vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សុខភាព

លោកវេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យគន្ឋបុបា្ជអំពាវនាវអោយក្រសួងសុខាភិបាលឈប់ចាក់វ៉ាសាំងរលាកខួរក្បាល

ភ្នំពេញ៖លោកវេជ្ជបណ្ឌិតប៊ិតរីឆឺប្រធានមន្ទីរពេទ្យគន្ឋបុបា្ជអំពាវនាវអោយក្រសួងសុខាភិបាលឈប់ចាក់វ៉ាសាំងរលាកខួរក្បាលដល់កុមារកម្ពុជាទៀតពីព្រោះវាគ្មានប្រសិទ្ឋភាពតែវាបានបំផ្លាញកោសិកាខូរក្បាលទៅវិញ។
ក្នុងសេចក្ដីប្រកាសមួយរបស់មន្ទីរពេទ្យចុះថ្ងៃទី២៤មករាកន្លងមកលោកវេជ្ជបណ្ឌិតប៊ិតរីឆឺបានសរសេរថា៖ទារកអាយុ២១ថ្ងៃមកពីខេត្តកណ្ដាលមកមានជំងឺរបេងរលាកខួរក្បាលដែលជាដុំបួសរបេងបណ្ដាលអោយមានដក់ទឹកក្នុងខួរក្បាលយ៉ាងធំ។វ៉ាកសាំងBCGត្រូវបានធ្វើរូចហើយប៉ុន្ដែជាគ្រោះថ្នាក់ខ្លាំងទៅវិញការចាក់វ៉ាកសាំងBCGនេះមិនដំណើរការទេ។
លោកបានបន្ដថា៖”វ៉ាសាំងBCGវាយកកោសិកាTដែលចំបាច់សម្រាប់ទប់នឹងរោគរបេងទៅប្រើប្រាស់”។ដូចនេះទារក២១ថ្ងៃនេះមិនមានកោសិកាTទេ។តែទារក២១ថ្ងៃនេះបានទទួលយកការចាក់វ៉ាសាំងBCG។
លោកបានអោយដឹងថាលោកនិយាយថនេះដោយសារនៅថ្ងៃទី២៩មីនាឆ្នាំ២០១៦ខ្ញុំត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងសុខាភិបាល។ពេលនេះខ្ញុំសូមក្រសួងសុខាភិបាលបញ្ឈប់ការចាក់វ៉ាសាំងBCG។រូបភាពចេញពីម៉ាស៊ីនMRI និងMRSក៏ដូចជាលទ្ឋផលមន្ទីរពិសោសាន៍បង្ហាញយើងបានយ៉ាងច្បាស់ថាមានអ្វីកើតឡើងគីច្បាស់លាស់គ្រប់គ្រាន់ហើយ។
ហង្សមាសនៅមិនទាន់អាចទាក់ទងក្រសួងសុខាភិបាលបញ្ជក់បានឡើយចំពោះប្រសាសន៍របស់លោកលោកវេជ្ជបណ្ឌិត ប៊ិត រីឆឺប្រធានមន្ទីរពេទ្យកុមារគន្ឋបុបា្ជនៅថ្ងៃនេះ៕

 

 

រដ្ឋមន្ដ្រីសុខាភិបាលបន្ដអំពាវនាវអោយគ្រូពេទ្យព្យាបាលអ្នកជំងឺដោយអស់ពីសមត្ថភាព

ប៉ៃលិន៖ក្នុងពិធីតែងតាំងលោកគ្រូពេទ្យ អាង នាង ជាប្រធានមន្ទីរសុខាភិបាលថ្មីរបស់ខេត្តប៉ៃលិន ជំនួសលោកវេជ្ជបណ្ឌិត សេង រ៉ន ដែលបានស្នើសុំចូលនិវត្តន៍មុនអាយុកំណត់លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា៖” ខេត្តប៉ៃលិនមានមន្ទីរពេទ្យបង្អែក និងមានមណ្ឌលសុខភាពសុទ្ធតែល្អៗ ហើយរបៀបរបបធ្វើការងារ, ការស្លៀកពាក់ របស់ក្រុមគ្រូពេទ្យ ក៏មានការល្អប្រសើផងដែរ ពិសេសមានទឹកចិត្តជួយដល់ប្រជាពលរដ្ឋ អ្នកជំងឺដោយអស់ពីសមត្ថភាព អស់ពីចិត្តពីថ្លើម ដែលជាគុណសម្បត្តដ៏ធំរបស់ក្រុមគ្រូពេទ្យយើង”។

