vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សហគមន៍កសិកម្មព្រះរំកិលខេត្តស្ទឹងត្រែងមានឡសម្ងួតផលិតផលកសិកម្ម​ជាលើកដំបូង

ខេត្តស្ទឹងត្រែង៖សហគមន៍កសិកម្មព្រះរំកិលខេត្តស្ទឹងត្រែងទទួលបានឡសម្ងួតផលិតផលកសិកម្មជាលើកដំបូងដើម្បីលើកកំពស់គុណភាពកសិផលងាយស្រួលនាំចេញទៅលក់នៅពេលដែលផលិតផលនោះបានផលមកភ្លាមៗដោយមិនបាច់ហាលថ្ងៃនាំឲ្យពិបាកនិងខូច​នៅពេលត្រូវភ្លៀង។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវវការឡសំងួតស្រូវ​នៅភូមិក្រឡាពាសឃុំ​ព្រះ​រំកិ​ល​​ស្រុកថា​ឡាបរិវ៉ាត់​ខេត្តស្ទឹងត្រែងនៅថ្ងៃទី២៥ឧសភាឆ្នាំ២០១៧លោក ហ៊ីង ពៅប្រធាន​     ស​ហគមន៍កសិករ​ព្រះរំកិល​បាន​បញ្ជាក់ថា៖​”នេះជាយុទ្ធសាស្ត្រថ្មីមួយ​ក្នុងការ​ជួយ       សហគ​មន៍​ដែលបានបង្កើត​ឡើងហើយឲ្យ​មាន​ការ​រីក​ចំ​រើន​រឹងមាំដោយសារ​តែ​កន្លងមកមើល​ឃើញ​ថាកសិករ​បានខាតបង់ផលដំណាំស្រូវនិងដំឡូង​ដោយ​សារតែ​ពេលស្រូវច្រូតហើយ​គ្មាន​ថ្ងៃហាល។ចំណែកដំឡូងហាលត្រូវភ្លៀងខ្មៅខូច​ឈ្មួញ​បង្អាប់​ថ្លៃឬក៏មិនទិញក៏មាន”។

លោកថា៖”ឡសម្ងួតនេះសហគមន៍​បាន​ឯភាពគ្នាកំណត់យកតម្លៃសម្ងួតស្រូវ.​ពោត.ល្ង​ក្នុង១​តោន​មួយ​ម៉ឺនរៀលចំណែក​ដំឡូងនិងសណ្តែកក្នុង១តោន១ម៉ឺន៥ពាន់រៀលតែប៉ុណ្ណោះ​ដើម្បីជួយ​សម្រួលដល់​សេវា​កម្មជួនកសិករនៅតាមមូល​ដ្ឋានក្នុងពេលផលិតបានភ្លាមៗ​ដោយមិនបាច់ហាលថ្ងៃនាំឲ្យលំបាក”

លោកតូស៊ីគីលេខាទី២ស្ថានទូតជប៉ុនប្រចាំនូវកម្ពុជាបានបញ្ជាក់ថា៖ឡសម្ងួតនេះ​ជា​គម្រោង​គូសា​ណូណិ(ជប៉ុន​)ក្នុងគោលបំណង​ជួយកសិករកម្ពុជា​សម្រួល​ការលំបាក​ក្នុងការប្រកបរបរ​កសិកម្ម​ដើម្បី​កុំឲ្យ​ចំណាយ​កម្លាំងច្រើននៅពេលផលិត​និង​ប្រ​មូលផល​បានអាចយកកសិផលមកសម្ងួតជំនួស​ការប្រើពន្លឺថ្ងៃ​កុំឲ្យកសិផលខូចខាត​និងអន់​គុណ​ភាព

លោកម៉ុមសារឿនអភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ការជួយបែបនេះពិតជាមានតម្លៃក្នុងការជួយ​កែប្រែជីវភាពរស់នៅរបស់កសិករជាពិសេសប្រជាក្នុងសហគមន៍កាន់តែមានលទ្ធភាពក្នុងការពង្រីកដើមទុនរបស់ខ្លួននិងមានមុខរបរ​ថ្មីមួយបន្ថែមទៀតក្នុងការ​​របាននូវប្រាក់កំរៃបន្ថែមក្នុងសហគមន៍។

លោកបានស្នើឲ្យប្រជាសហគមន៍និងអ្នកគ្រប់គ្រងឡសម្ងួតកសិផលកសិកម្មនេះត្រូវចេះថែទាំនិងប្រើ​ប្រាស់​ទៅតាមបច្ចេកទេសឲ្យបានត្រឹមត្រូវដើម្បីប្រយោជន៍រួមទាំងអស់គ្នា​​ឈានទៅរួមចំណែក​ធ្វើឲ្យសហ​គមន៍​កសិករមាន​ការរីចំរើនទៅឆ្នាំក្រោយៗ​ទៀត។

អ្នកស្រីហៃ​ម៉ាលីកសិករនៅភូមិឃុំព្រះរំកិលបានគាំទ្រចំពោះសមិទ្ធផលដែលសហគមន៍​ទទួលនបាននេះ​ព្រោះកសិករពឹងផ្អែកទៅលើតែផលដំណាំដែលដាំដុះបាន​ហើយ​ហើយ​បើកសិកផលខូចខាតនោះ​កសិករនិ​ងអាចជួបបញ្ហាប្រឈមគ្រប់​យ៉ាង។

