vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សុខភាព

ក្រសួងអប់រំប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដើម្បីផ្សព្វផ្សាយពីសុខភាពបន្តពូជដល់សិស្សសាលា

ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡានិងសមាគមអភិវឌ្ឍន៍សុខភាពប្រជាជនសហការគ្នាប្រើប្រាស់

ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដើម្បីផ្សព្វផ្សាយពីសុខភាពបន្តពូជដល់សិស្សសាលាក្នុងគោលដៅគាំពារ

សុខភាពផ្លូវភេទក្នុងចំណោមយុវវ័យ។

លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាស​ន៍នៅក្នុងពិធីផ្សព្វផ្សាយនិងចែករំលែកបទពិសោធន៍និងការអប់រំជីវិតដែលរៀបចំឡើងនៅសាលា

ចំណេះទូទៅអន្តរជាតិសឹង្ហបុរីកាលពីថ្ងៃទី១៦ ខែ​មករា ថាស្របពេលដែល ប្រព័ន្ធ ​ បច្ចេកវិទ្យា និងព័ត៌មានកំពុងមានការពេញនិយមនៅក្នុងស្រទាប់យុវវ័យវាបានជួយទៅដល់ការអប់រំយុវជនឲ្យ

ទទួល​បានព័ត៌មានជុំវិញសុវត្តិភាពបន្តពូជ បង្ការបានគ្រោះថ្នាក់ និង​ការ​ចំលងជំងឺសង្គម។

លោកជំទាវ បានធ្វើការពន្យល់ថា វិធីសាស្រ្តនេះ ធ្វើឡើង​តាមរយៈ​ការ​បញ្ជូលព័ត៌មាន និង​ការអប់រំទៅក្នុងប្រព័ន្ធព័ត៌មានវិទ្យាដើម្បីឲ្យយុវវ័យងាយស្វែងរកបានសម្រាប់យុវជនដែលទើប

ចាប់ផ្តើមប្រព្រឹត្តិផ្លូវភេទ ហើយនៅខ្វះការយល់ដឹងអំពីគ្រោះថ្នាក់ពីការឆ្លងជំងឺ និង​មេរោគអេដស៍ តាមរយៈការរួមភេទ។

លោកជំទាវបញ្ជាក់ថាការអប់រំសុខភាពបន្តពូជនិងសុខភាពផ្លូវភេទសម្រាប់យុវជនគឺជារឿងយ៉ាង

សំខាន់សម្រាប់យុវជនដែលទើបចាប់ប្រព្រឹត្តិផ្លូវភេទដំបូងហើយវាក៏ទាមទារឲ្យយុវជននិងមនុស្សវ័យ

ក្មេងបានយល់ដឹងដើម្បីទប់ស្កាត់ផលប៉ះពាល់ជាវិជ្ជមានអំពីការរួមភេទនៅវ័យក្មេង។

លោក អ៊ូ រតនៈនាយកប្រតិបត្តិនៃសមាគមអភិវឌ្ឍន៍សុខភាពប្រជាជនបានមានប្រសាសន៍ដែរថា កម្មវិធីស្តីអំពីសុខភាពបន្តពូជ និងផ្លូវភេទ តាមរយៈប្រព័ន្ធបច្ចេកវិទ្យា ជាកម្មវិធីមួយ ដែល​ក្រសួងអប់រំបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ហើយដែលកម្មវិធីនេះកំពុងត្រូវបានបញ្ជៀបចូលទៅ

ដល់សាលារដ្ឋនិងសាលាឯកជនមួយចំនួននៅទូទាំងប្រទេស។កម្មវិធីនេះមិនមែនមានន័យគាំទ្រឲ្យសិស្សរួមភេទនោះទេក៏ប៉ុន្តែក៏បានណែនាំឲ្យយុវវ័យបញ្ជៀស

ការចាប់ផ្តើមរួមភេទទាំងវ័យសិក្សានោះទៀតផង។

លោកជំទាវបណ្ឌិត ងឿន ផល្លីនពោធិតា នាយិកាសាលាចំណេះទូទៅអន្តរជាតិសឹង្ហបុរី បានលើកឡើងថានេះជាលើកទីមួយហើយដែលសាលាចំណេះទូទៅអន្តរជាតិសឹង្ហបុរីសហការជាមួយសមាគមអភិវឌ្ឍន៍សុខភាពប្រជាជន បានរួមគ្នារៀបចំកម្មវិធីបញ្ជូលការអប់រំសុខភាពបន្តពូជតាមរយៈប្រព័ន្ធបច្ចេកវិទ្យានិងព័ត៌មាននេះ

ឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ យុវជនឲ្យពួកគាត់បានយល់ដឹងពីបញ្ហារួមភេទដោយគ្មានគ្រោះថ្នាក់

មន្រ្តីអប់រំ បានឲ្យដឹងថា ការអប់រំសុខភាពបន្តពូជនេះ បានជួយបង្ការការឆ្លងរាតត្បាតជំងឺសង្គម ពិសេសជំងឺអេដស៍ រួមទាំង​ការពារបានការមានផ្ទៃពោះក្នុង​ចំណោមយុវជនដែលកំពុងសិក្សា។

