vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

កម្ពុជានៅខ្វះខាត ធនធានមនុស្សផ្នែកហិរញវត្ថុ និងសវនករ ដើម្បីបំរើការក្នុងឧស្សាហកម្មហិរញ្ញវត្ថុ

ភ្នំពេញ៖ សមាគមនាយកហិរញវត្ថុកម្ពុជា ឬហៅកាត់ថា CFO ថា កម្ពុជានៅខ្វះខាត ធនធានមនុស្សផ្នែកហិរញវត្ថុ គណនេយ្យករជំនាញ និងសវនករ ខណៈដែលជំនាញនេះ កំពុងមានតម្រូវការខ្ពស់ក្នុងឧស្សាហកម្មហិរញ្ញវត្ថុនៅកម្ពុជា។
ឲ្យក្រុមអ្នកសារព័ត៌មានដឹងនៅក្នុងសិក្ខាសាលាមួយស្ដីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ នៅសណ្ឋាគារភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ខែកក្កដានេះ លោក Selvarajah ប្រធានផ្នែកគណនេយ្យអន្តរជាតិ បានលើកឡើងថា ជាក់ស្ដែងជំនាញសវនករ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រុមហ៊ុនឯកជនធំៗ ដើម្បីត្រួតពិនិត្យប្រព័ន្ធហិរញ្ញវត្ថុ។
លោកថា ៖ការរៀបចំកម្មវិធីថ្ងៃនេះ គឺដើម្បីបង្រៀនដល់នាយកហិរញ្ញវត្ថុ ក៏ដូចជាសវនករ អោយគាត់បានដឹងពីតួនាទីក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ជាលក្ខណៈអន្តរជាតិ។
លោកបន្ថែមថា៖ "បើទោះបីជាប្រទេសកម្ពុជាបច្ចុប្បន្នមានសវនករជំនាញខ្លះហើយក្តី ប៉ុន្តែចំនួននេះ នៅមិនទាន់ឆ្លើយតបគ្រប់គ្រាន់ទៅនឹងតម្រូវការរបស់ក្រុមហ៊ុនឯកជនធំៗនៅឡើយនោះទេ ដោយត្រូវការអោយមានការបណ្ដុះបណ្ដាលបន្ថែមទៅលើជំនាញនេះ"។
គួរបញ្ជាក់ថា សិក្ខាសាលានេះ ស្ថិតក្រោមការរៀបចំពីសមាគមនាយកហិរញវត្ថុកម្ពុជាដែលហៅកាត់ថាស៊ីអេហ្វអូ(CFO) ដែលជាសមាគមហិរញ្ញវត្ថុថ្មីមួយ ទើបតែបង្កើតឡើងកាលពីពេលថ្មីនេះ ដែលមានតួនាទីបង្កើនសមត្ថភាពធនធានមនុស្សខាង ហិរញ្ញវត្ថុឱ្យមានសមត្ថភាពពេញលេញនិងផ្តល់ចំណេះដឹងដល់គណនេយ្យករ វ័យក្មេងឱ្យកាន់តែមានសមត្ថភាពក្នុងការប្រកួតប្រជែងលើទីផ្សារក្នុង ស្រុនិងក្រៅស្រុក៕

ជប៉ុនផ្ដល់សម្ភារៈដោះមីនតម្លៃ១១លានដុល្លារដល់កម្ពុជា

ភ្នំពេញ៖ដើម្បីរួមចំណែកលុបបំបាត់ការគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជារាជរដ្ឋាភិបាលជប៉ុននៅព្រឹកនេះបានផ្តល់សម្ភារៈគ្រឿងចក្របោសសម្អាតមីនដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាគិតជាទឹកប្រាក់ចំនួន​១១​លានដុល្លារ។​
ក្នុងពិធីប្រគល់នៅព្រឹកថ្ងៃទី៦ខែកកដ្កានេះរាជរដ្ឋាភិបាលជប៉ុនបានផ្តល់សម្ភារៈនិងគ្រឿងចក្របោសសម្អាតដល់មជ្ឈម​ណ្ឌ​ល​សកម្មភាពកំចាត់មីនកម្ពុជាក្នុងនោះមានគ្រឿងចក្រកម្ទេចមីនធុនធ្ងន់ចំនួន៩គ្រឿង រថយន្តគ្រប់ប្រភេទចំនួន៨៨​គ្រឿង ម៉ាស៊ីនរាវមីន​៧៨៨គ្រឿង អាវពាក់ការពារសុវត្ថិភាព៤៥០អាវ និងគ្រឿងបន្លាស់មួយចំនួនទៀតគិតជាស្មើនិង១១លានដុល្លាអាមេរិក។ដើម្បីគំាទ្រកិច្ចសហប្រតិបត្តិការបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ជាដំណាក់កាល​ទី៧។