អ្នកស្រីអះអាងថា៖”ឆ្នាំនេះប្រជាកសិករមានបង្អែកសំរាប់ជួយកែប្រែគុណភាពកសិផលដូចជាស្រូវដំឡូងមីពោតសណ្តែកល្ងជាដើមនឹងស្រួលលក់ឈ្មួញក៍មិនបង្អាប់ថ្លៃដែរ”។​សូមបញ្ជាក់ថា៖ឡកំដៅសំងួតនេះមានទទឹង៨ម៉ែត្របណ្តោយ១៤ម៉ែត្រកំពស់៥ម៉ែត្រចំណាយ​​ថវិការសា​ង​សង់ជាង២ម៉ឺនដូល្លារដែលជាជំនួយរបស់គម្រោងគូសាណូណិ(ជប៉ុន​)​៕

រដ្ឋមន្ដ្រី៖ឥណ្ឌាគ្រោងផ្ដល់កម្ចីជិត៥៧លានដុល្លារសម្រាប់អភិវឌ្ឍកម្ពុជា

ភ្នំពេញ ៖រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងអំពី កិច្ចសហប្រតិបត្តិការ កម្ពុជា-ឥណ្ឌា ដែលធ្វើប្រទេសទាំងពីរកាន់តែមានទំនាក់ទំនង ល្អលើវិស័យ ការទូតពាណិជ្ជ កម្ម និងសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ មានការកើន ឡើងទៅថ្ងៃអនាគត។
ក្នុងកិច្ចពិភាក្សាការងាររវាងលោកត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Naveen Srivastava ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ លោកអូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្នុងក្របខ័ណ្ឌ ឥណទាន ឥណ្ឌាមានគម្រោងចំនួនពីរកំពុងដំណើរការអនុវត្តនៅកម្ពុជា រួមមាន៖ ១-គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងតាសាល មានទឹកប្រាក់ឥណទាន សម្បទានចំនួន ៣០ លានដុល្លារអាម៉េរិក ។ និងទី២-គម្រោងសាងសង់ខ្សែ បញ្ជូនអគ្គិសនីពីខេត្តក្រចេះដល់ខេត្តស្ទឹងត្រែង មានទឹកប្រាក់ឥណទានសម្បទានចំនួ ៣០លានដុល្លារអាម៉េរិក។
លោកទេសរដ្ឋមន្រ្ដីបានលើកឡើងថា ទន្ទឹមនេះ ក៏មានគម្រោងចំនួនពីរទៀតដែលគ្រោង នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានទាក់ ទងនឹងគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ មានទឹកប្រាក់ឥណទានសម្បទានចំនួន ៣៦,៩២ លានដុល្លារ និងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ពីស្រុកសួង ខេត្តត្បូងឃ្មុំ ទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានទឹកប្រាក់ឥណទានសម្បទានចំនួន ២០ លានដុល្លារអាម៉េរិក។
លោកបណ្ឌិតទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះ រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
លោកNaveen Srivastava ត្រូវបានវេបសាយអេគីភីស្រងសម្ដីមកផ្សាយថាលោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផល និងការអភិវឌ្ឍប្រទេសជាតិ យ៉ាងឆាប់រហ័ស។លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តល់ការគាំទ្រ និងសហការជាមួយ ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ក៏ដូចជាក្រសួង ស្ថាប័ននៃរដ្ឋាភិបាលឥណ្ឌា។
លោកបានបន្ថែមថា បន្ទាប់ពីបញ្ចប់អាណត្តិជាឯកអគ្គរដ្ឋទូតឥណ្ឌា លោក នឹងបន្តការងារ ជាមន្ត្រីជាន់ខ្ពស់នៅធនាគារអភិវឌ្ឍន៍ថ្មី (New Development Bank-NDB) ឬហៅថាធនាគារអភិវឌ្ឍន៍ BRICS ដែល ត្រូវបានបង្កើតឡើងដោយប្រទេសចំនួន៥ ក្នុងនោះមាន៖ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង៕

