vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សុខភាព

រដ្ឋមន្ដ្រីសុខាភិបាលប្រកាសឲ្យពលរដ្ឋឈប់ទទួលទានស្រាក្រោយពុល៨០នាក់ស្លាប់១៣នាក់នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះបានថ្លែងជាសារមួយទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទីជនបទនៅក្នុងប្រទេសកម្ពូជាថា៖ សូមបងប្អូនមេ ត្តាឈប់ពិសារស្រា ស បន្តទៀតដែលមានជាតិមេតាណុលខ្ពស់ និងអាចអោយបងប្អូនពុលស្លាប់បាន ដូចករណីបងប្អូូននៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។លោករដ្ឋមន្ត្រីបានថ្លែ ងសារបែបនេះ ខណៈពេលដែលលោកចុះមកត្រួតពិនិត្យ និងចុះសាកសួរអ្នកជម្ងឺពុលស្រា កំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងចំនួន៦៨នាក់។

លោកបានបញ្ជាក់អោយក្រុមអ្នកកសែតដឹងថា៖ ស្រា ស ដែលបងប្អូនប្រជាពលរដ្ឋហូបទៅពុលនេះ មានជាតិមេតាណុលខ្ពស់ដល់ទៅ៩៥% អង្សារ ដែលអ្នកលក់គេបានយកមេស្រានេះ១លីត្រ ទៅលាយទឹកបាន៦០លីត្រឯណោះ ។ គ្រូពេទ្យជំនាញអោយដឹងថា៖ អ្នកហូបស្រានេះច្រើនអាចនិងស្លាប់ឬខូចសាច់ដុំ និងងងឹតភ្នែក ។ ចំណែកអ្នកជម្ងឺពុលស្រាទាំងអស់ដែលមកសំរាកនៅក្នុងមន្ទីរពេទ្យខេត្ត គឺមន្ទីរពេទ្យខេត្តមិនយកលុយថ្លៃព្យាលបាលទេ។
លោកបានមានប្រសាសន៍ថា៖ ប្រជាពលរដ្ឋយើងគួរតែជ្រើរើសយកស្រា ដែលមានផ្លាកសញ្ញាយីហោត្រឹមត្រូវដែលច្បាប់ទទួលស្គាល់អោយធ្វើចរាចរណ៍លក់ដូរមកពិសារ និងបើស្រឡាញ់សុខភាពគួរតែឈប់ពិសារស្រា ស ដែលគេលាយទឹកជាមួយមេតាណុលនេះទៀតទៅ ព្រោះវាបំភ្លាញសុខភាពធ្ងន់ធ្ងរណាស់ និងបើពិសារច្រើនគឺពុលស្លាប់ភ្លាមៗតែម្តង។ដោយឡែកអ្នកលក់ស្រាមេតាណុល និងអ្នកទិញស្រាមេតាណុលនេះយកលាយលក់អោយគេផឹកទៅឈឺ និងស្លាប់ សមត្ថកិច្ចកំពុងស្រាវជ្រាវ និងផ្តន្ទាទោសមិនលើកលែងឡើយ ព្រោះគ្រួសារអ្នកស្លាប់ពិតជាមិនសុខចិត្តនោះទេ។
លោក សូរិន្ទី រាវុឌ្ឍី ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ មន្ទីរពេទ្យខេត្តបានទទួលអ្នកជម្ងឺពុលស្រាចាប់ពីថ្ងៃទី០៦ មកដល់ថ្ងៃទី០៩ ខែធ្នូ នេះមានចំនួនសុប៧១នាក់ ក្នុងនោះអ្នកជម្ងឺបានស្លាប់នៅក្នុងមន្ទីរពេទ្យ៤នាក់ ដោយឡែកអ្នកជម្ងឺពុលស្រានៅក្នុភូមិក្តុលបានស្លាប់នៅក្នុងភូមិមិនបានមកដល់ពេទ្យមានចំនួន១០នាក់ផ្សេងទៀត សរុបទាំអស់អ្នកពុលស្រាមានចំនួន៨១នាក់។
លោក ម៉ម ម៉ាល័យ អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានអោយដឹងថា៖ តាមរយះលោករដ្ឋមន្រ្តីក្រសួងសុខាភិបាល គ្រូពេទ្យ២ក្រុមគឺ ១.ក្រុមមកពីនាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លង និង១.ក្រុមទៀតមកពីមន្ទីរពេទ្យកាល់ម៉ែត្រ បានចុះមកមន្ទីរពេទ្យខេត្តដើម្បីជួយពិនិត្យព្យាបាលអ្នកជម្ងឺ និងសិក្សាស្រាវ ជ្រាវរកមូលហេតុអោយបានកាន់តែច្បាស់លាស់នៃការពុលស្រាខាងលើនេះ។បើតាមសេចក្ដីរាយការណ៍មានអ្នកលក់ស្រារបានទិញមេស្រាពីភ្នំពេញមកលានដោយសារមានជាតិអាកុលខ្លាំងនាំអោយមានករណីពុលនិងស្លាប់បែបនេះ៕

