vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សុខភាព

គ្រួសារមានកូនភ្លោះ៣នាក់ស្រីទាំងអស់អំពាវនាវរកជំនួយ

ខេត្តស្វាយរៀងៈលោកពៅចំរើនអាយុ២៦ឆ្នាំនិងប្រពន្ឋឈ្មោះ ឡនសុខនឿន អាយុ២២ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិសេរីអោឃុំ ត្រស់ស្រុករមាសហែកខេត្តស្វាយរៀងកើតបានកូនភ្លោះចំនួន៣នាក់ស្រីទាំអស់។លោកពៅចំរើនជាស្វាមីបានអោយដឹងថា៖”ប្រព័ន្ធលោកបានសំរាលកូនទាំងនេះជាលើកទី៣ហើយ ហើយលើកទី៣នេះប្រព័ន្ធរបស់គាត់ចំឡែកជាងមុនហើយលោកក៏បាននាំប្រព័ន្ធទៅមណ្ឌលសុខភាពនៅក្នុងស្រុកដើម្បីពិនឹត្យផ្ទៃពោះបន្ទាប់មកអ្នកគ្រូពេទ្យប្រាប់ថាប្រព័ន្ធរបស់គាត់មានកូនភ្លោះ៣នាក់។

លោកបានបន្តថា៖”ក្រោយពីបានដឹងថាប្រព័ន្ធមានគ័រម្តងនេះមានកូនចំនួន៣នាក់លោកក៏សប្បាយចឹត្តហ្នឹងនាំប្រព័ន្ធទៅមន្ទីពេទ្យតាមការកំណត់របស់គ្រូពេទ្យកំណត់ក្នុងការតាមដាននិងពិគ្រោះជាមួយគ្រួពេទ្យ”។
លោកបានបន្តទៀតថា៖”លុះដល់ថ្ងៃទី១១ខែ១១ឆ្នាំ២០១៦នេះប្រព័ន្ធរបស់លោកបានឈឺពោះនៅហើយ លោកនិងក្រុមគ្រួសារបាន​ជួនប្រព័ន្ធមកកាន់មន្ទីេរពេទ្យអង្អែកខេត្តស្វាយរៀងដើម្បីអោយក្រុមគ្រូពេទ្យជួយសង្គ្រោះទាំងម្តាយទាំងកូនអោយមានសុវត្ថភាពទាំងអស់គ្នាក្រោយពីធើការវះកាត់រួចលោកក៏បានទទូលនូវបុត្រត្រីទាំង៣នាក់ដ៏ស្រស់ស្អាត ហើយលោកក៌បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានជួយសង្គ្រោះដល់ក្រុមគ្រួសារលោកទទួលបានសុវត្ថភាពល្អ”។
លោកបានអំពាវនាវដល់ដល់ទ្រង់សម្តេចឯកឧត្តមមេតាជួយឧបត្ថមដល់គ្រួសារគាត់ផងព្រោះគាត់គ្មានលុយកាក់ចឹញ្ចឹមកូននោះទេព្រោះគាត់ជាអ្នកក្រហើយមានជីវភាពខ្វះខាតជាជាច្រើន៕

សត្វបបែល៧០ក្បាលនៅប្រទេថៃសា្លប់មិនដឹងមូលហេតុច្បាស់លាស់

ក្រុងបាងកក៖កាសែតថៃបានផ្សាយនៅថ្ងៃនេះថាមានសត្វបបែល៧០ក្បាលខ្លះមានទំហំប៉ុនឡានបានត្រូវគេប្រទះរកឃើញថាបានស្លាប់នៅទន្លេមេគង្គឯមូលហេតុគេដាក់កាសង្ស្ស័យទៅលើរោងចក្របង្ហូរជាតិពុលចូលក្នុងទន្លេឬទឹកទន្លេមានជាតិអាស៊ីតខ្លាំងនាំខ្វះអុកស៊ីសែន។អ្នកវិទ្យាសាស្ដ្រថៃនិងបរទេសកំពុងស៊ើបអង្កេតករណីនេះថាតើវាមកពីបុព្វហេតុអ្វីបានសត្វបបែបនេះស្លាប់ទាំងហ្វូងដូចនេះ៕

 

ជប៉ុនផ្ដល់រថយន្តសង្គ្រោះបន្ទាន់ចំនួន៤គ្រឿង

ភ្នំពេញ៖ជប៉ុនផ្ដល់រថយន្តសង្គ្រោះបន្ទាន់ចំនួន៤គ្រឿងអោយរដ្ឋបាលរាជធានី ភ្នំពេញកាលពីវេលាម៉ោង១១និង៣៥នាទីនេះ ដើម្បី​យកទៅប្រើប្រាស់ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋពេលជួបគ្រោះថ្នាក់ផ្សេងៗ៕

មន្ដ្រីកម្ពុជាប្រកាសឲ្យប្រុងប្រយ័ត្នជំងឺឆ្លងបណ្តាលមកពីវីរុសហ្ស៊ីកា

ភ្នំពេញ៖ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា៖” បច្ចុប្បន្ន ពុំមានករណីជំងឺហ្ស៊ីកាត្រូវបានកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ។ ក្នុងកំឡុងពេលឈប់សំរាកដើម្បីប្រារព្ធ ពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនាពេលឆាប់ៗខាងមុខនេះ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមប្រកាសក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យបន្តចូលរួមទប់ស្កាត់កុំឲ្យមាន ការចម្លងវីរុសហ្ស៊ីកាចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានបំណងដើរកំសាន្តនៅ តាមបណ្តាប្រទេសដែលមានករណីហ្ស៊ីកាកើតមាន ដោយត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកិច្ចការពារខ្លួនដូចដែលក្រសួងសុខាភិបាលធ្លាប់បានចេញសេចក្តីប្រកាសជាហូរហែរកន្លងមករួចហើយ។