ក្រសួងពាណិ្ជកម្មប្រកាសដាក់ដំណើរការជាផ្លូវការនៃប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៧នេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ដែលត្រូវបានជ្រើសតាំងជាលេខាធិការដ្ឋាននៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានដាក់ដំណើរការជាផ្លូវការនូវ “ប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក” ដើម្បីជួយសម្រួលវិស័យឯកជន និងសាធារណជន ក្នុងការស្នើសុំចុះបញ្ជី និងទទួលបានសេវាផ្សេងៗពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្ម។
ពិធីសម្ពោធត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីតំណាងអង្គការកម្មសិទិ្ធបញ្ញាពិភពលោក (WIPO) តំណាងការិយាល័យប្រកាសនីយបត្រតក្កកម្មជប៉ុន មន្ត្រីអន្តរក្រសួងដែលជាសមាជិក-សមាជិកា នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងតំណាងវិស័យឯកជន និងសាធារណជនប្រមាណ ២០០នាក់។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងការគាំទ្របច្ចេកទេសផ្សេងៗរបស់អង្គការ WIPO ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ក្នុងការជំរុញ និងលើកកម្ពស់ការអនុវត្តកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក ដែលដាក់ឲ្យប្រើប្រាស់ថ្ងៃនេះ គឺជានៃសមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងអង្គការ WIPO។
លោកបានបន្ដថា៖“ប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិកនេះ គឺជាសក្ខីភាពដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការលើកកម្ពស់សេវាសាធារណៈ ពិសេសចូលរួមអនុវត្តន៍អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទីបីរបស់រាជរដ្ឋាភិបាលកម្ពុជា” ។
លោកបានបញ្ជក់ថា៖“ប្រព័ន្ធថ្មីនេះ នឹងផ្តល់ភាពងាយស្រួលជាងមុន ដោយវាអាចជួយកាត់បន្ថយពេលវេលា និងថវិកាចំណាយក្នុងការរស្វែងរកលទ្ធភាពចុះបញ្ជីម៉ាក និងការស្នើសុំសេវាផ្សេងៗពាក់ព័ន្ធនឹងម៉ាកតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងការគ្រប់គ្រងប្រព័ន្ធចុះបញ្ជីម៉ាក ប្រកបដោយប្រសិទ្ធភាព” ។
នៅលើពិភពលោក កម្មសិទ្ធិបញ្ញាត្រូវបានទទួលស្គាល់ថា គឺជាកំលាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ចនៅក្នុងយុគសម័យសកលភាវូបនីយកម្ម និងព័ត៌មានវិទ្យា។ ដើម្បីជំរុញការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា និងសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្ម ជាសេនាធិការបានប្រឹងប្រែងចូលជាសមាជិកនៃអង្គការ WIPO និងបានចុះព្រមព្រៀង ក៏ដូចជាសន្ធិសញ្ញាអន្តរជាតិសំខាន់ៗមួយចំនួន។
លើសពីនេះ ក្រសួងបានខិតខំតាក់តែងលិខិតបទដ្ឋានគតិយុត្តិ និងជំរុញឲ្យមានការអនុម័តច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា និងច្បាប់ពាក់ព័ន្ធ ព្រមទាំងធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងម៉ាកពាណិជ្ជកម្ម ក្រោមការជួយជ្រោមជ្រែងពីដៃគូអង្គការអន្តរជាតិនានា សំដៅការពារអត្ថប្រយោជន៍វិស័យឯកជន និងសាធារណជនជាតិ ជាពិសេសពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់ការរំលោភបំពានកម្មសិទិ្ធបញ្ញានៅក្នុងប្រទេស។
តាមរយៈប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក ដែលដាក់ឲ្យដំណើរការថ្ងៃនេះ សាធារណជនអាចដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក និងសេវាពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្មនៅគ្រប់ទីកន្លែង ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ www.efiling.cambodia.gov.kh របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម។

