vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ក្រសួងទេសចរណ៍ណែនាំឲ្យអាជ្ញាធរខេត្តកណ្តាលត្រៀមលក្ខណៈសម្បត្តិរៀបចំពិធីបុណ្យទន្លេនៅដើមឆ្នាំ២០១៨ខាងមុខនេះ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានណែនាំឲ្យអាជ្ញាធរខេត្តកណ្តាលត្រៀមលក្ខណៈសម្បត្តិដើម្បីរៀបចំពិធីបុណ្យទន្លេនៅដើមឆ្នាំ២០១៨ខាងមុខនេះដែលជាព្រឹត្តការណ៍ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាកម្ពុជាកាន់តែច្រើន។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់ទូរទស្សនន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី៥កញ្ញានេះថា ក្រសួងបានណែនាំឲ្យរដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ មន្ទីរអង្គភាពជុំវិញខេត្តកណ្តាលខិតខំរៀបចំទីក្រុង និងទីប្រជុំជនឲ្យមានអនាម័យ សណ្ដាប់ធ្នាប់ល្អ សម្អាតទីក្រុងរួមទាំងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារ កិច្ច ទាំងផ្នែកស្នាក់នៅ ម្ហូបអាហារ ដឹកជញ្ជូន ដើម្បីធ្វើឲ្យបុណ្យទន្លេ ទទួលបានការគាំទ្រច្រើនពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
ឯកឧត្តម បន្ថែមថា អាជ្ញាធរខេត្តកណ្តាលត្រូវចាប់ផ្តើមអនុវត្តផែនការបោសសំអាតច្រាំងទន្លេ នឹងរៀបចំដាក់អំពូលបំភ្លឺនៅតាមមាត់ទន្លេ ដើម្បីលើកម្ពស់សោភ័ណ្ឌភាពនៅតាមដងន្លេ ក្រុងតាខ្មៅខេត្តកណ្តាលដែលជាកន្លែងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេនៅខែមីនាឆ្នាំ២០១៨ខាងមុខនេះ។
លោក ជួប សោភ័ណ្ឌ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាលបានប្រាប់ទូរទស្សន៍រស្មីហង្សមាសកាលពីពេលថ្មីៗនេះថា មន្ត្រីកំពុងខិតខំសហការជាមួយអាជ្ញាធរខេត្តតាមរយៈការប្រជុំជាបន្តបន្ទាប់ដើម្បីឈានទៅការរៀបចំបរិស្ថាន សន្តិសុខសណ្តាប់ធ្នាប់ និងការងារផ្សព្វផ្សាយពីបុណ្យទន្លេនេះ។
សំភាសន៍៖«ដោយមានការណែនាំច្បាស់លាស …….មកលេងខេត្តយើងកាន់តែច្រើន។
សូមបញ្ជាក់ថា បុណ្យទនេ្ល គឺជាបុណ្យអេកូទេសចរណ៍មួយ ដែលប្រទេសតាមដងទន្លេមេគង្គធ្វើជារៀលរាល់ឆ្នាំ ដើម្បីរំលឹកគុណដល់ព្រះម៉ែគង្គា និងដើម្បីរួមគ្នាថែរក្សាបរិស្ថាន ជីវចម្រុះ និងផ្សព្វផ្សាយពីប្រពៃណីទំនៀមទម្លាប់របស់សហគមន៍ប្រជាជន តាមដងទន្លេ សំដៅរួមចំណែកទាក់ទាញទេសចរបែបធម្មជាតិ ហើយនាំចំណូលបានច្រើនដល់ប្រជាជនសហគមន៍តាមដងទន្លេ។
កម្ពុជាបានរៀបចំព្រឹត្តិការណ៍បុណ្យទន្លេនេះចំនួន៣លើករួចមកហើយនៅខេត្តក្រចេះ កំពង់ចាម ស្ទឹងត្រែង និងលើកទី៤នេះ នឹងរៀបចំធ្វើឡើងនៅក្រុងតាខ្មៅខេត្ត កណ្តាល នឹងមានការដាក់តាំងពិព័រណ៍ផលិតខ្មែរ ការសម្លែងសិល្បៈការប្រកួតកីឡាចម្រុះជាច្រើនប្រភេទ ក្នុងគោលដៅបំរើការកំសាន្តដល់ភ្ញៀវទទេសចរជាតិនិងអន្តរជាតិនិងជាការឆ្លើយទៅនឹងផែនការទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកទស្សនាកម្ពុជាឲ្យបានជាង៧លាននាក់នៅឆ្នាំ២០២០ខាងមុខ៕(