 

លោកបានមានប្រសាសន៍បន្តថា តាមការពិនិត្យជាក់ស្តែង គឺមន្ទីរពេទ្យបង្អែករបស់យើងក៏នៅមានទំហំតូចចង្អៀត មិនទាន់សមស្របទៅនឹងចំនួនប្រជាពលរដ្ឋក្នុងខេត្តនៅឡើយ ។ ដូច្នេះនៅថ្ងៃខាងមុខនេះ យើងនឹងពង្រីកមន្ទីរពេទ្យបង្អែកខេត្តអោយបានកាន់តែធំជាងនេះបន្ថែមទៀត។
លោកបានមានប្រសាសន៍បន្តទៀតថា៖” ក្រុមគ្រូពេទ្យ និងមន្រ្តីរាជការទាំងអស់ គឺជាមន្រ្តីរបស់រដ្ឋ ត្រូវធ្វើការងារជំនាញអោយបានល្អ ត្រឹមត្រូវទៅតាមគោលនយោបាយ ការណែនាំរបស់រដ្ឋាភិបាល។ អំពើខុសឆ្គងរបស់មន្រ្តី គឺបានធ្វើអោយខូចខាត ប៉ះពាល់ដល់គោលនយោបាយរបស់រដ្ឋាភិបាល ដែលយើងត្រូវតែធ្វើការកែលំអរអោយបានឆាប់រហ័ស”។
លោក បានណែនាំសូមអោយមន្រ្តីរាជការ ក្រុមគ្រូពេទ្យទាំងអស់ ត្រូវមានការសាមគ្គីសហការគ្នាអោយបានល្អ និងត្រូវចូលរួមការអប់រំ បណ្តុះបណ្តាល បំប៉ន ធនធានមនុស្សរបស់យើងអោយបានកាន់តែខ្លាំងខ្លា និងសមស្របតាមជំនាញរបស់ខ្លួន។
លោកវេជ្ជបណ្ឌិត សេង រ៉ន អតីតប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនបានធ្វើរបាយការណ៍ស្តីពីសមិទ្ធផលដែលសំរេចបាន ក្នុងឱកាសនៃការទទួលខុសត្រូវរបស់លោក អោយដឹងថា ក្រោយពីក្រុងប៉ៃលិនត្រូវបានធ្វើសមាហរណកម្មក្នុងឆ្នាំ១៩៩៦ ក្រោមនយោបាយឈ្នះ ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រុងប៉ៃលិនបានរៀបចំចងក្រង ជាក្រុមគ្រូពេទ្យ,ជារចនាសម្ព័ន្ធដឹកនាំមន្ទីរសុខាភិបាល ដែលមានមន្ទីរពេទ្យបង្អែកក្រុងមួយ និងថ្នាក់ខ័ណ្ឌ មានមណ្ឌលសុខភាពចំនួន២។
ក្រោយពីមានការធ្វើកំណែទំរង់ជាបន្តបន្ទាប់ ផ្អែកតាមតម្រូវការ និងកំណើនរបស់ប្រជាពលរដ្ឋ វិស័យសុខាភិបាលត្រូវបានពង្រីកជាលំដាប់ដែល រហូតដល់បច្ចុប្បន្ននេះ មន្ទីរសុខាភិបាលខេត្តប៉ៃលិនគ្របដណ្តប់ប្រជាជនទូទាំងខេត្ត ចំនួន៦៧៦០១នាក់ មានស្រុកប្រតិប័ត្តចំនួន១ មន្ទីរពេទ្យបង្អែកខេត្ត CBA2 មួយកន្លែង មណ្ឌលសុខភាពMPA ពេញលេញ៦កន្លែង និង VCCT ៣កន្លែង និងមានគ្លីនិចកាមរោគមួយកន្លែង។ មានគ្រែសរុបក្នុងមន្ទីរពេទ្យបង្អែកខេត្តមានចំនួន៦៥គ្រែ ក្នុងនេះគ្រែសំរាប់អ្នកជំងឺរបេងចំនួន១០គ្រែ ដោយគិតជាមធ្យមគ្រែមួយសំរាប់ប្រជាជន១០៤០នាក់។ បុគ្គលិកសុខាភិបាលដែលកំពុងបំរើការក្នុងវស័យសុខាភិបាលសាធារណៈទូទាំងខេត្តមានចំនួន១៩១នាក់ ស្រី៨៨នាក់ ៕