ពលរដ្ឋប្រមាណ៤០នាក់ពុលផ្អកកំពឹសនៅខេត្តសៀមរាប

សៀមរាប៖ប្រជាពលរដ្ឋជាច្រើននាក់រួមនិងព្រះសង្ឃផងនៅខេត្ដសៀមរាប មានអាការៈរាករួស និងក្អោតចង្អោរ សង្ស័យពុលម្ហូបអាហារ ក្រោយពេលពួកគេទទួលទានផ្អកកំពឹស នៅក្នុងពិធីបុណ្យសពមួយនារសៀលថ្ងៃទី៨ខែធ្នូនេះ។នេះបើតាមមន្ដ្រីបានអះអាងនៅថ្ងៃនេះ។


លោកអនុសេនីឯក ដា ចំរើន អធិការរងនគរបាលក្រុងសៀមរាបបានឲ្យដឹងថា អ្នកពុលទាំងអស់មាន៣៦នាក់ ក្នុងមានម្នាក់ធ្ងន់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ដនិងមួយចំនួនទៀត ព្យាបាលនៅពេទ្យឯកជនធូស្រាលអស់ហើយ។
លោកបន្ដថា៖ ពលរដ្ឋទាំងនោះពួកគេមានអាការៈក្អួតចង្អោរ រាករួស និងទន់ដៃជើង បន្ទាប់ពីបានទទួលទានផ្អកកំពឹសនិងម្ហូបផ្សេងទៀត នៅក្នុងពិធីបុណ្យអ្នកភូមិ នៅភូមិអារញ្ញ សង្កាត់សៀមរាប កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៨នេះមកម្លេះ។
លោក ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានឲ្យដឹងថា ករណីនេះលោកបានបញ្ជូនមន្ទីរជំនាញទៅពិនិត្យមើល និងយកម្ហូបហារទាំងនោះទៅធ្វើការពិសោធន៍សិន។លោក ក្រុស សារ៉ាត់ បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវបរិភោគអាហារដែលមានអនាម័យ ត្រូវបរិភោគផ្តេសផ្តាសនាំឲ្យមានបញ្ហាសុខភាព៕

មន្ដ្រី៖អ្នកពុលស្រានៅក្នុងស្រុកទឹកផុសខេត្តកំពង់ឆ្នាំងកើតឡើងដល់៨០នាក់ ស្លាប់ចំនួន១៣នាក់

ខេត្តកំពង់ឆ្នាំង៖ លោក ម៉ម ម៉ាល័យ អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានអោយដឹងនៅព្រឹកថ្ងៃទី០៩ ខែធ្នូឆ្នាំ២០១៦ នេះថា៖ អ្នកជម្ងឺពុលស្រាដែលបានមកសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត គិតមកដល់ម៉ោង៧និង០០នាទីព្រឹកថ្ងៃទី០៩ ខែធ្នូនេះ មានចំនួន៨០នាក់ ហើយក្នុងនោះមានករណីស្លាប់នៅក្នុងមន្ទីពេទ្យចំនួន៣នាក់ស្រី១នាក់ និងពុលស្រាស្លាប់នៅក្នុងភូមិចំនួន១០នាក់ មានស្រី៣នាក់។ សរុបអ្នកពុលស្រាស្លាប់នៅក្នុងភូមិ និងនៅក្នុងពេទ្យមានចំនួន១៣នាក់ និង អ្នកកំពុងសំរាកនៅក្នុងមន្ទីពេទ្យខេត្តចំនួន៦៧នាក់ សរុបរួមទាំងអស់មានចំនួន៨០នាក់។

