vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

កម្ពុជាត្រូវការលុយ ប្រហែលមួយកោដ្ឋដុល្លារ ដើម្បីសង់ផ្លូវរថភ្លើងតភ្ជាប់ផ្លូវ រថភ្លើងអាស៊ាន

 

ភ្នំពេញ៖ប្រទេសកម្ពុជា ត្រូវការ លុយ ប្រហែលមួយកោដ្ឋ ដុល្លារ ដើម្បីសង់ផ្លូវរថភ្លើងចំងាយ ២៥៤គីឡូម៉ែត្រ ពីបាត់ដឹងក្នុងខេត្ដកំពង់ស្ពឺ ទៅកាន់ឡុងនីញ ប្រទេសវៀតណាម ដែលជា កន្លែងនៅចន្លោះ ក្នុងការតភ្ជាប់ផ្លូវ ដែកអាស៊ានពីប្រទេសសឹង្ហបុរីទៅកាន់គុនមិញប្រទេសចិន។នេះបើតាម ការរបាយ​ការណ៍ ក្រសួងសាធារណការនិង​ដឹកជញ្ជូន របស់ប្រទេស​កម្ពុជាទទួលបាននៅថ្ងៃនេះ។

 

ប្រភពបានបន្ដថា៖បច្ចុប្បន្ន រាជរដ្ឋាភិបាលស្វែករក ជំនួយពីប្រទេស ចិនប៉ុន្ដែចិន មិន ទាន់ បាន ឆ្លើយតាម យ៉ាងណានៅឡើយ។

 

ប្រភពបនបន្ថែមថា៖ម្យ៉ាងទៀតផ្លូវដែក​នៅប្រទេសចិន​ទទឹងមាន​ប្រវែងប្រហែល១,៣ម៉ែត្រ​ខុសស្ដង់ដារបស់ ប្រទេស យើង​មានប្រវែង១ម៉ែត្រ​។​ផ្លូវដែកអាស៊ាននេះនិងផ្ដល់ផលប្រយោជន៏យ៉ាងច្រើនសំរាប់តំបន់ទាំងមូលមិនមែនតែប្រទេសកម្ពុជាមួយប៉ុណ្ណោះទេ។

 

តាមការសិក្សាពីដំបូងតំលៃក្នុងការសាងសង់ផ្លូវរថភ្លើងចំងាយ២៥៤គីឡូមែត្រពីបាត់ដឹងក្នុងខេត្ដកំពង់ស្ពឺ ទៅកាន់ឡុងនីញប្រទេសវៀតណាមកាលពី២០១០មានប្រហែលតែ៥០០លានដុល្លារប៉ុណ្ណោះ។

 

តែតំលៃនេះមាន ការប្រែលប្រូលដោយសារតំលៃសម្ភារនិងកតា្តផលបះពាល់ផ្សេងទៀត។

 

ផ្លូវដែកអាស៊ានមានចំងាយ៥០០០គីឡូមែត្រដែលត្រូវតភ្ជាប់ពីប្រទេសសឹង្ហបុរីទៅកាន់គុនមិញប្រទេសចិនកាត់តាមប្រទេសម៉ាឡេស៊ី​ភូមា ថៃកម្ពុជា​ឡាវវៀតណាមនិង​ទៅកាន់គុនមិញប្រទេសចិន។

 

កម្ពុជា ​មាន​ប្រព័ន្ធ​ផ្លូវដែក​តែ ២​ខ្សែ​ទេ គឺ​១​ខ្សែ ទិសពាយ័ព្យ​: ភ្នំពេញ​-​ប៉ោយ​ប៉ែត ប្រវែង ៣៨៦ គ​.​ម បច្ចុប្បន្ន​ស្តា ​។​​ ខ្សែ​ទី​២-​ផ្លូវដែក​ទិសនិរតី​: ភ្នំពេញ​-​ក្រុងព្រះសីហនុ ប្រវែង ២៦៦ គ​.​ម បាន​ស្តារ​រួច និង​ដាក់អោយ​ដំណើរការ​ដោយ​ក្រុមហ៊ុន ថូល​​(​Toll Holding Limited) ប្រទេស​អូស្ត្រាលី​ក្រោម​ជំនួយ​ឧបត្ថម្ភ គាំទ្រ​បច្ចេកទេស និង​ហិរញ្ញវត្ថុ ពី ធនាគារអភិវឌ្ឍអាស៊ី​ (ADB) និង​ប្រទេស​ជា​មិត្ត​៕

 

ជប៉ុនមកបើករោង ចក្រផលិតគ្រឿងបង្គុំ និងគ្រឿង បន្លាស់រថយន្តនៅកម្ពុជា

ភ្នំពេញ៖ក្រុមវិនិយោគិនជប៉ុនបានមកបើករោងចក្រផលិតគ្រឿងបង្គុំ និងគ្រឿងបន្លាស់រថយន្តនៅ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដើម្បីផ្គត់ផ្គង់សង្វាក់ផលិតកម្មរថយន្តនិងបំពេញតម្រូវ​ការទីផ្សារ​គ្រឿងបន្លាស់រថយន្តនៅកម្ពុជា។

 

ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋាន​សាងសង់​រោងចក្រថ្មី របស់ក្រុមហ៊ុន Denso (Cambodia) Co.,Ltd. ជារោងចក្រផលិតគ្រឿងបង្គុំ និងគ្រឿងបន្លាស់រថយន្តរបស់ជប៉ុន នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ម្សិលម៉ិញនេះ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ លោកសុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិកាក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ៖ការវិនិយោគផ្នែកនេះ មាន​សារសំខាន់ណាស់ ដើម្បី​បម្រើឲ្យទីផ្សារឧស្សាហកម្មកម្ពុជា។ផលិតផលចេញ​ពីរោងចក្រនេះ នឹងជួយកាត់បន្ថយ​ការនាំចូល​ពីក្រៅប្រទេស។

