vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សង្គមស៊ីវិលស្នើឲ្យ គ.ជ.ប បើកការិយាល័យចុះឈ្មោះ និងបោះឆ្នោតសម្រាប់​ពលករធ្វើការ​នៅក្រៅ​ប្រទេស

ភ្នំពេញ: ​ក្រុមអង្គការសង្គមស៊ីវិល បានស្នើឲ្យមានការបង្កើតការិយាល័យចុះឈ្មោះ និងបោះឆ្នោត​​នៅ​ក្រៅ​ប្រទេស ដើម្បី​​ឲ្យពលករ​ចំណាកស្រុកមានលទ្ធភាពអនុវត្តសិទ្ធិសម្រេចចិត្ត​ចូលរួមជ្រើសរើស​មេដឹក​​នាំប្រទេស។

​ក្រុមអង្គការសង្គមស៊ីវិលធ្វើការងារលើសិទ្ធិមនុស្ស និងកិច្ចការបោះឆ្នោតនៅកម្ពុជា បាន​​អះអាង​ថា ការបង្កើតការិយាល័យចុះឈ្មោះ និងបោះឆ្នោត នៅ​តាមស្ថានទូត និងអគ្គកុងស៊ុល ឬតាម​ព្រំដែន​នៃ​ប្រទេស និងទីតាំងក្បែរកន្លែង​​​​ដែលមានពលករខ្មែរទៅធ្វើការងារនៅទីនោះ នឹងជួយឲ្យ​កិច្ច​ការ​​បោះឆ្នោត​​នៅ​​កម្ពុជា​​កាន់​តែ​ប្រសើរ​ឡើង ពិសេសអនុវត្តបាននូវសិទ្ធិក្នុងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ក្នុងវេទិកាតុមូលស្តីពីការរៀបចំសេចក្តីព្រាងអនុសាសន៍សម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដែលរៀបចំឡើងដោយមានសមាភាពពីគ្រប់ភាគីពាក់ ព័ន្ធ នាព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដានេះ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការ បោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល មានប្រសាសន៍ថា មធ្យោបាយ នេះ នឹងធានាដល់ការអនុវត្តន៍សិទ្ធិចុះឈ្មោះបោះឆ្នោត និងសិទ្ធិបោះឆ្នោតរបស់ពលករចំណាកស្រុក នៅក្រៅប្រទេស។

ជុំវិញនឹងសំណើនេះ ត្រូវបានលោក ឌី ភារុណ អនុប្រធានលេខាធិការដ្ឋាននៃ​​អគ្គលេខាធិការ​ដ្ឋាន​គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ពន្យល់ថា នឹងមិនអាចធ្វើទៅរួច​​ឡើយ ដោយសារ​មាន​ការ​​ពាក់ព័ន្ធនឹងច្បាប់បោះឆ្នោត ដែលចូលជាធរមានរួចទៅហើយ។

ជាទូទៅដូចខ្ញុំបានលើកឡើងចឹង កាលណាទិដ្ឋាភាពច្បាប់មិនចែង គឺគ.ជ.ប អនុវត្តមិនបាន ប៉ុន្តែយ៉ាងណាសំណើនេះ....ខ្ញុំនិយាយចឹង គឺច្បាប់បោះឆ្នោតមិន​តម្រូវឲ្យយើង​រៀប​ចំការិយាចុះ​ឈ្មោះនៅ​​ក្រៅប្រទេស និងការិយាល័យបោះឆ្នោតនៅក្រៅប្រទេសនោះទេ។

លោកសុន ឆ័យ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានគាំទ្រចំពោះការិយាល័យ​ចុះ​ឈ្មោះ និងបោះឆ្នោត​​នៅក្រៅប្រទេស។ តែទោះជាយ៉ាងណាក្តី ឯកឧត្តមបានបង្ហាញពីឧបសគ្គ ទាក់​ទង​ថវិកាដែលត្រូវចំណាយក្នុងការ​រៀបចំការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យ​បោះ​ឆ្នោត​​នៅក្រៅប្រទេសនោះ។

លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់​ថា សង់ត្រាល បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ មាន​ពលករ​​ខ្មែរ​​​ប្រហែលជាង១លាន៧សែន​នាក់ ​កំពុង​ធ្វើការ​​នៅក្នុង​ប្រទេស​ថៃ, ជាង១០ម៉ឺននាក់នៅប្រទេសម៉ាឡីស៊ី, ជាង៥ម៉ឺននាក់ នៅ​ប្រទេស​​​កូរ៉េខាងត្បូង និងប្រមាណ៣ពាន់នាក់ នៅប្រទេសជប៉ុន។

វេទិកាតុមូលនេះ ក៏បានលើកអនុសាសន៍ឲ្យមានការ ធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើស​តាំង​​តំណាងរាស្ត្រ ដើម្បីបង្កើតឲ្យមានការិយាល័យចុះឈ្មោះ បោះឆ្នោត និងការិយាល័យបោះឆ្នោត​នៅ​​ក្រៅប្រទេស ដែលជួយឲ្យពលករអាចចុះឈ្នោះបោះឆ្នោត នៅតាមបន្ទាត់ព្រំដែនកម្ពុជា-​ថៃ ដោយ​​គ្រាន់តែភ្ជាប់ជាមួយការចេញលិខិតបញ្ជាក់ទីសំណាក់របស់ពលករតែប៉ុណ្ណោះ៕

 

សម្ដេចហ៊ុនសែនបន្ដប្រកាសថា៖"គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតសកលឆ្នាំ២០១៨ខាងមុខ"

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបន្ដប្រកាសថា៖"គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតសកលឆ្នាំ២០១៨ខាងមុខ"។​តាមបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្ដ្រីបានសរសេរថា៖"ការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាមកដល់សព្វថ្ងៃនេះ គឺបានបង្ហាញអោ​យ​ប្រជាពលរដ្ឋបានឃើញច្បាស់នូវការរីកចម្រើនពិតរបស់កម្ពុជា។ សន្តិភាព បានផ្តល់ឱកាសអោយយើងកសាងប្រទេ​ស​ជាតិបានលឿនឆ្ពោះទៅមុខ។មានសន្តិភាពយូរអង្វែង មានការរីកចម្រើនយូរអង្វែង។