កម្ពុជា-ឥណ្ឌាជំរុញឲ្យមានការហោះហើរត្រង់ទៅវិញទៅមកដើម្បីទាក់ទាញភ្ញៀវទេសចរ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាដែលចប់អាណត្តិបានជំរុញ មានជើងហោះហើរដោយត្រង់ពីប្រទេសឥណ្ឌាមកកម្ពុជា ឆាប់ៗខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឥណ្ឌាឲ្យមកកម្ពុជាកាន់តែច្រើន ខណៈ ដែលចំនួនទេសចរមកពីឥណ្ឌានៅមានចំនួនតិចនៅឡើយ។
ក្នុងជំនួបពិភាក្សាជាមួយ លោក Naveen Srivastava ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ខាប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិ នាព្រឹកថ្ងៃទី២៤ ឧសភា នៅទីស្តីការក្រសួងសទេសចរណ៍ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងសិក្សាលទ្ធភាពក្នុងការបើកឲ្យមានការហោះហើរដោយត្រង់ពីឥណ្ឌា មកកម្ពុជា តាមរយៈក្រុមហ៊ុន ខេមបូឌាអង្គរអ័រ ,បាស្កាចេស៊ីឌើស្កាយវិង និងក្រុមហ៊ុនហោះហើរបារយ័ន្តដើម្បីឲ្យការហោះហើរនេះ អាចដំណើរការបានលឿន។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បន្ថែមថា ៖គម្រោងបើកការហោះហើរដោយត្រង់ពីកម្ពុជាទៅឥណ្ឌា ហើយពីឥណ្ឌាមកម្ពុជាវិញនេះ ភាគីទាំងពីរបានចុះហត្ថលេខារួចរាល់ហើយរង់ចាំតែអ្នកបច្ចេកទេសសិក្សាបន្ថែមប៉ុណ្ណោះ និងអាចដាក់ឲ្យក្រុមហ៊ុនហោះហើរទាំងនោះដំណើរការនៅពេលឆាប់ៗខាងមុខនេះ។
លោកបន្ថែមថា៖ បន្ទាប់ពីមានការហោះហើត្រង់រវាងប្រទេសកម្ពុជា និងឥណ្ឌា និងជំរុញឲ្យអ្នកវិនិយោគឥណ្ឌា និងអ្នកទេសចរឥណ្ឌាមកកម្ពុជាកាន់តែច្រើន ហើយវាជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា។
លោកថុក សុខុម ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអាស៊ាន នៃក្រសួងទេសចរណ៍បានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរដ្ឋទូតឥណ្ឌានោះថា ប្រទេសឥណ្ឌាស្នើឲ្យកម្ពុជាបង្កើនការផ្សព្វផ្សាយទីផ្សារទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនខ្លួនឲ្យបានទូលំទូលាយបន្ថែមទៀត។
ជាមួយគ្នានោះឥណ្ឌានឹងជួយកម្ពុជាក្នុងការងារទាក់ទាញភ្ញៀវទេសចរនេះ ទៅកាន់ក្រុមហ៊ុនទេសចរណ៍នៅឥណ្ឌាដើម្បីធ្វើយ៉ាងណាឲ្យប្រជាជនឥណ្ឌាស្គាល់កម្ពុជាកាន់តែច្បាស់។
លោកថុក សុខុមបានបន្ដថា៖ «ឥណ្ឌាបានរាប់រាប់ថា យើងក៏មានយូហ្គាមួយក្នុងការផ្សព្វផ្សាយទេសចរណ៍ឥណ្ឌា និងសូមឲ្យកម្ពុជាជំរុញធ្វើការផ្សព្វផ្សាយទីផ្សារទេសចរណ៍កម្ពុជា ព្រោះប្រជាជនឥណ្ឌាបានស្គាល់កម្ពុជាហើយ តែស្គាល់តែអង្គរ ដោយឡែកកម្ពុជាទាំងអស់មិនទាន់ស្គាលទេ ។ អញ្ចឹងយើងត្រូវជំរុញធ្វើឲ្យមានការតាំងពិព័ណ៌ធំៗនៅទីក្រុងញូដេលី និងទីក្រុងប៊ូមបៃ ប្រទេសឥណ្ឌា ដោយប្រជាជនឥណ្ឌាចង់ចេញមុខម៉ាត់ច្រើន និងមកកម្ពុជាក្នុងរយៈពេលយូ និងចាយលុយច្រើន»។
លោកNaveen Srivastava ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ខាប្រចាំកម្ពុជា ក៏បានស្នើឲ្យលោក ថោង ខុន អញ្ជើញទៅប្រទេសឥណ្ឌាដើម្បីសិក្សាពីទីផ្សារទេសចរនៅប្រទេសឥណ្ឌាដោយផ្ទាល់ ដើម្បីពិភាក្សាជាមួយក្រុមហ៊ុនទេសចរណ៍ និងអ្នកជំនាញឥណ្ឌាលើការងារស្រូបយកទេសចរឥណ្ឌាឲ្យមកកម្ពុជា។
លោកក៏បានសន្យាជំរុញឲ្យធនាគារដ៏ធំមួយរបស់ឥណ្ឌាជួយគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីបំរើដល់ការពង្រីកទីផ្សារទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងប្រទេសឥណ្ឌាដោយផ្ទាល់។
តាមរបាយការណ៍ក្រសួងទេសចរណ៍បានឲ្យដឹងថា កាលពីឆ្នាំ២០១៦កន្លងមកទេសចរឥណ្ឌាបានមកលេងកម្ពុជាមានចំនួនជាង៤ម៉ឺននាក់ ខណៈដែលចំនួននេះ នៅមានកម្រិតតិចតួចនៅឡើយបើប្រៀបទៅនឹងប្រទេសផ្សេងៗនៅកៀកកម្ពុជា។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសដែលនៅជិតកម្ពុជា និងនៅក្នុងតំបន់មានជើងហោះហើរដោយត្រង់មកកម្ពុជា រួចមកហើយដូចជាប្រទេសថៃ វៀតណាម ជប៉ុន និងចិនជាដើម។ ក្នុងនោះបើសិនគម្រោងបើកជើងហោះហើរពីឥណ្ឌាដាក់ឲ្យដំណើរបន្ថែមការទៀត វានិងជួយជំរុញឲ្យអ្នកទេសចរអន្តរជាតិកមកម្ពុជាកាន់តែច្រើនឡើងទ្វេដង៕

រន្ទះបាញ់ចំខ្សែបណ្តាញអគ្គិសនីបានបណ្ដាលដាច់ភ្លើងនៅខណ្ឌភាគខាងលិចភ្នំពេញ

ភ្នំពេញ៖យោងតាមការផ្សាយរបស់អគ្គិសនីកម្ពុជាបានអោយដឹងថា៖មានករណីដាច់ចរន្តអគ្គិសនីនៅអនុស្ថានីយទី5(GS5-F9) មូលហេតុ បណ្តាលមកពីមានរន្ទះបាញ់ចំខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលមានទីតាំងស្ថិតនៅតំបន់មួយចំនួនដូចជា៖ (1)ភូមិត្រពាំងជ្រៃ ភូមិក្បាលដំរី ភូមិព្រៃសាលា សង្កាត់កាកាប (2)ភូមិព្រៃទា ភូមិជម្ពូវ័ន ភូមិព្រៃជីសាក់ ភូមិព្រៃព្រីងខាងជើង ភូមិកន្ទោក សង្កាត់ចោមចៅ (3)ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម (4)ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញទាំងស្រុងនៅវេលាម៉ោង 17:03នាទីល្ងាច។អគ្គិសនីបានសូមទោសពលរដ្ឋនៅក្នុងខណ្ឌនោះ៕

 