អាកាសចរណ៍ AirAsiaចាប់ផ្ដើមហោះបើកឆាករវាងក្រុងកូឡាឡាំពួរមកក្រុងព្រះសីហនុ

ភ្នំពេញ៖អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧នេះ បានទទួលស្វាគមន៍ ការហោះហើរដំបូងរបស់ AirAsia ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
យោងតាមសេចក្តីប្រកាស ព័ត៌មានរវាង Cambodia Airport និង Vinci Airport បានឲ្យដឹងថា ការតភ្ជាប់នេះ ដើម្បីបង្ហាញឲ្យច្បាស់លើវិស័យទេសចរណ៍ចម្រុះ ដ៏សម្បូរបែបរបស់កម្ពុជា និងជាពិសេសតម្រូវការកើនឡើងគោលដៅឆ្នេរសមុទ្ររបស់កម្ពុជា។ សេវាកម្មថ្មីនេះ បើកដំណើរការនៅថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ។ ពេលវេលាមកដល់គឺម៉ោង១ ហើយ៤០នាទីក្រោយ នឹងចាកចេញ ទៅកាន់ទីក្រុងកូឡាឡាំពួរវិញ។
លោក Spencer Lee ប្រធានផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុន AirAsia Berhad បាននិយាយថា “យើងមានក្តីរំភើបរីករាយចំពោះជើងហោះហើរដំបូងរបស់យើង នៅខេត្តព្រះសីហនុ ដែលទទួលបាន លទ្ធផលដ៏ជោគជ័យ ជាមួយអ្នកដំណើរពេញ សម្រាប់ផ្លូវហោះហើរលើកទី៥០របស់យើង”។
លោកថា ឆ្នេរសមុទ្រកម្ពុជា បានបង្ហាញពី សក្តានុពល និងឱកាសថាមវន្តធំ នៅក្នុងលក្ខខណ្ឌនៃវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្នុងដំណើរឆ្ពោះទៅកាន់ ការអភិវឌ្ឍខេត្តព្រះសីហនុ។
លោកបញ្ជាក់ថា ខេត្តព្រះសីហនុ ជាគោលដៅទី១២០ របស់ក្រុមហ៊ុន ហើយសង្ឃឹមថា ខេត្តនេះ នឹងអភិវឌ្ឍន៍ទៅជាគោលដៅទេសចរណ៍មួយ ដ៏មានប្រជាប្រិយភាពដែលអាចឲ្យភ្ញៀវទេសចរ ក្នុងតំបន់ បានទទួលនូវពិភពដ៏អាថ៌កំបាំងរបស់អាស៊ានដែលមិនទាន់ត្រូវបានរកឃើញ។ តាមរយៈផ្លូវហោះហើរនេះ ចង់បើកដំណើរតាមផ្លូវអាកាសសម្រាប់ប្រជាជន នៃខេត្តនេះ ដើម្បីពង្រីកខ្លូនក្នុងតំបន់អាស៊ាន ពិភពលោកដោយប្រើការ តភ្ជាប់ដ៏ធំទូលាយនៅទូទាំង២៧ប្រទេស។
លោក Eric Delobel នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា បានឲ្យដឹងថា “ភាពជាដៃគូដ៏ជោគជ័យ របស់យើងជាមួយ AirAsia ត្រូវបានផ្លាស់ប្តូរឡើងមួយជំហានទៀត ហើយជាគន្លឹះក្នុងការភ្ជាប់កម្ពុជាទៅនឹង ពិភពលោក”៕

 

 

ចំណូលពីអង្គរវត្ដមានប្រាក់ជាង ៦០ លានដុល្លារក្នុងរយៈពេល ៧ខែឆ្នាំ ២០១៧

ភ្នំពេញ៖បើយោងតាមទិន្នន័យរបស់ គ្រឹះស្ថានអង្គរ បង្ហាញថា ក្នុងរយៈពេល ៧ខែនៃ ឆ្នាំ ២០១៧នេះ ចំនូនភ្ញៀវទេសចរ មកទស្សនា រមណីយដ្ឋាន អង្គរវ ចំនួន ១៤១៥៧៦៩នាក់ កើនឡើង ១២,៣៤ភាគរយធៀងនឹងឆ្នាំ ២០១៦ ហើយ រកចំណូលបាន ៦០ លានដុល្លារអាមេរិក កើនឡើងជាង ៦៨ ភាគរយ ធៀប នឹងឆ្នាំ ២០១៦។

ក្នុងនោះដែរ គិតតែក្នុងខែ កក្កដា ឆ្នាំ នេះ ភ្ញៀវទេសចរ មកទស្សនា តំបន់អង្គរ មានចំនួន ១៨២៦៣២នាក់ រកចំណូបាន ជាង ៨លានដុល្លារអាមេរិកផងដែរ។ ចំពោះ ចំណូលដែលបានពីការលក់សំបុត្រ បានបង់ចូលថវិការជាតិ មានចំនួន ៧ លាន ៨ សែន ៤ ម៉ឺន ដុល្លារ និងឧបត្ថម ចូលមន្ទីរពេទ្យគន្ធបុប្ផាមានចំនួន ៣ សែន ៦ ម៉ឺន ដុល្លារអាមេរិក។

លោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានលើកឡើងថាលទ្ធផលនៅរយៈពេល ៧ ខែ ឆ្នាំនេះបង្ហាញថា ការសម្រេចដំឡើងថ្លៃប័ណ្ណចូលទស្សនារមណីយដ្ឋាន មិនទាន់មានឥទ្ធិពលអវិជ្ជមានណាមួយដល់ចំនួនភ្ញៀវទេសចរនោះទេ ខណៈដែលចំនួននៅតែកើនឡើងក្នុងអត្រាល្អ។

ប៉ុន្តែ យើងគួរតែចាំមើលលទ្ធផលមួយឆ្នាំពេញសិន ហើយបើចំណូលនៅតែកើនល្អ វាជាការល្អសម្រាប់ប្រទេសកម្ពុជា។ រដ្ឋាភិបាលតាមរយៈគ្រឹះស្ថានអង្គរបានចាប់ផ្តើមអនុវត្តការដំឡើងថ្លៃប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរចាប់ពីខែ កុម្ភៈ ឆ្នាំ ២០១៧ ដោយក្នុងនោះតម្លៃប័ណ្ណចូលទស្សនាសម្រាប់រយៈពេល ១ ថ្ងៃបានកើនពី ២០ដុល្លារ ដល់ ៣៧ ដុល្លារ។ តម្លៃសំបុត្រចូលទស្សនារយៈពេលបីថ្ងៃត្រូវឡើងពី ៤០ ដុល្លារទៅ ៦២ ដុល្លារ និងសំបុត្រសម្រាប់ចូលទស្សនាមួយសប្តាហ៍ត្រូវឡើងថ្លៃពី ៦០ ដុល្លារដល់ ៧២ ដុល្លារ៕

 

សមត្ថកិច្ចនិងគណៈគ្របគ្រងសាលាអះអាងថាគ្មានការចាប់ជំរិតក្មេងនៅក្នុងស្រុកស្អាងទេ

 