ក្រសួងសុខាភិបាលអំពាវនាវអោយ ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ចំពោះការឆ្លងជំងឺ ផ្ដាសាយបក្សីមកលើមនុស្ស

ភ្នំពេញ ៖ក្រសួងសុខាភិបាលបានក្លើនរម្លឹកសារជាថ្មីដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន ដើម្បីបង្ការការ ពារកុំឱ្យឆ្លងជំងឺ ខណៈពេលដែលមានបំណង ធ្វើដំណើរចេញ ទៅក្រៅប្រទេសដោយមានការផ្ទុះឡើងករណីជំងឺផ្ដាសាយបក្សីលើមនុស្សដែលបង្កដោយវីរុសផ្ដាសាយបក្សីប្រភេទ H7N9 ក្នុងប្រទេសចិន និងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់។
លោកវេជ្ជបណ្ឌិត លី សូវ៉ា់ន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ ឱ្យដឹងនាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋ គ្រប់រូបត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារ សុខភាពពីការចម្លងមេរោគផ្ដាសាយបក្សី ប្រភេទ H7N9 និងH5N6 មកលើមនុស្ស ជាពិសេសសម្រាប់ អ្នកដែលមានបំណង ធ្វើដំណើរចេញទៅក្រៅប្រទេសគួរតែចៀសវាងទៅកាន់ប្រទេស ឬទីកន្លែង ដែលស្គាល់ ឬដឹងថា មានករណីផ្ដាសាយបក្សី ក្នុងអំឡុងរដូវបុណ្យចូលឆ្នាំចិន និងបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ។
វេបសាយក្រសួងព័ត៌មានបានដកស្រងសម្ដីលោកវេជ្ជបណ្ឌិតមកផ្សាយ៖”កម្ពុជានៅមិនទាន់មានជំងឺផ្ដាសាយ បក្សីប្រភេទ H7N9 និង H5N6 នៅឡើយទេ ប៉ុន្ដែក្នុងករណីមានការសង្ស័យ ឬចេញ រោកសញ្ញាជំងឺផ្កា សាយបក្សីពេលត្រឡប់ មកពីក្រៅប្រទេសវិញ សូមបងប្អូនប្រជាពលរដ្ឋរួសរាន់ទៅ កាន់មណ្ឌលសុខភាពសាធារណៈ និងជួបជាមួយគ្រូពេទ្យ ដើម្បីព្យាបាលឱ្យទាន់ពេលវេលាពីព្រោះជំងឺនេះ មានឱសថព្យាបាល។
លោកវេជ្ជបណ្ឌិតបានអះអាងថា ក្រសួងសុខាភិបាលក៏បានដាក់មន្រ្ដី ពេទ្យប្រចាំការតាមព្រំដែន និងច្រកចេញ ចូលសំខាន់ៗ ព្រមទាំងដាក់ម៉ាស៊ីនស្ទង់កំដៅ ដើម្បីត្រួតពិនិត្យ និងស្កែនតាមដានសុខ ភាពអ្នកដំណើរ ដើម្បីស្វែងរកមេរោគផ្ដា សាយបក្សីប្រភេទថ្មី និងគ្រប់ប្រភេទជំងឺផ្សេងៗទៀត។
ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ មានការរីករាលដាល នៃជំងឺផ្ដាសាយបក្សីថ្មីប្រភេទ H5N6 លើសត្វបក្សី ដែលបណ្ដាលឱ្យមានការសម្លាប់សត្វ បក្សីប្រមាណជិត២០ លានក្បាលនៅប្រទេស កូរ៉េខាងត្បូង និងប្រទេសជប៉ុន។
ចំណែកនៅប្រទេសចិនវិញ ក៏មានករណីជំងឺ ផ្ដាសាយបក្សីលើមនុស្សដែលបង្កឡើង ដោយវីរុសផ្ដាសាយ បក្សីប្រភេទ H7N9 ចំនួន៨០៧នាក់ គិតក្នុងរយៈពេលពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦កន្លងមក។
អ្នកជំនាញផ្នែកសុខភាព នៃក្រសួងសុខាភិបាលបានពន្យល់ថា រោគសញ្ញាជំងឺផ្ដាសាយបក្សី មានចាប់ពីគ្រុនផ្ដាសាយធម្មតាទៅជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលអ្នកជំងឺភាគច្រើនមានការឆ្លងមេរោគនេះ គឺមានការរលាកសួតធ្ងន់ធ្ងរ និងមានគ្រុនក្ដៅលើសពី៣៨,៥អង្សាសេ មានអាការក្អក និងពិបាកដកដង្ហើម ដែលអាចឱ្យស្លាប់បាន។
សូមរម្លឹកថា បច្ចុប្បន្ននេះ កម្ពុជានៅមិនទាន់មានករណីជំងឺផ្តាសាយបក្សីប្រភេទ H7N9 និង H5N6 នៅឡើយទេ ប៉ុន្តែចាប់ពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១៤ ប្រទេសកម្ពុជាធ្លាប់មានករណី ជំងឺផ្តាសាយបក្សី ប្រភេទ H5N1 ចំនួន៥៦ករណី ដែលក្នុងនោះ មាន៣៧ករណីបានស្លាប់៕