លោក ម៉ម ម៉ាល័យ បានបញ្ជាក់អោយដឹងថា៖ តាមការចុះស្រាវជ្រាវរបស់ក្រុមការងារគ្រូពេទ្យម ន្ទីរសុខាភិបាលខេត្ត នៅក្នុងមូលដ្ឋាន ឃុំក្តុលសែនជ័យ ស្រុកទឹកផុស បានដឹងថា៖ អ្នកពុលស្រាទាំង៨០នាក់ គឺមាននៅក្នុងភូមិដំណាក់អំពិល និងភូមិក្តុល។ ពេលដំបូងគេគឺក្នុងថ្ងៃទី០៣ ខែវិច្ឆកា មានស្រី្តម្នាក់ទៅច្រូតស្រូវក្នុងពេលហូបបាយថ្ងៃត្រង់ គាត់បានទិញស្រាក្នុងភូមិមកផឹក ហើយក៏បានពុលស្លាប់នៅថ្ងៃល្ងាចនោះ។ ក្រោយមកពេលធ្វើបុណ្យគាត់ អ្នកក្នុងភូមិបានទិញស្រាក្នុងភូមិយកមកហូបទៀត ក៏ពុលស្លាប់ជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី០៦ ខែធ្នូ អ្នកពុលស្រាម្នាក់មកសំរាកព្យបាលនៅក្នុងមន្ទីរពេទ្យខេត្ត ក៏បានស្លាប់ទៀត ហើយការភ្ញាក់ផ្អើលក៏បានកើតខ្លាំងឡើងៗ រហូតដល់ថ្ងៃនេះ។
ទាក់ទងនិងការពុលស្រានេះ សមត្ថកិច្ច និងលោកព្រះរាជអាជ្ញាខេត្តបាន ឃាត់ខ្លួនអ្នកលាយស្រាលក់ម្នាក់នៅក្នុងភូមិក្តុល ហើយក៏បានឈានមកដកហូតមេស្រា មេតាណុលបានចំនួន៥៧ពីដុង នៅក្នុងផ្ទះអ្នកលក់ស្រា២កន្លែងនៅក្នុងក្នុងកំពង់ឆ្នាំង កាលពីថ្ងៃទី០៧ ខែធ្នូ ដែលនៅក្នុងវិក័យប័ត្រអ្នកលក់ស្រាគឺបានទិញស្រាមេតាណុលទាំងនោះ ពីក្រុងភ្នំពេញដែលបានកំរិតអាកុល ៩៥អង្សារ ហើយត្រូវបានអ្នកស្រុកទឹកផុសទិញយកទៅលាយទឹកលក់បន្តទៀត ទើបមានការពុលស្រាដូចខាងលើកើតឡើង។
ដោយឡែកលោកវេជ្ជបណ្ឌិត ញ៉ែម ចន្ថា កំពុងប្រចាំការព្យាបាលអ្នកជម្ងឺពុលស្រា នៅក្នុងមន្ទីរពេទ្យខេត្តបានអោយដឹងថា៖ កាលពីថ្ងៃរសៀលថ្ងៃទី០៨ ខែធ្នូ អ្នកពុលស្រាសំរាកនៅក្នុពេទ្យខេត្តមានតែ៦២នាក់ប៉ុណ្ណោះ តែនៅពេលយប់បានមកចំនួន៨នាក់ទៀត សរុបបកើនដល់៨០នាក់ហើយ។ ចំណែកការប្រចាំការថែទាំអ្នកជម្ងឺពុលស្រានៅក្នុងអាគាររបស់លោក មានវេជ្ជបណ្ឌិត៣នាក់គ្រូពេទ្យ១នាក់ និងបុគ្គលិកពេទ្យ៨នាក់ទៀត បានប្រចាំការថែទាំអ្នកជម្ងឺពេញ១យប់មកហើយ មកដល់ពេលអ្នកជម្ងឺពុលស្រាភាគច្រើន បានធូរស្រាលវិញហើយ ក្នុងការទទួលព្យាលបាលជម្ងឺអ្នកពុលស្រាទាំងអស់នេះ គឺមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងមិនតម្រូវអោយអ្នកជម្ងឺបង់ប្រាក់ទេ៕

រោងចក្រផលិតចំណីសត្វទី៨បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ៖រោងចក្រផលិតចំណីសត្វទី៨បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅទី២ធ្នូនៅក្រុងព្រះសីហនុក្រោយការវិនិយោគ១០លានដុល្លារពីក្រុមហ៊ុនហ៊ុន អឹមភីក អេស៊ីអឹមស៊ី ខេមបូឌា (M's Pig ACMC Cambodia)។រោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុន អិមភីក អេស៊ីអិមស៊ី ក្លាយជារោងចក្រផលិត ចំណីសត្វទី៨ ស្ថិតនៅក្នុងភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ដោយមានការចូលរួមពីឧកញ្ញ៉ាម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងលោកយន្ត មីន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ។


បើតាមលោកម៉ុង ឫទ្ធី មានប្រសាសន៍ថា ក្រុមហ៊ុន អិមភីក អេស៊ី អិមស៊ី បានបង្កើតរោងចក្រផលិតចំណីសត្វ ដែលមានសមត្ថភាពផលិតចំណីសត្វបានចំនួនជាង ១០ម៉ឺនតោន ក្នុងមួយឆ្នាំនិង២០តោន ក្នុងមួយម៉ោង ដែលត្រូវការវត្ថុធាតុដើមដើម្បីបម្រើឱ្យរោងចក្រមានដូចជា ពោត ០៦ម៉ឺនតោន កន្ទក់ ១ម៉ឺន តោន ចុងអង្ករ ០១ម៉ឺនតោន ដំឡូង ០១ម៉ឺនតោន និងកាកសណ្ដែកសៀងចំនួន ០២ម៉ឺនតោន ដែលរោង ចក្រត្រូវការប្រមូលទិញ ពីប្រជាកសិករជាប្រចាំ។
បើតាមការផ្សាយរបស់អេគេភីបានបញ្ជក់ថា៖រោងចក្របានផ្ដល់កាងារដោយផ្ទាល់ជូនប្រជាពលរដ្ឋកម្ពុជាចំនួន២០០នាក់ដើម្បីចូលរួម កាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋកម្ពុជា៕

សម្ដេចសខេង៖ជំងឺអេដស៍នឹងដាក់បញ្ចូលក្នុងគោលនយោបាយភូមិ-ឃុំមាន សុវត្ថិភាព

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ជំងឺអេដស៍នឹង ដាក់បញ្ចូលទៅក្នុងលក្ខណៈសម្បត្តិទាំង៩ របស់គោលនយោ បាយភូមិ-ឃុំមានសុវត្ថិភាព ។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការ ងារប៉ុស្តិ៍នគរបាលរដ្ឋបាល នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងមហាផ្ទៃ ។ក្នុងកិច្ចប្រជុំនោះដែរសម្ដេចក្រឡាហោម ស ខេង បាន ឲ្យក្រុមការងារត្រួតពិនិត្យ និងសិក្សា ក្នុងការដាក់បញ្ចូល បញ្ហាជំងឺអេដស៍នេះ ទៅក្នុងចំណុចណាមួយនៃលក្ខណៈ សម្បត្តិទាំង៩ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ។ សម្ដេចក្រឡាហោមបានប្រៀបធៀប បញ្ហាជំងឺអេដស៍នេះ ដូចទៅនឹងបញ្ហាគ្រឿងញៀនដែរ ហើយសម្ដេចក្រឡាហោមក៏បានរំឭកពីបញ្ហាជំងឺអេដស៍ដែលបានកើតឡើងក្នុងភូមិមួយក្នុងខេត្តបាត់ដំបងកន្លងមកផងដែរ ។