ភ្នំពេញ៖:អធិការនគរបាលស្រុកស្អាងនិងនាយកសាលាព្រមទាំងអាណាព្យាបាលសិស្សនៅស្រុកស្អាងបានចេញមុខអះអាងថាគ្មានការចាប់ក្មេងដូចជាពាក្យចចាមអារាមនោះ
បន្ទាប់ពីមានពាក្យចារាមអារាមថា នៅក្នុងទឹកដីស្រុកស្អាង​ ខេត្តកណ្តាល ប៉ុន្មានថ្ងៃនេះ មានការចាប់កូនក្មេងជំរិត ឬវះយកគ្រលៀន បង្កឱ្យមានការភ្ញាក់ផ្អើល ធ្វើឱ្យអាណាព្យា បាលហាមឃាត់កូនមិនឱ្យទៅសាលារៀន ហើយសិស្សជាច្រើនបានមិនហ៊ានទៅសាលារៀ ននោះ អធិការនគរបាលស្រុកស្អាង និងគណៈគ្រប់គ្រងសាលាដែលរងនូវពាក្យចរាមអារាម រួមជាមួយមាតាបិតាសិស្ស ចេញមកធ្វើការបកស្រាយថា គ្មានដូចជាពាក្យចចាមអារាមនិងបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកទេ។
លោក ផាន់ គឹមលី នាយកសាលាបឋមសិក្សាវឌ្ឍនៈឈូងលាភ និងលោក គឹម ត្រូវ នាយកវិទ្យាល័យវឌ្ឍនៈឈូងលាភ ដែលស្ថិតនៅក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេ ត្តកណ្តាល ដែលជាសាលាមួយក្នុងចំណោមសាលាផ្សេងៗទៀតនៅក្នុងស្រុកស្អាង ដែលលេខលឺព័ត៌មានថា មានការចាប់ក្មេងតូចៗវះយកគ្រឿងក្នុងនោះ បានអះអាងថា ប៉ុន្មានថ្ងៃនេះ ពិតជាមានពាក្យចរាមអារាមដូចខាងលើមែន ប៉ុន្តែ ការពិតគឺគ្មានទេ ហើយនៅក្នុងសា លាក៏មិនបានបង្កឱ្យមានភាពចលាចលនោះដែរ គឺសិស្សនៅតែមករៀនដូចធម្មតា។
ចំណែកឯលោក លោក គៀង ស្រីមុយ នាយសាលាបឋមសិក្សាព្រែកខ្សេវ ដែលស្ថិ តក្នុងភូមិខ្សេវ ឃុំរកាខ្ពស់ ដែលនោះ ក៏បានធ្វើការបកស្រាយដែរថា ក្រោយពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកថាមានការចាប់ក្មេងតូចៗនោះ។ នៅក្នុងសាលារបស់លោកក៏លេចលឺព័ត៌មានដូចគ្នាដែរ ជាក់ស្តែងកាលពីថ្ងៃទី២៤ កក្តដា ២០១៧ កន្លងទៅនេះ ក៏ផ្អើលថា កូនសិស្សនៅសាលារបស់លោក ក៏ត្រូវបានជនមិនស្គាល់មុខចាប់ដែរ ប៉ុ
ន្តែ ធាតុពិតមិនមានទេ។
លោកវរៈសេនីយន៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ក៏បានអះអាងដែរថា កន្លងមកពិតជាមានពាក្យចចាមអារាមថា មានការចាប់ក្មេងនៅទីនេះទីនោះដែរ មា
នដូចជាផ្អើលថា ចាប់ក្មេងនៅឃុំរកាខ្ពស់ នៅឃុំក្រាំងយ៉ូវ ឃុំស្អាងភ្នំ ជាដើម ប៉ុន្តែ ក្រោយពីបើកការស្រាវជ្រាវគឺមិនមាននោះទេ ហើយវាគ្រាន់តែជាការព្រួយបារម្ភតៗគ្នាតែប៉ុណ្ណោះ។ លោកក៏បានបន្ថែមដែរថា សូមឱ្យអាណាព្យាបាលទាំងអស់ មេត្តាកុំមានការព្រួយបារម្ភអី គឺមិនមានការចាប់ក្មេងដូចពាក្យចចាមអារាមនោះទេ ហើយសូមកុំហាមឃាត់កូនមិនឱ្យទៅសាលារៀន និងចាញ់ឃោសនារបស់ជនអគតិ ហើយក្រោយពីផ្ទុះនៅពាក្យចចាមអារាមទាំងនេះ យើងក៏បានដាក់កម្លាំងការពារនៅតាមសាលារៀននិមួយៗផងដែរ។
អាណាព្យាបាលសិស្ស លោក សុភណ្ឌ័ និងអ្នកស្រី ណែម ចាន់ធឿន បាននិយាយថា ក្រោយពីមានពាក្យចចាមអារាម ពួកគាត់ពិតជាមានការបារម្ភពីកូនៗណាស់ ប៉ុន្តែ បន្ទា ប់ពីទទួលបានការបញ្ជាក់ពីសមត្ថកិច្ច និងគណៈគ្រប់គ្រងសាលាដូច្នេះ ធ្វើឱ្យពួកគាត់កាត់បន្ថយក្តីបារម្ភខ្លះ៕
វណ្ណៈ

 

                

ក្នុង៦ខែឆ្នាំ២០១៧វិស័យសំណង់ទូទាំងប្រទេសមានចំនួន១៥២៣គម្រោងឯទឹកប្រាក់វិនិយោគមានជិត៥ពាន់លានដុល្លារ

