vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សម្ដេចហ៊ុនសែនប្រកាសចង់អោយកិច្ចព្រមព្រៀងTPPឆាប់ងាប់ដោយសារមានចរិតបំបែកអាស៊ាន

សៀមរាប៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីនៅថ្ងៃនេះពីកិច្ចប្រជុំនៅខេត្តសៀមរាបបានប្រកាសមិនគាំទ្រកិច្ចព្រមព្រៀងសមាគមន៍TPPដោយសារកិច្ចព្រមព្រៀងប្រទេសទាំងនេះមានចិរតបំបែកបាក់អាស៊ាន។សមាគមន៍ប្រទេស”ភាពជាដៃគូរអន្ដរប៉ាស៊ីហ្វ៊ីភិចហៅកាត់ថាTran-Pacific partnership ដែលមានសមាជិកចំនួន១២ប្រទេសរួមមាន៖ អូស្ដ្រាលីប៊ុណនេកាណាដាឈីលីជប៉ុនម៉ាឡេស៊ីមិចស៊ីកូញូហ្សេឡេនសឹង្ហបុរីប៉េរូនិងអាមេរិចនិងវៀតណាមបានកើននៅខែកុម្ភៈឆ្នាំ២០១៦កន្លងមក។
សម្ដេចបានបញ្ជក់ថា៖”TPPមានចិរតបំបែកអាស៊ានដោយក្នុងគេជ្រើសរើងយកតែសមាជិកអាស៊ានតែ៤តែប៉ុណោ្ណះ”។រហួតមកដល់ពេលនេះសមាជិកអាស៊ានបួនបានចូលជាសមាជិករួមមាន៖ប៊ុណនេម៉ាឡេស៊ីវៀតណាមនិងសឹង្ហបុរី។
សម្ដេចហ៊ុនសែនបានប្រកាសអោយកិច្ចព្រមព្រៀងសមាគមន៍ប្រទេសទាំងនេះវាងាប់មានចរិតបំបែកបំបាក់អាស៊ាន។ប្រទេសទាំងនោះមានទិសដៅបង្កើតការងារជំរុញសេដ្ឋកិច្ចផលិតភាពនិងតម្លាភាពនិងអភិបាលកិច្ចល្អនិងការពារបរិស្ថាន។រួមនឹងការបន្ថយរនាំងសេដ្ឋកិច្ចនិងពាណិជ្ជកម្មនិងបង្កើនយន្ដការដោះស្រាយទំនាស់ពាណិជ្ជកម្ម។
ប្រទេសអាមេរិចក្រោយការដឹកនាំរបស់លោកដូណាលត្រាំបានប្រកាសដកខ្លួននេះពីប្រទេសសមាជិកTPPជាផ្លួវការ៕

 

មន្ដ្រីប្រកាសថា៖កម្ពុជាត្រូវការកម្ចីជាង១២កោនដុល្លារអាមេរិចសម្រាប់ការអភិវឌ្ឍប្រទេស

ភ្នំពេញ៖ក្នុងពិធីបើកអង្គសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីគោលការណ៍ណែនាំរួម សម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ លោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអោយដឹងថា៖” កម្ពុជាមានតម្រូវការហិរញ្ញប្បទានយ៉ាងច្រើន ក្នុងរង្វង់ប្រហែលពី ១២ ទៅ ១៣ ប៊ីលានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងទស្សវត្សរ៍ខាងមុខ៉"។

លោកបានបន្ដថា៖”កន្លងមក នៅក្នុងក្របខ័ណ្ឌនៃថវិកាវិនិយោគសាធារណៈទូទៅរបស់រាជរដ្ឋាភិបាលទាំងមូល គឺយើងបានប្រើប្រាស់នូវថវិកាដែលមានប្រភពពីខាងក្រៅទាំងស្រុង។ ក៏ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺយើងបានប្រើប្រាស់នូវប្រភពថវិកាផ្ទាល់ខ្លួនឯងប្រមាណ ១/៣ ហើយប្រភពពីខាងក្រៅធ្លាក់ចុះមកត្រឹម ២/៣ ដោយក្នុងនោះ ៨៥% ជាកម្ចី និង ១៥% ជាអំណោយ។
លោករដ្ឋមន្រ្តីស្តីទីបានលើកឡើងថា នេះ គឺជាការប្រែប្រួលជារចនាសម្ព័ន្ធនៅក្នុងការធ្វើហិរញ្ញប្បទានលើការវិនិយោគ​សាធារ​ណៈ ក៏ដូចជាការឆ្លុះបញ្ចាំងឱ្យឃើញពីសមត្ថភាពថវិកាជាតិ ដែលបានកើនឡើងជាលំដាប់ពីឆ្នាំមួយឆ្នាំទៅមួយឆ្នាំ។
លោកបន្ថែមថា៖”ឈរនៅលើទស្សនៈវិស័យនេះ រាជរដ្ឋាភិបាលបាននិងកំពុងធ្វើវិត្ថារកម្មចំណាយវិនិយោគសាធារណៈ ស​ម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធដែលទ្រទ្រង់កំណើន ក្នុងវិស័យអាទិភាព ដូចជា ផ្លូវថ្នល់ ស្ពាន ភ្លើង ទឹក និងមនុស្ស។ ឈរលើមូលដ្ឋាននេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យមប្រមាណ ៧,៦% ក្នុងមួយឆ្នាំ នៅក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ក្នុងខណៈអត្រានៃភាពក្រីក្របានថយចុះពីប្រមាណ ៥៣,៥% នៅឆ្នាំ២០០៤ មកត្រឹម ១៣,៥% នៅឆ្នាំ២០១៤។ សមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចនេះ បានប្រែក្លាយប្រទេសកម្ពុជាពីចំណាត់ប្រទេសដែលមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប។
កន្លងមករដ្ឋាភិបាលបានប្រកាសថាពលរដ្ឋម្នាក់ជំពាក់គេ៤០០ដុល្លារអាមេរិចនិងប្រាក់សរុប៦ពាន់លានដុល្លារអាមេរិច៕