 

រដ្ឋមន្រ្តីក្រសួងសុខាភិបាលស្នើឲ្យបក្សប្រឆាំងដាក់ពាក្យប្តឹងទៅ ACU ប្រសិនរកឃើញថាមានការអំពើពុករលួយនៅក្នុងការដោះដូរមន្ទីរពេទ្យ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង បើកផ្លូវឲ្យគណបក្សសង្រ្គោះជាតិដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយប្រសិនបើសិនរកឃើញថា មានការឃុបឃិតប្រព្រឹត្តអំពើពុករលួយ ដើម្បីដោះដូរទីតាំងមន្ទីរពេទ្យ។
ឆ្លើយបំភ្លឺនៅរដ្ឋសភាតបតាមសំណើររបស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៩ ធ្នូ នេះ លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានបញ្ជាក់ថា ការអនុវត្តការងារកន្លងទៅជុំវិញការដោះដូរមន្ទីរពេទ្យនោះ គឺធ្វើឡើងប្រកបដោយតម្លាភាព តាមនីតិវិធីរបស់រដ្ឋ និងមានការចូលរួមរបស់គណៈកម្មការអន្តរក្រសួង។
លោកបញ្ជាក់ថា៖” ការអនុវត្តតាមនីតិវិធីនេះ ធ្វើឲ្យក្រសួង បើកសិទ្ធិឲ្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងករណីរកឃើញថា មានការដោះដូរ ឃុបឃិត ប្រព្រឹត្តអំពើពុករលួយលើការដោះដូរមន្ទីរពេទ្យកន្លងទៅនេះ”។ប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅរសៀលថ្ងៃទី២៩ ធ្នូនេះ លោកអេង ឆៃឣ៊ាង គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានបញ្ជាក់ថា គណបក្សប្រឆាំងនឹងមិនហៅរដ្ឋមន្រ្តីក្រសួងសុខាភិបាលនោះទេ ប្រសិនបើគណបក្សសង្រ្គោះជាតិប្តឹងផ្ទាល់ទៅអង្គភាពប្រឆាំងអំពើពុករលួយនោះ។
លោកបញ្ជាក់ថា គណបក្សសង្រ្គោះជាតិចង់ឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលឆ្លើយទទួលខុស ត្រូវនៅពីមុខរដ្ឋសភាមិនមែនរដ្ឋមន្រ្តីក្រសួងសុខាភិបាលចង់រុញឲ្យរដ្ឋសភាទៅទទួលខុសត្រូវ នៅពីមុខអង្គភាពប្រឆាំងពុករលួយនោះទេ។
លោកបន្តថា ដោយឡែកជុំវិញការបកស្រាយរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលជុំវិញការងាររបស់ក្រសួងនៅព្រឹកនេះ គឺឯកឧត្តមសុំមិនធ្វើអត្ថាធិប្បាយក្នុងការវាយតម្លៃចំពោះការឆ្លើយរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលដោយទុកឲ្យប្រជាពលរដ្ឋធ្វើការវាយតម្លៃទៅចុះថាតើត្រឹមត្រូវឬមិនត្រឹមត្រូវ។
គួរបញ្ជាក់ថា រដ្ឋសភាកម្ពុជាបានបន្តសម័យប្រជុំលើកទី៧ របស់ខ្លួននៅព្រឹកថ្ងៃទី២៩ ធ្នូនេះ ដើម្បីស្តាប់ការឆ្លើយបំភ្លឺលើបញ្ហាមួយចំនួនរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជុំវិញការងារពាក់ព័ន្ធវិស័យសុខាភិបាល៕