ភ្នំពេញ៖ រយៈពេលឆមាសទី១ឆ្នាំ២០១៧ វិស័យសំណង់នៅទូទាំងប្រទេសកម្ពុជា មានចំនួន ១៥២៣គម្រោង ដែលផ្ទៃក្រឡាសំណង់សរុប ជាង៧លានម៉ែត្រការ៉េ គឺកើនឡើង២៧,៤៤%ឯទឹកប្រាក់វិនិយោគមានជិត៥ពាន់លានដុល្លារអាមេរិច។ ការកើនឡើង នៃវិស័យសំណង់នេះ ដោយសារស្ថានភាពនយោបាយកម្ពុជា​មានស្ថេរភាពល្អ។
​ការកើនឡើងនៃវិស័យសំណង់នៅទូទាំងប្រទេសនេះ លោក ឡៅ ទិព្ធសីហា អនុរដ្ឋ លេខាធិការក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់ បញ្ជាក់ថា៖ “ក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៧ ទាំងសមត្ថកិច្ចថ្នាក់ក្រោមជាតិ និងថ្នាក់រាជធានី ខេត្ត បានផ្ដល់លិខិតអនុញ្ញាតសាងសង់ ចំនួន១.៥២៣ គម្រោង មានផ្ទៃក្រឡាសំណង់សរុបជាង ៧លាន២៨ម៉ឺនម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានជិត ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក”។
លោកបញ្ជាក់ថា៖ បើប្រៀបធៀបទុនវិនិយោគក្នុងរយៈពេលដូចគ្នានឹងឆ្នាំ២០១៦ ចំនួន ១.១៨៣គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួនជាង ១០លាន៥១ម៉ឺនម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានជាង ៣.៨៧៩លានដុល្លារសហរដ្ឋអាមេរិក មានការកើនឡើងទុនវិនិយោគប្រមាណ ២៧,៤៤%”។
​ចំពោះទិន្នន័យបុរីលំនៅឋាន និងអគារខ្ពស់ៗក្នុងរយៈពេល ០៦ខែ ឆ្នាំ ២០១៧ មាន ទីក្រុងរណបបុរីលំនៅឋានមានលក្ខណៈជាបុរីផងនោះ លោកបានអោយដឹងថា គឺសរុបមានចំនួន ១៤ទីតាំង មានអគារខ្ពស់ចាប់ពី ០៥ជាន់ ឡើងទៅមានចំនួន សរុប ៤៣អគារ។ គិតពីឆ្នាំ ២០០០ ដល់ ០៦ខែ ឆ្នាំ២០១៧ ការបោះទុនវិនិយោគវិស័យសំណង់ មកពីបរទេសមាន ១៨ប្រទេស មានចំនួន៣០៩គម្រោង មានផ្ទៃក្រឡាសំណង់សរុបជាង ១៣លាន៤៦ម៉ឺនម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន​ទុន​វិនិ​យោ​គ​សាងសង់ជាង ៤.៦៨៦លាន៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
លោក ឡៅ ទិព្ធសីហា បានអោយដឹងដែរថា៖ អំពីការចុះបញ្ជីក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ ក្នុងរយៈពេល ០៦ខែ ឆ្នាំ២០១៧ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនសិក្សាគម្រោងប្លង់ និង សាងសង់ នៅមានសុពលភាពចំនួន ១០០៦ក្រុមហ៊ុន ក្នុងនោះ មានក្រុមហ៊ុនសិក្សាគម្រោងប្លង់ មានចំនួន៤០ក្រុមហ៊ុន និងក្រុមហ៊ុនសាងសង់មានចំនួន ៩៦៦ ក្រុមហ៊ុន។ មានក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ជនបរទេសនៅមានសុពលភាពចំនួន ៤០៨ក្រុមហ៊ុន។
ទាក់ទិនទៅនឹងការរីកចំរើនខាងវិស័យសំណង់ លោក សេង ឡូត អ្នកនាំពាក្យ ក្រសួងរៀបចំដែននគរូបនីយ៍កម្មនិងសំណង់ ថ្លែងប្រាប់ទូរទស្សន៍ហង្សមាសថា “ការរីកចំរើនខ្លាំងខាងវិស័យសំណង់នេះ គឺថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា​សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្រសួងសាម៉ី បានដាក់ផែនការច្បាស់លាស់ ក្នុងការគៀគរអ្នកវិនិយោគិន អោយមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យសំណង់។ ជាមួយគ្នាប្រទេសកម្ពុជា ពិតជា​មានស្ថេរភាពនយោបាយល្អ កំណើនសេដ្ឋកិច្ចកម្ពុជា នៅតែឈរលំដាប់ជាង៧% នៃ GDP។ លោកបានបញ្ជាក់ថា បច្ចុប្បន្នអ្នកវិនិយោគលើវិស័យសំណង់ គឺចិនមានលំដាប់ខ្ពស់ បន្ទាប់មក កូរ៉េ និងអ្នកវិនិយោគក្នុងស្រុក ដែលវិនិយោគលើសំណង់បុរី ផ្ទះល្វែងជាដើម។
​លោក ឧកញ៉ា លី ហួរ ប្រធានសមាគមន៍អ្នកសាងសង់នៅកម្ពុជា ក៏បានអោយដឹងដែរ​ថា “ការរីកចំរើនវិស័យសំណង់នេះ គឺមានសន្ទុះខ្លាំងណាស់ បើធៀបទៅនឹងឆ្នាំ២០១៦​កន្លងទៅ ដោយប្រជាពលរដ្ឋមានជីវភាពប្រសើរឡើង គេងាកមករកទិញផ្ទះ នៅតាមបុរី ឬក៏សង់ សំណង់ផ្ទះថ្មដោយខ្លួនឯង ដូច្នេះហើយអ្នកវិនិយោគវិស័យសំណង់ ត្រូវពង្រីកនៃការសាសង់បន្ថែមទៀត ដើម្បីតម្រូវការសំរាប់អ្នកទិញ”។ លោកឧកញ៉ា បញ្ជាក់ថា ក្រុមហ៊ុនរបស់លោក គឺមានការលក់ ផ្ទះមានការកើនឡើង តែលោកមិនបានបញ្ជាក់ចំនួននោះទេ៕

 

ក្រសួងទេសចរណ៍ថាកម្ពុជាត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ភាសារចិនប្រមាណជិត៤ពាន់នាក់នៅឆ្នាំ២០២០

