vigor-new

 

ហង្សមាស the voice-2-2-16 cambodianidol-2 Money drop killer gotodance Hm all

ហង្សមាស

the voice-2-2-16

cambodianidol-2

Money drop

killer

gotodance

Hm all

ads-tel-true

សម្តេចហ៊ុន សែន ជួបក្រុមហ៊ុនវិនិយោគទុន China National Heavy Machinery Companyដែលវិនិយោគជាង១៤៧០លានដុល្លារនៅកម្ពុជា

ចិន៖ នៅសណ្ឋាគារ China World Hotel សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនូញ្ញាត្តិអោយ លោក លូ វិនជុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China National Heavy Machinery Company ប្រទេសចិនចូលជួបពិភាក្សា ការងារវិនិយោគនៅកម្ពុជា។
ក្រុមហ៊ុន China National Heavy Machinery Company បានចាប់ផ្តើមវិនិយោគក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០៧ ដោយក្រុមហ៊ុនបានមើលឃើញពីសក្តានុពល និងបរិយាកាសស្ថិរភាពនយោ បាយ ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងមានការគាំទ្រ លើកទឹកចិត្តពីរាជរដ្ឋាភិបាល។
ក្រុមហ៊ុនរបស់លោកបានបន្តបណ្តាក់ទុនបន្ថែមទៀត ក្នុងការចូលរួមចំណែកអភិវឌ្ឍន៌ប្រទេសកម្ពុជា។ កន្លងមកនេះ ក្រុមហ៊ុនរបស់លោកបានទទួលជោគជ័យក្នុងការបណ្តាក់ទុនកសាងវារីអគ្គិសនីស្ទឹងតាតៃ (B.O.T) ដែលបានដំណើរការយ៉ាងរលូន ពិសេសការកសាងខ្សែបណ្តាញបញ្ជូនអគ្គិសនីទៅតាមតំបន់ជនបទ។
កន្លងមកនេះ ក្រុមហ៊ុនរបស់លោកបានបោះទុនវិនិយោគ ចំនួន ១,៤៧០លានដុល្លារអាមេរិករួចមកហើយ។ ទន្ទឹមនឹងនេះ គឺក្រុមហ៊ុនលោកក៏បានចូលរួមចំណែកកសាងបណ្តាញខ្សែបញ្ជូនអគ្គីសនីប្រមាណ ៣០% ក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនពេញចិត្ត និងគាំទ្រទិសដៅអភិវឌ្ឍន៌របស់ សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលក្នុងការតភ្ជាប់បណ្តាញអគ្គិសនីរហូតដល់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋដើម្បីអោយមានភ្លើងប្រើប្រាស់បាន។
ក្រៅពីការចូលរួមចំណែកលើការកសាងវារីអគ្គិសនី ក្រុមហ៊ុនរបស់លោកក៏បានចូលរួមចំណែកលើការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសដល់យុវជនកម្ពុជាអោយមានសមត្ថភាពចំណេះដឹង និងជំនាញអគ្គីសនីច្បាស់លាស់។
សម្តេចតេជោ ហ៊ុន សែន រីករាយស្វាគមន៌គម្រោងវិនិយោគនៅកម្ពុជារបស់ក្រុមហ៊ុន ហ៊ុន China National Heavy Machinery Company ។ សម្តេចតេជោ បានកត់សម្គាល់ឃើញថា កន្លងមកមានក្រុមហ៊ុនចិនជាច្រើនបានមកវិនិយោគក្នុងប្រទេសកម្ពុជា ព្រោះពួកគេមានទុនវិនិយោគច្បាស់លាស់ ដែលបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងប្រទេស។
សម្តេចតេជោ បញ្ជាក់ថា បើក្រុមហ៊ុនផលិតឡានគឺត្រូវតែធ្វើផ្លូវ ហើយបើវិនិយោគវារីអគ្គិសនីគឺត្រូវតែវិនិយោគលើបណ្តាញតភ្ជាប់អគ្គិសនីអោយបានគ្រប់គ្រាន់ដើម្បីប្រជាពលរដ្ឋគ្រប់ទីកន្លែងមានភ្លើងប្រើប្រាស់បាន គឺត្រូវទាញអគ្គិសនីឲ្យបានដល់តំបន់ជនបទ៕

សម្តេច ហ៊ុន សែន ជួបប្រធានក្រុមហ៊ុន សំណងចិនCCCC companyដែលវិនិយោគជាង១៦០០លាននៅកម្ពុជា

ចិន៖សម្តេច ហ៊ុន សែននាយករដ្ឋមន្ដ្រីកម្ពុជាបាន ជួបប្រធានក្រុមហ៊ុន សំណងចិនCCCC companyដែលវិនិយោគជាង១៦០០លាននៅកម្ពុជា។
តំណាងក្រុមហ៊ុនទី៣ ដែលបានចូលជួប សម្តេចតេជោនាយករដ្ឋមន្រ្តី នៅរសៀលកាលពីម្សិលមិះគឺ លោក Liu Qitao ប្រធានក្រុមហ៊ុន China Communications Construction Company ប្រទេសចិន។
លោកប្រធានក្រុមហ៊ុន បានជំរាបជូន សម្តេចតេជោ អំពីការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនរបស់លោកបានធ្វើការវិនិយោគកសាងផ្លូវ ថ្នល់ ចំនួន១៦ គំរោងរួចមកហើយដែលបានបណ្តាក់ទុន ១,៦០០ លានដុល្លារអាមេរិក។
សម្រាប់ទិសដៅខាងមុខ ក្រុមហ៊ុនលោកនឹងបណ្តាក់ទុនវិនិយោគលើការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដែលមានប្រវែង១៩០គីឡូម៉ែត្រ ដែលនឹងគ្រោងវិនិយោគទឹកប្រាក់ជាច្រើនពាន់លានដុល្លារថែមទៀត ដោយគ្រោងនឹងបើកការដ្ឋានសាងសង់នៅមុនបំណាច់ឆ្នាំ២០១៧នេះ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនលោក ក៏ចាប់អារម្មណ៌លើគំរោងសាងសង់ផ្លូវដែក និងកំពង់ផែក្នុងប្រទេសកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រីករាយ និងស្វាគមន៌ចំពោះគំរោងវិនិយោគនានាក្នុងប្រទេសកម្ពុជាដែលក្រុមហ៊ុនលោកសំរេចបានដោយជោគជ័យកន្លងមកនេះ។ សម្តេចតេជោ បានស្នើអោយក្រុមហ៊ុនបន្តពិនិត្យពិភាក្សាជាមួយក្រសួងជំនាញនានា និងសិក្សាឲ្យបានស៊ីជំរៅច្បាស់លាស់អំពីការវិនិយោគរួមទាំងលើគម្រោងកំពង់ផែក្នុងប្រទេសកម្ពុជាផងដែរ៕