សព្វថ្ងៃនេះអ្នកវិនិយោគទុនជាតិ និងអន្តរជាតិមានជំនឿទុកចិត្តយ៉ាងខ្លាំង លើការដឹកនាំដ៏ត្រឹមត្រូវច្បាស់លាស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តីដែលធានាបាននូវបរិយាកាសវិនិយោគល្អជាមួយនឹងស្ថេរភាពនយោបាយ និងសន្តិសុខសង្គម មិនដូចការបំពុលនិងបំផ្លើសព័ត៍មានអាក្រក់ពីក្រុមខិលខូចមួយចំនួនឡើយ។ ទន្ទឹមនឹងនេះដែរ កំណើនទេសចរណ៍ក៏កំពុងកើនឡើងយ៉ាងខ្ពស់ ដែលយើងរំពឹងទុកថានឹងកើនដល់៥ លាន នាក់ក្នុង១ឆ្នាំ។ ប្រជាពលរដ្ឋរីករាយសាទរដោយទទួលបាននូវការងារសមស្រប និងមុខរបរតូចធំជាមួយប្រាក់ចំណូលសមរម្យដែលធ្វើអោយជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។

ចាប់តាំងពីពេលបោះឆ្នោតឃុំសង្កាត់មកទល់ពេលនេះ ចំនួនបងប្អូនប្រជាពលរដ្ឋដែលបានចូលជាសមាជិកគណបក្សប្រជា​ជន ក៏មានសន្ទុះកើនឡើងយ៉ាងខ្លាំងទាំងនៅក្នុងនិងក្រៅប្រទេស។ នេះគឺបង្ហាញអោយឃើញកាន់តែច្បាស់ថា គណ​បក្សប្រជាជននឹងទទួលជ័យជំនះនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ជាបន្តទៀត៕

ក្នុង៦ខែឆ្នាំ២០១៧វិស័យសំណង់ទូទាំងប្រទេសមានចំនួន១៥២៣គម្រោងឯទឹកប្រាក់វិនិយោគមានជិត៥ពាន់លានដុល្លារ

ភ្នំពេញ៖ រយៈពេលឆមាសទី១ឆ្នាំ២០១៧ វិស័យសំណង់នៅទូទាំងប្រទេសកម្ពុជា មានចំនួន ១៥២៣គម្រោង ដែលផ្ទៃក្រឡាសំណង់សរុប ជាង៧លានម៉ែត្រការ៉េ គឺកើនឡើង២៧,៤៤%ឯទឹកប្រាក់វិនិយោគមានជិត៥ពាន់លានដុល្លារអាមេរិច។ ការកើនឡើង នៃវិស័យសំណង់នេះ ដោយសារស្ថានភាពនយោបាយកម្ពុជា​មានស្ថេរភាពល្អ។
​ការកើនឡើងនៃវិស័យសំណង់នៅទូទាំងប្រទេសនេះ លោក ឡៅ ទិព្ធសីហា អនុរដ្ឋ លេខាធិការក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់ បញ្ជាក់ថា៖ “ក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៧ ទាំងសមត្ថកិច្ចថ្នាក់ក្រោមជាតិ និងថ្នាក់រាជធានី ខេត្ត បានផ្ដល់លិខិតអនុញ្ញាតសាងសង់ ចំនួន១.៥២៣ គម្រោង មានផ្ទៃក្រឡាសំណង់សរុបជាង ៧លាន២៨ម៉ឺនម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានជិត ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក”។
លោកបញ្ជាក់ថា៖ បើប្រៀបធៀបទុនវិនិយោគក្នុងរយៈពេលដូចគ្នានឹងឆ្នាំ២០១៦ ចំនួន ១.១៨៣គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួនជាង ១០លាន៥១ម៉ឺនម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានជាង ៣.៨៧៩លានដុល្លារសហរដ្ឋអាមេរិក មានការកើនឡើងទុនវិនិយោគប្រមាណ ២៧,៤៤%”។
​ចំពោះទិន្នន័យបុរីលំនៅឋាន និងអគារខ្ពស់ៗក្នុងរយៈពេល ០៦ខែ ឆ្នាំ ២០១៧ មាន ទីក្រុងរណបបុរីលំនៅឋានមានលក្ខណៈជាបុរីផងនោះ លោកបានអោយដឹងថា គឺសរុបមានចំនួន ១៤ទីតាំង មានអគារខ្ពស់ចាប់ពី ០៥ជាន់ ឡើងទៅមានចំនួន សរុប ៤៣អគារ។ គិតពីឆ្នាំ ២០០០ ដល់ ០៦ខែ ឆ្នាំ២០១៧ ការបោះទុនវិនិយោគវិស័យសំណង់ មកពីបរទេសមាន ១៨ប្រទេស មានចំនួន៣០៩គម្រោង មានផ្ទៃក្រឡាសំណង់សរុបជាង ១៣លាន៤៦ម៉ឺនម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន​ទុន​វិនិ​យោ​គ​សាងសង់ជាង ៤.៦៨៦លាន៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
លោក ឡៅ ទិព្ធសីហា បានអោយដឹងដែរថា៖ អំពីការចុះបញ្ជីក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ ក្នុងរយៈពេល ០៦ខែ ឆ្នាំ២០១៧ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនសិក្សាគម្រោងប្លង់ និង សាងសង់ នៅមានសុពលភាពចំនួន ១០០៦ក្រុមហ៊ុន ក្នុងនោះ មានក្រុមហ៊ុនសិក្សាគម្រោងប្លង់ មានចំនួន៤០ក្រុមហ៊ុន និងក្រុមហ៊ុនសាងសង់មានចំនួន ៩៦៦ ក្រុមហ៊ុន។ មានក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ជនបរទេសនៅមានសុពលភាពចំនួន ៤០៨ក្រុមហ៊ុន។
ទាក់ទិនទៅនឹងការរីកចំរើនខាងវិស័យសំណង់ លោក សេង ឡូត អ្នកនាំពាក្យ ក្រសួងរៀបចំដែននគរូបនីយ៍កម្មនិងសំណង់ ថ្លែងប្រាប់ទូរទស្សន៍ហង្សមាសថា “ការរីកចំរើនខ្លាំងខាងវិស័យសំណង់នេះ គឺថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា​សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្រសួងសាម៉ី បានដាក់ផែនការច្បាស់លាស់ ក្នុងការគៀគរអ្នកវិនិយោគិន អោយមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យសំណង់។ ជាមួយគ្នាប្រទេសកម្ពុជា ពិតជា​មានស្ថេរភាពនយោបាយល្អ កំណើនសេដ្ឋកិច្ចកម្ពុជា នៅតែឈរលំដាប់ជាង៧% នៃ GDP។ លោកបានបញ្ជាក់ថា បច្ចុប្បន្នអ្នកវិនិយោគលើវិស័យសំណង់ គឺចិនមានលំដាប់ខ្ពស់ បន្ទាប់មក កូរ៉េ និងអ្នកវិនិយោគក្នុងស្រុក ដែលវិនិយោគលើសំណង់បុរី ផ្ទះល្វែងជាដើម។
​លោក ឧកញ៉ា លី ហួរ ប្រធានសមាគមន៍អ្នកសាងសង់នៅកម្ពុជា ក៏បានអោយដឹងដែរ​ថា “ការរីកចំរើនវិស័យសំណង់នេះ គឺមានសន្ទុះខ្លាំងណាស់ បើធៀបទៅនឹងឆ្នាំ២០១៦​កន្លងទៅ ដោយប្រជាពលរដ្ឋមានជីវភាពប្រសើរឡើង គេងាកមករកទិញផ្ទះ នៅតាមបុរី ឬក៏សង់ សំណង់ផ្ទះថ្មដោយខ្លួនឯង ដូច្នេះហើយអ្នកវិនិយោគវិស័យសំណង់ ត្រូវពង្រីកនៃការសាសង់បន្ថែមទៀត ដើម្បីតម្រូវការសំរាប់អ្នកទិញ”។ លោកឧកញ៉ា បញ្ជាក់ថា ក្រុមហ៊ុនរបស់លោក គឺមានការលក់ ផ្ទះមានការកើនឡើង តែលោកមិនបានបញ្ជាក់ចំនួននោះទេ៕