ភ្នំពេញ៖ក្រសួងទេសចរណ៍បង្ហាញថា នៅឆ្នាំ២០២០ខាងមុខនេះកម្ពុជាត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ភាសារចិនប្រមាណជិត៤ពាន់នាក់ ដើម្បីបំរើសេចក្តីត្រូវការដល់ភ្ញៀវទេសចរចិនដែលចេះតែមានការកើនឡើងជាបន្តបន្ទាប់។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា មគ្គុទ្ទេសក៍ទេសចរណ៍ភាសារចិនប្រមាណជិត៤ពាន់នាក់នោះ ជាតម្រូវការសម្រាប់តំបន់ទេសចរណ៍នៅភ្នំពេញចំនួនជាង១៥០០នាក់ , នៅសៀមរាបចំនួនជិត២១០០នាក់ ,នៅតំបន់ឆ្នេរជាង២០០នាក់ និងនៅតំបន់ភាគឥសាន្តចំនួនប្រមាណជិត៥០នាក់ ក្នុងអំឡុងរយៈពេល៣ឆ្នាំខាងមុខនេះ។
លោករដ្ឋមន្ត្រីបន្តថា៖” ដើម្បីទទួលបានមគ្គុទ្ទេសក៍ទេសចរណ៍ភាសារចិនប្រកបដោយសមត្ថភាពទាំងនោះ ក្រសួងទេសចរណ៍បានសហការជាមួយវិស័យឯកជនក្នុងការបើកវគ្គបណ្តុះបណ្តាលជំនាញមគ្គុទ្ទេសក៍ទេសចរណ៍នេះជាបន្តបន្ទាប់”។
លោកបានបញ្ជាក់ថា៖” ភ្ញៀវទេសចរចិនជាទីផ្សារទេសចរណ៍ដ៏ធំបំផុតសម្រាប់ ពិភពលោកដែលតម្រូវឲ្យបណ្តាប្រទេសទាំងអស់ក៏ដូចជាប្រទេសកម្ពុជាត្រូវ ត្រៀមខ្លួនក្នុងការទាក់ទាញ យកទេសចរចិន ដើម្បីទទួលបានកំណើនចំណូលក្នុងវិស័យទេសចរណ៍”។
ភ្នាក់ងារទីផ្សារក្រុមហ៊ុន ទេសចរណ៍ឡារូតអង្គរម្នាក់បានប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី៣០ឧសភានេះ ដោយសុំមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុនអ្នកស្រីបច្ចុប្បន្ននេះ ធ្វើការងារជាមួយក្រុមហ៊ុនទេសចរណ៍មកពីអ៊ឺរ៉ុបដែលធ្វើឲ្យក្រុមហ៊ុនមិនសូវមានតម្រូវការមគ្គុទ្ទេសក៍ជំនាញភាសារចិននោះទេ។ យ៉ាងណាក៏ដោយអ្នកស្រី ក៏គាំទ្រចំពោះតម្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ចិនឲ្យកាន់តែច្រើនផងដែរ។
ក្រសួងទេសចរណ៍ បានដាក់ចេញផែនការទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាឲ្យកាន់ច្រើន តាមរយៈការដាក់ចេញយុទ្ធសាស្រ្តទាក់ទាញទេសចរចិនឆ្នាំ ២០១៦-២០២០ ហើយនិងសៀវភៅសស្តីពី China Ready សម្រាប់ទេសចរចិន។ព្រមទាំងមានយុទ្ធសាស្រ្ត៤ ទៀតរួមមាន៖ ទី១. ពង្រឹង សេវាកម្មពេលមកដល់សម្រាប់ភ្ញៀវទេសចរចិន, ទី២.ការបញ្រ្ជាបការយល់ដឹងសាធារណៈអំពី China Ready ដល់គ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍, ទី៣ ការពង្រឹងឧស្សាហកម្មទេសចរណ៍កម្ពុជាសម្រាប់ភ្ញៀវទេសចរចិន និងទី៤ ការបង្កើតការទ្រទ្រង់។ ក្រៅពីនេះ គឺការបង្កើនសេវាកម្មហោះហើរដោយត្រង់ពីចិនមកកាន់កម្ពុជា ដែល ធ្វើឲ្យភ្ញៀវទេសចរចិនមានភាពងាយស្រួលក្នុងការមកធ្វើដំណើរកំសាន្តនៅប្រទេសកម្ពុជាដោយគ្មានភាពស្មុគស្មាញដូចពីកាលមុន។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបញ្ជាក់ថា ៖”ដើម្បីទទួលបានទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិនឲ្យកាន់តែច្រើន រាជរដ្ឋាភិបាលត្រូវតែពង្រឹងគុណភាពបដិសណ្ឋារកិច្ចឲ្យបានកាន់តែល្អ ពិសេសការពង្រឹងគុណភាពលើវត្ថុអនុស្សាវរីយ៍ ទប់ស្កាត់ការក្លែងបន្លំគុណភាពទំនិញ ការរក្សាតម្លៃសមរម្យ ដើម្បីឲ្យ ភ្ញៀវកាន់តែមានជំនឿចិត្តមកលើកម្ពុជា”។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងត្រីមាសទី១ឆ្នាំ២០១៧នេះ ភ្ញៀវទេសចរអន្តរជាតិ ចំនួន១លាន៥សែននាក់បានមកទស្សនានៅកម្ពុជា ហើយមានកំណើនកំណើនជិត១២ភាគរយក្នុងនោះភ្ញៀវទេសចរចិនមានចំនួនជាង២៧ម៉ឺននាក់ក្នុងកំណើនជិត២៦ភាគរយដែលបរិមាណនេះធ្វើឲ្យភ្ញៀវចិនឈានដល់លំដាប់ថ្នាក់ទី១ ខណៈវៀត​ណាមលេខ២ និងភ្ញៀវទេសចរមកពីអ៊ឺរ៉ុបលេខ៣៕