មន្ទីរពេទ្យគន្ឋបុបា្ជបានប្រកាសថាខ្លួនបានជួយវះកាត់បេះដូងដល់កូនក្មេងកម្ពុជាជិត២ពាន់នាក់ដោយមិនគិតប្រាក់

ភ្នំពេញ៖មន្ទីរពេទ្យគន្ឋបុបា្ជបានប្រកាសថាខ្លួនបានជួយវះកាត់បេះដូងដល់កូនក្មេងកម្ពុជាជិត២ពាន់នាក់ដោយមិនគិតប្រាក់។នេះបើតាមសេចក្ដីប្រកាសរបស់មន្ទីរពេទ្យបានអោយដឹងដែរកាលពីម្សិលមិញ។

ប្រភពបានបន្ដថា៖ក្មេងវះកាត់បេះដូងមានចំនួន១៤៥០នាក់និងវះកាត់បិទភ្ជិតសរសៃប្រហោងបេះដូងតាមសរសៃឈាមបានចំនួន៣៥០នាក់។ក្នុងនោះបុគ្គលិកពេទ្យបានចូលរួមវះកាត់ដោយផ្ទាលនិងមានជំនួយពីពេទ្យសហរដ្ឋអាមេរិចផងដែរ។កន្លង មកលោកវេជ្ជបណ្ឌិតរិចឆ្នឺប្រធានមន្ទីរពេទ្យគន្ឋាបុបា្ជប្រកាសថាក្នុងមួយថ្ងៃមន្ទីរពេទ្យចំណាយ ៣៥០០០ដុល្លារសម្រាប់ការចំណាយការព្យាបាលកុមារនិងស្ដ្រីដែលចូលមកសម្រាក់នៅមន្ទីរពេទ្យគន្ឋាបុបា្ជដោយសេវាមិនគិតប្រាក់។

បើតា មលោកវេជ្ជបណ្ឌិតបាននិយាយក្នុងរបាយការណ៍ឆមាសទី១ឆ្នាំ២០១៦នេះ។ តាមរបាយការណ៍មន្ទីរពេទ្យ បានអោយដឹងដែរថា៖”មន្ទីពេទ្យបានជួយព្យាបាលកុមារមានជំងឺ៣៧៧,៣១៧នាក់ខាងជំងឺក្រៅនិងក្នុងនោះមានជំងឺ ធ្ងន់ធ្ងរមានចំនួនជាង៦៦,៩៨៩នាក់បានចូលសម្រាក់នៅមន្ទីរពេទ្យនេះ។ប្រភពបានអោយដឹងដែរមន្ទីរពេទ្យបានបាន ទទួលការវះកាត់ចំនួន១០,៩៤០ករណីនិងវះកាត់បេះដូចមាន២០៦ករណី។និងមានស្ដ្រីមានផ្ទៃពោះមានចំនួន១១៨,៤៣៧៨ នាក់បានពិនិត្យនិងព្យាបាល។ពលរដ្ឋក្រីក្រីកម្ពុជាដែលបានទទួលសេវាពីមន្ទីរពេទ្យគន្ឋបុបា្ជបានចាត់ទុកមន្ទីរពេទ្យនេះថាជា មន្ទីរពេទ្យចិត្តធម៌ដោយសារមិនតម្រូវបង់ប្រាក់។ឯលោកវេជ្ជបណ្ឌិតបេអាត រិចឆ្នើរដែលជាជនជាតិស្វីសត្រូវបានពលរដ្ឋកម្ពុជាដាក់ឈ្មោះ”ព្រះរស់ចិត្តធម៌”។ ថវិកាចំណាយមន្ទីរពេទ្យមានចំនួន ៤៣លានដុល្លារអាមេរិកនាឆ្នាំកន្លងមក។មន្ទីរពេទ្យគន្ធបុប្ផា បានដំណើរការតាំងពីឆ្នាំ១៩៩២ មក។ ប្រធានមន្ទីរពេទ្យ គឺលោក ប៊េត រីច្ឆនឺរ ជនជាតិស្វីស ជាអ្នកស្វែងរកថវិកាពីសប្បុរសជន តាមរយៈការប្រគំតន្ត្រីសប្បុរសធម៌ផ្ទាល់ខ្លួនរបស់លោកដើម្បីទ្រទ្រង់នូវការចំណាយសម្រាប់មន្ទីរពេទ្យនេះ៕L/H