 

គម្រោងវារីអគ្គិសនីសេសានក្រោម២មានអនុភាព៤០០មេហ្គាវាត់និងទឹកប្រាក់វិនិយោគជិត៨០០លានដុល្លារនឹងបើកសម្ភោធថ្ងៃទី ២៥ ខែកញ្ញា ខាងមុខនេះ

ស្ទឹងត្រែង៖ គម្រោងវារីអគ្គិសនីសេសានក្រោម២ ដ៏ធំរបស់ប្រទេសកម្ពុជា មានអនុភាព ៤០០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង នឹងត្រូវបិទទំនប់ទប់ទឹកសាកល្បងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៧ មុននឹងឈានដល់ ពិធីបិទទំនប់ទប់ទឹកជាផ្លូវការនៅថ្ងៃទី ២៥ ខែកញ្ញា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមប្រភពពីមន្ដ្រីរដ្ឋាភិបាលបានអោយដឹងនៅថ្ងៃនេះ៕

អគារសហកម្មសិទ្ធិប៊ូឌីងសនឹងត្រូវព័ទ្ធរបងវាយចោលនៅថ្ងៃទី១៧កក្តដានេះ

ភ្នំពេញ៖ ក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់ និងក្រុមហ៊ុនជប៉ុន Arakawa នឹងធ្វើការវាយអគារសហកម្មសិទ្ធិប៊ូឌីងស បានសាងសង់ឡើងនាឆ្នាំ១៩៦៣ ដែលមានសភាពចាស់ទ្រុឌ​ទ្រោម នៅថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៧នេះ បន្ទាប់ពីធ្វើការទូទាត់ប្រាក់ជូនដល់ប្រជាពលរដ្ឋចប់សព្វគ្រប់ នឹងត្រូវការអភិវឌ្ឍន៍ឡើងវិញ។ តែមានប្រជាពលរដ្ឋប្រមាណ៧គ្រួសារមិនទាន់សម្រេចចិត្ត រើចេញនៅឡើយទេ។
​យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់ ចេញផ្សាយកាលពីថ្ងៃទី១០ ខែកក្តដា ដែលទូរទស្សន៍ហង្សមាសទទួលបាននៅថ្ងៃទី១២ ខែ កក្តដា ឆ្នាំ២០១៧នេះ បានអោយដឹងថា អគារប៊ូឌីងស មានទីតាំងស្ថិតនៅតាមផ្លូវសយធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងនាឆ្នាំ១៩៦៣ បច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោម ត្រូវការអភិវឌ្ឍន៍ឡើងវិញ នឹងតម្រូវអោយធ្វើការរុះរើ នឹងព័តរបងដើម្បីវាយអគារចាស់ចោល នៅថ្ងៃទី១៧ ខែកក្តដា ខាងមុខនេះ”។ សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់ថា នឹងមានការរំខានដល់ប្រជាពលរដ្ឋ រស់នៅជុំវិញទីតាំងនេះ ក៏ដូចជា អ្នកធ្វើដំណើរអោយមានការប្រុងប្រយ័ត្នខ្ពស់ និងសហការ។
ការដែលក្រសួង និងក្រុមហ៊ុនដាក់កំណត់នៃការវាយអគារសហកម្មសិទ្ធិនេះចោល អ្នកនាំពាក្យក្រសួងរៀបចំដីនគរូបនីយ៍កម្មនិងសំណង់ លោក សេង ឡូត បានបញ្ជាក់អោយដឹងថា ទី១ប្រជាពលរដ្ឋ ៩៨%បានសម្រេចចិត្តទទួលយកតម្លៃ១៤០០ដុល្លាក្នុង១ម៉ែត្រការ៉េ ទី២ អគារនេះមានសភាពចាស់ទ្រុឌទ្រោម ប្រឈមនឹងការបាក់ធ្លាក់ចុះ ទី៣ ក្រុមហ៊ុនតម្រូវការសាងសង់អោយបាន​ឆាប់រហ័ស ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសំណង់។
​ទោះបីជាការមានជូនដំណឹងរបស់ក្រសួងរៀបចំដែនដី អំពីការបិទរបងវាយសំណង់ចោលយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋនៅសល់ប្រប្រមាណ៧គ្រួសារ មិនទាន់បានយល់ព្រម ក្នុងការចាកចេញនោះទេ ដោយពួកគាត់អះអាងថា លុយដែលក្រុមហ៊ុនអោយតាមរយៈក្រសួងដែនដីគឺមានចំនួនតិចពេក មិនអាចយកទៅទិញផ្ទះថ្មីបាន។
