ឋចាត់ទុកដាជាព្រះរស់បានជួយពលរដ្ឋខ្មែរពិសេសកុមារកម្ពុជាប្រហែល១០លាននាក់៕

លោកអ៊ី ឈានអំពាវនាវឲ្យគ្រូពេទ្យផ្ដល់សេវាព្យាបាលជម្ងឺ ប្រកបដោយក្រមសីលធម៌ ជូនពលរដ្ឋ

ក្រុងប៉ៃលិន៖ លោក អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន ស្នើរដល់គ្រូពេទ្យ ទាំង អស់ នៅក្នុងខេត្តប៉ៃលិន ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាព្យាបាលជម្ងឺ ប្រកបដោយ ក្រមសីលធម៌ ជូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសអញ្ចើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូន ដល់ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព កំពុងសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនលោក នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន បានស្នើដល់គ្រូពេទ្យទាំងអស់នៅក្នុងខេត្តប៉ៃលិន ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាព្យាបាលជម្ងឺ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជូនដល់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យ គ្រប់និន្នាការនយោបាយ និងគ្រប់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរតែងតែគិតគូអំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនយើងគ្រប់ពេលវេលា។
ឆ្លៀតនៅក្នុងឱកាសនោះផងដែរ លោកក៍បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ត្រូវចេះថែទាំសុខភាព ដោយខិតខំពិសារថ្នាំឱ្យបានទៀងទាត់ ទៅតាមការណែនាំរបស់គ្រូពេទ្យ ទើបយើងបានជាសះស្បើយពីជម្ងឺ ហើយឆាប់បានត្រឡប់ទៅប្រកបកិច្ចការងាររកស៊ីចិញ្ចឹមជីវិត និងគ្រួសារ។
លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងបុគ្គលិកពេទ្យទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនកន្លងមកបានល្អប្រសើ ជាពិសេស បានសហការគ្នា សាមគ្គីភាព ឯកភាពគ្នា ក្នុងការផ្តល់សេវាការព្យាបាលជម្ងឺជូនប្រជាពលរដ្ឋក្នុងខេត្ត បានល្អគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ៕

 

 

មជ្ឈមណ្ឌលជាតិផ្តល់ឈាមអំពាវនា វដល់វិស័យឯកជន ជួយបំពេញឈាម ដើម្បីផ្គត់ផ្គង់សេចក្តីត្រូ វការឈាមនៅតាមមន្ទីរពេទ្យ

ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិផ្តល់ឈាម អំពាវនាវដល់វិស័យឯកជន ចូលរួមជួយបំពេញឈាមដោយស្ម័គ្រចិ ត្ត ដើម្បីឆ្លើយតបតម្រូវការប្រើប្ រាស់ឈាម នៅតាមមន្ទីរពេទ្យ។
លោក អ៊ូរ សុខលាង មន្ត្រីអប់រំផ្សព្វផ្សាយរកអ្ នកបរិច្ចាគឈាម នៅថ្ងៃទី២៤ ខែ មីនានេះ បានមានប្រសាសន៍ថា រាល់ថ្ងៃគ្រួសារជនរងគ្រោះបានផ្ តល់ឈាមមានប្រមាណ៤០ភាគរយ ដែលទាមទារឱ្យមានសប្បុរសជនស្ មគ្រ័ចិត្តផ្តល់ឈាមបង្គ្រប់តម្ រូវការ៦០ភាគរយទៀត។
លោកបានអំពាវនាវដល់ក្រុមហ៊ុ នឯកជន និងសប្បុរសជនដទៃទៀត ស្ម័គ្រចិត្តចូលរួមបរិច្ចាគ ខណៈកន្លងមកឈាមដែលបានផ្គត់ផ្គង់ នៅតាមមន្ទីរពេទ្យ គឺបានមកពីសិស្សនិស្សិត មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងវិស័យឯកជនមួយចំនួន។លោកបានបញ្ជាក់ថា ៖”ប្រជាពលរដ្ឋអាចមកបរិច្ចាគឈាមដោ យផ្ទាល់ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលស្ថិតនៅខាងកើតមន្ទីរពេទ្យខ្ មែរសូវៀត ដែលផ្លាស់ប្តូរពីមន្ទីរពេទ្ យព្រះអង្គដួង ដែលបើកទ្វារទទួល២៤ម៉ោងពីថ្ងៃ ចន្ទ ដល់ថ្ងៃអាទិត្យ”។
ដោយឡែក អ្នកផ្តល់ឈាមអាចទៅកាន់ទីតាំងទទួ លឈាមមួយកន្លែងទៀត នៅឯផ្សារទំនើបអ៊ីអន នៅរៀងរាល់ថ្ងៃសៅ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤ល្ងាច ដើម្បីឆ្លើយតបតាមផែនការផ្គត់ផ្ គង់ឈាម សម្រាប់ជួយសង្គ្រោះ ឱ្យបាន១០០ភាគរយ នៅឆ្នាំ២០២០។ការអំពាវនាវដល់វិស័យឯកជន ជួយបំពេញឈាម ដើម្បីឆ្លើយតបសេចក្តីត្រូវការ ឈាម នៅតាមមន្ទីរពេទ្យនេះ ធ្វើឡើងខណៈដែលបុគ្គលិកនៃធនាគា រស៊ីអាយអិមប៊ី បានស័្មគ្រចិត្តចូលរួមផ្តល់ឈាម នៅទីស្នាក់ការ ធនាគារស៊ីអាយអិមប៊ី នាអគារជីធី ថាវវើរ ក្នុងរាជធានីភ្នំពេញ។
លោកស្រី ហេង ធីតា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី បានមានប្រសាសន៍ថា បុគ្គលិកនៃធនាគារស៊ីអាយអិមប៊ី តែងតែស័្មគ្រចិត្តចូលរួមផ្តល់ឈា ម ជារៀងរាល់ឆ្នាំ ដើម្បីជាប្រយោជន៍ដល់សង្គមនិ ងជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ ។
កញ្ញា នៅ វាសនា បុគ្គលិកផ្នែកបំរើអតិថិជន នៃធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី បានសម្តែងអារម្មណ៍រីករាយចំពោះ ការស្ម័គ្រផ្តល់ឈាមនេះ ដរាបណាកញ្ញាមានសុខភាពអាចផ្តល់ឈា ម សម្រាប់សង្គ្រោះអាយុជីវិតមនុ ស្សបាន។
តាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម បានឱ្យដឹងថា ក្នុង១ថ្ងៃមជ្ឈមណ្ឌលត្រូវកា រឈាមប្រមាណ១៥០ផ្លោក ស្មើនឹងបរិមាណឈាមពី៥ម៉ឺនទៅ៦ម៉ឺ នផ្លោកក្នុង១ឆ្នាំៗ ដើម្បីជួយសង្គ្រោះជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ផ្នែកវះកាត់ និងអ្នកជំងឺផ្សេងៗ៕

ចិនសន្យាជួយកម្ពុជាលើការងារភូតគាមអនាម័យ ដើម្បីជំរុញការនាំចេញ

 