បើតាមវេបសាយប៉ូលីសបានអោយដឹងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានលើកឡើងដែរថា គិតត្រឹមខែ វិច្ឆិកា ឆ្នាំ២០១៦ ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មីចំនួន ២៦៩ ប៉ុស្តិ៍ ត្រូវបានសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ ហើយ បច្ចុប្បន្នប៉ុស្តិ៍ដែលគ្មានស្នាក់ការធ្វើការងារនៅសល់ចំនួន១៩៦ ប៉ុស្តិ៍ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានបន្ត ទៀតថា មន្រ្តីនគរបាលប៉ុស្តិ៍បានផ្ដល់សេវាតម្រូវការជូនប្រជា ពលរដ្ឋទូទាំងប្រទេសយ៉ាងសកម្ម ដោយគិតត្រឹមខែតុលា ឆ្នាំ ២០១៦ នេះបានបំពេញបែបបទអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខែ្មរជូនប្រជាពលរដ្ឋបានចំនួន ៩.៦៤៩.៦២១ នាក់ និងបានចុះចែកអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋបានចំនួន ៩.២២០.០០០ នាក់ ផ្ដល់សៀវភៅគ្រួសារចំនួន ២.៧៥៤.០៣៥ ក្បាល និង សៀវភៅស្នាក់នៅចំនួន ២.៨៤៦.៤៦៩ ក្បាល ៕

រដ្ឋមន្ដ្រីសុខាភិបាលអំពាវនាវឲ្យទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺឆ្លងនៅតាមច្រកចេញ-ចូល

ភ្នំពេញ៖លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានជម្រុញឲ្យមានការជួយផ្សព្វផ្សាយបន្តនូវលិខិតបទដ្ឋានគតិយុត្តិទាំងអស់ សម្រាប់មន្ត្រីចត្តាឡីស័កអនុវត្តវិធានការសុខាភិបាល ដល់បណ្តាក្រុមហ៊ុនឯកជននៃសេវាកម្មដឹកជញ្ជូនផ្សេងទៀតនិងឲ្យបានទូលំទូលាយដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺឆ្លងនៅតាមច្រកចេញ-ចូល។

