vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

ចំណួលពន្ឋអាករមានទឹកប្រាក់ប្រមាណជា១០២០លានដុល្លារកើនជាង៤៤ភាគរយក្នុង៥ខែដើមឆ្នាំ


ភ្នំពេញ៖ណួលពន្ឋអាករមានទឹកប្រាក់ប្រមាណជា១០២០លានដុល្លារកើនជាង៤៤ភាគរយក្នុង៥ខែដើមឆ្នាំបើធៀបនឹងឆ្នាំ២០១៦កន្លងមក។ឯចំណួលក្នុងខែឧសភាមានប្រមាណជាង១៣៨លានដុល្លារអាមេរិច។នេះបើតាមសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករបានផ្សាយកាលពីម្សិលមិញ។
សេចក្តីប្រកាសព័ត៌មានបានអោយដឹងដែរថាកំណើនពន្ឋដាដោយសារមានកំណើនប្រាក់ខែនិងពន្ឋបន្ថែមនិងពន្ឋលើប្រាក់ចំណេញ។
លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានអគ្គនាយកដ្ឋានពន្ឋដារបានអំពាវនាវអោយមន្ដ្រីពន្ឋដារ ខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធ និងបន្ដបំពេញភារកិច្ច។
ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធ បានគ្រប់តាមផែនការកំណត់ដោយច្បាប់ចំនួន ៦ ៨៦៣ ៣០០ លានរៀល (គិតជាដុល្លារ ១ ៧១៥.៨៣ លានដុល្លារ) លោកប្រតិភូរាជរដ្ឋាភិបាលប្រធានអង្គប្រជុំ បាន ផ្តល់នូវអនុសាសន៍ណែនាំដល់អង្គភាពក្រោមឱវាទពន្ធដារ ឲ្យបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាព នូវគោលនយោបាយកែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្ត្រកៀរគរ ចំណូលរយៈពេលមធ្យម របស់រាជរដ្ឋាភិបាល និងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ព្រមទាំងបានចេញនូវ វិធានការសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖
* បន្តពង្រឹងយន្តការនៃការចុះបញ្ជីពន្ធដារ និងប្រសិទ្ធភាពនៃការផ្តល់សេវាជូនអ្នកជាប់ពន្ធ
* បន្តពង្រឹងប្រសិទ្ធភាពនៃការចាត់ចែងការដាក់លិខិតប្រកាសសារពើពន្ធរបស់អ្នកជាប់ពន្ធ
* បន្តពង្រឹងការធ្វើសវនកម្មលើសហគ្រាសដែលមានហានិភ័យខ្ពស់ ដែលព្យាយាមគេចវេះកាតព្វកិច្ចបង់ពន្ធ តាមគ្រប់រូបភាព
* ត្រៀមរៀបចំអនុវត្តប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៧
* បន្តពង្រឹង និងបណ្តុះបណ្តាលសមត្ថភាពរបស់មន្ត្រីរាជការពន្ធដារ តាមរយៈការរៀបចំសិក្ខាសាលា និងវគ្គ បណ្តុះបណ្តាលជំនាញបន្ថែម ទាំងក្នុងនិងក្រៅប្រទេស
* បន្តពង្រឹងអភិបាលកិច្ចល្អនិងកែប្រែផ្នត់គំនិតរបស់មន្ត្រីពន្ធដារ ឲ្យក្លាយជាអ្នកបម្រើសេវាសាធារណៈបានល្អ
* បន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ជាពិសេសរៀបចំអភិវឌ្ឍកម្មវិធីគ្រប់គ្រងការប្រមូលពន្ធគ្រប់ប្រភេទតាម បច្ចេវិទ្យាព័ត៌មាន
* បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌ពន្ធដារ បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ ក្នុងចំណោមធុរជនគ្រប់ មជ្ឈដ្ឋាន តាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រព័ន្ធពន្ធដារកម្ពុជា។
* បន្តអប់រំណែនាំ ពង្រឹងការអនុវត្តច្បាប់ និងសមត្ថភាពមន្រ្តីពន្ធដារគ្រប់លំដាប់ថ្នាក់ ពង្រឹងអភិបាលកិច្ចល្អ របស់រដ្ឋបាលសារពើពន្ធ ជាពិសេសការកែប្រែផ្នត់គំនិត(Mindset) របស់មន្រ្តីរាជការពន្ធដារគ្រប់រូបឲ្យ យកចិត្តទុកដាក់អនុវត្ត ការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយឈរលើមនសិការវិជ្ជាជីវៈ និងស្មារតីតម្កល់ ផលប្រយោជន៍ជាតិជាចម្បង ដោយចូលរួមអនុវត្តព្រមៗគ្នានូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅធ្វើយ៉ាងណាធានាបាននូវប្រសិទ្ធភាព នៃការប្រមូលចំណូលពន្ធ ដោយផ្អែកលើអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និង ព្យាបាលជម្ងឺ» ដែលបានដាក់ចេញដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី និងអភិក្រមការងារទាំងបួន ដែលបានដាក់ចេញដោយឯកឧត្តមទេសរដ្ឋមន្ត្រី៕