លោក ហេង រតនា ប្រតិភូរដ្ឋាភិបាលភិបាលទទួលបន្ទុកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានថ្លែងថា៖ "នៅក្នុងរយៈពេល២៥ឆ្នំាកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈស្នាដៃស៊ីម៉ាក់(CMAC) កងយោធពលខេមរភូមិន្ទ និងអង្គការដោះមីនទាំងឡាយ កម្ពុជាបានបោសសម្អាតផ្ទៃដីបានប្រមាណ១៤០០គីឡូម៉ែត្រក្រឡា រុករកឃើញកំម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជិត៤លានគ្រាប់ ក្នុងនោះស៊ីម៉ាក់បោសសម្អាតផ្ទៃដីបានប្រមាណជាង៨៥៨គីឡូម៉ែត្រក្រឡាករកឃើញកំម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជិត៣លានគ្រាប់ផងដែរ"។

តាមការវាយតម្លៃរបស់អាជ្ញាធរមីន និងប្រតិបត្តិករទំាងអស់បាឲ្យដឹងថា៖" កម្ពុជានៅសល់ផ្ទៃដីមានមីនប្រមាណជិត២០​០០​គីឡូ​ម៉ែត្រក្រឡាទៀតដែលធ្វើការបោសសម្អាតបន្ត ដូច្នេះការផ្តល់សម្ភារៈ និងគ្រឿងចក្ររបស់រាជរដ្ឋាភិបាលជប៉ុននៅពេលនេះគឺមានសារៈសំខាន់ណាស់"។
លោក ហូរិនូឈិ ហិដេហិសា (Hrinouchi Hidehisa)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចំានៅកម្ពុជាបានមានប្រសាសន៍ថា៖"រដ្ឋាភិបាលជប៉ុនទទួលស្គាល់ការបោសសម្អាតមីន ពិតជាមានសារៈសំខាន់ក្នុងការថែរក្សាសុវត្ថិភាពជូនប្រជាជន និងកសិករ ដែលកំពុងរស់នៅ និងធ្វើការការងារនៅជុំវិញចម្ការមីន"។

លោកបន្តថា៖ "ចាប់ពីឆ្នំា១៩៩៨មករដ្ឋាភិបាលជប៉ុនបានគំាទ្រយ៉ាងសកម្មក្នុងសកម្មភាពកំចាត់មីននៅកម្ពុជា។ជាមួយនឹងការ​ផ្តល់ជំនួយរបស់រដ្ឋាភិបាលជប៉ុនជូនរាជរដ្ឋាភិបាលកម្ពុជាជាក់ស្តែងដូចជានៅពេលនេះជាដើម"។លោកសង្ឃឹមថា ជំនួ​យ​លើកនេះ ស៊ីម៉ាក់កម្ពុជាអាចពង្រីកសកម្មភាពបោសសម្អាតមីនកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាពជាងមុនថែមទៀត ហើយប្រជាជនកម្ពុជានឹងមានអារម្មណ៍រីករាយទទួលបានសន្តិភាពពីការរស់នៅដោយគ្មានហានិភ័យពីគ្រោះថ្នាក់ដោយ​សារមីន។
ក្នុងពិធីប្រគល់លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិក្នុងនាមប្រជាជននិងរដ្ឋាភិបាលកម្ពុជាបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ ជំនួយគ្រប់បែបយ៉ាងដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាកន្លងមក រួមទំាងជំនួយជា សម្ភារៈបច្ចេកទេសបោស សម្អាតមីនដែលបានប្រគល់ឲ្យនៅពេលនេះ។

លោកបានបញ្ជាក់ថា៖" សម្ភារៈ និងគ្រឿងចក្រទំាងនេះស៊ីម៉ាក់និងយកទៅបោសសម្អាតផ្ទៃដីដែលមានឲ្យកាន់តែមានប្រសិ​ទ្ធភាព"។

លោក ឧបនាយករដ្ឋមន្រ្តីបានបន្តថា៖"ក្រៅពីទទួលបានសម្ភារៈ និងគ្រឿងចក្រសម្រាប់បោសសម្អាតមីន ពីរដ្ឋា​ភិ​បា​លជប៉ុន ថ្ងៃនេះមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កម្ពុជាក៍បានបើកសម្ពោធសារមន្ទីរសកម្មភាពកំចាត់មីន ដែលបានរកទុកនៅការសំណល់សង្គ្រាមជាច្រើន ដើម្បីជាកេរិ៍តដំណែលប្រវត្តិសាស្រ្តសម្រាប់យុវជនកូនចៅជំនាន់ក្រោយ សិក្សាស្វែងយល់ការពិតនូវ​ប្រវត្តិសាស្រ្ត ជាតិរបស់ខ្លួនគ្រប់កាលៈទេសៈទំាងអតីតកាល និងអនាគត់ ដែលបង្ហាញច្បាល់ពីភាពមហន្តរាយនៃសង្គ្រាម"៕

 