ថ្លែងក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយអំពីលិខិតបទដ្ឋានគតិយុត្តិ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសុខាភិបាល លោក រដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានជម្រុញឲ្យមានការអនុវត្តនិងគោរពបានយ៉ាងហ្មត់ចត់នូវច្បាប់និងលិខិតបទដ្ឋានគតិយុទ្ធនានាពាក់ព័ន្ធទៅនឹងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងរបស់មន្ត្រីចត្តាឡីស័កបានមានប្រសាសន៍ថា លិខិតបទដ្ឋានគតិយុត្តិដែលផ្សព្វផ្សាយថ្ងៃនេះ គឺសម្រាប់មន្ត្រីចត្តាឡីស័កនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អនុវត្តវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺឆ្លងនៅតាមច្រកចេញ-ចូល ដូច្នេះ សូមផ្នែកពាក់ព័ន្ធទាំងអស់សហការអនុវត្តកិច្ចការដ៏មានសារសំខាន់នេះ ដើម្បីការពារកុំឲ្យការចម្លងជំងឺ ជាពិសេសជំងឺឆ្លងដែលកើតឡើងថ្មីៗដូចជាហ្ស៊ីកា អេបូឡា MERS ជាដើម។
យុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល កំណត់ឲ្យនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់សុខភាពអន្តរជាតិឆ្នាំ២០០៥ (IHR 2005) ហើយបានដាក់នៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំ សម្រាប់អនុវត្តទាំងនៅក្នុងប្រទេស និងការពង្រឹងសមត្ថភាពស្នូល ដើម្បីទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនៅតាមច្រកចេញ-ចូល។ នាទសវត្សរ៍ថ្មីៗនះ មានការកើតមានជំងឺឆ្លងថ្មីៗ ដូចជាជំងឺ សារ៍ស ជំងឺផ្តាសាយបក្សី ជំងឺផ្តាសាយថ្មីរាតត្បាតក្នុងតំបន់ និងក្នុងពិភពលោកដែលធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
សមិទ្ធផលដែលយើងទទួលបានគួរឱ្យកត់សម្គាល់ក្នុងឆ្នាំកន្លងទៅថ្មីៗនោះ គឺព្រះរាជាណាចក្រកម្ពុជាយើងគ្មានករណីកើតមាន និងករណីឆ្លងជំងឺអេបូឡា និងជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ាដែលជាជំងឺគួរឱ្យភ័យខ្លាចនោះទេ។ ជោគជ័យដែលគួរឱ្យមោទនភាពនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដោយមាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងជាសេនាធិការហើយដែលមានមន្ត្រីចត្តាឡីស័ក និងមន្ត្រីសុខាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិអនុវត្តការងារតាមបច្ចេកទេសជំនាញ រៀងៗខ្លួន។
លោក រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កន្លងមកថ្មីៗនេះ វីរុសហ្ស៊ីកាបានកើតមាននៅប្រទេសជិតខាងនិងប្រទេសមួយចំនួនទៀតលើពិភពលោក ប៉ុន្តែដើម្បីជាការត្រៀមលក្ខណៈឆ្លើយតបទៅនឹងជំងឺនេះ ក្រសួងសុខាភិបាលបានចាត់វិធានការគ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ចំពោះជំងឺនេះដូចជា ណែនាំឱ្យមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បាណកសាស្រ្ត និងប៉ារ៉ាស៊ីតសាស្រ្ត បង្កើនសកម្មភាពប្រតិបត្តិការដើម្បីបាញ់ថ្នាំសម្លាប់មូសខ្លា និងជម្រករបស់វា ពិសេសបានធ្វើការណែនាំឱ្យប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ផ្សព្វផ្សាយដល់មន្ត្រីសុខាភិបាលនៅតាមមន្ទីរពេទ្យនិងមណ្ឌលសុខភាពដែលនៅក្រោមឱវាទ និងការគ្រប់គ្រងរបស់ខ្លួនស្តីពីការត្រៀមលក្ខណៈបង្ការ និងឆ្លើយតបជំងឺហ្សីការយ៉ាងផុលផុសដោយការបាញ់ថ្នាំនៅតាមលំនៅស្ថាន តាមសហគមន៍ ការអប់រំផ្សព្វផ្សាយអំពីវិធានការការពារនៅតាមទីប្រជុំជន ដូចជានៅតាមសាលារៀន ផ្សារ ភូមិ ឃុំ ស្រុក តាមរយៈវិទ្យុ ទូរទស្សន៍ គេហទំព័រ Facebook របស់ក្រសួងសុខាភិបាល-នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងតាមរយៈការបិទផ្សាយខិតប័ណ្ណ និងសេចក្តីប្រកាសនៅតាមទីសាធារណៈ។
មន្ត្រីចត្តាឡីស័កថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានដាក់ឱ្យឈរជើងជាប្រចាំនៅតាមច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រ ដែលបច្ចុប្បន្នមាន៣០កន្លែង ហើយនឹងត្រូវបង្កើន ទីតាំងអនុវត្តជាបន្តបន្ទាប់ទៀត ដើម្បីធ្វើការត្រួតពិនិត្យចត្តាឡីស័កចំពោះមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ សង្កេតតាមដានសុខភាព ចំពោះនាវិក និយោជិក និងអ្នកដំណើរដែលឆ្លងកាត់ព្រំដែនចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាយើង គឺអនុវត្តការងារជាប្រចាំរួមទាំងការផ្តល់សេវាសាធារណៈអំពីយន្តការទាំងនេះដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិផងដែរ៕

មន្ដ្រី៖រដ្ឋាភិបាលនឹងលុបអត្រាឆ្លងមេរោគអេដស៏នៅរយៈពេល១០ឆ្នាំទៀត

ភ្នំពេញ៖ រាជរដ្ឋាភិបាលបញ្ចេញមហិច្ឆិតាឆ្ពោះទៅលុប អត្រាឆ្លងមេរោគអេដស៏ថ្មីអោយបាន នៅរយៈពេល១០ឆ្នាំទៀត ដើម្បីធ្វើឲ្ យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខភា ពល្អ មិនបារម្ភ ពីការភ័យខ្លាចនៃការរីករាលដាលជម្ងឺអេដស៏។នេះបើតាមមន្ដ្រីបានអោយដឹងកាលពីម្សិលមិញ។រាជរដ្ឋាភិបាលនិងក្រុមប្រឆំាងមេរោគអេដស៏ និងជំងឺអេដស៏បានសន្យារួមគ្នាបញ្ជុះ អត្រាឆ្លង មេរោគអេដស៏ឲ្យមកនៅត្រឹមកម្រិតសូន្យភាគរយនៅ ឆ្នាំ២០២៥ខាងមុខនេះ ក្នុងគោលដៅធ្វើឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ ជំរុញការអភិវឌ្ឍ។