​អ្នកស្រី​ វង ប៊ុនថាយ អាយុ៤០ឆ្នាំ កំពុងស្នាក់នៅផ្ទះជាន់ផ្ទាល់ដីមានទំហំតែ១៧ម៉ែត្រការ៉េ នៃអគារសហកម្មសិទ្ធិប៊ូឌីង មានមុខរបលក់ចាប់ហួយផងនោះ បានប្រាប់ហង្សមាស នាព្រឹក​មិញនេះថា “បន្ទប់មានតែ១៧ការ៉េ បើគិតជាលុយជាង២ម៉ឺនដុល្លា ដូច្នេះមិនអាចយកលុយនេះ ទៅទិញផ្ទះថ្មីបាននៅនោះទេ”។ អ្នកស្រីបានបញ្ជាក់ថា គឺសុំអោយរដ្ឋមន្រ្តីក្រសួងដែនដី ផ្តល់អោយគាត់នូវទឹកបា្រក់៥ម៉ឺនដុល្លា ទើបអាចចេញទៅទិញផ្ទះថ្មីបាន។
……………………………………………..គ្លីប វង ប៊ុនថាយ…………………………………………………..
ដោយគេចេញទៅមុននេះគឺ………………………អាចទៅទិញផ្ទះបាននៅដើម្បីប្រកបមុខរប​រកស៊ីស្រួល ចិញ្ចឹមកូនផង។
​អ្នកស្រី វង ប៊ុនថាយ បានអោយដឹងទៀតថា ពីមុនគាត់សុខចិត្តយកការអភិវឌ្ឍន៍ នៅនឹងកន្លែង តែដោយសារមានអ្នកយល់ព្រមយកការអភិវឌ្ឍន៍នៅកន្លែងមានភាគរយតិច ដូច្នេះក្រសួង ក៏ដូចជាក្រុមហ៊ុនមិនបានអនុវត្តទៅតាមគោលការណីនេះទេ។
​បុរសម្នាក់ដែលសុំមិនប្រាប់ឈ្មោះមានមុខរបជាអ្នកលក់អាហារនៅជាន់ក្រោម នៃអគារប៊ូឌីងសនេះដែរ អោយដឹងថា គាត់នឹងបង្ខំចិត្តក្នុងការចាកចេញ ដោយសារក្រសួង គេបានកំណត់ថ្ងៃនៃការរុះរើ និងវាយអគារនេះចោល។ តែគាត់បញ្ជាក់ថា “ក្រសួងដូចជាមិនមានតុល្យភាពសោះ គឺមានម្ចាស់ដែលតសំយ៉ាបថែមប្រមាណ៥គ្រួសារ គឺបានវាស់ហើយគិតលុយអោយ ដោយគាត់មានសំយ៉ាបសង់ជាថ្មរឹងមាំផង ក្រសួងមិនបានវាស់គិតលុយអោយ​នោះទេ។
​លោក អ៊ឹង គន្ធា មន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់ ដែលប្រចាំការនៅអគារសហកម្មសិទ្ធិប៊ូឌិងស បានលើកឡើងថា រហូតមកដល់ថ្ងៃទី១២ កក្តដា នេះ មានប្រជា​ពលរដ្ឋតែ៧គ្រួសារទេ ដែលមិនទាន់សម្រេចចាកចេញពីអគារសហកម្មសិទ្ធិនេះ ដោយពួក គាត់ទាមតម្លៃរហូតទៅដល់២០០០ដុល្លាអាមេរិកក្នុងមួយម៉ែត្រការ៉េ។ លោកបានបញ្ជាក់បន្ថែម ចំពោះសំយ៉ាបដែលប្រជាពលរដ្ឋសាងសង់ថែម គឺក្រសួងក៏មិនបានវាស់គិតលុយអោយ ពួកគាត់នោះដែរ។ លោកបន្លែមថា មានអ្នកខ្លះថា ក្រសួងវាស់សំយ៉ាបគិតលុយ នោះគឺមិនពិតទេ។
​នៅថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៧ ខាងមុខនេះ លោក អ៊ឹង គន្ធា ប្រាប់អោយដឹងថា ក្រសួងនឹងធ្វើការព័តរបងស័ង្ខសី​ រួចវាយអគារប៊ូឌីងស ដែលចាស់ទ្រុឌទ្រោមនេះចោល ទៅតាមអ្វីដែលក្រសួងរៀបចំដែនដី​បានជូនដឹណងកាលពីថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៧នោះ។
​គិតត្រឹមម៉ោង ៥:០០ ល្ងាច ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៧ ប្រជាពលរដ្ឋជាម្ចាស់ចំណែកឯកជនក្នុងអគារសហកម្មសិទ្ធិប៊ូឌីងស ចំនួន ៤៦៨ បន្ទប់ស្នាក់នៅ នៃចំនួនសរុប៤៩២បន្ទប់ បានទទួលប្រាក់ទូទាត់រួច និងបានប្រគល់បន្ទប់ជូនក្រុមហ៊ុន ដោយបានចាកចេញពីបន្ទប់ស្នាក់នៅ ទៅតាំងទីលំនៅថ្មី តាមបំណងប្រាថ្នារបស់ពួកគាត់។ ដោយឡែកអ្នកដែលយល់ព្រមចាកចេញគេនឹងមកបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អគារប៊ូឌីងស គឺ​ក្រុមហ៊ុនជប៉ុន Arakawa គ្រោងចំណាយថវិកាប្រមាណ៧០-៨០លានដុល្លារ នៃការសង់អគារថ្មីមានកម្ពស់២១ជាន់៕