ភ្នំពេញ៖នៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ លោក វ៉ាង ស៊ូវិន អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រទេសចិន បានជំរុញឲ្យប្រទេសកម្ពុជា ធ្វើការជាមួយអគ្គរដ្ឋបាលគ្រប់គ្រង អធិការកិច្ច និងធានាគុណភាព (AQSIQ) ចំណុះឲ្យក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់គុណភាពទំនិញ (CCIC) របស់ចិននៅក្នុងប្រទេសកម្ពុជា ដែលមានឯកទេសខាងផ្នែកអនាម័យ និងភូត្តគាមអនាម័យ។នេះបើតាមការផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។
លោកវ៉ាង ស៊ូវិន បានលើកឡើងដូចនេះ ដើម្បីឆ្លើយតបនឹងសំណើរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ដែលបានស្នើសុំឲ្យភាគីចិន ជួយទិញកសិផល និងទំនិញផ្លែឈើបន្ថែមទៀត ពីប្រទេសកម្ពុជា។លោកអនុរដ្ឋមន្ត្រីចិន ក៏បានជូនអនុសាសន៍ ឯកឧត្តម ប៉ាន សូរស័ក្តិ ធ្វើការទំនាក់ទំនងជាមួយ AQSIQ តាមរយៈស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងបេកាំង និងលើកយកបញ្ហានេះ នៅពេលដែល លោករដ្ឋមន្ត្រី អញ្ជើញទៅចូលរួមកិច្ចប្រជុំ “One Belt One Road” នៅក្នុងខែឧសភា ខាងមុខ។
ជាការឆ្លើយតបលោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម និងរដ្ឋាភិបាលនៃប្រទេសចិន ដែលបានផ្តល់កិច្ចសហការល្អលើវិស័យពាណិជ្ជកម្ម ជាពិសេសជួយទិញអង្ករពីប្រទេសកម្ពុជាចំនួន ២០០ពាន់តោន រៀងរាល់ឆ្នាំ និងអនុញ្ញាតឲ្យពាណិជ្ជករខ្មែរ ធ្វើការនាំចូលផលិតផលកសិកម្មចំនួនជាង ១ម៉ឺនប្រភេទ ក្រោមបន្ទាត់ពន្ធគយ ៩៧% ដោយមិនជាប់កូតានិងពន្ធគយ (DFQF)។
សូមរំលឹកថា តាមរយៈដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន មកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំមុន រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះអនុស្សារណៈលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន ក្នុងនោះក៏មានការអនុវត្តលើបញ្ហាអនាម័យ និងភូត្តគាមអនាម័យនៅក្នុងប្រទេសទាំងពីរផងដែរ៕

 

មន្ដ្រីសារភាពថាគ្រូពេទ្យមិនទាន់គោរពបាននូវវិជ្ជាជីវៈមែន

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលទទួលស្គាល់ថា បុគ្គលិកពេទ្យមួយចំនួននៅមិនទាន់គោរពបាននូវវិជ្ជាជីវៈជាគ្រូពេទ្យមែន ប៉ុន្តែអ្នករិះគន់ត្រូវរិះគន់ឲ្យចំបុគ្គលដែលអសកម្មមិនត្រូវប្រើពាក្យអាពេទ្យ ដែលធ្វើឲ្យប៉ះពាល់ដល់ទំាងអស់ដែលគេល្អ

នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នំា២០១៦និងលើកទិសដៅបន្តឆ្នំា២០១៧របស់មន្ទីរសុខាភិបាលខេត្តសៀមរាបនៅព្រឹកថ្ងៃទី២៣ខែមិនានេះឯកឧត្តម តែ គុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ៖”កន្លងមកមានសាធារណៈជនមួយចំនួនបានធ្វើការរិះគន់មន្រ្តីពេទ្យថា គ្មានក្រមសិលធម៌ក្នុងការនិយាយស្តីជាមួយអ្នកជំងឺ គ្មានវិជ្ជាជីវៈជាគ្រូពេទ្យក្នុងការមើលថែអ្នកជំងឺដែលការរិះគន់របស់ទំាងនោះតែងតែប្រើពាក្យថាពួកអាពេទ្យដែលពាក្យនេះបានធ្វើឲ្យប៉ះពាល់ដល់ពេទ្យទំាងអស់ដែលគេល្អ”។
លោកបានបញ្ជាក់ថា៖ “អ្នករិះគន់គួរតែរិះគន់ឲ្យចំបុគ្គលពេទ្យដែលមិនល្អកុំប្រើពាក្យពួកអាពេទ្យដែលមានន័យស្មើនិងពេទ្យទំាងអស់នៅកម្ពុជា ព្រោះពេទ្យមួយចំនួនធំគេមានក្រមសិលធម៌មានវិជ្ជាជីវៈជាគ្រូពេទ្យក្នុងការមើលថែអ្នកជំងឺបានត្រឹមត្រូវ គឺតែមន្រ្តីពេទ្យមួយចំនួនតូចប៉ុណ្ណោះដែលនៅមិនទាន់គោរពបាននូវក្រមសិលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ។ហើយឯកឧត្តមទទួលស្គាល់ និងទទួលយកការរិះគន់ក្នុងន័យស្ថាបនាទំាងអស់យកមកណែនំាមន្រ្តីនោះឲ្យល្អឡើងវិញ។
លោកបានជំរុញឲ្យមន្រ្តីពេទ្យមួយចំនួនតូចដែលមិនទាន់គោរពបាននូវក្រមសិលធម៌វិជ្ជាជីវៈជាគ្រូពេទ្យកុំខឹងនិងការរិះគន់របស់សាធារណៈជន គឺត្រូវយកចំណុចដែលគេរិះគន់ទំាងនោះមកពិចារណា ថាតើចំណុចណាដែលយើងខុសត្រូវធ្វើការកែប្រែឲ្យបានល្អ ហើយចំពោះការរិះគន់ណាដែលមិនមែនជាការពិតត្រូវធ្វើការឆ្លើយបំភ្លឺជូនសាធារណៈជនវិញ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង និងមានទំនុកចិត្តមកលើគ្រូពេទ្យរបស់យើង។
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានថ្លែងថា ៖នៅក្នុងឆ្នំា២០១៦កន្លងមកនេះមន្ទីរសុខាភិបាលខេត្តសៀមរាបបានអនុវត្តកម្មវិធីសុខាភិបាលបានយ៉ាងល្អក្នុងការលើកកំពស់សុខភាពមាតា កុមារ និងទារក ការអប់រំផ្សព្វផ្សាយទប់ស្កាត់ បង្កាជំងឺឆ្លង និងមិនឆ្លង ដោយកាត់បន្ថយបានអត្រាឈឺ អត្រាស្លាប់របស់កុមារ ម្តាយ បានយ៉ាងល្អប្រសើរ។ការជួយសង្គ្រោះបន្ទាន់ ទាន់ពេលវេលាជូនបរជាពលរដ្ឋដែលពុលចំណីអាហារ។ ហើយចំពោះការគោរពក្រមសិលធម៌វិជ្ជាជីវៈជាគ្រូពេទ្យមន្ទីរសុខាភិបាលតែងតែណែនំាដល់មន្រ្តីពេទ្យជាប្រចំាទំាងផ្នែកការផ្តល់សេវា និងការមើលថែអ្នកជំងឺ៕

 

យុទ្ធនាការបង្ក្រាបគ្រឿងញៀន៣ខែឃាត់ខ្លួនមនុស្សបានជាង៥ពាន់នាក់

ភ្នំពេញ៖តាមរបាយការណ៍អគ្គស្នងការនគរបាលជាតិបានអោយដឹងនៅថ្ងៃនេះថា៖"លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី ២០ ខែ មិនាឆ្នាំ២០១៧បានបង្ក្រាបគ្រឿងញៀនសរុបមាន 2520 ករណីនិងឃាត់មនុស្សបាន 5731នាក់ ក្នុងនោះស្រី 579 នាក់ និងចាប់យកវត្ថុតាងរួមមានសារធាតុញៀនគ្រប់ប្រភេទ= 24kg 728.33g និង ៣៣១៤កញ្ចប់តូច ១៦ធំនិងកញ្ឆាក្រៀម ៧ គ.ក្រ ៥៦៦ក្រាម និង ៩៧៥៨៧ដើម។ជាមួយគ្នាសមត្ថកិច្ចរឹបអូសបាន ចលនៈនិងអចលនៈទ្រព្យស្នើសុំបង្កក មួួយចំនួន។

តាមរបាយការណ៍ដដែលបានអោយដឹងថា៖សម្រាប់ខែមករា ឆ្នាំ២០១៧ បង្រាបបាន១១៤៤ករណីនិង ឃាត់ ២៧៧៣នាក់ ស្រី២៦៧នាក់ រឹបអូសគ្រឿងញៀន 5484.06g, និងកញ្ឆា 3519g និង៨២ដើម ។
សម្រាប់ខែកុម្ភៈ ឆ្នាំ២០១៧ បង្រាបបាន ៩២១ករណី និងឃាត់ ២០៥៣នាក់ក្នុងនោះ ស្រី២១៥នាក់និង រឹបអូសគ្រឿងញៀន 7435.83g, និងកញ្ឆា 47.34g និង 79478 ដើម ៕