ការការពារដែលល្អបំផុតពីការចម្លងជំងឺហ្ស៊ីកា គឺ ត្រូវអនុវត្តន៍កិច្ចការពារដូចនឹងការការពារជំងឺគ្រុនឈាមដែរ រួមមាន ការពារខ្លួនកុំឲ្យមូសខ្លាខាំ ស្ត្រីដែលមានផ្ទៃពោះឬមាន ផែនការនឹងមានផ្ទៃពោះនិងដៃគូរួមភេទរបស់គាត់រិតតែត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីការពារខ្លួនពីមូសខ្លាដែល មានផ្ទុកវីរុសហ្ស៊ីកាខាំ និងការចម្លងតាមការរួមភេទ ហើយការការពារនេះ អាចអនុវត្តន៍បានដោយ៖

– បំបាត់ជម្រកមូសខ្លា ដោយធ្វើអនាម័យសំអាតជុំវិញផ្ទះ ការពារកុំឲ្យមានទឹកដក់នៅជុំវិញផ្ទះ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ឡាន ត្រឡោកដូង ធុងទឹក ផើងផ្កា និងប្រើអាបែតដាក់ក្នុងពាង ឬ អាងស្តុកទឹក។
– ស្លៀកពាក់ខោជើងវែង អាវដៃវែង និងស្រោមជើង ធ្វើយ៉ាងណាគ្របដណ្តប់ភាគច្រើននៃរាងកាយឲ្យជិត (សម្លៀកបំពាក់គួរតែមានពណ៌ភ្លឺ កុំខ្មៅឬងងឹត)
– ប្រើថ្នាំបាញ់ (spray) ឬលាប (repellent) កុំឲ្យមូសមកជិត ព្រោះថ្នាំនេះ ស្ត្រីមានផ្ទៃពោះអាចប្រើបាន ដោយមានសុវត្ថិភាព មិនមានផលប៉ះពាល់ទេ
– សំរាន្តក្នុងមុង រាល់ពេលសំរាន្តនៅពេលយប់និងថ្ងៃ ព្រមទាំងបើកបង្អួចឲ្យធំ ដើម្បីឲ្យពន្លឺថ្ងៃនិងខ្យល់ចេញចូលបានល្អ
– បើមិនចាំបាច់ ស្ត្រីមានផ្ទៃពោះ គូស្វាម៉ីភរិយាឬស្ត្រីមានគម្រោងមានផ្ទៃពោះ មិនគួរឬមិនត្រូវ ធ្វើដំណើរទៅកាន់តំបន់ ដែលមានផ្ទុះ ឬកំពុងមានជំងឺហ្ស៊ីកា ហើយត្រូវអនុវត្តន៍ការការពារខ្លួនដែលជំរាបជូននេះ ឲ្យបាន ខ្ជាប់ខ្ជួនបំផុត។
– បុរសនិងស្ត្រីដែលត្រឡប់មកពីតំបន់ដែលមានផ្ទុះឬកំពុងមានជំងឺហ្ស៊ីកា ត្រូវអនុវត្តការរួមភេទដែលមានសុវត្ថិភាព (ដោយប្រើប្រាស់ស្រោមអនាម័យ) ឬតមការរួមភេទយ៉ាងហោចណាស់៦ខែ បន្ទាប់ពីការវិលត្រឡប់មកវិញ ដើម្បីការពារការឆ្លងវីរុសហ្ស៊ីកាតាមការរួមភេទ ។
– គូស្វាម៉ីភរិយា ឬស្ត្រីមានគម្រោងមានផ្ទៃពោះ ដែលទើបវិលត្រឡប់មកពីតំបន់ដែលផ្ទុះឬកំពុងមានជំងឺហ្ស៊ីកា ត្រូវរង់ចាំយ៉ាងតិច៦ខែមុនពេលព្យាយាមឲ្យមានផ្ទៃពោះដើម្បីធានាថា គ្មានការឆ្លងវីរុសហ្ស៊ីកាទៅទារកដែលនិងបង្កកំណើត ។
– ដៃគូរួមភេទរបស់ស្ត្រី ដែលវិលត្រឡប់ពីតំបន់ដែលផ្ទុះឬកំពុងមានជំងឺហ្ស៊ីកា ត្រូវអនុវត្តការរួមភេទមានសុវត្ថិភាព(ប្រើស្រោមអនាម័យ)ឬជៀសវាងការរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះ។
– ស្ត្រីដែលប្រើវិធីរួមភេទដោយមិនការពារ ប៉ុន្តែមិនចង់មានផ្ទៃពោះដោយសារតែការឆ្លងវីរុសហ្ស៊ីកា ត្រូវប្រើវីធីពន្យាកំណើតជាបន្ទាន់ ដោយអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញតាមមូលដ្ឋានសុខាភិបាលសាធារ ណៈ។
– ស្ត្រីមានផ្ទៃពោះដែលមានរោគសញ្ញានៃការឆ្លងវីរុសហ្ស៊ីកា ត្រូវមកពិនិត្យផ្ទៃពោះឲ្យបានញឹកញាប់ជាមួយគ្រូពេទ្យជំនាញនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងគ្រូពេទ្យដែលមានការបណ្តុះបណ្តាល ត្រឹមត្រូវ។