មន្ដ្រីអះអាងថា៖”កងកម្លាំងមួកខៀវកម្ពុជាកំពុងស្ថាបនាផ្លូវ១០៦គីឡូម៉ែត្រជូនពលរដ្ឋអាហ្វ្រិកកណ្តាល”

ភ្នំពេញ: កងកម្លាំងវិស្វកម្ម នៃកងកម្លាំងមួកខៀវកម្ពុជា បំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល កំពុងស្ថាបនាផ្លូវ ដែលមានប្រវែងជាង១០០គីឡូម៉ែត្រ នៅតំបន់ Bangassou ទៅកាន់តំបន់ Malaka ជូនប្រជាជនអាហ្វ្រិកកណ្តាលជាប្រទេស កំពុងមានសង្គ្រាមស៊ីវិល។
លោកវរសេនីយឯក ពេជ្រ សម្បត្តិ មេបញ្ជាការកងកម្លាំងវិស្វកម្ម លេខ៤៥៩ នៃកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា កំពុងបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានប្រាប់ហង្សមាស តាមសារអេឡិកត្រូនិច្ច នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧មកថា ៖“កម្លាំងមួកខៀវកម្ពុជា បច្ចុប្បន្នកំពុងបន្តសាងសង់ផ្លូវ និងស្ពានឈើ ដែលមានចំងាយ១០៦គីឡូម៉ែត្រ ជូនដល់ប្រជាពលរដ្ឋអាហ្វ្រិកកណ្តាល ងាយស្រួល ក្នុងការធ្វើដំណើឆ្លងកាត់ពីតំបន់ Bangassou ទៅ Malaka ជាចំណុចដែលមានសង្រ្គាមស៊ីវិល រវាងអ្នកកាន់សាសនាគ្រីស្ទ និងអ្នកកាន់សាសនាមូស្លីម”។
លោកបានបញ្ជាក់បន្ថែមថា “កងយោធាមួកខៀវកម្ពុជាដែលបាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិក កណ្តាល បានបង្ហាញនូវឆន្ទៈមុតស្រួចក្នុងការបំពេញបេសកកម្មរបស់ខ្លួនដោយគ្មានការរាថយឡើយ ទោះបីជាមានកម្លាំងមួកខៀវកម្ពុជា៤នាក់ បានពលីជីវិតនាពេលថ្មីៗកន្លងទៅក្នុងពេលកំពុងបំពេញបេសកកម្មដោយសកម្មភាពពួនស្ទាក់វាយប្រហារ ដោយក្រុមពួកឧទ្ទាមAnti Balaka (ពួកសានាគ្រីស្ទជ្រុលនិយម) ច្រើនរយនាក់នៅក្នុងតំបន់បេសកកម្ម MINUSCA កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ក៏ដោយ។
លោកមេបញ្ជាកងយោធាមួកខៀវកម្ពុជាវិស្វកម្មលេខ៤៥៩រូបនេះ បានអោយដឹងថា ស្ពានដែលត្រូវស្ថាបនាតាមបណ្តោយផ្លូវពីតំបន់Bangassou ឆ្ពោះទៅកាន់តំបន់Malaka មានចំនួនបីកន្លែង ប៉ុន្តែជាញឹកញាប់បន្ទាប់ពីកងកម្លាំងវិស្វកម្មស្ថាបនារួចត្រូវរងការបំផ្លាញពីសំណាក់ពួកឧទ្ទាមជានិច្ច។ ចាប់តាំងពីក្នុងអំឡុងឆ្នាំ២០១៦កន្លងទៅកងកម្លាំងវិស្វកម្មមួកខៀវកម្ពុជាបានសម្រេចស្ថាបនាបានរួចរាល់នូវផ្លូវប្រវែង២០៨គីឡូម៉ែត្រ។
ដោយឡែកក្នុងឆ្នាំ២០១៧នេះ កងកម្លាំងមួកខៀវវិស្វកម្មកម្ពុជាបានបន្តការងារក្នុងការស្ថាបនាផ្លូវនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលចាប់ពីដើមឆ្នាំ មកទល់នឹងដំណាច់ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ សម្រេចបានលទ្ធផលប្រវែងផ្លូវ ១០៦គីឡូម៉ែត្រ ហើយបាននិងកំពុងបន្តការងារស្ថាបនាផ្លូវខាងលើនេះ ជាបន្តទៀត។
សាធារណរដ្ឋអាហ្វ្រិកកណ្តាល ជាប្រទេសកំពុងពើបប្រទះនូវសង្គ្រាមស៊ីវិល រវាងពួកឧទ្ទាម និងកម្លាំងរដ្ឋាភិបាលអាហ្វ្រិកកណ្តាល នៅបណ្តាច់ខែឧសភា ឆ្នាំ២០១៧ លោក វរសេនីយ៍ឯក ពេជ្រ សម្បត្តិ អោយដឹងថា កងកម្លាំងមួកខៀវកម្ពុជាក្នុងកងឯកភាពកង វរសេនាតូចសំណង់ផ្តេកនៅBangassou ដែលរងការវាយប្រហារពីក្រុមឧទ្ទាម នាពេលថ្មីៗនៅឡើយនោះ បានចេញធ្វើសកម្មភាពស្ថាបនាស្ពានចំនួនបីកន្លែងនៅតំបន់Malakaដែលមានចម្ងាយពីទីតាំងប៉ុស្តិ៍ប៉ម ជួរមុខBangassou ប្រមាណជា១២៥គីឡូម៉ែត្រ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះក្បួនដំណើរចេញទៅស្ថាបនាស្ពាននាពេលនោះ ដោយមានកងកម្លាំងយោធាមួកខៀវបង់ក្លាដេសជាអ្នកបើកផ្លូវនាំមុខ និងកងយោធាមួកខៀវម៉ារ៉ុកជាអ្នកការពារពីខាងក្រោយក្តី ក៏នៅតែត្រូវបានរងការពួនស្ទាក់វាយប្រហារពីសំណាក់ឧទ្ទាម Balaka ដដែលផងដែរ។
ចំពោះការវាយប្រហារពីក្រុមឧទ្ទាមខាងលើនេះ លោក នាយឧត្តមសេនីយ៍ សែមសុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានប្រាប់ហង្សមាសតាមទូរស័ព្ទមកថា “ពុំមានកម្លាំងយោធាមួកខៀវណាម្នាក់រងគ្រោះថ្នាក់ ពីសកម្មភាពវាយប្រហារខាងលើនេះ ឡើយ”។ ហើយកម្លាំងមួកខៀវកម្ពុជា នៅតែបន្តការងារបមពេញបេសកកម្ម និងស្ថាបនាផ្លូវនេះដដែល ជាមួយគ្នាកម្លាំងកម្ពុជាក៏រកយុទ្ធសាស្រ្តដើម្បីពិភាក្សាចរចារណាមួយជាមួយកម្លាំងឧទ្ទាម ដើម្បីស្វែករកសន្តិភាពទាំងអស់អ្នក គឺលុបបំបាត់នូវជម្លោះផ្ទៃក្នុង៕