រដ្ឋមន្រ្តីក្រសួងការងារកម្ពុជាគ្រោងជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងការងារថៃ ដើម្បីដោះស្រាយបញ្ហាស្របច្បាប់របស់ពលករខ្មែរ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារកម្ពុជាគ្រោងជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការងារថៃ នៅថ្ងៃស្អែកនេះដើម្បីដោះស្រាយបញ្ហាស្របច្បាប់របស់ពលករខ្មែរដែលកំពុងបំរើការងារនៅ ប្រទេសថៃ។
លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់ទូរទស្ស ន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី៥ ខែកក្កដានេះថា ជំនួបរវាងរដ្ឋមន្រ្តីនៃក្រសួងការងារទំាង២ គ្រោងនឹងជួបគ្នានៅរសៀលថ្ងៃទី៦ ខែកក្កដាស្អែកនេះ ដែលភាគីកម្ពុជាគ្រោងលើកយកបញ្ហា ជាច្រើនដើម្បីធ្វើឲ្យប្រសើរឡើងនៃបញ្ហាពលករកម្ពុជាដែលកំពុងធ្វើចំណាកស្រុកទំាងស្រប ច្បាប់និងមិនស្របនៅក្នុងប្រទេសថៃ។
លោកអៈអាងថា បញ្ហាជាចម្បងកម្ពុជានឹងត្រូវពិនិត្យ មើលឡើងវិញលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការគ្រប់គ្រងកម្លំាងពលកម្មដែលភាគីទំាង ២បានចុះហត្ថលេខាកន្លងមក និងការពិនិត្យមើលលើការផ្តល់ភាពស្របច្បាប់ដល់ពលកម្ម កម្ពុជាដែលកំពុងបំរើការងារនៅក្នុងប្រទេសថៃ។គម្រោងរបស់រដ្ឋមន្រ្តីក្រសួងការងារកម្ពុជាដើម្បីជួបជាមួយសមាភាគីថៃនេះបានឡើងជាប្រញាប់ បន្ទាប់ពីក្រុមប្រឹក្សាជាតិ ដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ របស់ថៃ បានសម្រេចបង្កើនការគ្រប់គ្រងពលករបរទេសដែលកំពុងបំរើការងារនៅក្នុងប្រទេសថៃតាមរយៈតម្រួត និងទាហ៊ានថៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ បានចុះត្រួតពិនិត្យចាប់បាន ពលករខ្មែរ និងពលករភូមា ដែលខុសច្បាប់ហើយបញ្ជូនមកកាន់ប្រទេស កំណើតវិញ។
អ្នកនាំពាក្យ បានបន្តថា៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងបាងកក កំពុងតែចរចាជាមួយភាគីថៃ ដើម្បីឲ្យភាគីថៃ កាន់តែបង្កលក្ខណៈងាយស្រួល ដល់ភាគីកម្ពុជា បានចុះទៅសហការ ផ្តល់ភាពស្របច្បាប់ ដល់ពលករខ្មែរ ដែល មានប័ណ្ណពណ៌ស៊ីជម្ពូរ រួចហើយ។
លោកបានបន្ថែមថា៖ មកដល់ពេលនេះបញ្ហាការចាប់ បញ្ជូន ពលករខ្មែរត្រលប់មកស្រុកកំណើតវិញគឺបានស្ងប់ស្ងាត់ហើយ ដូច្នេះសូមបងប្អូន កំពុងធ្វើការនៅប្រទេសថៃ ជ្រាបជាព័ត៌មាន និងមានអារម្មណ៍ហ្នឹងនរក្នុងចិត្ត ក្រសួងនឹងធ្វើការគ្រប់យន្តការផ្លូវការ ផង និងក្រៅផ្លូវការផង ជាមួយភាគីថៃ ក្នុងការរកដំណោះស្រាយ ដ៏អនុគ្រោះបំផុត ជូនដល់បងប្អូន។ ចំពោះមុខ ប្រសិនជាបងប្អូន កំពុងធ្វើការនៅថៃ មានចម្ងល់ ឬបញ្ហាអ្វីមួយ សូមមេត្តាទំនាក់ទំនង ទៅកាន់ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងបាងកក។
លោកអន ប៊ុនហាក់ ប្រធានសមាគមទីភា្នក់ងារជ្រើសរើសពលករកម្ពុជាបានបញ្ជាក់ថា ការប្រញាប់ចេញទៅជួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីការងារកម្ពុជាជាភាគីថៃនេះ គឺជាការ យកចិត្តទុកដាក់ចំពោះពលករខ្មែរដែលកំពុងធ្វើការនិងស្នាក់នៅក្នុងប្រទេសថៃ ខណៈដែល អាជ្ញាធរថៃបានអនុវត្តច្បាប់គ្រប់គ្រងពលករថ្មី។
លោកបញ្ជាក់ថា ដើម្បីពន្លឿនការផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរដែលកំពុងបំរើការងារនៅប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជាគួរតែបើកស្នាក់ការធ្វើលិខិតឆ្លងដែននឹងការធ្វើឯកសារ មួយចំនួនទៀតនៅតាមច្រកព្រំដែនកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួល មិនចំណាយពេល វេលានិងប្រាក់កាសច្រើន ខណៈក្នុងមួយថ្ងៃៗមានពលករខ្មែរចន្លោះពី ១ពាន់នាក់ទៅ៣ពាន់ នាក់បានចេញពីប្រទេសថៃមកធ្វើលិខិតឆ្លងដែននៅឯរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកការិយាល័យផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរនៅក្នុងប្រទេសថៃមានចំនួន៤កន្លែងហើយ ហើយស្នើឲ្យមាន ក្រុមចល័តផ្តល់ភាពស្របច្បាប់ចំនួន៣ក្រុមបន្ថែមទៀតដល់កន្លែងធ្វើការ ដើម្បីពន្លឿនការ ផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរ ខណៈសេចក្តីរាយការណ៍បានឲ្យដឹងថា មានពលករខ្មែរ ដែលកំពុងបំរើការងារនៅក្នុងប្រទេសថៃទំាងស្របច្បាប់ និងមិនស្របច្បាប់មានរហូតដល់ជាង ១លាននាក់៕