មន្ត្រីជលផលប្រកាសថា៖ការ នេសាទដើមឆ្នាំ២០១៧មានការថយចុះ៥%បើធៀបឆ្នាំ២០១៦”

ខេត្តព្រះសីហនុ៖ នៅតំបន់ទំនប់រលកស្ថិតនៅក្នុងសង្កាត់លេខ១និងសង្កាត់លេខ៣ក្រុងព្រះសីហនុប្រជាពលរដ្ឋភាកច្រើនប្រកបរបរនេសាទ និងទទួលទិញនៅផលនេសាទសមុទ្រក្រៅពីមុខរបបផ្សេៗទៀត គ្រាដែលការនាំចេញផលនេសាទមានចំនួនជាង២០០០តោនគឺមានការថយចំនួន៥%ធៀបទៅនឹងឆ្នាំ២០១៦កន្លង។
ដោយសារដូវនេះការនេសាទបានជួបបញ្ហាជា ច្រើន ដូចជា មានភ្លៀងធ្លាក់ច្រើន ផ្គររន្ទះទឹកសមុទ្ររលកធំនិងជួបនៅព្យុះជាដើម ជាពិសេសខ្វះកំលាំងពលកម្ម។
បងប្រុសឈ្មោះ ប៊ុន ថន ដែលជាអ្នកនេសាទម្នាក់បានប្រាប់ឲ្យដឹងថា៖”ការនេសាទរបស់គាត់នៅដើមឆ្នាំ២០១៧ គឺគាត់ទទួលបានផលប្រហាក់ប្រហែលឆ្នាំ២០១៦ព្រោះនៅរដូវប្រាំងនេះ អាកាសធាតុហាក់ពុំអំណោយផល ដោយសារមានភ្លៀងព្យុះរលកធំ ។តែទោះជាយ៉ាងណាក៍ដោយក៍ពួកគាត់នៅតែខិតខំប្រឹងប្រែងទៅ នេសាទដើម្បីរកចំណូលចិញ្ចឹងជីវភាពគ្រួសាររបស់ពួកគាត់ផងដែរ”។
ចំពោះអ្នកលក់គ្រឿងសមុទ្រនៅក្នុងទីផ្សារវិញក៍បានលើកឡើងផងដែរថា៖” ម្ហូបអាហារគ្រឿងសមុទ្រដូជា មឹក បង្គា ក្ដាម ត្រី ជាដើមនៅរដូវប្រាំងកន្លងទៅនេះលក់ក្នុងតំលៃខ្ពស់បន្តិចហើយនៅឆ្នាំនេះហាក់បីដូចជា មិនសូវសំបូរដូចរាល់ឆ្នាំធ្វើឲ្យគ្រឿងសមុទ្រពេលខ្លះឡើងតម្លៃទៅតាមនោះដែរភាគច្រើនគឺដោយសារបញ្ហាអាកាសធាតុមិនអំណោយផល”។
លោក នេន ចំរើន នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុបានឲ្យដឹងថា៖” បច្ចុប្បន្ននេះ ផលនេសាទត្រីមាសទី០១ដើមឆ្នាំ២០១៧នៅខេត្តព្រះសីហនុមានចំនួប្រហាក់ប្រហែល២០០០តោន និងផលកែច្នៃហើយមានជិត១៥០០តោនក្នុងនោះផលនាំចេញបានចំនួនជិត១០០០តោន គឺមានការថយចុះជាងឆ្នាំ២០១៦កន្លងទៅចំនួន៥%”។
ចំពោះមូលហេតុនិងកត្តាដែលនាំអោយការនេសាទមានការថយចុះនាឆ្នាំនេះ គឺមានពីកត្តាចំនួន០២គឺ កត្តាខ្វះកំលាំងពលកម្មនិងអាកាសធាតុមិនអំណោយផល។
ទន្ទឹមគ្នានោះដែរលោកក៍បានសំណូមពរដល់បងប្អូនប្រជានេសាទទាំងអស់ត្រូវចូលរួមសហការណ៍ ជាមួយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញរាល់ពេលមានបទល្មើសនេសាទ កើតឡើងនៅលើដែនសមុទ្រដូចជាការបំផ្លិចបំផ្លាញផ្កាថ្មនៅក្នុងបាទសមុទ្រការបំផ្លាញស្មៅសមុទ្រ ការកាប់បំផ្លាញព្រៃលិចទឹក(ប្រភេទដើមកោងកាង)និងឧបករណ៍ឆក់ជាដើម ត្រូវរាយការមកសមត្ដកិច្ចដើម្បីមានវិធានការ។
ព្រោះធន់ធានទាំអស់នេះហើយដែលជាជំរកដ៍សំខាន់របស់មច្ឆាជាតិសមុទ្រគ្រប់ប្រភេទដែលមិនអាចខ្វះបាន ដូចនេះយើងត្រូវចូលរួមថែរក្សាទាំងអស់គ្នាដើម្បី ឲ្យធន់ធានជលផលសម្បូគង់វង់ទាំងពេលបច្ចុប្បន្ននិងសម្រាប់កូនជំនាន់ក្រោយទៅថ្ងៃអនាគត់៕

ទិន្នផលពោតនឹងទទួលផលល្អឆ្នាំនេះតាមការស្នងប្រថ្នូរក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ

ភ្នំពេញ: ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ បានរៀបចំឡើងនៅខេត្តព្រៃវែង ដែលគោឧសភរាជបានផ្តល់ការផ្សងប្រផ្នូលថា មុខរបរផលិតស្រូវពោតនិងសណ្តែតរបស់ប្រជាកសិករនឹងផ្តល់ទិន្និផល ល្អប្រសើរ

ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថនរោត្តសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញព្រះភ័ក្រស្រស់ស្រាយ នៅពេលទតឃើញ គោឧសភរាជបានបរិភោគស្រូវ៩០ភាគរយ ពោត ៩៥ភាគរយ និងសណ្តែតបាន៩០ភាគរយ នៅក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលសង្ឃឹមថាទិន្និផលស្រូវពោតសណ្តែតរបស់ប្រជាពលរដ្ឋល្អប្រសើរនៅឆ្នាំខាងមុខនេះ។
នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លប្រចាំឆ្នាំនេះដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែឧសភា ស្ថិតក្នុងនៅបរិវេណ ទីព្រះស្រែសាកលវិទ្យាល័យជាស៊ីមកំចាយមារ
ខេត្តព្រៃវែង ក្រុមព្រហ្មព្រះរាជគ្រូបានប្រកាសថា ក្នុងចំណោមអាហារ7មុខ មាន ស្រូវ ល្ង ពោត សណ្តែត ទឹកនឹងស្រា គឺគោឧសភរាជបានបរិភោគតែស្រូវ៩០ភាគរយ ពោត ៩៥ភាគរយ និងសណ្តែតបាន៩០ភាគរយប៉ុណ្ណោះ។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំការនេះត្រូវបានព្រះមហាក្សទ្រង់ព្រះរាជទានអោយឯឧ.ជា សុមេធី អភិបាលខេត្តព្រៃវែង ច្រត់ព្រះនង្គ័ល ជាស្តេចមាឃ និងលោកជំទាវ ជា ផល្គុន ព្រះមេហួ ។ចំណែក នង្គ័លខាងមុខគឺច្រត់ដោយឯឧ.ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេសាទតំណាងអោយកសិកម្មជាតិ រីឯនង្គ័លខាងក្រោយ ដែលតំណាងអោយព្រះបរមរាជវាំងគឺច្រត់ដោយ ឯឧ.ប៊ូ សត្ថា ជំនួយការផ្ទាល់ សម្តេចចៅហ្វាយវំាង គង់ សំអុល ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវំាង។
ការប្រារព្វព្រះរាជពិធីច្រត់ព្រះនង្គល័នេះគឺ ដើម្បីជាការប្រកាសដាសតឿនមួយបន្ថែមទៀតទៅដល់ប្រជាពលរដ្ឋនៅតាមស្រុក ស្រែចំកាថារដូវវស្សាបាន ចាប់ផ្តើមមកដល់ហើយ ប្រជាពលរដ្ឋគួរប្រញាប់ប្រញាល់ត្រៀមលក្ខណៈ បង្កបង្កើនផលអោយបានទាន់រដូវ។
លោក សុខជៀប កសិករនៅក្នុងខេត្តព្រៃវែង មានការរីករាយចំពោះលទ្ធផលនេះ ថាជាប្រផ្នូរដ៏ល្អ សម្រាប់ប្រជាកសិករក្នុងការងារបង្ករបង្កើននាឆ្នាំនេះ ។ លោកបន្តថា លោកមានជំនឿយ៉ាងមុតមាំចំពោះការផ្សងប្រផ្នូរនេះ ព្រោះជាព្រះរាជកម្មវិធីរបស់ព្រះមហាក្សត្រ ដែលតែងតែប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដូច្នេះលោក នឹងដាំដំណាំទាំងបីប្រភេទអោយបានច្រើនជាងឆ្នាំមុនៗ។
ចំណែកលោក ជា សុខុន ជាកសិករមកពីឃុំក្រញូង ខេត្តព្រៃវែងបានបញ្ជាក់ថា ដើម្បីឲ្យការងារបង្កបង្កើនផលឆ្នាំនេះឲ្យទទួលបានផលដូចការផ្សងប្រផ្នូរនោះ កសិករគួរយកចិត្តទុកដាក់ខ្ពស់លើការងារកសិកម្ម តាមបច្ចេកទេសផង និងតាមទំលាប់ផង។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងសាសនា បានបង្ហាញថា ផែនការធ្វើដំណាំស្រូវកាលពីឆ្នាំ២០១៦ សម្រេចបានជាង៣លាន១សែនហិចតា គឺកើនជាង២ ភាគរយ បើធៀបនឹងឆ្នាំ២០១៥ ក្នុងនោះ ស្រូវវស្សា សម្រេចបានជាង២លាន៥សែនហិចតា ខណៈ ស្រូវស្រាល សម្រេចបានត្រឹមតែជាង៥សែនហិចតា។ ចំណែកផលិតកម្ម ដំណាំរួមផ្សំ និងកសិឧស្សាហកម្មបានកើនឡើងពីជិត ១១ លានហិកតាដល់ ជិត១៧ ហិកតា នៅឆ្នាំ២០១៦។ ជារៀងរាល់ឆ្នាំព្រះរាជពិធីច្រត់ព្រះនង្គល័បានប្រារព្វធ្វើឡើងនៅថ្ងៃ៤រោចខែពិសាខ ជាពេលវេលានៃដើមរដូវ វស្សាចូលមកដល់នៃទឹកដីសុវណ្ណភូមិនៃយើង ប៉ុន្តែឆ្នាំនេះ បានប្រារព្វធ្វើឡើងមុនរយះពេល២ថ្ងៃ ដោយសារថ្ងៃ៤ រោច ចំនឹងថ្ងៃចំរើនព្រះជន្មព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថនរោត្តសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីនេះត្រូវបានរៀបចំដើម្បីជាមង្គលឧទ្ទិសដល់មុខរបរស្រែចំការច្បារដំណាំរបស់ព្រះជាកសិករខ្មែរនិងសូមអោយព្រះភិរុណបង្អុលទឹកភ្លៀងតាមរដូវការដើម្បីអោយមុខរបរស្រែចំការទាំងអស់នោះទទួលបានទិន្នផលខ្ពស់ហើយប្រជារាស្រ្តរស់នៅដោយភាពសម្បូរសប្បាយ។ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគ្រប់អង្គតែងតែដឹកនាំធ្វើព្រះរាជពិធីនេះពុំដែលខានតាំងពីបុរាណកាលរៀងមក។
ប៉ុន្តែព្រះរាជពិធីនេះត្រូវបានអា កខានក្នុងរយៈពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ៣ឆ្នាំ៨ខែ២០ថ្ងៃ ហើយត្រូវបានចាប់ផ្តើមប្រារព្វធ្វើឡើងវិញនៅឆ្នាំ១៩៩៤ មកដល់សព្វថ្ងៃនេះ។ សូមបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គល័ដែលប្រារព្វធ្វើឡើងនៅក្នុងទឹកដីខេត្តព្រៃវែងនេះ គឺជាលើកទី១ហើយ បន្ទាប់ពីមានការប្រកាសឲ្យមានការរៀបចំធ្វើព្រះរាជពិធីនេះនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។ ព្រះរាជសកម្មភាពនេះ ជាគំរូដ៏ល្អតាម ព្រះបិតារបស់ព្រះអង្គ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ដែលតែងតែ រៀបចំព្រះរាជពិធីនេះនៅតាមបណ្តាខេត្តនានាជារៀងរាល់ឆ្នាំ៕