វីរុសហ្ស៊ីកា ឆ្លងមកមនុស្ស តាមរយៈសត្វមូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ ដែលប្រភេទមូសខ្លានេះគឺដូចគ្នានិង
មូសខ្លាដែលផ្ទុកវីរុសជំងឺគ្រុនឈាមនិងគ្រុនឈីក ហើយជំងឺហ្ស៊ីកានេះ ក៏អាចឆ្លងតាមការរួមភេទជាមួយអ្នកដែលផ្ទុកឬមានជំងឺហ្ស៊ីកា។ ការផ្ទុះរាតត្បាតនៃជំងឺហ្ស៊ីកា ត្រូវបានគេរាយការណ៍ នៅអាហ្រ្វិក, អាមេរិក, តំបន់អាស៊ី និងប៉ាស៊ីហ្វិក។ ចាប់តាំងពីឆ្នាំ ២០១៥ រហូតមកដល់បច្ចុប្បន្ននេះ វីរុសហ្ស៊ីកា ត្រូវបានរាយការណ៍ពីបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជាសាំងហ្គាពួរ ថៃ និងវៀតណាម ហើយប្រទេសជិតខាងកម្ពុជា ក៏នៅតែបន្តរាយការណ៍អំពីករណីជំងឺហ្ស៊ីកា កើតមានថ្មីៗ និងជូនដំណឹងពីមានករណីទារកក្បាលតូចមួយចំនួនដែលអាចទាក់ទងទៅនឹងវីរុសហ្ស៊ីកា។ ដូច្នេះ ការបន្ត អនុវត្តន៍កិច្ចការពារការចម្លងជំងឺហ្ស៊ីកានេះជាការចាំបាច់ គឺត្រូវតែធ្វើជាបន្តជាចាំបាច់ដោយបុគ្គលគ្រប់រូបចូលរួមអនុវត្តន៍ តាមការណែនាំខាងលើនេះ។

វីរុសហ្ស៊ីកាជាធម្មតាបណ្តាលអោយមានជំងឺហ្ស៊ីកាស្រាលមិនធ្ងន់ធ្ងរទេ ដែលចេញរោគសញ្ញាពី ២ ទៅ ៣ ថ្ងៃបន្ទាប់ពីមនុស្សម្នាក់ត្រូវបានខាំដោយសត្វមូសខ្លាដែលផ្ទុកវីរុសហ្ស៊ីកា។ គេបានប៉ាន់ប្រមាណថា ៨០% នៃមនុស្សដែល បានឆ្លងជំងឺនេះមិនបានបង្ហាញរោគសញ្ញាអ្វីទេ។ រោគសញ្ញាទូទៅ មានដូចជាគ្រុនក្តៅស្ទិញៗនិងកន្តួលក្រហមលើស្បែក អ្នកខ្លះទៀតអាចនឹងមាន ភ្នែកឡើងក្រហម ឈឺសាច់ដុំ ឈឺសន្លាក់ និងអស់កំលាំង ជាដើម។ រោគសញ្ញាទាំងនេះ ជាធម្មតាអាចជាសះស្បើយក្នុងរយៈពេលពី ២ ទៅ ៧ ថ្ងៃ។ ប្រសិនបើរោគសញ្ញាសង្ស័យ សូមស្វែងរកការពិគ្រោះជំងឺជាមួយ គ្រូពេទ្យនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈដែលនៅជិតលោកអ្នក។ បច្ចុប្បន្នមិនមានការព្យាបាលជាក់លាក់ និង គ្មានវ៉ាក់សាំង ដែលអាចប្រើបានសម្រាប់ព្យាបាលឬការពារជំងឺនេះនៅឡើយទេ។ នៅក្នុងប្រទេសកម្ពុជា មានមន្ទីរ ពិសោធនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និង NAMRU 2 ដែលអាចធ្វើតេស្តរកវីរុស ហ្ស៊ីកាបាន។

លោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបន្ដប្រកាសចូលរួមទប់ស្កាត់ការពារការចម្លងជំងឺហ្ស៊ីការបស់ប្រជាពលរដ្ឋទូទៅនិងមន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងសកម្មនៅក្នុងកិច្ចការពារនេះ និងក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ ឯកឧត្តមរដ្ឋមន្ត្រី សូមក្រើនរំលឹកហើយរំលឹកទៀតជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសថា៖ សូមឲ្យប្រជាពលរដ្ឋយើង បន្តចូលរួម ”ទប់ស្កាត់និងការពារកុំឲ្យឆ្លងជំងឺហ្ស៊ីកា ដែលដូចទៅនឹងការការពារជំងឺគ្រុនឈាមនិងគ្រុនឈីកដែរ ដោយ អនុវត្តនូវវិធានការការពារកុំឲ្យមូសខ្លាខាំ តាមរយៈការកំចាត់វត្ថុដក់ទឹកដែលជាជំរកនៃការកកើតសត្វមូសខ្លា។ ខ្ញុំសូម អំពាវនាវនិងជំរុញឲ្យថ្នាក់ដឹកនាំមូលដ្ឋាន បន្តចលនាប្រជាជននៅក្នុងសហគមន៍ក្នុងការកំចាត់ជំរកដង្កូវទឹក ដែលនាំឲ្យ មានមូសខ្លា ដែលជាភ្នាក់ងារបង្កជំងឺហ្សីកា និងជំងឺគ្រុនឈាម ព្រមទាំងស្លៀកពាក់ខោជើងវែងនិងអាវដៃវែង និងសំរាន្ត ក្នុងមុង។ ក្នុងករណីសង្ស័យឬពេលមានជំងឺដែលមានរោគសញ្ញាដូចរៀបរាប់ខាងលើ សូមអញ្ជើញទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតលោកអ្នកបំផុត ”។