ក្រសួងពាណិជ្ជកម្មចាប់ផ្តើមអនុវត្តគម្រោងជួយដោះស្រាយបញ្ហាវិបត្តិទីផ្សារកសិកម្មរបស់ប្រជាកសិករ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មចាប់ផ្តើមអនុវត្តគម្រោងជួយដោះស្រាយបញ្ហាវិបត្តិទីផ្សារកសិកម្ម របស់ប្រជាកសិករដោយគ្រោងចំណាយថវិការហូតដល់ជាង៦១លានដុល្លា តាមរយៈភ្ជាប់ ផលិតកម្មកសិកម្មទៅនឹងទីផ្សារក្នុងសុ្រកនិងទីផ្សារនាំចេញ។
ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូចនៅព្រឹកថ្ងៃទី២៣ ខែ ឧសភា លោកប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖គម្រោងជំរុញទី ផ្សារកសិកម្មនេះធ្វើឡើងតាមរយៈសែ្វងរកកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ពន្ធ័ទំាងអស់ក្នុងខ្សែសង្វាក់តម្លៃពីអ្នកបញ្ជាទិញអ្នកលក់ ពាណិជ្ជកម្ម និងភ្នាក់ងារផ្តល់សេវាបន្ថែម។ ក្រៅពី នេះគឺការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃតាមរយៈកៀងគរផ្នែកសង្គម និងអ្នកពាក់ពន្ធ័នានាដើម្បី សម្លឹងមើលការបង្កើតទីផ្សារ គំនិតច្នៃប្រឌិតថ្មីៗតាមរយៈការវិនិយោគសាធារណៈ។

លោកបន្តថា៖ គម្រោងនេះមានយុទ្ធសាស្រ្តឆ្ពោះទៅរកការបង្កើនប្រាក់ចំណូលរបស់កសិករ និងដោះ ស្រាយហានិភ័យតំលៃទីផ្សារសិកម្មដែលកសិករប្រមូលបាន ដោយមានសកម្មភាព អប់រំផ្តល់បច្ចេកទេសធនធាននិងប្រមូលផ្តុំប្រជាកសិករឲ្យដំាដំណាំប្រភេទដូចៗគ្នានៅតាមតំបន់នីមួយៗ ទៅតាម តម្រូវការទីផ្សារ ដែលងាយ​ស្រួលក្នុងការផ្គត់ផ្គង និងយន្តការដោះស្រាយ បានទាន់ពេលវេលា នៅពេលកសិករជួបវិបត្តិទីផ្សារ។
លោកបានលើកជាឧទាហរណ៍ថា សម្រាប់ខេត្តតាកែវ កណ្តាល និងខេត្តកំពត ដោយផ្តោតទៅ លើការចិញ្ចឹមមាន់ ផលិតផលសូត្រ បន្លែ និងស្រូវមួយចំនួន ចំណែកខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រៃវែង កំពង់ធំ ព្រះវិហារ និងខេត្តមណ្ឌលគីរី គឺផ្តោតសំខាន់ទៅលើដំណាំដំឡូង ស្រូវ សេរីរាង្គ មាន់ និងបន្លែ រីឯខេត្តបាត់ដំបង ប៉ៃលិន សៀមរាប និងខេត្តបន្ទាយមានជ័យផ្តោតលើ ដំណាំស្រូវ ដំឡូង ផលិតកផលសូត្រ និង មៀនតាង៉ែនជាដើម។ ឯឧ.បញ្ជាក់ថា ការកំណត់ ប្រភេទដំណាំប្រចាំតំបន់ដូច្នេះ គឺជាការផ្សារភ្ជាប់សង្វាក់ផលិតកម្មនិងតម្លៃរវាងកសិករ ទីផ្សារ លក់ផលិតផល ឈ្មួញ និងរោងចក្រកែច្នៃប្រចាំតំបន់នីមួយៗ។

លោកបេវ័រ ធារី នាយកកម្មវិធីប្រចាំប្រទេសនៃមូលនិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍វិស័យ កសិកម្មបានគាំទ្រចំពោះគម្រោងដោះស្រាយវិបត្តិតម្លៃទីផ្សារកសិកម្មនេះ ថានឹងជួយធ្វើឲ្យ ប្រជាកសិករកាន់តែមានជីវភាពប្រសើរឡើងហើយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈ ការលើកកម្ពស់វិស័យកសិកម្ម។

លោកបានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលត្រូវតែរៀបចំយន្តការនេះ ឲ្យបានច្បាស់ខណៈដែលមូលហេតុដែលនាំឲ្យកសិករតែងតែជួបវិបត្តិគ្មានទីផ្សារនៅពេលប្រមូលផលកន្លងមក ដោយសារឈ្មួញបង្អាប់តម្លៃ និងគ្មានរោងចក្រកែច្នៃផលិតផល រួមទំាងការ ដាំប្រភេទដំណាំដាច់ដោយដុំជាដើម។
យោងតាមរបាយការណ៍គម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូចនេះមានរយៈពេល៦ឆ្នាំ ដោយ ចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០១៧នេះទៅ ហើយ នឹងជួយបង្កើនប្រាក់ចំណូលសម្រាប់ប្រជា កសិករប្រមាណជាង៧ម៉ឺន៥ពាន់គ្រួសារ ខណៈដែលប្រជាកសិករប្រហែល៧៩ភាគរយនៃ ចំនួនប្រជាពលរដ្ឋសរុបកំពុងរស់នៅជនបទពឹងផ្អែកលើរបរកសិកម្ម៕

