vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

កំពង់ផែក្រុងព្រះសីហនុចុះបញ្ជីលក់មូលបត្រជាផ្លូវការនៅទីផ្សារមូលបត្រកម្ពុជាដោយលក់មួយហ៊ុនជាង៥ពាន់រៀល

ភ្នំពេញ៖នៅព្រឹកនេះកំពង់ផែក្រុងព្រះសីហនុបានចុះបញ្ជីលក់មូលបត្រជាផ្លូវការនៅទីផ្សារមូលបត្រកម្ពុជានិងបានប្រកាសលក់មួយហ៊ុនជាង៥ពាន់រៀលក្នុងបរិមាណហ៊ុនចំនួន២១.៤៤២.៩៩២។

លោកលូគឹមឈន់ប្រធានកំពង់ផែបានអោយដឹងថា៖កំពង់ផែនិងក្រុមហ៊ុនអេប៊ីអាយរ៉ូយ៉ាលស៊ីឃ្យូរីធីដែលជាក្រុមហ៊ុនធានា​ទិញមូលបត្របានកំណត់ថ្លៃលក់មួយឯកតាមូលបត្រកម្មសិទ្ឋិស្មើនឹង៥០៤០រៀល(១.២៥៩ដុល្លារអាមេរិច)។
លោកបានបន្ដថា៖"ហ៊ុនក្នុងកំពង់ផែពេលនេះត្រូវបានទិញដោយជនជាតិខ្មែរមានជាង៧លានហ៊ុនស្មើនឹងជាង៣៥ភាគរយនិងបរទេសជាង៦៤ភាគរយស្មើជាង១៣លានហ៊ុន"។
លោកបានបន្ដថា:ទីភ្ញាក់ងារជប៉ុនបានដាក់សំណើទិញភាគហ៊ុនចំនួនជាង១១លានហ៊ុន។លោកអោយដឹងដែរថា៖"កំពង់ផែទទួលបានទឹកប្រាក់សរុបពីការធ្វើIPOនេះមានចំនួនជាង១០៨.០៧២លានរៀល។ទឹកប្រាក់នេះនឹងត្រូវប្រើប្រាស់ប្រកបដោយប្រសិទ្ឋភាពដើម្បីអភិវឌ្ឍប្រតិបត្តិការកំពង់ផែស្របតាមផែនការអភិវឌ្ឍក្នុងនោះមានទិញដីផែស្ងួត៥២ហិចតានិង ទិញ រថយន្ដដឹកកុងតឹនឺធុនធ្ងន់រួមនឹងការសាងសង់ចំណតទីលានកុងតឹន័រថ្មីជាដើម៕

 

មន្ដ្រី៖អាជ្ញាធរខេត្តកំពង់ធំ ឃាត់ចាប់រថយន្តដឹកគោក្របី១៧ មិនមានលិខិតស្នាមត្រឹមត្រូវ

ខេត្តកំពង់ធំ៖កម្លាំងនគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំ ចាប់ឃាត់រថយន្តកូរ៉េ១គ្រឿងដែលបានធ្វើសកម្មភាពដឹកគោនិងក្របីចំនួន១៧ក្បាលដែលមិនមានលិខិតស្នាមត្រឹមត្រូវ នៅរសៀលថ្ងៃទី៦ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ចំនុចសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក កែវសុផល ស្នងការរងទទួលផ្នែកសេដ្ឋកិច្ចខេត្តកំពង់ធំបានឲ្យដឹងថា៖សត្វគោនិងក្របីនៅក្នុងរថយន្តកូរ៉េនេះមានចំនួន១៧ក្បាលក្នុងនោះមានគោ១១ក្បាលនិងក្របី៦ក្បាលហើយរថយន្តដឹកសត្វពាហនៈខាងលើនេះបានដឹកចេញពីភូមិសាស្ត្រស្រុកស្ទោងដោយមានការសង្ស័យទើបសមត្ថកិច្ចធ្វើការឃាត់ យកទៅសាកសួរនៅស្នងការខេត្ត អស់រយៈ១យប់១ថ្ងៃតែមិនឃើញលិខិតស្នាមច្បាស់លាស់ ទើបប្រគល់ឲ្យសមត្ថកិច្ចជំនាញដើម្បីចាត់ការបន្ត។
លោកចាន់បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្មបសុព្យាបាលសត្វខេត្តកំពង់ធំបានឲ្យដឹងព្រឹកថ្ងៃទី៨ខែមិថុនានេះថា៖បន្ទាប់ពីកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តបានឃាត់ទុក លើសពី២៤ម៉ោង ទើបនៅល្ងាចថ្ងៃទី៧ម្សិលមិញនេះបានប្រគល់មកឲ្យខាងមន្ត្រីជំនាញហើយនៅពេលនោះមន្ត្រីរបស់លោកក៏បានពិនិត្យឃើញមានលិខិតស្នាមបញ្ជាក់ភូមិឃុំ ក៏ដោះលែងទៅវិញ។
ប្រភពព័ត៌មានពីឈ្មួញបានអោយដឹងថា៖មិនមែនពេទ្យសត្វមិនដឹងនោះទេ ការពិតនៅតែការពិត គឺគេច្រើនប្រើល្បិចលោតឆ័ត្រ លុះនគរបាលសេដ្នកិច្ច ឬមន្រ្ដីមានសមត្ថកិច្ចចាប់បានទើបគេរត់ច្បាប់ជាក្រោយ បើចាប់មិនបានទេគឺគេនិងដឹកបានយ៉ាងរលូន ពេលនោះគេចំណេញច្រើន ដោយមិនបានគិតពីការពិនិត្យសុខភាពសត្វឡើយលុះពេលនគរសេដ្ឋកិច្ចចាប់បាន ទើបរត់រកច្បាប់តាមក្រោយ ព្រោះឈ្មួញដឹកគោ ស្រួលគេកែកុនចំនួនក្បាល់គោ៕