 

លោក លីដា ( Lida) នាយកក្រុមហ៊ុន Denso Cambodia បានឲ្យដឹងថា៖ ក្រុមហ៊ុននេះ មានផែនការផលិតគ្រឿងន្លាស់សម្រាប់ម៉ាស៊ីនភ្លើងបំពាក់រោងចក្រយានយន្តផលិតកុងតាក់ ភ្លើងឡាន ផលិតគ្រឿងកែច្នៃគ្រឿងបន្លាស់ និង​ផលិតផលិតផលសម្រេចមួយចំនួនទៀត។លោកបានឲ្យដឹងថារោងចក្រនេះ​សង់លើផ្ទៃដី១សែនម៉ែត្រក្រឡាដែលគ្រោងឲ្យរួចរាល់​នៅ​ខែមីនាឆ្នាំ២០១៦ ហើយផ្តល់ការងារដល់មនុស្សជិត៤០០នាក់។

 

មន្ត្រីក្រុមហ៊ុន Denso Cambodia បានឲ្យដឹងថា ការបញ្ចេញគ្រឿងបរិក្ខារចេញពីរោងចក្រនេះ បានជួយ ផ្គត់ផ្គង់មួយផ្នែកតូច ដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា និងទៅអនាគត រោងចក្រនេះ អាចផលិតឆ្លើយតបតម្រូវការរបស់អតិថិជន នៅក្នុង​តំបន់អាស៊ាន ទាំងមូល​ទៀតផង។

 

លោកសុខចិន្តាសោភាបានឲ្យដឹងថា៖ការវិនិយោគរបស់ជប៉ុនមកកាន់កម្ពុជា​បានកើនឡើង​ជា​បន្តបន្ទាប់ដោយជាក់ស្តែងនៅក្នុងឆ្នាំ២០១៣មានគម្រោងចំនួន២២៥ក្នុងនោះ២១ជា​គម្រោង​របស់ជប៉ុន ហើយសម្រាប់ ឆ្នាំ២០១៤ កន្លងទៅនេះ មានគម្រោងវិនិយោគ​របស់ជប៉ុនចំនួន១៤ មកធ្វើការសកម្មភាពនៅកម្ពុជា។

 

លោកបន្តទៀតថា៖ពីមួយឆ្នាំទៅមួយឆ្នាំគម្រោងនៃការអភិវឌ្ឍមកកម្ពុជាកាន់តែកើនឡើង ដោយ​នៅក្នុងឆ្នាំ២០១៣វិនិយោគិនជប៉ុន​ស្ថិតនៅក្នុង​លំដាប់ថ្នាក់ទី៦ហើយនៅឆ្នាំ២០១៤ វិនិយោគិន​ជប៉ុនកើន​ឡើងរហូតដល់លំដាប់ថ្នាក់លេខ៤ទៀត។

 

លោកសុខចិន្តាសោភា​បានបញ្ជាក់​ថា៖កាលពីពេលថ្មីកន្លងទៅនេះ លោកបានទៅធ្វើសិក្ខាសាលា​នៅប្រទេសជប៉ុនហើយ​ក្រុមហ៊ុន​ជប៉ុនមួយចំនួនបានបង្ហាញពីចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា ប៉ុន្តែមានបញ្ហាជា​ឧបសគ្គ​ចំនួនពីរ គឺបញ្ហាតម្លៃភ្លើងខ្ពស់ និងប្រាក់ខែអប្បរិមា។

 

តែទោះជាយ៉ាងណាក្តី ឯកឧត្តមអគ្គលេខាធិកាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំរក​​ដំណោះស្រាយ ធ្វើយ៉ាងណាដើម្បីសម្រួលការលំបាកនេះ ដើម្បីលើកទឹកចិត្តនិងទាក់ទាញការវិនិយោគពីបរទេស​មកកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ជាពិសេសអ្នកវិនិយោគមកពីជប៉ុន៕អត្ថបទ សិរី រាជ

ថៃគ្រោងទទួល យកកម្មករ ខ្មែរអោយទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស នៅ ខេត្តស្រះកែវ

ខេត្តបន្ទាយមានជ័យ៖ថៃបានដាក់ខេត្តស្រះកែវជាតំបន់សេដ្ឋកិច្ចពិសេសជាប់និងខេត្តបន្ទាយមានជ័យហើយគ្រោងទទួលយកកម្មករ កម្មការ នីកម្ពុជាទៅ ធ្វើការតាមរូបមន្ដ ធ្វើព្រឹកនិងមក វិលមកវិញនៅពេលល្ងាច។​

 

នេះបើតាមលោក អភិបាលខេត្តបានលើក​ឡើងក្នុងពិធីប្រកា​សតែងតាំង មន្ដ្រី​ជាន់ខ្ពស់​របស់ខេត្តនាព្រឹកថ្ងៃ​ទី១៩ កុម្ភះ២០១៥នាសណ្ឋា​គារមួយក្នុង ក្រុងសិរីសោភ័ណ។

 

លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ស្វាគមន៍ថា៖រយះពេលកន្លងប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យក៍ដូចខេត្តដ៍ទៃក្រោយពេលធ្វើកសិផលបានរកទីលក់គ្មានហើយរំពឹងទីផ្សាឈ្មួញថៃដែល​មកទិញតាមបន្ទាត់ព្រំដែនដែលអោយតំលៃលើចុះតាមតែមាត់ថា។