 

ជប៉ុនផ្ដល់សម្ភារៈដោះមីនតម្លៃ១១លានដុល្លារដល់កម្ពុជា

ភ្នំពេញ៖ដើម្បីរួមចំណែកលុបបំបាត់ការគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជារាជរដ្ឋាភិបាលជប៉ុននៅព្រឹកនេះបានផ្តល់សម្ភារៈគ្រឿងចក្របោសសម្អាតមីនដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាគិតជាទឹកប្រាក់ចំនួន​១១​លានដុល្លារ។​
ក្នុងពិធីប្រគល់នៅព្រឹកថ្ងៃទី៦ខែកកដ្កានេះរាជរដ្ឋាភិបាលជប៉ុនបានផ្តល់សម្ភារៈនិងគ្រឿងចក្របោសសម្អាតដល់មជ្ឈម​ណ្ឌ​ល​សកម្មភាពកំចាត់មីនកម្ពុជាក្នុងនោះមានគ្រឿងចក្រកម្ទេចមីនធុនធ្ងន់ចំនួន៩គ្រឿង រថយន្តគ្រប់ប្រភេទចំនួន៨៨​គ្រឿង ម៉ាស៊ីនរាវមីន​៧៨៨គ្រឿង អាវពាក់ការពារសុវត្ថិភាព៤៥០អាវ និងគ្រឿងបន្លាស់មួយចំនួនទៀតគិតជាស្មើនិង១១លានដុល្លាអាមេរិក។ដើម្បីគំាទ្រកិច្ចសហប្រតិបត្តិការបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ជាដំណាក់កាល​ទី៧។

លោក ហេង រតនា ប្រតិភូរដ្ឋាភិបាលភិបាលទទួលបន្ទុកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានថ្លែងថា៖ "នៅក្នុងរយៈពេល២៥ឆ្នំាកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈស្នាដៃស៊ីម៉ាក់(CMAC) កងយោធពលខេមរភូមិន្ទ និងអង្គការដោះមីនទាំងឡាយ កម្ពុជាបានបោសសម្អាតផ្ទៃដីបានប្រមាណ១៤០០គីឡូម៉ែត្រក្រឡា រុករកឃើញកំម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជិត៤លានគ្រាប់ ក្នុងនោះស៊ីម៉ាក់បោសសម្អាតផ្ទៃដីបានប្រមាណជាង៨៥៨គីឡូម៉ែត្រក្រឡាករកឃើញកំម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជិត៣លានគ្រាប់ផងដែរ"។

តាមការវាយតម្លៃរបស់អាជ្ញាធរមីន និងប្រតិបត្តិករទំាងអស់បាឲ្យដឹងថា៖" កម្ពុជានៅសល់ផ្ទៃដីមានមីនប្រមាណជិត២០​០០​គីឡូ​ម៉ែត្រក្រឡាទៀតដែលធ្វើការបោសសម្អាតបន្ត ដូច្នេះការផ្តល់សម្ភារៈ និងគ្រឿងចក្ររបស់រាជរដ្ឋាភិបាលជប៉ុននៅពេលនេះគឺមានសារៈសំខាន់ណាស់"។
លោក ហូរិនូឈិ ហិដេហិសា (Hrinouchi Hidehisa)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចំានៅកម្ពុជាបានមានប្រសាសន៍ថា៖"រដ្ឋាភិបាលជប៉ុនទទួលស្គាល់ការបោសសម្អាតមីន ពិតជាមានសារៈសំខាន់ក្នុងការថែរក្សាសុវត្ថិភាពជូនប្រជាជន និងកសិករ ដែលកំពុងរស់នៅ និងធ្វើការការងារនៅជុំវិញចម្ការមីន"។

លោកបន្តថា៖ "ចាប់ពីឆ្នំា១៩៩៨មករដ្ឋាភិបាលជប៉ុនបានគំាទ្រយ៉ាងសកម្មក្នុងសកម្មភាពកំចាត់មីននៅកម្ពុជា។ជាមួយនឹងការ​ផ្តល់ជំនួយរបស់រដ្ឋាភិបាលជប៉ុនជូនរាជរដ្ឋាភិបាលកម្ពុជាជាក់ស្តែងដូចជានៅពេលនេះជាដើម"។លោកសង្ឃឹមថា ជំនួ​យ​លើកនេះ ស៊ីម៉ាក់កម្ពុជាអាចពង្រីកសកម្មភាពបោសសម្អាតមីនកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាពជាងមុនថែមទៀត ហើយប្រជាជនកម្ពុជានឹងមានអារម្មណ៍រីករាយទទួលបានសន្តិភាពពីការរស់នៅដោយគ្មានហានិភ័យពីគ្រោះថ្នាក់ដោយ​សារមីន។
ក្នុងពិធីប្រគល់លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិក្នុងនាមប្រជាជននិងរដ្ឋាភិបាលកម្ពុជាបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ ជំនួយគ្រប់បែបយ៉ាងដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាកន្លងមក រួមទំាងជំនួយជា សម្ភារៈបច្ចេកទេសបោស សម្អាតមីនដែលបានប្រគល់ឲ្យនៅពេលនេះ។

លោកបានបញ្ជាក់ថា៖" សម្ភារៈ និងគ្រឿងចក្រទំាងនេះស៊ីម៉ាក់និងយកទៅបោសសម្អាតផ្ទៃដីដែលមានឲ្យកាន់តែមានប្រសិ​ទ្ធភាព"។