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ “កម្ពុជាក្លាយជាប្រទេសនាំចេញសម្លៀកបំពាក់ឈានមុខគេក្នុងតំបន់”

ភ្នំពេញ៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអោយដឹងថាថា៖ “ការនាំចេញរបស់កម្ពុជានៅក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេស ក្នុងឆ្នាំ២០១៥ មានទឹកបា្រក់សរុប ៨០៣៧ លានដុល្លាអាមេរិក នៅក្នុងនោះការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌ បានកើនឡើងដល់ ៥៧៤១ លានដុល្លាអាមេរិក ដែលចំនួននេះ ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសនាំចេញសម្លៀកបំពាក់ឈានមុខគេមួយនៅក្នុងតំបន់។នេះបើតាមលោករដ្ឋមន្ដ្រីបានថ្លែងនៅក្នុងពិធីប្រារព្ធខួបលើកទី ១៥ឆ្នាំ នៃកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលរៀបចំឡើងនៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះកន្លងមក។


លោករដ្ឋមន្ត្រីបន្តថា៖” ការផ្សារភ្ជាប់វិស័យពាណិជ្ជកម្ម ទៅនឹងបទដ្ឋានការងារ បានលើកស្ទួយកត្តិនាមរបស់កម្ពុជា ក្នុងការគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងបានប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសគំរូមួយសម្រាប់ប្រទេសមួយចំនួនរៀនសូត្រតាម។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ “ប្រការនេះបានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗ ក្នុងការបញ្ជាទិញផលិតផលសម្លៀកបំពាក់ និងវាយនភ័ណ្ឌពីកម្ពុជា កាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។”
លោករដ្ឋមន្ដ្រីប្រកាសបន្តគាំទ្រនូវស្មារតីកិច្ចសហប្រតិបត្តិការល្អប្រសើរកន្លងមករវាងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានាក្នុងការអនុវត្តគម្រោង «រោងចក្រកាន់តែប្រសើរនៅកម្ពុជា» ដើម្បីសម្រេចបានថែមទៀតនូវលក្ខខណ្ឌការងារកាន់តែល្អ ក៏ដូចជាការគាំពារសិទ្ធិរបស់កម្មករនៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅរួមចំណែកធ្វើឲ្យសម្រេចបាននូវចក្ខុវិស័យសម្រាប់ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌរជាតិ នោះគឺការប្រែក្លាយកម្ពុជាឲ្យទៅជា មជ្ឈមណ្ឌលល្អប្រសើរជាងគេនៃឧស្សាហកម្មកាត់ដេរនៅអាស៊ីអាគ្នេយ៍៕

ក្រសួងប្រៃសណីយ៍ មានផែនការអភិវឌ្ឍគុណភាព​ល្បឿនប្រព័ន្ធអ៊ីន​ធឺណែត​ឱ្យគ្របដណ្តប់​ដល់​ទីជន​បទ នៅទូទាំងប្រទេស

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានផែនការអភិវឌ្ឍគុណភាព​ល្បឿនប្រព័ន្ធ​អ៊ីន​​ធឺណែត​ ឱ្យគ្របដណ្តប់ដល់ទី​ជន​បទនៅទូទាំងប្រទេស ដើម្បីឆ្លើយតប​នឹងតម្រូវការអ្នក​ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ភ្ជាប់ជាមួយពិភពលោក។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍​ប្រាប់​​​ក្រុម​​អ្នកសារព័ត៌មាន ក្រោយបញ្ចប់សិក្ខាសាលា​ក្រោម​ប្រធានបទ«ដំណើរឆ្ពោះ​ទៅកម្ពុជា​ប្រកប​ដោយចីរភាព»នៅថ្ងៃទី ២១ ខែ កញ្ញា នាសណ្ឋាគារសូហ្វីតេល ក្នុងរាជធានីភ្នំពេញថា ក្រសួង​នឹង​រៀបចំគោលនយោ​បាយអ៊ឺន​ធឺ​ណែតល្បឿនលឿនមួយ ដើម្បីបង្កើនការប្រើប្រាស់​ប្រព័ន្ធ​អ៊ឺនធឺណែតល្បឿនលឿនពីប្រព័ន្ធ ៣G ដែលមានកម្លាំងចាប់ពី​៤៥ភាគរយ ឱ្យដល់ ៤G ដែលមានកម្លាំង៧០ភាគរយ។ ប៉ុន្តែផែនការនេះទាមទារការចូលរួមវិនិយោគពីវិស័យ​ឯកជន ដើម្បីពង្រីក​វិសាលភាព ផ្គត់ផ្គង់សេវាអ៊ឺនធឺណែត ឱ្យគ្រប់ដណ្តប់​នៅ​ទូទាំងប្រទេស។
លោកពន្យល់ថា ផែនការអភិវឌ្ឍគុណភាព​ល្បឿនប្រព័ន្ធ​អ៊ីន​​ធឺណែត​នេះ ធ្វើឡើងដើម្បី​បង្កើនកម្លាំងបញ្ជូនទិន្នន័យ ឆ្លើយតបតម្រូវការអ្នកប្រើប្រាស់ដែល​ចង់បានសេវាទំនាក់​ទនង​ទំនើបនឹងទាន់សម័យ កាន់តែលឿន និងទាន់ពេលវេលា ហើយគ្របដណ្តប់បានគ្រប់ទី កន្លែង ។
លោកបានបន្ថែមថា៖" ដើម្បីសម្រេចបាននូវផែនការនេះ ក្រសួងបានបើកសិក្ខានៅថ្ងៃនេះ ដែលមានការចូលរួមពីអ្នកបង្កើតគោលនយោបាយជាន់ខ្ពស់ បញ្ញត្តិករ អ្នករៀបចំយុទ្ធសាស្ត្រ ឧស្សាហកម្ម និងដៃគូអភិវឌ្ឍន៍នានា ដើម្បីចូលរួមពិភាក្សាអំពីយុទ្ធសាស្ត្រ ការចែករំលែក​ព័ត៌មាន​ បទពិសោធន៍ នឹងមេរៀនផ្សេងៗដែលពាក់ព័ន្ធ​នឹងការអភិវឌ្ឍ​អ៊ឺនធឺណែត​ល្បឿន​លឿន​នេះ។
លោក ថូម៉ាស ហ៊ុន អគ្គនាយកក្រុមហ៊ុនស្មាត បានមានប្រសាសន៍ដោយសម្តែងការ​សាទរ និងជួយផ្តល់កិច្ចអន្តរាគមន៍នានា ដើម្បីអភិវឌ្ឍន៍វិស័យទូរគមនាគមន៍និងបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន នៅកម្ពុជា។
តាមរបាយការណ៍ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា គិតរហូត​មក​ដល់​ឆ្នាំ២០១៦នេះ មានក្រុមហ៊ុនវិនិយោគលើវិស័យទូរស័ព្ទចល័តចំនួន៨ ,ក្រុមហ៊ុនជាង​២០​ប្រតិ​បត្តិការលើវិស័យអ៊ីនធឺណែត និងក្រុមហ៊ុនធំៗដទៃទៀត កំពុងវិនិយោគលើ​ខ្សែ​បណ្តាញ​ហ្វៃប៊ឺអុបទិក ក្នុងនោះចំនួនអ្នកប្រើប្រាស់មានប្រមាណជាង៧លាននាក់ ខណៈសេវាអ៊ឺន​ធឺណែត​នេះ មាននៅតាមបណ្តាទីក្រុង រឺទីប្រជុំជន និងមានល្បឿនយឺត៕
 