មន្ដ្រីAIIBអះអាងថា៖”ធនាគារAIIBបានអនុម័តថវិកាប្រមាណ២.៣០០លានដុល្លារសម្រាប់អភិវឌ្ឍអាស៊ាន”

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់របស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី បានលើក ផែនការជួយ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដល់សហគមន៍អាស៊ាន ដែលជួយជ្រោមជ្រែងឲ្យសេដ្ឋកិច្ចក្នុងតំបន់នេះឲ្យរីកធំធាត់បន្ថែមទៀត

ក្នុងសន្និសីទសារព័ត៌មាននៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលធ្វើឡើងនៅភ្នំពេញនៅថ្ងៃទី១២ ខែឧសភានេះ លោក ចជីម វ៉ុន អាមស្បឺក(Joachim von Amsberg) មន្ត្រីជាន់ខ្ពស់របស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី បានឲ្យដឹងថា ៖"ធនាគារនេះ បានអនុម័តថវិកាប្រមាណ២.៣០០លានដុល្លារអាម៉េរិក សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ាន រួមមាន ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធដឹកជញ្ជូន ថាមពលស្អាត ទឹកស្អាត និងបរិស្ថាន ជាដើម"។
លោក Joachim បញ្ជាក់ថា៖" កម្ពុជា គឺជាប្រទេសស្ថិតក្នុងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងទទួលកិច្ចគាំទ្រពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដោយសារកម្ពុជាជាសមាជិកដែលមានសំឡេងគ្រប់គ្រាន់ក្នុងការស្នើសុំហិរញ្ញប្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអាទិភាពនានា"។
លោក មានប្រសាសន៍ថា៖” ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្លាស់ទីពីប្រទេសពីមានចំណូលទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យម ដើម្បីជាប្រយោជន៍កែលម្អជីវភាពរស់នៅរបស់ប្រជាជន”។
លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងតួនាទីជាប្រធានគណៈកម្មាធិការអន្តរក្រសួងរៀបចំកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៧ នេះមានប្រសាសន៍ថា ៖"កម្ពុជាត្រូវតែស្វែងរកការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលធានាថា ការផ្សារភ្ជាប់ទំនាក់ទំនង និងសេដ្ឋកិច្ចរវាងប្រជាជន និងប្រជាជនទទួលបានផលប្រយោជន៍ពិតប្រាកដ"។
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលមានទីស្នាក់ការកណ្តាលនៅរដ្ឋធានីប៉េកាំង ប្រទេសចិន មានដើមទុនសរុបចំនួន១០០ទ្រីលានដុល្លារអាម៉េរិក ហើយប្រទេសកម្ពុជាបានចូលជា ភាគហ៊ុននិកពេញសិទ្ធិក្នុងធនាគារនេះ ក្នុងឆ្នាំ២០១៦ ដោយបានទិញភាគហ៊ុនចំនួន៦២៣ភាគហ៊ុន បានទឹកប្រាក់ជាង៦២លានដុល្លារអាមេរិក។
តាមកិច្ចព្រមព្រៀងនេះ កម្ពុជាត្រូវបង់ដើមទុនដំកល់ដំបូង ជាទឹកប្រាក់ជាង១២លានដុល្លារ ជា១០ដំណាក់កាលក្នុងរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០១៥មក ដោយក្នុង១ឆ្នាំៗ ត្រូវបង់ជាង១លានដុល្លារ ដើម្បីខ្ចីត្រឡប់មកវិញ សម្រាប់តម្រូវការផ្នែកគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច សង្គម៕

 