 

ក្រុមពាណិជ្ជករថៃជាង២០ក្រុមហ៊ុន មកស្វែងរកដៃគូរក្នុងវិស័យភាពនៅប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មថៃ តាមរយៈស្ថានទូតថៃប្រចាំប្រទេសកម្ពុជា សហការជាមួយ ក្រសួងវប្បធម៏ និងវិចិត្រសិល្បៈ  នៅថ្ងៃទី៦ខែមិថុនានេះ បាននាំពាណិជ្ជករថៃជាង២០ក្រុមហ៊ុន ឱ្យមកជួបពាណិជ្ជករផ្នែកភាពយន្តកម្ពុជា ដើម្បីបង្កើតឱកាសពិភាក្សាគ្នាផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ បច្ចេកទេស ឧបករណ៍ និងស្វែងរកការចាប់ដៃគូរធ្វើពា ណិជ្ជកម្មរួម គ្នាក្នុងវិស័យ ភាពយន្ត។

លោក ជី រ៉ាវុឌ្ឍសុវណ្ណអាត  អគ្គទីប្រឹក្សាស្ថានទូតថៃប្រចាំកម្ពុជាបានថ្លែងឱ្យដឹងថា វិស័យ ភាព​យន្តនៅក្នុងប្រទេសថៃ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចំរើន ទទួលបានការ ចាប់ អារម្មណ៍ និងពេញនិយមយ៉ាងខ្លាំង ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសមានការពេញ និយមពី​ប្រជាជនកម្ពុជា។

លោកបន្តថា៖នៅថ្ងៃនេះយើងបាននាំពាណិជ្ជករថៃ ផ្នែកឧស្សាហកម្មភាព យន្តប្រមាណជាង​២០ក្រុម​ហ៊ុន ឱ្យមកស្វែងរកដៃគូរជាមួយពាណិជ្ជករក្នុងប្រទេសកម្ពុជា ដើម្បីចាប់ដៃរួមគ្នា​ធ្វើពាណិជ្ជកម្ម ធ្វើយ៉ាងណាឱ្យវិស័យភាពយន្តកម្ពុជា មានការរីកចំរើន​ថែម ទៀត។ ប្រទេសថៃមាន​អ្នកជំនាញ​ផ្នែកផលិតភាពយន្ត មានឧបករណ៍ទំនើប បច្ចេកទេសខ្ពស់ និងមានបទពិសោធន៍​ក្នុងការ​ផលិតភាពយន្តទទួលបានជោគជ័យនាពេលកន្លងមក។(EML)

ពលរដ្ឋរស់នៅក្នុងអគារប៊ូឌីញជាង៣០០គ្រួសារចាប់ផ្ដើមរុះរើសម្ភារៈក្រោយចុះកិច្ចសន្យាលក់ជាមួួយក្រុមហ៊ុនជប៉ុន

 ភ្នំពេញ: ប្រជាពលរដ្ឋប្រមាណជាង៣០០គ្រួសារ រស់នៅក្នុងអគារ ប៊ូឌិញស បានចាប់ផ្ដើមរុះរើសម្ភារនៅក្នុងផ្ទះ ចាកចេញជាបណ្ដើរៗហើយ បន្ទាប់ពីបានឯកភាពចុះ កិច្ចសន្យាលក់ផ្ទះទៅឱ្យក្រុមហ៊ុនជប៉ុនArakawa ដើម្បីធ្វើការអភិវឌ្ឍ។