 

មន្ដ្រី៖ភ្នំពេញមានតំបន់បូរីសរុបចំនួន១៣៤កន្លែងឯអគារកំពស់៥ជាន់មានចំនួន៧៩១

ភ្នំពេញ៖ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានជំរុញឲ្យមានការប្រកួតប្រជែងលើវិស័យសំណង់ស្ថាបត្យកម្មនិងការតុបតែងក្នុងអគារឲ្យបានទូលំទូលាយបន្ថែមទៀតដើម្បីបង្កើនកិត្យានុភាពផ្នែកវិស័យនេះទៅលើឆាកអន្តរជាតិ។
លោកភឿង សុភ័ណរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានជំរុញឲ្យមានការរៀបចំការប្រកួតប្រជែងផ្នែក ស្ថាបត្យកម្មដើម្បីឲ្យវិស្វករម្នាក់ៗខិតខំស្រាវជ្រាវរិះរកនូវគំនិតថ្មីៗបន្ថែមទៀតធ្វើយ៉ាងណារក្សាឲ្យបាននូវអត្ថសញ្ញាណជាតិខ្មែរតាមបែបសម័យទំនើប។
មានប្រសាសន៍នៅក្នុងពិព័រណ៍អន្តរជាតិស្តីពីស្ថាបត្យករនិងតុបតែងកម្ពុជាឆ្នាំ២០១៧លើកទី២នៅមជ្ឈមណ្ឌលកោះពេជ្រនៅព្រឹកថ្ងៃទី៨ឧសភាលោកបានឲ្យដឹងទៀតថាការប្រកួតប្រជែងលើវិស័យសំណង់ស្ថាបត្យកម្មនិងតុបតែងក្នុងអគារនេះបានជួយច្រើនណាស់ដល់ប្រទេសកម្ពុជាដោយបានបង្ហាញនូវអត្ថសញ្ញាណខ្មែរ ខណៈភ្លៀវទេសចរអន្តរជាតិជាច្រើនមកទស្សនានៅប្រទេសកម្ពុជាដោយសារតែគេចង់ឃើញសំណង់ស្ថាបត្យកម្មរបស់ខ្មែរពិតៗហើយនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដល់សេដ្ឋកិច្ចជាតិ។
លោកបានបន្ថែមថា៖”បច្ចុប្បន្ននេះវិស័យសំណង់នៅកម្ពុជាមានការរីកចំរើនយ៉ាងខ្លាំងក្នុងនោះគ្រាន់តែអគារខ្ពស់ៗនៅរាជធានីភ្នំពេញចាប់ពី៥ជាន់ឡើងទៅមានរហូតដល់ទៅ៧៩១អគារនិងបណ្តុំលំនៅឋានមានលក្ខណៈជាបូរីមានចំនួន១៣៤ទីតាំង”។
តែយ៉ាងណាក៏ដោយឯកឧត្តមបានបញ្ជាក់ថាសំណង់ខ្ពស់ៗនិងបូរីទាំងនោះសាងសង់ដោយស្ថាបត្យករ វិស្វករនិងពលករភាគច្រើនជាជនជាតិបរទេសដូចជាថៃ សឹង្ហបូរី ចិន ជប៉ុន អាឡឺម៉ង់ បារាំងនិងអង់គ្លេសជាដើម។ចំណែកឯវិស្វករ ស្ថាបត្យករនិងកម្មករខ្មែរមានតិចតួចទេដោយសារយើងខ្វះធនធានននិងជំនាញច្បាស់លាស់។ជាក់ស្តែងក្នុងចំណោមអ្នកធ្វើការខាងវិស័យសំណង់នេះជាង២០ម៉ឺននាក់មានតែវិស្វករ ស្ថាបត្យករនិងកម្មករខ្មែរប្រមាណពី៤ទៅ៦ម៉ឺននាក់ប៉ុណ្ណោះកំពុងធ្វើការនៅទីក្រុងភ្នំពេញ។
លោក ស៊ិន សុជាតិ ប្រធានសមាគមស្ថាបត្យករកម្ពុជាបានមានប្រសាសន៍ថា ស្ថាបត្យករជាអ្នកមានទំនួលខុសត្រូវខ្ពស់ក្នុងការពារអាយុជីវិតមនុស្សក្នុងការប្រើប្រាស់អគារតូចធំ។ដូចនេះស្ថាបត្យករត្រូវយកចិត្តទុកដាក់លើក្រមសីលធម៌ឲ្យបានខ្ជាប់ខ្ជួនពិសេសត្រូវផ្តោតការយកចិត្តទុកដាក់លើសុវត្តិភាពមនុស្ស សុវត្តិភាពសង្គមនិងសុវត្តិភាពបរិស្ថាននិងវប្បធម៌ជាតិផងដែរ៕

កម្ពុជារៀបចំការតាំងពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជា២០១៧!!

ភ្នំពេញ៖កម្ពុជារៀបចំការតាំងពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជា២០១៧ដើម្បីពង្រីក" វិជ្ជាជីវៈស្ថាបត្យកម្ម នឹងបរិស្ថានសាងសង់ និង ការប្រកួតប្រជែងសិក្សាគម្រោងប្លង់។

តាមសេចក្ដីប្រកាសរបស់អ្នករៀបចំបានអោយដឹងថា៖នៅថ្ងៃទី៨ ដល់ទី១០ មិថុនាខាងមុខនេះនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នឹងមានរៀបចំការតាំងពិព័រណ៍ដ៏ធំមួយជាមួយក្រុមហ៊ុនច្រើនជាង១៥០ មកពីក្នុងនឹងក្រៅស្រុករួមមាន ប្រទេសចិន កូរ៉េ អ៊ីតាលី សឹង្ហបុរី ថៃ និងវៀតណាម។
ដោយមានការគាំទ្រពីសមាគមស្ថាបត្យករកម្ពុជា និងគណសា្ថបត្យករកម្ពុជាព្រឹត្តការណ៍នេះក៏បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី " វិជ្ជាជីវះស្ថាបត្យកម្ម នឹងបរិស្ថានសាងសង់ ", ការប្រកួតប្រជែងសិក្សាគម្រោងប្លង់ស្ថាបត្យកម្មសម្រាប់និស្សិត និងការជួបជុំគ្នាពិសាអាហារពេលល្ងាចដែលនិងចូលរួមដោយស្ថាបត្យករជាច្រើននាក់។
ការតាំងពិព័រណ៍នេះនឹងក្លាយជាវេទិកាដ៍ល្អឥតខ្ចោះមួយ ដែលនឹងបង្កើតអោយមានជាបណ្តាញទំនាក់ទំនង និងឱកាសធ្វើពាណិជ្ជកម្មរវាងអ្នកផ្គត់ផ្គង់អន្តរជាតិជាមួយនឹងអ្នកនៅក្នុងប្រទេស មានដូចជាស្ថាបត្យករ អ្នកអភិវឌ្ឍន៍គម្រោង អ្នករចនាផ្នែកខាងក្នុងក៏ដូចជា ពាណិជ្ជករ និង អ្នកចែកចាយផ្សេងៗ។

ដូច្នេះ កុំឲ្យឱកាសដ៏មានតម្លៃនេះកន្លងផុតទៅ សូមអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងអត្ថប្រយោជន៍ជាច្រើនថែមទៀតទាក់ទងនឹងផ្នែកគ្រឿងសំណង់ល្បីៗនៅលើពិភពលោក៕

 

 

កំពង់ផែក្រុងព្រះសីហនុចុះបញ្ជីលក់មូលបត្រជាផ្លូវការនៅទីផ្សារមូលបត្រកម្ពុជាដោយលក់មួយហ៊ុនជាង៥ពាន់រៀល

ភ្នំពេញ៖នៅព្រឹកនេះកំពង់ផែក្រុងព្រះសីហនុបានចុះបញ្ជីលក់មូលបត្រជាផ្លូវការនៅទីផ្សារមូលបត្រកម្ពុជានិងបានប្រកាសលក់មួយហ៊ុនជាង៥ពាន់រៀលក្នុងបរិមាណហ៊ុនចំនួន២១.៤៤២.៩៩២។