លោក ឧបនាយករដ្ឋមន្រ្តីបានបន្តថា៖"ក្រៅពីទទួលបានសម្ភារៈ និងគ្រឿងចក្រសម្រាប់បោសសម្អាតមីន ពីរដ្ឋា​ភិ​បា​លជប៉ុន ថ្ងៃនេះមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កម្ពុជាក៍បានបើកសម្ពោធសារមន្ទីរសកម្មភាពកំចាត់មីន ដែលបានរកទុកនៅការសំណល់សង្គ្រាមជាច្រើន ដើម្បីជាកេរិ៍តដំណែលប្រវត្តិសាស្រ្តសម្រាប់យុវជនកូនចៅជំនាន់ក្រោយ សិក្សាស្វែងយល់ការពិតនូវ​ប្រវត្តិសាស្រ្ត ជាតិរបស់ខ្លួនគ្រប់កាលៈទេសៈទំាងអតីតកាល និងអនាគត់ ដែលបង្ហាញច្បាល់ពីភាពមហន្តរាយនៃសង្គ្រាម"៕

 

ពលរដ្ឋចំណួលថ្មីពិបាកសាងសង់ផ្ទះនៅក្នុងតំបន់រម​ណីយដ្ឋានអង្គរ

ក្រុងសៀមរាប៖បើយើងជាម្ចាស់ស្រុកពិតប្រាកដ គ្មានអ្វីដែលព្រួយបារម្ភក្នុងការសាងសង់ផ្ទះនោះទេ។នេះបើតាមអាជ្ញាធរបានប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះ។​ប្រភពបានបន្ដថា៖ទាក់ទងនឹងការសាងសង់ផ្ទះនៅក្នុងតំបន់រម​ណី​យដ្ឋានអង្គរ ជារឿងស្មុគ្រស្មាញនិងចម្រូងចម្រាស់បំផុតសម្រាប់ប្រជាជនដែលមិនគោរពទៅតាមបទដ្ឋានដែលកំណត់ដោយអង្គការយូណេស្កូ ហើយប្រាសចាកពីលក្ខខណ្ឌដែលត្រូវអនុគ្រោះ។ ផ្ទុយទៅវិញ បើប្រជាជនអនុវត្តទៅតាមអ្វីដែលបានកំណត់ ហើយមានលិខិតបញ្ជាក់ច្បាស់លាស់ថាខ្លួនជាប្រជាជនចាស់រស់នៅលើទឹកដីអង្គរ នោះមិនមានអ្វីចោទជាបញ្ហាសម្រាប់ការស្នើសុំពាក្យសាងសង់នោះទេ។

តាមការបញ្ជាក់ពីលោកពូ ស៊ុយ យឿង រស់នៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ដែលទើបសង់ផ្ទះហើយបានប្រាប់ថា ការស្នើសុំលិខិតសង់ផ្ទះមិនជារឿងពិបាកទេ បើយើងពិតជាម្ចាស់ស្រុករស់នៅក្នុងតំបន់អង្គរយូរយារមកមែន ហើយមានខ្នងផ្ទះចាស់ស្រាប់ ពេលសុំច្បាប់គេ គឺដឹងតែអាជ្ញាធរជាតិអប្សរាអនុញ្ញាត លើកលែងតែយើងអ្នកចំណូលថ្មី គ្មានខ្នងផ្ទះចាស់ ហើយលួចសង់ខុសច្បាប់នោះគេមិនអនុញ្ញាតទេ ថែមទាំងរុះរើទៀតផង។

ការស្នើសុំសង់ផ្ទះថ្មីជំនួសផ្ទះចាស់ក៏មិនស្មុគស្មាញអ្វីដែរ គឺដំបូងគាត់បានយកបណ្ណគ្រួសារទៅឱ្យមេភូមិស៊ីញ៉េ ហើយឱ្យមេឃុំបោះត្រាឱ្យ ដើម្បីបញ្ជាក់ថាគាត់ជាអ្នកស្រុកភូមិចាស់ មានទីលំនៅ និងមានខ្នងផ្ទះចាស់នៅក្នុងតំបន់អង្គរពិតប្រាកដមែន រួចយកពាក្យស្នើសុំទៅដាក់ដោយផ្ទាល់នៅទីស្នាក់ការកណ្តាលរបស់អាជ្ញាធរជាតិអប្សរា។ គាត់រង់ចាំរយៈពេល១ខែលិខិតក៏ចេញមក រីឯការស្នើសុំវិញក៏មិនមានតម្រូវឱ្យបង់ប្រាក់អ្វីឡើយ ហើយពេលធ្វើផ្ទះ ក៏គ្មានអ្នកណាមកសុំប្រាក់កាក់បន្ថែមដែរ។

លោកពូ យឿង បន្តទៀតថា អាជ្ញាធរជាតិអប្សរាបានចុះមកវាស់និងសិក្សាពីប្លង់ផ្ទះដោយក្រុមការងារផ្ទាល់ ហើយក្នុងលិខិតបានអនុញ្ញាតឱ្យលោកពូសង់ផ្ទះថ្មីជំនួសផ្ទះចាស់នៅលើទំហំដីដដែល ជួសជុលផ្ទះបាយ ចាក់ដី ធ្វើរបង និងដឹកជញ្ជូនគ្រឿងសំណង់សម្រាប់ធ្វើផ្ទះដោយគ្មានអាជ្ញាធរណាហាមឃាត់ទេ។ ចំពោះសុពលភាពនៃការសាងសង់ គឺមានរយៈពេល១ឆ្នាំ តែបើ១ឆ្នាំមិនទាន់ហើយ អាជ្ញាធរជាតិអប្សរាបានឱ្យគាត់ស្នើសុំបន្តសុពលភាពដើម្បីបញ្ចប់កិច្ចការទាំងនោះឱ្យរួចរាល់។

លោកពូ ក៏បានសម្តែងនូវការអរគុណចំពោះក្រុមការងារអាជ្ញាធរជាតិអប្សរាដែលបានជួយសម្របសម្រួល ហើយក៏ផ្តាំផ្ញើផងដែរឱ្យប្រជាជនដែលរស់នៅលើទឹកដីអង្គរទាំងអស់គួរស្វែងយល់ពីសិទ្ធិរបស់ខ្លួនដែលមានតាមរយៈការចូលរួមប្រជុំនានា ចៀសវាងការជឿតែពីមាត់មួយទៅមាត់មួយ និងចូលរួមថែរក្សាសម្បត្តិដូនតារបស់ខ្លួនឱ្យបានល្អ ដោយអនុវត្តទៅតាមគោលការណ៍ដែលបានកំណត់។ បើចង់សាងសង់ផ្ទះ គួរសុំច្បាប់ឱ្យបានត្រឹមត្រូវ ចៀសវាងការលួចធ្វើដែលជាទង្វើខុសច្បាប់ ដល់ពេលគេមករុះរើនាំតែខូចប្រយោជន៍ ទ្រព្យធន ពេលវេលារបស់ខ្លួនតែប៉ុណ្ណោះ៕