យោងតាមរបាយការណ៍ស្តីពីការអង្កេតលើក្រុមយុវវ័យងាយប្រឈមមុខខ្ពស់នាឆ្នាំ២០១០បាន

បង្ហាញថា យុវជនកម្ពុជាធ្លាប់មានបទពិសោធន៍រួមភេទ ចាប់ពីអាយុ១២ឆ្នាំមកម្ល៉េះ ខណៈដែលពួកគេនៅខ្វះការយល់ដឹងទូលំទូលាយអំពីការរួមភេទដោយសុវត្តិភាព៕

អត្ថបទ៖ ចាន់ សុធីវ​ង្ស/រូបថតដោយះUN

រដ្ឋមន្រ្តីក្រសួងសុខាភិបាល អំពាវនាវដល់មាតាបិតានាំកុមារទាំងអស់ឱ្យមកទទួលថ្នាំវ៉ាក់សាំងថ្មី (PCV) សម្រាប់ឆ្នាំ២០១៥នេះ

ភ្នំពេញះរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានអំពាវនាវដល់មាតាបិតា និង​អាណា​​​​ព្យាបាលនាំកុមារអាយុ១ឆ្នាំចុះក្រោមទាំងអស់ឱ្យមកទទួលថ្នាំវ៉ាក់សាំងបង្ការប្រភេទថ្មី (PCV) ដើម្បីការពារជំងឺរលាកសួត និងរលាកស្រោមខួរក្បាលឱ្យគ្រប់ៗគ្នា។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យប្រើវ៉ាក់សាំងថ្មីការពារជំងឺរលាកសួត និងរលាកស្រោមខួរ​ក្បាល​ នៅមន្ទីរពេទ្យកុមារជាតិ ព្រឹកថ្ងៃទី១៤ មករា​ នេះ លោករដ្ឋមន្រ្តីក្រសួងសុខា​ភិ​បាលបានមានប្រសាសន៍ថា ថ្នាំវ៉ាក់សាំង(PCV)ប្រភេទថ្មីនេះ គឺពិតជាមានប្រសិទ្ធភាព​ខ្លាំង​​ណាស់ ដើម្បីរួមចំណែកយ៉ាងធំ​ធេង​ក្នុង​ការការពារជំងឺរលាកសួត និងរលាកស្រោមខួរក្បាល និងជួយកាត់​បន្ថយ​នៃអត្រាចំនួនកុមារ​ស្លាប់នៅទូទាំងប្រទេសកម្ពុជា មិន​ថានៅទីក្រុង ឬ​ជន​បទ​​ឡើយ។

លោក​បន្ដថា«បើយើងមិនបានទទួល បានន័យ​ថា មិន​ទទួលភាគច្រើនលើសពី៨០ភាគរយ យើងមិនអាចទទួលបានជោគជ័យទេ។វ៉ាក់សាំងថ្មីនេះគឺអាយុពី៤អាទិត្យដល់៦អាទិត្យចាក់លើកទី២ និង១០អាទិត្យចាក់លើកទី៣»។

លោកបានបន្តថា កម្មវិធីជាតិផ្តល់ថ្នាំវ៉ាក់សាំងប្រភេទថ្មីនេះ ធ្វើឡើងក្រោមជំនួយ​របស់​អង្គការយូនីសេស(UNICEF)និងអង្គការសុខភាពពិភពលោកក្នុងកិច្ចការពារសុខភាព សុវត្ថិ​ភាពកុមារតាមរយៈនៃការផ្តល់វ៉ាក់សាំងថ្មីៗជាបន្តបន្ទាប់ទៀត។

លោកបញ្ជាក់ថា កាលពីឆ្នាំ២០០៩ ក្រសួងសុខាភិបាលបានផ្តល់វ៉ាក់សាំង​ប្រាំ​មុខ​បញ្ចូល​គ្នា​ការ​ពារ​​ជំងឺ​ខ្លាន់​ស្លាក់ ក្អកមាន់ តេតាណូស រលាកថ្លើមប្រភេទបេ និងរលាកសួត រលាក​ស្រោម​ខួរក្បាល​(DTP​-HepB-Hib)បានកើនពី៧០ភាគរយដល់៩៥ភាគរយ។

លោក ដង់ អឺអាញ (Dong il Ahn) ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាក៏បាន​ថ្លែង​ឱ្យ​​ដឹងក្នុងកម្មវិធីផ្តល់ថ្នាំបង្ការនោះដែរថា នៅទូទាំងពិភពលោក ជំងឺរលាកសួត និង​រលា​ក​​​ស្រោម​ខួរក្បាលនៅតែបង្កឱ្យការស្លាប់ និងពិការភាព។ ជាពិសេសជំងឺប្រភេទនេះតែងតែ​កើត​​​​ឡើង​ចំពោះកុមារដែលមានវ័យក្មេង។

Read more...

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

ព័ត៌មានជាតិ​ពេល​យប់​


សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2