ក្រសួងកសិកម្មចង់ឲ្យកសិករបង្កើតសមាគមកសិករឲ្យបានច្រើនបន្ថែមទៀតនៅទូទាំងប្រទេស

ភ្នំពេញ៖ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចង់ឲ្យកសិករបង្កើតសមាគមឬសហគមន៍កសិករឲ្យបានច្រើនបន្ថែមទៀតនៅទូទាំងប្រទេសដើម្បីឲ្យកសិករមានកម្លាំងនិងបានជួយការពារផលប្រយោជន៍ជូនកសិករ។លោក មៀច យ៉ាឌី ប្រធានការិយាល័យទីផ្សារកសិកម្មនៃនាយកដ្ឋានផែនការនិងស្ថិតិក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍ថា៖ការដែលកសិករចងក្រងជាសមាគមឬឬសហគមន៍នេះនឹងជួយឲ្យកសិករមានភាពរឹងមាំក្នុងការចរចារតំលៃកសិផលជាមួយអាជីវករងាយស្រួលក្នុងការផ្គត់ផ្គង់ទៅតាមតំរូវការទីផ្សារនិងទទួលបាននូវជំនួយបច្ចេកទេសថ្មីៗបន្ថែមទៀតលើដាំដុះដំណាំសិកម្មផងដែរ។

លោកបានបន្តថា៖"ជាងនេះទៀតការចងក្រងជាសមាគមកសិករនេះបានជួយសហគមន៍មានកំលាំងធំដែលងាយស្រួលរៀបចំផែនការក្នុងការផលិតច្បាស់លាស់ហើយអាចផលិតបានបរិមាណច្រើនឆ្លើយតបទៅតាមតំរូវការរបស់ក្រុមហ៊ុនឬទីផ្សារដោយងាយស្រួលចុះកិច្ចសន្យាជាមួយបណ្តាក្រុមហ៊ុនសម្រាប់ទិញផលិតផលនៅពេលកសិករប្រមូលផល"។
លោកបានអំពាវនាវឲ្យកសិករចងក្រងជាសមាគមឬសហគមន៍ឲ្យបានច្រើនបន្ថែមទៀតដើម្បី ឲ្យកសិករអាចទំនាក់គ្នាពីផែនការ បច្ចេកទេសការដាំដុះនិងទីផ្សារកសិផលឲ្យបានច្បាស់លាស់សម្រាប់ជួយគាំទ្រដល់កសិករនៅតាមសហគមនីមួ​យៗឲ្យកាន់តែមានការរីកចំរើន។
លោក សឿ សាខន ប្រធានសហគមអភិវឌ្ឍន៍កសិកម្មកំពង់ប្រាសាទស្ថិតនៅស្រុកមុខកំពូលខេត្តកណ្តាលបានគាំទ្រការបង្កើតជាសហគមន៍នេះថានឹងជួយឲ្យកសិករទទួលបាននូវប្រាក់ចំណូលខ្ពស់មានជីវភាពធូរធារ។
តែយ៉ាងណាក៏ដោយលោក សំ ពិទូ នាយកប្រតិបត្តិមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជាដែលហៅកាត់ថាសេដាកបានប្រាប់ទូរទ្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី៥កក្តដាដោយបានស្នើឲ្យរដ្ឋាភិបាលគួរតែជួយគាំទ្រដល់សហគមន៍ឬសមាគមកសិករឲ្យបានផុលផុសបន្ថែមទៀតនិងឲ្យមានមន្ត្រីជំនាញកសិកម្មចុះធ្វើការផ្សព្វផ្សាយស្តីពីបច្ចេកទេសកសិកម្មទៅដល់​សហគមន៍ផ្ទាល់តែម្តងនិងនាំកសិករនៅក្នុងសហគមន៍នីមួយៗទៅធ្វើទស្សនកិច្ចសិក្សានៅសហគមដែលគំរូក្នុងការដាំដុះទទួលបានទិន្នផលខ្ពស់នៅក្នុងប្រទេសនិងក្រៅប្រទេសដើម្បីឲ្យកសិករទទួលបាននូវបទពិសោធន៍ថ្មីៗនិងល្អៗថែមទៀតសម្រាប់យកមកអភិវឌ្ឍន៍នៅក្នុងសហគមន៍របស់ពួកគាត់ឲ្យកាន់តែប្រសើរថែមទៀត។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះកម្ពុជាមានសមាគមឬសហគមន៍កសិករប្រមាណជាង៣០០ប៉ុណ្ណោះនៅទូទាំងប្រទេសហើយសហគមន៍ទាំងនេះនៅដាច់ៗពីគ្នានៅឡើយដែលនាំឲ្យមានការលំបាកក្នុងការទំនាក់ទំនងគ្នាពីសហគមន៍មួយទៅសហគមន៍មួយទៀត។អត្ថបទយ៉ែមសុជាតា