ក្រុមហ៊ុនអាកាសចរណ៍ AirAsiaប្រ កាសជើងហោះហើរត្រង់ដំបូងមកក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ក្រុមហ៊ុនអាកាសចរណ៍ AirAsia នាថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បាន ប្រ កាសថាថ្ងៃជើងហោះហើរត្រង់តំបូងរវាងក្រុងព្រះសីហនុ របស់កម្ពុជានិងក្រុងកូឡាំពួរប្រទេស ម៉ាឡេស៊ី នឹងចាប់ផ្ដើមដំណើរការជាលើកដំបូង នៅថ្ងៃទី៩ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ។
តាមការ ប្រកាស នេះ ក្រុមហ៊ុន AirAsia នឹងធ្វើការហោះហើរត្រង់ ទៅវិញ ទៅមកពី ខេត្តព្រះសីហនុ ទៅ ក្រុងកូឡាឡាំពួរ ៤ដង ក្នុងមួយសប្តាហ៍នេះបើយោងតាមការបញ្ជាក់ពី លោក Spencer Lee ប្រធាន ពាណិជ្ជ កម្ម ក្រុមហ៊ុន AirAsiaBerhad និយាយថា «ក្រុងព្រះសីហនុ ជាគោលដៅដ៏រំភើបមួយ ដោយសារ មាន ទ្រព្យសម្បត្តិត្បូងថ្មនានា ដែលមិនត្រូវបានស្រាវជ្រាវនៅឡើយ។ ក្នុងនាមជាក្រុមហ៊ុនដឹកអ្នកដំណើរផ្លូវអាកាសនាំមុខគេតម្លៃ ទាបជាងគេ ក្នុងពិភពលោកនិងជាក្រុមហ៊ុនទីមួយ ពីម៉ាឡេស៊ីបើកប្រតិបត្តិការ សម្រាប់ ផ្លូវអាកាសមានតែមួយគត់នេះ យើងចង់បន្តនាំមុខទីផ្សារនេះ ដោយបើកប្រើប្រាស់ទ្រព្យ ដ៏ មានតម្លៃ ដែលមិនទាន់ដឹងក្នុងតំបន់អាស៊ានដូចទីក្រុងមួយនេះ របស់កម្ពុជាទៅកាន់ ពិភព លោក»។ លោកបានបន្តទៀតថា «យើងមានបំណងអភិវឌ្ឍព្រះសីហនុ ឲ្យក្លាយជាចំណុចគោលដៅទេសចរណ៍ដូចគ្នា ហ្នឹងរបៀបAirAsiaបានណែនាំ អំពីរួចមកហើយនូវចំណុចគោលដៅតែមួយគត់ គួរទស្សនារួមមានតំបន់ LuangPrabang តំបន់ Banda Aceh និង Bhubaneswar រួមទាំងតំបន់ដទៃទៀត ហើយយើងខ្ញុំជឿជាក់ថា ការឧទ្ទេសនាមផ្លូវហោះហើរនេះ នឹងជាជំហានដ៏សំខាន់ទីមួយដើម្បីបើកសោនូវជម្រើសការធ្វើដំណើរពីកន្លែងផ្សេងៗច្រើនទៀត សម្រាប់អ្នកទស្សនាចូលមកកាន់ ទីក្រុងមាត់សមុទ្រមួយនេះ»។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានស្វាគមន៍ចំពោះការមកដល់ នៃជើងហោះហើរត្រង់ជាងលើកដំបូងនេះ។ លោករំពឹងថា ការហោះហើរត្រង់នេះ នឹងជំរុញភ្ញៀវទេសចរម៉ាឡេស៊ី មកកាន់ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជា កាន់តែច្រើនឡើងថែមទៀត។ ដើម្បីអបអរការបើកផ្លូវថ្មីនេះ គ្រប់សំបុត្រទាំងអស់មានតម្លៃចាប់ពី៤០ដុល្លារឡើងទៅ សម្រាប់ការសំបុត្រធ្វើដំណើរមួយដង (oneway) ហើយភ្ញៀវទេសចរក៏បានកក់កៅអី ដោយការទិញសំបុត្រចាប់ពីថ្ងៃទី១៧ខែឧសភា ឆ្នាំ២០១៧ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨។
សូមបញ្ជាក់ផងដែរថាក្រុមហ៊ុនអាកាសចរណ៍AirAsia ក៏បានបម្រើការហោះហើរផងដែរ សម្រាប់ការហោះត្រង់ពីក្រុងកូឡាឡាំពួរ មកកាន់រាជធានីភ្នំពេញ ជារៀងរាល់សប្ដាហ៍មានចំនួន១៤ដង និងទៅកាន់ក្រុងសៀមរាប រាល់សប្ដាហ៍មានចំនួន១៤ដងផងដែរ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ តទៅ៕

 

កម្ពុជា-ឥណ្ឌាជំរុញឲ្យមានការហោះហើរត្រង់ទៅវិញទៅមកដើម្បីទាក់ទាញភ្ញៀវទេសចរ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាដែលចប់អាណត្តិបានជំរុញ មានជើងហោះហើរដោយត្រង់ពីប្រទេសឥណ្ឌាមកកម្ពុជា ឆាប់ៗខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឥណ្ឌាឲ្យមកកម្ពុជាកាន់តែច្រើន ខណៈ ដែលចំនួនទេសចរមកពីឥណ្ឌានៅមានចំនួនតិចនៅឡើយ។
ក្នុងជំនួបពិភាក្សាជាមួយ លោក Naveen Srivastava ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ខាប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិ នាព្រឹកថ្ងៃទី២៤ ឧសភា នៅទីស្តីការក្រសួងសទេសចរណ៍ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងសិក្សាលទ្ធភាពក្នុងការបើកឲ្យមានការហោះហើរដោយត្រង់ពីឥណ្ឌា មកកម្ពុជា តាមរយៈក្រុមហ៊ុន ខេមបូឌាអង្គរអ័រ ,បាស្កាចេស៊ីឌើស្កាយវិង និងក្រុមហ៊ុនហោះហើរបារយ័ន្តដើម្បីឲ្យការហោះហើរនេះ អាចដំណើរការបានលឿន។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បន្ថែមថា ៖គម្រោងបើកការហោះហើរដោយត្រង់ពីកម្ពុជាទៅឥណ្ឌា ហើយពីឥណ្ឌាមកម្ពុជាវិញនេះ ភាគីទាំងពីរបានចុះហត្ថលេខារួចរាល់ហើយរង់ចាំតែអ្នកបច្ចេកទេសសិក្សាបន្ថែមប៉ុណ្ណោះ និងអាចដាក់ឲ្យក្រុមហ៊ុនហោះហើរទាំងនោះដំណើរការនៅពេលឆាប់ៗខាងមុខនេះ។
លោកបន្ថែមថា៖ បន្ទាប់ពីមានការហោះហើត្រង់រវាងប្រទេសកម្ពុជា និងឥណ្ឌា និងជំរុញឲ្យអ្នកវិនិយោគឥណ្ឌា និងអ្នកទេសចរឥណ្ឌាមកកម្ពុជាកាន់តែច្រើន ហើយវាជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា។
លោកថុក សុខុម ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអាស៊ាន នៃក្រសួងទេសចរណ៍បានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរដ្ឋទូតឥណ្ឌានោះថា ប្រទេសឥណ្ឌាស្នើឲ្យកម្ពុជាបង្កើនការផ្សព្វផ្សាយទីផ្សារទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនខ្លួនឲ្យបានទូលំទូលាយបន្ថែមទៀត។
ជាមួយគ្នានោះឥណ្ឌានឹងជួយកម្ពុជាក្នុងការងារទាក់ទាញភ្ញៀវទេសចរនេះ ទៅកាន់ក្រុមហ៊ុនទេសចរណ៍នៅឥណ្ឌាដើម្បីធ្វើយ៉ាងណាឲ្យប្រជាជនឥណ្ឌាស្គាល់កម្ពុជាកាន់តែច្បាស់។
លោកថុក សុខុមបានបន្ដថា៖ «ឥណ្ឌាបានរាប់រាប់ថា យើងក៏មានយូហ្គាមួយក្នុងការផ្សព្វផ្សាយទេសចរណ៍ឥណ្ឌា និងសូមឲ្យកម្ពុជាជំរុញធ្វើការផ្សព្វផ្សាយទីផ្សារទេសចរណ៍កម្ពុជា ព្រោះប្រជាជនឥណ្ឌាបានស្គាល់កម្ពុជាហើយ តែស្គាល់តែអង្គរ ដោយឡែកកម្ពុជាទាំងអស់មិនទាន់ស្គាលទេ ។ អញ្ចឹងយើងត្រូវជំរុញធ្វើឲ្យមានការតាំងពិព័ណ៌ធំៗនៅទីក្រុងញូដេលី និងទីក្រុងប៊ូមបៃ ប្រទេសឥណ្ឌា ដោយប្រជាជនឥណ្ឌាចង់ចេញមុខម៉ាត់ច្រើន និងមកកម្ពុជាក្នុងរយៈពេលយូ និងចាយលុយច្រើន»។
លោកNaveen Srivastava ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ខាប្រចាំកម្ពុជា ក៏បានស្នើឲ្យលោក ថោង ខុន អញ្ជើញទៅប្រទេសឥណ្ឌាដើម្បីសិក្សាពីទីផ្សារទេសចរនៅប្រទេសឥណ្ឌាដោយផ្ទាល់ ដើម្បីពិភាក្សាជាមួយក្រុមហ៊ុនទេសចរណ៍ និងអ្នកជំនាញឥណ្ឌាលើការងារស្រូបយកទេសចរឥណ្ឌាឲ្យមកកម្ពុជា។
លោកក៏បានសន្យាជំរុញឲ្យធនាគារដ៏ធំមួយរបស់ឥណ្ឌាជួយគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីបំរើដល់ការពង្រីកទីផ្សារទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងប្រទេសឥណ្ឌាដោយផ្ទាល់។
តាមរបាយការណ៍ក្រសួងទេសចរណ៍បានឲ្យដឹងថា កាលពីឆ្នាំ២០១៦កន្លងមកទេសចរឥណ្ឌាបានមកលេងកម្ពុជាមានចំនួនជាង៤ម៉ឺននាក់ ខណៈដែលចំនួននេះ នៅមានកម្រិតតិចតួចនៅឡើយបើប្រៀបទៅនឹងប្រទេសផ្សេងៗនៅកៀកកម្ពុជា។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសដែលនៅជិតកម្ពុជា និងនៅក្នុងតំបន់មានជើងហោះហើរដោយត្រង់មកកម្ពុជា រួចមកហើយដូចជាប្រទេសថៃ វៀតណាម ជប៉ុន និងចិនជាដើម។ ក្នុងនោះបើសិនគម្រោងបើកជើងហោះហើរពីឥណ្ឌាដាក់ឲ្យដំណើរបន្ថែមការទៀត វានិងជួយជំរុញឲ្យអ្នកទេសចរអន្តរជាតិកមកម្ពុជាកាន់តែច្រើនឡើងទ្វេដង៕