មន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមិថុនានេះ ប្រជាពលរដ្ឋដែលបានទៅចុះកិច្ចសន្យាលក់លំនៅឋាននៅទីស្ដីការក្រសួង គឺជិតគ្រប់ គ្រួសារអស់ហើយ ដែលនៅសល់ប្រហែលជា៣% ទៀតប៉ុណ្ណោះ ហើយកំពុងតែបន្ដមកចុះកិច្ចសន្យា លក់ជាបន្តបន្ទាប់។

មន្រ្ដីដដែលបានបន្ដថា ខណៈពេលដែលប្រជាពលរដ្ឋរុះរើសម្ភាររួចរាល់ ពួកគាត់អាចមក ទទួលយកសែកប្រាក់ នៅក្រសួងផ្ទាល់ ក្នុងមួយគ្រួសារសែកប្រាក់មួយសន្លឹក ដោយគិតក្នុងមួយ ម៉ែត្រការ៉េ ក្នុងតម្លៃ១,៤០០ដុល្លារ។

តាមវេបសាយអេគេភីបានផ្សាយថា៖ក្រៅពីការទទួលបានសែកប្រាក់ ទៅតាមទំហំលំនៅឋានរបស់គ្រួសារនីមួយៗ ប្រជាពលរដ្ឋ ក៏នឹងទទួលបានប្រាក់សុទ្ធចំនួន១០០ដុល្លារបន្ថែម សម្រាប់ថ្លៃរុះរើ និង ដឹកជញ្ជូន ដែលផ្ដល់ដោយ ក្រុមហ៊ុន Arakawa ព្រមទាំងការផ្ដល់ជាអំណោយមួយចំនួនពីលោក ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ។

គួររំលឹកផងដែរថា អគារប៊ូលឌីញនេះ មានទំហំសរុបចំនួន ៤៩៣បន្ទប់ ដែលមានប្រជាពលរដ្ឋ រស់នៅចំនួន៤៩៣គ្រួសារ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អគារនេះ ត្រូវបានរាជរដ្ឋាភិបាលសហការជាមួយក្រុមហ៊ុនជប៉ុនArakawa សិក្សាគម្រោងអភិវឌ្ឍន៍ ទៅជាអគារ ពាណិជ្ជកម្មបែបទំនើប មានកម្ពស់២១ជាន់ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ជាង៨០លានដុល្លារ៕

 

ពលរដ្ឋរស់នៅក្នុងអគារប៊ូឌីញជាង៣០០គ្រួសារចាប់ផ្ដើមរុះរើសម្ភារៈក្រោយចុះកិច្ចសន្យាលក់ជាមួួយក្រុមហ៊ុនជប៉ុន

 ភ្នំពេញ: ប្រជាពលរដ្ឋប្រមាណជាង៣០០គ្រួសារ រស់នៅក្នុងអគារ ប៊ូឌិញស បានចាប់ផ្ដើមរុះរើសម្ភារនៅក្នុងផ្ទះ ចាកចេញជាបណ្ដើរៗហើយ បន្ទាប់ពីបានឯកភាពចុះ កិច្ចសន្យាលក់ផ្ទះទៅឱ្យក្រុមហ៊ុនជប៉ុនArakawa ដើម្បីធ្វើការអភិវឌ្ឍ។

មន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមិថុនានេះ ប្រជាពលរដ្ឋដែលបានទៅចុះកិច្ចសន្យាលក់លំនៅឋាននៅទីស្ដីការក្រសួង គឺជិតគ្រប់ គ្រួសារអស់ហើយ ដែលនៅសល់ប្រហែលជា៣% ទៀតប៉ុណ្ណោះ ហើយកំពុងតែបន្ដមកចុះកិច្ចសន្យា លក់ជាបន្តបន្ទាប់។

មន្រ្ដីដដែលបានបន្ដថា ខណៈពេលដែលប្រជាពលរដ្ឋរុះរើសម្ភាររួចរាល់ ពួកគាត់អាចមក ទទួលយកសែកប្រាក់ នៅក្រសួងផ្ទាល់ ក្នុងមួយគ្រួសារសែកប្រាក់មួយសន្លឹក ដោយគិតក្នុងមួយ ម៉ែត្រការ៉េ ក្នុងតម្លៃ១,៤០០ដុល្លារ។

តាមវេបសាយអេគេភីបានផ្សាយថា៖ក្រៅពីការទទួលបានសែកប្រាក់ ទៅតាមទំហំលំនៅឋានរបស់គ្រួសារនីមួយៗ ប្រជាពលរដ្ឋ ក៏នឹងទទួលបានប្រាក់សុទ្ធចំនួន១០០ដុល្លារបន្ថែម សម្រាប់ថ្លៃរុះរើ និង ដឹកជញ្ជូន ដែលផ្ដល់ដោយ ក្រុមហ៊ុន Arakawa ព្រមទាំងការផ្ដល់ជាអំណោយមួយចំនួនពីលោក ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ។