ចាប់មិនអស់កម្លាំងចំរុះក្រសួងមហាផ្ទៃចុះចាប់ផលិតផលសាប៊ូនិងទឹកសីុអីុវក្លែងក្លាយ

ភ្នំពេញ ៖កាលពីរសៀលថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០១៧ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហា​ផ្ទៃ​ក្រោយពីធ្វើការស្រាវជ្រាវក៏ធ្វើការចុះឆែកត្រួតពិនិត្យឃ្លាំងចំនួន២ទីតាំងដែលផ្ទុបទំនិញក្លែងក្លាយចំនួន​៤ប្រភេទ ក្រុម១ ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

ដោយមានការដឹកនាំលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងមានការសហការនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃនិងអជ្ញាធរមូលដ្ឋានដើម្បីចុះឆែកឆេរដែលសង្ស័យឃ្លាំងផ្ទុះទំនិញក្លែងក្លាយប្រភេទសាប៊ូនិងទឹកសីុអីុវចំនួន៤ទីតាំងក្បែរគ្នា ។

ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានថ្លែងប្រាប់អ្នកសារពត៍មានថាដោយរសៀលនេះមានការដឹកនាំពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញចុះត្រួតពិនិត្យឃ្លាំង និងផ្ទះលើ្វងដែលស្តុបទំនិញ ក្រោយពីត្រួតពិនិត្យរកឃើញ២ប្រភេទក្លែងក្លាយតែម្ដងគីប្រភេទសាប៊ូលាងខ្លួននិងទឹកសីុអីុវនិងចំនីត្រីនិងសំរាប់សត្វជ្រូក ។

លោក ឡុង ស្រេង បានបន្តថាដោយចុះត្រួតពិនិត្យទាំង២ទីតាំងនេះគឺឃ្លាំងផ្ទុបសាប៊ូលាងខ្លួននិងទឹកសីុអីុវក្លែងក្លាយនិងផ្ទះ១ល្វើងស្តុបចំនីសត្វ២ប្រភេទគឺសត្វជ្រូកនិងសត្វត្រីជាចំនីសំរាប់អោយសត្វឆាប់លូតធំធាត់ហើយចំនីសត្វនិងដកហូតយកទៅពិនិត្យហើយដោយគ្រាន់តែដកហូតយកទំនិញមួយមុខចំនួន១យក ទៅនាយកដ្ឋានហើយផ្ទះនិងឃ្លាំងត្រូវបានលោកព្រះរាជអាជ្ញារងបិទជាបណ្ដោះសន្នហើយមិនបានឃាត់ម្ចាស់ទីតាំងទេដោយម្ចាស់អត់នៅហើយការឆែក​ឆេរត្រួតពិនិត្យដោយមានតំណាងម្ចាស់ផ្ទះជាអ្នកបើកទ្វារនិងចូលរួមឆែកឆេរជាមួយគ្នា ។(EML)

 

June-125

June-124

ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិចមានទឹកប្រាក់ជាង១ពាន់លានដុល្លារក្នុង៤ខែ

ភ្នំពេញ៖ភ្នំពេញ៖ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិចមានទឹកប្រាក់ជាង10៥0លានដុល្លារក្នុង៤ខែដើមឆ្នាំ២០១៧នេះ។នេះបើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ពុជា។ប្រភពបានបន្ដថា៖ផលិតវាយភណ្ឌនៅតែជាផលិតផលសំខាន់សម្រាប់ការនាំចេញរបស់កម្ពុជាទៅទីផ្សារអាមេរិចចំពោះទំហំពាណិជ្ជកម្មនេះអាមេរិចបាននាំចេញមកកម្ពុជាជាង១២៣លានដុល្លារក្នុង៤ខែដើមឆ្នាំនេះ។

ប្រភពបានអោយដឹងដែរថាកាលពីឆ្នាំ២០១៦កន្លងមកការនាំចេញកម្ពុជាទៅអាមេរិចបានទឹកប្រាក់ជាង២៨០០លានដុល្លារ។ឯអាមេរិចនាំចេញមកកម្ពុជាមានទឹកប្រាក់៣៨០លានដុល្លារអាមេរិច។៕

ប្រជាពលរដ្ឋនៅភូមិតាអុងឃុំតាអុងស្រុកចំការលើត្អូញត្អែថាទីផ្សារខ្នុរហូបផ្លែគ្មានទីផ្សារ