សំរាប់ព័ត៌មានបន្ថែម សូមទាក់ទង ទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ៕

រដ្ឋមន្រ្តីក្រសួងសុខាភិបាលព្រមានចាត់វិធានការក្តៅចំពោះគ្រូពេទ្យរដ្ឋណាដែលទារលុយអ្នកជម្ងឺមុនព្យាបាល

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា អះអាងថា ក្រសួងនឹងចាត់វិធានការក្តៅចំពោះគ្រូពេទ្យរដ្ឋណាដែលបានប្រើវិធីទារលុយអ្នកជម្ងឺមុនព្យាបាល ខណៈដែលអ្នកជំងឺកំពុងត្រូវការការជួយសង្រ្គោះបន្ទាន់ពីគ្រូពេទ្យ ដើម្បីលើកស្ទួយវិស័យសុខាភិបាលប្រទេសកម្ពុជាឲ្យកាន់តែមានទំនុកចិត្តពីប្រជាពលរដ្ឋ។
ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ការឡើងការពារសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ សុខាភិបាល នៅព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣ វិច្ឆិកានេះ លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា ប្រជាពលរដ្ឋអាចរាយការណ៍មកក្រសួង ឬរូបឯកឧត្តមផ្ទាល់នូវឈ្មោះវេជ្ជបណ្ឌិត ឬមន្ទីរពេទ្យរដ្ឋណាដែលបានទារលុយពីក្រុមគ្រួសារអ្នកជំងឺ មិនចាប់ផ្តើមព្យាបាល។
លោករដ្ឋមន្រ្តី បន្តថា ក្រសួងនឹងចាត់វិធានការអប់រំណែនាំនិងប្រើប្រាស់វិធានការផ្លូវច្បាប់ប្រសិនបើរកឃើញថា គ្រូពេទ្យនៅតែប្រព្រឹត្តិទម្លាប់ទារលុយពីអ្នកជំងឺ មុនពញតាបាល ដើម្បីកុំឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើមន្ទីរពេទ្យរដ្ឋ។
លោករដ្ឋមន្រ្តី ក៏បានរំពឹងថា៖” នៅពេលដែលសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនេះចេញទៅ វាកាន់តែធ្វើឲ្យវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជាកាន់តែមានការរីកចម្រើន ព្រោះច្បាប់នេះ បានចាប់បង្ខំឲ្យអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ឲ្យគោរពនូវវិជ្ជាជីវៈរបស់ខ្លួនក្នុងការព្យាបាលជំងឺដល់ប្រជាពលរដ្ឋ បើពុំដូច្នោះទេអ្នកដែលប្រព្រឹត្តិខុសនឹងទទួលទោសទៅតាមផ្លូវច្បាប់។
លោកម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល មានសារៈសំខាន់ណាស់ ដែលនឹងជំរុញឲ្យវិស័យសុខាភិបាល របស់ប្រទេសកម្ពុជាកាន់តែមានការរីកចំរើន និងទប់ស្កាត់ចំពោះការវាយប្រហារពីសំណាក់ប្រជាពលរដ្ឋកម្ពុជា មកលើប្រព័ន្ធសុខាភិបាលកម្ពុជា។
លោកបញ្ជាក់ថា សមាជិកព្រឹទ្ធសភាបាន៥០ លើ៥០ សំឡេង ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំពេញអង្គដែលដឹកនាំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានលើកដៃបោះឆ្នោតគាំទ្រអនុម័តចំពោះសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនេះ ដើម្បីបើកផ្លូវឲ្យរាជរដ្ឋាភិបាល ចាត់វិធានការចំពោះគ្រូពេទ្យរដ្ឋ និងឯកជនណាដែលបានប្រព្រឹត្តខុសវិជ្ជាជីវៈ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល នេះ មានគោលបំណងការពារសុខភាព និងសុវត្ថិភាពប្រជាជនតាមរយៈការផ្តល់នូវ យន្តការដើម្បីធានាថា អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់មានចំណេះដឹង សមត្ថភាព និងសម្បទាគ្រប់ គ្រាន់ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន ខណៈដែលប្រជាពលរដ្ឋខ្មែរមួយចំនួន មានការនិយមចាកចេញទៅរកសេវាព្យាបាលនៅក្រៅប្រទេស៕

មនុស្សជាង១ពាន់នាក់ចូលរួមក្នុងទិវាពិភពលោកលាងសម្អាតដៃ

ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋនិងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងសិក្សានុសិស្សចំនួន១.១០២នាក់ចូលរួមក្នុងទិវាពិភពលោកលាងសម្អាតនៅព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០១៦នៅសាលាបឋមសិក្សាស្រុកថ្មពួក។
ក្នុងឱកាសទិវាពិភពលោកលាងដៃសម្អាតដៃត្រូវធ្វើដង្ហែរតាមដងផ្លូវក្នុងទីប្រជុំជនស្រុកថ្មពួកដែលបានការឧបត្ថម្ភពីអង្កការ​សាម៉ារីតាន់ភឺសរួមជាមួយអង្គការជាដៃគូសហការជាមួយមន្ទីអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យដែលសិក្សានុសិស្សនិងលោកគ្រូអ្នកគ្រូមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធមានចំនួន១.១០២នាក់។