គួររំលឹកផងដែរថា អគារប៊ូលឌីញនេះ មានទំហំសរុបចំនួន ៤៩៣បន្ទប់ ដែលមានប្រជាពលរដ្ឋ រស់នៅចំនួន៤៩៣គ្រួសារ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អគារនេះ ត្រូវបានរាជរដ្ឋាភិបាលសហការជាមួយក្រុមហ៊ុនជប៉ុនArakawa សិក្សាគម្រោងអភិវឌ្ឍន៍ ទៅជាអគារ ពាណិជ្ជកម្មបែបទំនើប មានកម្ពស់២១ជាន់ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ជាង៨០លានដុល្លារ៕

 

មកលេងភ្នំស្អាងកុំភ្លេចភ្លក់ឪឡឹកអ្នកភូមិតានូ

ភ្នំពេញ៖ឪឡឹកអ្នកភូមិតានូ កំពុងទទួលបានការគាំទ្រពីអ្នកទិញ ធ្វើឱ្យកសិករសប្បាយចិ ត្តត្បិតទទួលបានចំណូលច្រើនធ្វើឱ្យជីវភាពធូរធារ ហើយអ្នកដាំកាន់តែកើនឡើង។

អ្នកស្រី សុខ ហឿន ជាអ្នកលក់ឪឡឹកម្នាក់ក្នុងចំណោមអ្នកលក់ប្រមាណកន្លែង នៅក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បាននិយាយថា ៖អ្នកស្រីបានចាប់របរលក់ឪឡឹកនេះជាង២ឆ្នាំមកហើយ។ អ្នកស្រីបានឱ្យដឹងដែរថា៖ ដំបូងឡើងអ្នកស្រីធ្វើជាកម្មការិនី រោងចក្រកាត់ដែរ ប៉ុន្តែ ដោយសារឃើញអ្នកភូមិនាំគ្នាដាំឪឡឹកលក់ ហើយមានភ្ញៀវគាំទ្រច្រើនផងនោះ អ្នកស្រីក៏លាឈប់ ហើយមកដាំឪឡឹកលក់តែម្តងទៅ នៅលើផ្ទៃដីជាងកន្លះហិចតា។
អ្នកស្រី ក៏បានប្រាប់បន្ថែមដែរថា៖ ជារៀងរាល់ថ្ងៃគិតជាមធ្យមអាចលក់បានចន្លោះពី៦០០០០ទៅ៨០០០០រៀល ប៉ុន្តែ បើផ្ងៃអាទិត្យ ថ្ងៃឈប់សម្រាក ឬក៏ថ្ងៃបុណ្យជាតិផ្សេងៗនោះ គឺលក់ដាច់ជាងរាល់ថ្ងៃ អាចបានពី១០០០០ទៅ២០០០០០រៀលដែរ។
ចំពោះម៉ូយគឺភាគច្រើនជាអ្នកដំណើរដែលឆ្លងកាត់តែម្តង ព្រោះឪឡឹកនៅភូមិតានូនេះ គឺល្បីណាស់សូ ម្បីតែសម្តេចតេជោ ក៏លោកធ្លាប់ចូលទិញឪឡឹកនៅទីនេះដែរ ហើយអ្វីដែលពិសេសនោះគឺ ឪឡឹករបស់យើង គឺដាំតាមគោលការណ៍ធម្មជាតិ ប្រើជីធម្មជាតិលាមកគោ ឬក៏អាចម៍ប្រ ចៀវ និងមិនសូវប្រើជីគីមីដូចនៅតាមតំបន់ផ្សេងៗនោះទេ។