៤ខែដើមឆ្នាំ២០១៧ទេសចរទស្សនាកោះនាដែនសមុទ្រទទួលបានជិត៩ម៉ឺននាក់

ខេត្តព្រះសីហនុៈភ្ញៀវទេសចរណ៍ប្រមាណ៨៩,៩១៥ នាក់ បានធ្វើដំណើរទៅកំសាន្តតាមកោះនា នា លើផ្ទៃសមុទ្រ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៧ ។នេះយោងតាមប្រភពពីមន្ត្រីប៉ូលីសទេសចរណ៍ ប្រាប់បណ្តាញរស្មីហង្សមាស ក្នុងសប្តាហ៏នេះ។
តួរលេខនេះបានសបញ្ជាក់ថា ទាំងភ្ញៀវជាតិ និង អន្តរជាតិកំពុងមានចាប់អារម្មណ៏យ៉ាងខ្លាំងទៅនឹងសម្រស់ដែនកោះរ៉ុង។
លោកឧត្តមសេនីយ៏ត្រី ណុប បញ្ជាស្នងការរងទទួលការិយាល័យកណ្តាលទេសចរណ៏នៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា៖” គិតត្រឹម៤ខែដើមឆ្នាំ២០១៧នេះ ភ្ញៀវទេសចរណ៍ទៅកំសាន្តតាមកោះនានាលើផ្ទៃសមុទ្រ រយះពេល៤ខែ មាន ចំនួន ៨៩,៩១៥ នាក់ ភេទស្រីចំនួន ៤៣,៧៤៣ នាក់-ជនជាតិខ្មែរចំនួន ២៨,៨៦២ នាក់ភេទស្រីចំនួន១៥,០៨៤ នាក់ -ជនបរទេសចំនួន៦១,០៥៣ នាក់ ភេទស្រីចំនួន២៨,៦៥៩ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦មានការកើនឡើងគួរអោយចាប់អារម្មណ៏។
កត្តាទាំងនេះ បានបង្ហាញថា កោះរ៉ុងពិតជារម្យនីយដ្ឋានថ្មីមួយទៀតក្នុងខ្សែរចក្ខុរបស់ភ្ញៀវទេសចរណ៏ ដែលស្រលាញ់ធម្មជាតិព្រោះតំបន់កោះរ៉ុងដូចពេជ្រមិនមទាន់ថច្នៃ ដែលមានសម្បត្តិធម្មជាតិច្រើនមហាសាល ទីមួយ ឆ្នេរ សមុទ្រមានខ្សាច់សរស្អាត ទីពីរ ទឹកសមុទ្រមានពណ៍ខៀវស្រងាត់ និងទីបី ទេសភាពតំបន់ព្រៃឈើស្រស់ត្រកាល កត្តាទាំងបីនេះហើយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តតំបន់កោះក្នុងខេត្តព្រះសីហនុមានការកើនឡើងពីមួយឆ្នាំទៅមួយ ឆ្នាំ ម្យ៉ាងទៀតឆ្នេរសមុទ្រកម្ពុជាត្រូវបានដាក់បញ្ចូលជាក្លឹបឆ្នេរស្អាតលើពិភពលោក ដែលទទួលស្គាល់ដល់អន្តរជាតិ។
លោកឧត្តមសេនីយ៍បន្តថា៖ ក្រោមការដឹក នាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រ ទេសជាតិ មានសុខសន្តិភាព សម្រាប់ការអភិវឌ្ឍរីកច ម្រើន លើគ្រប់វិស័យ បើគ្មានសន្តិភាព គឺគ្នានការអភិវឌ្ឍនេះគឺកត្តា សត្យានុម័តដែល មិនអាច ប្រកែកបាន យើងត្រូវខិតខំថែរក្សាសន្តិភាពដ៍ល្អផូផង់ឱ្យនៅស្ថិតស្ថេរគង់ វង្សយូរអង្វែងតកូនចៅ ជំនាន់ក្រោយ ។
ដោយឡែក ភ្ញៀវទេសចរណ៏មួយក្រុមមកពីក្រុងភ្នំពេញ បានបង្ហាញពីអារម្មណ៏ថា វាពិតជាឋានសួរធម្មជាតិពិតៗដែលពួកគេ មិននឹកស្មានថា អ្វីៗនៅលើដែនកោះរ៉ុងរបស់កម្ពុជាវាមាន សម្រស់ល្អឯកបែបនេះសោះ ទាំងធម្មជាតិព្រៃភ្នំលើកោះ ទាំងលើផ្ទៃទឹក និង ក្នុងផ្ទៃសមុទ្រ វាពិជាអស្ចារ្យណាស់ ដែលទេសភាពធម្មជាតិទាំងស្ទើតែប្រទេសជិតខាងមិនប្រៀបផ្ទឹមបាន។
មន្ត្រីរាជការម្នាក់ក្នុងខេត្តព្រះសីហនុ លោក សីហា បានក៏បានបង្ហាញអារម្មណ៏ និង ទស្សនៈថាប្រជុំកោះរ៉ុងវាពិតជាទីឋានសួគា៏យ៉ាងពិតប្រាកដ ព្រោះនៅលើដែនកោះនេះវាមានអ្វីគ្រប់យ៉ាងដែលរម្យនីយ៏ដ្ឋានមួយនៅក្នុងតំបន់អាស៊ានក៏ដូចនៅក្នុងពិភពលោកគ្មាន ព្រោះនៅលើកោះពោពេញដោយព្រៃប្រឹក្សាខៀវស្រងាត់ អមដោយឆ្នេរខ្សាច់សក្បុស ផ្ទៃសមុទ្រខៀវថ្លាឈ្វេង ឯនៅក្រោមផ្ទៃទឹកមានផ្កាថ្មរាប់ម៉ឺនប្រភេទអមដោយបច្ឆាជាតិគួអោយចង់ទស្សនា។ហេតុនេះដើម្បីថែរក្សានូវអ្វីដែលខ្មែរមាន ក្នុងនាមរូបគាត់ជាមន្ត្រីរាជការម្នាក់ និងជាប្រជាពលរដ្ឋម្នាក់ សូមអំពាវនាវយ៉ាងទទួចដល់ អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ឋ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៏ទាំងអស់ សូមមេត្តារួមគ្នាបន្តការពារនិងអភិរក្សនូវអ្វីដែលខ្មែរមានកុំអោយបាត់បង់ទៅវិញ ដោយមនុស្សមួយចំនួនតូចដែលគិតតែពីប្រយោជន៏ផ្ទាល់ខ្លួន។
សូមបញ្ជាក់ផងដែរថា ប្រជុំកោះរ៉ុងមានទំហ៊ុំសរុបជិត២ម៉ឺនហិចតា ចែកចេញជា២សង្កាត់ស្មើនឹង ០៤ភូមិមានប្រជាពលរដ្ឋ មានប្រជាជនសរុបជាង៥០០គ្រួសារ មានចម្ងាយពីទីប្រជុំជនក្រុងព្រះសីហនុ ជិត៣០គីឡូម៉ែត្រ រយះពេលនៃការធ្វើតំណើរតាមអូប័រល្បឿនលឿនមានចំនួន៤០ទៅ៥០នាទី ដោយភ្ញៀវទេសចរម្នាក់ចំណាយថ្លៃសំបុត្រទៅមក២០ដុល្លាសហរដ្ឋអាមេរិច៕

សម្តេចហ៊ុន សែនស្នើឲ្យធុរជនចូលរួមជាមួយកម្ពុជាធ្វើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឲ្យបានកាន់តែរីកចំរើន