ពលរដ្ឋរស់នៅអគារប៊ូឌីញ ប្រមាណជា៩០ភាគរយបានចុះកិច្ចសន្យាលក់ ទិញ

ភ្នំពេញ៖គិតត្រឹមម៉ោង ១១ :៣០ នាទី នាថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៧ ប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញ ស បានមកចុះកិច្ចសន្យាលក់ ទិញបន្ទប់ស្នាក់នៅរបស់ខ្លួនបានចំនួន ៤២០ បន្ទប់ស្មើប្រមាណជា៩០ភាគរយឯបន្ទប់សរុបមានទាំងអស់៤៩៣ ។ នេះបើតាមការប្រកាសរបស់ក្រសួងដែនដីនិងសំណង។

ទន្ទឹមនេះ ក្រសួងក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅអគារប៊ូឌីញ ស ទាំងអស់ ដែលមិនទាន់អញ្ជើញមកចុះកិច្ចសន្យា សូមរួសរាន់មកចុះកិច្ចសន្យាលក់ ទិញបន្ទប់ស្នាក់នៅរបស់ខ្លួន នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលក្រុមការងារនៅទទួលបម្រើការរៀងរាល់ថ្ងៃទាំងក្នុងថ្ងៃឈប់សម្រាក រហូតដល់ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០១៧។

នៅថ្ងៃទី៣ ធ្នូ២២ វិច្ឆិកា ២០១៦កន្លងមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃប្រទេសកម្ពុជាបានជូនដំណឹងដល់ម្ចាស់ចំណែកឯកជនទាំងអស់នៃអគារសហកម្មសិទ្ធិ « អគារប៊ូឌីញ ស» មាន ក្រុមការងាររបស់ក្រសួងចំនួន១៧១ក្រុម ស្មើនឹង៥៦៩នាក់នឹងចុះស្រង់ព័តមានរបស់ម្ចាស់ចំណែកឯកជនទាំងអស់នៃអគារប៊ូឌីញ ស សម្រាប់គោលដៅផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជននៃអគារសហកម្មសិទ្ធិ ។
តាមរយៈសេចក្តីជូនដំណឹង ចុះថ្ងៃទី ២១ វិច្ឆិកា ២០១៦ ក្រសួងរៀបចំដែនដី បានស្នើដល់ម្ចាស់ចំណែកឯកជនទាំងអស់ចូលរួមផ្តល់ព័តមានជាក់លាក់ដល់ក្រុមការងារ ដោយត្រៀមឯកសារថតចម្លងអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងឯកសារពាក់ព័ន្ធ។
គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រុមហ៊ុនជប៉ុន Arakawa កំពុងសិក្សាអនុវត្តគម្រោងអភិវឌ្ឍអគារប៊ូឌីញ សដើម្បីស្នើសុំគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ គ្រោងចំណាយថវិកាប្រមាណ ៧០-៨០លានដុល្លារ រួមមានទាំង ការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មីមានកម្ពស់ ២១ជាន់ផងដែរ៕

កម្ពុជាទទួលបានគម្រោងវិនិយោគជាង១ពាន់និងទឹកប្រាក់៤ពាន់លានដុល្លារអាមេរិចក្នុង៤ខែដើមឆ្នាំ

ភ្នំពេញ៖ក្នុងរយៈពេល ០៤ខែ ដើមឆ្នាំ២០១៧ នេះ រដ្ឋាភិបាលកម្ពុជាបានផ្ដល់លិខិតអនុញ្ញាតសាងសង់ចំនួន ១០២០ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ៥.៦០៥.០០៧ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន ៤.០២២.៦៥៨.០៤៣ ដុល្លារសហរដ្ឋអាមេរិក បើប្រៀបធៀបទុនវិនិយោគក្នុងរយៈពេលដូចគ្នានឹងឆ្នាំ ២០១៦ ចំនួន ៧១២ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ៥.៩៣១.៤៨៩ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន ២.៨០៥.៧៨០.២១៧ ដុល្លារសហរដ្ឋអាមេរិក គឺមានការកើនឡើងប្រមាណ ៤៣.៣៧%។ ទិន្នន័យបុរីលំនៅឋាន និងអគារខ្ពស់ៗ។នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងដែនដីនិងសំណង់បានប្រកាសនៅថ្ងៃនេះ។

ប្រភពបានបន្ដថា៖”គិតចាប់តាំងពីឆ្នាំ ២០០៣ ដល់ ០៤ខែ ឆ្នាំ២០១៧ មានទីក្រុងរណបបុរីលំនៅឋាន និងលំនៅឋានមានលក្ខណៈបុរីសរុបចំនួន (១៣៨/២០១៦) និង ១៤៧ទីតាំង។ គិតចាប់តាំងពីឆ្នាំ២០០៥ ដល់ ០៤ខែ ឆ្នាំ២០១៧ នៅមានអគារខ្ពស់ចាប់ពី០៥ជាន់ឡើងទៅមានចំនួនសរុប (៨៧៦/២០១៦) និង ៩០១អគារ។
គិតចាប់ពីឆ្នាំ ២០០០ ដល់ ០៤ខែ ឆ្នាំ២០១៧ ការបោះទុនវិនិយោគរបស់វិស័យឯកជនមកពីបរទេសមានចំនួន ១៨ប្រទេស មានចំនួន ៣០៤គម្រោង មានផ្ទៃក្រឡាសំណង់សរុប ១៣.២៣៨.១៧០ម៉ែត្រការ៉េ មានតម្លៃប៉ានស្មានទុនវិនិយោគសាងសង់ ៤.៥៣៩.៦០០.៩៦១ដុល្លារសហរដ្ឋអាមេរិក។