មទ្ទីពេទ្យបង្គែកខេត្តកំពង់ចាមរងការចោទប្រកាន់ថាយកលុយហើយមិនព្យាបាល

ខេត្តកំពង់ចាម៖ស្រ្តីម្នាក់ឈ្មោះផាន់ឡៃស៊ីមអាយុ៣៦ឆ្នាំនៅភូមិបឹងឃុំថ្មពូនស្រុកព្រៃឈរបានទៅឆ្លង ទន្លេនៅមណ្ឌលសុខភាពឃុំថ្មពូនក្រោយពីឆ្លងរួចធ្លាក់ឈាមច្រើនពេក គ្រួសារលោកស្រីផាន់ឡៃស៊ីមក៏បានបញ្ជូនមកដេក ពេទ្យបង្អែកខេត្តកំពង់ចាមពេលមកដល់ហើយពេទ្យខេត្តអត់ទាន់មក មើលទៀតដោយរងចាំ៨ម៉ោងសិនបានមកមើលបើទោះបីបានបង់ប្រាក់១៥៣០០០រៀលរួចហើយក្ដី។នេះបើតាមប្ដី លោកស្រីផាន់ឡៃស៊ីមបានអោយ ដឹងកាលពីម្សិលមិញ ។ករណីការចោទប្រកាន់នេះកើតមាននៅថ្ងៃទី១៧ធ្នូក្រោយគ្រួសារជនរងគ្រោះបាននាំស្ដី្រខាងលើមកសម្រាក់ពេទ្យ។


គ្រួសារជនរងគ្រោះបានអោយដឹងថាកាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៦លោកស្រីផាន់ឡៃស៊ីម អាយុ36ឆ្នាំរស់នៅ ភូមិបឹងឃុំថ្មរពូន ស្រុកព្រៃឈខេត្តកំពង់ចាមមានបានសំរាលកូនខ្ចីបានមកដល់មទ្ទីពេទ្យបង្គែកខេត្តកំពង់ចាមនៅពេលព្រឹកម៉ោង8ព្រឹកដោយសារតែឈាមខ្លាំងពេកនៅច្រកមុខពេទ្យសុំសំបុត្រពេទ្យហើយពេទ្យខេត្តយកលុយ១៥៣០០០រៀល ហើយពេទ្យមិនបានព្យាបាលអោយភ្លាមទេដោយរងចាំ៨ម៉ោងទៀតទើបព្យាបាលអោយពេលនោះ។
ប្តីស្រីឆ្លងទន្លេភ័យខ្លាំងពេកក៏សុំលុយពេទ្យវិញពេលនោះពេទ្យអត់អោយ ហើយក៏អត់យកចិត្តទុកដាក់ជាមួយអ្នកជំងឺទេអោយលុយហើយក៍ធ្វើព្រងើយយគាត់សុំលុយ វិញក៍ឆ្លើយមកថាចាំសិននឹងគេមើលហាក់បីដូចមិនយកចិត្តទុកដាក់ជាមួយប្រជាពលរដ្នទេ។
ពាក់ព័ន្ធនឹងករណីនេះលោកគឹមសួរភិរុណប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានអោយដឹងថាបន្ទាប់ពី ទទួលបានពត៏មានពីអ្នកការសែតលោកបានបញ្ជារអោយគ្រូពេទ្យយកប្រាក់ទៅអោយអ្នករងគ្រោះវិញហើយ។ឯស្ត្រីរងគ្រោះ ជិតស្លាប់បន្ទាប់ពីគ្រូពេទ្យឃុំថ្មពូនស្រុកព្រៃឈរ បង្កើតកូនខ្វះបច្ចេកទេសហើយបពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាមពុំមានការយកចិត្តទុកដាក់ម្ដងទៀត។តាមគ្រួសារបានអោយដឹងក្រុមគ្រួសារស្ដ្រីជនរងគ្រោះបានដឹកស្ដ្រីផាន់ឡៃ ស៊ីមទៅមន្ទីរពេទ្យឯកជន៕