ខេត្តកំពង់ចាម៖នៅថ្ងៃទី២៤ខែមិថុនា២០១៧ប្រជាពលរដ្ឋនៅភូមិតាអុងឃុំតាអុងស្រុកចំការលើត្អូញត្អែថាទីផ្សារខ្នុរហូបផ្លែគ្មានទីផ្សារ។​ពាក់ពន្ធនិងដំណាំខ្នុរហូបផ្លែនេះដែរលោកធីហេងលាភអាយុ៤៦ឆ្នាំនៅភូមិតាអុងឃុំតាអុងស្រុកចំការលើបាននិយាយប្រាប់ភ្នាក់ងារទូរទស្សនយ៍ហង្សមាសថា៖ផ្លែខ្នុរឆ្នាំទៅឃើញរឺម៉កដើរទិញ១គីឡូ១០០០រៀលតែឆ្នាំ២០១៧នេះអត់ឃើញមានឈ្មួញមករកទិញទេសព្វថ្ងៃនេះឃើញមានផ្លែខ្នុរនៅតាមផ្ទះប្រជាពលរដ្ឋនៅភូមិតាអុងទុំជ្រុះនៅលើដី​ពាស​វាល​ពាសកាលតែអត់ឃើញមានឈ្មួញមករកទិញសោះរាល់ឆ្នាំបើតម្លៃទីផ្សារខ្នុរមានតម្លៃគឺរ៉ម៉កដើរទិញខ្នុរនៅតាមផ្លូវឃើញដើមខ្នុរផ្លែនៅតាមដីផ្ទះគឺពួកគាត់ចុះសួរនាំរកទិញតែឆ្នាំនេះអត់ឃើញពួកឈ្មួញសួររកទិញផ្លែខ្នុរទេ។
ចំណែកអ្នកស្រីស៊ីណានៅភូមិស្គន់ស្រុកជើងព្រៃខេត្តកំពង់ចាមនិងជាអ្នកលក់ផ្លែស្រការនាគទៀបផ្លែខ្នុរគាត់និយា​យថាផ្លែខ្នុរគាត់ទិញពីចំការគេនៅស្រុកចំការលើមួយគីឡូ៥០០រៀលលក់ចេញមួយគីឡូតម្លៃ៨០០រៀល។អ្នកស្រីបន្តទៀតថា៖ផ្លែខ្នុរនេះលក់មិនសូវដាក់ដូចសាវម៉ាវទេមូលហេតុផ្លែខ្នុរភាគច្រើនមានគេដាំនៅតាមដីផ្ទះ២ទៅ”៣ដើមសម្រាប់ញាំនៅក្នុងគ្រួ​សារហេតុនេះហើយបានគេមិនសូវទិញញាំ។
ដំណាំខ្នុរនេះដែរលោកគឹមសាវឿនប្រធានមន្ទីរកសិកម្មខេត្តលោកនិយាយថា៖ខ្នុរមានដាំនៅស្រុកកោះសូទិនកងមាសកំពង់​សៀមចំការលើនិងស្រុកស្ទឹងត្រង់តែឲ្យដឹងចំនួនថាស្រុកណាដាំប៉ុន្មានហិចតាអត់ដឹងទេដឹងតែដាំនៅតាមស្រុកនិងតាមដីឡូខាងក្រោយផ្ទះ។ម៉ែនសុវណ្ណ

សត្វដំរីញីមួយក្បាលងាប់ដោយសារធ្លាក់រណ្តៅមួយកន្លែងនៅស្រុកស្នួល

ខេត្តក្រចេះ៖ដំរីញីមួយក្បាលដែលជាមធ្យោបាយដើម្បីជិះដើរលក់ថ្នាំបុរាណ បានរអិលផុងជើងធ្លាក់ចូលរណ្តៅចាស់មួយកន្លែង​បណ្តាលឲ្យងាប់ ខណៈសត្វដំរីនេះបានដើរទៅរកផឹកទឹកនៅចំណុចខាងក្រោយបរិវេណវត្តមួយកន្លែង នៅស្រុកស្នួល ។នគរបាលស្រុកស្នួសបានឲ្យដឹងថា៖ ករណីសត្វដំរីញីធ្លាក់រណ្តៅបណ្តាលឲ្យងាប់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២១ ខែមិថុនា នៅចំណុចវត្តផ្សារស្នួល ស្ថិតក្នុងភូមិក្បាលស្នួល ឃុំ ស្រុកស្នួល បន្ទាប់ពីម្ចាស់គេបាននាំយកមកពីខេត្តមណ្ឌលគីរី ដើម្បីជិះដើរលក់ថ្នាំបុរាណ ។

អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីម បានបញ្ចាក់ថា៖ដំរីមួយក្បាលនេះពេលធ្វើដំណើរមកដល់ទីប្រជុំជនស្រុកស្នួល ត្រូវបានម្ចាស់ឈប់សំរាកនៅក្នុងវត្តចំនួន២ថ្ងៃ ដោយយកសត្វដំរីនេះមកចងស្នាក់នៅក្នុងបរិវេណវត្តផ្សារស្នួល លុះដល់រសៀលថ្ងៃកើតហេតុ ម្ចាស់ក៏បាននាំសត្វដំរីដើរទៅរកផឹកទឹកពេលមេឃកំពុងមានភ្លៀងផងនោះ ស្រាប់តែដល់ចំណុចខាងលើដំរីក៏បានរអិលជើងធ្លាក់ចូលក្នុងរណ្ទៅចាស់មួយកន្លែងដែលគេដាក់ឈើគ្របពីលើ និងបានទុកចោលអស់រយៈពេលជាយូរមកហើយនោះ រួចក៏ផុងជាប់ខ្លួនងើមចេញមិនរួច ។ បន្ទាប់មកម្ចាស់ដំរីបានហៅរថយន្តមកស្ទួចយកមកដាក់ខាងលើបានមួយសន្ទុះក្រោយមកដំរីនេះក៏ងាប់តែម្តង ។