ក្នុងពិធីនោះដែរលោក ផ្លែក វ៉ារី អភិបាលស្រុកថ្មពួកបានមានប្រសាសន៍ថា៖”ដោយបានការសហការរវាងមន្ត្រីរាជការមានមន្ត្រីសាលាស្រុករួមជាមួយសិស្សានុសិស្សនិងកងកំលាំងប្រដាប់អាវុធទាំងបីស្ថាប័នសហការជាមួយអង្គការសាម៉ារីតាន់ភឺសដែលបានរៀបចំធ្វើពិធី(ទិវាពិភពលោកលាងសម្អាតដៃ)។
លោកបានបញ្ជាក់ថា៖”ស្រុកថ្មពួកគឺមានប្រាសាទបន្ទាយឆ្មារនិងប្រាសាទបន្ទាយទ័ពដែលអាចទាក់ទាញភ្ញៀវជាតិអន្តរជាតិចូលមកលេងកំសាន្តក្នុងស្រុកថ្មពួក គឺបងប្អូនប្រជាពលរដ្ឋត្រូវតែអនាម័យនិងលាងសម្អាតដៃស្អាតគឺទាក់ទាក់ទាញភ្ញៀវចូលមកកំសាន្តហើយរកបានកម្រៃសម្រាប់ជីវិភាពគ្រួសារ។


លោក សាំយូអែល ដេសាឡិញ ប្រធានកម្មវិធីទឹកនិងងនាម័យអង្គការសាម៉ារីតាន់ភឺសបានមានប្រសាសន៍ថា៖”ក្នុងទិវាពិភពលោកលាងសម្អាតដៃនេះអង្គការអង្គការសាម៉ារីតាន់ភឺសបានរៀបចំឡើងសហការជាមួយមន្ទីអប់រំយុវជននិងកីឡាខេត្តដើម្បីបំផុសនិងអប់រំដល់បងប្អូនប្រជាពលរដ្ឋអោយមានការយល់ដឹងច្រើនក្នុងការអនាម័យលាងសម្អាតដៃការពារកើតមានជម្ងឺនិងនាំយកអំណោយមានដបជ័រដាក់ទឹកចំនួន២.០០០ដបសម្រាប់ចែកជូនដល់សិក្សានុសិស្សប្រើប្រាស់ការពារមិនអោយកើតមានជំងឺ។
លោក ឆើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថ្លែងអំណគុណចំពោះអង្គការសាម៉ារីតាន់ភឺសនិងអង្គការជាដៃគូ ដែលបានសហការជាមួយមន្ទីអប់រំយុវជននិងកីឡាខេត្ត បានរៀប(ចំទិវាពិភពលោកលាងសម្អាតដៃ)។
ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមលើកកម្ពស់សុខភាព និងសុខុមាលភាព នៅតាមសាលារៀន និងប្រជាពលរដ្ឋនៅតាមសហគមន៍អោយមានការយល់ដឹងការលាងសម្អាតដៃ ក្លាយជាទម្លាប់របស់អ្នកនៃទិវាពិភពលោកលាងសម្អាតដៃ។ក្នុងឱកាសនោះដែលគណះអធិបតីបានាំយកអំណោយជូនដល់សិក្សានុសិស្សមានកូតាបដាក់សម្ភារះសិក្សានិងដបទឹកសម្រាប់ដាក់មកសិក្សា នាំពេលនោះមានដែលយុវជនមកពីអង្គការសាម៉ារីតាន់ភឺសសម្តែង(ណែនាំលាងសម្អាតដៃការពារសុខភាព)ការនិងរាំរបាំងជូនពរក្នុងកម្មវិធី៕

 

រដ្ឋមន្រ្ដីក្រសួងសុខាភិបាល អំពាវនាវលុបបំបាត់កន្លែងលក់ឱសថក្លែងក្លាយ

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋសហការរាយការណ៍មកសមត្ថកិច្ចអំពីទី តាំង ឬកន្លែងលក់ឱសថក្លែងក្លាយ បើសិនដឹងថាមានទីតាំង ឬកន្លែងឱសថស្ថានណាមួយ មានលក់ ឱសថក្លែងក្លាយ ដើម្បីសមត្ថកិច្ចចុះទៅបិទអាជីវកម្មភ្លាមៗ និងផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ 

ក្នុងពិធីប្រគល់ និងទទួលម៉ាស៊ីនត្រួតពិនិត្យឱសថចំនួន២គ្រឿងពីគម្រោង និងសេវាកម្មរបស់ អង្គការសហប្រជាជាតិ UNOPS កាលពីរសៀលថ្ងៃទី១៧ ខែតុលានេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលនឹងមិន មានការណែនាំ ឬអប់រំអ្វីបន្ដទៀតឡើយចំពោះឱសថស្ថានខុសច្បាប់ដោយប្ដឹងទៅតុលាការតែម្តង។
លោករដ្ឋមន្រ្ដីបានលើកឡើងថា ក្រសួងសុខាភិបាលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការ បង្ការ ទប់ស្កាត់ និងបង្រ្កាបការធ្វើចរាចរផលិតផល និងឱសថក្លែងក្លាយ ដែលកំពុងចរាចរនៅលើទីផ្សារ ក្នុងប្រទេសកម្ពុជា ដើម្បីការពារសុខភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
លោកមៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ឱសថភាគច្រើនបាននាំចូលមកពីក្រៅ ប្រទេស ទាំងសម្ភារ និងឧបករណ៍សុខាភិបាល ហើយការត្រួតពិនិត្យទៅលើឱសថក្លែងក្លាយពិតជាមាន ការលំបាកដែលទាមទារឱ្យមានការឧបករណ៍ទំនើប និងក្រសួង ស្ថាប័នពាក់ព័ន្ធចូលរួមពង្រឹងការអនុវត្ដន៍ ច្បាប់ឱ្យទាន់ពេលវេលា។