ប្រទេស៣៦សម្ដែងកង្វល់ពីស្ថានភាពនយោបាយនិងសិទ្ឋិមនុស្សនៅកម្ពុជា

 

ភ្នំពេញ៖ប្រទេសចំនួន៣៦បានចេញសេចក្តីប្រកាសរួមមួយដោយសំដែងពីកង្វល់លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស។សេចក្តីប្រកាសនោះត្រូវបានអានដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិKeith Harper តាងនាមអោយប្រទេសអាល់បានីអូស្រ្តាលីជប៉ុនកាណាដាម៉ាសេដូនីណ័រវ៉េស្វីសអ៊ុយក្រែនប្រទេសចំនួន២៨ជាសមាជិកនៃសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។

សេចក្ដីប្រកាសនោះបាននិយាយថា៖ យើងមានកង្វល់យ៉ាងជ្រាលជ្រៅចំពោះការកើនឡើងនៅពេលនេះនៃភាពតានតឹងនយោបាយ នៅកម្ពុជា ដែលជាការគំរាមកំហែងដល់សកម្មភាពស្របច្បាប់របស់គណបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការផ្នែកសិទ្ធិមនុស្ស។ យើងមានកង្វល់ជាពិសេសដោយមើលឃើញថា មានការប្តឹងទៅតុលាការដោយមិនទំនង ប្រឆាំងនឹងអ្នករិះគន់រដ្ឋាភិបាល។ យើងមានកង្វល់ដូចគ្នានេះផងដែរ ពីស្ថានភាពនៃ វប្បធម៌សន្ទនារវាងគណបក្សនយោបាយធំជាងគេទាំងពីរ ដែលឈប់មានដំណើរទៅមុខ។ យើងសោកស្តាយចំពោះការធ្វើឃាតក្នុងពេលថ្មីៗនេះលើរូបលោកកែម ឡី ដែលជាអ្នកធ្វើអត្ថាធិប្បាយ និងជាអ្នកវិភាគម្នាក់ ហើយកត់សំគាល់ឃើញនូវការដែលបទឧក្រិដ្ឋនេះនាំអោយសង្គមស៊ីវិល និងសំលេងឯករាជ្យនៅកម្ពុជាមានការភ័យព្រួយ។

សេចក្តីប្រកាសនេះថែមទាំងលើកឡើងសារជាថ្មីនូវការអំពាវនាវកន្លងមករបស់តំណាងពិសេសនៃអង្គការសហប្រជាជាតិ ដែលសុំអោយមានការ ““ធានាអោយមានបរិយាកាសមានភាពអនុគ្រោះ និងប្រកបដោយសុវត្ថិភាពសំរាប់សង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការចាប់អោយរដ្ឋាភិបាលមានការទទួលខុសត្រូវ ហើយនាំមកនូវផលប្រយោជន៍នៃសិទ្ធិមនុស្សដល់សង្គមកម្ពុជាទាំងមូល

ដោយឡែកក្រសួងការបរទេសកម្ពុជាចេញសេចក្ដីមួយដែរកន្លងមកដោយបានអំពាវនាអោយសហគមន៍អន្ដរជាតិឈប់លូកដៃចូលនិងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា៕

 

មន្ដ្រី៖”កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងបន្តកើនឡើងដល់ទៅ៧%ក្នុងឆ្នាំ២០១៧”


ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញរបាយការណ៍វាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជាជាផ្លូវការ និងជាលើកដំបូងដោយនិយាយថាសេដ្ឋកិច្ចកម្ពុជានឹងនៅតែបន្តមានកំណើនរឹងមាំក្នុងរង្វង់៧% សម្រាប់ឆ្នាំ២០១៦និងឆ្នាំ២០១៧ខាងមុខ ក៏ប៉ុន្តែវិស័យមួយចំនួនក៏កំពុងប្រឈមហានិភ័យផងដែរ។
របាយការណ៍ដែលហង្សមាសទទួលបាននៅថ្ងែទី៧ ខែកញ្ញា ឆ្នាំ២០១៦ បង្ហាញថាសេដ្ឋកិច្ចនៃប្រទេសកម្ពុជានឹងអាចបន្តកើនឡើងដល់ទៅ៧%ក្នុង ឆ្នាំ២០១៦និង២០១៧ខាងមុខ បើទោះប្រឈមនឹងបញ្ហាមួយចំនួន ដូចជាកម្ចីឥណទានធនាគារ និងអចលនទ្រព្យ។ ក៏ប៉ុន្តែវិស័យឧស្សាហកម្មកាត់ដេរ និងទេសចរណ៍ដែលជាវិស័យដ៏ឈានមុខរបស់កម្ពុជា នឹងអាចមានកំណើនរឹងមាំជាងមុន។ នេះបើតាមការឱ្យដឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជា។
ចំពោះបញ្ហាកំណើនសេដ្ឋកិច្ចកម្ពុជានេះ លោកវង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បញ្ជាក់មកថា បើទោះបីជាកំណើនសេដ្ឋកិច្ចកើនឡើង ប៉ុន្តែវិស័យកសិកម្ម ទេសចរណ៍ និងសេវាកម្ម មានការថយចុះបន្តិច ស្របពេលវិស័យកម្ចីឥណទាន ធនាគារ និងមីក្រូហិរញ្ញវត្ថុ ព្រមទាំងវិស័យអចលនទ្រព្យក៏កំពុងមានហានិភ័យខ្លះៗ។ ក្នុងនោះដែរ ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅប្រទេសចិន បញ្ហាអាកាសធាតុ ភាពមិនច្បាស់នៃទស្សនវិស័យរបស់ប្រទេសដៃគូពាណិជ្ជកម្មមួយចំនួន ការរឹតបន្តឹងគោលនយោបាយសេដ្ឋកិច្ចរបស់អាមេរិក និងភាពតានតឹងសកលក៏បានជះឥទ្ធិពលដល់ស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងពិភពលោកផងដែរ។
តាំងពីដើមឆ្នាំមកដល់ពេលនេះ កំណើនសេដ្ឋកិច្ចពិភពលោកដែលគ្រោងថា ៣,៤%ចុះមក ៣,១%នោះ នៅសល់តែ២កន្លះទេ។ ប៉ុន្តែកម្ពុជា៧%នៅតែទៅរួច ប៉ុន្តែទៅរួច ហ្នឹងគឺថា ក៏មានការប្រែប្រួលរចនាសម្ព័ន្ធបន្តិចបន្តួចដែរ ក្នុងរយៈពេលនេះ។ អ្វីដែលបន្តជាកម្លាំងចលករកំណើនក្នុងរយៈពេលប្រាំមួយខែទៅមុខនេះ ប្រហែលជាមួយឆ្នាំនេះ រហូតដល់មួយឆ្នាំក្រោយ គឺភាពរឹងមាំនៃវិស័យកាត់ដេរតែម្តង។ វិស័យកាត់ដេរមានកំណើនខ្ពស់ វិស័យកាមន្តសាលជារួមមានកំណើនខ្ពស់ដែរ។
អ្នកវិភាគសេដ្ឋកិច្ច លោក ចាន់ សុផល ដែលជាប្រធានមជ្ឈមណ្ឌលដើម្បីការសិក្សាគោលនយោបាយ ប្រាប់ហង្សមាសតាមទូរស័ព្ទថា ប្រជាពលរដ្ឋមើលពីជ្រុងមួយពីមីក្រូកម្រិតទាបមូលដ្ឋាន មកវិញ គឺអាចឃើញមានភាពខុសគ្នាច្រើនណាស់។ តែក្នុងប្រទេសទាំងមូលមានអ្នកខ្លះកើនច្រើន ឧទាហរណ៍ថា ក្នុងវិស័យអចលនទ្រព្យខ្លះគេអាចរកបានចំណេញខ្ពស់ វិស័យនាំចេញនាំចូលខ្លះគេអាចចំណេញខ្ពស់ ឯកសិករមួយចំនួនខាតច្រើន។ ប៉ុន្តែបើយើងគិតជាមធ្យមមក គឺវាឃើញថា កើន។ អញ្ចឹងតួលេខម៉ាក្រូ មិនខុស។
បើរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែកក្កដា បង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងនៅតែរក្សាបានភាពរឹងមាំក្នុងរង្វង់៧% សម្រាប់ឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលគាំទ្រដោយការនាំចេញសម្លៀកបំពាក់ដ៏ខ្លាំង វិស័យអចលនទ្រព្យ និងសកម្មភាពសំណង់ រួមទាំងការបញ្ចុះតម្លៃប្រេងឥន្ធនៈ។ IMF រំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនយឺតនៅត្រឹមរង្វង់៦,២៥% នៅឆ្នាំ២០២១ បណ្ដាលមកពីការថយចុះការវិនិយោគផ្ទាល់ពីបរទេស ការប្រឈមក្នុងការធ្វើការកែលម្អការនាំចេញ និងការថយចុះនៃលំហូរឥណទានពីក្រៅស្រុក។
បើតាមអ្នកសេដ្ឋកិច្ចរបស់ក្រសួងបញ្ជាក់ថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១៦-២០១៧នេះ នឹងមិនអាចសម្រេចតាមការព្យាករណ៍នោះទេ ប្រសិនបើសេដ្ឋកិច្ចប្រទេសចិនធ្លាក់ចុះយ៉ាងគំហុក ឬអស្ថិរភាពនៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិកាន់តែមានស្ថានភាព ធ្ងន់ធ្ងរភ្លាមៗ បន្ទាប់ពីការសម្រេចដកខ្លួនរបស់ចក្រភពអង់គ្លេសពីសហគមន៍អឺរ៉ុប៕

 