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតហ៊ុន សែនបានស្នើឲ្យធុរជនទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីជំរុញការអភិវឌ្ឍរីកចំរើននៃវិស័យបច្ចេកវិទ្យានៅកម្ពុជាក៍ដូចជាក្នុងតំបន់។
ថ្លែងបើកវេទិកាសេដ្ឋកិច្ចអាស៊ាន ក្រោមប្រធានបទ យុវជន បច្ចេកវិទ្យា និងកំណើន ការធានាបាននូវផលលាភ បច្ចេកវិទ្យាឌីជីថល និងផលលាភប្រជាសាស្ត្ររបស់អាស៊ាន នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១១ឧសភានេះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យ ធុរជនទាំងអស់ពួតដៃគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាកសាងបរិយាកាសល្អប្រសើរសម្រាប់រៀបចំនិងកសាងវិស័យបច្ចេកវិទ្យាឲ្យប្រកបដោយសក្តានុពល។
សម្តេចបានគូសបញ្ជាក់ថា ៖”ក្នុងកិច្ចអភិវឌ្ឍន៍ទៅមុខកម្ពុជាកំពុងសំលឹងមើលនិន្នាការនៃការរីកចំរើនផ្នែកបច្ចេកវិទ្យា ដូចប្រទេសដៃទៀតផងដែរ”។ កម្ពុជាកំំពុងទទួល និងស្រូបយកយ៉ាងឆាប់រហ័សនូវបច្ចេកវិទ្យាទំនើបជាពិសេសក្នុងវិស័យឧស្សាហកម្មថ្មីៗ ក្នុងចំណោមយុវជន។ សករាជថ្មីនៃបច្ចេកវិទ្យានេះគឺជាឱកាសសម្រាប់ជំរុញឲ្យយុវជនកម្ពុជាធ្វើការអភិវឌ្ឍឲ្យមានសន្ទុះទៅមុខកាន់តែលឿនថែមទៀត។
ហេតុនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍយុវជននិងបច្ចេកវិទ្យា ពិសេសតាមរយៈគោលនយោបាយ កែទម្រង់ប្រព័ន្ធអប់រំនិងការបណ្តុះបណ្តាលដោយផ្តោតជាពិសេសទៅលើការជំរុញអភិវឌ្ឍជំនាញក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា គួបផ្សំ និងការលើកកម្ពស់សហគ្រិនភាព និងការបំប៉នជំនាញទន់ផ្នែកបំនិនជីវិតផងដែរ។
សម្តេចក៍បានជំរាបជូនអង្គវេទិការសេដ្ឋកិច្ចពិភពលោកផងដែរថាកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ដែលនេះជាការជំរុញកិច្ចខិតខំប្រឹងប្រែងនិងបើកចំហឲ្យមានការចូលរួមពីវិស័យឯកជនក្នុងគោលដៅ ជ្រោមជ្រែងដល់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា ទៀតផង ។
សម្តេចបានបង្ហាញពី សុទិដ្ឋិនិយមថាសតវត្សរ៍ទី២១នេះនឹងអនុញ្ញាតិឲ្យអាស៊ាននាំមុខមិនគ្រាន់តែក្នុងផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ គឺ ថែមទាំងអាចនាំមុខនូវវិស័យបច្ចេកវិទ្យាទៀតផង។
ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន សុទ្ធតែបានយល់ស្របចំពោះផែនការអភិវឌ្ឍធនធានមនុស្ស ជាពិសេស លើ ការបណ្តុះបណ្តាលធនធានយុវជនឲ្យមានចំណេះដឹងជ្រៅជ្រះអំពីបច្ចេកវិទ្យា ដើម្បីជំរុញឲ្យអាស៊ានទាំងមូលពោលពេញទៅដោយសក្តានុពលនៃ ចំណេះដឹងខាងបច្ចេកវិទ្យាទំនើបនេះទៅអនាគត។
គួរបញ្ជាក់ផងដែរថាវេទិកានេះនិងធ្វើការពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីជំរុញការតភ្ជាប់គ្នាក្នុងគ្រប់រូបភាព និងជំរុញការធ្វើសមាហរណកម្ម ឲ្យបានកាន់តែស៊ីជំរៅរវាងសេដ្ឋកិច្ចងតំបន់ និងសាកលលោក សំដៅបង្កើនល្បឿននៃការកែទម្រង់រចនាសម្ព័ន្ធ ក៍ដូចជាការកសាងសមត្ថភាពស្ថាប័ន និងធនធានមនុស្សឲ្យបានកាន់តែប្រសើរថែមទៀត៕

អាស៊ានត្រូវការ៧០ទ្រីលានដុល្លារសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ: ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ច បានបង្ហាញថា អាស៊ានមានតម្រូវការលើផ្នែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជាវិស័យជាអាទិភាពដើម្បីភាពរីកចំរើនរបស់អាស៊ានឆ្ពោះទៅតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
លោក ម៉ាក រ៉ាថបូណេ(Mark Rathbone) ប្រធានដឹកនាំគម្រោងអាទិភាព និងហេដ្ឋារចនាសម្ព័ន្ធប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖” ការអភិវឌ្ឍសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូនជាច្រើនបន្ថែមទៀតក្នុងតំបន់អាស៊ាន គឺជាចំណុចយ៉ាងសំខាន់នៃការជំរុញកំណើនសេដ្ឋកិច្ច និងទំនាក់ទំនងប្រជាជនក្នុងតំបន់ និងពិភពលោក”។
ថ្លែងក្នុងសន្និសីទស្តីពីវិថីមួយ ខ្សែក្រវ៉ាត់មួយ នៃគោលនយោបាយរដ្ឋាភិបាលចិន ដែលរៀបចំឡើងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែឧសភា លោក ម៉ាក រ៉ាថបូណេ បានបញ្ជាក់ថា៖” រហូតដល់ឆ្នាំ២០២៥ តំបន់អាស៊ានទាំងមូល ត្រូវការថវិកាយ៉ាងហោចណាស់៧០ទ្រីលានដុល្លារអាម៉េរិក សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនមានដូចជា៖ ផ្លូវរថភ្លើង កំពង់ផែ ដើម្បីធានាថា ការដឹកជញ្ជូនទំនិញ និងភ្ជាប់ប៉ូលសេដ្ឋកិច្ចទៅកាន់ពិភពលោក មានប្រសិទ្ធភាព និងមាននិរន្តរភាពភាព”។
លោក ថេវិន វង្សវណ្ណនិក នាយកប្រតិបត្តិក្រុមហ៊ុនប្រេងឥន្ធនៈPTTរបស់ប្រទេសថៃ បានថ្លែងថា ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចបែបទំនើបកម្ម ទាមទារនូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពីប្រទេសមួយទៅកាន់ប្រទេសមួយទៀត ដើម្បីសម្រួលរបាំងពាណិជ្ជកម្ម និងការរាំងស្ទះផ្សេងៗ។
លោក ជិន លីគុន (Jin Liqun) ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធតំបន់អាស៊ី ហៅកាត់ថា AIIBដែលមានមូលដ្ឋាននៅរដ្ឋធានីប៉េកាំងប្រទេសចិន បានបញ្ជាក់ជំហរដោយត្រៀមខ្លួនជាស្រេចក្នុងការជួយជ្រោមជ្រែងឲ្យផែនការ
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងវេទិកានេះដែរថា កម្ពុជាកំពុងខិតខំប្រឹងប្រែង អភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ ទៅកាន់ពិភពលោក ដើម្បីនាំមកនូវចំណូលនិងកំណើនសេដ្ឋកិច្ច សម្រាប់ប្រទេសជាតិ និងប្រជាជន។
សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៧ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមឡើងពីថ្ងៃទី១០ ដល់១២ ខែឧសភានេះ មានអ្នកចូលរួមជិត១ពាន់នាក់ ក្នុងនោះមានប្រធានាធិបតីប្រទេសហ្វ៊ីលីពីន នាយករដ្ឋមន្ត្រីប្រទេសឡាវ និងនាយករដ្ឋមន្ត្រីប្រទេសវៀតណាម រួមនឹងថ្នាក់ដឹកនាំថ្នាក់រដ្ឋមន្ត្រីមកពីប្រទេសអាស៊ាន និងពិភពលោកចំនួន១៨នាក់ទៀត ព្រមទាំងវិស័យឯកជន ដើម្បីចូលរួមជជែកពិភាក្សាប្រធានបទ “យុវជន បច្ចេកវិទ្យា និងកំណើន”