មន្ទីរពេទ្យកាល់ម៉ែតប្រកាសផ្ដល់សេវាព្យាបាលនិងវះកាត់បេះដូងឥតថ្លៃ

ភ្នំពេញ៖មន្ទីរពេទ្យកាល់ម៉ែតប្រកាសផ្ដល់សេវាព្យាបាលនិងវះកាត់បេះដូងឥតថ្លៃ។មន្ទីរពេទ្យកាលម៉ែតផ្នែកអគាបេះដូងកុមារសូមជូនដំណឹងដល់បងប្អូនសាធារណជនដែលមានកូនអាយុ១៦ឆ្នាំមានជំងឺបេះដួងអញ្ជើញមកទទួលសេវាពិគ្រោះជំងឺដោយឥតគិតថ្លៃក្នុងត្រីមាសទី១ឆ្នាំ២០១៧(ចាប់ពីថ្ងៃជូននេះរហូតដល់ថ្ងៃទី១៣១ខែមីនាឆ្នាំ២០១៧៕

វិធីសាស្ត្របំបាត់ឈឺធ្មេញតាមបែបធម្មជាតិ យ៉ាងមានប្រសិទ្ធភាព

ភ្នំពេញ៖ នេះជាវិធីបំបាត់ឈឺធ្មេញយ៉ាងមានប្រសិទ្ធភាព៖- ត្រួយត្របែក៖ យកត្រួយត្របែក៣-៤សន្លឹក លាងឲ្យស្អាតរួចយកមកទំរួចដាក់នៅកន្លែងឈឺ៥នាទីនឹងបានធូរស្រាល។ នៅក្នុងស្លឹកត្របែកក៏មានផ្ទុកនូវសារធាតុ astringents ដែលអាចជួយបង្រួមចន្លោះអញ្ចាញធ្មេញ និងបំបាត់ការឈឺធ្មេញ។
- ម្រេច៖ យកម្រេច២-៣គ្រាប់ កិនឲ្យម៉ដ្ឋ ហើយលាយអំបិលបន្តិច រួចដាក់នៅកន្លែងដែលឈឺ៥នាទីនឹងបានធូរស្រាល។
- ខ្ទឹមស៖ កិនខ្ទឹមសឲ្យម៉ដ្ឋ បន្តិច រួចដាក់នៅកន្លែងដែលឈឺ៥នាទីនឹងបានធូរស្រាល វិធីបន្ថែមទៀតយើងអាចកិនវាឲ្យម៉ដ្ឋរួចយកដាំជាមួយទឹកសមល្មមមិនច្រើនពេក ហើយយកទឹកនោះមកខ្ពុរមាត់១ថ្ងៃ២ឬ៣ដងនឹងបានកាត់បន្ថយការឈឺ ដោយខ្ទឹមសផ្ទុកនូវសារៈធាតុ allicin ដែលអាចបំបាត់ការឈឺធ្មេញបាន។សូមពិនិត្យ និងពិគ្រោះជាមួយអ្នកជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។អត្ថបទ៖ សុផល្លែត

 