ស្ថានទូតកម្ពុជាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរចំនួន ២៣នាក់ ពីម៉ាឡេស៊ីក្រោយចាប់ខ្លួន

 

ភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសម៉ាឡេស៊ី អន្តរាគមជួយឲ្យមានការដោះលែងពលរដ្ឋខ្មែរចំនួន២៣នាក់ (ប្រុស ២០នាក់ និងស្រី ០៣នាក់) ដែលត្រូវប៉ូលីសចាប់ខ្លួននៅរដ្ឋ Kedah ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ដោយមូលហេតុធ្វើការខុសច្បាប់ និងស្នាក់នៅហួសពេលកំណត់ ហើយរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋ ទាំងអស់នោះមកកម្ពុជាវិញ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃនេះ។
សេចក្ដីប្រកាសបានអោយដឹងថា៖”ដោយមានសំណូមពរយ៉ាងទទូចរបស់ស្ថានទូត អាជ្ញាធរម៉ាឡេស៊ីបានយល់ព្រមដោះលែងមិនបញ្ជូនពលរដ្ឋទាំង២៣រូបទៅតុលាការ ដែលអាចនាំអោយជាប់ពន្ធនាគារជាច្រើនខែតាមច្បាប់របស់ម៉ាឡេស៊ី។
តាមការទាមទាររបស់ស្ថានទូតដែរ ថៅកែម៉ាឡេស៊ីឈ្មោះ Hairul Azmidolah បានយល់ព្រមចេញថ្លៃសំបុត្រយន្តហោះជូនពលរដ្ឋទាំង២៣រូបនេះ។
ពលរដ្ឋទាំង២៣រូប ដែលមានឈ្មោះដូចខាងក្រោម នឹងទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមជើងយន្តហោះ AK៥៣៤ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១៥:៥៥ ៖
១. នា ឌិន ភេទប្រុស កើតថ្ងៃទី ១៣ មេសា ១៩៩៦ ខេត្តក្រចេះ
២. សុខ សៀងលី ភេទប្រុស កើតថ្ងៃទី១៤ តុលា ១៩៩៩ ខេត្តក្រចេះ
៣. កុយ ថារិន ភេទប្រុស អាយុ៣៧ឆ្នាំ ខេត្តក្រចេះ
៤. ហុង ស៊ីនឿន ភេទប្រុស កើតថ្ងៃទី០១ មករា ១៩៨៩ ខេត្តក្រចេះ
៥. សេន និស្ស័យ ភេទប្រុស កើតថ្ងៃទី០១ មិថុនា ១៩៩៨ ខេត្តក្រចេះ
៦. ម៉ៅ សុភា ភេទប្រុស កើតថ្ងៃទី០២ មិថុនា ១៩៩០ ខេត្តក្រចេះ
៧. សុខ សុវណ្ណារ៉ា ភេទប្រុស កើតថ្ងៃទី២៤ សីហា ១៩៩២ ខេត្តក្រចេះ
៨. នង សាម៉ី ភេទប្រុស កើតថ្ងៃទី០១ មករា ១៩៦៦ ខេត្តក្រចេះ
៩. នឿង រ៉ាឌី ភេទប្រុស កើតថ្ងៃទី០១ មករា ២០០០ ខេត្តក្រចេះ
១០. គឹម បញ្ញា ភេទប្រុស កើតថ្ងៃទី០១ កុម្ភះ ១៩៩០ ខេត្តក្រចេះ


១១. កុយ លីដា ភេទប្រុស កើតថ្ងៃទី០១ មករា ១៩៩៨ ខេត្តក្រចេះ
១២. គ្រីន ហាន់ ភេទប្រុស កើតថ្ងៃទី០២ មីនា ១៩៧៥ ខេត្តក្រចេះ
១៣. លឿង ពុទ្ធិរិទ្ធិ ភេទប្រុស កើតថ្ងៃទី១៦ មីនា ១៩៩៧ ខេត្តក្រចេះ
១៤. សុខ លៀង ភេទប្រុស កើតថ្ងៃទី០២ កុម្ភះ ១៩៧៦ ខេត្តក្រចេះ
១៥. ម៉ី សុខវី ភេទប្រុស កើតថ្ងៃទី០១ ធ្នូ ១៩៩៨ ខេត្តក្រចេះ
១៦. ឌីន ឌី ភេទប្រុស កើតថ្ងៃទី០៥ ឧសភា ១៩៧១ ខេត្តក្រចេះ
១៧. យ៉េន សាងឡេង ភេទប្រុស កើតថ្ងៃទី០១ មីនា ១៩៩៥ ខេត្តក្រចេះ
១៨. បេន សុខា ភេទប្រុស អាយុ៣៣ឆ្នាំ ខេត្តក្រចេះ
១៩. ជា ផល្លា ភេទប្រុស កើតថ្ងៃទី១៥ មិថុនា ១៩៨២ ខេត្តកណ្តាល
២០. លួន ម៉ានិត ភេទប្រុស កើតថ្ងៃទី០៨ កញ្ញា ១៩៨២ ខេត្តក្រចេះ
២១. ឯក សុខឡាត ភេទស្រី កើតថ្ងៃទី០៩ ឧសភា ១៩៧៩ ខេត្តក្រចេះ
២២. ច្រេច ថុល ភេទស្រី កើតថ្ងៃទី១៧ សីហា ១៩៧៨ ខេត្តក្រចេះ
២៣. គឹម គី ភេទស្រី អាយុ៣៥ឆ្នាំ ខេត្តក្រចេះ៕

 

 