តាបប្រភពពព័ត៌មានបានឲ្យដឹងថា៖ដំរីញីមួយក្បាលនេះគឺត្រូវបានអ្នកកាសែតម្នាក់ប្រចាំនៅខេត្តមណ្ឌលគីរី បានជួលពីម្ចាស់ដំរីជាជនជាតិដើមភាកតិចម្នាក់ ដែលរស់នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីយកមកធ្វើជាមធ្យោបាយដើរលក់ថ្នាំបុរាណទៅតាមបណ្តាខេត្តមួយចំនួន ។

លោកអធិការបានបញ្ជាក់ទៀតថា៖ សាកសពសត្វដំរីញីមួយក្បាលនេះត្រូវបានម្ចាស់របស់គេ ជួលរថយន្តស្ទួចមកស្ទួចដាក់លើរថយន្តធំដឹកទៅខេត្តមណ្ឌលគីរីវិញ នៅព្រឹកថ្ងៃទី២២ មិថុនានេះ ដើម្បីយកទៅធ្វើពិធីបុណ្យ និងសែនព្រេនទៅតាមប្រពៃណី ទំនៀម ទំលាប់បងប្អូនជនជាតិដើមភាគតិច នៅស្រុកកំណើតរបស់គេវិញ ។(គឹម ឧត្តម)

 

មន្ដ្រីរកឃើញបង្គារមានសារធាតុគីមីនាំចូលពីប្រទេសវៀតណាម

ខេត្តកំពតៈ បង្គារនាំចូលមកពីប្រទេសវៀតណាមជាង៤០០គីឡូក្រាមដែលគេចាក់បញ្ចូលសារធាតុ គីមីត្រូវសមត្ថកិច្ចប្រចាំច្រកទ្វារអន្តរជាតិព្រែកចាកឃាត់ចាប់បានកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៧។
លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានប្រាប់ឱ្យដឹងថា៖ ដោយមានការសង្ស័យ កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២២ ខែមិថុនា សមត្ថកិច្ចចម្រុះបានឃាត់ទុកនូវរថយន្តមួយគ្រឿងដែលដឹកបង្គា មឹក និងក្តាមថ្មមក ពីប្រទេសវៀតណាម ខណៈរថយន្តនោះមកដល់ចំណុចមុខស្នាក់ការសង្កាត់រដ្ឋបាលជលផល និងមុខ ស្នាក់ការសន្តិសុខកងរាជអាវុធហត្ថ ស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។

នៅ ព្រឹកព្រលឹម សមត្ថកិច្ចបានរើទំនិញទាំងនោះចេញក៏ឃើញមាន បង្គាទម្ងន់៤២០គីឡូក្រាម មឹកទម្ងន់ ៣០០គីឡូក្រាម និងក្តាមថ្មរស់១០គីឡូក្រាម។

លោកនាយខណ្ឌបានបន្តថា តាមរយៈកាធ្វើពិសោធន៍រកឃើញថា បង្គាទាំងនោះមានផ្ទុកសារធាតុគីមីប្រភេទកាបុកស៊ីលមេទីល​សែ​លុយ​ឡូស​(CMC) ដែល គេចាក់បញ្ចូលដើម្បីកើនទម្ងន់។ សារធាតុនេះអាចបង្កើនទម្ងន់រហូតដល់២០ភាគរយ និងបង្កគ្រោះថ្នាក់ ចំពោះអ្នកបរិភោគផងដែរ។ ដោយឡែកមឹកទម្ងន់៣០០គីឡូក្រាមនោះ មិនមានផ្ទុកសារធាតុគីមីទេ តែ ការដឹកជញ្ជូនមុខទំនិញប្រភេទនេះមិនមានច្បាប់អនុញ្ញាត ទើបសមត្ថកិច្ចសម្រេចផាកពិន័យ។

លោក ស សូរិន បញ្ជាក់ថា ផ្អែកតាមការសម្រេចរបស់លោកខៃ សម្ផស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កំពត បង្គាដែលផ្ទុកសារធាតុគីមីនេះ មន្ត្រីជំនាញបានដុតកម្ទេចចោលនៅព្រឹកថ្ងៃដដែលនោះហើយ។សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ម្ចាស់ទំនិញខាងលើឈ្មោះ មាស សិទ្ធី ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត៕

កសិករដាំ ដំណាំសណ្តែកបាយខេត្តមណ្ឌលគិរី ត្អូញត្អែរ ពី បញ្ហាតម្លៃលើទីផ្សារ ធ្លាក់ចុះ