ការបង្ហាញមហិច្ឆតាដ៏ធំនេះបានធ្វើឡើងក្នុងទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៏១ធ្នូ ដែលប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី១ខែធ្នូនេះ ដោយលោកជំទាវឧបនាយករដ្ឋមន្រ្តីម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចបានអៈអាងថា ដើម្បី សម្រេចបានគោលដៅដ៏ធំនេះ ត្រូវស្វែងរកអ្នកផ្ទុកមេរោគអេដស៏ឲ្យបានជិត២ម៉ឺននាក់ ដើម្បី ឲ្យចាប់ផ្តើមព្យាបាលក្នុងប្រព័ន្ធសុខាភិបាលឲ្យបាន និងកាត់បន្ថយការចម្ងងមេរោគអេដស៏ថ្មី ឲ្យតិចជាង៣០០ករណីក្នុងមួយឆ្នាំៗ។
លោកស្រីឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា៖” ការប្រយុទ្ធប្រឆំាងនឹងមេរោគអេដស៏ និង ជម្ងឺអេដស៏រយៈពេល១០ឆ្នាំខាងមុខនេះ គឺតម្រូវឲ្យមានការបេ្តជ្ញាចិត្តឲ្យបានមុតមំា ពិសេស ពង្រឹងយន្តការគ្រប់គ្រងធនធានមនុស្ស ការចលនាធនធានក្នុងស្រុក ការប្រើប្រាស់បច្ចេកវិទ្យា និងយុទ្ធវិធីៗក្នុងស្មារតីទទួលខុសត្រូវចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ”។ លោកស្រីបន្តថា ៖”ជាយុទ្ធសាស្រ្តអាជ្ញាធរជាតិ ប្រយុទ្ធនិងជំងឺអេដស៏និង នឹងអង្គការសង្គម ស៊ីវិលពាក់ពន្ធ័ ត្រូវបង្កើនការអប់រំចំពោះក្រុមដែ លប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៏ ថ្មីដូចជាក្រុមបុរសស្រលាញ់បុរស ក្រុមស្រីស្រស់ប្លែងភេទ ក្រុមស្រ្តីបំរើសេវា កម្សាន្តសប្បាយ និងអ្នករស់នៅជាមួយអ្នកផ្ទុកមេរោ គអេដស៏និងជម្ងឺអេដស៏ ដើម្បីទប់ស្កាត់ការ រីករាលដាល និងការឆ្លងថ្មី”។
លោកជួប សុខចំរើន ប្រធានអង្គការខាណាបានបញ្ជាក់ថា កម្ពុជាពិតជាអាចសម្រេចបានតាម ផែនការក្នុងការលុបបំបាត់ការឆ្លងមេរោគអេដស៏នៅឆ្នាំ២០២៥ ប៉ុន្តែត្រូវតែលុបបំបាត់ឲ្យបាន នូវគម្លាតអ្នកផ្តល់សេវា និងអ្នកទទួលសេវា លុបបំបាត់ការប្រមាថម៉ាក់ងាយ ការរើសអើង កន្លែងផ្តល់សេវា និងពង្រឹងនូវគុណភាពផ្តល់សេវា។ បន្ថែមពីនេះលោកថា ទំាងរាជរដ្ឋាភិបាល និងដៃគូ អភិវឌ្ឍន៍អន្តរជាតិត្រូវបង្កើនការផ្តល់កញ្ចប់ថវិកាដើម្បីធ្វើសកម្ មភាពឲ្យមាននិរន្តរភាព ខណៈក្នុងមួយឆ្នាំៗការចំណាយទៅលើកា រថែទាំ និង សេវាព្យាបាលសម្រាប់អ្នកផ្ទុកមេ រោគ អេដស៏និងជម្ងឺអេដស៏រហូតដល់ជា ង១២លានដុលា្លប៉ុន្តែរាជរដ្ឋាភិបាលផ្តល់វិភា គទានក្នុងមួយឆ្នាំត្រឹមតែចំនួ ន១លានដុល្លាប៉ុណ្ណោះហើយប្រសិនបើមានការផ្តាច់ជំនួយណាមួយយ៉ា ងគំហុគពីដៃគូអភិវឌ្ឍន៍អន្តរជាតិ នឹងមិនធ្វើឲ្យមហិច្ឆតា របស់រាជរដ្ឋាភិបាលសម្រេចបានឡើយ។
សូមជម្រាបថា តាមការប៉ាន់ប្រមាណនៅកម្ពុជាមា នអ្នកផ្ទុកមេរោគអេដស៏និងជម្ងឺអេ ដស៏ក្នុង អាយុចាប់ពី១៥ឆ្នាំដល់៤៥ឆ្នាំ ទំាងអស់មានប្រមាណជាង៧ម៉ឺននាក់ ហើយអត្រាដែលទទួលបាន សេវាថ្នាំប្រឆំាងមេរោគអេដស៏មានចំនួនលើ សពី៨០ភាគរយ៕

ចំណូលពីអង្គរវត្ដបានជាង៥៥លានដុល្លារក្នុង១១ខែ

ភ្នំពេញ៖យោងសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ បានឲ្យដឹងនៅថ្ងៃនេះថា៖”ចំណូលពីអង្គរវត្ដបានជាង៥៥.4លានដុល្លារក្នុង១១ខែកើនជាង៣ភាគរយធៀបនឹងឆ្នាំ២០១៥កន្លងមកក្នុងនោះទេសចរ១១ខែទទួលបានជិត២លាននាក់កើនជិត៤ភាគរយ៕