កសិករម្នាក់ដែលកំពុងបេះផ្លែ ឪឡឹក គឺលោក អ៊ុន សារឿន បានប្រាប់ថា គាត់បានចាប់ផ្តើមដាំឪឡឹកនេះ តាំងពីឆ្នាំ១៩៩៦មកម្លេះ ដែលកាលពីដើមឡើយគឺមានតែបួនប្រាំគ្រួ សារប៉ុណ្ណោះ ប៉ុន្តែ មកដល់ពេលនេះ គឺជាង៧០ភាគរយហើយដោយមានបានទុកដីឱ្យទំនេរចោលដូចកាលពីពេលកន្លងមក ធ្វើស្រែរួចមិនដាំដុះអ្វីចាំតែដល់រដូវធ្វើស្រែនោះទេ។
ក សិកររូបនេះ ក៏បានប្រាប់អំពីវិធីសាស្ត្រដាំនិងថែទាំឪឡឹកផងដែរថា មុនពេលដាំគេត្រូវភ្ជួរដី ហាលចោលពី១ខែទៅ១ខែកន្លះ គឺចាប់ភ្ជួរដីហាលចោលក្នុងខែផល្គុន រហូតដល់ធ្លាក់ភ្លៀងទើបចាប់ឆូតជាងរង និងយកគ្រាប់ឪឡឹកនៅដាំ។
ចំណែកឯការថែទាំវិញ គឺមិនមានអ្វីពិបាក នោះទេ គ្រាន់តែមើលថែកុំឱ្យស្មៅកុំឱ្យដុំលប់ឪឡឹក និងស្រោចទឹកខ្លះៗនៅពេលដែលមេ ឃរាំងប៉ុណ្ណោះ ហើយមួយវិញទៀត ឪឡឹកជាប្រភេទដំណាំត្រូវការសើមហើយស្ងួត បើក្តៅ ពេកក៏ពិបាក ហើយបើភ្លៀងច្រើនពេកក៏មានបញ្ហា។
លោកក៏បានបញ្ជាក់ដែរថា៖ ចាប់តាំងពីប្រជាកសិករបែកគំនិតនាំគ្នាងាកមកដាំឪឡឹក លែងទុកដីចោលក្រោយធ្វើស្រែមក ឃើញថាជីវភាពអ្នកភូមិមានភាពប្រសើរឡើង មិនខ្វះខាតដូចកាលពីមុនៗទៀតនោះទេ។
អ្នដំណើរម្នាក់ កំពុងដែរអង្គុយរើសផ្លែឪឡឹក គឺអ្នកស្រី ស្រីអូន រស់នៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង បានប្រាប់ថា អ្នកស្រីចូលចិត្តទិញឪឡឹកនៅទីនេះ ព្រោះឪឡឹកនៅទីនេះ ដាំមិនសូវប្រើថ្នាំដូចឪឡឹកដែលលក់នៅឯផ្សារ ដែលយើងមិនស្គាល់ប្រភពនោះទេ ហើយមួយវិញទៀត ឪឡឹកនៅទីនេះមានរសជាតិផ្អែមឆ្ងាញ់ទៀតផង។
ហើយអ្នកស្រីមិនត្រឹមតែទិញយកទៅហូបខ្លួនឯងនោះទេ ថែមទាំងទិញយកទៅផ្ញើបងប្អូននៅឯភ្នំពេញហូបទៀតផង ព្រោះកម្ររកឪឡឹកដាំបែបធម្មជាតិបែបនេះណាស៕