លោកលូគឹមឈន់ប្រធានកំពង់ផែបានអោយដឹងថា៖កំពង់ផែនិងក្រុមហ៊ុនអេប៊ីអាយរ៉ូយ៉ាលស៊ីឃ្យូរីធីដែលជាក្រុមហ៊ុនធានា​ទិញមូលបត្របានកំណត់ថ្លៃលក់មួយឯកតាមូលបត្រកម្មសិទ្ឋិស្មើនឹង៥០៤០រៀល(១.២៥៩ដុល្លារអាមេរិច)។
លោកបានបន្ដថា៖"ហ៊ុនក្នុងកំពង់ផែពេលនេះត្រូវបានទិញដោយជនជាតិខ្មែរមានជាង៧លានហ៊ុនស្មើនឹងជាង៣៥ភាគរយនិងបរទេសជាង៦៤ភាគរយស្មើជាង១៣លានហ៊ុន"។
លោកបានបន្ដថា:ទីភ្ញាក់ងារជប៉ុនបានដាក់សំណើទិញភាគហ៊ុនចំនួនជាង១១លានហ៊ុន។លោកអោយដឹងដែរថា៖"កំពង់ផែទទួលបានទឹកប្រាក់សរុបពីការធ្វើIPOនេះមានចំនួនជាង១០៨.០៧២លានរៀល។ទឹកប្រាក់នេះនឹងត្រូវប្រើប្រាស់ប្រកបដោយប្រសិទ្ឋភាពដើម្បីអភិវឌ្ឍប្រតិបត្តិការកំពង់ផែស្របតាមផែនការអភិវឌ្ឍក្នុងនោះមានទិញដីផែស្ងួត៥២ហិចតានិង ទិញ រថយន្ដដឹកកុងតឹនឺធុនធ្ងន់រួមនឹងការសាងសង់ចំណតទីលានកុងតឹន័រថ្មីជាដើម៕

 

មន្ដ្រី៖អាជ្ញាធរខេត្តកំពង់ធំ ឃាត់ចាប់រថយន្តដឹកគោក្របី១៧ មិនមានលិខិតស្នាមត្រឹមត្រូវ

ខេត្តកំពង់ធំ៖កម្លាំងនគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំ ចាប់ឃាត់រថយន្តកូរ៉េ១គ្រឿងដែលបានធ្វើសកម្មភាពដឹកគោនិងក្របីចំនួន១៧ក្បាលដែលមិនមានលិខិតស្នាមត្រឹមត្រូវ នៅរសៀលថ្ងៃទី៦ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ចំនុចសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក កែវសុផល ស្នងការរងទទួលផ្នែកសេដ្ឋកិច្ចខេត្តកំពង់ធំបានឲ្យដឹងថា៖សត្វគោនិងក្របីនៅក្នុងរថយន្តកូរ៉េនេះមានចំនួន១៧ក្បាលក្នុងនោះមានគោ១១ក្បាលនិងក្របី៦ក្បាលហើយរថយន្តដឹកសត្វពាហនៈខាងលើនេះបានដឹកចេញពីភូមិសាស្ត្រស្រុកស្ទោងដោយមានការសង្ស័យទើបសមត្ថកិច្ចធ្វើការឃាត់ យកទៅសាកសួរនៅស្នងការខេត្ត អស់រយៈ១យប់១ថ្ងៃតែមិនឃើញលិខិតស្នាមច្បាស់លាស់ ទើបប្រគល់ឲ្យសមត្ថកិច្ចជំនាញដើម្បីចាត់ការបន្ត។
លោកចាន់បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្មបសុព្យាបាលសត្វខេត្តកំពង់ធំបានឲ្យដឹងព្រឹកថ្ងៃទី៨ខែមិថុនានេះថា៖បន្ទាប់ពីកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តបានឃាត់ទុក លើសពី២៤ម៉ោង ទើបនៅល្ងាចថ្ងៃទី៧ម្សិលមិញនេះបានប្រគល់មកឲ្យខាងមន្ត្រីជំនាញហើយនៅពេលនោះមន្ត្រីរបស់លោកក៏បានពិនិត្យឃើញមានលិខិតស្នាមបញ្ជាក់ភូមិឃុំ ក៏ដោះលែងទៅវិញ។
ប្រភពព័ត៌មានពីឈ្មួញបានអោយដឹងថា៖មិនមែនពេទ្យសត្វមិនដឹងនោះទេ ការពិតនៅតែការពិត គឺគេច្រើនប្រើល្បិចលោតឆ័ត្រ លុះនគរបាលសេដ្នកិច្ច ឬមន្រ្ដីមានសមត្ថកិច្ចចាប់បានទើបគេរត់ច្បាប់ជាក្រោយ បើចាប់មិនបានទេគឺគេនិងដឹកបានយ៉ាងរលូន ពេលនោះគេចំណេញច្រើន ដោយមិនបានគិតពីការពិនិត្យសុខភាពសត្វឡើយលុះពេលនគរសេដ្ឋកិច្ចចាប់បាន ទើបរត់រកច្បាប់តាមក្រោយ ព្រោះឈ្មួញដឹកគោ ស្រួលគេកែកុនចំនួនក្បាល់គោ៕

 