ក្រសួងឲ្យផ្អាកសកម្មភាពការសងសង់សិប្បកម្មកែច្នៃវល្លិ៍រមៀតនៅខេត្តកោះកុង

ភ្នំពេញ៖សកម្មភាពនៃការសងសង់សិប្បកម្មកែច្នៃវល្លិ៍រមៀត នៅក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង និងការ គ្រោងប្រមូលវល្លិ៍រមៀត នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកោះកុង ត្រូវបានផ្អាកសកម្មភាពទាំងស្រុង ហើយ។ នេះជាការបញ្ជាក់ឱ្យដឹងរបស់ក្រុមមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីបានចុះត្រួតពិនិត្យដោយ ផ្ទាល់នៅទីតាំងនោះដោយមានការចូលរួមពីក្រុមមន្ត្រីមកពីមន្ទីរបរិស្ថានខេត្តកោះកុង បានសហការជាមួយអាជ្ញាធរ ស្រុកថ្មបាំង អាជ្ញាធរឃុំឫស្សីជ្រុំ មេភូមិគគីរជ្រុំ អង្គការសម្ពន្ធ័មិត្តសត្វព្រៃ។


ក្រុមមន្ត្រីបានឱ្យដឹងថា៖” នៅក្នុងការចុះត្រួតពិនិត្យក្រុមហ៊ុនដែលគ្រោងដំណើរការកែច្នៃវល្លិ៍រមៀត មានទីតាំង នៅភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង បានធ្វើឡើង បន្ទាប់ពីក្រសួងបរិស្ថានបានចេញលិខិតឱ្យក្រុមហ៊ុនពាក់ព័ន្ធ ផ្អាកសកម្មភាពជាបន្ទាន់ និងបានស្នើសុំអន្តរាគមន៍ជាបន្ទាន់ទៅកាន់អភិបាលនៃគណៈអភិបាលខេត្តកោះកុងនូវការ សាងសង់បង្កើតទីតាំងកែច្នៃវល្លិ៍រមៀត និងការគ្រោងប្រមូលវល្លិ៍រមៀត នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រ ខេត្តកោះកុង”។
នៅលើទីតាំង ក្រុមការងារបានរកឃើញឧបករណ៍មួយចំនួនដែលបានធ្វើហើយ ដូចជាប្រពន្ធ័ទឹក លូទឹកធ្វើអំពីដែក រណ្តៅដីសំរាប់ស្តុកសំណល់ ជញ្ជីងសំរាប់ថ្លឹងរថយន្ត និងសម្ភារបម្រើឱ្យការផលិត ឃើញមាន អំបិល អាស៊ីត ម៉ាស៊ីនភ្លើងធុនធំថ្មី១គ្រឿង ម៉ាស៊ីនកាត់វល្លិ៍រមៀត ៦ និងអេស្កាវ៉ាទរ ១ គ្រឿង។
សូមបញ្ជាក់ថាកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើដល់អភិបាលនៃគណៈអភិបាលខេត្តកោះកុងអន្តរាគមន៍ផ្អាកជាបន្ទាន់នូវ ការសងសង់សិប្បកម្មកែច្នៃវល្លិ៍រមៀត នៅក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង និងការគ្រោងប្រមូលវល្លិ៍រមៀត នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកោះកុងដោយក្រុមហ៊ុន ជីនយ័ន ហ្វីងលាន ខូអិលធីឌីនិងក្រុមហ៊ុន ឆៃ ជីងហ្វាង គ្រុប។
ក្រសួងបរិស្ថានបានបញ្ជាក់ថា៖” ការកែច្នៃវល្លិ៍រមៀតគឺជាសកម្មភាពផ្ទុយនឹងច្បាប់ស្តីពីតំបន់ការ ការពារធម្មជាតិ ត្រង់មាត្រា ៦១ ដែលត្រូវផ្តន្ទាទោស ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ និងច្បាប់ស្តីពីព្រៃឈើ ត្រង់មាត្រា ៩៧ ដែឡត្រូវផ្តន្ទាទោស ជាបទល្មើសព្រៃឈើថ្នាក់ទី១។ ទន្ទឹមនឹងនេះ ការប្រមូល និងកែច្នៃវល្លិ៍រមៀត នឹងបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន សង្គម ធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់នោះ។ ក្រសួងបរិស្ថានក៏បានស្នើឱ្យអាជ្ញាធរខេត្តបន្តដឹកនាំត្រួតពិនិត្យករណីនេះ និងចាត់វិធានការជាក់ស្តែងតាមនីតិវិធី ច្បាប់ដែលមានជាធរមាន៕

មន្ដ្រីអះអាងថា៖​"​រយៈពេល៩ខែឆ្នាំ២០១៦ អ្នកផ្ទុកជម្ងឺអេដស៍ក្នុងខេត្តកំពង់ឆ្នាំងមានចំនួន៤៤នាក់ក្រោយធ្វើតេសឈាមជាង១៣០០នាក់"

ខេត្តកំពង់ឆ្នាំង៖ លោក សៀត គឹមលៀង ប្រធានគណៈកម្មាធិការប្រយុទ្ធនិងជំងឺអេដស៍ខេត្តកំពង់ឆ្នាំងបានថ្លែងថា៖រយៈពេល៩ខែឆ្នាំ២០១៦ អ្នកផ្ទុកជម្ងឺអេដស៍ក្នុងខេត្តកំពង់ឆ្នាំងមានចំនួន៤៤នាក់ក្រោយធ្វើតេសឈាមជាង១៣៣៤នាក់។លោក សៀត គឹមលៀង បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងពេលប្រារព្ធទិវាពិភពលោកប្រយុទ្ធនិងជំអឺអេដស៍ថ្ងៃទី០១ធ្នូ នៅក្នុងវិទ្យាល័យក្រុងកំពង់ឆ្នាំង ដោយមានសិក្សានុសិ ស្ស លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ មន្រ្តីអង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីរាជការជុំវិញខេត្តចូលរួមសរុបចំនួ ន៣៤៩នាក់ នៅក្នុងនោះដែរក៍មាន កុមារនិងស្ត្រីកើតជំងឺអេដស៍ចូលរួមចំនួន៤៨នាក់ផងដែរ។