អំពីការចុះបញ្ជីក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់គិតមកទល់រយៈពេល ០៤ខែ ឆ្នាំ២០១៧ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ នៅមានសុពលភាពចំនួន ១០១១ក្រុមហ៊ុន ក្នុងនោះ៖ (១)-ក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន ៤១ក្រុមហ៊ុន និង (២)- ក្រុមហ៊ុនសាងសង់ មានចំនួន ៩៧០ក្រុមហ៊ុន។រូបវន្តបុគ្គលសិក្សាគម្រោងបុ្លង់នៅមានសុពលភាពចំនួន ១១៥រូប ក្នុងនោះស្ថាបត្យករ ៨០រូប វិស្វករចំនួន ៣៥រូប។ បានចុះបញ្ជីស្ថាបត្យករក្នុងគណៈស្ថាបត្យករកម្ពុជា ចំនួន ៥៨៨រូប ក្នុងនោះស្ថាបត្យករបរទេស ០៨រូប ជនជាតិជប៉ុនចំនួន ០២រូប នៅទូទាំងប្រទេសមានស្ថាបត្យករសរុបប្រមាណចំនួន ២៥០០នាក់៕

 

រដ្ឋមន្ដ្រីកសិកម្មអំពាវនាវឲ្យពលរដ្ឋនៅសហគមន៏ព្រៃឈើអូរសោមងាកមកចិញ្ចឹកសត្វនិងដាំបន្លែវិលជុំលក់វិញ

ខេត្តកំពង់ធំ៖រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រម៉ាញ់និងនេសាទ បានអំពាវនាវឲ្យពលរដ្ឋនៅក្នុងសហគមន៏ព្រៃឈើអូរសោម ងាកមកចិញ្ចឹកសត្វនិងដាំបន្លែវិលជុំលក់ ដើម្បីជួយផ្គត់ផ្គង់ដល់ជីវភាពគ្រួសារ ក្រៅពីមុខរបរបោចវ័រជ័រផ្តៅ និងបេះផ្លែឈើលក់នៅក្នុងដែនសហគមន៏របស់ខ្លួន។

លោកវេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៏ព្រៃឈើ អូរសោម យកចិត្តទុកដាក់លើការចិញ្ចឹមសត្វនិងដាំបន្លែជុំលក់ ដើម្បីរកប្រាក់ចំណូលលើកស្ទួយដល់សហគមន៏និងជួយផ្គត់ផ្គត់ដល់ជីវភាពក្នុងគ្រួសារ ក្រៅពីមុខរបរបោចវ័រជ័រផ្តៅ រកឃ្មុំនិងបេះផ្លែឈើលក់ ស្របពេលបច្ចុប្បន្នបច្ចេកវិជ្ជាសម័យទំនើប បានស្រាវជ្រាវរកឃើញពីប្រភេទសត្វដែលងាយស្រួលក្នុងការចិញ្ចឹមហើយទទួលបានតម្លៃខ្ពស់ គឺពូជសត្វគោ ដែលយកមកពីប្រទេសអូស្ត្រាលី ព្រោះសត្វគោនេះអាចចិញ្ជឹមជាលក្ខណៈគ្រួសារហើយកូនរបស់វាក្នុង១ក្បាលមានតម្លៃដល់ទៅ១ពាន់ដុល្លា(1000$) ។
លោកបានប្រសាសន៏បែបនេះបានថ្លែងគឺនៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសហគមន៏ជិត២០០នាក់ កាលពី រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
លោកបានបន្តថា៖ ចំនែកការដាំបន្លែវិលជុំវិញក៏អាចរកប្រាក់ជួយដល់ជីវភាពគ្រួសារបានមួយកម្រឹតដែរ គឺមានបន្លែដូចជាប៉េងបោះ សាឡាត ខាត់ណា ស្ពៃខ្តោប ខ្ទឹមបារាំង និងម្រះ”។
លោកសុខលូ អភិបាលខេត្តកំពង់ធំមានប្រសាសន៏ថា៖ខេត្តកំពង់ធំមានសហគមន៏ចំនួន៨៧សហគមន៏ ដែលមានផ្ទាំដីសរុបចំនួន៨៣១៣២ហិចតា មានប្រជាពលរដ្ឋជាសមាជិករួម១៣៧២០គ្រួសារ ស្មើនិង៣៩០៦៣នាក់ ស្រី១៩៨៣៨នាក់ ស្ថិតនៅក្នុងឃុំ២៨ឃុំ និង៦ស្រុកក្នុងចំនួននេះមានសហគមន៏ចំនួន៨២ សរុបផ្ទៃដី៨២៩៤២ហិចតា បានដាក់ពាក្យស្នើសុំការគាំទ្រ ឲ្យមានប្រកាសទទួលស្គាល់ពីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ជាលទ្ធផលមានសហគម៦៧ លើផ្ទៃដីទំហំ៥៤៦៥៣ហិតា ដែលទទួលស្គាល់ជាផ្លូវការ ។
ចំណែកកសហគមន៏នៅសល់ចំនួន២០សហគមន៏ ខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំកំពុងតែដំណើរការរៀបចំប្រមូលព័ត៍មាន ឯកសារនិងដោះស្រាយបញ្ហាពាក់ព័ន្ធនៅមូលដ្ឋាន ដើម្បីដាក់ស្នើសុំការទទួលស្គាល់ជាបន្តទៅក្រសួងកសិកម្ម។
ការរៀបចំផែនការនិងគ្រប់គ្រង់ព្រៃសហគមន៏ មកដល់ពេលនេះសរុបទាំងអស់មាន៦៧សហគមន៏ស្មើផ្ទៃដី៥៤៦៥៣ហិតា ក្នុងនោះមានសេក្តីព្រៀងផែនការគ្រប់គ្រងចំនួន៣០សហគមន៏ បានដាក់ការស្នើសុំឯកភាពទទួលស្គាល់ពីខ័ណ្ឌរដ្ឋបាលព្រៃឈើ! ចំនែក២៦សហគមន៏ទៀតខ័ណ្ឌរដ្ឋបាលព្រៃឈើបានទទួលស្គាល់លើផែនការគ្រប់គ្រងព្រៃសហគមន៏ចំនួន១៩សហគមន៏ពីរដ្ឋបាលព្រៃឈើ។
លោក ឈួនឆេន ប្រធានសហគមន៏ព្រៃឈើ អូរសោម បានបញ្ជាក់ថា!សហគន៏ព្រៃឈើ អូរសោមនេះ បានបង្កើតឡើងរយៈពេល១៣ឆ្នាំមកហើយចាប់ពីថ្ងៃទី៣០ខែកក្តដាឆ្នាំ២០០៤ មានប្រជាពលរដ្ខលរួមចំនួន២១៥គ្រួសារ នៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ។
មកដល់បច្ចុប្បន្ននេះសហគមន៏មានផ្លូវអាចធ្វើដំណើចូលទៅកាន់តំបន់ទឹកធ្លាក់អូរសោមដែលកំពុងតែទាក់ទាញភ្ញៀវទេសចរចូលទៅកម្សាន្តដោយផ្អែកតាមគោលការច្បាប់គ្រប់គ្រងព្រៃសហគមន៏ដូចជា បទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈ កិច្ចព្រមព្រៀងនិងក្រុមល្បាតចំនួន៧ក្រុម ដើល្បាត១ខែ៤ដង មានការលើកទឹកចិត្តពីស្ថាប័នជំនាញនិងអាជ្ញាធរមូលដ្ឋានជាប្រចាំ៕