 

ហើយភាគីថៃបានដាក់ខេត្តស្រះកែវជាតំបន់សេដ្ឋកិច្ចពិសេសជាប់និង ខេត្តបន្ទាយ មានជ័យ ដែលគ្រោងទទួលយកកម្មករកម្មការនីកម្ពុជារាប់រយនាក់ដោយទៅធ្វើការពេលព្រឹកនិងវិលមកវិញល្ងាចនៅក្បាលស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

 

លោកបានបន្ដថា៖ខេត្តបន្ទាយមានជ័យមាន ៩ស្រុក.ក្រុងក្នុងនោះមាន៥ស្រុក. ក្រុងជាប់ ព្រំប្រទល់និងប្រទេសថៃដែលមានច្រកសេដ្ឋកិច្ច៣ មានច្រកតំបន់ព្រំដែន២ និងច្រកទ្វារ អន្តរជាតិ១ ដែល ដោះដូរទំនិញរវាងប្រទេសទាំង២ប្រទេស។អត្ថបទ៖ប៊ុន ធឿន

ពលរដ្ឋនៅភ្នំពេញចំណាយលុយប្រហែល៧៤៤លានដុល្លារ​លើការទទួល​ទាន​អាហារប្រចាំឆ្នាំ

ភ្នំពេញ៖ទឹកប្រាក់​ ប្រហែល​៧៤៤លានដុល្លារ​ ត្រូវចំណាយ លើការ​ ទទួលទាន​ អាហារ​ក្នុងមួយឆ្នាំ។នេះបើតាម របាយការណ៏ស្តីពី ស្ថានភាព​ ភោជនីយ​ដ្ឋាន នៅរាជធានីភ្នំ​ពេញ ​របស់​​សមាគមន៏ ភោជនីយដ្ឋាន កម្ពុជាទទួល បាននៅថ្ងៃនេះ។

​ប្រភពបាន លើក​​ឡើងដែរថា​៖ការ ​ចំណាយ​សរុប​ប្រចាំ ឆ្នាំសំរាប់ការ ទទួលទាន​ អាហារ ​នៅ​រាជធានី​ភ្នំពេញ​គឺបាន​កើន ឡើងដល់​ទៅ​ទឹក ប្រាក់​៧៤៤លានដុល្លារ​ ក្នុងនោះ​ ការចំណាយ​សំរាប់​ប្រភេទ​ អាហារFastFood មាន​ ចំនួន​៤០លាន​ដុល្លារក្នុង១ឆ្នាំ។

 

ប្រភពបានបន្ដថា៖ការរីក ចំរើនកំរិត ជីវភាពជារួម​នៅ ទីក្រុងភ្នំពេញ បូករួមនឹង​​ កំណើន​ចំនួនភ្ញៀវ​ទេស​ច​រណ៏​ពីក្រៅប្រទេសបាន​រុញច្រានចំនួន​​ភោជនីយដ្ឋាននៅ​ទីក្រុងភ្នំពេញ​កើន​ឡើង​​យ៉ាងលឿន​រយៈ​ពេលជាង​​៦ឆ្នាំចុងក្រោយនេះ។

 

យោងតាមរ​បាយការណ៏​ស្រាវ​ជ្រាវ​ស្តី​ពីស្ថានភាព​ភោជ​នី​យ​ដ្ឋាននៅរាជធានី ភ្នំពេញ បាន​បង្ហាញថា​កំណើន​ចំ​នួន​ភោជ​នីយដ្ឋាន នៅរាជធានី ​ភ្នំពេញ​ត្រូវ​បាន រុញច្រាន​ដោយ ប្រជាពលរដ្ឋ​ ដែល​មាន​ ជីវ​ភាព​​ថ្នាក់កណ្តាល។

 

បើតាមរបាយការណ៏ អ្នកធ្វើ​ការមាន ប្រាក់​ខែចាប់​ពី៦០០ដុល្លារ​ដល់២ពាន់​ដុល្លារ​ ដែលតំណាង ដល់ទៅ​ជិត២០%នៃ ប្រជា​ពល​រដ្ឋ​នៅ រាជធានីភ្នំពេញ​នោះ​​គឺមានលទ្ធភាព ​គ្រប់​គ្រាន់ក្នុងការ គាំទ្រអោយ ​សេវាកម្ម​ភោជនី​យដ្ឋាននៅ​រាជធានី​ភ្នំពេញ​មានសន្ទុះលឿន​ឡើង​ជាលំដាប់។

 

បើតាមតំណាងមកពី​ សមាគមន៏ភោជនីយ ដ្ឋានកម្ពុជាបាន អោយដឹងថា៖ ទោះបីជា​វិស័យ​​ភោជនីយដ្ឋាននៅកម្ពុជា​ចាប់​ផ្តើមមានការប្រកួត ​ប្រជែង ខ្លាំង​ជាងមុន បន្តិច​ក្តីប៉ុន្តែ​វិស័យ នេះនៅ​តែ បង្ហាញពី សញ្ញាវិជ្ជមាន ​សំរាប់ការ វិនិយោគ។

 

តំណាង​ខាងលើ​​បន្តថា៖​ក្នុងអំឡុង ​ពេល​​ពី១ឆ្នាំ​ទៅ ៣ឆ្នាំខាងមុខនេះមាន ​ម្ចាស់​ភោជនីយដ្ឋាន​ដល់​ទៅ៨២% បានបង្ហាញពីគំរោង ​ពង្រីកសាខា ភោជនីយដ្ឋាន របស់​ខ្លួន​បន្ថែមទៀត។