សហជីពរកឃើញតម្រូវការចំណាយរបស់កម្មករដើម្បីយកទៅសុំតម្លើងប្រាក់ខែឲ្យកម្មករ


ភ្នំពេញ៖ ក្រុមសហជីពរកឃើញតម្រូវការចំណាយរបស់កម្មករ ក្នុងមួយខែរហូតដល់១៧០ដុល្លា ដើម្បី ត្រៀមយកទៅពិភាក្សាទ្វេភាគី ក្នុងការកំណត់ប្រាក់ឈ្មួលអប្បបរមាថ្មីរបស់កម្មករ កម្មកា រិនីក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និងស្បែកជើងនៅនាពាក់កណ្តាលខែសីហាខាងមុខនេះ។
ប្រធានសហភាពការងារកម្ពុជាបានប្រាប់ទូរទស្សន៍ស្មីហង្សមាសនៅព្រឹកថ្ងៃទី០១ ខែ សីហានេះថា ក្រុមសហជីពជាង២០មកពីទូទំាងប្រទេសដែលមាននិន្នាការផ្សេងៗគ្នា គ្រោងពិ ភាក្សាគ្នាផ្ទៃក្នុងនៅថ្ងៃសុក្រចុងសប្តាហ៍នេះ ដើម្បីកំណត់ពីចំនួនប្រាក់ឈ្មួលរបស់កម្មករដែល ដែលអាចរស់បានសមរម្យនាឆ្នាំ២០១៧ខាងមុខនេះ មុនការបើកកិច្ចពិភាក្សាទ្វេភាគីរវាងសហ ជីពនិងតំណាងថៅកែរោងចក្រ។
លោកអាត ធន់ ប្រធានសហភាពការងារកម្ពុជាបានបញ្ជាក់ថា ការរកឃើញតម្រូវការចំណាយរបស់កម្មករចំនួន១៧០ដុល្លាក្នុងមួយនេះ បន្ទាប់ពីក្រុមអ្នកជំនាញ បានចុះទៅសិក្សាផ្ទាល់ពីស្ថានភាពរស់នៅរបស់កម្មករហើយវាយតម្លៃជាក់ស្តែងចំពោះការ ចំណាយ សព្វបែបយ៉ាង ដូចជាចំណាយលើថ្លៃផ្ទះ ការហូបចុក ការធ្វើដំណើរ របស់របរប្រើ ប្រាស់ប្រចាំថ្ងៃ និងការចំណាយរបស់ក្រុមគ្រួសារផ្សេងៗទៀត។
លោកបញ្ជាក់ថា៖” តាមតួរលេខបឋមនេះ គឺបានបង្ហាញថាក្រុមកម្មករ កម្មការិនីកំពុងធ្វើបានត្រឹម តែមួយរួចខ្លួនប៉ុណ្ណោះ ពោលគឺនៅតែជួបការលំបាក ខណៈដែលប្រាក់ខែគោលបច្ចុប្បន្នមាន ចំនួនត្រឹមតែ១៤០ដុល្លាក្នុងមួយខែ ក្រៅពីនេះត្រូវពឹងលើប្រាក់ថែមម៉ោង និងប្រាក់អត្ថប្រយោជន៍ ផ្សេងៗទៀត។
លោកបន្តថា៖” តាមច្បាប់ការងារនិងការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ ត្រូវធ្វើឡើងតាម រយៈការរកឃើញនៃចំនួនចំណាយរបស់កម្មករប្រចាំខែបច្ចុប្បន្នហើយគុណនឹងចំនួន២ដងកន្លះ រួមនឹង ការវិភាគទៅលើផលិតភាពនៃកួតប្រជែង ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញ របស់ វិស័យឧស្សាហកម្មនេះ”។
យ៉ាងណាក៏ដោយលោកបញ្ជាក់ថា៖” ប្រសិនចំនួនដែលបានរកឃើញនេះយកទៅអនុវត្តដូចតាម ច្បាប់ការងារដែលបានកំណត់នោះ នោះកម្មករកម្មការិនីក្នុងវិស័យឧស្សាហកម្មកាត់ដេរ កាន់តែ មានស្ថានភាពរស់នៅសមរម្យប្រសើរឡើងជាងមុន។
លោកកេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជាបានបញ្ជាក់យ៉ាងខ្លីថាការកំណត់ ពីតម្លៃប្រាក់ឈ្មួលរបស់កម្មករនេះគឺត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគី ឬត្រីភាគី។
សូមបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រសួងការងារបានសម្រេចបានបង្កើតក្រុម បច្ចេកទេសដែលមានសមាសភាពមកពីត្រីភាគីចំនួន១៦រូបដើម្បីសិក្សាឲ្យបានស៊ីជម្រៅមុនការ សម្រេចធ្វើការតម្លើងប្រាក់ឈ្នួលអប្បរមាសម្រាប់វិស័យកាត់ដេរស្បែកជើងនិងសម្លៀកបំពាក់នាឆ្នាំ២០១៧ខាងមុខ៕

 

សង្គមស៊ីវិលអំពាវនាវផ្ដល់ជំនាញវិជ្ជាជីវៈដល់ពលករក្រោយ ថៃបញ្ជូនត្រលប់មកវិញ

ភ្នំពេញ៖សង្គមស៊ីវិល ចង់ឱ្យរដ្ឋាភិបាលផ្តល់ជំនាញវិជ្ជាជីវៈក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ ដល់ពលករចំណាកស្រុក ដែលត្រូវបានថៃចាប់បញ្ជូនមកស្រុកខ្មែរ វិញ ដើម្បីកាត់បន្ថយហានិភ័យចំណាកស្រុកខុសច្បាប់។