ក្រុមពាណិជ្ជករថៃជាង២០ក្រុមហ៊ុន មកស្វែងរកដៃគូរក្នុងវិស័យភាពនៅប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មថៃ តាមរយៈស្ថានទូតថៃប្រចាំប្រទេសកម្ពុជា សហការជាមួយ ក្រសួងវប្បធម៏ និងវិចិត្រសិល្បៈ  នៅថ្ងៃទី៦ខែមិថុនានេះ បាននាំពាណិជ្ជករថៃជាង២០ក្រុមហ៊ុន ឱ្យមកជួបពាណិជ្ជករផ្នែកភាពយន្តកម្ពុជា ដើម្បីបង្កើតឱកាសពិភាក្សាគ្នាផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ បច្ចេកទេស ឧបករណ៍ និងស្វែងរកការចាប់ដៃគូរធ្វើពា ណិជ្ជកម្មរួម គ្នាក្នុងវិស័យ ភាពយន្ត។

លោក ជី រ៉ាវុឌ្ឍសុវណ្ណអាត  អគ្គទីប្រឹក្សាស្ថានទូតថៃប្រចាំកម្ពុជាបានថ្លែងឱ្យដឹងថា វិស័យ ភាព​យន្តនៅក្នុងប្រទេសថៃ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចំរើន ទទួលបានការ ចាប់ អារម្មណ៍ និងពេញនិយមយ៉ាងខ្លាំង ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសមានការពេញ និយមពី​ប្រជាជនកម្ពុជា។

លោកបន្តថា៖នៅថ្ងៃនេះយើងបាននាំពាណិជ្ជករថៃ ផ្នែកឧស្សាហកម្មភាព យន្តប្រមាណជាង​២០ក្រុម​ហ៊ុន ឱ្យមកស្វែងរកដៃគូរជាមួយពាណិជ្ជករក្នុងប្រទេសកម្ពុជា ដើម្បីចាប់ដៃរួមគ្នា​ធ្វើពាណិជ្ជកម្ម ធ្វើយ៉ាងណាឱ្យវិស័យភាពយន្តកម្ពុជា មានការរីកចំរើន​ថែម ទៀត។ ប្រទេសថៃមាន​អ្នកជំនាញ​ផ្នែកផលិតភាពយន្ត មានឧបករណ៍ទំនើប បច្ចេកទេសខ្ពស់ និងមានបទពិសោធន៍​ក្នុងការ​ផលិតភាពយន្តទទួលបានជោគជ័យនាពេលកន្លងមក។(EML)

ពលរដ្ឋរស់នៅក្នុងអគារប៊ូឌីញជាង៣០០គ្រួសារចាប់ផ្ដើមរុះរើសម្ភារៈក្រោយចុះកិច្ចសន្យាលក់ជាមួួយក្រុមហ៊ុនជប៉ុន

 ភ្នំពេញ: ប្រជាពលរដ្ឋប្រមាណជាង៣០០គ្រួសារ រស់នៅក្នុងអគារ ប៊ូឌិញស បានចាប់ផ្ដើមរុះរើសម្ភារនៅក្នុងផ្ទះ ចាកចេញជាបណ្ដើរៗហើយ បន្ទាប់ពីបានឯកភាពចុះ កិច្ចសន្យាលក់ផ្ទះទៅឱ្យក្រុមហ៊ុនជប៉ុនArakawa ដើម្បីធ្វើការអភិវឌ្ឍ។

មន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមិថុនានេះ ប្រជាពលរដ្ឋដែលបានទៅចុះកិច្ចសន្យាលក់លំនៅឋាននៅទីស្ដីការក្រសួង គឺជិតគ្រប់ គ្រួសារអស់ហើយ ដែលនៅសល់ប្រហែលជា៣% ទៀតប៉ុណ្ណោះ ហើយកំពុងតែបន្ដមកចុះកិច្ចសន្យា លក់ជាបន្តបន្ទាប់។

មន្រ្ដីដដែលបានបន្ដថា ខណៈពេលដែលប្រជាពលរដ្ឋរុះរើសម្ភាររួចរាល់ ពួកគាត់អាចមក ទទួលយកសែកប្រាក់ នៅក្រសួងផ្ទាល់ ក្នុងមួយគ្រួសារសែកប្រាក់មួយសន្លឹក ដោយគិតក្នុងមួយ ម៉ែត្រការ៉េ ក្នុងតម្លៃ១,៤០០ដុល្លារ។

តាមវេបសាយអេគេភីបានផ្សាយថា៖ក្រៅពីការទទួលបានសែកប្រាក់ ទៅតាមទំហំលំនៅឋានរបស់គ្រួសារនីមួយៗ ប្រជាពលរដ្ឋ ក៏នឹងទទួលបានប្រាក់សុទ្ធចំនួន១០០ដុល្លារបន្ថែម សម្រាប់ថ្លៃរុះរើ និង ដឹកជញ្ជូន ដែលផ្ដល់ដោយ ក្រុមហ៊ុន Arakawa ព្រមទាំងការផ្ដល់ជាអំណោយមួយចំនួនពីលោក ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ។