 

តែទោះជាយ៉ាងណា អ្នកជំនាញនៅក្នុងវិស័យភោជន័យដ្ឋាន​ បានអះអាង​​ថា៖ នៅឆ្នាំ​២០១៤កន្លងទៅ​នេះ​វិស័យភោជនីយដ្ឋាន​នៅកម្ពុជាហាក់ បង្ហាញ​អោយឃើញ​ពីការថម​ថយ ​របស់ខ្លួនបន្តិច​ដោយសារឥទ្ធិពលនៃ កត្តា នយោបាយ​ និងសេដ្ឋកិច្ចសង្គម​ជាក់​ស្តែង​​។របាយការណ៏ស្តីពីស្ថានភាព​ភោជនីយ​ដ្ឋាននៅរាជធានីភ្នំពេញ​បាន លើក​ឡើងថា​ការ​ចំណាយ​សរុប​ប្រចាំឆ្នាំសំរាប់ការទទួលទាន​អាហារ​នៅ​រាជធានីភ្នំពេញ​គឺបាន​កើនឡើងដល់​ទៅ​ទឹកប្រាក់​៧៤៤លានដុល្លារ​ក្នុងនោះការចំណាយ​សំរាប់​ប្រភេទ​អាហារ Fast Food មាន​ចំនួន​៤០លាន ដុល្លារ ក្នុង ១ឆ្នាំ។

 

សូមបញ្ជាក់ថា យោងតាម របាយការណ៏ខាងលើ ជាមធ្យម​៦៤%នៃប្រជា ពលរដ្ឋនៅ រាជធានីភ្នំពេញបាន ចំណាយប្រាក់ពី១.២៥ដុល្លារទៅ២ដុល្លារ សំរាប់ការទទួល ទានអាហារ ពេល​ព្រឹកម្តង​ៗស្របពេល​២០%នៃ ប្រជា ពល រដ្ឋទាំងនោះបានចំណាយ​ ប្រាក់​ចន្លោះ​ពី២.២៥ដុល្លារ​ទៅ៣ដុល្លារនិង មាន៨%ចំណាយពី ជាង ៣ដុល្លារ ​ដល់៤ដុល្លារ​ សំរាប់ការ ​ទទួលទាន ​អាហារ​ ពេល​ព្រឹកម្តងៗ៕ (ដោយ អា​ន​ ច័ន្ទថ្លា)​

 

ទុន​បម្រុង​បរទេស​របស់ប្រទេស​​កម្ពុជានៅឆ្នាំ២០១៤​​កើន ដល់រង្វង់​​​​៤៦០០​លាន​ដុល្លារ

ភ្នំពេញ៖បើទោះបីជា​ ឱនភាពពាណិជ្ជកម្ម របស់កម្ពុជាបាន កើនឡើងជា បន្តបន្ទាប់ក៏​ ដោយ​ប៉ុន្តែកំណើន​លំហូរ ទុន វិនិយោគ​ផ្ទាល់ ពីបរទេសមកកាន់ កម្ពុជា​ក្នុងបរិមាណ​ច្រើន ពី១ឆ្នាំទៅ១ឆ្នាំ​​នោះ បានធ្វើ​អោយ​ ទុនបំរុងបរទេស​ របស់ កម្ពុជា​នៅ តែបន្តកើន​ឡើង​ ជា​​លំដាប់​​​។​​

យោងតាមរបាយ ការណ៏ស្តីពី ​ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​សាធារ​ណៈ​ សំ​រាប់​​​ទិសដៅ​ឆ្នាំ​២០១៥បានបង្ហាញ ថា​ទុនបំរុង​បរទេស​​របស់ ​កម្ពុជាបាន ​​បន្ត​កើន​ឡើង​​​ដល់ទឹកប្រាក់រង្វង់​​៤៦០០​​លាន​ដុល្លារអាមេរិកគិតត្រឹម​ដំណាច់ឆ្នាំ២០១៤កន្លងទៅ​នេះ ​ហើយរំពឹងថា​វា នឹង​កើនឡើងដល់ទឹកប្រាក់​ជាង​៥១០០លានដុល្លារនៅដំណាច់​ឆ្នាំ​២០១៥នេះ​។

របាយការណ៏ដដែល ​ក៏​បាន​លើកឡើង​ថា ទំហំ​​ទុនបំរុងទឹកប្រាក់រង្វង់​​៤៦០០​​លាន​​ដុល្លារខាងលើ​របស់​កម្ពុជានេះ​ដែរ​ គឺ​អនុញ្ញាតិអោយកម្ពុជា​អាច​ទប់ទល់​នឹងការនាំ​ចូលទំនិញ​ និងសេវាកម្មពី​ក្រៅប្រ​ទេស​បានក្នុងរយៈពេលជាង​៤​ខែ​។

អ្នកជំនាញសេដ្ឋកិច្ច​បានពន្យល់ថា៖ការកើនឡើង​ទុន​បំរុង​បរទេស​របស់​កម្ពុជាពី​១​ឆ្នាំ​ទៅ១ឆ្នាំ​នេះ គឺបញ្ជាក់​អោយ​ឃើញពីភាពរឹងមាំចំពោះ​ហិរញ្ញវត្ថុសាធារណៈ​របស់​កម្ពុជា​ខណៈដែល​ទុន​បំរុង​បរទេស​ទាំង​នេះនឹងអាចជួយ​ដោះស្រាយ​ដល់ការចំ​ណាយ​របស់រដ្ឋាភិបាល​នៅពេលចាំបាច់។មិនតែប៉ុណ្ណោះស្របគ្នានឹង​ការកើនឡើងទុន​បំរុង​បរទេស​ លោក Jan Hansen សេដ្ឋវិទូជាន់ខ្ពស់​របស់ធនាគារអភិវឌ្ឍន៏​អាស៊ីប្រ​ចាំ​ប្រទេសកម្ពុជា​លើកឡើងថាសេ​ដ្ឋ​កិច្ចកម្ពុជា​​នឹង​នៅតែបន្តភាពប្រសើររបស់ខ្លួន​នៅ​បណ្តាឆ្នាំ​​​បន្តបន្ទាប់ខាងមុខនេះ​​។​