ក្រសួងពាណិជ្ជកម្មចាប់ផ្តើមអនុវត្តគម្រោងជួយដោះស្រាយបញ្ហាវិបត្តិទីផ្សារកសិកម្មរបស់ប្រជាកសិករ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មចាប់ផ្តើមអនុវត្តគម្រោងជួយដោះស្រាយបញ្ហាវិបត្តិទីផ្សារកសិកម្ម របស់ប្រជាកសិករដោយគ្រោងចំណាយថវិការហូតដល់ជាង៦១លានដុល្លា តាមរយៈភ្ជាប់ ផលិតកម្មកសិកម្មទៅនឹងទីផ្សារក្នុងសុ្រកនិងទីផ្សារនាំចេញ។
ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូចនៅព្រឹកថ្ងៃទី២៣ ខែ ឧសភា លោកប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖គម្រោងជំរុញទី ផ្សារកសិកម្មនេះធ្វើឡើងតាមរយៈសែ្វងរកកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ពន្ធ័ទំាងអស់ក្នុងខ្សែសង្វាក់តម្លៃពីអ្នកបញ្ជាទិញអ្នកលក់ ពាណិជ្ជកម្ម និងភ្នាក់ងារផ្តល់សេវាបន្ថែម។ ក្រៅពី នេះគឺការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃតាមរយៈកៀងគរផ្នែកសង្គម និងអ្នកពាក់ពន្ធ័នានាដើម្បី សម្លឹងមើលការបង្កើតទីផ្សារ គំនិតច្នៃប្រឌិតថ្មីៗតាមរយៈការវិនិយោគសាធារណៈ។

លោកបន្តថា៖ គម្រោងនេះមានយុទ្ធសាស្រ្តឆ្ពោះទៅរកការបង្កើនប្រាក់ចំណូលរបស់កសិករ និងដោះ ស្រាយហានិភ័យតំលៃទីផ្សារសិកម្មដែលកសិករប្រមូលបាន ដោយមានសកម្មភាព អប់រំផ្តល់បច្ចេកទេសធនធាននិងប្រមូលផ្តុំប្រជាកសិករឲ្យដំាដំណាំប្រភេទដូចៗគ្នានៅតាមតំបន់នីមួយៗ ទៅតាម តម្រូវការទីផ្សារ ដែលងាយ​ស្រួលក្នុងការផ្គត់ផ្គង និងយន្តការដោះស្រាយ បានទាន់ពេលវេលា នៅពេលកសិករជួបវិបត្តិទីផ្សារ។
លោកបានលើកជាឧទាហរណ៍ថា សម្រាប់ខេត្តតាកែវ កណ្តាល និងខេត្តកំពត ដោយផ្តោតទៅ លើការចិញ្ចឹមមាន់ ផលិតផលសូត្រ បន្លែ និងស្រូវមួយចំនួន ចំណែកខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រៃវែង កំពង់ធំ ព្រះវិហារ និងខេត្តមណ្ឌលគីរី គឺផ្តោតសំខាន់ទៅលើដំណាំដំឡូង ស្រូវ សេរីរាង្គ មាន់ និងបន្លែ រីឯខេត្តបាត់ដំបង ប៉ៃលិន សៀមរាប និងខេត្តបន្ទាយមានជ័យផ្តោតលើ ដំណាំស្រូវ ដំឡូង ផលិតកផលសូត្រ និង មៀនតាង៉ែនជាដើម។ ឯឧ.បញ្ជាក់ថា ការកំណត់ ប្រភេទដំណាំប្រចាំតំបន់ដូច្នេះ គឺជាការផ្សារភ្ជាប់សង្វាក់ផលិតកម្មនិងតម្លៃរវាងកសិករ ទីផ្សារ លក់ផលិតផល ឈ្មួញ និងរោងចក្រកែច្នៃប្រចាំតំបន់នីមួយៗ។