គួររំលឹកផងដែរថា អគារប៊ូលឌីញនេះ មានទំហំសរុបចំនួន ៤៩៣បន្ទប់ ដែលមានប្រជាពលរដ្ឋ រស់នៅចំនួន៤៩៣គ្រួសារ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អគារនេះ ត្រូវបានរាជរដ្ឋាភិបាលសហការជាមួយក្រុមហ៊ុនជប៉ុនArakawa សិក្សាគម្រោងអភិវឌ្ឍន៍ ទៅជាអគារ ពាណិជ្ជកម្មបែបទំនើប មានកម្ពស់២១ជាន់ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ជាង៨០លានដុល្លារ៕

 

ពលរដ្ឋរស់នៅក្នុងអគារប៊ូឌីញជាង៣០០គ្រួសារចាប់ផ្ដើមរុះរើសម្ភារៈក្រោយចុះកិច្ចសន្យាលក់ជាមួួយក្រុមហ៊ុនជប៉ុន

 ភ្នំពេញ: ប្រជាពលរដ្ឋប្រមាណជាង៣០០គ្រួសារ រស់នៅក្នុងអគារ ប៊ូឌិញស បានចាប់ផ្ដើមរុះរើសម្ភារនៅក្នុងផ្ទះ ចាកចេញជាបណ្ដើរៗហើយ បន្ទាប់ពីបានឯកភាពចុះ កិច្ចសន្យាលក់ផ្ទះទៅឱ្យក្រុមហ៊ុនជប៉ុនArakawa ដើម្បីធ្វើការអភិវឌ្ឍ។

មន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមិថុនានេះ ប្រជាពលរដ្ឋដែលបានទៅចុះកិច្ចសន្យាលក់លំនៅឋាននៅទីស្ដីការក្រសួង គឺជិតគ្រប់ គ្រួសារអស់ហើយ ដែលនៅសល់ប្រហែលជា៣% ទៀតប៉ុណ្ណោះ ហើយកំពុងតែបន្ដមកចុះកិច្ចសន្យា លក់ជាបន្តបន្ទាប់។

មន្រ្ដីដដែលបានបន្ដថា ខណៈពេលដែលប្រជាពលរដ្ឋរុះរើសម្ភាររួចរាល់ ពួកគាត់អាចមក ទទួលយកសែកប្រាក់ នៅក្រសួងផ្ទាល់ ក្នុងមួយគ្រួសារសែកប្រាក់មួយសន្លឹក ដោយគិតក្នុងមួយ ម៉ែត្រការ៉េ ក្នុងតម្លៃ១,៤០០ដុល្លារ។

តាមវេបសាយអេគេភីបានផ្សាយថា៖ក្រៅពីការទទួលបានសែកប្រាក់ ទៅតាមទំហំលំនៅឋានរបស់គ្រួសារនីមួយៗ ប្រជាពលរដ្ឋ ក៏នឹងទទួលបានប្រាក់សុទ្ធចំនួន១០០ដុល្លារបន្ថែម សម្រាប់ថ្លៃរុះរើ និង ដឹកជញ្ជូន ដែលផ្ដល់ដោយ ក្រុមហ៊ុន Arakawa ព្រមទាំងការផ្ដល់ជាអំណោយមួយចំនួនពីលោក ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ។

គួររំលឹកផងដែរថា អគារប៊ូលឌីញនេះ មានទំហំសរុបចំនួន ៤៩៣បន្ទប់ ដែលមានប្រជាពលរដ្ឋ រស់នៅចំនួន៤៩៣គ្រួសារ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អគារនេះ ត្រូវបានរាជរដ្ឋាភិបាលសហការជាមួយក្រុមហ៊ុនជប៉ុនArakawa សិក្សាគម្រោងអភិវឌ្ឍន៍ ទៅជាអគារ ពាណិជ្ជកម្មបែបទំនើប មានកម្ពស់២១ជាន់ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ជាង៨០លានដុល្លារ៕

 

មកលេងភ្នំស្អាងកុំភ្លេចភ្លក់ឪឡឹកអ្នកភូមិតានូ

ភ្នំពេញ៖ឪឡឹកអ្នកភូមិតានូ កំពុងទទួលបានការគាំទ្រពីអ្នកទិញ ធ្វើឱ្យកសិករសប្បាយចិ ត្តត្បិតទទួលបានចំណូលច្រើនធ្វើឱ្យជីវភាពធូរធារ ហើយអ្នកដាំកាន់តែកើនឡើង។