ហើយ​ការរីកចំរើននេះដែរ គឺ​ជា​លទ្ធ​ផលនៃការ​គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងនយោបាយ​ប្រកប​ដោយ​ស្ថេរភាពដែល​​នាំ​ទៅ​ដល់​ការបង្កើត​​ទំនុក​ចិត្តបន្ថែម​ទៀតចំពោះ​អ្នក​វិនិ​យោគ​៕​​ ​ដោយៈអាន​ច័ន្ទថ្លា

ក្រសួងពាណិជ្ជកម្ម ចាប់ផ្ដើមពង្រឹងសមត្ថភាពផ្នែកពាណិជ្ជកម្មដល់វិស័យឯកជននៅតាមខេត្ដ

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មនឹង រៀបចំធ្វើ វេទិកាជាមួយ វិស័យឯកជននៅ តាមបណ្ដាខេត្ត ដើម្បី ពិភាក្សា ពី បញ្ហា ប្រឈម និងឱកាស របស់អាជីវករ ពាណិជ្ជករក្នុង ក្របខណ្ឌ សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា ដើម្បីត្រៀមរៀបចំខ្លួន សម្រាប់ចូលទីផ្សារ សេដ្ឋកិច្ចអាស៊ាន នៅចុងឆ្នាំ២០១៥ នេះ។

ថ្លែងប្រាប់ទូរទស្សន៍ ហង្សមាស ព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ លោកកែន រដ្ឋាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការរៀចបំវេទិកានេះ ក្នុងគោលបំណងចង់ឱ្យមាន ការពិគ្រោះយោ បល់ជាមួយ វិស័យឯកជន រួមទាំងសហគ្រាស ធនតូចនិងមធ្យមនៅ តាមបណ្ដាខេត្ដ ដើម្បីបង្កើតឱកាស ឱ្យវិស័យឯកជន និងរដ្ឋាភិបាលបានជួបពិភាក្សា និងប្រមូលបញ្ហា ប្រឈមនានា និងដំណោះស្រាយ ដើម្បី ឈានទៅអភិវឌ្ឍន៍វិស័យ អាជីវកម្មនៅ តាមខេត្ដនីមួយៗ។

វេទិកានេះ ក៏ចង់ជំរុញការ អភិវឌ្ឍលើវិស័យ ឯកជននៅតាមខេត្ដ ឱ្យមានការរីកចម្រើន និងមានសន្ទុះកើនឡើង ជាបន្ដបន្ទាប់ តាមរយៈពង្រឹងសមត្ថភាព និងត្រៀមរៀបចំខ្លួនឱ្យបានរួចរាល់ក្នុងការចូលសមា ហរណកម្មសេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំនេះ។

លោកបញ្ជាក់ថា ៖វេទិកានេះ នឹងប្រមូលចងក្រង អំពីក្ដីកង្វល់ បញ្ហាប្រឈម និងការប្រមូល ព័ត៌មាន សំណូមពរ ផ្សេងៗ ដែលជាឧបសគ្គចំពោះការអភិវឌ្ឍអាជីវកម្ម ហើយដាក់សំណើ ជូនរដ្ឋាភិ បាល ឱ្យជួយរកដំដោះស្រាយ។

លោកអះអាងថា៖ខណៈពេលដែលការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំ២០១៥ខាង មុខអាស៊ាននឹងមានទីផ្សារកាន់តែធំ ការប្រកួតប្រជែងក៏មានកម្រិតកាន់តែខ្លាំងក្លាដូច្នេះវិស័យ ឯកជននៅកម្ពុជាត្រូវតែពង្រឹងសមត្ថភាពការយល់ដឹងឱ្យបានកាន់តែទូលំទូលាយ ដើម្បីអភិវឌ្ឍន៍ សង្វាក់ ផលិតកម្ម និងគុណភាព ផលិតផលរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។

លោកស្រីចាន់ធីអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យបានគាំទ្រចំពោះការរៀបចំវេទិកានៅតាមខេត្ដ ដល់វិស័យ ឯកជន ពីព្រោះក្រសួងពាណិជ្ជកម្ម អាចចែករំលែកព័ត៌មានអំពីសមាហរណកម្មអាស៊ាន និង ផលប្រយោជន៍ដែលទទួលបានរបស់វិស័យឯកជន ពិសេសផ្ដល់ឱកាស ឱ្យវិស័យឯកជនបាន លើក ជាសំណូមពរនិងរៀបចំគោលនយោបាយដាក់ជូនរដ្ឋាភិបាលជួយដោះស្រាយ ដើម្បីចូលរួមប្រកួត ប្រជែង ជាមួយ ប្រទេសជាសមាជិកនៅក្នុងតំបន់។