 

បារាំងជួយកម្ពុជាជាង៤០០លានដុល្លារអាមេរិច

ភ្នំពេញ៖តាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចកម្ពុជាបានអោយដឹងនៅថ្ងៃនេះថា៖”គិតចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៦ បារាំងបានផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការ ចំនួនប្រមាណ ៤០៥,១៣ លានអឺរ៉ូ ។

ទឹកប្រាក់ក្នុងនោះរួមមាន៖ ហិរញ្ញប្បទានឥតសំណងមានចំនួន ១៦៥ លានអឺរ៉ូ និងឥណទានមានចំនួនសរុប ២៤០,១៣ លានអឺរ៉ូ (ក្នុងនោះឥណទានគ្មានការធានាពីរដ្ឋ “ Non Sovereign loan”) មានចំនួន ១២៣ លានអឺរ៉ូ និងឥណទានសម្បទាន “Sovereign Loan” ចំនួន ១១៧,១៣ លានអឺរ៉ូ ដោយក្នុងនោះ ចាប់តាំងពីឆ្នាំ ២០០៩ មក AFD បានផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់មូលនិធិសម្រាប់ការសិក្សានិងពង្រឹងសមត្ថភាព សរុបចំនួន ៤,៧លានអឺរ៉ូដល់កម្ពុជា។
មូលនិធិសម្រាប់ការសិក្សា និងពង្រឹងសមត្ថភាពមានទិសដៅក្នុងការពង្រឹងសមត្ថភាពមន្រ្តីរាជការ ក៏ដូចជាការសិក្សាសមិទ្ធិលទ្ធភាពគម្រោងនានានៅតាមក្រសួង-ស្ថាប័នអនុវត្តគម្រោងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការរបស់ AFD។
កាលពីម្សិលមិញរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានសម្រេចផ្តល់នូវហិរញ្ញប្បទានឥតសំណងចំនួន ១ លានអឺរ៉ូ ដល់កម្ពុជា ដែលជាមូលនិធិសម្រាប់ការសិក្សា និងពង្រឹងសមត្ថភាពជំហ៊ានទី៦ ( Study and Capacity Building Fund -FERC 6)។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលយកហិរញ្ញប្បទានឥតសំណងនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលនៃ AFD នាទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ដោយខាងភាគីកម្ពុជា តំណាងដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ភាគីបារាំងតំណាងដោយលោក ម Philippe Bauduin អនុប្រធាននៃ AFD។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកវង្សី វិស្សុត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនបារាំង តាមរយៈ AFD ចំពោះការគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចការស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា ចាប់តាំងពីដំណាក់កាលនៃការស្វែងរកសន្តិភាព រហូតដល់ដំណាក់កាលអភិវឌ្ឍន៍ប្រទេស ដោយគ្របដណ្តប់លើកិច្ចសហ-ប្រតិបត្តិការផ្នែកសេដ្ឋកិច្ច បច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
លោកវង្សី វិស្សុត ក៏បានលើកឡើងផងដែរ អំពីការសម្រេចបាននូវការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំដ៏វៃឈ្លាសប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា កំណើននៃទំហំផលិតផលក្នុងស្រុកសរុប (ផសស ឬ GDP) បានកើនឡើងប្រមាណ ១០ ដង នៅក្នុងរយៈពេលជាង ២០ ឆ្នាំមកនេះ បានជួយប្រែក្លាយកម្ពុជាពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបកាលពីពេលថ្មីៗនេះ។ សមិទ្ធផលដ៏ធំធេងនេះ បានជួយធ្វើឱ្យកម្ពុជាសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍខាងផ្នែកសង្គមកិច្ចផ្សេងៗទៀត ជាពិសេសការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស។
លោករដ្ឋលេខាធិការ ក៏បានពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃ AFD ដើម្បីលើកកម្ពស់ភាពជាដៃគូ និងពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ។ កិច្ចពិភាក្សាបានផ្តោតជាសំខាន់ទៅលើលក្ខខណ្ឌនិងការឯកភាពពង្រីកទំហំឥណទាន ក៏ដូចជាវិស័យអាទិភាព ដើម្បីជាឧត្តមប្រយោជន៍នៃការអភិវឌ្ឍរបស់កម្ពុជា ស្របទៅតាមស្ថានភាពសេដ្ឋកិច្ច និងក្របខ័ណ្ឌច្បាប់ជាធរមាន៕