លោក យ៉ា ណាវុធ ប្រធានអង្គការខារ៉ាម បានមានប្រសាសន៍ប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅថ្ងៃទី ១៩ ខែ កក្តដានេះ រដ្ឋាភិបាលគួរផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសំខាន់ៗ ដូចជា ក្នុងឧស្សាហកម្មកាត់ដេរ កសិកម្ម ឧស្សាហកម្ម និងវិស័យផ្សេងៗទៀត ដល់ជនរងគ្រោះទាំងនោះ ឱ្យសមស្របនឹងតម្រូវការទីផ្សារការងារក្នុងស្រុក និងតំបន់ ដែលពួកគេអាចប្រកបអាជីពបាន។
លោកបានបន្តថា ៖”ក្រោយការផ្តល់ជំនាញវិជ្ជាជីវៈរួចហើយនោះ រដ្ឋាភិបាល គួរ បញ្ជូនជនរងគ្រោះទាំងនោះ ទៅស្ថាប័ន អង្គភាពដែលត្រូវការជំនាញទាំងនោះ ឬក៏ផ្តល់ជាដើមទុន ដើម្បីបង្កើតជាមុខរបរខ្នាតតូច។
លោកចង់ឱ្យរដ្ឋាភិបាលពង្រឹងវិស័យកសិកម្ម ដូចជាការពង្រីក ប្រព័ន្ធធារាសាស្ត្រ ដើម្បីឱ្យកសិករអាចធ្វើស្រែចម្ការ ដែលមានប្រភពទឹកគ្រប់គ្រាន់។ ផ្តល់រឺបែងចែកដី ជួយផ្តល់ជំនាញបច្ចេកទេស ក្នុងវិស័យកសិកម្ម និងជួយរកទីផ្សារ លក់កសិផល ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុកខុសច្បាប់ ។
សំណើរឱ្យរដ្ឋាភិបាលផ្តល់ជំនាញវិជ្ជាជីវៈ ដល់ពលករចំណាកស្រុកខ្មែរនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសង្គមកិច្ច បានចុះទៅពិនិត្យមើលទីកន្លែងសម្រាប់បង្កើតមណ្ឌលសំចតថ្មីមួយនៅច្រកប៉ោយប៉ែត ដែលមានផ្ទៃដីប្រមាណ១ហិកតា ដើម្បីទទួលពលករ ចំណាកស្រុក ជនអនាថា និងកុមារកំព្រាដែលត្រូវបានអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញ ឱ្យស្នាក់នៅបណ្តោះអាសន្ន និងផ្តល់ជំនាញ មុននឹងបញ្ជូនទៅស្រុកកំណើតវិញ ។
លោកស្រី ស៊ិន ណាំយ៉ុន ប្រធានភូមិ ប៉ោយប៉ែតបានឲ្យដឹងថា ពលករខ្មែរប្រមាណពី៨០ទៅ១០០នាក់ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូន មកទឹកដីខ្មែរវិញក្នុងមួយថ្ងៃៗ។
សូមរំលឹកថា បន្ទាប់ពីបានចុះទៅពិនិត្យមើលទីកន្លែងសម្រាប់បង្កើតមណ្ឌលសំចតថ្មីមួយនៅច្រកប៉ោយប៉ែតនេះ ក្រសួងសង្គមកិច្ចមិនទាន់កំណត់ពេលវេលា សម្រាប់សាងសង់មណ្ឌលនេះ នៅឡើយនោះទេ។
តាមរបាយការណ៍ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កាលពីឆ្នាំ ២០១៥ កម្ពុជាមានពលករទៅធ្វើការនៅក្រៅប្រទេស ជាង១លាននាក់ ក្នុងនោះ ៦៤ម៉ឺននាក់កំពុងធ្វើការនៅប្រទេសថៃ ដែលភាគច្រើនធ្វើការក្នុងវិស័យ ឧស្សាហកម្មកាត់ដេរ កសិកម្ម នេសាទ និងសំណង់៕

 