ខេត្តមណ្ឌលគិរី ៖ កសិករដាំ ដំណាំសណ្តែកបាយ នៅទូទាំង ខេត្តមណ្ឌលគិរីកំពុងតែព្រួយបារម្ភ និង ត្អូញត្អែរ ពី បញ្ហាតម្លៃលើទីផ្សារ ធ្លាក់ ចុះចំពេលដល់រដូវប្រមូលផល ក្នុង នោះកសិករមួយចំនួនបានបង្ខំចិត្តលក់ទាំងមិនរួចថ្លៃដើម ដើម្បីសងបំណុល ដែលខ្ចី គេ មក ចំណាយ តាំងពី ដើមដៃ មក ។ ម្យ៉ាងទៀត ការ ប្រមូល ផល ឆ្នាំ នេះ បើ ធៀប នឹង ឆ្នាំ មុន ទិន្នផល ធ្លាក់ ចុះ ជា ហេតុ ធ្វើ ឲ្យ ប៉ះពាល់ ដល់ ជីវភាព រស់នៅ របស់ ពួក គាត់ ។
លោក រឿង សាលី កសិករ ដាំ ដំណាំ សណ្តែកបាយ នៅ ភូមិ មេប៉ៃ ឃុំពូជ្រៃស្រុកពេជ្រាដាខេត្តមណ្ឌលគិរីបានឲ្យដឹងថា ឆ្នាំនេះ ភ្លៀង ធ្លាក់ជាប់ ៗ គ្នា ចំ ពេល ដែល កំពុង ប្រមូល ផល ធ្វើ ឲ្យ ពួក គាត់ ជួប ការ លំបាក ក្នុង ការ ហាល សណ្តែក ឲ្យ ស្ងួត ខណៈ តម្លៃ លើ ទីផ្សារ បច្ចុប្បន្ន ក្នុង ១ គីឡូក្រាម ថ្លៃ តែ ២៧០០រៀល ប៉ុណ្ណោះ បើ ធៀប នឹង ឆ្នាំ មុន មាន តម្លៃ ពី ៣៥០០ រៀល ទៅ៣៨០០ រៀល ក្នុង ១ គីឡូក្រាម។គាត់ថា តម្លៃ ២៧០០រៀលពេល នេះ គឺ ស្ទើរតែ មិន រួច ដើម ទេ ។ លោក និយាយ ថា ៖ « បើ គិត ទៅ លើ ការ ថែទាំ និង ជួល កម្មករ បេះ វិញ គឺ មិន អាច សល់ លុយ ចំណេញ ពី ការ លក់ សណ្តែកបាយ ទៅ ឲ្យ ឈ្មួញ នោះ ទេ ។ អ្នកខ្លះ លក់ ទៅ ចំណេញ តិច អ្នកខ្លះ ទៀត មិន រួច ថ្លៃដើម រីឯ អ្នកខ្លះ លក់ ទៅ បាន រួចខ្លួន » ។
ជុំវិញ បញ្ហា នេះ ប្រធានការិយាល័យអភិវឌ្ឍន៍ពានិជកម្ម នៃ មន្ទីរ ពាណិជ្ជកម្ម ខេត្តមណ្ឌលគិរី លោក ស៊ឹង អុក បានឲ្យដឹង ថា បច្ចុប្បន្ន នេះ ទីផ្សារ សណ្តែកបាយ ពិតជា មានការ ធ្លាក់ ថ្លៃ ជាង ឆ្នាំ មុន ប្រាកដ មែន ដោយសារ តែ កសិករ ខ្លះ បាន លក់ សណ្តែក ដោយ បង្ខំ ។ អ្នកខ្លះ លក់ សណ្តែក ហាល មិន ស្ងួត ល្អ ដែល ធ្វើ ឲ្យ តម្លៃ ធ្លាក់ ទៅ តាម ហ្នឹង ។ លោក បញ្ជាក់ ថា ៖ កសិផល សណ្តែកបាយ ទាំង អស់នេះ ភាគច្រើន នាំ ចេញ ទៅ បណ្ដាលខេត្តមួយចំនួននៅក្នុងប្រទេសយើង និងនាំចេញ ប្រទេសជិតខាង គិត មក ដល់ ពេល នេះ តម្លៃ សណ្តែក ឈ្មួញទទួលទិញចាប់ពី ២៤០០ រៀល ទៅ ២៨០០ រៀល ។
លោក សុង ឃាង ប្រធាន មន្ទីរ កសិកម្ម ខេត្តមណ្ឌលគិរី បាន លើក ឡើង ថា ឆ្នាំ នេះ ទិន្នផល សណ្តែកបាយ របស់កសិករ បានល្អប្រសើរ ប៉ុន្តែចំពោះតម្លៃលោកទទួលស្គាល់ថាមានការធ្លាក់ចុះបន្តិច។
តាម របាយការណ៍ របស់ មន្ទីរ កសិកម្ម ខេត្តមណ្ឌលគិរី បាន ឲ្យ ដឹង ថា ផ្ទៃដី ដាំ ដុះ ដំណាំ សណ្តែកបាយ របស់ កសិករ នៅ ខេត្ត ក្នុង ឆ្នាំ ២០១៧ នេះ មាន ចំនួន ៣៥០០ ហិកតា បើ ធៀប នឹង ឆ្នាំ ២០១៦មាន ផ្ទៃដី ប្រហាក់ប្រហែលគ្នា លោកបញ្ជាក់ថា ក្នុងចំណោមស្រុក-ក្រុងទាំង៥នៅខេត្តមណ្ឌលគិរី មានតែស្រុកពេជ្រាដា និង ស្រុកកែវសីមាទេដែលមានផ្ទៃដីដាំសណ្ដែកបាយច្រើនជាងគេ។ រីឯ ការ បំផ្លាញ ចម្ការ សណ្តែកបាយ ដោយ សត្វ ដង្កូវ ហ្វូង ឬសត្វល្អិតចង្រៃពុំមានទេនៅឆ្នាំនេះ ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

ព័ត៌មានជាតិ​ពេល​យប់​


សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2