 

 

ពលរដ្ឋកម្ពុជាប្រមាណជា៥ម៉ឺននាក់ចាញ់បោកអង្គការនិងក្រុមហ៊ុន ជាមួយទឹកប្រាក់៦០លានដុល្លារ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសរួមគ្នាក្នុងការចាត់វិធានការផ្លូវច្បាប់ក្នុងការស្វែង និងចាប់ខ្លួនអង្គការនិងក្រុមហ៊ុន ឆបោកប្រាក់ប្រជាពលរដ្ឋពីបណ្តាខេត្តមួយចំនួនប្រមាណ៦០លានដុល្លារ ដើម្បីស្វែងរកយុត្តិធម៌។

ក្នុងសន្និសទីសារព័ត៌មានរួមគ្នានៅព្រឹកថ្ងៃទី៣០ ឧសភានេះ នាទីស្តីការក្រសួងមហាផ្ទៃ លោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា៖ ក្រសួងបាននឹងកំពុងសហការគ្នាជាមួយគ្នាក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច ដើម្បីស្វះស្វែង រកវិធានការក្នុងការដោះស្រាយបញ្ហានេះតាមរយៈការផ្សព្វផ្សាយពីព័ត៌មាននៃការឆបោកនេះ ទៅកាន់ប្រជាពលរដ្ឋ និងស្វែងរកចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនឹងការឆបោកនេះមកផ្តន្ទាទោស តាមផ្លូវច្បាប់។
លោកឧត្តមសេនីយឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថា ៖”ជនឆបោកប្រាក់ពីប្រជាពលរដ្ឋនោះ គឺជាជនជាតិម៉ាឡេស៊ី និងជនជាតិខ្មែរ ដែលបច្ចុប្បន្ន នេះសមត្ថកិច្ចបាននឹងកំពុងស្វែងរកចាប់ខ្លួនជនទាំងនោះយកមកធ្វើការផ្តន្ទាទោសតាមច្បាប់”។
លោកបានបញ្ជាក់ថា៖” ជនឆបោកដែលបានបោកប្រាស់លុយពីប្រជាពលរដ្ឋនេះ មិនត្រឹមតែឆបោកក្នុងប្រទេសកម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែក្រុមនេះក៏បានឆបោកនៅក្រៅប្រទេសផងដែរដែលមានលក្ខណៈស្រដៀងគ្នានៅកម្ពុជាផងដែរ”។
លោកបានបន្ដថា៖ពលរដ្ឋជាង៧ពាន់នាក់ បានមកដាក់ពាក្យបណ្តឹងនៅក្នុងក្រសួងមហាផ្ទៃដើម្បីឲ្យជួយដោះស្រាយជុំវិញការឆបោកទ្រ ទ្រង់ទា្រយធំពីអង្គការសមាគម និងក្រុមហ៊ុនចំនួនបីដែលបានបោកប្រាស់ពួកគាត់។
លោកបានបញ្ជាក់ថា៖” បើតាមការសាកសួរពីប្រជាពលរដ្ឋរងគ្រោះគឺពួកគាត់បានលើកឡើង ថាអ្នកដែលចាញ់បោកអង្គការសហគម និងក្រុមហ៊ុននេះ គឺមានចំនួនប្រមាណ៥ម៉ឺននាក់ ដែលក្រសួងអាចចាត់ទុកថា នេះគឺជាករណីឆបោកទ្រង់ទ្រាយធំ ដែលត្រូវចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានទាន់ពេលវេលា”។
លោកកើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា៖ “ក្រសួងនឹងជំរុញឲ្យស្ថាប័នតុលាការពន្លឿនដោះស្រាយបញ្ហាឆបោកនេះឲ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ ដោយក្នុងនោះក្រសួងបានសហការជាមួយគណៈមេធាវីកម្ពុជាដើម្បីផ្តល់មេធាវីជួយប្រមូលបណ្តឹងប្រជាពលរដ្ឋរងគ្រោះបញ្ជូនទៅស្ថាប័នតុលាការឲ្យជួយរកយុត្តិធម៌”។
លោកបន្តថា៖” បច្ចុប្បន្ននេះ គឺមានប្រជាពលរដ្ឋមកពីតាមបណ្តារាជធានីខេត្តមួយចំនួន៖ ដូចជានៅ ភ្នំពេញ, តាកែវ, សៀមរាប, បាត់ដំបង, ក្រចេះ, ស្វាយរៀង និងកំពង់ស្ពឺជាដើម ដែលបានចេញមុខដាក់ពាក្យប្តឹងទៅតុលាការដើម្បីឲ្យជួយរកយុត្តិធម៌”។
លោកបានបង្ហាញអំពីរបៀបនៃការឆបោករបស់ក្រុមហ៊ុននោះថា នៅពេលដែលប្រជាពលរដ្ឋដាក់លុយ១ពាន់ដុល្លារឲ្យក្រុមហ៊ុន នោះក្រុមហ៊ុននឹងផ្តល់ការប្រាក់ចំនួន១០០ដុល្លារក្នុង រយៈមួយខែ ធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តបង្កើនការដាក់ប្រាក់កាន់តែច្រើនហើយក្រុមហ៊ុន ក៏វិចបង្វិចរត់បាត់។
លោកស្រីងួន សុខា រដ្ឋលេធិការក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា៖ ក្រុមហ៊ុន, អង្គការ និងសមាគមទាំងនេះ គឺមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធនោះទេ ដែលនេះ គឺជាករណីឆបោកយ៉ាងពិតប្រាកដ។
គួរបញ្ជាក់ថា ក្រុមហ៊ុន អង្គការ និងសមាគម ដែលរងនូវការចោទប្រកាន់ពីប្រជាពលរដ្ឋនោះ រួមមាន៖ អង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគេ្នយ៍ ហៅកាត់ថា AIF , ក្រុមហ៊ុន Empire Big Capital Limited (EBC) និងសមាគមអ្នកប្រឹក្សាយោបល់វិនិយោគ ហៅកាត់ថា (EBC) ដែលករណីឆបោកនេះគឺអស់រយៈពេលពីរឆ្នាំកន្លងទៅហើយ។
គួររំលឹកថា កន្លងមក មានក្រុមហ៊ុនមួយចំនួនបានលួចធ្វើអាជីវកម្មដោយយកឈ្មោះរបៀបវិនិយោគរួមគ្នាដើម្បីប្រមូលលុយពីសាធារណជនដោយអះអាងថា ជាក្រុមហ៊ុនសាខាពីអន្តរជាតិតែភាគច្រើនមិនបានយកទៅវិនិយោគពិតប្រាកដ៕