ពលករកម្ពុជាចំនួន១០០០នាក់ នឹងទៅធ្វើការនៅថៃក្នុងដំណាច់ឆ្នាំ២០១៦នេះ

ភ្នំពេញ៖ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគាំទ្រចំពោះគម្រោងបញ្ចូនពលករទៅធ្វើការនៅ ក្នុងក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសថៃ ដែលរៀបចំការបណ្ដុះបណ្ដាល ពង្រឹងជំនាញពលករឱ្យបានគ្រប់ ចំនួន១០០០នាក់ នៅចុងឆ្នាំ២០១៦នេះ ដើម្បីផ្ដល់ឱកាសការងារដល់ប្រជាជនកម្ពុជា ចេញទៅធ្វើការងារនៅក្រៅប្រទេស។
ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន អ៊ឹង រិទ្ធី គ្រុប ខូអិល ធីឌីកម្ពុជា និងក្រុមហ៊ុន NIPPON MANUFACTURING SERVICE ជប៉ុន ស្ដីពីការគ្រប់គ្រងការបញ្ចូន ពលករខ្មែរទៅប្រទេសថៃ ការបញ្ចូនកម្មសិក្សាការីខ្មែរទៅប្រទេសជប៉ុន និងការផ្គត់ផ្គង់ហត្ថពលកម្ម កម្ពុជា សម្រាប់សហគ្រាសជប៉ុននៅកម្ពុជា កាលពីល្ងាចថ្ងៃទី០៧ ខែកក្កដានេះ នៅសណ្ឋាគារឡឺរ៉ូ យ៉ាល់ លោកអ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ ថា ៖”ក្រសួងការងារបានគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរនេះ ក្នុងការបញ្ចូនពលករ សម្រាប់ការបណ្ដុះបណ្ដាល និងការងារជូនដល់បងប្អូនពលករកម្ពុជា សម្រាប់បង្កើនប្រាក់កំរៃ ជំនាញ ចំណេះដឹងក្នុងការបំពេញការងារ នៅក្នុងប្រទេសជប៉ុន និងបណ្ដាប្រទេសផ្សេងៗទៀត ដើម្បីឆ្លើយ តបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានបន្ដថា៖” ក្រុមហ៊ុនទាំងពីរត្រូវរៀបចំផែនការសកម្មភាពច្បាស់លាស់ និងមានសូច នករ ក្នុងការជ្រើសរើស ការបណ្ដុះបណ្ដាល ដើម្បីត្រៀមទៅធ្វើការនៅសហគ្រាសជប៉ុន នៅក្នុង ប្រទេសថៃ និងកម្មសិក្សាការី ដែលត្រូវបញ្ចូនទៅប្រទេសជប៉ុន ព្រមទាំងការផ្គត់ផ្គង់កម្លាំងពលកម្ម ឱ្យសហគ្រាសជប៉ុននៅកម្ពុជាផងដែរ។
តាមរយៈអនុស្សរណៈនេះ មិនត្រឹមតែជាឧបករណ៍យ៉ាងសំខាន់ក្នុងកិច្ចការពារសិទ្ធិពលករ ដែលមានចែងតាំងពីតម្រូវការពលករ ការចុះឈ្មោះពលករ និងការបណ្ដុះបណ្ដាលជំនាញ ពលករ មុនពេលចេញដំណើរ កិច្ចសន្យាការងារ ឯកសារស្របច្បាប់ និងការត្រួតពិនិត្យពេលពលករធ្វើការងារ ការដោះស្រាយវិវាទរបស់ពលករ និងគ្រោះថ្នាក់របស់ពលករជាដើម។
លោករដ្ឋមន្រ្ដីបានស្នើឱ្យក្រុមហ៊ុនទាំងពីរអនុវត្ដន៍ឱ្យបានត្រឹមត្រូវនូវលក្ខខណ្ឌការងារ និង កាតព្វកិច្ចទៅតាម ច្បាប់ស្ដីពីការងារ លិខិតបទដ្ឋានគតិយុត្ដ ការផ្ដល់សេវាភ្នាក់ងារជ្រើសរើស និង បញ្ចូនពលករការគ្រប់ គ្រងពលករ ការបណ្ដុះបណ្ដាលកម្មសិក្សាការីទៅប្រទេសជប៉ុន ពិសេសការទប់ ស្កាត់ការកេងប្រវ័ញ្ច កម្លាំងពលកម្ម ហើយត្រូវគ្រប់គ្រង និងរៀបចំប្រព័ន្ធកិច្ចសន្យាការងារ ឱ្យបាន ត្រឹមត្រូវ ទាំងការចេញ ទៅធ្វើការ និងការត្រលប់មកប្រទេសកំណើតវិញ ប្រកបដោយប្រសិទ្ធភាព។
លោកស្រី អ៊ឹង ស៊ាងរិទ្ធី នាយិកាក្រុមហ៊ុន អ៊ឹង រិទ្ធី គ្រុប បានបញ្ជាក់ថា គម្រោងបណ្ដុះ បណ្ដាល និងការគ្រប់គ្រងលលើការបញ្ចូនពលករកម្ពុជា និងការសម្របសម្រួលដល់កិច្ចសន្យាការងារ ពលករកម្ពុជាដែលកំពុងធ្វើការងារនៅក្នុងប្រទេស ថៃក៏ដូចជាកម្មសិក្សាការីដែលត្រូវទៅប្រទេសជប៉ុន នេះ ដើម្បីបង្កើនកិច្ចការពារសិទ្ធិ និងតួនាទីពលករ ស្របតាមច្បាប់ និងបទបញ្ជាផ្សេងៗ។
លោកស្រីបានបន្ដថា៖” ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៦នេះ ក្រុមហ៊ុនបានបញ្ចូនពលករទៅ ធ្វើការនៅក្នុងប្រទេសថៃបានចំនួន៤០០នាក់ ហើយនៅចុងឆ្នាំនេះ ក្រុមហ៊ុននឹងបន្ដការបញ្ចូលពលករ ឱ្យបានគ្រប់ចំនួនដែលកំណត់១០០០នាក់។
ថ្លែងប្រាប់ទូរទស្សន៍ហង្សមាសនាព្រឹកថ្ងៃទី០៨ ខែកក្កដានេះ លោក មឿង តុលា ប្រធានមជ្ឈ មណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស បានលើកឡើងថា ការបញ្ចូនពលករកម្ពុជាចេញទៅធ្វើ ការងារនៅក្រៅប្រទេសនេះ គឺជាការផ្ដល់ឱកាសការងារមួយសម្រាប់ប្រជាពលរដ្ឋ ខណៈពេលរាជរដ្ឋា ភិបាលនៅមិនទាន់ផ្ដល់ឱកាសការងារគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ។ប៉ុន្ដែការផ្ដល់សិទ្ធិ និងការគ្រប់គ្រង ពលករ ដែលចេញទៅធ្វើការងារនៅក្នុងប្រទេសថៃ គឺមានលក្ខណៈទូលំទូលាយ ដែរឬទេ។
លោកបានបន្ថែមថា៖” ប្រសិនបើការបញ្ចូនពលករទៅធ្វើការងារនៅក្រៅប្រទេសនេះ ក្រុមហ៊ុន មិនមានយន្ដការគ្រប់គ្រងឱ្យបានច្បាស់លាស់ទេ នឹងអាចប៉ះពាល់ដល់ការបំពេញការងាររបស់ពលករ ឬការមិនគោរពតាមកិច្ចសន្យាការងារ និងអាចមានការកេងប្រវ័ញ្ចកម្លាំងពលកម្មជាដើម៕

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


កាត់ដេរ

កាត់ដេរ

កាត់ដេរ

កាត់ដេរ

កាត់ដេរ

កាត់ដេរ

កាត់ដេរ

កាត់ដេរ

កាត់ដេរ

កាត់ដេរ

កាត់ដេរ

កាត់ដេរ

ព័ត៌មានជាតិ​ពេល​យប់​


កាត់ដេរ

កាត់ដេរ

កាត់ដេរ

កាត់ដេរ

កាត់ដេរ

កាត់ដេរ

កាត់ដេរ

កាត់ដេរ

កាត់ដេរ

កាត់ដេរ

កាត់ដេរ

កាត់ដេរ

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

idol-2

 

killer-2

 

singer

GreenICT Technology Co., Ltd

gps-new

verte2