លោកបានកត់សម្គាល់ថា បច្ចុប្បន្ននេះ វិស័យឯកជននៅកម្ពុជា មានចំនួនតិចតួចនិងមានភាព ទន់ខ្សោយនៅឡើយ នៅពេលចូល រួមប្រកួតប្រជែងជាមួយ វិស័យឯកជន ក្នុងប្រទេស អាស៊ានផ្សេងទៀត។លោកបានបង្ហាញអំពីចំណុចខ្សោយរបស់ផលិតកម្មកម្ពុជា ដោយសារតែ ការប្រើប្រាស់បច្ចេកវិទ្យានិងលទ្ធភាពវិនិយោគរបស់កម្ពុជានៅមានកម្រិតការចំណាយថ្លៃដើមសម្រាប់ ផលិតកម្មនៅមានកម្រិត ខ្ពស់ ហើយប្រសិទ្ធភាពផលិតផល ក៏នៅមានកម្រិតទាបនៅឡើយ សម្រាប់ការ ប្រកួតប្រជែងក្នុងតំបន់។

យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានបង្ហាញ ថារហូតមកដល់ ពេលនេះកម្ពុជាបាន អនុវត្តផែនការរបស់សមាគមសេដ្ឋកិច្ចអាស៊ានបានចំនួន៨៦ភាគរយហើយទទួលបាន ចំណាត់ថ្នាក់ ទី៣បន្ទាប់ពីប្រទេសសិង្ហបុរីនិងប្រទេសម៉ាឡេស៊ីទាក់ទងនឹងការត្រៀមខ្លួនរួចជាស្រេច សម្រាប់ការ ធ្វើសមា ហរណកម្មសេដ្ឋកិច្ចអាស៊ាន នៅចុងឆ្នាំ២០១៥នេះ។

សូមបញ្ជាក់ថា វេទិកានេះ នឹងចាប់ផ្ដើមធ្វើនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅខេត្តសៀមរាប ហើយនៅថ្ងៃទី២៤ ខែកុម្ភៈ បន្ដរៀបចំធ្វើនៅខេត្តបាត់ដំបង៕អត្ថបទ៖ ប៉ូ សុផានិត/picture from asia foundation

អាជីវកម្មខ្នាតតូច​​ និងមធ្យម​មានសុទិដ្ឋិនិយមខ្ពស់ខណៈអាជីវកម្មខ្នាតធំ​មាន​ទំនុក​ចិត្ត​តិចតួច​​​​​​

ភ្នំពេញ៖ក្រោយវិបត្តិសេដ្ឋកិច្ច សកល​ឆ្នាំ២០០៨ ពិភពលោកបានផ្តោតជាសំខាន់ ​លើការអភិ​វឌ្ឍន៏​អាជីវកម្មខ្នាត តូច និង មធ្យមដោយសារ​អាជីវកម្មប្រភេទនេះ​បានជួយ​ទាញកំណើន​សកម្ម​​ភាព​សេដ្ឋកិច្ចបាន ប្រសើរ ខណៈ អាជីវកម្ម​ ខ្នាតធំមានការ​លំបាក់ក្នុង​ការងើបខ្លួនចេញពី​វិបត្តិ។

ដូចគ្នា​នេះដែរនៅប្រទេសកម្ពុជាវិញ យោងតាម របាយការណ៏​ស្រាវជ្រាវរបស់ធនាគារ ANZ Royal ស្តីពីបរិយា​កាស​អាជីវកម្មកម្ពុជាបានបង្ហាញថា ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម​នៅកម្ពុជាមានសុទិដ្ឋិនិយមខ្ពស់​ចំពោះការរីក​ចំរើនអាជីវកម្មរបស់ខ្លួនស្របពេលដែលម្ចាស់​អា​ជី​វ​កម្ម​ខ្នាតធំបានបង្ហាញ​ពីទំនុកចិត្ត​តិចតួច។

 

យោងតាមការស្ទង់មតិបានរកឃើញថា ម្ចាស់​អា​ជីវកម្មខ្នាតតូច និងមធ្យមបានរំពឹងថា ពួកគេនឹងរកប្រាក់ចំណេញបានច្រើនកើនឡើងទ្វេដង​។

 

តាមលទ្ធផលនៃការស្ទង់មតិបានបង្ហាញថា ច្រើនជាង៨០%នៃក្រុមហ៊ុនដែលបានសំ​ភាសន៏​ បានអះអាងថា ប្រាក់ចំណេញរបស់​ពួកគេនឹងកើនឡើង​យ៉ាងហោច​ណាស់១០%ក្នុង​រយៈពេល១ឆ្នាំខាងមុខ។

 

មិនតែប៉ុណ្ណោះ ពួកគេក៏រំពឹងថា អាជីវកម្មគ្រប់ប្រភេទនៅតែបន្តកើន​ឡើងថែមទៀត​នៅបណ្តាឆ្នាំខាងមុខ។

 

តែទោះជាយ៉ាងណា​របាយការណ៏ដដែលក៏បាន​លើក​ឡើងផងដែរ អំពើពុករលួយនៅ​តែជាឧបសគ្គធំទី១ក្នុងការរារាំងដល់ដំណើរ​ការការ​ធ្វើអាជីវកម្ម ស្របពេលដែលកត្តា​ពន្ធ និង​បទប្បញ្ញត្តិផ្សេងៗក៏ជា​បញ្ហាផងដែរសំរាប់សហគមន៏អាជីវកម្ម។

 

លោក​ កង ចន្ទដារា​រត្ន័ អ្នក​ជំនាញសេដ្ឋកិច្ច​ និងជា​នាយកវិទ្យាស្ថានកម្ពុជា​ដើម្បីការ​សិក្សា​អភិវឌ្ឍន៏​បានលើកឡើង​ថា អាជីវ​កម្មខ្នាតតូច និងមធ្យមនៅកម្ពុជា​បានដើរតួនាទី​សំខាន់​បំផុតក្នុងការអភិ​វឌ្ឍ​ន៏សេដ្ឋកិច្ចកម្ពុជា​ទាំង​រយៈពេលមធ្យម និងរយៈពេលវែង។