កម្ពុជារំពឹងថាវេទិកាសេដ្ឋកិច្ចពិភពលោកដែលកម្ពុជាធ្វើម្ចាស់ផ្ទះនឹងបង្កើនបានទំនាក់ទំនងអាជីវកម្មល្អក្នុងតំបន់

ភ្នំពេញ៖កម្ពុជារំពឹងថាវេទិកាសេដ្ឋកិច្ចពិភពលោកដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះនឹងបង្កើនទំនាក់ទំនសហប្រតិបត្តិការកាន់តែល្អសម្រាប់ អាជីវកម្មនិងជំរុញការវិនិយោគក្នុងតំបន់។
មានប្រសាសន៍នៅ ក្នុងសន្និសិទកាសែត មុននឹងការចាប់ផ្តើមបើកវេទិកាសេដ្ឋកិច្ចពិភពលោក នៅសណ្ឋាគារសុខាភ្នំពេញនាព្រឹកថ្ងៃទី១១ ឧសភានេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញនូវការរំពឹងថាវេទិការនេះនឹងទទួលបាននូវការពិភាក្សាប្រកបដោយផ្លែផ្កាជាវិជ្ជមានក្នុងការបង្ហាញពីសក្តានុពលរបស់អាស៊ាន និងកម្ពុជា ក៍ដូចជាការផ្តល់នូវទស្សនៈទាន និងយោបល់ល្អៗ សម្រាប់កំណត់ចក្ខុវិស័យអាស៊ានក្នុងពេលអនាគត។
សម្តេចបានគូសបញ្ជាក់ទៀតថាៈ"វេទិការនេះក៍ជាការបង្កើនការប្រាស្រ័យទាក់ទង និងសហប្រតិបត្តិការ អាជីវកម្មក្នុងតំបន់ ពិសេសគំនិតពាក់ព័ន្ធទៅនិង ការបង្កើតការងារថ្មី ដែលមានលក្ខណៈច្នៃប្រឌិត ព្រមទាំងការបង្កើតប្រសិទ្ធភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ដោយចាប់យកកាលានុវត្តិភាព ពីផលលាភបច្ចេកវិទ្យាឌីជីថល និងផលលាភវិទ្យាសាស្ត្រ"។
ជាមួយគ្នានេះ សម្តេចបានគូសបញ្ជាក់ថា៖"ចាប់ពីអាស៊ានបដិសន្ធិរហូតមកដល់បច្ចុប្បន្ននេះ អាស៊ានកាន់តែមានភាពចាស់ទុំ មានសាមគ្គីភាពល្អ មានការអភិវឌ្ឍន៍ និងរក្សាបាននូវសុខ សន្តិភាពក្នុងតំបន់"។
ហើយពេលនេះអាស៊ានបានបន្តពុះពាជំនះបញ្ហាប្រឈមគ្រប់បែបយ៉ាងក្នុងការប្រឆាំងសាកលភាវូបនីយកម្មនិងនិន្នាការគាំពារគោលនយោបាយជាតិនិយមនិងប្រជាភិថុតនិយម ការកើនឡើងកំដៅភពផែនដីព្រមទាំងការបន្តនូវភាពមិនប្រាកដប្រជាសេដ្ឋកិច្ចពិភពលោក។
មួយវិញទៀតចរន្តដ៍ខ្លាំងក្លានែបដិវត្តន៍ឧស្សាហកម្មទី៤ផ្អែកលើមូលដ្ឋាននៃការរីកចំរើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មាន និង ឌីជីថល កំពុងដើរតួនាទីជាកត្តាកំណត់នៃការរីកចំរើននៃវិស័យឧស្សាហកម្ម ការអប់រំទីផ្សារការងារ ពាណិជ្ជកម្មនិងបច្ចេកវិទ្យា ដែលជះឥទ្ធិពលរយៈពេលវែង លើគ្រប់ទិដ្ឋភាព នៃជីវភាពសង្គម។
ដូច្នេះអាស៊ានដែលជាមជ្ឈមណ្ឌលកំណើនមួយនៃសេដ្ឋកិច្ចសាកលលោកហើយមាន ប្រជាជនវ័យក្មេងច្រើនដែលងាយទទួលនិងស្រូបយកបច្ចេកវិទ្យាថ្មីៗ ចាំបាច់ ត្រូវ គិតគូរពីក្របខ័ណ្ឌគោលនយោបាយសមស្របដើម្បីគាំទ្រដំណើរការប្រែប្រួលរចនា សម្ព័ន្ធ ដែលជំរុញដល់បដិវត្តន៍នេះសម្រាប់រយៈពេលវែងទៅមុខ។
ក្នុងន័យនេះអាស៊ានត្រូវមានរបៀបវារៈសមាហរណកម្មសម្របតាមនិន្នាការប្រែប្រួល ដើម្បីចាប់យកឱកាសនិងដោះស្រាយបញ្ហាប្រឈមនានា រួមទាំងផលវិបាក ទាំង ឡាយ ដែលកើតចេញពីបដិវត្តន៍ឧស្សាហកម្ម ពិសេសការលើកកម្ពស់គុណភាពនៃការអប់រំ ការបណ្តុះបណ្តាលជំនាញ ការដោះស្រាយបញ្ហាបាត់បង់ការងារ ការរៀបចំប្រព័ន្ធ គាំ ពារសង្គមប្រកបដោយប្រសិទ្ធភាព និងការដោះស្រាយ បញ្ហាវិសមភាពសង្គមផងដែរ៕