 

កសិករដាំ ដំណាំសណ្តែកបាយខេត្តមណ្ឌលគិរី ត្អូញត្អែរ ពី បញ្ហាតម្លៃលើទីផ្សារ ធ្លាក់ចុះ

ខេត្តមណ្ឌលគិរី ៖ កសិករដាំ ដំណាំសណ្តែកបាយ នៅទូទាំង ខេត្តមណ្ឌលគិរីកំពុងតែព្រួយបារម្ភ និង ត្អូញត្អែរ ពី បញ្ហាតម្លៃលើទីផ្សារ ធ្លាក់ ចុះចំពេលដល់រដូវប្រមូលផល ក្នុង នោះកសិករមួយចំនួនបានបង្ខំចិត្តលក់ទាំងមិនរួចថ្លៃដើម ដើម្បីសងបំណុល ដែលខ្ចី គេ មក ចំណាយ តាំងពី ដើមដៃ មក ។ ម្យ៉ាងទៀត ការ ប្រមូល ផល ឆ្នាំ នេះ បើ ធៀប នឹង ឆ្នាំ មុន ទិន្នផល ធ្លាក់ ចុះ ជា ហេតុ ធ្វើ ឲ្យ ប៉ះពាល់ ដល់ ជីវភាព រស់នៅ របស់ ពួក គាត់ ។
លោក រឿង សាលី កសិករ ដាំ ដំណាំ សណ្តែកបាយ នៅ ភូមិ មេប៉ៃ ឃុំពូជ្រៃស្រុកពេជ្រាដាខេត្តមណ្ឌលគិរីបានឲ្យដឹងថា ឆ្នាំនេះ ភ្លៀង ធ្លាក់ជាប់ ៗ គ្នា ចំ ពេល ដែល កំពុង ប្រមូល ផល ធ្វើ ឲ្យ ពួក គាត់ ជួប ការ លំបាក ក្នុង ការ ហាល សណ្តែក ឲ្យ ស្ងួត ខណៈ តម្លៃ លើ ទីផ្សារ បច្ចុប្បន្ន ក្នុង ១ គីឡូក្រាម ថ្លៃ តែ ២៧០០រៀល ប៉ុណ្ណោះ បើ ធៀប នឹង ឆ្នាំ មុន មាន តម្លៃ ពី ៣៥០០ រៀល ទៅ៣៨០០ រៀល ក្នុង ១ គីឡូក្រាម។គាត់ថា តម្លៃ ២៧០០រៀលពេល នេះ គឺ ស្ទើរតែ មិន រួច ដើម ទេ ។ លោក និយាយ ថា ៖ « បើ គិត ទៅ លើ ការ ថែទាំ និង ជួល កម្មករ បេះ វិញ គឺ មិន អាច សល់ លុយ ចំណេញ ពី ការ លក់ សណ្តែកបាយ ទៅ ឲ្យ ឈ្មួញ នោះ ទេ ។ អ្នកខ្លះ លក់ ទៅ ចំណេញ តិច អ្នកខ្លះ ទៀត មិន រួច ថ្លៃដើម រីឯ អ្នកខ្លះ លក់ ទៅ បាន រួចខ្លួន » ។
ជុំវិញ បញ្ហា នេះ ប្រធានការិយាល័យអភិវឌ្ឍន៍ពានិជកម្ម នៃ មន្ទីរ ពាណិជ្ជកម្ម ខេត្តមណ្ឌលគិរី លោក ស៊ឹង អុក បានឲ្យដឹង ថា បច្ចុប្បន្ន នេះ ទីផ្សារ សណ្តែកបាយ ពិតជា មានការ ធ្លាក់ ថ្លៃ ជាង ឆ្នាំ មុន ប្រាកដ មែន ដោយសារ តែ កសិករ ខ្លះ បាន លក់ សណ្តែក ដោយ បង្ខំ ។ អ្នកខ្លះ លក់ សណ្តែក ហាល មិន ស្ងួត ល្អ ដែល ធ្វើ ឲ្យ តម្លៃ ធ្លាក់ ទៅ តាម ហ្នឹង ។ លោក បញ្ជាក់ ថា ៖ កសិផល សណ្តែកបាយ ទាំង អស់នេះ ភាគច្រើន នាំ ចេញ ទៅ បណ្ដាលខេត្តមួយចំនួននៅក្នុងប្រទេសយើង និងនាំចេញ ប្រទេសជិតខាង គិត មក ដល់ ពេល នេះ តម្លៃ សណ្តែក ឈ្មួញទទួលទិញចាប់ពី ២៤០០ រៀល ទៅ ២៨០០ រៀល ។
លោក សុង ឃាង ប្រធាន មន្ទីរ កសិកម្ម ខេត្តមណ្ឌលគិរី បាន លើក ឡើង ថា ឆ្នាំ នេះ ទិន្នផល សណ្តែកបាយ របស់កសិករ បានល្អប្រសើរ ប៉ុន្តែចំពោះតម្លៃលោកទទួលស្គាល់ថាមានការធ្លាក់ចុះបន្តិច។
តាម របាយការណ៍ របស់ មន្ទីរ កសិកម្ម ខេត្តមណ្ឌលគិរី បាន ឲ្យ ដឹង ថា ផ្ទៃដី ដាំ ដុះ ដំណាំ សណ្តែកបាយ របស់ កសិករ នៅ ខេត្ត ក្នុង ឆ្នាំ ២០១៧ នេះ មាន ចំនួន ៣៥០០ ហិកតា បើ ធៀប នឹង ឆ្នាំ ២០១៦មាន ផ្ទៃដី ប្រហាក់ប្រហែលគ្នា លោកបញ្ជាក់ថា ក្នុងចំណោមស្រុក-ក្រុងទាំង៥នៅខេត្តមណ្ឌលគិរី មានតែស្រុកពេជ្រាដា និង ស្រុកកែវសីមាទេដែលមានផ្ទៃដីដាំសណ្ដែកបាយច្រើនជាងគេ។ រីឯ ការ បំផ្លាញ ចម្ការ សណ្តែកបាយ ដោយ សត្វ ដង្កូវ ហ្វូង ឬសត្វល្អិតចង្រៃពុំមានទេនៅឆ្នាំនេះ ៕