 

លោក​ កង ចន្ទដារា​រត្ន័ ក៏បានពន្យល់ថា​នៅក្នុងដំណើរការអភិវឌ្ឍន៏អាជីវកម្មនៅកម្ពុជា ចាំ​បាច់បំផុតត្រូវ​ពង្រីកវិសាលភាព​អ្នក​វិនិយោគ​ក្នុង​ស្រុកអោយបានច្រើន​ដោយសារ​អ្នកទាំងនេះ​គឺជា​មូលដ្ឋានដ៏រឹងមាំក្នុងការជួយជំរុញសកម្មភាព​វិនិ​យោគប្រកប​ដោយ​ចិរភាព ដោយ​ខុសពីអ្នក​វិនិ​យោគ​មកពីក្រៅប្រទេសពួកគេងាយនឹងចាកចេញ​ពី​កម្ពុជានៅពេលសំឡឹងឃើញឱកាសវិនិយោគ​ប្រសើរជាងនេះ​នៅប្រទេសដទៃ។

 

ការរីកចំ​រើន​ផ្នែក​សេដ្ឋកិច្ចក្នុងរយៈពេលជាង​មួយទសត្សរ៏ចុង​ក្រោយនេះ​បាន​បង្កើតនូវ​ឱ​កាស​​វិនិ​យោគថ្មីៗ​ជា​ច្រើន ក្នុងនោះរោងចក្រសហគ្រាស និងក្រុមហ៊ុនផលិតផល និងសេវា​កម្ម​មួយចំនួនជាពិសេស​ការរីកចំរើនរបស់​សហ​គ្រាស​ធុន​តូច​ និង​មធ្យម​ គឺ​បាន​ឆ្លើយតប​កាន់​តែល្អឡើងចំពោះ​​​កំ​ណើន​តំរូវការ​ប្រើប្រាស់​ក្នុង​ស្រុក​ជំនួស​អោយ​ការនាំចូលទំនិញ និង​សេវា​កម្មភាគ​ច្រើន​ដែលកម្ពុជា​ធ្លាប់ជួប​រយៈកាល​កន្លង​មក។ ដោយ: អាន ច័ន្ទថ្លា

 

 

ជប៉ុនវិនិយោគទឹកប្រាក់ប្រហែល៥០០លាន ដុល្លារអាមេរិចសង់សណ្ឋាគារប្រណិត នៅសង្កាត់ជ្រោយចង្វារ

ភ្នំពេញ៖ក្រុមហ៊ុន ជប៉ុន នឹង វិនិយោគ ទឹកប្រាក់ ៥០០លាន ដុល្លារអាមេរិច ដើម្បីសង់​​ សណ្ឋាគារ​ប្រណិត កំពស់៤៥ជាន់នាសង្កាត់ ជ្រោយចង្វារនៅក្រុងភ្នំពេញ។នេះបើតាមសេចក្ដី​​ ប្រកាស​របស់​ក្រុមហ៊ុន សណ្ឋាគារអួកូរារបស់ ជប៉ុនបទទួលបាននៅថ្ងៃនេះ។

 

​សណា្ឋគារនេះ នឹងមានឈ្មោះជា​ផ្លូវ​ការណ៍ថាThe Okura prestige Phnom PenhHotel នឹងត្រូវសង់នៅ​ឆ្នាំ២០១៩ខាងមុខ​នេះហើយវា​នឹងក្លាយទៅជាសណ្ឋាគារគ្រប់គ្រង់ដោយនិយោជកជាតិជប៉ុនលើកដំបូង។

 

​​តាមគម្រោង​សណ្ឋាគារ​នេះ​នឹងមានមណ្ឌលផ្សារនិងផ្ទះស្នាក់នៅជាមួយគ្នាតែម្ដង។​សណ្ឋាគានេះនឹង លើផ្ទៃ ដី៣៤០០០ការ៉េ​និងមាន២៥០បន្ទប់ និងមានការស្វាគមន៏​និងការ​បម្រើ​ភ្ញៀវតាមលក្ខណជាតិជប៉ុន។

 

ក្រុមហ៊ុនបាន​កត់​សំគាល់ឃើញថាដោយសារ​សេដ្ឋកិច្ចកម្ពុជា​ល្អ​ប្រសើរ​​និងមានកំណើនទេសចរអន្ដរជាតិ រហ័ស​និងការអភិវឌ្ឍរបស់​ក្រុងភ្នំពេញដែលនាំ​អោយមាន​ការវិនិយោគ។គម្រោងនេះនឹង​ផ្តល់​ការងារ​យ៉ាង​ច្រើនដល់យុវជនខ្មែរ តាមប្រវត្ដិក្រុមហ៊ុនសណ្ឋាគារ។ នេះបានបង្កើតឡើង​នៅឆ្នាំ១៩៥៨មាន​ទី​ស្នាការ​នៅក្រុងតូក្យួ៕ដោយឡុងហេងនិងរូបភាព៖គំរូសណ្ឋាគារ

 