លោកបានបន្ដថា ៖”តាមរយៈការទទួលបាននូវម៉ាស៊ីនត្រួតពិនិត្យឱសថទំនើបនាពេលនេះ នឹង ផ្ដល់នូវសារៈប្រយោជនដល់សមត្ថកិច្ចក្រសួងមហាផ្ទៃក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងក្របខណ្ឌ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សម្រាប់ធ្វើការបណ្ដុះបណ្ដាលដល់មន្រ្ដីជំនាញ ដែលអនុវត្ដន៍ច្បាប់ ដើម្បីទទួលបានលទ្ធផលទាន់ពេលវេលាក្នុងការធ្វើតេស្ដត្រួតពិនិត្យគុណភាពឱសថ ដែលចរាចរនៅក្នុងប្រទេសកម្ពុជា”។
លោកបានផ្ញើជាសារព្រមានដល់ជនល្មើសផលិតឱសថក្លែងក្លាយ ឬអ្នកចែកចាយឱសថក្លែង ក្លាយទាំងអស់ ត្រូវបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន ព្រោះចាប់ពីពេលនេះតទៅ ដោយសមត្ថកិច្ច នឹងបើកយុទ្ធនាការក្ដៅ និងសកម្មគ្រប់ពេលវេលា ដើម្បីចាប់ជនល្មើសមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ហើយមិនអនុញ្ញាតឱ្យអ្នកចាយចែក ឱសថក្លែងក្លាយរួចខ្លួនឡើយ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ម៉ាស៊ីនត្រួតពិនិត្យឱសថទំនើបនេះ គឺមានតែចំនួនមួយគ្រឿងតែ ប៉ុណ្ណោះ សម្រាប់ត្រួតពិនិត្យលើឱសថក្លែងក្លាយ និងបញ្ជាក់អំពីភាពត្រឹមត្រូវរបស់ឱសថ នៅតាមឱសថ ស្ថាន និងកន្លែងសេវាសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្ដែតាមរយៈកិច្ចសហប្រតិបត្តិការរវាងគណៈ កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាមួយគម្រោង និងសេវាកម្មរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា UNOPS បានផ្តល់ជូននូវម៉ាស៊ីន ត្រួត ពិនិត្យឱសថទំនើបចំនួន២គ្រឿងបន្ថែមទៀត ដែល មានតម្លៃជិត៩ម៉ឺនដុល្លារ៕

មន្ដ្រី៖ចំណាយឈាម២០០ប្លោក១ថ្ងៃដើម្បីជួយសង្រ្គោះអ្នកជំងឺនៅមន្ទីរពេទ្យទូទាំងប្រទេស

ភ្នំពេញ: ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមអះអាងថា ក្នុង១ថ្ងៃចំណាយឈាម២០០ប្លោកចេញពីស្តុកដើម្បី យកទៅជួយសង្រ្គោះអ្នកជំងឺនៅតាមមន្ទីរពេទ្យនានា ទូទាំងប្រទេស។ តែមជ្ឈមណ្ឌលជាតិផ្តល់ឈាមទទួលបានតែបានតែ៥០ប្លោកប៉ុណ្ណោះក្នុង១លើក ឬក្នុង១ថ្ងៃ។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម អះអាងដូច្នេះ ក្នុងពិធីបរិច្ឆាគឈាមរបស់និស្សិតនៃសកលវិទ្យាល័យធនធានមនុស្សរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។ លោកវេជ្ជបណ្ឌិតបន្ថែមថា៖ “ដោយសារតម្រូវការឈាមខ្ពស់ រហូត ទៅដល់២០០ប្លោកក្នុង១ថ្ងៃនេះ ដោយហេតុថាមន្ទីរពេទ្យរដ្ឋនិងឯកជន មានច្រើន និងអ្នកជំងឺដែលត្រូវឈាមសង្គ្រោះបន្ទាន់នោះក៏ច្រើនផងដែរ”។