មន្ដ្រី៖សិស្សសាលាប្រឈមនិងបញ្ហសុខភាពធ្ងន់ធ្ងរដោយសារហូបចំណីផុតការកំណត់

ប៉ៃលិន៖ ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៧ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះត្រួតពិនិត្យទំនិញម្ហូបអាហារ ដែលដាក់តាំងលក់ក្នុងតូបតាមគេហដ្ឋាន ព្រមទាំងបិទស្លាកសញ្ញាផ្សព្វផ្សាយដល់អជីវករនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងនោះសាខាកាំងកុងត្រូល បានរកឃើញកំទេចមី ហាមឃាត់ដាក់លក់នៅលើទីផ្សារ ចំនួន ២៨កញ្ចប់ធំ ស្មើនឹង ៦៧២កញ្ចប់តូច ដែលធ្វើអោយបះពាល់ដល់សុខភាពរបស់កុមារ ព្រមទាំងដកហូតទំនិញហួសសុពលភាព និងខូចគុណភាពជាច្រើនទៀត។
លោក សាន វិជ្ជាសារ៉ាវុធ បានឱ្យដឹងថា៖ “សាខាកាំកុងត្រូលខេត្តបានបន្តយុទ្ធនាការចុះត្រួតពិនិត្យទំនិញ និងបិទស្លាកសញ្ញាផ្សព្វផ្សាយផលិតផលម្ហូបអាហារ និងផលបះពាល់នៃការប្រើប្រាស់ម្ហូបអាហារខូចគុណភាព ជូនដល់ពលរដ្ឋ ឱ្យបានយល់ដឹងជារៀងរាល់ខែ ជាពិសេសបន្តចុះត្រួតទំនិញខូចគុណភាព និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដែលបានដាក់តាំងលក់នៅតាមទីផ្សារនានាទូទាំងខេត្តប៉ៃលិនជាបន្តបន្ទាប់ដូចភ្លៀងរលឹម”។
លោក សាន វិជ្ជាសារ៉ាវុធ បានធ្វើការពន្យល់ណែនាំដល់អាជីវករទាំងអស់កុំឱ្យយកទំនិញណាដែលខូចគុណភាព ជាពិសេសកំទេចមីដែលហាមឃាត់ដាក់លក់ជាដាច់ខាត នៅលើទីផ្សារ និងទំនិញដែលមិនមានច្បាប់អនុញ្ញាតិ ឬទំនិញដែលមិនមានស្លាកសញ្ញាត្រឹមត្រូវមកដាក់តាំងលក់ដែលធ្វើអោយប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
ទន្ទឹមនឹងនេះអាជីវករទាំងអស់មុននិងទិញទំនិញយកមកដាក់តាំងលក់ត្រូវពិនិត្យមើលកាលបរិច្ឆេទ ថ្ងៃ ខែ ឆ្នាំ ផលិត និងក្រុមហ៊ុនឱ្យបានច្បាស់លាស់ ដើម្បីជាសវាងពេលសមត្ថកិច្ចកាំកុងត្រូលចុះពិនិត្យឃើញហួសកំណត់ ដកហូតដែលនាំឲ្យខាតបង់ថវិកាគ្រូសាររបស់បងប្អូន និងខាតបង់វេលាផងដែរ។
លោក សាន វិជ្ជាសារ៉ាវុធ ក៍បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការយល់ដឹងមុននឹងទិញទំនិញយកទៅប្រើប្រាស់ និងយកទៅបរិភោគ ត្រូវចេះមើលទំនិញដែលខូចគុណភាព ហួសសុពលភាពកំនត់ ហើយចំពោះអាជីវករណា នៅតែមិនគោរព និងធ្វើតាមការណែនំារបស់សាខាកាំត្រូល នៅតែបន្តយកទំនិញខូចគុណភាពមកលក់ទៀតនោះ សាខាកាំកុងត្រូលនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ ទៅតាម មាត្រាទី១៦ និង៦៣ ដោយផ្តន្ទាទោសពី១ខែ ទៅ១ឆ្នាំ។
គួបញ្ជាក់ថា៖ ក្នុងពេលចុះពិនិត្យទំនិញ សមត្ថកិច្ចកាំកុងត្រូល បានដកហូតទំនិញខូចគុណភាពមួយចំនួនពីអាជីវករដើម្បីយកទៅកំទេចចោលរួមមាន៖ កំទិចមី២៨កញ្ចប់ធំ ស្មើនឹង ៦៧២កញ្ចប់តូច នំស្រួយ ៥ កញ្ចប់ធំ មីកំប៉ុង ១១៧កំប៉ុង ទឹកក្រូចដបជ័រ ៤៤ដប ទឹកដោះគោជូរ ៧ដប ទឹកដោះគោឆៅ ៣កំប៉ុង ម្សៅទឹកដោះគោ ២កំប៉ុង ទឹកផ្លែឈើ ៨កំប៉ុង និង ទឹកម្ទេស ៧ដប៕