ធនាគារកម្ពុជា ចុះហត្ថលេខា លើក្រម ស្ដីពីការប្រតិបត្ដិ សេវាធនាគារ

ភ្នំពេញ៖ថ្នាក់ដឹកនាំរបស់ធនាគារ ឈានមុខគេនៅ កម្ពុជានៅ រសៀល ថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នំា២០១៥ នេះ បានចុះ ហត្ថលេខាលើ « ក្រមស្ដីពីការប្រតិបត្ដិសេវាធនាគារ» ថ្មី របស់សមាគម​ធនាគារនៅកម្ពុជាដើម្បីលើកកម្ពស់ ប្រតិបត្ដិ ល្អ ក្នុងវិស័យធនាគារ និងបង្កើនភាពជឿជាក់លើប្រព័ន្ធធនាគារ ទៅដល់អតិថិជន ។

ពីធីចុះហត្ថលេខា បានប្រព្រឹត្ដទ្បើង ក្រោមអធីបតីភាព លោក ជា ចាន់តូអគ្គទេសាភិ​បាល​ធនាគារជាតិ នៃកម្ពុជា លោក ពុង ឃាវសែប្រធានសមាគមធនាគារនៅកម្ពុជា (ABC) និង គណៈអធិបតីជាច្រើននាក់ផ្សេងទៀត ។

 

លោក ជា ចាន់តូ បានមាន ប្រសាសន៍ថា៖ ការចុះហត្ថលេខា នេះ ជាសក្ខីភាពថ្មីមួយទៀតសម្រាប់សហប្រតិបត្ដិការ កាន់តែរលូន តាមរយៈដាក់ចេញនូវបទដ្ឋានសម្រាប់ ស្ថាប័នហិរញ្ញវត្ថុ ឲ្យអនុវត្ដតាម បង្កើនតម្លាភាពក្នុងវិស័យ ធនាគារ បង្កើនភាពជឿនជាក់លើប្រព័ន្ធធនាគារ និងជំរុញវប្បធម៌នៃការដោះដូរត្រឹម ត្រូវក្នុងប្រព័ន្ធធនាគារ ។

 

លោកបន្ថែមថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំ ថារាល់បណ្ដាកន្លែងកម្ចីប្រាក់ទាំងអស់ ត្រូវគោរពតាម​ច្បាប់ត្រឹមត្រូវ កុំឲ្យខុសច្បាប់ ដើម្បីផលប្រយោជន៍​របស់ខ្លួន​ក្នុងការទទួល​បានការប្រាក់​ខ្ពស់​នោះ ។

 

ព្រមជាមួយគ្នានោះ លោក ពុង ឃាវសែ បានមានប្រសាសន៍ផងដែរថា វិស័យធនាគារកំពុងរីកលូតលាស់យ៉ាងឆាប់ រហ័ស នៅក្នុងប្រទេសកម្ពុជាហេតុនេះហើយទើបក្រមស័្មគ្រចិត្ដ សម្រាប់ ការប្រតិបត្ដិធនាគារនេះមានសារៈសំខាន់ ឲ្យអតិថិជនដឹងថា ស្ថាប័នហិរញ្ញវត្ថុរបស់គាត់បានប្ដេជ្ញាចិត្ដ ចំពោះការប្រតិបត្ដិការ ដែលមានភាពបើកទូលាយ និង តម្លាភាព ។

 

លោកបន្ថែមទៀតថា «ប្រព័ន្ធធនាគារមួយ ដែល មានប្រសិទ្ធភាពអាស្រ័យលើភាពជាដៃគូល្អ រវាងស្ថាប័នហិរញ្ញវត្ថុ និងអតិថិជនរបស់ខ្លួនដោយនៅក្រោមលក្ខខណ្ឌ នៃក្រមស្ដីពីការប្រតិបត្ដិសេវាធនាគារយើង មិនត្រឹមបានគូសបញ្ជាក់នូវការប្ដេជ្ញាចិត្ដ និងទទួលខុសត្រូវរបស់ធនាគារប៉ុណ្ណោះ ទេតែអតិថិជនក៏តម្រូវឲ្យមាន ការទទួលខុសត្រូវជុំវិញសុក្រឹតភាពនៃការផ្ដល់ព័ត៌មាននៅដល់ធនាគារផងដែរ ។

 

គួរបញ្ជាក់ថា សមាគមធនាគារ នៅកម្ពុជា ចុះហត្ថលេខាលើក្រមស្ដីពីការ ប្រតិបត្ដិសេវាធនាគារ នឹងត្រូវធ្វើបច្ចុប្បន្នភាព ទៅតាមពេលវេលា ទៀងទាត់ ឲ្យស្របទៅតាមការវិវត្ដនៃឧស្សាហកម្ម ធនាគារនៅកម្ពុជា ធ្វើយ៉ាងណា ដើម្បីកសាង ប្រព័ន្ធទំនើបមួយ ដែលរឹងមាំ ដោយផ្ដោតលើអតិថិជនជាធំនិងអាចជឿទុកចិត្ដបាន ៕អត្ថបទ៖សុខសិទ្ឋការ្យ

 

 

ការ​នាំចូល​ផលិតផល​ពីអាមេរិកបាន​កើនឡើង៣៦​ភាគរយកាលពី​​ឆ្នាំមុន​​​

 

ភ្នំពេញ៖រយៈពេល ១​ឆ្នាំពេញ កាលពីឆ្នាំ ​២០១៤កន្លងទៅ​​​ ទំនិញគ្រប់ប្រភេទ ​ដែលបាន​នាំ​​ចូល​ពី សហរដ្ឋ​អា​មេ​រិក​​មកកាន់ប្រទេសកម្ពុជា បាន​បង្ហាញអោយឃើញពីកំណើន​​ក្នុង កំ​រិត​​មួយខ្ពស់ ​ពុំធ្លាប់​មានរយៈកាល៥ឆ្នាំចុងក្រោយនេះ។ Read more...

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

ព័ត៌មានជាតិ​ពេល​យប់​


សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2