 

រដ្ឋមន្ត្រីក្រសួងការងារអំពាវនាវឲ្យសហគ្រាសរោងចក្រជួយសម្រួលដល់កម្មករនិយោជិតបានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវឲ្យសហគ្រាសរោងចក្រជួយសម្រួលដល់កម្មករនិយោជិតឲ្យបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤មិថុនាខាងមុខនេះឲ្យបានគ្រប់ៗគ្នា។
លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើឲ្យម្ចាស់សហគ្រាសរោងចក្រត្រូវជួយសម្រួលពេលវេលាសមរម្យនិងបង្កលក្ខណៈងាយស្រួលដល់កម្មករនិយោជិតដើម្បីមានពេលវេលាគ្រាប់គ្រាន់បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះឲ្យបានគ្រប់ៗគ្នា។
ការអំពាវនាវរបស់លោកអ៊ិតសំហេងនេះបានធ្វើឡើងនៅក្រោយជំនួបពិភាក្សាការងារជាមួយវិទ្យាស្ថាន C.D.R.I កាលពីល្លាចថ្ងៃទី២៧ឧសភា. .បន្ទាប់ពីគណៈកម្មការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ គ.ជ.បបានចេញសេចក្តីអំពាវនាវកាលពីថ្ងៃទី២៤ឧសភាកន្លងទៅដោយឲ្យសហគ្រាសរោងចក្រជួយសម្រួលដល់កម្មករកម្មការនីបានទៅបោះឆ្នោតឃុំសង្កាត់។
កញ្ញា ចាន់ ឌី កម្មករធ្វើការនៅរោងចក្រជាយក្រុងមួយបានឲ្យដឹងថាកញ្ញាបោះឆ្នោតនៅភ្នំពេញទេ តែមានកម្មករមួយចំនួនប្រហែលជាទៅបោះឆ្នោតនៅស្រុករីឯខ្លះទៀតប្រហែលជាមិនបានទៅទេដោយសារតែអត់លុយនិងខ្លាចរោងចក្រកាត់លុយ។ព្រោះថា ទៅបោះឆ្នោតនៅស្រុកត្រូវការពេលវេលាយ៉ាងហោចណាស់៣ថ្ងៃដែររួមទាំងថ្ងៃទៅបោះឆ្នោតនិងថ្ងៃធ្វើដំណើរត្រឡប់មកធ្វើការវិញផង។
ចំណែកលោក កេន លូ អ្នកនាំពាក្យសមាគមរោងចក្រកាត់ដេរបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩ឧសភានេះដែរថា៖សមាគមរោងចក្របានធ្វើការណែនាំទៅរោងចក្រទាំងអស់ធ្វើទៅតាមការណែនាំរបស់ គ ជ បរួចហើយ”។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩ឧសភាថា៖” ការកំណត់ថ្ងៃសម្រាប់កម្មកបានឈប់សម្រាកទៅបោះឆ្នោតនោះគ ជ បមិនមានអំណាចឬដែនសមត្ថកិច្ចណាមួយក្នុងការបញ្ជាដល់ម្ចាស់សហគ្រាសរោងចក្រឲ្យអនុវត្តតាមនោះទេ”។
លោកបានរំលឹកថាកាលពីអាណត្តិមុនគជបបានតំរូវឲ្យកម្មករនិយោជិតទៅចុះឈ្មោះបោះឆ្នោតនិងទៅបោះឆ្នោតនៅតាមមូលដ្ឋានរៀងៗខ្លួន។តែសម្រាប់អាណត្តិនេះខុសពីមុនគឺបងប្អូនកម្មករនិយោជិតអាចចុះឈ្មោះបោះឆ្នោតនិងបោះឆ្នោតនៅតាមសង្កាត់នីមួយៗដែលខ្លួនធ្វើការបាន៕

 