 

ក្រសួងពាណិជ្ជកម្មប្រកាសពីគ្រោះថ្នាក់ផលិតផលអាហារបំប៉នកូនក្មេងម៉ាក់«PC Organic Brand»

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសជូនសាធារណជនមេត្តាជ្រាបថា៖ ផលិតផលអាហារសម្រាប់ទារក និងកុមារតូច «PC Organic Brand» ត្រូវបានមន្រ្តីឱសថ និងម្ហូបអាហារសហរដ្ឋអាមេរិក រកឃើញថាមានផ្ទុកបាក់តេរីកំពុងលូតលាស់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។
តាមសេចក្ដីប្រកាសបានអោយដឹងថា៖”បច្ចុប្បន្នក្រុមហ៊ុន Loblaw Company Limited កំពុងធ្វើការប្រមូលផលិតផលទាំងនេះ ពីទីផ្សារនៃប្រទេសកាណាដា ដោយសារតែស្ព័ររបស់បាក់តេរីនេះ នៅក្នុងលក្ខខណ្ឌសមប្រកប (មានខ្យល់ និងសំណើម) អាចលូតលាស់ដុះដាលទៅជាសារធាតុពុលខ្លាំង ចំពោះកោសិកាសរសៃប្រសាទ និងសុខភាពមនុស្ស ហើយក្នុងករណីធ្ងន់ធ្ងរ វាបណ្ដាលឲ្យស្លាប់បាត់ជីវិតថែមទៀត។
អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម កំពុងតែចាត់វិធានការដូចជា៖ រាំងខ្ទប់មិនឲ្យនាំចូលផលិតផលទាំងនោះ និងប្រមូលឃាត់ទុកក្នុងករណីមានលក់នៅលើទីផ្សារ, ផ្ដល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល និងអាជីវករលក់ដុំ និងរាយទាំងអស់ ព្រមទាំងចាត់មន្ត្រីចុះត្រួតពិនិត្យនៅតាមទីផ្សារធំតូច និងផ្សារទំនើបនានា។

អាស្រ័យហេតុនេះ បើសិនបងប្អូនបានជួបប្រទះនូវផលិតផលទាំងនេះ សូមមេត្តាសហការផ្ដល់ព័ត៌មានដល់សាខាកាំកុងត្រូលរាជធានី-ខេត្ត តាមរយៈលេខទូរស័ព្ទដែលផ្តល់ជូនខាងក្រោម៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

ព័ត៌មានជាតិ​ពេល​យប់​


សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2