លោកបេវ័រ ធារី នាយកកម្មវិធីប្រចាំប្រទេសនៃមូលនិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍វិស័យ កសិកម្មបានគាំទ្រចំពោះគម្រោងដោះស្រាយវិបត្តិតម្លៃទីផ្សារកសិកម្មនេះ ថានឹងជួយធ្វើឲ្យ ប្រជាកសិករកាន់តែមានជីវភាពប្រសើរឡើងហើយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈ ការលើកកម្ពស់វិស័យកសិកម្ម។

លោកបានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលត្រូវតែរៀបចំយន្តការនេះ ឲ្យបានច្បាស់ខណៈដែលមូលហេតុដែលនាំឲ្យកសិករតែងតែជួបវិបត្តិគ្មានទីផ្សារនៅពេលប្រមូលផលកន្លងមក ដោយសារឈ្មួញបង្អាប់តម្លៃ និងគ្មានរោងចក្រកែច្នៃផលិតផល រួមទំាងការ ដាំប្រភេទដំណាំដាច់ដោយដុំជាដើម។
យោងតាមរបាយការណ៍គម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូចនេះមានរយៈពេល៦ឆ្នាំ ដោយ ចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០១៧នេះទៅ ហើយ នឹងជួយបង្កើនប្រាក់ចំណូលសម្រាប់ប្រជា កសិករប្រមាណជាង៧ម៉ឺន៥ពាន់គ្រួសារ ខណៈដែលប្រជាកសិករប្រហែល៧៩ភាគរយនៃ ចំនួនប្រជាពលរដ្ឋសរុបកំពុងរស់នៅជនបទពឹងផ្អែកលើរបរកសិកម្ម៕

កម្ពុជាទទួលបានគម្រោងវិនិយោគជាង១ពាន់និងទឹកប្រាក់៤ពាន់លានដុល្លារអាមេរិចក្នុង៤ខែដើមឆ្នាំ

ភ្នំពេញ៖ក្នុងរយៈពេល ០៤ខែ ដើមឆ្នាំ២០១៧ នេះ រដ្ឋាភិបាលកម្ពុជាបានផ្ដល់លិខិតអនុញ្ញាតសាងសង់ចំនួន ១០២០ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ៥.៦០៥.០០៧ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន ៤.០២២.៦៥៨.០៤៣ ដុល្លារសហរដ្ឋអាមេរិក បើប្រៀបធៀបទុនវិនិយោគក្នុងរយៈពេលដូចគ្នានឹងឆ្នាំ ២០១៦ ចំនួន ៧១២ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ៥.៩៣១.៤៨៩ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន ២.៨០៥.៧៨០.២១៧ ដុល្លារសហរដ្ឋអាមេរិក គឺមានការកើនឡើងប្រមាណ ៤៣.៣៧%។ ទិន្នន័យបុរីលំនៅឋាន និងអគារខ្ពស់ៗ។នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងដែនដីនិងសំណង់បានប្រកាសនៅថ្ងៃនេះ។

ប្រភពបានបន្ដថា៖”គិតចាប់តាំងពីឆ្នាំ ២០០៣ ដល់ ០៤ខែ ឆ្នាំ២០១៧ មានទីក្រុងរណបបុរីលំនៅឋាន និងលំនៅឋានមានលក្ខណៈបុរីសរុបចំនួន (១៣៨/២០១៦) និង ១៤៧ទីតាំង។ គិតចាប់តាំងពីឆ្នាំ២០០៥ ដល់ ០៤ខែ ឆ្នាំ២០១៧ នៅមានអគារខ្ពស់ចាប់ពី០៥ជាន់ឡើងទៅមានចំនួនសរុប (៨៧៦/២០១៦) និង ៩០១អគារ។
គិតចាប់ពីឆ្នាំ ២០០០ ដល់ ០៤ខែ ឆ្នាំ២០១៧ ការបោះទុនវិនិយោគរបស់វិស័យឯកជនមកពីបរទេសមានចំនួន ១៨ប្រទេស មានចំនួន ៣០៤គម្រោង មានផ្ទៃក្រឡាសំណង់សរុប ១៣.២៣៨.១៧០ម៉ែត្រការ៉េ មានតម្លៃប៉ានស្មានទុនវិនិយោគសាងសង់ ៤.៥៣៩.៦០០.៩៦១ដុល្លារសហរដ្ឋអាមេរិក។

អំពីការចុះបញ្ជីក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់គិតមកទល់រយៈពេល ០៤ខែ ឆ្នាំ២០១៧ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ នៅមានសុពលភាពចំនួន ១០១១ក្រុមហ៊ុន ក្នុងនោះ៖ (១)-ក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន ៤១ក្រុមហ៊ុន និង (២)- ក្រុមហ៊ុនសាងសង់ មានចំនួន ៩៧០ក្រុមហ៊ុន។រូបវន្តបុគ្គលសិក្សាគម្រោងបុ្លង់នៅមានសុពលភាពចំនួន ១១៥រូប ក្នុងនោះស្ថាបត្យករ ៨០រូប វិស្វករចំនួន ៣៥រូប។ បានចុះបញ្ជីស្ថាបត្យករក្នុងគណៈស្ថាបត្យករកម្ពុជា ចំនួន ៥៨៨រូប ក្នុងនោះស្ថាបត្យករបរទេស ០៨រូប ជនជាតិជប៉ុនចំនួន ០២រូប នៅទូទាំងប្រទេសមានស្ថាបត្យករសរុបប្រមាណចំនួន ២៥០០នាក់៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


ធនាគារ

ធនាគារ

ធនាគារ

ធនាគារ

ធនាគារ

ធនាគារ

ធនាគារ

ធនាគារ

ធនាគារ

ធនាគារ

ធនាគារ

ធនាគារ

ព័ត៌មានជាតិ​ពេល​យប់​


ធនាគារ

ធនាគារ

ធនាគារ

ធនាគារ

ធនាគារ

ធនាគារ

ធនាគារ

ធនាគារ

ធនាគារ

ធនាគារ

ធនាគារ

ធនាគារ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2