អ្នកស្រី សុខ ហឿន ជាអ្នកលក់ឪឡឹកម្នាក់ក្នុងចំណោមអ្នកលក់ប្រមាណកន្លែង នៅក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បាននិយាយថា ៖អ្នកស្រីបានចាប់របរលក់ឪឡឹកនេះជាង២ឆ្នាំមកហើយ។ អ្នកស្រីបានឱ្យដឹងដែរថា៖ ដំបូងឡើងអ្នកស្រីធ្វើជាកម្មការិនី រោងចក្រកាត់ដែរ ប៉ុន្តែ ដោយសារឃើញអ្នកភូមិនាំគ្នាដាំឪឡឹកលក់ ហើយមានភ្ញៀវគាំទ្រច្រើនផងនោះ អ្នកស្រីក៏លាឈប់ ហើយមកដាំឪឡឹកលក់តែម្តងទៅ នៅលើផ្ទៃដីជាងកន្លះហិចតា។
អ្នកស្រី ក៏បានប្រាប់បន្ថែមដែរថា៖ ជារៀងរាល់ថ្ងៃគិតជាមធ្យមអាចលក់បានចន្លោះពី៦០០០០ទៅ៨០០០០រៀល ប៉ុន្តែ បើផ្ងៃអាទិត្យ ថ្ងៃឈប់សម្រាក ឬក៏ថ្ងៃបុណ្យជាតិផ្សេងៗនោះ គឺលក់ដាច់ជាងរាល់ថ្ងៃ អាចបានពី១០០០០ទៅ២០០០០០រៀលដែរ។
ចំពោះម៉ូយគឺភាគច្រើនជាអ្នកដំណើរដែលឆ្លងកាត់តែម្តង ព្រោះឪឡឹកនៅភូមិតានូនេះ គឺល្បីណាស់សូ ម្បីតែសម្តេចតេជោ ក៏លោកធ្លាប់ចូលទិញឪឡឹកនៅទីនេះដែរ ហើយអ្វីដែលពិសេសនោះគឺ ឪឡឹករបស់យើង គឺដាំតាមគោលការណ៍ធម្មជាតិ ប្រើជីធម្មជាតិលាមកគោ ឬក៏អាចម៍ប្រ ចៀវ និងមិនសូវប្រើជីគីមីដូចនៅតាមតំបន់ផ្សេងៗនោះទេ។
កសិករម្នាក់ដែលកំពុងបេះផ្លែ ឪឡឹក គឺលោក អ៊ុន សារឿន បានប្រាប់ថា គាត់បានចាប់ផ្តើមដាំឪឡឹកនេះ តាំងពីឆ្នាំ១៩៩៦មកម្លេះ ដែលកាលពីដើមឡើយគឺមានតែបួនប្រាំគ្រួ សារប៉ុណ្ណោះ ប៉ុន្តែ មកដល់ពេលនេះ គឺជាង៧០ភាគរយហើយដោយមានបានទុកដីឱ្យទំនេរចោលដូចកាលពីពេលកន្លងមក ធ្វើស្រែរួចមិនដាំដុះអ្វីចាំតែដល់រដូវធ្វើស្រែនោះទេ។
ក សិកររូបនេះ ក៏បានប្រាប់អំពីវិធីសាស្ត្រដាំនិងថែទាំឪឡឹកផងដែរថា មុនពេលដាំគេត្រូវភ្ជួរដី ហាលចោលពី១ខែទៅ១ខែកន្លះ គឺចាប់ភ្ជួរដីហាលចោលក្នុងខែផល្គុន រហូតដល់ធ្លាក់ភ្លៀងទើបចាប់ឆូតជាងរង និងយកគ្រាប់ឪឡឹកនៅដាំ។
ចំណែកឯការថែទាំវិញ គឺមិនមានអ្វីពិបាក នោះទេ គ្រាន់តែមើលថែកុំឱ្យស្មៅកុំឱ្យដុំលប់ឪឡឹក និងស្រោចទឹកខ្លះៗនៅពេលដែលមេ ឃរាំងប៉ុណ្ណោះ ហើយមួយវិញទៀត ឪឡឹកជាប្រភេទដំណាំត្រូវការសើមហើយស្ងួត បើក្តៅ ពេកក៏ពិបាក ហើយបើភ្លៀងច្រើនពេកក៏មានបញ្ហា។
លោកក៏បានបញ្ជាក់ដែរថា៖ ចាប់តាំងពីប្រជាកសិករបែកគំនិតនាំគ្នាងាកមកដាំឪឡឹក លែងទុកដីចោលក្រោយធ្វើស្រែមក ឃើញថាជីវភាពអ្នកភូមិមានភាពប្រសើរឡើង មិនខ្វះខាតដូចកាលពីមុនៗទៀតនោះទេ។
អ្នដំណើរម្នាក់ កំពុងដែរអង្គុយរើសផ្លែឪឡឹក គឺអ្នកស្រី ស្រីអូន រស់នៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង បានប្រាប់ថា អ្នកស្រីចូលចិត្តទិញឪឡឹកនៅទីនេះ ព្រោះឪឡឹកនៅទីនេះ ដាំមិនសូវប្រើថ្នាំដូចឪឡឹកដែលលក់នៅឯផ្សារ ដែលយើងមិនស្គាល់ប្រភពនោះទេ ហើយមួយវិញទៀត ឪឡឹកនៅទីនេះមានរសជាតិផ្អែមឆ្ងាញ់ទៀតផង។
ហើយអ្នកស្រីមិនត្រឹមតែទិញយកទៅហូបខ្លួនឯងនោះទេ ថែមទាំងទិញយកទៅផ្ញើបងប្អូននៅឯភ្នំពេញហូបទៀតផង ព្រោះកម្ររកឪឡឹកដាំបែបធម្មជាតិបែបនេះណាស៕

 

 

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

ព័ត៌មានជាតិ​ពេល​យប់​


សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2