នៅក្នុងពិធីនេះ លោក សៀត គឹមលៀង បានអំពាវនាវដល់សមាជិកក្នុងអង្គថា ចំពោះយុវជន មិនត្រូវភ្លើតភ្លើនការសប្បាយផ្លូវភេទ , មិនត្រូវភ្លើតភ្លើននឹងគ្រឿងញៀនឡើយ។ ចំ ណែកមនុស្សពេញវ័យ ត្រូវស្មោះប្តី១ ប្រពន្ធ១ , មិនត្រូវមានដៃរគូស្នេហាច្រើន , មិនត្រូវទិញសេវាផ្លូវភេទត្រូវប្រើស្រោមអនាម័យជានិច្ច និងត្រឹមត្រូវបើមានដៃគូស្នេហាក្រៅពីប្រពន្ធរបស់ខ្លួន ។ បើត្រូវការរួមភេទជាមួយដៃគូរផ្សេងក្រៅពីប្តីប្រពន្ធ ត្រូវតែប្រើស្រោមអនាម័យ , កុំនិយមប្រើថ្នាំចាក់ និង ស្រី្តគ្រប់រូបត្រូវយល់ដឹងអំពីជម្ងឺអេដស៍ ។

លោកបានបន្ដថា៖«ទិវាពិភពលោកប្រយុទ្ធនិងជំងឺក្នុងឆ្នាំនេះរៀបចំឡើងក្នុងគោលបំណង៖១,ជំរុញអោយមានការចូលរួមទាងអស់គ្នាក្នុងការឆ្លើយតប និងការរីករាលដាលនៃមេរោគអេដស៍ ជំងឺអេដស៍ដល់ប្រជាជនកម្ពុជា។ ២ បង្ហាញនូវចំណេះដឹងពីផលប៉ះពាល់ នៃមេរោគអេដស៍ ជំងឺអេដស៍ដល់ប្រជាជនកម្ពុជា។ ៣ បង្ហាញពីការគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍។ ៤ បង្កើនការយល់ដឹងពីជំងឺអេដស៍។ ៥ បំផុសចលនាសហគម៍អោយចូលរួមយ៉ាងសកម្ម ក្នុងការឆ្លើយតបនិងការរាលដាល នៃមេរោគអេដស៍»។

ចំណែកលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជម្ងឺអេដស៍ខេត្ត បានអោយដឹងថា នៅក្នុងរយះពេល៩ខែឆ្នាំ២០១៦នេះ អ្នកមកធ្វើតេស្តឈាមរកមេរោគអេដស៍នៅក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យខេត្តមានចំនួន១.៣៣៤នាក់ ក្នុងនោះបានរកឃើញអ្នកមានជម្ងឺអេដស៍ចំនួន៤៤នាក់ ស្មើនិង២,២៨ភាគរយ នៃអ្នកធ្វើតេស្តឈាម។
លោកបានបញ្ចក់ថា៖” មន្ទីរពេទ្យបង្អែកខេត្ត បានផ្តល់ថ្នាំព្យាបាលជម្ងឺឱកាសនិយម និងថ្នាំប្រឆាំងមេរោគអេដស៍បានចំនួន៧១៧នាក់ ក្នុងនោះមានកុមារ៧១នាក់ បានពិនិត្យស្តីមានផ្ទៃពោះចំនួន៩.៨៧៦នាក់ និងស្រ្តីស្ម័ក្រចិត្តធ្វើតេស្តឈាមរកមេរផគអេដស៍ចំនួន៩.២៥០នាក ក្នុងនោះលទ្ធផលជាវិជ្ជមាន មានចំនួន៦នាក់ ។ ដោយឡែកក្រុមអ្នកថែទាំអ្នកផ្ទុក និងជម្ងឺអេដស៍នៅក្នុងខេត្តកំពង់ឆ្នាំងបច្ចុប្បន្នមានចំនួន៧៨៧នាក់ ដែលគាំទ្រដោយអង្គការ២គឺ CPR និង CHEC ។ .
នៅក្នុងពិធីនេះដែរ គណៈអធិបតី ភ្ញៀវចូលរួម និងសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានចែកអំណោយជូនដល់កុមារ និងស្តី្រកើតជម្ងឺអេដស៍នៅក្នុងក្រុងកំពងឆ្នាំងចំនួន៤៨នាក់ ដែលម្នាក់ៗទទួលបានអង្គរ៣០គីឡូ និងថវិកាសម្ភារៈមួយចំនួនពីគណៈកម្មាធិការប្រយុទ្ធនឹងជម្ងីអេដស៍ខេត្ត៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

ព័ត៌មានជាតិ​ពេល​យប់​


សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2