ប្រធានធនាគារ AIIBសន្យាជួយគាំទ្រគម្រោងចំបាច់សម្រាប់កម្ពុជា

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ជួបពិភាក្សាការងារបន្តជាមួយ លោក លី គុនជីន (Li Qun Jin ) ប្រធានធនាគារវិនិយោគហេដ្ឋារចនា សម្ព័ន្ធអាស៊ី (The Asian Infrastructure Investment Bank (AIIB) ។
លោក Li Qun Jin បានជំរាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីថា នេះជាលើកទី៤ហើយដែលលោក បានមកកាន់ប្រទេសកម្ពុជា។ លោក Jin អបអរសាទរ និងមានកិត្តិយសណាស់ដែលប្រទេសកម្ពុជា បានក្លាយជាសមាជិកស្ថាបនិកនៃធនាគារ AIIB ។
លោក ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែល មានការរីក ចម្រើនយ៉ាងឆាប់ជាទីបំផុត។ លោកថាកម្ពុជាជាប្រទេសដែលមានសក្តារនុពលដានុពលខ្ពស់ក្នុងការអភិវឌ្ឍន៌។ ការអភិវឌ្ឍន៌ដែលប្រកបដោយភាពរស់រវើកគឺពិតជាជំរុញសេដ្ឋកិច្ចអោយកាន់តែរីក លូតលាស់ទៅមុខ ដែលនឹងធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់ល្អប្រសើរ។
លោក Li Qun Jin ក៏បានជំរាបជូនសម្តេចតេជោផងដែរថា នៅពេលនេះធនាគារ AIIB មានសមាជិកចំនូន ៧០ ប្រទេសហើយ ក្នុងនោះមានទាំងសមាជិកមកពីប្រទេសតំបន់អឺរ៉ុប និងកាណាដាផងដែរ។
លោក Li Qun Jin រីករាយខ្លាំងណាស់ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះដឹកនាំរៀបចំវេទិកាសេដ្ឋកិច្ចពិភព លោកនេះឆ្នាំនេះ។ ទន្ទឹមនឹងនេះដែរ គឺជាកិត្តិយសផងដែរដែលធនាគារ AIIB បានធ្វើជាសហ ប្រធានដឹកនាំនៃវេទិកានេះ។ ជាមួយគ្នានេះ លោក Jin បានជម្រាបសួរទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រសិនបើកម្ពុជាមានគម្រោងអភិវឌ្ឍន៍សំខាន់ៗអ្វីខ្លះ ដែលធនាគារ AIIB អាចជួយដល់កម្ពុជាបាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ ធនាគារ AIIB ដែលធ្វើជាសហប្រធានក្នុងការរៀបចំ វេទិកាសេដ្ឋកិច្ចពិភបលោកនេះ។
សម្តេចតេជោ បានជំរាបជូនអំពីវិស័យអាទិភាពសំខាន់ទាំងបួនរបស់ កម្ពុជារួមមាន: ១)ការអភិវឌ្ឍន៌ធនធានមនុស្ស ២)ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ៣)ការផ្គត់ផ្គង់និង ដោះស្រាយទឹក និង ៤)វិស័យថាមពលអគ្គិសនី។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ក៏បានលើកអំពី ការខិតខំទាក់ទាញវិនិយោគ ទុនក្នុងការជំរុញការអភិវឌ្ឍន៌វិស័យឧស្សាហកម្មអោយបានច្រើននៅក្នុងប្រទេស ក្រៅអំពីការអេភិវឌ្ឍវិស័យកសិកម្ម។ កម្ពុជាត្រូវការវិនិយោគផ្នែកឧស្សាហកម្មអោយកាន់តែច្រើនក្នុងការ ពង្រឹងកំណើនសេដ្ឋកិច្ច។
ទន្ទឹមនឹងនឹនេះ គឺកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៌ វិស័យឧស្សាហកម្មឆ្នាំ ២០១៥- ២០២៥ ដែលកំពុងតែជម្រុញនិងពង្រឹងវិស័យឧស្សាហកម្មផ្សេងៗ ទៀត ជាពិសេសឧស្សាហកម្មដែលមានស្រាប់រួមផ្សំគ្នា ដើម្បីធ្វើយ៉ាណាជម្រុញកម្ពុជាអោយរីកចម្រើន ឆាប់រហ័សលឿន ទៅមុខ។

លោក Li Qun Jin ពេញចិត្តចំពោះស្ថេរភាព នយោបាយ សន្តិភាព និងមានគោលនយោបាយគាំទ្រ អ្នកវិនិយោគ ដែលផ្តល់នូវកិច្ចគាំពារ និងទំនុកចិត្តដល់អ្នកវិនិយោគិន ។ កម្ពុជាកំពុងស្ថិតនៅលើផ្លូវ ត្រឹមត្រូវមួយដែលពោរពេញទៅដោយសក្តានុពលខ្ពស់បំផុត ហើយធនាគារ AIIB គឺគាំទ្រនូវការអភិវឌ្ឍរបស់កម្ពុជា៕

ព័ត៌មានផ្សាយ​ផ្ទាល់​ទាន់​ហេតុ​ការណ៍​(video)


សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

ព័ត៌មានជាតិ​ពេល​យប់​


សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សេដ្ឋកិច្ច

Angkor-10-7-2015

chipmong-lang-10-07-2015

Cambodia-10-07-2015-new

MC-col-10-7-2015

angkor-puro-10-07-2015

Pepsi-10-07-2015

22-10-2015-flora

santana-22-10-2015

8-4-2016-banner

GreenICT Technology Co., Ltd

gps-new

verte2