របៀបគ្រៀវឲ្យចេកចេញផ្លែពាក់កណ្តាលដើម

ដើម្បីជួយចែករំលែកបន្តជាចំណេះដឹងថ្មីនិង វិធីងាយៗដែលយើងអាចសាកល្បងធ្វើបាន
ទី១ការជ្រើសរើសដើមចេក៖- ជ្រើសរើសដើមចេកដែលមានអាយុពី ៧-៨ ខែ
* វិធីធ្វើ៖
- កំណត់យកកំពស់ប្រមាណ ១,៦ម៉ែត្រ
- ទំហំដែលត្រូវចោះ មុខទទឹងប្រវែង ១តឹក និងកម្ពស់ប្រមាណ ១,៥តឹក
- ធ្វើការកាត់ចោះរហូតដល់ស្នូលកណ្តាល រួចកាត់ស្នូលនោះចេញ
- យកបន្ទះជ័រប្លាស្ទិចបិទផ្នែកខាងលើនៃប្រលោះនោះដើម្បីកុំឲ្យបណ្តូលវាចាក់បន្តទៅខាងលើ
- បាញ់ទឹកជីលាមកសត្វម្តងជារៀងរាល់ថ្ងៃដើម្បីជំនួយការលូតលាស់
- ពេលបណ្តូលចាប់ផ្តើមដុះចេញមកត្រូវពិនិត្យមើលឲ្យប្រាកដថាស្នូលរបស់វាងាកចេញមកខាងក្រៅ។
បងប្អូនអាចសាកល្បងវិធីនេះទៅលើដើមចេក ១ឬ២ដើមសិន ជាការដកពិសោធន៍បច្ចេកទេសថ្មីៗ។
បើបានលទ្ធផលល្អអាចអនុវត្តក្នុងបរិមាណច្រើនបាន ព្រោះមានកសិករដាំចេកមួយចំនួនទទួលបានការជោគជ័យក្នុងការធ្វើបែបនេះ។អត្ថបទដើមអ៊ាងសុផល្លែត

មន្ដ្រី៖មន្ទីរពេទ្យបង្អែកខេត្តសៀមរាបត្រូវជ្រើសរើសយកជាមជ្ឈមណ្ឌលព្យាបាលជំងឺមហារីក

សៀមរាប៖មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានក្រសួងសុខាភិបាលកំណត់យកធ្វើជាទីតំាងបង្កើតជាមជ្ឍមណ្ឌលព្យាបាលជំងឺមហារីក ខណៈបច្ចុប្បន្នអាត្រាអ្នកកើតជំងឺមហារីកមានចំនួនច្រើនក្នុងប្រទេស។ 

លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានប្រាប់រស្មីហង្សមាសកាលពីថ្ងៃទី១៤ខែធ្នូម្សិលម៉ិញនេះថា នៅក្នុងប្រទេសកម្ពុជាក្រសួងសុខាភិបាលបានកំណត់យកមន្ទីរពេទ្យចំនួន៤សម្រាប់បង្កើតមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកក្នុងនោះមានមន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យខ្មែរសូវៀត មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ លោកបានបញ្ជាក់ថា៖ សម្រាប់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបកំពុងត្រៀមសម្រាប់ធ្វើការបណ្តុះបណ្តាលធនធានមនុស្ស ការទទួលជំនួយពីអន្តរជាតិដើម្បីធ្វើការសាងសង់ និងបំពាក់ឧបករណ៍ដែលអាចឈានទៅព្យាបាលជំងឺមហារីកមួយប្រកបទៅដោយប្រសិទ្ធភាព។
លោកបានបន្តថា៖” ការបង្កើតឲ្យមានមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅថ្ងៃអនាគត់នេះ គឺមានសារៈសំខាន់ណាស់ក្នុងជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសគឺមនុស្សចាស់ដែលត្រូវបានគេសង្គេតឃើញថា ភាគច្រើនគឺបានកើតជំងឺមហារីក និងងាយរងគ្រោះថ្នាក់។ ហើយមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះមិនត្រឹមតែបានជួយព្យាបាលអ្នកជំងឺមហារីកនៅក្នុងខេត្តសៀមរាបប៉ុនណ្ណោះទេ គឺអ្នកជំងឺមហារីកដែលនៅតាមបណ្តាខេត្តជុំវិញដូចជា ខេត្តឧត្តមានជ័យ បន្ទាយមានជ័យ ព្រះវិហារ និងខេត្តកំពុងធំ ក៍ងាយស្រួលក្នុងការមកទទួលសេវាព្យាបាលដែរ។ លោកបានបន្តទៀតថា៖” បច្ចុប្បន្ននេះអ្នកជំងឺមហារីកមានការពិបាកណាស់ក្នុងការស្វែងរកសេវាព្យាបាលដោយសារតែមន្ទីរពេទ្យដែលមានការផ្តល់សេវាព្យាលជំងឺមហារីក គឺមាននៅតែឆ្ងាយៗពិបាកក្នុងការទៅទទួលសេវាព្យាបាល៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

ព័ត៌មានជាតិ​ពេល​យប់​


សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2