មហាសេដ្ឋីអាស៊ីលោកលីកាស៊ីប្រកាសថានឹងចូលនិវត្ដន៍នៅអាយុ៩០ឆ្នាំ២០១៨ខាងមុខនេះ

ក្រុងហុងកុង៖មហាសេដ្ឋីអាស៊ីលោកលីកាស៊ីងបានប្រកាសថាលោកនឹងចូលនិវត្ដន៍នៅអាយុ៩០ឆ្នាំនៅឆ្នាំ២០១៨ខាងមុខនេះ។នេះបើតាមកាសែតក្រុងហុងកុងបានប្រកាសនៅថ្ងៃនេះ។ប្រភពបានបន្ដថា៖កូនប្រុសលោកលោកវិទ័រនឹងបន្ដកាន់តំណែងតពីលោកដឹកនាំក្រុមហ៊ុនលោកបន្ដទៀតពេលលោកចូលនិវត្ដន៍។លោកលីនឹងមានអាយុ៩០ឆ្នាំនៅខែកក្ដដាឆ្នាំក្រោយ។តាមរបាយការណ៍បានអោយដឹងក្រុមហ៊ុនCK Hutchisonរបស់លោកលីកាស៊ីងមានទ្រព្យសម្បតិ្ដសរុបប្រមាណជា៣២.៦កោដិលានដុល្លារ។លោកលីកាស៊ីបានរកស៊ីលើវិស័យជាច្រើននៅក្រុងហុងកុងរួមមានអចលទ្រព្យនិងដឹកជញ្ជូនអន្ដរជាតិជាដើម។លោកលីត្រូវបានគេដឹងថាមានទ្រព្យសម្បត្តិលំដាប់លេខ២ នៅអាស៊ីនៅក្រោយលោកយេកម៉ាម្ចាស់ក្រុមហ៊ុនអាលីបាបារបស់ប្រទេសចិនដីគោក៕

 

គ្រួសារនាយករដ្ឋមន្ដ្រីសឹង្ហបុរីផ្ទះរឿងក្នុងគ្រូសារពាក់ព័ន្ឋនឹងផ្ទះកំណើតអតីតនាយករដ្ឋមន្ដ្រីលីក្វាន់យូ

សឹង្ហបុរី៖គ្រួសារនាយករដ្ឋមន្ដ្រីសឹង្ងបុរីផ្ទះរឿងមានទំនាស់គ្នារឿងផ្ទះកំណើតរបស់អតីតនាយករដ្ឋមន្ដ្រីលីក្វាន់យូនឹងបានបែកធ្លាយដល់អ្នកកាសែតនៅថ្ងៃនេះ។បងប្អួនប្រុសលោកនាយករដ្ឋមន្ដ្រីលីសានឡុងបានចោទលោកនាយករដ្ឋមន្ដ្រីលីសានឡុងថាបានប្រើអំណាចរដ្ឋបំភ័យនិងគៀបសង្កត់ពួកគេ។តាមបណ្ដាំលោកលីក្វាន់យូអោយកំទេចផ្ទះនោះចោលតែលោកនាយករដ្ឋមន្ដ្រីលីសានឡុងបានអោយរក្សាទុកសម្រាប់ពលរដ្ឋបានឃើញនិងរក្សាជាបេតិគភណ្ឌសម្រាប់ប្រទេស។ប្អូនប្រុសលោកលីសានឡុងបានទំនាស់នឹងផែននោះ។ជាមួួយគ្នានេះបងប្អូនលោកលីសានឡុងបានចោទថាលោកលីសានឡុងនិងគ្រួសារថាចង់អោយកូនប្រុសលោកលីសានឡុងឈ្មោះLi Hongyiឡើងកាន់តំណែងជានាយករដ្ឋមន្ដ្រីជំនួសលោកក្រោយលោកចោលនិវត្ដន៍។
ចំណែកនាយករដ្ឋមន្ដ្រីលីសានឡុងបានចេញសេចក្ដីប្រកាសថា៖ទាំងនោះជារឿងក្នុងគ្រួសារទេហេតុអីបានចំបាច់ផ្សាយអោយអ្នកកាសែតដឹងនិងបែករឿងវែងឆ្ងាយច្រើនម្លេះ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


អចលនទ្រព្យ-សំណង់

អចលនទ្រព្យ-សំណង់

អចលនទ្រព្យ-សំណង់

អចលនទ្រព្យ-សំណង់

អចលនទ្រព្យ-សំណង់

អចលនទ្រព្យ-សំណង់

អចលនទ្រព្យ-សំណង់

អចលនទ្រព្យ-សំណង់

អចលនទ្រព្យ-សំណង់

អចលនទ្រព្យ-សំណង់

អចលនទ្រព្យ-សំណង់

អចលនទ្រព្យ-សំណង់

ព័ត៌មានជាតិ​ពេល​យប់​


អចលនទ្រព្យ-សំណង់

អចលនទ្រព្យ-សំណង់

អចលនទ្រព្យ-សំណង់

អចលនទ្រព្យ-សំណង់

អចលនទ្រព្យ-សំណង់

អចលនទ្រព្យ-សំណង់

អចលនទ្រព្យ-សំណង់

អចលនទ្រព្យ-សំណង់

អចលនទ្រព្យ-សំណង់

អចលនទ្រព្យ-សំណង់

អចលនទ្រព្យ-សំណង់

អចលនទ្រព្យ-សំណង់

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2