លោក ហុក គឹមចេង លើកឡើងថា នៅក្នុងឆ្នាំ២០១៥ តម្រូវការឈាមតែ១៥០ប្លោក ប៉ុណ្ណោះ សំរាប់ចែកចាយទៅតាមមន្ទីរពេទ្យនានាទូទាំងប្រទេស តែក្នុង រយៈពេល៣ខែកន្លងទៅ នៃឆ្នាំ២០១៦នេះ គឺត្រូវធ្វើការចែកចាយឈាម រហូតទៅដល់២០០ប្លោកក្នុង១ថ្ងៃ។
លោកបញ្ជាក់ថា ក្នុងឆ្នាំ២០១៦នេះ ទទួលឈាមបាន១៥៨លើក ដែលក្នុងលើកបានតែ៥០ប្លោកប៉ុណ្ណោះពីអ្នកស្ម័គ្រចិត្តផ្តល់ឈាម។ ដោយមានមានខ្វះខាតរហូតទៅដល់១៥០ប្លោកទៀតនោះ មជ្ឈបណ្ឌលជាតិ អំពាវនាយទៅដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការទូទៅ ជាពិសេសយុវជន ត្រូវចូលរួមបរិច្ឆាគឈាម។
ស្របតាមការអំពាវនាវនេះ និសិ្សតសកលវិទ្យាល័យធនធានមនុស្ស ជាង៨០០នាក់សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដោយចូលរួបឧបត្ថមគាំទ្រដោយ ក្រុមហ៊ុន អិន វី ស៊ី ខបភើរេសិន វីតាល់ បានចូលរួមកម្មវិធីបរិច្ចាគឈាមដោយស្មគ្រ័ចិត្តក្រោមប្រធានបទ «យុវជន មនុស្សធម៌ និងក្តីសង្ឃឹម» នៅបរិវេណសកលវិទ្យាល័យជាតិធនធានមនុស្ស។ ការរៀបចំពីធី ក្នុងគោលបំណងដើម្បីលើកកម្ពស់ដល់ការចូលរួមរបស់និស្សិតឲ្យបានចូលរួមជាមួយសកម្មភាពមនុស្សធម៌ក្នុងសង្គមតាមការបរិច្ចាគឈាម ក៏ជាការគាំទ្រផងដែរដលយុទ្ធនាការរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមដែលតែងតែយកចិត្តទុកដាក់ក្នុងការលប់បំបាត់ ការស្លាប់របស់ប្រជាជនកម្ពុជាដោយកង្វះឈាម។
លោក អ៊ុំ វណ្ណៈ តំណាងអោយក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ ថ្លែងថា “ដើម្បីលើកទឹកចិត្តដល់និស្សិតដែលបានផ្តល់ឈាមទាំងឡាយ វីតាល់បានឧបត្ថម្ភទឹកវីតាល់ម្នាក់១យួរ បន្ថែមលើកការឧបត្ថម្ភទឹកប្រើប្រាស់ក្នុងកម្មវិធីទាំងមូល។ លោកបន្តថា ក្រុមហ៊ុនទឹកពិសាវីតាល់ សន្យាថានឹងបន្តគាំទ្រ និងឧត្ថម្ភដល់កម្មវិធីបរិច្ចាគឈាម និងសកម្មភាពមនុស្សធម៌សង្គមផ្សេងៗទៀត ដើម្បីជាសក្ខីភាពនៃការចូលរួមរបស់អតិថិជនវីតាល់ក្នុងមូលនិធិ ២៥៛ ពីការលក់ទឹកមួយដប៕

 

សម្តេចហ៊ុន សែន ស្នើឲ្យភាគី បារាំង រួមសហការជួយប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បានជំរុញឲ្យភាគីកម្ពុជា-បារាំងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែល្អប្រសើរថែមទៀតដើម្បីជំរុញការប្រយុទ្ធប្រឆាំង ឱសថក្លែងក្លាយ ទាំងនៅក្នុងប្រទេសកម្ពុជាក៍ដូចជានៅក្នុងក្របខណ្ឌតំបន់និងពិភពលោកផងដែរ។នេះបើតាមមន្ដ្រីកម្ពុជាបានអោយដឹងនៅថ្ងៃនេះ។


លោកកៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យ បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្រោយជំនួបរវាង សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយ លោកJean David Levitte អតីតទីប្រឹក្សា លោកJacgues Chirac អតីតប្រធានាធិបតីបារាំង នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ តុលានេះថា សម្តេចតេជោ បានទទួលស្គាល់ និងចាត់ទុកឱសថក្លែងក្លាយថាជាឃាតករលាក់មុខប្រភេទថ្មី ដោយស្នើឲ្យភាគីបារាំងធ្វើកិច្ចសហការជាមួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំង បញ្ហាឱសថក្លែងក្លាយនេះឲ្យមានប្រសិទ្ធភាពដើម្បីកុំឲ្យបង្ករគ្រោះថ្នាក់ដល់សុខភាពប្រជាជន។
លោកបានបន្ដថា៖”សម្តេចទទួលស្គាល់ថានេះជាការគ្រោះថ្នាក់មួយ សម្តេចបានប្រើពាក្យថា ឱសថក្លែងក្លាយនេះជា ប្រភេទថ្មីនៃឃាតករ ដែលនឹងត្រូវជំរុញការប្រយុទ្ធប្រឆាំង ឱសថក្លែងក្លាយនៅប្រទេសយើង ។យន្តការមួយ អាចប្រើប្រាស់យន្តការមានស្រាប់ហើយ ឬយន្តការថ្មីក្នុងកំរឹតតំបន់ដើម្បី ប្រជុំការទប់ស្កាត់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនិងទប់ស្កាត់នៃឱសថក្លែងក្លាយនេះនៅក្នុងប្រទេសកម្ពុជា ក៍ដូចក្នុងតំបន់តែម្តង។ ការងារនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបាន ប្រគល់ឲ្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដើម្បីធ្វើការពិគ្រោះយោបល់ដើម្បីរៀបចំកិច្ចប្រជុំនេះនៅពេលខាងមុខ។ ការប្រជុំធ្វើយ៉ាងម៉ិចឲ្យមានក្របខណ្ឌដែលអាចប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយមានប្រសិទ្ធិភាព។
លោកJean David Levitte យល់ស្របចំពោះប្រសាសន៍លើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការរួមគ្នាដើម្បី ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនេះ។ លោកមានប្រសាសន៍ថា ការប្រយុទ្ធប្រឆាំងបញ្ហាឱសថក្លែងក្លាយគឺជាចំណុចមួយដ៍សំខាន់ ដោយសារបញ្ហានេះ កំពុងក្លាយជា បញ្ហាប្រឈមសម្រាប់កម្ពុជា។
សូមបញ្ចាក់ផងដែរថានៅក្នុងកិច្ចពិភាក្សាគ្នានេះ លោក Jean David Levitte បានបង្ហាញពីការចាប់អារម្មណ៍ចំពោះការដឹកនាំរបស់ សម្តេចតេជោក្នុងរយៈកាល២៥ឆ្នាំ ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ជាពិសេស ការកសាងបាននូវ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍ ជាមួយនិងការរក្សាបានកំណើនសេដ្ឋកិច្ចរីកចំរើនថេរ។
នៅក្នុងជំនួបសន្ទនានេះភាគីទាំងពីរក៍បានពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាជុំវិញសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិ ទាំងស្ថានការណ៍នៅមជ្ឈឹមបូព៌ា នៅឧបទ្វីបកូរ៉េ និងនៅសមុទ្រចិនខាងត្បូង៕