មន្ត្រីជំនាញបានបំពាក់ជញ្ជីងយុត្តិធម៌ ដើម្បីឲ្យពលរដ្ឋអាចថ្លឹងដោយខ្លួនឯង

ខេត្តមណ្ឌលគិរី៖ក្នុងបំណងរក្សាតម្លាភាពរវាងអាជីវករលក់ទំនិញ និងប្រជាពលរដ្ឋដែលមកទទួលទិញទំនិញផ្សេងៗ ឲ្យ​ជៀស ផុតពីការបន្លំភ្នែកជញ្ជីង កាលពីព្រឹកថ្ងៃទី២៩ ឧសភា ២០១៧ មន្ត្រីនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តមណ្ឌលគិរី បានសហការជាមួយអាជ្ញាធរក្រុងសែនមនោរម្យ ចុះបំពាក់ជញ្ជីងយុត្តិធម៌ចំនួន០៣គ្រឿង ក្នុងក្រុងសែនមនោរម្យ ដើម្បី ផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ អាចប្រើប្រាស់ជញ្ជីងយុត្តិធម៌នេះ ថ្លឹងបរិមាណទំនិញ ជៀសវាងពីការបោកបន្លំ បរិមាណទំនិញពីសំណាក់អាជីវករ ។
ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តមណ្ឌលគិរី លោក តូវ សុធារ៉ា បានថ្លែងថា ជញ្ជីងយុត្តិធម៌ដែលត្រូវបាន បំពាក់ក្នុងក្រុងសែនមនោរម្យ គឺមានបំពាក់នៅ០៣ទីតាំងផ្សេងគ្នា ទីតាំងទី០១ នៅរង្វង់មូលគោព្រៃ ទី០២នៅច្រកចូល ផ្សារ និងជញ្ជីងទី០៣ គឺបំពាក់នៅផ្សារជនជាតិដើមភាគតិច ។
ហើយគោលបំណង ក្នុងការតម្លើងជញ្ជីងយុត្តិធម៌នេះឡើង គឺដើម្បីធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាអាជីវករមានទំនុកលើគ្នា ក្នុងការលក់ដូរទំនិញ ដោយអាចប្រើប្រាស់ជញ្ជីងយុត្តិធម៌នេះ មកថ្លឹង ជៀសវាងពីការបន្លំភ្នែកជញ្ជីង និងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋទៅលើអាជីវករថា ថ្លឹងទំនិញមិនគ្រប់ នោះ ។ ( មានសម្ភាសន៍ )
ពាក់ព័ន្ធនិងការតម្លើងជញ្ជីងយុត្តិធម៌នេះដែរ អាជីវករលក់ទំនិញក្នុងផ្សារសែនមោរម្យ ឈ្មោះ ញ៉ាញ់ ស្រីនឿន ក៏បានលើកឡើងថា ការបំពាក់ជញ្ជីង យុត្តិធម៌នេះ គឺបានផ្ដល់អត្ថប្រយោជន៍ច្រើនដល់អាជីវករលក់ទំនិញ និងប្រជាពលរដ្ឋដែលជាអ្នកទិញទំនិញ ព្រោះថា អ្នក មកទទួលទិញទំនិញ និងមានទំនុកចិត្តលើអាជីវករ ថាមិនបានបន្លំបរិមាណទំនិញ ព្រោះពួកគាត់មានជញ្ជីងយុត្តិធម៌ សម្រាប់ថ្លឹង ដោយខ្លួនឯង ។ (មានសម្ភាសន៍)
លោក តូវ សុធារ៉ា ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តមណ្ឌលគិរី បានលើកឡើងទៀតថា៖" ជញ្ជីងយុត្តិធម៌ នេះ និងត្រូវតម្លើងបំពាក់បន្ថែមទៀត នៅតាមបណ្ដាស្រុកចំនួន០៤ទៀត ក្នុងខេត្តមណ្ឌលគិរី ក្នុងពេលខាងមុខនេះ ហើយ នៅតាមជញ្ជីងនីមួយៗ គឺមានប្រអប់សំបុត្រ សម្រាប់ដាក់ឲ្យអាជីវករ ឬប្រជាពលរដ្ឋ លើកឡើងពីបញ្ហាមិនប្រក្រតីផ្សេងៗ ដើម្បីមន្ត្រីជំនាញធ្វើការដោះស្រាយជូន "៕

 

កម្ពុជានាំអង្ករចេញទៅអន្តរជាតិក្នុងរយៈពេល៤ខែបាន២១ម៉ឺនតោន

ភ្នំពេញ៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានថ្លែងថា៖ការនាំចេញអង្កររយៈពេល ៤ខែដើម ឆ្នាំ ២០១៧នេះ ទៅកាន់ទីផ្សារអន្តរជាតិបានចំនួន២១ ម៉ឺនតោនមានកំណើន ចន្លោះពី៤ ទៅ៥% បើធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។
លោកប្រាប់កាសែតចិនថា ៖ការនាំចេញរបស់កម្ពុជាទៅចិនគឺជាទីផ្សារទីមួយរបស់កម្ពុជា បន្ទាប់ពីអឺរ៉ុបហើយដើម្បីឲ្យអ្នកនាំចេញបានផលទាំងអស់គ្នាភាគីពាក់ព័ន្ធគួរតែធ្វើការរួមគ្នាកុំឲ្យដាច់ៗពីគ្នាដូច្នោះ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

ព័ត៌មានជាតិ​ពេល​យប់​


សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2