 

កម្ពុជានាំចូលជ្រូក១ពាន់ក្បាលក្នុងមួយថ្ងៃ

ភ្នំពេញ៖លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា បានអោយដឹងនៅថ្ងៃនេះថា៖កម្ពុជានាំចូលជ្រូក១ពាន់ក្បាលមួយថ្ងៃខណៈតម្រូវការទូទាំងប្រទេសកម្ពុជាត្រូវការជ្រូកប្រមាណ៨ពាន់ក្បាលបំពេញតម្រូវការហូបរបស់ពលរដ្ឋកម្ពុជា។
លោកបានបន្ដថា៖ពលរដ្ឋក្នុងស្រុកបានបំពេញតម្រូវតាមរយៈការចិញ្ចេើមជ្រូកប្រហែល៧ពាន់ក្បាល។ជារួមពលរដ្ឋម្នាក់ទទួលទានសាច់ប្រមាណ១៦គីឡួមក្រាមនិងទូទាំងប្រហែលជិត៣សែនតោនក្នុងមួយឆ្នាំ។ពលរដ្ឋហូបសាច់គោប្រមាណជាង៨ម៉ឺនតោនសាច់ជ្រូកជាង១៨៣ពាន់តោននិងសាច់មាន់២៤ពាន់តោន។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា អោយដឹងថា ប្រជាកសិករអ្នកចិញ្ចឹមជ្រូកក្នុងស្រុកកំពុងមានព្រួយបារម្មណ៍ពី ការនាំចូលសត្វជ្រូកក្រហម ពីប្រទេសវៀតណាមចូលមកកម្ពុជាយ៉ាងគគ្រឹកគគ្រេងដូចសព្វថ្ងៃនេះ វាបានធ្វើឱ្យប៉ះពាល់ច្រើនណាស់ ដល់កសិករអ្នកចិញ្ចឹមជ្រូកក្នុងស្រុក និងសុខភាពរបស់ប្រជាពលរដ្ឋអ្នកបរិភោគ ព្រោះជ្រូកក្រហមដែលនាំចូលមកនោះមិនបានត្រួតពិនិត្យសុខភាពសត្វត្រឹមត្រូវមានជំងឺឆ្លងជាដើម។
លោកបន្តថា ខាងសមាគមមិននៅស្ងៀមឈរមើលកសិករ ក្នុងស្រុកដែលចិញ្ចឹមដូលរលំខាតបង់នោះទេ ពេលនេះសមាគមបានសិក្សារៀបចំឯកសារផ្លូវច្បាប់ ដើម្បីស្នើរសុំទៅក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងចាត់ក្រុមការងារចុះទៅពិនិត្យផ្ទាល់ពីដើមទី(តាមព្រំដែន) ដែលមានការនាំជ្រួកក្រហមចូលពីបរទេសមកកម្ពុជានោះ៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

ព័ត៌មានជាតិ​ពេល​យប់​


សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2