កម្ពុជាប្រកាសលុបបំបាត់ជម្ងឺហង់សិនឬជម្ងឺឃ្លង់ក្នុងឆ្នាំ២០២០

ខេត្តកំពង់ឆ្នាំង ៖ « សម្រាប់ប្រទេសកម្ពុជា ថ្វីបើជម្ងឺ ហង់សិន ឬជម្ងឺឃ្លង់ ស្ទើតែអស់ទាំងស្រុងក៍ពិតមែន ប៉ុន្តែកម្ពុជា នៅតែបន្តសកម្មភាព ជាមួយអង្គការជាដៃគូ ដើម្បីស្វះស្វែងរក ករណីថ្មីទៀត ដើម្បីឈានដល់ទប់ការស្កាត់និងព្យាបាលអោយបានទាន់ពេលវេលា » ។នេះបើតាមលោកវិជ្ជបណ្ឌិត ម៉ៅ តាន់អៀង ទីប្រឹក្សាក្រសួង សុខាភិបាល និងជាប្រធានមជ្ឍមណ្ឌល ជាតិកំចាត់ជម្ងឺ របេង និងហង់សិន បានថ្លែងបែបនេះ នៅព្រឹក ថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៦ នៅសណ្ឋាគារសុវណ្ណភូមិ ក្នុងក្រុងកំពង់ឆ្នាំង ក្នុងពីធីបើកសិក្ខាសាលាស្តីពីការស្រាវជា្រវស កម្មរកករណីក្នុងចំណោម អ្នករស់នៅផ្ទាល់ជាមួយអ្នកជម្ងឺហង់សិន និងការព្យាបាលបង្ការដោយប្រើឱសថ រីហ្វាមពីស៊ីន ។

 


លោកវិជ្ជបណ្ឌិតបានបន្តថា៖ គោលដៅចំបងរបស់ក្រសួង គឺការអនុវត្តជំហានទី២ ឆ្នាំ២០១៦ - ២០២០ ដើម្បីអោយមានប្រសិទ្ធភាពខ្ពស់ លុបបំបាត់អោយអស់ នូវជម្ងឺហង់សិន ឬជម្ងឺឃ្លង់ នេះ លែងអោយមាននៅកម្ពុជា រួមនិងជម្ងឺឆ្លងផ្សេងទៀត ដូចជាជម្ងឺ របេង ជាដើម ។ លោកបានបញ្ជក់ថា៖”យើងត្រូវលុបបំបាត់ អោយបាននៅឆ្នាំ២០២០ចំពោះ ជម្ងឺហង់សិននៅកម្ពុជា និងខិតខំអោយធ្លាក់មកនៅចំណុចសូន្យ” ។ បើយើងធ្វើបានយ៉ាងនេះ ប្រទេសផ្សេងទៀត គេនឹងមកសិក្សាស្វែងយល់ ពីយើង និងយកប្រទេសយើងធ្វើគំរូ “។
លោកបានលើកឡើងថា៖”បច្ចុប្បន្ន ក្នុងចំណោមប្រទេសទាំង៨ ដែលជាគោលដៅស្វែងរកករណីថ្មីកម្ពុជាគឺមានអត្រាទាបជាងគេ មានន័យថា៖ កម្ពុជាស្ទើរតែនឹងអស់នូវជម្ងឺនេះទៅហើយ ប៉ុន្តែមិនមែនថាអស់១០០ភាគរយទេតែ កម្ពុជានៅតែបន្តស្រាវជ្រាវរកនូវករណីថ្មីបន្ថែមទៀត ពិសេសក្រោយពីសិក្ខាសាលានេះទៅ វាគឺជាជំហាន២ ដើម្បីឈានដល់ការលប់បំបាត់ទាំងស្រុង នូវប្រភេទជម្ងឺ ហង់សិន ឬ ជម្ងឺឃ្លង់នេះ។

 

 


លោកវិជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង បានរាយការណ៍ថា៖ “ សម្រាប់ខេត្តកំពង់ឆ្នាំងអ្នកបានកើតជម្ងឺហង់សិន នៅឆ្នាំ២០១១មានចំនួន១៧នាក់ ,ឆ្នាំ២០១២ មានចំនួន៨នាក់ , ឆ្នាំ២០១៣មាន ចំនួន៨នាក់ ,ឆ្នាំ២០១៤ មានចំនួន១នាក់ និងឆ្នាំ២០១៥ មានចំនួន១នាក់ សរុបរយៈពេល៥ ឆ្នាំ បានរកឃើញមានអ្នកកើតជម្ងឺ ហង់សិន ចំនួន៣៥នាក់” ៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

ព័ត៌មានជាតិ​ពេល​យប់​


សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

សុខភាព

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2